Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស​ ភាគទី៦


រឿង អ្នកបំរើប្រុស
ភាគទី៦
និពន្ធដោយ Wine_Ban
#Khmer_Novel_69


@សូមភ្ញៀវកិតិ្តយសទាំងអស់សូមរក្សាភាពស្ងៀមស្ងាត់និងសូមកុំមានការជ្រួលច្របល់ ព្រោះពេលនេះអាកាសយានយើងខ្ញុំសូមធ្វើការផ្អាកជើងហោះហើរទាំងអស់ជាបណ្តោះអាសន្នសិន សូមមេត្តជ្រាបជាពត៏មាន សូមអរគុណ!
@មានរឿងអិកើតឡើងចេះ ម៉េចក៏ទៅជាបែបនេះទៅវិញ?
មនុស្សម្នានៅក្នុងយន្តហោះមានការងឿងឆ្ងល់រួមទាំងខ្ញុំផងដែល។ ចាំប្រហែលជាមួយសន្ទុះខ្ញុំក៏បើកមើលពត៏មានក្នុងគេហទំព័រ ពេលនោះអារម្មណ៏របស់ខ្ញុំប្រៀបបានទៅនិងទូរសព្ទ័អស់ថ្មអញ្ចឹងគឺរលត់តែម្តងទាំងមិនងដឹងថាខ្លួនឯងសន្លប់ទាំងពីពេលណាក៏មិនដឹង។
មនុស្សនៅក្នុងពរលានយន្តហោះមានការជ្រួលច្របល់ព្រោះធារៈគេសន្លប់ភ្លាមៗទាំងមិនដឹងមូលហេតុ ប៉ុន្តែនៅក្នុងដៃរបស់គេនៅកាន់ទូរសព្ទ័ជាប់នៅឡើយ។ អ្នកខ្លះជួយលាបប្រេងកូឡាអ្នកខ្លះជួយធ្វើចលនាដង្ហើម
@ក្មួយដឹងខ្លួនឡើង៉
មួយសន្ទុះក្រោយមកធារៈគែក៏ដឹងខ្លួន។ គ្រាន់តែដឹងខ្លួនវិញគេក៏ងើបទាំងខ្លួនមិនមានលំនឹងសន្ទុះទៅកន្លែសួរពត៍មានភ្លាម
@អ្នកនាងតើជើងហោះហើរបារាំងមកភ្នំពេញមានយន្តហោះធ្លាក់មែនទេ?
@ចា ពិតមែនហើយ ហើយឥលូនេះភ្នាក់ងារយើងខ្ញុំនៅទីនោះកំពុងតែស្វែងរកអ្នករងរបួស ព្រោះពេលនេះស្ថិតនៅលើកោះមួយណាលោក លោកមានបញ្ហាអ្ចីដែល?
@គឺជើងហោះហើរនេះជាក្រុមគ្រួសាររបស់ខ្ញុំ តើអាចអោយខ្ញុំទៅទីនោះបានទេ?
@មិនបានទេលោក លោកធ្វើចិត្តអោយស្ងប់បន្តិចទៅព្រោះភ្នាក់ងារយើងនៅទីនោះកំពុងតែជួយសង្គ្រោះហើយលោកកុំបារម្ភអី
@ខ្ញុំមិនអាចស្ងប់អារម្មណ៏បាននោះទេ
ភ្លាមនោះក៏មានសន្តិសុខពីរបីអ្នកមកចាំខ្ញុំធ្វើអោយខ្ញុំប្រតាយប្រតប់ជាមួយពួកគេរហូតដល់សន្លប់ម្តងទៀត។ នៅក្នុងយល់សប្តិខ្ញុំឃើញលោកស៊ីវន
@ឯងកុំបារម្ភពីយើងអី យើងមិនអីនោះទេ ឯងចាំយើងណា
@លោកស៊ីវនមិនអីទេ តែលោកកុំទៅណាអី លោកស៊ីវន
ពេលរូបគេរលាយបាត់ខ្ញុំក៏ភ្ញាក់ដឹងខ្លួនម្តងទៀត តែលើកនេះនៅក្នុងមន្ទីរពេទ្យនៅក្នុងព្រលានយន្តហោះម្តង
@លោកដឹងខ្លួនហើយមែនទេ?
@អ្នកគ្រូពេទ្យ តើខ្ញុំនៅមន្ទីរពេទ្យណាហ្នឹង? ហើយអ្នកណាជាអ្នកជួនខ្ញុំមកទីនេះទៅ?
ខ្ញុំរកចុះពីគ្រែតែអ្នកគ្រូពេទ្យហាម
@លោកកុំចុះអី លោកខ្សោយណាស់នៅសំរាកនៅលើគ្រែហ្នឹងហើយ ហើយទីនេះជាមន្ទីពេទ្យក្នុងព្រលានយន្តហោះ
@ពេទ្យក្នុងព្រលានអរត្រូវហើយលោកស៊ីវនខ្ញុំត្រូវទៅរកគេភ្លាម
ពេលខ្ញុំរៀបចុះពីលើគ្រែក៏មានអារម្មណ៏ថាចង់ដួលទៅវិញ ភ្លាមនោះអ្នកគ្រូពេទ្យក៏ចូលមកជួយគ្រាខ្ញុំ
@លោកកុំបារម្ភអីសាច់ញ្ញាតិរបស់លោកមិនអីនោះទេ ព្រោះមានការជួយសង្គ្រោះច្រើនណាស់នៅទីនោះ
@បាទសូមអោយដូចអ្នកគ្រូពេទ្យថាទៅចុះ
បន្ទាប់ពីសំរាកនៅមន្ទីររួចមកធារៈក៏ធ្វើដំនើរត្រលប់មកផ្ទះវិញទាំងអស់សង្ឃឹមព្រោះគេមើលពត៍មានឃើញមានមនុស្សស្លាប់និងរបួសច្រើនណាស់។ អារម្មណ៏របស់គេនៅពេលនេះមិនដឹងថាត្រូវធ្វើអ្វីទៀតនោះទេ តែមានតែម្យ៉ាងប៉ុណ្ណោះគឺត្រូវមើលថែទ្រព្យសម្បត្តិនិងផ្ទះរបស់ស៊ីវនអោយបានល្អ។ ពេលគេមកដល់ផ្ទះគេក៏សំលឹងមើលកន្លែងដែលគេនិងស៊ីវនធ្លាប់ឈ្លោះគ្នា មើលកន្លែងដែលស៊ីវនវាយគេអោយសន្លប់ មើលបណ្តើរទឹកភ្នែកស្រក់ចុះបណ្តើរពិតជាគួរអោយអាណិតណាស់
បន្ទាប់ពីចាំអស់រយៈជច្រើនខែរួចមកធារៈក៏ទទួលបាននួវការកោះហៅទៅទទួលយកសាកសពសាច់ញ្ញាត្តិរបស់ស៊ីវន។ គ្រាន់តែឃើញក្រដាស់ភ្លាម បេះដូងរបស់គេសឹងលេងដើរទៅហើយ គេទទួលយកលិខិតនោះហើយក៏រៀបចំខ្លួនទៅទទួលយកសាកសពមកធ្វើបុណ្យតាមប្រពៃណី។ ពេលមកដល់ព្រលានយន្តហោះបន្ទាប់មកមឈូសបីបានដង្ហែចេញមកតគ្មាសំដៅមករកធារៈ។ គេឃើញហើយមានអារម្មណ៏ស្រណោះជាពន់ពេក ប៉ុន្តែគេនៅឆ្ងល់ថាហេតុអីបានជាមានតែមឈូសបីហើយមួយទៀតបាតៀទៅណា។ ភ្លាមនោះគេក៏សួរអ្នកដែលលើមឈូសមក
@លោកតើក្រុមគ្រួសារនេះមានតែមឈូសបីនេះទេមែនទេ?
@បាទលោកក្រុមគ្រួសារនេះមានតែមឈូសបីនេះទេ
បន្ទាប់ពីទទួលមឈូសដាក់មកដល់ផ្ទះរួចមក សំលេងភ្លេងបុណ្យសពក៏បន្លឺឡើងរួមជាមួយសាចញ្ញាត្តិដែលនាំគ្នាអុជធូបបណ្តើរហូរទឹកភ្នែកបណ្តើរ។ ភ្លាមនោះមានអ៊ុំស្រីម្នាក់មកយំនៅជិតខ្លួនខ្ញុំ
ក្មួយមានដឹងថាស៊ីវនគេនៅទីណាទេក្មួយ?
ខ្ញុំក៏មិនដឹងដូចគ្នាអ៊ុំស្រី ហើយខ្ញុំនៅចាំពត៍មានពីព្រលានយន្តហោះបន្តទៀត
@អ៊ុំសង្ឃឹមថាក្មួយប្រុសរបស់អ៊ុំមិនមានរឿងអីកើតឡើងទៅចុះ
បន្ទាប់ពីរៀបចំពិធីចប់សព្វគ្រប់រួចមក ធារៈក៏មានតួនាទីជាអ្នកមើលថែរក្សាផ្ទះនិងរងចាំរហូតដល់ស៊ីវនគេត្រលប់មកវិញ។ ពេលនេះគេមិនដឹងថាខ្លួនរបស់គេត្រូវធ្វើអីទៀតនោះទេ គេពិតជាពិបាកយល់ណាស់។ ការរស់នៅរបស់គេពេលនេះប្រៀបបីដូចជាទួលថ្មអញ្ចឹង ពិតជាពិបាកទទួលយកណាស់៕

@លោកដឹងខ្លួនហើយមែនទេ?
នារីម្នាក់ស្រែកសួរខ្ញុំ
@អ្នកនាងពេលនេះខ្ញុំនៅទីណាហ្នឹង?
@អរពេលនេះលោកកំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យ ហើយលោកមិនទាន់អាចដើរទៅណាបានទេ ព្រោះជើងរបស់លោកមានរបួសធ្ងន់ធ្ងរ
@ហើយទីនេះនៅកន្លែងណាដែល នៅប្រទេសណាដែលអ្នកនាង?
@គឺនៅប្រទេសថៃណាលោក
@ហើយក្រុមគ្រួសារខ្ញុំយ៉ាងម៉េចទៅហើយអ្នកនាងមានដឹងពត៍មានទេ?
@អរពត៍មានទាំងអស់នេះខ្ញុំនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ តែលោកកុំបារម្ភអីព្រោះនិងមានគេមកទទួលយកលោកទៅមាតុភូមិរបស់លោកក្នុងពេលឆាប់ៗនេះហើយ
@សង្ឃឹមថាប៉ាម៉ាក់និងប្អូនស្រីមិនមានរឿងអីកើតឡើងទៅចុះ។ ធារៈឯងដឹងទេពេលនេះខ្ញុំនឹកឯងណាស់
ស៊ីននិយាយបណ្តើរយំបណ្តើរមើលទៅគួរអោយអាណិតណាស់
@អរ អុសៗ ឈ្លក់ទឹកទៀតហើយ នរណាគេនិយាយដើមខ្ញុំអញ្ចេះ រាល់ថ្ងៃបើមិនឈ្លក់ទឹក៏ឈ្លក់បាយដែលពិតជាយ៉ាប់ណាស់
ធារៈគេនិយាយបណ្តើរផឹកទឹកបណ្តើរ។
@គិតៗទៅរយៈពេលបីខែហើយនៅមិនទាន់បានដំណឹងរបស់លោកស៊ីវនទៀតណរ ខ្ញុំពិតជាបារម្ភខ្លាំងណាស់។

ការព្យាបាលរបស់ស៊ីវនមានភាពល្អប្រសើរ រហូតដល់អាចចេញពីពេទ្យបាន ហើយក៏ធ្វើដំណើរមកផ្ទះរបស់គេវិញ។ ពេលមកដល់គេក៏ឈប់នៅពីមុខផ្ទះរបស់គេ គេពិតជានឹកផ្ទះនេះខ្លាំងណាស់ហើយជាពិសេសប៉ាម៉ាក់របស់គេរួមទាំងធារៈផងដែល។
@មិនដឹងថាគេនោះធ្វើអីទេ បានជាមិនមកបើកទ្វារអោយខ្ញុំបែបនេះទៅវិញ
គេនិយាយបណ្តើរចុចកណ្តឹងបណ្តើរ រហូតដល់ទ្វារបើក តែអ្វីដែលនឹកស្មានមិនដល់នោះគឺធារៈដែលគេរកចេអ្នកដែលចុចកណ្តឹងមិនដកដៃនោះ
@ចុចនោះចុច....... អាសលោកស៊ីវន
@ឯងថាអោយអ្នកណាអំបាញ់មិញ?
@ខ្ញុំស្មាតែមានក្មេងមកចុចកណ្តឹងលេងហ្នឹងណា អោយខ្ញុំសុំទោសផង
ភ្លាមនោះគេក៏ទៅអោបស៊ីវនយ៉ាងសប្បាយចិត្ត។ ចំនែកឯស៊ីវនគេក៏រីករាយដែលព្រោះគេបានឃើញមនុស្សពិសេសរបស់គេ
@ឈប់អោបខ្ញុំទៅថប់ដង្ហើមណាស់ បានហើយចូលផ្ទះវិញល្អជាង
@អរពិតមែនហើយ គឺមកពីសប្បាយចិត្តពេកហ្នឹងណា
ពេលចូលមកក្នុងផ្ទះស៊ីវនមានអារម្មណ៏ថាកំសត់និងមិនស្រស់ថ្លាយ៉ាងម៉េចមិនដឹងទេ
@ធារៈម៉េចក៏តាំងរូបលោកប៉ាអ្នកម៉ាក់ព្រមទាំងប្អូនស្រីបែបនេះអញ្ចឹង? ពួកគាត់មិនទាន់មកពីធ្វើការវិញទេមែនទេ?
ខ្ញុំនិយាយមិនចេញអ្វីទាំងអស់ តែទឹកភ្នែករបស់ខ្ញុំបានហូរចេញមកទាំងមិនដឹងខ្លួន
@ធារៈឯងកើតអីហេតុអីបានជាឯងយំបែបនេះទៅវិញ?
@អរនេះមកពីខ្ញុំនឹកលោកពេកហ្នឹងណា
@តែមើលទៅឯងដូចជាមានរឿងអីលាក់បាំងនិងខ្ញុំអញ្ចឹងមែនទេ?
@បាទ ប៉ុន្តែអឺរនែ............
ភ្លាមនោះគេក៏ដើរមករកខ្ញុំ
@ឬក៏ឯងចង់អោយយើង........?
@លោកឯងនេះនៅតែដ៏ដែល
@ព្រោះតែឯងហ្នឹងហើយ ហើយឮយើងសួរឯងតែថាលោកប៉ាអ្នកម៉ាក់គាត់ទៅណា?
ខ្ញុំនៅតែនិយាយមិនចេញដ៏ដែល...........................
@ឬក៏ឯង
គេនិយាយមិនទាន់ចប់ផង ធារៈក៏យំអោបស៊ីវនដូចជាជួបនិងការឈឺចាប់ណាស់អញ្ចឹង
@លោកប្រុសទប់អារម្មណ៏ណា
@ឯងមានរឿងអីមែនទេធារៈ?
@បាទគឺរឿងក្រុមគ្រួសារបស់លោកប្រុស
@ហើយយ៉ាងម៉េចទៅ ឆាប់ប្រាប់យើងមកយើងចង់ដឹងណាស់
@បាទគឺបន្ទាប់ពីពិធីបុណ្យចប់ហើយ
@ឯងនិយាយថាម៉េចធារៈ នរណាគេធ្វើបុណ្យ?
@លោកកុំតក់ក្រហលពេកគឺពិធីបុណ្យសពរបស់អ៊ុំប្រុសនិងអ៊ុំស្រីព្រមទាំងអ្នកនាង
@ឯងនិយាយថាម៉េចធារៈឯងចង់មានន័យថាលោកប៉ាអ្នកម៉ាក់និងប្អូនស្រីពួកគាត់.......
@ត្រូវហើយពួកគាត់បានស្លាប់អស់ហើយ
@មិនពិត មិនពិតទេ មិនពិតទេ........
ធារៈគេសន្ទុះទៅអោបស៊ីវនទាំងដឹងថាគេនឹងដួល
@លោកស្ងប់អារម្មណ៏បន្តិចសិនទៅណា
គេលែងនិយាយស្តីអ្វីទាំងអស់ គេអោបធារៈហើយទឹកភ្នែករបស់គេ ហូរចុះមករហូត។ ពួកគេទាំងពីរអ្នកយំអោបគ្នាយ៉ាងគួរអោយអាណិត ព្រោះពីពេលនេះទៅស៊ីវននៅសល់តែធារៈតែម្នាក់គត់ដែលនៅចាំមើលថែរក្សាគែបន្ទាប់ពីអត់ពីប៉ាម៉ាក់របស់គេទៅ។ម៉ោងប្រហែលជា៩ធារៈក៏ឡើងទៅហៅស៊ីវនអោយមកចុះញុំាបាយ
@ធារៈឯងមកជិតខ្ញុំសិនមក
@លោកមានការអីមែនទេ? នេះយប់ហើយណា ណាមួយលោកមិនបានញុំាអីបន្តិចផង
@មិនអីទេ តិចទៀតខ្ញុំចុះទៅញុំាហើយ តែខ្ញុំមានរឿងមួយចង់និយាយជាមួយឯងបន្តិច
@បាទនិយាយមកអញ្ចឹង
@អញ្ចឹងចាំពីពេលនេះទៅ ឯងកុំទៅណាចោលខ្ញុំអោយសោះណា
ខ្ញុំគ្រាន់តែឮគេនិយាយបែបនេះភ្លាមមានអារម្មណ៏ចំលែកភ្លាមតែម្តងហើយ នេះគេយ៉ាងម៉េចទៀតហើយមិនយល់សោះហើយ
@ខ្ញុំមិនទៅណាចោលលោកទេ លោកកុំបារម្ភអី
អរគុណឯងហើយ
គេនិយាយរួចក៏អោបខ្ញុំ ហើយបើទោះបីជាខ្ញុំរើក៏គេមិនព្រមដែរ។ បន្ទាប់ពីញុំាអាហារពេលល្ងាចរួចមកគេក៏នៅក្នុងបន្ទប់រហូតមិនបានចេញមកក្រៅទៀតនោះទេ។ ម៉ោងប្រហែលជា១២ខ្ញុំក៏ងើបទៅមើលគេក្នុងបន្ទប់គេង
@លោកប៉ាអ្នកម៉ាក់ប្អូនស្រីខ្ញុំនឹកអ្នកទាំងអស់គ្នាណាស់
គេនិយាយទាំងមមើ
@ខ្ញុំពិតជាអាណិតលោកណាស់ស៊ីវន
ខ្ញុំយកដៃទៅអង្អែលក្បាលរបស់គេ តែគេបែរជាទាញយកខ្ញុំទៅគេងអោបទៅវិញ
@ធារៈយប់នេះខ្ញុំសុំគេងអោបឯងបែបនេះបានទេ?@តែ.......តែខ្ញុំ......
ខ្ញុំនិយាយមិនទាន់បានប៉ុន្មានផងគេក៏គេងលក់បាត់ទៅ អញ្ចឹងមានតែបែបនេះហើយ។ ព្រឹកឡើងម៉ោង៦ព្រឹកស៊ីវនគេដឹងខ្លួនមុនធារៈតែគេមិនចង់ងើបទេ ព្រោះគេគេងអោបធារៈពិតជាកក់ក្តៅខ្លាំងណាស់ ប៉ុន្តែភ្លាមនោះធារៈគេក៏ដឹងខ្លួនហើយទាញដៃរបស់គេចេញ តែស៊ីវនមិនព្រមដកដៃ
@លោកពេលនេះម៉ោង៦ហើយ ខ្ញុំត្រូវធ្វើអាហារពេលព្រឹកអោយលោកទៀតណា
@កុំប្រញាប់អីគេងបន្តិចទៀតទៅ
ភ្លាមនោះគេក៏ងើបឡើង
@ត្រូវហើយចាំពីថ្ងៃនេះតទៅហាមឯងទៅចោលខ្ញុំណាដឹងទេ?
@បាទដឹងហើយលោកប្រុស
@អញ្ចឹងល្អហើយ
@និយាយដែលៗមិនចេះធុញទេអី? ខ្ញុំរអ៊ូតិចៗ
@ឯងនិយាយអោយពីណាគេហាសធារៈ
@អត់មានទេខ្ញុំមិនបាននិយាយអ្វីណាខ្ញុំគ្រាន់តែថាមិនដឹងត្រូវធ្វើម្ហូបប៉ូវបែបណាសំរាប់លោកហ្នឹងណា
@មិនបាច់ប៉ូវទេ ធ្វើបបរអោយខ្ញុំញុំាដូចមុនទៅបានហើយ៉
នៅតែដដែលចរិកបែបនេះ មិនដឹងប្តីរបស់អ្នកណានោះទេ មើលទៅម្នាក់នោះបើមិនហត់ស្លាប់ក៏រកនឹករឿងម្ហូបស្លាប់ដូចគ្នា។
បន្ទាប់ពីនោះមកស៊ីវនគេក៏មកធ្វើការធម្មតាដោយទុកអោយធារៈជាអ្នកមើលថែផ្ទះ។ ពួកគេទាំងពីររស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយ ហើយមានគ្រប់បែបយ៉ាងទាំងអស់។ អស់រយៈពេលយូរបន្តិចទៅអ៊ុំប្រុសរបស់ស៊ីវនក៏មកលេងគេរួមទាំងបងប្រុសរបស់គេផងដែរ។ តែអ្វីដែលចំលែកនោះគឺអ៊ុំប្រុសរបស់គេចង់អោយគេទៅរស់នៅជាមួយបងរបស់គេនៅឯបរទេស
@ក្មួយត្រូវតែទៅនៅជាមួយបងប្រុសរបស់ឯងណា
@ខ្ញុំមិននៅទីនោះទេ ទោះជាយ៉ាងណាក៏ខ្ញុំមិនទៅទីនោះដែរ
@ហេតុអីបានជាក្មួយមិនទៅ? ក្មួយនៅទីនោះបានពីរអ្នកបងប្រុសរបស់ក្មួយណា
@បានហើយលោកអ៊ុំកុំបង្ខំគេអី ណាមួយគេនៅទីនេះក៏ល្អដែលព្រោះបាននៅមើលថែផ្ទះនិងដីរបស់លោកប៉ាអ្នកម៉ាក់ផង
@ក៏ល្អដែល អញ្ចឹងក្មួយនៅទីនេះចុះ ហើយបើមានបញ្ហាអីឆាប់ប្រាប់អ៊ុំណា
@បាទខ្ញុំដឹងហើយអ៊ុំ
បន្ទាប់ពីនិយាយគ្នារួចមកពួកគេក៏ញុំាបាយជុំគ្នា។ បន្ទាប់ពីញុំារួចបងប្រុសរបស់ស៊ីវនក៏ចូលសួរស៊ីវនដល់ក្នុងបន្ទប់
@ស៊ីវនហេតុអីបានជាឯងមិនទៅនៅជាមួយបង?
@ខ្ញុំប្រាប់ហើយតើថាទោះជាយ៉ាងណាក៏ខ្ញុំមិនទៅនៅទីនោះជាមួយបងដែល ខ្ញុំចង់នៅទីនេះព្រោះខ្ញុំបាននៅជាមួយលោកប៉ាអ្នកម៉ាក់និងប្អូនស្រី
@ប៉ុន្តែបងមើលទៅឯងដូចជាមិនមែនបែបនេះទេ?
@មិនមែនអ្វីទៅបង?
@បងដូចជាឃើញឯងនិងធារៈស្និទ្ធិស្នាលលើសពីធម្មតា
@តើវាយ៉ាងម៉េច? ទោះយ៉ាងណាគេក៏ជាអ្នកមើលថែផ្ទះនេះបានល្អទៀតផង ហើយខ្ញុំទុកគេដូចជាបងប្អូនបង្កើតខ្ញុំអញ្ចឹង
@អូខេតាមចិត្តឯងចុះបងមិនបង្ខំទេ

សូមរងចាំភាគបន្ត

No comments:

Post a Comment