Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២០

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២០
និពន្ធដោយ Pii Chhay


ក្រោយពីលាបងយុទ្ធហើយខ្ញុំក៏ដើរមកអង្គុយចាំហ៊ាងនៅក្នុងឡានមុន។ ខ្ញុំសង្ឃឹមថាពួកគេទាំង២នឹងសម្រុះសម្រួលគ្នាបានល្អ ហើយហ៊ាងក៏អាចដឹងពីកំហុងរបស់ខ្លួនដែលបានធ្វើទៅលើបងយុទ្ធផងដែរ។ ក្នុងមួយជីវិតខ្ញុំនេះក្រៅពីគ្រួសារខ្ញុំទៅ គឺមានបងយុទ្ធម្នាក់នេះហើយដែលជាសមាជិកថ្មីក្នុងចិត្តរបស់ខ្ញុំ។ អេៗ ចុះហ៊ាងវិញ? ហ៊ាងខ្ញុំបានត្រៀមកន្លែងពិសេសសំរាប់គេរួចហើយ គ្រាន់តែមិនទាន់ដល់ពេលដែលខ្ញុំប្រគល់ទៅឲ្យគេអស់ពីបេះដូងតែប៉ុណ្ណោះ។ ទោះជាពេលនេះទំនាក់ទំនងរបស់ពួកយើងកំពុងតែវិលត្រលប់ទៅរកសភាពដើមវិញក៏ពិតមែន តែការស្រលាញ់ ការព្រួយបារម្ភ ការយកចិត្តទុកដាក់ ការហួងហែងប្រចណ្ឌរហូតដល់ធ្វើឲ្យមានរឿងយល់ច្រឡំជាច្រើនបានកើតឡើងរវាពួកយើងទាំង២ថែមទាំងឈានដល់មានរបួសស្នាមរៀងៗខ្លួនទៀតនោះបានធ្វើឲ្យខ្ញុំកង្វល់ចិត្តទៅវិញ។ រយៈពេលដែលពួកយើងបានស្គាល់គ្នាគឺវាតិចណាស់ ហើយក៏នៅមានរឿងច្រើនណាស់ដែលពួកយើងមិនទាន់បានស្វែងយល់ពីគ្នា នៅមានការលាក់បាំងច្រើនទៀតដែលពួកយើងមិនទាន់ត្រៀមចិត្តនឹងបើកបង្ហាញឲ្យគ្នានៅឡើយ។ ថ្វីត្បិតតែអារម្មណ៍ពេលនេះវារីករាយដែលទទួលបានគេដែលកែរប្រែខ្លួនជាមនុស្សថ្មីមកវិញក៏ដោយ ឬទោះជាពាក្យសំដីស្ម័គ្រស្មោះរបស់គេមានឲ្យខ្ញុំច្រើនប៉ុណ្ណាក៏ដោយ ក៏ខ្ញុំនៅមិនទាន់មានទំនុកចិត្ត១០០%ដែរ ព្រោះមជ្ឈដ្ឋានជុំវិញខ្លួនយើងគឺវាមិនបានស្រស់បំព្រងគ្រប់កន្លែងទេ។ តើខ្ញុំគួរត្រៀមចិត្តសំរាប់រឿងដែលនឹងកើតឡើងនៅថ្ងៃមុខឲ្យហើយឬយ៉ាងមិចទៅ?
ផាំងង(សំលេងបិទទ្វារឡាន)
😈”កំពុងគិតអីនឹង?” អារម្មណ៍កំពុងតែនឹកគិតដល់រឿងអនាគតដ៏សែនភ្លឺស្វាងក៏ត្រូវបានផ្តាច់ដោយសារសំលេងរបស់ហ៊ាង។
💜”អត់មានបានគិតអីទេ” ខ្ញុំបែរទៅញញឹមដាក់គេវិញ។ ហើយគេក៏ញញឹមដាក់ខ្ញុំមួយដែរ។
😈”ប្រាកដហើយណា” គេលូកដៃចូលមកចាប់ដៃខ្ញុំហើយអោនដាក់មុខមកជិតទៀត។
💜”អឹមម ប្រាប់ថាគ្មានគឺគ្មានហើយ” ខ្ញុំលើកដៃម្ខាងទៀតមកទប់មុខគេសិន ហើយគេក៏សើច។
😈”ហឹសៗៗ ដឹងទាន់រហូត រកស្រង់ក្លិនតិចមិនបាន” មិនឲ្យដឹងយ៉ាងម៉េចបើលេងចូលមោគ្មានហ្វាំងសោះចឹង។
💜”នៅជាមួយមនុស្សកេងចំណេញត្រូវរហ័សខ្លួនបន្តិច ចេញឡានទៅបានហើយ” ខ្ញុំធ្វើជាញាក់មុខឌឺដាក់គេមួយ។
😈”ហាហាហា ចាំតែមើលយប់នឹងទៅ” គេសើចហើយនិយាយខ្សឹបៗស្ទើរតែស្តាប់មិនលឺ។
💜”និយាយអីនឹង? យប់នឹងយ៉ាងម៉េច?” ខ្ញុំចង់ឲ្យច្បាស់ក្នុងចិត្តក៏ងាកទៅសួរគេម្តងទៀត។
😈”បងអត់មានបាននិយាយអីទេ” ជំនេញរបស់គេមួយទៀតនៅពេលនេះគឺធ្វើមុខភ្លើ។ ខ្នាញ់ណាស់អញ
😈”ដាក់ខ្សែក្រវ៉ាត់ផង ឬចង់បើកដៃឲ្យបងកេងចំណេញ?” លើកនេះគេបូញមាត់ជាកាយវិការចង្អុលទៅខ្សែក្រវ៉ាត់ឡានឲ្យខ្ញុំបានដឹង។
💜”បើកតែឡានចេញឲ្យតែរួចទៅ គេដឹងហើយរឿងនឹងនោះ” ខ្ញុំនិយាយប្រាប់គេផងបែរខ្លួនទៅចាប់ទាញខ្សែក្រវ៉ាត់ផងស្រាប់តែងាកត្រលប់ទៅវិញក៏ 😚ជូបបប។ ចាញ់បោកគេទៀតហើយខ្ញុំ
😈”អឺសស បានសំរេចបាត់ ហាហាហា” ដកបបូរមាត់ចេញភ្លាមគេក៏ឌឺមកខ្ញុំវិញភ្លែត។ ខ្ញុំអស់ស្នៀតតបតរនឹងគេទៀតហើយយយ។
💜”គង់តែមានថ្ងៃទេមាត់មួយនឹង” និយាយបន្លប់ចិត្តដែលកំពុងតែចាប់ផ្តើមអៀន ព្រោះគេនៅតែសំលឹងដាក់មុខមកជិតខ្ញុំមិនដកឃ្លាឡើយ។
😈”បងនឹងចាំថ្ងៃនោះជានិច្ច ថ្ងៃដែលអូនដេញចាប់បឺតមាត់បងវិញម្តង😗😁
💜”ដេកស្រមៃទៅ ព្រោះយ៉ាងណាក៏អូនមិនអត់ឃ្លានដូចលោកបងឯងដែរ” ខ្ញុំនិយាយហើយក៏រុញមុខស្ញេញចេញធ្មេញសរស្ញាញរបស់គេចេញ។ គិតចង់ឲ្យឯងគាំងបេះដូងសិនមែនទើបដកមុខចេញរួច។
😈”ហឹសៗៗ អៀនទៀតហើយៗ” គ្រប់ពេលវេលាគ្រប់ទីកន្លែង(ត្រូវខំរៀនលាក់ទឹកមុខបន្តិចហើយទើបបាន រាល់ថ្ងៃនឹងបង្ហាញប្រាប់គេគ្មានសល់ទេ)
💜”ស្មាលណាទើបចេញទៅបាន?” ខ្ញុំអស់រឿងអីត្រូវប្រកែកគឺមានតែដេញគេឲ្យចេញទៅលឿនៗ បើមិនចឹងគេមិនទុកផ្លូវឲ្យខ្ញុំរួចខ្លួនទេ។
😈”បាទ ហុចដៃមក” គេនិយាយហើយក៏លាដៃមកដាក់មុខខ្ញុំ។
💜”បងជាអ្នកបើកមកទារដៃអូនធ្វើអី?”
😈”បងត្រូវការភាពកក់ក្តៅពីអូន” និយាយមធ្យមងំញាក់ចញ្ចើមនឹងម៉ង់ អស់អីនិយាយតែម្តងបានត្រឹមតែដាក់ដៃឲ្យគេច្របាច់តាមចិត្តទៅចុះ។ ក្រោយពីបានសមតាមបំណងហើយ រថយន្តក៏បានដំណើរការបរចេញទៅមុខរួច។ ដោយមិនចង់ឲ្យសភាពក្នុងឡានស្ងប់ស្ងាត់ហ៊ាងក៏បានបើកចំរៀងឲ្យខ្ញុំស្តាប់ តែខ្ញុំសំណូមពរបទបរទេសព្រោះបទខ្មែរសេដៗច្រើនពេកខ្លាចលន់តួតាម។ ពួកយើងបានបន្តដំណើររហូតមកដល់សាលាដើម្បីមកយកឡានខ្ញុំទៅទុកនៅApartment របស់ហ៊ាងព្រោះខ្ញុំមិនទាន់ចង់នាំគេទៅជួបម៉ាក់ក្នុងរូបរាងបែបនេះទេ។ បន្ទាប់ពីរៀបចំចតឡានអីរួចរាល់ហើយខ្ញុំក៏ឡើងឡានហ៊ាងដើម្បីបន្តទៅផ្ទះលោកយាយបងយុទ្ធវិញតាមការណាត់របស់ពួកយើង។
😈”ទូ?” ខ្ញុំកំពុងតែច្រៀងម្ហបៗតាមបទចំរៀងស្រាប់តែអ្នកជាប់ដៃហៅ។
💜”ហឹមម និយាយមក?” ខ្ញុំប្រាប់ឲ្យគេនិយាយដោយកាយវិការខ្ញុំនៅដដែរ។
😈”អូនមិនចង់ដឹងថាបងនិយាយអីខ្លះជាមួយអាយុទ្ធទេហ៎?” សុខៗស្រាប់តែគេសួរសំនួរចំលែកមកខ្ញុំ។
💜”បើបងចង់ឲ្យអូនដឹងបងមិនឲ្យអូនទៅចាំនៅខាងក្រៅទេ រឿងផ្ទាល់ខ្លួនរបស់បងអូនមិនហ៊ានលូកលាន់ទេ មិចបានសួរអូនចឹង?”
3 / 12
😈”អូនមិនខ្លាចបងមានអីដែលលាក់បាំងអូនទេហ៎?” ខ្លាចហ៎? មែនហើយគឺខ្លាច តែបើគេចង់លាក់ទោះខំជំរិតសួរយ៉ាងណាក៏គ្មានប្រយោជន៍។ ខ្ញុំនឹងសប្បាយចិត្តបើគេព្រមទំលាយអាថ៌កំបាំងរបស់គេដោយការពេញចិត្ត។
💜”បើបងស្រលាញ់អូន បងនឹងមិនមានអ្វីដែលត្រូវលាក់បាំងអូនទេ ម្យ៉ាងអូនផ្តល់សិទ្ធិឲ្យបងសំរាប់រឿងផ្ទាល់ខ្លួន ទោះមានអ្វីដែលស៊ីជម្រៅនឹងគ្នាក៏ពិតមែនតែមិនបានមានន័យថាគ្រប់យ៉ាងត្រូវតែមានរឿងរួមគ្នាឡើយ ជីវិតបងគឺបងជាម្ចាស់អូនគ្រាន់តែជាចំនែកមួយដែលមកបន្ថែមឲ្យវាកាន់តែមានន័យតែប៉ុណ្ណោះ”
😈😗🤲🏻អរគុណអូនណាស់ អូនធ្វើឲ្យបងកាន់តែយល់ច្បាស់ពីការស្រលាញ់ដែលមានឲ្យគ្នាកាន់ច្រើនឡើងរាល់ថ្ងៃ អូនពិតជាមនុស្សដែលបងជ្រើសរើសមិនខុសមែន” គេលើកដៃខ្ញុំដែលកំពុងតែកាន់មកថើបថ្នមៗហើយថ្លែងអំណរគុណដល់ខ្ញុំ។
💜”យើងត្រូវទទួលស្គាល់នូវអ្វីដែលយើងបានជ្រើសរើស ហើយធ្វើវាឲ្យបានល្អទើបយើងមិនស្តាយក្រោយ” ខ្ញុំនិយាយហើយក៏ច្របាច់ដៃគេត្រលប់ទៅវិញ។
😈”បងស្រលាញ់អូនខ្លាំងណាស់ណាទូ ទោះជាថ្ងៃមុខមានរឿងអ្វីកើតឡើង ឬបងធ្វើឲ្យអូនខឹងស្អប់បងយ៉ាងណា អូនត្រូវចាំថាបងនឹងគ្មានថ្ងៃបញ្ឈប់ការស្រលាញ់មួយនេះបានឡើយ” គេនិយាយដោយយកដៃខ្ញុំទៅដាក់ជិតមាត់គេ ម្តងនេះគេច្របាច់ដៃខ្ញុំយ៉ាងណែនរហូតដល់ខ្ញុំចង់ឈឺមុខរបួស។ ស្រលាញ់ឯងខ្លាំងដល់ថ្នាក់នឹងផងហី៎?
💜”និយាយធ្វើមើលតែអ្នកប្រលោមលោក” (យី មោរាលដាលដល់ខ្ញុំម្ចាស់ផង😒)
😈”ហេសៗៗ អូយ គ្មានចេះរ៉ូមែនទិកអីតិចសោះPandaនេះ ទាល់តែបងង្រៀនឲ្យច្រើនបន្តិចហើយមើលទៅ”
💜”នែ កាប៉ប កំពុងបើកឡានណា តិចបានកក់ផ្កាម្នាក់មួយស៊ុម” ខ្ញុំសូមខ្លាចដៃគេហើយ ឆ្កួតបានគ្រប់កាលៈទេសៈ។ ដៃកំពុងកាន់ចង្កូតបើកឡានសោះតែគេហ៊ានស្ទុះខ្លួនចូលមករកថើបខ្ញុំរួចណា។ នៅជិតគេខ្ញុំមានតែរកពុទ្ធោទេ។
😈”ហាហាហា បងមិនព្រមឲ្យអូនទៅណាឆ្ងាយពីបងបានដោយងាយទេ”
💜”បាទ ខ្ញុំសូមខ្លាចហើយលោកម្ចាស់អើយ” ខ្ញុំសឹងតែលើកដៃសំពះគេទេ។
💜”អឹម អូនភ្លេច មានរឿងមួយដែលអូនចង់ដឹង” និយាយគ្នាយូរហើយទើបតែនឹកឃើញសំនួរមួយមិនទាន់បានសួរ។
😈”អូនចង់ដឹងអី?” ដៃខ្ញុំប្រៀបបានដូចជាMicrophoneហើយទេដឹង ទាល់តែដាក់ជិតមាត់ទើបនិយាយចេញឬយ៉ាងមិចនឹង។
💜”បងដឹងថាអូននៅផ្ទះលោកយាយបងយុទ្ធបានយ៉ាងមិច?” ស្ងាត់ឈឹងអ៉ាវសួរទៅមិចក៏បែបមកញញឹមដាក់ខ្ញុំវិញធ្វើអី។
😈”បងមិនប្រាប់ ដឹងត្រឹមតែរឿងរបស់អូនមួយណាក៏បងមិនអាចមិនដឹងបានទៅបានហើយ” គេនិយាយហើយក៏បែរមុខសំលឹងមើលផ្លូវវិញធ្វើប្រងើយ។ ខ្ញុំឯនេះចង់ស្លាក់ខ្យល់
💜”ហ៊ាង…”
4 / 12
😈”បាទ ដល់ហើយpanda” ខ្ញុំចង់រំអុកសួរគេរឿងដដែរ តែគេធ្វើជាបង្វែររឿងមកដល់ផ្ទះយាយបងយុទ្ធទៅវិញ។
💜”កុំដូររឿង” ខ្ញុំធ្វើជាមិនសើចជាមួយហើយរកទាញដៃចេញមកវិញទៀត(ធ្វើឯងង៉ក់ងរអីណា) ហើយគេក៏ជ្រួលច្របល់ចាប់ទាញដៃខ្ញុំទៅវិញ។
😈”អេៗៗទូ….😲ថ្ងៃនេះមានញាតិមកលេងហ៎ បាននឹករករឿងបងនឹង” ញាតិមកលេង? ស្អីគេអានឹង? អររររ គឺ គឺ….. បឺបប🤛🏻
😈”អូយយយ ហាហាហា ច្បាស់ណាស់គឺមកលេងពិតមែន រករឿងមិនអស់ចិត្តហើយនៅមោវាយទៀត” មើលទៅប្រហែលជាខ្ញុំទៅវិញទេដែលប្រសៃប្រសាទនោះ។
💜”អឺមមមម ឈាមទៀតបាត់” ប្រើកំលាំងវាយគេខ្លាំងពេក ចេញឈាមដៃទៀតបាត់ហើយ។ មើលទៅរបួសនឹងមានថ្ងៃជាឬអត់ទេ
😈”ហា៎? មើរបងមើលតិចមើរ” គេនិយាយថាមើលនឹងតែគេមិនមែនមកមើលដៃខ្ញុំទេណា គឺគេចាប់ទាញជើងខ្ញុំមកមើលខាងក្រោមវិញ។
💜”ខ’ប៉បបប😒 អូនឈាមដៃមិនបានឈាមគូទទេ”
😈”យ៉ាប់ណាស់អ្នកម្តាយមួយនេះ ធ្វើឲ្យតែបងបារម្ភគ្រប់ពេល” គេទាញដៃខ្ញុំមកមើលចំពេលខ្លោងទ្វារផ្ទះរបើកឡើង។
😈”ចាំបងប្តូរបង់ថ្មីឲ្យណា” គេថើបបាត់ដៃខ្ញុំរួចក៏បន្តបើកឡានចូលក្នុងផ្ទះ។ ចូលមកដល់ក្នុងផ្ទះខ្ញុំបានឃើញបងយុទ្ធឈរចាំនៅមាត់ទ្វារក្នុងឈុតមានអៀមការពារប្រលាក់បាត់ទៅហើយ។
💜”បងយុទ្ធមកពីធ្វើអីនឹង?” ខ្ញុំចុះពីឡានភ្លាមក៏សួរទៅគាត់ក្នុងលក្ខណៈមើលលើមើលក្រោម។
😇”អររររ បងទើបតែចេញពីសួនផ្កា” 😁😁 កំពូលបុរសស្អីក៏ចេះ។
💜”សួនផ្កានឹងបងជាអ្នកធ្វើដោយផ្ទាល់មែន?”
😇”គឺលោកយាយបងទេ គាត់ស្រលាញ់ផ្កាដូចជាទូចឹង” គាត់ឆ្លើយតបមកដោយស្នាមញញឺមយ៉ាងស្រស់ស្អាត។
😈”ចូលនិយាយក្នុងផ្ទះបានទេ ដៃអូនកំពុងឈឺណា” ហ៊ាងដើរមកដល់ក៏ចាប់លើកដៃខ្ញុំអោយខ្ញុំមើល។
😇”មិចបានទៅចេញឈាមទៀតហើយ” បងយុទ្ធនេះក៏ម្នាក់ទៀតដែរ ស្លន់ស្លោរដូចមាន់រកពង។
😈”មិត្តថ្លៃឯងមានញាតិមកលេង” អឺ លេងចឹងម៉ង់។ មិត្តថ្លៃយកម៉ង់
😇”ហាហាហាហា អាស្អីគេនេះ មោះចូលផ្ទះបានហើយ” ខ្ញុំខ្មាស់បងយុទ្ធណាស់ស់ស់ស់។ គាត់សើចហើយក៏ដើរចូលផ្ទះបាត់ទុកឲ្យខ្ញុំតតាំងតែ២នាក់កាប៉បអាយ។
😈”តោះចូលផ្ទះអូនសំលាញ់” គេសេ្ញញដាក់ខ្ញុំហើយក៏ចាប់អូសដៃខ្ញុំចូលទៅក្នុងផ្ទះធ្វើមិនដឹង។
5 / 12
ពេលនេះម៉ោងទើបតែ៥:៣០ល្ងាចទេ គ្រប់គ្នាក៏មិនទាន់ជាឃ្លានអីណាស់ណាដែលទើបខ្ញុំសំរេចចិត្តចូលទៅជួយកាត់ផ្កានិងរៀបចំសួនជាមួយបងយុទ្ធទាំងដៃមិនទាន់បានប្តូរបង់ថ្មី។
😇”ទូកាត់តែផ្កាទៅបានហើយ ទុកឲ្យបងអ្នករៀបចំវិញ កុំឲ្យត្រូវរបួស” ខូចចិត្តប៉ុណ្ណាក៏បងយុទ្ធខ្ញុំមិនដែរប្រែ។
💜”មិនអីទេបង ខ្ញុំធ្វើបាន” ខ្ញុំងើបពីការកាត់ផ្កាមកឆ្លើយនឹងគាត់វិញ ស្រាប់តែបានឃើញហ៊ាងដើរចូលមក។
😈”ទូ ប្តូរបង់សិនចាំលេងទៀត ឆ្លងមេរោគឥលូវហើយ” ចុំលោកប៉ាមកដល់ហើយតាស។ ហ៊ាងក៏ដើរចូលមករកខ្ញុំជាមួយនឹងប្រអប់ថ្នាំដដែរ។ គេចាប់ខ្ញុំឲ្យអង្គុយនៅលើកូនកៅអីមួយជាប់នឹងដើមផ្កាឈូករ័ត្នមួយជួរ។ គេដាក់ប្រអប់ថ្នាំនៅលើភ្លៅរបស់ខ្ញុំហើយក៏លុតជង្គង់នៅនឹងមុខខ្ញុំដើម្បីបានតួនាទីជាគ្រូពេទ្យប្រចាំខ្លួន។ ខ្ញុំក៏មិនបានប្រកែកអីដែរបានត្រឹមតែតាមសំលឹងមើលកាយវិការគេប្តូរបង់ឲ្យខ្ញុំដោយស្ងាត់ស្ងៀម។
😈”អូខេ រួចរាល់ហើយ អាចទៅលេងបន្តបានហើយ” គេងើបមកញញឹមដាក់ខ្ញុំហើយក៏ប្រមូលរបស់របរទុកដាក់វិញ។
💜”Mouk😗 អរគុណណាស់លោកប៉ា” ខ្ញុំអោនទៅថើបក្បាលគេមួយហើយក៏រត់ទៅរកបងយុទ្ធវិញ។ បានបន្តិចគេក៏ដើររកពួកខ្ញុំម្តង ចូលមកដល់ភ្លាមគេក៏បែងចែកការងារឲ្យគេគ្រប់ទិស ដោយឲ្យខ្ញុំកាត់តែផ្កានឹងចាំហុចនេះហុចនោះបានហើយ ចំនែកការងារផ្សេងគេនិងយុទ្ធជាអ្នកចាត់ការ។ ពួកយើងចំនាយពេលជិត១ម៉ោងក្នុងការរៀបចំសួនឲ្យមានសណ្តាប់ធ្នាប់ឡើងវិញ ហើយម្នាក់ៗក៏អស់កំលាំងដូចគ្នា។ បងយុទ្ធបានសុំខ្លួនទៅងូតទឹកផ្លាស់សំលៀកបំពាក់ ឯពួកខ្ញុំអង្គុយហិតញើសគ្នាទៅវិញទៅមកម៉ាឆ្ងាញ់។
😇”ហែងមិនងូតទឹកចេញទេ” បងយុទ្ធចុះមកវិញក៏សួរទៅហ៊ាង
😈”ប្អូនឯងមិនព្រមងូតជាមួយអញផង” អឺ….. ហី៎វាកើតថីបានចេះតែរាលមកដល់ខ្ញុំនឹង។
😇”អាល្បល់យក នេះហែងចេះចឹងតាំងពីកាលហា៎” បងយុទ្ធសកទៅគេវិញដោយទឹកមុខខិលខូច។
😈”ប្អូនហែងអ្នកបង្រៀនអញ អាមោឃ ហាហាហា” ត្រូវដៃត្រូវជើងគ្នាណាស់ណេ។
💜”មានអ្នកបែកកញ្ចប់មាត់នៅនឹងកន្លែងឥលូវហើយ” ខ្ញុំដែលអង្គុយធ្វើផ្ទាំងស៊ីបឲ្យគេបាញ់ក៏ចូលមកលូកកាត់ម្តង។
😇”ហាហាហា នោះហែងអាប៉ប អញយករួចខ្លួនសិនហើយ”
😈”អាចង្រៃយ” ដល់ពេលគេប្រលែងគ្នាម្តងហើយតាស។ ហ៊ាងដេញធាក់បងយុទ្ធពេញផ្ទះរហូតដល់មេផ្ទះរៀបចំអាហាររួចទើបឈប់ហើយខ្ញុំក៏បាត់វិលមុខដែរ។ អាហាររៀបចំពេញតុសុទ្ធតែរបស់ខ្ញុំចូលចិត្តជាពិសេសគឺទាខ្វៃ😋😋បើមានគ្រឿងសមុទ្រទៀតអស់យាយម៉ង់ តែខ្ញុំញ៉ាំមិនបានដដែរព្រោះខ្លាចផ្លែដៃ ចឹងមានតែប៉ុណ្ណឹងទៅ។
ពួកយើងញ៉ាំបាយបណ្តើរនិយាយគ្នាលេងបណ្តើរយ៉ាងសប្បាយរីករាយ។ ខ្ញុំត្រេកអរខ្លាំងណាស់ដែលបានឃើញពួកគេទាំង២ស្រុះស្រួលគ្នាបានល្អយ៉ាងនេះ បែបនេះហើយទើបខ្ញុំមិនមានវិប្បដិសារី។ ខ្ញុំមិនចង់ដោយសារតែរឿងសេ្នហាខ្ញុំទៅបំផ្លាញនរណាម្នាក់ឡើយ ថែមទាំងជាបងយុទ្ធទៀតខ្ញុំរិតតែខ្លាច។ សង្ឃឹមថាគាត់នឹងអាចរកមនុស្សដែលល្អម្នាក់មកបំពេញជីវិតគាត់បានផងទៅចុះ។
6 / 12
រាត្រីកាន់តែជ្រេលទៅហើយ វាក៏ដល់វេលាដែលខ្ញុំហើយនឹងហ៊ាងត្រូវលាបងយុទ្ធត្រលប់ទៅវិញដែរ។
💜”អរគុណបងណាស់សំរាប់បាយមួយពេលនេះ” ខ្ញុំនិយាយលាគាត់ពេលគាត់កំពុងជូនដំណើរពួកខ្ញុំមកដល់មុខផ្ទះ។ ឯហ៊ាងវិញដើរនាំមុខទៅឡានមុន។
😇”បាទ មើលថែរបួសឲ្យល្អផងណា” បងយុទ្ធលូកដៃមកចាប់ដៃខ្ញុំកាត់តាមខ្សែភ្នែករបស់ហ៊ាន។ ខ្ញុំដូចភ័យតិចអីតិច ខ្លាចតែហ៊ាងប្រកាន់ទៀតទេ។ ខ្ញុំងាកទៅមើលមុខហ៊ាងបន្តិចក៏ឃើញគេ🙂(ញញឹម) ជោគជ័យហើយគេកែរប្រែបានច្រើនមែនទែនហើយ។ ខ្ញុំសប្បាយចិត្តរហូតញញឹមទៅគេវិញដល់ថ្នាក់បងយុទ្ធជាប់កែងជាប់។
😇”បញ្ចូលសេ្នហ៍គ្នាតាមធាតុអាកាសទៀតណ៎”  ហេសៗៗខ្មាស់អៀនណាស់។
💜”ស្នេហ៍ស្នួយអី ខ្ញុំទៅហើយ បាយបាយ”
😇”បាទ ប្រយ័ត្នប្រយែងតាមផ្លូវផង” ក្រោយពីលាគ្នាហើយខ្ញុំក៏ដើរសំដៅទៅឡាន។
😈”អញទៅសិនហើយអាយុទ្ធ” ហ៊ាងលើកដៃបាយៗបងយុទ្ធហើយក៏ចូលខ្លួនមកកន្លែងប្រចាំវិញ។ មិនដឹងថាវាជាទំលាប់ឬក៏យ៉ាងមិច ឲ្យតែពេលបើកឡានគឺគេទាមទារចាប់ដៃខ្ញុំរហូត។
😈”ទូ ថ្ងៃនេះទៅគេងCondoជាមួយបងណា” ចេញឡានមិនទាន់បានផុតទ្វារធំផងហ៊ាងក៏និយាយឡើង។
💜”អត់បានទេ ស្អែកត្រូវទៅសាលាពីព្រឹក”
😈”បងក៏ត្រូវទៅសាលាពីព្រឹកដែរ ចាំបងជូនអូនទៅ”
💜”តែអូនគ្មានខោអាវនិស្សិតផ្លាស់ទេ”
😈”បងនៅសល់ឈុតនិស្សិតកាលពីបងរៀនឆ្នាំទី១ អូនអាចពាក់ត្រូវ” ស្អីគេ? តាំងឆ្នាំទី១
💜”នៅសល់ដៃអាវឬក៏ជាយខោទៅ តាំងឆ្នាំទី១មោ កណ្តុរកាត់ខ្ចេចអស់ហើយទេដឹង”
😈”ហាហាហា បងមានទូដាក់ត្រឹមត្រូវមិនមែនអារត្នអារាយដូចអូនទេ” យ៉ា….. ចង់ដៀលគ្នាច្បាស់ណាស់នៀក។
💜”អូនអ្នកអារត្នអារាយ ទៅដេកជាមួយអ្នករៀបរយមិនបានទេ” ខ្ញុំធ្វើជាអន់ចិត្តដាក់គេ។
😈”អូរៗៗ ញាតិមិត្តបងប្អូនមោលេងមិនព្រមទៅវិញសោះ ហាហាហា” អើយយយបានមួយពាក្យនឹងនិយាយមិនឈប់សោះ។
😈”អេៗ បើហ៊ានចេញឈាមម្តងទៀត បងនឹងចាប់ស្រាយបង់បឺតឈាមអូនឲ្យអស់ពីខ្លួនតែម្តង” អូយ យូយ ពិតជាបិសាចជញ្ជក់ឈាមមិនខុសមែន។ ខ្ញុំរកទាញដៃចេញពីគេដើម្បីគក់គេទៀតហើយលេងគេដាក់ចឹងមោ ខ្ញុំសូមរក្សាភាពស្ងៀមស្ងាត់វិញ។
😈”ណាៗ ប្រពន្ធសំលាញ់” គេឃើញខ្ញុំមិនព្រមតបទើបធ្វើជាអង្វរករម្តង។ តែខ្ញុំមិនតបទៀត
7 / 12
😈”អូខេអូនមិនទៅCondoបងក៏បាន…” អីគេ? អង្វរឯងបានតែប៉ុណ្ណឹងហេ៎។ ចប់ហា៎?
😈”តែបងទៅគេងផ្ទះម្តាយក្មេកវិញ ពេញចិត្តមួយណាជាង?” គេបែរមកខ្ញុំឆ្លាស់គ្នានឹងផ្លូវហើយយកដៃខ្ញុំទៅហិតទៀតហើយ តែឈប់សិនផ្ទះម្តាយក្មេកគេនៅណា? 😳នេះចង់និយាយពីផ្ទះខ្ញុំមែន? មិនបានទេទទទ។ ខ្ញុំនឹកហួសចិត្តចង់តែបោកក្បាលនឹងកញ្ចក់ឡានឲ្យងាប់ទេ។ ហេតុអីក៏គេអាក្រក់បែបនេះ😂
💜”បើចង់ឲ្យម្តាយក្មេកដេញកាប់ក៏អញ្ជើញ” ខ្ញុំខំទប់សើចហើយនិយាយបញ្ជួសគេវិញ។
😈”ក្នុងលោកនេះបងខ្លាចតែបាត់បង់អូនទេ ម៉ាត្រឹមមួយប្រថៅគិតថាបងខ្លាចដែរហ៎?” អើយយយ អស់ពាក្យនឹងថ្លែងវាចារ។
💜”នេះគិតចង់យកឈ្នះឲ្យតែបានម៉ង់ហី៎?”
😈”បាទ អូនសំលាញ់” 😁 នៅឆ្លៀតមកស្ញេញដាក់ឯងទៀត។
😈”ចឹងបងចូលយកខោអាវហើយ ចាំយើងទៅផ្ទះអូនទាំងអស់គ្នាណា”
💜”មិនបាច់ទេ ទៅCondoតែម្តងទៅ”
👿”yessss” ប្រតិកម្មរហ័សទាន់ទាន់ចិត្តល្អ។ ទៅផ្ទះខ្ញុំឲ្យម្តាយខ្ញុំចាប់សួរចំលើយឬក៏ទៅcondoគេដោយមិនបាច់រកលេសដោះសារ តើអ្នកទាំងអស់គ្នាយកមួយណា?
ក្រោយពីបញ្ចប់ការព្រមព្រៀងគ្នា ដោយខ្ញុំមិនមានផ្លូវតស៊ូរួចហើយពួកយើងក៏បន្តដំនើរទៅមុខរហូត អមដោយផ្ទៃមុខហ៊ាងរីកដូចនំប៉័ងត្រូវទឹក។ នៅក្នុងឡានគឺមានតែរឿងនិយាយគ្នា ពួកយើងបានចាប់ផ្តើមបើកឱកាសក្នុងការទំលាយរឿងអតីតរបស់យើងរៀងខ្លួនតាំងតែពីកុមារភាពមក។ ខ្ញុំសុំមិនរៀបរាប់រឿងរបស់ខ្លួនឯងទៅចុះ រងចាំឲ្យហ៊ាងជាអ្នកបើកបង្ហាញខ្លះៗក្នុងសាច់រឿងវិញ។
តាមរយះនៃការផ្លាស់ប្តូររឿងរ៉ាវគ្នាជាច្រើនគឺបានធ្វើឲ្យខ្ញុំបានមើលឃើញផ្នែកមួយទៀតរបស់ហ៊ាង ដែលមិនមានមនុស្សច្រើនឡើយដែលដឹង។
គ្រប់គ្នាអាចមើលទៅជីវិតមនុស្សដែលគេតែងតែហៅថាសេរីអ្នកមាន គឺជាជីវិតដែលមានសំណាង មានលុយហូរហៀរ មានផ្ទះធំស្កឹមស្កៃ មានឡានទំនើបៗជិះ មានមនុស្សជាច្រើនចោមរោមចង់ស្គាល់ទាំងបំណងល្អនិងអាក្រក់ ហើយអ្វីៗអស់ទាំងនោះគឺវាកំពុងតែថិតនៅក្នុងដៃក្រុមគ្រួសារហ៊ាងទៅហើយ តែអ្នកទាំងអស់គ្នាមានដឹងទេថានៅពីក្រោយផ្ទាំងទ្រព្យធនអស់ទាំងនេះជីវិតពួកគេបែរជាខ្វះខាតសេចក្តីសុខពិតប្រាកដទៅវិញ។ ខ្សែស្រឡាយហ៊ាងគឺសុទ្ធតែពូជពង្សវង្សត្រកូលអ្នកមានគ្រប់បែបទម្រង់ មួយថ្ងៃៗម្នាក់ៗរស់នៅក្នុងពិភពប្រកួតប្រជែងគ្នាមិនចេះចប់ គ្រប់វិនាទីគ្រប់គ្រាប់ញើសគឺសុទ្ធតែមានតំលៃ រហូតដល់ពេលខ្លះពួកគេរកពេលវេលាសំរាប់ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លូនមិនឃើញ ហើយទាំងអស់នេះក៏ជាផ្នែកមួយនៃក្រុមគ្រួសាររបស់ហ៊ាងដែរ។ ជីវិតកូនទោលរបស់ហ៊ាងថ្វីត្បិតតែរស់នៅដោយគ្មានការខ្វះខាតអ្វីក៏ដោយតែគេបែរជាឯកា ដោយម្តាយរបស់ហ៊ាងគឺជាអ្នកជំនួយខាងគ្រឿងពេជ្រហើយក៏ជាស្ត្រីមេផ្ទះម្នាក់ផងដែរ ទោះបីជាមមាញឹកនឹងរឿងជំនួញយ៉ាង
8 / 12
ណាក៏ដោយ ក៏គាត់មិនដែលភ្លេចតួនាទីជាម្ដាយដ៏ល្អសំរាប់ហ៊ាងឡើយ ថ្វីបើមានមិនគ្រប់គ្រាន់តែគាត់តែងតែឆ្លៀតពេលផ្តល់ឲ្យហ៊ាងជានិច្ច ហើយក៏ជាមនុស្សតែម្នាក់ដែលហ៊ាងស្និតស្នាលជាងគេដែរនៅក្នុងផ្ទះ។ ចំនែកប៉ារបស់ហ៊ាងវិញគាត់គឺជាអ្នកវិនិយោគទុន គាត់មានភាគហ៊ុនស្ទើរតែគ្រប់មុខជំនួយល្បីៗ ថ្ងៃណាក៏ជាថ្ងៃរវល់របស់គាត់ដែរ គាត់មានពេលតិចតួចណាស់សំរាប់គ្រួសារ។ ហ៊ាងបានជួបមុខនិងបាននិយាយគ្នាជាមួយប៉ាគេតែពេលទទួលទានបាយជុំគ្នាល្ងាចតែប៉ុណ្ណោះ។ ឳពុកហ៊ាងគឺជាមនុស្សដែលតឹងរឹង មឹងម៉ាត់បំផុត(អូខេ លេងឆ្ងល់ទៀតហើយថាមុខមាំគេបានមកពីណា) និងជាមនុស្សដែលស្រលាញ់មុខមាត់កតិ្តយសកេរ្តិ៍ឈ្មោះខ្លាំងណាស់ ហើយក៏ជាបុរសតែម្នាក់គត់ដែលហ៊ាងគោរពនិងកោតខ្លាចផងដែរ។ គ្រប់រឿងគ្រប់ភារកិច្ចដែលឳពុកគេដាក់ឲ្យគ្មានពាក្យថាទៅមិនរួចឡើយសំរាប់ហ៊ាងហើយហ៊ាងក៏មិនដែលព្រមចុះចាញ់នឹងពុះពារឈោងចាប់យកអ្វីដែលខ្លួនដាក់ចិត្តធ្វើដែរ ដល់ចំនុចនេះខ្ញុំអាចដឹងបានខ្លះហើយថាហេតុអីទើបហ៊ាងឆាប់មានប្រតិកម្មខឹងគ្រោធខ្លាំងរាល់ពេលដែលមានមនុស្សដែលព្យាយាមចូលមកជ្រៀតជ្រែកខ្ញុំពីគេ គឺអារម្មណ៍ដែលខ្លាចបរាជ័យ អារម្មណ៍ដែលគិតថាខ្លួនបាត់បង់នូវអ្វីដែលខ្លួនខំប្រឹងដង្តើមយកមក។ ហើយគ្រប់យ៉ាងលើលោកក៏មិនអាចបានមកដោយមិនចំណាយអ្វីទៅវិញដែរ។ ហ៊ាងត្រូវខិតខំដោះស្រាយចំណោតដែលឳពុកខ្លួនដាក់ចោតក្នុងការដោះដូរនូវតម្រូវការរបស់គេ ទើបពេលខ្លះហ៊ាងទទួលរងសំពាធច្រើនដែរ។ គ្រួសារមួយដែលទទួលបានភាពកក់ក្តៅតែមួយចំនែក តើឯណាទៅសេចក្តីសុខពិតប្រាកដរបស់ពួកគេ?
💜”គិតទៅលុយពិតជាទិញសេចក្តីសុខមិនបានមែន” ក្រោយពីចប់ការពិភាក្សាគ្នាហើយទើបខ្ញុំបានយល់ពីហ៊ាងកាន់តែច្រើន។
😈”អឹមម😚 ជីវិតមនុស្សមិនបានងាយស្រួលត្រឹមតែការមើលឃើញទេណាPanda” គេនិយាយហើយលើកដៃខ្ញុំមកថើបទាំងភ្នែកសំលឹងមើលទៅដងផ្លូវ។ ខ្ញុំងាកទៅមើលហ៊ាងដែលរវល់កាន់ចង្កូតឡានដោយចិត្តមួយដែលយល់ពីស្ថានភាពដែលគេធ្លាប់បានឆ្លងកាត់។ វាពិតជាសោកសៅណាស់ដែលបានដឹងពីភាពឯការបស់មនុស្សដែលខ្លួនស្រលាញ់បែបនេះ។
💜”អូនយល់ចិត្តបងណា” ខ្ញុំផ្តល់កំលាំងចិត្តដល់គេដោយក្តោបដៃគេយ៉ាងណែន។ ខ្ញុំមិនហ៊ានសន្យាថានឹងអាចនៅក្បែរគេបានយូរដល់កំរិតណាទេ តែខ្ញុំនឹងសន្យាខ្លូនឯងថាដរាបណាពួកយើងនៅតែកាន់ដៃគ្នាបែបនេះខ្ញុំនឹងមិនព្រមឲ្យហ៊ាងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅឡើយ។
ពួកយើងបន្តដំនើររហូតមកដល់Apartmentរបស់ហ៊ាងដោយកាន់ដៃគ្នាមិនលេងប្រៀបដូចជាគូរស្វាមីភរិយាទើបតែរៀបការថ្មីថ្មោង។ ហ៊ាងបញ្ចេញកាយវិការហួងហែងយកចិត្តទុកដាក់មកលើខ្ញុំដោយមិនខ្វល់ពីភ្នែកមនុស្សជុំវិញខ្លួនដែលនេះគឺជារបស់ពិសេសដែលខ្ញុំមានទំនុកចិត្តលើសេ្នហាមួយនេះកាន់តែខ្លាំងឡើងៗ។
💜”អឹសស ចង់ធ្វើអីនឹង?” ចូលខ្លួនមកដល់ក្នុងបន្ទប់ខ្ញុំមិនទាន់បានដាក់គូទអង្គុយសំរាកផងហ៊ាងក៏ដើរមកចាប់បីខ្ញុំទៅហើយ។
😈”ងូតទឹកនឹងណា បងស្អុយខ្លួនណាស់” គេញញឹមយ៉ាងច្រលើមមកកាន់ខ្ញុំ។ ខ្ញុំក៏មិនបានប្រកែកអីដែរព្រោះពួកយើងបញ្ចេញកំលាំងពលកម្មមកច្រើនហើយថ្ងៃនេះ។ សកម្មភាពងូតទឹកថ្ងៃនេះចង់តែសើចទេ អ្នកទាំងអស់គ្នាគិតមើលខ្លួនឯងទៅមនុស្ស២នាក់ងូតទឹកជាមួយគ្នាទាំង
9 / 12
ដែលដៃម្នាក់ៗសុទ្ធតែរុំបង់របួសតើវាវេទនាប៉ុណ្ណា គឺថាច្រងាងដៃ ច្រងាងជើងពេញបន្ទប់ទឹកតែម្តង។ ងូតទឹកជូតខ្លួនរួចរាល់អីអស់ហើយហ៊ាងក៏ចាប់បីខ្ញុំទាំងអាក្រាតកាយមកដាក់នៅលើពូកតែម្តង។
💜”ឈប់សិន មិនទាន់ស្លៀកពាក់ទេ”
😈”ស្លៀកធ្វើអី តិចទៀតគង់ដោះចេញដដែរនឹង” ចុំមើលគេនិយាយ ចង់លេងឯងឆៅៗចឹងម៉ង់។
💜”អត់បានទេ អូនឈឺដៃ” ខ្ញុំរុញគេចេញទៅវិញ ហើយក៏រកងើបទៅរកខោអាវពាក់ តែគេចាប់ខ្ញុំពីក្រោយជាប់។
😈”បងមានឲ្យអូនប្រើដៃឯណា” 😳 កាន់តែជ្រៅទៅហើយតើ។
💜”អាកាប៉បឆ្កួត បងចង់ដេកស្រាតក៏ដេកតែឯងទៅ”
😈”ហាហាហា ដេកស្រាតទាំងអស់គ្នាទើបវាឆាប់រោលរាល” ហ៊ាងខ្សឹបដាក់ត្រចៀកខ្ញុំហើយក៏បន្ថែមនូវការថើបឈ្មុសឈ្មុលត្រង់កញ្ចឹងកខ្ញុំដើម្បីដាស់អារម្មណ៍ខ្ញុំទៀត។
💜”ហ៊ាង? នេះមិនមែនជាអ្វីដែលអូនចង់បានទេណា” មិនមែនថាខ្ញុំមិនមានអារម្មណ៍ពុះកញ្ជ្រោលអីទេ តែខ្ញុំមិនចង់ឲ្យសេ្នហាមួយនេះពោរពេញទៅដោយតណ្ហាបាំងមុខទេ។
😈”អូខេៗ បងមិនបង្ខំអូនទេ បងយល់ចិត្តអូន តែអ្វីដែលបងធ្វើគឺដោយការស្រលាញ់មិនបានចេញដោយតណ្ហាដុតរោលទេ” គេចាប់បែរខ្ញុំទៅប្រឈមមុខជាមួយគេហើយនិយាយដូចអានចិត្តខ្ញុំធ្លុះអញ្ជឹង។ ខ្ញុំពិតជាសប្បាយចិត្តបើពាក្យទាំងនោះគឺជាការពិត។ ខ្ញុំកំពុងតែសំលឹងរកមើលអារម្មណ៍ពិតចេញពីមុខគេហើយក៏…
💜”អូនអរគុណបងណាស់😚😚” ពិតជារឿងគួរឲ្យខ្មាស់អៀនណាស់ដែលពេលនេះខ្ញុំបែរទៅជាអ្នកចាប់ផ្តើមបេសកកម្មវិញម្តងទាំងដែលមិនធ្លាប់ធ្វើដាក់គេពីមុនមកសោះ។ ខ្ញុំបញ្ជូនការអរគុណទៅឲ្យគេដោយការថើបលើបបូរមាត់គេវិញហើយក៏ចុចបូតុងភ្លើងដំណើរការប្រតិបត្តិឲ្យឆេះឡើងរួចក៏ប្រលែងខ្លួនទៅក្នុងភ្លក់ភ្លើងតណ្ហាដោយការស្ម័គ្រចិត្តរៀងខ្លួន។
😈”ទូ?” អ្វីៗត្រូវបានបញ្ចប់ ខ្ញុំកំពុងតែសម្ងំគេងកើយដៃគេយកកំលាំងបន្ទាប់ពីវឹកហាត់វិជ្ជាគុណជាមួយគ្នាមកចង់ត្រដរខ្យល់ហើយនោះ ស្រាប់តែគេហៅឈ្មោះខ្ញុំឡើង។
💜”អឹមមម” ដោយខ្ជិលពេកខ្ញុំបានត្រឹមតែក្រហឹមបិទភ្នែកឆ្លើយតបទៅគេវិញ។
😈”បើអូនជាស្រីវិញ មិនដឹងកូនពួកយើងប៉ុន្មានហើយទេ” ខ្ញុំគ្រាន់តែលឺភ្លាមក៏បើកភ្នែកងើបឡើងច្របាច់មាត់គេម្តង។
💜”បើអូនជាស្រីវិញ កុំគិតឲ្យសោះថាបងបានមកដេកអោបបែបនេះ”
😈”ហឹសៗៗ បងនិយាយលេងទេ បងនឹងមិនបំផ្លាញមនុស្សស្រីដែលបងស្រលាញ់ទេ”
10 / 12
💜”ល្អណាស់ ព្រោះអូនមិនមែនជាមនុស្សស្រីទើបបងអាចបំផ្លាញតាមចិត្តបាន ចឹងមែន?” អន់ចិត្តវើយយយ
😈”ហាហាហា បាទ បងនឹងបំផ្លាញអូនដោយចិត្តស្មោះរបស់បង បងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យពួកយើងបានរស់នៅជាមួយគ្នារហូត” គេចាប់ទាញខ្ញុំទៅអោបលើដើមទ្រូងរបស់គេយ៉ាងជាប់ ហើយរៀបរាប់ដូចកំពុងតែមានរឿងអ្វីកើតឡើងមកលើពួកយើងចឹង។ ខ្ញុំសម្ងំគិតមួយសន្ទុះទើបដាច់ចិត្តហាមាត់សួរទៅគេ។
💜”បងមានរឿងអីចង់ប្រាប់អូនមែន?” គេស្ងាត់មាត់មិនឆ្លើយរហូតដល់ខ្ញុំទ្រាំមិនបានត្រូវងើបខ្លួនចេញពីដៃគេដើម្បីសំលឹងមើលមុខគេម្តង។ ទឹកមុខសោកសៅបានផុសឡើងពេញផ្ទៃមុខរបស់ហ៊ាងធ្វើឲ្យខ្ញុំកាន់តែកង្វល់ចិត្ត។ ពិតប្រាកដណាស់ គឺពិតជាមានរឿងដែលទាក់ទងនឹងខ្ញុំជាមិនខាន។
💜”ហ៊ាង បងកើតអី? យើងអាចនិយាយគ្នាបានណា” ខ្ញុំលូកដៃទៅអង្អែលមុខគេដើម្បីផ្តល់សេចក្តីក្លាហានឲ្យគេក្នុងការតរទល់និយាយគ្នាជាមួយខ្ញុំ ហើយគេក៏ងើបផ្អែកខ្លួនទៅនឹងក្បាលគ្រែដោយកាន់ដៃខ្ញុំយ៉ាងជាប់ដូចខ្លាចពេលនិយាយប្រាប់ខ្ញុំហើយខ្ញុំនឹងរត់គេចពីគេចឹង។
😈”គឺបងកំពុងតែចង់បកស្រាយការពិតប្រាប់អូន” ដុកដាក់ៗៗ ហេតុអីក៏បេះដូងខ្ញុំលោតញាប់បែបនេះ គ្រែងវាជាអ្វីដែលខ្ញុំចង់ដឹងពីគេតើមែនទេ? តែហេតុអ្វីពេលនេះខ្ញុំខ្លាចមិនហ៊ានចង់ស្តាប់ទៅវិញ? ឬមួយក៏ខ្ញុំខ្លាចទទួលយកមិនបានបើសិនជាការបកស្រាយនេះអាចធ្វើឲ្យរឿងល្អៗនៅពេលនេះវានឹងបាត់បង់ទៅទៅ។ ហេតុអីក៏ខ្ញុំមានអារម្មណ៍ខ្លាចដល់ថ្នាក់នេះ។
😈”ការពិត….. ការពិត គឺប៉ារបស់បងបានដឹងរឿងពួកយើងទាំង២នាក់ហើយ” ក្តុកកក បេះដូងខ្ញុំដូចដាច់ទងជ្រុះដល់ដី។ គ្រោះធំកំពុងតែបានមកលេងខ្ញុំហើយ។
😈”គាត់នឹងបញ្ជូលបងទៅនៅបរទេសជារៀងរហូតបើបងមិនព្រមបញ្ឈប់រឿងនេះ” ខ្ញុំមិនដឹងគួរបញ្ចេញទឹកមុខបែបណាទេនៅពេលនេះ។ អារម្មណ៍ខ្ញុំវិលវល់រកផ្លូវចេញមិនឃើញទេ។
💜”ហើយ?”
😈”ហើយនេះក៏ជាមូលហេតុដែលបងត្រូវទៅសេពគប់ជាមួយនឹងឡាវីនដើម្បីដោះដូរមិនព្រមទៅតាមការបង្ខំរបស់គាត់” គ្រាន់តែលឺដូចនេះខ្ញុំក៏ទំលាក់ទឹកមុខចុះទាំងអស់ចិត្ត អារម្មណ៍ឆាបឆួលជំរុញដល់ក្រពេញទឹកភ្នែកខ្ញុំស្ទើរតែបែកទៅហើយ។ ខ្ញុំយល់ហើយថាហេតុអីទើបគេត្រូវទៅនែបនិត្យនឹងស្រីម្នាក់នោះ តែ….
💜”បងធ្វើដើម្បីអីទៅ?” ទោះជាផ្លូវមួយណាសំរាប់គេក៏មិនអាចមានចំនែកខ្ញុំដែរ តើគេធ្វើទៅដើម្បីអី?
😈”គឺដើម្បីបាននៅមានឱកាសឃើញអូនរាល់ថ្ងៃ” តក់…. តក់ ទឹកភ្នែកខ្ញុំកំពុងតែស្រក់មកទៀតហើយ។ តើវាបានប្រយោជន៍អីទៅបើពួកយើងមិនអាចជួបគ្នាបានដដែរ?
😈”ទូ បងសុំអង្វរអូនកុំយំអី” គេអង្វរខ្ញុំដោយយកដៃមកជូតទឹកភ្នែកខ្ញុំចេញ។ ឲ្យខ្ញុំសុំទោសផង តែទឹកភ្នែកវាបានស្រស់ចុះមកទៅហើយ។
11 / 12
💜”ហើយចុងក្រោយអូនក៏នៅតែបាត់បង់បងដដែរ តើយើងជួបគ្នាមានប្រយោជន៍អីទៀតទៅ?” ដោយឃើញខ្ញុំយំមិនព្រមបាត់ គេក៏ចាប់ទាញខ្ញុំទៅអោបជាប់នឹងដើមទ្រូងដ៏កក់ក្តៅរបស់គេវិញ។
😈”កុំយំណាក្មេងល្អ ទោះបងត្រូវបង្ខំឲ្យសេពគប់ជាមួយឡាវីនក៏ពិតមែន តែបងគ្មានចំនែកចិត្តឲ្យទៅអ្នកណាទេ ព្រោះអូនបានដង្តើមយកអស់ហើយ បងនឹងធ្វើឲ្យប៉ាព្រមទទួលយកអូនឲ្យបាន បងមិនព្រមបាត់បង់អូនទៅទេ” គេមិនព្រមបាត់បង់ខ្ញុំ តែគេមានដឹងទេថាពេលនេះខ្ញុំកំពុងតែបាត់បង់គេទៅហើយ។ ខ្ញុំមើលមិនឃើញច្រកចេញសំរាប់រឿងមួយនេះទេ គិតឬថាមនុស្សដូចជាប៉ារបស់គេនឹងមានថ្ងៃព្រមទទួលយកបែបនេះបាន។
💜”បងដឹងថាប៉ារបស់បងជាមនុស្សបែបមិចច្បាស់ណាស់ បងហ៊ានប្រឆាំងនឹងគាត់ដែរ?” មនុស្សដែលមានមុខមាត់ក្នុងសង្គមដូចជាប៉ារបស់គេ តើគាត់ព្រមមកអាប់ឱនកតិ្តយសដោយសារតែរឿងអប្រិយបែបនេះឬ? ខ្ញុំយំអោបគេកាន់តែខ្លាំងរាល់ពេលដែលគិតថានឹងត្រូវដល់ថ្ងៃបែកពីគេ។ ខ្ញុំមិនចង់បាត់បង់គេនៅពេលនេះទេ ពួកយើងទើបតែបានចាប់ផ្តើមសារជាថ្មីជាមួយគ្នា ហេតុអីក៏វាឆាប់យ៉ាងនេះ ហឺៗៗ😭😭
😈”ទូៗ អូនឈប់យំសិនបានទេ បងមិនទាន់បាត់ទៅណាទេ”
💜”តែបងកំពុងតែរៀបនឹងបាត់ពីអូនទៅហើយ😭😭” ខ្ញុំបាក់ទឹកចិត្តហើយ។ ខ្ញុំយំយកៗដូចម៉ែចាប់បោចសក់។
💜”អូនអស់សង្ឃឹមហើយ អូនមើលមិនឃើញផ្លូវទៀតឡើយ”
😈”ហឹសៗៗៗអូៗៗ ឈប់យំបានហើយ បងឈប់ធ្វើបាបអូនហើយ នេះអូនព្រមចុះចាញ់ត្រឹមនឹងចឹងហ៎?” ស្អីនឹង? មានរឿងបែបនេះហើយគេនៅសើចចេញទៀតហ៎? ខ្ញុំស្ទុះងើបចេញពីគេហើយសំលឹងមើលមុខគេទាំងឆ្ងល់វិញ។
💜”បានន័យថាយ៉ាងមិចនឹង?”
😈”អូនគិតថាបើបងមិនហ៊ានជាមួយប៉ា អូនស្មានតែបងបានមកនៅក្បែរអូនពេលនេះហ៎ អូនចាំកាលពីថ្ងៃដែលអូនបានឃើញបងនៅជាមួយឡាវីនបានទេ ថ្ងៃដែលឡាវីនតេទៅប្តឹងប៉ាបងពីរឿងអូននោះ” គេធ្វើការបកស្រាងដោយយកដៃមកជូតទឹកភ្នែកខ្ញុំចេញ។
💜”វាពាក់ព័ន្ធអីនឹងរឿងនោះ គ្រែងបងក៏បានទៅតាមការបញ្ជារបស់ប៉ាបងហើយតើ?”
😈”បងទទួលយកមិនបានដែលធ្វើឲ្យអូនកាន់តែស្អប់បងពេលដែលបានមកឃើញបងបែបនេះ ថែមទាំងក្តៅចិត្តនៅពេលដែលមិនអាចបកស្រាយប្រាប់អូនបានទៀត ទើបបងសំរេចចិត្តទៅតតាំងនឹងប៉ាដោយហ៊ានគំរាមទៅគាត់វិញ” គំរាម? គេហ៊ានដល់ថ្នាក់នឹងផង។
💜”បងគំរាមគាត់រឿងអី?” ខ្ញុំខំសួរទៅគេតែគេបែរជាសើចវិញ។
😈”មិនមានអីច្រើនទេ គ្រាន់តែប្រាប់គាត់ថា បើគាត់មិនចង់បាត់បង់កូនតែមួយនេះ គាត់គួរតែបញ្ឈប់គំនិតបំបែកបំបាក់ពួកយើងទៀត ព្រោះទោះជាយ៉ាងណាក៏បងមិនព្រមធ្វើតាមគាត់ដែរ”
12 / 12
💜”ហើយប៉ាបងក៏ព្រមដោយងាយចឹងហ៎?” ខ្ញុំមិនទុកចិត្តមេឃដីទេ វាមិនអាចទៅបានស្រួលៗបែបនេះទេ។
😈”បងក៏មិនច្បាស់ដែរ អាចមកពីគាត់គិតថាបងនឹងធ្វើមែនទេដឹង ព្រោះតាំងពីបងធំដឹងក្តីមក បងមិនដែលហ៊ានជំទាស់ចិត្តគាត់ទេ នេះជាលើកទីមួយហើយដែលបងហ៊ានធ្វើបែបនេះ”
💜”បងគិតថាប៉ាបងនឹងបញ្ឈប់ត្រឹមនឹងមែន?”
😈”បងដឹងថាគាត់ពិតជាមិនព្រមឈប់ត្រឹមនឹងមែន តែបងក៏មិនព្រមចុះចាញ់ដោយងាយដូចគ្នា បងសុំត្រឹមតែមានអូននៅក្បែផ្តល់កំលាំងចិត្តឲ្យបងទៅបងមិនខ្លាចនឹងប្រឈមជាមួយគាត់ទេ យើងត្រូវតែជឿជាក់ថាយើងប្រាកដជាអាចយកឈ្នះបាន” គេនិយាយហើយក៏យកដៃមកចាប់ដៃខ្ញុំយកទៅថើប។ ខ្ញុំមើលកាយវិការគេយ៉ាងស្រណោះ ខ្ញុំជឿជាក់លើគេតែខ្ញុំមិនជឿជាក់លើព្រហ្មលិខិត។ តែខ្ញុំនៅចាំពាក្យហ៊ាងមួយ ដរាបណាគេមិនលេងដៃខ្ញុំ ខ្ញុំក៏គ្មានដៃលេងដៃគេដូចគ្នា ទោះជាមានភាគរយតិចប៉ុណ្ណាក៏ខ្ញុំត្រូវតែប្រថុយដែរ។ តែសំខាន់គេលេងខ្ញុំមួយក្តារនេះសាហាវណាស់ខ្ញុំយំចង់ដាច់ខ្យល់។
💜”ចុះម្នាក់ស្រីនោះវិញ?”
😈”គឺបងទុកទាំង២” 😱😱 អររររ ខ្លួនមួយចង់ជាន់ស្រី២ចឹងហ៎
💜”អាកាប៉ប មិចក៏បងជាមនុស្សចឹងហា៎?”
😈”ហាហាហា អូនគិតថាបងហ៊ានធ្វើដល់ថ្នាក់នឹងហើយ បងព្រមទៅសេពគប់ជាមួយនឹងឡាវីនឲ្យអូនមកសំលាប់បងធ្វើអី ចេះសួរបងចឹងរួច”
💜”ហើយមិចក៏មិនព្រមប្រាប់អូនតាំងពីដំបូងឲ្យហើយសិនហា៎ សប្បាយណាស់ទៅហី៎ដែលឃើញគេយំនឹង?” ខ្ញុំឡាំប៉ារករឿងគេម្តង។
😈”បងចង់ឲ្យច្បាស់ចិត្តថាបងនឹងមិនខកបំណងដែល ជ្រើសរើសធ្វើរឿងនេះ បងចង់ឲ្យអូនប្រាប់បងថាអូនក៏មិនព្រមបាត់បង់បងដូចគ្នា” គេនិយាយហើយក៏ចាប់ទាញមុខខ្ញុំចង់រហែក។
💜”ចូលចិត្តលេងតែរឿងឆ្កួតៗ អូនឈប់និយាយជាមួយហី៎” ខ្ញុំចាប់ទាញដៃគេចេញហើយក៏ប្រាស់ខ្លួនដេកបែរខ្នងដាក់វិញ។
😈”ហេសៗៗៗ ច្បាប់ទី១ហាមដេកបែរខ្នងដាក់ប្តី” ចុំ ចេះចេញច្បាប់ទៀតលូវ។ គេខ្សិបដាក់ត្រចៀកខ្ញុំហើយក៏សូកដៃមកចាប់បែរខ្ញុំឲ្យទៅដេកអោបគេវិញ ថែមទាំងបញ្ចប់ដោយgoodnight kiss។
😈”Goodnight Panda”
💜”Goodnight Popeye”
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment