រឿង ម្ចាស់គ្រងបេះដូង
ភាគទី៣
និពន្ធដោយ Pii Chhay
#Khmer_Novel69
ប្រកែកតវ៉ាគ្នារឿងកាហ្វេអស់ចិត្តហើយខ្ញុំនឹងបងយុទ្ធក៏បណ្តើរគ្នាទៅកន្លែងបងស្នាដែលខ្ញុំមិនដឹងថាកន្លែងណា។ ដើរបណ្តើរនិយាយគ្នាបណ្តើរ គាត់សួរខ្ញុំពីនេះពីនោះ ដូចជំរឿនបញ្ជីជាតិ។ ចេះតែដើរទៅរឿយៗពួកយើងក៏មកដល់មុខហាងបងស្នាដែរលោកខ្មោចឆៅណាត់មក។ វាគឺជាប្រភេទហាងលក់គ្រឿងញុំ មានសឹងគ្រប់មុខតែម្តង។ ចូលទៅដល់ក្នុងភ្លាមលោកខ្មោចឆៅលើកដៃបក់ហៅយើង។ ក្រោយពីដាក់គូទអង្គុយហើយ ក៏មានបងប្រុសម្នាក់ដើរមកទទួលការកុម្ម៉ងពីយើង។
”អីយ៉ា ថ្ងៃនេះមានសមាជិកថ្មីផង មុខមាត់គួរឲ្យស្រលាញ់ទៀតនៀក” គាត់និយាយហើយមកញញឹមដាក់ខ្ញុំទៀត មកសរសើរគេត្រង់ៗចឹងដឹងគេអៀនអត់។ហាហាហា
”អៀនគេចេះលាក់ផងណា បងឃើញអស់ហើយ” awwww នេះមុខខ្ញុំវាបញ្ជាក់ប្រាប់ច្បាស់ដល់ថ្នាក់នឹងផងហ៎។
”ហឹសៗៗ” កំពុងខ្ទប់មុខខ្លួនឯងក៏លឺសំលេងសើចពីបងយុទ្ធនឹងលោកខ្មោចឆៅ
”នេះនាំគ្នាសើចអីនឹងហា៎” ខ្មាស់គេណាស់ខ្ញុំ។
”អូខេៗបងមិនសើចក៏បានដែរ” បងយុទ្ធចូលមកកែខ្លួនមុន ឯគេម្នាក់នោះបានត្រឹមតែបិទមាត់ជិត។
”បងនិយាយលេងទេណា កុំប្រកាន់បងអី”
”ខ្ញុំមិនចេះប្រកាន់ច្រើនទេបង តែលើកក្រោយមិនបាច់មកទាំងដុលចឹងពេកទេ” ហើយខ្ញុំសើចដាក់គាត់វិញទៅ
”នេះប្អូនគាត់ឈ្មោះវិទូ”បងយុទ្ធណែនាំខ្ញុំឲ្យគាត់ស្គាល់
”បងឈ្មោះស្នា រីករាយដែលបានស្គាល់ណាប្រុសស្អាត” ខ្ញុំអៀនទៀតហើយ
”ប្រាប់ហើយថាឲ្យលាក់ខ្លះទៅ មើលមុខក្រហមទៀតហើយ ហាសហា” នេះខ្ញុំលាក់អារម្មណ៍អន់ដល់ថ្នាក់នេះផងហេ៎
”បានហើយបងឈប់ធ្វើបាបក្មេងទៅ”
”អូខេ បងឈប់លេងហើយ មោះកុម្ម៉ងអីដែរចាំបងធ្វើជាពិសេសឲ្យតែម្តងស្វាគមន៍ម៉ូយថ្មី”
”មានអីដែលឆ្ងាញ់ដាក់មកបង”ព្រោះខ្ញុំមិនដឹងត្រូវកុម្ម៉ងអីឆ្ងាញ់បើមិនដែលមកផង។ លេងគាត់តបមកវិញឡើងចង់ធ្លាក់ពីលើកៅអី
2 / 12
”ចឹងកុម្ម៉ងបងម៉ងទៅព្រោះឆ្ងាញ់ដាច់មួយរោងអាហារហាសហា” ខ្ញុំសុំចុះចាញ់គាត់ហើយ។
”អេៗ នេះលើសហើយណាបងស្នា ប្រយ័ត្នខ្ញុំទៅប្រាប់បងសេមមី”
”យើស និយាយលេងតិចតួចមិនបាន នេះហួងហែងផងហេ៎ មានអីឬអត់យើងនឹង” ខ្ញុំរឹងខ្លួនថ្មឹង នឹកអីក៏មិនចេញ
”ចុះបើមានមែនយ៉ាងមិចចុះ” លើកនេះខ្ញុំងាកខ្វាចទៅបងយុទ្ធភ្លាមស្រាប់តែឃើញបងយុទ្ធញញឹមមកខ្ញុំ។ អារម្មណ៍ខ្ញុំច្របូកច្របល់អស់ហើយនេះគាត់និយាយពីអីនឹង គាត់មានដឹងខ្លួនអត់។
”ទូបងនិយាយលេងទេណា ធ្វើកុំភ័យមើរ” ដោយឃើញខ្ញុំធ្វើមុខស្លើរៗគាត់ក៏និយាយថែម។ ពេលនេះខ្ញុំមិនដឹងគាត់និយាយលេងឬមែនទេ តែខ្ញុំរកអីនិយាយមិនចេញមែន។ ឃើញខ្ញុំស្ងាត់បែបនេះបងស្នាក៏និយាយឡើងវិញម្តង។
”មោះៗបានហើយលេងបានស៊ីលេងបានចុកលូវហើយ យុទ្ធយកដូចដើមណា”
”បាទបង”
”ចុះហ៊ាង យីស្ងាត់មាត់ឈឹងតែម្តងឯង” ហ៊ាងដែលកំពុងឈ្ងោកមុខនឹងតារាងម្ហូបឡើងចង់រហែកអស់ហើយនោះងើបមុខមកតប
”បងមើលខ្ញុំឃើញហើយហេ៎ស្មានតែឃើញតែប្រុសក្មេងទេ”
”យើស មកឌឺដងផងហេ៎ តិចដាក់ឲ្យរាគអាលូវនឹងឯង”
”ខ្ញុំដូចអាយុទ្ធដែលមកបង”
”អូខេ ចាំមួយភ្លែតណា” រួចគាត់ក៏ដើរចេញទៅដោយឆ្លៀតញាក់ចិញ្ចើមដាក់ខ្ញុំទៀត យីអាពូនេះ។
”កុំប្រកាន់គាត់អី គាត់ចូលចិត្តញោះក្មេងលេងតែចឹង” គ្រាន់តែបងស្នាដើរចេញទៅបាត់បងយុទ្ធក៏និយាយឡើង។
”ខ្ញុំប្រាប់ហើយតាស ថាមិនចេះប្រកាន់ច្រើនទេ” តែថ្ងៃនេះគាត់ដាក់ខ្ញុំដូចចង់ជ្រុលដែរ។
”ពិតជាក្មេងគួរឲ្យស្រលាញ់មែន” Awwwទៀតហើយ
”ទៀតហើយអស់ពីបងស្នាមកបងឯងម្តង ហើយខ្ញុំក៏មិនមែនក្មេងដែរ”
”អូ មនុស្សចាស់”
”បាទ ក្មួយប្រុស”
”យើស នេះរំលោងក្បាលបងហើយណា” គាត់និយាយហើយយកដៃវាយក្បាលខ្ញុំតិចៗ ខ្ញុំក៏សើចហើយតប។
3 / 12
”ចុះអ្នកណាឲ្យមកឌឺខ្ញុំធ្វើអី”
”នែ ពិភពលោកនេះមានតែលោកពីរនាក់ទេហី៎ យើងក្លាយជារូបចំលាក់អស់ហើយ” ទាំងខ្ញុំទាំងបងយុទ្ធស្ងាត់មាត់ជ្រាប។ កំពុងតែលេងសើចជាមួយបងយុទ្ធ ស្រាប់តែមានមនុស្សម្នាក់ចូកមកកាត់ចង្វាក់ធ្វើឲ្យខូចបរិយាកាសអស់អាលីង។
”ស្អីហែងហា៎ ហែងចេះច្រណែនតាំងពីកាលហា៎”
”យើងច្រណែនត្រង់ណាហា៎អាយុទ្ធ យើងគ្រាន់តែឲ្យហែងដឹងថាទីនេះនៅមានអញម្នាក់ទៀតអានេះ”
”នេះអី បើមិនច្រណែនឲ្យហៅថាអី គ្រាន់តែឯងនិយាយជាមួយទូតិចមិនបាន” អត់បានទេរកចូលឃាត់សិន មិនចឹងហក់ខាំគ្នាលូវហើយ។
”អេៗអ្នកទាំងពីរ នេះវាជាទំលាប់និយាយគ្នារបស់អ្នកទាំងពីរមែន អាស្រួលបួលជាងនឹងអត់មានទេហី៎” ទាំងពីរនាក់ស្ងាត់មាត់ម្តងហើយងាកមកមើលខ្ញុំព្រមគ្នា។ រួចបងយុទ្ធក៏ងាកទៅលោកខ្មោចឆៅវិញ
”មកពីហែងនឹងអាប៉ប”
”ស្អីហែងហា៎អាយុទ្ធ អញធ្វើស្អីហែង” មើលទៅបែបមិនចប់ទេ
”ឈប់ភ្លាម នេះអត់ចេះខ្មាស់គេទេហី៎ គេមើលមកហើយណា”ខ្ញុំធុញពេកក៏គោះតុមួយជាកាប្រមាន។ ហើយពីរនាក់នឹងក៏ស្ងាត់ជាលើកទី២។
”នេះ លោកលុយថ្លៃកាហ្វេ” ខ្ញុំដាក់លុយលើតុរួចរុញទៅគេ។ គេសំលឹងមើលខ្ញុំផ្លឹសៗ
”នៅសំលឹងអី ខ្ញុំមិនបានបិតលុយលើមុខទេ”
”ថ្លៃកាហ្វេអី?” យីចេះធ្វើភ្លេចសមផង
”នែលោក នេះខ្ញុំខំនិយាយស្រួលបួលណា មិចក៏ឌឺមកវិញចឹង”
”មិនបាច់ទេ ខ្ញុំប៉ាវជាការស្វាគមន៍ ត្រង់អាយុទ្ធនិងបងស្នានិយាយលេងបានណាស់” គេនិយាយធ្វើមុខង៉ក់ងរ នេះគេកំពុងធ្វើឲ្យខ្ញុំវង្វេងអស់ហើយ ម្តងធ្វើដូចជាខ្ញុំមិនមានរូបរាងមិនចង់សូម្បីតែមើល ហើយឥលូវគេប្រែមកថានិយាយលេងជាមួយខ្ញុំ។ តើលោកជាមនុស្សបែបណាឲ្យប្រាកដទៅ។
”អឺ ឲ្យវាប៉ាវទៅវាអាសារប៉ាវគេគ្រប់តាគ្នានឹង” ខ្ញុំកំពុងតែវិភាគពីបុគ្គលិកលក្ខណៈរបស់គេបងយុទ្ធក៏យកលុយពីលើតុមកញុកចូលក្នុងដៃខ្ញុំវិញធ្វើឲ្យខ្ញុំដាច់ភាគអស់។
4 / 12
”អឺ មានតែហែងមួយនឹងដែលអញមិនប៉ាវ”
”អញក៏មិនឃ្លានលុយហែងដែរអាប៉ប” នេះគេឈ្មោះអីឲ្យប្រាកដនៀក ប្រាប់ថាឈ្មោះហ៊ាងតែលឺហៅតាប៉បៗរហូត។ ខ្ញុំអត់មិនបានក៏ដាច់ចិត្តសួរ
”សំរេចឈ្មោះអីឲ្យប្រាកដទៅ ប្រាប់ថាឈ្មោះហ៊ាងតែហៅប៉បៗរហូត ប៉បនឹងអ្នកណាគេ”
”ហិហិ ឈ្មោះកំណើតគឺហ៊ាង តែដោយសារកាលពីក្មេងៗវាចូលចិត្តមើលរឿងប៉បអាយ….”
”នែៗៗអាយុទ្ធឈប់ភ្លាមណា” លោកខ្មោចឆៅលើដៃចង្អុលមុខបងយុទ្ធឲ្យឈប់និយាយតែបងយុទ្ធនៅតែបន្ត
”ស្អីឯងប្អូនចង់ដឹងត្រូវតែប្រាប់” រួចគាត់ក៏បន្តទៀត
” ក្រៅពីចូលចិត្តមើលប៉បអាយហើយ វាក៏ចូលចិត្តតាំងខ្លួនជាប៉បអាយដែរ បងក៏ទំលាប់ហៅវាអាប៉បអាយៗចឹងទៅ រាល់ពេលដែលបងហៅវាអាប៉បអាយវាតែងតែដេញវាយបងព្រោះវាខ្មាស់គេ ទើបបងកាត់ត្រឹមអាប៉បទៅ” រឿងវែងឆ្ងាយបស់គេ គាត់និយាយបណ្តើរសើចបណ្តើរ។
”ហាសហា ល្អសើចខ្លាំងណាស់សុំដូររឿង”
”ហាសហាហា ចង់ឌឺបងមែន” ហិហិដឹងល្អហើយ តែខ្ញុំបានត្រឹមស្ញេញតបគាត់វិញ។
”ជាមិត្តនឹងគ្នាតាំងពីក្មេងផងហេ៎?”
”នឹងហើយរៀនជាមួយគ្នាតាំងតែមតេយ្យមកម្លេះ”ចឹងតើបានការនិយាយស្តីមានភាពគួរសមគ្នាណាស់
” នេះនៅមានរឿងវាច្រើនទៀតណាចង់ស្តាប់អត់?”គ្រាន់តែលឺបែបនេះភ្លាមលោកប៉បអាយក៏ស្ទុះយកដៃខ្ទប់មាត់បងយុទ្ធភ្លាម(នេះដាក់ឈ្មោះក្រៅឲ្យគេគ្រប់ឈ្មោះតែម្តងហើយខ្ញុំ)
”អាយុទ្ធឈប់ភ្លាម នេះឯងចង់ត្រូវហេ៎” ម្នាក់ខំខ្ទប់មាត់ឯម្នាក់ទៀតខំប្រឹងរើ។ ខ្ញុំញញឹមមើលពីរនាក់គេប្រលែងគ្នាយ៉ាងអារម្មណ៍ល្អ។ ពេលនេះខ្ញុំអាចយល់បានខ្លះហើយថាហេតុអីបានពួកគេទាំងពីរអាចរាប់អានគ្នាយ៉ាងល្អបែបនេះ ព្រោះភាពបំពេញឲ្យគ្នាទៅវិញទៅមក។ ភាពរីករាយរបស់បងយុទ្ធអាចនឹងធ្វើឲ្យភាពស្ងៀមស្ងាត់របស់លោកប៉បអាយមានភាពស្រស់ស្រាយបាន ហើយភាពស្ងៀមស្ងាត់របស់លោកប៉បអាយក៏អាចនឹងធ្វើឲ្យភាពរីករាយរបស់បងយុទ្ធមានកំរិត ព្រោះមនុស្សម្នាក់ៗមិនអាចចាំតែអង្គុយកើតទុក្ខឬក៏ចាំតែសប្បាយមួយមុខដែរ។ កំពុងមើលពួកគេប្រលែងគ្នាបងស្នាក៏បានលើម្ហូបមកល្មម។
5 / 12
”អាស មកហើយៗ នេះរបស់យុទ្ធ ហើយនេះរបស់ហ៊ាង ហើយមួយនេះរបស់ពិសេសសំរាប់អូនទូណា” គិតទៅបងស្នានេះពូកែសម្តីណាស់ណ៎ នេះបើមានសង្សារវិញមិនដឹងគេឈ្លក់វង្វេងយ៉ាងម៉េចទេ
”អរគុណណាស់បង គួរឲ្យចង់ញ៉ាំដល់ហើយ”
”អ្នកណាក៏ថាបងគួរឲ្យចង់ញ៉ាំដែរ”
”ខ្ញុំចង់និយាយពីម្ហូបមិនមែនបងទេ បងឯងនេះ” ហើយបងស្នាក៏សើច
”អូខេៗម្ហូបក៏ម្ហូបទៅ ញ៉ាំតាមសប្បាយណាបងទៅទទួលភ្ញៀវសិន ទៅហើយយុទ្ធ ហ៊ាង”
”បាទបង” ហើយពួកយើងក៏នាំគ្នាប្រញាប់ញ៉ាំដោយមិននិយាយអីច្រើនឡើយ ព្រោះជិតដល់ម៉ោងចូលរៀនហើយ។ ក្រោយពីញ៉ាំរួចរាល់ហើយបងយុទ្ធជាអ្នកចេញលុយម្តង។ ខ្ញុំព្យាយាមហុចលុយទៅគាត់ដែរតែគាត់មិនព្រមយកសោះ គាត់ថាកុំឲ្យចាញ់លោកប៉បអាយ។ ល្អតាស ប្រជែងគ្នាទៅខ្ញុំនឹងបានចំណេញ ហេសៗៗ។ បន្ទាប់ពីដណ្តេីមគ្នាចេញលុយរួចរាល់អស់ហើយពួកយើងក៏នាំគ្នាត្រលប់មកថ្នាក់រៀនវិញព្រោះនៅសល់ម៉ោងគ្រូបរទេសមួយម៉ោងចុងក្រោយ។ ក្នុងថ្នាក់គឺស្ងប់ស្ងាត់ល្អណាស់ដោយសារគ្រូបរទេសគាត់មានវិន័យតឹងរឹងជាងគ្រូខ្មែរទើបពួកយើងគ្រប់គ្នាមិនហ៊ានជជែកគ្នាផ្តេសផ្តាស។ រយះពេលមួយម៉ោងបានកន្លងផុតទៅក៏ដល់ពេលវេលាចេញទៅផ្ទះ ខ្ញុំកំពុងតែមមាញឹកនឹងរៀបចំសៀវភៅស្រាប់តែបងយុទ្ធលួចមកកេះខ្នងពីក្រោយ
”ទូគិតទៅផ្ទះតែម្តងមែនទេ?”
”នឹងហើយបង មានការអីមែន?”
”អរ អត់មានអីទេ ចុះជិះអីទៅវិញ”
”តិចទៀតបងប្រុសខ្ញុំមកយកហើយ”
”មើលទៅបងប្រុសទូស្រលាញ់ទូណាស់ណ៎ តែមិនចំលែកទេមានប្អូនទាំងស្លូតទាំងឆ្លាតហើយទាំងស្អាតចឹងទៅទៀតបងណាមិនស្រលាញ់ទៅ”☺☺
”ចេះតែមានហើយបងឯងនេះ បងប្អូនត្រូវចេះស្រលាញ់គ្នាចឹងហើយមិនចាំបាច់ដល់ដូចបងឯងនិយាយទេ”
”នែហែងទៅផ្ទះអត់អាយុទ្ធ តិចស្ទះឡានទៅមិនដល់ផ្ទះទៅ” តេីមានពេលណាទៅដែលគេមិនចូលមកកាត់ចង្វាក់ខ្ញុំ។ សន្ទនាគ្នាមិនទាន់បានអីផង ចូលមករញ៉េរញ៉ៃទៀតហេីយ។
6 / 12
”អឺ អញភ្លេចប្រាប់ហែងថាថ្ងៃនេះអញមិនបានទៅផ្ទះជាមួយហែងទេ អញត្រូវទៅធ្វើកិច្ចការសាលាតទៀត” គ្រឺងងង និយាយមិនទាន់ចប់ផងទូរស័ព្ទរបស់គាត់ក៏រោទិ៍។ ឃើញគាត់ប្រញាប់លើកហើយនិយាយតែ
”ចុះទៅហើយៗ” រួចក៏ចុចបិទ។
”ចឹងបងទៅមុនហើយណា ជួបគ្នាស្អែកនេះ អញទៅមុនហើយអាប៉បអាយ ហាសហា”
”យី អានេះវៃ អត់មិនបានអាលូវនឹងហែង”បងយុទ្ធមិននៅឲ្យវាយទាន់ទេក៏រត់ត្រុយទៅបាត់ រួចងាកមកបាយបាយខ្ញុំជាចុងក្រោយទៀត។ គិតទៅម្យ៉ាងដែរណ៎។ អឺ ចឹងចុងក្រោយនៅសល់តែខ្ញុំនិងគេហេីយចឹង។
”លោកនៅចាំអ្នកណាទៀត មិត្តលោកទៅបាត់ហើយ”
”គឺចាំយើងនឹងហើយ កុំឲ្យថាគ្មានទឹកចិត្ត” ស្លាប់ហើយៗ នេះជំងឺខួរក្បាលរើឡើងវិញទេដឹងបានមកនៅចាំខ្ញុំហ្នឹង។
”មិនអីទេ លោកទៅមុនទៅក្រែងមិនចង់ស្ទះឡានហី៎”
”ស្មាលនេះវាស្ទះរួចរាល់ហើយ រៀបចំឥវ៉ានឲ្យតាលឿនទៅនៅមកតវ៉ាទៅកើត តិចទុកឲ្យនៅមួយខ្មោចអាលូវហ្នឹង” មិនបាច់ទុកទេព្រោះអីនៅជាមួយខ្មោចឆៅស្រាប់ហើយ។
”ដឹងហើយចេះមកប្រទឿនគ្នារួច” ព្រុះ…. ស៊ាំណាស់វេីយយយយ ដោយសារតែប្រញាប់ពេកសៀវភៅក៏របូតចេញពីដៃ ចំមែនរលាក់រលើតណាស់។ ខ្ញុំកំពុងតែលូកដៃរើសយកសៀវភៅស្រាប់តែ…
”អូយ” ខ្ញុំនិងគេស្រែកព្រមគ្នា គឺបុកក្បាលគ្នានឹងណា។
”អោនមករកស្អីលោកដែរនឹង អូយឈឺណាស់”ខ្ញុំអង្អែលក្បាលញាប់ឆ្មេរ
”មានចិត្តជួយរើសឲ្យហើយនៅខុសទៀត”
”សៀវភៅមួយក្បាលនឹងខ្ញុំរើសខ្លួនឯងបានហើយ ធ្វើដូចធ្ងន់ធ្ងរណាស់ចឹង”ខ្ញុំរៀងមួរម៉ៅចិត្តដែរព្រោះឈឺគួរសមដែរនឹងណា។ តែក៏ត្រូវបិតមាត់ភ្លាមដោយសារទឹកមុខរបស់គេ។ នេះគេចេះធ្វើមុខsad ផងហេ៎។
”អឺ ខ្ញុំចង់បានន័យថាមិនអីទេខ្ញុំរើសខ្លួនឯងបានហើយ” ខ្ញុំខំនិយាយឲ្យស្តាប់ទៅសុភាពបំផុត។ តែគេមិនមាត់អីទាំងអស់តែបែរជាបែរខ្នងដើរចេញទៅវិញ។ ហឿយ នេះខឹងហ៎?
7 / 12
”អេ លោកចាំផង” ហេីយគេងរស្អីគេម៉េសៗ។ ខ្ញុំប្រញាប់ទាញកាតាបនិងសៀវភៅដែលមិនទាន់ដាក់ចូលក្នុងស្រួលបួលផង រួចរត់តាមគេចេញទៅ។ ហើយគេប្រញាប់ទៅណានឹងបានដើរលឿនអីយ៉ាងនេះ។
”អេៗ នេះលោកកើតអីនឹង ក្រែងមិញថាចាំខ្ញុំហើយលូវមិចដើរចេញចោលខ្ញុំចឹង” ស្ងាត់គ្មានប្រតិកម្មអីទាំងអស់ គិតតែពីដើរមួយមុខគត់ហើយសំខាន់ដើរលឿនទៀត។ ព្រូសសសសស
”អូយយយយ” ខ្ញុំរវល់តែដើរផងញុកសៀវភៅចូលកាតាបផង មិនបានដឹងថាមានជណ្តើរឡើងខាងមុខ ក៏ទាក់ជើងដួលលុតជង្គង់ចំជ្រុងជណ្តើរមួយទំហឹង។ អារម្មណ៍ឈឺចាប់រត់ដេញដល់ក្បាល សម្រែកខ្ញុំលឺស្ទើផ្លាត់សំលេង ខ្ញុំឈឺស្ទើស្រក់ទឹកភ្នែក។ នេះជាថ្ងៃចង្រៃអីរបស់ខ្ញុំទៅហេតុអីក៏ស៊យយ៉ាងនេះ ហឺៗៗ។
”នេះ កើតអីហ្នឹង? មិចបានទៅដួលចឹង?” អាលោកប៉បអាយលឺខ្ញុំស្រែកខ្លាំងពេកក៏ងាកមករួចស្ទុះរត់មករកខ្ញុំយ៉ាងលឿន។ នៅមានមុខមកសួរទៀត។
”ដោយសារលោកនឹងមិនដឹងប្រញាប់ទៅណាទេ អូយយយ ឈឺណាស់” ខ្ញុំអង្គុយខ្ទប់ជង្គង់ដោយភាពចុកចាប់មិនបាត់ វាពិតជាឈឺខ្លាំងណាស់។ ចង់ងើបឈរក៏មិនរួចទៀត។
”មោះងើបឡើងខ្ញុំជួយ ពិតជារលាក់រលើតមែន”គេព្យាយាមលើកគ្រាខ្ញុំឡើងតែខ្ញុំគ្មានកំលាំងសោះព្រោះជង្គង់ខ្ញុំទាំងពីរឈឺស្ពឹកអស់ហើយ
”ខ្ញុំងើបមិនរួចទេ លោកទៅមុនទៅខ្ញុំចង់អង្គុយឲ្យបាត់ឈឺតិចសិន” ខ្ញុំនិយាយហេីយក៏រុញឲ្យគេចេញ។ ក្រែងចង់ទៅចោលខ្ញុំណាស់ហី៎
”គេចេញពីសាលាអស់ហើយ ចង់នៅម្នាក់ឯងយ៉ាងមិច”
”មុននឹងលោកក៏ទុកខ្ញុំនៅម្នាក់ឯងដែរ មកខ្វល់អីពេលនេះ” ខ្ញុំនិយាយឡើងចង់អួលដើមករ។ ឈឺតាំងកាយផង ឈឺតាំងចិត្តទៀត មនុស្សអីក៏ចិត្តខ្មៅយ៉ាងនេះហឹកហឹក។
”ង៉ក់ងរច្រើនដូចស្រីទៅកើត” Awwww ទាល់តែស្រីទេីបង៉ក់ងរបានហី៎ អាឆ្កួត។ មេីលងាយឯងសំបេីមណាស់។
”ហើយវាយ៉ាងមិច ទៅៗចង់ទៅណាក៏ទៅៗ” ខ្ញុំនៅតែរុញដេញគេចេញ តែគេមិនព្រមងើបសោះហើយបែរជាមកគ្រៀកស្មាររួចចាប់អៀវខ្ញុំដោយមិនខ្វល់អីទាំងអស់។
”នែ លោកចង់ធ្វើអីនឹង ដាក់ខ្ញុំចុះភ្លាម” ខ្ញុំរើរផងអីផង តែក៏ត្រូវស្ងាត់ពេលលឺគេនិយាយ
8 / 12
”ស្ងាត់មាត់ តិចបោះចុះទៅក្រោមអាលូវនឹងកំពុងតែធ្ងន់ផង មាឌតូចសោះធ្ងន់អីក៏ធ្ងន់យ៉ាងនេះ”
”បើធ្ងន់មិចមិនដាក់ចុះទៅ អ្នកណាប្រើឲ្យមកអៀវ”
”បានហើយឈប់និយាយ៥នាទីបានអត់ មានប្រជ្រុយក្នុងមាត់ឬយ៉ាងមិចហ្នឹង បានពូកែរអ៊ូរអីថ្នាក់នឹង ចង់អំបៅអំបែកត្រចៀកហី៎” Awwwww I hate U. I hate U។ ចង់តទៅគេទៀតក៏មិនហ៊ានព្រោះខ្លាចគេទំលាក់ខ្ញុំចោលមែនមានតែទ្រាំតោងករគេទាំងដែលទទួលអារម្មណ៍ថាបេះដូងខ្លួនកាន់តែលោតញាប់ទៅ។ ខណះពេលនៅជាប់ខ្នងគេបែបនេះទើបខ្ញុំដឹងថារាងកាយគេមាំមួនដល់ហើយប្រៀបដូចអ្នកដែលបានធ្វើលំហាត់ប្រាណជាប្រចាំមកចឹង ស្មារធំ ដើមដៃរឹងកំព្រឹសដោយសារប្រើកំលាំងអៀវខ្ញុំ ហើយពិសេសទៀតនោះគឺក្លិនទឹកអប់ម៉ាកល្បីដែលភាយចេញពីខ្លួនគេមកធ្វើឲ្យខ្ញុំរវើរវាយអស់ហើយ។ ឈប់ៗៗ អាទូនេះឯងឆ្កួតអីនឹង ឯងជាប្រុសណាហេតុអីទៅឈ្លក់វងេ្វងនឹងគេជាប្រុសដូចគ្នាទៅវិញ តាំងសតិៗដកដង្ហើមមួយៗ ។ ហូសសសៗ ពេលនេះដង្ហេីមដកស្រួលហេីយតែគ្រឿងក្នុងដូចមិនស្រួលសោះ។ ខ្ញុំនៅតែបន្តតោងករគេរហូតមកដល់ក្រោម ហើយគេក៏ដាក់ខ្ញុំចុះអង្គុយនៅលើសាឡុងវែងមួយដែលគេដាក់សំរាប់ឲ្យសិស្សអង្គុយលេង។ បន្ទាប់មកគេក៏លុតជង្គង់នៅពីមុខខ្ញុំចាប់ជើងខ្ញុំមើលរបួស☺ធ្វេីដូចគូរស្នេហ៍គេtake care គ្នា។ ឯងឯនេះចង់កេីតរោគអៀនឡេីងមក។
”មើរ ឲ្យមើលជើងតិចមើស យ៉ាងមិចហើយ” ខ្ញុំមិនមាត់អីទាំងអស់តែក៏ព្រមលើកជើងឲ្យគេមើល។ ហើយគេក៏សើយជើងខោខ្ញុំឡើងដើម្បីមើលរបួស
”ឡើងជាំខៀវបាត់ទៅហើយ ទុកតិចទៀតដឹងតែហើមហើយ” ខ្ញុំលឺបែបនេះក៏អោនទៅមើលហើយក៏ពិតដូចគេនិយាយមែន គឺវាជាំខៀវធំណាស់ ទាំងសងខាងតែម្តង ហ្អា ហ្អា។ តើខ្ញុំទៅផ្ទះយ៉ាងមិចទៅ ស្មាលនេះហើយហ៊ានៅមិនទាន់មកយកទៀត មេឃចាប់ផ្តើមងងឹតទៅហើយធ្វើយ៉ាងមិចទៅអាទូ
”ហើយនេះបងប្រុសមកយកស្មាលណា ម៉ោងជិត៦ហី៎” ខ្ញុំលឺគេនិយាយបែបនេះក៏លូកយកទូរស័ព្ទមកមើលឃើញម៉ោង5:50Pm ហើយរួចក៏ចុចតេទៅហ៊ាតែម្តង។
តឺតតត តឺតតត តឺតតតត
”អាឡូ ទូ”
”អាឡូហ៊ា ហ៊ានៅណានឹងស្មាលនេះហើយមិចអត់ទាន់មកយកខ្ញុំទៀត”
”អើយយយ ហ៊ាភ្លេចឲ្យឈឹងថាថ្ងៃនេះឯងចាប់ផ្តើមថ្នាក់ថ្មី ធ្វើយ៉ាងម៉េចល្អទៅហ៊ាមានការរវល់ខាងក្រៅទៀត”
9 / 12
”មិនដឹងស្អីហ៊ាឯងទេអារម្មណ៍នឹកទៅដល់ស្រីណានឹង បានភ្លេចប្អូនខ្លួនឯងរួចនៀក ទើបតែជូនមកថ្ងៃមិញសោះ”
”អឺណា ឲ្យហ៊ាសុំទោសហ៊ាជាប់រវល់តិចនឹងណាទើបភ្លេចទៅ លូវអាចចាំហ៊ាតិចបានអត់ ហ៊ាជិតរួចហើយ”
”មិនបាច់ទេ ហ៊ានៅធ្វើការងារហ៊ាទៀតចុះ ខ្ញុំរកអីជិះទៅខ្លួនឯងវិញ បើចាំមិនដឹងពេលណាទេ”
”ហើយឯងគិតរកអីជិះទៅវិញ?”
”គិតរកហៅតាក់ស៊ីជិះព្រោះជើងខ្ញុំឈឺពិបាកដើររកតុកតុកណាស់”
”នេះជើងឯងកើតអីហា៎ទូ?” គាត់និយាយទាំងសំលេងរៀងតក់ស្លុត ធ្វើឲ្យខ្ញុំអស់សំណើចបន្តិចទៅ
”អត់មានអីច្រើនទេ ចាំដល់ផ្ទះចាំខ្ញុំប្រាប់”
”ហ៊ាដូចអារម្មណ៍អត់ល្អសោះដែលទុកឲ្យឯងទៅផ្ទះម្នាក់ឯងចឹង លូវចាំហ៊ាតេឲ្យមិត្តហ៊ាទៅយកឯងមកផ្ទះវិញ ផ្ទះវាជិតនឹងស្រាប់”
”កុំរំខានគាត់អីហ៊ា ខ្ញុំថាខ្ញុំមិនអីគឺមិនអីហើយ ខ្ញុំធំគ្រប់គ្រាន់នឹងមើលថែខ្លួនឯងបាន”
”បានសំដីណាស់ឯង ឯងនឹងនៅតែជាក្មេងក្បាលរឹងរបស់ហ៊ាដដែលនឹងគ្មានឃើញធំទៅណាទេ”
”អូខេចឹងត្រឹមនឹងសិនហើយខ្ញុំរកតេហៅតាក់ស៊ីសិន និយាយមួយហ៊ាឯងច្រើនពេកហើយហិហិ”
”យើសអាក្បាលខូច ប្រយ័ត្នប្រយែងផងណា ហើយដល់ផ្ទះតេមកប្រាប់ហ៊ាផងហ៊ាបារម្ភ”
”បាទដឹងហើយលោកប៉ា ហាសហា បាយបាយ” ខ្ញុំរវល់តែនិយាយជាមួយហ៊ាជក់ពេកឡើងភ្លេចអ្នកនៅជាប់ដៃកំពុងសំលឹងមកខ្ញុំតាំងពីកាលក៏មិនដឹង។
”នេះលោកមិនទាន់ទៅទេហី៎” ខ្ញុំភ្ញាក់ព្រឺតពេលងាកទៅឃើញគេអង្គុយសំលឹងខ្ញុំមិនដាក់ភ្នែកបែបនេះ។
”យីនិយាយជាមួយបងចប់ភ្លាមចង់ដេញភ្លែតម៉ង”
”មានបានដេញឯណា គ្រាន់តែសួរតាស អត់បានមែន?”
”អឺ បើមិននៅធ្វើមិចនឹងដឹងថាយើងគ្មានអ្នកមកយកទៅ”
”មិនមានអ្នកមកយកក៏ខ្ញុំរកវិធីទៅផ្ទះខ្លួនឯងបានដែរ”
”ហ៊ូ… គ្រាន់បើណាស់ គិតចង់វារចេញទៅរកអីជិះមែន?”
10 / 12
”ហេ… ខ្ញុំអាចហៅតាក់ស៊ីឲ្យមកយកដល់កន្លែងបាន មិនចាំបាច់ដល់ថ្នាក់វាដូចលោកឯងនិយាយទេ” មកវាវាធ្វើដូចឯងឆ្កែហី៎
”បានហើយឈប់បូរបាច់ទៅ ក្រោកមកខ្ញុំជូនទៅផ្ទះ” នេះខ្ញុំស្តាប់ច្រឡំឬយ៉ាងមិចនឹង។
”អរគុណតែមិនបាច់ទេ មិនចង់ជំពាក់គុណ” និយាយយកមុខតិចកុំឲ្យគេថាយើងចិត្តងាយ។
”ចឹងក៏បាន ធម្មតាក៏មិនមែនជាមនុស្សមានទឹកចិត្តអីណាស់ណាដែរ សំណាងល្អណា” ចូលដើមហើយអញលេងរិកលេងពាពេកហេ៎លូវស្ញេញ។ ហើយគេក៏ដើរចេញទៅមែន ខ្ញុំចង់ស្រែកហៅគេផងអីផងតែអៀនមាត់ណាស់។ ចប់ហើយពិតជាត្រូវរកឡានតាក់ស៊ីមែនហើយ។ ហឺរហឺរ
”អាមនុស្សចិត្តអាក្រក់ អាមនុស្សចិត្តខ្មៅ អាមនុស្សគ្មានញាតិរាប់ អាខ្មោចឆៅ…..អេ…” ខ្ញុំកំពុងរអូរបណ្តើរចុចទូរស័ព្ទតេទៅរកតាក់ស៊ីបណ្តើរស្រាប់តែមានដៃមនុស្សម្នាក់លូកមកឆក់យកទូរស័ព្ទពីដៃខ្ញុំ។
”ខ្ញុំបានលឺទាំងអស់ណា នេះហ៊ានមកអង្គុយជេរខ្ញុំស្ងាត់ៗផងហេ៎” ខ្ញុំភ្ញាក់ដូចគេឆក់ ងើយសំលឹងទៅក៏ឃើញគេឈរកាន់ទូរស័ព្ទខ្ញុំហើយញាក់មុខដាក់ខ្ញុំទៀត ដូចមនុស្សមានប្រៀប
”លឺអី ខ្ញុំបាននិយាយអី”
”អ្នកណាជាខ្មោចឆៅ ហើយអ្នកណាមនុស្សចិត្តខ្មៅហា៎?” គេនិយាយបណ្តើរឱនមករកខ្ញុំបណ្តើរ។
”នែ ឈប់ភ្លាមខ្ញុំអានសារបស់មិត្តខ្ញុំផ្ញើមកឲ្យទេគ្មានបានថាអ្នកណាទេ” ដូចជាចង់លឿនជ្រុល ឯងរកយកដៃទប់មិនចង់ទាន់។
”អឺហឺ អាសស មិនថាក៏មិនថាទៅ ឥលូវសំរេចចុងក្រោយថាទៅឬមិនទៅ?” គេឈរសំលឹងមុខខ្ញុំដូចចង់ប្រាប់ថាត្រូវតែទៅ តែខ្ញុំ…
”ប្រាប់ថាមិនគឺមិនហើយ” (នៅលេងចរិកទៀតហា៎)។
”ហឺមមមម មាត់រឹងមែនវេីយយ”
”អេ… លោក…” មិននិយាយច្រើនទៀតគេក៏អូសខ្ញុំឡើងហើយចាប់អៀវខ្ញុំដូចមុនទៀត។
”អូយៗ អេ… លោកខ្ញុំឈឺរបួសណាដៃស្រាលជាងនេះតិចចេះទេ កំលាំងដូចគោយន្ត”
”បើនិយាយស្តាប់គ្នាស្រួលជាងនេះអាចមិនត្រូវចឹងទេ ហើយនៅឲ្យស្ងៀមផងប្រយ័ត្នធ្លាក់បាក់ក” oop蘿ខ្ញុំលឺគេនិយាយភ្លាមក៏បិទមាត់តោងកគេឡើងជាប់ភ្លែត ប្រុសអីមាត់អាក្រក់យ៉ាងនេះលោកអេីយ។
11 / 12
ក្រោយពីប្រទាញប្រទង់គ្នាចប់សប់គ្រប់ហើយខ្ញុំក៏ស្ងាត់ដូចគេជុក ចំនែកលោកប៉បអាយវិញបានដៃលួចញញឹមម្នាក់ឯង ចាំមើលណាតែដល់វេនខ្ញុំវិញដាក់ឲ្យធ្ងន់ម៉ង។ គេគិតតែពីអៀវខ្ញុំដោយមិនធ្លាក់ដៃចុះបន្តិចណាឡេីយ ហើយបន្តទៅជាលំដាប់រហូតយើងបានមកដល់ឡានរបស់គេដែលចតនៅចំហៀងសាលា។ Wow នេះគេពិតជាមានដូចបងយុទ្ធនិយាយមែន ឡានសេរីកប់ Mercedes Benz Ccoupe ពណ៌សចាំងភ្នែកម៉ង។
”ប្រយត័្នក្បាលផង” គេទំលាក់ខ្លួនខ្ញុំចូលឡានយ៉ាងថ្នមខ្លួនបំផុត ហេីយខ្ញុំក៏ជួយសំរួលខ្លួនឲ្យវាកាន់តែបានចូលទៅដោយស្រួលដូចគ្នា។ ក្រោយពីញាត់ខ្ញុំចូលក្នុងឡានទាំងវេទនារួចហើយគេក៏ដើរមកអង្គុយកន្លែងប្រចាំការរបស់គេ តែមិនទាន់បានបញ្ឆេះឡានផងគេងាកមកខ្ញុំ។
”ដាក់ខ្សែក្រវាត់ផង ចង់ចាំឲ្យអ្នកណាមកដាក់ឲ្យទៀត?”ទៀត គិតទៅខុសគ្រប់រឿងតែម្តង។ ខំគិតថាប្រហែលបាននិយាយគ្នាស្រួលហេីយតែចេញមកដុំគ្រួសតែម្តង។
”ហើយផ្ទះនៅម្តុំណា?”
”ទួលគោក”
”ផ្ទះនៅទួលគោកមករៀនដល់ផ្សារថ្មី ជិតផ្ទះអស់សាលារៀនមែន?”
”ចុំ ហើយវាទៅទឺសអីនឹងលោកដែរ ខ្ញុំចង់រៀនទីណាក៏ស្រាច់តែខ្ញុំតាស់។” យ៉ាហី រឿងចឹងសោះក៏មកដៀលឯងដែរ ហួសចិត្ត។
”អឺៗ រឿងរបស់លោកខ្ញុំមិនទឺសក៏បានដែរ” គេតបមកបែបក្រវីក្បាលរួចក៏ចេញឡានទៅ។ ចេញឡានមិនទាន់ផុតសាលាស្រួលបួលផងក៏ជាប់ស្ទះឡានបាត់ទៅហើយ។
”ងាប់អញហើយ ថ្ងៃនេះថ្ងៃអីនឹងបានស្ទះតាំងពីផ្លូវនេះទៅហើយ” ខ្ញុំលឺគេរអ៊ូរម្នាក់ឯងមិនឈប់ ខ្ញុំថ្លង់ពេកក៏សម្ងំបិទភ្នែកដេកបន្តិចព្រោះមានអារម្មណ៍ថាអស់កំលាំងណាស់។ បិទភ្នែកបានបន្តិចសំលេងគេក៏ស្ងាត់ប្រហែលឃើញខ្ញុំគេងហើយមើលទៅ។
”ប្រហែលនិយាយឡើងហត់ហើយមើលទៅបាន ដេកដូចខ្មោចងាប់យ៉ាងនេះ” សុបិនអាក្រក់តែម្តងគ្រាន់តែលឺពាក្យនេះ។ អ្នកណាបានធ្វើប្តីច្បាស់ជាត្រូវគាំងស្លាប់ហើយ។ ខ្ចិលខ្វល់ណាស់ ខ្ញុំធ្វើជាមិនលឺហើយបន្តដេកទៀតទៅបើនៅតហត់តែមាត់ទេ។
ឡានរំកិលទៅមុខម្តងបន្តិចៗដូចអណ្តេីករហូតដល់ភ្នែកខ្ញុំទន់ព្រោះតែចាប់ផ្តេីមងងុយ ហេីយទីបំផុតខ្ញុំក៏គេងលក់មិនដឹងខ្លួន។
”ហ៊េីយយ ចង់ធ្វើអីហ្នឹង?” ដឹងខ្លួនម្តងទៀតក៏ឃើញមុខរបស់អាលោកប៉បអាយស្ទើរតែជាប់នឹងមុខខ្ញុំទៅហើយ។ ខ្ញុំភ្ញាក់ក្រញ៉ាងដូចយល់សប់ឃើញខ្មោច
😈”មើលទឹកមាត់ហៀរ ធំប៉ុនណាណីហើយដេកហៀរទឹកមាត់ទៀត😆”
💜”😳ឡប់ ខ្ញុំមិនដែលដេកហៀរទឹកមាត់ទេ” ខ្ញុំស្ទុះងើបរួចយកដៃជូតមាត់ខ្លួនឯង ស្លាប់ហើយអាម៉ាសមុខណាស់ដេកហៀរទឹកមាត់ឲ្យគេឃើញ។
😈”នៅប្រកែកទៀត ទឹកមាត់ហៀរឡើងចង់ដល់កហើយ”
💜”បិតមាត់ ស្មានតែលោកមិនដែលដេកហៀរទឹកមាត់ហី៎” ខ្មាស់គេណាស់លោកអើយ។
😈”តែក៏មិនមែនសភាពដូចអ្នកខ្លះដែរ ហៀរកណ្តាលវាលចឹងៗអី” 😖😖
💜”ឈប់និយាយជាមួយលោកហើយ អាមនុស្សរំខាន” បើនៅតទៀតរឹតតែខ្មាស់ទៀតចឹងសុំឈប់។
😈”បើមិននិយាយធ្វើមិចស្គាល់ផ្ទះ ឬក៏ចង់ទៅដេកផ្ទះខ្ញុំវិញ?”
💜”អរគុណហើយតែមិនបាច់ហេ៎ ដល់ណាហី៎នឹង”
😈”ដល់ស្ពានអាកាសតិចណូហើយ”
💜”ចឹងលោកជិះទៅអង់តែនទួលគោកទៅស្គាល់អត់”
😈”ស្គាល់ហើយ តែកុំដេកហៀរទឹកមាត់ទៀតណា ប្រយ័ត្នហៀរប្រឡាក់ពូកឡានខ្ញុំ ស្អុយហា៎ ហាហាហា” និយាយរួចគេក៏សើច អា៎ា៎ា៎ា ឌឺឯងកប់ៗណាស់អាខ្មោចឆៅឆ្កួត(ជេរបានតែក្នុងចិត្តទេហ៊ានតែគេលឺដឹងតាធ្លាក់ពីលើឡានម៉ង)។
ម្តងនេះខ្ញុំត្រូវគេសំរុកបាញ់គ្មានស្រាកស្រាន្តរហូតរកពាក្យតរមិនទាន់ ទេីបបានត្រឹមតែខាំមាត់សង្កត់ចិត្តប្រាប់តែផ្លូវទៅផ្ទះដោយផ្ទៃមុខស្ពឹកដោយសារគ្រាប់បាញ់របស់គេ។ គេក៏ដូចគ្នាអស់ពីបាញ់ឯងអស់ចិត្តហេីយ គឺគិតតែពីច្រៀងតាមឡានរហូត។ បើនិយាយទៅគេក៏ជាមនុស្សល្អដែលណាដកតែមាត់គ្មានគំរបគេចេញក៏ប្រើការបាន។
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment