Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៣

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៣
និពន្ធដោយ Pii Chhay


ផែនដីចេះតែរំកិលទៅមុនគ្មានពេលសំរាក ក៏ដូចជាពួកខ្ញុំទាំង២ដែរ។ ធ្មិចបើកៗ ខ្ញុំចំណាយរយះពេលជិតមួយខែហើយដែលបានរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយនឹងហ៊ាង។ ហឹសៗៗ រាល់ថ្ងៃគេខំតាំងខ្លួនគេដូចជា ឪពុក ដូចជាម្តាយ ដូចជាបងប្រុស ហើយដូចជាប្តីដែលស្រលាញ់ប្រពន្ធណាស់ចឹង។ រាល់ថ្ងៃហ៊ាងចំណាយពេលស្ទើរតែ២៤ម៉ោងនៅក្បែរខ្ញុំមិនដាច់ភ្នែក មិនថាខ្ញុំទៅណា ឬគ្រាន់តែចូលបន្ទប់ទឹកដែលឆ្ងាយពីភ្នែកគេបន្តិច ក៏គេត្រូវតែទៅតាមដាច់ខាត សូម្បីតែពេលព្រឹករៀនសាលាផ្សេងគ្នាសោះក៏គេឆ្លៀតផ្តាំនាងរិទ្ធឲ្យជួយមើលខ្ញុំដែរ ចំនែកនាងនោះវិញបានដូចចិត្ត វាសុខចិត្តនៅចាំហ៊ាងជាមួយខ្ញុំរហូតដល់គេមកទទួលទើបវាព្រមទៅផ្ទះដែរ មួយថ្ងៃៗខ្ញុំឃើញតែមុខគេឡើងជ្រក់ជ្រេញទៅហើយ😂។ ពួកយើងតែងតែប្រៀនប្រដៅគ្នាពីអ្វីដែលគួរឬមិនគួរ ពីរឿងល្អនឹងអាក្រក់របស់គ្នា ស្វែងយល់ពីចំនុចខ្វះខាតរបស់គ្នានិងព្យាយាមបំពេញវិញឲ្យអស់ពីចិត្ត។ ថ្វីត្បិតតែរយៈពេលដែលយើងបានស្គាល់គ្នាវានៅខ្លីនៅឡើយ តែកំឡុងពេលយើងរស់នៅជាមួយមនុស្សដែលខ្លួនពោរពេញទៅដោយការស្រលាញ់ ភាពស្និទ្ធស្នាលរបស់ពួកយើងស្ទុះឡើងជាលំដាប់ ទំនាក់ទំនងរបស់ពួកយើងកាន់តែជ្រាលជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតសាយភាយដល់មនុស្សជុំវិញខ្លួន។ តែមានដែរឬដែលមនុស្សដូចហ៊ាងត្រូវមកខ្វល់ គេមានតែសប្បាយចិត្តថែមដែលមិត្តភ័ក្ដិមានបន្តិចបន្តួចរបស់គេព្រមទទួលស្គាល់សេ្នហារបស់ពួកយើងទាំង២។
ចូលមកដល់ពេលបច្ចុប្បន្ននេះម្តង គឺសភាពដៃពួកយើងទាំង២បានជាសះស្បើយហើយ តែហ៊ាងគេនៅមិនព្រមឲ្យខ្ញុំបានទៅជួបម៉ាក់ខ្លះទេ។ គេប្រាប់ថាចាំដល់ពេលមោពីបរទេសវិញចាំទៅសារភាពប្រាប់គាត់តែម្តង រីឯហ៊ាគាត់ក៏ទាក់ទងមកសឹងតែរាល់ថ្ងៃដូចគ្នា ថែមទាំងជួយកុហកម៉ាក់ថាពួកខ្ញុំទៅដល់ស្រុកគេដោយសុវត្ថិភាទៀតផង។ តាមពិតឯងនៅនេះនៅឡើយសោះ(មិនដឹងចុះទៅលេងtour ឋានក្រោមប៉ុន្មានជាន់ទេពួកនេះ កុហកតាំងពីម្តាយឡើង សុំទោសណាម៉ាក់ ព្រោះកូនមិនទាន់ចង់ឲ្យម៉ាក់មកបំផ្លាញសេចក្តីសុខកូននៅពេលនេះទេ😂)។ ចំនែកហ៊ាងវិញគ្មានថ្ងៃណាឡើយដែលគេធ្វើឲ្យខ្ញុំពិបាកចិត្ត ទោះជាមានពេលខ្លះពួកយើងឈ្លោះប្រកែកគ្នាបន្តិចបន្តួចដោយសារតែរឿងបងករុណាក៏ដោយក៏គេនៅតែបញ្ចប់ជំលោះដោយការនាំខ្ញុំទៅញ៉ាំការ៉េមដើម្បីលួងចិត្តមិនដែលខាន រហូតដល់ខ្ញុំទៅជាស្និទ្ធស្នាលជាមួយបងលីនស៊ីដល់ថ្នាក់គាត់ចាប់បង្រៀនខ្ញុំធ្វើការ៉េមញ៉ាំខ្លួនឯងទៀត។ អូ ភ្លេចរៀបរាប់ពីបងយុទ្ធ បងយុទ្ធក្លាយទៅជាប្រធានបក្សខ្ញុំហើយទេដឹង បើគាត់តាមជួយជ្រោមជ្រែងពួកខ្ញុំគ្រប់ពេលចឹង។ ចាំបានថាមានពេលមួយនោះហ៊ាងរករឿងខ្ញុំខ្លាំងដោយសារតែខ្ញុំមិនព្រមបដិសេធបងករុណាឲ្យដាច់ស្រលះរហូតដល់ចង់ចាប់ខ្ញុំឲ្យទៅនិយាយតទល់ជាមួយនឹងបងករុណាទៀត តែគង់តែបានបងយុទ្ធមកជួយខ្ញុំអន្តរាគមន៍ទាន់កុំអីខ្ញុំរត់មិនផុតពីក្រញាំបិសាចរបស់ហ៊ាងទេ។ តាមការពិតទៅខ្ញុំធ្លាប់បាននិយាយបដិសេធបងករុណាម្តងរួចទៅហើយ តែគាត់នៅតែមិនព្រមបោះបង់ទោះជាដឹងថាខ្ញុំហើយនិងហ៊ាងស៊ីជម្រៅនឹងគ្នាកំរិតណាក៏ដោយ។
😈”ហើយនៅ Panda? យូរម៉េសហា៎ គេចេញទៅអស់ហើយ?”
2 / 10
💜”យីហា៎ បើមិនមោជួយទេ កុំមោប្រទឿនគ្នាវើយ” ឯងកំពុងវិលមុខនឹងរៀបចំខោអាវចង់ស្លាក់ខ្យល់ អាអ្នកឈរមើលគិតតែពីប្រទឿនអត់ឈប់សោះ បានឲ្យមកអង្គុយរៀបរបស់របរខ្លួនឯងតាស។
😈”យកតែរបស់សំខាន់ទៅបានហើយយាយអើយយាយ” អត់ឈប់ទៀតហា៎។
💜”ខោអាវស្លៀកនឹងសំខាន់អត់? ឬក៏ចង់ទៅដល់នោះស្រាត”
😈”សុទ្ធតែរបស់អូនទាំងអស់” ចុំ មើលគេនិយាយ សុំយកនេះសុំយកនោះឡើងចង់អស់ពីCondoហើយនៅមកថាឲ្យឯងទៀត។
💜”តុយយយ មោនេះមើលភ្លាម សុទ្ធតែរបស់បងទាំងអស់ ចង់ឲ្យអូនប្រមូលបោះចោលអត់ហា៎ អាកាប៉បអាយ” ខ្នាញ់ណាស់អញស្រែកតិចចុះ។
😈”អឺៗ ទៅគេសុំទោស ចាំបាច់ស្រែកដាក់ហា៎” គេដើរមកឈរពីក្រោយខ្នងញីក្បាលខ្ញុំដែលកំពុងអង្គុយរៀបចំឥវ៉ាន់គេយ៉ាងក្រពុលមុខ។
💜”អឺ អូនសុំទោស ស្រែកជ្រុល” ភ្លេចប្រាប់ អ្នកទាំងអស់គ្នាចាំរឿងដែលខ្ញុំខំបន់ឲ្យការប្រលងបញ្ចប់ឆ្នាំខ្ញុំចំពេលប្រលងបញ្ចប់វគ្គរបស់សាលាភាសាខ្ញុំទេ ឥលូវពាក្យបន់ស្រន់របស់ខ្ញុំបានសំរេចហើយ។ ពេលនេះជាវិស្សមកាលរួម ទើបពួកយើងត្រូវរៀបខោអាវទៅដើរលេងជុំគ្នាជាមួយមិត្តនៅសកលវិទ្យា ដោយមានជនមិនពាក់ព័ន្ធ២នាក់ទៅជាមួយដែរ តែខ្ញុំបីនាក់បងយុទ្ធចេញឡានទៅខ្លួនឯង ព្រោះហ៊ាងមិនត្រូវគ្នាជាមួយឡានក្រុង(ក្បាលកញ្ចាស់ហើយនៅពុលឡានក្រុងទៀតអញ😂😂)។
ទម្រាំរៀបចំហើយខ្ញុំនិងហ៊ាងសឹងតែបានវាយគ្នាទៅហើយ។ អ្នកណាមិនក្រឺតលោកអើយ បើមិនមោជួយរៀបគ្នាហើយនៅឆ្លៀតដើររុះរើទាញនេះទាញនោះយកមកឲ្យឯងញាត់ចូលវ៉ាលីមិនឈប់ ហើយនៅហ៊ានមកថាឲ្យឯងទៀតនៀក។ អើយយយ នៅជាមួយគេរាល់ថ្ងៃខ្ញុំដូចស្ត្រីមេផ្ទះចឹងចេះកិច្ចការក្នុងផ្ទះជិតអស់ហើយ បើនិយាយរឿងខោអាវវិញគេចេះប្រមូលបោកក្នុងម៉ាស៊ីនបានទាំងអស់ ណាស់តែអាគ្រឿងក្នុងគេនឹងតាសសុខចិត្តប្រមូលឲ្យឯងបោកដៃគ្មានលើកលេងសូម្បីតែមួយម៉ូត។ អឺមមហា៎ គង់តែពូកែដឹងចិត្តយកថ្លើមថាឯងត្រូវការអី ថាឯងចង់បានអី ថាឯងស្រលាញ់អី ថាឯងចូលចិត្តអី ថាឯងស្អប់អីទេហា៎ កុំអីឯងរត់ចោលឲ្យនៅម្នាក់ឯងហើយ បើយកឯងមកប្រើទាំងការងារផ្ទះទាំងការងារគ្រែចឹងអីOops🤭ច្រឡំមាត់។
បានហើយឈប់និយាយរឿងគ្រួសារទៅ យើងទៅបន្តដំនើរកំសាន្តរបស់យើងវិញ។ ដំនើរកំសាន្តលើកនេះមាន២ជម្រើសសំរាប់ពួកយើង ទីមួយទៅខាងប៉ែកសមុទ្រ ហើយមួយទៀតគឺខាងតំបន់ភ្នំ។ ក្រោយពីសម្រេចស្រួលបោះឆ្នោតជ្រើសរើសទីតាំងត្រូវរូវគ្នាអស់ហើយ លទ្ធផលចុងក្រោយសំរាប់ទីកន្លែងដែលពួកយើងនឹងទៅគឺជាទីកន្លែងសម្បិត្តធម្មជាតិ ទីកន្លែងប្រជុំទៅដោយព្រៃភ្នំនោះគឺ ខេត្តមណ្ឌលគិរី។ Yeahhhhhhh 👏🏻👏🏻🎉🎊🎉ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលគ្រប់គ្នាយល់ស្របតាមសំនើររបស់ខ្ញុំបែបនេះ ព្រោះខ្ញុំស្រលាញ់ទេសភាពព្រៃភ្នំច្រើនជាងសមុទ្រ ហើយម្យ៉ាងពួកយើងក៏បានទៅបោះតង់ដេកជុំគ្នាដែរ គ្រាន់តែស្រមៃក៏ជ្រួលច្របល់មុនទៅហើយ
3 / 10
😬😬។ បើទោះជាចំងាយផ្លូវវារៀងឆ្ងាយបន្តិចមែនតែក៏មិនអាចជាឧបសគ្គសំរាប់យើងបានឡើយ ដោយសារតែយើងរៀបគម្រោងទៅលេងដល់ទៅ៥ថ្ងៃឯណោះចឹងអាចសំរាកបានច្រើន។ និយាយរឿងសំរាកអាណិតតែប៉បអាយខ្ញុំទេដែលបើកឡានផ្លូវឆ្ងាយបែបនេះ ប្រាប់ឲ្យនៅចាំផ្ទះក៏យំឡាំប៉ាមិនព្រម បង្ខំឲ្យឡើងឡានក្រុងទៅជាមួយគេក៏ខ្លាចពុល អើចឹងមានតែតាមយថាកម្មទៅចឹង។
💜”បងយុទ្ធទៅអង្គុយមុខជាមួយហ៊ាងទៅបង” មកដល់ផ្ទះបងយុទ្ធ ខ្ញុំក៏ចុះពីលើឡានដើម្បីបានទៅអង្គុយក្រោយស្រួលខ្លួនវិញ តែ….
😈”អត់មានទេ អត់មានយកលេសចង់រត់ទៅដេកខាងក្រោយទេអាខ្លាឃ្មុំ” ហ៊ើយយយយ តាមទាន់គ្រប់រឿង អាស្វាឆ្កួត។
💜”តុយយយ គិតចង់ធ្វើបាបគ្នាមែនហា៎?” ខ្ញុំងើយមុខសំលក់ទៅគេ តែគេបែរជា…
😈”អើ បើដឹងល្អហើយ ធ្វើបាបអូនសប្បាយចិត្តបង មិច?ហាហាហា” មោឌឺឯងហើយនៅមានសើចចំអកទៀត។
💜”អាស្វាឆ្កួត អាស្វាឡប់”
😈”តុយយយ ជេរអញញឹកម៉េសលូវហា៎ ចង់ឲ្យបងចាប់បឺតមាត់មែន?” មិនត្រឹមតែនិយាយទេ តែគេរត់មោតែម្តង។ ខ្ញុំស្លន់ស្លោរត់ទៅក្រោយខ្នងបងយុទ្ធដែលកំពុងតែញាត់វ៉ាលីចូលក្នុងគូទឡាន។
💜”បងយុទ្ធជួយខ្ញុំផងងង”
😇”នៅប្រលែងគ្នាយូរទៀតទេ អញចូលទៅដេកក្នុងផ្ទះសិន” ណេៗ មិចដែរ? មេបញ្ជាការចេញមោហើយ។
😈”អាយុទ្ធទៅអង្គុយក្រោយ អញធ្វើបាបឲ្យអាកូនខ្លាឃ្មុំនឹងជួយមើលផ្លូវអញ” បងយុទ្ធលឺបែបនេះក៏ខំបែរមកមើលមុខខ្ញុំទាំងញញឹម។ ឯខ្ញុំខំធ្វើមុខគួរឲ្យអាណិតចង់ងាប់លេងគាត់….
😇”ទូ អូនទៅអង្គុយមុខទៅណា បងមិនអាចលះបង់សេចក្តីសុខបងឲ្យទៅប្អូនបានទេ ហាហាហា” 😳😳 គាត់និយាយហើយក៏លោតចូលទៅកៅអីខាងក្រោយបាត់។
😈”ហាហាហា មិចទៀតលូវ?” 😤😤 ល្អណាស់ៗៗ លើកនេះគេព្រួតគ្នាធ្វើបាបខ្ញុំសាហាវណាស់😭😭
💜”ហឺយយ ឯងខំរៀបខោអាវឲ្យម៉្ងៃលូវគេនាំគ្នាមោធ្វើបាបឯងវិញ ចាំមើរហ៎ា😩😩” ហើយឲ្យខ្ញុំធ្វើយ៉ាងមិចគឺមានតែដើរចំហរមាត់ធ្វើយំទៅអង្គុយខាងមុខវិញនឹងណា។
😈”ហាហាហា ក្បាលខូចគ្មាន២ហើយវើយយ” ខ្ញុំលឺគេសើចរអ៊ូរទាំម្នាក់ឯងហើយក៏ដើរមកកន្លែងខ្លួនវិញ។ ចូលមកដល់ក្នុងឡានគេក៏….
4 / 10
😈”អូខេ យើងចេញដំនើរទៅហើយណា ហុចដៃមកនេះអាកូនខ្មាឃ្មុំ”
💜”កុំមោប៉ះ ខឹងហី៎😒” លេងចរិកមាន់តិចសិន។ កុំកេះអញ😂😂
😈”ហាហាហា អាខ្លាឃ្មុំភ្នែកខ្មៅហា៎? ចាំនាំទៅចូលស៊ីការ៉េមកន្លែងអាលីនទៀតណា ណា” បងលីនស៊ីនឹងណាតែដល់ពេលស្និតហៅតែបងលីនទៅ។ ហើយឯងនេះលឺការ៉េមមិនបាន ញញឹមស្ញេញម៉ង់😬។ បើករង្វង់ក្រចកតិច(អ្នកអានហាមជ្រេញតួខ្ញុំឲ្យសោះណា ព្រោះគេកំពុងCuteហាហាហា)
💜”សន្យាហា៎😬” ខ្ញុំលើកដៃថ្ពក់មួយគេសិនបានអស់ចិត្ត។
👿”បងដែលក្បត់សន្យាអូនពីកាល😚” អឹសស អញស្រទន់កប់ម៉ង់ ឯងចង់ទន់ឆ្អឹង។
💜”អូខេ Lets gooo😁” មិនបាច់ថ្ពក់ទេចាប់ដៃយកម៉ង់ទៅ។
😇”ពូកនេះវើយយយយ អញមិនបាច់ស៊ីការ៉េមក៏លើសស្ករដែរហា៎” ជ្រេញគេតែចឹងទេ តែទៅណាខ្វះគេមិនបានលោកមេបញ្ជាការនឹង។ សូម្បីតែទៅដើរលេងនឹងក៏រំអុកសុំខ្ញុំទៅតាមដែរ។
តាមពិតរឿងរបស់ពួកយើងគឺត្រូវបានដោះស្រាយគ្នាដាច់ស្រឡះហើយ ដោយបងយុទ្ធប្រាប់ថាគាត់អាចកាត់ចិត្តស្រលាញ់ពីខ្ញុំបានសឹងតែ១០០%ហើយ។ គាត់ថាកាលពីមុនប្រហែលជាអារម្មណ៍ថ្មីមួយទេដឹង ទើបបានគាត់វង្វេងខ្លួនទៅបន្តិចទៅ។ តែដល់ពេលឃើញពួកខ្ញុំរាល់ថ្ងៃបែបនេះ ទើបគាត់ដឹងថាបើជាគាត់វិញមិនដឹងចាប់ពីណាទៅណាឲ្យដូចគ្នាទេ។ ដល់ពេលបានលឺចឹងខ្ញុំក៏បានសប្បាយចិត្តច្រើនព្រោះនឹងមិនមានការទើសទាល់ចិត្តពេលផ្អែមល្អែមគ្នាម្តងៗ😂😂
មុនពេលចេញដំនើរទៅដល់ផ្លូវជាតិ ពួកយើងក៏ឆ្លៀតពេលចូលរកអាហារពេលព្រឹកបន្តិចសិនដោយសារម៉ោងជិត១០ទៅហើយ រួចក៏បន្តទៅខ្ចប់ការ៉េមរបស់ខ្ញុំបន្ថែមតាមដែលគេបានសន្យា។ ខ្ញុំបានហៅបងលីនទៅដែរតែគាត់រវល់មើលហាងមិនអាចទៅបាន ស្តាយដែរ ព្រោះតាំងពីបានស្គាល់បងលីនមកគាត់បានបង្រៀនខ្ញុំច្រើនណាស់ ហើយខ្ញុំក៏ចូលចិត្តគាត់ខ្លាំងណាស់ដែរ។
បើកក្បាលដំបូងម្នាក់ៗសំបូររឿងនិយាយណាស់ បាញ់គ្នាពីរឿងនេះបាញ់គ្នាពីរឿងនោះ រហូតដល់អស់រយះពេល៣ម៉ោង ទើបពួកយើងស្វែងរកកន្លែងបាយថ្ងៃម្តង ព្រោះនៅសល់ដំនើរវែងឆ្ងាយទៀត។
ក្រោយពីបញ្ចប់បាយថ្ងៃរួចរាល់ហើយ ចេញឡានមិនទាន់បានប៉ុន្មានផងបងយុទ្ធក៏ដេកចំហរមាត់ទៅហើយ ហឺៗៗ ខ្ញុំចង់ដេកដែរររ😩 តែមើលអ្នកជាប់ដៃចុះកាន់ដៃខ្ញុំមិនលេងសោះ។ ឯងដូចឆ្ងល់ដល់ហើយ គេអត់ចេះធុញនឹងអារឿងបើកឡានកាន់ដៃឯងនឹងចឹង ចាំមើលលើកនេះមោផ្លូវឆ្ងាយចឹងគេទ្រាំកាន់បានយូរប៉ុណ្ណា(៣ម៉ោងជាងហើយណា គួរយល់ហី៎)។
😈”ងងុយក៏គេងទៅណា បងមើលផ្លូវម្នាក់ឯងបាន” ដោយសារតែឃើញខ្ញុំស្ងាបមាត់ម្ហបៗអត់ឈប់គេក៏ប្រាប់ឲ្យខ្ញុំដេក។
5 / 10
💜”អត់អីទេ អូនកំដរបងបាន” ឲ្យដេកចោលម្ចាស់ចិត្តយ៉ាងមិចទៅលោកអើយលោក។
😈”គេងទៅយប់មិញបងដឹងថាអូនគេងមិនលក់ បងស្តាប់ចំរៀងកំដរបាន” ដឹងទៀត គ្រប់រឿងតែម្តង។ អ្នកណាទៅដេកលក់ពេលដឹងថាស្អែកខ្លួនបានទៅដើរលេងចឹងហ៎ លើកដៃមួយបើអ្នកទាំងអស់គ្នាដូចខ្ញុំ។
💜”អឹមម អូនគេងម៉ាភ្លែតសិនណា បើបងងងុយដែរចាំដាស់អូនទៅណា”
😈”បាទ…. សុបិន្តល្អ” វីរះបុរសរបស់ខ្ញុំអើយយយ ដៃកាន់មិនលេងមុខផ្តល់ស្នាមញញឹមដល់ខ្ញុំគ្រប់ពេល។ រកឯណាបានទៅនៅលើលោកនេះ(ពាក្យសំដីអ្នកនិពន្ធ)។
💜”ហ៊ាង.. ហ៊ាងជួយអូនផង” 😧😧
😈”ទូ.. ទូ អូនកើតអីនឹង?” 😟😟ដេកលក់មួយភ្លាមសោះខ្ញុំអាចយល់សប្តិអាក្រក់បានទៀតនៀក។ ហ៊ាងច្របាច់ដៃខ្ញុំតិចៗដើម្បីឲ្យខ្ញុំដឹងថាមានអ្នកនៅក្បែរ។
💜”ហូសសសៗ អត់មានអីទេ” ខ្ញុំមិនចង់រំលឹងពីយល់សប្តិអំបាញ់មិញនឹងទេ ព្រោះវាគួរឲ្យខ្លាច។
😇”អត់អីម៉េចក៏ភ្ញាក់ខ្លួនខ្លាំងម៉េស?” ហើយបងយុទ្ធភ្ញាក់ពីកាលនឹង? អើតក្បាលមកមើលខ្ញុំទាំងភ័យ។
💜”គ្រាន់តែយល់សិប្តអាក្រក់តិចទេ”
😈”ដូចរាល់ដងទៀតហើយហ៎?”
💜”អឹមម” មួយរយះចុងក្រោយនេះខ្ញុំយល់សប្ដិអាក្រក់ដដែរៗច្រើនលើកច្រើនដងហើយ។ ខ្ញុំដូចជាមានប្រផ្នូលមិនល្អកក្នុងខ្លួនសោះ។
😈”អូនឈប់ដេកទៀតទៅចឹង ជិតដល់ទីរួមខេត្តដែរហើយ” ហ៊ាងដូរពីចាប់ដៃមកអង្អែលក្បាលខ្ញុំវិញ ព្រោះជាទំលាប់រាល់ពេលដែរខ្ញុំយល់សប្ដិអាក្រក់ៗម្តង។ ខ្ញុំមើលទៅក្រៅក៏ឃើញផ្ទៃមេឃប្រែជាងងឹតទៅហើយ ម៉ោងស្មាលនេះគឺម៉ោង៧:៣០ល្ងាចបាត់ទៅហើយហ៊ាងក៏ប្រាប់ថាកន្លះម៉ោងទៀតគឺដល់ហើយ។ តាំងពីភ្ញាក់ពីការយល់សប្ដិអាក្រក់នឹងមកខ្ញុំស្ងាត់មាត់មិននិយាយអីសោះ មានត្រឹមតែស្នាមញញឹមរបស់ហ៊ាងផ្តល់ឲ្យខ្ញុំជាភាពកក់ក្តៅរហូតពួកយើងមោដល់គោលដៅដោយមានដៃគេកាន់ច្របាច់ដៃខ្ញុំមិនលេង។ ខ្ញុំសែនស្នេហ៍ស្នាមញញឹមបញ្ចេញថ្ពាល់ខួចគេនឹងណាស់ស្នាមញញឹមមួយនេះតែងតែធ្វើឲ្យខ្ញុំបានអារម្មណ៍ល្អគ្រប់ពេល។
ពួកយើងបានមកដល់ទីតាំងដែលបានកំណត់ទុករួចរាល់ហើយម្នាក់ៗក៏ចាប់ផ្តើមរៀបតង់រៀងៗខ្លួន។ បងយុទ្ធចុះពីឡានមិនទាន់ទេគឺរត់ទៅបន្ទប់ទឹកយ៉ាងលឿន ឯខ្ញុំដើររនាងរិទ្ធមិនឃើញសោះមិនថាវាទៅណាបាត់ តាំងពីឡានចូលមកដល់។ កន្លែងដែលយើងមកនេះគឺជាResortរបស់ប៉ាអារះ ទើបគ្មានការចំនាយអីកើតឡើងដោយសារយើងសុំអាស្រ័យតែទីធ្លាខាងក្រៅដើម្បីបោះតង់តែប៉ុណ្ណោះ។
6 / 10
រាត្រីដ៏សែនមនោរម្យ ខ្យល់ត្រជាក់ធ្លាក់មកគ្របដណ្ដប់សព្វរាងកាយ ដោយមានចំហាយក្តៅអ៊ុនៗចេញពីភ្នក់ភ្លើងដែលពួកយើងបានបង្កាត់ចំកណ្តាលបរិវេនបោះតង់ យ៉ាងស្រស់ត្រកាល។ គ្រប់គ្នាកំពុងតែមមាញឹកក្នុងការរៀបតង់រៀងៗខ្លួន មានអ្នកខ្លះចែករំលែកតង់គ្នាគេងទៅ ហើយខ្ញុំក៏ត្រូវគេងគ្នា៣នាក់បងយុទ្ធដែរ តែនៗៗ🤗🤗(ចូលមោរំខានសេចក្តីសុខគេណាស់😂) ធ្វើយ៉ាងមិចទៅបើគាត់មិនព្រមយកតង់របស់គាត់មោផង មានតែទ្រាំដេកប្រជ្រៀតគ្នាទៅ។
😈”ទូ បងដូចអត់ឃើញរិទ្ធ” ឯងកំពុងតែនឹករកវាផងមានអ្នកមកជួយនឹកដែរ។
💜”អូនកំពុងរកវាដែរនឹងណា” មនុស្សក៏ច្រើនគួរសមហើយម្នាក់ៗក៏រវល់រឿងរៀបតង់រៀងៗខ្លួនទៀត ខ្ញុំនិងហ៊ាងក៏វីវក់នឹងរឿងនេះនឹងគេដែរ។ កំពុងតែរៀបសុខៗស្រាប់តែមាននរណាម្នាក់មកទះស្មាខ្ញុំចង់ជ្រុលដល់ដី។
🧑🏻”រៀបហើយជួយមោរៀបឲ្យគ្នាផងណា” នាងរិទ្ធនេះសោះ។
💜”ឯងបាត់ទៅណាទើបមោដល់ហ៎ា”
🧑🏻”គ្នាឈឺពោះ ទ្រាំលើឡានក្រុងសឹងមិនរួច” វានិយាយហើយនៅឆ្លៀតលើកដៃមកហិតទៀត កខ្វក់ណាស់នាងនេះ។
💜”ចេញឲ្យឆ្ងាយពីយើងទៅ ចាំយើងរៀបរបស់យើងហើយចាំទៅជួយរៀបឯង”
🧑🏻”ស្រលាញ់ឯងណាស់ រាប់អានឯងមិនខុសមែន” អាចឹងៗអីឯងមានប្រយោជន៍ណាស់។
😇”ទូ មោះបងជួយ” មោម្នាក់ទៀតហើយ ពេលរកបាត់មិនឃើញទេ។
💜”ខ្ញុំធ្វើ២នាក់ហ៊ាងបានហើយ បងជួយទៅជួយរិទ្ធមិត្តភ័ក្ដិខ្ញុំតិចទៅ” មោទើសដៃទើសជើងអីទេ។
😇”អូខេ ចឹងក៏បាន មោះមួយណាទៅ” យី មនុស្សនៅឈរមុខនឹងអត់មានមើលទេ ហើយនាងនោះវិញវាកើតស្អីវាបានស្ងាត់មាត់ស្ងាត់ករនឹង។
💜”អារិទ្ធ……” 😯😯😯 អើសសស ហើយវាភ្លឹកអីក៏ភ្លឹកម៉េស។
💜”អារិទ្ធ” ម្តងនេះខ្ញុំដំឡើងសំលេងដល់វាភ្ញាក់កន្ត្រាក់។
🧑🏻”អឺ យើងលឺហើយ” សង្ស័យតែឆ្កួតនឹងប្រុសទៀតហើយនាងមួយនឹង។
💜”បងយុទ្ធគឺវានេះហើយ ជាមិត្តភក្តិជិតស្និទ្ធនៅឯសកល ស្គាល់គ្នាបណ្ដើរៗទៅណា”
💜”ហើយរិទ្ធ នេះបងយុទ្ធមេបញ្ជាក់យើងនៅឯសាលាភាសាដែលយើងអាសារប្រាប់ឯងនោះ” ខ្ញុំផ្អាកការរៀបតង់មកណែនាំពួកគេទាំង២ឲ្យបានស្គាល់គ្នា។
7 / 10
🧑🏻”សួស្តីបងយុទ្ធ” អីយ៉ា សើចស្រស់ម្ល៉េះទេនាងនេះ។
😇”បាទ សួស្តី” ឯបងយុទ្ធវិញធម្មតាខ្លាំង។
🧑🏻”សុំទោសផងដែរត្រូវរំខានបង” មាយាចេញមកទៀតហើយ។ សង្ឃឹមថាបងយុទ្ធខ្ញុំមិនធ្លាក់ក្នុងអន្លង់វាទៅចុះ។
😇”បាទ បងទំនេរស្រាប់ហើយ មិនអីទេ”
😇”ឯណាតង់ យើងរៀបតែម្តងទៅ” បងយុទ្ធនិយាយទាំងខំអើតកររកមើលតង់របស់នាងរិទ្ធ។
🧑🏻”បាទ ចាំម៉ាភ្លែតណា ខ្ញុំទៅយកនៅលើឡានសិន”
😇”ទៅចុះ បងចាំនៅទីនេះ” អើសៗៗ មើលវាញីញ័រសឹងតែរត់ចូលភ្នក់ភ្លើងលូវហើយអញ។
😈”Pandaហា៎? អត់គិតជួយរៀបតង់ប្តីទេ នៅឈរមើលគេនិយាយគ្នានឹងហើយ” អ៉ាវវ បើមិនឈរមើលធ្វើមិចបានដឹងរឿងគេយកមកប្រាប់អ្នកសរសេរទៅ។😝
💜”តាមពិតអូនត្រូវទៅជួយរៀបតង់អារិទ្ធវិញបានត្រូវព្រោះអូនត្រូវទៅដេកជាមួយវា” គ្រាន់តែលឺពាក្យនេះភ្លាមគេក៏ងើកពីការដុំដែកគោល មកសំលឹងមុខខ្ញុំភ្លែត ហាហាហា
😈”អ្នកណាឲ្យអូនទៅ?”
💜”គឺអូនចង់ទៅ មិចចុះ?”
😈”ហឹសៗ ទៅបាន ចឹងបងឲ្យអាយុទ្ធដេកតែម្នាក់ឯងបានហើយ”
😇”ស្អីហែងអាប៉ប ហែងចង់ទៅណាចោលអញដែរ”
💜”អឺ មែនហើយបងឯងទៅចង់ណា?” កុំប្រាប់ណាថារត់ទៅរកតង់ស្រីៗដេកដែរ។ ខ្ញុំទៅដុតតង់ទាំងយប់ហា៎😬😬
😈”អញទៅតាមប្រពន្ធអញអាមោឃ”
😈”អូនចង់ទៅទីណាក៏បាន តែទីនោះត្រូវតែមានបង” អូខេ សូមឈប់ត្រឹមនេះ។
😇”យី អាស្អីគេនេះ” បងយុទ្ធនិយាយទាំងគ្រវីក្បាលហួសចិត្ត។
💜”មិនគួរណាអូនមោកម្មក្រាស់ជាមួយស្វាដូចជាបងសោះ”
😈”បើដឹងថាក្រាស់ហើយមិនបាច់ខំរត់គេចទេ គេចយ៉ាងណាក៏មិនផុតដែរ”
8 / 10
🧑🏻”ខ្ញុំមកវិញហើយ តោះបងយុទ្ធយើងទៅ” មោដល់មិនទាន់ទេរកតែប្រុសភ្លាម។
😇”ទៅណាឆ្ងាយបោះជាប់តង់ទូតែម្តងទៅ” បងយុទ្ធនិយាយហើយក៏លូកដៃយកតង់ពីដៃនាងរិទ្ធទៅរៀបនៅជិតនឹងតង់ខ្ញុំ។ មើលទៅបែបខ្លាចនាងរិទ្ធអូសទៅធ្វើអីផ្សេងហើយ😂 ឯនាងរិទ្ធអឹមអៀនស្ងាត់មាត់ជ្រៀបល្អណាស់មិត្តភក្តិ បានប្រុសលូកប៉ះដៃចឹង។
💜”ចុំយក្ស” ខ្ញុំភ្ញាក់ព្រឺតដែលនៅឈរមើលពួកគេសុខៗស្រាប់តែមានមនុស្សមកអោបពីក្រោយខ្នង។
😈”អាកូនខ្លាឃ្មុំហា៎ ល្មមឈប់មើល២នាក់នឹងបានហើយ មកខ្វល់ពីបងខ្លះមោ” កូនក្មេងទារបៅទៀតហើយ។
💜”ហ៊ាង នេះមិនមែននៅក្នុងផ្ទះតែ២នាក់ទេណា” ខ្ញុំខំបេះដៃគេចេញយ៉ាងលឿន មិនល្អមើលទេណា ដែលមកឈរអោបគ្នាកណ្តាលវូងមិត្តភ័ក្ដិបែបនេះ។
😈”ពេលណាទៅទើបអូនស៉ាំនឹងរឿងនេះទៅហា៎ទូ បងព្យាយាមធ្វើបែបនេះសឹងតែរាល់ថ្ងៃហើយណា” ពេលនេះគេចាប់បែរខ្លួនខ្ញុំទៅប្រឈមនឹងគេហើយយកដៃមកខ្ទប់មុខខ្ញុំទាំងសងខាងទៀត។
💜”អូនទៅវិញទេដែលត្រូវសួរបង ពេលណាទៅទើបបងរអៀសនឹងភ្នែកអ្នកដទៃខ្លះទៅ អូនមិនចង់ឲ្យគ្រប់គ្នាមើលមកបងទាំងខ្សែភ្នែកសើចចំអកទេ” ខ្ញុំនិយាយទាំងចាប់ដៃគេដាក់ចុះ ព្រោះខ្លាចមានគេចាប់អារម្មណ៍ឃើញ។
😈”បងមិនដែលខ្មាស់អ្នកណាទេ ដែលមានអូនជាដៃគូរ ហើយអូនក៏ឈប់យកភ្នែកអ្នកដទៃមកបិទជាប់ខ្លួនទៀតទៅ បងមិនដែលខ្វល់អ្នកណាមកវាយតំលៃបងឡើយអ្វីដែលមកខ្វល់គឺផ្តល់តំលៃទៅមនុស្សដែលបងស្រលាញ់តែម្នាក់ប៉ុណ្ណោះ ឬក៏អូនខ្មាស់គេវិញដែលមានដៃគូរជាប្រុសដូចបង” ចេះវាយបកទៀតលូវស្វាមួយនេះ។ ឲ្យខ្មាស់គេយ៉ាងមិចបើរាល់ថ្ងៃខ្ញុំពេញចិត្តកាយវិការគេធ្វើដាក់ខ្ញុំសឹងអី។ ម្យ៉ាងបើខ្មាស់ខ្ញុំក៏មិនបណ្តោយមកដល់ថ្ងៃនេះដែរ។
💜”មិចបានសួរចឹង អូនសប្បាយចិត្តទៅវិញទេ ដែលបងព្រមទទួលយកអូនដែលជាអូន មិនព្យាយាមកែតំរូវអ្វីដែលអូនចូលចិត្ត មិនព្យាយាមបិទបាំងភ្នែកអ្នកដទៃ ថែមទាំងលះបង់យ៉ាងច្រើនដើម្បីអូនទៀត អូនអរគុណណា” ទិដ្ឋភាពដ៏ស្រស់ត្រកាលពីភ្នក់ភ្លើងរួមជាមួយការបើកចិត្តទទួលយកអារម្មណ៍ក្នុងចិត្តរបស់ម្នាក់ៗពិតជារឿងមួយដែលគួរឲ្យចងចាំបំផុតក្នុងជីវិតនេះ។
😈”យើងរៀបតង់បន្តទៅ គ្រប់គ្នាគេជិតរួចរាល់ហើយ” រួចហ៊ាងក៏ដឹកដៃខ្ញុំឲ្យជួយកាន់បង្គោលដែកហើយគេជាអ្នកដុំ។ ចំនែកបងយុទ្ធនិងនាងរិទ្ធក៏ស្វះស្វែងក្នុងការតំឡើងតង់មិនណយដែរ។ បន្ទាប់ពីរៀបចំតង់រួចរាល់គ្រប់គ្នាអស់ហើយ ខ្ញុំនឹងហ៊ាងក៏នាំគ្នាទៅសំអាតកាយដើម្បីមកចាប់ផ្តើមកម្មវិធីយប់នេះទាំងអស់គ្នា។
សំលេងដេញហ្គីតានិងការស្រែកច្រៀងពីសំណាក់មិត្តៗលឺឡើងត្រហឹងពេញផ្ទៃមេឃ មានអ្នកខ្លះក៏មមាញឹកនឹងរឿងអាំងសាច់ រួមទាំងគ្រឿងស្រវឹងទៅ គ្រប់គ្នាហាក់ទទួលបានអារម្មណ៍សប្បាយរីករាយឥតឧបមា។ ខ្ញុំ,ហ៊ាង,រិទ្ធ និងបងយុទ្ធអង្គុយតំរៀបជួរគ្នាជួយទះដៃប្រដេញ
9 / 10
ជាមួយនឹងសាច់ភ្លេងដោយស្នាមញញឹមពេញមាត់ បើនិយាយពីនាងរិទ្ធវិញខ្ញុំគិតថាកំពុងលង់ស្នេហ៍បងយុទ្ធពេញទំហឹងហើយ ចង់អ្នកណាធ្វើអីក៏វាមិនខ្វល់គិតតែពីលួចសំលឹងមើលមុខបងយុទ្ធឥតល្ហែ។
👫”ទូ ឯងមិនគិតចង់ណែនាំមិត្តថ្មីឲ្យពួកយើងបានស្គាល់ខ្លះទេអី” ខ្ញុំកំពុងតែរៀបហារមាត់ញុកសាច់ចូលមាត់ ស្រាប់តែមានមិត្តក្នុងក្រុមម្នាក់ស្រែកមកកាន់ខ្ញុំ។ ខ្ញុំក៏ក្រោកឈរដើម្បីធ្វើការអធិប្បាយដល់គ្រប់គ្នា។
💜”អរររ យើងឃើញពួកឯងមិនខ្វល់ស្មានតែមិនចង់ដឹង”
👫”មកដើរលេងជុំគ្នាមិនឲ្យស្គាល់គ្នាយ៉ាងមិចទៅ ឬក៏ឯងចង់ទុកស្គាល់តែម្នាក់ឯង” ពួកវាបានដៃបោះសំដីទៅគ្នាម្តងម្នាក់ចឹងម៉ង់។
💜”ហេ៎ ពួកអស់នេះ ចាំយើងណែនាំ”
💜” នេះគឺបងយុទ្ធជាបងប្រុសនៅឯសាលាភាសារបស់យើង”
😇”សួស្តីអ្នកទាំងអស់គ្នា រីករាយដែលបានស្គាល់” បងយុទ្ធក៏ក្រោកឈរមកស្វាគមន៍ពួកបរិវារអស់នោះដោយស្នាមញញឹម។
💜”ហើយម្នាក់នេះឈ្មោះហ៊ាងជា….” គួរប្រាប់ពួកនោះថាយ៉ាងមិចទៅ?
👫”ជាអីហា៎? គិតយូរម៉េស” ខ្ញុំកំពុងតែសំលឹងមុខហ៊ាងដែលមើលទៅមិនសូវស្រស់ដាក់ខ្ញុំប៉ុន្មាន ពួកនោះក៏ដេញសួរមិនឈប់។
👿”សួស្តីគ្រប់គ្នា ខ្ញុំឈ្មោះហ៊ាងជាមិត្តរួមថ្នាក់របស់ទូ” មិនចាំខ្ញុំណែនាំយូរ គេក៏ឡើងថ្លែងសន្ទរកថាផ្ទាល់ ដោយទឹកមុខស្ងួតចេស។
🙎🏻♂️”មិត្តមែនហ៎ទូ? យើងដូចមិនសូវជឿទេ” ហ៊ាងរៀបនឹងដាក់គូទអង្គុយវិញហើយ ក៏មានសំលេងមិត្តម្នាក់ស្រែកមកកាត់យ៉ាងខ្លាំង ហើយអាម្នាក់នោះគឺអារះនឹងអែង។
😈”ឆ្លើយទៅតាមអ្វីដែលអូនគិតទៅ បងមិនអីទេ” បងមិនអីយ៉ាងមិចទៅ បើទឹកមុខក្រៀមក្រំផុសបង្ហាញខ្ញុំយ៉ាងច្បាស់ទៅហើយនឹង។
💜”អឺ គេគឺជាមិត្ត…” គ្រាន់តែលឺបែបនេះហ៊ាងក៏ទំលាក់មុខអោនខ្លួនចង់អង្គុយបន្ត តែខ្ញុំចាប់ដៃគេជាប់មិនព្រមឲ្យគេអង្គុយព្រោះមិនទាន់បញ្ចប់ឃ្លាអំបាញ់មិញ។
💜”….គេគឺជាមិត្តដែលបានយើងមិនអាចខ្វះបានក្នុងជីវិតនេះ” surprise ដល់ពេលដែលខ្ញុំត្រូវទទួលស្គាល់អ្វីជាខ្លួនឯង១០០%ហើយ។ មានរឿងអីដែលខ្ញុំត្រូវលាក់ទៀតថាខ្ញុំជាមនុស្សប្រុសដែលជ្រើសរើសយកមនុស្សប្រុសដូចគ្នាជាដៃគូរ។
💜”ហើយក៏ជាមិត្តតែម្នាក់ដែលចាប់ដៃយើងដើរឆ្លងកាត់ខ្សែជីវិតនេះរួមគ្នា” ខ្ញុំឈរកាន់ដៃហ៊ានសំលឹងមុខគ្រប់គ្នាដោយគ្មានអារម្មណ៍ភ័យខ្លាចឬក៏ខ្មាស់អៀន។ តែខ្ញុំបែរជាស្រាលខ្លួនទៅវិញ ព្រោះបានសំរាលអារម្មណ៍តានតឹងមួយនេះមកជាយូរ.. វឹបបបប
😈”ទូ បងអរគុណអូនណាស់”
10 / 10
👫”វ៉ូវវវៗៗៗ” គ្រប់គ្នាស្រែកយ៉ាងអឺងកង ដោយសារតែហ៊ាងចាប់ខ្ញុំទៅអោបកណ្តាលមុខមិត្តគ្រប់រូបទាំងគ្មានញញើតថាពួកនោះនឹងគប់ដុំភ្លើងមកឡើយ។
👫”yeahhhh ពួកយើងអាទូលក់ដាច់ហើយយយ” ហាហាហា ខ្មាស់ណាស់ព្រោះអ្នកណាក៏ដឹងថាខ្ញុំនៅព្រៅយូរដែរ។
👫”យើងគិតអីចេះខុស ជាតិនឹងដឹងតែវាយកប្តីហើយ ហាហាហា” មិត្តម្នាក់ថែមមួយម៉ាត់នេះ មួយទៀតថែមមួយម៉ាត់នោះ គ្រប់គ្នាដូចជាឆ្ងាញ់មាត់នឹងរឿងខ្ញុំដល់ហើយ
💜”ពួកអាឆ្កួត យើងប្រាប់ពួកឯងថាយើងយកប្តីមែនហា៎?” ពួកនេះបើមិនតតាំងពិតជាមិនបានមែន
👫”ទោះជាឯងមិនប្រាប់ក៏យើងដឹងដែរវើយយយ ហាហាហា”
👫”ព្រោះយើងឃើញពួកឯងឈរអោបគ្នាច្បាស់ណាស់ វ៉ូវវវៗៗ” ថាមែនៗ
😈”បានហើយអ្នកទាំងអស់គ្នា ឈប់ធ្វើបាបកូនខ្មាឃ្មុំខ្ញុំទៀតទៅ គ្នាអៀនឡើងរួញអស់ហើយ😂” ល្អណាស់ មិនដឹងចេញមុខមកជួយការពារឬ មកជួយបន្ថែមពួកនោះទេ។
👫”វ៉ាវវវៗៗ គេចេញមុខការពារគ្នាទៀត អញច្រណែនដល់ហើយហា៎អាទូ” កញ្ញាវត្តីមិត្តរួមក្រុមខ្ញុំម្នាក់ចេញមុខនឹងគេដែរហើយ។
👫”អឺ គេចេះរកគ្នាឃើញ ឯងស្រីឈរជើងមួយគំនរគេមើលអត់ឃើញសោះហា៎” បន្ថែមទៅដោយកញ្ញាវិច្ឆិកា។
🧑🏻”មើលមុខស្រីពួកអែងផងអ្នកណាគេយកហា៎ ហាហាហា” បិទគូទដោយកញ្ញារិទ្ធ។ បែបវាខ្នាញ់ដែរហើយមើលទៅបានចេញមកជួយពាំងបែបនេះ😂។ ពួកនោះគ្រាន់តែលឺចឹង នាំគ្នាសំលក់មុខនាងរិទ្ធចង់ស៊ីសាច់ តែក៏មិនហ៊ានតរព្រោះដឹងថាមិនឈ្នះវា😝
💜”កម្មវិធីជួបជុំមិត្តថ្មីចប់ហើយនៅ បើចប់ហើយយើងបន្តកម្មវិធីយើងវិញ” រកកន្លែងចប់សិន មិនចឹងនៅតែប៉ុណ្ណឹង គ្មានបានទៅណាទេ។
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment