Breaking

Saturday, November 3, 2018

កំណត់ស្នេហ៍ (ភាគ9)


កំណត់ស្នេហ៍
(ភាគ9)
និពន្ធដោយ Ann Vy



បន្ទាប់ពីរមានប្រតៃប្រតប់គ្នារហូតដល់មាន របួសស្នាមបន្តិចបន្តួចមក រាជក៏បានរត់ចេញពីរដារ៉ុងនិងសំណាង នៅលើផ្លូវដែលពោពេញទៅដោយភាពអូអរ ខ្ញុំដើរដោយភាពសោកសៅនិងឆ្ងល់ខ្លួនឯង
តើខ្ញុំពីរមុនជានណាបានជាគេមកវាយ តម្លៃខ្លួនបែបនិង តើខ្ញុំពិតដូចជាគេបាននិយាយមែនទេ?? ចំណេកឯបងដារ៉ុងគាត់ដើរតាមក្រោយខ្ញុំហើយគាត់មិនមាត់អ្វីឡើយ គាត់គ្រាន់តែសម្លឹងមើលចំហានឈានរបស់ខ្ញុំនិងភាពស្រងូតស្រងាត់របស់ខ្ញុំ ក្នុងកាលទេសៈបែបនិងខ្ញុំមិនត្រូវការជួបនណាទាំងអស់ ហើយក៏មិនចង់និយាយទៅនណាទាំងអស់ដែរ ។ដូច្នេះហើយប្រហែលជាបងដារ៉ុងគាត់ដឹងពីស្ថានភាពខ្ញុំក្នុងពេលនេះ បានជាគាត់ មិនមាត់ឬមិនធ្វើអីឡើយគាត់គ្រាន់តែដើរតាមក្រោយនិងសម្លឹងមកខ្ញុំដោយភាពសោកសៅ។នៅក្នុងសួនច្បារដែលមិនសូវមានមនុស្សប៉ុន្មានទេខ្ញុំអង្គុយចុះ និងយកកែងដៃទល់និងជង្គង់ហើយឆ្ងោកមុខទៅក្រោយ ហើយដៃម្ខាងទល់ថ្ងាសរបស់ខ្ញុំ ខ្យល់ធ្លាក់មកតិចៗនិងពន្លឺភ្លឺគួសមដែល ដោយមានបង្គោលសម្រាប់បំភ្លឺរដល់អ្នកនៅទីនោះ និងសួនទាំងមូល
ខ្ញុំអង្គុយនឹិកគិតតែម្នាក់ឯងជាមួយនឹងទឹកភ្នែកមិនដឹងជាមកពីណាទេហូរម្តងមិនចេះអស់សោះ។
ដារ៉ុង :: មិចដើរមកឆ្ងាយម្លេស
រាជ :: តើខ្ញុំពីរមុនពិតជាអាក្រក់ណាស់មែនទេ បានជាគេវាយតម្លៃខ្ញុំបែបនិង?
ដារ៉ុង :: កំខ្វល់និងសម្តីគេអ្វី ពេលខ្លះដែលយើងស្ដាប់លឺវាមិនដូចការពិតក៏ថាបាន
រាជ :: ខ្ញុំចង់ដឹងណាស់ ថាខ្ញុំជានណាអោយប្រាកដ
ដារ៉ុង :: ថ្ងៃណាមួយអូននិងដឹង តែពេលនេះយប់ខ្លាំងហើយណា តោះទៅផ្ទះយើងវិញ ប្រយ័ត្នឈឺណា
រាជ :: បងដារ៉ុងហេតុអ្វីបងធ្វើល្អ
ដាក់ខ្ញុំធ្វើអ្វី ទាំងដែលយើងមិនមែនជាអ្វីនិងគ្នាផង
ដារ៉ុង :: ពេលក្រោយអូននឹងដឹង តែពេលនេះអូនកំអាលគិតអីតែសូមថែសុខភាពខ្លួនឯងសិនណា
និយាយចប់បងដារ៉ុងក៏កាន់ដៃខ្ញុំទៅរកកន្លែងដែលចត់ឡានតែឆ្ងាយគួសមដែលពេលដើរទៅ។ កាលដើរមកដូចជិតតែដល់ពេលត្រលប់ទៅវិញឆ្ងាយគួសមដែរ។
តុកៗៗៗៗ……..
ឆារ៉ាន់ :: មកដល់ហើយចៅ
សំណាង :: បាទជំរាបសួលោកតា
ឆារ៉ាន :: ហើយមុខទៅត្រូវអ្វីមកនិង
សំណាង ;; មិនអីទេតា លោកយាយគាត់សម្រាក់ហើយ
ឆារ៉ាន់ :: មិញនិង
សំណាង :: ចឹងលោកតាសម្រាកដែលទៅចាំខ្ញុំនៅមើលយាយ
លោកតាឆារ៉ានក៏ទៅសម្រាក់នៅសាឡុងនៅជិតនោះទុកអោយ សំណាងជាអ្នកមើលលោកយាយ ទោះបីតែសំណាងកំពុងតែអង្គុយនិងមើលទៅយាយដែលកំពុងតែកេងលក់ក៏មិនភ្លេចគិតទៅរាជដែរ ចម្ងល់ដែលសំណាងកំពុងតែឆ្ងល់វាបានកើតឡើង ហេតុអ្វីបានជាជីវ័ន្តនិយាយថាមិនស្គាល់តើវាមានរឿងអ្វីកើតឡើងចំពោះគេ??ប៉ុន្តែប្រហែលជាជីវ័ន្តគេស្អប់សំណាងខ្លាំងហើយបានជា គេព្រមបំភ្លេចខ្លួនគេហើយបំភ្លេចសំណាងបែបនេះ ។
តោះទៅមើលបូរិនវិញបន្ទាប់ពីទៅរកបងស្រីជីវ័ន្តហើយក៏មិនបានទៅដល់ផ្ទះភ្លាមដែលដោយសារតែមេឃយប់ហើយចាំព្រឹកចាំទៅ ប្រហែលម៉ោង7ជាងឡាន
ក៏បានទៅដល់កន្លែងដែលជីវ័ន្ររស់នៅ។ហើយបងស្រីជីវ័ន្តមិនដឹងថាលោកបូរិនជានណាទេ ព្រោះគ្រាន់តែនិយាយតាមទូរស័ព្ទពេលនិងបានជួបផ្ទាល់ហើយ បងស្រីជីវ័ន្ររកនិយាយអីមិនកើតព្រោះម្ចាស់សម្លេង នោះគឺជាលោកបូរិន
ជីវ៉ាន់ :: លោកមែនទេដែលសួររកជីវ័ន្ត??
បូរិន :: បាទ...តើជីវ័ន្តគេមកទីនេះទេ
ជីវ៉ាន់ :: ដូចខ្ញុំប្រាប់លោកហើយ ខ្ញុំទាក់ទងគេច្រើនខែហើយទាក់ទងមិនបានទេ តើលោកមកសួនាំគេធ្វើអី ឬមួយការបាត់ខ្លួនប្អូនប្រុសរបស់ខ្ញុំប៉ះពាល់និងលោក
បូរិន :: បាទ...គេទៅធ្វើការនៅផ្ទះខ្ញុំ
តែកាលនោះខ្ញុំមិនដឹងថាជីវ័ន្តជាកូនរបស់ខ្ញុំទេ
ជីវ៉ាន់ :: ជីវ័ន្ត...គេមិនមែនកូនរបស់លោកទេ
បូរិន :: តែខ្ញុំដឹងច្បាស់ថាគេជាកូនរបស់ពូណា
ជីវ៉ាន :: មានអ្វីមកបញ្ជាក់ទេ
បូរិន :: នេះជាខ្សែរក ដែលខ្ញុំបានទុកសម្រាប់គេ
ជីវ៉ាន់ :: លោកនៅចាំទៀតមែន ហើយលោកគិតមានចាត់ទុកជីវ័ន្តជាកូនទេកន្លងមក
លោកបូរិន :: ពូព្យាយាមរកក្មួយនិង
ម្តាយក្មួយណាស់ គ្រប់ពេលវេលាពូមិនដែលមានក្តីសុខទេ
ជីវ៉ាន់ : លោកគ្មានក្តីសុខមែនទេ???
ចឹងសូមលោកមកតាមខ្ញុំ លោកទៅមើលមនុស្សដែលមានក្តីសុខបន្តិចមើល។
ជីវ៉ាន់ក៏នាំលោកបូរិនទៅកន្លែងមួយដែលមិនឆ្ងាយពីរផ្ទះដ៏តូចកំសត់របស់ខ្លួនរស់ប៉ុន្មានទេ ពេលដើរទៅ
ដល់ហើយ
ជីវ៉ាន់ :: លោកមើលទៅនេះគាត់
កំពុងមានក្តីសុខណាស់ រយះពេល20ឆ្នាំ ដែលគាត់តស៊ូចិញ្ចឹមកូនពីអ្នក គ្មានពេលសម្រាក់ គ្មានថ្ងៃសម្រាក់សម្រាប់គាត់ លោកដឹងទេថាតាំងពីរលោកទៅថាគាត់វេទនាប៉ុណ្ណា កូនមិនបានមួយខែផង ថាគាត់តស៊ូរស់នៅមកដល់សព្វថ្ងៃនេះពិបាក់យ៉ាងណាទេ?? គាត់ទ្រាំណាស់លោកដឹងទេទ្រាំរស់ព្រោះស្រលាញ់កូន ញើសក្លាយជាឈាម រហូតដល់ធ្លាក់ខ្លួនឈឺស្លាប នេះហើយក្តីសុខរបស់គាត់ នេះហើយកន្លែងសម្រាក់សម្រាប់គាត់។
ចំណែកឯជីវ័ន្ត លោកគិតថាគេមានក្តីសុខណាស់មែនទេ ធំដឹងក្តីរៀនផងធ្វើការផង ខ្ញុំមិនដឹងថាឥលូវគេទៅណាឬនៅឯណាទេ តែខ្ញុំសង្ឃឹមថាលោករកគេឃើញ បើគេទទួលស្គាល់ឬមិនទទួលស្គាល់លោកអាស្រ័យលើគេ មិនមែនអាស្រ័យលើខ្ញុំ។
ជីវ៉ាន់និយាយលាយជាមួយនិងទឹកភ្នែកយ៉ាងឈឺចាប់បំផុតឯលោកបូរិនគាត់ស្ដាប់ជីវ៉ាននិយាយផងទឹកភ្នែកផងទឹកភ្នែកដែលមិនងាយនិងចេញអោយនណាឃើញ វាបានហូរមកប្រដេញគ្នាមិនដាច់ឡើង ជង្គង់ទន់ចុះ នៅមុខផ្នូរប្រពន្ធ ឯជីវ៉ាន់មិននៅឡើយនិយាយចប់នាងក៏ដើរចេញទៅទុកអោយលោកបូរិននៅម្នាក់ឯង
បូរិន :: ណារីបងសំទោស ដែលបងបានចាក់ចោលអូន ទុកអោយអូនរងបន្ទុកតែឯង អូនហត់ណាស់មែនទេបានជាអូនទៅចោលបងបែបនេះ ឥលូវបងរកអូនឃើញហើយ ទីបំផុតបានឃើញអូននិងកូនហើយ តែឥលូវអូនអោយបងបានជួបអូនក្នុងរូបភាពបែបនិង ដោយបងមិនបានផ្តល់ក្តីសុខសម្រាប់អូនសូម្បីបន្តិច មិនតែប៉ុណ្ណោះបងបានធ្វើអោយកូនយើងគេចាក់ចេញពីរបងទៀត តើបងពិតជាមិនអាចរស់នៅជួបជំអូននិងកូនបានមែនទេ ឥលូវបងបានឃើញកូនយើងហើយគេគួអោយស្រលាញ់ណាស់អូនដឹងទេអូនចិញ្ចឹមនិងប្រដៅគេបានល្អណាស់ តែបងជាប៉ារបស់គេបានបណ្តោយអោយគេចាក់ចេញពីរបងទៀតទាំងមិនដឹងថាគេទៅណាទេ តែបងនិងរកគេអោយឃើញបងនិងប៉ះប៉ូវគេ បងនិងអោយគេបានក្តីសុខមិនថាផ្លូវចិត្តកាយនោះទេ។
លោកបូរិននិយាយទៅផ្នូរប្រពន្ធនិងញញឹមដោយភាពឈឺចាប់បំផុត អ្វីៗៗបានត្រឹមស្តាយក្រោយតែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចបន្ទោសលោកតែម្ខាងឡើងធ្វើមិចបើគ្រួសារប្រកាន់វណ្ណះហើយ។បន្ទាប់ពីនិយាយនិងផ្នូរប្រពន្ធរួចហើយលោកក៏ត្រលប់ទៅផ្ទះជីវ៉ាន់វិញ
បូរិន :: ពូសំទៅវិញ(និយាយទៅបងស្រីរបស់ជីវ័ន្តទាំងកំសត់មើលទៅគួអោយអាណិតណាស់)
ជីវ៉ាន់ :: ខ្ញុំសង្ឃឹមថាប្អូនប្រុស
របស់ខ្ញុំនិងគ្មានអ្វីកើតឡើង(និយាយទៅលោកបូរិនទាំងកំហឹងនិងទឹកមុនមិនស្រស់ទេ
បូរិន :: ពូនិងព្យាយាមរកគេអោយឃើញ ព្រោះគេជាកូនរបស់ពូ
ជីវ៉ាន់ :: រឿងនិងខ្ញុំមិនមែនអ្នកសម្រេចទេ ដូចខ្ញុំបាននិយាយហើយថាជីវ័ន្តគេទទួលឬមិនទទួលអាស្រ័យលើគេ
ចឹងពូសំទៅវិញហើយណា ពូនិងរកគេអោយឃើញទោះមានរឿងអ្វីកើតឡើងក៏ដោយពូនិងរកគេអោយឃើញ ពូទៅសិនហើយណាបើយ៉ាងមិចៗៗពូនិងតេមកប្រាប់ក្មួយ
ទោះបីពីរកន្លែងដែលជីវ័ន្តរស់នៅ ឆ្ងាយបន្តិចក៏ដោយលោកបូរិនគាត់មិននឿយហត់ក្នុងការរកកូនសំណព្វដែលបែកគ្នាតាំងពីរតូចក្រូចឆ្មានោះដែរ។
សំណាង :: លោកពូមកដល់ហើយ
ឆារ៉ាន់ :: រកជីវ័ន្តឃើញនូវកូន?
សំណាង :: និយាយចឹងខ្ញុំមិនទាន់បានសួរ ពូរកជីវ័ន្តធ្វើអីទៅលោកពូ
បូរិន :: ជីវ័ន្តជាកូនរបស់ពូ(និយាយទៅសំណាងទៅដោយកំបុតៗ)
សំណាង :: កូនលោកពូ??ខ្ញុំបានជួបគេហើយលោកពូ
បូរិន :: ពិតមែន?សួបញ្ជាក់ទៅដោយការភ្ញាក់ផ្អើល
សំណាង :: បាទគេនៅជាមួយដារ៉ុង
បូរិន ::ក្មួយដារ៉ុងមែន??ចឹងពូទៅរកគេឥលូវនេះ
សំណាង ::ក្មួយទៅដែល
បូរិន :: មិនបាច់ទេក្មួយនៅមើលយាយនៅនេះហើយហើយអោយលេខដារ៉ុងមកចាំពូខលទៅគេ
សំណាង :: បាទ
(
សំណាងក៏អោយលេខទូរស័ព្ទដារ៉ុងទៅលោកពូបូរិន ហើយលោកពូបូរិនក៏ខលទៅ)
រាជ&ដារ៉ុង
ដារ៉ុង:: ហើយកំពុងធ្វើអីនិងរាជឆ្ងុយពេញផ្ទះនិង
រាជ :: បាទបងកំពុងធ្វើម្ហូប
ដារ៉ុង :: បងប្រាប់ប៉ុន្មានដងហើយថាកំធ្វើ
រាជ :: មិនអីទេនៅតែផ្ទះមិនធ្វើអីពេកអផ្សុកហើយគ្រាន់តែប៉ុណ្ណឹងសោះ
ដារ៉ុង :: មកបងជួយ
រាជ :: មិនអីទេ បងដារ៉ុងបម្រុងនិងទៅជួយហើយទ្រឺតៗៗៗសម្លេងទូរស័ព្ទបងដារ៉ុងបានគេខលមកហើយបងដារ៉ុងក៏ដើរទៅលើកទូរស័ព្ទ
ដារ៉ុង :: Helloនណាគេនឹង
បូរិន :: គឺពូឈ្មោះបូរិន
ដារ៉ុង :: បាទលោកពូមានការអ្វីដែល
បូរិន :: សំណាងប្រាប់ពូថាជីវ័ន្តនៅជាមួយក្មួយមែនទេ ពូចង់ជួបគេ
ដារ៉ុង :: បានលោកពូ តែខ្ញុំសំនិយាយជាមួយពូសិនបានទេ
បូរិន :: បានតើក្មួយ
បន្ទាប់មកបងដារ៉ុងក៏បានណាតកន្លែងជួបគ្នាជាមួយលោកពូរិន
ដារ៉ុង :: រាជបងចេញទៅក្រៅមួយភ្លែតណា
រាជ :: បាទបង ពេលណាបងមកវិញ
ដារ៉ុង :: មិនយូរទេតែមើលខ្លួនផង កំដើរទៅណាផ្តេសផ្តាសណាផ្ទះបាត់ក៏បាត់ចុះកំអោយតែបាត់មនុស្ស
រាជ :: បាទធានាខ្ញុំនិងមើលថែរក្សាមិនអោយបាត់សូម្បីតែរោមមួយសសៃ
ដារ៉ុង :: បាទ
ដារ៉ុងញញឹមទៅរាជក៏ដើរចេញទៅបាត់
នៅក្នុងហាងកាហ្វេសមួយកន្លែងដែលមិនឆ្ងាយពីរផ្ទះនៅប៉ុន្មានទេ ដោយបងដារ៉ុងនៅចាំលោកពូបូរិននៅទីនោះស្រេចតែមិនយូប៉ុន្មានទេ
បូរិន :: មកចាំពូយូហើយនៅក្មួយ?និយាយទៅបងដារ៉ុងដោយចិត្តរំភើប
ដារ៉ុង :: បាទមិញនិងលោកពូ
បូរិន :: ចុះជីវ័ន្តគេមិនមកដែលទេ
ដារ៉ុង:: មិនមកទេលោកពូ
បូរិន :: ហេតុអីមិនអោយគេមកផងពូចង់ជួបគេ
ណាស់
ដារ៉ុង :: ទោះគេមកក៏គេមិនដឹងអីហើយក្មួយខ្លាចប៉ះពាល់ដល់គេ ព្រោះរយៈនេះគេជួបតែបង្ហាច្រើនហើយវាប៉ះពាល់ដល់ការគិតរបស់គាត់
បូរិន :: ក្មួយដូចគេមានបញ្ហាអីចឹង
ដារ៉ុង :: បាទលោកពូគេបាត់ការចង់ចាំ
បូរិន :: បាត់ការចង់ចាំ??ហេតុអ្វីទៅបានគេដល់ថ្នាក់
និងប្រាប់ពូបន្តិចមក លោកពូបូរិនគ្រាន់តែលឺអញ្ចឹងគឺមានការភ្ញាក់ផ្អើលណាស់
ដារ៉ុង :: គេត្រូវឡានបុក
បូរិន :: ពេលណាទៅដែលគេជួបបែបនិង អាចប្រាប់ពូបន្តិចបានទេ
ដារ៉ុង :: ក្មួយគិតប្រហែលថ្ងៃដែលគេរត់ចេញពីរផ្ទះលោកពូនិងហើយ យប់នោះដែលក្មួយជួបគេក្នុងសភាពដែលមើលមិនយល់ មិនដឹងថាគេជួបគ្រោះថ្នាក់នៅពេលណាទេតែ ដោយសារការទង្គិចក្បាលខ្លះ
ទើបធ្វើអោយគេមិនចង់ចាំនណាសូម្បីម្នាក់ សូម្បីឈ្មោះខ្លួនឯង ។
បូរិន :: កូនប៉ា..អោយប៉ាសំទោស (លោកបូរិនក៏ហូរទឹកភ្នែកនៅនិងមុខដារ៉ុងម្តងទៀតហើយ ដោយសាតែគិតថាកូនខ្លួនឯងវេទនាពេក គិតទៅប្រៀបដូចជាសត្វដែលគេបោះចោលហើយ)
ដារ៉ុង :: កូន?
(
បងដារ៉ុងពេលលឺលោកបូរិននិយាយចឹងក៏បានបង្កើតជាចម្ងល់សួទៅលោកបូរិនតែម្តង)
បូរិន :: បាទ..ជីវ័ន្តជាជាកូនរបស់ពូ យើងបែកគ្នា20ឆ្នាំជាងហើយ ពូខំព្យាយាមរកគេណាស់ តែពូមិនដឹងថាជីវ័ន្តកូនរបស់ពូទេ ឥលូវពូបានជួបនិងស្គាល់គេហើយតែពូបានបណ្តោយកូនខ្លួនឯងជួបរឿងបែបនិងទៀត ដោយសារពូបានរត់ចេញពីរផ្ទះហើយជួបរឿងបែបនិង
(
និយាយទៅបងដារ៉ុងទាំងអួលដើមករ)
ដារ៉ុង :: បើសិនជាពូជាប៉ាជីវ័ន្តមែន ក្មួយសប្បាយចិត្ត
តែក្មួយមិនដឹងថាជីវ័ន្ត គេជាថ្ងៃណាគេតែឥលូវគេមានក្តីសុខណាស់
បូរិន :: អគុណដែលក្មួយបានជួបគេនិងមើលថែគេ ពូអាចសំគេទៅមើលថែបន្តបានទេ ព្រោះពូចង់មើលថែគេដោយផ្ទាល់ព្រោះបានធ្វើខុសជាមួយគេនិងម្តាយរបស់គេច្រើនណាស់ពូចង់ប្រើពេលវេលាដែលនៅសល់ ធ្វើអ្វីដើម្បីកូនខ្លះ។
ដារ៉ុង :: បើគេជាកូនរបស់លោកពូមែនក្មួយមិនថាអីទេ តែក្មួយសំលោកពូធ្វើជាសមាជិកដែលជិតស្និតជាមួយគ្រួសារលោកពូផង ព្រោះក្មួយទម្លាប់នៅជាមួយគេហើយ
លោកបូរិន ::បានក្មួយទៅនៅផ្ទះពូក៏បានទុកថាពូសងគុណដែលក្មួយបានជួយគេ បើសិនគ្មានក្មួយទេមិនដឹងថា កូនរបស់ពូយ៉ាងមិចទេ
ដារ៉ុង :: មិនអីទេលោកពូខ្ញុំគ្រាន់តែសំសឹទ្ធ ចេញចូលទៅលេងជីវ័ន្តញឹកញាប់មិនបាច់ចាំទៅនៅទេ
បូរិន ::បានក្មួយចឹងពូអាចទៅយកគេឥលូវបានទេពូនឹកគេណាស់
ដារ៉ុង :: លោកពូឥលូវគេមិនស្គាលថាគេជីវ័ន្តគឺក្មួយដាក់
ឈ្មោះគេរាជ
លោកបូរិន :: រាជ?ហេតុអ្វីទៅបានដាក់ឈ្មោះគេបែបនិង
ដារ៉ុង :: គេបាត់ការចង់ក្មួយគិតថាជីវិតគេនិងថ្មីដូចជាឈ្មោះរបស់គេ
បូរិន :: ចុះបើថ្ងៃណាមួយគេដឹងការពិតទៅ
ដារ៉ុង :: ក្មួយបានប្រាប់គេហើយក្មួយនិងមិនប្រាប់អ្វីទេ តែក្មួយបានប្រាប់គេថាគេនិងដឹងការពិតខ្លួនឯង តែក្មួយសំមិនចង់ដឹងរឿងគេចុះ
បូរិន :: បាទ..លោកបូរិនរាងទម្លាក់ទឹកមុខចុះ ដូចជាមិនសប្បាយចិត្តសោះពេលលឺបែបនិង
ដារ៉ុង :: លោកពូមិនសប្បាយចិត្តមែន??
បូរិន :: មិនអីទេតែពូខ្លាចថ្ងៃណាមួយបើគេដឹងការពិត
នោះគេមិនទទួលស្គាល់ពូ
ដារ៉ុង :: ចាំអោយដល់ថ្ងៃសិនទៅណាលោកពូ
បូរិន ::បាទក្មួយ ឥលូវនេះពូចង់ទៅជួបគេ
ដារ៉ុង :: កំអីលោកពូ
បូរិន :: ហេតុអី
ដារ៉ុង :: វាលឿនសម្រាប់រាជពេក
ចាំក្មួយនិយាយប្រាប់គេហើយអោយគេត្រៀមចិត្តហើយក្មួយនាំគេទៅល្ងាចនេះតែម្តង
បូរិន :: បាទពូអគុណក្មួយណាចឹងពូសំទៅវិញហើយ
ទៅរៀបចំកម្មវិធីតិចតួចសម្រាប់ទទួលកូនរបស់ពូផង
ដារ៉ុង :: បាទលោកពូ
អ្នកទាំងពីរក៏បែកគ្នាទៅកន្លែងរាងខ្លួនវិញ លោកបូរិនទៅយកយាយបូផាចេញពីរពេទ្យ ឯដារ៉ុងត្រលប់ទៅផ្ទះវិញ។
តុកៗៗៗៗៗ
រាជ :: បងមកវិញហើយ
ដារ៉ុង :: បាទ
រាជ :: ទៅងូចទឹកឆាប់មកញ្ញាំបាយ
ដារ៉ុង :: មិនបាច់ទេអូនទៅរៀបចំខោអាវទៅ
រាជ :: រៀបចំខោអាវ??
ឆ្ងល់ដែលមិចបានគេអោយរៀបចំខោអាវ
ដារ៉ុង :: ថ្ងៃនេះបងនិងនាំអូនទៅជួបនិងប៉ារបស់អូន
រាជ :: ប៉ា ខ្ញុំមានប៉ាដែរ??
គ្រាន់តែលឺថាខ្ញុំទៅជួបប៉ា អារម្មខ្ញុំ មិនដឹងថាត្រូវសប្បាយឬក៏ទុកសោកទេរកនិយាយមិនត្រូវសោះចិត្តខ្ញុំវាច្របូកច្របល់អស់ ហើយមិនដឹងថាគួសម្តែងកាយវិការបែបណាទេ មិននឹកស្មានថាខ្ញុំមានប៉ានិងគេដែរសោះ តែខ្ញុំឆ្ងល់សុខៗៗមិចក៏
បងដារ៉ុងបង្ហាញ់ថា ខ្ញុំទៅនៅជាមួយប៉ាបែបណាទៅ??
ដារ៉ុង :: បាទចឹងឆាប់ទៅរៀបខោអាវទៅនៅឈរសម្កុក អីទៀត
រាជ :: តែ…
ដារ៉ុង :: គ្មានតែគ្មានស្ករទេលឿន
រាជ :: បាទបង
ខ្ញុំពិតជាច្របូកច្របល់រកនិយាយអីមិនត្រូវពិតមែនឥលូវខ្ញុំមិនស្គាល់នណាទាំងអស់ មានតែបងដារ៉ុងតែប៉ុណ្ណោះដែលខ្ញុំស្គាល់ ឥលូវខ្ញុំ
ត្រូវទៅនៅឆ្ងាយគាត់ទៀត តែខ្ញុំគិតថាមិនអីទេព្រោះជាប៉ារបស់ខ្ញុំ ខ្ញុំនិងមិនឆ្ងល់ច្រើនទៀតទេ ខ្ញុំនិងទៅព្រោះខ្ញុំមិនដឹងមូលហេតុគ្រប់គ្រាន់នឹងឆ្ងល់ពេលនេះខ្ញុំប្រៀបដូចមនុស្សថ្មីដែលមិនដឹងខ្យលអីទៅហើយ។

No comments:

Post a Comment