Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ភាគ ទី៨=ភាគបញ្ចប់


រឿង អ្នកបំរើប្រុស
ភាគ ទី៨=ភាគបញ្ចប់
និពន្ធដោយ Wine-Bank
#Khmer_Novel_69


@នេះទឹកលោក អញ្ជើញពិសារសិនទៅ
@និយាយថាម៉េចមិញហ្នឹងហាស?
@អរអោយអូនសុំទោសផងណា
@មិនលើកលែងទោសអោយទេ
គេនិយាយទាំងមុខមាំហើយសំដៅមករកខ្ញុំ
@អូនសុំទោសហើយតើបងចង់បានអីទៀត
@ពិន័យអូនឯងសិនជាការព្រមាន
គេដើរកាន់តែមកជិតខ្ញុំហើយមុខរបស់គេនៅមាំដ៏ដែល។ ពេលនេះគេនៅពីមុខខ្ញុំហើយ
@បិទភ្នែកទៅ
@បាទ...... អូនដឹងខុសហើយ
ភ្លាមនោះគេក៏ពាក់ខ្សែកមួយខ្សែអោយខ្ញុំហើយថើបខ្ញុំទៀតផង
@នេះសំរាប់អូន ហើយបណ្តោងមានឈ្មោះបងនិងអូននៅជាមួយគ្នា អញ្ចឹងពួកយើងមិនបែកគ្នាទៀតទេ
@បងឯងនេះធ្វើអោយអូនភ័យអស់អាលីម្មង៉
@បានហើយឈប់័ទៅណា ហើយរៀបបាយមកឃ្លានហើយ
@បាទអូនរៀបរួចហើយ ហើយសុទ្ធតែជាម្ហូបងពេញចិត្ពទៀតផង ដើម្បីប៉ូវម្ចាស់ចិត្តអូនដែលមកពីធ្វើការហត់
@អរគុណណាស់អូនសម្លាញ់ចិត្តបង
បន្ទាប់មកគេក៏ផ្លាស់ខោអាវហើយញុំបាយជាមួយគ្នាយ៉ាងមានសេចក្តីសុខ។ ភា្លមនោះធារៈគេក៏នឹងឃើញរឿងព្រឹកមិញ
@អរមែនហើយបង ព្រឹកមិញមានមនុស្សស្រីម្នាក់គេមករកបង
@គេមករកបង! តើគេជានរណា? ហើយឈ្មោះអីដែអូន?
@អរមិនដឹងដែរ តែគេថាគេឈ្មោះស្អីទេ អរនឹកឃើញហើយឈ្មោះ អូអ៊ីន៉មីអូអ៊ីនមែនទេអូន?
@ត្រូវហើយបង
ភ្លាមនោះទឹកមុខរបស់គេប្រែជាលែងញញឹម ហើយកំពុងសញ្ជឹងគិត តែមិនដឹងគិតរឿងអីនោះទេ
@បងមានរឿអីជាមួយនាងមែនទេ?
@អរ អត់ទេ តោះអូនញុំាបាយទៅ
(ហេតុអីបានជានាងមកក្នុងពេលនេះទៅវិញ។ ហើយមាការអីបានជាមករកខ្ញុំបែបនេះទៅវិញ។ ពួកយើងបានបែកគ្នាហើយតើតើនៅមានរឿងអីទៀតមែនទេ?)
បន្ទាប់ពីធ្វើការមួយអាទិត្យរួចមកស៊ីវននិងធារៈបាននៅជាមួយគ្នាពេញមួយថ្ងៃ។ ពេលល្ងាចបន្តិចរឿដ៏ភ្ញាក់ផ្អើលបានកើតឡើង។ ម៉ោង៦កន្លះមីអូអ៊ីនក៏បើកឡានមកផ្ទះស៊ីវន
@នរណាគេមករកអីចេះ ធារៈចេញទៅបើកទ្វានិងមានការចំលែកចិត្តពេលឃើញអូអ៊ីនមកម្តងទៀត
@បងស៊ីវនគាត់នៅទេ?
@បាទគាត់នៅអ្នកនាងមានការអីមែនទេ?
@យើងចង់ជួបគាត់ មិនបាច់សួរច្រើនទេ
ភ្លាមនោះគេក៏ដើរចូលក្នុងផ្ទះ ធ្វើមើលតែជាផ្ទះរបស់នាងអញ្ចឹង
@ធារៈនរណាគេមករកអីហ្នឹងអូន?
@បងស៊ីវន......
មិនទាន់ទាំងដឹងអីផងនាងស្ទុះទៅអោបស៊ីវនដូចជាបែកគ្នាយូរណាស់អញ្ចឹង
@មានការអីបានជាមករកខ្ញុំដល់ផ្ទះបែបនេះទៅវិញ?
@គឺនឹកនឹងណាបានជាមករកដល់ផ្ទះ
@តែខ្ញុំមិននឹកនាងទេ
@_+_+@!
@នាងធ្វើមុខពិបាកមើលណាស់ ហ្នឹងហើយអោយសមមុខ
@តែខ្ញុំនឹកបង ហើយនៅស្រលាញ់បងណាស់ណា
@មិនបាច់ស្រលាញ់ខ្ញុំទេ ហើយនាងទេដែលចាកចេញពីខ្ញុំនោះ រៀនរស់ម្នាក់ឯងទៅមិនស្លាប់ទេគ្រាន់តែឯការបន្តិចតែប៉ុណ្ណោះ
@តែបង ពេលនេះបង........
@ត្រូវហើយពេលនេះខ្ញុំមានមនុស្សស្រលាញ់ហើយ គឺគេម្នាក់នេះ

ឲលោកអើយទៀតហើយខ្ញុំ គេទាញខ្ញុំយកទៅបង្ហាញនាងមាត់ដាចនោះមើល ហើយថើបខ្ញុំនៅមុខនាងទៀតផងពិតជាខ្មាស់នាងនោះណាស់
@បងឯងចាំមើលណា បើរបស់ដែលខ្ញុំមិនបានហើយ អ្នកដ៏ទៃក៏មានបានដូចគ្នា ចាំតែមើលទៅ
និយាយហើយនាងក៏ចេញទៅយ៉ាងលឿន។ ហើយពេលនេះអ្វីដែលខ្ញុំខ្លាចជាងគេនោះគឺសំដីរបស់នាងអំបាញ់មិញនេះឯង
@តោះធារៈនៅធ្វើអីទៀត ឆាប់មកញុំបាយមក
@បាទបង ខ្ញុំទៅហើយ
@តោះញុំាបាយទៅអញ្ចឹង កុំគិតច្រើនអីណា
@ខ្ញុំមិនគិតទេបង ប៉ុន្តែខ្ញុំខ្លាចសំដីនាងអំបាញ់មិញនេះឯង
@មិនបាច់ខ្លាចទេនាងមិនហ៊ានធ្វើអីពួកយើងនោះទេ
@សូមអោយដូចបងនិយាយទៅចុះ

បន្ទាប់ពីញុំាបាយរួចខ្ញុំក៏រៀបចំកន្លែងអោយមានរបៀបហើយក៏ឡើងទៅបន្ទប់ដើម្បីគេង
@ឆាប់មានកូណាអូន
@បងឯងថាម៉េចខ្ញុំមិនអាចមានកូននោះទេ
@បងនិយាយលេងតើ មកៗមកជិតបងមក អូនថ្ងៃនេះហត់ហើយ
@មិនអីទេបង នេះជាការងាររបស់ខ្ញុំទេ បងឆាប់គេងទៅណាព្រោះស្អែកត្រូវទៅធ្វើការផងណាបង
@បាទដឹងហើយប្រពន្ធសម្លាញ់
@នរណាប្រពន្ធបង?
@គឺអូនហ្នឹងហើយ បើមិនមែនអូនតើជានរណាគេវិញទៅដែលគេងអោប
បងរាល់យប់នោះអី
@ខូចណាស់បងឯងនេះ
@យប់នេះសុំម្តងទៀតណាព្រោះខានយូរហើយ
@មិនអោយនោះទេ ព្រោះទើបតែជានោះទេហើយមិនសុខចិត្តទេបងជាអ្នកស្រួលឯខ្ញុំឈឺស្ទើរស្លាប់៉
@មកពីលើកដំបូងអញ្ចឹងហើយ តែលើកនេះមិនអីទេណា ណាៗ
មើលគេធ្វើមុខពិបាកមើលណាស់
@ក៏បានដើម្បីមនុស្សដែលអូនស្រលាញ់ទៅចុះ
ភ្លាមនោះប្រតិបត្តការក៏កើតឡើង។ ព្រឹកឡើងមានអារម្មណ៏ថាមិនល្អសោះដូចជាមានហេតុការណ៏អីមួយកើតឡើងអញ្ចឹង សូមកុំអោយកើតមានរឿងអាក្រក់ទៅចុះ។
ម៉ោងប្រហែល៩ខ្ញុំក៏ចេញទៅផ្សារដូចរាល់ដង។ ចំនែកឯខាងអូអ៊ីនគេតាមពីក្រោយធារៈរហូត រហូតដល់ផ្លូវស្ងាត់ទើបគ្នារបស់នាងចេញទៅចាប់ធារៈដាកើក្នុងឡាន
@ឯងជាអ្នកណា ហេតុអីក៏ចាប់យើងទៅវិញលែងយើង លែងយើងភ្លាមទៅ
@លោកបងប៉ោះវាទៅ
@បានហើយ តោះទៅ
ពេលនោះឡានក៏បើកទៅកន្លែងស្ងាត់មួយនៅក្នុងព្រៃ។ ភ្លាមនោះភ្លើងក៏បើកចំពីមុខខ្ញុំធ្វើអោយខ្ញុំមើលអ្វីមិនឃើញទាំងអស់
@ស្រវាំងភ្នែកណាស់ ហើយពួកឯងជាអ្នកណា ហេតុអីក៏មកចាប់យើងមកទីនេះទៅវិញ យើងគ្មានគំនុំជាមួយពួកឯងទេ
@តិចទៀតឯងគង់តែដឹងទេថាយើងចាប់ឯងមកទីនេះក៏ព្រោះអ្វីដែល?
(ឬមួយក៏នាងអូអ៊ីនជាអ្នកបញ្ជាអោយចាប់ខ្ញុំមកទីនេះទេដឹង)
មួយសន្ទុះក្រោយមកនាងអូអ៊ីនក៏មកមើលធារៈដែលត្រូវគេចងនិងវាយឡើងទ្រោមខ្លួន
@អ្នកនាងប៉ុណ្ណឹងបានទេ?
@បានហើយ តែកុំធ្វើអោយវាស្លាប់អីណាព្រោះយើងចង់ឃើញស៊ីវនវាមកជួយមនុស្សដែលវាស្រលាញ់បែបណា?
@បាទអ្នកនាងខ្ញុំដឹងហើយ
ពេលស៊ីវនត្រលប់មកពីធ្វើការវិញមិនឃើញធារៈនៅផ្ទះក៏មានការងើងឆ្ងល់ ថាហេតុអីថ្មើរនេះហើយមិនទាន់មកផ្ទះទៀត
@ទៅណាអញ្ចេះបានជាមិននៅផ្ទះបែបនេះសាកទូរសព្ទ័រកសិនមើល
ពេលឃើញស៊ីនតែមកធារៈក៏ម្នីម្នាចុចទូរសព្ទ័តែមិនទាន់បានតបផងក៏ត្រូវគេវាយទៀតហើយ
@ឈើសាច់ទេអានាង ចង់មកលេងជាមួយអ្នកនាងយើងផងមែនទេ ទៅ
មិនរួចទេ នេះនែៗៗ
@ធារៈឯងយ៉ាងម៉េចហ្នឹង ហើយនរណាគេវាយឯង
នៅតែមិនមានការឆ្លើយតប។ ភ្លាមនោះស៊ីវនគេក៏បើកGPS ដើម្បីស្វែងរកទីតាំងដែលធារៈនៅ
@ហេតុអីក៏នៅឆ្ងាយបែបនេះទៅវិញ សង្ស័យតែមានរឿងអីកើតឡើងហើយមើលទៅ មិនបានទេត្រូវតេរកជំនួយពីប៉ូលីសទើបបាន

និយាយរួចគេក៏ទាក់ទងទៅប៉ូលីសដើម្បីសុំជំនួយអន្តរាគមន៏ភ្លាមនោះកងកំលាំងប៉ូលីសក៏ចចេញប្រតិបត្តការណ៏ភ្លាមៗដែរ។ ប្រហែលជាមួយម៉ោងក្រោយមកទើបស៊ីវនទាក់ទងទៅម្តងទៀតតែលើកនេះធារៈអាចលើកនិយាយបាន
@ជួយខ្ញុំផងស៊ីវន......
@មិនអីទេចាំបន្តិចទៅណាតតិចទៀតបងទៅដល់ហើយ
@ឯងនិយាយអីគេហាស ហឹសហ៊ាននិយាយទូរសព្ទ័ផងហេស
ភា្លមនោះទូរសព្ទ័ក៏ដាច់ហើយមិនអាចទំនាក់ទំនងបានទៀតទេ ចំនែកឯធារៈគេក៏សន្លប់ម្តងទៀតព្រោះត្រូវគេវាយមួយដៃ
@លោកប៉ូលីសខ្ញុំគិតថាលោកបិទស៊ីរ៉ែនសិនទៅដើមកបីកុំអោយពួកវាផ្អើល៉ស៊ីវនិយាយ
@អូខេ អ្នកទាំងអស់គ្នាបិទស៊ីរ៉ែនឡានទៅហើយរៀបចំតាមផែនការណ៏
ដែលខ្ញុំប្រាប់ចុះណា
@បាទដឹងហើយលោកនាយ តោះពួកយើង
បន្ទាប់ពីរៀបចំផែនការណ៏រួចហើចពួកប៉ូលីសក៏ធ្វើទៅតាមអ្វីដែល ទទួលពីមេបញ្ជាការ។ ពួកគេសំរុកចូលផ្ទះនោះដោយមានការប្រុងប្រយត្ន័បំផុតដើម្បីជួយចំណាត់ខ្មាំង។
@លោកបងវីវរហើយពេលនេះប៉ូលីសមកដល់ហើយ តើពួកយើងត្រូវធ្វើយ៉ាងម៉េចទៅ?
@សប្បាយជាមួយវាសិនទៅ ឯងកុំបារម្ភអីយើងមានកាំភ្លើងដែតើ ណាមួយចំណាត់ខ្មាំងក៏នៅក្នុងដៃយើងដែរ
@អូខេ អញ្ចឹងតោះលោកបងខ្ញុំចង់សាកដែលតើសប្បាយប៉ុណ្ណា
ពេលពួកវាចាប់ដោះអាវធារៈហើយប្រុងថើបធារៈភ្លាមនោះស៊ីវនកចូលមកដល់ដែល
@ឯងធ្វើអីគេ ពួកអាថោកទាប
@ឯងមែនទេគឺស៊ីវននោះ?
@យើងជាអ្នកណាជារឿងរបស់យើង ឆាប់ដោះលែងគេភ្លាម
@បើមានសមត្ថភាពចូលមក
ភ្លាមនោះវាក៏ដកកាំភ្លើងបំរុងនិងបាញ់សំដៅមករកខ្ញុំតែសំណាងបានលោកប៉ូលីសបាញ់ត្រូវដៃរបស់វាធ្វើអោយកាំភ្លើងធា្លក់ដល់ដី
@ហ៊ីស ប្រហែលជាវានិយាយទូរសព្ទ័ជាមួយប៉ូលីសហើយបានជាពួកវាដឹងថាយើងនៅទីនេះ អាចង្រៃនេះពិតជាយ៉ាប់មែន
វាមិនត្រឹមតែនិយាយទេថែមទាំងធាក់ធាៈទៀតផងពិតជាគួរអោយអាណិតណាស់។មើលទៅធារៈគេពិតជាទ្រោមខ្លួនខ្លាំងណាស់
@អ្នកណាជាអ្នកបញ្ជាឯងអោយធ្វើរឿងនេះ?
@យើងមិនប្រាប់នោះទេ ហាសហាហា
@លោកប៉ូលីសចាប់ពួកវាទៅ
ស៊ីវនពាក់អាវអោយធារៈវិញ។ ក្បួនរបស់ប៉ូលីសពិតជាល្អណាស់ធ្វើអោយស៊ីវនអាចជួយធារៈបានទាន់ពេលមិនអញ្ចឹងទេធារៈត្រូវពួកអាររោគចិត្តរំលោភហើយ
@ធារៈដឹងខ្លួនឡើងអូនឮទេ ដឹងខ្លួនឡើង
ទោះស៊ីវននិយាយបែបណាក៏ធារៈមិនដឹងខ្លួនដែល ភ្លាមនោះប៉ូលីសក៏តេហៅឡានពេទ្យដើម្បីមកដឹកធារៈយកទៅព្យាបាល។ នៅតាមផ្លួវស៊ីវនកាន់ដៃរបស់ធារៈជាប់រហូតមិនលែងនោះទេ។ គ្រាន់តែមកដល់មន្ទីរពេទ្យខាងគ្រូពេទ្យក៏យកធារៈចូលបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ហើយស៊ីវននៅឈរចាំខាងក្រៅរហូតដល់ពេទ្យចេញមក
@អាការៈរបស់អ្នករបួសមិនអីទេគ្រាន់តែគ្រាំក្នុងបន្តិចប៉ុណ្ណោះ តែត្រូវនៅព្យាបាលមួយរយៈពេលសិន
@បាទអរគុណលោកគ្រូពេទ្យហើយ
បន្តាប់មកស៊ីវនក៏សំលឹងមើលធារៈពីខាងក្រៅបន្ទប់។ បន្តិចក្រោយមកខាងប៉ូលីសក៏តេមកស៊ីវន
@លោកពេលនេះ គ្នាពួកវាយើងចាំបានអស់ហើយ រួមទាំងអ្នកនៅពីក្រោយខ្នងផង
@អញ្ចឹងលោកចាំបន្តិចទៅណា ខ្ញុំទៅដល់ប៉ុស្តិប៉ូលីសឥលូវនេះហើយ
@បាទអញ្ចឹងអរគុណលោកច្រើនហើយ
@ម៉ោងប្រហែលជា៣រសៀលស៊ីវនក៏ទៅដល់ប៉ុស្តិប៉ូលីស
@លោកមកល្អហើយ នោះគ្នាវានិងអ្នកបញ្ជាពីក្រោយរឿងនេះ
ប៉ូលីសចង្អុលទៅបក្សពួកវានិងមនុស្សស្រីម្នាក់អង្គុយនៅពីមុខនោះ ហើយនៅពេលដែលនាងបែរមកនោះពិតជាធ្វើអោយស៊ីវនខឹងជាខ្លាំង
@នាងមែនទេអូអ៊ីនដែលធ្វើបែបនេះ?
@ត្រូវហើយគឺខ្ញុំ ព្រោះតែលោកទើបខ្ញុំទៅជាបែបនេះលោកមានដឹងទេ
@នាងពិតជាធ្វើអោយខ្ញុំរិតតែស្អប់នាងថែមទៀតហើយ លោកប៉ូលីសចាត់ការទៅតាមផ្លូវច្បាប់ទៅចុះ ខ្ញុំសុំមិនចូលរួមទៀតទេហើយដាក់គុកពួកវាអោយអស់ទៅរួមទាំងស្រីម្នាក់នេះផងដែរ
@បាទអរគុណលោកហើយ
@អញ្ចឹងខ្ញុំទៅវិញហើយ
@ស៊ីវនលោកពិតជាអាក្រក់ណាស់ ខ្ញុំស្អប់លោក អា.......................
អូអ៊ីនស្រែកឡើងពេញប៉ុស្តិប៉ូលីស ចំនែកឯស៊ីវនគេដើរចេញពីទីនោះដើម្បីត្រលប់មកមើលធារៈវិញ។ គេពិតជាអាណិតធារៈណាស់ ហើយគេមានអារម្មណ៏ខ្លាចបាត់បង់ធារៈណាស់ គេយល់ហើយថាពេលនេះគេខ្វះធារៈមិនបានទេ គេព្រមទទួលថាគេស្រលាញ់ធារៈមែនទែនហើយ
@ខ្ញុំនៅទីណាហ្នឹង អូយឈឺពេញខ្លួនអស់ហើយ
@ដឹងខ្លួនហើយមែនទេសំណព្វចិត្តបង បងបារម្ភណាស់
@ហេតុអីខ្ញុំនៅទីនេះទៅវិញបង ហើយពួកអស់នោះ
@អូនត្រូវព្យាបាលនៅទីនេះសិនណាហើយពួកវាត្រូវចូលគុកអស់ហើយ អូនកុំបារម្ភអីណា
@អរ ត្រូវហើយរឿងនេះកើតឡើងដោយសារតែបង ខ្ញុំមិនសុខចិត្តទេ ហើយនៅមានរបួសពេញខ្លួនទៀតផង៉
@អោយបងសុំទោសផងណា
@មិនដឹង
@ឈប់ខឹងទៅណាប្រពន្ធសំលាញ់
@មិនខ្វល់
@អោយបងធ្វើយ៉ាងម៉េចទៅបានឈប់ខឹងបង
@មិនឮអ្វីទាំងអស់ ហើយពេលនេះខ្ញុំនៅឈឺនៅឡើយទេ
@បាន បើមិនឈប់ខឹងទេ បងខឹងអូនវិញហើយណា
@អុញ........!
ស៊ីវនបាត់មាត់មួយសន្ទុះ ធារៈគ៏ថើបគេ
@អូនធ្វើលេងទេតើ កុំខឹងអូនអីណា
@អញ្ចឹងហើយបានរៀង លើកក្រោយហាមទៅណាតែម្នាក់ឯងទៀតណា
@បាទ ដឹងហើយលោកបងស៊ីវន

គេអោបខ្ញុំហើយមើលទៅបារម្ភនិងខ្ញុំលើសដើមទៀតផង។ តាំងពីកើតរឿងហ្នឹងរួចមកខ្ញុំមើលទៅស៊ីវនដូចជាបារម្ភនិងស្រលាញ់ខ្ញុំណាស់ សូម្បីតែទៅទីណាក៏តេសួរខ្ញុំរហូតដែរខ្ញុំពិតជាឆ្ងល់ណាស់ ហើយឆ្ងល់និងសំនួរដែលខ្ញុំធា្លប់សួរគេម្តងរួចទៅហើយតែគេមិនឆ្លើយតបនិងខ្ញុំទេ។
@អាឡូស៊ីវន នៅផ្ទះមានបញ្ហាហើយ
@អូនកើតអីទៀតហើយ ចាំបន្តិចណាតិចទៀតបងទៅដល់ឥលូវហើយ
មួយសន្ទុះក្រោយមកគេក៏មកដល់ផ្ទះ។ គ្រាន់តែចូលមកដល់ផ្ទះភ្លើងក៏បិទ ហើយគេក៏បើកភ្លើងមើល តែអ្វីដែលធ្វើអោយគេរិតតែពីបាកទៀតនោះគឺឃើញធារៈសន្លប់ រួមទាំងមានឈាមទៀតផង
@ធារៈអូនកើតអី?ហេតុអីបានជាបែបនេះទៅវិញ? ធារៈដឹងខ្លួនឡើង អោយបងសុំទោសផងណា អូនដឹងខ្លួនឡើងមក ធារៈ......
ស៊ីវនស្រែកទាំងទឹកភ្នែក មើលទៅគេដូចជាអសសង្ឃឹមអញ្ចឹង ប្រោះស្រែកយ៉ាងណាក៏ធារៈគេមិនដឹងខ្លួនដែល
@ធារៈបងចង់អោយអូនដឹងថាក្នុងចិត្តបងពេលនេះខ្វះអូនមិនបាននោះទេបងស្រលាញ់អូនដឹងទេធារៈ
@ដឹងហើយ យំឡើងសើមក្បាលខ្ញុំអស់ហើយ
@ធារៈអូនដឹងខ្លួនហើយ បងសប្បាយចិត្តណាស់
គេនិយាយផងអោបខ្ញុំផង
@តែម៉េចក៏ទៅជាបែបនេះទៅវិញ?
@ព្រោះតែបងហ្នឹង?
@ម្តេចក៏មកពីបងទៅវិញ?
@ខ្ញុំចង់បានចំលើយពីមាត់បង ថាស្រលាញ់ខ្ញុំពិតប្រាកដដែលឬទេ?
@មានន័យថាអូនជាអ្នករៀបចំផែនការណ៏នោះមែនទេ?
@ត្រូវហើយ បើអញ្ចឹងម៉េចនឹងដឹងថាបងស្រលាញ់ខ្ញុំប៉ុណ្ណាទៅ
@អូនឯងនេះខូចណាស់ ដឹងទេថាបងភ័យប៉ុណ្ណា?
@បាទអូនដឹងហើយ តែដើម្បីពិសោធន៏ចិត្តបងអូនត្រូវតែធ្វើ
@អញ្ចឹងដឹងហើយមែនទេថាបងស្រលាញ់និងបារម្ភពីអូនយ៉ាងណា?
@អូខេ អូនដឹងហើយ អូនដឹងថាបងស្រលាញ់អូនប៉ុណ្ណាហើយ
@បើអញ្ចឹងដល់វេនបងម្តងហើយ
គេនិយាយហើយធ្វើមុខកាចនិងដើរមករកខ្ញុំ
@កុំអីណាបង អូនឈប់ធ្វើបែបនេះទៀតហើយអូនសន្យា
@គ្មាលើកលែងទោសអោយនោះទេ

បន្ទាប់មកស៊ីវនក៏បីធារៈឡើងលើបន្ទប់ហើយចាត់ការដោយប្រលែងនិងអោបថើបហើយធារៈក៏តបស្នាមថើបនោះយ៉ាងទន់ភ្លន់វិញដែល។ ពេលនេះក្នុងចិត្តរបស់ស៊ីវនមានតែធារៈមួយតែប៉ុណ្ណោះ ចំនែកឯធារៈក៏មានតែស៊ីវនតែមួយដូចគ្នា ហើយធារៈនៅតែមានតួនាទីជាអ្នកបំរើគ្រប់រឿងទាំងអស់រួមទាំងរឿងបេះដូងផងដែរ។ ចាប់ពីពេលនោះមកពួកគេទាំងពីររស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរៀងទៅ៕

រឿងអ្នកបំរើប្រុស សន្មត់ថាចប់តែប៉ុណ្ណេះ សូមអរគុណដល់ទស្សនិកជនដែលចំណាយពេលវេលាដ៏មានតំលៃមកតាមដានរឿងប្រលោមលោករបស់ខ្ញុំបាទ។
សូមអរគុណ សូមជំរាបលា!ធារៈ

No comments:

Post a Comment