Breaking

Friday, December 28, 2018

រឿង អ្នកបំរើប្រុស ភាគទី៤


រឿង អ្នកបំរើប្រុស
ភាគទី៤
និពន្ធដោយ Wine-Bank
#Khmer_Novel_69


បន្ទាប់ពីខ្ញុំផ្លាស់ខោអាវដែលសើមដោយទទឹកទឹកភ្លៀងរួចមកគេគ៏
@រងារណាស់ រងារខ្លាំងណាស់..ហឺៗៗ
@អរគេរងារហើយ ធ្វើយ៉ាងម៉េចទៅខ្ញុំពេលនេះ?
ពេលនោះខ្ញុំក៏ឆ្លេឆ្លាយ៉ាងខ្លាំងព្រោះមិនដឹងថាត្រូវធ្វើដូចម្តចនោះទេឬក៏ខ្ញុំត្រូវធ្វើអីម្យ៉ាងហើយពេលនេះ។ ភ្លាមនើខ្ញុំក៏គេងអោបគេទាំងមិនមានខោអាវ ហើយបន្ទាប់មកខ្ញុំក៏គេងលក់ជាមួយនិងគេដែលទៅ។ ព្រឹកឡើងនៅពេលគេដឹងខ្លូនគេក៏សំលឹងមើលខ្ញុំជាខ្លាំង ហើយខ្ញុំក៏ឆ្ងល់ដេរថាហេតុអីបានជាគេមើលមកខ្ញុំ បន្ទាប់មកគេនិងខ្ញុំក៏ស្រែកព្រមគ្នា
@អា.......អា.....
@ម៉េចក៏ឯងគេងបែបនេះ?
@លោកស្រែកធ្វើអី ចង់អោយយពួកគេឮហើយរត់ចូលមកមើលពួកយើងក្នុងសភាពបែបនេះមែនទេ។ គឺថាយប់មិញលោកគេងលក់ ហើយរងារដូចនេះខ្ញុំក៏គេងអោបលោកទាំងបែបនេះទៅព្រោះខ្លួនខ្ញុំទទឹក ដោយសារចងតង់កុំអោយបើង ដូច្នេះលោកកុំយល់ច្រលំអីណា ខ្ញុំមិនបានធ្វើអីលោកនោះទេ
@បើអញ្ចឹងមែនអរគុណឯងហើយ
@មិនអីទេ ខ្ញុំទេដែលជាអ្នកខាតនោះ
@ឯងនិយាយថាម៉េច
@អរ អត់បាននិយាយអីទេលោកប្រុស
ក្រោយពីនោះខ្ញុំនិងគេក៏រៀបចំខ្លួននិងញុំអាហារ បន្ទាប់ពីនោះពួកយើងក៏បន្តដំណើរការងាររបស់ពួកយើងទៀត។ សង្ឃឹមថាការធ្វើដំណើរបំពេញការសិក្សារបស់ពួកគេនិងទទួលបានលទ្ធផលល្អទៅចុះ ព្រោះមើលទៅពួកគេម្នាក់ៗក៏ព្យាយាមយ៉ាងអស់ពីកំលាំងកាយចិត្តផងដែល។ ការធ្វើដំណើរទស្សនកិច្ចរបស់ពួកគេត្រូវបានបញ្ចប់ដោយជោគេជ័យ ហើយការធ្វើដំណើរត្រលប់មកវិញក៏រីករាយដូចពេលទៅអញ្ចឹងដែរ តែមានអ្នកខ្លះច្រនែននិងស៊ីវនដែលមានខ្ញុំនៅមើលថែរក្សាគ្រប់ពេល
@ការធ្វើដំណើរលើកនេះពិតជាល្អខ្លាំងណាស់សំរាប់ពួកយើង តែមានតែម្នាក់ទេដែលល្អជាងគេនៅក្នុងថ្នាក់របស់យើង៉ ប្រធានថ្នាក់
@អ្នកណាគេទៅបង?កូនក្រុមសួរ
@មានអ្នកណាទៀតក្រៅពីស៊ីវននោះអី ពួកឯងក៏ដឹងហើយថាគេមានថែរក្សាទឹកក្តៅទឹកត្រជាក់ ចំអិនម្ហូបអោយ ថែមទាំងចេះកិច្ចការសាលាថែមទៀតផងដូចនេះស៊ីវនពិតជាស្រួលណាស់និងអស្ចារ្យជាងគេនៅក្នុងថ្នាក់យើងនេះ
@ឯងឃើញទេប្រធានថ្នាក់សរសើរខ្ញុំហើយ
@តែខ្ញុំដូចជាឮគាត់និយាយសរសើរខ្ញុំទេតើអំបាញ់មិញនេះ
@នរ ឃើញទេចេះតមាត់ទៀតហើយតើ
@ចុះខ្ញុំមានទៅអត់មាត់និយាយពីពេលណាមកទៅ
@ចាំមើលណាពេលទៅដល់ផ្ទះវិញណា អោយប៉ាម៉ាក់ប្រដៅចេញម្តង
@បើខ្ញុំខុសខ្ញុំមិនខ្លាចនិងទទួលកំហុសនោះទេ ហើយចាំមើលណាថាតើអ៊ុំប្រអ៊ុំស្រីខ្លាចលោកឬអាណិតខ្ញុំចាំតែមើលទៅ
@អូខេ ចាំមើលណាខ្ញុំនិងមានវិធីធ្វើបាបឯងអោយទាល់តែបាន
@គិតទៅមនុស្សដូចលោកពិតជាអាក្រក់មែនណរ គេខំជួយអស់ពីរសប្តាហ៏ហើយនៅមកចង់ធ្វើបាបគេទៅវិញពិតជាមនុស្សពិសពុលមែន សង្ស័យតែជាប់ឈាមពិសរបស់ពស់ហើយបានបែបនេះនោះ
@ឯងចង់បានសារគុណមែនទេ?
@ខ្ញុំមិនចង់បានសាគុណពីមនុស្សចិត្តអាក្រក់ដូចជាលោកនោះទេ មិនគួរណាអ៊ុំប្រុសកើតកូនមកបែបនេះសោះហើយ
@អរឯងចង់ថាអោយប៉ាម៉ាក់ខ្ញុំបង្កើតខ្ញុំមកអាក្រក់មែនទេ?
@ថាមិនត្រូវដែល ព្រោះមើលទៅគឺវាអញ្ចឹងមែន
@ល្អណាស់ធារៈ ឯងនឹងដឹងគ្នាជាមួយខ្ញុំហើយ
@ខ្ញុំមិនខ្លាចលោកទេ កុំអោយតែបាត់បង់ការងាររបស់ខ្ញុំទៅបានហើយ ហើយខ្ញុំនិងនៅកំដរលោកលេងរហូតដល់ទីបញ្ចប់
@កុំបារម្ភអីខ្ញុំមិនអោយឯងបាត់បង់ការងារមួយនេះទេ
គេនិយាយទាំងញញឹមយ៉ាងគួរអោយខ្លាចដាក់ខ្ញុំទៀតផង។ លើកនេះច្បាស់ជាគេលេងមែនទែនហើយមើលទៅ ដូចនេះខ្ញុំត្រូវតែប្រយ័ត្នបន្តិចហើយទើបបាន។
ពេលឡានមកដល់សាលារៀនរួចមក មិត្តរបស់គេក៏បែងចែកគ្នាទៅផ្ទះរៀងៗខ្លួនអស់ទៅនៅសល់តែខ្ញុំនិងស៊ីវនដែលអង្គុយចាំអ៊ុំប្រុសមកទទួល។ ពេលមកដល់ផ្ទះវិញពិតជារីករាយណាស់ព្រោះខានគេងស្រួលពេញពីរសប្តាហ៏ហើយ ហើយក៏រៀបចំម្ហូបយ៉ាងឆ្ងាញ់ជូនអ៊ុំប្រុសអ៊ុំស្រីពិសារដែរ ពិតជារីករាយខ្លាំងណាស់។ព្រឹកឡើងម៉ោង៦ខ្ញុំបានរៀបចំអាហារអោយអ៊ុំប្រុសនិងអ៊ុំស្រីពិសារមុនព្រោះពួកគាត់ត្រូវទៅធ្វើការ
@បាត់ក្មួយមួយរយៈនេះអ៊ុំពិបាកផ្គាប់ចិត្តអ៊ុំប្រុសឯងណាស់ គាត់ថាអ៊ុំធ្វើម្ហូបមិនត្រូវចិត្តគាត់ដូចក្មួយទេ ហើយអ៊ុំមិនដឹងថាធ្វើម៉េចទេក្មួយ
@អរគុណអ៊ុំហើយដែលបានសរសើរ អញ្ចឹងអាហារថ្ងៃត្រង់នេះខ្ញុំនិងរៀបចំយ៉ាងពិសេសជួនលោកអ៊ុំទាំងពីរអោយអស់ពីស្នាដៃទៅចុះ
@សំរាប់ខ្ញុំម្នាក់ផងបងធារៈ
@បាទអ្នកនាង ខ្ញុំនិងរៀបចំជូន
@លោកប៉ាអ្នកម៉ាក់កូនទៅរៀនហើយ
@ទៅចុះកូន ប្រយ័ត្នផងណា
@ចាស់ខ្ញុំដឹងហើយ
@ធារៈក្មួយមើលស៊ីវនផងណា អ៊ុំឃើញគេមកវិញស្គមដល់ហើយ៉
@បាទខ្ញុំដឹងហើយលោកអ៊ុំ (តែមើលទៅគេពិបាកចិត្តរឿងស្នេហាច្រើនជាង នៅទីនោះគេញុំាច្រើនណាស់តែមកដល់ផ្ទះវិញធ្វើឯងញុំាតិចៗ)
បន្ទាប់មកពួកគាត់ក៏ចេញដំណើរទៅធ្វើការអស់ទៅ នៅសល់តែខ្ញុំទេ ហើយលោកស៊ីវននោះក៏អញ្ចឹងដែលដេកមិនដឹងពេលនោះទេយ៉ាប់ណាស់ត្រូវរៀបចំអាហារអោយគេមួយចំនែកទៀត
@មនុស្សស្អីយល់តែចិត្តខ្លួនឯងយ៉ាប់ណាស់ដេកដូចបិសាចអញ្ចឹង
@ឯងថានរណគេបិសាច
@លោក...... លោកចុះមកតាំងពីពេលណា?
@បើខ្ញុំមិនចុះមកទេ ខ្ញុំម៉េចដឹងថាឯងនិយាយអីខ្លះពីខ្ញុំ
@ខ្ញុំមិនបាននិយាយអីនោះទេ
@បានហើយខ្ជិលប្រកែកជាមួយឯងណាស់ ឆាប់ដួសបរបរអោយបន្តិចមក ហើយយកទឹកដោះគោដាក់ទឹកកកអោយផង
@ប្រើនោះប្រើ អាងតែគ្នាជាអ្នកបំរើ
@ឯងនិយាយអីទៀតហើយ ឯងនេះឥលូវពិនរអ៊ូណាស់ ចាំមើលណាអោយតែអាសាររអ៊ូទៀតសឹងគ្នាជាមិនខានទេ
@បបរមកដល់ហើយអញ្ជើញលោកប្រុសពិសារ
@អូខេ អញ្ចឹងជួយបញ្ចុកបន្តិចមក
គេនិយាយព្រមទាំងហុចមាត់អោយខ្ញុំបញ្ចុកគេ
@ខ្ញុំបំរើមែន ប៉ុន្តែមិនមែនធ្វើតាមលោកបញ្ជាគ្រប់រឿងទាំងអស់នោះទេ
@ឥលូវឯងធ្វើឬអត់?
(ហ៊ីយដើម្បីការងារមួយនេះត្រូវតែទ្រាំណាធារៈ ឯងត្រូវតែទ្រាំ)
@បាទចាំខ្ញុំបញ្ចុកលោកក៏បានដែរ
ខ្ញុំបញ្ចុកបបរអោយគេ ដោយផ្លុំអោយទៀតព្រោះខ្លាចរលាកមាត់របស់គេ តែមើលទៅគេដូចជាសប្បាយចិត្តណាស់ ជីវិតរបស់ខ្ញុំពេលនេះមិនដឹងថាអាក្រក់ឬល្អទេ តែមើលទៅអាក្រក់ច្រើនជាងល្អហើយមើលទៅនោះ។ បន្ទាប់ពីបញ្ចុកគេរួចមកខ្ញុំក៏រៀបចំទៅផ្សារដើម្បីទិញម្ហូប។ មនុស្សម្នាក់នេះចំលែកដល់ហើយ ចូលចិត្តធ្វើអីប្លែកៗណាស់និងធ្វើអោយខ្ញុំរវល់ជាមួយគេរាល់ពេល។
@លោកប៉ា អ្នកម៉ាក់ថ្ងៃនេះខ្ញុំមិនបានញុំាបាយផ្ទះទេ
@ឯងទៅណាទៀតហើយកូន
@ខ្ញុំទៅចូលរួមពិធីនៅក្នុងសាលាណាប៉ាម៉ាក់
@អញ្ចឹងឆាប់មកវិញណាកូនហើយបើកបរដោយប្រុងប្រយ័ត្នណាកូន
@បាទម៉ាក់ខ្ញុំដឹងហើយ

ថ្ងៃនេះមនុស្សរំខានមិននៅផ្ទះពិតជាល្អខ្លាំងណាស់ ដោយខ្ញុំអាចធ្វើការងារផ្ទះរបស់ខ្ញុំបានចប់សព្វគ្រប់យ៉ារហ័សទៀតផង បន្ទាប់មកខ្ញុំក៏ចូលមុជទឹកហើយរៀបចំកន្លែងគេង។ ម៉ោងប្រហែលជា១២យប់ហើយសំលេងឡានក៏ឮឡើង ហើយខ្ញុំក៏ចេញទៅបើកទ្វារអោយគេ។ គេមើលទៅគេស្រវឹងហើយនៅបើកឡានមកផ្ទះរួចទៀត។ ពេលគេចុះពីលើឡានខ្ញុំក៏គ្រាគេ តែគេរុញខ្ញុំចេញ
@ឯងមិនបាច់មកគ្រាយើងទេ យើងមិនស្រវឹងទេ គេនិយាយបែបមនុស្សស្រវឹង
@បាទលោកមិនស្រវឹងនោះទេ តែដើរឡើងទ្រេតហើយហ្នឹង៉
@ឯងចង់ថាអីគេធារៈ ឯងនេះថ្លើមធំណាស់នរ ចាំមើលណាខ្ញុំនិងអោយប៉ាម៉ាក់ដេញឯងអោយចេញពីផ្ទះនេះ
@ឡួឡាអីហ្នឹងហាសកូន នេះយប់ហើយណារំខានដល់អ្នកជិតខាងណា។ធារៈឆាប់គ្រាគេឡើងបន្ទប់ណាក្មួយ ស្រវឹងឡើងលែងដឹងអីហើយ
@បាទអ៊ុំស្រី អញ្ជើញលោកប្រុស
ខ្ញុំគ្រាគេឡើងទៅបន្ទប់យ៉ាងលំបាក។ គេម្នាក់នេះស្តាប់បង្គាប់ម៉ាក់របស់គេណាស់នរ។ ពេលមកដល់បន្ទប់គេក៏ទំលាក់ខ្លួនគេងយ៉ាងស្រួលតែខ្ញុំវិញដូចជាអ្នកសំអាតអញ្ចឹង
@លោកប្រុស ក្រោកឡើងដោះសំលៀបំពាក់ចេញ
ខ្ញុំស្រែកហៅគេហើយគេនៅមិនងើបទៀតពិតជាយ៉ាប់មែន។ បន្ទាប់មកខ្ញុំក៏ទៅដោះខោអាវអោយគេ ទំរាំតែដោះរួចពិបាកចង់ស្លាប់
@ទុកអោយគេគេងបែបនេះចុះ។ទៅយកកន្សែងជួតខ្លួនអោយគេរួចនិងបានទៅដេកវិញ៉
ខ្ញុំក៏ទៅយកកន្សែងជ្រលក់ទឹកជូតខ្លួនអោយគេ បន្ទាប់មកខ្ញុំក៏ដណ្តប់ភួយអោយគេមុននិងទៅគេង តែស្រាប់តែពេលនោះ
@អូរី នាងកុំទៅណាចោលខ្ញុំបានទេ កុំទៅចោលខ្ញុំណា
គេក៏ទាញដៃខ្ញុំធ្វើអោយខ្ញុំដួលទៅលើខ្លួនរបស់គេទាំងជំហរ ខ្ញុំគិតថាគេដឹងខ្លួនហើយតែដៃរបស់គេបែរជាអោបខ្ញុំជាប់មិនលែងនោះទេ។ ខ្ញុំត្រូវធ្វើដូចម្តេចទៅ ត្រូវតែរើចេញបានៗ
@ខ្ញុំមិនមែនអូរីរបស់លោកនោះទេណាឆាប់លែងខ្ញុំទៅ៉
ខ្ញុំកាន់តែរើគេកាន់តែអោបខ្ញុំកាន់តែខ្លាំងឡើងធ្វើមើលតែខ្ញុំហ្នឹងជារបស់សំខាន់របស់គេអញ្ចឹង។ អញ្ចឹងកុំរើទៀអីអោយគេដេកអោបសិនទៅតែបន្តិចទៀតគេលែងដៃអាចដកខ្លួនបានហើយ។ ខ្ញុំក៏គេងចាំគេលែងដៃរហូតដល់គេងលក់ដែលទៅ។ ស៊ីវនគេងអោបធារៈយ៉ាងមានសេចក្តីសុខដោយគេមិនដឹងថាគេគេងអោបធារៈនោះទេ ចំនែកឯធារៈវិញគេងស្រួលណាស់ព្រោះមានគេបានគេងអោបណាមួយធ្វើការតាំងពីព្រលឹមទល់ព្រលប់ទើបបានគេង។ ម៉ោង៦ធារៈភ្ញាក់មុនស៊ីវន តែស្រាប់តែពេលនោះស៊ីវនថើបថ្ងាសធារៈ ធ្វើអោយធារៈគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏ងើបឡើងយ៉ាងរហ័សព្រោះខ្លាចដូចលើកមុនទៀត។ បន្ទាប់មក់ក៏ចុះមកក្រោមធ្វើម្ហូបសំរាប់ម្ចាស់ផ្ទះរបស់គេ។ ធ្វើម្ហូបបណ្តើរគេគិតបណ្តើរ ហើយបេះដូងរបស់គេក៏លោតញាប់ទៀតផង
@អេធារៈឯងយ៉ាងម៉េចហ្នឹង ឬឯងឡប់មែនទេទៅស្រលាញ់មនុស្សបែបនេះណាមួយគេជាបុរសណា ឡប់មែនទែនហើយឯងនេះ កុំគិតអីឡប់ៗអញ្ចឹងទៀតឮទេ?
បន្ទាប់មកក៏រៀបចំម្ហូបអោយអ៊ុំប្រុសអ៊ុំស្រីពិសារ យ៉ាងមានរបៀបរៀបរយ ហើយអ៊ុំប្រុសអ៊ុំស្រីក៏អញ្ជើញចុះមក ហើយក៏ពិសារអាហាររួចក៏ចេញទៅធ្វើការបាត់អស់ទៅ ចំនែកឯអ្នកនាងចេញទៅតាំងពីព្រលីម តែនៅតែលោកប្រុសដ៏សង្ហារបស់ខ្ញុំទេដែលដេកមិនទាន់ងើបទៀត។ កំពុងតែរៀបជូតផ្ទះបានបន្តិចគេក៏ចុះមកក្រោម
@ធារៈមានអីញុំាទេ ឥលូវដូចជាឈឺក្បាលណាស់
@មានតើ ខ្ញុំរៀបចំរបស់លោកនៅឯតុអាហារឯណោះ
@អរ អត់អិទេអញ្ចឹង រួចឯងយកថ្នាំអោយខ្ញុំបន្តិចផង
@បាទលោក
គេដើរទ្រេតទៅមកដូចជាស្រវឹងអញ្ចឹង។ អរមែនហើយគេដើរទៅកន្លែងដែលខ្ញុំទើបតែជូតអំបាញ់មិញតើ តិចដួលទៅកំពុងតែអញ្ចឹងផង។និយាយមិនទាន់ផុតមាត់ផងគេក៏រៀបដួលហើយពេលនោះខ្ញុំក៏ប្រញាប់ទៅទ្រគេយ៉ាងលឿន។ គេក៏ដួលលើខ្លួនយ៉ាងពេញទំហឹងតែម្តងតែអ្វីដែលសំខាន់នោះគឺឮសំលេងបេះដួងលោតញាប់នោះគឺថាគេថើបមាត់របស់ខ្ញុំទៀតហើយមិនដឹងថាជាកម្មពារឬយ៉ាងណានោះទេបានជាជួបមិនចេះចប់អញ្ចឹង។ បន្ទាប់មកខ្ញុំក៏រុញគេចេញយ៉ាងលឿន
@ឯងយ៉ាងម៉េចហ្នឹង រុញខ្ញុំបែបនេះដឹងថាខ្ញុំឈឺទេ?
@បើខ្ញុំមិនរុញលោកតើចង់អោយលោកថើបខ្ញុំទៀតមែនទេ
គ្រាន់តែនិយាយចប់មុខគេឡើងក្រហមភ្លាមតែម្តង
@បានហើយជួយលើកបបរទៅបន្ទប់ខ្ញុំផង ហើយយកថ្នាំអោយខ្ញុំផង៉
គេនិយាយរួចក៏ងើបឡើងហើយដើរឡើងទោបន្ទប់បាត់ទៅ នៅសល់តែខ្ញុំដែលស្រឡាំងកាំងនិងសកម្មភាពអំបាញ់មិញមិនទាន់បាត់នៅឡើយ។ ស្នាមថើបដំបូងរបស់ខ្ញុំត្រូវបានរបស់អាត្មានិយមម្នាក់នេះគេយកទៅបាត់ហើយ។ ខ្ញុំដួសបបរនិងទឹកព្រមទាំងថ្នាំយកអោយគេញុំា។ បន្ទាប់ពីរៀបចំអាហារពេលព្រឹកអោយគេរួចមកខ្ញក៏រៀបចំទៅផ្សារដើម្បីទិញម្ហូប។ ថ្ងៃនេះរៀបចំធ្វើម្ហូបប៉ូវបន្តិចចុះព្រោះមើលទៅគេដូចជាខ្សោយដល់ហើយ។ ម៉ោងប្រហែល១២លោកអ៊ុំទាំងពីរក៏ត្រលប់មកពីធ្វើការវិញ
@ធារៈ ថ្ងៃនេះបានម្ហូបអីដែរក្មួយបានជាឆ្ងុយខុសពីធម្មតាអញ្ចឹង មែនទេប៉ាវា?
@ត្រូវហើយម៉ាក់វា។ និយាយអញ្ចឹងកូនប្រុសអ៊ុំយ៉ាងម៉េចហើយក្មួយ?
@បាទលោកអ៊ុំ អ្នកប្រុសគាត់មិនអីនោះទេលេបថ្នាំរួចហើយ អញ្ជើញលោកអ៊ុំពិសារបាយចុះ ខ្ញុំយកម្ហូបនិងបាយជូនអ្នកប្រុសសិនហើយ
ពេលខ្ញុំលើកម្ហូបរៀបឡើងទៅលើខ្ញុំឮសំលេងអ៊ុំប្រុសគាត់និយាយ
@ធារៈនេះជាក្មេងល្អមែនម៉ាក់វា ចេះជួយយកអាសារអ្នកដ៏ទៃ ទុកគ្រួសារយើងដូចជាគ្រួសារគេអញ្ចឹង ហើយសំខាន់ថែមទាំងធ្វើម្ហូបឆ្ងាញ់ទៀតផង នេះគេជាប្រុសទេណាបើជាស្រីខ្ញុំនិងចូលដណ្តឹងគេអោយស៊ីវនកូប្រុសយើងហើយ៉
@ខ្ញុំក៏គិតអញ្ចឹងដែប៉ាវា
(តែសំរាប់ខ្ញុំវិញគឺគិតខុសពីលោកអ៊ុំទាំងពីរ ព្រោះបើខ្ញុំជាស្រីមែន ក៏ខ្ញុំមិនរៀបការជាមួយកូនប្រុសរបស់លោកអ៊ុំដែល ទោះអោយទទេទៀតក៏មិនយកផង ព្រោះមនុស្សស្អីគេជួយហើយមិនដែលដឹងគុណគេទេថែមទាំងយកចិត្តខ្លួនឯងជាធំទៀតផង)
ខ្ញុំលើកម្ហូបមកដល់បន្ទប់ឃើញគេកំពុងតែគេង
@លោកប្រុសក្រោកឡើង ប្ហូបត្រជាក់អស់ហើយ៉
@ខ្ញុំដឹងហើយ ឯងទុកនៅទីនោះហើយ ហើយមកបិទវាំងននអោយផងព្រោះចាំងភ្នែកណាស់
@ខ្ញុំបិទអោយតែលោកងើបសិនមក៉
ខ្ញុំទៅទាញគេងើបតែគេមិនងើបនោះទេដូចជាចង់គេងបន្តទៀតអញ្ចឹង ធ្វើចរិកដូចកូនក្មេង
@ងើបទៅណាលោកប្រុសខ្ញុំសុំអង្វរកុំអោយលោកអ៊ុំថាអោយខ្ញុំទៀតណា
និយាយហើយគេនៅតែគេងដដែល ខ្ញុំក៏ទៅអោយគេអោយគេងើប តែគេក៏ទំលាក់ខ្លួនទៅគេងវិញធ្វើអោយខ្ញុំគេងអោបគេ តែស្របពេលដែលប្អូនស្រីគេចូលមកល្មម
@អរ អោយខ្ញុំសុំទោសដែលរំខានអ្នកទាំងពីរ
@អត់ទេអ្នកនាង អត់មានអីទេ@
តែនាងបានបិទទ្វាបាត់ទៅហើយ
@លោកឃើញទេធ្វើអោយអ្នកនាងយល់ច្រលំហើយ
@ខ្ញុំមិនដឹងទេ ជារឿងរបស់ឯងទេណាមួយឯងក៏មកអោបខ្ញុំទៀតផងដូចនេះខ្ញុំទៅវិញទេដែលត្រូវខូចខាតនោះ
@អរទៅអញ្ចឹងទៅវិញទៅ ហើយបើអញ្ចឹងចង់អោយខ្ញុំធ្វើយ៉ាងម៉េចទៅ?
@ឯងត្រូវតែបញ្ចុកអារហារអោយខ្ញុំ
ទៀតហើយឃើញទេថាអីចេះខុស មនុស្សអីក៏អាត្មានិយមយ៉ាងនេះ មួយសន្ទុះក្រោយមកម្តាយរបស់គេក៏ចូលមក
@យ៉ាងម៉េចហើយកូន?
@បាទអ្នកម៉ាក់បានធូរច្រើនហើយប៉ុន្តែនៅឈឺក្បាលតិចៗ
@ធារៈក្មួយជួយមើលគេផងណាបើមិនស្រួលអីក្មួយឆាប់យកគេទៅពេទ្យណា អ៊ុំទៅធ្វើការហើយ
@បាទអ៊ុំស្រី ខ្ញុំនិងមើលថែគេអោយបានល្អ
(តែរូបខ្ញុំនេះត្រូវវេទនាទៀតហើយ មិនដឹងពេលណាទើបផុតកម្មផុតពៀទេបើនៅតែបែបនេះនោះ)
បន្ទាប់ពីអ៊ុំស្រីចេញទៅផុតគេក៏ធ្វឬកឈឺងើបមិនរួចទៀតហើយ មនុស្សអីក៏ពុតត្បុតយ៉ាងនេះ មិនដឹងជាសង្សារឬប្តីនរណាទេនរ។ ទំរាំតែរៀបចំបញ្ចុកអាហារអោយគេរួចមកខ្ញុំក៏ចុះមកក្រោមដើម្បីរៀបចំកន្លែងញុំអារហារ។ ការងារថ្ងៃនេះពិតជាច្រើនណាស់ តែរឿងដែលពិបាកបំផុតនោះគឺមើលថែមនុស្សរំអួយម្នាក់នោះឯង ពេលឈឺតិចៗមិនសូវអីទេ តែដល់ពេលមានអ្នកមើលថែបែរជាឈឺធ្ងន់លើសដើមទៅវិញមិនយល់ទេថាម្នាក់នេះចង់ធ្វើយ៉ាងណានោះទេ។
@ធារៈមកនេះបន្តិចមក
@បាទដឹងហើយលោកប្រុស។ មានការអីមែនទេលោក?
@អរគុណឯងហើយដែលមើលថែខ្ញុំ
(សង្ស័យតែក្តៅខ្លួនខ្លាំងពេករហូតដល់ថ្នាក់និយាយលែងដឹងអីហើយមើលទៅ)
@អរមិនអីនើទេលោកនេះជាភារកិច្ចរបស់ខ្ញុំទេ
@និយាយអញ្ចចឹងឯងមកនៅផ្ទះខ្ញុំរយៈពេលប៉ុន្មានខែហើយ?
@ខ្ញុំរស់នៅជាមួគ្រួសារលោករយៈពេលជិតកន្លះឆ្នាំហើយ៉
@សំណាងដែលអញ្ចឹងដែលមានមនុស្សល្អដូចជាឯងនៅផ្ទះខ្ញុំបែបនេះ ថែមទាំងអាចជួយសំរួលការងារផ្ទះរបស់ខ្ញុំបានច្រើនទៀតផង
(គេនេះឈឺដល់ថ្នាក់និយាយលេងដឹងអីអស់ហើយ)
បន្ទាប់មកខ្ញុំក៏រៀបចំបន្ទប់អោយគេអោយមានរបៀបរៀបរយ
@មិនដឹងថានរណាទៅនរ បានឯងធ្វើជាប្តី គេម្នាក់នោះពិតជាមានសំណាងហើយមើលទៅនោះ៉
@ខ្ញុំថាមិនប្រាកដទេលោក នរណាមកយកមនុស្សដូចជាខ្ញុំទៅមិនចេះធ្វើអីផ្សេងក្រៅពីចំអិនម្ហូបនិងរៀបចំផ្ទះ
@តែខ្ញុំគិតថាល្អ
(កុំនិយាយច្រើនពេកអីម្នាក់នេះដូចជាមិនស្រួលទៀតហើយ)
@ឯងកំពុងតែគិតអីហ្នឹង
@អរ អត់មានគិតអីផង គ្រាន់តែគិតថាត្រូវធ្វើម្ហូបអ្វីសំរាប់អារហារល្ងាចនេះ
ខ្ញុំឈប់និយាយហើយក៏ចុះមកក្រោម។ មិនដឹងថាថ្ងៃនេះគេយ៉ាងម៉េចទេ និយាយអីដូចជាប្លែកៗ។ ព្រឹកឡើងលោកអ៊ុំទាំងពីរចេញទៅធ្វើការអស់ ហើយអ្នកនាងក៏ចេញទៅរៀនបាត់ នៅតែលោកស៊ីវនដែលមិនទាន់ងើបពីគេងនៅឡើយ។ គេម្នាក់នេះចូលចិត្តធ្វើអីប្លែកៗណាស់ និងចេះតែម្យ៉ាងគត់គឺយកចិត្តខ្លួនឯងលេខមួយតែម្តង
@ធារៈ ថ្ងៃនេះចេញទៅទិញទំនិញជាមួយខ្ញុំបន្តិចណា?
@តែខ្ញុំត្រូវរៀបចំម្ហូបសិនណាលោកប្រុស
@អូខេ អញ្ចឹងក៏បានដែល តែកុំយូពេកណា
@បាទលោកប្រុស
ថ្ងៃនេះគេទៅទិញខោអាវនៅផ្សារទំនើប ឯខ្ញុំឯនេះវិញយួរឥវ៉ាន់ឡើងចង់បាក់ដៃទៅហើយ មិនដឹងថាគេចង់ទិញប៉ុន្មានទៀតទេ
@លោកចង់ទិញអោយអស់ពីហាងមែនទេ?
@ចាំបន្តិចទៀតទៅតិចទៀតខ្ញុំទិញរួចឥលូវហើយ។ អេមួយកំប្លេនេះយ៉ាងម៉េចដែល?
@បាទស្អាតណាស់លោក ហើយមើលទៅថ្លៃថ្នូទៀតផង
@អូខេអញ្ចឹងយកអាមួយនេះទៀត អេអ្នកលក់ខ្ចប់អោយខ្ញុំបន្តិចមក
@ចារួចរាល់ហើយ ទាំងអស់២៥០ដុល្លា
@បាទអរគុណ នេះប្រាក់
ងាប់ហើយគ្រាន់តែពីរកំប្លស២៥០ដុល្លាស្មើនិងប្រាក់ខែខ្ញុំនៅផ្ទះគេ២ខែឯណ្ណោះ ហេតុតែគេជាកូនអ្នកមានធ្វើអីក៏សមដែល។ ពេលដើរទិញអីវ៉ាន់រួចក៏ត្រលប់មកផ្ទះវិញ ហើយខ្ញុំក៏រៀបចំធ្វើម្ហូបពេលល្ងាចបន្តទៀត។ ហ៊ីយជីវិតអ្នកបំរើគេពិតជាហត់ណាស់ ថែមទាំងមានការងារធ្វើជាច្រើនទៀតផង និងជាពិសេសគេម្នាក់នោះគួរអោយសរសើរមែនដែលចូលចិត្តរករឿងប្លែកៗអោយខ្ញុំធ្វើរហូត។ ពេលល្ងាចលោកអ៊ុំទាំងពីរត្រលប់មកវិញមួយសន្ទុះក្រោយមកលោកស៊ីវនក៏ចុះមកក្រោមរួមជាមួយនិងសំលៀកបំពាក់ដែលគេទិញ គេពិតជាសង្ហាមែនពេលស្លៀកខោអាវអញ្ចឹងទៅ តែសំរាប់មួយកំប្លេទៀតរិតតែស្អាតជាងហ្នឹងទៅទៀត

រងចាំតាមដានភាគបន្ត
សូមអរគុណ

No comments:

Post a Comment