Breaking

Sunday, November 4, 2018

កំណត់ស្នេហ៍ (ភាគ11)


កំណត់ស្នេហ៍
(ភាគ11)
និពន្ធដោយ Ann Vy



រាជ :: មិនបាច់និយាយទេ
សំណាង :: អូនពិតជាមិនចាំរឿងរវាង
យើងទាំងអស់មែនទេ??
រាជ :: និយាយប៉ុន្មានដងថាខ្ញុំមិនចាំហើយខ្ញុំក៏មិនចង់ដឹងដែរ
សំណាង :: ចឹងចាំបងរំលឹក
រាជ :: ហើយបងចង់ធ្វើអី ប្រយត្នខ្ញុំប្រាប់ប៉ាណា
សំណាង :: ប្រាប់ទៅបងអោយប្រាប់
គេនិយាយមកខ្ញុំពេលនេះគេបានមកជិតខ្ញុំកាន់តែជិតហើយដល់ថ្នាក់ខ្ញុំមិនអាចងាក់ខ្លួនបាន ថ្ងៃនេះដឹងតែមែនទែនហើយ
ទ្រឺតៗៗៗៗៗៗៗៗៗៗ
ពេលដែលលឺសម្លេងទូរស័ព្ទគេក៏ងាកមកនេះគឺជាសម្លេងទូរស័ព្ទខ្ញុំ ហើយមើលទៅឃើញថាជាលេខបងដារ៉ុងហើយគាត់ក៏ក្រោកអង្គុយ ធ្វើមុខមិនស្រស់ទេ
រាជ :: អាឡូ!!បងដារ៉ុង
ដារ៉ុង :: បាទ..ហើយអូនកំពុងធ្វើអីនិង
រាជ :: បាទបង..អត់មានធ្វើអីទេតែកំពុងនឹកបង។ខ្ញុំនិយាយឌឺលោកប្រុសក្បាលធំនោះណា ឯគេអង្គុយធ្វើមុខគួអោយអាណិតដែលតើ
ដារ៉ុង :: បាទ បងងកំពុងនឹកអូនដូចគ្នា ចុះលោកពូមិននៅផ្ទះទេ
រាជ :: បាទបងគាត់ទៅសីហនុបាត់ហើយខ្ញុំនៅជាមួយបងសំណាង
ដារ៉ុង :: ថាមិច អូននៅជាមួយសំណាងតែពីអ្នកមែន??គាត់សួមកខ្ញុំដូចភ្ញាក់ផ្អើលចឹង
រាជ :: បាទបង
ដារ៉ុង :: ចឹងចាំបងទៅលេង
រាជ :: បាទខ្ញុំកំពុងចង់អោយបងមកលេងល្មមព្រោះខ្ញុំនឹកបងណាស់ ហើយអផ្សុកព្រោះប៉ុន្មានថ្ងៃនេះបងមិនមកលេងនិងខ្ញុំសោះ។ខ្ញុំធ្វើដូចកូនក្មេងចឹងប៉ុណ្ណឹងគឺរួចខ្លួនហើយ អគុណព្រះ កំអីចប់ហើយអញ ឯលោកសំណាង គេមិនមាត់អីទេ មុខឡើងដូចគេយកទៅចងបាញ់ចឹង មុខដូចម្ហូបស្ទើភ្លើង
សំណាង :: នឹកវាខ្លាំងមែន??
គេនិយាយមកខ្ញុំដូចស្អប់បងដារ៉ុងខ្លាំងណាស់ចឹង
រាជ :: បាទ….នឹកខ្លាំងណាស់
តបទៅគាត់ធ្វើមុខឌឺដាក់ទៀតនោះ កំជោរ
សំណាង :: ស្រលាញ់វាខ្លាំងមែន??
គេនិយាយមកខ្ញុំមុខចង់គួអោយខ្លាចចឹង
រាជ :: ទោះស្រលាញ់ឬមិនស្រលាញ់
វាជាសឹទ្ធរបស់ខ្ញុំ វាមានប៉ះពាល់អីដល់លោកបងឯងដែរ និយាយហើយញ្ញាក់ភ្នែកដាក់គេម្តងលើកនេះគេដូចជាខឹងណាស់ខ្ញុំមិនយល់សោះមិចគេធ្វើដូចជាប្រច័ណ្ឌខ្ញុំនិងបងដារ៉ុងម្លេស ធ្វើមើលតែឯងជាប្រពន្ធគាត់ហើយ
សំណាង :: មិចថាមិនប៉ះពាល់
រាជ :: និងហើយមានប៉ះពាល់អីនិងបងឯងដែរ
សំណាង :: តែអូនជា…
គេមិននិយាយអីទេគេគ្រាន់តែអេសអុញៗៗនៅនិងមិននិយាយចេញទេ
រាជ :: តែអី...មែនហើយជាបងប្អូនឪពុកម្តាយខុស
តែលើកនេះគេមិនបានតប់និងខ្ញុំទេគេងាកមក យកដៃគេក្តោបក្បាលខ្ញុំ ហើយទាញខ្ញុំទៅបឺតមាត់ ឯខ្ញុំវិញគឺស្រឡាំងកាំង មិននឹកស្មានថាគេហានធ្វើបែបនិងដាក់ខ្ញុំសោះ ឯភ្នែកខ្ញុំប្រឹងបើកចង់ជ្រុះគ្រាប់មកក្រៅហើយ ខ្ញុំឥលូវបែកញើសស្រាកៗៗៗបេះដូងលោតមិនទាន់គ្នាទេ ខ្ញុំប្រៀបដូចជាមនុស្សដែលត្រូវថ្នាំសណ្តំ់ចឹង ឯគេវិញមិនគិតអីនិងខ្វល់ពីរខ្ញុំទេ គេបានប្រយុទ្ធយ៉ាងចាស់ដៃមកលើមាត់របស់ខ្ញុំ មាត់គេមើលទៅមានជំនាញណាស់ អណ្តាតគេបានលូនចូលនិងមាត់របស់ខ្ញុំ និងធ្វើចលនាពេញមាត់របស់ខ្ញុំ ឯខ្ញុំដល់ថ្នាក់លង់លូចនិងការប្រយុទ្ធរបស់មាត់គេហើយ បានត្រឹមបិទភ្នែកទទួលយកការប្រយុទ្ធរបស់គេនៅនិងហើយ មិនយូរប៉ុន្មានធ្វើអោយខ្ញុំចាប់ផ្តើមដឹងខ្លួនបន្តិច បន្ទាប់ពីគាតចាប់ផ្តើមយកដៃយកអង្អែលខ្លួនប្រាណរបស់ខ្ញុំ និងទម្រេតខ្លួនខ្ញុំម្តងបន្តិចៗទើបធ្វើអោយខ្ញុំចាប់ផ្តើម ដឹងខ្លួនមកវិញ
ផាច់ ………ដាក់គេមួយកំភ្លៀងទៅ
សំណាង :: ជីវ័ន្ត…..គឺបង
រាជ :: លោកចង់ធ្វើឆ្កួតអីនិង
ខ្ញុំក៏ក្រោកដើរចេញទៅពីរគេទាំងមុខក្រហមនិងដើរខ្ទប់មាត់
សំណាង :: ជីវ័ន្តអោយបងសំទោស ណាបងគ្មានចេតនាទេ
គេខំដើរមកតាមក្រោយខ្ញុំ និយាយមកខ្ញុំ ឯខ្ញុំមិនតបអ្វីឡើយរហូតខ្ញុំឡើងដល់បន្ទប់ ខ្ញុំបិទបន្ទប់តែគេបានយកដៃមកបាំងដោយសារតែខ្ញុំគ្មានកម្លាំងក្នុងការទាញទ្វាបិទ
រាជ :: កំុមកតាម
សំណាង :: តែបង គេក៏ដកដៃចេញ
ខ្ញុំក៏បានទាញទ្វាបិទមួយទំហឹង ឯគេបានត្រឹមតែគោះទ្វានិងនិយាយពាក្យសំទោសមកខ្ញុំ ឯខ្ញុំបានត្រឹមតែអង្គុយយំតែក្នុងបន្ទប់ ខ្ញុំមិនដឹងថាខ្ញុំជាប់កម្មពាអីជាមួយគេពីជាតិមុនទេហេតុអីបានជាគេតាមទាមខ្ញុំដូចឈ្លើងចឹងនោះ មិនយូប៉ុន្មានខ្ញុំក៏លឺបងដារ៉ុង មកគោះទ្វាហៅខ្ញុំ
តុកៗៗៗៗៗរាជៗៗៗ
ខ្ញុំបានមកបើកទ្វាអោយបងដារ៉ុងយ៉ាងរំភើបតែម្តង គ្រាន់តែខ្ញុំបើទ្វាភ្លាមខ្ញុំបាន ស្ទុះមកអោបដារ៉ុង យ៉ាងលឿន
ដារ៉ុង :: អូនកើតអីនិង
រាជ :: ខ្ញុំមិនកើតអីទេ តែនាំខ្ញុំ ចេញពីរផ្ទះនេះ អោយលឿនទៅ ខ្ញុំមិនចង់នៅទៀតទេ
ដារ៉ុង :: អាសំណាងធ្វើបាបអូនមែន
តែខ្ញុំមិននិយាយអីទេ ខ្ញុំបានត្រឹមតែអោបគាត់ ហើយគាត់ក៏បានអោយខ្ញុំលែង ហើយគាត់ក៏ដើរចុះទៅក្រោមវិញយ៉ាងលឿនពិតណាស់គឺគាត់ទៅរករឿងបងសំណាង ខ្ញុំហៅគាត់និងឃាត់
គាត់ដែលតែគាត់មិនស្ដាប់ខ្ញុំទេ គាត់នៅតែដើរទៅយ៉ាងលឿន គ្រាន់តែចុះទៅដល់សំណាងភ្លាម គាត់ ទាញបងសំណាង មកដាក់មួយដៃផាច់ៗៗធ្វើអោយបងសំណាង ជម្រត់ពីបីជំហានពីរបងដារ៉ុង ហើយបងដារ៉ុងស្ទះទៅទាញកអាវបងសំណាង
ដារ៉ុង :: ឯងធ្វើអីរាជ
សំណាង :: ខ្ញុំចង់ធ្វើអីក៏បានយ៉ាងមិចព្រោះគេជារបស់ខ្ញុំ
ដារ៉ុងដាក់មួយដៃផាច់ទៀត បងសំណាងក៏តប់មកមួយដៃវិញដូចយើងដឹងស្រាប់ហើយទាំងពីរនិងឆេវឆាវដូចគ្នា ខុសតែអត្តចរឹកបន្តិច
ខ្ញុំខំស្រែកផងទាញ់គេផង តែទាំងពីរអ្នកមិនស្ដាប់ខ្ញុំទេ រហូតធ្វើអោយខ្ញុំត្រូវដូចមុនចឹង តែលើកនេះមិនមែនមួយដៃទេ ដោយសារតែមាឌខ្ញុំធំពេកហើយគ្មានកម្លាំងព្រោះមិនបានញ្ញាំអីម៉ាងៃ ហើយ តែពេលនេះហាមគេមិនបានដល់ថ្នាក់ធ្វើខ្ញុំត្រូវខ្ទៀត ដោយសារតែការវាសដៃរបស់គេទាំងពីរ ទៅបោកក្បាលនិងជញ្ញាំង អូយ…………ខ្ញុំមើលអីមិនចង់ឃើញទេខ្ញុំអង្គុយស្ទាប់ក្បាល់ និងវិលវល់ៗ ដោយសារឈឺដែលហើយឡើងបែកបន្តិចដែរ
បងដារ៉ុង ::: រាជ,ៗៗៗៗៗអូនយ៉ាងមិច
សំណាង :: ជីវ័ន្តៗៗៗ ….ទាំងពីរអ្នកក៏មកហៅខ្ញុំទាំងពីរនាក់និងឯខ្ញុំដោយសារឈឺផង ខ្ញុំមិនបានតប់អីទេហើយវារញ៉េរញ៉ៃណាស់ក្បាល់ខ្ញុំហើយវាឈឺមិនឈប់ទេ មិនមែនឈឺដោយសារបោកក្បាលនិងជញ្ជាំងទេតែវា សបញ្ជាក់ថាខ្ញុំចាប់ផ្តើមចង់ចាំនូវអ្វីៗដែលខ្ញុំជាពីមុនវិញហើយ ខ្ញុំបិទភ្នែកមួយសន្ទុះហើយខ្ញុំក៏ងើបមក ដោយមានបងដារ៉ុងជាអ្នកគ្រាខ្ញុំ
សំណាង :: អូនយ៉ាងមិចហើយ
ជីវ័ន្ត :: ប៉ុណ្ណឹងវាមិនអីទេ វាមិនស្មើនិងចិត្តដែលខ្ទេចខ្ទំទេ ហើយខ្ញុំចង់ប្រាប់ថាខ្ញុំមិនមែនជារបស់នណាឡើយ
សំណាង :: បងសំទោស
រាជ :: កំអីខ្ញុំគ្មានតម្លៃសម្រាប់ទទួលយកពាក្យសំទោសពីរលោកទេ
សំណាង :: តែបងស្រលាញ់អូន
រាជ :: លោកស្រលាញ់ខ្ញុំមែន ទង្វើលោកធ្វើមកស្រលាញ់ខ្ញុំមែន មិនលើកលែងសូម្បីតែក្មេងមិនដឹងអី មិនស្គាល់ថាខ្លួនឯងជានណាផង
ដារ៉ុង :: តៅះអូនទៅពេទ្យសិន
សំណាង ::: បងជូនទៅ
រាជ :: មិនបាច់ទេ
ខ្ញុំក៏ងាកដើរទៅដោយមានបងដារ៉ុងជាអ្នកគ្រា រហូតដល់ក្នុងឡាន នៅក្នុងឡានខ្ញុំមិននិយាយអីទាំងអស់បានត្រឹមតែអង្គុយ សម្រក់ទឹកភ្នែក ឡានបើកទៅមុនរហូត ទឹកភ្នែកខ្ញុំហូររហូតមិនដឹងជានិយាយអីទេក្នុងទ្រូងណែន ដោយសារតែវាឈឺចាប់ពេក
រាជ :: ឈប់ឡានទៅ
ដារ៉ុង :: តែមិនទាន់ដល់ពេទ្យទេណា
រាជ :: ខ្ញុំមិនទៅទេ
ដារ៉ុង :: តែអូនមានរបួសណា
រាជ :: ទុកចឹងចុះ ឈប់ឡានត្រឹមនិងចុះ
ដារ៉ុង :: តែបងត្រូវតែជូនអូនទៅពេទ្យសិន
រាជ :: មិនបាច់ទេ ពេលនិងគាត់ក៏ឈប់ឡាន ឯខ្ញុំមិននិយាយអីទេដោះខ្សែរក្រវាតហើយបើកទ្វាឡានចេញទៅដោយមិនមាត់អីសោះ ពេលនឹងខ្ញុំប្រៀបដូចជាមនុស្សម្នាក់ដែលគ្មានអ្វីនិងខ្លួនម្នាក់ៗៗកុហក់ខ្ញុំ ឯបងដារ៉ុងក៏ដូចគ្នាហេតុអីបានជាពួកគេធ្វើដាកខ្ញុំដូច្នេះ ខ្ញុំជាគេម សម្រាប់គេលេងមែន ដោយសារការឈឺក្បាលផងឈឺចិត្តផងបេះដូងផងខ្ញុំដើរលើវិថីដែលស្ងប់ស្ងាត់ កម្លាំងចេះតែថយទៅៗៗខ្ញុំគិតៗទៅមិចបានជួបរឿងចឹងទៅវិញ និងមែនទេជីវិតដែលខ្ញុំត្រូវប្រឈមរាល់ថ្ងៃគឺសុទ្ធរឿងអត់ប្រយោជ ខ្ញុំចេះតែដើរទៅដោយមិនសម្រាក់នោះទេ រហូតកម្លាំងចេះតែអស់ ជើងរបស់ខ្ញុំចាប់ផ្តើមឈានទៅមុខមិនចង់កើត ឯជង្គងចាប់ផ្តើមទន់តិចម្តងៗ ឯភ្នែកបើកមិនរួចដែរហើយ ម្តងនេះខ្ញុំគ្មានកម្លាំងដើម្បី ដើរទៅមុខទៀតទេ រាងកាយខ្ញុំទាំងមូលក៏ឈប់ដំណើរការ ខ្ញុំក៏បានទ្រោមខ្លួនទៅ និងដីរដោយគ្មានជំហឡើង លាហើយរាត្រីនេះមិនដឹងពេលណាបានមកវិញទេ។បន្ទាប់ពីនិងហើយខ្ញុំមិនដឹងថាខ្លួនខ្ញុំទៅណាឡើយអ្វីៗៗដែលកើតឡើងលើជីវិតគឺរឿងអាដែលៗៗ មិនចេះចប់មិនចេះហើយក្នុងរយះពេលដ៏ខ្លី ដែលខ្ញុំបានមករស់នៅឆ្ងាយផ្ទះដ៏កំសត់របស់ខ្ញុំ ឆ្ងាយពីរគ្រួសាររបស់ខ្ញុំ វាជួបរឿងស្មុគស្មាញទាំងដែលខ្ញុំមិនដែលជួបពីរមុនមកសោះ ទោះបីជាវាជាគ្រួសារមួយដ៏ខ្វះខាតលំបាកតោកយ៉ាកយ៉ាងណាដោយ តែរឿងបែបនិងខ្ញុំមិនដែលជួបទេ តែឥលូវវាបានជួបហើយខ្ញុំព្យាយាមរកកន្លែងចេញ តែវាមិនអាចចេញពីរជីវិត្តខ្ញុំ វាដូចជាទ្រនិចនាឡិកា ចឹង ពីម៉ោង1ទៅម៉ោង2ពីម៉ោង2-3វានៅតែជាគន្លងដដែលៗៗទោះបីរជាវាលោតទៅដល់ម៉ោង12យប់ ឬ12ថ្ងៃ ម៉ោង២យប់ ឬ2ថ្ងៃគន្លងវានៅតែដដែល ខ្ញុំឆ្ងល់ថាផែនដីនេះធំល្វឹងល្វើយណាស់តែមិចក៏ វាដូចជាតូច
សម្រាប់ខ្ញុំម្លេស ខ្ញុំព្យាយាមរត់ចេញពីរផ្ទះមួយ ថាចេញអោយផុត រត់ចេញពីររឿងមួយថារត់អោយផុតតែទោះក្នុងសភាពមិនដឹងខ្យលអីហើយនៅតែជួបទៀត មិចវានៅតែមិនផុតសោះ ឬមួយជីវិតខ្ញុំវាត្រូវវិលវល់នៅតែនិងកន្លែងនេះ វាអាចទៅណាបានទេ។តែបើខ្ញុំបាត់ការចង់ចាំទាំងអស់មិនចង់ចាំអ្វីខ្ញុំគិតថាជីវិត្តខ្ញុំមានក្តីសុខណាស់ ទោះបីរស់នៅក្នុងការសង្ស័យបន្តិចក៏ដោយ ប៉ុន្តែពេលដែលខ្ញុំដឹងនូវអ្វីៗៗដែលខ្ញុំពីរមុន និងទង្វើរដែលគេធ្វើមកលើខ្ញុំចឹង ខ្ញុំមានអារម្មថាស្អប់មនុស្សទាំងនោះណាស់ ទីមួយបងសំណាង ទោះខ្ញុំស្រលាញ់គាត់ខ្លាំងប៉ុណ្ណាក៏ដោយតែខ្ញុំក៏អាចដកចិត្តវិញបានដែលព្រោះគាត់ជាមនុស្សដែលចាប់ត្រីដៃពីរជាពិសេសមើលឃើញកំហុសគេ តែបែជាមិនឃើញកំហុសខ្លួនឯង។
ឯទី2 ហេតុអ្វីបានជាគេរាល់គ្នា
សម្តែងសំម្លេស ខ្ញុំចាក់ទុកបងដារ៉ុងជាបងប្រុសដែល្អសម្រាប់ខ្ញុំតែបែជាគាត់នាំគ្នាសម្តែងថាខ្ញុំជាកូនលោកបូរិនទៅវិញទាំងដែលខ្ញុំមិនមានប៉ាតាំងពីតូច តើមនុស្សទាំងនោះចង់បានអ្វីពីរខ្ញុំអោយប្រាកដទៅ ឬ មួយគេសប្បាយចិត្តនិងឃើញខ្ញុំបែបនិង។ការពិតទៅខ្ញុំគ្រាន់តែកូនអ្នកស្រែធម្មតាៗតែមិនសមពួកគេមកចំណាយលើខ្ញុំចឹងសោះ។
ក្នុងបន្ទប់មួយ ដែលស្ងប់ស្ងាត់បំផុត ខ្ញុំភ្ញាក់ដឹងខ្លួនមកក្នុងសភាពដែលមានបំពាក់ខ្យល់អុកស៊ីនសែនជំនួយដៃ
របស់ខ្ញុំត្រូវភ្ជាប់ សឺរ៉ូម តែខ្ញុំមិនដឹងថា ខ្ញុំសន្លប់ប៉ុន្មានថ្ងៃទេ គ្រាន់តែខ្ញុំបើកភ្នែកមកឃើញមនុស្សបួនប្រាំនាក់ដែលខ្ញុំធ្លាប់ស្គាល់កន្លងមក នៅទីនោះដែរ តែខ្ញុំមិនដឹងថាខ្ញុំត្រូវនៅទីនេះពីពេលណាមកទេ
បូរិន :: ដឹងខ្លួនហើយកូន?? មើលទៅគាត់រំភើបខ្លាំងណាស់ពេលដែលខ្ញុំដឹង ចឹងចំាប៉ាទៅហៅពេទ្យ
ជីវ័ន្ត :: មិនបាច់ទេ
ខ្ញុំនិយាយទៅគាត់
ហើយប្រឹងថានិងងើប
បន្តិចតែអ្វីដែលខ្ញុំព្យាយាមវាគ្មានប្រយោជ ជើងខ្ញុំនិងខ្លួនម្ខាងទៀតមានអារម្មថាមិនមានចលនាអីបន្តិចសោះ ហើយខ្ញុំបានដួលទៅវិកដោយគ្មានជំហរ
បូរិន :: កំអាលទាន់ប្រឹងអីកូន ចាំប៉ាមួយភ្លែតប៉ាទៅហៅពេទ្យសិន
ជីវ័ន្ត :: ខ្ញុំចង់និយាយជាមួយលោក
បូរិន :: និយាយអីទៅកូន
គាត់ចាប់ផ្តើមប្តូរទឹកមុខប្រហែលចម្លែកដែលខ្ញុំហៅគាត់ថាលោកហើយ
បងដារ៉ុងក៏បើកទ្វាទៅហៅពេទ្យដោយមិនមាត់អីទេ
បន្ទាប់ពីរពេទ្យពិនិត្យហើយ ខ្ញុំក៏បានឃើញមុខពួកគេម្តងទៀត ទាំងអស់គ្នាពេលនេះខ្ញុំស្អប់ខ្លាំងណាស់ខ្ញុំមិនចង់និយាយអីទៅពួកគេទេ តែខ្ញុំសាច់កម្មម្លេសផុតពីររឿងមួយមកដល់រឿងមួយ ឬមួយខ្ញុំវាចង្រៃទេដឹងបានជាសាច់កម្មយ៉ាងនិង ទឹកភ្នែកដែលហូរចេញមកប្រណាំងគ្នា ក្បាលដេកទៅម្ខាងព្រោះមិនចង់ឃើញមុខពួកគេនោះ ខ្នើយដែលខ្ញុំកើយវាបានគ្រប់ដណ្តប់ទៅដោយទឹកភ្នែកដែលហូរមកស្រាក់ៗ
តែដោយសារតែខ្លួនខ្ញុំ មិនអាចកំរើកបាន ងើបក៏មិនបាន បានជាខ្ញុំមិនដឹងស្ថានភាពខាងក្រោមគ្រែយ៉ាងមិច ឬមួយវាលិចអស់បាត់ទេដឹងបើទឹកភ្នែកខ្ញុំហូរបែបនិង ខ្ញុំគិតថាបើសិនជាខ្ញុំមិនអាចហាមទឹកភ្នែកខ្លួនឯងបានទេមន្ទីរពេទ្យទាំងមូលនិងលិចគ្មានសល់កន្លែងណាឡើយ តែណ្ហើយចុះ បណ្តោយតាមនិងទៅ ព្រោះពេលនេះខ្ញុំមិនអាចបញ្ជាខ្លួនឯងបានឡើយ ទោះខ្ញុំចង់រត់គេចទៅណាក៏មិនរួចដែល ឥលូវប្រហែលពួកគេសប្បាយចិត្តហើយមើលទៅ ខួររបស់់ខ្ញុំពេលនេះវាស្មុគស្មាញណាស់ ទឹកភ្នែករាប់លានដំណត់ស្រក់មក គ្មានដាច់1ដំណក់ឡើយ វាបានហូមកមិនអាសូម្ចាស់សាច់កម្មម្នាក់នេះសោះ ឬមួយវាហូរមកចង់លុបបំបាត់ស្លាក់ស្នាមដែលឈឺចាប់មួយនេះ តែវាមិនអាចលុបបានទេ មិនយូរប៉ុន្មានមានស្ត្រីចំណាស់ម្នាក់មកអង្អែលក្បាល់ខ្ញុំ
បូផា :: ជីវ័ន្តចៅកំសត់យាយហេតុអីបានចៅកំសត់ម្លេស យាយសំទោសណា ចៅកំសត់មករហូតតែហេតុអីបានជារឿងបែបៗនិងមិនកើតចំពោះយាយមក ហេតុអីបានជាកើតមកលើចៅវិញ គាតនិយាយទាំងចិត្តក្តុកក្តួល និងទឹកភ្នែកហូរមកដូចជាខ្ញុំចឹង ខ្ញុំមិនយល់ទេហេតុអ្វីបានជាគាត់បញ្ចេញកាយវិការបែបនិងដាក់ខ្ញុំ ពេលនេះចិត្តខ្ញុំដូចជាទន់ជ្រាយណាស់ទឹកភ្នែកក៏នៅតែហូចេញពីរភ្នែកខ្ញុំ ចេះតែខ្លាំទៅៗហើយ
បូរិន :: ជីវ័ន្តប៉ាសំទោសណា គ្រប់យ៉ាងមកពីរប៉ា កូនត្រូវតែឆាប់ជាណាកូនសម្លាញ់ គាត់និយាយមកខ្ញុំទាំងសម្លេងរអាក់រអួល និងទឹកភ្នែកគាត់ក៏ហូរមិនខុសពីរខ្ញុំដែរ ហេតុអ្វីទៅបានជាទេវព្តាធ្វើបាបកូនម្លេស កូនត្រូវតែជាណា កូនសម្លាញ់ ប៉ានិងនាំកូនទៅនៅផ្ទះរបស់យើងវិញណា ប៉ានិងថែរក្សាមិនអោយកូនប៉ាជួបរឿងអ្វីទៀតទេ កូនត្រូវតែនៅជាមួយប៉ាណាកូនសម្លាញ់ ពាក្យនិយាយមកផ្ទួនៗបានអង្រួនបេះដូងខ្ញុំអោយកាន់តែពុះកញ្ជោល ភ្នែកទាំងគូវាបានបញ្ចេញទឹកភ្នែកមកកាន់តែច្រើន ល្បឿនកាន់តែលឿនជាងមុន ដង្ហើមរបស់ខ្ញុំចាប់ផ្តើមកាន់តែ ដកធំៗសម្លេងយំកាន់តែលឺ រួមជាមួយសម្លេងត្រសឹត ដែលវាចេញមកស្ទើរដាច់ដង្ហើម ខ្ញុំខំខាំធ្មេញនិងបិទភ្នែកអត់ទ្រាំជាមួយនិងសម្លេងកាយវិការដែលបានបង្ហើបប្រាប់មកខ្ញុំ
ហេតុអី??បានជាកូនមិននិយាយរកប៉ា??
គាត់និយាយមកខ្ញុំទាំងដែលគាត់និយាយមិនចង់ចេញហើយគាត់បានយកដៃខ្ញុំទៅកាន់និងថើបហើយអង្អែលដៃរបស់ខ្ញុំ ទឹកភ្នែកគាត់បានហូរមកប៉ះដៃខ្ញុំចង់សើមអស់ហើយ
និយាយមករកប៉ាមួយម៉ាត់មក
កូនចង់ថាចង់ជេរតាមតែចិត្តកូនចង់ពេលនេះប៉ាមិនចង់ឃើញកូនប៉ាធ្វើបែបនិងទេ និយាយមកកូន
គាត់ក៏បានបញ្ចេញសម្លេងយំធ្វើអោយខ្ញុំកាន់តែក្តុកក្តួលអួលណែន
នៅក្នុងបន្ទប់មន្ទីរពេទ្យ ពេលនេះពោរពេញទៅដោយសម្លេងយំ
ដែលបានបញ្ចេញមកស្ទើរគ្រប់គ្នាលោកតាលោកយាយ លោកបូរិន ទោះគាត់និយាយមិនចង់ចេញក៏គាត់ព្យាយាមនិយាយមកដែរ
ជីវ័ន្តកូនដឹងទេប៉ាខំព្យាយាមរកកូនណាស់ឥលូវប៉ាបានឃើញកូនហើយ
រយៈពេល20ឆ្នាំដែលប៉ាបានព្យាយាមរកកូន កូនដឹងទេថាប៉ាពិបាកប៉ុណ្ណា គាត់កាន់តែនិយាយទឹកភ្នែករបស់ខ្ញុំកាន់តែហូរ
ជីវ័ន្ត :: ប៉ា??លោកជាប៉ារបស់ខ្ញុំ ??
ខ្ញុំប្រឹងនិយាយទាំងដែលបបូមាត់របស់ខ្ញុំញ័រទទ្រើត
លោកច្រលំហើយខ្ញុំគ្មានប៉ាទេ ខ្ញុំធំឡើងមានតែម្តាយនិងបងស្រី ហេតុអីបានជាលោកមកអះអាងថាលោកជាប៉ាខ្ញុំ
បូរិន:: ទេកូនជាកូនរបស់ប៉ាណា
ជីវ័ន្ត :: លោកកំខាតពេលនិងក្មេងដូចជាខ្ញុំអី
បូរិន :: កូននៅចាំខ្សែរកនេះទេ
ខ្ញុំគ្រាន់តែឃើញខ្សែរកដែលគាត់បានលើកមកបង្ហាញខ្ញុំពេលនេះវាបានបញ្ជាក់ថាខ្សែរកខ្ញុំមិនបាត់ទៅណាទេគឺនៅនិងពួកគេសោះ គាត់ក៏និយាយបន្តទៀត
ខ្សែរកនេះជាខ្សែរកដែលប៉ាបានអោយម្តាយកូនកាលពី20ឆ្នាំមុន ប៉ាសំទោសណាដែលប៉ាទុកកូននិងម្តាយចោលរយៈពេល20ឆ្នាំ អោយពិបាកវេទនា ហេតុអីរឿងអាក្រក់ៗចឹងវាធ្លាក់មកលើកូនមិនធ្លាក់មកលើប៉ា
បូផា :: មិនមែនទេគ្រប់យ៉ាងមកពីរយាយជាអ្នកបំបែកបំបាក់ បើយាយមិនព្យាយាមបំផ្លាញ់ក្តីសុខកូនទេប៉ុណ្ណឹងចៅយាយនិងមិនកើតអ្វីឡើយ ទាំងអស់មកពីរយាយណាចៅ គ្រប់ពាក្យពេជ្ររៀបរាប់ លាតត្រដាំងការពិតបានអោយខ្ញុំដឹងកាន់តែច្បាស់ ថាខ្ញុំជាកូនរបស់គេតែខ្ញុំមិនអាណិតឬសប្បាយចិត្តនោះទេតែខ្ញុំបែជាមានអារម្មថាស្អប់ពួកគេខ្លាំងណាស់
ជីវ័ន្ត :: សំទោសខ្ញុំមែនទេ? ខ្ញុំមិនមែនជាអ្នកដែលត្រូវសំទោសទេព្រោះខ្ញុំមិនដឹងអី តើគ្រប់គ្នាមាននឹកដល់ស្ត្រីម្នាក់ដែលរស់យ៉ាងលំបាកវេទនាចិញ្ចឹមកូនរហូតដល់ធំនេះទេ ថាគាត់ម្នាក់នោះឈឺចាប់ប៉ុណ្ណា ខ្ញុំដឹងហើយឥលូវនេះខ្ញុំស្គាល់ហើយថាវាឈឺចាប់ប៉ុណ្ណា
ពេលនេះខ្ញុំមិនមែនឈឺចាប់តែរឿងរបស់ខ្ញុំទេ តែខ្ញុំបែរជានឹកដល់ម្តាយរបស់ខ្ញុំនិងអាណិតម្តាយខ្ញុំទៅវិញខ្ញុំក៏ចាប់ផ្តើមយំកាន់តែខ្លាំងសម្លេងនិយាយរបស់ខ្ញុំបានរៀបរាប់យ៉ាងច្រើនអំពីរជីវិតដ៏កំសត់របស់ម្តាយខ្ញុំ ហើយខ្ញុំក៏មិនសង្ស័យទៀតដែលថាម្តាយរបស់ខ្ញុំគាត់ទ្រាំរស់ទាំងឈឺទាំងជាដោយសារអ្វីនោះ ហើយក៏មិនឆ្ងល់ដែលថាហេតុអ្វីបានជាម្តាយរបស់ខ្ញុំព្យាយាមលាក់រឿងទាំងនេះមិនប្រាប់ខ្ញុំសោះ លោកដឹងទេថាការឈឺចាប់រយៈពេល20ឆ្នាំជាងចំពោះម្តាយរបស់ខ្ញុំ វាយ៉ាងមិច ហើយលោកដឹងទេសេចក្តីសុខដែលគាត់បានមកវាយ៉ាងមិច?? ពីរមុនខ្ញុំមិនដឹងថាម្តាយខ្ញុំមានបញ្ហាអីនោះទេ ពេលនិងសម្លេងយំក៏ចាប់ផ្តើមពន្លឺឡើងចង់បែកបន្ទប់ហើយ បើវាជាខ្សែរករបស់លោកមែន លោកយកវាទៅវិញចុះ កំអោយខ្ញុំអីព្រោះខ្ញុំមិនមែនជាម្ចាស់ខ្សែរកនេះទេ ប្រហែលហើយដោយសារតែខ្សែរកមួយខ្សែរនេះហើយបានជាជីវិតខ្ញុំជំពាក់ជំពិននិងគ្រួសារលោក ឥលូវនេះខ្ញុំដឹងហើយ ចឹងសូមលោកយកវាទៅវិញទៅ ខ្ញុំមិនត្រូវការវាទៀតទេ គ្រាន់តែខ្ញុំនិយាយគឺចង់បង្ហាញ់ហើយថាខ្ញុំចង់មានន័យយ៉ាងមិចចំពោះពួកគេ
បូរិន :: ទេប៉ាមិនអោយកូនឃ្លាតឆ្ងាយពីរប៉ាទៀតទេ ប៉ារកកូនឃើញហើយកូននៅជាមួយប៉ាណា កំទៅណាទៀតណា ឥលូវនេះគាតយំកាន់តែខ្លាំងនិងកាន់ដៃខ្ញុំកាន់តែណែន ឥលូវសម្លេងខ្ញុំយំកាន់តែយំដូចគ្នា
ជីវ័ន្ត ::ប៉ា??កំទៅណាចោលប៉ា???20ឆ្នាំហើយដែលខ្ញុំរស់នៅគ្មានប៉ា កាលមុនខ្ញុំគិតថាខ្ញុំចង់បានប៉ា តែឥលូវនេះខ្ញុំកាន់តែមិនចង់បានប៉ាថែមទៀត
បូរិន:: ជីវ័ន្ត កូនចង់ស្អប់ប៉ាខឹងប៉ាជេរ តែសូមកូននៅជាមួយប៉ាបានទេ ប៉ាសំអង្វរណា
ជីវ័ន្ត :: ខ្ញុំគ្មានសឹទ្ធក្នុងការជេរលោកខឹងលោកស្អប់លោកទេ ហើយខ្ញុំក៏មិនហានហៅលោកថាប៉ាដែលសូមលោកកំគិតថាខ្ញុំជាកូនលោកអី (អ្នកអានទាំងអស់គ្នាសំទោសណាខ្ញុំយំខ្លាំងបន្តិចហើយភាគនេះ)
បូរិន :: អត់ទេៗកូនត្រូវតែនៅជាមួយប៉ាណា
គាត់បញ្ចេញសម្លេងយំកាន់តែខ្លាំង ហើយគាត់បានមកអោបខ្ញុំ អង្វរខ្ញុំ ទោះបីយ៉ាងណាទឹកភ្នែកកាន់តែហូរមកកាន់តែខ្លាំងហើយ
ជីវាន់ :: ជីវ័ន្ត
ឥលូវបងស្រីខ្ញុំបានមកដល់ហើយគ្រាន់តែគាត់ឃើញសភាពខ្ញុំភ្លាមគាត់ទឹកភ្នែកក៏មកមិនខុសពីរខ្ញុំដែរ
ជីវ័ន្ត ;; បងស្រី ខ្ញុំក៏ផ្តើមយំកាន់តែខ្លាំងថែមទៀត ពេលបានឃើញបងស្រីរបស់ខ្ញុំ
ជីវាន់ ;:ប្អូនប្រុសបងមិចក៏ធ្លាក់ក្នុងសភាពបែបនិង គាត់ក៏មកចាប់ដៃនិងអង្អែលក្បាល់ខ្ញុំហើយទឹកភ្នែកដែលពោពេញទៅដោយអាណិតប្អូនហូមកមិនឈប់ ឯខ្ញុំមិនបាននិយាយតបនិងគាត់ទេ ខ្ញុំគិតតែយំយកគ្នាតែម្តង
ជីវ័ន្ត ;; បងស្រីខ្ញុំចង់ផ្ទះយើងវិញ យើងទៅនៅផ្ទះយើងណាបងស្រី ខ្ញុំចង់ទៅនៅជិតម្តាយរបស់យើងណា
ពេលនិងគ្រប់គ្នាគ្មាននណាម្នាក់ដែលមិនស្រក់ទឹកភ្នែកនោះទេ
ជីវាន់ :: ចា៎ យើងទៅផ្ទះយើងវិញ ទៅនៅផ្ទះដ៏កំសត់របស់យើង គាត់មកអោបខ្ញុំនិងនិយាយដាក់ត្រចៀកខ្ញុំ ខ្ញុំចាប់ផ្តើមយំកាន់តែខ្លាំងទៅហើយធ្វើមិចទៅ
ជីវ័ន្ត :: អោយប្អូនសំទោសណាបងស្រី
ជីវាន ;; សំទោសអីទៅប្អូនមិនខុសអីទេ
ជីវ័ន្ត :: ប្អូនធ្វើអោយបងពិបាកទៀតហើយ
ជីវាន់ :: មិនពិបាក់ទេ ប្អូនមិនដែលធ្វើអោយបងពិបាកទេ បងសប្បាយចិត្តណាស់ដែលប្អូនជាប្អូនរបស់បង
ខ្ញុំចាប់ដៃគាត់យ៉ាងណែនហើយយំកាន់តែខ្លាំងទៅៗៗមិនអាចហាមបានឡើង
ជីវ័ន្ត :: បងខ្ញុំនឹកម្តាយយើងខ្លាំងណាស់ ខ្ញុំចង់ឃើញម្តាយយើងជាលើកចុងក្រោយបានទេ ខ្ញុំចង់ទៅអោបម្តាយរបស់យើង ពេលនេះខ្ញុំពិតជាចង់នៅជិតម្តាយរបស់ខ្ញុំខ្លាំងណាស់
បូរិន :: ទេ …កូនកំនិយាយបែបនិងអីកូនមិនអីទេណា កូននៅជាមួយប៉ា
ម្តាយកូនទៅចោលប៉ាហើយហេតុអីកូនមិនចង់នៅជាមួយប៉ាទៀតកូនពិតជាស្អប់ប៉ាណាស់មែនទេ
ពេលនឹងគាត់កាន់តែយំខ្លាំងមកកាន់ខ្ញុំ ហើយដៃដែលគាត់ចាប់ខ្ញុំមិនព្រមលែងនោះ
បូផា :: ចៅកំទៅចោលយាយណា ចៅត្រូវតែជា
ជីវាន់ :: ចា៎…បងជូនប្អូនទៅតែប្អូនសម្រាក់សិនណាបើប្អូនជាពេលណាបងនិងយកប្អូនទៅវិញ បងសន្យាណា
ជីវ័ន្ត :: បងស្រីហេតុអីបានជាបងនៅតែជាបងស្រីដ៏ល្អរបស់ប្អូនចឹង
ជីវាន :: មែនហើយបងនៅតែល្អចំពោះអូនជានិច្ច ប្អូនក៏ជាប្អូនរបស់បងរហូតដូចគ្នា ចឹងប្អូនមិនត្រូវទៅណាចោលបងទេណា
ជីវ័ន្ត :: ប្អូនអគុណណា
ខ្ញុំក៏កាន់តែយំកាន់តែខ្លាំង
ជីវាន :: សូមពួកលោកចេញទៅសិនបានទេខ្ញុំចង់នៅជាមួយប្អូនរបស់ខ្ញុំ
ឥលូវខ្ញុំបានយល់ពីរបងស្រីរបស់ខ្ញុំ ថាសូម្បីខ្ញុំក៏មិនចង់ជួបពួកគាត់ដែរ
បូរិន :: ប៉ាចាំនៅខាងក្រៅណា
ពួកគេចេញទៅអស់ហើយ ទុកតែអោយខ្ញុំនៅតែជាមួយបងស្រីរបស់ខ្ញុំ
ជីវ័ន្ត :: វាជាការពិតមែនទេដែលពួកគេនិយាយ
ជីវ័ន្ត ::ចា៎……ទោះបីគាត់មិនបានស្ដាបការរៀបរាប់របស់ខ្ញុំតែវាបានបង្ហាញ់ហើយថាជាអ្វី ខ្ញុំបានយំកាន់តែខ្លាំង ហេតុអ្វីទៅ??ខ្ញុំបានសួខ្លួនឯងជាមួយនិងសម្លេងយំ
ជីវាន់ :: បងមិនដឹងទេរឿងនិងអាស្រ័យលើប្អូនណា បងមិនអាចហាមបានទេ
ជីវ័ន្ត :: ខ្ញុំមានបងមួយគ្របគ្រាប់ហើយ
ជីវាន ;; ចា៎៎៎….ចឹងប្អូនសម្រាក់សិនទៅ
ឆាបជានិងអាលទៅនៅផ្ទះយើងវិញ
ជិវាន់ :; កំទៅចោលប្អូនណានៅជាមួយប្អូនបែបនិងណា
ជីវាន់ :: ចា៎..គាត់បានប្តូរពីរកំសតក៏មកញញឹមតបនិងខ្ញុំឯខ្ញុំក៏សំងំរហូតដល់កេងលក់ទៅ
ខ្ញុំមានអារម្មថាដូចមាននណាម្នាក់កំពុងតែអង្អែលក្បាលនិងដៃរបស់ខ្ញុំហើយដៃខ្ញុំ
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment