Breaking

Saturday, October 27, 2018

កំណត់ស្នេហ៍ (ភាគ7)

កំណត់ស្នេហ៍
(ភាគ7)
និពន្ធដោយ Ann Vy



****--ខ្ញុំភ្ញាក់មកទាំងអស់កម្លាំង ព្រោះពីរយប់មិញប្រហែលជាបង្ហូរទឹកភ្នែកមកច្រើនពេកបានជាអោយខ្ញុំខ្សោះខ្លួនបែបនេះក្បាលខ្ញុំវិលវល់ៗៗភ្នែកបើកមិនចង់រួច ហើយខ្ញុំក៏មិនចាប់អារម្មថាខ្ញុំកេងកន្លែងណាដែរ តែបន្ទាប់ពីរខ្ញុំភ្ញាក់និងញីភ្នែកពត់ខ្លួន មានអារម្មស្រឡះខ្លួនបន្តិចហើយ ខ្ញុំក៏ឃើញក្រដាស់តូចមួយសរសេរបិទនៅក្បាលគ្រែ ក្នុងសំបុត្របានសរសេរ
(((ភ្ញាក់ហើយអូនសម្លាញ់ អាហារពេលព្រឹកបងរៀបទុកអោយខាងក្រោមញ្ញាំអោយអស់ណា )))ពេលនេះទើបខ្ញុំភ្ញាក់ខ្លួនថា ខ្ញុំមិនមែននៅក្នុងបន្ទប់ដែលខ្ញុំចូលពីរយប់មិញទេ ហើយមិចបានជាខ្ញុំមកនៅក្នុងបន្ទប់បងសំណាងបានយ៉ាងដូចម្តេចទៅ??ប្រហែលពេលដែលខ្ញុំកេងលក់គាត់ទៅបីខ្ញុំយកមកបន្ទប់គាត់ហើយ ហើយខ្ញុំក៏មិនយល់បងសំណាងដែរហេតុអីមុខខ្ញុំធ្វើល្អដាក់ខ្ញុំនឹងមុខនាងវ៉ាណេតធ្វើល្អនិងវ៉ាណេត??ហើយខ្ញុំក៏មិនយល់ដែលក្នុងពេលនេះនណាជាអ្នកបម្រើអោយប្រាកដទៅ??
ខ្ញុំក៏ឈប់គិតទៀត ហើយខ្ញុំក្រោកទៅងូតទឹក ស្លៀកពាក់ខោអាវហើយចុះទៅញ្ញាំម្ហូបដែលបងសំណាងរៀបចំទុកអោយ ខ្ញុំមិនចម្លែកទេ ដែលបងសំណាងចេះចំអិនម្ហូបនោះ ព្រោះនៅបារាំងគាត់នៅម្នាក់ឯងចឹងហើយការធ្វើម្ហូបសម្រាប់ញ្ញាំជារឿងធម្មតាសម្រាប់គាត់ទៅហើយ។បន្ទាប់ពីញ្ញាំហើយខ្ញុំក៏ធ្វើការងាររបស់ខ្ញុំតាមទម្លាប់ ។ពេលវេលាពិតជាលឿនណាស់ មិនបានប៉ុន្មានផងក៏ល្ងាចបាត់ហើយ ហើយក៏ជាពេលបងសំណាង មកពីរធ្វើការងារវិញដែរ ។ការងារនៅក្នុងផ្ទះគឺខ្ញុំរៀបចំរួចហើយ ព្រមទាំងអាហារពេលល្ងាច។ខ្ញុំកំពុងតែធ្វើកិច្ចការបង្ហើយតិចតួចនៅក្នុងផ្ទះ ពេលនោះឡានបងសំណាងក៏មកដល់ ខ្ញុំក៏បានទៅបើកទ្វារបងផ្ទះអោយគាត់ បន្ទាប់ពីរគាត់ចុះពីរលើឡានមកហើយ ។
សំណាង :: អគុណ គាត់និយាយមកខ្ញុំព្រមទាំងញញិមយ៉ាងស្អាតដាក់ខ្ញុំ
ជីវ័ន្ត :: បាទ ខ្ញុំក៏លូកដៃបម្រុងនិងជួយយួរកាតាបគាត
សំណាង :: មិនអីទេបងកាន់ខ្លួនឯងបាន គាត់និយាយហើយគាត់ក៏ឡើងទៅលើផ្ទះបាត់មួយសន្ទុះក្រោយមក ខ្ញុំក៏ឃើញឡានចម្លែងមកមួយទៀតខ្ញុំក៏រត់ទៅមើល មិនខុសទេខ្ញុំមិនស្គាល់ឡានតែខ្ញុំ ស្គាល់ម្ចាស់ឡានច្បាស់ណាស់ គឺវ៉ានណេត ខ្ញុំក៏បើកទ្វាអោយចូល
វ៉ានណេត :: បងសំណាងនៅទេ??និយាយមកខ្ញុំយ៉ាងសោះកក្រោះ
ជីវ័ន្ត :: បាទ..គាត់មកពីរធ្វើការមិញ
និងឡើងទៅលើបាត់ហើយ អ្នកនាងអញ្ជើញចូលទៅអង្គុយសិនទៅ ចាំខ្ញុំទៅហៅគាត់ នាងនោះក៏ដើរទៅមិនមាត់អីតបនិងខ្ញុំឡើយ បន្ទាប់មកខ្ញុំក៏ទៅហៅបងសំណាង
ជីវ័ន្ត ::តុកៗៗៗខ្ញុំបានគោះទ្វា
សំណាង :: ជីវ័ន្តមានការអីមិចមិនចូលមកបងមានដាក់គន្លឺះឯណា
ជីវ័ន្ត :: អ្នកនាងវ៉ានណេត មករក
សំណាង :: វ៉ានណេត ..???
គាត់សួបញ្ជាក់ខ្ញុំ
ជីវ័ន្ត :: បាទ
សំណាង :: ចឹងអោយគេចាំបងសិនទៅបងរៀបចំខ្លួនបន្តិចសិន
ខ្ញុំក៏ចុះទៅវិញ ហើយប្រាប់អោយនាងវ៉ានណេតចាំបងសំណាង បន្ទាប់មកខ្ញុំក៏ទៅយកទឹកអោយនាងនោះផឹក
វ៉ានណេត :: តើឯងមានអីល្អទៅ?បាន
ជាបងសំណាងដូចជាខ្វល់និងឯងម្លេស??
ជីវ័ន្ត :: មេតែងតែបារម្មកូនចៅចឹងហើយ ឬមួយអ្នកនាងមិនចេះស្រលាញ់កូនចៅរបស់អ្នកនាងទេ
វ៉ាន់ណេត :: តែនេះមិនមែន មេនិងកូនចៅទេ
ជីវ័ន្ត :: ខ្ញុំមិនដឹងថាអ្នកនាងគិតបែបណាទេ
វ៉ាន់ណេត :: ឯងកំចង់តោងបងសំណាងអោយសោះគ្មានផ្លូវទេ
ជីវ័ន្ត :: ខិខិខិ មិនសំស្រីស្អាតដូចអ្នកនាងមកបារម្មខ្ញុំនិងបងសំណាងសោះ
វ៉ានណេត :: យើងប្រាប់ហាមប៉ះបងសំណាង
ជីវ័ន្ត :: អ្នកនាងគួតែគិតមើលទៅថាអ្នកនាងគួធ្វើបែបណា ខ្ញុំមិនមែនមនុស្សចរឹកដូចអ្នកនាងតាមចាប់ប្រុសទេ
វ៉ាណេត :: ឯងចង់ថាអោយនណា ចង់ថាអោយយើងតាមចាប់ប្រុសមែន?
ជីវ័ន្ត :: ខ្ញុំនិយាយជាមួយអ្នកនាងបើអ្នកនាងមិនមែនដូចខ្ញុំនិយាយទេកំយកខ្លួនដាក់អី
ប៉ាច់…….ត្រូវមួយកំផ្លៀងនាងនិងបាត់
វ៉ាន់ណេត :: មិនចេះប្រន្មានខ្លួនសោះត្រឹមតែកញ្ជះគេសោះ
ជីវ័ន្ត :: ត្រឹមតែកញ្ជះគេមិនមានសឹទ្ធតដៃមែន??
ឆ្វាចៗៗៗៗៗៗខ្ញុំក៏ជះទឹកដែលកាន់នៅនិងដៃ ជះទៅលើមុខនាងនោះ គ្រាន់តែខ្ញុំជះទឹកទៅលើនាងនោះហើយ ដៃខ្ញុំមិនទាន់និងដាក់ចុះផុតផង ត្រូវបងសំណាងចាប់ខ្ញុំក្រវៀស ធ្វើអោយកែវដែលនៅនិងដៃខ្ញុំបានខ្ទៀតទៅត្រូវនិងជញ្ជាំង បែកខ្ចាយ
សំណាង :: វាយ៉ាងមិចនិងបានចាំបាច់ប្រើដៃប្រើជើងហាស
ជីវ័ន្ត :: គឺ….ខ្ញុំឆ្លើយមិនទាននិងចប់
ផងត្រូវបាននាងនោះឡើងលំអួយ និយាយកាត់
វ៉ានណេត :: គឺគ្រាន់តែរឿងយល់ច្រលំ
បន្តិចសោះតែមិននឹកស្មានថាជីវ័ន្តគេខឹងដល់ថ្នាក់នុង នាងនោះនិយាយប្រាប់បងសំណាងមើលតែខ្ញុំនិងអ្នកបង្ករឿងមុនចឹង
សំណាង :: ឥលូវឯងហានណាស់ន៎យ៉ាងមិចឯងនិងជាស្អីបានធ្វើដល់ថ្នាក់និងហាសទើបតែថ្ងៃនេះទេដែលខ្ញុំលឺបងសំណាងហ៊ាននិយាយពាក្យបែបនិងដាក់ខ្ញុំ
..ឬមួយឯងភ្លេចថាខ្លួនឯងជាស្អីហើយ..
ការពិតខ្ញុំមិនដែលភ្លេចសោះថាខ្ញុំជាអ្វីនោះ
ជីវ័ន្ត :: ខ្ញុំសំទោសអ្នកនាងចុះ
..ខ្ញុំមិនចង់ដេញដោលច្រើនព្រោះ
យ៉ាងណាយើងត្រឹមតែជាកញ្ជះគេ..ពាក្យសំទោសរបស់ខ្ញុំ ពេលនេះមិនមែនខ្ញុំចុះចាញ់និងនាង
នោះទេ តែអ្នកដែលមិនដែលស្ដាប់ហេតុផលនោះនិងស្ដាយក្រោយនៅថ្ងៃណាមួយ….
សំណាង :: បានហើយឯងទៅធ្វើការងារ
របស់ឯងទៅយើងមិនចង់ឃើញមុខឯងទេ។
ខ្ញុំទើបតែដឹងចរឹកពិតរបស់បងសំណាងថ្ងៃនេះថាគាត់ជាមនុស្សបែបនិងសោះ ពេលនេះខ្ញុំមិនមាត់អីសោះតែក្នុងចិត្តខ្ញុំចង់ផ្ទុះហើយ មុខខ្ញុំឡើងក្រហម មួយក្រហមខឹងចង់យំដែលត្រូវគេស្តីអោយបែបនិង ទីពីរ ក្រហមព្រោះត្រូវនាងនិងដាក់មួយកំផ្លៀង
…..ខ្ញុំក៏ដើរទៅយកអ្វីមកប្រមូលអំបែងកែវដែលបែក ឯបងសំណាងក៏នាំនាងនោះទៅអង្គុយកន្លែងទទួលភ្ញៀវបាត់ខ្ញុំមិនដឹងថាគេនិយាយអីទេ ឯខ្ញុំបានត្រឹមតែសម្រក់ទឹកភ្នែកឆ្អែតនិងសម្តីគេស្ដីអោយ ខ្ញុំចង់តែរត់ចេញពីរផ្ទះនេះយប់និងតើណាមួយ កំអោយដោយសារខ្ញុំធ្វើអោយរញ៉េរញ៉ៃផ្ទះគេ មានតែទ្រាំទៅ ហេតុអីបានជាខ្ញុំមកជួបរឿងបែបនិងខ្ញុំហត់ណាស់ ហើយការពិតទៅខ្ញុំទើបតែដឹងថាខ្លួនឯងត្រឹមកញ្ជះគេសោះ អ្វីទើបតែដឹងថ្ងៃនេះ គ្រប់ពាក្យសម្តីរដែលខ្ញុំបានលឺហើយទើបតែដឹងថាបងសំណាងជាមនុស្សបែបណា។ខ្ញុំគិតតែអង្គុយស្រងូតស្រងាត់ម្នាក់ឯង លាយឡំនិងទឹកភ្នែក យូៗហូមកបន្តិចយូៗហូមកបន្តិច
សំណាង :: ឆាប់មកតាមខ្ញុំ..
គាត់បានចាប់ដៃខ្ញុំយ៉ាងណែនហើយអូសខ្ញុំទៅបន្ទប់គាត់ ឯខ្ញុំបានត្រឹម តែស្រែកតាមក្រោយអោយគាត់លែង តែគាត់មិនបានលែងទេ ហើយចាប់ខ្ញុំរហូតដល់បន្ទប់គាត់
ហើយគ្រវាត់ ខ្ញុំទៅលើគ្រែគាត់
សំណាង :: បងពិតជាអស់សង្ឃឹមនិងឯងណាស់((….គាត់នៅតែបន្តហៅខ្ញុំឯងទៀត……))យ៉ាងមិចបានយើងស្រលាញ់បន្តិច ចង់ដំកើងឬកមែន ចង់ភ្លេចកំណើតមែន??
ជីវ័ន្ត :: ខ្ញុំមិនដែលចង់ដំកើងឬកឬអាងនណាស្រលាញ់ឡើយ កំណើតខ្ញុំៗដឹងច្បាសណាស់មិនបាច់លោកមកបញ្ជាក់ទេ
សំណាង :: ឯងដឹងអត់ថាល្ងាចមិញ
ឯងបានធ្វើស្អី យើងឃើញផ្ទាល់ភ្នែក((គាត់និយាយមកខ្ញុំនិងសម្លឹងភ្នែកខ្ញុំយ៉ាងមុត ធ្វើដូចខ្ញុំនឹងខុសខ្លាំងណាស់ចឹង ថាទៅនណាក៏ខឹងដែល បើឃើញយើងជះទឹកដាក់គេចឹងនោះ )
ជីវ័ន្ត :: បងបានឃើញផ្ទាល់ភ្នែកមែន ចុះកន្លែងបងមិនឃើញវិញ??
ហើយខ្ញុំក៏បានទទួលស្គាល់ថាខ្ញុំខុសហើយតើប៉ុណ្ណឹងមិនគ្រាន់មែន ???ចង់អោយខ្ញុំលត់ជង្គងសំទោសនាងនិងមែន???
ខ្ញុំនិយាយទៅគាត់ទឹកភ្នែកហូរមកអត់ឈប់សោះ
សំណាង :: យើងមិនចង់បាន ព្រោះ
វាគ្មានប្រយោជតែយើងគ្រាន់តែប្រាប់ឯងអោយស្គាល់ ថាឯងមកនៅផ្ទះនេះក្នុងនាមជាអ្វី ព្រោះកំអោយមានថ្ងៃ
ក្រោយទៀត ដឹងទេយើងអស់ជំនឿនិងឯងណាស់
ជីវ័ន្ត :: អគុណដែលលោកបានស្គាល់
ខ្ញុំនៅពេលនេះ ហើយអស់ជំនឿនិងខ្ញុំពេលនេះ ហើយសូមលោកទុកចិត្តចុះ វាគ្មានថ្ងៃក្រោយទេ((ខ្ញុំនិយាយហើយក៏ក្រោកដើរទៅ តែដើរមិនទាន់
ផុតផងត្រូវបងសំណាងចាប់ទាញដៃខ្ញុំមកវិញ))
សំណាង :: ហេតុអីបានជាមុខក្រហមខ្លាំងម្លេសហើយហើមទៀត?
((ថាទៅនណាក៏ឃើញដែល ព្រោះស្នាមម្រាមដៃឃើញទាំងអស់និង))ឬមួយ??
ជីវ័ន្ត :: កំខ្វល់ពីរខ្ញុំបានទេ
សំណាង :: អូនឈឺណាស់មែនទេ
ជីវ័ន្ត :: ខឹខឹខឹ….លោកសួរខ្លួនឯងសិន
ទៅថាលោកឈឺទេ?? សម្រាប់កញ្ជះដូចខ្ញុំប៉ុនណ្ណឹងវា
មិនងាប់ទេ
សំណាង :: បងដឹងថាអូនឈឺខ្លាំង
ហើយ ព្រោះវាហើមខ្លាំងណាស់((គាត់និយាយមកខ្ញុំមិនខ្វល់ថាខ្ញុំកំពុងនិយាយអ្វីទៅគាត់ទេ
ជីវ័ន្ត :: លែងខ្ញុំទៅខ្ញុំចង់នៅម្នាក់ឯង
សំណាង :: អូនចង់ទៅណារកអីស្អំសិនទៅ
ជីវ័ន្ត :: លោកគិតថាវាឈឺមែន តែសម្រាប់ខ្ញុំវាស្រាលណាស់ប៉ុណ្ណឹង? (ខ្ញុំនិយាយទៅគាត់និងញញឹមយ៉ាងមាំទៅគាត់))
សំណាង :: ក្មេងល្ងង់ប៉ុណ្ណឹងហើយមកលេងសើចទៀត
ជីវ័ន្ត :: ប៉ុណ្ណឹងគិតថាខ្ញុំលេងសើចមែន??លែងខ្ញុំចុះកំមកដេញដោលរឿងមិនបានការច្រើនអី ហើយឋានៈ
លោកមិនសមមកខ្វល់និងកញ្ជះបែបនិងទេ
បងសំណាងក៏ទាញខ្ញុំទៅអោបទាំងដែលទឹកភ្នែកខ្ញុំហូរមិនឈប់សោះ
សំណាង :: នៅជាមួយបងសិនបានទេ??អោយបងនិយាយអ្វី់ដែលចង់និយាយសិនបានទេ??
ជីវ័ន្ត :: ពាក្យសំទោសនិងមែន ??
ខ្ញុំមិនចង់បានទេព្រោះខ្ញុំយកទៅនាំតែធ្ងន់ខ្លួនខ្ញុំធុញនិងពាក្យសំទោសណាស់
សំណាង :: ដូចអូននិយាយមែនបង
បានឃើញអ្វីដែលបងឃើញ តែបងមិនបានឃើញអ្វីដែលបងមិនបានឃើញ
ជីវ័ន្ត :: ខ្ញុំមិនចង់លឺអ្វីដែលលោកនិយាយនៅពេលនេះ លែងខ្ញុំទៅបានទេ??
សំណាង :: បងមិនលែងទេ អូនចង់ទៅចោលបងមែន??
ជីវ័ន្ត :: អូនទៅចោលបងមែន??
ខ្ញុំបានសួបញ្ជាក់គាត់ ព្រោះវាគួអោយអស់សំណើច
សំណាង :: អូនមិនចង់ស្ដាប់បងនិយាយ អូនអោយបងលែង ចឹងអូននៅស្ដាប់បេះដូងបងនិយាយពេលនេះបានទេ???
ជីវ័ន្ត :: លោកគិតថាធ្វើបែបនិងមានប្រយោជមែន??លោកគិតថាធ្វើបែបនិងវានិងធ្វើអោយខ្ញុំភ្លេចពាក្យដែល
មើលងាយមិញនិងមែន???
មែនលោកជាចៅហ្វាយចង់ធ្វើអ្វីក៏ត្រូវ ដោយកញ្ជះដូចខ្ញុំគ្មានពាក្យតវ៉ាបន្តិចសោះ
សំណាង :: បងដឹងថាបងជាមនុស្សគ្មានហេតុផល ចឹងហើយបងមិនចង់និយាយអីទេបងចង់នៅក្បែរនិងអោប
អូនបែបនេះ
ជីវ័ន្ត :: លែងខ្ញុំហើយគិតថារឿងកន្លងមកដែលកើតឡើងចំពោះយើងពីរនាក់ជាយល់សប្តិដ៏ចង្រៃចុះ
សំណាង :: មិនមែនទេវាមិនមែនជាយលសប្តិទេតែវាជាក្តីស្រលាញ់ដែលយើងផ្តល់អោយគ្នាបងមិនអាចបាត់បង់អូនទេ
ជីវ័ន្ត :: បងមិនអាចបាត់បងអូន តែបងក៏មិនអាចបាត់បង់គេ ចឹងកំប្រឹងអីយ៉ាងណារវាងយើងមិនអាចទៅរួចទេ
សំណាង :: បងៗៗៗៗ
ជីវ័ន្ត :: កំប្រឹងឆ្លើយអី នៅក្បែរគេបងល្អដាក់គេ នៅក្បែរអូនបងល្អដាក់អូន ប្រាប់ថាអោយចាំមើលបងតែពេលនេះអូនមិនចាំមើលទេគឺអូននិងដើរចេញ ព្រោះអូនមិនចង់ឈឺទេណា((ពេលនោះខ្ញុំក៏បោះដៃគាត់ហើយក៏បើកទ្វាចេញទៅដោយមិនងាកក្រោយឡើយការ)
++នណាវាយតម្លៃតាមតែអ្វីដែលមើលឃើញ តែមិនគិតពីរកន្លែងមើលមិនឃើញខ្លះ?
នៅក្នុងបន្ទប់ដែលពោរពេញទៅដោយភាពស្ងៀមស្ងាត់ តែលឺតែសម្លេងយំរបស់ខ្ញុំដែលចេញសម្លេងមក
ក្សឺតក្សតៗៗ អ្វីពេលនេះវាងងឹតសូន្យឈឹងសម្រាប់ខ្ញុំ មនុស្សដែលគិតថា
គេល្អចំពោះខ្ញុំ ពេលខ្ញុំយំគេតែងតែលួងលោមអោយខ្ញុំបាត់យំ ប៉ុន្តែមនុស្សនិងហើយដែលធ្វើអោយ
ខ្ញុំសម្រាក់ទឹកភ្នែកខ្លាំងបំផុត ពេលនេះ ទើបខ្ញុំទទួលស្គាល់ថាស្នេហាវាឈឺខ្លាំងណាស់ សូម្បីតែដង្ហើមរបស់ខ្ញុំក៏ដកមិនចង់កើតដែរ ទ្រូងរបស់ខ្ញុំតឹង កម្លាំងខ្ញុំខ្សោយ ក្នុងចិត្តរញ៉េរញ៉ៃគិតអីក៏មិនកើតមិនចេញ កាន់តែគិតកាន់តែឈឺចាប់ តែចង់ហាមចិត្តមិនអោយគិតហាមមិនបាន។ខ្ញុំពិតជាល្ងង់ខ្លាំងណាស់ មិនចេះប្រន្មានខ្លួន ដូចដែលគេថា អោយយើងនៅផ្ទះនេះក្នុងនាមជាអ្វី?
តែខ្ញុំគិតថាយប់នេះប្រហែលជាយប់ចុងក្រោយហើយសម្រាប់ទឹកភ្នែកខ្ញុំដែលហូរមក ចាប់ពីរនេះទៅខ្ញុំមិន
បណ្តោយអោយគេមកថាខ្ញុំជាមនុស្សភ្លេចកំណើតទៀតដែរ។ថ្ងៃស្អែកជាថ្ងៃដែលខ្ញុំរឹងមាំទោះបីខ្ញុំ
ស្រលាញ់គេប៉ុណ្ណាក៏ដោយខ្ញុំមិនអោយចិត្តខ្ញុំទន់ជ្រាយតាមក្តីស្រលាញ់ឡើយ ខ្ញុំត្រូវតែរឹងមាំ តែបើគេ
ស្រលាញ់យើងមែន គេនឹងដឹងខ្លួនគេហើយថាធ្វើយ៉ាងមិច រឿងនិងអាស្រ័យលើខ្លួនគេ តែខ្ញុំមិនចាំមើលទេ ព្រោះវាឈឺ គេមិនមែនខ្លួនយើង គេអោយយើងចាំមើល
គេអ្នកធ្វើដោយយើងគ្មានសឹទ្ធអីសោះចឹង។
ពេលវេលាវាលឿនណាស់វាមិននៅចាំខ្ញុំសោះពីរមួយថ្ងៃទៅមួយថ្ងៃវាចេះតែទៅមុខរហូត ខ្ញុំនិងបងសំណាងទោះនៅក្នុងផ្ទះជាមួយគ្នាក៏ដោយឥលូវទំនាក់ទំនងខ្ញុំនិងគាត់វារាងឆ្ងាយបន្តិច ខ្ញុំព្យាយាមគេចពីរគាត់មិនចង់និយាយអ្វីជាមួយគាត់ឡើយ ទោះនៅក្នុងឡានជាមួយគ្នាក៏ដោយបើគាត់សួខ្ញុំនិងឆ្លើយ បើគាត់មិននិយាយក៏ខ្ញុំមិននិយាយដែរ។
សំណាង :: ជីវ័ន្តនៅខឹងនិងបងទៀតមែន
ជីវ័ន្ត :: ខឹងរឿងអ្វីទៅ??ខ្ញុំសួទៅគាត់វិញ
សំណាង :: អូនមិនមាត់រកបងបួនប្រាំថ្ងៃហើយណា
ជីវ័ន្ត :: បាទខ្ញុំមិនដឹងនិយាយអីផង ព្រោះគ្មានអ្វីត្រូវនិយាយ
សំណាង :: អូនកំធ្វើបែបនិងដាក់បងបានទេ
ជីវ័ន្ត :: ពេលណាទៅបានលោកឈប់ប្រើពាក្យ “អូនកំធ្វើបែបនិងដាក់បងបានទេ” មកខ្ញុំទៅពាក្យនិងគួតែខ្ញុំអ្នក
និយាយបានត្រូវ
សំណាង :: យើងដូចដើមបានទេ
ជីវ័ន្ត :: ឥលូវដូចដើមហើយតើ លោកជាម្ចាស់ផ្ទះដដែល ឯខ្ញុំជាអ្នកបម្រើដដែល អត់មានប្រែប្រួលឯណា លោកគិតថាខ្ញុំភ្លេចកំណើតមែន??ខ្ញុំនិយាយទៅគាត់យ៉ាងមាំទោះសម្តីខ្ញុំចេញមកឈ្លើយបន្តិចមែនតែខ្ញុំមិន
ចង់អោយនណាមកជាន់ឈ្លីខ្ញុំទៀតដែរ។
សំណាង :: បងចង់បានអូនពីរមុនមក
វិញជាមនុស្សដែលនិយាយថាស្រលាញ់បង ហើយជាមនុស្សដែលរុះរាយគ្រប់ពេល
ជីវ័ន្ត :: ខ្ញុំគិតថាមិនអាចទេព្រោះខ្ញុំពីរមុនវាមិននៅរស់ទៀតទេ ព្រោះម្នាក់នោះវាបានភ្លេចកំណើត បានគេស្រលាញ់បន្តិចចង់ដំកើងឬក ចឹងវានៅធ្វើអីទៀត((ខ្ញុំនិយាយទៅគាត់ទាំងទឹកភ្នែកចង់ស្រក់មកបាត់ហើយ តែខ្ញុំខំទប់មិនចង់អោយគេឃើញភាពទន់ខ្សោយរបស់ខ្ញុំឡើយ))
សំណាង :: តើអោយបងធ្វើបែបណាទើបអូនព្រមលើកលែងទោសអោយបង
ជីវ័ន្ត :: ព្យាយាមនៅអោយឆ្ងាយពីរខ្ញុំ កំគិតពីរខ្ញុំ ទុកថាខ្ញុំមិនមាននៅក្នុងចិត្តលោកចុះ
សំណាង :: បងធ្វើមិនបានទេ អោយបងធ្វើប្រងើយកន្តើយ អោយបងដកចិត្តអូនចេញពីរបេះដូងបងបែបណាទៅ
ធ្វើបែបនិងដូចសម្លាប់បងទាំងរស់ចឹង
ជីវ័ន្ត :: ធ្វើដូចដែលលោកមិនខ្វល់ពីរខ្ញុំហើយក៏ដើរចេញពីរខ្ញុំ នៅពេលដែលខ្ញុំជះទឹកដាក់អ្នកនាងវ៉ាន់ណេតរបស់លោកទៅ ហើយធ្វើដូចដែលលោកអោយខ្ញុំមកផ្ទះតែពីរនាក់បងដារ៉ុងដោយមិនយល់ពីរអារម្មខ្ញុំពេលនឹងទៅ ហើយធ្វើដូចដែលលោកស្ដីអោយខ្ញុំជាមនុស្សបែបណាដែលមកផ្ទះយឺតទៅ ពេលមុនលោកធ្វើបានហើយតើ ((ពេលនិងទឹកភ្នែកខ្ញុំមិនអាចទប់បានទេវាបានស្រក់មកបាត់ហើយ))ហើយលោកគិតថាដូចសម្លាប់លោកទាំងរស់មែន ចុះលោកមានគិតដល់ខ្ញុំទេ? ចុះអារម្មខ្ញុំពេលដែលគេស្ដីអោយមើលងាយមើលថោក ហើយបិទភ្នែកសំទោសគេទាំងដែលគេមកបង្ករឿងមុននោះវាមានអារម្មបែបណាទេ???
សំណាង :: បងដឹងបងពិតជាល្ងង់ខ្លាំងណាស់ ដែលបងតែងតែខឹងអូនស្ដីអោយអូនទាំងដែលមិនបានស្ដាប់ហេតុផលពីរអូនសោះ តែបងស្រលាញ់អូនណា((គាត់និយាយហើយបម្រុងយកដៃមកចាប់ដៃខ្ញុំតែត្រូវខ្ញុំដកដៃចេញ))
ជីវ័ន្ត :: នៅក្បែខ្ញុំស្រលាញ់ខ្ញុំ នៅក្បែរគេស្រលាញ់គេ និងមែនក្តីស្រលាញ់របស់បងនិង
សំណាង :: ទុកពេលអោយបងបានទេ
ជីវ័ន្ត ::ទុកពេល??ហើយខ្ញុំសើចទៅគាត់ទាំងអស់ចិត្ត)) ពេលណាទៅ ពេលដែលខ្ញុំត្រូវបាត់ពីរលោកមែន
សំណាង :: បងមិនអោយអូនទៅណាទេអូនត្រូវតែនៅជាមួយបងរហូត
ជីវ័ន្ត :: នៅចាំទទួលយកការឈឺចាប់ពីរលោកមែន??
សំណាង :: ទេ
ជីវ័ន្ត :: ខ្លួនលោកមិនដឹងថាខ្លួនលោកត្រូវធ្វើអ្វីផង
សំណាង :: តែបងៗៗៗ
ជីវ័ន្ត :: ខ្ញុំត្រូវការអ្នកណាដែលច្បាស់លាស់និងខ្ញុំ មិនមែននណាដែលនៅក្បែរគេជាសង្សារគេនៅក្បែរខ្ញុំជាសង្សាខ្ញុំនោះ
សំណាង :: អូនចាំបន្តិចបានទេ
ជីវ័ន្ត :: ខ្ញុំមិនអាចធ្វើបានទេ
***::ខ្ញុំដឹងថាវាប្រាកដជាមិនអាចទៅរួចពិតមែនរវាងខ្ញុំនិងគាត់ ព្រោះបងសំណាងផ្ទាល់ក៏មិនដឹងថាខ្លួនឯងត្រូវអ្វីផង ខ្ញុំមិនចង់និយាយអីច្រើន ណាមួយឡានក៏បានមកដល់ផ្ទះដែលហើយ ហើយថ្ងៃនេះលោកពូបូរិនគាត់មកផ្ទះផងខ្ញុំប្រញ្ញាប់រៀបចំម្ហូបអាហារសម្រាប់គាត់ ។ម្នាក់ៗៗនៅក្នុងផ្ទះមិនថាពេលញ្ញាំអារហារពេលល្ងាចពិភាក្សាការងារគឺម្នាក់ៗៗមានសភាពស្ងៀមស្ងាតណាស់ មិនសូវជាអូរអរប៉ុន្មានដែរ ព្រោះបងសំណាងមិនមានមាត់អី ឯខ្ញុំមិននិយាយអីទេ ព្រោះខ្ញុំគ្រាន់តែជាអ្នកបម្រើមានសឹទ្ធអីនិងនិយាយឬបញ្ចេញមតិយោបលបាន ។
លោកបូរិន ::ជីវ័ន្តហត់ទេព្រោះមីងឆយមិននៅការងារផ្ទះច្រើនឬអត់(បន្ទាប់ពីរនិយាយការងារជាមួយបងសំណាងរួចហើយគាត់ក៏មកសួខ្ញុំម្តង))
ជីវ័ន្ត :: មិនអីទេលោកពូព្រោះមិនសូវជាមានអីដែរ ក្មេងៗក៏គ្មាន គិតទៅខ្ញុំដូចជាមិនសូវមានការងារធ្វើវិញ
បូរិន :: ចុះទៅក្រុមហ៊ុនជាមួយសំណាងយ៉ាងមិចហើយ
ជីវ័ន្ត :: ខ្ញុំមិនដឹងជាជួយអីបានទេព្រោះមិនដឹងការងាររបៀបណា ព្រោះបងសំណាងមិនរៀបចំអោយផង ជួយបានតែបងៗអនាម័យទេ។
សំណាង :: បាទ..ព្រោះខ្ញុំឃើញជីវ័ន្តគេមាន
ការងារនៅនឹងផ្ទះច្រើន បានជាខ្ញុំមិនសូវហានប្រើគេ
ជីវ័ន្ត :: ខ្ញុំសូមជំរាបលាលោកពូទៅកេងមុនហើយ
បូរិន :: ទៅចុះការងារហត់ផង
***ខ្ញុំក៏ទៅ នៅតែបងសំណាង និងលោកពូបូរិនដែលនៅនិយាយគ្នា ***
លោកបូរិន ::សំណាងហើយក្មួយមានរឿងអីជាមួយជីវ័ន្តមែន ???
សំណាង :: អត់ទេលោកពូ
បូរិន :: ពូមិនចង់វែងឆ្ងាយទេណា ពូគ្រាន់តែចង់ដឹងអោយច្បាស់
សំណាង :: ដឹងរឿងអីទៅលោកពូ
បូរិន :: រវាងក្មួយនិងជីវ័ន្តពេលខ្លះវាគ្រាន់តែជាអារម្មភ្លេចខ្លួនមួយភ្លេតក៏ថាបាន
សំណាង :: លោកពូដឹងមកពីរណា??
បូរិន :: ក្មួយប្រុសពូក៏ប្រុសស្មានតែពូ
មិនដឹងមែនថារវាងក្មួយទាំងពីរយ៉ាងមិច
សំណាង :: បាទលោកពូ
បូរិន :: ពូមិនថាអីទេតែក្មួយដឹងណា
យ៉ាងណាវាមិនអាចទៅរួចឡើយ រឿងក្តីស្រលាញ់និងពូមិនហាមទេតែស្នេហារបៀបក្មួយនឹងពូ
មិនគាំទ្រឡើយហើយសង្គមក៏គេមិនទទួលស្គាល់ដែរ
សំណាង :: តែក្មួយស្រលាញ់ជីវ័ន្តណាលោកពូ
បូរិន :: ចុះក្មួយវ៉ាន់ណេតក្រែងក្មួយស្រលាញ់គេខ្លាំងដែរមែន
សំណាង :: តែវ៉ានណេតគឺ……
បូរិន :: មកដល់ពេលនេះក្មួយមិនទាន់
បែងចែកដាច់ផង ចឹងហើយបានពូប្រាប់ក្មួយថា
រវាងក្មួយនិងជីវ័ន្ត គ្រាន់តែអារម្មដែលកើតឡើងក្នុងការខ្វះពិចារណាតែប៉ុណ្ណោះ ពូសង្ឃឹមថាក្មួយនិងយល់ហើយពូក៏គិតថាអោយក្មួយរៀបការជាមួយវ៉ានណេតឆាប់ៗៗដែ
សំណាង :: លោកពូតែក្មួយមិនទាន់ចង់រៀបការនៅក្នុងពេលនេះទេ
បូរិន :: នៅក្នុងពេលណា គង់តែក្មួយ
រៀបការដដែល ណាមួយក្មួយស្រលាញ់គ្នាយូហើយ
សំណាង :: ទុកពេលសម្រាប់ក្មួយសិនបានទេ ??
បូរិន :: តាមចិត្តក្មួយចុះ តែរវាងក្មួយនិងជីវ័ន្ត បំភ្លេចវាចោលទៅ កំធ្វើតាមអារម្មឆ្កួត ៗៗអី ហើយពេលណាក្មួយរៀបការហើយក្មួយនិងស្គាល់ក្តីស្រលាញ់ពិតហើយ។
សំណាង :: តែសម្រាប់ក្មួយនិង
ជីវ័ន្តមិនមែនជាអារម្ម ដែលកើតឡើងគ្រាន់តែចង់ដឹង និងសាក់ល្បងទេ តែវាជាបេះដូងណាលោកពូ
បូរិន :: ក្មួយគិតពិចាររណាចុះ រវាងជីវ័ន្ត និង វ៉ាន់ណេត ថាមួយណាជាអារម្មពិតរបស់ក្មួយ
ទី១ ស្នេហាដែលទាក់ទងគ្នាយូហើយៗក៏ជាស្នេហាដែលសង្គមទទួលស្គាល់
ទី2 ស្នេហាដែលជួបគ្នាមិនបានប៉ុណ្ណាហើយជាប្រភេទស្នេហាដែលមនុស្សគេស្អប់ខ្ពើម តើមួយណាដែលក្មួយគិតថាជាក្តីស្រលាញ់ពិត?? ពូសំទៅគេងមុនហើយ
((និយាយរួចលោកបូរិនក៏ដើរទៅបន្ទប់កេងបាត់ទុកអោយសំណាងនៅម្នាក់ឯង ឯសំណាងវិញចង់ទៅជួបជីវ័ន្តដែលតែមិនហានរំខានព្រោះគិតថាជីវ័ន្តកេងលក់បាត់ហើយ ចំណែកខ្ញុំវិញ បន្ទាប់ពីរបានស្ដាប់លឺលោកបូរិននិយាយគ្នាជាមួយបងសំណាងហើយ
ខ្ញុំក៏ទទួលស្គាល់ដែលថាវាមិនអាចទៅរួចទេរវាងខ្ញុំនិងគាត់ សម្រាប់ខ្ញុំវិញទទួលស្គាល់ថាអារម្មខ្ញុំជាមួយគាត់ជាស្នេហា តែខ្ញុំមិនដឹងថាអារម្មបងសំណាងគាត់បែបណាចំពោះខ្ញុំ ណាមួយគាត់ក៏មិន
ដឹងខ្លួនឯងផងថាត្រូវជ្រើសរើសនណាផង ហើយខ្លួនគាត់ផ្ទាល់ក៏មិនដឹង ត្រូវទៅណាផង។ដូច្នេះខ្ញុំនិងបញ្ចប់វានៅពេលនេះ ពេលខ្ញុំគិតហើយខ្ញុំក៏បានទៅរៀបចំឥវ៉ាន់បន្តិចបន្តួច ទោះខ្ញុំមិនចង់ទៅក៏ដោយតែខ្ញុំមិនអាចនៅទៀតទេ ហើយខ្ញុំមិនចង់អោយគ្រួសារដែលពោរពេញទៅដោយក្តីស្រលាញ់មួយនេះត្រូវមើលមុខគ្នាមិនចំដោយសារតែមានវត្តមានខ្ញុំនោះទេ នៅតាមផ្លូវដ៏ស្ងាតជ្រងំខ្ញុំមិនដឹងជាត្រូវទៅខាងណានោះទេ ខ្ញុំដើរម្នាក់ឯងជាមួយនិងកាតាបដែលខ្ញុំប្រើតាំងពីរនៅរៀនជាមួយនិងខោអាវពីបីកំផ្លេផង នៅលើវិថីនេះ ខ្ញុំដើរដោយស្ងៀមស្ងាត ក្នុងចិត្តពោពេញទៅដោយ ភាពស្មុគស្មាញ ទោះបីខ្ញុំកំពុងតែគិត
ក៏ដោយខ្ញុំនៅតែមានអារម្មថាខ្លាចដែលព្រោះវាមិនសូវមានម៉ូតូឡានច្រើនទេ។ខ្ញុំកំពុងតែដើរកំពុងតែគិតស្រាប់តែទៅជួបនិងក្មេងៗស្ទាវមួយក្រុមមិនដឹងជាធ្វើអីទេ
ហេ….អាក្អូនទៅណានឹង
ខ្ញុំមិនតបនិងពួកគេទេតែខ្ញុំ ខំបង្កើនចំហានខ្ញុំបន្តិច
…ចង់ទៅណាអាក្អូនហើយយប់ហើយ
ឯងចង់ទៅណា…..មកលេងជាមួយពួកបងសិនហី….ពួកគេបាននិយាយមកខ្ញុំ .
..ខ្ញុំគ្មានពេលលេងជាមួយពួកឯងទេ
…ហើយមកសម្តីឈ្លើយទៀតពួកអាដែងចាត់ការវាលឿនឡើង…គ្រាន់តែប៉ុណ្ណឹងខ្ញុំខំងាកក្រោយរតមកវិញតែខ្ញុំឆ្លងមិនផុតផ្លូវផង…..តិតៗៗៗៗៗៗៗផាំង……….អ្វីទាំងអស់ខ្ញុំមិនដឹងសោះ ហើយភ្នែកខ្ញុំ ខួក្បាលខ្ញុំ ត្រចៀកខ្ញុំ ច្រមុះស្បែកខ្ញុំ អ្វីដែលឃើញ អ្វីដែលខ្ញុំស្តាប់លឺ អ្វីដែលហឺតក្លិនបានពេលនេះវាមិនបាននៅជាមួយខ្ញុំទៀតទេ
******ស្លេសសិនហើយសរសេរ វល់ៗៗពេញនិងហើយ********
តើស្នេហាបែបនេះពិតជាគួអោយខ្ពើមណាស់មែនទេ??
សូម្បីតែលោកពូបូរិនដែលគាត់ ធ្លាប់បែកបាក់មនុស្សដែលគាត់ស្រលាញ់ខ្លាំងផងនៅតែគាត់មិនយល់ពីរ
ស្នេហាបែបនេះ ??

No comments:

Post a Comment