Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ភាគទី៥


រឿង អ្នកបំរើប្រុស
ភាគទី៥
និពន្ធដោយ Wine-Bank
#Khmer_Novel_69


@លោកប៉ាអ្នកម៉ាក់ ថ្ងៃនេះកូនទៅចូលរួមកម្មវិធីមង្គលការ អញ្ចឹងអញ្ជើញពិសារបាយមុនចុះណា
@ប៉ាវាឯងមើលកូនយើងទៅសង្ហាណាស់ពេលស្លៀកពាក់បែបនេះ
@បាន តែឆាប់ត្រលប់មកវិញណាកូនកុំនៅយប់ពេក
@បាទខ្ញុំដងហើយលោកប៉ា។ ធារៈយប់បន្តិចចាំបើកទ្វាអោយខ្ញុំផងណា
@បាទខ្ញុំដឹងហើយលោកប្រុស(កុំអោយតែដូចថ្ងៃមុនទៀតទៅបានហើយ)
នៅពេលដែរថយន្តចេញទៅផុត ខ្ញុំក៏ចាប់ផ្តើមរៀបចំផ្ទះបាយជាបន្តបន្ទាប់ទៀត។ ការងារផ្ទះបាយពិតជាច្រើនណាស់ទោះមនុស្សដៃមួយរយក៏ធ្វើការងារនេះមិនចេះអស់ដែល។ ម៉ោងអាហារពេលល្ងាចកន្លងផុតទៅហើយការងារផ្សេងទៀតក៏រួយចរាល់អស់ដែលនៅតែរឿងមួយទៀតគឺអង្គុយចាំបុរសម្នាក់ដែលសប្បាយមិនអាណិតដល់គ្នាដែលនៅចាំបើកទ្វារអោយនោះទេ
@អាងុយដេកចង់ងាប់ហើយ មិនដឹងជានៅធ្វើស្អីទេម៉ោង១យប់ទៅហើយ
កន្លះម៉ោងក្រោយមកឡានអ្នកប្រុសសង្ហាក៏មកដល់ ភ្លាមនោះខ្ញុំក៏ចេញទៅបើកទ្វារ
@ធារៈ ជួយគ្រាបន្តិចមក យប់នេះយើងផឹកជ្រុលបន្តិចហើយ ឯងកុំមាត់ណាប្រយ័ត្នម៉ាក់ខ្ញុំស្តីអោយឯងទៀតណា អោយលឿនឡើង
@ទេ លោកជាអ្នកស្រវឹងហើយនិយាយឡូឡាតែបែជាប្រាប់ខ្ញុំកុំអោយមាត់ទោវិញ
@បានហើយឆាប់គ្រាយើងចូលផ្ទះទៅ
(មើលទៅស្រវឹងដល់ថ្នាក់ឡប់អស់ហើយ ហ៊ីយសុរាៗ ស្រវឹងកាលណាផ្អើលអស់គេឯង រលួយពោះវៀនថ្លើមប្រមាត់ សុរាៗ)
ពេលចូលមកដល់ក្នុងបន្ទប់ខ្ញុំក៏រៀបចំអោយគេគេង ដោយអោយគេឈរនៅផ្អែកនិងទូខោអាវ
@ធារៈ ឯងល្អណាស់និងចេះការងារច្រើនទៀតផង នេះបើឯងជាប្រុសទេណា បើជាស្រីវិញមិនអោយរួចពីកណ្តាប់ដៃខ្ញុំនោះទេ
@បើទោះបីជាខ្ញុំជាស្រីក៏ខ្ញុំមិនព្រមជាមួយលោកដែល
@អីយ៉ាគ្រាន់បើតើ ចាំមើលណាតើខ្ញុំហ៊ានធ្វើអីឯងខ្លះ
ភ្លាមនោះគេក៏ស្ទុះមកអោបខ្ញុំពីក្រោយខ្នងហើយចាំខ្ញុំថើបទៀតផង
(គេនេះសង្ស័យតែឆ្កួតទេមើលទៅបានទៅជាបែបនេះ)
ខ្ញុំខំរើខ្លួនចេញពីគេយ៉ាងលឿនតាមដែអាចធ្វើទៅរួច
@ណែលោក លោកយ៉ាម៉េចហ្នឹងបានជាមកមើលឃើញខ្ញុំជាស្រីទៅវិញ ហើយនៅមកថើបខ្ញុំបែបនេះទៀត?
@គឺមកពីឯងហ្នឹងណា
@អរមកពីខ្ញុំទៅវិញ មើលទៅលោកឯងនេះច្បាស់ជាមានអារម្មណ៏ពីរហើយមើលទៅបានជាបែបនេះ
@បើនៅតែថាអោយខ្ញុំទៀតខ្ញុំនិងធ្វើអោយឯងដឹងម្តងនៅយប់នេះ
@ខ្ញុំមិននៅទៀតទេ មនុស្សរោគចិត្ត

ភ្លាមនោះខ្ញុំក៏រត់ចុះមកក្រោមយ៉ាងលឿន។ គេម្នាក់នេះមិនដឹងយ៉ាងម៉េចទេ បើមិនឡប់ក៏ឆ្កួតដែលដែលមកមើលឃើញខ្ញុំជាស្រីទៅវិញហើយនៅមកថើបខ្ញុំទៀតផង ដូច្នេះត្រូវតែប្រយ័ត្នខ្លួនបន្តិចហើយទើបបាន។ រយៈពេលពេញមួយយប់ខ្ញុំដេកមិនលក់សោះ ហើយព្រឹកឡើងមិនមានអារម្មណ៏នៅក្នុងខ្លួនទៀតផង ធ្វើអារហារពេលព្រឹកនេះដឹងតែមិនត្រូវមាត់លោកអ៊ុំទាំងពីរទេមើលទៅ
@ធារៈថ្ងៃនេះក្មួយមិនស្រួលខ្លួនមែនទេ?
@បាទអ៊ុំស្រីថ្ងៃនេះរៀងវិលមុខនិងអស់កំលាំងបន្តិច ហើយយ៉ាងម៉េចបានជាលោកអ៊ុំដឹងបែបនេះ?
@អរគឺមកពីម្ហូបថ្ងៃនេះរងចំលែកបន្តិច
@បាទ សុំទោសផងអ៊ុំស្រី ចាំខ្ញុំទៅធ្វើម្ហូបថ្មីអោយ
@មិនអីទេក្មួយ ក្មួយទៅសំរាកទៅ ចាំអ៊ុំអោយស៊ីវននៅមើលក្មួយបានជាគ្នាណា
@បាទមិនអីទេអ៊ុំស្រី ណាមួយលោកប្រុសមិនទាន់ភ្ញាក់ផង ខ្ញុំមិនចង់រំខាននោះទេ
@មិនអីទេក្មួយចាំអ៊ុំឡើងទៅហៅគេអោយចុះមកក្រោម
ភ្លាមនោះអ៊ុំស្រីក៏ឡើងទៅលើហៅលោកស៊ីវនអោយចុះមកក្រោមបន្ទាប់មកក៏ឃើញអ៊ុំស្រីចុះមកក្រោមរួមជាមួយលោកប្រុសមកតាមក្រោយ
@ស៊ីវន កូនថ្ងៃនេះជួយមើលថែធារៈផងណាកូនព្រោះគេឈឺហើយ
@ដូចជាមិនធ្ងន់ធ្ងរទេម៉ាក់ មើលទៅគេអាចមើលថែខ្លួនឯងបានតើ
@បាទមែនហើយអ៊ុំស្រីខ្ញុំមិនធ្ងន់ធ្ងរទេ មិនដូចអ្នកខ្លះធ្វើពុតជាឈឺនោះទេ
@ឯងថាអោយអ្នកណាគេធ្វើពុតហាស ធារៈ?
@បានហើយកុំថាអោយគ្នាអីកូន ស៊ីវនកូនជួយមើលថែគ្នាផងណាម៉ាក់ចេញទៅធ្វើការហើយ
បន្ទាប់ពីលោកអ៊ុំទាំងពីរចេញពីផ្ទះបាត់ទៅ លោកស៊ីវនក៏សំលក់មុខខ្ញុំថ្លែតែម្តងដូចជាចង់ប៊ឺតឈាមអញ្ចឹង
@ធ្វើឯងម្អួយនៅពីមុខម៉ាក់ខ្ញុំ ដល់គាត់ទៅបាត់ធ្វើធម្មតាវិញឯងនេះ
@ខ្ញុំមិនបានបង្ខំអោយលោកមកមើលខ្ញុំទេ ណាមួយខ្ញុំមិនធ្ងន់ធ្ងរដល់ថ្នាក់ដើរមិនរួចនោះទេ
@ចូលចិត្តតើមនុស្សចរិកខ្លាំងអញ្ចឹង ចាំមើលមើលថាទ្រាំបានដល់ពេលណា
ស៊ីវននិយាយមិនទាន់រួចពីមាត់ផងធារៈក៏ដួលសន្លប់លើដីបាត់ទៅហើយ
@អេធារៈ ក្រោកឡើងខ្ញុំមិនចេះមើលថែអ្នកជំងឺទេណា?
ទោះស៊ីវនហៅយ៉ាងណាក៏ធារៈមិនដឹងខ្លួនដែល ហើយការងារបន្តទៀតនោះគឺស៊ីវនជាអ្នករ៉ាប់រងទាំងអស់។ គេមិនដែលមើលថែអ្នកណានោះទេ។ គេជូតខ្លួនអោយធារៈនិងមើលថែរហូតដល់ធារៈដឹងខ្លួនមកវិញ
@ឯងដឹងខ្លួនហើយអរ សំណាងហើយដែលឯងមិនស្លាប់នៅក្នុងផ្ទះរបស់ខ្ញុំនោះ
@លោកនេះ ខ្ញុំគ្មានកំលាំងឈ្លោះជាមួយលោកទេណា?
@កុំនិយាយច្រើនអី នេះផឹកថ្នាំសិនទៅ
ខ្ញុំមើលទៅថ្នាំដែលគេហុចអោយនោះ
@ហើយមើលអី កុំបារម្ភអីខ្ញុំមិនអោយឯងលាបថ្នាំពុលនោះទេព្រោះធ្វើអោយខ្ញុំខូចកេរ្តិ៍ឈ្មោះបាន
@ខ្ញុំក៏សង្ឃឹមថាអញ្ចឹងចុះ ណាមួយខ្ញុំមិនចង់ធ្វើខ្មោចតាមចងកម្មពៀរជាមួយលោកទេ
@បានហើយឆាប់លាបថ្នាំទៅកុំនិយាយច្រើនពេក៉
ក្រោយពីលាបថ្នាំរួចមកខ្ញុំក៏សំងំគេងលក់ទៅ តែក៏មិនដឹងថាគេធ្វើអីដែរ។ ម៉ោងប្រហែលជា១១ប៉ុន្តែនៅពេលដែខ្ញុំដឹងខ្លួនឡើងឃើញមានបបរមួយចាននៅជិតខ្លួនខ្ញុំបាត់ទៅហើយ
@មិនដឹងថាគេចេះធ្វើបបរតាំងពីពេលណាមកទេ បើខ្ជិលម្លឹងៗ
@ឯងងើបហើយមែនទេ អញ្ចឹងឆាប់ញុំាបបរទៅទាន់នៅក្តៅៗ
@បាទអរគុណលោកប្រុស។ ខ្ញុំមិនដឹងថាលោកចេះធ្វើបបរឆ្ងាញ់ដែលសោះ
@មានអីទៅពិបាកទៅគ្រាន់តែបបរនោះ៉
នៅពេលដែលគេនិយាយដៃរបស់គេនៅមិនស្ងៀមនោះទេ
@ដៃលោកកើតអីមែនទេបានជានៅមិនស្ងៀមអញ្ចឹង?
@អរមិនអីទេ គ្រាន់តែពងរលាកតែបន្តិចទេ
@មើ អោយខ្ញុំមើលបន្តិចសិន
បន្ទាប់មកខ្ញុំក៏ចាប់ដៃរបស់គេមកមើល ឃើញរលាកគួសមដែលភ្លាមនោះខ្ញុំក៏ចុះពីលើគ្រែទៅយកថ្នាំមកលាបដៃអោយគេ
@ឯងទៅណាហ្នឹង? មិនទាន់ជាស្រួលបួលទផង
@ខ្ញុំទៅយកថ្នាំមកលាបអោយលោកកុំអោយរលាកខ្លាំងជាងហ្នឹងទៀត
ពេលយកថ្នាំមកលាបហើយខ្ញុំក៏ចាប់ដៃរបស់គេប៉ុន្តែឮសំលេងបេះដូងលោតញាប់និងកាន់តែឮទៀតផង។ ពេលខ្ញុំងើយមុខឡើងមុខខ្ញុំនិងមុខរបស់គេនៅជិតក្បែរគ្នាតែបន្តិចតែប៉ុណ្ណោះដែរធ្វើអោយមុខរបស់គេនិងខ្ញុំក្រហមដូចគ្នា
@ឯងងើយធ្វើអី ឆាប់លាបថ្នាំអោយខ្ញុំទៅ
@បាទលោកប្រុស។ អោយខ្ញុំសុំទោសផងណាដែធ្វើអោយដៃរបស់លោក ទៅជាបែបនេះដោយសារខ្ញុំ
@អូខេ អញ្ចឹងឯងត្រូវតែលួងខ្ញុំវិញ
@លួងអ្វីទៅ?
@ត្រូវកំដរខ្ញុំនិងមើលថែខ្ញុំដូចខ្ញុំមើលឯងអញ្ចឹង
@ប៉ុន្តែលោកមានឈឺឯណា
@ខ្ញុំមិនឈឺតែឯងត្រូវតែកំដរខ្ញុំដើរលេងនៅល្ងាចនេះ
@ប៉ុន្តែ.........?
@គ្មានតែគ្មាស្ករអីទេ ហាមជំទាស់ ហាមប្រកែកអ្វីទាំងអស់
@បាទលោកប្រុស
ទៀតហើយកម្មមកទៀតហើយលើកនេះទោះចង់គេចក៏គេចមិនផុតដែលមានតែតាមដំនើរហើយ។ បន្ទាប់ពីរៀបចំអាហារពេលល្ងាចរួចមកលោកប្រុសក៏នាំខ្ញុំចេញទៅខាងក្រៅ។ លើកនេះមិនដឹងថាគេចង់ធ្វើអីទៀតនោះទេ ពិតជាពិបាកស្មានចិត្តគេម្នាក់នេះណាស់។ គេនាំខ្ញុំទៅញុំាអាហារតាមបែបចិញ្ចើមផ្លួវទៀតផង ខ្ញុំមិននឹកស្មានថាគេក៏ចូលចិត្តរសនិយមបែបនេះដែលសោះ។
@លោករសនិយមបែបនេះដែលតើ?
@ខ្ញុំមិនមែនកូនអ្នកមានកប់ពពកនោះទេ អាហារបែបនេះក៏អាចញុំបានដែលមានអីមិនល្អ ណាមួយលុយឥលូវពិបាករកណាស់អញ្ចឹងហើយរិះបានក៏ចេះតែរិះទៅ
@គិតៗទៅលោកចេះគិតច្រើនដែលតើមានតៅអន់ឯណា
@បើមិនអោយគិតយ៉ាងម៉េចបើឥលូវប៉ាម៉ាក់អត់អោយលុយដល់ទៅ២ខែឯនោះ អញ្ចឹងហើយមានតែបែបនេះហើយ
@អរតាមពិតអញ្ចឹងសោះ
@ឯងនេះពិនឌឺណាស់តើ ប្រយ័ត្នដូចនៅផ្ទះទៀតណា
@ខ្ញុំគិតថាលោកមិនហ៊ានធ្វើនោះទេ ព្រោះទីនេះជាសាធារណៈ
@យើសគ្រាន់បើផង ឯងខំថាអាណិតព្រោះទើបងើបពីឈឺ ឥលូវខ្លាំងតើ មានអីចាំមើលណាទៅដល់ផ្ទះវិញចាត់ការអោយដឹងគ្នាម្តង
@លោកហ៊ានធ្វើអីខ្ញុំ?
@ចាំមើលទៅថាយើងហ៊ានធ្វើអីដាក់ឯងខ្លះ
@បើលោកហ៊ានខ្ញុំនិងប្រាប់ប៉ាម៉ាក់លោកថាលោកបាន......
@និយាយទៅចាំមើលៗថាលោកប៉ាអ្នកម៉ាក់គាត់ជឿឯងឬក៏ជឿខ្ញុំ
@មនុស្សដូចជាលោកពិតជាគួរអោយខ្លាចណាស់
គេមិននិយាយតបវិញទេ តែគេញាក់មុខឌឺដាក់ខ្ញុំទៅវិញ មនុស្សម្នាក់នេះពិតជាសាហាវណាស់ ត្រូវតែប្រុងប្រយ័ត្នអោយមានទេន ព្រោះមនុស្សម្នាក់នេះល្បិចកិចកលសាហាវណាស់។ ទំរាំតែមកដល់ផ្ទះវិញម៉ោ១០បាត់ទៅហើយ។ គេដើរលេងលើកនេះពិតជាធ្វើបាបខ្ញុំណាស់ គ្មានលើកក្រោយទៅជាមួយលោកទៀតទេមនុស្សបិសាច។ គ្រាន់តែចុះពីលើឡានភ្លាមខ្ញុំក៏រត់ទៅក្អួតក្នុងបន្ទប់ទឹកយ៉ាងលឿនតែម្តង
@ហ៊ីយ ម៉េចក៏ខ្សោយម្លេះ? ខ្លួនជាប្រុសសោះហ្នឹងណា
@គឺមកពីលោកហ្នឹងនាំខ្ញុំទៅជិះអារបស់ប្លែកៗស្អីមិនដឹងទេ នេះសំណាងហើយដែលខ្ញុំមិនបានក្អួតនៅក្នុងឡានរបស់លោក កុំអោយលោកថាខ្ញុំជាមនុស្សមិនមានអនាម័យក្នុងខ្លួន ហើយ......
@បានហើយអោយខ្ញុំសុំទោសផងណា
ភ្លាមនោះគេក៏មកថើបថ្ងាសរបស់ខ្ញុំ ធ្វើអោយខ្ញុំឈរស្រឡាំងកាំងនិងកាយវិការរបស់គេអំបាញ់មិញនេះឯង
@អរគុណ សំរាប់ការកំដរខ្ញុំលេងយ៉ាងសប្បាយបែបនេះ

គេនិយាយរួចក៏ឡើងទៅលើបាត់ទៅ ទុកអោយខ្ញុំនៅឈរថ្មឹងមួយកន្លែងមិនចេញទៅណា។ មនុស្សម្នាក់នេះពិតជាពិបាកក្នុងការស្វែងយល់ពីគេខ្លាំងណាស់ មិនដឹងថាគេចាត់ទុកខ្ញុំជាអ្វីអោយប្រាកដនោះទេ។ហ៊ីយកុំទៅគិតច្រើនពេករឿងអត់បានការនោះទៅដេកវិញល្អជាងព្រោះស្អែកមានការងារជាច្រើនដែលត្រូវធ្វើផង ព្រោះទើបតែងើបពីឈឺគឺអញ្ចឹងឯង។
ថ្ងៃនេះជាថ្ងៃថ្មីសំរាប់ខែថ្មី ហើយខែនេះដែលម្នាក់ៗមានការមមាញឹកណាស់ ទាំងលោកអ៊ុំទាំងពីរលោកប្រុសព្រមទាំងអ្នកនាងផងដែរ។ តែទោះបីជាយ៉ាងណាក៏ខ្ញុំនៅតែបំពេញភារកិច្ចជាអ្នកបំរើដល់ល្អសំរាប់ម្ចាស់ផ្ទះមួយនេះដែរ។ ក្នុងអំឡុងពេលនេះលោកស៊ីវនមិនសូវមានពេលឈ្លោះគ្នាជាមួយខ្ញុំដុចមុនទេ ព្រោះជារយៈពេលដែលគេត្រូវប្រលងចេញពីសកលវិទ្យាល័យដូចនេះគេខិតខំរៀនណាស់ចំនែកឯខ្ញុំមានតែខំជួយធ្វើម្ហូបដើម្បីបំប៉នគេតែប៉ុណ្ណោះ។ បន្ទាប់ពីរយៈពេលនៃការប្រលងបានបញ្ចប់រួចរាល់ លោកស៊ីវនមានភារកិច្ចមួយទៀតគឺត្រូវចូលធ្វើការនៅកន្លែងអ៊ុំប្រុស។ គិតៗទៅវាសនាមនុស្សមិនដូចគ្នានោះទេ អ្នកខ្លះខំប្រឹងរៀនដើម្បីអោយមានការងារល្អមួយសំរាប់ជីវិតទោះបីជាត្រូវជួបឧបសគ្គបែបណាក៏ដោយក៏ត្រូវតែពុះពារដែល តែសំរាប់អ្នកខ្លះវិញមិនបាច់ប្រឹងរៀនទេ ពេលរៀនចប់គេក៏មានការងារល្អធ្វើដោយមិនចាំបាច់រកនាំតែលំបាកនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានតែអំពើល្អតែប៉ុណ្ណោះដែលមិនចេះសាបសូន្យនោះទេ។
បន្ទាប់ពីស៊ីវនគេប្រលងចប់រួចរាល់អស់ ក្រុមគ្រួសាររបស់ពួកគេក៏នាំគ្នាធ្វើដំនើរកំសាន្តទៅកាន់បរទេស។ ពេលនោះអ៊ុំស្រីហៅខ្ញុំទៅជាមួយដែល តែខ្ញុំថាមិនទៅទេព្រោះនៅចាំផ្ទះអោយពួកគាត់ល្អជាង។ ថ្ងៃឡើងយន្តហោះក៏មកដល់ ហើយខ្ញុំជាអ្នកជួនពួកគាត់ទៅ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចក្នុងខ្លួនទេដូចជាមានហេតុការណ៏អ្វីមួយកើតឡើងអញ្ចឹង
@លោកស៊ីវនប្រយ័ត្នខ្លួនផងណា?
@ខ្ញុំដឹងហើយ ដូចជាបារម្ភនិងខ្ញុំដល់ហើយនរ។ ហើយនៅមើលថែផ្ទះអោយល្អណា ចាំពេលខ្ញុំត្រលប់មកវិញខ្ញុំទិញរបស់យកមកអោយ
@អរគុណហើយលោកប្រុស
@ធារៈនៅមើលថែផ្ទះអោយល្អណា អ៊ុំទៅតែប៉ុន្មានសប្តាហ៏ទេនិងត្រលប់មកវិញហើយ
@បាទអ៊ុំស្រីខ្ញុំនិងមើលថែអោយបានល្អ
ពេលនោះលោកស៊ីវនគេក៏មកខ្សឹបដាក់ត្រចៀកខ្ញុំ
@ពេលខ្ញុំមិននៅហាមយកអ្នកផ្សេងមកគេងនៅផ្ទះខ្ញុំអោយសោះណា ហើយឯងជារបស់ខ្ញុំហើយហាមអោយគេប៉ះឮទេ?
@អ្នកណាជាកម្មសិទ្ធិរបស់លោក ខ្លួនខ្ញុំនៅតែជាខ្លួនខ្ញុំ
@ចាំមើលណាពេលមកវិញនឹងដឹងគ្នាហើយ
@បានហើយកូនដល់ម៉ោងត្រូតពិនិត្យអីវ៉ាន់ហើយអោយលឿនឡើង
@បាទម៉ាក់ខ្ញុំទៅហើយ
ពេលគេចេញទៅនៅធ្វើមុខឌឺដាក់ខ្ញុំទៀតផង
@សង្ឃឹមថាលោកនិងក្រុមគ្រូសារលោកនិងមានសុវត្ថិភាពទាំងទៅទាំងមក
ពេលខ្ញុំត្រប់មកផ្ទះវិញ ក្នុងផ្ទះដូចជាមានសភាពស្ងប់ស្ងាត់ដល់ហើយ មិនដូចពេលមុនមានមនុស្សនៅអ៊ូរអរពេញផ្ទះ ខ្ញុំដើរមើលរបស់របរជុំវិញផ្ទះបន្ទាប់មកក៏ចាក់សោហើយចូលបន្ទប់គេងបាត់ទៅ។
ក្នុងរយៈពេលតែ២សប្តាហ៏សោះការរស់នៅរបស់ខ្ញុំក្នុងពេលនេះដូចជារស់នៅតែម្នាក់ឯង៣ឆ្នាំអញ្ចឹង ទ្រនិចនាឡិការដើរមួយៗ ហើយខ្ញុំតែងតែរាប់ថ្ងៃដែលក្រុមគ្រួសារនោះត្រប់មកវិញគ្រប់ពេល។ មួយរយៈពេលកន្លងផុតទៅពួកគាត់ក៏ដល់ថ្ងៃត្រប់មកវិញ ហើយក៏ជាថ្ងៃដែលខ្ញុំទទឹងរង់ចាំដូចគ្នា។ មិនទាន់ទាំងដល់ម៉ោងស្រួលបួលផងធារៈក៏មកចាំទទួលមុនបាត់ទៅហើយ។ ប៉ុន្តែមិនដឹងចេះតែយ៉ាងម៉េចទេអារម្មណ៏របស់គេនៅមិនស្ងៀមសោះដូចជាមានរឿងអ្វីមួយនិងកំពុងតែកើតឡើងក្នុងពេកបន្តិចទៀតអញ្ចឹង។ មួសន្ទុះក្រោយមកក៏មានការប្រកាសអាសន្នពីភ្នាក់ងារព្រលានយន្តហោះ............

សូមរងចាំភាគបន្ត

No comments:

Post a Comment