Breaking

Friday, June 8, 2018

រឿង ព្រោះតែនិស្ស័យ ( ភាគ1)

រឿង ព្រោះតែនិស្ស័យ 
ភាគ1)
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69

ខែមេសា ជារដូវរំហើយ អាកាសធាតុរាងក្តៅបន្តិច តែប្រជាជនកម្ពុជាចូលចិត្តខ្លាំងណាស់ ព្រោះវាជារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ម្នាក់ៗទន្ទឹងរង់ចាំតែ ថ្ងៃចូលឆ្នាំមកដល់ និងអាលបានទៅលេងជួបជុំបងប្អូន នៅឯស្រុកកំណើត ។ ចំណែកខ្ញុំក៍ដូចគ្នា កន្លែងការងារ អោយឈប់សំរាកនៅថ្ងៃទី 12 ខែមេសា ។ ក្នុងកំឡុងពេលឈប់ សំរាក ខ្ញុំបានដើរលេងកន្លែងជាច្រើន មានទាំងដើររាំ ស្រុកគេទៀតផង ។ ថ្ងៃចូលឆ្នាំទីត្រូវនិងថ្ងៃសុក្រ ទី14 ខែមេសា ឆ្នាំ2017 ពួកម៉ាកដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នា បានបបួលខ្ញុំទៅលេងស្រុកកំណើតរបស់គេនៅភូមិ...ឃុំ... ស្រុកចិត្របុរី ខេត្តក្រចេះ ។ ថ្វីត្បិតតែពីមុនមកខ្ញុំក៍ឧស្សាហ៍បានទៅលេងខេត្តក្រចេះដែរ ព្រោះខ្ញុំមានអ៊ុំនៅទីនោះ ហើយរាល់លើកដែលខ្ញុំទៅលេងម្តងៗមិនសូវសប្បាយទេ ព្រោះចាស់ៗមិនអោយដើរលេងយប់ព្រលប់ រឺ ដើរលេងកន្លែងឆ្ងាយៗពីភ្នែករបស់ពួកគាត់នោះទេ ផ្ទះអ៊ុំរបស់ខ្ញុំគឺនៅទីរួមខេត្តក្រចេះ ម្តុំសាលាបឋមសិក្សាហ៊ុនសែនអូឬស្សីទីហើយបើខ្ញុំចង់ដើរលេង គឺបានតែ ឈលេង លើស្ពាន ស ជិះញុាំអីក្នុងផ្សារ ទៅអង្គុយលេងមាត់ទន្លេ បើមិនចឹងជិះទៅញុាំក្រឡាននិងណែមនៅខ្លាស្ទុះ រឺ ជិះមកខាងត្បូងស្ពាន ស មើលទឹកបឹង និងព្រៃលិចទឹកតែប៉ុន្នោះ ។ បើចង់ដើរលេងឆ្ងាយៗ ដូចជា អន្លង់ផ្សោត វិហារសស100 ព្រែកកាំពី រឺ ភ្នំសុពណ៏កាឡី ទាល់តែទៅជាមួយពួកគាត់ ដោយជិះឡានជាលក្ខណះគ្រួសារ ។ ដើរលេងជាមួយចាស់ៗ អត់សូវសប្បាយទេ ព្រោះពិបាកក្នុងការបញ្ចេញកាយវិកា អោយអស់ពីខ្លួន ម្យ៉ាងទៀតគេមើលមកមិនសូវចាប់អារម្មណ៍ដូចដើរជាក្រុម ជាមួយយុវវ័យស្ទាវដូចគ្នានោះទេ ចំណែកឆ្នាំនេះ ខ្ញុំប្រាប់ពុកម៉ែខ្ញុំថា ទៅលេងក្រចេះ ជាមួយពួកម៉ាកជិតស្និទ្ធិ3នាក់ទៀតមកពី តាកែវ កំពង់ស្ពឺ និងខេត្តកណ្តាល ពួកគេជិះឡានឈ្នួលមកចាំខ្ញុំមុខផ្ទះ ។ កាលពីនៅរៀនឆ្នាំទីខ្ញុំក៍ធ្លាប់នាំពួកគេមកជប់លៀងនៅឯស្រុកកំណើតរបស់ខ្ញុំ ខេត្តព្រៃវែងម្តងហើយដែរ ក្រោយពេលដែលពួកយើងប្រលងបញ្ចប់ឆ្នាំជាប់ ម្យា៉ងទៀតកាលនោះ នៅវត្តរបស់ខ្ញុំ មានកម្មវិធី បុណ្យបញ្ចុះខណ្ឌសីមា ទើបគ្រួសាររបស់ខ្ញុំជប់លៀងជាការលើកទឹកចិត្តអោយខ្ញុំតែម្តងទៅ ។ ក្រោយពីប្រាប់ពីទីកន្លែងដែលត្រូវទៅ និងអ្នកដែលខ្ញុំត្រូវទៅជាមួយហើយនោះគាត់មិនហាមឃាត់នោះទេ គាត់គ្រាន់តែផ្តែផ្តាំពួកយើងអោយមើលថែគ្នា និងចេះស្រលាញ់គ្នា មិនត្រឹមតែប៉ុន្នោះ គាត់សុំជួបប៉ាម៉ាក់ពួកម៉ាកខ្ញុំតាមទូរសព្ទ ពួកគាត់ក៍ធានាអះអាងថាមិនអោយមានរឿងអ្វីកើតឡើងនោះទេ ទើបគាត់អស់ចិត្ត និងផ្តាំអោយខ្ញុំចូលលេងផ្ទះអ៊ុំ ៗខ្ញុំផង ចំណែកខ្ញុំគិតតែពីឆ្លើយ " បាទ !!! បាទ !! " តែការពិតទាល់យូហស ឡើងឡាន ពីមុខផ្ទះខ្ញុំទៅចុះ មុខផ្ទះពួកម៉ាកខ្ញុំធ្វើព្រងើយ អ្នកណាឈប់អោយយើង បើ ផ្ទះអ៊ុំខ្ញុំនៅទីរួមខេត្ត ចំណែកផ្ទះពួកម៉ាកខ្ញុំ ជិះបន្តទៅកើតយ៉ាងយូរ រហូតជិតដល់ស្នួលចំងាយម៉ាមេឃពីគ្នា ។ ខ្ញុំឡើងឡានចេញពីផ្ទះនៅម៉ោង7:45នាទីព្រឹក រថយន្តឈ្នួលជិះតាមរង្វង់មូលស្វាយអន្ទរបត់មកជើងតំរង់ទៅខេត្តកំពង់ចាម ។ មកដល់ទឹកដីកំពង់ចាមខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនសោះ ឈឺក្បាល រមួលច្រាលឡើងលើ ស្ងាបហមៗ រកកលចង់ក្អួត ខ្ញុំដឹងខ្លួនច្បាស់ថាកំពុងពុលឡាន ។ ខ្ញុំចាប់ផ្តើមសំរួលអារម្មណ៍ គិតអ្វីសប្បាយៗ ហើយរកនឹកអានុស្សាវរីយល្អៗ ដែលយើងបានធ្វើកន្លងមក ស្របពេលដែលរថយន្តមកដល់ តំបន់ដីក្រហមខេត្តកំពង់ចាម ខ្ញុំងាកមើលតាមបង្អួចឃើញដំណាំដំឡូងមី ដំណាំកៅស៊ូ និងដំណាំជាច្រើនទៀត មើលទៅពណ៏ខៀវស្រងាត់ ភ្លាមនោះធ្វើអោយខ្ញុំនឹកដល់មនុស្សពិសេស ដែលធ្លាប់ឌុបខ្ញុំតាមផ្លូវនោះ ។ ខ្ញុំអង្គុយញញឹមនឹកដល់អានុស្សាវរីយកន្លងមក ដែលពួកយើងធ្លាប់មានជាមួយគ្នា ពេលនោះអារម្មណ៍ខ្ញុំបានស្រស់ថ្លារហើយភ្លេចអស់ ភាពលំបាកនៅក្នុងខ្លួន ។ ទោះបីជាផ្លូវរលាក់បន្តិចមែន តែខ្ញុំមិនចាប់អារម្មណ៍មើលវាទៀតទេ ខ្ញុំផ្អែកខ្នងនិងកៅអីរថយន្តហើយបិតភ្នែក រំលឹកសកម្មភាពសប្បាយៗដែលខ្ញុំធ្លាប់បានធ្វើជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទីបំផុតខ្ញុំក៍គេងលក់បាត់ទៅ ។ រថយន្តចេះតែបន្តដំណើរទៅមុខរហូត អស់រយះពេលយ៉ាងយូ កំពុងតែលង់លក់ស្រួលផង ស្រាប់តែមានមនុស្សដាស់ខ្ញុំអោយភ្ញាក់ ពេលបើកភ្នែកឡើងឃើញសំលាញ់របស់ខ្ញុំ កំពុងឈញញឹមនៅក្បែរខ្ញុំ ហើយគ្រប់គ្នានៅក្នុងរថតយន្តបានចុះចេញទៅខាងក្រៅម្នាក់ម្តងៗ ខ្ញុំមើលមកខាងក្រៅឃើញរថយន្តឈប់បាត់ទៅហើយ ភ្លាមនោះពួកម៉ាកខ្ញុំក៍និយាយឡើង
ធា ! ម៉េច ហើយអាសំលាញ់ហ្អា តាំងពីឡើងឡានមកឃើញដេករហូតគ្មានយ្យៃអីម៉ាម៉ាត់ចឹងហ្អា ?
ហ្អើយ !! អញឈឺក្បាលវិលមុខចង់ ងាប់ 
😣
ហិហិហិ ហែងពុលឡានហើយចឹង 
😁
អើ ទប់ក្អួតប៊ិះមិនបានហ្អា ដល់ណាដល់ណីហើយវើយ ?
ទើបតែដល់ឆ្លូងទេអាម្លាញ់ តោះចេញក្រៅអោយស្រលះមុខមាត់ហើយរកទិញអីសុីលេងសិនទៅ
អឺ តោះកំពុងឈឺនោមផងហ្អា
ខ្ញុំដើរចេញមកក្រៅ មើលឆ្វេងស្តាំ ឃើញមានរបស់លក់ជាច្រើននៅតាមផ្លូវ តែមិនបានមើលថាមានអ្វីខ្លះនោះទេ ព្រោះថាក្បាលឡើងងោង ដូចផែនដីកំពុងតែក្រឡាប់ចាក់ចឹង តែត្រដ ដើទៅចិញ្ចើមផ្លូវ ដើម្បីបត់ជើងតូច ។ លុះរួចរាល់ហើយត្រលប់មកវិញ ឃើញគេគ្រប់គ្នា ឡើងលើឡានវិញ នៅសល់តែ ពួកម៉ាកខ្ញុំបីនាក់ដែលនៅឈចាំខ្ញុំ ។ គ្រាន់តែឃើញដំណើរខ្ញុំដើ និងទឹកមុខរបស់ខ្ញុំ ធ្វើអោយពួកគេសើចគិល តែខ្ញុំក៍មិនចាប់អារម្មណ៍អីដែរ ធ្វើម៉េចដើរអោយតែដល់ឡានមិនដួលខ្មាស់គេទៅពិសេសណាស់ហើយ ។ គ្រប់គ្នាឡើងលើឡានអស់ហើយ ឡានក៍បានចេញដំណើរទៅមុខទៀត ខ្ញុំអង្គុយរៀបរយ បំរុងនិងបិតភ្នែកទៀតទៅហើយ ស្រាប់តែពួកម៉ាកខ្ញុំ ស្រាយថង់ដាក់នៅក្បែរខ្ញុំ ក្នុងនោះមាន របស់ហូបជាច្រើន ចង្រិតលីងផង ដុកឌឿផង ណែមផង វាដាក់នៅលើកៅអីក្បែរខ្ញុំ ហើយបបួលខ្ញុំ " ណេះ អាម្លាញ់ សុីលេងៗទៅ កុំអោយសាបមាត់ " ខ្ញុំងក់ក្បាលហើយយកណែមមួយមកខាំហូប មានអីឆ្ងាញ់បស់គេ ជូរល្មម ប្រៃល្មម ផ្អែមល្មម តែហិលឡើងកប់ បើកុំតែយកម្ទេសចេញ កុំអីច្បាស់ជាទឹកភ្នែកមិនខានទេ ។ ខ្ញុំហូបមួយហើយមួយទៀត អស់ជាច្រើនគ្រាប់ បន្ទាប់មកសាកចង្រិតលីងទៀត អានិងក៍ឆ្ងាញ់ ស្រួយខ្ញោកឈ្ងុយក្លិនស្លឹកខ្ទឹម បន្ទាប់មកសាកដឹកឌឿទៀត រិតតែឆ្ងាញ់ខ្ទិះវាមានជាតិ ហូបផឹកទឹកៗ រថយន្តបានទៅដល់មាត់ទន្លេ ខ្ញុំមើលឆ្វេងដៃសំបូរទៅដោយផ្ទះជនជាតិចាមនៅហូហែរតាមមាត់ទន្លេ មានអីម្យ៉ាងដែរតើ ធ្វើស្ពាន ពីផ្លូវកៅស៊ូ ឡើងចូលក្នុងផ្ទះតែម្តង ផ្ទះភាគច្រើនធំៗហើយស្អាតៗទៀត ។ ប៉ុន្មានម៉ោងក្រោយមក រថយន្តក៍បានមកដល់ទីរួមខេត្តក្រចះ ។ មកដល់រង្វង់មូល ព្រាបស ខ្ញុំមើលម៉ោង គឺ ម៉ោង 10:45នាទីព្រឹក ។ រថយន្តនៅតែបន្តដំណើរ ពីទីរួមខេត្ត ទៅទិសខាងកើត ពេលនោះខ្ញុំដូចជាចង់វិលមុខ ហើយបិតភ្នែកសំងំដេកបន្តទៅទៀត ។ ខ្ញុំគេងយ៉ាងយូ តែមិនគេងលក់ស្ងប់នោះទេ មានអារម្មណ៍ភ្ញាក់ៗ តែនៅតែព្យាយាមបិតភ្នែក រហូតដល់មានអ្នកដាស់ខ្ញុំម្តងទៀត បើកភ្នែកឡើងឃើញអ្នកដំណើរចុះពីលើរថយន្តម្តងទៀត តែម្តងនេះឃើញមានយួឥវ៉ាន់ចុះគ្រប់គ្នា ប្រហែលដល់កន្លែងចុះហើយមើលទៅ ។ ពួកម៉ាកខ្ញុំឃើញខ្ញុំភ្ញាក់ហើយ ក៍អោយខ្ញុំយករបស់របរចេញពីឡាន " តោះ អាធា !! ដល់ផ្ទះអាឡុងហើយ យកសាក់កាដូនិងរបស់របរហែងចុះទៅក្រោមទៅ " ខ្ញុំក្រោកឈ យួសាក់កាដូដើរចុះមកក្រោម ភ្លាមនោះ ខ្ញុំឃើញ ប៉េងឡុងដើរសំដៅមករកខ្ញុំទាំងទឹកមុខញញឹមញញែម មកដល់ក្បែរខ្ញុំភ្លាមគេយកដៃទះស្មាខ្ញុំផាច់ៗហើយនិយាយ
ម៉េចហើយសំលាញ់ មើលមុខដូចមិនសូវស្រួលសោះ បែកគ្នាមិនបានប៉ុន្មានឆ្នាំផង សង្ហារជាងមុនទៅទៀត ប្រហែលឡើងតាមទឹកលុយហើយមើលទៅ 
😄 ចុះអ៊ុំប្រុស អ៊ុំស្រីសុខទុក្ខម៉េចដែរវុី ?
ជួបមុខភ្លែតដុតអែងភ្លាមម៉ងណោះ កាន់តែចាស់ហើយមិនថាទេស ទៅប្រៀបធៀបជាមួយកាលនៅរៀន គ្មានពិបាកអីដូចអាលូវផង កាលរៀននៅភ្នំពេញ ដល់ម៉ោងរៀនទៅរៀន មកវិញបើមិនដើរលេងដេក បើថ្ងៃណាអត់រៀនដើរលេង បើមិនដើរលេងដេកមើលរឿង ហើយយប់ឡើងដេកទល់ភ្លឺ ចំណែកអាលូវទាល់យូ ពេលថ្ងៃធ្វើការ យប់ឡើងអ្នកជំងឺដាស់ ដើរលេងក៍មិនសូវបានដើរទៀតយូៗម្តង ហាត់ប្រាណក៍មិនសូវបានហាត់ទៀត ដូចជ្រូកហើយអាលូវ និយាយពីពុកម៉ែគ្នា គាត់សុខសប្បាយធម្មតាទេ ហើយបានធូស្រាលច្រើនដោយសារមិនសូវចំនាយមកលើគ្នាដូចកាលនៅរៀន ចុះពុកម៉ែបុិអែងវិញ យ៉ាងម៉េចដែរ ?
គាត់សុខធម្មតាទេ តោះឡើងលើផ្ទះ ពួកគាត់ចាំមើលផ្លូវឡើងយូ
តោះចឹង 
😊
ខ្ញុំមើលនាឡិកា ឃើញថាម៉ោង 12:50នាទីទៅហើយ ក៍ប្រញាប់ប្រញាលយករបស់របរទៅខាងលើផ្ទះ ប៉េងឡុង ។ ឡើងទៅដល់លើភ្លាម ឃើញ ប៉ាម៉ាក់ប៉េងឡុងចេញមកទទួលពួកយើងដោយទឹកមុខរីករាយ ពេលនោះម៉ាក់របស់គេ ដើរយ៉ាងលឿនសំដៅមករកខ្ញុំ ចំណែកខ្ញុំទុករបស់ហើយជំរាបសួរគាត់
ជំរាបសួរ អ៊ុំប្រុស អ៊ុំស្រី សុខសប្បាយជាទេអ៊ុំ ?
ចា !!! លើកដៃថ្វាយព្រះកូន យី មុខមាត់សង្ហារណាស់នេះ ធ្លាប់តែឃើញក្នុងរូបថត
កូនឡុងអោយមើល ដល់ជួបមុខផ្ទាល់ចឹង កាន់តែស្រស់ទៀត ម៉ាក់សុខទុក្ខធម្មតាទេ ហើយចេញមកម៉ោងម៉ាន បានទើបមកដល់និង ?
បាទ ! ចេញមកម៉ោង7ជាងទៅហើយ តែពូតៃកុងឡានបើកមិនសូវលឿនផង ចេះតែបញ្ជោញ៉ុមហើយអ៊ុំ ឡុងសង្ហារជាងញ៉ុមផងមិនថាទេស 
😁
តោះហៅ ពួកម៉ាកកូនអោយឡើងមកលើមក នៅឈអីខាងក្រោមនោះ ងូតទឹកផ្លាស់ខោអាវនិងអាលញុាំបាយ ហួសពេល បាយថ្ងៃត្រង់ហើយ
និយាយរួចម៉ាក់ប៉េងឡុង ដើរសំដៅទៅផ្ទះបាយ ចំណែកខ្ញុំយកសាក់កាដូ ចូលក្នុងបន្ទប់គេងប៉េងឡុង ហើយស្លៀកកន្សែងពោះគោ ពណ៏ទឹកក្រូចចុះមកក្រោម ដើម្បីងូតទឹក ។ ផ្ទះប៉េងឡុង ថ្វីត្បិតតែមិនមែននៅទីរួមខេត្ត ប៉ុន្តែក៍សុីវីល័យមិនចាញ់អ្នកក្រុងនោះទេ ។ ផ្ទះគាត់ ធ្វើពីឈើ 2ខ្នង ប្រក់ក្បឿងម៉ូតថៃ ខាងក្រោមចាក់សាបបេតុងធ្វើបន្ទប់យ៉ាងធំសំរាប់ដាក់ម៉ូតូនិង របស់របរ មានផ្ទះបាយផ្សេង មានបន្ទប់ទឹកនៅក្រោយផ្ទះ ទីធ្លារជុំវិញផ្ទះ ធំទូលាយមែនទែន ហើយចាក់សាបបេតុង ទាំងអស់គ្មានទុកដី សំរាប់ដាំដំណាំនោះទេ ប៉ុន្តែនៅក្បែរជើងសសរ និងមុខផ្ទះមានផើងដាំផ្កាជាច្រើនមុខ មើលទៅមានផ្កាចំរុះពណ៏ សូម្បីតែនៅក្បែរជណ្តើរថ្មក៍មានដែរ ហើយនៅខាងមុខផ្ទះមានអណ្តូងជីកមួយ មានអង្កត់ផ្ចិតប្រហែល2ម៉ែត្រ មើលទៅប្រហែលសល់ពីមុនមកហើយព្រោះ ឥដ្ឋនិងសុីម៉ងមានលក្ខណះចាស់ដុះស្លែទៅហើយ មាត់អណ្តូងមានការ ការពារយ៉ាងត្រឹមត្រូវ ដោយការរៀបឥដ្ឋឡើងលើកំពស់ត្រឹមចង្កេះ ។ ផ្ទះគេបែរមុខទៅទិសខាងកើត នៅមុខផ្ទះ មានថ្នល់លំមួយ ក្រាលប៉េតុង របងផ្ទះប៉េងឡុងហ៊ុំព័ទ្ធទៅដោយខ្សែរលួស ទ្វារបងខាងមុខធ្វើពី ដែកយ៉ាងរឹងមាំ រំលេចដោយក្បាច់រចនាយ៉ាងទាន់សម័យ ។ ខ្ញុំដើរទៅក្បែរអណ្តូង សំលឹងចុះមកក្រោមឃើញមាន ធុងទឹកមួយមានចងខ្សែរពួរ មកខាងលើ ជំរៅអណ្តូងមិនសូវជាជ្រៅនោះទេ ប្រហែល5ម៉ែត្រប៉ុណ្ណោះ ។ ខ្ញុំចាប់កាន់ខ្សែរ រួចទំលាក់ធុងអោយលិចហើយ យោងទឹកមកខាងលើ មិនទាន់ទាំងបានទឹកមកដល់លើផង ស្រាប់តែប៉េងឡុង ស្រែកពីលើផ្ទះមក
ហ៊េ ហ៊េ !!! អាធា ហែងប្រុងធ្វើអីហាស ?
អញដងទឹកមុជ
អាឡប់ បន្ទប់ទឹកមាន ផ្កាឈូកទឹកក្តៅ ទឹកត្រជាក់ហែងមិនទៅមុជ មកពិបាកដងទឹកអណ្តូងមុជធ្វើអីហែង ទឹកនិងទុកស្រោចដំណាំតើ
អញចង់ងូតទឹកនិង ម៉េចដែរ ?
អើ ស្រេចចិត្ត តែប្រយ័ត្នរួញពង អញមិនទទួលខុសត្រូវទេវើយ ទឹកក្នុងនិងត្រជាក់ណាស់
អញមិនចាញ់រងារទេ អញចង់មុជ
អើ អញចាំមើលហែង ទ្រាំបានម៉ានម៉ោង
ខ្ញុំយោងទឹកឡើងមកលើ រួចស្រាតលីអូចេញ ចាក់ទឹកមួយផ្តិលលើក្បាល ម៉ែឪហ្អើយជួយ !!! ទឹកកកជាគ្នា 😩 ចាក់បានមួយផ្តិលលោត ជើង2ជើង3តែអត់ហ៊ានមាត់ម៉ាម៉ាត់ មើលមកលើផ្ទះឃើញប៉េងឡុងកំពុង អង្គុយលើកាំជណ្តើរ ពេលខ្ញុំងាកចំគេ គេសើចហាស ហាស 😂😂😂 ប្រហែលគេចាំមើលថាខ្ញុំអាចទ្រាំទ្របានយូរប៉ុន្នាហើយមើលទៅ ដើម្បីកុំអោយត្រជាក់ពេកខ្ញុំដួសទឹកមួយផ្តិលដាក់អោយត្រូវថ្ងៃ រួចអូសក្រឡាពន្យាពេល ធ្វើជាយក សាប៊ូមកកកសក់ និងដុះខ្លួន ហើយធ្វើកាយវិកាលោតៗ ដើម្បីបន្លប់ភាពរងារ ពេលត្រូវទឹកទៅ ខ្ញុំមើលមកសាច់ទ្រូង និងដៃជើងខ្លួនអែង មានអារម្មណ៍ថា ស ឡើងចាំង ឃើញសាច់គួរអោយស្រលាញ់ឡើងខៀវ ម៉ត់ខៃ នេះប្រហែលមកពីខ្ញុំមិនដែលងូតទឹកក្រោមពន្លឺថ្ងៃទើបប្លែកខ្លួនអែងចឹង ម្យ៉ាងមកពីដីទីនោះពណ៏ក្រហម ទើបលើកសាច់បែបនេះ ។ បន្ទាប់ពីកកសក់ ដុសក្អែលរួច ដល់វគ្គឈីងចាំងចាក់ទឹក មានអីលោតផ្លោតៗដូចកង្កែប😂😂😂 ក្រោយពេលលាងជំរះសាប៊ូរួច ដៀងភ្នែកមើលឆ្វេងស្តាំ និងអាលដាក់មេប្រូច ចោលភ្នែកទៅមុខផ្ទះប៉េងឡុង ស្រាប់តែឃើញ បងប្រុសម្នាក់មាឌធំក្រាស់ ស្លៀកខោអូដ្ឋត្រឹមជង្គង់ ខ្លួនទទេសាច់សស្គុះ កំពុងអង្គុយមាត់ជណ្តើរមិនដឹងតាំងពីពេលណាមកទេ គ្រាន់តែខ្ញុំងាកមុខចំ គាត់សើចភាយដាក់ខ្ញុំ ដូចស្គាល់គ្នាពីពេលណាមកចឹង ឃើញហើយខ្ញុំងាកចេញវិញ មើលមកលើជណ្តើរប៉េងឡុង អត់មានឃើញប៉េងឡុងនោះទេ ចាំកាល់ទៀត ប្រុច ចូលបន្ទប់ទឹកផ្លាស់ខោអាវលឿនដូចរន្ទះ😂😂😂
.....សូមរងចាំតាមដានភាគបន្ត ។

No comments:

Post a Comment