Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២២

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២២
និពន្ធដោយ Pii Chhay


ថ្ងៃមុនគឺជាបាយថ្ងៃដែលអួលណែនដោយការឈឺចាប់ តែថ្ងៃនេះគឺជាបាយថ្ងៃដែលអួលណែនទៅដោយការរំភើបសប្បាយចិត្ត។ ទីកន្លែងដដែលតែអារម្មណ៍២ផ្ទុយគ្នាដាច់ស្រឡះ អារម្មណ៍ដែលពួកយើងទាំង២នាក់បានទទួលពេលនេះគឺពោរពេញទៅដោយស្នាមញញឹមនៃសេចក្តីសុខ។ ចំនែកឯបងយុទ្ធវិញនិយាយចាប់មិនឈ្នះ ហែកកេរ្តិ៍រឿងហ៊ាងចេញមកគ្មានសល់ ហែករហូតដល់ខ្ញុំដឹងថាក្រៅពីឆ្កួតនឹងតួអង្គប៉បអាយហើយ គេក៏ងប់ងល់និងកូនតុក្កតាផ្គុំតូចៗរបស់ជប៉ុនផងដែរដោយពេលខ្លះគេសុខចិត្តចំណាយពេលហោះទៅដល់ជប៉ុនផ្ទាល់ដើម្បីទៅប្រមូលរបស់អស់ទាំងនោះថែមទៀតផង។ គេជាប្រភេទមនុស្សចូលចិត្តដើរប្រមូលម្តុំរបស់ដែលពិបាករក ជាពិសេសគឺសៀវភៅ និយាយរួមជាពពួក collectorម្នាក់ (សុំអួតពីប្រុសស្នេហ៍តិច គឺមានឡើងខ្ជិលយាយ)។ បងយុទ្ធប្រាប់ថាគេមានបន្ទប់ដែលផ្តុំទៅដោយរបស់របរគ្រប់មុខដែលគេបានដើរប្រមូលអស់រយះពេលជាង១០ឆ្នាំ ដេញចាប់ពីខ្សៀរជក់របស់Idolគេ គាត់បញ្ជាក់ទៀតថាមួយជាតិនេះខ្ញុំត្រូវតែចូលទៅបន្ទប់នោះឲ្យបានម្តងហាហាហា(អីក៏អស្ចារ្យម្ល៉េះលោកអើយលោក)។ ចឹងតើបាននៅCondoខ្ញុំចាប់អារម្មណ៍ឃើញមានតែរបស់ចំលែកៗ បើនិយាយពីខោអាវវិញដូចដើរចូលហាងGucci LV ទៅហើយ។ ពួកcollector ចឹងសោះបានរក្សាទុកខោអាវតាំងពីឆ្នាំទី១ឲ្យខ្ញុំស្លៀកបានស្អាតទៀត។ អ៊ូៗៗ នៅមានលក្ខណៈពិសេសរបស់គេមួយទៀត(សុំអួតឲ្យអស់ម៉ង់ទៅណ៎) ហ៊ាងគឺជាមនុស្សមានស្មារតីរឹងមាំដូចប៉ាគេ១០០% បងយុទ្ធប្រាប់ថាកាលពីនៅក្មេងអាយុប្រហែល១៥ឆ្នាំ នៅឯផ្ទះរបស់យាយគាត់ ពេលនោះគឺជាពេលដែលកំពុងតែចាប់ផ្តើមសាងសង់ផ្ទះសួនផ្កា ដោយមានដើមផ្កាតូចធំជាច្រើនដែលត្រូវរៀបដាំថែមទាំងចូលរួមដោយពស់មួយក្បាលផងដែរ។ ពស់មួយក្បាលនោះសឹងតែចឹកបងយុទ្ធបានទៅហើយ តែដោយសារហ៊ាងគេគ្មានចិត្តខ្លាចទើបរត់ដេញចាប់ពស់មួយក្បាលនោះផ្អើលអស់មួយផ្ទះ។(ដល់កន្លែងនេះហ៊ាងខំងើយមុខញាក់មាត់ដាក់ខ្ញុំយ៉ាងមានមោទនភាព ខ្ញុំចង់តែចាក់គេម៉ាសមទេ ខ្នាញ់សាហាវ)។ ចំនុចនេះហើយដែលបងយុទ្ធស៊ូមិនឈ្នះហ៊ាង ព្រោះតែសេចក្តីក្លាហានដែលគេមានពេញខ្លួនទើបគេដាច់ចិត្តហ៊ានធ្វើគ្រប់យ៉ាងដើម្បីខ្ញុំដល់ថ្នាក់នេះ។ (ចុងក្រោយខ្ញុំដដែរ😍😍)
ក្រោយពីបាយថ្ងៃចប់សព្វគ្រប់រួចរាល់ហើយខ្ញុំនិងហ៊ាងក៏ត្រូវបែកគ្នាជាមួយបងយុទ្ធត្រលប់ទៅCondo ដើម្បីយកឡានខ្ញុំទៅដាក់ផ្ទះវិញ ដោយគេជាអ្នកស្នើខ្លួនធ្វើជាអ្នកជូនខ្ញុំទៅសាលាផ្ទាល់ ហើយវាក៏គឺជាបញ្ជារបស់គេដែរ។ តែខ្ញុំសុំអនុញ្ញាតមិនយកផ្កាចូលផ្ទះទេដោយទុករៀបចំដាក់ថូយ៉ាងស្អាតនៅឯCondoវិញ(គិតចង់យកចូលឲ្យម៉ែដឹងមែន)។ ខ្ញុំរៀបចំផ្ការួចក៏ប្រញាប់លួចត្រលប់មកផ្ទះមុនព្រោះហ៊ាងកំពុងតែរវល់រៀបចំខ្លួន។
💜”វ៉ូវវវវៗៗ..” ចេញក្បាលឡានមិនទាន់បាន១០ម៉ែត្រផង ស្រាប់តែមានឡានមួយបោះពួយឆ្លងកាត់ផ្លូវបំបែកដោយគ្មានហ្វាំង បើខ្ញុំហ្វាំងមិនទាន់ដែរគឺដូចគោជល់តែម្តង។
2 / 8
💜”ហើយអាឡប់ណានឹងបើកឡានខ្លាចមិនបានទៅងាប់ចឹង” ខ្ញុំរអ៊ូរទាំម្នាក់ឯងទាំងបេះដូងភ័យញាប់ញ័រ។ ខ្ញុំឃើញលឿនឡានមួយនោះភ្លាមធ្វើឲ្យខ្ញុំនឹកគិតដល់អតីតកាលដល់ងងឹតរបស់ខ្ញុំមួយរំពេច គួរឲ្យព្រឺព្រួចណាស់😣😣។ គ្រប់គ្នាក៏ត្រូវតែប្រុងប្រយ័ត្នដែរណា ជីវិតយើងមានតំលៃច្រើនជាងការមកប្តូរជាមួយរឿងបែបនេះ។ ខ្ញុំក៏ត្រូវបង្កេីនបើកបរឲ្យកាន់តែប្រុងប្រយ័ត្នទ្វេដងដែរ
👸”ទូ……” គេចម៉ាក់មិនផុតមែន។ ខំលួចលបៗប៉ុណ្ណឹងហី៎។
💜”បាទ ម៉ាក់ក់ក់” ខ្ញុំស្រែកឆ្លើយតបទៅគាត់ទាំងជើងដើរទៅមុខរហូត។
👸”ទូ… ម៉ាក់មិនបាននិយាយគ្នាជាមួយកូនច្រើនថ្ងៃហើយណា” គិតទៅរត់គេចពីមនុស្សចាស់ពិតជាពិបាកមែន។
💜”បាទម៉ាក់ ខ្ញុំរៀបចំខ្លួនឲ្យហើយសិន ចាំចុះមកនិយាយជាមួយម៉ាក់វិញ” ហត់ណាស់ ហេតុតែមិនចង់ឲ្យម៉ាក់មកពិបាកចិត្តរឿងដៃ ថែមទាំងរឿងរ៉ាវពីក្រោយខ្នងទៀត ខ្ញុំត្រូវលឹបលរៗចេញបាត់ចូលបាត់ដូចមនុស្សគ្មានស្រមោល គឺដោយសារតែម៉ាក់គាត់តែងតែមានប្រតិកម្មខ្លាំងរាល់ពេលដែលខ្ញុំមានបញ្ហ ព្រោះគាត់តែងតែគិតថាខ្ញុំនៅតែជាក្មេងរត់បៀមដៃរហូត ទើបខ្ញុំត្រូវធ្វើបែបនេះ។
👸”កូនមួយនេះវើយយយ” ខ្ញុំក៏សុំសរសើរគាត់ដែរ ដែលគាត់រត់ដេញតាមតវ៉ាជាមួយខ្ញុំមកដល់មាត់ជណ្ដើរ។ ខ្ញុំប្រញ៉េប្រញាប់រៀបចំងូតទឹកផ្លាស់ខោអាវឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានព្រោះបន្តិចទៀតហ៊ាងប្រាកដជាមកដល់ ហើយខ្ញុំក៏មិនចង់ឲ្យគេនិយាយច្រើនជាមួយម៉ាក់ខ្ញុំដែរ ព្រោះខ្លាចបែករឿង។
😈”បាទ អរគុណណាស់អ្នកមីងដែលទុកចិត្តខ្ញុំ” ខ្ញុំចុះជណ្តើរមិនទាន់បានដល់ក្រោមផងក៏បានលឺសំលេងហ៊ាងទៅហើយ។ លឿនម៉ែឪអាលឿនវើយយយ
💜”មានរឿងអីនឹងហ៊ា?” ខ្ញុំកំពុងតែដើរចុះមកក្រោមក៏បានជួបហ៊ានៅមាត់ជណ្តើរបង្រុងនឹងដើរឡើងមកលើវិញ។
😎”អឺ… មិនបាច់ចុះមោទេអាក្បាលខូច ចូលបន្ទប់វិញទៅ” ខ្ញុំត្រូវហ៊ារុញខ្នងត្រលប់ទៅកន្លែងដើមវិញ។
💜”កើតអីនឹងហ៊ា?”
😎”ចូលបន្ទប់សិនទៅ” ហ៊ាមិនព្រមប្រាប់សោះ គិតតែពីរុញខ្ញុំឲ្យដើរទៅមុខមិនឈប់។
😎”រៀបចំខោអាវទៅ” ស្អីនឹង? គេនាំគ្នាទៅដើរកំសាន្តមែន? ចូលមកដល់ក្នុងបន្ទប់ភ្លាមគាត់ក៏បញ្ជាឲ្យខ្ញុំទៅរៀបខោអាវ។
💜”ទៅណាហ៊ា?”
😎”ទៅCondoរបស់ហ៊ាង” 😱😱 មានរឿងអីកើតឡើងនឹង។
3 / 8
💜”ហេតុអីទៅហ៊ា?”
😎”ក្រែងឯងមិនចង់ឲ្យម៉ាក់ដឹងរឿងដៃរបស់ឯងហី៎ ទៅនៅជាមួយហ៊ាងសិនទៅ ចាំដៃជាចាំមោវិញ” ខ្ញុំវង្វេងបាត់ គ្រាន់តែរឿងប៉ុណ្ណឹងគាត់ដល់ថ្នាក់បញ្ជូនខ្ញុំឲ្យទៅនៅជាមួយហ៊ាងផងហ៎។
💜”ចុះម៉ាក់? ហ៊ាគិតថាគាត់ព្រមដែរហី៎? ខ្ញុំចុះទៅនិយាយជាមួយហ៊ាងសិន” ខ្ញុំមិនព្រមរៀបខោអាវហើយដើរទៅបើកទ្វារចេញវិញ។ តែហ៊ាចាប់ទាញករខ្ញុំជាប់។
😎”ហ៊ានិយាយជាមួយម៉ាក់រួចហី៎ ឯងគួរតែដឹងពីទឹកមាត់ហ៊ាហើយ” ដឹងច្បាស់ណាស់ គឺប្រៃចង់ខាស់ករ។
💜”តែហ៊ា….”
😎”ឈប់តវ៉ាជាមួយហ៊ាទៀត ឬក៏ឯងចង់ឲ្យម៉ាក់ដឹងថាដៃឯងមុតអំបែងកែវដោយសារហ៊ាង?”😳😳😳 គាត់ដឹងហើយ? គាត់…..គាត់ដឹងហើយយយយយ។ ខ្ញុំស្លេកមុខដូចមាន់ស្ងោរ
💜”ហ៊ាងប្រាប់អីខ្លះដល់ហ៊ា?” គឺពិតជាគេប្រាកដណាស់។
😎”ប្រាប់ស្អីមិនសំខាន់ទៀតទេ ទៅរៀបខោអាវឲ្យលឿនទៅ ហ៊ាងចាំយកទៅរៀន” គាត់មិនព្រមផ្តល់ចំលើយច្បាស់លាស់មកខ្ញុំទេ តែរុញខ្នងខ្ញុំឲ្យទៅរៀបចំខោអាវវិញ។ អូខេខ្ញុំឈប់ដេញដោលហ៊ាហើយ តែខ្ញុំនឹងទៅជីកសួរហ៊ាងម្តង។ ខ្ញុំរៀបចំខោអាវម៉ាល្មមហើយក៏ដើរចុះទៅក្រោមវិញជាមួយហ៊ា។
👸”ទូ រួចរាល់ហើយហ៎កូន?”
💜”បាទ ម៉ាក់” ខ្ញុំដើរទៅរកម៉ាក់ដែលមានហ៊ាងកំពុងតែឈរញញឹមនៅទីនោះដែល ដោយមានអាវក្រៅគ្របពីលើដៃខ្ញុំ។
👸”ល្អណាស់ ធ្វើដំណើរដោយសុខសុវត្ថិភាពណាកូន” ម៉ាក់ផ្តែផ្តាំខ្ញុំធ្វើដូចបញ្ជូនខ្ញុំទៅរៀននៅស្រុកក្រៅ។
💜”អឹមមម បាទ ម៉ាក់” ខ្ញុំឡេឡើៗសំលឹងមុខហ៊ាទាំងមិនយល់ គាត់ក៏ញាក់ភ្នែកក្នុងន័យកុំនិយាយអីរញ៉េរញ៉ៃច្រើន។ គាត់កុហករឿងអីទៅម៉ាក់នឹង?
😎”មើលថែប្អូនបងឲ្យបានល្អជាទីបំផុតណាហ៊ាង”
😈”បាទបង ស្មើនឹងជីវិត” មានរឿងអីនឹង? មិចក៏គ្រប់គ្នានិយាយអីប្លែកៗម៉េស?
😈”ចឹងពួកខ្ញុំទៅសិនហើយ ជំរាបលារអ្នកមីង បងខ្ញុំលាសិនហើយ”
👸”ចា សុខសប្បាយណាកូនទាំង២” ម៉ាក់និយាយហើយ ហ៊ាងក៏ចាត់ការអូសវ៉ាលីខ្ញុំចេញទៅ។
4 / 8
💜”ម៉ាក់ខ្ញុំទៅរៀនសិនហើយ” ខ្ញុំថើបលាម៉ាក់ហើយក៏រត់ចេញតាមហ៊ាងទៅក្រៅ។ តែហ៊ាក៏ចេញមកតាមដែរ
😎”ទូ?”
💜”បាទ ហ៊ា?” ខ្ញុំផ្អាកការដើរតាមហ៊ាងរួចងាកទៅរកហ៊ាវិញ។ ឯហ៊ាងដើរទៅដល់ឡានបាត់។
😎”មើលថែរក្សាខ្លួនឲ្យបានល្អផងណា ហ៊ាស្រលាញ់ឯងណាស់” គាត់មិនបូរបាច់ច្រើនតែបែរជាចូលមកអោបខ្ញុំវិញ ខ្ញុំឯណេះកាន់តែឆ្ងល់លើសដើម។ ថ្ងៃនេះគ្រប់គ្នាកើតអីនឹង មិចក៏ម្នាក់ៗធ្វើដូចខ្ញុំទៅធ្វើសឹកសង្គ្រាមចឹង។
💜”ខ្ញុំក៏ស្រលាញ់ហ៊ាណា” ខ្ញុំមិនសួរនាំគាត់ទេព្រោះដឹងថាគាត់ច្បាស់ជាមិនប្រាប់ តែមានម្នាក់ដែលខ្ញុំត្រូវទៅជីកសួរឲ្យបាន។ អោបលាគ្នារួចរាល់ហើយខ្ញុំក៏ដើរសំដៅទៅឡានបន្ត។
😈”ហេតុអីចេញមកមិនចាំបង?” ខ្ញុំចូលខ្លួនក្នុងឡានដាក់ខ្សែក្រវ៉ាត់រួចរាល់ហើយហ៊ាងក៏សួរឡើង។ ឲ្យគេសួរឲ្យអស់ចិត្តសិនចុះ តិចទៀតដល់វេនខ្ញុំម្តង។
💜”គង់តែជិះឡានផ្សេងគ្នាដដែរ នៅចាំឲ្យខាតពេលធ្វើអី”
😈”ហើយ អឺ….”
😈”អឹមមម អូនចង់ទៅណាមុនពេលទៅសាលាអត់?” មើលទៅដូចជាមានរឿងអីចង់និយាយតែមិនព្រមនិយាយ។
💜”អត់ទេ អូនមានរឿងត្រូវសួរច្រើនជាង”
😈”ចង់សួរអី?”
💜”បងប្រាប់អីខ្លះទៅហ៊ា? ហើយបងទៅកុហកអីខ្លះជាមួយម៉ាក់ ហើយហេតុអីក៏អូនត្រូវទៅនៅCondoជាមួយបងដែរ?” ខ្ញុំមិនចង់អូសក្រឡាច្រើនក៏ចាត់សំរុកសួរគេយកតែម្តង។
😈”សំនួរច្រើនណាស់ ចាំឆ្លើយពេលទៅដល់កន្លែងសិន”
💜”ហ៊ាង? អូនអត់លេងសើចទេណា” ខ្ញុំខំធ្វើមុខមាំដាក់គេ។
😈”មើលមុខបងត្រង់ណាថាលេងសើច” គេបែរមកខ្ញុំដោយខំធ្វើមុខជ្រួញចិញ្ចើមវិញ។
💜”អឹសសស ហាងការ៉េម” ខ្ញុំគ្រហឹសដាក់គេយ៉ាងខ្នាញ់ តែហិហិហិហិ ខានបានញ៉ាំមោ២ថ្ងៃហើយឃ្លានណាស់។ 😋😋
😈😁😁អូខេ ដៃ” គេស្ញេញមាត់យ៉ាងធំដាក់ខ្ញុំហើយក៏លាដៃចេញមក ចាប់ដៃខ្ញុំមុនពេលដែលអាចចេញឡានទៅបាន។ ពួកយើងចេញដំណើរទៅមុខជារឿយៗរហូតមកដល់ហាងការ៉េមដែលខ្ញុំមិនដែលធ្លាប់បានមក។ ចំលែកណាស់មិនសមណាម្តុំនេះមានហាងការ៉េមចឹងសោះ មើលទៅដូចជាលក្ខណះគ្រួសារយ៉ាងមិចមិនដឹងទេ មានសួន មានដើមឈើតូចធំ បិរយាកាសស្ងប់ស្ងាត់ល្អ រីឯក្នុងហាងវិញតុប
5 / 8
តែងយ៉ាងស្អាតទាន់សម័យអស់ពីចិត្ត ចំនែកឈ្មោះហាងងាយៗស្រួលយល់មិនក្បូរក្បាច់ច្រើនគឺផ្ទះការ៉េម។ ខ្ញុំមានអារម្មណ៍ថារំភើបភ្លាមៗគ្រាន់តែបានបោះជំហានចូលមកដល់ក្នុងហាងដំបូង។ តុកៅអីពណ៌សរស្កុះដាក់តំរៀបដោយមានគំលាតយ៉ាងត្រឹមត្រូវនិងលម្អទៅដោយថូផ្កាតូចៗគ្រប់តុ បេីងាកទៅមេីលផ្ទៃជញ្ជាំងគឺត្រូវបានវិចិត្រករដៃឯកឆ្លាក់រូបយ៉ាងប្រណិត និងជាប្រធានបទរបស់ហាងយ៉ាងឥតខ្ចោះ រិតតែអស្ចារ្យទៀតនោះ ដំបូលហាង😳Wowគឺក្រាលទៅដោយកញ្ចក់សុទ្ធតែម្តងដែលមានទំលាក់ស្បៃពណ៌ផ្ទៃមេឃធ្វើជាកំរាលកាត់បន្ថយពន្លឺចែសខ្លាំងពីព្រអាទិត្យរួមផ្សំជាមួយនឹងកំពស់ខ្ពស់ល្មមរបស់ដំបូលទៀតនោះគឺអាចធ្វើឲ្យហាងមិនមានអារម្មណ៍ថាក្តៅពីកំដៅព្រះអាទិត្យពេកឡើយ។ ខ្ញុំដើរសំដៅទៅរកទូដាក់តាំងការ៉េមភ្លាមៗព្រោះជ្រួលច្របល់ខ្លាំងណាស់ ឯហ៊ាងទៅរកកន្លែងអង្គុយមុន។ ខ្ញុំសំលឹងដេញមើលការ៉េមចង់១០ជុំហើយទេីបអាចកុម្ម៉ង់ចេញ ហេីយក៏ដើរសំដៅទៅហ៊ាងវិញទាំងស្នាមញញឹមជាប់មាត់។
😈”សប្បាយចិត្តណាស់ទៅហី៎ ឃើញសើចម្នាក់ឯងអត់ឈប់នឹង” ចូលមោកាត់ចង្វាក់ឯងអស់។
💜”តិចតួច” ខ្ញុំខំធ្វើទឹកមុខឲ្យធម្មតា ដើម្បីកុំឲ្យគេថាយើងឆ្កួតដូចកូនក្មេង។
😈”អរររ ចឹងទៅវិញ”
💜”អេៗៗ ចង់ទៅណា? ខំកុម្ម៉ង់ការ៉េមគេហើយហី៎ណា” ខ្ញុំញីញ័រទាញចាប់ដៃគេសឹងមិនទាន់។ ខ្មោចស្អីចូលនឹង
😈”ឲ្យគេខ្ចប់ទៅ” គេនៅតែបញ្ចេញកាយវិការចង់ដើរចេញទៀត។ ខ្ញុំមិនសុខចិត្តទេ។
💜”ស្វាឆ្កួត អូនសប្បាយចិត្ត”
😈😁😁ល្អណាស់” ទាល់តែបានចឹងបានគេអស់ចិត្ត អាស្វាឡប់។
👩🏼”ហេឡូ ហ៊ាង” ខ្ញុំកំពុងតែទាញដៃហ៊ាងឲ្យអង្គុយចុះវិញ ស្រាប់តែមានស្រីម្នាក់ចេញពីណាក៏មិនដឹង មករាក់ទាក់ហ៊ាងដល់តុ។ (ស្រីថ្មីទៀតហើយ)
😈”ហាយយ លីនស៊ី” 😒😤ស្នាមញញឹមហៀរដល់ត្រចៀកតែម្តងណេ។ ខឹង ខឹង ខឹង និយាយធម្មតាមិនបានទេអី ចាំបាច់អីត្រូវស្រស់ស្រាយដល់ថ្នាក់នឹង។
👩🏼”នឹកឃើញយ៉ាងមិចបានមោដល់ទីនេះ?” នាងក៏រួសរាយដែរ បែរមកញញឹមដាក់ខ្ញុំហើយក៏បែរទៅសួរហ៊ាងបន្តទៀត។ 😒
😈”នឹកដល់ស្នាដៃធ្វើការ៉េមរបស់ម្ចាស់ហាងនឹងណា” 😡😡 ផ្ទុះលូវហើយខ្ញុំ។ គេហ៊ានលេបខាយវាចាជាមួយស្រីផ្សេងនៅនឹងមុខខ្ញុំផងហេ៎។
6 / 8
👩🏼”ហាហាហា តាំងពីបើកហាងមោ លើកនេះដូចជាលើកទី៣ហើយទេដឹងដែលនឹកដល់ម្ចាស់ហាង” បងស្រីគាត់ក៏ខ្លាំងដែរណ៎ ខ្ញុំនៅនឹងមុខប៉ុណ្ណឹងហើយ មើលអត់ឃើញសោះ។
😈”ហាហាហា គង់តែក្មេងចង់ញ៉ាំការ៉េមទេ កុំអីក៏នឹកមិនឃើញដែរ” ស្អីគេ គេហៅខ្ញុំកូនក្មេងនៅនឹងមុខស្រីគេចឹងហេ៎?
👩🏼”អរររ ចឹងសោះ ហើយទៅលួងក្មេងបានមោពីណានឹង?” នាងនិយាយទាំងងាកមកញញឹមយ៉ាងស្រស់ដាក់ខ្ញុំម្តងទៀត។ ខ្ញុំមិនចាញ់មនោគមនាងទេ😝
😈”ប្អូនឈ្មោះទូ តែហៅPandaទៅ គេជា….”
💜”អត់ទោស ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច” ខ្ញុំសំលឹងមុខហ៊ាងដែលពោរពេញទៅដោយស្នាមសើច ហើយក៏កាត់សំដីគេរត់ទៅបន្ទប់វិញ។ ខ្ញុំខ្ជិលចាំស្តាប់ពាក្យប្អូននៅឯសាលារបស់គេណាស់ ព្រោះវាអន់ចិត្ត😤 ហេតុអីក៏ខ្ញុំមានអារម្មណ៍ប្រចណ្ឌគេដល់ម្លឹង? មិនយល់ៗៗ
ខ្ញុំឈរលាងដៃមុខក្រម៉ូវមិនសុខចិត្តម្នាក់ឯងដោយមិនគ្មានអ្នកណាមកធ្វេីអី។ បន្ទាប់ពីដោះស្រាយរឿងបន្ទប់ទឹករួចហើយខ្ញុំក៏ដើរទៅតុវិញ ស្រាប់តែបានឃើញចានការ៉េមធំមួយដាក់ពីលើតុរួចទៅហើយ មានទាំងស្រីនោះដែរ អត់ព្រមទៅណាសោះ នឹកគ្នាណាស់ទៅហី៎បានមានរឿងនិយាយមិនចេះអស់ចឹង។ ម៉ួម៉ៅណាស់អញ😡😡
👩🏼”មោវិញហើយ សាកការ៉េមថ្វីដៃបងមើរយ៉ាងមិចដែរ?” និយាយទៅគាត់ពិតជារួសរាយមែន។ គ្រប់ពេលគាត់បែរមករកខ្ញុំគឺគាត់ញញឹមជានិច្ច។
💜”អរររ បាទ បងញាំជាមួយគ្នាទៅ” យកគួរទេ ប្រាប់ឲ្យដឹងមុន។
👩🏼”បងញ៉ាំរាល់ថ្ងៃហើយ ប្អូនសាកចុះ” សន្ទនាគឺមានតែខ្ញុំហើយនឹងគាត់ទេ ឯហ៊ាងវិញបានត្រឹមតែអង្គុយញញឹមតែប៉ុណ្ណោះ។
💜”ចឹង ខ្ញុំលេងគួរសមហើយ” ព្រោះខ្ញុំមិនចង់និយាយជាមួយច្រើនទៅវិញទេ។ ខ្ញុំទាញចានការ៉េមមកដាក់ជិតមុខ ដោយមិនខ្វល់ពីពួកគេទាំង២។ អឹមមម😋😋ដូចបានឡើងឋានសួគ៌ជាន់កំពូលចឹង ការ៉េមទីនេះឆ្ងាញ់ណាស់។ អន់តែម្ចាស់ហាងមិនសូវត្រូវគ្នាបន្តិច។
👩🏼”អត់បញ្ចុកហ៊ាងខ្លះទេអី គ្នាអង្គុយលេបទឹកមាត់ម៉ាង៉ៃហី៎” ខ្ញុំចង់ឈ្លក់ការ៉េម គ្រាន់តែលឺកញ្ញាលីនស៊ីនិយាយចេញមក។
💜”ស្លាបព្រាមានតាស ឃ្លានក៏ដួសដាក់មាត់ខ្លួនឯងទៅ” ខ្ញុំបញ្ចេញសំលេងទាំងគំរោះគំរើយដាក់ទៅគេវិញ។ មិនដឹងយ៉ាងមិចបានខ្ញុំចេះតែក្តៅចិត្តរាល់ពេលដែលបានលឺសំដីរបស់ស្រីម្នាក់នឹងចឹង។
👩🏼”ជាសង្សារនឹងគ្នាគួរតែបញ្ចុកគ្នាបន្តិចទៅ” 😱😱😱 ខ្ញុំភាំងសឹងតែជ្រុះការ៉េមចេញពីមាត់។ មុននឹង គាត់ថាយ៉ាងមិច? មានន័យហ៊ាងប្រាប់គាត់អស់ហើយមែនទេ។
7 / 8
💜”បងនិយាយអីនឹង?” ខ្ញុំបើកភ្នែកសំលឹងមុខពួកគេទៅមក។
👩🏼”បងនិយាយតាមដែលហ៊ាងប្រាប់បង គេថាប្អូនជាBoyfriendគេ មិនចឹងហ៎ហ៊ាង?”
👿”បាទ គឺចឹងហើយ 😏😏” អាកាប៉ប លោកនិយាយអីខ្លះនឹង បានស្រីម្នាក់នេះញញឹមដាក់ខ្ញុំមិនឈប់សោះចឹង។
💜”អឺ….គឺ គឺ boyfriend មានន័យថាមិត្តភក្តិប្រុសៗដែលស្និទ្ធស្នាលគ្នានឹងណា” ខ្ញុំកែខ្លួនយ៉ាងត្រដិតមាត់។
👩🏼”មិនបាច់ខ្មាស់បងទេ សម័យនេះហើយអូនគេយល់ដឹងពីការស្រលាញ់ច្រើនហើយ បងសប្បាយចិត្តទៅវិញទេដែលមានអ្នកយកឈ្នះបុរសបេះដូងដែករបស់យើងបាននោះ” គាត់និយាយប្រាប់ខ្ញុំហើយក៏បែរទៅញាក់ចិញ្ចើមដាក់ហ៊ាងទៀត។ ឯហ៊ាងវិញគិតតែពីអង្គុយញញឹមស្ញេញដូចមនុស្សឆ្កួត។
💜”តែមិនមែនជាសង្គមមួយនេះ ដែលមានតែអ្នកតិះដៀល” ទោះយល់ដឹងយ៉ាងណាក៏នៅតែមានការរើសអើង។
👩🏼”កុំទៅខ្វល់ច្រើនអូន ជីវិតយើងរស់ដើម្បីខ្លួនយើង សើចយំក៏ខ្លួនយើងដែរ កុំទៅយកគំនិតអ្នកដទៃមកធ្វើឲ្យខ្លួនមានសំពាធអី” មានន័យបស់គេ ដូចត្រូវគ្នាច្រើនហេ៎។
👩🏼’អូខេ បងមិនរំខានយូរទេ បងទៅមើលហាងសិនណា”
💜”អររ បាទអរគុណច្រើនបង” ក្រោយពីលាខ្ញុំហើយគាត់ក៏បែរទៅញញឹមដាក់ហ៊ាងរួចក៏ដើរចេញទៅ។ គ្រាន់តែបងស្រីម្នាក់នោះដើរចេញបាត់(ពេលដឹងថាគេមិនមែនមារចឹងហៅសុទ្ធតែបងស្រីណ៎😂) ខ្ញុំក៏ដេញដោលសួរហ៊ាងម្តង ទើបដឹងថាជាមិត្តជំនាន់វិទ្យាល័យជាមួយគ្នា តែត្រូវបែកគ្នាដោយបងស្រីទៅរៀនបន្តនៅស្រុកក្រៅ។ ហើយគាត់ក៏ជាម្ចាស់ហាងនេះផងដែរ ដោយគាត់តែងតែមកមើលកាខុសត្រូវរាល់ពេលវិស្សមកាលនៅទីនោះ។
😈”ទូ?” ខ្ញុំកំពុងតែជក់នឹងចានការ៉េមហ៊ាងក៏ហៅ
💜”ហឹមម និយាយមក”
😈”បងអូនគាត់ដឹងរឿងយើងហើយណា” តុកៗ ស្លាបព្រាជ្រុះដល់ដី។ ហេតុអីក៏ផ្ទួនៗគ្នាបែបនេះ? រឿងប៉ារបស់ហ៊ាងខ្ញុំគិតមិនទាន់ចេញផង លូវមកដល់ហ៊ាម្នាក់ទៀតហើយ។ ចឹងតិចទៀតគង់តែដល់ប៉ានិងម៉ាក់ខ្ញុំទេ អូយព្រះជាម្ចាស់ធ្វើបាបពួកខ្ញុំម្ល៉េះ?
😈”ទូ? ទូ?”
💜”ហា៎?” ខ្ញុំភាំងស្មារតីអស់ហើយ។ មើលទៅពួកខ្ញុំបាននៅជាមួយគ្នាទេ។
😈”បងអូនផ្តល់ឱកាសឲ្យពួកយើងហើយ” 😱😱😱
8 / 8
😈”គាត់ថែមទាំងផ្តាំបងឲ្យមើលថែអូនឲ្យបានល្អទៀតផង” ទទេរស្អាត ខួរក្បាលខ្ញុំនឹកអីអត់ចេញសោះ។
😈”ទូ? អូនកើតអីនឹង អូនអត់សប្បាយចិត្តមែន?” ហ៊ាងគិតតែពីនិយាយម្នាក់ឯង ខ្ញុំគិតតែពីអង្គុយភាំង។ ចឹងបានន័យថាហ៊ាដឹងរឿងខ្ញុំយូរហើយ ព្រោះតាំងពីថ្ងៃដែលខ្ញុំមកពីដេកCondoហ៊ាងលើកដំបូង គាត់ចាប់ផ្តើមនិយាយស្តីប្លែកដាក់ខ្ញុំរហូត។ អូខេ ខ្ញុំយល់ហើយ។
💜”ចុះម៉ាក់? គាត់ដឹងអត់?”
😈”នៅទេ ចឹងហើយបានបងត្រូវនាំអូនចេញមកនៅជាមួយបងសិន ព្រោះបងមិនចង់ចេញចូលធ្វើឲ្យគាត់សង្ស័យ”
💜”ហើយបងទៅប្រាប់គាត់យ៉ាងមិចខ្លះ?”
😈”គឺបងត្រូវនាំអូនទៅដើរលេងក្រៅប្រទេស” 😟😟 ងាប់ហើយខ្ញុំ អីក៏ដាក់ទុនកុហកគាត់ដល់ម្លឹង។
💜”គិតទៅពេលណាដែល?” ជាសំនួរឌឺទេណា។
😈”ក្រោយយើងប្រលងបញ្ចប់semester នេះ” តែគេបែរជាប្រាកដប្រជាទៅវិញ។
💜”បងទៅតែឯងទៅ”
😈”ទូ បងមិននិយាយលេងទេណា បងរៀបចំឯកសាររួចរាល់ហើយ ចាំតែដល់ថ្ងៃយើងទៅតែម្តង” លើកនេះគេរិតតែប្រាកដប្រជាខ្លាំងជាងមុនទៀត។
💜”បងឆ្កួតអីនឹង ចាំបាច់ទៅធ្វើអីដល់ថ្នាក់នឹង ទោះយើងទៅដល់ណាក៏គេចមិនផុតពីការត្រលប់មកឲ្យគាត់ទទួលស្គាល់ដដែរនឹង”
😈”អូនធ្វើតាមបងម្តងទៅណា បងចង់ឲ្យពួកយើងរស់នៅឲ្យបានសុខជាងនេះ” គេលូកដៃចូលមកចាប់ដៃខ្ញុំយ៉ាងជាប់។ ខ្ញុំមើលទៅគេដូចជាច្បាស់លាស់រឿងនេះណាស់។
💜”ហឹមមម តាមចិត្តបងចុះ” បណ្តោយតាមគេសិនទៅចាំដល់ថ្ងៃចាំគិតទៀត។
😈”អរគុណអូនណាស់” គេផ្តល់ស្នាមញញឹមមកខ្ញុំយ៉ាងពេញចិត្ត។ សរសើរគេដែលខំរក្សាពាក្យរបស់ខ្លួន ថានឹងឆ្លើយពេលមកដល់កន្លែងគឺឆ្លើយមែន មិនបាច់សួរច្រើនដង។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment