Breaking

Friday, November 2, 2018

កំណត់ស្នេហ៍ (ភាគ8)


កំណត់ស្នេហ៍
(ភាគ8)
និពន្ធដោយ Ann Vy


ពេលនេះអ្វីៗៗដែលធ្លាប់ឃើញត្រូវបានបាត់បង់ពីខ្ញុំទៅ បាត់អស់ហើយ ហើយខ្ញុំមិនដឹងថាខ្ញុំទៅណាបន្តទៀតទេ ព្រោះអ្វីៗៗវាបានបញ្ចប់នៅត្រឹមនិង។
****-
ជីវ័ន្ត…….សម្លេងសំណាងបានហៅឈ្មោះជីវ័ន្តយ៉ាងខ្លាំងបន្ទាប់ពីរក្រោកពីរគេង ***
សំណាង :: នេះខ្ញុំយល់សប្តិតើ តែហេតុអ្វីបានវាដូចការពិតម្លេស ??
…..
សំណាងក៏ក្រោកដើរទៅ បើកទ្វាបម្រុងចេញក្រៅពីរបន្ទប់តែក៏ឃើញក្រដាសសំបុត្រមួយ ដែលសរសេរមិនវែង ហើយក៏ជាពាក្យសាមមញ្ញដែរ អានហើយស្រួលយល់ ក្នុងសំបុត្រមិនក្បាច់ក្បូរច្រើនទេ
អោយអ្វីៗចប់ត្រឹមនិងចុះ
គ្រាន់តែអានសំបុត្រចប់ សំណាងផ្ញាក់ផ្អើលខ្លាំងណាស់ បានស្ទុះបើកបន្ទប់និងរត់ទៅបន្ទប់ជីវ័ន្តយ៉ាងលឿន តែអ្វីដែលសំណាងឃើញគឺបន្ទប់បានរៀបចំយ៉ាងស្អាត ហើយមិនដឹងថាជីវ័ន្តចេញទៅពេលណាទេ??សំណាងក៏ខំឡើងទៅបន្ទប់ខ្លួនវិញ ហើយយកសោរឡានបម្រុងទៅរកជីវ័ន្ត
បូរិន :: ក្មួយចង់ទៅណាទាំងព្រលឹមនឹង???
សំណាង :: លោកពូខ្ញុំទៅរកជីវ័ន្តឥលូវគេបានចេញពីរផ្ទះហើយ
បូរិន :: ក្មួយគិតថារកគេឃើញហើយ គេនិងមកវិញមែន??
សំណាង :: តែនេះមិនមែនទឹកដីគេទេណាលោកពូ ហើយគេក៏មិនមានស្គាល់នណាដែរ ទូរស័ព្ទក៏គេមិនយកទៅដែរ((សំណាងនិយាយទៅបូរិនទាំងចិត្តតក់ក្រហល់មែនទែនព្រោះមិនដឹងថាពេលនេះជីវ័ន្តគេបែបណាទេហើយមិនដឹងថាគេសុខឬទុកទេ))ទោះយ៉ាងណាក្មួយត្រូវតែរកគេអោយឃើញណាលោកពូ
លោកបូរិន :: ចឹងក្មួយទៅរកគេចុះណា ហើយប្រយ័ត្នខ្លួនផង
***
គ្រាន់តែនិយាយបែបនិងរួចសំណាងក៏ទៅរកជីវ័ន្តភ្លាម តែគោលដៅដែលត្រូវទៅរកមិនដឹងថាត្រូវទៅកន្លែងណាមុនទេ ព្រោះមិនដឹងថាជីវ័ន្តគេទៅណា ណាមួយជីវ័ន្តនៅភ្នំពេញមិនមានស្គាល់នណាសោះ សំណាងបើកឡានផង ភ្នែកខំងាក់ឆ្វេងងាក់ស្តាំចុះសួគេផងតែគ្មាននណាស្គាល់សោះ***
សំណាង :: ជីវ័ន្តហេតុអីបានជាអូនធ្វើបែបនេះ??បងមិនទាន់បានផ្តល់ ក្តីសុខអោយអូនទេ ឥលូវអូនចេញពីបងបាត់ហើយ តើអូនទៅណាទៅ ត្រលប់មករកបងវិញបានទេ
**
សំណាងបើកឡានផងនិយាយម្នាក់ឯងផង ទាំងចិត្តកំពុងតែតក់ក្រហល់រកធ្វើអីមិនបាន ទឹកភ្នែកស្រក់មកមិនដឹងខ្លួន**
សំណាង :: តើបងអាចបានជួបអូនម្តងទៀតទេ?? តើបងរស់នៅមានសង្ឃឹមអ្វីទៅបើគ្មានអូនជីវ័ន្ត មករកបងវិញមក ធ្វើជាក្មេងនិយាយអោយបងសើចរាល់ថ្ងៃ ពូកែឌឺដាក់បង ជាក្មេងសម្តីរបិលរបូច
***
អ្វីៗៗពេលនេះវាបានត្រឹមតែភាពសោកសៅ និងស្ដាយក្រោយតែប៉ុណ្ណោះ ហើយសំណាងទោះជីវ័ន្តនៅក៏មិនអាចអោយក្តីសុខទៅជីវ័ន្តបានដែល ទទួលស្គាល់ថាក្តីសុខផ្លូវកាយបានតែចុះបើចិត្តវិញ ត្រូវឈឺរាល់ថ្ងៃមែន???
ពេលនេះជីវ័ន្តបានចេញពីជីវិត សំណាងហើយ ទើបសំណាងបានត្រឹមស្ដាយក្រោយ តែបើសិនជាជីវ័ន្តនៅសំណាង មិនអាចធ្វើបានដដែលបានតែមួយ យល់តែពីរអារម្មខ្លួនឯង ចង់ស្តីអោយគឺស្ដី តែមិនដែលខ្វល់ពីរអារម្មគេសោះ។
ដូចជីវ័ន្តនិយាយមែនរង់ចាំដល់បាត់រូបគេមែន??តែពេលនេះបាត់ហើយ តើសំណាងចង់ធ្វើអីបន្តទៀត ??
ច្រើនថ្ងៃច្រើនខែមកហើយសំណាងមិនអាចបំភ្លេចជីវ័ន្ត ហើយតែងតែ
ឆ្លៀតពេលទំនេរទៅរកជីវ័ន្តតែមិនឃើញសោះសូម្បីដំណឹងក៏មិនមាន មិនដឹងជីវ័ន្តគេយ៉ាងមិចទេ ក្តីសង្ឃឹមក្នុងការស្វែងរកក៏ចេះតែបាត់បន្តិចបន្តិចម្តង តែចិត្តនិងបេះដូងចេះតែនឹកទ្វេរឡើង ។
សំណាង :: ប្រហែលជាអូនភ្លេចបង
ហើយ តែបងនឹកអូនខ្លាំងណាស់ តើអូននៅទីណាទៅ??បងសំជួបអូនជាលើកចុងក្រោយបានទេ តែមួយនាទីក៏បាន បងចង់ជួបអូនបងចង់និយាយអ្វី
ដែលអូនចង់បានពីបង បងចង់តបស្នងទៅអូនដែលបានធ្វើអោយឈឺចាប់កន្លងមក បងចង់អោបអូនដូចកាលមុន បងចង់ឃើញស្នាមញញឹមរបស់អូន បងចង់......((.មកដល់ត្រឹមនេះ សំណាងមិនអាចនិយាយអ្វីបានតែបានត្រឹមតែទឹកភ្នែក ដែលហូរជំនួសពាក្យសម្តីដែលចង់និយាយតែវាអួលដើមកទោះចង់និយាយអីក៏មិនចេញទៀតដែរ។សំណាងបានយកចឹញ្ចៀនគូស្នេហ៍ដែលខ្លួនបានទិញជាមួយជីវ័ន្តមកមើល))
សំណាង :: ប្រហែលអូនភ្លេចវាហើយ
មើលទៅ តែបងជឿថាក្តីស្រលាញ់
រវាងនិងអូននៅតែមានសម្រាប់បងជានិច្ច ((សំណាងរាល់ថ្ងៃប្រៀបដូចមនុស្សដែលគ្មានព្រលឹងវិញ្ញាណនិងខ្លួនចឹង មួយថ្ងៃៗនៅតែក្នុងបន្ទប់ បន្ទាប់ពីធ្វើការមិនមាត់រកនណាសោះសូម្បីពេលទៅជួបមិត្តភក្តិស្រីស្នេហ៍))
ទ្រឺតៗៗៗៗៗៗនិយាយមិនទាន់ចប់ផងនាងវ៉ាន់ណេតតេមកល្មមចង្រៃយក
សំណាង :: Hello
វ៉ាន់ណេត :: បងទំនេរទេល្ងាចនេះខ្ញុំចង់បបួលបងទៅដើរលេង
សំណាង :: បាទបងទំនេរតើ ចឹងចាំបងទៅយកណា
***
និយាយចប់សំណាងក៏ក្រោក
ទៅរៀបចំខ្លួនព្រោះវាល្ងាចស្រាប់ហើយ ហើយសំណាងក៏ទៅយកវ៉ានណេតតាមម៉ោងដែលបានណាតគ្នា ដោយសារតែសំណាងមិនសូវសប្បាយចិត្តទោះបានដើរលេងជាមួយនាងវ៉ាន់ណេតប៉ុណ្ណាក៏ដោយក៏មុខមិនស្រស់ដែរ មិនថាទៅណាកន្លែងណាគឺអាស្រ័យលើវ៉ាណេតជាអ្នកកម្ម៉ងឯបងសំណាងគ្រាន់តែធ្វើតាមប៉ុណ្ណឹង នៅក្នុងផ្សារទំនើបម៉ោងប្រហែល6:30មនុស្សក៏ច្រើនគួសំដែរ នៅកន្លែងអង្គុយញ្ញាំអីតិចតួចនិងនិយាយលេងគ្នាធម្មតាៗៗ
សំណាង :: អូននៅចាំបងនេះសិនណា
វ៉ានណេត :: បងទៅណា??
សំណាង :: បងទៅមើលរកអីញ្ញាំតិច
វ៉ាន់ណេត :: ចា៎.....
**
សំណាងក៏ក្រោកដើរទៅ តែមិនឆ្ងាយប៉ុន្មានទេ តែគ្រាន់តែទិញរបស់បន្តិចក៏ដើរទៅរកកន្លែងដែលខ្លួនអង្គុយវិញ
ផាំង .........មិនដឹងជាបុកជាមួយ
នណាទេមួយទំហឹង ធ្វើអោយសំណាងធ្លាក់របស់របពីដៃអស់ តែមិនបានមើលមុខទេ
.....
សំទោសលោក...
សម្លេងសំទោសក៏បន្លឺឡើង តែមិនបានមើលមុខទេ ព្រោះមើលទៅម្ខាងទៀតដូចជាប្រញាប់ណាស់ ហើយម្នាក់ដើរបុកក៏ខំអោនរើសឥវ៉ាន់អោយសំណាង
សំណាង :: ខ្ញុំមិនអីទេ....ក៏អោនទៅ
ជួយរើសដែរ ពេលរើសរួចហើយ
អ្វីដែលសំណាងឃើញនោះគឺជាជីវ័ន្ត សំណាងស្ទើរតែមិនជឿនិងភ្នែករបស់ខ្លួន ថាជាជីវ័ន្តឡើយ សំណាងក៏ស្ទុះទៅអោបជីវ័ន្តមួយទំហឹងដោយមិនមាត់អ្វីឡើយ
សំណាង :: ទីបំផុតបងជួបអូនហើយ
....
ជីវ័ន្តខំច្រានសំណាងចេញមួយទំហឹងហើយក៏និយាយទៅសំណាង
....
តើលោកជានណាទៅ...ហើយជីវ័ន្តជានណាលោកច្រឡំហើយ
សំណាង :: គឺអូននឹងហើយបងមិនច្រលំទេ
+++
សំណាងក៏ស្ទុះទៅអោបជីវ័ន្តម្តងទៀត លើកនេះអោបខ្លាំងណាស់ទោះមានមនុស្សមើលមកច្រើនយ៉ាងណាជីវ័ន្តរើបម្រាស់យ៉ាងណាក៏សំណាងមិនខ្វល់ដែល ពេលនេះជីវ័ន្តប្រឹងច្រានសំណាងមួយទំហឹង
ធ្វើអោយសំណាងខ្ទាតឆ្ងាយគួសមដែរ
ប៉ាច........គ្រាន់តែសំណាង របេះចេញពីរជីវ័ន្ត ដោយកម្លាំងច្រានរបស់ជីវ័ន្តភ្លាម នាងវ៉ានណេតមិនដឹងមកពីរណាទេទះកំផ្លៀងជីវ័ន្តមួយទំហឹង
សំណាងក៏ស្ទុះទៅចាប់វ៉ានណេត
ជីវ័ន្ត :: នាងឆ្កួតអីនិង
សំណាង :: ហេតុអីវាយគេ??
វ៉ានណេត :: គេធ្វើដាក់បងបែបនិងហើយ
ជីវ័ន្ត :: ខ្ញុំបានធ្វើអីនាងមើលប្រុសរបស់នាងទៅ
សំណាង :: បងមិននឹកស្មានថាអូនប្រែប្រួលបែបនឹងសោះ
ជីវ័ន្ត :: លោកនិយាយអីនិង
សំណាង :: តែប៉ុន្មានខែសោះអូនភ្លេចបង
ជីវ័ន្ត ::ខ្ញុំមិនដឹងលោកនិយាយអីទេ តែខ្ញុំគ្មានពេលនិយាយជាមួយលោក
**
ជីវ័ន្តក៏ដើរទៅបាត់សំណាង បម្រុងនិងតាមនិយាយអោយដឹងគ្នាតែត្រូវនាងនិងចាប់ដៃចាប់ជើងជាប់មិនអោយទៅទេ ថាទៅចង់ខ្មាសគេដែលមនុស្សផ្អើលកន្លែងញ្ញាំអី ខ្លះទាញទាំងទូរស័ព្ទថតទៀត។
នៅតាមផ្លូវដែលរញ៉េរញ៉ៃស្ទះគួសមដែលក្នុងនោះក៏មានឡានសិរីទំនើបគួសមដែល
ដារ៉ុង :: រាជមុខកើតអីនិង ឡើងក្រហមហើយមិនឃើញមាត់អីចឹងអូនមិនស្រួលខ្លួនមែន
រាជ :: មិនអីទេបងមុននេះបន្តិចនៅ
ផ្សារខ្ញុំមិនដឹងជួបមនុស្សឆ្កួតមកពីរណាទេ
ដារ៉ុង :: មនុស្សឆ្កួត???
រាជ :: មិនដឹងដែលបងហើយ
គេហៅខ្ញុំថា ជីវ័ន្ត មិនតែប៉ុណ្ណឹងគេបានមកអោបខ្ញុំខ្ញុំខំច្រានគេចេញតែត្រូវដៃគូម្ខាងទៀតទះខ្ញុំមួយកំផ្លៀងក្តៅណាស់ដារ៉ុងគឺស្គាល់ច្បាស់ណាស់ថា
សំណាងនិងវ៉ាន់ណេតព្រោះគ្មាននណាស្គាល់ជីវ័ន្តឡើយ
រាជ :: បងដារ៉ុងតើខ្ញុំពីរដើមមកមានស្គាល់នណាទេ??
ដារ៉ុង :: ប្រហែលគេច្រឡំហើយ
រាជ :: អូយឈឺក្បាលណាស់
ដារ៉ុង :: អូនមិនទាន់ជាល្អទេណាកំគិតច្រើនប្រយ័ត្នឈឺ
រាជ :: បាទបង...
ដារ៉ុងបានគិតក្នុងចិត្តម្នាក់ឯង បើសិនគេជួបគ្នាញយទៀតរាជនិងចង់ចាំសំណាងបានវិញមិនខាន ខ្ញុំមិនចង់អោយអូនចង់ចាំវិញទេព្រោះបងបានជួបអូនក្នុងសភាពពិបាកខ្លាំងណាស់ បើមិនដោយសារសំណាងប្រហែលពេលនឹងអូនមិនធ្លាក់ខ្លួនដល់ថ្នាក់និងទេ
បងគិតថាអូននិងគេប្រហែលជាមានបញ្ហានិងគ្នាខ្លាំងណាស់ហើយ បានអូនរត់ចេញពីរផ្ទះទាំងខ្លួនឯង មិនដឹងជាទៅណា គឺដោយសារចង់បំភ្លេចគេ ឥលូវអូនភ្លេចគេហើយ បងមិនចង់អោយភាពឈឺចាប់មកចូលក្នុងជីវិតអូនទៀតទេ ទោះពេលនេះអូនគិតបងត្រឹមតែជាបងប្រុសតែថ្ងៃណាមួយអូននិងទទួលយកបង តែទោះអូនមិនទទួលយកបងក៏ដោយបងក៏មិនចង់អោយអូនចងចាំអតីតកាលបានដែរ រាល់ថ្ងៃនេះអូនមានក្តីសុខណាស់ហើយ។
**
មិននឹកស្មានថាគ្រាន់តែប៉ុណ្ណឹងសោះធ្វើអោយជីវ័ន្តបាត់ការចង់ចាំ ហើយថែមទាំងដារ៉ុងដាក់ឈ្មោះថ្មីអោយទៀត ពេលនេះមិនមែនជាជីវ័ន្តទៀតទេគឺជារាជ្យ ម្តង ចាំមើលថារាជ្យនឹងមានវាសនាដូចជីវ័ន្ត មុនដែលឬទេ តែចង់ប្រាប់ថាដារ៉ុងគាត់មើលថែរាជល្អណាស់ មិនតែប៉ុណ្ណឹងឪពុកម្តាយរបស់បងដារ៉ុងក៏ទទួលស្គាល់រាជ្យដែរ តែមិនមែនទទួលស្គាល់ជាកូនប្រសារទេ តែទទួលស្គាល់ជាកូនបង្កើតព្រោះគាត់មានតែកូនមួយនឹងគឺបងដារ៉ុង តែឪពុកម្តាយបងដារ៉ុងមិនមែនរស់នៅស្រុកខ្មែរទេណាគាត់គ្រាន់តែមកលេងម្តងៗៗប៉ុណ្ណោះ។ហើយបងដារ៉ុងក៏មានគម្រោងចង់អោយប៉ាម៉ាក់គាត់ធានាអោយរាជទៅនៅអាមេរិកដែរ។
តោះយើងងាក់មកមើលប៉ាម៉ាក់លោកបូរិនម្តងមើលបាត់គាត់យូហើយដូចជានឹកគាត់ណាស់ តែដោយសារពេទ្យប្រចាំខ្លួនរបស់លោកយាយបូផារវល់បានជា ថ្ងៃនេះលោកឆារ៉ាន់សម្រេចចិត្តនាំប្រពន្ធមកពិនិត្យសុខភាពនៅភ្នំពេញនិងមកដេកលេងជាមួយកូនប្រុសផង
បូរិន :: ជំរាបសួប៉ាម៉ាក់ ចាស់ហើយប្រឹងបើកឡានខ្លួនឯងទៀត
ឆារ៉ាន់ :: កម្លាំងប៉ានៅមាំតើកូនហើយចង់មកលេងនឹងកូនផង
បូផា :: កូនសុខសប្បាយទេ?
បូរិន :: សុខណាស់ម៉ាក់ តោះចូលក្នុងសិនទៅ
ឆារ៉ាន់ :: ផ្ទះដូចស្ងាត់ម្លេសកូនជីវ័ន្តនឹងសំណាងគេ
មិននៅទេ
បូផា :: មែនហើយកូន
បូរិន :: បាទម៉ាក់ជីវ័ន្តគេបានចេញ
ពីរផ្ទះនេះយូហើយ ឯសំណាងគេ ទៅធ្វើការបាត់ហើយ
បូផា :: ថាមិចជីវ័ន្តគេចេញពីរ???
យាយបូផាគឺផ្ញាក់ផ្អើលខ្លាំង
បូផា :: ហើយគេទៅណាទៅ
បូរិន :: មិនដឹងទេគេរត់ចេញទៅ
បូផា :: ទេៗៗៗកូនត្រូវតែរកគេអោយឃើញហើយយកគេមកវិញ
ពេលនឹងអ្នកស្រីបូផាដកដង្ហើមមិនចង់ទាន់គ្នាទេ
បូរិន :: សំណាងរកគេហើយតែមិនដឹងដំណឹងគេទេ
បូផា :: រកគេមកវិញណាកូន និយាយទៅទាំងលាយឡំនិងដង្ហើមស្ទើរផុតម្តងៗៗដែរដូចយើងដឹងហើយថាគាត់មានជំងឺបេះដូងស្រាប់ផង
ឆារ៉ាន :: អូនៗៗៗយ៉ាងមិចនិងអូន
បូរិន :: ម៉ាក់ៗៗៗធ្វើចិត្តអោយស្រួលណាម៉ាក់
ឆារ៉ាន :: ថ្នាំៗៗឆយទៅយកថ្នាំនៅក្នុងវ៉ាលីលឿងមក អូនទ្រាំបន្តិចសិនណាថ្នាំមកហើយ
ឆយ :: ចាស់លោកប្រុស
បូផា :: ជីវ័ន្តៗៗៗៗចៅយាយ
((
និយាយមិនទាន់ផុតផងយាយបូផាក៏សន្លប់ទៅ))
ឆារ៉ាន់ :: អូនយ៉ាងមិចម៉ែវា ៗៗៗ
(
លោកឆារ៉ាន់ស្រែកផងអង្រួនផង) ឯងឆាប់បីម៉ាក់ឯងដាក់ក្នុងឡានទៅពេទ្យលឿនឡើង
លោកបូរិនក៏លើកបីយាយបូផាទៅក្នុងឡាន
ឆារ៉ាន់ :: អូនៗៗៗដឹងខ្លួនឡើងអូនៗៗលឺបងហៅទេ
បូរិន :: លោកប៉ា ម៉ាក់គាត់កើតអីទៅ
ឆារ៉ាន់ ::ឯងបើកឡានលឿនទៅ
បូរិន :: លោកគ្រូពេទ្យម្តាយខ្ញុំយ៉ាងមិចហើយ??
គ្រូពេទ្យ :: បាទឥលូវគាត់ផុតពីរគ្រោះថ្នាក់ហើយតែក៏ស្ថិតក្នុងការតាមដានរបស់ពេទ្យដែរ តែជៀសវាងកំអោយ
អ្នកជំងឺមានការប៉ះទង្គិចខ្លាំងជាពិសេសផ្លូវចិត្ត បើមិនចឹងទេសម្ពាធឈាមអាចនិងឡើងខ្លាំងហើយប៉ះពាល់ដល់អាយុជីវិត្តក៏ថាបាន
បូរិន :: បាទ..លោកគ្រូពេទ្យតើខ្ញុំអាចចូលទៅមើលគាត់បានទេ??
ពេទ្យ :: បាទ..ចូលបាន តែសូមកំធ្វើអ្វីដែលធ្វើអោយប៉ះពាល់ដល់អាការៈអ្នកជំងឺអីណា
បន្ទាប់ពីនិយាយហើយពេទ្យក៏ដើរទៅបាត់ ហើយលោកបូរិនក៏បានចូលទៅមើលម្តាយកំពុងតែសន្លប់ និងមានខ្យល់ឧស៉ីសែនជំនួយផងនោះ លោកបូរិនមិនមាននិយាយអីទេគ្រាន់តែចាប់ដៃម្តាយ និងអង្គុយមើលឯលោកឆារ៉ាន់ដែលជាប៉ារបស់លោកបូរិនគឺគាត់ចាស់ហើយគ្រាន់តែភ័យនិងប្រពន្ធគាត់នឹងគាត់ចង់ខ្យល់គរម្តងៗហើយ ម្នាក់ម្ខាងគ្រែ
អង្គុយមើលអ្នកជំងឺក្នុងទឹកមុខពោរពេញទៅដោយ ភាពភ័យខ្លាចនិងព្រួយបារម្ម ដោយសារតែពីរដើមមកលោកយាយបូផា គាត់មិនដែលមានអាការៈធ្ងន់ធ្ងរបែបនិងឡើយ លើកទីមួយហើយដែលអ្នកស្រីបូផាបែបនិង។តែបន្តិចក៏លឺសម្លេងខ្សឹមខ្សៀវចេញពីរមាត់អ្នកជំងឺ ជីវ័ន្ត ៗៗៗៗៗៗយាយសំទោស
ឆារ៉ាន់ :: ម៉ាក់វាៗៗៗ
បូរិន :: ម៉ាក់នេះគឺកូននិងលោកប៉ា
តែបន្តិចក៏លោកយាយបូផាបើកភ្នែកមកតិចៗៗហើយនិយាយទៅ លោកបូរិន
បូផា :: កូនតើមានរឿងអ្វីបានជាជីវ័ន្តគេដល់ថ្នាក់ចេញពីរផ្ទះមានរឿងអីទៅប្រាប់ម៉ាក់មក
លោកបូរិនក៏បានរៀបរាប់ប្រាប់ទៅលោកយាយបូផា
បូផា :: កូនល្ងង់ណាស់ តើកូនស្រលាញ់ណារី
បូរិន :: បាទស្រលាញ់ណាស់
បូផា :: កូនឈឺចាប់ទេពេលម៉ាក់មិនទទួលស្គាល់កូននិងគេ
បូរិន :: បានម៉ាក់ ហើយម៉ាក់និយាយធ្វើអ្វីទៅហួសហើយ
បូផា :: ម៉ាក់យល់ណាកូនក្តីស្រលាញ់គ្មាននណាហាមបានទេ
បូរិន :: តែ
បូផា :: កូនគិតថាណារីនិងកូនរបស់នាងមានក្តីសុខទេ??
បូរិន :: ពេលនេះប្រហែលគេវេទនាណាស់ម៉ាក់((បូរិននិយាយត្រង់នេះក៏ទម្លាក់ទឹកមុខដ៏សោកសៅរបស់គាត់ចុះ))
បូផា :: ចុះបើកូនរកគេឃើញហើយកូនរបស់កូន ដូចជីវ័ន្តកូនគិតមិច និងដេញគេចេញពីរផ្ទះមែន??
បូរិន :: ម៉ាក់….កូនរបស់កូននិងប្រពន្ធរបស់កូនគេពិបាក់ណាស់ហើយ កូនចង់អោយគេមានក្តីសុខ ទោះគេត្រូវការអ្វីក៏កូនអោយគេដែរ។តែហេតុអ្វីម៉ាក់មកនិយាយរឿងនិង
បូផា :: កូននៅចាំខ្សែរករនិងទេ((យាយបូផាក៏លើកខ្សែរកបង្ហាញលោកបូរិន))
បូរិន :: នេះគឺខ្សែរក ហេតុអ្វីនៅនិងម៉ាក់វិញ??
បូផា :: កូនចាំថ្ងៃជីវ័ន្ត បាត់ខ្សែរកទេ??
បូរិន :: នេះគឺជាខ្សែរកជីវ័ន្តមែនទេម៉ាក់ ចឹងមានន័យថា
ជីវ័ន្តជាកូន របស់កូនមែន
((
គ្រាន់តែដឹងភ្លាមលោកបូរិនខំស្ទុះឈរ និងបម្រុងចេញពីរបន្ទប់ ដោយសារតែដឹងថាជីវ័ន្តជាកូនរបស់គាត់ ចិត្តគឺពុះកញ្ជ្រោលខ្លាំងណាស់ ហើយក្នុងចិត្តពេលមិនដឹងជាត្រូវត្រេកអរឬឺក៏សោកសៅទេ តែពេលនេះវាមិនសំខានទេអ្វីដែលសំខានពេលនេះគឺអោយបានជួបកូនប្រុសរបស់គាត់សិន ))
ឆារ៉ាន់ :: កូនចង់ទៅណា??
បូរិន :: ខ្ញុំទៅរកកូនរបស់ខ្ញុំណាលោកប៉ា??
ឆារ៉ាន ::ដឹងទេគេនៅឯណាទេ??
បូរិន :: មិនដឹងទេតែកូនត្រូវតែទៅរកកូនរបស់ខ្ញុំឥលូវនេះណាប៉ា
((
គ្រាន់តែនិយាយចប់លោកបូរិនក៏រត់ចេញទៅ យ៉ាងអន្ទះសារ))
**--
សំណាង :: អាឡូ លោកពូ
បូរិន :: សំណាងពេលចេញពីធ្វើការ
ទៅមើលយាយឯងបន្តិចណាគាត់នៅមន្ទីពេទ្យ
សំណាង :: លោកយាយកើតអី??
ហើយឥលូវគាត់យ៉ាងមិចហើយ??
បូរិន :: ឥលូវគាត់ផុតពីគ្រោះថ្នាក់ តែឥលូវពូមានការបន្ទាន់ និយាយចឹងទូរស័ព្ទជីវ័ន្តក្មួយទុកនៅឯណា
សំណាង :: ក្នុងបន្ទប់របស់ក្មួយ ពូមានការអីមែនជាមួយជីវ័ន្ត
បូរិន :: ពេលក្រោយ ពូប្រាប់ឥលូវនេះពូរវល់
សំណាង :: បាទ
និយាយចប់លោកបូរិនក៏បិទទូរស័ព្ទ យើងមិនឆ្ងល់ទេដែលលោកសួរកទូរស័ព្ទជីវ័ន្តនោះព្រោះ គាត់ចង់ដឹង នៅក្នុងទូរស័ព្ទនិងប្រាកដជាមានsaveលេខនណាម្នាក់ដែលជីវ័ន្តស្គាល់ហើយជាពិសេសបងស្រីរបស់ជីវ័ន្ត ចឹងយើងងាកមកមើលរាជម្តង
ដារ៉ុង :: អូនកំពុងតែគិតអីនឹង??
រាជ :: ខ្ញុំរកនឹកនូវអតីតកាលរបស់ខ្ញុំ
តែវាងងឹតណាស់ ដូចជាមានកំណាតខ្មៅ មួយផ្ទាំងមកបិទជិតចឹង
ដារ៉ុង :: អូនចង់ដឹងអតីតកាលរបស់អូនមែន??
រាជ :: បាទ…ថាវាមានអ្វីកើតឡើងចំពោះខ្ញុំ
ដារ៉ុង :: បងមិនអាចប្រាប់អូនបាន
បងដឹងថា អាថកំបាំងគ្មានទេ តែពេលណាមួយអូននិងដឹងដោយខ្លួនឯង តែបងដឹងថាពេលដែល
បងបានជួបអូនគឺនៅសភាពពិបាកមើលខ្លាំងណាស់
រាជ :: និយាយចឹងខ្ញុំមិនមែនជាអ្វីជាមួយបងមែនទេ
ដារ៉ុង :: មិនមែនទេតែយើងធ្លាប់ស្គាល់គ្នាពីមុនមកហើយ
តែបងមិនចង់អោយអូនចងចាំអតីតកាលរបស់អូនវិញទេ
រាជ :: អតីតកាលអូនអាក្រក់ណាស់មែន??
ដារ៉ុង :: មិនអាក្រក់ទេ អូនគឺជាមនុស្សដែលល្អ តែដោយសារតែអូនបាត់ការចង់ចាំ បើសិនជាអូន
មិនបាត់ការចង់ចាំទេ អតីតកាលខ្លះ
អូនកំពុងតែចង់បំភ្លេចវា បងចង់អោយអូនមានក្តីសុខបែបនេះណា ទោះអូនរស់នៅក្នុងភាព
សង្ស័យក៏ដោយ តែបងជឿថាយូទៅអូននិងឈប់សង្ស័យហើយអូននិងរស់នៅ ក្នុងបច្ចុប្បន្នកាល ដែលមានតែរឿងល្អក្នុងជីវិត្តអូន
រាជ :: យើងមិនដែលស្គាល់គ្នាផងហេតុអ្វីបានជាបងធ្វើល្អដាក់អូនម្លេស
ដារ៉ុង :: ពេលក្រោយអូននឹងដឹង តែទោះជាពេលក្រោយបែបណាក៏ដោយអូនកំស្អប់បងបានទេ
រាជ :: ហេតុអ្វីខ្ញុំស្អប់បងរាល់ថ្ងៃបងធ្វើដើម្បីខ្ញុំច្រើនណាស់តើអោយតបស្នងបងបែបណាអស់ទៅ
ដារ៉ុង :: បងមិនត្រូវការសំណងទេសំណងដែលបងចង់បានពីរអូនគឺចង់ឃើញអូនញញឹមរាល់ថ្ងៃ
រាជ :: បាទបងប្រុស
ដារ៉ុង :: ថ្ងៃនេះបងចង់នាំអូនចេញក្រៅខ្លះ
រាជ :: ទៅណា??
ដារ៉ុង :: ចេះតែដើរទៅអោយស្រឡះខួក្បាលខ្លះ
រាជ :: បាទបង
ខ្ញុំក៏រៀបចំខ្លួន ត្រៀមទៅដើរលេងនៅខាងក្រៅ ថាទៅខ្ញុំប្រៀបដូចជាក្រមុំចឹងម៉ាងៃៗៗនៅតែក្នុងបន្ទប់ ព្រោះបងដារ៉ុងគាត់មិនអោយចេញក្រៅទេតែមិនមែនដោយសារអីទេ តែដោយសារគាត់រវល់ការងារផង ហើយណាមួយខ្ញុំមិនស្គាល់អីតិច ខ្ញុំដូចជាមនុស្សម្នាក់ដែលទើបនិងកើតមកមិនបានមួយខួបផង ខ្ញុំមិនស្គាល់នណាក្រៅពីរបងដារ៉ុងនិងប៉ាម៉ាក់បងដារ៉ុងទេ។
#############
ចំណែកឯលោកបូរិនឯនេះវិញគ្រាន់តែទៅយកទូរស័ព្ទនៅក្នុងបន្ទប់សំណាងភ្លាម ក៏ឆែកឃើញលេខ ដែលជីវ័ន្ត បានsaveដាក់ឈ្នោះបងស្រី ហើយព្រមទាំងមានមីសខល ជាច្រើន
ដែលក្រុមហ៊ុនផ្ញើមកអោយជាសារមិនដឹងថារយះពេលប៉ុន្មានខែនេះបងស្រីខលមកប៉ុណ្ណាទេ ហើយក៏មិនដឹងថា ជីវ័ន្តគេនៅឯផ្ទះឬយ៉ាងណាទេ
លោកបូរិនក៏យកលេខនិងទេទៅបងស្រីរបស់ជីវ័ន្ត
គ្រាន់តែម្ខាងលើកភ្លាមលោកមិនបង្អង់យូឡើយ
បូរិន :: អាឡូ
ជីវ៉ាន់ ::អាឡូ នណាមានកាអី
បូរិន :: ក្មួយបងស្រីជីវ័ន្តមែនទេ
ជីវ៉ាន់ :: ចា៎….
បូរិន :: ជីវ័ន្ត..គេនៅជិតក្មួយទេ
ជីវ៉ាន់ :: ខ្ញុំទាក់ទងគេមិនបានជា
ច្រើនខែឥលូវហើយខ្ញុំច្របូកច្របល់ណាស់មិនដឹងរកប្អូនខ្ញុំនៅឯណាទេ
បូរិន :: បាទ…ចឹងពូចង់ទៅរកក្មួយ
ក្មួយប្រាប់ទីតាំងក្មួយមក
*****
ជីវ៉ាន់បងស្រីជីវ័ន្តក៏ប្រាប់កន្លែងដែលខ្លួនរស់នៅ ហើយលោកបូរិនក៏ទៅជួប ព្រោះលោកចង់ដឹងកាន់តែច្បាស់ ប៉ុន្តែគិតទៅឆ្ងាយគួសមដែលPp and SR ប៉ុន្តែឆ្លៀតពេលនឹង យើងមកមើលបងដារ៉ុងនិងរាជតិចមើលថាគេទៅដើរលេងឯណាខ្លះទៅ ជាទូទៅមានដើរលេងឯណាឆ្ងាយតាមសួន កន្លែងផ្សេងនិង ទិញអីៗៗផ្ទាល់ខ្លួនសម្រាប់ញ្ញាំនិង ព្រោះយូៗៗចេញក្រៅម្តង ហើយដារ៉ុងក៏ចូលចិត្តធ្វើអីអោយរាជញញឹម និងធ្វើអ្វីដែលរាជសប្បាយចិត្ត***
សំណាង :: ដារ៉ុងឯងមកផ្សារ??(God my God ចប់បាត់ប៉ុណ្ណឹងមិនដឹងជាមាននណាងាប់ឬអត់ទេ ដារ៉ុងហាក់ដូចជាស្លន់ស្លោរដែលព្រោះវាចៃដន្យ))
រាជ :: បងដារ៉ុងខ្ញុំទិញហើយៗៗតោះយើងទៅផ្ទះនោះ
((
ធ្វើមិចចេះវើយឥលូវវាដូចបានរៀបចំទុករបស់អ្នកសរសេរចឹងអោយជួបគ្នាអីនៅពេលនេះ))
ដារ៉ុង :: បាទ
សំណាង :: ជីវ័ន្ត
រាជ :: ហើយខ្ញុំជួបលោកទៀតហើយ បងដារ៉ុងម្នាក់នេះហើយដែលខ្ញុំជួបកាលមុន
ដារ៉ុង :: បាទ
សំណាង :: ដូចខ្ញុំគិតមិនខុសមែន ដោយសារតែវាមែនទេទើបអូនព្រមរត់
ចេញពីរផ្ទះមក ហើយធ្វើមិនស្គាល់សូម្បីតែ….(មកដល់ត្រឹមនឹងសំណាងហាក់រាងអាក់និយាយមិនចេញបានត្រឹមតែសើចទាំងហួសចិត្តនិងចំអកអោយរាជ តែចរឹកនៅដដែល សំណាងធ្វើចឹងរឹតតែអោយរាជស្អប់ថែម))
រាជ :: លោកចង់និយាយពីស្អីហាស
សំណាង :: ហើយអាដារ៉ុងអោយអូនមួយខែប៉ុន្មាន??
រាជ :: លោកហួសហេតុពេកហើយ
ដារ៉ុង :: អាសំណាងអាឯងចរឹតចាំតែមើលងាយគេចឹងមែន
សំណាង :: យ៉ាងមិចហាស របស់គេនឹងឆ្ញាញ់ណាស់មែន?
ផាច់…….. មិនបង្អស់យូបងដារ៉ុងលេងមួយដៃយ៉ាងសង្ហា ទៅសំណាង ទោះមានគេមើលច្រើនអារឿងដណ្តើមប្រុសគ្នាក៏ដោយ តែពីអ្នកនឹងបានវាយគ្នាប្រតៃប្រតប់ពេញនឹង
រាជ :: ឈប់ទៅៗៗៗៗ
តែគ្មានអាណាស្ដាប់លឺសោះគិតតែប្រតៃប្រតប់គ្នាពេញនឹង រាជខំទៅទាញបងដារ៉ុងមក តែចៃដន្យអីប៉ះសំណាងកំពុងតែហក់មក ផាច់……..
រាជ :: អូយ……
ដារ៉ុង :: រាជយ៉ាងមិចហើយ
សំណាង :: ជីវ័ន្ត…..បម្រុងនិងដើរទៅជិតរាជ ប៉ុន្តែរាជបានងើបមកទាំងមានឈាមនិងមាត់ ប៉ាកមួយចំហាន ប៉ាច……មួយកំភ្លៀងទៅបងសំណាង
រាជ :: នេះមែនចរឹតលោក? ចរឹតពាលមិនដូរសោះ
សំណាង :: ជីវ័ន្ត…បង
រាជ :: ជីវ័ន្ត….គេស្លាប់តាំងពីរឡានបុកបាត់ហើយ ខ្ញុំមិនដឹងថាជីវ័ន្តគេមានអ្វីនឹងលោកទេ តែបើខ្ញុំជាគេមែន ខ្ញុំចង់ប្រាប់ថាវាសឹទ្ធរបស់ខ្ញុំទោះគេអោយតម្លៃខ្លួនខ្ញុំប៉ុន្មាន គឺជាសឹទ្ធរបស់ខ្ញុំ មិនប៉ៈពាល់ដល់លោកទេ តែបើខ្ញុំជាជីវ័ន្តដែលោកធ្លាប់ស្គាល់់មែនខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានភ្លេចលោក…..
សំណាង :: ជីវ័ន្ត…អូនកើតអីមែនទេ
រាជ :: អូ…..ខ្ញុំភ្លេច ខ្ញុំឈ្មោះរាជ ពីរថ្ងៃនេះទៅស្គាល់ឈ្មោះខ្ញុំផងកំផ្តេសផ្តាសពេក
****
ចង់ក្អួតព្រោះមួយរយៈនេះមិនស្រួលខ្លួន ហើយសំទោសណាសរសេរហើយមិនបានកែឡើងវិញទេមានខុសត្រង់ណាអធ្យាស្រ័យផង***--

No comments:

Post a Comment