Breaking

Friday, June 8, 2018

រឿង ព្រោះតែនិស្ស័យ (ភាគ 2 )

រឿង ព្រោះតែនិស្ស័យ 

(ភាគ 2 )

និពន្ធដោយ មនុស្សថ្មី
#Khmer_Novel_69


ផ្លាស់ខោអាវរួច ពួកយើងបបួលគ្នាចុះមកខាងក្រោមដើម្បីហូបបាយថ្ងៃត្រង់ តែចូលបាយរសៀលទៅហើយ ព្រោះទំរាំបានហូប ម៉ោងជិត2ទៅហើយ ជាទំលាប់របស់ខ្ញុំពេលនៅផ្ទះ ចូលចិត្តស្លៀកខោកីឡា រឺខោត្រឹមជង្គង់ ពាក់អាវយឺតវាលក្លៀក ។ នៅផ្ទះឡុងក៍ដូចគ្នា ខ្ញុំពាក់អាវយឺតក្ងានពណ៏ស វាលក្លៀក ខោមាន់គកពណ៏ទឹកបុិនត្រឹមភ្លៅ រួចមកអង្គុយជុំគ្នា នៅលើតុឈើ ។ ផ្ទះឡុង ទំនើបណាស់ តុហូបបាយ សុទតែធ្វើពីឈើប្រណិត ហើយគ្រែដេក តុ ទូ ក៍សុទតែឈើមានតំលៃទាំងអស់ ។ ពួកយើងអង្គុយហូបបាយតែគ្នា4នាក់ប៉ុន្នោះ ចំណែកម៉ាក់ឡុង គ្រាន់តែនៅកំដ និងថែមបាយម្ហូបប៉ុន្នោះ ចំណែកប៉ាឡុង គាត់អង្គុយ សួរនាំពីនេះពីនោះ តែគាត់មិនបានអង្គុយនៅតុជាមួយពួកយើងនោះទេ គាត់អង្គុយតុផ្សេងទៀត តែនៅជិតគ្នាជាមួយពួកយើង ។ ប៉ាម៉ាក់ប៉េងឡុង ជាមនុស្សរួសរាយរាក់ទាក់ ហើយផ្តល់តំលៃអោយកូន មិនធ្វើអោយភ្ញៀវដែលកូននាំទៅខកបំណងឡើយ ។ បន្ទាប់ពីញុាំបាយរួច ពួកយើងអង្គុយជជែកគ្នាលេង ពីនេះពីនោះ ហើយ មានរឿងជាច្រើនដែលត្រូវនិយាយគ្នា ព្រោះពួកយើងខានជួបជុំគ្មាជាច្រើនឆ្នាំមកហើយ កំពុងតែជជែកគ្នាសប្បាយស្រាប់តែឃើញ គោយន្តបើកលើថ្នល់កាត់មុខផ្ទះឡុង ក្នុងគោយន្តផ្ទុកទៅដោយកំណាត់ឈើធំតូច យ៉ាងច្រើន មានកំណាត់ឈើខ្លះប៉ុនៗសសផ្ទះ ខ្ញុំឆ្ងល់ក៍សួរប៉េងឡុង :
ហ៊េ អាឡុង គេទិញឈើពីណាមក វែងៗត្រង់ៗល្អម៉េសហ្អា ?
ទិញស្អីហែង ឈើទាំងនេះគេចូលទៅកាប់ក្នុងព្រៃ យកមកលក់តើ
អីគេ ងាយដល់ម្លឹងផង នៅនិងមានព្រៃឈើ ច្រើនទៀតហី ?
មិនចេះខ្វះទេ គ្រាន់តែនៅឆ្ងាយបន្តិច មានទាំងសត្វព្រៃទៀតហស
ហឹុមមម !! អែងមិនសូវស្គាល់ឈើច្រើនសោះ ស្រុកអែងមានតែដើមត្នោត ដើមដូង និងដើមឈើហូបផ្លែសាមញ្ញៗ ចំណែកអាដើមឈើថ្លៃៗអស់នេះ រកតែមួយដើមធ្វើថ្នាំមិនបានផង ធ្លាប់តែឃើញនៅសៀមរាប កន្លែងគេអភិរក្សក្បែរអង្គរ
អាលូវម៉ោងទើបតែ2ជាងទេ ចាំអញនាំពួកហែងដើរលេងក្នុងព្រៃ អោយពួកហែងស្គាល់ម្តង
អើ អើ !! តោះត្រូវចិត្តអញម៉ង សប្បាយចិត្តមែនទែនហ្អា 
😄😄
ចាំអញម៉ាភ្លែត អញទៅបបួលបងចំរើន អោយជូនទៅសិន
និយាយរួច ឡុងងើបដើរមកមុខ ហើយខ្ញុំតាមមើលគេ ដើរចូលផ្ទះមួយនៅទល់មុខផ្ទះគេបាត់ឈឹង ។ មួយសន្ទុះក្រោយមក គេដើរចេញមកវិញ មកដល់ភ្លាមគេអោយ ប្រាប់អោយខ្ញុំផ្លាស់ខោអាវ ចំនែកគេក៍ឡើងទៅផ្លាស់ខោអាវដែរ ។ មិនដល់15នាទីផង លឺសុីផ្លេតេតៗ ខ្ញុំងាកយ៉ាងលឿនទៅរកទីតាំងសំលេង ពេលនោះខ្ញុំឃើញ រថយន្តមួយគ្រឿង មា៉ក Lexus Rx330 ពណ៏ខ្មៅថ្មីស្រឡាង ឈប់នៅមុខផ្ទះ ភ្លាមនោះឃើញឡុងយួរធុងទឹកកកដើរតំរង់ទៅក្រោយរថយន្ត ហើយឃើញបុរសម្នាក់ដើរមកបើកគូថរថយន្ត ហើយដាក់ធុងចូលក្នុងឡាន ។ ប៉េងឡុងងាកមកក្រោយឃើញខ្ញុំក៍ស្រែកហៅ " ធា ផ្លាស់ខោអាវរួចនៅ ហៅអាបីនាក់ទៀតមកផង ប្រញាប់ឡើងឡាន " ស្របពេលដែលបីនាក់ទៀតមកដល់ល្មម ពួកយើងដើទៅក្បែរឡាន ពេលនោះប៉េងឡុងក៍និយាយទៀត " អាធា ហែងពុលឡានចឹងជិះខាងមុខទៅ ពួកអញជិះខាងក្រោយ " ដោយសារខ្លាចពុលឡានទៀត ខ្ញុំក៍សំរេចចិត្តឡើងទៅអង្គុយកាប៊ីនមុខក្បែរតៃកុង ឡើងលើឡានអង្គុយសុ៊បរួចហើយ ខ្ញុំងាកមើលមុខតៃកុងឡានទើបដឹងថា គាត់គឺល្បងម្នាក់ដែលអង្គុយមើលខ្ញុំងូតទឹកនោះហើយ គាត់ញញឹមយ៉ាងស្រស់មករកខ្ញុំ ចំណែកខ្ញុំសើចបន្តិចក៍ងាកមុខចេញ រួចគិតក្នុងចិត្ត " អាបុិនេះសង្ហារម៉េសវើយ រាងចំណាស់បន្តិចតែស្ទាវឡើងកប់ " កំពុងតែគិតផ្តេសផ្តាស់ ស្រាប់តែឡានចាប់ផ្តើមបើកទៅមុខ ធ្វើអោយអារម្មណ៍ល្អត្រូវរលាយសូន្យ ជំនួសដោយអារម្មណ៍ភ័យខ្លាចជាមួយនិងអាការះពុលឡាន ខ្ញុំចាប់ផ្តើមភ័យខ្លាចមិនអាចទ្រាំទ្របាន ថាមិនត្រូវក្អួតដាក់ពេញឡានគេទៀត កំពុងបាយឆ្អែតផង ។ ចេញដំណើរឆ្ងាយបន្តិច ខ្ញុំចាប់ផ្តើមមិនស្រួលខ្លួនមែន ចេះតែស្ងាបហម ហម ស្របពេលដែលដល់ផ្លូវពិបាក រលាក់គ្រវីគ្រវាត់ ដូចយោលទោង ខ្ញុំមើលទៅមុខចង់ដឹងផ្លូវរបៀបម៉េចបានជារលាក់ខ្លាំងម្ល៉េស ព្រះជួយ !!! តាមពិត ជិះតាមវាលស្រែសោះ មើលទៅឃើញតែដានគោយន្ត និង គូលេថង់ បើកផុងផ្លូវដុំ ៗ ខ្ញុំមើលទៅកញ្ចក់ឡានខាងលើ ឃើញមុខល្បងតៃកុងឡានពេញតែម្តង នេះបានន័យថាគាត់ក៍អាចមើលឃើញមុខខ្ញុំដូចគ្នា ខ្ញុំចង់ដឹង សំលឹងមើលកញ្ចក់នោះមិនងាកចេញឡើយ ស្រាប់តែឃើញគាត់សំលឹងមកមែន ខ្ញុំក៍មិនរវល់ទៀតដែរព្រោះវាកាន់តែរលាក់ជាងមុនទៅទៀត ។ ផ្លូវកាន់តែឆ្ងាយកាន់តែពីបាកជិះ ខ្ញុំមានអារម្មណ៍ងងុយគេង ក៍ធ្មេចភ្នែក ស្រាប់តែលឺល្បងតៃកុងឡាននិយាយលឺៗ
អាឡុងហ្អើយ ហែងមើលអ្នកមកលេងព្រៃ មកដេកអោយព្រៃឈើមើលវិញនិងហ្អា
😂 " គ្រប់គ្នាសើចគិល 😂😂😂 ខ្ញុំបើកភ្នែកធំៗវិញ មើលទៅតៃកុងឡាន ពេលនោះគាត់សើចរួចសួរខ្ញុំ
អូនអែងពុលឡានមែន ?
😄
បាទ ឡើងក្រឡកខួរ ចង់ធ្លាក់ទាំងសួតចេញមកក្រៅ ត្រូវនិងក្លិនទឹកអប់ឡានទៀត ចង់តែក្អួត
អ !!! ចឹងទេ មិនអីទេចាំបងបន្ថយល្បឿនជាងនេះ ទំលាក់កញ្ចក់ឡានហើយងាកមុខអោយត្រូវខ្យល់ទៅ លែងសូវអីហើយ យៃ្យចឹង អូនអែងឈ្មោះអី មកពីខេត្តណាដែរ ?
ខ្ញុំឈ្មោះសុធា មកពីខេត្តព្រៃវែង ចុះល្បងអែងឈ្មោះអី ត្រូវជាយ៉ាងម៉េចនិងឡុង ?
បង ឈ្មោះចំរើន អាឡុង ជាប្អូនជីដូនមួយបង ម៉ាក់វាប្អូនបង្កើតម៉ាក់បង សុធា អាយុម៉ានហើយ ធ្វើការអីដែរ?
ញ៉ុមអាយុ30 រាល់ថ្ងៃជាបុគ្គលិកគ្លីនិកឯកជនមួយ នៅខេត្តព្រៃវែង ចុះល្បងអែងអាយុម៉ាន មានកូនចៅម៉ានហើយល្បង ?
បង ឆ្នាំនេះ35ហើយ បងនៅលីវតាស ចឹង អូនអែងពេទ្យដូចអាឡុងដែរហើយ
បាទ រៀននៅសាលាពេទ្យជាមួយគ្នា ហើយល្បងអែងធ្វើការអីគេ ?
បងធ្វើការរដ្ឋ ក្នុងក្រសួងការពាជាតិ នៅនិយាយគ្នាលេងចិងហើយកុំអោយពុលឡាន សុធាមានសង្សានៅ សង្ហារចឹងប្រហែលមិនទំនេរទេមើលទៅ 

មានដែរ តែ.....

តែយ៉ាងម៉េច 
😳
អត់ម៉េចទេស ចុះល្បងអែងមាននៅចឹង ?

ពីមុនធ្លាប់មាន តែអាលូវទំនេរចេស 
😄 នោះខាងមុខនោះគឺផ្លូវចូលទៅក្នុងព្រៃហើយ កុំមាត់ផ្តេសផ្តាស់ណា
បាទល្បង
ហៅល្បងអីទេស ហៅបងៗ ដូចអាឡុងទៅ
បាទបង
😄
ម៉េចហើយ លែងសូវវិលមុខនៅ ?
លែងអីហើយបង ស្រួលខ្លួនចឹង ជិះទៅដល់ណាក៍ដល់ដែរ 
😄
រថយន្តបានបើកដល់ផ្លូវចូលក្នុងព្រៃ ខ្ញុំមើលសងខាងផ្លូវ មានដើមឈើ តូចធំ ខ្ពស់ទាបជាច្រើន អបសងខាង សល់តែប្រឡោះកណ្តាល ប្រហែល5-6ម៉ែត្រ សំរាប់គោយន្ត និង ម៉ូតូចូលទៅ ។ ខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយទេសភាពទាំងនោះខ្លាំងណាស់ ដើមឈើប្លែកៗ ដែលពីមុនមកខ្ញុំមិនដែលបានឃើញនោះទេ រថយន្តចេះតែបើកចូលជ្រៅទៅៗ ចូលទៅខាងក្នុង ទៅកាន់តែឆ្ងាយ ដើមឈើកាន់តែធំ កាន់តែច្រើន បងចំរើនបើកបន្តទៅមុខ រហូតដល់កន្លែងមួយ ដែលមើលទៅមានអូ យ៉ាងធំ ហើយមើលទៅទឹកថ្លារឈ្វេង តែដូចជាព្រឺសំបុរណាស់ ព្រោះនៅមាត់អូ មានដើមឬស្សីព្រៃដុះជុំវិញក្រាស់ឃ្មឹក មិនដឹងថាមានស្អីខ្លះនៅក្នុងទឹកក្រោមឬស របស់វាទេ គិតដល់រឿងនេះធ្វើអោយខ្ញុំព្រឺក្បាលខ្ញាក 😨 ។ បងចំរើនបើកឡាន តាមបណ្តោយអូ រហូតដល់កន្លែងមួយនោះ មានទីធ្លាធំទូលាយ មិនមានដើមឈើធំៗដុះនោះទេ ប្រហែលគេកាប់ឆ្ការចេញហើយ បានជាគ្មានដើមឈើមួយដើមបែបនេះ ។ បងចំរើនបើកទៅអែមខាងស្តាំដៃបន្តិចហើយ ឈប់ង៉ក់ រួចប្រាប់ខ្ញុំ " ដើរលេងត្រឹមនិងហើយ ព្រោះមេឃក៍ល្ងាចហើយដែរ តោះចុះទៅថតរូបលេងទៅ ទឹកអូរនោះក៍ស្អាតដែរ " ខ្ញុំបើកទ្វាឡានចេញមកក្រៅ មើលជុំវិញខ្លួន ពិតជាស្រស់ស្អាតប្លែកភ្នែកមែនទែន ខ្ញុំងាកឆ្វេងស្តាំឃើញដើមឈើមួយនោះ ធំហើយខ្ពស់ទៀត ក៍រត់វឹងតំរង់ទៅមើលអោយជិត ស្រាប់តែពួកម៉ាកខ្ញុំគេស្រែកអោយចាំផង បន្ទាប់មកពួកយើងក៍រត់ទៅទាំងអស់គ្នា ។ ចំពោះខ្ញុំការដើលេងក្នុងព្រៃគឺ គឺជាចំណងចំណូលចិត្តខ្លាំងបំផុត ព្រោះធ្វើអោយអារម្មណ៍ស្រស់ថ្លារ ដកដង្ហើមមកធូរច្រមុះ ។ ពួកយើងរត់ជិតដើមឈើធំមួយ ហើយព្យាយាមឱបមើល ឃើញថាឱបមិនជុំនោះទេ ភ្លាមនោះបងចំរើនទាញទូរសព្ទគាត់មកបើកកាម៉េរា ហើយប្រាប់អោយខ្ញុំធ្វើស្តាយគាត់ថតអោយ បន្ទាប់មកគាត់ប្រាប់ខ្ញុំ " ដើមដែលធំមួយនេះ គេហៅដើមឈើទាល " ខ្ញុំមិនដែលឃើញដើមឈើណាធំបែបនេះពីមុនមកទេ ដល់ថ្នាក់ខ្ញុំកំពស់1ម៉ែត78ហើយ ឱបដើមវាមិនបានពាក់កណ្តាលផង ដឹងនៅតាំងពីជំនាន់ណាទេលោកអើយ ។ ប៉េងឡុងប្រៀបដូចជាអ្នកនាំផ្លូវដ៏ចំណានម្នាក់ គេដឹងភូមិសាស្រ្តទាំងអស់ ហើយស្គាល់ដើមឈើជាច្រើនប្រភេទ អោយតែឃើញដើមឈើប្លែកគេរៀបរាប់ប្រាប់ខ្ញុំនិងនាំគ្នាថត ឡើងពេញព្រៃ ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះបានស្គាល់ឈើប្រណិតជាច្រើន ទីបំផុត ខ្ញុំបានឃើញ ដើមធ្នង់ បេង ស្រឡៅ ឈើទាល កកោះ វល្លិគុយ សុក្រំ រពាក់ ផ្តៅ និងដើមឈើជាច្រើនទៀតតែមិនសូវច្បាស់ទេទាល់តែឆែកក្នុងរូបថតទើបនឹកឃើញវិញ មុននិងចេញពីព្រៃខ្ញុំបានបេះផ្លែក្រលាញ់ យកមកផ្ញើរមិត្តរួមការងារនៅខេត្តព្រៃវែងទៀតផង ។ ដើរលេង អស់ចិត្តអស់ចង់ផ្អើលអស់អារក្សអ្នកតាក្នុងព្រៃ ។ ថ្ងៃក៏រៀងជ្រេ ម៉ោងក៍ជិត4រសៀលទៅហើយដែរ បងចំរើនបបួលពួកយើងទៅឈលេងនៅមាត់អូរ ហើយនាំគ្នានិយាយពីនេះពីនោះ ម្នាក់ៗសើចសប្បាយក្អាកក្អាយ ទឹកអូរនៅកណ្តាលព្រៃនារដូវប្រាំង មើលទៅថ្លារឡើងខៀវ គួរអោយចង់ងូតលេង បើកុំតែខ្លាចមេឃងងឹតពិបាកធ្វើដំណើរទៅវិញទេ កុំអីហែលទឹកអោយណាណីម្តង ម្យ៉ាងទុកពេលវេលាដើរលេងកន្លែងជាច្រើនទៀត ព្រោះបងចំរើនសន្យាថានិងនាំពួកយើងដើរលេង ពេញខេត្តក្រចេះ ។
មកដល់ឡានវិញ បងចំរើនទៅបើកគូថឡានហើយយកទឹកផ្លែឈើនិងទឹកសុទ្ធអោយខ្ញុំ ចំណែកអ្នកផ្សេងទៀតទៅយកខ្លួនអែង ។ ហូបទឹកផ្លែឈើហើយមានកំលាំងព្រឺស បន្ទាប់មកពួកយើងឡើងឡានបើកចេញពីព្រៃវិញ ។ ខ្ញុំលែងពុលឡានទៀតហើយ ព្រោះបងចំរើនបើកឡានយឺតៗកន្លែងផ្លូវរលាក់ ហើយបើកចំហកញ្ចក់ឡាន ជិះតាមផ្លូវខ្ញុំមានអារម្មណ៍ចំឡែកៗ ដោយសារបានទៅលេងក្នុងព្រៃស្គាល់ដើមឈើជាច្រើន ហើយម្យ៉ាងទៀតមានមនុស្សម្នាក់មើលទៅដូចជាចូលចិត្តខ្ញុំណាស់ ពេលខ្លះខ្ញុំញញឹមម្នាក់អែង ។ បន្តិចក្រោយមក រថយន្តបានបើកដល់ផ្លូវធំវិញ តែមិនមែនបើកតំរង់ផ្លូវទៅផ្ទះប៉េងឡុងនោះទេ ខ្ញុំឆ្ងល់ខ្លាំងណាស់ តែមិនទាន់សួរគាត់នោះទេ ក្នុងចិត្តមិនទាន់បាត់ឆ្ងល់ផងគាត់ងាកមកខ្ញុំហើយនិយាយឡើង " មេឃមិនទាន់ងងឹតទេ បងជូនទៅលេងទីរួមខេត្ត កុំអោយខាតជើង " ទីបំផុតខ្ញុំក៍បានយល់តែមិននិយាយអ្វីនោះទេ គ្រាន់តែញញឹម ។ មកដល់ទីរួមខេត្ត គាត់បើកអែបឆ្វេង ហើយឈប់នៅមុខហាងមួយ រួចប្រាប់ខ្ញុំ អោយចាំបន្តិច ក្នុងពេលរង់ចាំ គាត់បានបើកចំរៀងក្នុងឡាន សុទតែបទពិរោះៗ ហើយភ្លេងបុកឡើងញ័រ តែស្តាប់ទៅមិនឈឺត្រចៀកនោះទេ ខ្ញុំច្រៀងតាមទៀតផង ។ ប្រហែលជា១៥នាទី ឃើញគាត់យួរបស់2-3ថង់ ហើយដាក់នៅខាងក្រោយឡាន រួចឡើងបើកទៅមុខទៀត រហូតដល់មាត់ទន្លេ ទើបគាត់បើកយឺតៗ ហើយឈប់កន្លែងមួយ ដែលនៅជាប់មាត់ទន្លេតែម្តង ។ គាត់ហៅអោយពួកយើងចុះទាំងអស់គ្នា រួចជញ្ជូនឥវ៉ាន់ ដាក់លើកន្លែងធំស្មើរមួយ ពួកយើងអង្គុយជារង្វង់ជុំវិញ ពេលគាត់ស្រាយថង់ឡើងសាយក្លិនឈ្ងុយភាយ នោះគឺសាច់គោចង្កាក់អាំង មានទាំងនំបុ័ងអាំង និងពងទាកូនទៀតផង កំពុងតែឃ្លានផងចាំកាល់ទៀត សុីផឹកៗ ប៉ុន្តែអត់មានស្រាទេមានតែទឹកផ្លែឈើនិងទឹកសុទ្ធ 
😄 ។ មិនដឹងថាគាត់ចំណាយអស់ប៉ុន្មាននោះទេ ព្រោះគ្នា6នាក់ ហូបអត់អស់ទេ នៅសល់ពងទាកូនមួយថង់ និងនំបុ័ង បន្ទាប់ពីហូបហើយខ្ញុំដើរទៅអង្គុយនៅលើបង់មួយនៅមាត់ទន្លេ ហើយសំលឹងមើលទៅផ្ទៃទឹកដែលចាំងពន្លឺថ្ងៃរៀបលិចពណ៏ក្រហមដូចមាស ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ។ ខ្ញុំអង្គុយមើលបែរមុខមកត្បូង អារម្មណ៍មិនដឹងហោះហើរទៅដល់ណាទេ ស្រាប់តែភ្ញាក់ព្រើតព្រោះមានមនុស្សមកគោះស្មាខ្ញុំ
យ៉ាងម៉េចដែរខេត្តបង យ៉ាងណាក៍វាមិនដូចភ្នំពេញទេអូនហ្អើយ
អត់ទេបង ខេត្តនេះស្អាតណាស់ គួរអោយចង់រស់នៅជាងភ្នំពេញ
ម៉េចចឹងអូន ភ្នំពេញសំបូរភ្លើងពណ៏ សំបូរស្រីស្អាត ហើយសំបូរកន្លែងដើរលេងទៀត
ញ៉ុមអត់ចាប់អារម្មណ៍ស្រីស្អាតផង ...អ៊ុ !!! ភ្នំពេញគ្មានអីអស្ចារ្យផង
😁
អូន ថាម៉េចមិញ 
😳😳😳
ចង់យ្យៃថា ស្រីៗនៅភ្នំពេញគ្មានអីអស្ចារ្យជាងស្រីនៅស្រុកស្រែទេ ស្អាតដោយសារគីមីនុង ហើយស្រលាញ់រកតែអ្នកមាន លុយ ថែមទាំងសុីវ៊ល័យអស់ទាស់ ម្ងៃៗគ្មានបានធ្វើអីទេស ចាំតែយកចិត្តទៅ ..( ប៊ីស ហើយហ្អែងអាធា ប៊ីសចេញចារិកសុីនម៉ោ 
😂😂😂)
ថាចឹងក៍ត្រូវម្យ៉ាងដែរ តាំងពីបងបែកគ្នាមួយសង្សារបងមក បងមិនសូវរវីរវល់រឿងស្រីញីអីទេ ហើយយ្យៃចឹង សង្សារអូនអែងនៅខេត្ត រឺនៅភ្នំពេញ?
ហឹមមមម !! ភាគច្រើននៅតាមខេត្ត តែទៅធ្វើការនៅភ្នំពេញ 

អីគេ ភាគច្រើន ?? 
😳 សាវាណាស់យើង
គ្រាន់តែស្រលាញ់គ្នាខ្លាំង តែមិនអាចរៀបការជាមួយគ្នាបានទេ 

ម៉េចចឹងអូន ស្រលាញ់គ្នា យល់ចិត្តគ្នារៀបការជាមួយគ្នាទៅ អូនអែងមានបងប្អូនប៉ុន្មាននាក់ ហើយប៉ាម៉ាក់អូនអែង ធ្វើការអីដែរបានមានលុយអោយកូនរៀនពេទ្យ ហើយទិញរបស់របរអោយគ្រប់មុខចឹង ?
ហិហិហិ មិនអាចទៅរួចទេបង ថ្ងៃណាមួយបងនិងយល់ ។ ញ៉ុមមានប្អូនប្រុសម្នាក់ ញ៉ុមកូនបង ពុកម៉ែញុ៉ុមរកសុីចង់ការប្រាក់អោយគេ និងលក់ដូទំនិញនៅផ្ទះ
ហុឹមមមម បងមិនយល់ពីអ្វីដែលអូននិយាយនោះទេ ស្រលាញ់គ្នាតែមិនអាចរៀបការ ?
ប៉ាម៉ាក់រកសុីចឹងបានធូរធាម៉េស
ម៉េចបានបងអែងដឹង ?
បងធ្លាប់លឺអាឡុង វាប្រាប់បង និងពូមីងប៉ាម៉ាក់វាថា ពេលមករៀននៅភ្នំពេញ ថ្ងៃណាដាច់លុយអ្នកផ្ទះវាផ្ញើរមិនទាន់ បានអូនអែងនិងហើយអោយវាខ្ចី ហើយពេលជួបផ្ទាល់ចឹង ទើបបងដឹងកាន់តែច្បាស់
ដឹងម៉េចទៅបង ?
មើលនៅលើខ្លួនអូនអែងនិង មានទាំងខ្សែកប៉ុនណាណី ខ្សែដៃ ចិញ្ចៀន នាឡិកា iphone ipad និងនៅជាប់ខ្លួនប៉ុណ្ណឹងផង ចុះទំរាំនៅផ្ទះទៀត ថាមិនត្រូវ មានកុំព្យូទ័រ កាំម៉េរាថតរូបអីជាច្រើនទៀត
ហិហិហិ មានតែទាំងអស់និង អោយតែគេនិយមប្រើអីញ៉ុមក៍មានប្រើដែរ 
😄តែភាគច្រើនគេទិញអោយ 😜
ណស ឃើញទេ !! ថាអីចេះខុស ព្រោះមើលទៅសាច់ឈាមអូនអែងមិនមែនអ្នកធ្វើស្រែចំការនោះទេ
កាលពីនៅរៀន វិទ្យាល័យ ម៉ែបានផ្ញើរខ្ញុំនៅជាមួយអ៊ុំ ឯទីរួមខេត្តព្រៃវែង ហើយរៀនបន្តរហូតដល់ជាប់បាក់ឌុប ទើបបញ្ជូនទៅរៀននៅភ្នំពេញតទៀត រហូតបានសញ្ញាបត្រទើបត្រលប់មកធ្វើការនៅព្រៃវែងវិញ 
កំពុងតែអារម្មណ៍ល្អផង ស្រាប់តែប៉េងឡុង ដើរមករកពួកយើង ហើយនិយាយ
ធា !! ប៉ុណ្ណឹងសិនហើយហី ត្រលប់ទៅផ្ទះវិញសិនទៅ ម៉ាក់គ្នាតេមកសួរថាអែងនៅណា ព្រោះម៉ែអែងតេពីព្រៃវែងមកសួរគាត់ រកអែង ម៉ាក់គ្នាក៍បារម្ភពីពួកយើងដែរ លឺថាដើរលេងក្នុងព្រៃផង ម្យ៉ាងម៉ោង6ជាងទៅហើយ បើអែងចូលចិត្តចាំគ្នានាំមកទៀត
អើ ចឹងក៍បានដែរតោះ !!
ពួកយើងប្រមូលឥវ៉ាន់ដាក់ឡានហើយ បើកចេញទៅផ្ទះប៉េងឡុងវិញ ។ ជិះតាមផ្លូវ បងចំរើនចង្អុលបង្ហាញខ្ញុំស្ទើរគ្រប់កន្លែងទាំងអស់ ស្តាប់ទៅគាត់ដឹងកន្លែងច្រើនណាស់ គាត់និយាយពីនេះពីនោះ រហូតដល់ផ្ទះឥតឈប់សោះ មានទាំងអោយដោះប្រស្នា មានទាំងពាក្យបណ្តៅ មានទាំងសំណួរចំណេះដឹងទូទៅ ហើយខ្ញុំក៍បានសួរគាត់ដែរ ថា ហេតុអីបានជានិយាយច្រើនម្ល៉េះ ចំលើយរបស់គាត់ គឺនាំនិយាយ " កុំអោយខ្ញុំពុលឡាន " ។ មែនតាស និយាយផង គិតផង សើចផង ភ្លេចថាខ្លួនអែងកំពុងជិះឡាន ដល់ចឹងទៅអត់ពុលឡានអាលីង តែមិនដឹងថាទៅដល់ផ្ទះ គាត់ត្រូវហូបទឹកប៉ុន្មានលីត្រដើម្បីបង្គ្រប់វិញនោះទេ 😂 ។ ពួកយើងចុះពីលើឡាននៅមុខផ្ទះឡុង ហើយនាំគ្នាងូតទឹក ញុាំបាយ រង់ចាំយប់បន្តិចនាំគ្នាទៅមើលគេរាំ នៅវត្ត ។ ម៉ោង9យប់ សំលេងបាស លឺទ្រហឹង ចេញពីក្នុងវត្ត សុទតែបទរាំអញ្ជេកៗ ចាក់ទឹកដូង បុណ្យភូមិអីម៉ាអេម ។ ពួកខ្ញុំទាំង5នាក់ ស្លៀកពាក់តាមរបៀបស្ទាយឡើងកប់ រួចបបួលគ្នាដើរទៅវត្ត ព្រោះថាចំងាយពីផ្ទះប៉េងឡុងទៅវត្ត ប្រហែល200ម៉ែត្រ ដើរបែបនេះទើបសប្បាយ មិនពិបាករកកន្លែងផ្ញើរម៉ូតូ ម្យ៉ាងពួកយើងចង់ហាត់ប្រាណទៀតផង ។ ទៅដល់ភ្លាមខ្ញុំរេ ភ្នែកចុះឡើង ក្រែងលោឃើញបងចំរើន ប៉ុន្តែមនុស្សច្រើនពេករកគាត់មិនឃើញសោះ ។ ឈយូបន្តិចពួកម៉ាកឡុង មកបបួលពួកយើងចូលរាំលេង គ្រាន់តែពួកខ្ញុំចូលរាំភ្លាម ហាក់មានគេចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងចាស់ ទាំងក្មេង ទាំងស្រី ទាំងប្រុស សំលឹងមកពួកយើងដោយក្រសែភ្នែកចំឡែក នេះប្រហែលជាពួកគេប្លែកមុខហើយមើលទៅ រឺ មួយពួកគេកំពុងមើលក្បាច់រាំផងក៍មិនដឹង ពិបាកថាដែរព្រោះបទញាក់ បទកន្ទ្រឹម ចេញមុនចេញក្រោយ ពួកយើងចេះរាំទាំងអស់ ហើយរាំមិនអោយខុសម្ចាស់ដើមគេនោះទេ ព្រោះសម័យអុីនធើណេត ខ្វះអីក្នុង youtube និង facebook មើលតែម្តងពីរដងទៅរឿងអីមិនចេះរាំតាមនោះ 😄។ បើរាំបទញាក់វិញ ពួកយើងរាំជារង្វង់បែមុខរកគ្នា ទុកប្រលោះកណ្តាល ដើម្បីងាយស្រួលបញ្ចេញក្បាច់ម្តងម្នាក់ ហើយខ្ញុំគិតថាពួកយើងលេចធ្លោមែនទែន ទើបធ្វើអោយអ្នកមើលទាំងអស់ តាមសំលឹងគ្រប់គ្នា ។ ធម្មតាពួកយើងសុទតែជាពេទ្យ ធ្វើការជាមួយឱសថ ដូចនេះមិនបណ្តោយអោយសម្រស់ធ្លាក់ចុះនោះទេ ធ្វើការកន្លែងម៉ាសុីនត្រជាក់ បើមុខឡើងមុនប្រើថ្នាំកំចាត់មុន មុខខ្មៅប្រើថ្នាំអោយស មុខមានស្នាម ប្រើថ្នាំបំបាត់ស្នាម ចឹងបណ្តុះរោមកន្លែងណាដុះកន្លែងនោះដូចចិត្ត រឿងអីមិនលេចធ្លោនោះ  ។ ខេត្តក្រចេះថ្វីបើមិនមែនជាស្រុកកំណើតខ្ញុំប៉ុន្តែគួរអោយចង់រស់នៅម្យ៉ាងដែរ សំបូរស្រីស្រស់ប្រុសស្អាតមិនចាញ់ទីក្រុងនោះទេ ដោយសារតែខ្ញុំទៅលេងនៅចំថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ទើបធ្វើអោយមានមនុស្សទៅរាំលេងច្រើនកុះករ ពួកយើងរាំលេងរហូតដល់ម៉ោង10យប់ ខ្ញុំជាអ្នកបបួលគេមកមុន ព្រោះមានអារម្មណ៍ថាងងុយគេង ម្យ៉ាងលែងសូវមានអ្នកមើលហើយ ។ មកដល់កន្លែងគេងភ្លាម ដាក់តែខ្លួនដល់ពូកភ្លឹង 😓 ។ .......សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment