Breaking

Saturday, October 20, 2018

កំណត់ស្នេហ៍ (ភាគ5)


កំណត់ស្នេហ៍
(ភាគ5)
និពន្ធដោយ Ann Vy



ដូចយើងដឹងហើយបន្ទាប់ពីរ ជីវ័ន្ត និងសំណាងបានស្គាល់ចិត្តគ្នាហើយ ពួកគេបានលះបង់ខ្លួនប្រាណរាងៗខ្លួនប្រគល់អោយគ្នា មិនថាតែចិត្តនិងបេះដូងទេសូម្បីតែខ្លួនប្រាណក៏បានជ្រុលជ្រួសហួសតម្រាបាត់ហើយ((ស្នេហ៍រវាង69ចឹងមិនសូវប្រពៃណីប៉ុន្មានទេ))ហើយណាមួយក៏វាមិនខុសអីដែរ ដែលពួកគេធ្វើដូច្នេះព្រោះពួកគេស្រលាញ់គ្នាចិត្តនិងចិត្ត ប៉ុន្តែពួកគេមិនបានគិតត្រង់ថា តើវានិងមានអីកើតឡើងបន្តokតោះកំវែងឆ្ងាយពេក។
ជីវ័ន្ត :: យើងមិនគួធ្វើបែបនិងទេ
សំណាង :: ហេតុអ្វីទៅមនុស្សស្រលាញ់គ្នា
ជីវ័ន្ត :: បាទអូនដឹងតើ ចុះបើលោកពូបូរិនដឹងហើយគាត់មិនពេញ70មិនយល់ព្រម??
សំណាង :: អូននៅអោយតែស្ងៀមៗៗទៅ ចាំពេលណាឧកាសល្អបងនិយាយប្រាប់គាត់
ជីវ័ន្ត :: អូនខ្លាចថ្ងៃនេះវាហួសពេលសម្រាប់យើងពីរនាក់
សំណាង :: វាមិនហួសទេ បងសន្យាបងនិងស្រលាញ់អូនរហូត
ជីវ័ន្ត :: ឋានៈយើងខុសគ្នាឆ្ងាយណាស់ ហើយវាក៏ជាអ្វីដែលសង្គមស្អប់ខ្ពើមទៀត និយាយរួមទៅខុសគ្នាទាំងអស់
សំណាង :: អូនយល់ពាក្យថា “ស្នេហា”ទេ
ជីវ័ន្ត :: ហឹម..អូនមិនធ្លាប់មាន ហើយអូនមិនដឹងថាស្នេហាវាត្រូវតែមានឧបសគ្គអ្វីដែរ?
សំណាង :: ក្នុងវចនានុក្រម ស្នេហា កើតចេញពីរការស្រលាញ់គ្នាយល់ចិត្តគ្នា តែការស្រលាញ់គេមិនបាន យកឋានៈផ្សេងឯណា
ជីវ័ន្តរាងដកដង្ហើមធំបន្តិច ព្រោះបើគិតវាកាន់តែច្រើនវាកាន់តែស្មុគស្មាញ តែទោះបីយ៉ាងណាយើងបានបង្ហាញចិត្តគ្នាអោយដឹងហើយ។បន្ទាប់ពីរគេង ហើយទាំងពីរអ្នកក្រោកនឹង ទៅរកញ្ញាំអីនឹងដើរលេងទៅមើលកុនព្រមទាំងថតរូបអនុស្សាវរីជាមួយគ្នាច្រើន ហើយមើលទៅគឺមានក្តីសុខខ្លាំងណាស់ ជាពិសេសនិង គេទាំងពីរនាក់បានទិញចិញ្ចៀនគូរស្នេហ៍ ហើយបាននិយាយសន្យាគ្នាថា
ចឹញ្ចៀនដំណាងអោយក្តីស្រលាញ់ របស់ពួកគេទោះបីពួកគេទៅដល់កន្លែងណាក៏ដោយគេនិង នៅចាំគ្នានឹកគ្នា តាមរយះចិញ្ចៀន។
................................................***********************
ចំណែកនៅខាងសីហនុឯណោះវិញ
ឆារ៉ាន់ :: បូរិនកូនគិតថាទៅភ្នំពេញពេលណា
បូរិន :: ខ្ញុំគិតថា ប្រហែលថ្ងៃច័ន្ទអាទិត្យក្រោយ
បូផា :: ចុះកូនមានតេទៅសំណាងទេ ហើយ ណាមួយគ្នាទើបតែមកការងារមិនទាន់ដឹងច្បាស់ទេកូន
ឆារ៉ាន់ :: មែនហើយកូន
បូរិន :: ដោយសារតែចឹងហើយបានជាកូនគិតថាទៅអាទិត្យក្រោយនិងណាម៉ាក់ព្រោះទៅជួយមើល និងណែនាំបន្ថែមពីរក្រុមហ៊ុន
បូផា :: ចុះកូនមិនគិតតាមរកណារី ទៀតទេ??
បូរិន :: កូនអស់កន្លែងរកហើយម៉ាក់ មិនមានដំណឹងគេសោះ ខ្ញុំនឹកកូននិងណារីណាស់
ឆារ៉ាន់ :: កូនប្រុស ប៉ាម៉ាក់សំទោស
ណាដែលប៉ាម៉ាក់មិនបានគិតពីរសុភមង្គលរបស់កូនជាធំ ព្រោះប៉ាម៉ាក់គិតថាមានលុយកូននិងមានសុភមង្គល តែលុយពិតជាមិនអាចទិញសុភមង្គលបានមែន
បូផា :: ម៉ាក់សំទោសណាកូន
បូរិន :: មិនអីទេតែបើកូននិងគេពិតជា
មាននិស្ស័យនឹងគ្នាពិតមែន កូននិងជួបគេនិងកូន មិនដឹងកូនរបស់ខ្ញុំធំទៅគួអោយស្រលាញ់យ៉ាងណាទេ
បូផា :: ចា៎...កូនម៉ាក់ ចៅរបស់ម៉ាក់
និងគួអោយស្រលាញ់បំផុតបើឃើញគេម៉ាក់ចង់សំទោសគេ ដែលព្យាយាម បំបែកបំបាកគេ
((
ពេលនិងលោកយាយបូផាទៅអោបលោកបូរិនលាយឡំនិងទឹកភ្នែកដែលស្រក់មក និងសោកស្តាយរាល់កំហុស
តែនណាមិនធ្លាប់ធ្វើខុស តើនណាមិនចង់មានបាន មនុស្សមួយចំនួនធំគិតថាលុយអាចទិញសុភមង្គលបាន រឿងនិងខ្ញុំទទួលស្គាល់ ព្រោះថាអត់លុយវេទនាណាស់ តែនៅក្នុងរឿងនេះដោយសារតែការប្រកាន់វណ្ណៈចឹងហើយ បានជាធ្វើអោយលោកបូរិននិងប្រពន្ធកូនបែកបាក់គ្នា ហើយលោកបូរិនទៅការប្រពន្ធមួយទៀត តែដោយសារការមិនស្រលាញ់គ្នា មិនយល់ចិត្តគ្នា បានធ្វើអោយគាត់បែកបាក់គ្នា និងប្រពន្ធពេញសឹទ្ធក្រោយនេះទោះពួកគាត់មានអ្វីគ្រប់យ៉ាងក៏ដោយ ហើយយើងគិតពីរលោកបូរិនថាជីវិតគាត់ រាល់ថ្ងៃបានក្តីសុខទេ ជាង20ឆ្នាំគាត់តាមរកប្រពន្ធកូនរហូតតែមិនដឹង ដំណឹងអីសោះ មិនដឹងថាស្លាប់រស់យ៉ាងមិចផង
ហើយមិនដឹងថាគាត់អាចរកកូននិងប្រពន្ធឃើញឬយ៉ាងណាផង ព្រោះគាត់ដូចជាអស់សង្ឃឹមនិងតាមរកហើយ គ្រប់ពេលលោកបូរិន តែងតែនិងចាំពីរសម្តីរណារីដែលធ្លាប់និយាយជាមួយគាត់ )))
អទ្រាតយប់ស្ងាត់ បាត់អស់សម្តីរ ទាំងចាស់ប្រុសស្រី លង់លក់សូនឈឹង
....នៅក្នុងបន្ទប់ដែលមានតែបុរសវ័យកណ្តាលម្នាក់កេងម្នាក់ឯង យើងឃើញថាយប់ជ្រៅណាស់ហើយ រាត្រីដ៏រស្ងាតជ្រងំបែបនេះ បុរសម្នាក់នោះកំពុងតែរើខ្លួនពេញគ្រែជាមួយនិងញើរពេញខ្លួន ព្រម
ទាំងបញ្ចេញសម្លេងខ្សឹបខ្សួលៗៗៗៗៗហៅឈ្មោះណារីៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗៗមកវិញៗៗៗៗណារីៗៗៗៗមកវិញៗៗៗៗៗៗណារីៗៗៗៗៗកំទៅណាចោលបងអី..ណារីៗៗៗជាសម្លេចុងក្រោយដែលធ្វើអោយលោកបូរិនខំស្រែកយ៉ាងខ្លាំង...គាត់ក៏បានដឹងខ្លួនជាមួយនឹងញើសជោគខ្លួនឯដៃជើងញ័រអស់ដោយសារភ័យខ្លាចនិងការយលសប្តិដ៏អាក្រកនេះ ។បន្ទាប់មកលោកបូរិនបានទាញរូបថតនិងកូនទូរតូចមួយដែលនៅកៀនគ្រែហើយក៏យករូបថតមួយសម្លឹកដែលមានមនុស្សបីនាក់នៅក្នុងនោះ គឺ ណារី កូនប្រហែលមួយខែ និងគាត់ដែលបានថតរួមគ្នា ហើយក៏និយាយទៅកាន់រូបថតនោះ
បូរិន :: ណារីអូន តើអូនយ៉ាងមិចហើយឥលូវនេះ អូនរស់នៅវេទនាណាស់មែនទេ?? តើអូននៅរងចាំបងទេណារី បងនឹកអូនណាស់ បងនឹកកូនយើងណាស់ តើអូននៅទីណាទៅហេតុអីទេវតាមិនប្រណីយើងដូច្នេះ ជីវិតបងរាល់ថ្ងៃវាចង់ឆ្កួតហើយ ។តើបងមានឱកាសជួបអូននិងកូន មានឱកាសប៉ះប៉ូវរឿងកន្លងមកដែលបងចាក់ចេញពីរអូនដោយមិនប្រាប់សោះទេ បងរស់នៅសព្វថ្ងៃនេះ ដោយសារតែបងចង់ជួបអូនចង់ជួបកូន បើបងមិនបានដំណឹងអូនទេ បងស្លាប់ទៅក៏បិទភ្នែកមិនជិតដែរ។
........
នណាដែលជួបរឿងដូចលោកបូរិនទោះបីជាកូនប្រុសដើមទ្រូ10000ហត្ថក៏ស្រក់ទឹកភ្នែកដែរ តើយើងសង្ឃឹមដែលទេ ថាលោកបូរិននិងអាចជួបកូននិងប្រពន្ធគាត់??????..មានជួបមានបែកមានស្លាប់មានរស់ ចឹងហើយបើមានឱកាសចង់ធ្វើអីធ្វើអោយហើយទៅ កំអោយមានវិបដិសារីនៅពេលក្រោយ។
******++++*****+++++***
នៅព្រឹកថ្ងៃច័ន្ទជាថ្ងៃដែលកំលោះសង្ហាសំណាងបានទៅធ្វើការ ដែលជាថ្ងៃកំណត់ខ្លួនចូលធ្វើការដំបូងហើយមានងារជាប្រធានបន្តពីលោកបូរិនផងដែរ។ថ្ងៃដំបូងដែលចូលធ្វើការ
សំណាង :: សួស្តីពូ
ពូសន្តិសុខ :: បាទជំរាបសួរលោកប្រធាន(មើលទៅនៅក្នុងក្រុមហ៊ុននិងនណាក៏ស្គាល់បងសំណាងដែរ បុគ្គលិកម្នាក់ៗៗដែលបានជួបគឺទឹកមុខមានអារម្មថាសប្បាយណាស់។បងសំណាងព្រមទាំងជីវ័ន្តបានដើរចូលទៅ តែខាងក្នុងមានអារម្មថាចម្លែកណាស់ បុគ្គលិកដូចមិនសូវភ្ញាក់ផ្អើលសោះជំរាបសួររួចក៏ចប់ទៅ ធ្វើការរាងខ្លួនទៅ ប៉ុន្តែពេលដែលបងសំណាងចេញទៅផុតបន្តិចម្នាក់ៗជ្រុលជ្រើមណាស់ បើនិយាយពីរជីវ័ន្តវិញក៏មិនអីដែលគ្រាន់តែចម្លែក បរិស្ថានរស់នៅបន្តិច បើម្នាក់ៗមើលទៅស្អាតៗៗសង្ហាៗចឹងនោះហើយខ្លួនក៏អៀនដែលពេលគេមើលមកម្តងៗ។ពេលដែលបងសំណាងបើកទ្វាកន្លែងធ្វើការហើយអង្គុយកន្លែងដែលត្រូវធ្វើការ លោកព្រះខាងក្រោមគ្មានអ្នកសម្អាតទេដឹងឯកសាររញ៉េរញ៉ៃធ្លាក់ពេញនឹងចឹង សំណាងបម្រុងនឹងហៅអ្នកសម្អាតតែជីវ័ន្តមិនអោយហៅចាំ គេរៀបចំបាន ពេលនិងជីវ័ន្តបានទៅរៀបចំឯកសារឯសំណាងក៏អោនទៅជួយដែលព្រោះច្រើនគួសមដែរ មិនដឹងជាក្រដាស់អីទេពេញនិង គ្មានអ្នករៀបចំទេដឹងដូចសំបុកកណ្តុរ ពេលប្រមូលហើយគ្រាន់តែសំណាងងើបមកវិញ
happy birthday to you
នាំគ្នាច្រៀនពេញនិង
សំណាង :: ហើយទាំងអស់គ្នាធ្វើ
អីនឹង???ថ្ងៃនេះមិនមែនខួបកំណើតខ្ញុំឯណា
រ័ត្ន :: ដឹងតើតែចង់ធ្វើអោយលោកប្រធាននិងណាព្រោះយើងទាំងអស់គ្នានឹកលោកប្រធានណាស់ដឹងអត់??
បុគ្គលិកក៏ស្រែកព្រមគ្នា មែនៗៗៗៗៗ
ពេលនឹងម្នាក់ៗៗនាំគ្នាអបអរសាទរនិងទះដៃយ៉ាងសប្បាយរីករាយ អញ្ជើញប្រធានថ្មី បើនិយាយពីជីវ័ន្តវិញក៏មិនខុសគ្នាដែរ ព្រោះឃើញថាពួកគេសប្បាយណាស់តែរាងចម្លែងជីវ័ន្តដូចជាឯការណាស់ព្រោះគ្មានអ្នកស្គាល់ ហើយមិនសូវរវល់ទេ បងសំណាងក៏ភ្លេចដែលព្រោះរាងសប្បាយបន្តិច ហើយណាមួយជីវ័ន្តមិនស្គាល់នណាផង។មិនយូប៉ុន្មានក៏បានបញ្ចប់ ហើយក៏ទៅធ្វើការរាងខ្លួនទៅ បន្ទាប់មកឃើញថាកន្លែងនិងរញ៉េរញ៉ៃណាស់ ជីវ័ន្តនិងអ្នកសម្អាតក៏នាំគ្នាសម្អាត ឯជីវ័ន្តទោះសំណាងហាមយ៉ាងណាក៏មិនស្ដាប់ដែរ ព្រោះមនុស្សមិនចេះនៅស្ងៀម រពឹស។ជីវ័ន្តកំពុងតែជូនស្រាប់តែងាកមកទៅបុកនិងបុរសម្នាក់អាយុខ្ទងប្រហែល20ក្រាស់ ជិតនិងដួល ណាមួយរអិលផង តែបានកំលោះនោះចាប់ទាន់ កំអីស៊ីម្លូអត់កំបោរបាត់អាពៅ
ជីវ័ន្ត :: សំទោសលោក
ដារ៉ុង :: បាទមិនអីទេ....
ជីវ័ន្ត :: សំទោស
ដារ៉ុង :: មិនអីទេ(និយាយទៅកាន់ជីវ័ន្តនិងញញឹមយ៉ាងស្រស់)
ជីវ័ន្ត :: ខ្ញុំពិតជាសំទោសពិតមែនណាលោក ខ្ញុំគ្មានចេតនាទេ មើលអាវលោកប្រលាក់អស់ហើយ
ដារ៉ុង :: ខ្ញុំមិនអីទេ ណាមួយខ្ញុំចូលមកមិនបានគោះទ្វាផង
ជីវ័ន្ត :: បាទអគុណ((ជីវ័ន្តក៏ស្ទុះទៅយកក្រដាសជូតមកជូតអាវៗប្រឡាក់ ឯសំណាងកំពុងតែឈរមើល តែមិនដឹងចិត្តគិតអីទេ ព្រោះឃើញកាយវិការជីវ័ន្ត ពេលនិងលោកដារ៉ុងក៏ចាប់ដៃជីវ័ន្ត
ដារ៉ុង :: បានហើយមិនអីទេចាំខ្ញុំជូតខ្លួនឯងកបាន
សំណាង:: ខឹខឹ..ចេញមកជាសម្លេងក្រហែម
(
ក្នុងចិត្តប្រហែលចង់និយាយថាហាមប៉ះប្រពន្ធអញចឹងហើយមើលទៅ))ឯបងដារ៉ុងគ្រាន់តែឃើញ
ដារ៉ុង :: អើ…..សម្លាញ់សុខសប្បាយអត់និង(និយាយបែបមនុស្ស របិលរបូច)
សំណាង :; មានអីសុខតើ ហើយមានការអី
ដារ៉ុង :: អើ……មើលអានេះវានិយាយ បែកគ្នាយូហើយមិនអោយមកលេងទេអី ពេលមកមិនប្រាប់គ្មា់សោះ ហើយឯងសុខអត់
សំណាង :: សុខណាស់ទាំងចិត្តទាំងកាយ ((ហើយនិយាយបែរមុខទៅជីវ័ន្តបន្តិចនិងញញឹម))
ចឹងតោះទៅនិយាយខាងក្រៅវិញ
ដារ៉ុង :: ល្អតោះចឹង
សំណាង :: ជីវ័ន្តតោះទៅជាមួយបង ទុកអោយអ្នកអនាម័យធ្វើទៅ
ជីវ័ន្ត :: មិនអីទេបង ជិតហើយៗៗ
((
សំណាងមិនមាត់អីទេទៅចាប់ដៃជីវ័ន្តទៅតាម ហើយរអ៊ូតិចៗៗ ដោយលោកដារ៉ុងដើរពីរក្រោយរាងឆ្ងល់ដែរ ហើយមើលមុខសំណាងកំពុងតែក្រញ៉ូវផង ពេលនេះក្នុងបន្ទប់មួយ ដែលនៅក្នុងក្រុមហ៊ុននោះមើលទៅមានរបៀបចេះបែកចែកបន្ទប់ទទួលភ្លៀវ នៅក្នុងបន្ទប់តាមជញ្ជាំភាគច្រើនជាផ្ទាំងគំនូ អក្សរ រូបថ់ត ដែលយកទេសភាពបែបបុរាណ្យៗមក ជាមួយនិងរូបប្រសាទផ្សេងៗដែលនៅក្នុងប្រទេសកម្ពុជា សំណាងក៏បានអោយបុគ្គលិកក្រុមហ៊ុនយកការហ្វេមកទទួលភ្លៀវនិង ខ្លួនហើយក៏នាំគ្នានិយាយលេងបែបមនុស្ស បែកគ្នាយូ
ដារ៉ុង :: អើយចុះនេះនណាពីដើមមកមិនដែលឃើញ
សំណាង :: អូ.....ប្អូនប្រុសគ្នាតើ គឺលោកពូយកមកនៅគ្រាន់និងជួយធ្វើកិច្ចផ្ទះអ៊ំឆយ
((
តែទោះបីសំណាងប្រាប់ដារ៉ុងចឹងក៏ដោយតែជីវ័ន្តក៏មិនតូចចិត្តដែរ ហើយណាមួយវាពិតជាចឹងមែន គេនិយាយនិងយើងគ្រាន់តែអ្នកនៅផ្ទះអោយគេនិង))
ដារ៉ុង :: ថាមិចសាច់ឈាមនិងមិនសំសោះ ខ្ញុំគិតថាឯងនាំមកពីបារាំងតើ ហើយចេះធ្វើកិច្ចការផ្ទះដែរអាក្អូន((ដារ៉ុងសួរហើយនឹងសើចលេង))
ជីវ័ន្ត :: បាទចេះគួសមដែរ
សំណាង :: ហើយយ៉ាងមិចហើយការងារ???
ដារ៉ុង :: ល្អតើមានអី ចឹងឯងមកខ្មែរប្រាប់វ៉ាន់ណេតអោយដឹងនៅ??
សំណាង :: មិនទាន់ទេ
ដារ៉ុង :: ងាប់ហើយសង្សារទាំងមូល មកមិនប្រាប់ទៀត ប្រយ័ត្ននាងខឹងណា
សំណាង :: តែមិនបានទាក់ទងគ្នាយូរហើយតាំងតែខ្ញុំទៅ
បារាំងម្លេស
(((
គ្រាន់តែលឺថាសង្សារ ជីវ័ន្តងាកទៅមើលមុខ សំណាងហើយងាកចេញវិញជាមួយទឹកមុខប្តូរបន្តិច ប្រហែលលឺថាសង្សានឹងជីវ័ន្តអន់ចិត្តខ្លាំងហើយមើលទៅ នណាទៅដឹងមនុស្សកំពុងស្រលាញ់ផងស្រាប់តែចេញមកថាមានសង្សាណាមួយក៏មិនបានដេញដោលច្រើន)))
ជីវ័ន្ត :: ចឹងខ្ញុំសំទៅមុន ទៅធ្វើការហើយបងនិយាយគ្នាចុះ
((
ជីវ័ន្តក៏ក្រោកដើរទៅពីរបន្ទប់ដែលកំពុងអង្គុយនិយាយគ្នា ឯសំណាងក៏មើលតាមក្រោយ ទោះចង់ហាមក៏ហាមមិនបានដែល ចឹងបណ្តោយទៅសិនចុះ ហើយណាមួយជីវ័ន្តក៏មិនចង់នៅដែលព្រោះបើនៅមិនដឹងជាស្ដាប់លឺនូវរឿងអ្វីទៀត)))
ដារ៉ុង :: ហើយក្មេងនេះគេមានសង្សានូវ
សំណាង :: ឯងសួធ្វើអី???
ដារ៉ុង :: ចេះតែសួទៅ ក្រែងឯងដឹងគ្នាហើយតើ ស្រីក៏បានប្រុសក៏បាននោះអី
សំណាង :: តែម្នាក់នេះឯងកំបះយល់នូវ
ដារ៉ុង :: ប្រយ័ត្នថាឯង
សំណាង :: ឯងកំមកឆ្កួតជាមួយយើង តែយើងហាមកំអោយប៉ះម្នាក់នេះ
ដារ៉ុង :: ទុកចិត្តបានដែលក្មេងគួអោយស្រលាញ់ចឹងផង ឯងអាចប្តូចិត្តចងសាក់ល្បងម្តងក៏ថាបានដែរ
សំណាង :: បានហើយឈប់និយាយរឿងអត់ប្រយោជទៅ ហើយសម្រេចថាមកលេងជាមួយយើងឬមកដេញដោលរឿងនិង(តបទៅមុខមិនស្រស់សោះវើយ))
ដារ៉ុង :: ទាំងអស់និង
(((
សំណាងនិយាយទៅមុខមិនស្រស់ទេហើយក្នុងចិត្តគិតអំពីរជីវ័ន្តវិញ មិនដឹងថាគេខឹងឬក៏អត់ចិត្តមិចទេ មិនសំអោយគេដឹងរឿងនិងនៅពេលនេះសោះ
ណាមួយគេនិងវ៉ាន់ណេតមិនដែលទាក់ទងគ្នាហើយប្រហែលជាវ៉ាណេតភ្លេចគេក៏ថាបាន ))))
មិនបានប៉ុន្មានដារ៉ុងនិងសំណាងក៏បែកគ្នាហើយសំណាងក៏ទៅធ្វើការខ្លួនវិញឯជីវ័ន្តទោះទៅដំបូងមិនដឹងថាខ្លួនធ្វើអីមែន តែខ្លួនក៏ជួយធ្វើការជាមួយអ្នកអនាម័យនៅទីនេះដែរ។ហើយយើងដឹងហើយថាជីវ័ន្តជាក្មេងឧស្សាហ៍និងរុះរាយ នៅកន្លែងក្រុមហ៊ុនគេនិយាយគ្រប់គ្នា ជាមួយអ្នកដែលចង់និយាយលេងជាមួយគេ))
សំណាង :: តោះទៅផ្ទះដល់ម៉ោងហើយ
ជីវ័ន្ត :: បាទ....
((
ហើយក៏ទៅជិតសំណាងថាជួយកាន់កាតាបសំណាងតែគេមិនអោយកាន់ទេហើយសំណាងក៏ដើរទៅមុខទៅរកកន្លែងចតឡាន សំណាងក៏ដើរតាមក្រោយ ពួកគេក៏នាំគ្នាចូលឡាននិងបើកចេញទៅ ))
សំណាង :: អូនមិនស្រួលខ្លួនមែន
ជីវ័ន្ត :: បាទមិនអីទេគ្រាន់តែតិចតួច
សំណាង :: បងប្រាប់ហើយថាកំអោយធ្វើការមិន
ស្រួលខ្លួនស្រេចផងតែក្បាលរឹងណាស់ ចុះបើឈឺមិចទៅ??
ជីវ័ន្ត :: ខ្ញុំមិនអោយបងពិបាក់ដោយសារខ្ញុំនោះ
សំណាង :: ខឹងនិងបងមែន???
ជីវ័ន្ត :: ខឹងរឿងអីទៅខ្ញុំដូចមិនមានអីត្រូវខឹងបងផង??ជីវ័ន្តឆ្លើយទៅវិញធ្វើដូចមិនដឹងរឿងអីនិង
សំណាង :: បងដឹងណាកំលាក់បាំងបងអី បងដឹងថាអូនខឹងនិងបងហើយក៏អន់ចិត្តនិងបង ហើយអូនអត់និយាយចឹងបងមិនសប្បាយទេណាមានអីត្រូវតែនិយាយនិងបងមក កំធ្វើបែបនិងអីបានទេ???
ជីវ័ន្ត :: បាទចឹងអូនសំសួបង តើវ៉ាន់ណេតនិងនណាគេ??
សំណាង :: គេសង្សាបង
ជីវ័ន្ត :: បងស្រលាញ់គេខ្លាំងណាស់មែនទេ
សំណាង :: បាទ..តែតាំងពីបងទៅបារាំង យើងឈប់ទាក់ទងគ្នា ប្រហែលគេភ្លេចបងហើយ
ជីវ័ន្ត :: បាទ..វាគ្រាន់តែជាប្រហែល ចុះបើគេមករកបងវិញ???
សំណាង :: ដូចបងប្រាប់អូនហើយ អូននៅអោយស្ងៀមទៅណា ទុកបងអ្នកចាតការរឿងនិង តែពេលនេះបេះដូងបងមានតែអូនទេ
ជីវ័ន្ត :: មែនហើយអូនគ្មានសឹទ្ធនិងតវ៉ាអូនគ្មានសឹទ្ធ
និយាយអីទាំងអស់ អូនស្គាល់ខ្លួនឯងច្បាស់ណាស់
សំណាង :: កំគិតច្រើនណាអូនយើងសន្យានិងគ្នាហើយតើថាយើងមិនចោលគ្នាទោះមានរឿងអ្វីកើតឡើងក៏ដោយ
ជីវ័ន្ត :: អូនព្យាយាមហើយ តែបងកំភ័យអីណា អូនមិនអីទេ
ទោះបីការសន្ទនាមានការស្ងប់ស្ងាត់បន្តិចក៏ដោយប៉ុន្តែភាពតានតឹងនិងទឹកមុខ ធុញថប់ លាយឡំនិងខ្យលដង្ហើមធំៗៗនៅតែ
មានសម្រាប់ពីរនាក់នឹង បន្ទាប់ពិដល់ផ្ទះនិងរៀបចំអា
ហារពេលល្ងាចហើយ ពីរនាក់នៅតែមានសភាពស្ងៀមស្ងាត់ដដែល
សំណាង :: ហើយទៅណាដល់ម៉ោងកេងហើយ??
ជីវ័ន្ត :: បាទខ្ញុំទៅកេងខាងក្រោមកន្លែងអ្នកបម្រើ
សំណាង :: កំទៅអី នៅខឹងបងទៀតមែន
ជីវ័ន្តមិនមាត់ហើយបម្រុងនិងដើរចេញទៅហើយតែត្រូវសំណាងអោបពីរក្រោយ
សំណាង :: កំធ្វើចឹងដាក់បងបានទេ??អូនដឹងអត់ថាបងពិបាកចិត្តប៉ុណ្ណាពេលអូនធ្វើកាយវិការដាក់បងបែបនិង
ជីវ័ន្ត :: ហើយមកធ្វើកំសត់អីនិង ចង់ស៊ីអូនទៀតមែន អូនមិនទាន់ជាទេណា(((អាគេកំពុងតែពិបាកចិត្តឯងមកនិយាយលេងទៀត មិនព្រមចោលអារបិលរបូចនិងសោះអាវ័ន្ត))
សំណាង :: និយាយដូចមិនដឹងពីរខ្លួនឯងសោះអូនឯងនេះ
ជីវ័ន្ត :: បាទអូនដឹងណាស់ដឹងគ្រប់យ៉ាង
សំណាង :: បងមិនខ្វល់ទេតែសំខានបងចង់នៅជាមួយអូន កេងជាមួយហើយណា
ជីវ័ន្ត :: កេងបានតើតែហាមធ្វើអីអូន((ហើយអោយខឹងមិចបើនិយាយចឹងៗៗ សូម្បីអ្នកសរសេរនិងរកពាក្យនិងតបទៅជីវ័ន្តមិនបានផងអញអើយអញ)
សំណាង :: ខ្លាចបងធ្វើអីមែន okយប់នេះបងសំម៉ាអស់ដៃហើយ
((
គ្រាន់តែនិយាយចឹងជីវ័ន្តងាកមករកសំណាងទាំងនៅក្នុងរង្វង់ដៃសំណាង ជីវ័ន្តបម្រុងនិងតបហើយ ត្រូវសំណាងអោនថើប បបូរមាត់ដ័ទន់រលោង ជីវ័ន្តក៏សម្លក់សំណាងមិនមាត់ទេ))
សំណាង :: អូនដឹងអត់ពេលអូនញញឹមចឹងស្អាតប៉ុណ្ណាអត់
ជីវ័ន្ត :: កំមកបោកក្មេងស៊ី((ហើយជីវ័ន្តឆ្កួតឬអីនិង??ឯងឆ្ងល់ណាស់នទៅចេះខឹងកើតបើមនុស្សវាចឹងនោះ))
សំណាង :: ហើយអូនអោយបងធ្វើអីអូនអត់ចុះ
ជីវ័ន្ត :: បងចង់ហ្អ((ការពិតនិយាយអោយគេមានអារម្មម៉ង))
សំណាង :: ហើយឈរជាប់និងបងប៉ុណ្ណឹងហើយ មិនដឹងថាបងចង់
ជីវ័ន្ត :: គ្រាន់តែឈរជិតអូនមិនដឹងឯណា
សំណាង :: បងមិនចង់ទេតែអាអូនបងវាចង់ខ្លាំងណាស់((នោះកំនាំនិយាយអាក្អូនដឹងតែមិនរួចខ្លួនទេប៉ុណ្ណឹងដឹងតែចប់ម៉ង)
ជីវ័ន្ត :: តែអូននៅឈឺណា
សំណាង :: បងនិយាយលេងតោះដេកឆាប់ជាកំទុកប្តីចោលចឹង។
អ្នកសរសេរក៏ចូលកេងដែរតែកេងម្នាក់ឯង ធ្វើមិចយើងអត់វាអត់ហើយទ្រាំកេងម្នាក់ឯងចឹងហើយ វាមិនងាប់ទេ។
ខ្លីហើយសូមទោសផងណា
.........
ស្លេសសិន........

No comments:

Post a Comment