រឿង ម្ចាស់គ្រងបេះដូង
ភាគទី២៥
និពន្ធដោយ Pii Chhay
#Khmer_Novel69
ទីតតៗៗ ហើយអាប្រកាច់ណានឹងចុចស៊ីផ្លេឡានកណ្តាលយប់នឹង មិនដែលរៀនពីសីលធម៌ទេអី។
”awww” កុំទាន់ខ្វល់នឹងឡាននោះ ព្រោះពេលដែល ខ្ញុំកំពុងតែមើលកញ្ចក់ក្រោយរកប្រភពសំលេង ស្រាប់តែមានម៉ូតូធំ២គ្រឿងបោះពួយសំដៅមកចំពីមុខឡានខ្ញុំយ៉ាងលឿននន លឿនរហូតដល់ត្រូវចាប់ហ្វាំងកាច់ចង្កូតគេចទៅទិសផ្សេងគ្នាជាមួយនឹងម៉ូតូ។ សន្ទុះល្បឿនរបស់ម៉ូតូនិងគោលដៅដែលបានតម្រង់មកគឺមានចេតនាច្បាស់ណាស់។ បេះដូងខ្ញុំលោតស្ទើរតែចេញក្រៅទ្រូង ទាំងខ្លាចត្រូវមកជួបឧបទ្ទវហេតុមុនបានទៅជួបមុខហ៊ាង និងអារម្មណ៍ភ័យពួកទាំងនោះបានបំណងមិនល្អមកលើខ្លួន។ តែទោះល្អឬមិនល្អក៏ខ្ញុំគ្មានពេលចាប់អារម្មណ៍នឹងចុះទៅរកខុសរកត្រូវស្មាលនេះដែរ អារម្មណ៍តែមួយដែលគិតដល់គឺរកផ្លូវត្រលប់ទៅរកហ៊ាងវិញឲ្យបានលឿនបំផុត។
”ហ៊ើយយយ ពួកអាចង្រៃអស់នេះចង់ធ្វើអីនឹង?” ខ្ញុំរៀបនឹងជាន់ហ្គែរបន្តល្បឿនទៅមុខបន្តទៅហើយស្រាប់តែឡានដែលខ្ញុំខំសំលឹងមើលតាមកញ្ចក់ក្រោយមករហូតនោះបានវ៉ាមកពាំងកាត់មុខឡានរបស់ខ្ញុំជិតផ្លូវ។ ខ្ញុំដឹងច្បាស់ភ្លាមថាខ្ញុំលេងមានសុវត្ថិភាពទៀតហើយ។ ខ្ញុំមិនដឹងថាទាំងអស់នេះពួកវាមានបំណងអ្វីទេ ដឹងត្រឹមតែម្យ៉ាងគឺបំំណងអាក្រក់តែមួយគត់។ មិនបង្អង់យូរខ្ញុំប្រញាប់ប្តូរទិសដៅថយក្រោយវិញជាបន្ទាន់ ស្រាប់តែ….
ប្រាវវវវវវៗៗ សតិរបស់ខ្ញុំត្រូវបានបែកខ្ចាយដូចកញ្ចក់ឡានខាងក្រោយដែលត្រូវបានជនដៃដល់២ម៉ូតូបានស្ទាក់មកវាយកំទេចឡើងខ្ចេចខ្ចី។ ពេលនេះទោះខ្ញុំចង់បកក្បាលទៅទិសណាក៏លេងទាន់ទៀតដែរខ្ញុំអស់ផ្លូវទៅហើយព្រោះឡានរបស់ខ្ញុំកំពុងតែហ៊ុមព័ទ្ធទៅដោយកងកំលាំងរបស់ពួកអស់នោះគ្រប់ច្រក។ មនុស្សប្រុសមាឌធំ២នាក់បានចុះពីលើម៉ូតូដោយក្នុងដៃមានសុទ្ធតែដំបងដែក បានពង្រាយគ្នាមកឈរចំពីចំហៀងក្បាលឡានដោយម្នាក់ៗពាក់មួកសុវត្ថិភាពគ្រប់គ្នា តែមិនមានសកម្មភាពអ្វីជាចេញពីឡានសោះ។ ខ្លួនប្រាណខ្ញុំត្រជាក់ទៅដោយតំណក់ញើស សរសៃរដៃជើងស្ពឹកស្រពន់រកចាប់អ្វីមិនបាន បេះដូងក៏លោតញាប់ទៅៗកាន់តែខ្លាំង ខ្ញុំខំងាកឆ្វេងងាកស្តាំដើម្បីស្វែងរកជំនួយ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺមានត្រឹមតែបង្គោលភ្លើងបំភ្លឺផ្លូវតែប៉ុណ្ណោះ។ កណ្តាលយប់គ្មានមនុស្សឆ្លងកាត់បែបនេះតើខ្ញុំទៅរកអ្នកណាឲ្យមកជួយទៅ។ ខ្ញុំស្រវេស្រវារកទូរសព្ទទាក់ទងទៅរកជំនួយ តែលូកស្ទាបយ៉ាងណាក៏មិនឃើញ ទើបរូបភាពទូរសព្ទដៃដែលខ្ញុំបានដាក់នៅលើតុក្បែរក្បាលដំណេកផុសអណ្តែលឡើងនឹងមុខ។ (What a Fu*king Day?)
ឌាំងៗៗៗ
”Shittt ពួកឯងចង់ធ្វើអី?” ខ្ញុំភ្ញាក់ស្ទើរតែលោតទៅមួយចំហៀងទៀតនៃឡាន ដោយសារកំលាំងគោះកញ្ចក់ឡានស្ទើរតែជ្រុះកញ្ចក់ចេញមករបស់គ្នាវា២នាក់ទៀតនៅជាប់នឹងទ្វារឡាន។
”បើមិនចង់ត្រូវធ្ងន់ ឆាប់ចេញភ្លាម” ម្នាក់ក្នុងចំនោម២នាក់បានស្រែកហៅខ្ញុំឲ្យចេញពីក្រៅឡាន។ តែខ្ញុំមិនបានឆ្លើយតបឬធ្វើតាមអ្វីដែលវាបញ្ជាទេ ខ្ញុំមិនភ្លើដល់ថ្នាក់ចេញទៅឲ្យវាសំលាប់ងាយៗទេ។
2 / 11
ឌាំងៗៗៗៗ”ហែងលឺអញហៅហែងហេ៎ ឬក៏ហែងចង់ងាប់នៅក្នុងឡាននឹងហា៎” សំលេងកាន់តែខ្លាំងកំលាំងដៃគោះកញ្ចក់ឡានក៏កើនជាលំដាប់។
”ពួកឯងចង់បានអី ពួកអាចង្រៃ” ខ្ញុំងើបខ្លួនផុតពីកៅអី ព្រោះខ្លាចកញ្ចក់នឹងបែកមកស្រោចខ្លួនខ្ញុំ។
”ចាត់ការពួកហែង” គ្រាំងៗៗ ប្រាវវវៗៗ សំលេងមនុស្សបញ្ចប់ បន្តទៅដោយសំលេងវាយបំបែកកញ្ចក់និងក្បាលដំបូលឡាន ត្រូវបានលាន់លឺដំណាលគ្នាដោយសារស្នាដៃវាយប្រហារយ៉ាងពេញទំហឹងពីដៃគ្រប់គ្នា។ ខ្ញុំស្ទុះទៅក្រាកក្បាលនៅកៅអីខាងក្រោយ ដោយតក់ស្លុតខ្លាំងជាទីបំផុត។
”ជួយផង…. ជួយខ្ញុំផង” មាត់ខ្ញុំបានស្រែកសុំជំនួយ ដោយមិនដឹងថាមានអ្នកលឺឬក៏អត់ទេ តែអ្វីដែលខ្ញុំទទួលបានគឺមានត្រឹមសំលេងវាយកំទេចឡាន តែមួយគត់។ តើខ្ញុំអាចរួចមានជីវិតនៅថ្ងៃនេះទេ?
”ហ៊ាង បងមកជួយអូនផង” សតិដែលនៅសល់ក្នុងខួរក្បាលទាំងមូលពេលនេះគឺនឹកឃើញទៅដល់មនុស្សដែលកំពុងដេកលើគ្រែចាំខ្ញុំទាំងឈឺតែប៉ុណ្ណោះ ទឹកភ្នែកក៏ចាប់ផ្តើមស្រក់មកដោយភាពភ័យខ្លាច។ តើនេះឬជាប្រផ្នូលនៃសុបិន្តអាក្រក់របស់ខ្ញុំ? ខ្ញុំខ្លាចណាស់ ខ្ញុំ ខ្ញុំ….
ទីតតតតតតៗៗៗ សំលេងស៊ីផ្លេឡានថ្មីមួយទៀតបានបន្លឺឡើងជាប់គ្នាយ៉ាងវែងអន្លាយយ ខណះពេលគ្នាវាម្នាក់បានលូកដៃចូលមកចាប់ទាញគន្លឹះទ្វារឡានបំរុងនឹងអូសក្បាលខ្ញុំចេញមកទៅហើយ។ មានមនុស្សមកជួយខ្ញុំហើយមែនទេ?
”ហ៊ើយយយ ពួកហែងប៉ុណ្ណឹងបានហី៎ មានមនុស្សមកហើយ” គ្នាវាម្នាក់បានបញ្ឈ់សកម្មភាពហើយរាយការទៅគ្រប់គ្នា។
”អឺ ទៅវិញយើង” សំលេងមនុស្សម្នាក់ទៀត។
”ចាំទុកអាកំសាកញី ជីវិតហែងនឹងរស់មិនស្រួល បើនៅតែពាក់ព័ន្ធជាមួយនឹងម្ចាស់ឡាននេះទៀត ទៅវិញពួកហែង” ម្ចាស់ឡាន? ហ៊ាង? មានន័យថាយ៉ាងមិច? សំលេងឡាននឹងម៉ូតូពួកនោះបោលចេញទៅយ៉ាងលឿន ជំនួសមកវិញដោយ……
”ប្អូនៗ ប្អូនមិចហី៎?” មានមនុស្សប្រុស៣នាក់បានរត់មករកដែលកំពុងតែវាចេញពីទ្វារឡានខាងក្រោយដោយអារម្មណ៍មិននៅនឹងខ្លួន។ អ្នកដែលកំពុងតែចង់សំលាប់ខ្ញុំគឺម្នាក់ក្នុងចំនោមមនុស្សជុំវិញខ្លួនហ៊ាងចឹងមែនទេ? ហេតុអី?? ហេតុអីគ្រប់គ្នាស្អប់ខ្ពើមខ្ញុំដល់ថ្នាក់ប្រមាថជីវិតគ្នាបែបនេះ?
”ប្អូនៗ ប្អូនកើតអីនឹង?” ខ្ញុំខំវាចេញមកក្រៅគឺបានត្រឹមតែដេកដួលទៅលើថ្នល់ ដោយមានកំទេចកញ្ចក់ឡានក្រាលពាសពេញខ្លួនខ្ញុំ ខ្ញុំទៅមុខទៀតលេងរួចហើយ ដៃជើងខ្ញុំស្វិតអស់ហើយ។ វាជារឿងនឹកស្មានមិនដល់មួយដែលខ្ញុំមិនដែលបានជួបប្រទះឡើយក្នុងឆាកជីវិតនេះ។ ហេតុអីក៏ចិត្តមនុស្សមានភាពព្រៃផ្សៃខ្លាំងដល់ថ្នាក់នេះ?
3 / 11
”ពួកហែងតេហៅឡានពេទ្យមក” បងប្រុសម្នាក់បានស្ទុះមកជួយគ្រាខ្ញុំឲ្យងើបអង្គុយ ហើយប្រាប់ទៅគ្នាគាត់ឲ្យជួយហៅឡានពេទ្យមក។
”អត់អីទេ ខ្ញុំ…ខ្ញុំអត់អីទេ ខ្ញុំចង់ទៅផ្ទះ” ខ្ញុំមិនចង់ឃើញមុខពេទ្យទេ តែខ្ញុំចង់ឃើញមុខមនុស្សម្នាក់ច្រើនជាង។
”ប្អូនទៅពេទ្យសិនទៅ របួសពេញខ្លួនហើយ” គឺជារបួសសើរស្បែកដែលទទួលបានពីកំទេចកញ្ចក់ឡាន។
”ខ្ញុំអត់ទៅទេ ខ្ញុំ…ខ្ញុំអរគុណពួកបងខ្លាំងណាស់ដែលបានមកជួយទាន់ពេល” ខ្ញុំលើកដៃសំពះនិយាយអរគុណគ្រប់គ្នាទាំងបេះដូងនៅលោតញាប់មិនទាន់បាត់ ហើយក៏ព្យាយាមងើបឈរ ដើម្បីបានត្រលប់ទៅផ្ទះវិញ។ ក្នុងខណះពេលនេះអ្នកដែលខ្ញុំចង់នៅក្បែរបំផុតគឺហ៊ាងតែម្នាក់គត់។
”មិនអីទេ ចៃដន្យណាស់ថ្ងៃនេះចេះនឹកឃើញចង់ជិះវាងមកផ្លូវនេះ ហី៎ទៅផ្ទះរួចមែនអត់? បើមិនរួចចាំពួកបងជូនទៅ” បងប្រុសដដែរព្យាយាមចាប់ដៃខ្ញុំជាប់ដូចខ្លាចខ្ញុំដួលម្តងទៀត។
”ខ្ញុំទៅរួច ខ្ញុំ ខ្ញុំមិនអាចចុះចាញ់បានទេ ខ្ញុំអរគុណច្រើនហើយ” ខ្ញុំចាប់ដៃបងប្រុសម្នាក់នោះចេញហើយបែរខ្លួនទៅទាញទ្វារឡានវិញ តែដៃជើងខ្ញុំញ័រកាន់តែខ្លាំងពេលដែលងាកទៅឃើញសភាពឡានដែលពួកនោះបានបន្សល់ទុក។ កញ្ចក់ខាងឆ្វេងមុខក្រោយត្រូវបានវាយទំលុះយ៉ាងស្អាត និងបានស្នាមកំបិតគ្រប់កន្លែងត្រង់ក្បាលឡានទៀត។ ខ្ញុំស្រមៃឃើញរូបភាព បើខ្ញុំមិនគេចខ្លួនទៅពួននៅខាងក្រោយទាន់ទេ មុខខ្ញុំអាចនឹងជាប់ជាមួយនឹងដំបងរបស់ពួកវាក៏ថាបាន។
”មោះ ទុកឲ្យពួកបងជូនទៅវិញ ដៃញ័រខ្លាំងណាស់ វរៗបើកទៅបុកគេតរទៀត”
”អឹមម ឲ្យអារាជជូនទៅទៅ ណាមួយមិនដឹងពួកនោះវានៅចាំស្ទាក់ផ្លូវណាទៀតឬក៏អត់?” ម្នាក់ៗមានចិត្តសណ្តោះដល់ខ្ញុំខ្លាំងណាស់។
”អរគុណពួកបងខ្លាំងណាស់” ស្តាប់ពាក្យបងប្រុសម្នាក់នោះនិយាយក៏អាចទៅរួចដែល ក្នុងពេលដែលវានៅមិនទាន់ធ្វើអីខ្ញុំបានពួកវាប្រាកដជាមិនអស់ចិត្តឡើយ។ ដូចនេះជម្រើសដែលល្អគឺខ្ញុំមិនគួរនៅម្នាក់ឯងឡើយ។
”ពួកបងពេញចិត្ត តោះឆាប់ទៅៗយប់ហើយ” ទោះជាមិនដែលស្គាល់គ្នាពីមុនមកតែគ្រប់គ្នាមានទឹកចិត្តជួយមនុស្សមានគ្រោះអាសន្នដូចខ្ញុំនៅពេលនេះដោយពេញចិត្ត ជាហេតុធ្វើឲ្យខ្ញុំទុកចិត្តពួកគាត់។
ខ្ញុំត្រូវបានបងរាជ បងប្រុសដែលខំរត់មកជួយខ្ញុំមុនគេនិងយកចិត្តទុកដាក់លើខ្ញុំជាងគេនោះអូសដៃមកឲ្យអង្គុយខាងស្តាំដៃរបស់គាត់ដែលជាកន្លែងជាប់អ្នកបើកហើយគាត់ក៏ដើរមកបោសសំអាតកញ្ចក់នៅកន្លែងដែលគាត់ត្រូវមកធ្វើតួនាទី។ ទីបំផុតខ្ញុំក៏បានរួចផុតពីគ្រោះចង្រៃមួយគ្រានេះដោយសុវត្ថិភាព។
4 / 11
”មិចហី៎? បាត់ភ័យនៅ?” នៅក្នុងឡានដ៏ស្ងាត់ជ្រងំ បងរាជក៏បានបង្ហើរសំនៀងមកកាន់ខ្ញុំ។
”បាត់ទៅច្រើនហើយ” ខ្ញុំបានប្រែមកសភាពដើមវិញបានច្រើនហើយ នៅតែអារម្មណ៍ដែលដិតជាប់ព្រឹត្តិការណ៍អំបាញ់មិញតែប៉ុណ្ណោះ។
”ពួកវាចង់ប្លន់ប្អូនមែន?” សំនួរត្រូវបានសួរជាបន្តបន្ទាប់រហូតដល់ខ្ញុំនឹកឆ្លើយមិនចង់បាន។
”អត់ទេ”
”ចឹងមានតែរឿងគំនុំ”
”ជាការគំរាមកំហែង” សុខៗស្រាប់តែខ្ញុំរបូតមាត់ទៅយ៉ាងផុយ។
”ប្អូនទៅធ្វើអីប៉ះពាល់ដល់អ្នកណាមកមែន?” សំនួរកាន់តែជ្រៅ ខ្ញុំកាន់តែក្រពុលមុខ។ ខ្ញុំបែងចែកមិនចេញទេថាអ្នកណាជាអ្នកមានគំនិតនេះឲ្យប្រាកដ ព្រោះមនុស្សដែលមិនពេញចិត្ត ទំនាក់ទំនងរវាងខ្ញុំហើយនិងហ៊ាងគឺមានតែ២នាក់ទេ ទីមួយគីប៉ារបស់ហ៊ាង ហើយទីពីរគឺស្រីម្នាក់នោះ។ តើអាចទេសំរាប់មនុស្សដែលមានឥទ្ធិពលដូចជាប៉ាហ៊ាង ឬមួយក៏ចិត្តឫសត្យារបស់មនុស្សស្រីដែលត្រូវបានមនុស្សដែលខ្លួនស្រលាញ់មកទាក់ទងជាមួយអ្នកផ្សេង តើបុគ្គលមួយណាដែលអាចទៅរួចជាង? ខ្ញុំនៅវែកញែកមិនចេញទេ
”បងសុំទោសផងណា សួររឿងផ្ទាល់ខ្លួនច្រើនពេក” ប្រហែលខ្ញុំសំលឹងមុខគាត់រហូតដល់គាត់ទើសទាល់ចិត្តហើយទើបញញឹមមិនសមសុំទោសខ្ញុំបែបនេះ។
”អត់អីទេ ខ្ញុំគ្រាន់តែគិតមិនទាន់ចេញថាអ្នកណាចង់ធ្វើបាបខ្ញុំបែបនេះ”
”ដាក់ពាក្យបណ្ដឹងទៅ ដើម្បីឲ្យមានការស៊ើបអង្កេតរកមុខជនដៃដល់”
”គ្មានប្រយោជន៍ទេ មុននឹងគេហ៊ានធ្វើរឿងបែបនេះ គេបានត្រៀមខ្លួនការពាររួចរាល់អស់ហើយ យើងជាជនទន់ខ្សោយស៊ូមិនឈ្នះគេទេ” សង្គមមួយនេះ មានទឹកប្រាក់គឺមានអំណាច។ ច្បាប់ខុសក៏អាចកែឲ្យមកត្រូវវិញបាន។(សុំទោសបើមានការប៉ះពាល់)
”ចឹងមានតែសុខចិត្តឲ្យគេតាមធ្វើបាបគ្រប់ពេលគេមានឱកាសមែន?”
”បងចតខាងមុខនឹងហើយ” សំណាងដែលមកដល់មុខCondoទាន់ ទើបមិនបាច់រកនឹកពាក្យដោះសារទៅគាត់។
”នៅនឹងមែន ចាំបងជូនដល់កន្លែងចតឡានម៉ង់” ថាហើយគាត់ក៏បើកហួសចូលទៅដល់កន្លែងចតឡាន ដោយមិនចាំស្តាប់ការអនុញ្ញាតពីខ្ញុំ ហើយបណ្តោយឲ្យមិត្តភ័ក្ដិគាត់ពីនាក់ទៀតនៅចាំមុខCondoវិញ។
5 / 11
”អរគុណបងម្តងទៀតដែលបានជួយ មានឱកាសខ្ញុំនឹងសងបងវិញ” ពន្លត់ម៉ាស៊ីនឡានហើយខ្ញុំក៏ថ្លែងអំណរគុណគាត់ម្តងទៀត មុននឹងគាត់ចេញទៅ។
”ប្រាប់ហើយពេញចិត្ត មិនបាច់អរគុណច្រើនដងពេកទេ”
”បាទ ចឹងខ្ញុំឡើងទៅបន្ទប់សិនហើយ ទៅវិញដោយសុវត្ថិភាព” ពេលនេះពួកយើងបានចេញផុតក្រៅឡានហើយ ខ្ញុំក៏លាគាត់ត្រៀមខ្លួននឹងដើរទៅរកជណ្តើរយន្តទៅហើយគាត់ក៏ចាប់ដៃខ្ញុំជាប់។
”ឈប់សិន បងនៅមិនទាន់បានស្គាល់ឈ្មោះប្អូនផង” ស្មានតែមានរឿងអី ចង់ដឹងធ្វើអីលេងបានជួបគ្នាទៀតហើយ។
”ខ្ញុំឈ្មោះទូ…” ក្នុងចិត្តគិតផ្សេង តែមាត់ហុចទៅផ្សឹង។
”បងឈ្មោះរាង ខ្ញុំដឹងហើយ បើអស់អីហេីយខ្ញុំទៅសិនហើយ ព្រោះមានមនុស្សកំពុងចាំ” ខ្ញុំកាត់គាត់ភ្លាមៗព្រោះដឹងថាគាត់ចង់ណែនាំខ្លួនម្តង ហើយក៏មិនចង់ខាតពេលយូរ ព្រោះបានចេញឆ្ងាយពីម្ចាស់ដើមហេតុថ្ងៃនេះយូរដែរហើយ។
”នេះលេខទូរសព្ទបង បើគិតថាចង់ប្តូរចិត្តដាក់ពាក្យបណ្ដឹងវិញ បងអាចជួយបាន បងមានបណ្តាញច្រើនអាចពឹងពាក់បាន” គាត់បានញុកកាតឈ្មោះរបស់គាត់ចូលក្នុងដៃខ្ញុំ ដោយទឹកមុខញឹមៗ។
”អឹមម មិនហ៊ានរំខានបងដល់ថ្នាក់នឹងទេ ខ្ញុំអាចចាត់ការខ្លួនឯងបាន” (តាមណា? រាល់ថ្ងៃនឹងធ្វើអី ទៅស្គាល់ខ្សែអ្នកណាខ្លះ? និយាយយកតែមុខមែន)
”ទុកទៅក្រែងមានការបន្ទាន់អីមិនបាច់ដើររកឆ្ងាយ” មើលទៅបែបមិនព្រមចប់ត្រឹមនឹងទេ មានតែទទួលយកទៅ។
”អឹមម អូខេ បើអស់អីហើយខ្ញុំទៅសិនហើយ”
”បាទ សំណាងល្អ” មិនចាំយូរ ខ្ញុំក៏បែរខ្លួនដើរទៅរកជណ្តើរយន្តឡើងទៅបន្ទប់ភ្លាមៗ។
អារម្មណ៍តក់ស្លុតដែលបានកើតឡើងមុននឹងវាតាមមកតោងខ្លួនមិនលេង ខ្ញុំទទួលអារម្មណ៍ភ័យៗពេលដែលនៅម្នាក់ឯងក្នុងជណ្តើរយន្តបែបនេះ ចិត្តចេះតែគិតថាពួកវាអាចមកចាំស្ទាក់ដល់ទីនេះទេ។ ហ៊ើយយយយ ខ្លាចឡើងជិតឆ្កួតហើយ Condoគេមានសន្តិសុខយាមសុវត្ថិភាពល្អបែបនេះពួកវាមិចនឹងហ៊ានទៅ ឈប់គិតៗៗៗ
ពេលនេះមិនដឹងថាហ៊ាងមានភ្ញាក់ខ្លះឬអត់ទេ តែចូលមកដល់ក្នុងបន្ទប់មិនមានអ្វីប្រែប្រួលឡើយប្រហែលមិនបានភ្ញាក់រកខ្ញុំទេមើលទៅ។ ខ្ញុំក៏ហួសដើរចូលបន្ទប់គេងដោយបើកទ្វារថ្នមៗព្រោះខ្លាចគេភ្ញាក់។
6 / 11
ហឹកក ហឺក ទ្វាររបើកស្របពេលទឹកភ្នែកកំពុងតែស្រក់ មិចក៏ឯងយំចឹងអាទូ? កុំយំ កុំយំអាទូ ហេតុអីក៏ឯងទន់ជ្រាយយ៉ាងនេះ? គេកំពុងតែដេកយ៉ាងស្កប់ស្កល់នៅនឹងមុខឯងហើយតើ។ តើឯងនៅយំបារម្ភអីទៀត? នេះឬជាអារម្មណ៍ដែលភ័យខ្លាចមិនបានមកជួបមនុស្សដែលយើងស្រលាញ់?
ខ្ញុំខំព្យាយាមខ្ទប់យំដើរសំដៅទៅគ្រែរបស់ហ៊ាងស្ងាត់ៗដើម្បីបានឃើញមុខម្ចាស់ចិត្តឲ្យច្បាស់។ ផ្ទៃមុខដែលនៅមិនទាន់ស្រស់បស់របស់គេ កំពុងតែបិទភ្នែកដេកលក់យ៉ាងមានសេចក្តីសុខ ដោយមិនបានដឹងឡើយថាអ្នកកំពុងតែបើកភ្នែកសំលឹងមើលគេទាំងទឹកភ្នែកម្នាក់នេះស្ទើរតែលេងបានឃើញមុខគេទៀតទៅហើយ។ តើខ្ញុំគួរតែប្រាប់គេពីរឿងនេះទេ? តើគេនឹងមានប្រតិកម្មយ៉ាងណាទៅបើគេដឹងថាខ្ញុំកំពុងតែត្រូវបានគេតាមធ្វើបាបដោយសារតែសេ្នហាយើងមួយនេះ? តើគេទទួលយកបានទេបើគេដឹងថាម្នាក់ក្នុងចំនោមអ្នកបញ្ជាពួកអស់នោះអាចជាឳពុកបង្កើតរបស់គេ? ឬមួយគេក៏ដឹងដែរថានឹងមានរឿងនេះកើតឡើងទើបគេព្យាយាមនៅតាមការពារខ្ញុំគ្រប់ពេលវេលាកន្លងមក។ តើខ្ញុំត្រូវចាប់ផ្ដើមរស់នៅទាំងភាពភ័យខ្លាចបែបនេះមែនទេ? គ្រាន់តែចង់រស់នៅប្រើប្រាស់ជីវិតមួយធម្មតាជាមួយមនុស្សដែលយើងស្រលាញ់ តើវាធ្ងន់ធ្ងរណាស់ទៅមែនទេ? សំនួរអស់ទាំងនេះតើមានអ្នកណាអាចជួយឆ្លើយខ្ញុំបានទៅ? ឬក៏ខ្ញុំត្រូវបៀមទុកលាក់រឿងទាំងនេះធ្វើដូចជាគ្មានរឿងអីកើតឡើងតែម្នាក់ឯង ដើម្បីបានរស់នៅក្បែរបុរសម្នាក់នេះ។ ខ្ញុំជិតឆ្កួតហើយ ខ្ញុំមិនដឹងរើសផ្លូវមួយណាសំរាប់ដើរដោយមានសេចក្តីទៀតទេ។ ខ្ញុំអស់កំលាំងណាស់ ខ្ញុំចង់សំរាក
”អឺមម襤 អូនកើតអី យល់សប្ដិអាក្រក់ទៀតមែន បានអោបបងខ្លាំងម៉េស”
”អឹមម វាអាក្រក់ខ្លាំងណាស់ ហឹក ហឹក ហឺរររ” ខ្ញុំរត់វាចូលក្នុងភួយមកដេកអោបរឹតគេទាំងទឹកភ្នែកហូរមិនឈប់រហូតដល់គេភ្ញាក់។ ខំប្រឹងទប់យំមិនចង់ឲ្យគេដឹងខ្លាំងណាស់ដែរ តែពេលមកបានលឺសំលេងព្រួយបារម្ភ និងកាយវិការតបតរដោយគេខំបែរខ្លួនទាំងដៃម្ខាងមានជាប់ខ្សែសេរ៉ូម មកទាញខ្លួនខ្ញុំអោបបន្ថែមឲ្យកាន់តែកាន់តែមានភាពកក់ក្តៅទៀតនោះ វាពិតពិបាកនឹងទប់ខ្លាំងណាស់។
”អឺមៗៗ ឈប់យំទៅៗ មានបងនៅជិតលេងអីហី៎ ឈប់យំណា” គេកាន់តែលួងខ្ញុំខ្លាំងប៉ុណ្ណាខ្ញុំខំយំខ្លាំងប៉ុណ្ណឹង។ ខ្ញុំមិនដាច់ចិត្តធ្វើឲ្យគេមកពិបាកចិត្តខ្វល់ខ្វាយបារម្ភពីខ្ញុំលើសនេះទៀតទេ ត្រឹមតែឃើញសភាពគេឈឺប៉ុណ្ណេះខ្ញុំស្អិតទ្រូងណាស់ទៅហើយ។
”អូនធ្វើឲ្យបងភ្ញាក់ហើយ ឆាប់គេងវិញទៅ” ខ្ញុំរាងបន្ធូរដៃបន្តិចតែមិនហ៊ានងាកខ្លួនខ្លាំងដែរ ព្រោះខ្លាចគេចាប់អារម្មណ៍របួសនៅលើខ្លួនដែលគ្របបាំងដោយភួយ។
”បានភ្ញាក់ល្អហើយ នឹងបានដឹងថាអូនមិនបាត់ទៅណាចោលបង”ទៀតហើយ ខ្ញុំខំលេបទឹកភ្នែកចូលបានមិនទាន់១នាទីផង គេក៏ចាក់ទំលាយមកម្តងទៀត។
7 / 11
”ហឺកក អូនមិនទៅណាចោលបងទេ អូននឹងនៅក្បែរបងគ្រប់ពេល” ទោះមានអ្នកមកចាប់ហែកពួកខ្ញុំចេញពីគ្នាយ៉ាងណាក៏ខ្ញុំមិនព្រមចុះចាញ់ដែរ។
”យល់សប្ដិឃើញអីខ្លះនឹង? មិចបានយំខ្លាំងម៉េសលើកនឹង” គេលួងអង្អែលក្បាលខ្ញុំថ្នមៗដូចរាល់ពេលដែលខ្ញុំភ្ញាក់កណ្តាលយប់ដោយសុបិន្តអាក្រក់។
”ដូចរាល់ដងទេ គ្រាន់តែបើកភ្នែកឃើញសភាពបងមិនស្រួលទើបខ្លាចលើសដើមទៅ” ខ្ញុំខំជូតទឹកភ្នែកចេញម្តងហើយម្តងទៀតដើម្បីកុំឲ្យគេកាន់តែបារម្ភនិងសង្ស័យលើសនេះ។
”បងបានស្រួលខ្លួនច្រើនហី៎តាស ឈប់បារម្ភទៅហើយឆាប់ដេក” ល្អណាស់ដែលគេគិតត្រឹមតែយល់សិប្ត បើសង្ស័យច្រើនជាងនឹងខ្ញុំមិនដឹងរត់ទៅរកអ្នកណាទេ។ និយាយដល់សភាពជំងឺគេខ្ញុំទើបចាប់អារម្មណ៍ថាខ្លួនគេស្រក់កំដៅចុះច្រើនមែន។
”អឹមម goodnight” ខ្ញុំផ្អិបមាត់ផ្តល់ស្នាមថើបទៅលើដើមទ្រូងគេ ឲ្យគេបានដេកលក់ស្រួលវិញ។
”goodnight កូនខ្លាឃ្មុំ” គេក៏សងមកខ្ញុំវិញដោយអោនមកថើបក្បាលខ្ញុំតិច ហើយក៏បន្តដេកលក់ទៅវិញម្តងទៀត។ ចំនែកខ្ញុំពេញ១យប់បិទភ្នែកនឹកឃើញតែរឿងដែលបានកើតឡើង ទើបមិនបានដេកទល់ភ្លឺ។
ពេញមួយយប់ខ្ញុំដេកមិនលក់សោះ បានត្រឹមតែអោបហ៊ាងយ៉ាងជាប់មិនលេង។ ខ្ញុំមិនដែលនឹកគិតថានឹងអាចមកស្រលាញ់នរណាម្នាក់បានខ្លាំងដល់ថ្នាក់នេះទេ មនុស្សប្រុសតែម្នាក់ដែលមានសារៈសំខាន់សំរាប់ខ្ញុំបំផុតបន្ទាប់ពីក្រុមគ្រួសារដ៏កក់ក្តៅរបស់ខ្ញុំមក គឺអ្នកដែលខ្ញុំកំពុងតែដេកអោបនឹងដៃនេះហើយ។
ខ្ញុំខំក្រោកចេញពីពូកតាំងពីម៉ោង៥ភ្លឺ ដើម្បីរៀបចំកម្តៅបបរពីយប់ឲ្យហ៊ាង ហើយក៏មានពេលលាងសំអាតខ្លួននឹងលាបថ្នាំលើរបួស។ វាពិតជាត្រូវចំណាយពេលយូរណាស់ ព្រោះរបួសវាប្រមូលផ្តុំទៅនៅខាងក្រោយទើបពិបាកក្នុងការលាប តែក៏សំណាងដែរដែលរបួសមានតែនៅលើខ្នងនិងដើមដៃខ្លះៗ ទើបខ្ញុំអាចសំរួលការស្លៀកពាក់មកបិទបាំងពីភ្នែកហ៊ាងបានមួយរយះ។
ម៉ោង៧ព្រឹកហើយតាមធម្មតាហ៊ាងជាមនុស្សភ្ញាក់ពីព្រឹកណាស់ តែពេលនេះគេនៅដេកមិនទាន់ភ្ញាក់នៅឡើយដោយសារតែមានជំងឺជាប់ខ្លួន។ ខ្ញុំក៏ឆ្លៀតពេលនេះតេរទៅបងយុទ្ធឲ្យគាត់ជួយមកដោះស្រាយរឿងជួសជុលឡាន ហើយនិងបានពិភាក្សាគ្នាខ្លះពីរឿងដែលបានកើតឡើង។ គ្រាន់តែបានដឹងរឿងភ្លាម បងយុទ្ធក៏ប្រញាប់មកជួបខ្ញុំភ្លាមៗដូចគ្នា។
មិនដល់៣០នាទីផងកន្តឹងទ្វារបន្ទប់ក៏បន្លឺឡើង ខ្ញុំប្រញាប់ចេញពីបន្ទប់ទឹកទៅបើកជាបន្ទាន់។ បងយុទ្ធបង្ហាញខ្លួនក្នុងឈុដេកយ៉ាងស្រស់ស្អាត។
”ទូ? ទូយ៉ាងមិចហី៎?” ខ្ញុំចង់តែសើចកាយវិការឆ្លេឆ្លារបស់គាត់ទេ គាត់បារម្ភពីខ្ញុំជាងខ្ញុំខ្លួនឯងទៀត សូម្បីតែខោអាវក៏មិនប្តូរសិនដែរ។
8 / 11
”អត់មានត្រូវអីច្រើនទេ គ្រាន់តែរបួសសើរស្បែកខ្លះៗនឹង” ខ្ញុំចាប់ដៃគាត់ជាប់ឲ្យឈប់ឆ្លេឆ្លាទៀត។
”មើស បងមើលតិច ត្រូវត្រង់ណាខ្លះ” គាត់ក៏ចាប់បង្វែរខ្លួនខ្ញុំឆ្វេងស្តាំ ចាប់សើយអាវទាញខោពេញនឹងម្តង។
”បងយុទ្ធ….. ប្រាប់ហើយថាអត់អីទេ”
”បងបារម្ភពីទូណាស់” ក្រៅពីចាប់ទាញនេះទាញនោះមិនអស់ចិត្តហើយ គាត់បែរជាចាប់ទាញខ្ញុំទៅអោបវិញម្តង។ ខ្ញុំទៅជាចង់ភាំងនឹងកាយវិការគាត់វិញ។
”អឺៗ ខ្ញុំ ខ្ញុំ….”
”ទូ? ទូ?” ខ្ញុំរកពាក្យនិយាយទៅបងយុទ្ធមិនទាន់ ក៏បានលឺសំលេងហ៊ាងហៅពីក្នុងបន្ទប់ដេកមកវិញ។
”នៅខាងក្រៅ និយាយមួយបងយុទ្ធ” ខ្ញុំស្រែកដកខ្លួនចេញពីបងយុទ្ធយ៉ាងលឿន បងយុទ្ធក៏ធ្វើទឹកមុខញឹមៗដូចមិនសូវសមដែរ។
”បងយុទ្ធកុំប្រាប់រឿងពីយប់មិញទៅហ៊ាងអីណា រឿងនេះដឹងតែយើង២នាក់បានហើយ” ខ្ញុំចាប់ដៃបងយុទ្ធជាការលួងចិត្តឲ្យគាត់ធ្វើតាមសំនើរ។
”ទូ? បងឈឺនោម” ស្រែកមកទៀតហើយ។ គ្រាន់តែជុះនោមក៏ហៅដែរ លោកអើយលោក។
”ណាបងយុទ្ធ?” ហើយមិចក៏គាត់ពិបាកឆ្លើយនឹងខ្ញុំម៉េស។
”ទូ? លឿនឡើង” អើយយយ អាអ្នកឈរពីមុខមិនព្រមឆ្លើយ ហើយអាអ្នកពីក្នុងគិតតែពីស្រែកហៅដូចទារបៅទៀត។
”អឹមៗ បងមិនប្រាប់វាទេ” ប៉ុណ្ណឹងក៏ចប់បាត់ហើយ។
”អរគុណបងណាស់”
”Panda ហា៎?”
”លឺហើយលោកម្ចាស់ថ្លើមដ៏សែនថ្លៃអើយយយ” នៅយូរទៀតលេងបានហើយ ខ្ញុំលេងដៃពីបងយុទ្ធហើយក៏បែរខ្នងរត់ស្រែកទៅហ៊ាងវិញ។
”មិចហី៎? បែកក្រឡរនៅបានប្រឹងស្រែកមិនឈប់នឹង” ខ្ញុំបើកទ្វារបន្ទប់ក៏ឃើញគេកំពុង ផ្អែកខ្លួនដេកខ្ទប់អាអូនគេជាប់។
”ជិតហី៎ លឿនឡើង” គេឃើញខ្ញុំដើរទៅរក គេក៏ខំងើបខ្លួនប្រែចេញពីគ្រែម្តង។
9 / 11
”ព្យួរសេរ៉ូមនឹងដៃសោះ ធ្វើដូចគេដោះជើងទុក ដើរតោងដែកទៅតិចអត់បាន” ខ្ញុំដើរទៅចូលចាប់ទាញដៃគេ ហើយក៏បណ្តើរគេចូលបន្ទប់ទឹកបន្ត។
”បើអូនមិនមក បានអ្នកណាមកជួយសំរួលប្តីតូចរបស់អូនហា៎” អូយយ ខ្ញុំស្ទះខ្យល់នឹងពាក្យគេងាប់លូវហី៎។
”នៅមកតរមាត់ទៀត ចូលទៅឲ្យលឿនទៅ នឹងអាលបានទៅពេទ្យ”
”ជូតខ្លួនឲ្យបងផង” បានដៃបញ្ជាឯងគ្រប់មុខ។
”អឺ ចឹងដោះទាំងអស់ម៉ង់ទៅចឹង” ជ្រុលតែចូលខ្លួនប៉ុណ្ណឹងហើយ ទៅទាំងព្រមម៉ង់ទៅ។
”ឆ្លៀតឱកាសពេលគេឈឺ ចង់មកចាប់រលោភគេមែន…”
”អូយយយយយ Pandaaaa” (ស្រែកលឺយ៉ាងនេះមិនដឹង ទូទូយើងគាត់ទៅមួលទាញស្អីហ៊ាងខ្លះទេ)។
ទាល់តែមួលខ្លាំងៗចឹងខ្លះបាននៅស្ងៀមបាន ហឹសៗៗ ឈរស្ងៀមធ្វើមុខស្អុយឲ្យខ្ញុំបានចាត់ការជូតខ្លួនល្អណាស់។
”ទូ? ករអូនកើតអីនឹង?” ចប់ប៉ាដោយ អោនងើបៗ សង្ស័យតែគេឃើញរបួសនៅករខាងក្រោមបាត់ហើយមើលទៅ។
”អត់មានអីទេ” ខ្ញុំងើបឈរទាញករអាវមកបិទឲ្យជិតយ៉ាងលឿន។
”អត់មានអី មិចករអាវអូនប្រលាប់ថ្នាំរបួស”
”ថ្នាំរបួសស្អី អាវវាចេញពណ៌នឹងហា៎” ខ្ញុំចាប់ដៃគេដែលកំពុងតែចង់លូកមកចាប់ទាញករអាវខ្ញុំយកទៅមើល។ សង្ឃឹមថាគេឃើញត្រឹមតែស្នាមប្រលាក់នឹងចុះ។
”ហឺម អាវចេញពណ៌មិចមិនដូរចេញ មោះបងដោះឲ្យ”
”អាៗ មិនបាច់ទេ ខ្វល់តែខ្លួនបងទៅ តោះហើយៗ” ទុកយូរទៀតលេងបានហើយ រកផ្លូវចេញសិន។ ខ្ញុំមិនចាំដុសខាត់អីយូរទេ ក៏យកកន្សែងមករុំខ្លួនគេហើយក៏ឆាប់រុញគេចេញមកផ្លាស់ខោអាវម្តង រួចក៏បញ្ជូនខ្លួនមកតុបាយ ដើម្បីបានស្រស់ស្រូបអាហារពេលព្រឹករួមគ្នា៣នាក់បងយុទ្ធបន្ត។ សភាពការពេលនេះគឺមិនមានអីគួរឲ្យបារម្ភទេ ព្រោះហ៊ាងក៏មិនបានសួរនាំរឿងបងយុទ្ធមករកតាំងពីព្រឹកដែរ ទើបខ្ញុំមិនបាច់រកលេសដោះសារជាមួយគេ។
ព្រឹកនេះខ្ញុំត្រូវពឹងបងយុទ្ធធ្វើជាដៃឆ្វេងជួយជូនពួកខ្ញុំទៅពេទ្យដើម្បីទៅតាមដានមើលគ្រាប់ឈាមរបស់ហ៊ាង ហើយក៏សុំជំនួយពីគាត់បន្ថែមក្នុងការចាត់ចែងរឿងបញ្ហាឡានដែលត្រូវរបួសជាដំណំផងដែរ។ ក្រោយពីចេញពីមន្ទីរពេទ្យជាមួយនឹងសេរ៉ូមថ្មីពេញដៃហើយ បងយុទ្ធក៏បាន
10 / 11
ទំលាក់ពួកខ្ញុំនៅឯCondoវិញ រួចបន្តប្តូរឡានរបស់ហ៊ាងយកទៅជួសជុលម្តង។ ពេលខ្លះខ្ញុំក៏មានការក្រែងចិត្តគាត់ជាខ្លាំងផងដែរ ដែលរាល់ពេលមានបញ្ហាខ្ញុំតែងតែអំពុលទុក្ខដល់គាត់ជានិច្ច ប៉ុន្តែខ្ញុំក៏គ្មានជំរើសច្រើនដែរ ព្រោះគាត់គឺជាមនុស្សតែម្នាក់ដែលខ្ញុំទុកចិត្តនិងអាចពឹងពាក់បានបំផុតនៅពេលនេះ។
”បងសំរាកទៅ អូនទៅរកអីមកឲ្យបងញ៉ាំសិន” ចូលមកដល់ក្នុងបន្ទប់ខ្ញុំក៏ដាក់គេឲ្យដេកវិញ។
”បងអត់ឃ្លានទេ បងចង់នៅក្បែរអូនច្រើនជាង”
”អាសស ស៊ឺតត”
”អូនកើតអីនឹង?” ដោយសារតែគេទាញខ្ញុំទៅខ្លាំងពេកទើបធ្វើឲ្យខ្ញុំដួលសង្កត់ទៅលើរបួសនៅក្រោយខ្នងមួយទំហឹង។
”គ្មានអីទេ មិនដឹងកំលាំងមនុស្សឬក្របីហេ៎នៀក បានទាញខ្លាំងមឹងៗ”
”រាល់ដងបងធ្វើខ្លាំងជាងនឹងផងមិចក៏អូនមិនស្រែកលឺចឹង” មុខនេះនិយាយបង្កប់ន័យច្បាស់ណាស់ មាត់ញញឹមញាក់មុខញាក់មាត់បែបនេះ។
”បែបចង់បកត្រលប់ទៅពេទ្យវិញម្តងទៀតហី៎មើលទៅ”
”អូៗៗ បងនិយាយលេងទេ បងដេកហើយ” ទាល់តែលើកដៃគំរាមទើបអាចស្តាប់គ្នាបាន។
”អូនទៅធ្វើអីទុកញ៉ាំថ្ងៃសិន” ខ្ញុំសំរួលខ្លួនឲ្យគេបានដេកហើយក៏រៀបនឹងចេញពីពូកដែល តែហ៊ាងបែរជាចាប់ដៃខ្ញុំជាប់វិញ។
”ទូសន្យានឹងបងណាថាមិនទៅណាឆ្ងាយពីបងដាច់ខាត ទោះមួយនាទីក៏ដោយ” តិក…. តិក… តិក សំលេងនាឡិកាក្នុងបន្ទប់លឺយ៉ាងច្បាស់ព្រោះតែសភាពស្ងប់ស្ងាត់ពីខ្ញុំ។ ពាក្យដែលហ៊ាងនិយាយចេញខ្ញុំបានទាញការសង្ស័យរបស់ខ្ញុំកាន់តែខ្លាំងឡើងៗជាលំដាប់។ តាំងពីដើមមកតើគេពិតជាដឹងថានឹងមានរឿងអ្វីកើតឡើងមកលើខ្ញុំពិតមែនទេ? ការដែលគេដើរតាមខ្ញុំគ្រប់ពេលវេលាមកនេះ គឺព្រោះតែគេដឹងថានឹងមានថ្ងៃដូចម្សិលមិញតើមែនទេ?
”ទូ? អូនកើតអីទៀតហី៎នឹង មិចបានអត់តបនឹងបង?” ខ្ញុំឈរសំលឹងមុខគេរហូតគេត្រូវអង្រួនដៃដាស់។
”អត់មានអីទេ បងឈឺចឹងចង់ឲ្យអូនទៅណាឆ្ងាយបាន”
”ចឹងអូនសន្យានឹងបងមក” គេក៏សំលឹងមុខនិងចាប់ដៃខ្ញុំមិនលេង។
”អឹមម អូនសន្យា” ខ្ញុំក៏ចាប់ច្របាច់ដៃគេថ្នមៗវិញ។ បើពិតដូចដែលខ្ញុំគិតទុកមែននោះ តើខ្ញុំអាចធ្វើអីបានទៅ? ហើយបើខ្ញុំប្រាប់គេទៅ តើនឹងមានបញ្ហាអីកើតឡើងរវាងយើងវិញ? ដំនោះស្រាយមួយណាក៏ជាប់ជាបញ្ហា មានតែបិទភ្នែកបិទត្រចៀករង់ចាំមើលការសំរេចចិត្ត
11 / 11
របស់ហ៊ាងចុះ ព្រោះបើគេពិតជាដឹងរឿងនេះមែន គេច្បាស់ជាមានគំរោងអីនៅក្នុងចិត្តគេមិនខាន ហើយបើខ្ញុំគេចក៏មិនដឹងគេចទៅណា ព្រោះបេះដូងទាំងមូលជាប់ជាមួយម្ចាស់ជំងឺទៅហើយ។
បន្ទាប់ពីធ្វើកិច្ចសន្យាគ្នារួចរាល់ហើយខ្ញុំក៏ចេញមករៀបចំធ្វើម្ហូបតិចតូចតាមដែលចេះមកពីម៉ាក់បានខ្លះៗ។ ហឹមមម និយាយដល់រឿងម៉ាក់ខ្ញុំដូចជានឹកដល់អ្នកផ្ទះដល់ហើយ ស្មាលនេះមិនដឹងគាត់នឹកខ្ញុំដូចជាខ្ញុំនឹកពួកគាត់អត់ទេ ២,៣ ថ្ងៃនេះហ៊ាក៏មិនឃើញតេរមកលេងទៀត សុខទុក្ខម៉ាក់ក៏មិនដឹងយ៉ាងមិចដែរ គិតរកតេរទៅហ៊ាសិន។ សំរេចជាចុងក្រោយហើយខ្ញុំក៏ទាញទូរសព្ទចុចទៅលេខហ៊ា តែក៏បានឃើញសារថ្មីពីលេខមិនដែលស្គាល់។
សូមរងចាំតាមដានភាគបន្ត
No comments:
Post a Comment