Breaking

Friday, June 8, 2018

រឿង មនុស្សដំបូង (ភាគ ទី3=ភាគបញ្ចប់)

មនុស្សដំបូង

ភាគ ទី3=ភាគបញ្ចប់

និពន្ធដោយ : Naroth Cool
#Khmer_Novel_69


សួរស្តីមិត្តអ្នកអាន ព្រឹកនេះរៀងត្រជាក់តិច បន្ទាប់ពីភ្លៀងមួយមេធំកាលពីយប់ម៉េញ។ ខ្ញុំញ៉អស់ហើយព្រោះលូវនៅក្នុងOffice ដ៏ត្រជាក់ស្រេបនេះ ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំត្រូវតែបញ្ចប់រឿងនេះនៅថ្ងៃនេះ ដើម្បីបានPost វាជូនមិត្តអ្នកអាន ធ្វើតាមពាក្យសន្យាខ្ញុំកាលពី២ថ្ងៃមុន។OK កុំអោយខាតពេល តោះ អានភាគបញ្ចប់ទាំអស់គ្នាណា។
បងវង្សៗ ទៅណាហើយ អួយឈឺក្បាលមេះ ស្អីហ្នឹងលើក្បាល(កន្សែងត្រជាក់)។ បងវង្សៗ ប្រៅយៗ (រលំស្នួលខោអាវ ដែលខ្ញុំបានតៅង)
វង្ស: អូនៗ អូន អូកើតអីអត់ហ្នឹងហា?(គាត់ដូចជាភ័យស្លន់ស្លោ
ណាស់មើលទៅគាត់ដូចជាឈឺជាងខ្ញុំទៀត) អូពកក្បាលបាត់ហើយ ឈឺអត់ៗពៅ (លើទីមួយហើយដែលគាត់ហៅខ្ញុំបែបនេះ បង្ហាញពីការកក់ក្តៅជាងពេលណាណាទាំងអស់)
បង បងមិនអីទេ ខ្ញុំគ្រាន់តែវិលមុខ នឹងមានអារម្មណ៏ថាអស់កំលាំង។ចុះបងម៉េចហើយជានៅ?
វង្ស: បងមិនអីទេ ស្រលះខ្ឡួនល្អណាស់ ដោយសារបានអ្នកគ្រួពេទ្យពូកែរ ជួយមើលថែ តែលូវទុកអោយបង មើថែអូនម្តង (មិត្តអ្នកអានអើយ ខ្ញុំពិបាកយាយពីអារម្មណ៏នោះណាស់ សប្បាយចិត្តដល់ហើយ) សុំទោសតាមមើលទៅ អូនឆ្លងពីបងហើយ បានទៅជាក្តៅខ្លួនបែបនេះ។ តោះឡើងគេងទៅ បងទៅយកថ្នាំ និង បបរមកឲ្យញ៉ាំណា។
បងវង្ស ពួកគាត់ទៅណាអស់ហើយ ផ្ទះស្ងាត់ម្លេះ?
វង្ស: បងស្រីគាត់នាំកូនទៅលេងផ្ទះបងប្អូនខាងប្តី នៅកំពង់ចាម ខានស្អែកបានមកវិញ។
អូបាទ យាយចឹងម៉ោងមាណហើយ ហាបង?
វង្ស: 6pm ហើយ
ហា 6pm ស្លាប់ហើយ ម៉ាក់ជេស្លាប់ហើយ បង ខ្ញុំទៅវិញហើយ អួយៗៗ វិលមុខមេះ?
វង្ស: គេងនៅនេះហើយ មិនអីទេ បងCall ទៅអ្នកមីង ហើយ អូនកុំបារម្មណ៏ គាត់អត់ថាអីទេ គេងផ្ទះមួយយប់ គាត់ស្គាល់បង១ឆ្នាំហើយណា រឿងអីមិនទុកចិត្ត(សើច)។
ចុះបងប្រាប់គារ់ថាម៉េច ?
វង្ស: ធ្វើ Home workហាហាហាហា
យ៉ាប់
វង្ស:យាយលេងទេ បងប្រាប់តាមដំនើរ ដើមទងទៅ ហើយសុំអោយអូនគេងនេះ បន្ទាប់មកគាត់អត់ថាអីផង។
GOOD
វង្ស់: បងមានរឿងមួយចង់សួរអូន ពេលនេះមានតែយើងពីរនាក់ទេ អួនឆ្លើយអោយត្រង់ណា …..
បាទបង(បេះដូងលោតជិត ផ្ទុះចេញមកក្រៅហើយ ខ្ញុំ ភ័យអរៗ ស៊ីអារម្មណ៏ទៀតហើយ)
វង្ស់:អាចទេបើបងស្រលាញអូន ហារ័ត្ន?
(ស្រលាំងកាំងយាយអត់ចេញ មុខលើងក្រហម ត្រជាក់ចុងដៃ ចុងជើង ) គឺ គឺ គឺៗៗៗ
វង្ស:កុំយាយកុហកណាប្រយ័ត្នបាប (យីនៅមកយាយលេងទៀត ឯងភ័យចង់ងាប់ហើយ) បងលឺអស់ហើយ ណាពាក្យសារភាព នោះ នៅមានទៀតអូនត្រួវតែសងបងវិញ នៅស្នាមថើបដំបូងរបស់បង លឺនូវ?
(ខ្ញុំធ្វើមុខភ័ង ម្តងនេះខ្មាស់គេណាស់ តាមពិតគាត់អត់ទាន់ដេកផង ចប់ហើយ ចប់ហើយ យកមុខទុកណា) ចុះបើដឹងហើយនូវសួរធ្វើអីទៀត?
អូយៗ ខ្ញុំឈឺណាស់ កុំអោបខ្លាំងពេក មើរ ចង់ធ្វើអីហ្នឹងហា?
វង្ស: បើមិនឆ្លើយ មិនលែងទេឆ្លើយភ្លាម
ចុះងវិញ ប្រាប់ខ្ញុំមុនមក …….(ខ្ញុំធ្វើមុខស្មើ សួរដោយម៉ើងម៉ាត់ អារម្មណ៏ភ័យអរ ខ្លាចការពិតមិនដូចបំណង )
វង្ស: ក្មេងល្ងង់ជាងមួយឆ្នាំនេះអូននៅមិនយល់ចិត្តបងទៀតហេស្រលាញ់អូនណាស់ ជាមនុស្សទីមួយ ក្នុងឆាកជីវិតបង អូនជាគ្រប់យ៉ាង របស់បងល្អទេ សំណប់ចិត្ត (លឺពាក្យនេះទឹកភ្នែក ហូរ អូលដើមករ ) ចុះអូនវិញ ម៉េចបានយំចឹងអូន?
គឺៗៗៗ រំភើប ខ្ញុំស្រលាញ់បង បងវង្ស (ពួកយើង អូបគ្នាយ៉ាងណែន )នែៗៗៗ ចងធ្វើអីហា នែៗៗ
វង្ស:ហាហាហាហាហាធ្វើលេងតើ អូនឈឺ បងយល់ តែថ្ងៃក្រោយមិន អោយរួចខ្លួនទេ មើលឃើញអី ៗបងអស់ហើយ មិនចង់ទទួលខុសត្រូវមែនអត់អួយ (ខ្ញុំខាំគាត់ ក្រឹត ពេក) Ok បងទៅយកទឹក មកជួត ខ្លួនអោយណាសំណប់ចិត្ត។
ខ្ញុំញញឹមបណ្តើរ លួចមើរគេពីក្រោយបណ្តើរ វាដូចជាយលសិប្ត តែវាជាការពិត ឩលោកតាអើយសុំជួយអោយស្នេហានេះ នៅស្តិតស្ថេ ជាស្នេហាដែលមានតែ ភាពរីករាយ រាងទៅលោកអើយ។ ព្រលែងគ្នាពេញមួយយប់ សារភាពការពិតប្រាប់គ្នាទៅវិញទៅមក ដាក់លក្ខណ ប៉ុន្តែគ្មានបញ្ហាអីទេព្រោះស្គាល់គ្នាយួហើយដឹងចិត្តគ្នាច្រើន វាងាយស្រួល នឹងចុះសម្រុងគ្នា។រៀបចំផែនការជីវិតជាមួយគ្នាសំរាប់អនាគត។ គាត់ថាកុំគិតច្រើន ខំរៀន ប្រលងឲ្យជាប់ទី១២ ហើយចូលមហាវិទ្យាល័យមួយគ្នា ចំនែកអ្នកផ្ទះ កុំទាន់គិតលាក់សិន ចាំពេលមួយ ឩកាសល្អចាំជំរាប់ពួក គាត់។ កន្លងមក មែនគាត់ជាមនុស្សទទួលខុសត្រូវ រ៉ូមែនទិច ទៀត ប៉ុន្តែថ្ងៃនេះ រឹតតែអស្ចារ្យ គ្រប់ម៉ាត់ដែលគាត់យាយមកធ្វើអោយខ្ញុំមានទំនុកចិត្តដល់ហើយ មានផែនការច្បាស់ អាចទទួយកបានទទួលយកបាន ខ្ញុំមានជំនឿចិត្តលើគាត់។
ខ្ញុំស្រលាញ់បង បងវង្ស
វង្ស: បងក៏ដូចគ្នា វាមិនមែនជាអារម្មណ៏ស្នេហដែលទើបតែមាន ទេវាជាស្នេហ៏ ដែលផ្តើមចេញពីចិត្ត និងបេះដូងដ៏បរិសុទ្ឋ បងនិងឩបអូនគ្រប់ពេលណាអូនសំលាញ់ មិនអោយអូនទៅណាទេ។
(ញញឹម ពេញមួយយប់ ខ្ញុំសិ្ថតក្នុង រង្វង់ដៃដ៏កក់ក្តៅរបស់គាត់ពេញ)
ចាប់ពីពេលនោះមក មិត្តភាពរបស់ពួកយើងកាន់តែស្អិតរមួតឡើង ធ្វើអោយគេឆ្ងល់ តែបងវង្សមិនខ្វល់ទេ សំខាន់គឺគាត់ នឹងខ្ញុំសប្បយចិត្ត។ ហ៊ើយពេលវេលាលឿនដល់ហើយ ១ឆ្នាំទៀតហើយ ចប់ទី១២ ស្រេច ឆ្នាំប្រឡង ពូកយើងម្នាក់ៗរវល់ណាស់ រៀនគួរសាលាផង នៅជ័យថាវីផង រវល់ណាស់ ប៉ុន្តែពូកខ្ញុំនៅមិនដែរនៅឆ្ងាយពីគ្នាទេ។ ទោះរវលយ៉ាងណាក៏យើងតែងចំនាយពេល១ម៉ោង រាល់ល្ងាច ជាមួយគ្នា សំរាប់Relax មួយគ្នា (និយាយពី រឿងរៀន មិនលើពីបញ្ហា មិនយាយពីអ្នកដ៏ទៃ គឺយាយ តែរឿងយើងពីនាក់គត់) ពួកខ្ញុំចូលចិត្តទូក នៅមាត់ទន្លេ និងទៅសាលាភូមិន្ទ អង្គុយលេង ចូលចិត្តមើលទឹក។ មួយរយះពេលកន្លងមកពួកយើងមិនដែលឈ្លោះគ្នាសស់ គាត់មិនអីទេ ណាស់តែខ្ញុំងក់ងរតិចតួចពេលខ្លះ។ សារាភាពថា ខ្ញុំពិតជាមានសេចក្តីសុខណាមួយរយពេលនេះ។
លឿនមែនទេន ប្រលងបាក់ឌុបហើយស្រេច តែអត់ទាន់ចេញលទ្ឋផលទេ ពួកខ្ញុំមានសង្ឃឹមច្រើន។ មិត្តរួមថ្នាក់ ជិតស្និតប្រហែល ១៤ ទៅ១៥នាក់នាំគ្នាបបួលគ្នាដើរលេង នៅកំពង់សោម បន្ទាប់ពីប្រលងរួច មិនចាំដល់ពេលចេញលទ្ឋផលទេ ព្រោះខ្លាចមានអ្នកខ្លះប្រលងធ្លាក់ អន់ចិត្ត អត់ទៅ ខ្លាចអត់ជុំគ្នា ចាំចេញលទ្ឋផលចាំគិតទៀត។
នៅលើឡានក្រុងសប្បាយហួសនិយាយ ច្រៀងរាំផង ថតរួបផង អួយអស់ស្ទះ។ទៅដល់ពួក
យើងនាំគ្នាសំរាកនៅសណ្ឋាគា តោមាស។ គេបែងចែកមួយបន្ទប់គេង៤នាក់គ្រែ២ (ស៊ាំហ្នងដេកគ្នា៤នាក់ ចុះឯងមួយHoney បងវង្សមើលមុខខ្ញុំហើយសើចញឹមៗ )
តែចៃដន្យអី ហាហាហា គ្រែ២អស់ដូចច្នេះអ្នកខ្លះដេកតែ២ នាក់ទេ(ហេងវិញហា)
ពួកយើងបានរៀចំខ្លួនចេញទៅងួតទឹកសមុទ្រ នឹងទៅ រកអីញ៉ាំ សំរាប់ខ្ញុំមិនសូវខ្វល់ទេ ព្រោះអី មានអ្នករៀបចំហើយ ខ្វល់តែHoney ខ្ញុំទេ។
បងហា អត់ទៅងូតទឹកទេ ហគេទៅអស់ហើយណា
វង្ស:ចុះអូនឯង ?
អត់ទេ នៅក្តៅណាស់ ចាំតិតទៀត
វង្ស:បងចាំអូន
(ខ្ញុំស្រលាញ់ខ្លាំងត្រង់ថា គាត់មិនចោលខ្ញុំ នៅក្បែខ្ញុំ ក្តីស្រលាញ់ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ពេលនេះនៅតែមិនប្រែប្រួល ការស្រលាញ់មានតែខ្លាំជាងមុនទៀត) ចឹងយើងទៅតថរូបនឹងដើរមើលគេតិចបានទេ?
វង្ស: OK តោះអូន ។
ពួកយើងដើរតាមឆ្នេរ តថរូប sweet sweet ប៉ុន្តែអត់ដែរបានបង្ហោះFacebook អីទេ ខ្លាចម៉ែវ៉ៃ ហាហាហ។
បងតោះអង្គុយសិនហី ហត់ហើយ តិចទៀតទៅវិញណោះ
វង្ស:បាទ
បងហាយើងប្រលងរួចហើយនៅថ្ងៃចេញលទ្ឋផលទេ ចុះបងគិតមេចទៀត រឿងពួកយើង បង
វង្ស: បងគិត រួចហើយ បងនឹងប្រាប់អ្នកផ្ទះ បង្ហាញគេគ្រប់គ្នាអោយដឹង
ហាមែនទែនហតែវាដួចជាលឿនពេក ពួកយើងមិនទាន់ចប់មហាវិទ្យាល័យ មិនទាន់មានការងារធ្វើ ធ្វើមេចពូកគាត់យល់ព្រមទៅ?
វង្ស: (សើច ) ក្មេងល្ងង់បងចេះគិតហើយ អូនកុំគិត ទុកបងជាអ្នកគិត OK?
បាទ(ខ្ញុំឆ្ងលមែនទែនគេចងធ្វើអីណ?)
វង្ស: តោះអូនទៅវិញ ហើយទៅងួតទេកលេង អន់ក្តៅអ្នកនាងម្ចាស់ថែរស្បែកណា ទុកអោយអ្នកណាហាឈឺៗៗៗ
រៀងនៅ មួរស្លឹកត្រជៀកដាច់លូវហើយ មាត់ហ្នឹងខូច ណាស់ យាប់ហ្នង។
បន្ទាប់ពីងូតទឹកហើយដល់បាយល្ងាច់ល្មម ម្នាក់ៗហេវៗ ដល់ហើយ ពួងយើងញ៉ាំបាយនៅឆ្នេរសមុទ្រជាមួយគ្នា បងវង្សទុកខ្ញុំដូចក្មេងចឹង ចាប់ម្ហូបអោយរហូត ខ្ញុំអ៊ៀនណាស់ តែឆ្ងល់ថា លូវ ពួកហ្នឹង(មិត្តភិត្ត) លែងចាបអារម្មណនឹងសកម្មភាពពួកខ្ញុំចឹងកុំគិតច្រើន។ បន្ទាប់ពីញ៉ាំបាយហើយ ពួកយើងមានកម្មវិធីច្រើន ល្បែងកសាន្តពីមួយ ទៅមួយ ចុងក្រោយគេគឺ ច្រៀងរាំ។ អង្គុយព័ទ្ឋជារង្វង់ បាយដល់ហើយ។ ថ្មើនេះម៉ោងជិត១២ ហើយនៅឆ្នេក៏រៀងស្ងាត់តិច ម្នាក់ៗដូចជាល្វើយដល់ហើយ។
អុញអង្គុយៗបាត់បងវង្សទៅណាហើយ ប្រហែទៅបន្ទប់ទឹកដឹង អត់ប្រាប់មួយម៉ាតយ៉ាប់ហ្មង។ អូយបទហ្នេង យីធារក្សចេះដេញបទហ្នឹងទៀតហ?ពិរោះណាស់ណាគេច្រៀង ?
ធារក្ស: មានអ្នកកុម៉ង ជួយរាប់អោយតិចមក
ទាំងអស់គ្នា: 1 2 3
ខ្ញុំស្រកទឹកភ្នែកដោយមិនដឹងខ្លួននៅពេលឃើញបុរសម្នាក់ដែលខ្ញុំស្រលាញ់ កាន់ផ្កាម្លិះមួយភួងធំ (ខ្ញុំស្រលាញ់ក្លិន ផ្កាម្លិះ) និងបង្ហើរសំនៀង តាមចង្វាក់
រៀបការនឹងបងបានទេ រៀបការនឹងបងបានទេ ទោះជាចម្លើយយ៉ាងណាក៏បងព្រមទទួល”
ខ្ញុំសើចទាំងទឹកភ្នែក គាត់លុត ជង្គងចុះ ហើយសូមខ្ញុំរៀបការនៅមុខចំនោមមិត្តរួមថ្នាក់ និងអ្នក ផ្សេងទៀត។ សាកគិតមើបើសិនជាអ្នកធ្វើម៉េច?
អូនព្រម (សំលេងទះដៃ និងហូ ពីមិត្តភិក្ត)
វង្ស: សុំទោសធ្វើអោយអូនយំទៀតហើយប្រពន្ឋសំលាញ់
បងឯងខូចណាស់ ពួកគេដឹងអស់ហើយហនេះជាគំរោងបងហ?
វាយោ: ហាហាហាហ រំភើបអត់
ធារី: ល្មមឈប់លាក់ហើយ ពួកយើងដឹងយូរ ហើយ ពួកយើងទទួលស្គាល់នូវស្នេហាឯង
អរគុណណាដែលអ្នកទាំងអស់គ្នាមិនរើសអើង និងស្អប់ខ្ពើមក្តីស្រលាញ់ខុសធ្មមជាតិមួយនេះណា អរគុនមែនទែន។
វិចិត្រ: សុំទោសណាកន្លងមកខ្ញុំឆ្មើងតិចហើយ ព្រោះខ្ញុំមិនចូលចិត្ត លូវយល់ហើយ វាខុសពីធ្មជាតិ តែវាមិនបផ្លាញអ្នកដទៃណា វាជាសិទ្ឋមួយដែរតើ សុំទោសណារ័ត្ន ស្នេហាខុសភេទ ក៏ជាស្នេហាដែរណោះ?
មិននអីទេ បំភ្លេចទៅ ណាអរគុណទាំងអស់គ្នា អរគុណលោកប្តី។
រតន: មោះ មោះ Cheerសូមឲ្យឯងSweet រហូត ណាសូមអោយប្រលងជាប់ទាំងអស់គ្នាណាNOP NOP
ខ្ញុំមានអារម្មណ៏ថាមានសុភមគង្គល ណាស់ ខ្ញុំមិននឹកស្មានថាគាត់ហ៊ានធ្វើចឹងទេអរគុណណាស់ បងវង្ស មានអារម្មណ៏ថា ខ្ញុំជ្រើរើស មនុស្សប្រុសត្រូវហើយ ហាហាហាហ។
បន្ទាប់ពីលទ្ឋផលចេញហើយ ពួកខ្ញុំជាប់ទាំងអស់គ្នា។ ជំហានបន្តគឺត្រូវចូលមហាវិទ្យាល័យបន្ត។ បងវង្សស្រលាញ់ផ្នែក IT ចំនែកខ្ញុំចងរៀនអក្សរសាស្រ្តអង្គគ្លេស ម៉្យាងម្នាកទេ។
អាឡូបង បាទ?
វង្ស: អូននៅណា?
នៅផ្ទះហ្នឹងណាបង
វង្ស: អី ចេះផ្អែម ទៀត ថ្ងៃនេះ
Hehehehehehehehheheh
ល្ងាចនេះប៉ាម៉ាក់ នឹងគ្រួសារបងប្រុសបងមកពី USA អូនទៅទទួលពូកគាត់ជាមួយបងណា OK?ហាមបដិសេធ …ទួត ទួត ទួត ទួត
យ៉ាបហ្មងអត់ទាន់យាយចប់ផង ធ្វើមេចទៅ ភ័យណាស់ ធ្លាប់តែយាយSkypeលូវជួបមុខផ្ទាល់ ខ្ញុំពិតជាខ្លាចណាស់។
ពេលទៅដល់ព្រលានយន្តហោះអារម្មណ៏មិននៅក្នុងខ្ឡួនសោះ ភ័យចង់ងាប់ហើយខ្ញុំ។គ្រួសារគាត់មើលទៅថកលៃថ្នូណាស់ ពិសេសចេះគួរសមគួរអោយគោរពណាស់។
ជំរាប់សួរអ៊ុំ ប្រុស អ៊ុំ ស្រី ជំរាប់សួរបងប្រុស។
អ៊ុំ ស្រី: ចាក្មួយ យីនៅក្រៅស្អាត់ណាស់តើ មានអំនោយទានណាស់នៀក
អរគុណអ៊ុំ ខ្ញុំជួយយួរអ៊ុំ (ពួកគាត់ដូចាជាចូលចិត្តខ្ញុំណាស់ មានភាពស្និត ស្នាល)
វង្ស:កំពុងយកចិត្តម៉ែក្មែកមែន?
មុខអស់ពីស្លែកដោយសារភ័យ ទៅជាក្រហមដោយសារ ពាក្យបង្អាប់ និង សរសើរ។
យប់នោះនៅញ៉ាំបាយជុំគ្នាមួយពូកគាត់ដូចគ្រួសារ ចឹង។
អ៊ុំ ស្រី: រ័ត្នថ្ងៃស្អែក អ៊ុំចង់ទៅលែងផ្ទះក្មួយម្តង
ខ្ញុំស្រលាំងកាំង ឆ្លើយបិកបឹកៗៗ បាទ បាទអ៊ុំ បាទៗ ស្វាគមន៏ជានិច្ច (អុញមេច ចឹងវិញហាឯបងវង្សគិតតែពីសើច ឯខ្ញុំស្លែកអស់ហើយសួរបងវង្សគាត់អត់ប្រាប់)
ទៅដល់ផ្ទះវិញខ្ញុំរៀបរាប់តាមដំនើប្រាប់អ្នកផ្ទះពូកគាត់ធ្វើហី ធម្មតា(កាន់តែឆ្ងល់ហើយខ្ញុំ)
ស្អែកឡើង ម៉ែដាស់តាំងពីព្រលឹមជួយធ្វើម្ហូប ស្លាប់ ហើយ មនុស្សច្រើនមេះ គ្រួសារបងប្រុសធំ ៤នាក់ បងប្រុសទី២ ៤នាក់ បងស្រីបន្ទាប់ ៣នាក់ប្តីកូន (ខ្ញុំជាកូនពៅ នៅផ្ទះមួយ មាក់ប៉ា និង មានប្អួនជីដូនមួយទៀតនៅជាមួយ) មកទាំអស់។
វី(បង្អូនជីដូនមួយ) ហាម៉ាក់ជប់លាងហេបានជុំគ្នាមេះ ?
វី: ក្រែថ្ងៃនេះ គ្រួសារបងវង្ស មកលេង អ៊ុំអោយពួកគាត់មកអោយជុំគ្នា
(អូជិតឆ្គួតហើយ មិនយល់ទេ )
ម៉ាក: រ័ត្នហាទៅធ្វើខ្ឡូនអោយស្អាតទៅ ម៉ោងជិត៩ ហើយណា គេមកលូវហើយ
បាទម៉ាក់ (អុញមេចចឹង)
អាឡូ បងវង្សបងឯងមកលូវមែន?
វង្ស: បាទបងមកជិត ដល់ហើយ អូនត្រៀមខ្លួននៅ?
ត្រៀមខ្លួនធ្វើអី?
វង្ស: ធ្វើជាប្រព័ន្ឋបង ហាហាហ
បងវង្ស បងវង្ស បងវង្ស (ជិតឆ្គួតហើយខ្ញុំ)
ពេលគ្រួសារបងវង្សមកដល់ មានរបស់របរច្រើនណាស់ ម្នាក់ៗស្លៀកពាកដូចទៅពិធី
ខ្ញុំមាកភ្ញាក់ផ្អើលណាស់ពេលឃើញម៉ាក់បងវង្ស ស្និទស្នាគ្នាចឹង ដូចស្គាល់គ្នាមកពីមុនចឹង។
អូរអរណាស់ផ្ទះខ្ញុំថ្ងៃនេះ ៦គ្រួសា នៅក្មេងទៀត ចង់វិលមុខខ្ញុំ។ ចាស់ៗអង្គុយ លើសាឡុងឈឺក្នងផ្ទះ ទាំងបងខ្ញុំ បងបងវង្សអីហ្នឹង ឯអាវីមើលក្មេងៗនៅក្រៅ។
ម៉ាក់បងវង្ស: រ័ត្ន វង្សចូលមកអង្គុយបតជើងនេះមក កូន
វង្ស: បាទ ម៉ាក់ តោះអូន(ខ្ញុំបែកញើញជោគ)
ម៉ាក់បងវង្ស: មើ ប្រាប់តាមត្រង់មើរកូនពីនាក់ឯងស្រលាញ់ មែន ឬអី?
អូលោកអើយ អើយលោក សន្លប់លូវហើយ ខ្ញុំអត់ហ៊ានមើមុខ អ្នកផ្ទះសោះ
វង្ស: (ចាប់ដៃខ្ញុំជាប់) បាទប៉ាម៉ាក់ទាំងសងខាង ខ្ញុំនិងរ័ត្នទាំងពីរនាក់ ពិតជាស្រាលាញ់គ្នាមែន
(ខ្ញុំមើលមុខគាត់ វាជាកំលាំងចិត្ត មួយសម្រាប់ខ្ញុំ ប្រឈមមុខនូវ រឿងនេះ)
បាទ បាទប៉ាម៉ាក់ ពួកខ្ញុំស្រលាញ់ គ្នា យួហើយ សុំលោកទាំងពី មេត្តាអនុញ្ញាតផង។
ម៉ាក់ខ្ញុំ: ញញឹម
ម៉ាក់បងវង្ស: ម៉ាក់មិនជំទោះទេ កូននូបក្តីស្រលាញ់នេះ ចុះ ខាងអ្នកអូនវិញ
ម៉ាក់ខ្ញុំ: ចា អ្នកបង ខាងខ្ញុំក៏មិនអីដែរ
គ្រាន់តែលឺចឹង ខ្ញុំយំ អូលដើមករ យាយអត់ចេញ បងវង្សនឹងខ្ញុំបានក្រាប់សំពះបាត ជើង អ្នកមានគុណទាំងសងខាង នឹងបងៗ
ម៉ាក់ប៉ា អោយខ្ញុំសុំកុមាទោស ដែលមិនបានបំពេញតួរនាទី ជាកូនប្រុស តបស្នងនូវ ក្តីស្រលាញ់បំពេញមុចម៉ាត់ ជូនអ្នកមានគុណ វិញ សុំអធ្យាស្រ័យឲ្យកូនផងម៉ាក់ប៉ា។
ប៉ាខ្ញុំ : កុំគិតចឹង កូន កូនល្អណាស់ហើយ ក្រលងធម៏ល្អណាស់ ប៉ាម៉ាក់ មានសំណាងដែលមានកូន ជាកូន ។ កូនប្រុស ស្នងត្រកូលនូវមានបងៗឯងទៀតណា។
ម៉ាក់ខ្ញុំ: ប៉ាម៉ាក់ចង់ឃើញកូនមានក្តីសុខ មិនចង់ឃើញរស់នៅដោយពិបាកនោះទេ ប៉ាម៉ាក់យល់ពីចិត្តកូន។
ម្តងនេះខ្ញុំរឹតតែយំខ្លាំងឡើង បងវង្សស្រាប់តែយំដែរ(ជាលើកទី១ ដែរខ្ញុំឃើញទឹកភ្នែកគាត់)
បន្ទាប់ពាក់ជញ្ជៀនហើយ (គ្រប់យ៉ាងរៀបចំរួចជាស្រេច) លើកទឹកតែជូនចាស់ៗ។
ម៉ាក់បងវង្ស: អ្នកអូនគិតមេចបើខ្ញុំចង់យកពូកគេទៅ នៅUSA ទៅរៀនទី នោះ ចាំរៀនចប់៤ឆ្នាំ ក្រោយចាំមករៀបការនៅទៅនោះតែម្តង។
ម៉ាក់ខ្ញុំ: ចាមិនអីទេ ស្រេចតែអ្នកបងចុះ
ម៉ាក់តែបើខ្ញុំទៅ ផ្ទះនេះពិតជាស្ងាត់ ម្យាងប៉ាម៉ាក់ចាស់ៗហើយ បានអ្នកណានៅមើលថែរ
បងស្រីពៅខ្ញុំ: កុំបារម្មណបងនឹងមកនៅមួយប៉ាម៉ាក់ បងអាចមើថែរគាត់បាន
វី: ចាបងកុំបារម្មណ៏នៅមានខ្ញុំទៀតនោះ
បាតចឹងស្រេចតែម៉ាក់ចុះចឹង
ម៉ាក: ចឹងកូនមិនរៀននៅទីនេះហើយ មិនបែចទៅទេ ចាំវង្សមកវិញចាំរៀបការ
ហា (ស្ទាក់ស្ទើ) (គ្រប់គ្នាសើច នឹងការបារម្មណ៏ខ្ញុំ)
ពួកយើងស្រស់ស្រូបអាហាថ្ងៃត្រង់ជាមួយគ្នា វាជាគ្រួសារធំ ដែលមានសុភមង្គលមែនទែន។ ខ្ញុំនឹងបងវង្សញញឹមរហូត
បងវង្សគ្រប់យ៉ាងបងជាអ្នករៀបចំមែនទេ?
វង្ស: បាទ
ចុះបងធ្វើអីខ្លះបានអ្នកផ្ទះសងខានទទួលយកយើង?
វង្ស: អ្នកផ្ទះបងមិនអីទេ ពីព្រោះគាត់ដឹងពីបងយួរហើយ ម៉្យាងបងមានបងប្រុសស្នងត្រកូល អូនចាំអត់ពេលដែលយើងជូបគ្មានៅពីធិខួបកំនើត បងបានស្រលាញ់អូនបាត់ហើយ។ វត្តមានអូន បានដឹងដល់អ្នកផ្ទះបង គ្រប់សកម្មភាព គឺបងតែងប្រាប់ទៅអ្នកផ្ទះ ពួកគាត់ពិតជាពេញចិត្តនូវអ្វីដែលអូនមាន ចំនេះដឹង អត្តចរិត ជាកូនដែលមានសីលធម៏ មកគ្រួសារអ្នកមានរបៀប ជាពិសេស ស្អាតហាហាហាហាហាហ អូយយាយលេងទេ គឺងបងស្រលាញ់បានហើយត្រូវអត់?
បាទ ប៉ុន្តែចុះគ្រួសារខ្ញុំ វិញបងធ្វើម៉េចបានពួកគាត់OK?
វង្ស:ពីបាកបន្តិចហើយ បងបានព្យាយាមរយ:ពេលជាង៣ឆ្នាំ ការចេញចូលផ្ទះអូនជាប្រចាំមិនមែនចង់ជូបអូនទេ ហាហាហាហា អួយយាយលែងទេ គឺបងព្យាយាមយកចិត្តពួកគាត់ បង្ហាញថា បង្ហើមម្តងតិចៗ ដល់យូរទៅគាត់ស្រលាញ់ បងដូចកូនចឹង ដូចអូនឃើញស្រាប់ បន្ទាប់មកបង និយាយតាមដំនើរដើម ទងនឹងលើកឩទាហរណ៏មកជំរាប់ពូកគាត់ ដំបូងអត់ព្រមទេ ប៉ុន្តែគាត់ក៏ទន់ចិត្តដោយសារក្តីស្រលាញ់មួយនេះ ធ្វើអោយគាត់រំភើប ម្យ៉ាងទៀតអូនជាកូនល្អ មិនដែលធ្វើអោយគាត់ពិបាកចិត្ត ទើបគាត់ក៏មិនចង់ឃើញអូន មិនសប្បាយចិត្តដែរ ដូចនេះគាត់ក៏អនុញ្ញាត ទៅ នៅមានបងប្រុសអូន ពីរនាក់ទៀតស្នងត្រកូលដែរតើ.
គាត់ញញឹមះហើយអោបខ្ញុំយ៉ាងណែណ សំលឹងទៅឆ្ងាយ។ ពូកយើងទាំងពីញញឹម សំលេងមើអ្នកផ្ទះ ដែលកំពុងមានភាពរីករាយជាមួយគ្នា។ វាជាកុសលផលបុណ្យមួយដែរពូកយើងបានសាងមកជាមួយគ្នា ទើបពួកយើងអាចជួបនូស្នេហាដែលមានតែស្នាមញញឹមបែបនេះ។ អរគុណប៉ា ម៉ាក អរគុណវត្ថុស័ក្តសិទ្ឋ អរគុណលោកតាអរគុណទេវតា ដែលអោយពួកយើងជួបគ្នា។
អរគុណបងវង្សសំរាប់គ្រប់យ៉ាង សួមឲ្យពូកយើងអាចរស់នៅជាមួយគ្នាពេញដោយសុភមង្គលរហូតណា។
វង្ស: បាទ អូន អរគុណចំពោះ រាល់ទង្វើល្អ ភាពស្មោះស័្មគ្រ និងយកចិត្តទុកដាក់ ពិសេសបេះដូងដ៏បរិសុទ្ឋមួយនេះបង នឹងរក្សាអស់មួយជីវិត។
អរគុណបង អូនក៏ដូចគ្នារក្សាអស់មួយជីវិត។
ខ្ញុំសអរគុណចំពោះមិត្តអ្នកអាន ដែរចំនាយអានរឿងមួយនេះ។ សូមជួនពរអ្នកមិត្តមានសំណាងល្អណា អ្នកមានស្នេហា សូមអោយSweet ដូចរឿងនេះចឹង។
ជួបគ្នានៅរឿងក្រោយទៀតណា អរគុណ J
ណារ័ត្ន ខូល

No comments:

Post a Comment