Breaking

Friday, October 26, 2018

កំណត់ស្នេហ៍ (ភាគ6)


កំណត់ស្នេហ៍
(ភាគ6)
និពន្ធដោយ Ann Vy



ប្រហែលជាម៉ោង6ជាងទូរស័ព្ទiphone របស់សំណាងក៏រោទិ៍ឡើងឯសំណាងនិងជីវ័ន្តដែលកំពុងតែកេង ក៏ភ្ញាក់ទាំងពីរនាក់។
សំណាង :: alloលោកពូ
បូរិន :: Helloហើយក្មួយភ្ញាក់នៅ??
សំណាង :: បាទលោកពូ
បូរិន :: សំទោសណាដែលពូខលទៅព្រលឹមពេក
សំណាង :: មិនអីទេលោកពូ ហើយលោកពូមានការអីដែរ??
បូរិន :: អូ….អត់មានអីទេ ពូគ្រាន់តែចង់ខលទៅសួការងារថ្ងៃដំបូងយ៉ាងមិចហើយ??និងចង់ប្រាប់ថាសាន់គេមិនមកបើកឡានអោយយើងវិញទេគេមានការងារនៅផ្ទះគេដែរ។តើក្មួយចង់បានអ្នកបើកឡានថ្មីទេ???
សំណាង :: បាទលោកពូ ល្អ ប៉ុន្តែបើកឡាននិងមិនអីទេក្មួយបើកខ្លួនក៏បានដែរ។តែពូឡើងមកពេញពេលណា??
បូរិន :: ពូមិនសូវច្បាស់ទេ តែពេលពូទៅពូប្រាប់ហើយណា។ចុះជីវ័ន្ត គេមិចហើយ ទំនេរនាំគេចេញក្រៅ និងទៅក្រុមហ៊ុនផង អោយគេស្គាល់គេឯងខ្លះ
សំណាង :: បាទលោកពូ
បូរិន :: ចឹងក្មួយរៀបចំទៅធ្វើការចុះណា
សំណាង :: បាទលោកពូ បាយៗៗ
បន្ទាប់ពីនិយាយទូរស័ព្ទហើយ សំណាងក៏ងាកទៅអោបជីវ័ន្តហើយថើបថ្ងាសនិងសក់ជីវ័នថ្នមៗ
សំណាង ::: ហឹម…..មិនចង់ក្រោកសោះចង់តែអោបប្រពន្ធក្បាល់ខូចនិងណាស់
ជីវ័ន្ត :: ក្រោក… ប្រញ្ញាប់ទៅធ្វើការ
សំណាង :: មិនចង់ទៅ ហើយបងក្រោកមិចរួចទេ
ជីវ័ន្ត :: កើតអីបានក្រោកមិនរួច
សំណាង :: បងចង់ណាស់សំមួយមកមុនទៅធ្វើការ បើចឹងប្តីគ្មានកម្លាំងធ្វើការទេ
ជីវ័ន្ត :: បើកម្លាំងអីកឺក..ប្រពន្ធមានមែន??(និយាយរឿងនឹងនឹកមនុស្សដែលធ្លាប់ដេកអោបធ្លាប់ប្រឡែងធ្លាប់…..តែឥលូវបានត្រឹមអតីតកាល)
សំណាង :: មិនមែនទេបើជាមួយប្រពន្ធ ដូចបានថ្នាំកម្លាំង10000មុខដែលបានមកពីរឋានសួគ៌ចឹង មិនងាយអស់ទេ
ជីវ័ន្ត :: មិនបានទៅងូតទឹកលឿនៗៗៗ(ជីវ័ន្តនិយាយបែបផ្តាច់ការទៅសំណាង)
សំណាង :: បាទ…ចឹងអូនងូតជាមួយបងចឹង
(((
ជីវ័ន្តខ្ជិលប្រកែកក៏ទៅងូតជាមួយទៅ ពីរអ្នកនិងទៅងូតទឹក តែមិនដឹងជាធ្វើអីនិងបន្ទប់ទឹកខ្លះទេ នេះទុកអោយអ្នកគេធ្លាប់និងបន្ទប់ទឹកចុះបានគេដឹង ព្រោះអ្នកសរសេរមិនបានចូលទៅមើលពេលគេងូតទឹក ។ពេលរៀបចំចប់ហើយទាំងពីអ្នកក៏រៀបចំស្លៀកពាក់ខោអាវ ជីវ័ន្តកំពុងតែដាក់ឡេវអាវអោយសំណាង
សំណាង :: បើបានប្រពន្ធដាក់អោយបែបនេះរាល់ថ្ងៃមិនដឹងល្អប៉ុន្នណាទេ
ជីវ័ន្ត :: ចុះបើបានដាក់ប្រពន្ធរាល់ថ្ងៃល្អអត់ចុះ???((អញស្អប់ជីវ័ន្តណាស់ ស្តាយអីក៏ចេញមកដែរ អាងតែគេមិនធ្វើអី ចង់តែធ្វើបាបអាមួយនេះម្តងតើ ))
សំណាង :: បើបានដាក់ប្រពន្ធរាល់ថ្ងៃកាន់តែពិសេស នេះមកពីប្រពន្ធមិនអោយ ប្រពន្ធចិត្តអាក្រក់ណាស់ធ្វើបាបប្តី
ជីវ័ន្ត :: ធ្វើគេអោយឈឺគេមិនមាត់ផង គ្រាន់តែប៉ុណ្ណឹងរអ៊ូបានតែផ្តាច់ឈប់អោយតើ
សំណាង :: សន្យានឹងបងបានទេ ថាអូននឹងនៅជាមួយបងបែបនេះរហូត((សំណាងក៏អោបជីវ័ន្ត និងដើមទ្រូង និងនិយាយ ទៅជីវ័ន្ត))បងមិនអាចគ្មានអូនបានទេ
ជីវ័ន្ត :: រឿងនឹងអូនចំាមើលតែបងទេ អូនគ្មានសឹទ្ធអ្វី និងសម្រេចរឿងនិងឡើយ
សំណាង :: ទេអូនសន្យាណា ទោះបីផ្លូវនោះវាចង្អៀតសម្រាប់យើងពីរអ្នកយ៉ាងណាក៏ដោយ អូនកំទៅណាចោលបងណា
ជីវ័ន្ត :: អូនមិនចេះតស៊ូទេ ព្រោះខ្លាចការតស៊ូវរបស់អូនវាគ្មានប្រយោជន៌ ហើយទីបំផុតលទ្ធផលនៃការតស៊ូព្យាយាមនោះបានមក0ធ្វើមិចទៅ។ ហើយរឿងនិងបងប្រាប់អូនហើយថាចាំមើលតែបង ចឹងអូនមិនធ្វើអីទេអូនចាំតែទប់ៗទេ តែបើអូនទ្រាំមិនបានអូននឹងច្រានចេញហើយ បើបងមិនដឹងថា តម្រូវការអូនចង់បានបែបណា((ហើយមានអាស្តាយចាំទប់ៗទៀត ឆ្ងាញ់ត្រង់ច្រាន់ចេញតើ ទោះបីគេsadប៉ុណ្ណា ជីវ័ន្តនៅតែនិយាយចេញកើត និយាយមកអោយគេបល់ម៉ង??ហើយបងសំណាងផុតពីរកំសត់ក៏ចង់សើចតែសើចមិនដឹងសើចបែបណាអោយសមនិងសម្តីជីវ័ន្តនិយាយ
សំណាង :: បងឆ្ងល់អូនឯងពេលណាទៅឈប់និយាយអាសម្តីរ ស៊ីជម្រៅ និយាយរបិលរប៉ូចនោះទៅ
ហើយមិនគិតបារម្មពីរគេ កំពុងតែពិបាកចិត្តទេអី ជាពិសេសអ្នកអានគេហួសចិត្តនិងអូនដឹងអត់?
ជីវ័ន្ត :: បងខ្វល់ពីរអ្នកអានឬខ្វល់ពីរអ្នកសរសេរ
សំណាង :: អ្នកសរសេរក៏ខ្វល់ អ្នកអានក៏ខ្វល់ដែរ ខ្វល់ទាំងអស់និង
ជីវ័ន្ត :: បើអូនវិញខ្វល់ពីរអ្នកសរសេរ
សំណាង :: មិចបានចឹង
ជីវ័ន្ត :: បងមិនដឹងទេអី??
សំណាង ::រឿងអី
ជីវ័ន្ត :: អ្នកសរសេរនិងកំពុងខូចចិត្ត ព្រោះទើបតែបែកពីសង្សារថ្មីៗផង
សំណាង :: ពិតមែន ហើយមិចអូនដឹង គេស្អាតអត់ចំាបងទៅលួង
ជីវ័ន្ត :: ស្អាតអីមុខអ្នកសរសេរនិងដូចឆ្កួតនិង((ហើយអាមួយនេះវាចង់លេងឯងមែនទែនហើយតើ ប្រាប់តែបែកគ្នាប៉ុណ្ណឹងបានហើយ ងាប់ហើយខ្ញុំដឹងតែអត់លិតហើយ បើអាកាវ័ន្ត វាប្រាប់គេថាមុខឯងដូចឆ្កួតហើយអាមួយនេះរាប់អានវាទៀតមិនបានទេ អញចង់តែធ្វើបាបវាតើ ))
សំណាង :: ខ្លាចបងទៅញ៉ែគេមែន
ជីវ័ន្ត :: សាក់មើល បានហើយទៅធ្វើការ
សំណាង :: ចុះអូនមិនទៅទេ
ជីវ័ន្ត :: អូនមិនទៅទេ នៅរៀបចំផ្ទះរញ៉េរញ៉ៃណាស់
សំណាង :: បាទ..មើលថែខ្លួនផង ណាប្រយ័ត្នមកវិញបាត់កន្លែងណាមួយបងរករឿងហើយ
ជីវ័ន្ត :: មិនបារម្មពីរផ្ទះទេមកបារម្មពីមនុស្សវិញ
សំណាង :: មនុស្សបារម្ម បើបាត់ហើយជួសជុលមិនកើត
ជីវ័ន្ត :: បានហើយៗៗទៅធ្វើការទៅ ព្រឹកនេះគ្មានអាហារពេលព្រឹកទេ
សំណាង :: ចឹងញ្ញាំអូន
ជីវ័ន្ត :: ញ្ញាំអូន??ហើយដេកអោបគេ រកតែគេក្រោកមិនបានផង។ហើយបើញ្ញាំអូនវាយូ
សំណាង :: មិនទេអោយតែអូនអោយញ្ញាំ
ជីវ័ន្ត :: មិនបាច់ទៅធ្វើការទេលោកប្រធាន
សំណាង :: បាទប្រពន្ធសម្លាញ់
សំណាងក៏ចាប់ជីវ័ន្តមកថើបពេញមុខគ្មានសល់កន្លែងណាទេលឺសូតែ ចីបចុបៗៗៗៗៗៗៗៗៗ ឯជីវ័ន្តមិនកម្រើកទេគិតតែឈរអោយគេថើបធ្វើមិនដឹង
ជីវ័ន្ត :: សម្រេចថានៅថើបឬទៅធ្វើការ???
សំណាង :: ទៅតើ តែថើបអូនញ្ញាប់ពេកទើបវារេផ្លិចខ្លួនឯង បានបងឈប់មិនបាននឹងណា
ជីវ័ន្ត ::បានហើយកុំក្បាច់ក្បូរច្រើន(ជីវ័ន្តក៏ដើរចុះទៅ បើនៅទៀតម៉ាងៃនៅនេះឥលូវហើយ ។ពេលនោះសំណាងក៏បានឡើងជិៈឡានទៅធ្វើការទៅ((សំទោសអ្នកអានផងមិចនិងច្រឡំសរសេររឿងខ្លួនឯងដាក់បាត់ហើយ ថាមិនចង់និយាយទេ តែជីវ័ន្តវាដឹងមកពីរណាថាឯងបែកសង្សា កំពុងខូចចិត្តផងវាមកនិយាយទៀតហើយវាហែកកេរ៌ឯងថាមុខដូចឆ្កួតទៀត ក្តៅក្រហាយនឹងវាណាស់ ))
ជីវ័ន្ត :: ការពិតទៅអូនពិបាកណាស់ អូនមិនដឹងថារវាងយើងពីរអ្នកបានដល់ត្រឹមចំណុចណាទេ តែអូនដូចជាគ្មានសង្ឃឹមសោះ ព្រោះបងខ្លួនឯងក៏មិនច្បាស់ដែរ ទោះបីពេលនេះវាទៅជាយ៉ាងណាតែអូននឹងប្រឹងញញឹមលាក់បាំងទុកកង្វល់ហើយអូនមិនចង់អោយឧកាសល្អៗៗ ដែលមានជាមួយបងវាបាត់បងទេព្រោះវាហួសហើយរវាងយើង ដូច្នេះនៅខាងមុនលទ្ធផលវាចេញមកបែបណាអូននិងទទួលយក ទោះនៅឬអូនដើរចេញអូននិងទទួលយកទាំងអស់(ជីវ័ន្តនិយាយម្នាក់ឯង))
...
បន្ទាប់ពីរសំណាងទៅធ្វើការហើយ ហើយក៏ដល់ពេលម៉ោងឈប់ហើយ សំណាងក៏បានបើកឡានមកផ្ទះវិញ ដោយមានសភាពអស់កម្លាំងតិចតួចដែរ ពេលដល់ផ្ទះ ជីវ័័ន្តក៏បើកទ្វាអោយចូលឡាន។
សំណាង :: ចុះនេះឡាននណាអូន?
ជីវ័ន្ត :: គឺឡានបងដារ៉ុង
ដារ៉ុង :: អើ...ឯងមកធ្វើការហើយ??
សំុទោសណាដែលគ្នាមកផ្ទះឯងមិនតេប្រាប់មុន
សំណាង :: ឯងមកដល់ពេលណាហើយ
ដារ៉ុង :: គ្នាមកដល់មិញតើគិតថាបបួលឯងទៅហូបអីខាងក្រៅនិងណា
សំណាង :: បានតើចឹងយើងទៅងូតទឹកសិន
((
គ្រាន់តែនិយាយរួចចាប់ដៃជីវ័ន្តទៅបាត់ ))
ជីវ័ន្ត :: ហើយបងធ្វើអីនឹង
សំណាង :: បងមើលថាអូនមានបាត់កន្លែងណាអត់
ជីវ័ន្ត :: យ៉ាងមិចនិងបងឯង គិតថាអូននិងធ្វើរឿងចឹងៗជាមួយបងដារ៉ុងមែន??អត់ប្រយោជ((ជីវ័ន្តក៏ងាកដើកចេញទៅ តែមានដើររួចឯណាត្រូវសំណាងអោបពីក្រោយជាប់បាត់))
សំណាង :: បងត្រូវតែបារម្មបន្តិចហើយ ប្រពន្ធទាំងមូលហើយនូវជាមួយប្រុសផ្សេងតែ2អ្នកចឹង
ជីវ័ន្ត :: ប្រុសផ្សេង(និយាយធ្វើរាងឆ្ងល់ដាក់សំណាង)តែគាតជាមិត្តបងហើយគាត់មិនមែនមនុស្សចឹងទេ
សំណាង :: បងស្គាល់គេច្បាស់ជាងអូនណាប្រពន្ធសម្លាញ់
ជីវ័ន្ត :: តែអូនគ្មានអារម្មនិងនណាទេ
សំណាង :: ចឹងតោះងូតទឹកកំនិយាយច្រើន ប្រញ្ញាប់ទៅញ្ញាំអីខាងក្រៅ
((
អ្នកទាំងពីរក៏នាំគ្នា ងូតទឹកនិង រៀបចំទៅញ្ញាំអី និងដើរលេងតិចតួចដែរ មុនដំបូងគេទៅញ្ញាំនៅម្ហូបធម្មតាៗនៅហាងទំនើបនៅស្រុកខ្មែរយើងនិង ហើយក៏ជាហាង បូសហ្វេ ព្រោះគេមិនចង់ចូលហាងណាទំនើបអាហារបរទេសព្រោះខ្លាចជីវ័ន្តមិនចេះញ្ញាំ ។
ជីវ័ន្ត :: ខ្ញុំសំទៅបន្ទប់ទឹកតិចណា
សំណាង :: ស្គាល់ផ្លូវទៅអត់??
ជីវ័ន្ត :: បាទស្គាល់
(
ជីវ័ន្តក៏ដើរទៅរកបន្ទប់ទឹក ហើយចៃដន្យអី ផាំង....
ជីវ័ន្ត :: សំទោសអ្នកនាង((ការពិតមកពីរនាងនិងសោះដើរបុកគេ ហើយជីវ័ន្តទៅសំទោសគេទៀត)
.....
ហើយឯងខ្វាក់មែន ស្រីស្អាតប៉ុណ្ណឹងហើយដើរបុកទៀត..
ជីវ័ន្ត :: ស្រីស្អាត???អ្នកនាងមែនស្អាត??
....
ចុះឯងមិនមើលទេអី......
ជីវ័ន្ត :: ប្រហែលគិតថាខ្លួនឯងស្អាតហើយដើរមើលតែរាងខ្លួនឯងបានបុកគេ បានគេសំទោសហើយមកស្ដីអោយគេទៀត
......
ឯងចង់ថាអោយនណា.........
ជីវ័ន្ត ::ប្រហែលជញ្ញាំងដើរមកបុកខ្ញុំទេដឹង (((អ្នកសរសេរមិនចេះឈ្លោះគ្នានិងមនុស្សស្រីទេមិនដឹង ជួយជីវ័ន្តមិចទេ ទុកចឹងហើយ ))
ជីវ័ន្តបាននិយាយទៅស្រីមិនស្គាល់ម្នាក់នោះ
បានហើយខ្ញុំមកឈឺនោមមិនមែនមក
ឈ្លោះជាមួយមនុស្សដូចអ្នកនាងទេ(និយាយនិងគេរួចខ្ញុំក៏ដើរចូលទៅបន្ទប់ទឹកមនុស្សប្រុសបាត់(បើមិនប្រាប់គេថា បន្ទប់ ទឹកស្រីឬប្រុសទេ ប្រហែលគេច្រឡំថាយើងនោមអង្គុយហើយ))ប៉ុន្តែនារីម្នាក់នោះ ខ្ញុំមិនដឹងថាគេនិង ទៅណាបន្តទេ ប៉ុន្តែបន្ទាប់ពីរខ្ញុំ់មកពីរបន្ទប់ទឹកហើយ ក៏ដើរសម្តៅទៅរកបងសំណាងនិងបងដារ៉ុងវិញ តែចៃដន្យអី នៅកន្លែងដែលខ្ញុំអង្គុយត្រូវបានជំនួសដោយស្រីម្នាក់ដែលខ្ញុំមិនដែលស្គាល់ ហើយខ្ញុំក៏ទៅអង្គុយជិតបងដារ៉ុង គ្រាន់តែខ្ញុំមិនទាន់ដាក់ក្តិត អង្គុយផង ឃើញមុខស្រីម្នាក់នោះភ្លាមខ្ញុំមានអារម្មថាឆ្អែតបាយភ្លាមម៉ង តែខ្ញុំធ្វើធម្មតាមិនមាត់អីទេ តែស្រីម្នាក់នោះគ្រាន់តែឃើញខ្ញុំភ្លាម
….
បងសំណាងនណាគេនឹង???សួរបងសំណាងតែមុខនាងនិងវិញដូចគេ ចងបាញ់ចឹង..
សំណាង :: គឺគេឈ្មោះជីវ័ន្ត អ្នកនៅផ្ទះលោកពូបងនិងណា
អើ……ជីវ័ន្ត នេះគឺវ៉ាន់ណេត (គ្រាន់តែបងសំណាងប្រាប់ឈ្មោះនាងអោយខ្ញុំលឺភ្លាមគឺបេះដូងខ្ញុំត្រូវគេចឹញ្ចាំអោយខ្ទេចខ្ទីចឹង មិនសំណាចេញនាងនិងមកពីរណាទេ ខ្ញុំឆ្ងល់បងសំណាងណាស់ គាត់ជាមនុស្សល្អទេ តែមិចបានជួបមនុស្សស្រីចឹងវិញ ឯវ៉ានណេតវិញគ្រាន់តែលឺបងសំណាងប្រាប់ឈ្មោះនាងអោយស្គាល់ ធ្វើជារាក់ទាក់រុះរាយនឹងខ្ញុំ ហើយថែមទាំងធ្វើដូចគ្មានរឿងអីកើតជាមួយខ្ញុំមុននេះតិចចឹង
វ៉ាន់ណេត :: រីករាយដែលបានស្គាល់ណា
ជីវ័ន្ត :: បាទអ្នកនាង (ខ្ញុំឆ្លើយទៅទាំងដែលខ្ញុំ មិនបានមើលមុខនាងទេព្រោះខ្ញុំរវល់មើលម្ហូបញ្ញាំ)
គ្រាន់តែរៀបចំញ្ញាំភ្លាម នាងនិងបានចាប់ម្ហូបអោយបងសំណាង និងយកចិត្តបងសំណាងមែនទែន ឯបងសំណាងគ្រាន់តែនាងនោះចាប់ដាក់ម្ហូបអោយគឺគាត់តែងងាកមកមើលមុខខ្ញុំរហូត តែខ្ញុំនៅតែមុខមិនស្រស់ចឹង មិនយូរប៉ុន្មានបងដារ៉ុង ក៏ចាប់ម្ហូបអោយខ្ញុំហើយខ្ញុំញញឹមទៅគាត់នឹងអគុណគាត់ មិនយូរប៉ុន្មាន បងសំណាងក៏ចាប់ផ្តើមចង់បញ្ឈឺខ្ញុំ ប្រហែលគិតថាចង់អោយខ្ញុំប្រច័ណ្ឌគាតនិងវ៉ានណេតហើយ ??តែខ្ញុំមិនហានប្រច័ណ្ឌទេព្រោះគេជាសង្សាពេញសឹទ្ធ។ប៉ុន្តែមុខមាត់សាច់ឈាមខ្ញុំពេលនឹងចង់និយាយអីក៏និយាយមិនកើតដែរញ័រសព្វកាយាតែម្តង។
ជីវ័ន្ត :: បងដារ៉ុងម្ហូបទាំងនេះម្ហូបណាដែលបងចូលចិត្តញ្ញាំជាងគេ??ខ្ញុំសួទៅបងដារ៉ុង ខ្ញុំចង់ដឹងថាពេលខ្ញុំធ្វើចឹងបងសំណាងប្រតិកម្មអីខ្លះ
ដារ៉ុង :: បងចូលចិត្តជាងគេបង្គា
ជីវ័ន្ត :: ចាំខ្ញុំបកអោយញ្ញាំណាបង(ខ្ញុំក៏យកបង្គាមកបកអោយបងដារ៉ុងញ្ញាំ)
ដារ៉ុង :: អគុណតែមិនអីទេ បងបកខ្លួនឯងបាន
ជីវ័ន្ត :: ទុកថាការសងដែលខ្ញុំបុកបងកាលមុនអោយប្រលាក់អាវចុះ
ដារ៉ុង :: បាទចឹងក៏បាន
ឯបងសំណាងគាត់ធ្វើដូចមិនខ្វល់និងខ្ញុំសោះ ហើយក៏គ្មានប្រតិកម្មអីដែរ មានតែចង់បញ្ឈឺរខ្ញុំថែម។ ចំណែកឯនាងនឹងធ្វើឬកឡើងម៉ញិកមញ៉កដាក់បងសំណាង ថាទៅបើខ្ញុំមិនកាច់វិញទេខ្ញុំប្រាកដជាស្ទះងាប់កន្លែងនិង ។
សំណាង :: វ៉ាន់ណេត បងចាំថាអូនចូលចិត្តញ្ញាំអាមួយនឹងមែន? មោះបងបញ្ចុក .បងសំណាងក៏យកទៅបញ្ចុកនាងនោះ ការពិតទៅវាមិនមែនជាការបញ្ឈឺរទេគឺជាភាពផ្អែមល្ហែមដែលមនុស្សស្រលាញ់គ្នាគេផ្តល់អោយគ្នាទេ។ ខ្ញុំឃើញចឹងហើយចង់តែស្ទុះទៅចាប់ហែកទាំងពីរនាក់និងតែធ្វើមិចយើងកញ្ជះគេនិង
ជីវ័ន្ត :: បងដារ៉ុង នៅអោយស្ងៀម ខ្ញុំក៏បានយកក្រដាស់ជូនមាត់ យកទៅជូតមាត់គាត់
ដារ៉ុង :: មិនអីទេចាំបងជូតខ្លួនឯង(ហើយបងដារ៉ុងក៏យកដៃមកចាប់ដៃខ្ញុំ)តែខ្ញុំបាននិយាយទៅគាត់វិញ មិនអីទេ បងនៅអោយស្ងៀមជិតជ្រៈហើយ ហើយបងដារ៉ុងក៏លែងដៃខ្ញុំ ហើយខ្ញុំក៏បន្តជូតមាត់អោយគាត់ ដោយមិនខ្វល់ពីរបងសំណាងឡើយ ខ្ញុំក៏មិនយល់ដែលថាបងសំណាងគាត់បោកប្រាស់ខ្ញុំថាស្រលាញ់ខ្ញុំឬយ៉ាងណា ព្រោះគាត់នឹងសង្សាមិនមែន ឈប់ទាក់ទងគ្នាយូរនោះទេ ព្រោះបងសំណាងឥលូវនេះគាត់ព្យាយាមធ្វើអោយខ្ញុំប្រច័ណ្ឌនិងគាត់ណាស់ ខ្ញុំគិតថាយ៉ាងណាខ្ញុំមិនអាចឈ្នះនាងម្នាក់នោះឡើយ តែខ្ញុំប្រាប់ខ្លួនឯងហើយថាខ្ញុំនិងទទួលយកនូវការឈឺចាប់នេះ ព្រោះយ៉ាងណា វាមិនអាចទៅរួចទេរវាងខ្ញុំនិងគាត់ កន្លងមកដែលវាកើតឡើងគ្រាន់តែជាអារម្មឆ្កួតៗ តែប៉ុណ្ណោះ ។
សំណាង :: ដារ៉ុងបន្ទាប់ពីរញ្ញាំហើយ
យើងចង់ពឹងឯងបានទេ??បងសំណាងបាននិយាយទៅបងដារ៉ុង
ដារ៉ុង :: ពឹងអី
សំណាង :: ញ្ញាំហើយខ្ញុំពឹងឯងអោយជូនជីវ័ន្តទៅផ្ទះមុន ចាំគ្នាជិៈឡានទៅជាមួយវ៉ាន់ណេតក៏បាន ព្រោះគ្នាចង់ដើរលេងជាមួយវ៉ានណេតបន្តទៀត (ខ្ញុំគ្រាន់តែលឺប៉ុណ្ណឹងខ្ញុំទើបតែដឹងថាខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលគាតមិនដែលចាប់អារម្មឡើយ ហើយគាត់ក៏មិនដែលប្រច័ណ្ឌខ្ញុំនឹងដារ៉ុងដែរ បើចឹងគាត់មិនពឹងអោយ
បងដារ៉ុងជូនខ្ញុំទៅផ្ទះទេ ប្រៀបបានផ្ញើសាច់នៅមាត់ខ្លា ក្នុងចិត្តខ្ញុំពេលនឹងរកនិយាយអីក៏មិនកើតដែរ )
ដារ៉ុង :: បានតើ
ជីវ័ន្ត :: មិនអីទេខ្ញុំជិៈតុកៗទៅបាន
កំរំខានបងដារ៉ុង(ការពិតទៅខ្ញុំមិនចង់ទៅកាច់នណា យកនណាមកបញ្ឈឺទេ បេះដូងខ្ញុំពេលនេះវាដូចគេយកទៅទាត់លេង ត្រឡប់ត្រឡិនពេញនឹង
ដារ៉ុង :: មិនអីទេបងជូនទៅបានតើអាប្អូន
ជីវ័ន្ត :: ខ្ញុំឆ្អែតហើយ ចឹងខ្ញុំសំទៅចាំនៅឡានមុន (ខ្ញុំគ្មានអារម្មនិងអ្វីទាំងអស់ក្នុងពេលនឹង គ្រាន់តែនិយាយខ្ញុំក៏ក្រោកដើរចេញពីរកន្លែងញ្ញាំអីទៅរកកន្លែងចតឡាន ព្រោះកាលដែលមកញ្ញាំអីនិងយើងជិៈឡានបងដារ៉ុងមក។ មុខខ្ញុំពេលនិង ពោរពេញទៅដោយចំហាយក្តៅ មុខឡើងក្រហមងាំង ចំណែកឯបងដារ៉ុងក៏ក្រោកដើរតាមក្រោយខ្ញុំតែដោយសារកន្លែងយើងញ្ញាំនៅជានទីបី ខ្ពស់គួសមដែរ។
ខ្ញុំដើរលឿនៗសម្តៅទៅរកឡាន ពេលដល់ឡាន បងដារ៉ុងក៏មកដល់ដែលព្រោះគាត់ដើរតាមក្រោយខ្ញុំរហូត តែខ្ញុំមិនដឹងទេ ហើយគាត់ក៏ហៅខ្ញុំឡើងឡានហើយ និងចេញឡានពីរកន្លែងដែផ្ញើរ
ដារ៉ុង :: ចង់ញ្ញាំអីទេ
ជីវ័ន្ត :: ទើបតែមកពីញ្ញាំមិញនិង តែការពិតទៅបងដារ៉ុងដឹងថាខ្ញុំមិនបានញ្ញាំទេហើយគាត់ក៏ដឹងដែលថាទំនាក់ទំនងខ្ញុំជាមួយបងសំណាងស៊ីជម្រៅប៉ុណ្ណា
សំណាង :: កំប្រឹងលាក់អីណា
ជីវ័ន្ត ::លាក់អ្វី??ខ្ញុំសួទៅគាត់ទាំងឆ្ងល់
ដារ៉ុង :: រវាងសំណាងនិងប្អូន លាក់នណាលាក់បានតែលាក់បងមិនអាចបានទេ
ជីវ័ន្ត ::បាទខ្ញុំមិនដែលលាក់ឯណាគឺរវាងថៅកែនិងកូនចៅ
ដារ៉ុង :: បាទ..ស្រេចលើប្អូនទេ តែទឹកភ្នែកមិនបាច់ទប់ទេ(គាត់និយាយមកខ្ញុំដូចដឹងថាខ្ញុំចង់យំចឹង)ហើយមិញនិង ប្អូនមិនទាន់បានញ្ញាំអីផង ប្អូនថាឆ្អែត ធ្អែតចិត្តមែន
ជីវ័ន្ត :: ខ្ញុំមិនឃ្លាន
ដារ៉ុង :: អូនមិនឃ្លាន តែពោះអូនឃ្លាន ញ្ញាំអីសិន
បានទៅផ្ទះ +បងដារ៉ុងក៏ឈប់ឡាន ដើម្បីអោយខ្ញុំញ្ញាំអីនៅតាមផ្លូវសិន
ខ្ញុំក៏ញ្ញាំ ទោះបីលេបមិនចូលក៏ប្រឹងលេបដែល ព្រោះអង្គុយចាំរហូតនឹង បន្ទាប់ពីរញ្ញាំហើយ ខ្ញុំនិងគាត់ក៏បន្តដំ
ណើរទៅផ្ទះបន្តទៀត
នៅតាមផ្លូវខ្ញុំបានភ្លេចរឿងខូចចិត្តខ្លះៗហើយនិយាយលេងជាមួយបងដារ៉ុងសើចពេញឡាននិង។ពេលមកដល់ផ្ទះខ្ញុំក៏លាបងដារ៉ុងតែមិនបានអោយគាត់ចូលលេងទេ ហើយក៏បើកទៅបាត់ តែពេលខ្ញុំមកបើកទ្វាផ្ទះ គឺចម្លែកថាផ្ទះមិនបានចាក់សោរចឹង ខ្ញុំគិតថាប្រហែលលោកពូគាត់មក។
បើបងសំណាង គាត់រវល់ដើរលេងជាមួយសង្សារគាត់ហើយ តែភ្លើងក្នុងផ្ទះអត់មានបើកទេគ្រាន់តែមានពន្លឺគោមតាមរបងភ្លឺតិចនិង ខ្ញុំអារម្មថាខ្លាចនិងភ័យដែរ ព្រោះមិនដឹងជាចោរឬអី ខ្ញុំក៏បើកទ្វានិងដើរចូលទៅក្នុងផ្ទះស្រាប់តែលឺសម្លេងបងសំណាស្រែកហៅខ្ញុំ
+
ទើបមកពីរណាថ្មើនិងហើយបានមកដល់ផ្ទះ គ្រាន់តែខ្ញុំឈប់ញ្ញាំបាយបន្តិចសោះ មិចគាត់មកដល់ផ្ទះមុនបាត់ឬមួយគាត់ មិនបាននាំវ៉ានណេតដើរលេងទេ??
ហើយខ្ញុំមិនដឹងជាឆ្លើយទៅគាត់បែបណាទេ បើប្រាប់ថាញ្ញាំបាយប្រាកដជាគាត់មិនជឿថាខ្ញុំយកលេស
*
គឺខ្ញុំៗៗៗៗខ្ញុំឆ្លើយទៅគាត់មិនចង់ចេញ
+
គិតពាក្យយកលេសមិនចេញមែន?
(
គាត់បានថាអោយខ្ញុំ)ស្គាល់គេមិនប៉ុន្មានផងអូនហ៊ានធ្វើចឹងផងឬអូនជាមនុស្សបែបនឹង គាត់ចង់និយាយថាខ្ញុំជាមនុស្សដែលដេកជាមួយមនុស្សមិនរើសមុខទេដឹង??
*
ស្រេចលើបងគិតចុះ ខ្ញុំជាមនុស្សបែបណាខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំបាននិយាយទៅគាត់ទាំងទឹកមុខញញឹមគ្មានជាតិ បងគិតថាខ្ញុំជាមនុស្សបែបនិងមែន មែនខ្ញុំជាមនុស្សបែបនិងបងមិនដឹងទេខ្ញុំជាមនុស្សចឹង ឥលូវបងដឹងពីរធាតុពិតខ្ញុំនៅ ខ្ញុំនិយាយទៅគាត់ទាំងខឹង ហើយខ្ញុំបន្តនិយាយទៅគាត់ ចុះបងស្គាល់ខ្លួនឯងនៅថាជាមនុស្សបែបណា ???
+
ចឹងកន្លងមកខ្ញុំគិតខុសគិតថាអូនជាមនុស្សដែល…..មកដល់កន្លែងនេះហើយគាត់ក៏ឈប់និយាយបន្តិច
*
ឥលូវបងដឹងហើយគួរខ្ពើមខ្ញុំចុះ ពេលនិងខ្ញុំនិយាយទៅគាត់ទាំងទឹកភ្នែកដែលហូមកម៉ាត់ៗៗៗៗបងគិតតែពីរអារម្មខ្លួនឯងបងចង់ធ្វើអីតាមដែលបងគិត ចុះចិត្តអូន បេះដូងអូនបងមានគិតទេ បងប្រាប់ថាចាំមើលតែបង ឥលូវអូនចាំមើលហើយ បងចង់ធ្វើអ្វី អូនមិនថាមិនមាត់ ដោយសារតែអូនគ្មានសឹទ្ធ ហើយបងមានគិតពីអារម្មអូនអត់ បងដឹងថាអូនពេលនេះវាយ៉ាងមិចអត់ ខ្ញុំនិយាយទៅគាត់ទាំងទឹកភ្នែកហូរទោះបីគាត់មិននិយាយតបអីច្រើនតែកាយ វិការពាក្យពេជ្រដែលគាត់និយាយមកខ្ញុំដឹងច្បាស់ថាគាត់ចង់សម្តៅលើអ្វី ខ្ញុំនិយាយទៅគាត់ទាំងទឹកភ្នែកហូរមកមិនឈប់ ខ្ញុំនៅតែបន្តនិយាយ
*
បងមានគិតទេ បងធ្វើអ្វីល្ងាចមិញ បងធ្វើបែបនិងអូនសប្បាយចិត្តណាស់មែន ពិតមែនអូនសប្បាយចិត្តណាស់ សប្បាយណាស់ពេលបងមានក្តីសុខជាមួយមនុស្សបងស្រលាញ់ ខ្ញុំនិយាយនិងងោកក្បាលបញ្ជាក់ប្រាប់គាត់
សំណាង :: គឺមកពីបង…
ហើយគាត់ដើរមកជិតនិងបម្រុងនិងចាប់ដៃខ្ញុំតែខ្ញុំថយក្រោយបន្តិច
ជីវ័ន្ត :: កំមកប៉ះអូនអី ខ្លួនប្រាណ
អូនស្មោគគ្រោគណាស់ ខ្ញុំនិយាយទៅគាត់ទាំងគ្រវីក្បាល ហើយនិងថយក្រោយស្ទើមួយជំហាន តែគាត់នូវតែព្យាយាម យកខ្ញុំទៅអោបនៅទ្រូងគាត់ ហើយគាត់ព្យាយាមមកសំទោសខ្ញុំតែខ្ញុំមិនទទួលយកទេ
*
កំមកសំទោសមនុស្សដូចអូនអីវាមិនសាក់សមនិងបងទេ ខ្ញុំបានព្យាយាមបេះដៃគាត់ចេញហើយខ្ញុំក៏រត់ទៅក្នុងបន្ទប់សម្រាប់អ្នកបម្រើកេងនិងចាក់គន្លឹះ ខ្ញុំអង្គុយយំម្នាក់ឯងទោះគាត់និយាយអីក៏ខ្ញុំមិនស្ដាប់ដែរ។ខ្ញុំអង្គុយយំរហូតខ្សោះខ្លួនមិនដឹងជាកេងលក់នៅពេលណា ពេលនឹងហើយបានជាខ្ញុំដឹងថាពេលយើងមិនចុះសម្រុងគ្នាជាមួយសង្សាវាពិបាក់ប៉ុណ្ណាដូចអ្នកសរសេរចឹងគាត់ពិបាកណាស់ ព្រោះពេលគាត់និយាយប្រាប់ខ្ញុំម្តងៗៗគាត់តែងតែលាយឡំជាមួយទឹកភ្នែកមកដែរ ពេលនឹងខ្ញុំជួបខ្លួនឯងម្តងគឺវាពិបាក ណាស់់ សំទោសអ្នកសរសេរដែលអោយពិបាកដល់ឯងតែឯងជួយសម្រួលគ្នាផងកំអោយគ្នាឈឺចាប់ដូចឯងអី។
សំស្លេសនិងសំទោសផងរាល់កំហុស

No comments:

Post a Comment