Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២១

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២១
និពន្ធដោយ Pii Chhay


ព្រឹកថ្ងៃថ្មីជាថ្ងៃដែលខ្ជិលទៀតហើយ។ ខ្ញុំមិនចង់ក្រោកទេ យប់មិញខ្ញុំដេកមិនដល់៣ម៉ោងផង ព្រោះតែរវល់រសាប់រសល់ បែរឆ្វេងបែរស្តាំរហូតដល់ហ៊ាងត្រូវភ្ញាក់តាមចាប់ខ្ញុំយកទៅអោបអង្អែលក្បាលឲ្យដេកឥតឈប់។ ខ្ញុំបិទភ្នែកទាំងភ័យព្រួយព្រោះតែអារម្មណ៍ដែលនៅមិនស្ងប់អំពីរឿងថ្ងៃខាងមុខរបស់ពួកខ្ញុំទាំង២ រួមទាំងរឿងគ្រួសារពួកយើងទាំង២ទៀត។ ក្នុងនាមជាកូន បើមិនទាន់បានសងគុណពួកលោកទេយើងក៏មិនគួរធ្វើឲ្យពួកលោកពិបាកចិត្តដែរ។
😈”ជូបប😚 Good morning Panda” ជារៀងរាល់ព្រឹកគេមិនដែលភ្លេចឡើយគឺការផ្តល់ស្នាមថើបដ៏ស្រស់ស្រាយពីព្រឹកព្រលឹមមកកាន់ខ្ញុំជានិច្ច មិនថាមាត់ ថ្ងាស ថ្ពាល់ ច្រមុះ ឬកន្លែងផ្សេងៗ គាត់ធ្វើយ៉ាងមិចត្រូវតែថើបឲ្យបាន។
💜”Morning Stupid Monkey” (ក្នុងមួយរឿងនឹងឈ្មោះហៅក្រៅហ៊ាងមានមិនតិចជាង២០ទេ) ក្នុងពេលដែលគេកំពុងតែសប្បាយនឹងការហៅខ្ញុំ ខ្មាឃ្មុំភ្នែកខ្មៅៗៗ។ ខ្ញុំក៏មាននាមហៅគេសំរាប់ខ្លួនខ្ញុំដែរ គឺស្វាចំកួត ដៃរវាមគ្មាន២លើលោក។
💜”អូយយយ មិចបានមោខាំច្រមុះគ្នាចឹង?” គ្រាន់តែខ្ញុំហៅគេថាស្វាចំកួតប៉ុណ្ណឹងក៏គេមោខាំឯងដែរ។
😈”នេះគឺជាអីដែលStupid Monkey ចូលចិត្តធ្វើមិនចឹងហេ៎” គេវាយបកមកខ្ញុំវិញទាំងញាក់ចញ្ចើមប៉ឺតៗ។
😈”យប់មិញគិតស្អីខ្លះបានមិនព្រមដេកគិតតែប្រែទៅប្រែមោអត់ឈប់នឹង?” ពួកយើងគេងទល់មុខគ្នាដោយមានដៃហ៊ាងលេងក្បាលខ្ញុំមិនឈប់ ព្រោះដឹងថាខ្ញុំចូលចិត្ត។
💜”គឺ….” ខ្ញុំទាក់ទើរចង់ប្រាប់ហ៊ាងតិចអត់តិច។ ព្រោះតែមិនចង់ឲ្យគេមកត្រូវពិបាកចិត្តជាមួយខ្ញុំម្នាក់ទៀត។
😈”គឺអី? អូនមានរឿងអីក្នុងចិត្ត ឆាប់ប្រាប់បងភ្លាម” គេខំប្រឹងសួរចំលើយខ្ញុំ ដោយយកដៃមកច្របាច់មាត់ខ្ញុំ ប៉តៗ។
💜”គឺអូនពិបាកចិត្ត អូនដេកគិតមួយយប់ហើយ អូនគិតដល់រឿងអនាគតរបស់ពួកយើង បងគិតថាពួកយើងអាត្មានិយមពេកទេ ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីមនុស្សជុំវិញ ជាពិសេសគឺគ្រួសារយើងតែម្តង” ខ្ញុំឈឺក្បាលណាស់ ខ្ញុំគិតស្ទើរតែផ្ទុះខួរទៅហើយ។
😈”ទូ…មិចក៏អូនចូលចិត្តយកអារម្មណ៍អ្នកដទៃមកទំលាក់លើខ្លួនឯងខ្លាំងម៉េស? ក្រែងមនុស្សយើងខំប្រឹងរស់នៅរាល់ថ្ងៃក៏ព្រោះផលប្រយោជន៍រៀងខ្លួនមិនចឹងហ៎ វាមិនអាត្មានិយមទេដែលយើងគ្រាន់តែដាក់រឿងខ្លួនឯងនៅមុខគេតែប៉ុណ្ណោះ” គេនិយាយដោយលេងក្បាលខ្ញុំដដែរ (គឺខ្ញុំអ្នកចាប់ដៃគេមកដាក់លើក្បលវិញ)។
💜”តែផលប្រយោជន៍យើងវាប៉ះពាល់ធ្ងន់ធ្ងរដល់គ្រួសារយើងណា” គេស្ងាត់មាត់ហើយប្តូរដៃពីការអង្អែលក្បាលខ្ញុំមកអង្អែលច្រមុះខ្ញុំម្តង។
2 / 7
😈”អូនកំពុងតែនាំបងឲ្យពិបាកចិត្តដែរហើយ ចឹងអូនគិតចង់បញ្ចប់ត្រឹមនឹងមែន?” ខ្ញុំកំពុងតែធ្វើឲ្យព្រឹកព្រលឹមដ៏ស្រស់ស្អាតទៅជាអាប់អួទៅវិញ តែខ្ញុំក៏មិនចង់បិទបាំងអារម្មណ៍មួយនេះពីហ៊ាងដែរ។ ខ្ញុំមិនចង់ឲ្យទំនាក់ទំនងយើងមានតែរឿងលាក់បាំងគ្នារហូតទេ។
💜”អូន…… អូនអាណិតប៉ាម៉ាក់បង ពួកគាត់មានតែបងម្នាក់គត់ដែលអាចសង្ឃឹមថាបានស្នងត្រកូលបន្ត”
😈”ចុះបង? អូនអាណិតបងទេ ដែលបងត្រូវទៅរស់នៅយ៉ាងវេទនាចិត្តជាមួយមនុស្សដែលបងមិនបានស្រលាញ់ ហើយអូនមានអាណិតខ្លួនឯងខ្លះទេដែលត្រូវលះបង់ចំនែកបេះដូងខ្លួនឲ្យទៅអ្នកដទៃ” ហ៊ាងនិយាយមួយឃ្លានេះ ខ្ញុំអួលណែននិយាយមិនចង់ចេញ។ លះបង់ចំនែកបេះដូងរបស់ខ្លួនទៅឲ្យអ្នកដទៃ? ខ្ញុំមិនអាចប្រកែកនឹងខ្លួនឯងបានឡើយថាខ្ញុំនឹងត្រូវគ្រាំចិត្តណាស់បើពិតជាត្រូវព្រាត់ពីប៉បអាយរបស់ខ្ញុំមែននោះ។ ក្រោយពីត្រូវបានគេសាកចិត្តកាលពីយប់មក ខ្ញុំរិតតែដឹងច្បាស់ពីចិត្តខ្លួនឯងទ្វេដងថាខ្ញុំនៅរស់នៅពិបាកបើត្រូវបាត់បង់គេទៅ។ វិនាទីដែលខ្ញុំដឹងថាខ្ញុំស្ទើរតែលេងមានគេនៅក្បែរ បេះដូងខ្ញុំវានាំគ្នាបាតុកម្មកាប់គ្នាពេញក្នុងខ្លួន។ ខ្ញុំមិនចង់ឃ្លាតឆ្ងាយពីគេទេសូម្បីតែគិតក៏ខ្ញុំខ្លាចទៅហើយ។ ហេតុអីក៏ស្មុគស្មាញបែបនេះ? គ្រាន់តែមនុស្ស២នាក់ស្រលាញ់គ្នាហេតុអីក៏ត្រូវចាំបាច់ប្រកាន់ពណ៌សម្បុរ ប្រកាន់ពូជសាសន៍ ជាពិសេសគឺប្រកាន់ភេទដូចជាពួកខ្ញុំទាំង២នាក់យ៉ាងនេះ? ធម្មជាតិបានផ្តល់រូបរាងពួកខ្ញុំទាំងអារម្មណ៍ស្រលាញ់បែបនេះ តែអ្នកគ្រប់គ្នាបែរជាប្រាប់ពួកខ្ញុំថា កំពុងតែប្រឆាំងនឹងធម្មជាតិទៅវិញ។ តើការដែលយើងធ្វើអ្វីទៅតាមធម្មជាតិបង្កើតឲ្យ វាទៅជាមានន័យថាប្រឆាំងវិញឬ?
💜”អូនសុំទោសណា ដែលនិយាយរឿងមិនសប្បាយចិត្តទាំងព្រឹកបែបនេះ” ខ្ញុំអស់ពាក្យអីនឹងត្រូវតវ៉ាជាមួយហ៊ាង គឺបានត្រឹមតែឈ្មុលខ្លួនចូលទៅដេកនិងផ្តល់ស្នាមថើបលើដើមទ្រូងដ៏កក់ក្តៅរបស់គេតែប៉ុណ្ណោះ។
😈”ចាប់ពីថ្ងៃនេះទៅហាមអូនមិនឲ្យនិយាយរឿងនេះទៀតដាច់ខាត” គេអត់អោនអោយខ្ញុំដោយយកដៃមកចាប់អោបខ្ញុំវិញ។
💜”អឹមមម តោះទៅងូតទឹកទៅរៀន ហួសម៉ោងលូវហើយ” ខ្ញុំខំក្រោកចេញដើម្បីបានទៅងូតទឹកតែគេ…
😈”ហ៊ានឈ្មុលមកថើបដាស់អារម្មណ៍បងទាំងព្រឹកហើយ គិតចង់មិនទទួលខុសត្រូវហេ៎?” ខ្ញុំក្រោកក្បាលមិនទាន់ផុតពីពូកផង ហ៊ាងក៏បែរចាប់ទាញខ្ញុំទៅដេកលើដើមទ្រូងគេវិញ។
💜”អាMonkey ឆ្កួត មុខនឹងកុំស្រេកឃ្លានពេក” ខ្ញុំខំងើបករចេញពីទ្រូងគេមកសំលក់មុខគេម្តង។
😈”ហឹមមម បើជ្រុលជាស្រេកឃ្លានហើយ គឺត្រូវតែភ្លក់បានបាន” ហើយគេក៏ចាប់ផ្តើមយុទ្ធការឈ្នះៗម្តងទៀត ដោយស្ទុះងើបក្បាលមកថើបមាត់ខ្ញុំយ៉ាងរហ័ស និងបន្តលូករាងខ្លួនប្រាណខ្ញុំសប់សាច់។
😈”ហឹសៗ ព្រឹកនេះភ្លក់សិនបានហើយ ចាំបង្ហើយពេលយប់វិញ” កំពុងតែឆ្ងាញ់នឹងអាហារភ្លក់គេក៏ដកបបូរមាត់ចេញ ហើយខ្ញុំក៏ដាច់ភាគទាំងកណ្តាលទី។
💜”អ៉ាវវវ កំពុងស្លុងផង” ខ្ញុំធ្វើមុខជ្រួញ មិនពេញចិត្តដាក់គេវិញ។ (គ្រាន់តែចង់ញ៉ុះគេលេងទេណា មិនបានស្រេកឃ្លានដូចគេទេ)
😈”ហឹសៗ ខ្លួនងាយមិនណយដែរនឹងយើង” ខ្ញុំស្មានតែគេបន្តវិញ តែគេមកដៀលខ្ញុំសោះ។
💜”បឹបប👊🏻 មិចបានថាឲ្យខ្លួនឯងចឹង” ខ្ញុំគក់គេលឺខ្ទរបន្ទប់។
3 / 7
😈”អូយយយ ហាហាហា បងនិយាយលេងទេ ដៃរុំបង់ប៉ុណ្ណឹងហើយនៅខ្លាំងទៀត យាយខ្លាឃ្មុំកំណាច់” គេសើចលើកដៃទប់ទ្រូងគេត្រង់កន្លែងខ្ញុំគក់អំបាញ់មិញ។
💜”លើកក្រោយកុំចេះតែហ៊ានទៀត ស្វាឆ្កួត” ខ្ញុំឌឺទៅគេវិញហើយក៏ងើបខ្លួនចេញដើម្បីទៅបន្ទប់ទឹកបន្ត។
😈”អូៗៗៗ តុយម៉ាយហើយៗ រាងចឹងសោះទាញចិត្តឯងបានដល់ថ្នាក់នឹងហា៎” 😱😱😱F💥ckkk ភ្លេចគិតថាយប់មិញដេកស្រាត រវល់តែគិតរឿងជ្រួលជ្រើមអំបាញ់មិញពេកភ្លេចខ្លួនងើបចេញពីពូកទាំងស្រាតតែម្តង គេឃើញផ្លែ🍑អស់។ ហើយនៅខ្វល់ដល់ណា បើគេបានដល់ទៅស្ទាបគ្មានចន្លោះហើយនោះ នៅខ្មាស់រកងាប់អីទៀត។
💜”បើចូលបន្ទប់ទឹកមិនទាន់ គឺអត់ហើយណា” ខ្ញុំនិយាយហើយក៏ស្ទុះរត់ទៅបន្ទប់ទឹកយ៉ាងលឿន។
😈”No no no Panda ចាំបងផង” គ្រាន់តែលឺខ្ញុំនិយាយភ្លាមគេដូចខ្លារខិនចូលខ្លួនស្ទុះបោលមកតាមពីក្រោយខ្ញុំលឿនោះលឿន។
លេងបាច់ទឹកដាក់គ្នារួចរាល់ហើយ ពួកយើងក៏រៀបចំខ្លួនដើម្បីទៅរៀនបន្ត។ ឈុតនិស្សិតតាំងពីឆ្នាំទីមួយគេនៅល្អគ្រាន់បើ តែនៅតែរៀងធំជាងខ្លួនខ្ញុំដដែរ និយាយទៅមាឌឌាំងតាំងពីក្មេង។ ក្រោយពីរៀបចំខ្លូនរួចរាល់ហើយពួកយើងក៏បន្តដឹកដៃគ្នាចេញទៅរកអាហារពេលព្រឹករួមគ្នាមុនពេលទៅសាលាដោយចោលឡានខ្ញុំនៅឯCondoរបស់គេ។ កំឡុងពេលបាយខ្ញុំឃើញទូរសព្ទគេរោទ៍២,៣ដងដែរតែគេបិទសំលេងមិនព្រមលើក។ ខ្ញុំក៏មិនចង់ឈឺឆ្អាលរឿងផ្ទាល់ខ្លួនគេទើបមិនដាច់ចិត្តសួរ។
😈”ពេលចេញពីសាលាបងមកយកណា” ចតមកដល់មុខសាលា ខ្ញុំរៀបនឹងចុះពីឡានហ៊ាងក៏និយាយកាត់។
💜”អឹមម អូនចាំនៅទីនេះដដែរណា”
💜”ជូបបប😘 អូនចូលសាលាហើយ បើកឡានប្រយ័ត្នប្រយែងផង” ខ្ញុំនិយាយហើយក៏ចុះពីឡានយ៉ាងលឿនព្រោះខ្លាចគេចាប់ខ្ញុំទៅថើបវិញ។
🧑🏻”អេៗៗ ត្រូវគ្នាលឿនម៉េសវើយយយ” ខ្ញុំដើរមិនទានបាន២ជំហ៊ានផងក៏វាក់អើរជាមួយនាងរិទ្ធ។ ហើយវាមកតាំងពីកាលនឹង។
💜”អឺ…យ៉ាងមិចចុះ” ខ្ញុំដើរគេចវាយ៉ាងលឿន។
🧑🏻”មានយ៉ាងមិច គ្រាន់តែសប្បាយចិត្តជំនួសនឹងណា” វានៅតែមិនចប់ដេញតាមមកឌឺដងអត់ឈប់។ ខ្ញុំមិនខ្វល់គិតតែពីដើរគេចវារហូត
🧑🏻”ដើរលឿនម៉េស? ចាំគ្នាផងទូ” វានេះក៏មិនធម្មតាតាមមិនលេងដូចគ្នា។ វាដេញតាមសួរនាំខ្ញុំរហូតមកដល់ក្នុងថ្នាក់ទើបអាចសំរាកបាន។ ដំនើរការរៀនក៏ចាប់ផ្តើម ថ្ងៃនេះខ្ញុំមិនបានជួបបងករុណាទេ បាត់មិនឃើញសូម្បីស្រមោល តែក៏ល្អម្យ៉ាងដែរ ព្រោះមិនបាច់មកឈឺក្បាលថែម។
4 / 7
ក្រោយពីចប់ម៉ោងអស់ហើយខ្ញុំក៏មកឈរចាំហ៊ាងនៅកន្លែងដែលគេបានទំលាក់ខ្ញុំពីព្រឹកដដែរ។ ខ្ញុំឈរចាំគេបានប្រហែល១០នាទីក៏ដាច់ចិត្តតេទៅរកគេ តែគ្មានអ្នកទទួល។ អឹមមប្រហែលកំពុងបើកឡានមកហើយទេដឹង?
😇”ទូ?” ខ្ញុំកំពុងតែអង្គុយឈ្ងោកមុខចុចទូរសព្ទតេទៅហ៊ាង ស្រាប់តែបានលឺសំលេងបងយុទ្ធវិញ។
💜”អ៉ាវវ បងយុទ្ធ? បងមកធ្វើអីទីនេះ?”
😇”បងមកទទួលទូទៅផ្ទះ” 😕😕
💜”ចុះហ៊ាង?”
😇”វាមានការរវល់បន្ទាន់ ទើបឲ្យបងជួយមកយកទូជំនួស” ព្រឹកមិញដូចមិនសមមានការរវល់អីសោះ ហើយមករវល់អីចំពេលនឹងវិញ។
💜”អឹមម តោះចឹងយើងទៅតែម្តងទៅ” ទោះចិត្តចង់ដឹងថាគេមានការរវល់អីទើបដល់ថ្នាក់ត្រូវខកមិនបានមកយកខ្ញុំតាមពាក្យគេប្រាប់ក៏ដោយ តែខ្ញុំក៏មិនចង់ដេញដោលជាមួយនឹងបងយុទ្ធដែលមិនដឹងរឿងអីដែរព្រោះគាត់ជាអ្នកខំមកជួយមិនមែនអ្នកសុំជំនួយ។
😇”ទូឃ្លានអត់?” កំពុងបើកឡានសុខៗបងយុទ្ធក៏ហាមាត់សួរខ្ញុំ។
💜”អរររ តិចៗដែរ” ខ្ញុំឆ្លើយទៅបងយុទ្ធវិញទាំងគ្មានអារម្មណ៍ក្នុងខ្លួន។
😇”យើងទៅរកអីញ៉ាំសិនមិចដែរ?” គាត់ងាកមកសួរខ្ញុំទាំងទឹកមុខក្រែងចិត្ត។
💜”បាទ តាមចិត្តបងចុះ” កើតមកមួយជាតិក៏អន់ត្រង់ចិត្តទន់មិនចេះបដិសេធគេនឹងម៉ង់។
😇”អូខេ😁 ចាំបងនាំទូទៅរកកន្លែងឆ្ងាញ់” មើលទៅបងយុទ្ធដូចជាសប្បាយចិត្តដល់ហើយ។ ខ្ញុំមិនដឹងថាបងយុទ្ធគាត់កាត់ចិត្តពីខ្ញុំបានច្រើនដល់កំរិតណាទេ តែគ្រប់ពេលដែលខ្ញុំសំលឹងមើលមុខគាត់គឺខ្ញុំមានអារម្មណ៍ថាអាណិតគាត់រកប្រាប់មិនត្រូវ។
💜”តែមិនឆ្ងាញ់ ដឹងតែត្រូវរបស់ខ្ញុំហើយប្រាប់ទុកមុន” ខ្ញុំមិនចង់បំផ្លាញអារម្មណ៍ល្អៗរបស់គាត់ក៏នឹករករឿងមកនិយាយឲ្យបានសប្បាយខ្លះទៅ។
😇”ហាហាហា កុំឲ្យតែញ៉ាមសុំបងនាំទៅទៀតទៅបានហើយ”
💜”សុំទោស ខ្ញុំមិនឲ្យបងឯងទៅដណ្តើមខ្ញុំទេ”
😇”ហាហាហា…”
គ្រឺងងងង និយាយមិនទាន់បានចប់ផងទូរសព្ទបងយុទ្ធក៏រោទ៍ឡើង។
😇”អាឡូ”
5 / 7
😇”អឺ រួចរាល់ហើយ អញកំពុងនាំទៅញ៉ាំបាយ”
😇”អឺៗ អញដឹងហើយ ចាំអញប្រាប់ឲ្យ ប៉ុណ្ណឹងបានហើយ” វាយងាប់ក៏ជាហ៊ាងដែរ។
💜”គេផ្តាំបងឲ្យមកសុំទោសខ្ញុំផងមែន?”
😇”អឹមមម វាទើបតែចប់ធុរះអំបាញ់មិញនឹងទេ”
💜”ចប់មិនចប់ជារឿងរបស់គេ ទោះយ៉ាងណាក៏គេមកមិនបានដូចគ្នា”
😇”ទូ យល់ដល់វាផងណា វាពិតជាចង់មកទទួលទូខ្លាំងពិតមែន” កាន់ជើងគ្នាទៀត។
💜”អឹមមម ឈប់និយាយដល់គេទៅ” ខ្ញុំមិនចង់លឺពាក្យដោះសារអីទេ។ គ្រាន់តែដឹងថាបើខ្លួនធ្វើមិនបានកុំខំនិយាយ។
រំលងទៅបាន១៥នាទីទើបពួកយើងមកដល់កន្លែងដែរខ្ញុំញ៉ាំអី។ ហ៊ើយយយ ពិតជាចៃដន្យមែនកន្លែងដែលបងយុទ្ធនាំខ្ញុំមកគឺជាកន្លែងដែលខ្ញុំធ្លាប់បានលក់កេរ្តិ៍ខ្មាស់ម្តងមកហើយ គឺជាកន្លែងដែលខ្ញុំបានរបួសដៃពីហ៊ាងនេះឯង។
😇”កើតអីនឹងទូ? មិនចូលចិត្តកន្លែងនេះមែន?” បងយុទ្ធសួរខ្ញុំដោយសារឃើញខ្ញុំមិនព្រមចុះពីលើឡាន។
💜”អរររ គ្មានអីទេ តោះយើងចូលទៅ” ខ្ញុំខ្លាចបងយុទ្ធដឹងរឿងខ្ញុំក៏ព្រមចូលទៅក្នុងហាងទាំងមិនហ៊ានងើយមុខព្រោះខ្លាចបុគ្គលិកចំណាំមុខបាន។ ហើយបងយុទ្ធក៏បាននាំខ្ញុំទៅចំតុដែលធ្លាប់បានកើតហេតុតែម្តង។ អូយយយចាក់ដោតគ្រប់កន្លែងតែម្តង។
ក្រោយពីដាក់គូទអង្គុយរួចហើយអ្នកកត់មុខម្ហូបក៏មកបំរើសេវាកម្ម។ ពួកយើងក៏ចាប់ផ្តើមហៅម្ហូបដែលចូលចិត្តរៀងៗខ្លួន។
😇”បងទៅបន្ទប់ទឹកម៉ាភ្លេតណា” អង្គុយមិនទាន់បានក្តៅគូទផងបងយុទ្ធក៏ទៅដោះស្រាយធុរះបាត់ទៅហើយ។ ខ្ញុំអង្គុយនៅតុម្នាក់ឯងទាំងទើសទាល់ មិនហ៊ានងាកមើលទៅខាងទេ ព្រោះតែនៅដក់អារម្មណ៍ខ្មាស់ៗដែលធ្លាប់បានកើតឡើងម្តងរួចមកហើយ។
💜”តុយយក្ស…..” ខ្ញុំកំពុងតែឈ្ងោកមុខចុចទូរសព្ទស្រាប់តែមាននរណាម្នាក់លូកដៃរំលោងក្បាលខ្ញុំជាមួយផ្កាកុលាបសុទ្ធមួយបាច់ធំ។
😈”សុំទោសណាដែលឲ្យអូនចាំយូរ” 😱😳😳 គេមកបានយ៉ាងមិចនឹង? ពេលនេះមនុស្សពេញហាងសំលឹងមើលមកពួកខ្ញុំទាំងព្រមម្តងទៀត តែដោយប្រតិកម្មខុសគ្នាពីលើកមុន។ ខ្ញុំអន្ទះអន្ទែងរកគិតអីមិនចេញ អារម្មណ៍ទាំងអៀន ទាំងរំភើប ទាំងខ្មាស់ ទាំងភ័យច្របល់ចូលគ្នាឡើងងងឹតមុខ។
😈”មិចបានធ្វើមុខចឹង នៅមិនទាន់បាត់ខឹងទៀតមែន ចឹងចាំបងថែមស្នាមថើបឲ្យ១ទៀត” ខ្ញុំកំពុងតែបូកដកគុណចែកអារម្មណ៍ដែលកំពុងមានស្រាប់តែគេថើបខ្ញុំរួចស្រាច់ទៅហើយ។
វ៉ាវវ វ៉ូររររ អស់អាលីងម៉ង់ខ្ញុំបានលឺសំលេងស្រែកហូរតិចៗពីតុជិតខាងមកបាត់ទៅហើយ។ ខ្ញុំបូកដកចេញហើយ គឺខ្មាស់អៀនគេទាំងចិត្តរំភើប។ គេលេងខ្ញុំមួយក្តានេះសាហាវជាងគូរសេ្នហ៍គេប្រុសស្រីទៀត។
6 / 7
😈”បាត់ខឹងបងទៅណា” គេប្តូរខ្លួនដើរមកអង្គុយទល់មុខខ្ញុំវិញ។ ខ្ញុំខ្មាស់គេណាស់ស់ស់ស់។
💜”លេងស្អីមិនចេះពិភាក្សាគ្នាមុនចឹង ល្អមើលណាស់ទៅហី៎ប្រុសទិញផ្កាឲ្យប្រុសនឹងហា៎” ខ្ញុំអោនមុខទៅខ្សឹបប្រាប់គេពួកខ្លាចអ្នកជិតខាងលើ។
😈”ខ្មាស់អ្នកណា មនុស្សស្រលាញ់គ្នាចំបាច់ត្រូវលាក់បាំងគេដែរ” Oh my ព្រះអាឡា គេស៊ីMicrophoneមកមែនបានជំទាលលឺអីយ៉ាងនឹង។ ខ្ញុំឃើញតុខ្លះសំលឹងមកពួកខ្ញុំទាំងទឹកមុខអរជំនួស តុខ្លះទៀតក៏ខ្សឹបខ្សៀវគ្នា តុខ្លះទៀតក៏ធ្វើមុខខ្ពើមពួកខ្ញុំចឹងទៅ អូយយយយ ខ្ញុំលក់មុខដាច់មិនបាច់ធ្វើឃោសនាទេ។
💜”មាត់តិចៗ ខ្មាស់គេ” ខ្ញុំនៅតែអោនមុខខ្សឹបទៅគេដដែរ។
😈”អូនបាត់ខឹងបងនៅ បើនៅចាំបងថែមមួយឈុតទៀត”
💜”អឺយៗៗ មិនបានខឹងតាំងពីដើរចូលមកម៉េស” ខ្ញុំមិនទៅភ្លើឲ្យគេស្រែកជំទាលម្តងទៀតទេ។
😈”គូរឲ្យស្រលាញ់ណាស់Panda😁😁” បានលឺចឹងញញឹមស្ញេញតែម្តង។
💜”ហើយគិតមិចនឹងហា៎បានធ្វើចឹង កន្លែងស្ងាត់ៗផ្សេងពីនឹងមិនបានទេអី?”
😈”កន្លែងនេះហើយគឺល្អបំផុត បងចង់ប្រែក្លាយកន្លែងដ៏ជូរចត់របស់ពួកយើងឲ្យក្លាយទៅជាកន្លែងទុកអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដូចជាផ្កាមួយបាច់នេះដែលគ្មានថ្ងៃបំភ្លេចបាន” អូហូ ខ្ញុំលឺគេនិយាយហើយខ្ញុំស្ទើរតែស្រស់ទឹកភ្នែក។ មនុស្សទុយមុយដូចគេចេះនឹកឃើញរឿងស្មានមិនដល់ចឹងបានដែរណ៎។
💜”ពិតជាខ្មាស់គេមិនអាចបំភ្លេចបានមែន?” ខ្ញុំចេញមោកាត់ភាពរ៉ូមែនទិកចឹងម៉ង់។
😈”ហូយយយ អស់រ៉ូមែនទិកអាលីងម៉ង់យាយខ្លានេះ” គេធ្វើមុខឡើងស្អុយពេលដែលខ្ញុំមិនបានចូលស៊ងរបស់គេបែបនេះ។
💜”អូននិយាយលេងទេ អរគុណខ្លាំងណាស់សំរាប់បាច់ផ្កានេះ ហើយអរគុណខ្លាំងបំផុតសំរាប់អនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះមួយពេលនេះ អូនប្រាកដជាគ្មានថ្ងៃបំភ្លេចពេលនេះបានឡើយ” ខ្ញុំនិយាយទៅគេដោយផ្តល់ស្នាមញញឹមយ៉ាងកក់ក្តៅទៅគេវិញ។
😈”បងនឹងធ្វើឲ្យអូនក្លាយទៅជាមនុស្សដែលគេគ្រប់គ្នាច្រនែនចង់បាន” តក់ ទឹកភ្នែកស្រស់ស្របពេលគេងើបមកថើបថ្ងាសរបស់ខ្ញុំ ខ្ញុំយំព្រោះតែរំភើបនឹងពាក្យគេពេក។ ខ្មាស់គេទៀតទេ? គឺគ្មានទៀតទេសំរាប់បុរសម្នាក់នេះ។
💜”អូននឹងរង់ចាំមើលថាបងធ្វើឲ្យអូនមានតំលៃខ្លាំងប៉ុណ្ណា”
😈”មានតំលៃដល់អូនស្មានមិនដល់” គេនិយាយទាំងញាក់ចញ្ចើមមកខ្ញុំ។ ខ្ញុំមិនដែលនឹកស្មានឡើយថានឹងទទួលបានរឿងបែបនេះកើតឡើងមកលើជីវិតរបស់ខ្ញុំ។ ទោះជាថ្ងៃមុខមានរឿងអ្វីកើតឡើងក៏ខ្ញុំមិនស្តាយក្រោយនឹងជ្រើសរើសយកគេដែរ។
😇”ហ៊ើយៗ ចប់នៅហា៎ អញឈរចាំឡើងឃ្លានបាយហើយនៀក” ផ្អែមល្អែមគ្នាមិនទាន់ចប់ផង បងយុទ្ធក៏ត្រលប់ចូលមកតុវិញ។
7 / 7
💜”អ្នកណាឲ្យបងអង្គុយកន្លែងនឹង?” ខ្ញុំរករឿងបងយុទ្ធមួយសិន សំដែងឈុតឆាកបោកឯងសាហាវណាស់។
😇”អាប៉ប ដោយសារហែង លូវប្អូនមកសងសឹងអញហើយអាចង្រៃ” បងយុទ្ធមិនព្រមអង្គុយមែនហើយបែរទៅជេរហ៊ាងវិញម្តង។
😈”ហាហាហា អញមិនដឹងទេ ហែងដោះស្រាយខ្លួនហែងទៅ” យករួចខ្លួនបានល្អ។
😇”ទូ….កុំខឹងបងអីណា អាប៉បវាអ្នកបង្ខំបងទេ បងមិនចង់ធ្វើទេ” ហាហាហា បងយុទ្ធខំធ្វើមុខចង់យំដូចក្មេងមកលួងខ្ញុំម្តង។
💜”ខ្ញុំមានបានថាអីឯណា ខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យបងមកអង្គុយខាងនេះវិញ ព្រោះខ្ញុំត្រូវដាក់ផ្កាខាងនឹង” ហាហាហា អ្នកណាទៅខឹងបងសំណប់ចិត្តបានទេ។ ខំប្រឹងថាំចិត្តមកធ្វើដើម្បីគេដល់ថ្នាក់នេះហើយ គឺមានតែអរគុណវិញប៉ុណ្ណោះ។
😇”តុយម៉ាយយយ សាហាវណាស់វើយយ២នាក់ប្តីប្រពន្ធគេនេះ” បងយុទ្ធដើរមកកន្លែងអង្គុយទាំងមិនអស់ចិត្ត។
😈”ហាហាហា ប្រពន្ធអញខ្លាហើយមិនដែលថាអញមាន់ស្ងោរទេ” គូរស្នេហ៍ប្រចាំប្រលោមលោក😂😂
💜”អរគុណណាស់បងយុទ្ធ” ពិតជាអរគុណខ្លាំងពិតមែន។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment