Breaking

Sunday, June 9, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៤

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៤
និពន្ធដោយ Pii Chhay


ជំនួបណែនាំខ្លួនរួចរាល់អស់ហើយ គ្រប់គ្នាក៏វិលត្រលប់ទៅសភាពសប្បាយដូចដើមវិញ។ ហើយកាន់តែខ្លាំងទៅៗព្រោះម្នាក់ៗស្គាល់គ្នាកាន់តែខ្លាំងឡើងៗ។
ពេលយប់កាន់តែជ្រៅខ្យល់ត្រជាក់កាន់តែធ្លាក់ខ្លាំងដូចគ្នា ពួកយើងម្នាក់ៗក៏បាននាំគ្នាសើចសប្បាយមកឆ្អែតឆ្អន់ណាស់ដែរ ហើយក៏ដល់ពេលត្រូវបំបែកគ្នារកកន្លែងដេករៀងខ្លួន។
🧑🏻”នេះគិតចង់ប្រជ្រៀតគ្នាដេក៣នាក់មែនហី៎នឹង?” ដើរមកដល់តង់ពួកខ្ញុំនាងរិទ្ធក៏សួរ។
💜”អឺ មែនហី៎ តង់ក៏តូចមនុស្សក៏ច្រើន ចឹងយើងទៅដេកជាមួយឯងវិញ”
😈”ឈប់ភ្លាម អ្នកណាព្រមឲ្យអូនទៅ យើងនិយាយគ្នាតាមឡានមកហើយថានឹងដេកជាមួយគ្នាទាំងបី” ខ្ញុំរៀបនឹងដើរត្រលប់ទៅតង់នាងរិទ្ធទៅហើយស្រាប់តែហ៊ាងដេញចាប់ខ្ញុំត្រលប់មកវិញ។
💜”បើអារិទ្ធវាដេកតែឯងដដែរនឹង ហើយអូនអត់ចូលចិត្តដេកប្រជ្រៀតគ្នាទេ មើរមាឌលោកបងទាំង២តូចៗណាស់”
😈”បងដេកអោបអូនដូចរាល់ថ្ងៃទៅអូនលេងគិតថាចង្អៀតហើយ” វាផ្សេងគ្នាណាលោក។
🧑🏻”ដេកអោបគ្នារាល់ថ្ងៃមិនស្អុះខ្លះទេហី៎ តោះអាទូទៅដេកជាមួយយើងបានគ្នា២នាក់” ហាហាហា មើលទៅវាក៏មិនចង់ដេកម្នាក់ឯងដែរទើបអូសខ្ញុំទៅដេកជាមួយដោយមិនខ្វល់ពីហ៊ាង។
😈”Pandaហា៎ អាកូនខ្លាឃ្មុំ…” ហ៊ាងឈរស្រែកហៅខ្ញុំមិនឈប់ ឯនាងរិទ្ធគិតតែពីអូសដៃខ្ញុំកាន់តែលឿន។
💜”បងដេកអោបបងយុទ្ធជំនួសអូនសិនទៅណា ស្វាកំហូច” អាណិតគេដែរគ្រាន់តែប៉ុណ្ណឹងសោះ គេធ្វើមុខចង់យំទៅហើយ😂
😈”ឈប់សិនទូ” ខ្ញុំរៀបនឹងចូលខ្លួនក្នុងតង់ទៅហើយស្រាប់តែហ៊ាងរត់មកតាមដល់កន្លែងទៀត។ អស់បានដេកហើយខ្ញុំ
💜”នៅមិនអស់ចិត្តស្អីទៀត” កុំប្រាប់ណារត់មកតាមប្រជ្រៀតខ្ញុំនឹងនាងរិទ្ធវិញម្តងណា ខ្ញុំធាក់ចេញក្រៅតង់ប្រាប់ឲ្យហើយ។ ជូបបបបបប😘😘
😈”សុបិន្តល្អណា” តែតាមពិតគេរត់មករកខ្ញុំយ៉ាងតក់ក្រហល់ គឺដើម្បីមកgoodnight kiss នៅលើថ្ងាសខ្ញុំនេះឯង។
🧑🏻”ហ៊ើយយយ ស្រមោចរោមខ្ញុំម្ចាស់ងាប់មិនខានទេយប់នេះ” 😒😒 ច្រណែនឯងច្បាស់ណាស់
😈”បងខ្លាចទូយល់សប្ដិអាក្រក់ទៀត មួយរយះនេះទូយល់សប្ដិអាក្រក់ញឹកណាស់”
2 / 11
💜”អើយយ បានហើយៗ បងក៏ដូចគ្នា ទៅដេកបានហើយទៅ” ខ្ញុំមិនឲ្យគេនៅយូរទៀតក៏រុញខ្នងគេចេញយ៉ាងលឿន។ បើមិនចឹងទេគេនៅផ្តែផ្តាំនាងរិទ្ធឲ្យជួយចាប់ដៃចាប់ជើងខ្ញុំថែមលូវហើយ។
🧑🏻”ទូ ឯងយល់សប្តិអាក្រក់ឃើញអីខ្លះ បានហ៊ាងបារម្ភខ្លាំងម៉េស?” ចូលតង់ដាក់ខ្លួនដេកមិនបានប៉ុន្មានផងនាងរិទ្ធក៏បើកឆាកសន្ទនា។
💜”ឯងកុំទៅជ្រួលច្របល់តាមគេពេក គ្មានអីធំដុំទេ” មិនមែនថាខ្ញុំមិនចង់ប្រាប់ទេតែខ្ញុំមិនចង់និយាយឲ្យគ្រប់គ្នាគិត វាគ្រាន់តែជាសុបិន្តមួយតែប៉ុណ្ណោះ។
🧑🏻”ឯងសំណាងណាស់ដឹងទេ?” ប្តូរប្រធានបទលឿនម៉េសវៃ។
💜”សំណាងរឿងអីឯង?” ខ្ញុំទាំង២ដេកបែរមុខទល់គ្នាដើម្បីបាននិយាយគ្នាកាន់តែស្រួល។
🧑🏻”យើងមិនដែលឃើញសេ្នហា៦៩ណាដូចជាឯងទេ យើងសរសើរពួកឯងណាស់ដែលហ៊ានបើកជំហរចំពោះមនុស្សគ្រប់គ្នាបែបនេះ ទោះពួកនោះទទួលយកបានឬមិនបានក៏ពួកឯងមិនខ្វល់”
💜”យើងក៏មិននឹកស្មានថាខ្លួនឯងហ៊ានធ្វើដល់ថ្នាក់នឹងដែរ រាល់ដងគឺមានតែហ៊ាងទេដែលខំបញ្ចេញឲ្យគេឯងដឹង” និយាយដល់រឿងនេះធ្វើឲ្យខ្ញុំនឹកគិតដល់រឿងដែលបានកន្លងមក ដែលហ៊ាងខំបញ្ជាក់មិនត្រឹមតែខ្ញុំតែដល់គ្រប់គ្នាឲ្យបានដឹងថាសេ្នហាពួកខ្ញុំមិនមានអ្វីដែលខុសពីគេឡើយ។ គ្រប់គ្នាស្រលាញ់ដៃគូររបស់អ្នកយ៉ាងមិច ពួកខ្ញុំក៏អាចធ្វើបានដូចគ្នា ខុសតែម្យ៉ាងគឺពួកខ្ញុំមានភាពក្លាហានច្រើនជាងក្នុងការហ៊ានទទួលយកភាពស្អប់ខ្ពើមពីមនុស្សជុំវិញដោយមិនញញើត។
🧑🏻”អានឹងហើយដែលយើងថាឯងសំណាងនឹងណា ទៅរកឯណាបានទៅអ្នកដែលតាមមើលថែឯង តាមបារម្ភឯង ថែមទាំងស្រលាញ់ឯងដោយគ្មានលក្ខខណ្ឌដូចជាហ៊ាងទៅ សឹងតែថាមនុស្សស្រីមួយចំនួនគ្មានវាសនាបានដូចឯងផង”
💜”ឯងនិយាយដល់នេះយើងនឹកឃើញពាក្យហ៊ាងទៀតហើយ”
🧑🏻”ពាក្យអី?”
💜”ទោះពួកយើងជាមនុស្សប្រុសឬក៏មនុស្សស្រីវាមិនសំខាន់ អីដែលសំខាន់គឺរូបយើងដែលគេស្រលាញ់” អ្នកទាំងអស់គ្នាចាំទេ?
🧑🏻”អីគេ? ហ៊ាងនឹងនិយាយពាក្យចឹងដាក់ឯង” បែបវាហួសចិត្តស្មានមិនដល់ហើយមើលទៅ បានវានិយាយទាំងចង់សើចបែបនេះ។
💜”អឺ គេនិយាយចេញពីមាត់គេផ្ទាល់ទៀតហ៎ា”
🧑🏻”គិតទៅអាតាប៉ិនឹងផ្អែមមិនណយដែលនឹងណា”
💜”មើលតែមិញទៅដឹងហើយ ហាហាហា”
3 / 11
🧑🏻”អើមែន អញព្រឺសម្បុរណាស់ ហាហាហា” ពួកយើងសើចប្រណាំងគ្នាសឹងតែប៉ើងតង់😂😂
💜”ឈប់និយាយហើយដេកទៅ យើងងងុយហើយ” ខ្ញុំក៏ប្រែខ្លួនមកដេកញញឹមនឹកដល់ពាក្យនាងរិទ្ធនិយាយវិញ ទោះឯងមិនប្រាប់ថាសំណាងក៏យើងដឹងខ្លួនឯងដែរ ហាហាហា😂។ បិទភ្នែកញញឹមខ្ចិបមិនបានប៉ុន្មានផងខ្ញុំក៏លក់ទៅមិនដឹងខ្លួន បើកភ្នែកម្តងទៀតភ្លឺចេស។
ព្រឹកថ្ងៃថ្មីចូលមកដល់គ្រប់គ្នារួសរាន់ងើបឡើងរៀបចំខ្លួនយ៉ាងប្រញាប់ប្រញាល់ព្រោះព្រឹកនេះយើងមានបេសកម្មឡើងភ្នំ យ៉េយយយ។ ឯងយប់មិញខំគិតថាមិនបានដេកទេមើលទៅព្រោះតែដេកកន្លែងប្លែក តែសុំទោសដេកលក់ដូចខ្មោចងាប់ពីពេលណាក៏មិនដឹង ថែមទាំងគ្មានយល់សប្តិឃើញអីទៀត។ ខ្ញុំងើបលូនវាចេញពីតង់មកស្រូបយកខ្យល់អាកាសបរិសុទ្ធពីព្រឹកព្រលឹម ស្រាប់តែបានឃើញហ៊ាងរត់សំដៅមក។
😈”ជូបប😘 Morning កូនខ្លាឃ្មុំ” ជាទំលាប់មិនអាចកែរប្រែបាន។
💜”Morning ក្រោកលឿនម៉េស អូនគិតថាដើរទៅដាស់ហើយតាស”
😈”ត្រូវប្រាប់ថាមិនបានដេកទើបត្រូវ” គេធ្វើមុខស្អុយកាត់ព្រឹកតែម្តង។
💜”ហើយអ្នកណាហាមមិនឲ្យដេក”
😈”គឺបងប្លែកកន្លែងហើយគ្មានអូនមកនៅជិតទៀត ងាកទៅឃើញតែមុខអាស្អីគេនោះបងអស់ងងុយបាត់” 😂😂 ចាំមើលខ្ញុំទៅទួលពិតប្រាប់បងយុទ្ធឲ្យចាត់ការគេចេញយប់នេះម្តង។
💜”ហាហាហា ចឹងទៅដេកវិញទៅ មិនបាច់ឡើងភ្នំជាមួយគេទេប្រយ័ត្នឈឺគ្មានអ្នកមើល”
😈”អត់ទេ ទោះដេកក៏ដេកមិនលក់ដែរបងឡើងភ្នំជាមួយអូនវិញ” គេចូលមកអោបខ្ញុំកាត់មុខនាងរិទ្ធទើបតែចេញពីតង់ល្មម។
🧑🏻”មិនគិតនាំគ្នាទៅងូតទឹកដុសធ្មេញស្អីទេ នៅមកបាចស្ករបាចអំបិលទាំងព្រឹកនឹងហី៎” ហេតុតែគ្នាគ្មានគូរ ចឹងមែន😂😂
😈”តោះយើងទៅងូតទឹកដុសក្អែល២នាក់ panda” និយាយមិនទាន់រួចផង គេក៏កៀកករខ្ញុំដើរទៅបន្ទប់ដោយមិនខ្វល់ថានាងរិទ្ធវាចំហរមាត់ធំប៉ុណ្ណា ឲ្យដឹងប្រឹងនាង។ បន្ទាប់ពីងូតទឹកជម្រះកាយរួចរាល់ហើយ(ម្តងម្នាក់)ពួកយើងទាំងអស់ក៏មកផ្តុំគ្នាជាក្រុមតែមួយដើម្បីចេញបេសកកម្មឡើងភ្នំ។ ម្នាក់ៗមើលទៅដូចជាស្វាហាប់ណាស់លើកលែងតែស្វាកំហូចខ្ញុំដែលយប់មិញមិនបានដេក មិនដឹងទៅរួចអត់ទេ។
ចូលមកគម្រោងក្នុងថ្ងៃនេះរបស់យេីងវិញ បេសកកម្មមួយនេះទៅមិនរួចឡើយបើគ្មានអ្នកណែនាំភូមិសាស្ត្រ ហើយរឿងនេះក៏ត្រូវអរគុណដល់អារះម្តងទៀតដែលខំចំណាយបុគ្គលិករបស់ប៉ាវាឲ្យមកជួយជូនពួកយើងទាំងអស់គ្នាបានស្គាល់ព្រៃប្រឹក្សា។ អ្នកទាំងអស់គ្នាបានដឹងហេីយថាតំនប់នេះគឺជាតំបន់ភ្នំ និងប្តមូលផ្តុំទៅដោយធម្មជាតិស្រស់បំព្រង ចំនែកឯធាតុអាកាសវិញទោះជាព្រះអាទិត្យរះខ្លាំងយ៉ាងណាក៏មិនអាចស៊ូនិងភាពត្រជាក់របស់កំលាំងខ្យល់បានដែរ។ គ្រប់គ្នាគេដេីរជាក្រុមៗឯខ្ញុំដើរជាគូរជាមួយនឹងហ៊ាងហើយបងយុទ្ធដើរជាគូរជាមួយនឹង
4 / 11
នាងរិទ្ធ។ មើលទៅនាងរិទ្ធវាគិតតែពីដើរទៅមុខមិនឈប់ យូរៗម្តងទើបវានិយាយគ្នាជាមួយបងយុទ្ធម្តង។ អាការៈចំលែកបែបនេះឬមួយក៏វានៅមិនទាន់ស្និតគ្នាជាមួយបងយុទ្ធនៅឡើយ ឬក៏វាអៀនឲ្យប្រាកដទៅ? តែរាល់ដងទោះអៀនយ៉ាងណាក៏វាមិនដែរចឹងដែរ។ អឹសស ឈប់ខ្វល់នឹងវាហើយ មកមើលហ៊ាងវិញស្ងាត់មាត់ស្ងាត់ករនឹងគេដែរហើយ។
💜”ហ៊ាង បងទៅរួចអត់? បើហត់យើងនាំគ្នាឈប់សិនទៅ” ខ្ញុំមើលទៅគេដោយការព្រួយបារម្ភ គ្រប់ញើសហូរស្រោចខ្លួនគេឡើងជោគ ផ្ទៃមុខក៏ស្លេកទៅៗ។
😈”បងទៅរួចស្រាប់ហើយ គ្រាន់តែក្តៅតិចតែប៉ុណ្ណោះ” ក្នុងសភាពបែបនេះហើយគេនៅតែផ្តល់ស្នាមញញឹមដាក់ខ្ញុំបានទៀត។
💜”ចឹងផឹកទឹកសិនទៅចឹង ហើយអូនត្រៀមសាំងវ៉ិចមកដែរញ៉ាំសិនទៅ” សំណាងហើយខ្ញុំបានត្រៀមខ្លួនគ្រប់គ្រាន់ ព្រោះដឹងថាដំណើរលើកនេះវាយូរទើបខំសាកួរនំនឹងទឹកមកច្រើនតិច។ ហ៊ាងញ៉ាំបណ្តើរដើរកាន់ដៃខ្ញុំបណ្តើររហូតមកដល់គោលដៅដែលយើងបានកំណត់ទុក គ្រប់គ្នាក៏នាំគ្នាសម្រាកនិងថតរូបទុកបង្ហោះអួតគ្នាពេញនឹង។ ចំនែកនាងរិទ្ធនិងបងយុទ្ធក៏មិនបានទៅណាឆ្ងាយដែរ ព្រោះចង់សំរាកយកកំលាំងដូចគ្នា។ បើនិយាយពីហ៊ាងវិញចង់អ្នកណាធ្វើអីក៏ធ្វើទៅគឺគេសុំចងអង្រឹងដេកអោបខ្ញុំធ្វើមិនដឹង ចង់អ្នកណាដើរមកអើតមើលអីក៏មើលទៅគេដេកមិនខ្វល់។ ដោយចិត្តអាណិតខ្ញុំក៏បណ្តោយតាមគេមួយគ្រាសិនទៅ។
ពេញមួយកំណាត់ព្រឹកឈៀងចូលដល់ថ្ងៃរសៀលទើបគ្រប់គ្នាត្រលប់មកកន្លែងដើមវិញ គិតទៅសុំសរសើរពួកអស់នេះមែន ពួកវាដាក់ចិត្តមកដើរលើកនេះគឺថាម៉ាអស់ដៃតែម្តង។ ដើរឡើងភ្នំអស់ពេញមួយថ្ងៃហើយនៅមានកំលាំងនាំគ្នាផឹកស៊ីលេងហ្គេមសប្បាយបានទៀត។
💜”ងងុយមែន?” គេកំពុងតែរាំលេងសប្បាយ តែហ៊ាងមកអង្គុយស្ងាប។
😈”អឹមមម តិចៗ😊
💜”តោះចឹងទៅដេក”
😈”ប្រញាប់ម៉េស គ្រប់គ្នានៅសប្បាយមិនទាន់ចប់ផង” ខ្ញុំងើបខ្លួនរកអូសគេទៅដេកហើយតែគេឃាត់ខ្ញុំវិញ។
💜”ឲ្យពួកនឹងសប្បាយទៅ មិនគិតពីខ្លួនឯងទេ យប់មិញមិនបានដេកផងហី៎”
😈”ហេសៗៗ ចឹងអូនទៅដេកកំដរបងសិនទៅណា ចាំបងដេកលក់ចាំអូនទៅដេកជាមួយនឹងរិទ្ធវិញទៅណាណា” ស្តាប់គេអង្វរករចុះ
💜”អឹមៗ ងើបមោឲ្យលឿនមក” គ្រាន់តែបានលឺភ្លាម គេក៏ងើបឈរយ៉ាងលឿនតែម្តង។
💜”អារិទ្ធ យើងទៅដេកមុនហើយណា ទៅបំពេក្មេងឲ្យដេកសិន” មុននឹងទៅខ្ញុំក៏ស្រែកប្រាប់អារិទ្ធសិន ព្រោះខ្លាចវារកខ្ញុំមិនឃើញ។
🧑🏻”អឺ បើបំពេមិនលក់វៃយកតែម្តងទៅ ហាហាហា”
5 / 11
💜”វៃក្បាលឯងនឹង យើងទៅហើយ មើលបងយុទ្ធឲ្យយើងផង” 😉 ហាហាហាគ្រាន់តែលឺឈ្មោះបងយុទ្ធវាស្ងាត់មាត់ជ្រាប។ ខ្ជិលចង់ដឹងរឿងវាណាស់ទៅដេកវិញល្អជាង។
😈”ខានដេកអោបមួយថ្ងៃនឹកក្លិនណាស់” ចូលមកដល់ក្នុងតង់ហ៊ាងមិនចាំយូរក៏ទាញខ្ញុំទៅដេកអោបធ្វើមិនដឹង។
💜”ឆាប់ដេកលឿនទៅ អូននឹងបានទៅដេកដែរ”
😈”បាទ goodnight កូនខ្លាឃ្មុំ” ហើយគេក៏ដេកអោបខ្ញុំយ៉ាងជាប់រហូតដល់ដេកលក់ ប្រហែលអស់កំលាំងខ្លាំងណាស់ហើយមើលទៅទើបដាក់ភ្លាមលក់ភ្លែតយ៉ាងនេះ
😇”អាប៉បយ៉ាងមិចហើយ?” កំពុងតែចាប់ខ្លួនហ៊ាងឲ្យដេកឲ្យបានស្រួលបងយុទ្ធក៏បើកតង់ចូលមក។
💜”ដេកលក់ហើយ បងចូលមកដេកវិញចុះ” ខ្ញុំនិយាយហើយក៏លូនវាចេញមកថ្នមៗខ្លាចហ៊ាងភ្ញាក់។
😇”good night ណា”
💜”បាទ goodnight” ក្រោយពីលាគ្នារួចរាល់ហើយ ខ្ញុំក៏ដើរទៅតង់អារិទ្ធវិញដែលមានវាដេកចាំរួចទៅហើយ។
ព្រឹកថ្ងៃបន្ទាប់បានចូលមកដល់ ថ្ងៃនេះយើងប្តូរបរិយាកាសទៅលេងទឹកធ្លាក់ម្តង។ គ្រប់គ្នាសប្បាយចិត្តណាស់ព្រោះបានទៅហែលទឹកជម្រះរឿងអាក្រក់ៗចេញទៅឲ្យអស់។ ខ្ញុំចេញពីតង់ដើរសំដៅទៅតង់ហ៊ាងក៏ឃើញគេនៅដេកនៅឡើយ ទើបមិនហ៊ានដាស់ក៏ហួសទៅងូតទឹកតែម្តងទៅ។ ងូតទឹកផ្លាស់ខោអាវរួចរាល់ដើរចេញមកវិញក៏ឃើញគ្រប់គ្នារៀបចំជុំគ្នាអស់ទៅហើយ ហើយក៏បានឃើញហ៊ាងដើរមកល្មមដែរ
😈”ជូបបប😘 Morning អត់មានដាស់បងសោះ យឺតជាងគេបាត់”
💜”morning ឃើញដេកលក់ស្រួលមិនចង់ដាស់ ចូលងូតទឹកឲ្យលឿនទៅ កុំឲ្យគេចាំយូរ”
😈”អូនងូតម្តងទៀតទេ ងូត២នាក់បង” ព្រើលណាស់អាមុខមួយនឹង។
💜”ងូតតែឯងទៅ អូនទៅចាំនៅជួរមុន” ថាហើយខ្ញុំក៏ដើរចេញពីគេយ៉ាងលឿន នៅទៀតបានគេអូសចូលបន្ទប់ទឹកមែនលូវហើយ។ ក្រោយពីគ្រប់គ្នារួចរាល់អស់ហើយក៏ដល់ពេលចេញដំណើរឆ្ពោះទៅកាន់ទឹកធ្លាក់ផងដែរ ដោយពួកខ្ញុំត្រូវបែកឡានចេញពីពូកវាតែបីអ្នក។ ជិះបានប្រហែល២០នាទីគ្រប់គ្នាក៏បានមកដល់កន្លែងដែលអូនប្រាថ្នា គឺទឹកជ្រោះប៊ូស្រា។ ម្នាក់ៗគ្រាន់ឃើញទឹកដូចឃើញបាយ ឈប់មិនទាន់ទេគ្រប់គ្នាស្រាតខោដោះអាវរត់ទៅលេងទឹកព្រេងព្រោង មានដោយទាំងខ្ញុំទាំងបងយុទ្ធទាំងហ៊ាងអីទៅទាំងអស់នឹង។ អស់ពីលេងទឹកឆ្អែតឆ្អន់ហើយពួកយើងក៏ឡើងមកផ្លាស់ខោអាវដើម្បស្រស់ស្រូបអាហារពេលថ្ងៃជុំគ្នាវិញម្តង ហើយសល់ពេលក៏ដេកសំរាកលេងរហូតដល់ថ្ងៃជិតលិចទើបនាំគ្នាត្រលប់មកវិញ។
6 / 11
យប់ទី៣ក៏មិនខុសពីយប់មុនៗដែរ គ្រប់គ្នារកនឹកល្បែងថ្មីៗមកបង្កើតបរិយាកាសរីករាយមិនឈប់ រហូតដល់ម៉ោង១១ទើបនាំគ្នាចូលដេក។ តែយប់នេះខ្ញុំមិនបានទៅដេកបំពេហ៊ាងទេ ព្រោះដោយសារលេងទឹកច្រើនជាងគេទើបចង់ផ្តាសាយខ្លាចឆ្លងទៅគេ សុខចិត្តមកចំលងឲ្យនាងរិទ្ធវិញហាហាហា។
🧑🏻”ថ្ងៃនេះអត់ទៅបំពេប្រុសស្នេហ៍ទេហ៎?” កំពុងរៀបទំលាក់ខ្លួនដេកវាក៏សួរឡើង។
💜”យើងផ្តាសសាយ ណាមួយឃើញគេប្រញាប់ចូលដេក ប្រហែលហត់ហើយមើលទៅ” គិតទៅក៏ចំលែកដែរ ចប់កម្មវិធីមិនទាន់គេក៏សុំខ្ញុំចូលដេកមុនដោយមិនទាមទារដូចរាល់ដង។
🧑🏻”ហ៊ាងមិនស្រួលខ្លួនទេដឹង ឃើញមុខស្លេកៗម៉ាងៃហើយ” ខ្ញុំក៏សង្ស័យដូចគ្នា។
💜”យើងសួរគេដែរតែគេថាមិនអីៗ លូវកុំទាន់ចង់ដឹងរឿងយើងច្រើនពេក ចូលដល់រឿងឯងម្តងសិន” ដល់ពេលខ្ញុំត្រូវសួរចម្លើយវាម្ដងហើយ។
🧑🏻”យើងមានរឿងអី?”
💜”រឿងឯងនិងបងយុទ្ធនោះអី?”
🧑🏻”ស្អីឯង? យើងទៅមានរឿងជាមួយបងយុទ្ធឯងបានយ៉ាងមិចទៅ” ទំលាប់ពួកយើងពេលនិយាយគ្នាត្រូវឃើញមុខគ្នាបាននិយាយចេញ តែដល់ឃ្លានេះវាបែរមុខចេញ ច្បាស់ណាស់ថាមានអីមិនប្រក្រតី។
💜”យើងតាមមើលមក២,៣ថ្ងៃហើយ យើងធ្លាប់ឃើញឯងជ្រួលជ្រើមនឹងប្រុសម៉ោច្រើនហើយណា តែដល់ពេលបងយុទ្ធមិចក៏ឯងបានត្រឹមតែលួចសំលឹងចឹង” មនុស្សដូចនាងរិទ្ធទោះឆ្កួតនឹងប្រុសបន្តិចមែន តែបើមានកាយវិការខុសធម្មតាគឺច្បាស់ជាមានអីពិសេសហើយ។
🧑🏻”ហឹមម យើងមិនដឹងដែរ តែរាល់ពេលយើងឃើញមុខបងយុទ្ធយើងបែរជានិយាយមិនចេញយ៉ាងមិចមិនដឹង”
💜”ឯងមានចិត្តលើគាត់ហើយមែន”
🧑🏻”ប្រហែលហើយទេដឹង ហាហាហា យើងមានចិត្តគ្រប់តែប្រុសនឹងឯងធ្វើដូចមិនដឹង” វាសើចបន្លប់ទុក្ខហើយ ខ្ញុំដឹង។
💜”យើងមិនបានចង់ចាប់គូរឯងទេណា តែមនុស្សប្រុសដូចបងយុទ្ធក៏មិនងាយរកដែរណាវើយយយ” ខ្ញុំធ្វើជានិយាយបង្ហើរឲ្យគេលឺលេង ចង់ដឹងថាវានឹងមានប្រតិកម្មអីពិសេសអត់។
🧑🏻”ហឹមម បើគាត់ល្អបែបនឹង យើងរិតតែមិនហ៊ានប្រាថ្នាទៀតហើយ” វានិយាយទាំងដកដង្ហើមធំ។
💜”មិចចឹង?”
7 / 11
🧑🏻”មោពីគ្មានមនុស្សល្អណាព្រមទទួលយកមនុស្សអាក្រក់ដូចជាយើងបាននឹងណា” បែបវាចង់សំដៅលើអត្តចរិតញ៉ុះមនុស្សប្រុសច្រើនរបស់វាហើយ។
🧑🏻”បានហើយ ល្មមដេកបានហើយ សួរច្រើនណាស់ឯងនេះ” ម្តងនេះវាថែមទាំងដេកបែរខ្នងដាក់ខ្ញុំទៀត។ ខ្ញុំមិនដែរឃើញអាការៈវាបែបនេះពីមុនមកទេ ប្រាកដណាស់ថាវាពិតជាមានអីលាក់ក្នុងចិត្តមិនខាន។
💜”មនុស្សយើងអាចកែប្រែបាននៅពេលដែលយើងជួបអ្នកពិតប្រាកដ ហើយឯងក៏អាចកែបានដូចគ្នា goodnight មិត្ត” ខ្ញុំបង្ហើយឃ្លាដាស់តឿនវាចុងក្រោយរួចក៏បិទភ្នែកព្រមគ្នាទៅ។
😇”ទូ?.. ទូ?” បិតភ្នែកដេកមិនបាន១០នាទីផងបងយុទ្ធក៏ស្រែកហៅខ្ញុំចេញពីក្រៅតង់។
💜”មានការអីបងយុទ្ធ? ស្មាលនេះហើយអត់ទាន់លក់ទៀត” ខ្ញុំរូតតង់អើតតែករចេញមកសួរគាត់។
😇”ទៅមើលអាប៉បតិចទៅ វាដូចមិនស្រួលទេ”
💜”ហា៎? ហ៊ាងគេកើតអី” គ្រាន់តែលឺបងយុទ្ធនិយាយចប់ភ្លាមខ្ញុំប្រាស់ខ្លួនរត់ចេញទៅយ៉ាងលឿន។ គិតមិនខុសមែន គិតហើយថាច្បាស់ជាឈឺ ឃើញស្មឺកៗតាំងពីថ្ងៃឡើងភ្នំម៉េស។
💜”ហ៊ាង? ហ៊ាងបងកើតអីនឹង?” ខ្ញុំវាចូលទៅក៏ឃើញហ៊ាងខ្លំភួយឡើងជិត។ មិនលឺគេតបបែបនេះខ្ញុំក៏ឈ្មុលខ្លួនចូលទៅដេកជិតម្តង។
💜”ហ៊ាងខ្លួនបងក្តៅម៉េស?” ខ្ញុំទទួលបានចំហាយក្តៅចេញពីខ្លួនគេខុសពីធម្មតាទើបងើបឡើងស្ទាបថ្ងាស់គេ ដើម្បីចង់បញ្ជាក់។
🧑🏻”គេយ៉ាងមិចហើយ?” នាងរិទ្ធដេកមិនសុខក៏ងើបមកតាមម្នាក់ទៀត
💜”គេក្តៅខ្លួន ប្រហែលចាញ់អាកាសធាតុហើយ” ខ្ញុំងាកទៅតបនាងរិទ្ធក៏បានឃើញបងយុទ្ធអើតក្បាលចូលមកម្នាក់ទៀត។
😇”ទូមានបានយកថ្នាំមកតាមខ្លួនអត់?” មនុស្សស្អប់ថ្នាំឲ្យដាក់តាមខ្លួនមិចទៅ។
💜”អត់មានបានដាក់តាមទេ”
🧑🏻”ចឹងចាំយើងយកកន្សែងទៅជ្រលក់ទឹកមកឲ្យស្អំសិនណា” រិទ្ធស្នើរខ្លួនហើយក៏រត់ចេញទៅបាត់។ ខ្ញុំអង្គុយសំលឹងមើលហ៊ាងដេកស្តូកស្តឹងបែកញើសពេញខ្លូន។ បានមួយសន្ទុះក៏ត្រលប់មកវិញជាមួយកូនកន្សែងសើមមួយ។ ខ្ញុំក៏នប្រញាប់ចាត់ការជូតខ្លួនស្អំថ្ងាស់ឲ្យគេដើម្បីឲ្យកំដៅបានថយចុះខ្លះ។
😇”បានធូរខ្លះនៅ?”
8 / 11
💜”បែបមិនងាយទេមើលទៅ” ខ្ញុំលូកដៃស្ទាបថ្ងាស់គេម្តងទៀត ឃើញថាវានៅដដែរ។
😇”ចឹងទូនៅដេកមើលអាប៉បទៅ បងទៅដេកជាមួយរិទ្ធក៏បាន”
🧑🏻”បងហ៊ានដេកជាមួយខ្ញុំដែរហ៎?” ខ្ញុំរៀបនឹងតបបងយុទ្ធទៅហើយស្រាប់តែនាងរិទ្ធលូកមាត់ចូលកាត់
😇”ប្អូនធ្វើអីបងក៏មិនឈ្នះដែល ទៅខ្លាចអី😁” បងយុទ្ធដាក់មួយគ្រាប់នេះ នាងរិទ្ធសឹងតែមុជដីទៅហើយ ក្រហមមុខសាហាវណាស់។ សង្ស័យអ្វីដែលខ្ញុំគិតមិនខុសទេមើលទៅ។
💜”បងដេកបានមែនអត់បងយុទ្ធ?”
😇”បានស្រាប់ហើយ”
💜”អឹមម ពិបាកបងហើយណា” ខ្ញុំក៏ដូចជាទើសចិត្តបងយុទ្ធដែលនឹងណា ព្រោះពួកគេនៅមិនទាន់ស្គាល់គ្នាច្រើនដែរ ហើយម៉្យាងក៏ខ្លាចនាងរិទ្ធចាត់ការបងយុទ្ធមុនពេលកំណត់ទៀត។😂😂
😇”មិនអីទេ បងក៏មិនចង់ឆ្លងឈឺពីវាដែរ😂😂” អូខេ ទៅចុះខ្ញុំលេងអាល័យហើយ។
😇”បងទៅដេកហើយណា មានរឿងអីទៅហៅបងភ្លាមណា តោះទៅរិទ្ធ” លាគ្នាហើយពួកគេទាំង២ក៏បណ្តើរគ្នាទៅទាំងសង។ ខ្ញុំនៅមិនទាន់ហ៊ានដេកទេ ចង់ចាំមើលអាការះគេបន្តិចទៀតសិន។
💜”ហ៊ាង? ហ៊ាងបងមិចហី៎នឹង?” ស្ងាត់ពេកហើយ ខ្ញុំក៏អង្រួនគេតិចៗឲ្យដឹងថាមានចលនាខ្លះ។
😈”បងមិនអីទេ ដេកលក់មួយយប់ទៅជាវិញហើយ” គេបិតភ្នែករាវចាប់ដៃខ្ញុំដូចមនុស្សមមើរ។
💜”អត់មានមិនអីទេ ខ្លួនបងចាប់ផ្តើមក្តៅទៅៗហើយ”
😈”បងមិនអីពិតមែន បានអូនដេកជិតបងទៅបងជាហើយ” មាត់និយាយភ្នែកបិទតែដៃគេចាប់ទាញខ្លួនខ្ញុំទៅអោបឲ្យដេកក្បែរគេវិញម្តង។
💜”អូនកំពុងផ្តាសាយ ប្រយ័ត្នឈឺលើសដើម”
😈”បងមិនខ្វល់ទេ អូនដេកទៅ” អាណិតណាស់លោកអើយ ខ្លួនមិនស្រួលហើយនៅមានះចង់ឈ្នះទៀត
💜”បើស្អែកបងមិនជាយើងទៅភ្នំពេញវិញ”
9 / 11
😈”អឹមម បងនឹងជាវិញ good night កូនខ្លាឃ្មុំ” គេថើបក្បាលខ្ញុំហើយក៏សំងំដេកបន្ត។ ប្រហែលកន្លះម៉ោងក្រោយខ្ញុំមិនអស់ចិត្តក៏ងើបស្ទាបថ្ងាស់ម្តងទៀត តែកំដៅនៅដដែរ ខ្ញុំក៏សំរេចចិត្តចេញទៅរកបន្ទះបិតត្រជាក់ពីមិត្តរួមក្រុមយកមកបិតឲ្យហ៊ាងដើម្បីឲ្យកំដៅបានថយចុះខ្លះ។
ខ្ញុំអង្គុយមើលហ៊ាងទាំងខ្លោចចិត្ត មកដើរលេងមិនទាន់បានសប្បាយអស់ចិត្តផង ក៏ត្រូវមកដេកឈឺបាត់ទៅហើយ។ បើស្អែកនៅតែមិនបាត់ច្បាស់ជាត្រូវត្រលប់ទៅវិញហើយ ព្រោះមនុស្សហ៊ាងមិនងាយឈឺផ្តេសផ្តាសទេ តែបើបានឈឺគឺទាញទៅចឹងតែម្តង ម៉្យាងនៅទីនេះថ្នាំពេទ្យក៏មានមិនបបូរដែរ ថែមទាំងអាកាសធាតុម្តងក្តៅម្តងត្រជាក់ទៀត ខ្ញុំខ្លាចតែគេគ្រុនទេ។
អស់ពេលពេញមួយយប់ខ្ញុំដេកគ្មានបានលក់ស្រួលទេ ឯកំដៅក្នុងខ្លួនហ៊ាងក៏មិនថមថយចុះសោះ អាចនឹងត្រូវត្រលប់ទៅភ្នំពេញវិញព្រឹកនេះហើយ។
💜”បងយុទ្ធ?” Oops ជ្រុលដៃទៅរូតបើកវាំងននគេ ដោយសារតែប្រញាប់ពេក មិនដឹងថាគេ…
😇”អឺ ទូមានការអី?” 😳ទិដ្ឋភាពនាងរិទ្ធកំពុងតែដេកកើយដៃបងយុទ្ធយ៉ាងមានក្តីសុខ។
🧑🏻”ហាយយ អឺមម🤤 ឯងមោដាស់អីទាំងព្រឹកនឹងហា?” វាហ៊ាននៅស្ងាប ហៀរទឹកមាត់នៅលើដៃបងយុទ្ធទៀតណា។
😇”រិទ្ធក្រោកឡើង” បងយុទ្ធដឹងថានាងរិទ្ធភ្ញាក់ក៏ខំទាញដៃចេញពីនាងយ៉ាងលឿន។ ហើយនាងរិទ្ធស្ទុះចេញពីបងយុទ្ធដូចចរន្តបូកៗ។
🧑🏻”ហ៊ើយយ អាទូ ពួកយើងអត់មានបានធ្វើអីទេណា?” លើកទី១ដែលឃើញវាស្លន់ស្លោពេលនៅជិតប្រុសបែបនេះ។ ដឹងលឺហើយថាវាជាមនុស្សដេកបំរាស់ខ្លាំង តែមិននឹកស្មានថាវាបំរាស់ចេះចំពេលដេក្បែរបងយុទ្ធចឹងសោះ នាងនេះទុកចិត្តមិនបានមែន។
💜”ធ្វើមិនធ្វើជារឿងរបស់អ្នកទាំង២ តែពេលនេះហ៊ាងមិនស្រួលហើយ ខ្ញុំគិតថាមោហៅបងយុទ្ធត្រលប់ទៅភ្នំពេញវិញ” តែពេលនេះរឿងពួកគេទុកមួយលែកសិន បើនៅដេញដោលយូរប្តីខ្ញុំទៅដល់ពេទ្យមិនទាន់លូវហើយ។
😇”វាកើតអីធ្ងន់ធ្ងរ?”
💜”កំដៅខ្លួនគេចេះតែកើនឡើង ទៅសុំថ្នាំពីខាងresortដាក់ឲ្យគេញ៉ាំព្រឹកមិញក៏នៅមិនបាត់ ខ្ញុំទុកទៀតលេងបានហើយ”
😇”អឹមៗ បងទៅងូតទឹកម៉ាភ្លែតសិន” ថាហើយគាត់ក៏ស្ទុះងើបចេញយ៉ាងលឿន។
💜”ហើយឯងនៅចាំកាលទៀត មិចមិនទៅងូតទឹកដែរទៅ” បងយុទ្ធចេញទៅមួយហើយ នៅឡើយតែស្រីល្អខ្ញុំនៅធ្វើមុខមីងមាំងៗម្នាក់ឯងនឹង។
🧑🏻”ហា៎ យើងត្រូវទៅដែលហ៎?”
10 / 11
💜”អឺ គឺត្រូវតែទៅ នឹងបានជាគ្នាអង្គុយខាងមុខជាមួយបងយុទ្ធ”
🧑🏻”អឺៗៗ” ឱកាសកំពុងមានហើយ មិចមិនខំសាងវាក៏កើតឡើងទៅ។ មិនបានខំចាប់គូរឲ្យទេណា តែក៏ចង់ឃើញបងប្រុសនិងមិត្តសំណប់មានក្តីសុខខ្លះដែរ។ ទោះនាងរិទ្ធជាមនុស្សជ្រួលជ្រើមនឹងប្រុសតែវាក៏មិនដែរបណ្តែតបណ្តោយខ្លួនពាសវាលពាសកាលដែរ។ នេះគឺគ្រាន់តែជាចរិកចូលចិត្តញ៉ុះគេច្រើនតែប៉ុណ្ណោះដល់ពេលគេលេងមែនទែនវាស្ងាត់ដូចបានឃើញបងយុទ្ធចឹងណា។
កំឡុងពេលរង់ចាំពួកគេខ្ញុំក៏ចេញទៅគ្រាហ៊ាងឲ្យអង្គុយចាំខាងក្រៅហើយរៀបចំប្រមូលទុកដាក់របស់របរទាំងអស់ចូលទៅក្នុងឡានឲ្យហើយ ពេលពួកគេចេញមកនឹងបានចេញដំនើរឆាប់។ អស់រយះពេល៣០នាទីទើបគ្រប់យ៉ាងរួចរាល់ ពួកយើងក៏លាគ្រប់គ្នាត្រលប់ទៅភ្នំពេញវិញមុនមួយថ្ងៃដោយហេតុផលដូចគ្រប់គ្នាបានទទួលជ្រាប។
តួនាទីអ្នកបើកត្រូវធ្លាក់ទៅលើបងយុទ្ធ ហើយមាននាងរិទ្ធជាអ្នកអង្គុយកំដរ។ ចំនែកខ្ញុំអង្គុយស្អំក្បាលឲ្យហ៊ាងនៅខាងក្រោយ ពួកយើងចំណាយពេលជិត៨ម៉ោងទើបបានមកដល់ពេទ្យក្នុងក្រុង(កូនអ្នកមានគេរើសពេទ្យតាមខេត្តចូលមិនបានទេ)។ ក្រោយពីធ្វើតេស្ដឈាមរួចរាល់មកទើបដឹងថា…..គេគ្រុនឈាម(សមមិនសមយោគយល់ខ្លះទៅណា ព្រោះមិនដែលរៀនពេទ្យ) ត្រូវព្យួរសេរ៉ូម១អាទិត្យ ដើម្បីឲ្យគ្រាប់ឈាមកើនឡើងវិញ។ ប៉ុន្តែទំរាំឈាមកើនឡើងរូបខ្ញុំត្រូវវេទនាខ្លួនសិន ព្រោះកំដៅខ្លួនគេនៅក្តៅមិនទាន់ស្រកអស់ទេ ទោះកំពុងតែព្យួរសេរ៉ូមក៏ដោយ។
💜”ហេតុអីក៏កំដៅក្រស្រកចុះម៉េស?” ពេលនេះម៉ោង១១:៣០យប់ទៅហើយ គេនៅដេកមិនទាន់ដឹងខ្លួនទៀត។ ក្នុងផ្ទះក៏គ្មានរបស់ញ៉ាំទៀត ទើបខ្ញុំសំរេចចិត្តចេញទៅដើររកបបរនឹងផ្លែឈើសំរាប់ពេលគេភ្ញាក់ដឹងខ្លួនមកនឹងបានមានកំលាំង។
😈”ទូ? អូនចង់ទៅណានឹង?” ខ្ញុំកំពុងតែដើរកាន់សោឡានចេញពីបន្ទប់ ស្រាប់តែបានលឺសំលេងខ្សាវៗរបស់ហ៊ាងនិយាយមក។
💜”ដឹងខ្លួនហើយហ៎? អូនរកទៅក្រៅទិញបបរបន្តិច ចាំអូនម៉ាភ្លែតសិនណា”
😈”កុំ…អូនកុំទៅណា អូនកុំទៅណាឆ្ងាយពីបងអី” គេខំប្រឹងងើបខ្លួនពីពូកដើម្បីឃាត់ឲ្យខ្ញុំនៅ។ ខ្ញុំឃើញបែបនេះក៏ប្រញាប់រត់ទៅរកគេវិញ។
💜”អូខេៗ អូនមិនទៅណាទេ បងដេកវិញទៅ” ខ្ញុំចូលទៅសំរួលខ្លួនគេឲ្យបានដេកស្រួលវិញ។ ហើយគេក៏ចាប់ដៃខ្ញុំយ៉ាងជាប់ដូចខ្លាចខ្ញុំទៅបាត់រហូតចឹង។
😈”បងមិនឲ្យអូនទៅណាជាដាច់ខាត បងនឹងនៅការពារអូន បងនឹងការពារអូន” សំលេងគេកាន់តែខ្សោយទៅៗរហូតដល់បិទភ្នែកដេកលក់ម្តងទៀត ទាំងដែលដៃនៅចាប់ដៃខ្ញុំមិនលេង។ ពេលគេឈឺអញ្ជឹងទៅទើបខ្ញុំដឹងថាវេទនាចិត្តខ្លាំងកំរិតណា។ មនុស្សធ្លាប់តែរឹងមាំ តែពេលនេះគ្មានកំលាំងសូម្បីតែនិយាយ។😢😢
11 / 11
💜”ជាសះស្បើយឆាប់ៗណាស្វាកំហូច អូនបារម្ភពីបងណាស់” ខ្ញុំខ្សឹបតិចៗរួចក៏អោនចុះទៅថើបថ្ងាសគេ ឲ្យគេដេកលក់ឲ្យបានស្កប់ស្កល់។
ក្រូកកកកក ២០នាទីកន្លងផុតទៅពោះខ្ញុំដែលអត់បាយតាំងពីល្ងាចកំពុងតែស្រែកជំទាលរកបាយយ៉ាងគ្មានអាណិតអាសូរដល់ម្ចាស់ពរវា។ ទ្រាំលេងបានហើយទាន់គេកំពុងដេកលក់ស្រួលខ្ញុំរកទៅទិញអីញ៉ាំឲ្យហើយសិន។ បងកុំខឹងអូនណា អូនសុំទៅចេញទៅតែមួយភ្លែតទេ អូននឹងឆាប់មកនៅក្បែរបងវិញ។
💜”យី ហើយវាថីវានឹង ជ្រុះមិនចេះចប់ចឹង” ត្រឹមពីជាន់ទី៨មកដល់កន្លែងចតឡាន ខ្ញុំធ្វើឲ្យជ្រុះសោរមិនក្រោម៥ដងទេ។ យ៉ាងមិចនឹងសូម្បីតែឯងក៏មិនចង់ឲ្យយើងទៅដែរហី។
ខ្ញុំបើកឡានតាមដងផ្លូវដល់ស្ងាត់ជ្រងំ យូរៗទើបឃើញមានម៉ូតូឡានមួយរត់កាត់។ ខ្ញុំចាយពេលអស់ជិតកន្លះម៉ោងទើបអាចទិញបបរនឹងបាយសំរាប់ពួកខ្ញុំ២នាក់បាន។ កំឡុងពេលដែលខ្ញុំកំពុងតែបើកឡានជិតមកដល់Condo ទៅហើយស្រាប់តែ….
ទីតតៗៗ ហើយអាប្រកាច់ណានឹងចុចស៊ីផ្លេឡានកណ្តាលយប់នឹង មិនដែលរៀនពីសីលធម៌ទេអី។
💜”awww😱😱” ខ្ញុំកំពុងតែមើលកញ្ចក់ក្រោយរកប្រភពដើមនោះ ស្រាប់តែខ្ញុំបានឃើញម៉ូតូធំ២គ្រឿងបោះពួយសំដៅមកចំពីមុខឡានខ្ញុំយ៉ាងលឿននន។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment