Breaking

Saturday, November 3, 2018

កំណត់ស្នេហ៍ (ភាគ10)


កំណត់ស្នេហ៍
(ភាគ10)
និពន្ធដោយ Ann Vy
#Khmer_Novel_69



បន្ទាប់ពីរខ្ញុំរៀបចំខោអាវរួចហើយ យើងក៏បានបើកឡាន ធ្វើដំណើរទៅនៅជាមួយសមាជិកថ្មីដែលបងដារ៉ុងនិយាយថាជាប៉ារបស់ខ្ញុំ ខ្ញុំមិនដឹងថាប៉ារបស់ខ្ញុំមុខយ៉ាងមិចទេ តែក្នុងចិត្តរបស់ខ្ញុំពេលនឹងដូចជារំភើបយ៉ាងមិចមិនដឹងសោះ ហើយខ្ញុំតែងតែគិតម្នាក់ឯងថាមនុស្សដូចខ្ញុំមានប៉ាដូចគេដែរ ខ្ញុំសង្ឃឹមថាជីវិតខ្ញុំនិងស្រស់
ស្រាយជាងនិងព្រោះខ្ញុំបានជួបប៉ារបស់ខ្ញុំ ហើយខ្ញុំនិងមានសិរីភាពក្នុងការរស់នៅដូចគ្នា និយាយបែបនិងមិនមែនចង់និយាយថាបងដារ៉ុងគាត់បិទសឹទ្ធខ្ញុំតែខ្ញុំមិនចង់ជាបន្ទុកដល់បងដារ៉ុង ព្រោះកន្លងមកខ្ញុំមិនដឹងថាខ្លួនឯងជាចំណែកអ្វីក្នុងជីវិតបងដារ៉ុងទេ?ព្រោះបងដារ៉ុងតែងតែផ្តល់និងមើលថែខ្ញុំល្អខ្លាំងណាស់ ខ្ញុំគិតថាគាត់ជាឪពុកក៏ជាបងប្រុសដ៏ល្អរបស់ខ្ញុំដែរ។
ខ្ញុំមិនស្គាល់ខ្លួនឯងថាពីរមុនមកខ្លួនឯងបានធ្វើអ្វីទេ??បានជាក្នុងសភាពបែបនេះបានជួបមនុស្សដែលល្អដូចជាបងដារ៉ុងចឹង ទោះបីជាក្នុងការរស់នៅជាមួយបងដារ៉ុងក្នុងរយះពេលខ្លីតែខ្ញុំគិតខ្លួនឯងថា នៅជាមួយគាត់តាំងពីរតូចចឹងព្រោះខ្ញុំបានដឹងខ្លួនមកប្រៀបកូនជាកូនដែលទើបនិងកើតមកដែលអ្វីៗៗទាំងអស់បងដារ៉ុងជាអ្នកបង្រៀន។ហើយដល់ពេលនេះក៏ដើរតួជាមនុស្សដែលបារម្មពីរខ្ញុំរហូតដែរ។កំពុងអង្លុងអង្លូចក្នុងសភាពដ៏ស្ងៀមស្ងាត់បំផុតស្រាប់តែបងដារ៉ុងមកចាប់ដៃខ្ញុំធ្វើអោយខ្ញុំផ្អើលអារម្មដែលកំពុងតែគិតអស់លីងម៉ង
ដារ៉ុង :: ហើយមិនស្រួលខ្លួនមែនរាជ
រាជ :: មិនអីទេបង
ដារ៉ុង :: តែមិចបានមាត់ដូចជាស្លេកម្លេស
រាជ :: ប្រហែលមកពីរម៉ាស៊ីនត្រជាក់ហើយ
ដារ៉ុង :: មិនអីទេណា ធ្វើចិត្តអោយសប្បាយចុះគាត់សុទ្ធតែជាមនុស្សល្អទេ
រាជ :: តែធ្វើមិចទៅបងបើខ្ញុំមិនចងចាំអីសូម្បីបន្តិចចឹង
ដារ៉ុង:: មិនអីទេយូទៅ អូននឹងធ្លាប់ហើយ
រាជ :: បាទបង
ដារ៉ុង :: ចុះទៅ
រាជ :: ចុះទៅណា??ខ្ញុំសួរបញ្ជាក់វិញ
ដារ៉ុង :: ហើយដល់ផ្ទះហើយនៅលើឡានដល់ណាទៀត ម៉ែព្រះគិតតែអង្គុយគិត មិនដឹងឡានចូលមកក្នុងផ្ទះគេពីរពេលណាសោះម្ចាស់ថ្លៃ
គ្រាន់តែបងដារ៉ុងប្រាប់ថាដល់ផ្ទះភ្លាម ខ្ញុំងាក់មើលមកខាងទ្វាឡានមានមនុស្សបួនប្រាំនាក់កំពុងឈរនៅចាំខ្ញុំនៅទីនោះជាមួយនិងទឹកមុខមើលទៅសប្បាយណាស់ដែលធ្វើអោយខ្ញុំ មានអារម្មថាមិនបារម្មទេគឺដូចជាមានភាពជិតស្នឹតនិងពួកគេចឹងហើយចិត្តខ្ញុំពេលនេះបានផ្លាស់ប្តូរអស់ហើយ គ្រាន់តែខ្ញុំចុះពីរលើឡានភ្លាមខ្ញុំបានឃើញមនុស្សម្នាក់ដែលតាមរំខានខ្ញុំហើយខ្ញុំចាំមុខគេមិនភ្លេចទេគឺចាំច្បាស់ណាស់
រាជ :: គឺលោក
បូរិន :: មកដល់ហើយកូន (បុរសវ័យចំណាស់ម្នាក់ក៏មកអោបខ្ញុំហើយខ្ញុំក៏មិនបានផ្តោតទៅលើម្នាក់និងទៀតដែរ )ប៉ានឹកកូនខ្លាំងណាស់
រាជ :: ប៉ា ?? ក្នុងចិត្តគ្រាន់តែលឺគេនិយាយថា ប៉ានឹកកូនខ្លាំងណាស់ គឺខ្ញុំក៏ដឹងថាលោកពូម្នាក់និងហើយជាប៉ារបស់ខ្ញុំ
រាជ :: ខ្ញុំសំទោសណាខ្ញុំមិន
បូរិន :: មិនអីទេកូនតែពេលនេះប៉ាបានជួបកូនហើយ
បូផា ;: តោះចៅចូលទៅនិយាគ្នាក្នុងសិនទៅ
ពេលនឹងយើងក៏ដើរចូលក្នុងផ្ទះ ម្នាក់ៗ មើលទៅដូចជាមានក្តីសុខខ្លាំងណាស់ ជាពិសេសម្ចាស់ផ្ទះតែម្តង
ពេលចូលទៅដល់អ្វីដែលខ្ញុំឃើញក្នុងនោះគឺវាចម្លែកណាស់ ក្នុងផ្ទះដូចជារៀបចំខួបកំណើរអោយនណាចឹងខ្ញុំដើរផងសម្លឹងជំវិញនឹងមិនព្រីចភ្នែកទេ ខ្ញុំដូចជាចូលចិត្តនិងការរៀបចំនេះណាស់ក្នុងចិត្តខ្ញុំវារំភើបរកអ្វីនិយាយមិនបាន ទោះបីការរៀបចំដូចជារៀបចំសម្រាប់កូនក្មេងក៏ដោយតែវាចម្លែងសម្រាប់ខ្ញុំ ហើយធ្វើអោយខ្ញុំកាន់តែមានភាពកក់ក្តៅនិងអាកាសធាតុបែបនេះណាស់ ជាពិសេសគឺពេលទៅដល់កន្លែងទទួលភ្ញៀវគឺមាននំខេកមួយនៅលើតុហើយមានដុតទៀនស្រាប់ ថែមដាក់អក្សរ HPBD សមាជិកថ្មី ខ្ញុំក៏ចាប់ផ្តើមចំលែកចិត្តណាស់តើនេះគេរៀបចំកម្មវិធីនេះដើម្បីនណាទៅ បើខ្ញុំកូនម្ចាសផ្ទះនឹងមែន ខ្ញុំមិនមែនសមាជិកថ្មីទេគឺកញ្ចាស់ហើយ តែប្រហែលមកពីរខ្ញុំបាត់
ការចង់ចាំហើយពួកគាត់ទើបតែរកខ្ញុំឃើញហើយបានគាត់ដាក់បែបនិង ខ្ញុំកំពុងតែគិតបែបនិង និងរំភើបក្នុងអាកាសធាតុបែបនិង
បូរិន ;;អធិស្ធានទៅកូន??
រាជ :: ខ្ញុំ
បូរិន :: និងហើយព្រោះនេះជាថ្ងៃខួប
កំណើតកូនផង ប៉ារៀបចំជាពិសេសសម្រាប់កូន
ទោះបីមិនបានច្រៀងចម្រៀងHappy birthday តែខ្ញុំមានអារម្មថាវាពិតជារំភើបយ៉ាងមិចមិនដឹងទេ ពេលនឹងខ្ញុំក៏បិតភ្នែកអធិស្ធានមួយសន្ទុះធំ ខ្ញុំក៏បើកវិញ គ្រាន់តែបើកភ្នែកភ្លាម ម្នាក់ៗបានបាញ់ស៊ុប្រាយនិងច្រៀងចម្រៀងhappy birthDay ឡើងព្រមគ្នា ជាពិសេសលោកប៉ារបស់ខ្ញុំនិងលោកយាយលោកតាមើលទៅសប្បាយណាស់ គាត់រៀបកម្មវិធីដូចសម្រាប់កូនក្មេងអាយុ5-6ឆ្នាំចឹង ប៉ុន្តែខ្ញុំរំភើបរកនិយាយមិនចេញ។
បន្ទាប់ពីរនិងហើយខ្ញុំក៏បញ្ចុកនំប៉ានិងយាយតារបស់ខ្ញុំយ៉ាងសប្បាយរីករាយហើយមិនគិតអំពីរអ្វីទាំងអស់ជាពិសេសមនុស្សប្រុសម្នាក់ដែលធ្លាប់រំខានខ្ញុំក៏ខ្ញុំមិនចាបអារម្មដែលព្រោះខ្ញុំគិតថានេះជាថ្ងៃល្អរបស់ខ្ញុំ ទោះបីគ្នាមិនច្រើនតែសម្រាប់ខ្ញុំពោរពេញទៅដោយភាពកក់ក្តៅនឹងស្នាមញញឹមបិទមាត់មិនជិត ។ឃើញថាយូគ្រាន់បើហើយ
ដារ៉ង :: យប់ជ្រៅហើយខ្ញុំសំជំរាប
លាលោកពូលោកយាយលោកតាទៅផ្ទះវិញហើយ
បូរិន ;; សម្រាក់នៅនេះហើយក្មួយ
ដារ៉ុង :: មិនអីទេលោកពូ តែសូមមើលថែរាជអោយល្អផងណា
បូរិន ;; កូនរបស់ពូៗមិនបណ្តោយគេកើតអីទៀតទេ
រាជ :: ចឹងខ្ញុំជូនដំណើរបង
និយាយចប់យើងក៏ក្រោកដើរ ចេញទៅសម្តៅឡានដោយមានខ្ញុំនិងបងដារ៉ុងនិងម្នាក់ទៀតឈ្មោះសំណាងទៅដែរ។
ដារ៉ុង :: មើលថែខ្លួនផងណា
រាជ :: បាទបង
ខ្ញុំនិយាយចប់ហើយខ្ញុំក៏ទៅអោបបងដារ៉ុងដោយភាពអាឡោះអាឡៃ ខ្ញុំអគុណដែលបងបានមើលថែខ្ញុំកន្លងមក
ដារ៉ុង:: មិនអីទេឥលូវអូនជួបជំគ្រួសារអូនវិញហើយ និងចេះស្រលាញ់ខ្លួនឬនៅ
គាត់និយាយទាំងយកដៃមកអង្អែលក្បាលខ្ញុំ ហើយខ្ញុំក៏លែងគាត់
ដារ៉ុង :: សំណាងមើលថែជីវ័ន្តផងណា ចឹងបងទៅហើយណាពេលទំនេរបងមកលេង ខ្ញុំឆ្ងល់ថាសូម្បីតែគាត់ក៏ហៅខ្ញុំជីវ័ន្តដែរចឹងប្រាកដណាស់ខ្ញុំគឺជាជីវ័ន្ត
រាជ :: បាទឧស្សាហ៍មកលេងខ្ញុំផងណា
សំណាង :: អើ..មិនអីទេ ខ្ញុំមិនអោយគេកើតអីម្តងទៀតទេលើនេះ
បងដារ៉ុងក៏ចូលទៅក្នុងឡានហើយយើងក៏លើកដៃលាគាត់
សំណាង::មើលទៅដារ៉ុងគេស្រលាញ់អូនខ្លាំងណាស់
រាជ :: បាទគាត់មិនដែលអោយខ្ញុំពិបាកទេ
គាត់ជាមនុស្សល្អសម្រាប់ខ្ញុំ
សំណាង :: បាទខុសពីរបងចឹង
រាជ :: ទោះលោកប្រាប់ថាលោកជាមនុស្សល្អក៏មិនជឿដែរ ព្រោះខ្ញុំបានជួបលោកម្តងៗមានតែបញ្ហា ហើយខ្ញុំគិតថាផែនដីនេះពិតជាតូចខ្លាំង តូចជាងគ្រាប់ខ្លីទៀត ខ្ញុំមិនចង់ជួបលោកតែត្រូវមកនៅផ្ទះដំបូលតែមួយជាមួយ ខ្ញុំមិនដឹងថាលោកនិងខ្ញុំជាប់ប៉ះពាល់អីនិងខ្ញុំទេ ពីរមុនមក
សំណាង :: បាទច្រើនណាស់ពេលក្រោយអូននឹងដឹង
រាជ :: បើច្រើន ខ្ញុំកាន់តែមិនចង់ដឹង ខ្លាចរឿងទាំងនិងជារឿងចង្រៃៗសម្រាប់ខ្ញុំ
និយាយចប់ខ្ញុំក៏ដើរទៅក្នុងផ្ទះវិញ ដើរមិនចាំអោយគេតបមកវិញទេឥលូវខ្ញុំចាប់ផ្តើមគ្មានអារម្មល្អនិងគេសោះ
បូរិន :: ដារ៉ុងគេទៅហើយកូន??
រាជ :: បាទ
បូរិន :: ហៅប៉ាៗមកកំនិយាយកំបុតៗចឹងកូន
រាជ :: ខ្ញុំមិនទាន់ទម្លាប់
បូរិន :: ហៅអោយស្រេចទៅឆាប់ទម្លាប់ណាកូន
បូផា :; មកៗៗយាយអោបតិចមក
យាយនឹកណាស់ដឹងអត់ ពេលនិងខ្ញុំក៏បានទៅអោបយាយរបស់ខ្ញុំយ៉ាងកកក្តៅ ចាប់ពីរថ្ងៃនិងទៅកំទៅណាចោលយាយទៀតណាចៅ
រាជ :: បាទចៅមិនទៅណាទេ
ហើយគាត់ក៏មកថើបខ្ញុំ ខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់ពេលនិង បន្ទាប់មកក៏មានបុរសវ័យចាស់គួសមមកអោបខ្ញុំទៀត
ឆារ៉ាន :: តាក៏នឹកចៅដូចគ្នា ណា
ពេលនឹងទាំងគ្នាក៏មកអោបខ្ញុំនិងហើយកាន់តែអោយខ្ញុំកាន់តែមានភាពកកក្តៅមួយកម្រិតទៀត ពេលនឹងអ្វីៗបានចប់ហើយបន្ទាប់ពីសំណេះសំណាលរួចហើយខ្ញុំក៏ទៅបន្ទប់ជាមួយប៉ារបស់ខ្ញុំO my God គ្រាន់តែចូលទៅក្នុងបន្ទប់ភ្លាម បន្ទប់រៀបចំឡើងស្អាតជាពិសេសនៅលើគ្រែមានតុកកាតា ខ្លា ឃ្មុំ ដែលខ្ញុំចូលចឹត្តនៅលើគ្រែកេងស្រាប់ ខ្ញុំឈានចូលក្នុងបន្ទប់មួយៗនិងសម្លឹងមើលជំវិញបន្ទប់ដោយយកចិត្តទុកដាក់ សូម្បីដង្ហើមក៏ភ្លេចដកដែល
បុរិន :: ចូលចិត្តបន្ទប់នេះទេកូន បើមិនចូលចិត្តចាំប៉ាអោយគេរៀបចំថ្មីទៀតណា
និយាយទៅមិនចូលចិត្តមិចគ្រាន់តែបន្ទប់រៀបចំឡើងស្អាតដូចខានសួគ៌ជាន់ទី7ហើយ តែអ្នកសរសេរមិនដែលឡើងឋានសួទេ
រាជ :: ស្អាតណាស់ប៉ា
បូរិន :: ចឹងកូនឆាប់រៀបចំខ្លួនកេងទៅណាប៉ាសំទៅបន្ទប់ប៉ាហើយ
រាជ :: បាទ និយាយចប់គាត់ដើរមកថើបថ្ងាស់ខ្ញុំហើយនិយាយGood nightណាកូន ហើយគាត់ដើរទៅបាត់។គ្រាន់តែប៉ាខ្ញុំគាត់ចេញទៅភ្លាមខ្ញុំស្ទុះទៅលើគ្រែអោបខ្លាឃ្មុំយ៉ាងរីករាយ គិតតែសប្បាយជាមួយបន្ទប់ថ្មីធ្វើអោយខ្ញុំភ្លេចខ្លួនកេងលក់ពេលណាមិនដឹងសោះ។
តុកៗៗៗៗៗខ្ញុំដើរទៅបើទ្វាទាំងងីងើ
បូរិន ::Good morningកូនប្រុស
រាជ :: បាទGood morning ប៉ា
បូរិន:: កំប្រាប់ថាយប់មិញកេងទាំងចឹងណាកូន
រាជ :: បាទប៉ាថាសម្រាក់បន្តិចក៏លក់ពេលណាមិនដឹង គាត់ក៏សើចខឹខឹ
បូរិន ;; ចឹងកូនឆាប់ទៅរៀបចំខ្លួនទៅឆាប់ទៅញ្ញាំអាហារពេលព្រឹកជំគ្នាណា បាទ ខ្ញុំក៏ចូលទៅរៀបចំខ្លួនងូតទឹកនិងចាប់ផ្តើមបន្តការរស់នៅជាមួយនិងគ្រួសារនិង កន្លែងថ្មីជាមួយនឹងគ្រួសារខ្ញុំម្តង ខ្ញុំមិនដឹងថាពីរមុនវាមិចទេ តែដោយសារខ្ញុំមិនស្គាល់អ្វីទាំងអស់បានជាខ្ញុំព្រមមកនៅជាមួយដោយមិនដេញដោលសួរបងដារ៉ុង ណាមួយខ្ញុំមិនចង់អោយបងដារ៉ុងត្រូវពិបាកដោយសារខ្ញុំទៀត។
វេលាមិនធម្មតាសោះសម្រាប់ខ្ញុំពីរមួយថ្ងៃទៅមួយថ្ងៃខ្ញុំរស់នៅជាមួយនិងគ្រួសាររបស់ខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់ លោកយាយលោកតាលោកប៉ាគាត់តែងតែផ្តលភាពកកក្តៅនិងក្តីស្រលាញ់សម្រាប់ខ្ញុំជានិច្ចតែទោះក្នុងផ្ទះនិងអ្នកដែលខ្ញុំមិនចង់មាត់រកគឺបងសំណាក៏ដោយ តែចង់និយាយថាមិនមែនដោយសារមានខ្ញូំហើយយាយតាប៉ារបស់ខ្ញុំឈប់ស្រលាញ់បងសំណាងទេ យាយតាប៉ារបស់ខ្ញុំគាត់បែងចែកល្អណាស់ ជាច្រើនថ្ងៃមកហើយដែលខ្ញុំរស់នៅមានក្តីសុខបែបនិង បងដារ៉ុងគាត់តែងតែចេញចូលមកលេងខ្ញុំញឹកញ្ញាប់ដែរ។
ឥលូវតាយាយលោកប៉ាខ្ញុំក៏ទៅផ្ទះនៅឯសីហនុវិញខ្ញុំមិនដឹងសោះថាគាត់មានផ្ទះនៅឯណោះដែរ ខ្ញុំចង់ទៅដែលណាស់តែមិនបានទៅជាមួយគាត់ទេដោយសារត្រូវរៀបចំ​និងរៀនការងារខ្លះៗពីរបងសំណាងចឹងមានតែត្រូវទៅធ្វើការជាមួយបងសំណាងហើយធុញណាស់ នៅផ្ទះអផ្សុក ទៅក្រុមហ៊ុនខ្ជិលជួបមុខបងសំណាងតែនេះអោយនៅផ្ទះតែពីរនាក់ទៀត។
វ៉ានណេត :: បងសំណាងនៅផ្ទះទេ?
ចុមមកផ្ទះគេស្រួលម្លេសសម្លុតរកគេទៀត
រាជ :: នៅក្នុងបន្ទប់
វ៉ាន់ណេត :: អូគឺឯងទៀតហើយមែន ក្រែងថារត់ចេញពីរផ្ទះម្តងហើយ(ខ្ញំឆ្ងល់ដែលលឺគេថាខ្ញុំរត់ចេញពីរផ្ទះ តែមិនបានគិតវែងឆ្ងាយទេ នឹកឃើញមុខនាងនោះស្អប់តែម្តងកាលមុនដាក់ឯងមួយកំផ្លៀងនៅក្តៅៗ ) មិនអីទេចាំខ្ញុំតេប្រាប់គាត់ថាខ្ញុំមកលេង ចឹងឯងទៅយកទឹកអោយខ្ញុំមួយកែវមក លោកព្រះសាហាវណាស់នាងនឹងប្រើមិនមើលមនុស្សសោះនិយាយដូចឯងកញ្ជះចឹង ខ្ញុំមិនបង្អង់យូរ
បាទអ្នកនាងចាំមួយភ្លែត ខ្ញុំក៏ទៅយកទឹកអោយនាងនិង ចាំមើលស្នាដៃខ្ញុំបន្តិចទៀតនាងឯង មិនទាន់រួចខ្លួនទេថ្ងៃមុនទះអញមួយកំផ្លៀងងៃនេះមានឧកាសសងសឹងវិញ នាងនោះកំពុងចុចទូរស័ព្ទ ទឹកមកដល់ហើយអ្នក គ្រាន់តែនាងនិងងាកមកភ្លាមឆ្វាចនោះជះពេញមុខប៉ាដោយទៅកំអោយហត់នាងឯងលើកផឹក
វ៉ានណេត :: យ៉ាយ ….ឯងចង់ធ្វើឆ្កួតអីនឹង
រាជ : ជះទឹកដាក់អ្នកនាងនិងហើយ ប៉ុណ្ណឹងហើយមិនដឹងថាខ្ញុំជះទឹកដាក់ទៀត ទាល់តែគប់ម៉ាកែវទៀតមែន
វ៉ាន់ណេត :: ឯងហាន??
រាជ :: សាក់មើល ខ្ញុំលើកកែវមប្រុងនិងគប់
ស្រាប់តែ
វ៉ាន់ណេត :: បងសំណាងមើលវាបម្រុងសម្លាប់អូន(កំតែលោកបងឯងមកទាន់កំអីចប់ប៉ាដោយ
សំណាង :: បងឃើញហើយ
វ៉ាន់ណេត :: បងសំណាងមើលវាបម្រុងសម្លាប់អូនន៎ អូយលោកព្រះម្ចាស់ថ្លៃអើយកោតតែគេចេះទ្រាំនៅ
ជាមួយមនុស្សដក់ខ្ញីចឹងទេលោក ចង់តែស្ទុះទៅធាក់បួនប្រាំជើងទុកជាអនុស្សាវរីតើ
សំណាង :: បងឃើញហើយ
ហើយ នាងនោះផងរត់ទៅអោបបងសំណាងជាប់ជ្រេញរឹកណាស់អញ
រាជ :: បងឃើញហើយល្អ និងជាសាក្សីខ្ញុំផងថានាងនិងអ្នកចង់អោយខ្ញុំគប់កែវដោយខ្លួនឯង ខ្ញុំនិយាយញាក់មុខដាក់អ្នកទាំងពីរដោយមិនញញើថាគេមានគ្នាច្រើនឡើយ
សំណាង :: បានហើយ គាត់និយាយសម្លុតខ្ញុំនិងមើលមកយ៉ាងមាំខ្ញុំគ្រាន់តែសម្កឹងភ្នែកគាត់មានអារម្មថាចង់ញញើតដែល តែខ្ញុំនៅតែឈរសម្លឹងទៅគាត់មិនក្រោធឡើយ
រាជ :: ប៉ុណ្ណឹងវានៅស្ទើរណាស់ នាងនិងវិញនៅតែនិងបងសំណាងអោបធ្វើឡើងញិកញក គ្រាន់តែឃើញចង់ក្អួត
សំណាង ::តោះទៅជាមួយបង គាត់ទាញដៃនាងនោះទៅបាត់ដោយមិនមាត់តបនិងខ្ញុំឡើយ ខ្ញុំមិនដឹងថាគេទៅនិយាយអីសោះ
វ៉ានណេត :: លែងខ្ញុំបងសំណាងខ្ញុំឈឺ
សំណាង :: មករកបងមានការអី
វ៉ាន់ណេត :: ខ្ញុំនឹកបងនិងណា ហើយវ៉ាន់ណេតគេក៏អោបបងសំណាងខ្ញុំគ្រាន់តែមើលពីរក្នុងផ្ទះតាមបង្អួចមកលោកអើយគេចេះរកសង្សាដូចគ្នាម្លេសព្រះម្ចាស់ថ្លៃ
សំណាង ::បាទឥលូវអូនទៅផ្ទះសិនវិញទៅ
វ៉ានណេត :: អត់ទេបងអូនមិនចង់ទៅទេ អូនចង់នៅជាមួយបង ហើយ អោយអាមួយនឹងមកសំទោសខ្ញុំសិនមក
សំណាង :: វាហួសហើយកំគិតទៀតអី
វ៉ានណេត :: មិនព្រមទេបងក៏ឃើញហើយគេមានបំណងធ្វើបាបអូនណា
សំណាង :: បាទជីវ័ន្តជាកូនប្រុសរបស់ពូបង ដែលគាត់ទើបតែរកឃើញ
វ៉ាន់ណេត :: កូនលោកពូ??
(
ស្ងេញនាង)
សំណាង :: ចឹងហើយបងអោយអូនទៅវិញសិន បងមិនចង់អោយមានរឿងកាន់តែច្រើន បងសំណាងនិយាយចប់ក៏ទាញនាងនោះដាក់ក្នុងឡានហើយនាងនោះបើកឡានចេញទៅវិញ តោះដល់រាជនិងសំណាងម្តង
ខ្ញុំកំពុងតែអង្គុយលេងលើសាឡុងមិនបានចាប់អារម្មនិងបងសំណាងមកដល់ពីរពេលណាទេ
រាជ :: លែងដៃខ្ញុំចង់ធ្វើអីហាស់ បងសំណាងបានចាប់ដៃខ្ញុំហើយទាញខ្ញុំទៅក្នុងបន្ទប់ហើយដាក់គន្លឹះជាប់បាត់បន្ទាប់មកគាត់បានក្រវាត់ខ្ញុំទៅលើគ្រែកេងរបស់គាត់ហើយគាត់មកសគ្របឯមាត់វិញជិតជាប់និងមាត់ខ្ញុំហើយ
ហើយចង់ធ្វើឆ្កួតអីនិង ខ្ញុំនៅតែមាត់រឹងគាត់សួគាត់ដដែរ
សំណាង :: មកជំរៈបញ្ជីរ
រាជ :: បញ្ជីអី??ខ្ញុំសួរបញ្ជាក់
សំណាង :: មិនដឹងដែលមិនដឹងនណាទេជៈទឹកលើសង្សាបង
រាជ :: អូ….គេចេះជួយគ្នាល្អណាស់ន៎ កាលមុនជួបខ្ញុំសង្សារគេមកជួយថែមទះមួយកំផ្លៀងមកខ្ញុំ តែឥលូវនេះគេជួយសង្សាគេម្តងន៎
សំណាង :: នឹងហើយ តែឥលូវនេះបងមិនមកជួយសង្សាបងទេ តែបងមកសំទោសជំនួសសង្សារបង ឯច្រមុះគេជិតនិងប៉ះថ្ពាល់ខ្ញុំហើយ ខ្ញុំមិនអាចធ្វើអីបានទេបានត្រឹមតែបិទភ្នែកហើយមុខចេញ ហើយតមាត់និងគាតតិចដែរ
រាជ :: ចង់ធ្វើឆ្កួតអីនិងហាស គេមិនដែលសំទោសធ្វើចឹងទេ
សំណាង :: សង្សាបងទះមុខអូនឯងថ្ងៃមុន ចឹងចាំបងយកច្រមុះបងស្អំមុខអោយអូនឯង អញអើយប្រាកដណាស់បងសំណាងរោគចិត្តមែនហើយ
រាជ :: បងកាន់តែឆ្កួតហើយលែងខ្ញុំ ខ្ញុំធ្ងន់ណាស់មាឌប៉ុណ្ណាណីមកសង្កត់លើគេ តែឥលូវច្រមុះគាត់បានមកប៉ះថ្ពាល់ខ្ញុំបន្តិចបាត់ហើយ ខ្ញុំខំបិទភ្នែកធ្វើមុខឡើងជូ តែខ្ញុំមិនត្រូវការបែបនិងទេ
សំណាង :: តែបងចង់សំទោសបែបនិង គាត់និយាយខ្សឹបៗដាក់ត្រចៀកខ្ញុំ
រាជ :: បងចង់បែបនិងមែន ខ្ញុំបានសួនិងងាកមុខទៅរកគាត់ហើញញឹមដាក់គាត់ ឥលូវនេះសូម្បីតែមាត់ក៏ចង់ជាប់គ្នាដែរ
សំណាង :: បាទ
រាជ :: ប្រាកដណាស់ថាចង់ធ្វើបែបនិង
សំណាង :: បាទ…គាត់បានអោនមកនិយាយដាក់ត្រចៀកខ្ញុំតិចៗៗ
រាជ :: បើប្រាកដហើយ បានតើមានអី ខ្ញុំក៏បានដកដៃរបស់ខ្ញុំទៅអោបនិងចាប់អង្អែលថ្ពាលបងសំណាងតិចៗៗហើយបងសំណាងក៏ចាប់ផ្តើមបិទភ្នែកបម្រុងនឹងធ្វើអីមិនដឹងទេ
តែជួនកាលអីខ្ញុំច្រឡំលើកជង្គង់របស់ខ្ញុំអឺប ………….អូយ….បងសំណាងបានបែរចេញខ្លួនពីរខ្ញុំទៅក្តោបបងប្អូនរបស់គាត់ដែលកំពុងតែអួលខាងក្រោមនិងមុខឡើងជូរ ខ្ញុំក៏បានក្រោករត់ចេញពីរបន្ទប់គាត់យ៉ាងលឿនគាត់ខំរត់តាមខ្ញុំទាំងក្តោបពងចឹង ខ្ញុំរត់ដល់បន្ទប់ហើយ ចូលបិទទ្វានិងចាក់សោរជាប់បាត់ខ្ញុំសម្ងំតែក្នុងបន្ទប់មិនចេញទៅណាឡើយ ព្រោះមិនដឹងថាចេញទៅត្រូវជួបមុខ លោក យមម៉ាទូតនិងឬអត់ផង ព្រោះចូលចិត្តធ្វើអីចំឡែកៗៗ អើយបើមកនៅជាមួយមនុស្សចឹងដឹងតែអាយុខ្លីហើយអញអើយអញ ប៉ាមិនដឹងពេលណាមកទៀត ទុកចោលកូននៅជាមួយមនុស្សចឹង មានតែត្រូវអោយបងដារ៉ុងមកហើយ លោកព្រះម្ចាស់ថ្លៃទូរស័ព្ទនៅជាន់ក្រោមទៀត អើយនៅចឹងទៅ ខ្ញុំនៅសម្ងំក្នុងបន្ទប់ម្នាក់ឯងឯបងសំណាងយូគាត់មកគោះទ្វាម្តងតែខ្ញុំមិនតបទេ សូម្បីបាយថ្ងៃត្រង់ក៏ខ្ញុំមិនចុះមកញ្ញាំដែរ ដើរវិលវល់ឈរផង អង្គុយផង ដេកផង រហូតដេកលក់ពេលណាមិនដឹងខ្លួនសោះប្រហែលពីរម៉ោងកេងលក់ ព្រោះមានអារម្មថាពោះវាធ្វើទុកហើយ ក្រពើរះខ្លះហើយ សម្រេចចិត្តចុះទៅក្រោមទៅ ដើរលប់ៗដូចចោរលួចមាន់ហើយ លិចលើមៗៗដើរទៅសម្តៅទូរក្រែងមានអីញ្ញាំខ្លះ អើយលោក មានតែផ្លែឈើនិងញ្ញាំទៅ ខំដើរផងញ្ញាំផង វីសនិងបុកលោកបងក្បាលធំហើយ មកឈរចំទែងដៃនិងជញ្ជាំងមើលមកគេមិនដាក់ភ្នែកសោះលោកប្រុសក្បាល់ធំនេះ ចង់តែគប់ម៉ាចានតើ គេសម្លឹងមកឯងមិនដាក់ភ្នែកសោះដល់ថ្នាក់ឯងខំងាកដើរចេញតិចៗ
សំណាង :: ចង់ទៅណា???គេសួមកឯងឡើង ក្រមួត មើតែឯងនិងមកពីរលួចអីនណាឬក៏ធ្វើខុសអីហើយ
រាជ :: ទៅរកកន្លែងអង្គុយញ្ញាំ
ចង់អោយខ្ញុំញ្ញាំឈរចឹងមែន??ហើយខ្ញុំក៏ខំដើរលឿនខ្ជិលតបមាត់និងគេទៀត ខ្ញុំដើរទៅអង្គុយកន្លែងទទួលភ្ញៀងនិងអង្គុយញ្ញាំអីធ្វើមិនដឹងនិងមិនខ្វល់និងគេឈរមើលឯងឡើយ
រាជ :: ចង់ធ្វើអីទៀតហើយ??
គេស្ទុះមកអង្គុយជិតនិងអោនមកចង់ដល់មុខខ្ញុំ
សំណាង :: មកគិតបញ្ជីរ??
គេនិយាយនិងញ្ញាក់ភ្នែកដាក់ខ្ញុំមើលមុខ គឺមុខសិចខ្លាំងណាស់ម្ចាស់ថ្លៃ
រាជ :: គិតបញ្ជីរអីទៀតហើយ
សំណាង :: ភ្លេចហើយនណាគេធ្វើអោយអាបងប្អូនបងខឹងព្រឹកមិញ។គេនិយាយចេះតែអោនមកខ្ញុំរហូតដល់ថ្នាក់ខ្ញុំត្រូវទ្រេតខ្លួនទាំងអស់ហើយ ឥលូវគេសគ្រប់ខ្ញុំពីរលើ និយាយហើយធ្វើមុខគួអោយតែផាច់ៗៗនឹងទេ
រាជ :: ចង់ត្រូវទៀតអត់លើកនេះ
ប្រហែលធ្ងន់ជាងមុន ។ខ្ញុំនិយាយទៅគេ ទាំងដែលមាត់ គេជិតជាប់ថ្ពាល់ខ្ញុំហើយ គេចេះតែអោនមករហូតធ្វើអោយថ្ពាល់ខ្ញុំបានប៉ះជាមួយនិងដង្ហើមគេម្តងៗក្ដៅៗហើយខ្ញុំចង់ប៉ះអស់ទាំងរោមតូចធំហើយ
សំណាង ;: បើធ្វើអោយខឹងទៀតអូន
មិនរួចខ្លួនទេ។គេនិយាយនិងអោនមកខ្ញុំមែនទែនហើយ
រាជ :: ចឹងខ្ញុំមិនធ្វើទេឆាប់លែងខ្ញុំ មកសង្កត់ខ្ញុំចឹងថប់ដង្ហើមណាស់
សំណាង :: ចឹងចាំបងផ្លុំខ្យល់បញ្ចូលអោយ .
រាជ :: ហើយយ៉ាងមិចហើយ
ចង់បានអីអោយប្រាកដពីរខ្ញុំ?
ខ្ញុំបាននិយាយទៅគេហើយធ្វើមុខខឹងគេ
សំណាង :: បងចង់បាន…ហើយគេរាងស្ទាក់ស្ទើនិងនិយាយអី ហើយរាងងាក់មុខចេញពីខ្ញុំបន្តិច
រាជ :: ចង់បានអីនិយាយមក…
សំណាង :: គឺ…
រាជ : : បើនិយាយមិនបានមិនបាច់និយាយទេ
សំណាង :: បងចង់បានអូនមកវិញ
រាជ :: បងនិយាយឆ្កួតអីនិងខ្ញុំបានសន្លុតគេ
សំណាង :; បើបងនិយាយអូនមិនជឿបងទេ
រាជ :: មិនបាច់និយាយទេ
*********
ស្លេសសិនហើយ***-
សំទោសណាឆ្គងច្រើនណាស់

No comments:

Post a Comment