Breaking

Thursday, November 8, 2018

កំណត់ស្នេហ៍ (ភាគ12)


កំណត់ស្នេហ៍
(ភាគ12)
និពន្ធដោយ Ann Vy



សំណាង :: អូនដឹងខ្លួនហើយ
គេគ្រាន់តែឃើញខ្ញុំភ្ញាក់ភ្លាម គេក៏ងាកនិងយកដៃគេទៅជូនទឹកភ្នែកគេចេញ
ជីវ័ន្ត :: លោកមកធ្វើអី
សំណាង :: បងមកសំទោសណា
ជីវ័ន្ត :: ខ្ញុំប្រាប់ហើយថាខ្ញុំមិនសាក់សមនិងទទួលយកពាក្យសំទោសពីរលោក
សំណាង :: បងដឹងថាអូនមិនលើកលែងទោសអោយបងទេ ចឹងហើយ បានជាបងមកសំទោសអូនជាលើកចុងក្រោយ បងមិនអាចហាមអូនបានទេ ហើយបងក៏មិនអាចអោយអូនឈប់ស្អប់បងបានដែរ គ្រប់យ៉ាងបងជាអ្នកសាងដូច្នេះបងជាអ្នកបញ្ចប់វា ពេលអត់ពីរបងអូននិងមានក្តីសុខខ្ញុំមិនដឹងថាគេនិយាយនេះមានន័យមិចទេ តែគេនិយាយនេះមានន័យថាគេនិងទៅឆ្ងាយមិនត្រលប់មកវិញចឹង
ជីវ័ន្ត :: លោកចង់ទៅណា??ខ្ញុំបានសួគេ
សំណាង :: បងនិងទៅណាដែលអូនមិនអាចជួបបង
ជីវ័ន្ត :: ជាជំរើសរបស់លោក
សំណាង :: បងសំទោសរឿងកន្លងមក បងនិងចង់ចាំទុករឿងល្អៗៗ រវាងបងនិងអូន បងស្រលាញ់អូន
ជីវ័ន្ត :: បើលោកត្រូវការលើកលែងទោសពីរខ្ញុំបានខ្ញុំនិងលើកលែងអោយ
សំណាង :: បាទអគុណបងទៅសិនហើយ
គេក៏ក្រោកឈរហើយដើរចេញពីរខ្ញុំទៅ
ជីវ័ន្ត :: ឈប់សិន
គេក៏ងាកមករកខ្ញុំ បើទៅហើយលោកយកវាទៅផង ខ្ញុំក៏លូកទាញចិញ្ចៀនគូស្នេហ៍ដែលពាក់នៅនិងក ខ្ញុំមិនចង់ទុកវាទៀតទេហើយនេះវាជារបស់លោក
សំណាង :: បាទសំទោស គេក៏មកយកពីរទាំងមុខដែលពោរពេញទៅដោយភាពសោគសង្រេគជាខ្លាំង
ខ្ញុំមិនចំឡែកទេដែលគ្រប់ពេលមានបញ្ហាមនុស្សទីមួយដែលខ្ញុំហានប្រគល់បេះដូងបេះប្រាណខ្ញុំអោយគេ គេមិនដែលនៅក្បែរខ្ញុំសោះនោះ ណាមួយខ្ញុំមិនចង់បង្ហាញអ្វីដែលខ្ញុំមានទៅគេអោយដឹងដែរ ព្រោះគេមានមនុស្សដែលគេស្រលាញ់ទោះបីជាវ៉ាន់ណេត ខ្ញុំមិនត្រូវជាមួយនាងមែន តែខ្ញុំក៏មិនដែលគិតថាប្រជែង ជាមួយនាងដែរ។ស្នេហ៍ត្រីកោណជាមួយប្រុសនិងប្រុសដែលមនុស្សគេស្អប់ខ្ពើមគេមិនទទួលស្គាល់ ខុសច្បាប់សាសនាវាជាអំពើរបាបដ៏ធំដែលព្រះជាម្ចាស់មិនសព្វព្រះហឬទ័យ វាជាសេចក្តីស្មោគគ្រោគចំពោះព្រះ។
ឯមួយទៀតវាជាស្នេហាដែលគេមិនទទួលស្គាល់ ។ហើយចំពោះរឿងនិងខ្ញុំមិនដែលគិតទេថា វាមិនត្រូវចំពោះការស្រលាញ់បែបនិង ព្រោះវាជាចិត្តនិងតម្រូវការបេះដូង តែអ្វីដែលខ្ញុំគិតគឺបងសំណាងព្រោះគាត់មិនដឹងជាត្រូវយកនណាអោយប្រាកដ ចឹងហើយបានជាខ្ញុំជាអ្នកសម្រេច ថាខ្ញុំជាអ្នកដែលត្រូវដើរចេញ។
ដារ៉ុង :: អូនគ្រាន់ខ្លះនៅ
រាជ :: បាទបង គ្រាន់ហើយ
និងញញឹមដាក់គាត់
ដារ៉ុង :: អូនមិនខឹងបងទេ
រាជ :: ខឹងរឿងអី
ដារ៉ុង :: ដែលបង គាត់និយាយរាងស្ទើមកខ្ញុំ
រាជ :: ខ្ញុំសំទោសដែលក្នុងស្ថាន
ភាពបែបនិងខ្ញុំបានគិតមិនល្អចំពោះបង ហើយរឿងនិងបងមិនប៉ះពាល់ទេកំអោយដាក់កំហុសលើខ្លួនឯងអីបងគឺជាបងប្រុសដ៏ល្អសម្រាប់ប្អូន
ដារ៉ុង :: ត្រឹមតែបងប្រុសមែនទេ??
គាតសួរមកខ្ញុំ ទាំងដែលទម្លក់ទឹកមុខចុះ
រាជ :: រឿងកន្លងមកខ្ញុំដឹងថាបង
ធ្វើល្អដាក់ខ្ញុំការពារថែរក្សាខ្ញុំ ហើយខ្ញុំក៏ស្គាល់ថាចិត្តបងបែបណាចំពោះខ្ញុំដែរ តែរឿងនិងខ្ញុំសំទោសណា អារម្មខ្ញុំចំពោះបងវាមិនជាអារម្មអ្វីដែលលើសពីបងប្រុសដែរ។
(
កន្លែងនេះប្រហែលជាបងប្អូនអ្នកអានទាំងអស់គ្នាឆ្ងល់ថាមិចបានជារាជនិយាយចឹងទៅដារ៉ុងវាលឿនពេកឬវាជាពាក្យបិទផ្លូវបេះដូងខ្លួនឯងដែលធ្វើអោយបងដារ៉ុងមិនអាចយកឈ្នះបាន តែសម្រាប់ខ្ញុំអ្នកសរសេរផ្ទាល់ ខ្ញុំមិនចង់អោយនណាមករងចាំយើងសង្ឃឹមលើយើងទៀតដែរ ចឹងហើយបានជាសរសេរកន្លែងនេះ
គឺចង់អោយរាជជាអ្នកនិយាយប្រាប់ខ្លួនឯងផ្ទាល់ព្រោះមិនចង់អោយ ដល់ពេលដែលបងដារ៉ុងសារភាពហើយរាជបដិសេធវាអាចធ្វើអោយគាត់មានអារម្មថាខ្មាសរាជ តែបើរាជជាអ្នកនិយាយមិនអីទេ ទោះបីវាមានបញ្ហាខ្លះសម្រាប់បេះដូងបងដារ៉ុងតែវាមិនដល់ថ្នាក់ធ្វើអោយគាត់គេចមុខចេញពីររាជដែរ ជាពិសេសមនុស្សដូចបងដារ៉ុង គាត់គួតែបានហេតុដ៏សមរម្យសម្រាប់ខ្លួនគាត់)
ដារ៉ុង :: រឿងនិងបងដឹងច្បាស់ណាស់
ថាបងមិនអាចសូម្បីតែបន្តិចក្នុងចំណែកបេះដូងអូន តែបងសប្បាយចិត្ត
ណាស់ដែលបងបានស្ដាប់នូវអ្វីដែលអូនបានបង្ហាញមកនៅពេលនេះហើយ
បងរីករាយក្នុងការដែលបងបានអូនជាប្អូនប្រុសរបស់បង គាត់ក៏ញញឹមហើយមកគ្រញីក្បាលខ្ញុំតិចៗៗ
រាជ :: បងមិនខឹងឬស្អប់ខ្ញុំទេ
ដារ៉ុង :: បងខឹងហើយស្អប់អូនខ្លាំងណាស់
រាជ :: អគុណដែលបងបានស្អប់ខ្ញុំ
ដារ៉ុង :: បងស្អបអូនដែលចិត្តរឹង
ហើយមិនបើកចិត្តទទួលនណាចឹង
(
កន្លែងនិងខ្ញុំសញ្ចឹងគិតតែម្នាក់ឯងធ្វើអោយខ្ញុំនឹកដល់បងសំណាងទៀតហើយ)
ដារ៉ុង :: បងសំទោសណាដែល
និយាយប៉ះពាល់ដល់ចិត្តអូនទៀតហើយ
រាជ :: បងដារ៉ុងខ្ញុំមិនដឹងថាខ្ញុំកើតអីអោយប្រាកដ ហេតុអីបានជាជើងខ្ញុំមិនអាចកម្រើចឹង
ដារ៉ុង :: វាមិនអីទេមិនយូអូននិងជាហើយ
រាជ :: តែខ្ញុំថាប្រហែលវាមិនអាចជាទេ
ដារ៉ុង :: ក្មេងឆ្កួត ដាស់តែនិយាយផ្តេសផ្តាស គាត់មកបិចប្រមុះខ្ញុំ និងញញឹស្ងួតដាក់ខ្ញុំ
រាជ :: ពិតមែនទេបង
ដារ៉ុង :: វាអាស្រ័យលើប្អូនទេ បើប្អូនលើកទឹកចិត្តខ្លួនឯងនិងព្យាយាមថ្ងៃណាមួយអូននិងបានជា
រាជ :: ចឹងមានន័យថាជំងឺ
របស់ខ្ញុំរងចាំអភូតហេតុកើតឡើងមែន
ទេ?
ខ្ញុំសួរទៅគាត់ និងកាន់ដៃព្រោះខ្ញុំចង់ដឹងថាវាមានរឿងអ្វីកើតឡើងអោយប្រាកដ
ដារ៉ុង :: បាទ
គាត់ក៏រៀបរាប់ប្រាប់ខ្ញុំ ព្រោះដោយសារខ្ញុំសួដេញដោលពេក តែអ្វីដែលខ្ញុំស្ដាប់បានពេលនិងវាមិនមានអ្វីល្អសម្រាប់ជំងឺខ្ញុំសោះវាបានមកគឺ”ប្រហែលជា” ចឹងមាននៃថាធ្ងន់ធ្ងរណាស់ ចំពោះខ្ញុំ
រាជ :: ចឹងខ្ញុំត្រូវពិការអស់មួយ
ជីវិត្តបែបនិងមែនទេ??ខ្ញុំក៏ផ្តើមយំម្តងទៀត ខ្ញុំកាន់តែអោយមានគេពិបាកចំពោះខ្ញុំទៀតហើយខ្ញុំគួតែស្លាប់ឥលូវល្អទេ??
ដារ៉ុង :: តែបងជឿថាប្អូនរបស់បង
និងជាព្រោះប្អូនបងរឹងមាំស្រាប់ហើយ
ពេលនឹងខ្ញុំចាប់ផ្តើមស្មុគស្មានវិញហើយ តើខ្ញុំជាមនុស្សចង្រៃពិតមែនឬក៏អត់និងបានជាមកជួបរឿងចឹង។រាល់ថ្ងៃខ្ញុំពិតជាធុញខ្លាំងដែលត្រូវនៅតែលើគ្រែមិនចេញឃើញពន្លឺថ្ងៃសោះមានតែបងស្រីបងដារ៉ុងដែលគាត់មកមើលខ្ញុំ ហើយខ្ញុំមិនដឹងថានណាចេញថ្លៃព្យាបាលសម្រាប់ខ្ញុំទេ ព្រោះខ្ញុំគ្មានលទ្ធភាពឡើយ ពីរមួយទៅមួយថ្ងៃខ្ញុំចាប់ផ្តើម បានអង្គុយលើរទេះបានចេញក្រៅសម្លឹងមើលខ្យលអាកាសខាងក្រៅវាពិតជាចម្លែងណាស់រយះពេលច្រើនថ្ងៃដែលខ្ញុំមិនបានចេញ ដល់ពេលបានចេញមកក្រៅបែបនិងខ្ញុំអារម្មស្រស់ស្រាយនិងច្រមុះខ្ញុំក៏មានអារម្មថាធូក្នុងការដក់ដង្ហើមដែលរាល់ថ្ងៃខ្ញុំពិតជារំខានបងស្រីខ្ញុំនិងបងដារ៉ុងខ្លាំងណាស់ដែលមកពិបាកដោយសារខ្ញុំ។
ជីវ័ន្ត :: បងស្រីយើងទៅផ្ទះយើង
ទៅណាខ្ញុំធុញទីនេះណាស់
ជីវាន់ :: មិនបានទេប្អូនត្រូវនៅ
ព្យាបាលសិនណា
រាជ :: តែបងនៅមើលខ្ញុំណាមួយ
គ្រួសារយើងពិបាកណាស់បង
ថ្លៃព្យាបាលនៅទីនេះក៏ថ្លៃយើងបានលុយមកពីណាអោយគេទៅ
ជីវាន់ :: គឺលោកបូរិនគាត់អ្នក
ចំណាយសម្រាប់ប្អូនណា
ជីវ័ន្ត :: ដោយសារចឹងហើយមិនចង់រំខានដល់គេទៀតដែរ
ជីវាន់ :: តែលោកបូរិនពិតជា
ស្រលាញ់ប្អូនខ្លាំងណាស់ដឹងទេ
រាជ :: ស្រលាញ់??បើស្រលាញ់គាត់មិនទុកអោយម៉ែទុកអោយកូនគាត់លំបាកបែបនិងទេ ពេលនឹងខ្ញុំក៏ចាប់ផ្តើមយំទៀតហើយព្រោះខ្ញុំនឹកម្តាយរបស់ខ្ញុំ នឹកឃើញទុកលំបាកដែលគាត់ជួបទៀតហើយ
ជីវាន់ :: ចា៎….បងមិនអាចបង្ខំប្អូន
បានទេតែប្អូនរឹងមាំយើងឆាប់ទៅផ្ទះយើងវិញណា
ជីវ័ន្ត :: បានបង
គាត់ក៏មកអោបខ្ញុំហើយជូនទឹកភ្នែកអោយខ្ញុំ ហើយការដើរលេងក្នុងសួននៅមន្ទីពេទ្យក៏នៅតែបន្តទៀតដោយមានបងបស់ស្រីខ្ញុំជាអ្នករុញរទេះសម្រាប់ខ្ញុំ ឯខ្ញុំចង្អុលនេះចង្អុលនោះមើលទៅសប្បាយគួសមដែរ ពេលខ្លះវាអាចអោយខ្ញុំភ្លេចខ្លះនូវស្ថានភាពជំងឺរបស់ខ្ញុំ មើលទៅមេឃថ្ងៃនេះស្រឡះល្អណាស់ ពពកដុំៗៗផ្ទៃមេឃពិតជាស្អាត ហើយក៏ឃើញមានសត្វត្រចៀកកាំហើយមួយៗនៅលើអាកាសដ៏ខ្ពស់។
នៅក្រោមដើមផ្កាចំប៉ី ខ្ញុំអង្គុយកាន់ផ្កាមួយនិងដៃហើយហឹតក្លិនរបស់វាជាមួយនិងបងស្រីអង្គុយនៅលើស្មៅ ដ៏ខៀខ្ចីនិងនិយាយលេងពីរនេះពីរនោះមិនដាច់ទេ។
រាជ :: លោកមកធ្វើអ្វីទៀត??
ពេលនិងលោកបូរិនកំពុងឈរ មើលខ្ញុំនិងញញឹមជាមួយនិងស្នាមញញឹមរបស់ខ្ញុំ ដែលវាបានបញ្ជាក់ថាគាត់ក៏សប្បាយចិត្តដែលពេលឃើញខ្ញុំស្រស់ស្រាយបែបនិង តែវាបានបង្អាក់ដោយសម្លេងខ្ញុំសួរ
បូរិន :: ប៉ាសប្បាយចិត្តណាស់
ពេលបានឃើញកូនរបស់ប៉ាសប្បាយបែបនិង គាត់និយាយហើយក៏ញញឹមមកកាន់ខ្ញុំទាំងដែលមុខកំពុងតែរកយំទៀតហើយ
រាជ :: ខ្ញុំនិងសប្បាយចិត្តជាង
និងបើសិនខ្ញុំមិនបានឃើញមុខលោក
ពេលនិងបងស្រីរបស់ខ្ញុំបានដើរចេញពីរខ្ញុំហើយ ប្រហែលគាត់ចង់អោយខ្ញុំមានពេលនិយាយជាមួយលោកបូរិនក៏ថាបាន
បូរិន :: ប៉ាសំទោសណាតែមកពីរ
ប៉ានឹកកូនពេក
ជីវ័ន្ត :: កំនឹកខ្ញុំអី ខ្ញុំក្បាលរឹងណាស់មិនងាយស្លាប់នោះទេ
បូរិន :: ប៉ាដឹងថាកំហុសដែលប៉ាបានធ្វើចំពោះកូននិងម្តាយរបស់កូនវាមិនសាក់សមទទួលយកការអភ័យទោសពីកូននោះឡើយ គាត់និយាយឥលូវគាត់យំទៀតហើយ ខ្ញុំលេបទឹកមាត់និងនិយាយតបទៅគាត់ទាំងដែលបំពង់កចាប់ផ្តើមអួលទៀតហើយ
ជីវ័ន្ត :: លោកគួដឹងខ្លួនហើយ
តែហេតុអ្វីនៅតែអោយខ្ញុំឃើញមុខ
លោកទៀត
បូរិន :: ប៉ាមកនេះមិនមែនមកអោយកូន
លើសលែងទោសអោយប៉ាទេ តែប៉ាមកនេះប៉ាចង់សំសឹទ្ធជាប៉ារបស់កូនហើយមើលថែកូនរហូតដល់កូនជាបានទេ??
គាត់និយាយមកខ្ញុំព្រមទាំងទឹកភ្នែកមកជាមួយមិនឈប់ នោះឡើយ គាត់ក៏បានលត់ជង្គងនៅចំពោះមុខខ្ញុំ
ជីវ័ន្ត :: លោកចង់ធ្វើអីនិងឆាប់ក្រោកមកវិញមក
តែគាត់មិនបាននិយាយអីមកខ្ញុំនោះឡើយ បែបនិងហើយបានជាធ្វើអោយចិត្តខ្ញុំកាន់តែដឹងថាគាត់ពិតជាស្រលាញ់ខ្ញុំប៉ុណ្ណា ហើយគាត់ក៏ពន្លឺសម្លេងមួយជាមួយនិងសម្លេងយំមកជាមួយដែរ
បូរិន :: អោយប៉ាសំទោសកូន
ជីវ័ន្តឯងមិនអាចចិត្តរឹងទៀតនោះទេឯងត្រូវតែទទួលស្គាល់គាត់ទៅព្រោះយ៉ាងណាក៏គាត់ជាប៉ាឯងដែលណាឯងកំអោយមាត់រឹងរបស់ឯងបំផ្លាញ់សុភមង្គលឯងនៅពេលក្រោយអី
ជីវ័ន្ត :: ប៉ា….ខ្ញុំហៅគាត់តែប៉ាមួយ
ម៉ាតហើយក៏ងើបពីររទេះរុញដែលធ្វើអោយខ្ញុំដួលទៅអោបគាត់ ហើយពេលនេះមិនថាតែខ្ញុំទេអោបគាតមសូម្បីតែគាត់ក៏អោបខ្ញុំយ៉ាងណែនហើយយំយ៉ាងខ្លាំង
បូរិន :: ប៉ាសំទោស
គាត់និយាយមិនចង់ចេញ
រាជ :: ប៉ា…ខ្ញុំមិននិយាយអីទេ
ព្រោះខ្ញុំនិយាយមិនចេញពិតមែនចិត្តខ្ញុំពេលនិងមិនដឹងត្រូវពណ៌នាយ៉ាងមិចអោយត្រូវនោះទេ
បូរិន :: ប៉ាសំទោសណាដែលប៉ាបាន
ទុកកូនចោលឥលូវនេះកូនកំទៅណាចោលប៉ាទៀតណា ហើយគាត់ក៏បានថើបសក់ខ្ញុំ
ពេលនិងខ្ញុំមិនដឹងនិយាយពាក្យអីអោយត្រូនោះទេខ្ញុំរកនិយាយមិនត្រូវពិតមែន កន្លែងនឹងខ្ញុំក៏នៅតែសំទោសអ្នកអានណាមិនដឹងថាសមឬមិនសមទេដែលសរសេរអោយកូនទទួលស្គាល់ឪពុកក្នុងស្ថានភាពបែបនេះ តែសម្រាប់ខ្ញុំអ្នកសរសេរពិតជាចង់បានប៉ាដែលដូចលោកបូរិនណាស់ ពិតមែនខ្ញុំមិនមានប៉ាតាំងតែមិនទានកើតដូចតែគ្នា តែខ្ញុំពិតជាចង់ស្គាល់ឪពុកខ្ញុំខ្លាំងណាស់ពេលដែលខ្ញុំធំហើយទើបឪពុកខ្ញុំចេញចង់ស្គាល់ខ្ញុំ ពេលនឹងខ្ញុំសប្បាយចិត្តដែលខ្ញុំដឹងថាឪពុកខ្ញុំនៅរស់ហើយខ្ញុំទទួលគាត់ស្រលាញ់ តែពេលដែលខ្ញុំបានស្គាល់គាត់ហើយទើបខ្ញុំកាន់តែដឹងថាបើខ្ញុំគ្មានឪពុកល្អជាង ព្រោះគាត់មិនដែលខ្វល់ពីរខ្ញុំសូម្បីតែបន្តិច។
ពេលនិងបន្ទាប់ពីឪពុកនិងកូនបានទទួលស្គាល់គ្នារួចរាល់ហើយ លោកបូរិនគាត់សប្បាយចិត្តដែលកូនដែលខំរករយៈពេល20ជាងបានឃើញមកវិញនុងទទួលស្គាល់គាត់ហើយគាត់សប្បាយចិត្តរកអ្វីមកនិយាយមិនត្រូវឡើយ ឯជីវ័ន្តដូចគ្នាពេលទទួលស្គាល់បែបនិងហើយចិត្តក៏មិនបាច់ស្មុគស្មាញទៀតដែរ។
ជីវិត្តខ្ញុំ ខ្លួនខ្ញុំបេះដូង ខ្ញុំចិត្តខ្ញុំ ពីរដើមមកខ្ញុំមិនដែលគិតថាខ្ញុំមានឪពុកនិងគេទេខ្ញុំគ្រាន់តែជាក្មេងស្រុកស្រែចម្ការម្នាក់ដែលមិនដឹងថាមុខឪខ្លួនឯងយ៉ាងមិចផង តែខ្ញុំមិនដែលតូចចិត្តនិងខ្លួនឯងសោះ។តែឥលូវនេះខ្ញុំបានស្គាល់ហើយប៉ារបស់ខ្ញុំ😊😊 ហើយខ្ញុំក៏បានទទួលស្គាល់គាត់ជាឪពុកហើយ
ខ្ញុំព្រមទទួលគាត់មិនមែនដោយសារតែគាត់មាន ដោយសារតែគាត់មានព្រទ្យសម្បត្តិស្តុកស្តមនោះទេ តែទង្វើរគាត់បង្ហាញ់មកខ្ញុំ គឺគាត់ពិតជាស្រលាញ់ម្តាយនឹងខ្ញុំពិតមែន ហើយគាត់ចាក់ចេញពីរម្តាយខ្ញុំក៏មិនមែន ដោយចិត្តគាត់ដែលគឺដោយសារការប្រកាន់វណ្ណៈពីរសំណាក់គ្រួសារ តែកន្លងមកមិនមែនថាគាត់មិនខ្វល់មិនតាមរកម្តាយខ្ញុំនោះទេ គឺគាត់ព្យាយាមរកណាស់តែដោយសារតែម្តាយខ្ញុំគាត់បានប្តូរទីលំនៅបានជាគាត់រកមិនឃើញ។បើនិយាយរឿងនិងម្តងៗខ្ញុំពិតជាអាណិតនិងអាសូម្តាយដ៏កំសត់របសខ្ញុំណាស់ដែលរស់នៅទាំងគ្រាំចិត្តដែលបានបាត់បងមនុស្សដែលខ្លួនស្រលាញ់ ។តែអ្វីដែលខ្ញុំនឹកដល់ម្តាយខ្ញុំនោះគឺគាត់រស់នៅដើរតួជាម្តាយនិងជាឪពុកសម្រាប់ខ្ញុំយ៉ាងកក់ក្តៅទោះបីគ្រួសារយើងរស់នៅយ៉ាងលំបាកក៏ដោយ។ម៉ែកូនជឿថាម៉ែនិងសប្បាយចិត្តនៅពេលនេះ កូនសម្រេចចិត្តត្រូវមែនទេ?ដែលកូនទទួលស្គាល់ប៉ា??ខ្សែរកដែលប៉ាអោយមកខ្ញុំ ខ្ញុំបានកាន់និងនិយាយជាមួយខ្សែរកតែម្នាក់ឯង ។កូនជឿថាម៉ែពិតជាសប្បាយចិត្ត បើចឹងម៉ែមិនទុកខ្សែរកនិងសម្រាប់កូនទេមានន័យថាម៉ែក៏ចង់អោយកូនបានជួបប៉ាដែលមែនទេ ??ឥលូវនេះកូនបានជួនគាត់ហើយៗគាត់ស្រលាញ់កូនណាស់ម៉ែ ហើយគាត់ក៏នៅតែស្រលាញ់ម៉ែដូចគ្នា គាត់មិនដែលភ្លេចម៉ែទេ គាត់នៅរងចាំម៉ែរហូតបើសិនជាម៉ែនៅរស់ពេលនិងយើងបាននៅជួបជុំគ្នាហើយម៉ែ។ខ្ញុំនិយាយជាមួយនិងលាយឡំនិងការសើចឡុកឡំនិងយំជាមួយដែរ។
សូមរងចាំតាមដានភាគបញ្ចប់

No comments:

Post a Comment