Breaking

Thursday, March 7, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៤

រឿង ម្ចាស់គ្រងបេះដូង 
ភាគទី៤
និពន្ធដោយ Pii Chhay
#Khmer_Novel69

មកដល់មុខផ្ទះភ្លាមគេក៏ចុះមកជួយគ្រាខ្ញុំចូលក្នុងផ្ទះ។ ម៉ាក់គ្រាន់តែឃើញខ្ញុំក្នុងសភាពដុនដាបបែបនេះក៏ប្រញាប់មកជួយទប់ខ្ញុំ 

👸”មានរឿងអីនឹងទូ?” ម៉ាក់សួរទាំងស្លន់ស្លោ 

💜”អរ ខ្ញុំទាក់ជើងនឹងកាំជណ្តើរនឹងណាម៉ាក់ តែមិនអីទេ” 

👸”មិនអីយ៉ាងមិច នេះដល់ថ្នាក់មានអ្នកគ្រាផងនៀក” គាត់និយាយរួចសំលឹងមើលទៅអ្នកដែលជួយគ្រាខ្ញុំ។  

😈”🙏🏻 ជំរាបសួរអ្នកមីង” គេសំពះម៉ាក់ខ្ញុំដោយស្នាមញញឹម ត្រង់ឯងវិញសឹងហក់ស៊ីសាច់😒 

👸”ចា ក្នួយ🙏🏻  មីងអរគុណច្រើនណាដែលបានជួយជូនទូមកផ្ទះ” 

😈”បាទមិនអីទេអ្នកមីង” 

👸”ជាមិត្តទូនៅសាលាមែន” 

😈”បាទអ្នកមីង ទើបបានស្គាល់ថ្ងៃដំបូង” 

😈”អរ បេីចឹងនៅញ៉ាំបាយជាមួយគ្នាសិនទៅ មីងកំពុងរៀបចំល្មម” អត់បានទេ ខ្ញុំលូកមាត់កាត់សិន។  

💜”ម៉ាក់ផ្ទះគេក៏មានបាយដែរ” 

😈”បាទ ចឹងរំខានអ្នកមីងហើយ” ខ្ញុំនិយាយមិនទាន់ចប់ស្រួលបួលផង គេដណ្តើមខ្ញុំនិយាយយ៉ាងលឿន យីហ៊ានមានមុខក្រាស់សុំបាយគេស៊ីផង។ ឯម៉ាក់ខ្ញុំលឺបែបនេះញញឹមបិទមាត់អត់ជិតសោះ  

👸”រំខានអី មិត្តកូនក៏ដូចជាកូនម្នាក់ដែលណា” ស្លាប់ ស្លាប់មិនខានទេខ្ញុំ នេះគេដាក់មន្តសេ្នហ៍អីម៉ាកខ្ញុំនឹងបានត្រូវដងត្រូវផ្លែគ្នាយ៉ាងហ្នឹង។ 

😈”អរគុណច្រើនណាស់អ្នកមីង ចឹងខ្ញុំលេងគួរសមហើយ”😳 

👸”តាមសប្បាយក្មួយ ទុកដូចផ្ទះខ្លួនចុះ”😱 

💜”ម៉ាកកក” 

👸”ថីនឹងទូ ឈឺជើងមែនកូន?” 😖 

💜”ម៉ាក់ នេះម៉ាក់ទើបតែបានស្គាល់គេទេណា” 

👸”អាវវ ទៅរៀនថ្ងៃដំបូងមានមិត្តល្អជួយមើលថែកូនប៉ុណ្ណឹងហើយមិនចង់ឲ្យម៉ាក់រាក់ទាក់ខ្លះទេហី៎កូន” ហឿយ អ្នកម្តាយអើយមករាក់ទាក់អីពេលនេះ។ ខ្ញុំឈប់តបជាមួយម៉ាក់ព្រោះមើលទៅមិនឈ្នះទេ ស្រាប់តែងាកទៅមនុស្សម្នាក់ទៀតក៏ឃើញគេញញឹមញាក់ចិញ្ចើមដាក់យ៉ាងជាអ្នកឈ្នះ គ្រឺតណាស់លោកអើយ ជាពិសេសអាថ្ពាល់ខួចនឹងតែម្តង នេះគេគិតចង់យកម៉ាសេដម៉ង់ហី៎អាមុខនឹង 😒😒។  

💜”បងទុំហា៎” ខ្ញុំមិនចង់ឃើញមុខគេយូរក៏ហៅបងទុំអ្នកនៅជាមួយមកជួយគ្រាខ្ញុំទៅបន្ទប់។  

👩🏼🍳”ចា៎ មានការអីអូនទូ” 

💜”បងជួយគ្រាខ្ញុំទៅបន្ទប់តិចបង” 

😈”ចាំខ្ញុំគ្រាទៅវិញក៏បានដែល” 

💜”នែៗៗ នេះចង់ដើរទស្សនកិច្ចពេញផ្ទះខ្ញុំម៉ងហី៎ មោះបងទុំលឿនឡើង” 

👩🏼🍳”ចាអូន” ហើយគេក៏ប្រលេងដៃខ្ញុំ ម៉ាក់ឃើញបែបនេះក៏ឈរសើច។  

👸”កូនមួយនេះយ៉ាប់មែនម៉ង” ហើយម៉ាក់ក៏នាំគេទៅតុអាហារ។ ចំនែកខ្ញុំមកដល់បន្ទប់ភ្លាមក៏ប្រញាប់យកប្រេងកូឡាមកលាបរឹតដើម្បីឲ្យអាការៈបានស្បើយខ្លះ។ រកចង់ងូតទឹកក៏វេទនាទៀត ជីវិតអើយជីវិត។  

តុកៗៗ កំពុងដេកសំរាកបានមួយសន្ទុះក៏មានអ្នកមកគោះទ្វារ។  

👩🏼🍳”អូនទូចុះមកញ៉ាំបាយ” បងទុំសោះ 

💜”ទៅមុនទៅបងទុំ តិចទៀតខ្ញុំចុះទៅ” ក្រោយពីបានលាបប្រេងកូឡានិងប្រេងរឹតមកជើងខ្ញុំក៏រាងអន់បន្តិចដែរ អាចតោងឡើងដើរខ្លួនឯងបាន តែនៅដើរអូសជើងតិច។ 

😈”ហាហាហា មេីលធ្វេីមុខ ហាហា…” គ្រាន់តែដើរមកខាងក្រោមភ្លាមក៏លឺសំលេងលោកប៉បអាយសើចយ៉ាងខ្លាំង នេះបានរឿងអីនិយាយគ្នានឹងក៏ក្អាកក្អាយម៉េស។  

💜”ម៉ាក់ មានរឿងអីនឹងបានសើចសប្បាយម៉េស” ស្រាប់តែលោកប៉បអាយសើចភ្លាមពេលដែលដឹងថាខ្ញុំមកដល់។  

👸”ម៉ាក់មើលរូបក្មេងៗរបស់កូននឹងណា”😱😱 

😈”ជាក្មេងចូលចិត្តយំផងហេ៎ រូបមួយណាក៏ឃើញយំដែរនៀក គ្រាន់តែបាក់ធ្មេញក៏យំ នោមដាក់ខោក៏យំ…….” 🤢អូយយយ វិលមុខណាស់ខ្ញុំ។ 
💜”ប្រមូលយកមកនេះវិញភ្លាម” ខ្ញុំខំប្រឹងរត់ទៅប្រមូលរូបថតទាំងអស់មកវិញ។ គ្មានសល់ទេខ្ញុំ😭 
😈”ប្រញាប់យកទៅណាមើលមិនទាន់អស់ចិត្តផង ហាសហា” 
💜”ពិតជាគ្មានមាយាទមែន មកមើលរូបថតគេហើយនៅមកសើចចំអកទៀត” ខ្ញុំខឹងណាស់សសស😩 

😈”មកពីយើងពូកែធ្វើមុខយំគួរឲ្យចង់សើចធ្វើអី រំអួយតាំងពីក្មេង” 

💜”ម៉ាកក មិចបានយករូបខ្ញុំឲ្យគេមើលចឹង” 

😈”អេ កុំទៅបន្ទោសអ្នកមីង ខ្ញុំអ្នកដើរទៅឃើញខ្លួនឯងទេ លើកក្រោយបើមិនចង់ឲ្យគេឃើញយកទៅលាក់ទុកឲ្យល្អទៅ”  

💜”ផ្ទះខ្ញុំ ខ្ញុំចង់ទុកកន្លៀតណាក៏វាជារឿងរបស់ខ្ញុំដែរ ហើយលោកឯងក៏អត់មាយាទម៉េសបានដើររុះរើផ្ទះគេហ្នឹង” 

👸”ទូ ទូឈប់កូន គ្រាន់តែរូបថតពីក្មេងតើ ចាំបាច់តំឡើងសំលេងអីដល់ថ្នាក់នឹង”  

💜”មកពីខឹងនឹងណាម៉ាក ឃើញគេសើចចំអកខ្ញុំអត់” 

😈”😝” អា៎ា៎ា៎លាតអណ្តាតដាក់ទៀតអាប៉បអាយឡប់។ ខ្ញុំស្អប់លោកណាស់😤 

👸”តែបងក៏សសើរថាគួរស្រលាញ់ដែលណា”😳

😈”😏” លើកនេះញាក់មុខដាក់ម្តង។ មនុស្សស្អីគួរឲ្យចង់ហក់ធាក់បែបនេះ។  

👸”ឈប់ប្រកែកគ្នា មោះមកញ៉ាំបាយម៉ាក់រៀបចំហើយៗ” ខ្ញុំអង្គុយចុះទាំងមិនអស់ចិត្ត។ គង់តែមានថ្ងៃដល់វេនខ្ញុំម្តងទេ។  

💜”ចុះប៉ានៅណាម៉ាក អត់មកពិសារជាមួយគ្នាទេអី” 

👸”ប៉ាឯងមានកម្មវិធីជាមួយអ្នកនៅក្រុមហ៊ុន” 

💜”ចុះហ៊ាហើយចែធំអត់ទាន់មកវិញទេ?” 

👸”បងឯងប្រាប់ថាញ៉ាំខាងក្រៅហើយ” ចឹងតើបានផ្ទះស្ងាត់ល្អណាស់។ នឹកដល់រឿងផ្ទះស្ងាត់ភ្លេចនឹកឃើញភ្ញៀវមិនបានអញ្ជើញម្នាក់អង្គុយធ្វើមុខគួរឲ្យស្អប់នៅពីមុខ។  

👸”សំណាងដែរថ្ងៃគ្មានមនុស្សនៅផ្ទះបានហ៊ាងជូនកូនមក ហើយបានញ៉ាំបាយនិយាយលេងជាមួយម៉ាក់ កុំអីម៉ាក់ធុញស្លាប់ហើយ”  
😈”សំណាងខ្ញុំវិញទេដែលបានស្គាល់ទូ ហើយមានឱកាសបានមកញ៉ាំបាយស្នាដៃរបស់អ្នកមីងទៀត” គេនិយាយហើយងាកមកញញឹមបង្កប់ន័យដាក់ខ្ញុំ។ មើលលេងចូលភ្នែកហើយមុខមួយនឹងនោះ(ព្រោះកំពុងខឹង) 

👸”បើចឹងញ៉ាំឲ្យច្រើនទៅណា” 

😈”បានអរគុណអ្នកមីង ធានាដឹងតែគ្មានសល់ទេ😁” ពេលនេះមិនដឹងអ្នកណាជាកូនឲ្យប្រាកដទេ បើត្រូវគ្នាយ៉ាងនឹងនៀក អើយឈឺក្បាល។  

ក្រោយផ្អែមល្ហែមគ្នាអស់ចិត្ត អាហាពេលល្ងាចក៏ចាប់ផ្តើម។ កំឡុងពេលញ៉ាំខ្ញុំលឺម៉ាកនិងភ្ញៀវមិនបានអញ្ជើញនិយាយគ្នាសើចសប្បាយណាស់ យូរទៅខ្ញុំបែរជាភ្ញៀវដែលគេមិនបានអញ្ជើញវិញហើយ។ ពូកែយកចិត្តមនុស្សចាស់ណាស់អាតាប៉ិខ្មោចឆៅឆ្កួត។ បន្ទាប់ពីបញ្ចប់អាហារពេលល្ងាចរួចពួកគាត់ទាំងពីនាក់នៅមិនទាន់អស់រឿងនិយាយទៀតឯខ្ញុំជាអ្នកក្រៅអង្គុយចុចទូរស័ព្ទនៅសាឡុងដោយគ្មានអ្នកខ្វល់។ ម៉ោង8:30pm ខ្ញុំក៏ឃើញគេសំលឹងមើលនាឡិកាដៃគេប្រហែលដល់ពេលដែលគេទៅវិញហើយ 

😈”អឹម ដូចជារាងយប់ដែលហើយ ខ្ញុំគិតសុំលាអ្នកមីងទៅវិញហើយ” finally 

👸”ចាក្មួយត្រលប់ទៅវិញប្រយ័ត្នប្រយែងផងណា” 

😈”បាទអ្នកមីង អរគុណម្តងទៀតសំរាប់អាហារមួយពេលនេះ” 

👸”ចា ថ្ងៃក្រោយទំនេរមកញ៉ាំជុំគ្នាទៀតណា” 

😈”បាទ ចឹងខ្ញុំជំរាបលាអ្នកមីងសិនហើយ🙏🏻” លើកដៃលាម៉ាកខ្ញុំរួច ក៏អើតមុខមកមើលខ្ញុំហើយលាដៃបាយបាយដាក់ខ្ញុំដែលកំពុងដេកលើសាឡុងចុចទូរស័ព្ទ។  

😈”Goodnight  ក្មេងរំអួយ” គេធ្វើមុខពែបដាក់ខ្ញុំរួចក៏សើច។ ម៉ាក់ឃើញបែបនេះក៏សើចតាម។ ខ្ញុំហត់នឹងតតាំងណាស់ព្រោះមានម៉ាក់ជាខ្នងគេហើយ ចុះចាញ់ទៅល្អជាង។  

💜”សុំអញ្ជើញ” រួចគេក៏អោនលាម៉ាកខ្ញុំម្តងទៀតហើយក៏ដើរចេញទៅ។ ក្រោយពីគេទៅបាត់ហើយម៉ាក់ក៏ដើរមករកខ្ញុំ 

👸”យ៉ាងមិចហើយកូនរៀនថ្ងៃដំបូង?” 

💜”មានអីម៉ាក់គឺទួកសាច់ដូចម៉ាក់ឃើញចឹង” 

👸”នៅឈឺខ្លាំងអត់ ចាំម៉ាក់យកអីមកស្អំឲ្យ” ហើយម៉ាកក៏ងើបដើរទៅយកគ្រឿងស្អំដែលខ្ញុំមិនដឹងថាជាអ្វីមកស្អំឲ្យខ្ញុំ ហើយក៏បន្តសន្ទនា។  

5 / 12

👸”ទៅដើរយ៉ាងមិចនឹងបានទៅជាដួលជាំជើងដល់ថ្នាក់ហ្នឹង?” ខ្ញុំក៏រៀបរាប់ប្រាប់ម៉ាក់ពីហេតុការណ៍ដែលបានកើតឡើង។  

👸”អឹម តែក៏ល្អដែរណាកូនដែលគេចេះបារម្ភគិតគូរដល់កូន ទាំងទឹមស្គាល់គ្នាបែបនេះ” 

💜”គេនឹងហេ៎គិតដល់ខ្ញុំ? ខ្ញុំថាគេចង់ធ្វើបាបខ្ញុំច្រើនជាង”  

👸”តែម៉ាកមើលទៅគេជាក្មេងល្អណាស់ណា ចេះស្គាល់ចាស់ទុំនិយាយស្តីមានការគោរព សំខាន់សង្ហារទៀតណាកូន” ម៉ាកនិយាយដល់កន្លែងនេះគាត់ក៏សើច 

💜” ម៉ាកមិនទាន់ស្គាល់គេច្បាស់ទេ កុំទាន់គិតថាគេយ៉ាងមិច” 

👸”កូននឹងក៏ចឹងដែលនិយាយស្តីឲ្យល្អជាមួយគេតិចមិនបានទេ ទោះយ៉ាងណាក៏គេជាអ្នកជួយជូនកូនមកវិញដែរ” 

💜”គេអ្នកស្មាក់ចិត្តខ្លួនឯងទេ ខ្ញុំមិនបានបង្ខំផង…” 

💜”អូយយយ ម៉ាកកក” ម៉ាកខ្នាញ់ខ្ញុំរឹងក្បាលពេកក៏ទាញត្រចៀកខ្ញុំ 

👸”ក្បាលរឹងចឹងហេីយ បានហ៊ាងគេឌឺមិនឈប់ហ្នឹង” ទៀតហេីយ ចូលដៃចូលជេីងគេទៀតហេីយ។ ខ្ញុំមេីលទៅនៅលេងបានហេីយ។  

💜”អូយ ម៉ាក់បានហើយខ្ញុំឡើងទៅងូតទឹកគេងហើយ”  

👸”មោះ ម៉ាក់ជួយ”  

💜”មិនបាច់ទេម៉ាក់ ឡេីងជណ្តេីរផង ខ្ញុំទៅខ្លួនឯងបាន” វរៗ រមៀលចុះទាំង២នាក់ម៉ែទាំងកូនលូវហេីយ។  

👸”អឹមម យកអានេះទៅស្អំបន្តផងចឹង” 

💜”បាទ” ខ្ញុំទទួលថ្នាំស្អំពីម៉ាក់ហេីយក៏ឡើងមកបន្ទប់វិញទាំងស្លាប់រស់។ វាឈឺស្អីវាក៏ឈឺម្លឹងៗ។ ចូលមកដល់ក្នុងបន្ទប់ ខ្ញុំក៏ផ្លាស់កន្សែងចូលងូតទឹក តែងូតបានតែម៉ាភ្លែតទេព្រោះជើងវាផ្សា។  

តុកៗៗ ជូតខ្លួនមិនទាន់ហើយស្រួលផងក៏មានអ្នកមកគោះទ្វា។ អ្នកណាទៀតហី៎ហ្នឹង។  

😎”ទូគេងនៅ ហ៊ាចូលទៅបានអត់?” លេីកនេះលោកបងធំម្តង។  

💜”បើកទ្វាចូលមក”  

😎”អ៉ាវ នេះទើបងូតទឹករួចទេហ៎?” ដោយសារគាត់ឃើញខ្ញុំរុំកន្សែងនិងជូតសក់ 

6 / 12

💜”បាទ ម៉ាកទើបស្អំជើងឲ្យហើយមុននឹង” ខ្ញុំនិយាយបណ្តើរស្លៀកពាក់បណ្តើរ 

😎”ហើយជើងយ៉ាងមិចហើយ ទៅត្រូវស្អីមោនឹង” គាត់និយាយហើយអោនមកមើលជើងខ្ញុំ។  

💜”សុំស្អែកចាំនិយាយប្រាប់ណាហ៊ា ខ្ញុំខ្ចិលរៀបរាប់ណាស់”  

😎”អឺ មានបានញ៉ាំថ្នាំនៅប្រយ័ត្នមិនស្រួលខ្លួន” 

💜”មិនអីទេ លូវលេងសូវឈឺហើយ” ការពិតខ្លាចលេបថ្នាំសោះហាសហ 

😎”ហើយស្អែកទៅរៀនរួចអត់នឹងយើង” 

💜”រួច ទំរាំដល់ស្អែកខ្ញុំធូរមែនតែនហើយ” 

😎”ឲ្យច្បាស់ណា ចឹងហ៊ាទៅបន្ទប់ហ៊ាវិញហើយ”

💜”បាទ goodnight ហ៊ា” 

😎”អឺgoodnight អាក្បាលខូច” គាត់ក៏ញីសក់ខ្ញុំហើយញញឹមដើរចេញទៅ។ ខ្ញុំក៏វាឡើងពូកដេកទាំងគ្មានកំលាំង ព្រោះថ្ងៃនេះមានរឿងកើតឡើងច្រើនណាស់រហូតដល់សឹងទទួលយកមិនបាន។ តែពេលនេះរំលោងទៅបានកន្លះម៉ោងទៅហើយភ្នែកខ្ញុំនៅបញ្ឈរនៅឡើង អារម្មណ៍ខ្ញុំចេះតែគិតដល់ពេលខ្ញុំអាលោកខ្មោចឆៅអៀវខ្ញុំរហូត ពេលបាននៅជិតគេបែបនឹងហេតុអីក៏អារម្មណ៍ខ្ញុំច្របូកច្របល់ម្លេះ បេះដូងក៏លោតញាប់ទៀត ថែមទាំងមកនឹកឃើញសំដីម៉ាកដែលប្រាប់ថាគេបារម្ភគិតពីខ្ញុំផងនោះ  រឹតតែធ្វើឲ្យអារម្មណ៍ខ្ញុំនៅមិនសុខថែមទៀត។ ចង់ដឹងណាស់ថាតើគេកំពុងគិតចង់ធ្វើអីឲ្យច្បាស់ទៅ ទាំងដែលពេលខ្លះល្អ ពេលខ្លះក៏សំដីអាក្រក់។ តើលោកជាមនុស្សបែបណាទៅ?  

💜”គ្រតៗ…😴😴” អារម្មណ៍ហោះហើរទៅនេះហោះហើរទៅនោះខ្ញុំក៏គេងលក់ដោយមិនដឹងខ្លួន។ 😂 

តិតៗៗៗៗ សំលេងនាឡិការោទិ៍ពេលព្រឹកព្រលឹមរបស់ខ្ញុំបន្លីសំលេងផ្អេីលដល់សុបិន្តខ្ញុំឲ្យរត់ខ្ចាត់ខ្ចាយអស់។ ខ្ញុំខំប្រឹងបេីកភ្នែកវារទាំងខ្ចិលទៅបិទវា។ ថ្ងៃថ្មីទៀតហើយ ជើងខ្ញុំក៏រាងធូរច្រើនដែរ។ តែបែរជាមានអារម្មណ៍ដូចរកចង់គ្រុនយ៉ាងមិចមិនដឹងទៅវិញ។ ខ្ញុំរុញខ្លួនឲ្យក្រោកទាំងធីងធោង ដេីរចូលងូតទឹករៀបចំខ្លួនដេីម្បីទៅរៀន ហើយក៏ចុះមកញ៉ាំអាហារពេលព្រឹករួមគ្នាទាំងគ្រួសារតែម្តង។ ប៉ានិងបងស្រីធំក៏បានសួរនាំរឿងជើងឡើង តែបានម៉ាកជាអ្នករៀបរាប់ជំនួស។ ក្រោយពីអាហារពេលព្រឹកចប់សប់គ្រប់ហើយ ខ្ញុំក៏រៀបចំទៅសាលាដោយមានបងប្រុសជាអ្នកជូនទៅ។ ចូលមកដល់ក្នុងឡានខ្ញុំមិនបាននិយាយអីទាំងអស់គិតតែពីសម្ងំបិទភ្នែក 

😎”យប់មិញឈឺជើងអត់បានដេកមែន បានដូចល្វើយណាស់” ស្ងាត់ៗហ៊ាក៏សួរឡើង 

💜”ប្រហែលហើយមើលទៅ” ខ្ញុំកុហកព្រោះមិនចង់ឲ្យគាត់បារម្ភ 

7 / 12

😎”ទៅរួចអត់នឹងយើង” 

💜”ដឹងតែរួចហើយ” អានេះក៏កុហកដូចគ្នា😬 

😎”អឹម ចឹងសម្ងំគេងសិនទៅ ពេលដល់ចាំហ៊ាដាស់” ខ្ញុំមិនបានតបគ្រាន់តែងក់ក្បាលទទួល ហើយក៏សម្ងំគេងលក់ទៅ។  

😎”ទូ ដល់សាលាហើយ” ខ្ញុំបានលឺសំលេងហ៊ាដាស់ក៏បើកភ្នែកមីងមាំងៗ ខំសម្ងំដេកគិតថាបានស្រួលខ្លួនខ្លះតែដូចចង់ធ្ងន់ជាងមុនយ៉ាងមិចមិនដឹងទេ។  

💜”ដល់ហើយហ៎ ហឹមចឹងខ្ញុំចូលសាលាហើយណា បើកឡានស្រួលបួលណាហ៊ា បាយបាយ”  

😎”អឺ ខំរៀនណា” ក្រោយពីលាអាហ៊ាហើយខ្ញុំក៏ប្រញាប់ឡើងថ្នាក់ព្រោះចង់បានដេកតបន្តិច។ ដេកបានតាតិចម៉ោងរៀនក៏ចាប់ផ្តើម ខ្ញុំឯនេះគ្មានអារម្មណ៍រៀនសោះគិតតែពីស្ងាបរហូត កិច្ចការសាលាក៏ច្រើនទៀត។ ជីវិតអើយជីវិតរកភាពសុខស្រួលមិនឃើញមែន។  

លូនក្រាបៗទីបំផុតម៉ោងសិក្សាក៏បានបញ្ចប់ ហ៊ាក៏មកចាំទទួលតាំងពីកន្លះម៉ោងមុនប្រហែលគិតថាខ្ញុំមិនសូវស្រួលខ្លួនហើយ។ ចូលដល់ក្នុងឡានខ្ញុំក៏គិតតែពីដេកហ៊ាក៏មិនហ៊ាននិយាយអីដែរព្រោះមិនចង់រំខានខ្ញុំ។ មកដល់ផ្ទះវិញខ្ញុំគ្មានគិតចង់ធ្វើអីទេគឺគិតតែពីដេកទៀត មួយថ្ងៃនេះខ្ញុំគ្មានគិតចង់ធ្វេីអីក្រៅពីដេកតែម្យ៉ាង មានអារម្មណ៍ថាអស់កំលាំងដល់ហើយ។ នៅរឿងទៅរៀនថ្ងៃបន្តទៀតចិត្តចង់ទៅតិចអត់តិច តែទើបចូលរៀនបានមួយថ្ងៃក៏នឹកមិនហ៊ានចង់ឈប់។ ទៅមិនទៅ ទៅមិនទៅ… តុកតុកៗ កំពុងតែវិលវល់ ហ៊ាក៏ចូលមក 

😎”យ៉ាងមិចហើយនឹងអាក្បាលខូច” 

💜”ងងុយដេកនឹងណា ហ៊ាមានការអីហ៎?” 

😎”ហ៊ាគ្មានអីទេគ្រាន់តែឃើញថ្ងៃនេះស្ងាត់មាត់ខុសធម្មតា មិនស្រួលខ្លួនមែន?” 

💜”គ្រាន់តែអស់កំលាំងតិចនឹងណា” 

😎”បើមិនស្រួលខ្លួនមិនបាច់ទៅរៀនទេ ចាំហ៊ាតេសុំច្បាប់ឲ្យ” 

💜”មិនបាច់ទេហ៊ា ទើបចូលរៀនបានមួយថ្ងៃនឹងខ្លាចគ្រូគាត់មានពាក្យមានសម្តី” 

😎”ហើយគិតថាទៅនឹងរៀនចូលដែរអី” 

💜”ចូលមិនចូលចាំគិតតាមនឹងទៀត” 

😎”ឈឺប៉ុណ្ណឹងហើយនៅក្បាលរឹងទៀតឯង ចាំហ៊ាយកបាយមកឲ្យញ៉ាំនឹងបានញ៉ាំថ្នាំ” 

8 / 12

💜”thank you bro” ខ្ញុំនិយាយតាមស្ទាយអ្នកលេងfb ធ្វើឲ្យគាត់សើចឡើង។ គិតទៅក៏ម្យ៉ាងដែរកើតមកជាកូនពៅមានបងយកចិត្តទុកដាក់បែបនេះក៏កក់ក្តៅណា មិនចាំបាច់មានសង្សារក៏មិនជាបញ្ហា។ ហ៊ាចេញទៅក្រៅបានមួយសន្ទុះគាត់ក៏មកវិញជាមួយថាសបាយនឹងកែវទឹកដោយមិនភ្លេចកញ្ចប់ថ្នាំផងដែរ។  

😎”មោះឲ្យហ៊ាបញ្ចុកហី៎” 

💜”បានហើយហ៊ាខ្ញុំមែនកូនង៉ែតទេ” 

😎”ចាស់ទុំសំបើមណាស់ ញ៉ាំឲ្យអស់ហ៊ាទៅជួយម៉ាករៀបទូសិន” 

💜”ម៉ាកទិញទូថ្មីហ៎?” 

😎”គឺទូដាក់ឥវ៉ានលោកបងឯងនឹង មិនដឹងស្អីណាស់ណាទេគិតតែពីទិញនេះទិញនោះឡើងពេញបន្ទប់ហើយឯងនឹង” 

💜”អូខេ បានហេីយ ហ៊ាទៅចុះបើនៅទៀតខ្ញុំឆ្អែតសម្តីជំនួសលូវហើយ” 

😎”អឺហើយកុំភ្លេចលេបថ្នាំផងណា ប្រយ័ត្នមិនជា” 

💜”ដឹងហើយ ខ្ញុំមានម៉ាក់តែម្នាក់បានហើយ” 

😎”យើសឯងត្រូវអាឡូវនឹង” គាត់រកលើកដៃវៃក្បាលខ្ញុំតែខ្ញុំចាប់ជាប់។  

😎”ហ៊ាទៅហើយ” ប្រកែកគ្នាទម្រាំចប់បាយក្រៀមអស់។ ហ៊ាចេញទៅបាត់ ខ្ញុំក៏ញ៉ាំបាយដូចអ្នកណាបង្ខំ មកពីញ៉ាំមិនចូលនឹងណា ហើយនៅថ្នាំទៀត ស្អប់បំផុតគឺថ្នាំនឹងតែម្តងលេបតែមិនស្រួលនឹងប្រតិកម្មហើមភ្នែកពេញនឹងលូវហើយ។ ឆ្កឹះចុះឆ្កឹះឡើងដូចទៅលេងរួចខ្ញុំក៏រុញទុកហើយក្រោកឡើងរៀបចំខ្លួនទៅរៀនបន្ត។ គ្រាន់តែក្រោកឈរភ្លាមដូចចង់ងងឹតមុខដល់ថ្នាក់អង្គុយចុះវិញ។ ហឿយ ទៅរួចទេអញ តែយ៉ាងណាក៏ត្រូវតែទៅព្រោះមិនចង់ខាតរៀន។ រៀបចំខ្លួនអីហើយខ្ញុំក៏ចុះទៅក្រោម ស្រាប់ឃើញម៉ាក់និងហ៊ារួមទាំងបងទុំហើយជាងធ្វើទូពីរនាក់ទៀតកំពុងរៀបចំទូធ្នើរយ៉ាងសកម្ម។  

💜”ហ៊ាតោះជូនខ្ញុំទៅសាលា” 

👸”ទូ មកមើលនេះសិនមើកូន ពេញចិត្តអត់” ម៉ាក់ឃើញខ្ញុំភ្លាមក៏ហៅឲ្យទៅមើលទូដែលគាត់ទើបអោយជាងរៀបរួច។  

😎”ពេញចិត្តតាសម៉ាក់ របស់ម៉ាក់អីក៏ខ្ញុំពេញចិត្តដែរ” ជាប្រភេទធ្នើរឈើសំរាប់ដាក់ឥវ៉ាន់មានថ្នាក់ធំថ្នាក់តូចជាច្រើន។  

👸”ល្អណាស់ចឹងពេលហើយចាំម៉ាក់ឲ្យគេយកឡើងបន្ទប់ ហើយកូនចាំរៀបចំខ្លួនឯងបន្តទៅ” 

💜”បាទអរគុណម៉ាក តោះហ៊ាប្រយ័ត្នទៅមិនទាន់”  

9 / 12

😎”ដឹងហើយលោកប្រុស” ឆ្លៀតឌឺឯងវិញទៀត 

💜”ខ្ញុំទៅសាលារៀនហើយម៉ាក” 

👸”ចាកូន តាំងចិត្តរៀនណា” ខ្ញុំងក់ក្បាលញញឹមហើយដើរទៅចាំហ៊ានៅឡានមុន។  

😎”មិញមានលេបថ្នាំអត់ ឯងនឹងពិបាកអារឿងនឹងណាស់”😳 បើកឡានចេញបានមួយសន្ទុះហ៊ាក៏និយាយឡើង។ 

💜”លេបរួចហើយ” កុហកទៀតហើយខ្ញុំ 

😎”ច្បាស់ណាកុំឲ្យហ៊ាដឹងថាលួចយកទៅចោលណា” 

💜”ខ្ញុំមិនទៅធ្វើចឹងទេ” ដល់យូបានឲ្យចាប់បាន 

😎”អឺ លឺម៉ាក់និយាយថាម្សិលមិញមានមិត្តនៅសាលាជូនមកផ្ទះផងហេ៎” 

💜”នឹងហើយ មកពីហ៊ាឯងនឹង” 

😎”អឺៗ មកដៀមដាមទៀត ហើយទើបចូលរៀនបានមួយថ្ងៃសោះស្និតស្នាលដល់ថ្នាក់ជូនគ្នាទៅផ្ទះផង” 

💜”មិនបានស្និតស្នាលអីទេ អេស និយាយថាមិនចង់ស្និតស្នាលត្រូវជាង” 

😎”អ៉ាវវ ស្អីគេនឹង? មិនចង់ស្និតស្នាលតែឲ្យគេជូនមកផ្ទះ”  

💜”គឺមកពីគេបង្ខំនឹង” ខ្ញុំនិយាយហើយគាត់ក៏សើច 

😎”ឡូយផងអាចបង្ខំអាក្បាលរឹងឯងបាន😂” 

💜”មកពីខ្ញុំឈឺជើងទេកុំអីកុំសង្ឃឹមហ៎” 

😎”ហើយមិចបានទៅមិនចូលចិត្តគេវិញ  ហ៊ាគិតថាគេជាមនុស្សល្អសោះ” 

💜”នឹងហើយល្អខ្លាំងណាស់ មកពីល្អនឹងហើយបានខ្ញុំទៅជាចឹង” នឹកដល់រឿងនឹងក្តៅឆេវម៉ង។ ថ្ងៃនេះសុំហើយណាកុំឲ្យមកប៉ះពារគ្នាឲ្យសោះ លោកអើយលោក។ 🙏🏻 

😎”ដើរមិនប្រយ័ត្នខ្លួនឯងសោះទៅចោទគ្នាណានុះវិញ” ទៀតបក្សប្រឆាំងមួយទៀតហើយ។  

💜”បើគេមិនដើរចោលខ្ញុំ ខ្ញុំក៏មិនប្រញាប់ទៅដើរទាក់ជណ្តើរចឹងដេស” 

10 / 12

😎”ហើយគ្រែងគេខំជួយអៀវខំជួយជូនមកផ្ទះទៀតផងហី៎”  

💜”គេជាអ្នកស្ម័គ្រចិត្តតាស” 

😎”ចឹងបានហ៊ាថាគេជាមនុស្សល្អនឹងណា ទោះយ៉ាងណាក៏គេចេះជួយឯងដែរ” នេះទាំងម៉ាក់ទាំងបងប្រុសខ្ញុំគាត់កើតអីហ្នឹង ទៅជាឃើញអ្នកដទៃល្អជាងសាច់បង្កើតខ្លួនឯងរួច ទាំងដែរទើបនឹងស្គាល់សោះ។   

💜”នេះអ្នកណាជាប្អូនហ៊ាឲ្យប្រាកដទៅ បានមកកាន់ជើងគ្នាអីយ៉ាងហ្នឹង” 

😎”អូខេៗៗហ៊ាមិននិយាយទៀតទេ” គ្រាន់តែហ៊ាមិននិយាយទៀតទេឡានក៏ចតមុខសាលាហើយ។ ខ្ញុំលាគាត់ចុះទាំងមុខក្រញូវ កំពុងមិនស្រួលខ្លួនផងមកនិយាយរឿងឲ្យឈឺចិត្តទៀត។ ខឹងណាស់😤 ។  

ខ្ញុំចុះចេញពីឡានដោយអារម្មណ៍មិនល្អមធ្យមទេ ងំត្រូវមកដេីរឡេីងថ្នាក់ទាំងក្បាលនៅវិលទៀត។ អូយយយ ហត់ណាស់ ទំរាំឡើងមកដល់មុខថ្នាក់ខ្ញុំដង្ហក់ដូចឆ្កែ រស់ដល់ស្អែកអត់ទេអញថ្នាក់រៀនជាន់ទី4ហើយគ្មានជណ្តើរយន្តទៀត។  

😇”Hello ទូ” គ្រាន់តែរុញទ្វាចូលភ្លាមមានមនុស្សម្នាក់រាក់ទាក់ខ្ញុំជាងគេ គឺបងយុទ្ធនឹងឯង។ គាត់លើកដៃក្រវីហើយញញឹមយ៉ាងស្រស់ដាក់ខ្ញុំ។ ខ្ញុំក៏លើកដៃក្រវីទៅគាត់វិញ ទើសតែម្នាក់គត់ធ្វើមិនចាប់អារម្មណ៍អីសោះ។  

😇”យ៉ាងមិចហើយជើង បងខំគិតថាទូមិនមករៀនទេនឹងអាលបានទៅសួរសុខទុក្ខដល់ផ្ទះ” ទេីបតែមកដល់តុភ្លាមបងយុទ្ធក៏ចាប់សួរចំលើយ។ គាត់ធ្វើឆ្លេឆ្លារកមើលជើងខ្ញុំដូចវាបាត់ទៅណាចឹង។ ខ្ញុំមិនឆ្ងល់ទេដែលបងយុទ្ធដឹងរឿងជើងខ្ញុំគឺមានតែម្នាក់ទេដែលដឹងរឿងនឹងច្បាស់។  

💜”មិនមានអីខ្លាំងទេ គ្រាន់ជាំតិចតួច”  

😈”ដើរមិនរួចផងនៅតិចតួចទៀត” ឃើញហេ៎ចូលមកទាក់ទាញចឹងម៉ង អ្នកណាទៅចង់ស្និតជាមួយទៅ។  

💜”បើដើរមិនរួចមិនមែនមកដល់ថ្នាក់បានទេ” 

😈”អូ ភ្លេចមើលស្មានតែតោងឈើជ្រត់មក”  

💜”នែ លោកខ្ញុំមិនបានដល់ថ្នាក់ពិការទេណា” ខ្ញុំឆ្កួតដោយសារពាក្យសំដីរបស់គេលូវហើយ។  

😇”បានហើយអាប៉ប ប្អូនកំពុងឈឺហែងនិយាយស្រួលបួលបានអត់ហា៎អានេះ” ឃើញហេ៎មានតែបងយុទ្ធម្នាក់គត់ដែលគួរឲ្យចង់ស្និតបំផុត 😍 

😈”ធម្មតាអញតែចឹង គ្រែងហែងដឹងដែរតាស” 

11 / 12

😇”អឺ មកពីចឹងហើយបានគ្មានស្រីណាទ្រាំជាមួយបានដោយសារអាមាត់ឆ្កែរបស់ឯងនឹង”😐 នេះគេលេងដល់ថ្នាក់នឹងផង 

😈”អឺអញវាមាត់ឆ្កែចឹងមិនមែនដូចហែងណាផ្អែមឡើងរលួយនឹង” 

😈😇”@@$!,8;’clc@#$%O#=$(…..” អើយអញលេងខ្វល់ហើយចាំដល់ពេលវាយគ្នាចាំជះទឹកម៉ង។ ខ្ញុំធុញនឹង២នាក់នឹងពេកក៏បែបមកមុខក្រាបគេងវិញព្រោះមានអារម្មណ៍ថាវិលមុខឈឺក្បាលខ្លាំងណាស់។ តែស៊យអីទើបតែបានក្រាកគ្រូក៏ដើរចូលមក ហើយពីរនាក់ក៏ឈប់។ អូ ព្រះ ដូចគេរើរោងការចេញចឹងស្ងាត់ជ្រាបតែម្តង។ ក្រោយពីគ្រូសម្រួលឥរិយាបថរួចរាល់ហេីយ ម៉ោងរៀនក៏ចាប់ផ្តើម ឯខ្ញុំគិតតែពីអោនងើបៗ ដែលប្រហែលធ្វេីឲ្យរំខានដល់បងយុទ្ធហើយមើលទៅបានជាគាត់កេះសួរ។  

😇”ទូកើតអីអត់ហ្នឹង? មិនស្រួលខ្លួនមែន?” ខ្ញុំងាកបែរទៅក្រោយរកឆ្លេីយនឹងបងយុទ្ធ តែត្រូវប្រទាក់ភ្នែកជាមួយខ្មោចឆៅទៅវិញ។ កែវភែ្នកគេមើលមកខ្ញុំចំៗតែម្តងតែវាមើលទៅស្ងប់ស្ងាត់ណាស់។ ខ្ញុំឃេីញបែបនេះក៏ធ្វើជាមើលហួសទៅបងយុទ្ធវិញ។ ឃើញឯងមើលចំមុខវិញហើយនៅមិនបែរមុខចេញទៀតធ្វើដូចគ្មានប្រតិកម្មអីសោះ។ ខ្ញុំនៅតែរអ៊ូក្នុងចិត្តម្នាក់ឯង។  

💜”រំខានបងមែន ឲ្យខ្ញុំសុំទោសផង ខ្ញុំវិលមុខឈឺក្បាលតិចនឹងណា” តិចទេតែចង់ប្រេះហើយ។  

😇”មិនរំខានទេ បងគ្រាន់តែបារម្ភ រៀនកើតអត់ សុំគ្រូចេញទៅផ្ទះមុនបានណា” 

💜”អត់អីទេបងតិចទៀតបាត់ហើយ” 

😇”អឹម ទៅមិនរួចប្រាប់បង” 

💜”បាទ អរគុណដែលបារម្ហ” ខ្ញុំខំញញឹមយ៉ាងស្រស់ស្អាតឲ្យគាត់មួយ ហេីយក៏បែរត្រលប់មកវិញ តែដោយចង់ដឹងថានៅមានខ្មោឆៅសំលឹងមើលទៀតអត់ពេលខ្ញុំបែរមកវិញខ្ញុំក៏ឆ្លៀតសំលឹងទៅគេ ហេីយអ្វីដែលខ្ញុំជួបគឺកែវភ្នែកដដែលមិនប្រែទៅណាឡើយ ដល់ថ្នាក់ខ្ញុំជាអ្នកដែលត្រូវគេចភ្នែកពីគេវិញ។ គេកើតអីគេនឹងបានសំលឹងមិនដាក់ភ្នែកបែបនេះ។  

😇”ទូ ចុះទៅកន្លែងបងស្នាអត់” ទីបំផុតមួយម៉ោងក៏បានបញ្ចប់ ខ្ញុំទ្រាំសឹងមិនបាន។  

💜”អត់ទេបងចង់គេងច្រើនជាង បងទៅចុះ” 

😇”នេះនៅវិលមុខមែន?” 

💜”នឹងហើយបង តែមិនអីទេសម្ងំគេងតិចទៅបាត់ហើយ” 

😇”អូខេចឹងបងចុះទៅរកអីញ៉ាំម៉ាភ្លែតណា” ខ្ញុំមិនតបបានតែញញឹមទទួល 

😇”មោះអាប៉បទៅមួយអញ” 


👿”ហែងទៅៗអញអត់ឃ្លានទេ អញរកទៅក្រៅវិញ” 

😇”ហែងទៅណា?” 

😈”នេះហែងចង់ដឹងគ្រប់រឿងម៉ង់ហៃ”  

😇”មិនទៅក៏មិនទៅៗ អញទៅម្នាក់ឯងក៏បាន សួរតិចតួចមិនបានអានេះ” ខ្ញុំគេងក្រាបលើតុស្តាប់ការសន្ទនាដល់សែនពិរោះរណ្តំរបស់គាត់ពីរនាក់ឡើងឈឺក្បាលលើសដើម។ សំលេងចេចចាចរបស់គាត់ទាំង២បានជំនួសទៅដោយសំលេងបេីកទ្វារថ្នាក់វិញ ហើយបងយុទ្ធចេញបាត់ទៅ រួចបានបន្តិចលោកប៉បអាយក៏ចេញបាត់មួយទៀត(ខ្ញុំលឺសំរឹបជើង)។ ព្រះជាម្ចាស់អើយដូចបានរស់ឡើងវិញចឹងគ្រាន់តែពីរនាក់នឹងទៅបាត់។ 


សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment