Breaking

Friday, January 4, 2019

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី ភាគទី២

រឿង ក្មេងប្រុសមិនទាន់ធំដឹងក្ដី
ភាគទី២
និពន្ធដោយ Ly_Heng 
#Khmer_Novel69


ថ្ងៃស្អែកចូលមកដល់!
ព្រឹកព្រលឹមខ្ញុំប្រញាប់ឡើងងូតទឹកផ្លាស់ខោអាវទៅរៀនថ្ងៃនេះថ្ងៃច័ន្ទផងមិនអាចយឺតម៉ោងបានទេ តែថាថ្ងៃនេះត្រូវឌុបអាក្មេងនិងទៅជាមួយទៀត ធ្វើយ៉ាងម៉េចបើមិត្តភក្តិខ្ងុំឃើញ ត្រូវតែមានវិធី ខ្ញុំគិតមួយសន្ទុះក៏នឹករកវិធីឃើញ ងាយងាយទេ ធ្វើបាបវាអោយរាងម្ដង គ្រាន់តែគិតក៏សប្បាយចិត្តហើយ ហាសហាស។
ខ្ញុំក៏ព្រមឌុបវាទៅរៀនតាមសំណើរអ្នកម៉ាក់តែមកដល់ពាក់កណ្ដាលផ្លូវខ្ញុំក៏ឈប់ម៉ូតូអោយវាចុះដើរ
-បងប្រុសដល់សាលាហើយមែន
-នៅទេ! បើមានមិត្តភក្តិយើងមកឃើញយើងឌុបអែងគេច្បាស់ជាសើចងំអកយើងជាមិនខានដែលមានប្អូនមុខអាក្រក់ដូចជាអែង
-ចឹងធ្វើម៉េចទៅបងប្រុស
-គឺអែងត្រូវរត់តាមពីក្រោយម៉ូតូយើង
-តែខ្ញុំរត់មិនទាន់ម៉ូតូបងទេ
-បើរត់មិនទាន់មិនបាច់រៀនទេ
-ចឹងក៏បានខ្ញុំរត់តាមម៉ូតូបងក៏បាន
-អឺចឹងយើងបើកទៅហើយរត់តាមយើងអោយលឿនមក
-បាទ
ខ្ញុំក៏បើកមកម៉ូតូចេញទៅទុកអោយវារត់តាមពីក្រោយខ្ញុំ ហាហាថ្ងៃនេះបានធ្វើបាបវាហើយ បើគេសួរថាម៉េចមានក្មេងរត់តាមពីក្រោយចឹង ខ្ញុំនិងប្រាប់គេវាជាមនុស្សឆ្គួត មិនសូវគ្រប់ទេ ហាហាតែប៉ុណ្ណោះហើយ។ខ្ញុំបើកយ៉ាងលឿនបើកបណ្ដើរសប្បាយចិត្តនិងធ្វើបាបវាបណ្ដើរ តែថាពេលខ្ញុំងាកក្រោយមកមើលវាស្រាប់តែបាត់វាទៅណាបាត់ យីរត់ប៉ុណ្ណឹងក៏មិនទាន់ដែរ។ខ្ញុំក៏បើកបកក្រោយវិញទៅមើលវាស្រាប់តែរកវាមិនឃើញសោះ នេះវាបាត់ទៅណាហើយ ស្លាប់បើបាត់វាអ្នកម៉ាក់ច្បាស់ថាអោយខ្ញុំស្លាប់ហើយ អាក្មេងឆ្គួតវារត់ទៅណាវាវិញ គួរអោយខឹងមែន។ខ្ញុំក៏បើកម៉ូតូតាមរកវាតែនៅតែរកមិនឃើញ អាយ!!!ជិតដល់ម៉ោងចូលរៀនហើយបើទៅមិនទាន់ម៉ោងទេច្បាស់ជាអ្នកគ្រូអោយឈរជើង១នៅលើមុខក្ដារខៀនជាមិនខាន អាក្មេងនេះពិតជាចង្រៃមែន។ខ្ញុំខំជិះទៅមកៗតាមរកវាដូចមនុស្សឆ្គួតចឹងនៅតែរកមិនឃើញ ខ្ញុំក៏ជិះម៉ូតូមកឈប់ហាងលក់ទំនិញមួយ។
-បងប្រុសរកអ្នកណានិង
សម្លេងអាក្មេងឆ្គួតនោះលាន់លឺនៅពីក្រោយខ្នងខ្ញុំ ខ្ញុំក៏ប្រញាប់ងាកទៅរកវា ក្នុងដៃវាមានកាន់ការ៉េម២ដើម
-អែងធ្វើស្អីនៅទីនេះហាស
-ខ្ញុំមកទិញការ៉េមញុាំ
-តែយើងអោយអែងរត់តាមពីក្រោយម៉ូតូយើង មិនមែនអោយអែងមកទិញការ៉េមទេ អាឆ្គួត
-គឺខ្ញុំរត់ហត់ពេកខ្ញុំហេវពេកក៏ទិញអីញាំុសិនទៅ នេះរបស់បង
-វាហុចការ៉េមនៅដៃវាមួយដើមអោយខ្ញុំ
-យើងមិនសុីទេ
ខ្ញុំក៏ចាប់ការ៉េមនោះបោះចោលទៅនិងដី ធ្វើអោយវាមុខក្រញូវភ្លាម មិនខ្វល់ចង់ខឹងខឹងទៅ
-ឆាប់ឡើងម៉ូតូមក យើងដល់ម៉ោងចូលរៀនហើយ
-បាទ
ទីបំផុតខ្ញុំនៅតែឌុបវាទៅរៀនអោយទាល់តែបាន នេះពិតជាសយជាន់សយហើយ ធ្វើបាបវាលូវធ្វើបាបខ្លួនអែងវិញ ហឺម។
មកដល់សាលាម៉ោង៧ជាងហើយ អាយ!!!ចូលក្រោយអ្នកគ្រូគីមីច្បាស់ជាស្លាប់មិនខានទេខ្ញុំ ខ្ញុំក៏ប្រញាប់ដើរចូលថ្នាក់រៀនធ្វើអោយអ្នកនៅក្នុងថ្នាក់ងាមើលមកខ្ញុំគ្រប់គ្នា។
-មកយឺត៥នាទីហើយដារូ
អ្នកគ្រូគីមីងាកមកនិយាយជាមួយខ្ញុំក្រោយេពេលឃើញខ្ញុំមកយឺត
-គឺថាស្ទះផ្លូវណាអ្នកគ្រូ
-ស្ទះផ្លូវ?ចុះគេផ្សេងម៉េចមិនមកយឺតដូចអែងដែរ
-អឺ ណាអ្នកគ្រូខ្ញុំទើបមកយឺតម្ដងនិងទេ លើកលែងអោយខ្ញុំផងណា
-ច្បាប់អ្នកគ្រូដែលដាក់ហើយត្រូវតែអនុវត្តន៍ បើធ្វើបែបនេះទេអ្នកដ៏ទៃច្បាស់ចាយកគំរូតាមអែងដែលហើយដារូ
ចុងក្រោយខ្ញុំក៏ឈរជើងមួយនៅមុខក្ដារខៀនដដែល ហើយចុងក្រោយក៏មិនភ្លេចជេរអាក្មេងឆ្គួតនិងដែរ ចាំមើលណា!
ក្រោយពេលឈរយ៉ាងយូរមកម៉ោងចេញលេងក៏មកដល់ខ្ញុំក៏ដល់ម៉ោងឈប់ឈរហើយដែរ គេគ្រប់គ្នាចេញពីថ្នាក់ទៅទិញអីញាំុអស់នៅតែខ្ញុំចុកជើងមិនចេញទៅណា!
-បងប្រុស
-ហាស សម្លេងអ្នកណាដូចធ្លាប់ស្គាល់
ខ្ញុំក៏ប្រញាប់ងាកទៅរកប្រភពសម្លេងគឺថាអាក្មេងឆ្គួតនិងវាមកតាមខ្ញុំដល់ថ្នាក់ទៀត អាយ!!!បើមានគេមកឃើញវាច្បាស់ខ្មាស់គេស្លាប់ ខ្ញុំប្រញាប់ដើរទៅរកវា ហើយអូសដៃវាចេញពីថ្នាក់ទៅកន្លែងស្ងាត់ជៀសវាងមិត្តភក្តិខ្ញុំមកឃើញ
-យើងប្រាប់ហើយថាកុំអោយមករកយើង នេះអែងចង់អោយវ៉ៃមែនហាសអាក្មេងឆ្គួត
-គឺខ្ញុំស្រេចទឹកណាស់បង
-ស្រេចទឹកមានទាក់ទងអីនិងយើង អីតិចយើង អីតិចយើង យើងនិងម៉ែអែងមែន យើងមិនទាន់ជម្រះបញ្ជីជាមួយអែងផងរឿងព្រឹកមិញ ចាំមើលដល់ផ្ទះណា
-ហឺហឺ
-កុំយំ! !តិចយើងអោយដើរទៅផ្ទះ
ខ្ញុំស្រែកគំហកវាបន្ទាប់ពីវារកយំ ហើយវាក៏ឈប់ដែរទៅ
-អេ អារូនិយាយជាមួយអ្នកណានិង
សម្លេងអារឿនបន្លឺនៅពីក្រោយខ្នងខ្ញុំ ធ្វើអោយខ្ញុំភ្ងាក់ខ្លួន
-អូ គឺនិយាយជាមួយក្មេងក្បែរផ្ទះនិងណា
-អ ចឹងទេអី
-អឺហើយថី
-មានអីយើងបាត់អែងចេះតែដើររកអែងទៅ ក្មេងនេះស្បែកខ្មៅម៉េសហាស
-និងហើយ មុខក៏អាក្រក់ទៀតយើងអាណិតវាចេះតែនិយាយរកវាទៅ
-បងប្រុសខ្ញុំស្រេកទឹកណាស់
-បង ប្រុស? នេះអារូជាបងប្រុសអែងមែន
-បាទនិងហើយ
អាយ អាក្មេងចង្រៃនេះវាប្រាប់គេថាខ្ញុំជាបងប្រុសវាធ្វើអី
-មិនមែនចឹងទេអារឿនអាក្មេងនិងវាមិនសូវគ្រប់ទេ កុំប្រកាន់វា អែងនៅនិងហើយកុំតាមយើងប្រដៅវាចេញម្ដង
ប្រដៅចេញ?
អឺកុំចេះហាមមកតាមយើង
និយាយរួចខ្ញុំក៏ប្រញាប់អូសដៃអាក្មេងឆ្គួតនិងចេញពីទីនោះមកដល់កន្លែងស្ងាត់មួយ
-បងប្រុស
-កុំហៅយើងបងប្រុសអែង តិចទះបែកមាត់លូវ
-ដារូ
-អាក្មេងឆ្គួតអាណាបងអាណាប្អូនមកហៅឈ្មោះយើងពេញៗមាត់ផង តិចអញទ្រាំមិនបាន
-បិសាច
-អាឡប់មិចហៅយើងបិសាចចឹងហាស
-ហៅមិចក៏ខុសចឹងអោយខ្ញុំហៅមិច បើបងកាចដូចបិសាចចឹង
-អឺយ អា!!!!!ឆាប់ចេញពីមុខយើងភ្លាម ហើយហាមមករកយើងទៀត កុំតានៅសាលាទេហាស បើនៅផ្ទះទះហែងអោយជ្រុះធ្មេញអស់ម៉ង់

ស្អែកបន្ទាប់
ខ្ញុំបានឌុបអាក្មេងនិងទៅសាលាទៀតហើយ ព្រឹកនេះខ្ញុំនិងរៀបគំរោងការណ៍ធ្វើបាបវាមិនអោយភ្លាត់ស្នៀតដូចលើកមុនទៀតឡើយ។ខ្ងុំបានឌុបវាដល់ពាក់កណ្ដាលផ្លូវហើយអោយវារត់តាមពីក្រោយដូចមុន ម្ដងនេះគម្រាមវាមិនអោយវាធ្វើដូចមុនឡើយគឺរត់តាមពីក្រោយខ្ងុំតែម្យ៉ាងគត់ ទីបំផុតវាក៏រត់តាមខ្ងុំមកដល់សាលាដូចបំណងខ្ងុំមែន សងសឹកវាបានសម្រេចហើយ។អោយតែជូនវាទៅសាលាខ្ងុំតែងតែធ្វើបែបនេះដាក់វារាល់ថ្ងៃដោយមិនអោយអ្នកម៉ាក់ដឹងឡើយ។
ថ្ងៃអាទិត្យឈានចូលមកដល់ថ្ងៃនេះខ្ងុំបានណាត់គ្នាជាមួយនិងរូហ្សាដែលជាសំណប់ចិត្តខ្ងុំតែមួយ អាចថាជាសង្សារខ្ងុំតែម្នាក់គត់ នាងមានរូបសម្រស់មិនចាញ់តារាឡើយ
-អា កូនរូរៀបចំខ្លួនទៅណានិង?
-អូ កូនមានការទៅក្រៅមានភ្លែតម៉ាក់
-ចឹងយកក្មួយរីទៅជាមួយផងថ្ងៃនេះម៉ាក់អត់នៅផ្ទះទេ
-មិនបានទេម៉ាក់ មិនបានជាដាច់ខាត
-ហេតុអីកូនរូ បើកូនមិនយកប្អូនទៅ ទុកអោយប្អូននៅផ្ទះម្នាក់អែងបែបនេះមិនបានឡើយ ត្រូវតែយកប្អូនទៅជាមួយផង
-មិនបានទេម៉ាក់ កូនមានការសំខាន់ពិតមែនណា
-ការស្អីកូន
-គឺគឺ
-ម៉ាក់មិនដឹងទេ សម្រេចថាកូនត្រូវតែយកដូរីទៅជាមួយដែរ ម៉ាក់គ្មានពេលនិយាយជាមួយកូនតទេ បានហើយ
-អ្នកម៉ាក់!!!
នេះសម្រេចថាខ្ងុំត្រូវយកអាក្មេងឆ្គួតនេះទៅជាមួយដែររឺ?ចុះបើរូហ្សាឃើញខ្ញុំទៅជាមួយអាក្មេងនេះនាងគិតយ៉ាងម៉េចទៅ អូយស្លាប់ហើយមិនចង់គិតដល់ពេលនោះទេ តើខ្ញុំត្រូវធ្វើយ៉ាងម៉េចបន្តជាមួយអាក្មេងចង្រៃមួយនេះទៅ?មានអារម្មណ៍តាំអពីអាក្មេងនិងចូលមកនៅផ្ទះនេះជីវិតខ្ញុំកាន់ដុនដាបទៅៗហើយ អ្នកម៉ាក់អើយអ្នកម៉ាក់ទៅយកវាមកនៅធ្វើអីទេ!!បណ្តោយតាមកម្មចុះ!
ទីបំផុតខ្ញុំត្រូវយកវាទៅជាមួយទាល់តែបាន សូមកុំអោយរូហ្សានាងថាអីទៅចុះ វេលាស្មើនេះម៉ោង៦ល្ងាចល្មម មកដល់កន្លែងណាត់គ្នាជាមួយរូហ្សាខ្ញុំក៏ងាកទៅនិយាយជាមួយនិងអាក្មេងមួយនេះ
-នែ អែង
-បាទ បងប្រុស
អង្គុយចាំយើងនៅទីនេះ ហាមមកតាមយើងអោយសោះចាំយើងចប់ភារកិច្ចយើងមកយក
-បាទ
ខ្ញុំបានអោយវាអង្គុយចាំនៅក្រៅហើយខ្ញុំដើរចូលហាងអាហារក្បែរនោះដើម្បីទៅហូបអីជាមួយរូហ្សានៅទីនោះ បើយកវាចូលទៅជាមួយប្រកដជាខ្មាស់កូនពេញនិងជាមិនខាន ដឹងស្រាប់ហើយខ្ញុំជាប្រុសស្អាតចំណែកវាជាក្មេងមុខអាក្រក់ដើរជាមួយគ្នាគឺមិនសមឡើយ។ពេលដើរចូលទៅខ្ញុំក៏ឃើញរូហ្សាអង្គុយចាំខ្ញុំនៅទីនោះ នាងក៏ងាកមកញញឹមដាក់ខ្ញុំ
-ចាំបងយូរនៅអូន?
-យូរហើយ តែមិនអីទេអោយតែចាំបងយូរយ៉ាងណាក៏មិនអីដែរ
-ពូកែនិយាយណាស់អូននេះ
-អូននិយាយមែនណា
-ហៅអីញាំុហើយនៅ?
-នៅទេចាំបងមកដល់សិននិងណា
-ចឹងកម្មង់ម្ហូបទៅចឹង
បន្ទាប់ពីនិយាយពាក្យស្វីតៗដាក់គ្នាហើយយើងទាំងពីរអ្នកក៏ហៅអីញាំុជាមួយគ្នា ជាធម្មតាទេខ្ងុំនិងរូហ្សាអោយតែជួបគ្នាគឺថាផ្អែមដាក់គ្នាបែបនេះហើយ អ្នកលឺអានិងលើសជាតិស្ករ ហាស ហាស
ម្ហូប ២ ៣ ក៏បានមកដល់លើតុរបស់ខ្ញុំ ខ្ញុំនិងរូហ្សាក៏ចាប់ផ្ដើមញាំុជាមួយគ្នា ខ្ញុំក៏ចាប់ម្ហូបដាក់លើចានរូហ្សា ហើយនាងក៏ធ្វើបែបនេះដូចគ្នា កំពុងតែស្វីតដាក់គ្នាមិនទាន់បានប៉ុន្មានផងស្រាប់តែ
-បងប្រុស!
មិនដឹងជាអាក្មេងឆ្គួតនោះវាលេចចេញមកពីណាទេ មកហៅខ្ញុំនៅមុខរូហ្សា ពិតជាក្ដៅចិត្តនិងអាក្មេងនេះមែន វាមិនស្ដាប់បញ្ជាខ្ញុំសោះ
-យើងអោយអែងចាំនៅក្រៅម៉េចអែងចូលមកហាស
ខ្ងុំនិយាយខ្សឹបៗដាក់អាក្មេងនោះមិនអោយរូហ្សាលឺទេ
-គឺខ្ញុំឃ្លាន
-នេះបង អាក្មេងមុខអាក្រក់នេះជាអ្នកណា
បន្ទាប់ពីខ្សឹបដាក់វាមិនបានប៉ុន្មានផង រូហ្សានាងនិយាយខ្លាំងៗដាក់ខ្ញុំបន្ទាប់ពីឃើញវានិយាយជាមួយខ្ញុំ
-គឺថាគឺ
-គឺយ៉ាង វាជាអ្នកណាបង?ម៉េចវាហៅបងចឹង
-ខ្ងុំជាប្អូនប្រុសគាត់
ខ្ងុំមិនទាន់បានឆ្លើយនិងសំនួររូហ្សាផងអាក្មេងចង្រៃនេះវាឆ្លើយមុនខ្ងុំទៅហើយ សំខាន់វាប្រាប់នាងថាខ្ញុំជាបងប្រុសវាទៀត អាយ!!!ស្លាប់ជាមិនខានទេខ្ញុំ
-ប្អូនប្រុស? នេះបងមានប្អូនប្រុសមុខអាក្រក់បែបនេះតាំងពីកាលម៉េចខ្ងុំមិនដឹង
-គឺវាមិនមែនជាប្អូនបងទេរូហ្សា
-ចុះហេតុអីវាប្រាប់ថាជាប្អូន
រូហ្សានិយាយលឺៗធ្វើអោយគេគ្រប់គ្នានៅក្បែរនោះងាកមកសម្លឹងមើលមកតុខ្ញុំគ្រប់គ្នា
-បងប្រុសខ្ងុំឃ្លានណាស់ ខ្ងុំសុំញាំុភ្លៅមាន់នេះហើយ
និយាយរួចវាយកដៃវាលូកភ្លៅមាន់នៅចានលើតុទាំងឈរ
អាយ ស្លាប់ហើយមុខខ្ញុំមិនដឹងយកទុកណាទេ អាក្មេងនេះវាគ្មានអំណោយទានសោះ វាចេះធ្វើបែបនេះទៅរួច រូហ្សានាងឃើញបែបនេះួឹកមុខនាងខឹងខ្លាំងណាស់ នាងងើបឈរហើយក៏យកដៃវ៉ៃតុផាំង ធ្វើគ្រប់គ្នាជិតនៅះខ្សឹបដាក់គ្នាពេញនិង
-ខ្ញុំឈប់សុីហើយ សូមបងអញ្ជើញសុីជាមួយវាទៅ
-រូហ្សា រូហ្សា ស្ដាប់បងសិន
នាងមិននៅស្ដាប់ហេតុផលខ្ញុំទេ នាងបានចេញទៅ នេះជារឿងដែលគួរអោយអាម៉ាស់បំផុតប្រចាំឆាកជីវិតខ្ញុំ អ្នកនៅជិតមើលខ្ញុំមិនដាក់ភ្នែកឡើយ ខ្ញុំហៅគេគិតលុយហើយក៏ចេញទៅតាមនាងដែរ អាក្មេងចង្រៃនិងទុកចាត់ការវាតាមក្រោយសំខាន់លួងរូហ្សាអោយបាត់ខឹងសិន !
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment