Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ​ភាគទី7


រឿង អ្នកបំរើប្រុស
ភាគទី7
និពន្ធដោយ Wine-Bank
#Khmer_Novel_69


ពេលពួកគាត់ត្រលប់ទៅវិញអស់នៅក្នុងផ្ទះក៏មានសភាពដូចធម្មតា
@ធារៈមានអ្វីអោយខ្ញុំជួយទេ?
@មិនមានទេលោកប្រុស ខ្ញុំធ្វើហើយអស់ហើយ
@អញ្ចឹងល្ងចនេះចេញទៅក្រៅទៅខ្ញុំចង់ដើរលេង
@បានតើ ណាមួយខានទៅដើរលេងយូរដែលហើយ
ពេលល្ងាចបន្តិចពួកគេទាំងពីរក៏នាំគ្នាចេញទៅដើរលេងនៅខាងក្រៅ។ ពេលនៅខាងក្រៅស៊ីវនបារម្ភធារៈណាស់មើលទៅដូចជាធារៈជាមនុស្សសំខាន់របស់គេអញ្ចឹងធ្វើអោយនរណាៗក៏មើលមកពួកគេដែល
@លោកឃើញទេមានមនុស្សច្រើនណាស់ដែលមើលមក ហើយក៏មិនបាច់កាន់ដៃខ្ញុំបែបនេះដែល
@យើងមិនខ្វល់ នរណមើលអីជាភ្នែករបស់គេតើ
@និយាយរកតែឈ្នះមែនលោកឯងនេះ
@អរ និយាយអញ្ចឹង ចេញពីទីនេះយើងទៅផឹកនៅ Pub ok?
@ចង់ទៅណាក៏ស្រេចតែលោកទៅ តែកុំផឹកច្រើនពេកណាព្រោះលោកជាអ្នកបើកឡានផង
@បាទដឹងហើយ
គេនិយាយឌឺខ្ញុំ ប៉ុន្តែគេមិនលែងដៃខ្ញុំនោះទេ នៅតែកាន់ជាប់រហូតតែម្តង។ ម៉ោងប្រហែលជា១១យប់ពួកយើងក៏ចូលPub ដោយសារតែគេសប្បាយចិត្តពេកគេក៏ផឹកហើយបញ្ច្រកខ្ញុំរហូតដល់ស្រវឹងទាំងពីរអ្នកតែម្តង។ ម៉ោងប្រហែលជា១យប់គេក៏បើកឡានត្រលប់មកផ្ទះវិញ គ្រាន់តែចុះពីលើឡានភ្លាមខ្ញុំក៏រត់ទៅក្អួតភ្លាត
@ឯងនេះពិតជាមិនបានការអីមែន ផឹកតែប៉ុណ្ណឹងសោះក៏ក្អួតដែល
@គឺមកពីលោកហ្នឹងបញ្ច្រកខ្ញុំ ហើយបានទៅជាបែបនេះ
@បានហើយមកគ្រាយើងឡើងបន្ទប់បន្តិច
@ចុះក្រែងថាខ្លាំងអី អោយខ្ញុំគ្រាលោកធ្វើអី?
@កុំតវ៉ាច្រើន ឆាប់គ្រាយើងឡើងបន្ទប់ភ្លាម
បន្ទាប់ពីគ្រាគេរួចហើយ ខ្ញុំក៏ផ្លាស់ខោអាវនិងរកមុជទឹកក្នុងបន្ទប់ទឹកគេ ព្រោះក្តៅខ្លាំងណាស់ ណាមួយបើចុះទៅក្រោមច្បាស់ជាដួលមិនខាន
@ឯងធ្វើអីហ្នឹង?
@ខ្ញុំផ្លាស់ខោអាវមុជទឹកព្រោះក្តៅខ្លាំងណាស់
@អរអញ្ចឹងទេអី អញ្ចឹងមុជទឹកជាមួយគ្នា
@អោយលឿនឡើងទៅអញ្ចឹង
គេក៏ដោះខោអាវចេញ តែខ្ញុំដោះរូតខោមិនចេញនោះទេ
@ហើយឯងនៅធ្វើអីទៀត?
@ខ្ញុំដោះរូតខោមិនចេញនោះទេ
@ម៉ោះចាំយើងដោះអោយ យ៉ាប់ណាស់កូនក្មេងមែនឯងនេះ
@មិនមែនកូនក្មេងនោះទេ តែដោយសារដោះមិនចេញពិតមែនព្រោះវាតឹងពេក
នៅពេលដែគេដោះអោយខ្ញុំរួចហើយខ្ញុំក៏ថើបគេមួយខ្សឺត ទាំងមិនដឹងថាខ្លួនឯងកំពុងតែធ្វើអី
@ម៉េចបានជាឯងថើបយើង?
@មុខលោកប្រុសគួរអោយទាក់ទាញមែន
ខ្ញុំនិយាយទាំងមមើ
@មែនក៏អី?
@ត្រូវហើយ
ភ្លាមនោះគេក៏មកថើបខ្ញុំយ៉ាងរោលរាល ហើយយប់នេះហើយដែលធ្វើអោយខ្ញុំអស់ភាពបរិសុទ្ធ។ បន្ទាប់ពីនោះមកក៏មានហេតុការណ៏ផ្សេងៗកើតឡើងផងដែល។ ព្រឹកថ្ងៃបន្ទាប់ធារៈក៏ងើបឡើងរាងដូចជាធ្ងន់ក្បាលយ៉ាងម៉េចមិនដឹង
@យប់មិញមានរឿងអីកើតឡើងខ្លះ? ហេតុអីក៏ខ្ញុំមកគេងនៅគ្រែរបស់លោកប្រុសទៅវិញ
ខ្ញុំងាកទៅមលកស៊ីវនដែលកំពុងគេង ហើយមកមើលខ្លួនឯងវិញទាំងមិនមានខោអាវនៅជាប់ខ្លួន ព្រមទាំងឈឺគូថទៀតផង អូយពិតជាឈឺណាស់
@អរត្រូវហើយយប់មិញខ្ញុំស្រវឹងស្រា ត្រូវហើយគឺគេ លោកស៊ីវនក្រោកឡើង
@មានការអីទៀតហើយ ថ្ងៃនេះឈប់សំរាកមួយថ្ងៃមិនទៅធ្វើការទេ
@ងើបឡើងលោកស៊ីវន យប់មិញលោកធ្វើអីដាក់ខ្ញុំខ្លះទាំងដែលខ្ញុំស្រវឹង
@មានទៅធ្វើអីឯង ដូចដែលឯងឃើញស្រាប់ហើយតើថាខ្ញុំនៅក្នុងសភាពបែបណា ឯងនៅក្នុងសភាពបែបណានោះ
@លោកឯង................លោកឯងនេះ.....
@មិនបាច់និយាយច្រើនទេ ខ្ញុំជាអ្នកទទួលខុសត្រូវ តែឯងយប់មិញចេះក្បាច់ច្រើនណាស់តើ ខ្ញុំចូលចិត្តណាស់
@លោកពិតជាសាហាវណាស់
@ឯងថាខ្ញុំសាហាវ តែខ្ញុំគិតថាឯងសហាវជាងគិតខ្ញុំទៅទៀត តែល្អតើខ្ញុំចូលចិត្ត ម៉ោះសាកម្តងទៀតអី?
@សាកតែម្នាក់ឯងទៅ
ពេលងើបពីគ្រែពិតជាឈឺខ្លាំងណាស់ តែយ៉ាងណាក៏ត្រូវតែទ្រាំដែល។ មនុស្សម្នាក់នេះពិតជាទុកចិត្តមិនបានពិតមែន ពេលងូតទឹកបណ្តើរខ្ញុំស្រមៃនូវរឿងជាច្រើនដែលកើតឡើងរវាងខ្ញុំហើយនិងគេ
@អរ វីវរហើយមានឈាមទៀតផង ភាពបរិសុទ្ធរបស់ខ្ញុំត្រូវបានគេបំផ្លាញហើយ ចប់ហើយខ្ញុំពេលនេះ
ម៉ោងប្រហែលជា៩ស៊ីវនគេក៏ចុះមកក្រោម ដោយមានម្ហូបនៅពេញតុរួចជាស្រេច
@លោកចុះមកហើយមែនទេ ឆាប់ញុំាអាហារពេលព្រឹកនេះទៅ
@ឯងយ៉ាងម៉េចទៅហើយ?
@មិនមានយ៉ាងម៉េចទេគឺឈឺហ្នឹងណា រួមទាំងមានឈាមទៀតផង គឺដោយសារតែលោកហ្នឹង
@ឯណាឈាមនៅឯណា អោយខ្ញុំសុំមើលបន្តិចមើ
@មិនអោយមើលទេ
@ចាំខ្ញុំបន្តិចណា ខ្ញុំនិងនាំឯងទៅមន្ទីរពេទ្យ
គ្រាន់តែនិយាយភ្លាមគេក៏ញុំាអាហារហើយដូរខោអាវយ៉ាងលឿនដើម្បីជូនខ្ញុំទៅមន្ទីរពេទ្យ។ ពេលមកដល់មន្ទីរពេទ្យខ្ញុំមានអារម្មណ៏ខ្មាសគេខ្លាំងណាស់តែមិនដឹងធ្វើម៉េចទេបើគេជូនមកដល់ហើយនោះទោះប្រកែកក៏មិនបានដែរ
@ជំរាបសួរអ្នកគ្រូពេទ្យ
@ចាសជំរាបសួរ តើលោកមានអាការៈដូចម្តេចដែ?
@ឆាប់ចូលមកនៅអឹមអៀនដល់កាលណាទៀត។គឺគេម្នាក់នេះបាទជាអ្នជំងឺ
@អញ្ចឹលោកមានអាការៈយ៉ាងម៉េចដែរ?
@គឺនែ.......គឺ...... ស៊ីវនទៅវិញទៅខ្ញុំពិបាកប្រាប់ណាស់
@យ៉ាប់មែន។គឺថាពួកខ្ញុំបានគេងជាមួយគ្នាហើយគេមានចេញឈាមអញ្ចឹងហើយចង់យកថ្មាំទៅព្យាបាល ហើយគេគឺជាមិត្តប្រុសរបស់ខ្ញុំ
@លោកឡប់ទេអី នរណាជាមិត្តប្រុសលោកទៅ
@បានហើយកុំនិយាយច្រើនពេកគឺឯងហ្នឹងហើយ
@អរអញ្ចឹងសុំឈ្មោះលោកបន្តិចមក
@គឺ.......
@គឺសុវណ្ណធារៈ
@ចាសអរគុណលោកហើយ សូមអញ្ញើញទៅកន្លែងអង្គុយរង់ចាំបន្តិចទៅណា ហើយនៅពេលឮឈ្មោះសូមចូលក្នុងបន្ទប់
@បាទអរគុណច្រើនហើយ
ពេលមកដល់កន្លែអង្គុយរង់ចាំ
@នរណគេជាមិត្តប្រុសលោក?
@គឺឯងហ្នឹងហើយ
@ខ្ញុំមិនបានសារភាពថាទទួលយកលោកនោះទេ ហើយក៏មិនបាច់កាន់ដៃខ្ញុំដល់ថ្នាក់នេះដែរ
@អត់ទេ ទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែទទួលខុសត្រូវលើឯងដែរ ដូចនេះឯងជាមិត្តប្រុសរបស់ខ្ញុំ
@តែខ្ញុំគិតថា......
@មិនបាច់តែមិនបាច់ស្ករអីទេ ហើយហាមប្រកែកនិងត្រូវតែទទួលយក គ្មានការជំទាស់អ្វីទាំងអស់
មិនដឹងកម្មពៀអីទេខ្ញុំ បានជាមកធ្វើមិត្តប្រុសរបស់គែទៅវិញហើយទាំងគ្មានសិទ្ធិប្រកែកទៀតផងអញ្ចឹងជិវិតខ្ញុំពេលនេះចប់ហើយ។ បន្តិចក្រោយមកពេទ្យក៏ហៅខ្ញុំ
@មិនបាច់ខ្លាចទេ បងនៅចាំអូនណា
@លោកថាម៉េច? លោកហៅខ្ញុំអូន ឡប់មែនទែនហើយ
(តែអាអ្នកនិយាយហ្នឹងញញឹមបិទមាត់មិនជិត)
@បានហើយឆាប់ចូលទៅអូនសំលាញ់
@ព្រឺសំបុលណាស់
តែខ្ញុំមានអារម្មណ៏យ៉ាងម៉េចមិនដឹងនោះទេ មិនដឹងថាត្រូវនិយាយថាម៉េចទេ សប្បាយផង រំភើបផង។ បន្ទាប់ពីលោកគ្រូពេទ្យពិនិត្យរួចហើយពួកយើងក៏ចេញមកកន្លែងយកថ្នាំ
@ចាសគឺថា មួយថ្ងៃលាបបីដងណាលោក ហើយលាបក្រោយពេលបាយរួច
@បាទអរគុណអ្នកគ្រូពេទ្យហើយ អស់ប៉ុន្មានដែរ?
@អស់ប្រាំម៊ឺនរៀល
@លោកចេញសិនទៅ ទៅដល់ផ្ទះវិញចាំវិញចាំខ្ញុំសង
@បាទដឹងហើយអូនសំលាញ់
@ឡប់មែនទែនហើយ ម៉ោះអោយថ្នាំមកខ្ញុំកាន់
@អត់ទេបងជាអ្នកកាន់
@ទៅមែនទែនហើយលើកនេះ
បន្ទាប់មកខ្ញុំក៏ដើរចេញទៅដោយឃើញអ្នកគ្រូពេទ្យនៅសើចតាមក្រោយពិតជាខ្មាសគេខ្លាំងណាស់។ មិនដឹងថាជាតិនេះខ្ញុំជាប់កម្មពៀអីជាមួយលោកស៊ីវននោះទេ បានជាសងមិនចេះគ្រប់ទាល់តែសោះហើយ។ ពេលមកដល់ផ្ទះខ្ញុំក៏រៀបចំអិនអាហារថ្ងៃត្រង់
@លោកស៊ីវនចុះមកញុំាបាយ
@ម៉េចបានហៅបងអញ្ចឹងត្រូវហៅថាបងសំលាញ់ចុះមកញុំាបាយ
@បានហើយឈប់លេងទៅណា ខ្ញុំខ្មាសគេខ្លាំងណាស់
@អ្នកណាលេងសើចនោះគឺនិយាយមែនទែនណាឬមួយក៏អូនអត់ស្រលាញ់បងទេ?
គេនិយាយរាងខឹងហើយបែរមុខចេញទៀត ហ៊ីយត្រូវលួងទៀតហើយខ្ញុំ កម្មក្រាស់ណាស់តែមិនដឹងថាត្រូវធ្វើម៉េចទេ
@អរកុំខឹងអីណា អូននិយាយលេងតើ
@ត្រូវហើយចេះលួងចឹងហើយបានគួរអោយស្រលាញ់ណាសំនប់ចិត្តបង
គេនិយាយរួចក៏ថើបថ្ពាល់ខ្ញុំហើយញុំាបាយយ៉ាងសប្បាយរីករាយទៀតផង។មើលទៅគេដូចជាស្រលាញ់ខ្ញុំដល់ហើយ បែបនេះមានតែតបស្នងវិញហើយ។ ឆ្ងល់ខ្លួនឯងដែលម៉េចបានជាមកស្រលាញ់មនុស្សទៅវិញក្មណាស់ខ្ញុំ។ បន្ទាប់ពីញុំាបាយរួចគេក៏ជួយលាងចានោងបោកខោអាវ គេបោកបណ្តើរជះទឹកដាក់ខ្ញុំបណ្តើរ ពួកយើងប្រលែងគ្នាយ៉ាងសប្បាយ ល្ងាចបន្តិចគេក៏នាំខ្ញុំដើរផ្សារដើម្បីទិញសំភារៈប្រើប្រាស់ប្រចាំថ្ងៃ។ មកដល់្សារទំនើបពួកយើងក៏នាំគ្នាទិញអីវ៉ាន់ ហើយទាស់តែម្យ៉ាងគឺយើងពាក់អាវស្រដៀងគ្នាទៀត ធ្វើអោយពួកយើងក្លាយជាចំនីចក្ខុរបស់មនុស្សដែលមកផ្សារទំនើប
@លោកឃើញទេគេមើលមកយើងច្រើនណាស់
@មកពីពួកយើងសមនិងគ្នានោះអីបានជាគេនាំគ្នាមើលហ្នឹងណា ម៉ោះមកទិញអីវ៉ាន់វិញប្រសើរជាង
គេក៏អូសខ្ញុំទៅទិញភ្លាម។ មិនដឹងថាទិញសាប៊ូដុសខ្លួនមយយណាទេ។
@លោកស៊ីវនលោកយកប្រភេទណា?
@ហៅអញ្ចឹងទៀតហើយ? គេខឹងទៀតហើយ
@សុំទោសតែទីនេះជាផ្សារណា
@មិនដឹង មិនសុខចិត្ត
@សុំខ្លាចលោកហើយបងសម្លាញ់យកមួយណា?
@អញ្ចឹងបានល្អ អូនឯងយកមួយណាក៏បានដែលអៅយតែខ្លួនអូនឯងក្រអូបណា
គេមិនត្រឹមតែនិយាយនោះទេ ថែមទាំងថើបថ្ពាល់ខ្ញុំទៅទៀតផង។ ជាតិនេះជីវិតខ្ញុំត្រូវឆាចោលហើយមើលទៅបើនៅតែបែបនេះនោះ។ ពេលទិញអីវ៉ាន់និងម្ហូបរួចហើយ ពួកយើងក៏ត្រលប់មកផ្ទះវិញ ហើយខ្ញុំក៏រៀបចំចំអិនម្ហូបអោយគេញុំា
@ធារៈ រាល់ថ្ងៃអូនហត់ទេ?
@អត់សូវហត់ទេ ព្រោះនេះជាការងាររបស់ខ្ញុំ តែខ្ញុំសប្បាយចិត្តព្រោះមានលោកនៅក្បែរខ្ញុំដែល
@ទៀតហើយ ហៅលោកទៀតហើយ
@អរ សុំទោសបងសម្លាញ់
@អញ្ចឹងចាំពេលបងទំនេរចាំបងជួយអូនណា
@មិនបាច់ទេអី តែមើលទៅលោកដូចជាបារម្ភនិងខ្ញុំដល់ហើយ
@មិនអោយបារម្ភម៉េចអូនជាមនុស្សដែលបងស្រលាញ់ណា
@ចុះសង្សាលោកនោះ?
@បងមិនមាននោះទេ
@ចុះលើកមុននោះអោយខ្ញុំជួយដោះស្រាយអោយនោះអី
@អរភ្លេចបាត់ហើយនិយាយអញ្ចឹងអូនធ្លាប់មកពីមុនមកទេ?
@ធ្លាប់អីគេបង?ខ្ញុំសួរបៀបងឿងឆ្ងល់
@គឺធ្លាប់គេងជាមួយប្រុសណាពីមុនមកទេ?
@ម៉េចក៏លោកសួរបែបនេះទៅវិញ?
@គឺបងចង់ដឹងហ្នឹងណា
@បាទមិនដែលទេហើយនេះក៏ជាលើកទីមួយផងដែរ
@អញ្ចឹងបងសំណាងហើយ
គេមិនត្រឹមតែនិយាយទេថែមទាំងមកអោបហើយថើបខ្ញុំទៀតផង។ ខ្ញុំស្រឡាំងកាំងនិងកាយវិការរបស់គេ ប៉ុន្តែមានអារម្មណ៏យ៉ាងម៉េចមិនដឹងទេ ដូចជាមានភាពកក់ក្តៅណាស់។
ពេលយប់បន្តិចប្រហែលជាម៉ោង១១គេក៏ហៅខ្ញុំអោយចូលបន្ទប់របស់គេ
@មានការអីលោក អរមិនមែនទេបងសម្លាញ់
@ល្អហើយចេះកែពាក្យទាន់ អូនឯងមកគេងជាមួយបងណាមិនចាំបាច់គេងនៅក្រោមទៀតទេ
@ហេតុអីទៅ?
@ព្រោះបងខ្លាចបាត់អូនឯង
@យ៉ាប់មែន បើខ្ញុំចង់រត់នោះ ខ្ញុំទៅបាត់តាំងពីយូរណាស់មកហើយ
@អញ្ចេបានជាបងចង់អោយអូនឯងមក្បែបងហ្នឹងណា
@បាទដឹងហើយលោក អរមិនមែនទេបង
@ទាល់តែចាប់ដុះមាត់ហ្នឹងម្តងហើយបានៗ
គេក៏ចាប់ដាក់ខ្ញុំទៅលើគ្រែហើយថើបខ្ញុំទៀតហើយ ពួកយើប្រឡែងគ្នាមួយសន្ទុះក៏សំងំគេងទាំងអស់គ្នាទៅ ដោយគេគេងអោបខ្ញុំមិនលែងដៃនោះទេ គេអោបទល់ភ្លឺក៏មិនលែងដៃដែល។
ខ្ញុំមិនដេងថាការរស់នៅរបស់ខ្ញុំមានរយៈពេលយូរប៉ុណ្ណានោះទេ ប៉ុន្តែខ្ញុំនិងស៊ីវននៅតែរស់នៅដោយមានសេចក្តីសុខ ខ្ញុំមិនដែលធ្វើអោយគេខឹងនោះទេ តែបើគេខឹងវិញគ្រាន់តែថើបបន្តិចទៅគេលែងខឹងហើយ
@ធារៈថ្ងៃសៅរ៏នេះយើងទៅលេងសមុទ្រណា?
@ទៅទៀតហើយ ហត់ណាស់មិនចង់ទៅទេ
@អូនឯងមិនទៅបងខឹងហើយណា?
ទៀតហើយខ្ញុំមកដល់ទៀតហើយ
@បាទបងសម្លាញ់អូនទៅតើ
@យេស បានទៅសមុទ្រហើយ
គេសប្បាយចិត្តដូចជាកូនក្មេងអញ្ចឹង មិនដឹងថាចិត្តរបស់ខ្ញុំឡប់ឬយ៉ាងណានោះទេបានជាមកស្រលាញ់បែបនេះទៅវិញ លប់ខ្លាំងម៉ង ចរិកក្មេងកែមិនឡើងមែន។ ថ្ងៃបន្ទាប់ពួកយើក៏ដើតផ្សារដើម្បីទិញអីវ៉ាន់និងរបស់ប្រើប្រាស់សំរាប់ទៅសមុទ្រ
@និយាយអញ្ចឹងទៅលេងសមុទ្រប៉ុន្មានថ្ងៃដែលបង?
@ទៅតែ២ថ្ងៃបានហើយព្រោះបងត្រូវមកធ្វើការវិញ
@បងចេះគិតអញ្ចឹងល្អហើយ លែងនៅក្មេងដូចមុនទៀតហើយ
@អ្នកណាថាបងក្មេង?អូនឯងមែនទេ?
@មិនមែនទេតែប្រហែលផងក៏មិនដឹង
@ចាំមើលទៅដល់ផ្ទះវិញដឹងគ្នាហើយ
@កុំអីណាអូននិយាយលែងតើ
បន្ទាប់ពីទិញរួចរាល់អស់ហើយ ពួកយើងក៏ត្រលប់មកផ្ទះវិញនិងរៀបចំធ្វើម្ហូបអោយបុរសកំពួលយកចិត្តខ្លួនឯងញុំា
@អូនមានអីអោយបងជួយទេ?
@អត់អីទេ បងអង្គុយមើលទូរទស្សន៏ទៅ
@មិនអីទេចាំបងជួយណា ព្រោះមើលទៅអូនដូចជាហត់ណាស់រាល់ថ្ងៃនេះ
@បើដឹងអញ្ចឹងកុំធ្វើអោយអូនខូចចិត្តទៅបានហើយ
@បាទបងដឹងហើយសំណព្វចិត្តបង
មើលទៅគេនៅតែដូចដើមអញ្ចឹងមិនកែនោះទេ។ ពេលវេលាទៅសមុទ្យបានមកដល់ហើយការរៀបចំក៏សព្វគ្រប់អស់ដែរ ហើយរថយន្តក៏ចេញដំនើរទៅ។ នៅតាមផ្លូវពិតជាសប្បាយណាស់ តែខ្ញុំហត់តែម្យ៉ាងប៉ុណ្ណោះគឺលោកប្រុសរបស់ខ្ញុំគេចូលចិត្តប្រើខ្ញុំអោយយកនេះយកនោះរហូត
@អូនបញ្ចុកទឹកបងបន្តិចមក
@ទៀតហើយ ទើបតែអំបាញ់មិញសោះ បងឯងនេះពិតជា......
@បងអ្នកបើកឡានណា អញ្ចឹងហើយបងហត់ អូនឯងបំរើបងពិនហ្នឹងមិនបានទេអី បើមិនបានក៏មិនអីដែរ
@អរកុំខឹងអីណាបង អូននិយាយលេងតើ
ពេលគេខឹងមានតែវិធីម្យ៉ាងគតគឺលួងគេទៅនិងថើបគេពេលនោះគេលេងខឹងហើយ
@ល្អហើយអញ្ចឹង
@តែបងអូនចង់ទៅលេងកោះណាបង?
@តែបងគិតថាយើងលេងនៅឆ្នេរទៅបានហើយ
@អត់ទេនៅកោះសប្បាយជាង និងមានទេសភាពស្អាតទៀតផង
@អូខេ តាមចិត្តអូនចុះ
@អរគុណហើយបងសម្លាញ់
ខ្ញុំនិយាយរួចក៏ថើបគេដើម្បីតបនូវការបំពេញតំរូវចិត្តរបស់ខ្ញុំបែបនេះ ពេលនេះជីវិតរបស់ខ្ញុំពិតជាមានន័យណាស់។ពេលមកដល់ហើយពួកយើងក៏នាំគ្នាឡើងកប៉ាល់ដើម្បីបន្តទៅលេងកោះ។ ខ្ញុំមិនដឹងថាស៊ីវនគេពុលរលកនោះទេ
@ធារៈអូនធ្វើបាបបងណាស់
@អោយអូនសុំទោសផងណា មកពីអូនមិនដឹងថាបងទៅជាបែបនេះណា តែមិនអីទេចាំពេលទៅដល់កោះចាំអូនមើលថែបងអោយល្អណា
@ត្រូវតែអញ្ចឹងហើយ
ពេមកដល់កោះហើយពួកយើងក៏រកផ្ទះសំណាក់
@អត់ទោសលោកអស់បន្ទប់ឬនៅ?
@បាទនៅតើលោកចង់បានប៉ុន្មានបន្ទប់ដែរ?
@តែមួយទេ
ស៊ីវននិយាយ
@អូខេ អញ្ចឹងនេះកូនសោ
@បាទអរគុណលោកហើយ
@នៅនិយាយហ្នឹងហើយ ដឹងថាកាន់អីវ៉ាន់ធ្ងន់អត់ អោយលឿនឡើង
@បាទដឹងហើយ កំពុងតែប្រញាប់ហើយតើ
ពេលយអីវ៉ាន់ដាក់ក្នុងបន្ទប់រួចហើយ ខ្ញុំត្រូវរៀបចំកន្លែងគេងអោយរាជបុត្រកំពូលឬករបស់ខ្ញុំទៀត ពិតជាកម្មមែន ហើយមិនដឹងពេលណារូចទេបើនៅតែអញ្ចឹងនោះ។
@ធារៈ ល្ងាចនេះញុំាអីគ?
@មិនដឹងដែរ តែលោកចង់ញុំាអី ខ្ញុំក៏ដូចគ្នាដែរ
@ទៀតហើយហៅបងថាម៉េចមិញ?
@អរច្រលំមាត់តើ កុំខឹងអីណាបងសម្លាញ់
@បើមនាលើកក្រោយទៀតដឹគ្នាហើយយើងហ្នឹង
@បាទដឹងហើយលោកម្ចាស់ចិត្ត
គេធ្វើមុខដូចជាខឹងខ្ញុំណាស់អញ្ចឹង។ បន្តិចក្រោយមកពួកយើងក៏ចុះមកក្រោមដើម្បីរកអីញុំា នៅតាមផ្លូវមានរបស់លក់ច្រើនណាស់និងមើលទៅគួរអោយចង់ញុំាទៀតផង
@ធារៈបងចង់ញុំាមឹកអាំងនោះ មើលទៅទំនងដល់ហើយ
@បាទចាំបន្តិច ចាំខ្ញុំទិញអោយ
ដើម្បីបំពេញចិត្តម្ចាស់ចិត្តខ្ញុំ ដែលធ្វើអោយខ្ញុំលំបាកគ្រប់ពេលនោះ ខ្ញុំត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ពិតជាអយុត្តិធម៏ណាស់
@មកដល់ហើយ មឹកអាំងនិងបំពងក្តៅៗឈ្ងុយឆ្ងាញ់
@គួឬអោយចង់ញុំាមែន ហើយឆ្ងាញ់ទៀតផង
គេនិយាយបន្តើរញុំាបន្តើរមើលទៅដូចជាមានសេចក្តីសុខដល់ហើយ
@ធារៈអូនដឹងទេពេលនេះបងសប្បាយចិត្តណាស់
@ពិតមែនឬ?(តែខ្ញុំឯងនេះទេហត់ចង់ងាប់ទៅហើយ)
@មែនណា អរគុណអូនហើយដែលនៅក្បែបងគ្រប់ពេលវេលាណា
@មិនអីទេបង ពេលឃើញបងសប្បាយចិត្តបែបនេះខ្ញុំក៏រីករាយដែរ
ពេលយប់បន្តិចពួកយើងក៏មកអង្គុយមើលផ្កាយនៅមាត់ឆ្នេរយ៉ាងរីករាយ
@យប់នេះផ្កាយរះច្រើនណាស់បង
@មែនហើយអូន ពិតជាស្អាតណាស់ បងពិតជាមានសុភមង្គលណាស់ ព្រោះមានអូននៅក្បែរបងបែបនេះ
គេមិនត្រមតែនិយាយទេថែមទាំងថើបខ្ញុំទៀតផង។ឲ្យលោកអើយមិនយល់ចិត្តម្នាក់នេះទេ ម្តងចេះម្តងចុះ
@តោះយប់ហើយទៅគេង
@ស៊ីវនអូនចង់សួរបងរឿងមួយបានទេ?
@មានការអី សួរមកចុះ?
@តើពួកយើងនៅបែបនេះរហូតមែនទេ?
@អឺរ......................................
@មិនអីទេបើបងឆ្លើយមិនរួចនោះ
ខ្ញុំមិននិយាយច្រើនទៀតទេ ហើយក៏ងើបដើរចេញទៅដោយស៊ីវនដើរតាមក្រោយ។
@តាមពិតបងចង់និយាយថាបងស្រលាញ់អូនណាស់ តែបងខ្លាចរឿងជាច្រើនដែលវានិងអាចកើតឡើងនៅពេលខាងមុខ ប៉ុន្តែបើមានឲកាសបងនិងនិយាយប្រាប់អូនដោយត្រង់ រង់ចាំពាក្យបងណាអូនសម្លាញ់
ដំណើរកំសាន្តរបស់ពួកយើងត្រូវបានបញ្ចប់ ហើយបានផ្តល់នូវភាពរីករាយនិងអនុស្សាវរីយ៏ដ៏ល្អជាច្រើនទៀតផង
@ពិតជាហត់ខ្លាំងណាស់ គ្មានលើកក្រោយទៀតទេ
@គ្រាន់តែអង្គុយមួយកន្លែងសោះក៏រអ៊ូដែល ឯឯងឯនេះកាន់ចង្កូតឡានផងមើលផ្លូវផងមិនតាំងរអ៊ូបន្តិច
@មកពីលោក អរមិនមែនទេមកពីបងបើកឡានយឺតពេកទេដឹង
@បានហើយខ្ជិលឈ្លោះគ្នាជាមួយអូនណាស់ ហើយឃ្លានទៀតផង
@មិនអីទេចាំបន្តិចទៅ ខ្ញុំទៅចំអិនអោយ
@អរគុណប្រពន្ធសម្លាញ់
គេនិយាយរួចក៏មកថើបខ្ញុំហើយឡើងទៅលើបាត់ទៅ។ ឯឯងឯនេះឈរភាំងនិងពាក្យរបស់គេអំបាញ់មិញ។ ល្ងាចបន្តិចគេក៏ចុះមកក្រោមស្របពេលដែលខ្ញុំចំអិនអាហាររួចល្មម
@ពិតជាឈ្ងុយខ្លាំងណាស់
@ឆាប់មកញុំាមកទាន់នៅក្តៅៗ
@ពិតជាឆ្ងាញ់មែនអរគុណណាអូនសម្លាញ់
បន្ទាប់ពីញុំាអាហារពេលល្ងាចរួចពួកយើងក៏នាំគ្នាឡើងទៅបន្ទប់ហើយគេងលក់យ៉ាងមានសេចក្តីសុខ ព្រោះគេងអោបគ្នានោះអី។ ព្រលីមឡើងធារៈភ្ញាក់ធ្វើម្ហូបអោយស៊ីវនដើម្បីទៅធ្វើការ
@បង អាហារពេលព្រឹករួចរាល់ហើយឆាប់ចុះមក
@កំពុងតែទៅហើយតើ។ថ្ងៃនេះមើលទៅប្រហែលជារវល់ហើយអញ្ចឹងកុំចាំផ្លួវបងអីណា
@បាទដឹងហើយតែញុំអាហារពេលព្រឹកនេះសិនទៅ
@អូខេ អរគុណហើយអូនសម្លាញ់
ពេលញុំអាហាររួច គេក៏ចេញទៅធ្វើការបាត់ទៅ ហើយភារកិច្ចបន្ទាប់របស់ខ្ញុំគឺរៀបចំផ្ទះនិងកន្លែងញុំាបាយ។ ភ្លាមៗនោះស្រាប់តែកណ្តឹងរោទិ៍ឡើង ហើយខ្ញុំក៏ទៅបើកទ្វារទៅក៏ជួបមនុស្សស្រីម្នាក់
@អត់ទោសអ្នកនាងមករកអ្នកណាគេដែរ?
@មានរកនរណាទៀតគឺរកម្ចាស់ផ្ទះហ្នឹងណា ហើយពេលនេះបងស៊ីវនគាត់នៅឯណា?
(មិនមានមាយាទសោះ ខ្លួនជាស្រីតែសម្តីដូចអាចម៏អញ្ចឹង)
@អរម្ចាស់ផ្ទះមិននៅនោះទេ បើមានការអីអាចប្រាប់ត្រឹមខ្ញុំបាន
@បានហើយ យើងមិនចង់ផ្តាំផ្ញើរអីនោះទេ តែឯងកុំភ្លេចប្រាប់បងស៊ីវនផងថាមីអូអ៊ិនមករក
@បាទចាំខ្ញុំប្រាប់អោយ តែថាឈ្មោះអ្នកនាងថាម៉េចស្តាប់អត់បានឮវល់ៗ
@អាវ........ ឯងនេះយើងឈ្មោះមីអូនអ៊ិនឭទេ?
@អរបាទលឺហើយ៉(មីរន្ទះបាញ់បានសមនិងចរិករបស់នាង)
ថាហើយនាងក៏បើកឡានចេញទៅយ៉ាងលឿនដូចហោះអញ្ចឹង
@ឆ្ងល់ដែលតើស៊ីវននិងនាងម្នាក់នោះមានទំនាក់ទំនងអីទៅនរ មិនគួគេរាប់អានជាមួយមនុស្សស្រីបែបនេះសោះ
បន្ទាប់មកខ្ញុំក៏រៀបចំផ្ទះនិងសំអាតផ្ទះអោយស្អាត។ នៅម៉ោងប្រហែល៩យប់ទើបស៊ីវនគេត្រលប់មកដល់ផ្ទះវិញ មើលទៅគេដូចជាអស់កម្លាំងដល់ហើយ

សុំទោសដែលអោយអ្នកអានរង់ចាំយូ
សូមរងចាំតាមដានភាគបញ្ចប់

1 comment:

  1. រកភាគ​ ២,៣,៤,៥​ មិនឃេីញអានទេ😂

    ReplyDelete