Breaking

Tuesday, June 11, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី២៦

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី២៦
និពន្ធដោយ Pii Chhay



អត្ថន័យក្នុងសារ៖
📩”កុំឲ្យភ្លាត់ស្នៀតម្តងទៀត ព្រោះនឹងគ្មានឱកាសសំរាប់រស់លើកក្រោយ” ពាក្យគំរាមដែលធ្វើឲ្យខ្ញុំអានហើយព្រឺដល់ក្បាល។ មិនដឹងថាសារនេះចេញពីជនមួយណាឡើយ តែនេះគេពិតជាចង់សំលាប់ខ្ញុំយ៉ាងស្រួលៗចឹងមែនហេ៎។ ខ្ញុំចាប់ផ្តើមត្រជាក់ចុងដៃចុងជើងទៀតហើយ។ ខ្ញុំកំពុងតែរស់នៅក្នុងភាពគ្រោះថ្នាក់មែនទែនហើយ។ ខ្ញុំបានប្តូរទិសដៅតេរពីហ៊ាទៅរកមនុស្សម្នាក់ផ្សេងវិញ។
តឺតតត តឺតតតត
👬”អាឡូ ជំរាបសួរ”
💜”ជំរាបសួរ បងរាជ ខ្ញុំគឺទូណា” មើលទៅខ្ញុំត្រូវដល់ពេលដែលខ្ញុំត្រូវរកជំនួយពីគាត់ហើយ។
👬”អូ ទូបងសប្បាយចិត្តណាស់ដែលទូទាក់ទងមក ទូមានការអីឲ្យបងជួយមែន?” ស្តាប់សំលេងក៏ដឹងថាសប្បាយចិត្តដែល។ ខ្ញុំមិនបង្អង់យូរក៏ប្រាប់ដំណើរដើមទងពីរឿងសារអំបាញ់មិញទៅគាត់ ហើយក៏សុំយោបល់ពីគាត់មកខ្លះ។
💜”ខ្ញុំត្រូវធ្វើយ៉ាងមិចខ្លះទៅ?”
👬”អឹមម ទូកុំទាន់ជ្រួលច្របល់ ព្យាយាមកុំនៅម្នាក់ឯងដូចកាលពីយប់មិញទៀត ហើយរឿងស្វែងរកជនដៃដល់ទុកឲ្យបងជាអ្នកចាត់ការ” មើលទៅដូចខ្លាំងក្លាណាស់។
💜”អរគុណបងច្រើនណាស់ ខ្ញុំមិនដឹងសងបងវិញយ៉ាងមិចទេ”
👬”អរគុណអី បងជាអ្នកស្នើរខ្លួនចង់ជួយតាស”
💜”មិនគួរណារឿងវាទៅជាធំដល់ថ្នាក់នេះសោះ” ខ្ញុំពិបាកចិត្តណាស់ ត្រឹមតែរឿងមនុស្ស២នាក់ស្រលាញ់គ្នាសោះ តែវាបែរជារីករាលដាលដូចជំងឺមហារីកបាន។
👬”ទូអាចប្រាប់បងបានអត់ថាកើតចេញពីអី”
💜”អឺ បងរាជ ត្រឹមនឹងសិនហើយណា មិត្តខ្ញុំតេរមកហើយ” ប្រសើរណាស់បានបងយុទ្ធតេរមកកាត់មុន ទើបខ្ញុំប្រញាប់ចុចទទួលលេខថ្មីហើយផ្តាច់បងរាជចេញវិញ។
😇”អាឡូទូ?”
2 / 10
💜”បាទ បងយុទ្ធ”
😇”ធ្វើអីនឹង?” សំនួរសួរដោយសំលេងព្រួយបារម្ភ
💜”កំពុងរៀបធ្វើម្ហូបថ្ងៃនេះ”
💜”បងដាក់ឡានធ្វើហើយនៅ?”
😇”រួចរាល់ហី៎ កំពុងចេញទៅវិញ”
💜”ឲ្យលឿនមកចឹង ខ្ញុំរៀបបាយចាំ”
😇”ហឹសៗៗ ស្តាប់មើលទៅដូចប្រពន្ធចាំបាយប្តីចឹងណ៎” 😳😳 គាត់និយាយស្អីគេគាត់នឹង?
💜”ប្រពន្ធប្តីស្អីបងឯង? មោឲ្យលឿនមកខ្ញុំមានរឿងចង់និយាយ”
😇”ហឹសៗ បងទៅដល់លូវហី៎”
💜”បើកឡានប្រយ័ត្នប្រយែងផង”
😇”បាទ….” មិនដឹងស្អីគេខ្លះទេ ស្តាប់មិនបានសោះ បិទតែម្តងទៅ។ ខ្ញុំដាក់ទូរសព្ទចុះពីបងយុទ្ធហើយក៏នឹកឆ្លៀតទាក់ទងទៅខាងផ្ទះម្តង។ បានស្តាប់សំលេងហ៊ាហើយខ្ញុំក៏ធូរចិត្តបន្តិចពេលដែលដឹងថាអ្នកផ្ទះសុខសប្បាយទាំងអស់គ្នា ទោះបីម៉ាក់នៅតែរអ៊ូនឹកខ្ញុំញឹកញាប់ក៏ដោយក៏គាត់តែងតែបន់ផ្សងឲ្យខ្ញុំជួបតែសេចក្តីសុខគ្រប់ពេល។
រំលោងទៅបាន២០នាទីទើបបងយុទ្ធបានមកដល់ ហើយខ្ញុំក៏ធ្វើម្ហូបរួចរាល់ល្មមដែរ។ តុវេទិកាក៏ចាប់ផ្តើម ខ្ញុំរៀបរាប់ប្រាប់បងយុទ្ធពីរឿងមុននឹងទាំងអស់ ហើយក៏ប្រាប់ពីរឿងសុំជំនួយពីបងរាជដូចគ្នា។ មើលទៅគាត់ដូចជាស្គាល់បងរាជដែលយ៉ាងមិចមិនដឹងទេ សួរនាំពីបងរាជចំៗណាស់។ តែកុំខ្វល់ស្គាល់មិនស្គាល់វាជារឿងរបស់គាត់ គិតតែធ្វើយ៉ាងណាដោះស្រាយរឿងខ្លួនឯងឲ្យផុតសិនទៅ។
💜”បងអាចដឹងអត់ថា អ្នកណាហ៊ានធ្វើរឿងនឹងបាន?” ខ្ញុំធ្វើជាសាកសួរ ព្រោះចង់ដឹងថាបងយុទ្ធអាចមានចំនែកដឹងរឿងនេះឬក៏អត់។
😇”ទូចង់បានន័យថាមិច?”
💜”គឺ ខ្ញុំចេះតែគិតទៅទេ ម្នាក់ស្រីឈ្មោះឡាលីន ហើយនិងម្នាក់ទៀតគឺប៉ារបស់ហ៊ាង បងគិតថាអ្នកណាដែរ?”
😇”អឺ គឺ....មិចបានទូគិតថាជា២នាក់នឹងវិញ?” សូមកុំឲ្យអ្វីដែលខ្ញុំសង្ស័យលើហ៊ាង ធ្លាក់មកលើបងយុទ្ធម្នាក់ទៀតអី។ ខ្ញុំមិនចង់បានអារម្មណ៍ថាត្រូវមនុស្សជុំវិញខ្លួនចាត់ទុកខ្ញុំជាទីងមោងមករហូតទេ។
💜”រាល់ថ្ងៃមានតែមនុស្ស២នាក់នឹងទេ ដែលមិនពេញចិត្តទំនាក់ទំនងខ្ញុំនិងហ៊ាង”
3 / 10
😇”អឺ…. បងគិតថាយើងកុំទាន់អារកាត់ថាអ្នកណាអី ព្រោះយើងអត់ទាន់មានអីមកបញ្ជាក់ឲ្យច្បាស់ទេ” មានការកាន់ជើងគ្នាទៀត ដូចទុកចិត្តមិនបានទេ។
😇”តែទូកុំខ្លាចអី ចាំបងនៅចាំការពាររយះពេលអាប៉បឈឺលើកនេះ” ក្រោយពីស្តាប់នឹងជីកសួរពត៌មានពីខ្ញុំអស់ហើយ បងយុទ្ធក៏ប្តូររឿងមកដាក់ចិត្តថ្វាយកាយ(យាយលេង)មកនៅចាំកំដរខ្ញុំកំឡុងពេលហ៊ាងនៅឈឺបែបនេះ។
💜”អឹមមម រាល់បញ្ហារបស់ខ្ញុំបងត្រូវមកលំបាកជាមួយជានិច្ច” ខ្ញុំក៏ខ្ចិលដេញដោលសួរអីបន្តទៀតដែរ។
😇”ឲ្យបងលំបាកចឹងរហូតក៏បានដែលឲ្យតែទូយល់ព្រម” មិនដឹងស្អីចូលខ្លួនគាត់ទៀតទេ ចាប់ផ្តើមនិយាយអីមកប្លែកៗទៀតហើយ។
💜”ខ្ញុំនិយាយលេងជាមួយបងមិនចេញទេ”
😇”ទូគិតថាជារឿងលេងហ៎រ?” ខ្ញុំចាប់ផ្តើមជ្រួញចិញ្ចើមម្តងហើយពេលនេះ។ គាត់យ៉ាងមិចនៅក្នុងខ្លួននឹង?
💜”មិនលេងក៏មិនលេងទៅ ខ្ញុំទៅដាស់ហ៊ាងមកញ៉ាំបាយសិន” ខ្ញុំមិនចង់ឲ្យរឿងកាន់តែស្មុគក៏សំរេចចិត្តងើបដើរចូលបន្ទប់ទៅដាស់ហ៊ាងវិញ។
ក្រោយពីបាយថ្ងៃជុំគ្នារួចរាល់ហើយបងយុទ្ធក៏បានជួយនៅជាគ្នានិយាយលេងជាមួយហ៊ាងបំបាត់ការអផ្សុកបានពេញមួយល្ងាចទើបត្រលប់ទៅវិញ។ គ្រប់យ៉ាងក៏ប្រែមកដូចដើម ហើយខ្ញុំក៏ត្រូវដល់តួនាទីធ្វើជាគ្រូពេទ្យពិសេសចាំតាមមើលថែអ្នកជំងឺដ៏សែនរពិលមួយនេះយ៉ាងសស្រាក់សស្រាំ។ រាប់ចាប់ពីបញ្ជុកបាយ បញ្ជុកទឹក ជូនទៅបញ្ចេញទាំងតូចទាំងធំ ជូតសំអាតខ្លួន ចេញមកស្លៀកពាក់ បណ្តើរទៅគ្រែដេក ធ្វើជាខ្នើយអោប ស្រែកច្រៀងបំពេ ប្តូរសេរ៉ូមថ្មី និយាយទៅអ្នកម្តាយខ្ញុំនៅមិនទាន់ស្មើខ្ញុំទេ ហើយចុងបញ្ចប់អ្នកដែលដេកលក់មុនគេគឺខ្ញុំ😂😂
😈”ភ្ញាក់ហី៎ហ៎រ?” កំពុងតែដេកលក់ស្រួលផងស្រាប់តែមមើរបើកភ្នែកមកក៏ឃើញមុខហ៊ាងនៅជាប់នឹងមុខខ្ញុំទៅហើយ។
💜”អឹមម ម៉ោងម៉ានហី៎ហ្នឹង?” ខ្ញុំមីរៗខំបើកភ្នែករកមើលនាឡិកា។
😈”ម៉ោង៦ហី៎”
💜”អឺមមម🤤🤤morning Monkey បងភ្ញាក់លឿនម៉េសថ្ងៃនឹង?” ខ្ញុំខំងើបពត់ខ្លួនពត់ប្រាណទាំងឈឺស្រគាពេញសាច់។
😈”Morning Panda😚 បងឃើញអូនអូនដេករើពេកទើបដេកមិនលក់” ស្នាមថើបពីពេលព្រឹកព្រលឹមដែលមិនអាចខ្វះបាន។
😈”យប់មិញដេកលក់ស្រួលអត់?” ចំលែកម៉េសចេះមកសួរនាំរឿងដេកទៀត។
💜”ស្រួលដូចតែរាល់ដងនឹង” ខ្ញុំក៏ឆ្លើយបែបមិនចាប់អារម្មណ៍ច្រើនដូចគ្នា។
4 / 10
😈”តែបងគិតថាមិនស្រួលទេ”
💜”មិនស្រួលអី អូនដេកលក់គ្មានបានយល់សប្ដិអាក្រក់អីផង” ខ្ញុំប្តូរពីការដេកលើខ្នើយមកកើយទ្រូងគេម្តង។
😈”ចឹងបងអ្នកយល់សប្តិអាក្រក់ហើយចឹង”
💜”យល់សប្ដិឃើញអី? រាល់ដងមិនដែលចឹង”
😈”អឹមម អត់មានអីទេ បងចង់ចូលទៅជូតខ្លួន” ធ្វើឲ្យខ្នាញ់គ្រប់ពេល គឺអារឿងបង្ហើបហើយខ្ចិបវិញនឹងហេ៎។
💜”ហឹមម មោះអូនជួយ” ខ្ញុំក៏បន្តទៅតួនាទីរបស់ខ្លួនជាប្រចាំទៀត។
ជារៀងរាល់ថ្ងៃបងយុទ្ធតែងតែស្ម័គ្រចិត្តធ្វើជាTaxi Manជូនពួកខ្ញុំទៅពេទ្យជារៀងរាល់ព្រឹក ហើយក៏ជួយរៀបចំរឿងម្ហូបអាហារសំរាប់ពួកយើងជារៀងរាល់ថ្ងៃទៀត ដោយមូលហេតុមិនចង់ឲ្យខ្ញុំទៅណាមកណាតែម្នាក់ឯងទៀត ព្រោះខ្លាចគ្មានឱកាសរស់ជាលើកទី២។ ហើយក៏នៅចាំជួយដោះស្រាយរឿងជួសជុលឡានរហូតដល់ស្រាច់បាច់ទៀត។ ចំនែកហ៊ាង សភាពជំងឺរបស់គេក៏បានធូរស្រាលពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់គ្រាប់ឈាមមានគ្រប់គ្រាន់វិញ ទើបអាចផ្តាច់សេរ៉ូមបាន។ យប់នេះជាយប់ចុងក្រោយហើយដែលគេត្រូវដេកដាក់សេរ៉ូម ខ្ញុំក៏បានសប្បាយចិត្តច្រើនដែលបានឃើញគេវិលមកដូចដើមវិញ។
😈”ទូ?” ខ្ញុំទើបតែងូតទឹករួចរាល់ កំពុងតែដើរទៅរកគ្រែ ក៏បានលឺសំលេងហ៊ាងឡើង។
💜”ហឹមម”
😈”មោះ មកដេកជិតបងសិនមក” មិនដឹងកេកកុកចង់បានស្អីទៀតទេ។ ខ្ញុំមិនតវ៉ាច្រើនក៏ដើរទៅដេកលើពូកជិតខ្លួនគេ រួចគេក៏ទាញខ្ញុំឲ្យដេកកើយទ្រូងគេវិញ។
😈”អូនហត់អត់?” សំលេងនិយាយទាំងដកដង្ហើមធំ។
💜”អត់ផង វាជាតួនាទីអូនស្រាប់ហើយ”
😈”បងសប្បាយចិត្តណាស់ដែល មានអូននៅក្បែរ ទោះមានរឿងអីកើតឡើងក៏អូនមិនបោះបង់ចោលបង” ហេតុអីក៏គេនិយាយបែបនឹង? មានរឿងអីដែលខ្ញុំត្រូវទុកគេចោលនោះ។
💜”យាយអីនឹង? បងឈឺចង់ឲ្យអូនទុកបងចោលមិច?” ខ្ញុំងើបក្បាលពីទ្រូងគេមកសំលឹងមុខម្តង។ ឃើញថាទឹកមុខគេដូចពិបាករៀបរាប់ណាស់។
😈”បងនាំទុក្ខដល់អូនច្រើនណាស់” គេនិយាយហើយក៏ទាញខ្ញុំយកអោបពេញទ្រូង។
5 / 10
💜”អូនសប្បាយចិត្តដែលបានមើលថែបង កុំគិតច្រើនពេក ល្មមដេកបានហើយ” ខ្ញុំក៏លូកដៃអោបគាត់វិញពេញៗដូចគ្នា។ ពិតជាកក់ក្តៅណាស់
😈”3ថ្ងៃទៀតដល់ពេលដែលពួកយើងត្រូវចេញដំណើរហើយ”
💜”ទៅណា?” អោបគ្នាមិនបានប៉ុន្មានផងខ្ញុំក៏ងើបក្បាលមកសួរគេម្តងទៀត។
😈”ទៅNew York ម្តាយមីងបងធ្វើការធានាពួកយើងរួចរាល់ហើយ”
💜”ហា៎ មិចក៏លឿនម៉េស?” ខ្ញុំស្ទើរតែភ្លេចថាខ្ញុំមករស់នៅជាមួយហ៊ាងដើម្បីអីទៅហើយ។
😈”នៅទីនេះទៀតក៏មានតែបញ្ហាដែរ ចឹងបងត្រូវតែប្រញាប់ឲ្យបានលឿនតិច” គេអង្អែលក្បាលខ្ញុំតិចៗ ហើយក៏ទាញទៅអោបវិញ។
💜”មានបញ្ហាអីហ៎ បានបងប្រញាប់ចឹង?”
😈”បញ្ហាដែលពួកយើងកំពុងជួបនឹងហើយ” គេចង់និយាយពីបញ្ហាគ្រួសារមែន? ហេតុអីទើបមកបារម្ភនៅពេលនេះ?
😈”អឹមម បងដេកហើយ Goodnight Panda😚
💜”Goodnight😚” គេអោនមកថើបក្បាលខ្ញុំតែខ្ញុំអោនទៅថើបទ្រូងគេវិញ។
ព្រឹកថ្ងៃថ្មីបានចូលមកដល់ ព្រឹកនេះបងយុទ្ធមិនបានមកជួយជូនពួកយើងទៅពេទ្យទៀតទេ ព្រោះតែដៃហ៊ាងបានដោះខ្សែសេរ៉ូមហើយ ទើបគេត្រូវមកបើកឡានដោយខ្លួនឯងម្តង។ ពេញមួយសប្តាហ៍ខ្ញុំនៅតែមិនទាន់បានទទួលដំណឹងអីពីបងរាជបន្តិចសោះអំពីរឿងស្វែងរកជនដៃដល់ អាចមកពីគាត់រវល់ហើយមើលទៅទើបស្ងាត់សូន្យឈឹងបែបនេះ។
😈”ដូចចំលែក?” ចូលមកដល់ក្នុងឡានភ្លាមហ៊ាងក៏និយាយរឿងចំលែកឡើង។
💜”ចំលែកអី?” ខ្ញុំកំពុងតែដាក់ខ្សែក្រវាត់បណ្តើរក៏ហើបមាត់សួរគេបណ្តើរ។ 😳ឡាន? តិចគេដឹងទៅថាឡានគេមានការកែប្រែថ្មី បើរុះរើចង់អស់មួយតួឡានហើយនឹង។
😈”អូនមានយកឡានបងទៅធ្វើអីអត់?” ស៊ឺតតត ខ្ញុំត្រជាក់ខ្លួនស្រេប។
💜”បងឃើញអូនយកឡានបងជិះពីកាល បើម្ង៉ៃៗរកតាពេលឃ្លាតគ្នាមិនបានផង”
😈”ហឹមម ចឹងផង…. អឹមម សង្ស័យខានជិះយូរដឹង បានមានអារម្មណ៍ថាចំលែក” ហូសសស ខ្ញុំដូចរៀងធូរចិត្តតិច។
💜”ហេសៗ គឺច្បាស់ជាចឹងហើយ” សើចដូចមិនសូវសមសោះខ្ញុំ។
6 / 10
😈”អឹមម ច្បាស់ហី៎?”
💜”អឺ ចេញទៅបានហី៎” បើបន្តនិយាយគ្នាជាមួយគេទៀតខ្ញុំច្បាស់ជាលាក់លេងជិតហើយ។ ដោយលឺខ្ញុំនិយាយមែនទែនបែបនេះគេក៏មិនបានប្រកែកអីដែរហើយក៏ចេញឡានទៅយ៉ាងលឿន។ ព្រឹកនេះគឺជាព្រឹកបង្ហើយសំរាប់ការណាត់ជួបពេទ្យ ហើយក៏ជាទឹកបង្ហើយសំរាប់ការអង្គុយទទួលទានបាយមើលមុខគ្នាតែ៣នាក់ទៀតដែរ។
ឆ្លងកាត់រយះពេលដែលពួកយើងទាំង២នាក់បានរស់នៅជាមួយគ្នា រួមទាំងពេលសុខនិងពេលទុក្ខ វាធ្វើឲ្យចំណងសេ្នហ៍យើងទាំង២នាក់កាន់តែស្អិតរមួតបេះមិនដាច់។ គ្រប់កាយវិការ បូករួមបញ្ជូលទាំងការមើលថែរក្សា និងរាល់សកម្មភាពដែលពួកយើងបានផ្តល់ឲ្យគ្នាទៅវិញទៅមក គឺជាស្នាមដៅក្នុងចិត្តម្នាក់ៗឲ្យចងចាំគ្រប់វិនាទីដែលយើងទាំង២បានសាងរួមគ្នា។ ទង្វើរល្អៗ និងទង្វើរអាក្រក់ទាំងឡាយដែលធ្លាប់បានកើតឡើងរវាងគ្នានិងគ្នា បានធ្វើឲ្យយើងយល់ដឹងនិង កាន់តែស្គាល់ពីចិត្តរបស់ម្នាក់ៗរិតតែខ្លាំងឡើងៗ។
រយះ២ថ្ងៃបានកន្លងផុតទៅយ៉ាងលឿន ហើយថ្ងៃស្អែកក៏ដល់ពេលដែលពួកយើងចេញដំណើរដែរ។ ខ្ញុំក៏កំពុងតែមមាញឹកនឹងការរៀបចំសំលៀកបំពាក់សំរាប់ពួកយើងទាំង២។
😈”ទូ……?” ហ៊ាងដែលទើបតែចេញទៅនិយាយទូរសព្ទយ៉ាងយូរនៅឯបន្ទប់ទទួលភ្លៀវបានបើកទ្វារបន្ទប់ដេក ហើយដើរសំដៅមកខ្ញុំ។
💜”ហឹមម ចង់យកអីមកញាត់ថែមទៀតហី៎?” ខ្ញុំលើកខោអាវបត់បណ្តើរនិយាយទៅកាន់ហ៊ាងបណ្តើរ។
😈”មិនបាច់រៀបទេ” 😯
💜”មិចចឹង? ក្រែងស្អែកយើងចេញទៅហី៎?” ខ្ញុំបញ្ឈប់សកម្មភាពដែលកំពុងតែធ្វើហើយបែរទៅរកហ៊ាងវិញ។
😈”ពួកយើងលេងទៅហើយ”
💜”ហេតុអី? មានបញ្ហាអីមែន?”
😈”បងមានធុរះសំខាន់ដែលត្រូវដោះស្រាយបន្ទាន់ រឿងទៅទីនោះចាំនិយាយគ្នាពេលក្រោយទៀត”
💜”តែសំបុត្រយន្តហោះក៏ទិញរួចហើយដែរ បងចង់បោះចោលចឹងមែន?”
💜”ហ៊ាង? ហ៊ាងបងកើតអីនឹង?”
គ្រាំងងង សំលេងទ្វារបន្ទប់ទឹកបិទយ៉ាងលឺ។ គេបានត្រឹមតែប្រាប់រឿងរំសាយគម្រោងហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកដោយគ្មានវាចាឆ្លើយតបនឹងសំនួរខ្ញុំវិញអីបន្តិច។ គេកើតអីនឹង? មិចសុខៗទៅជាចឹងវិញ? ហើយមុននឹងគេនិយាយទូរសព្ទជាមួយអ្នកណាបានត្រលប់ចូលមកវិញ ទៅជាផ្លាស់ប្តូរអស់រលីងចឹង? ចម្ងល់នេះត្រូវទៅសួរដោយខ្លួនឯងហើយ។
7 / 10
ក្រឹកៗៗ ចុំចេះចាក់សោរបន្ទប់ទឹកទៀត
តុកៗៗៗ
💜”Monkey? Monkeyបងលឺអូនហៅអត់?” គោះហៅយ៉ាងណា ស្រែកហៅយ៉ាងណាក៏គេមិនតបដែរ។ ខ្ញុំទៅជាចង់កើតរោគភ័យវិញហើយ
💜”ហ៊ាងងងង? បងធ្វើអីក្នុងនឹងហ្នឹង?” ខ្ញុំខំកន្ទ្រាក់ទ្វារកាន់តែខ្លាំងអារម្មណ៍ខ្ញុំកាន់តែនៅមិនស្ងប់។
😈”បងងូតទឹក” ងូតទឹក? ហើយងូតទឹកអីក៏ស្ងាត់ល្អម៉េស
💜”អូនចូលងូតដែរ” ខ្ញុំនៅតែគោះទ្វារឆ្លើយឆ្លងជាមួយគេរហូត។
😈”ចាំតិច បងស្រាតឲ្យហើយសិន” 😅អាអើយអា បានលឺសំលេងលេងសើចគេបែបនេះ ខ្ញុំក៏អស់ភ័យទៅជាចង់សើចវិញ។
💜”យូរម៉េសហ្នឹង? ស្រាតខោអាវឬក៏បោកខោអាវហា៎” ជិត១០នាទីហើយនៅអត់ទាន់ស្រាតរួចទៀត។
ក្រាកកក ទីបំផុតទ្វារបន្ទប់ទឹកក៏របើក បង្ហាញឲ្យឃើញរូបរាងដល់ស៊ិចស៊ីរបស់ហ៊ាងក្នុងឈុតទទេរស្អាត។ និយាយដោយស្មោះ គ្មានម្តងណាឡើយដែលខ្ញុំមិនឈ្លក់វង្វេងនឹងរាងកាយរបស់គេ។ គេឈរបង្ហាញរាងយ៉ាងស្រស់សង្ហាមកកាន់ខ្ញុំ តែរៀងចំលែកដោយសារតែមុខដូចទើបតែយំហើយ។
💜”ហ៊ាង? មិចបានធ្វើមុខចឹង?” ខ្ញុំលូកដៃចូលទៅច្របាច់មុខគេថ្នមៗ។
😈”ធ្វើមុខអី?” គេទំលាក់មុខចុះភ្លាមពេលដែលខ្ញុំសួរដូច្នោះ។
💜”ធ្វើមុខដូចចង់យំនឹងណា” ខ្ញុំនិយាយហើយក៏ខំអោនមុខតាមមើលមុខគេទៀត។
😈”បងយំស្អីបង មុននឹងលប់មុខសាប៊ូចូលភ្នែក” មិនទាន់ងូតទឹកផងលុបមុខហី៎។
💜”មើស អូនមើលតិចមើរ មិចបានក្រហមល្អម៉េស” ខ្ញុំនៅតែចាប់ទាញមុខគេរហូត តែគេមិនព្រមតាមសម្រួលសោះ។
😈”បងមិនអីទេ ក្រែងចង់ងូតទឹកហី៎ មោះបងចាត់ការឲ្យ” ថាហើយគេក៏ចាប់សម្រាតខោអាវខ្ញុំក្រវែងចោលពេញឥដ្ឋ រួចក៏ចាប់បីខ្ញុំដើរចូលទៅដាក់ក្នុងអាវទឹក ចាត់ចែងវាយពពុះសាប៊ូនឹងដុតទានក្រអូនបង្ហើរក្លិនដែលខ្ញុំចូលចិត្ត។ ខ្ញុំក៏បានចាប់អារម្មណ៍ថាភ្នែកគេពិតជាក្រហមខ្លាំងមែនទែន។ មិនដឹងថាសាប៊ូចូលភ្នែកមែនឬក៏សម្ងំយំឲ្យប្រាកដទេ តែអេស គេមានរឿងអីដែលត្រូវយំទៅ ប្រហែលសាប៊ូចូលភ្នែកមែនទេដឹង។ កុំគិតវែងឆ្ងាយពេកអាទូគ្មានរឿងអីទេ គិតរឿងកំពុងតែស្រួលខ្លួនដែលបានត្រាំទឹកជាមួយសំណប់ចិត្តវិញ។
8 / 10
អឹមមម ត្រជាក់ចិត្តបន្តិច ព្រោះពួកយើងខានបានមកត្រាំទឹកបន្ថូរអារម្មណ៍បែបនេះមកយូរដែលហើយ ជាពិសេសមានហ៊ាងមកធ្វើជាខ្នើយបង្អែកខ្នងទន់ៗយ៉ាងនេះទៀតពិតជាស្រស់ស្រាយណាស់។ តែដូចខុសរាល់ដងបន្តិចដែលថ្ងៃនេះហ៊ាងទាមទារមិនព្រមចង់ចេញពីអាងសោះ គឺសម្ងំអោបរិតមិនលែងទេ។
💜”ហ៊ាង?” ខ្ញុំហៅគេព្រោះតែគេស្ងប់ស្ងាត់ល្អពេក។
😈”ហឹមមម” គេក្រហឹមដោយមាត់ជាប់នឹងកញ្ជឹងករបស់ខ្ញុំ
💜”បងដេកមែន?”
😈”អត់ទេ” គេប្តូរពីកញ្ជឹងកមកថេីបលេីស្មារបស់ខ្ញុំរួចដេញហិតក្បាលវិញម្តង។
💜”ចឹងមិចក៏ស្ងាត់ម៉េស?”
😈”បងហត់”
💜”បើហត់ឡើងទៅដេកវិញតោះ”
😈”កុំទាន់ បងចង់នៅបែបនេះសិន” ខ្ញុំខំងើបខ្លួនចេញពីគេដើម្បីឡើងសំអាតខ្លួនទៅបន្ទប់ដេកវិញតែគេខំរិតដៃកាន់តែណែន។
💜”កើតអីនឹងហា៎? តាំងពីមោពីនិយាយទូរសព្ទវិញធ្វើខ្លួនប្លែកៗម៉េស”
😈”បងអត់មានកើតអីទេ”
😈”ទូ… បងសុំទោសណាដែលនាំអូនចេញពីទីនេះមិនបាន” បាត់ការឆ្លើយតបយ៉ាងយូរទើបគេដាច់ចិត្តបង្ហើរសំនៀងចេញមកវិញ។ នេះដែលខុសប្រក្រតីនឹងដោយសារតែពិបាកចិត្តរឿងនឹងទេហ៎។ យ៉ាប់មែនស្វាមួយនេះ
💜”ហឹសៗ សុំទោសអី ទៅឬមិនបានទៅក៏អត់មានបញ្ហាអីដែរ អីដែលសំខាន់ទីដែលអូននៅ គឺមានបងទៅអូនមានក្តីសុខហើយ” ខ្ញុំបែរខ្លួនផ្អៀងចំហៀងម្តងព្រោះចង់អោបលួងលោមគេវិញ។
😈”ទូ…… ហឹក… ហឹក..” 😯នេះដល់ថ្នាក់យំផងហ៎។
💜”ហ៊ាង? បងយំស្អីនឹង?” ខ្ញុំចង់ស្លុតចិត្តពេលដែលសុខៗគេបែរជាបញ្ចេញសំលេងទួញសោកនៅនឹងមុខដូច្នេះ។
😈”ហឹក….ហឹក😢” ជាលើកទីមួយហើយដែលខ្ញុំឃើញហ៊ាងយំខ្លាំងបែបនេះ។
9 / 10
💜”ថ្ងៃណាមួយពួកយើងប្រាកដជានឹងបានទៅទីនោះមិនខាន កុំយំអី អូនអត់សប្បាយចិត្តទេណា” ខ្ញុំងើយមុខលូកដៃទៅជូតទឹកភ្នែកគេចេញហើយគេក៏បោះត្រាមាត់នៅនឹងថ្ងាស់ខ្ញុំវិញ។ គ្មានទីកន្លែងណាដែលខ្ញុំចង់រស់នៅក្រៅពីបេះដូងរបស់មនុស្សម្នាក់នេះឡើយ។ សុំត្រឹមតែមានគេនៅក្បែរទោះពិភពលោកនេះគ្មានកន្លែងទទួលយកពួកខ្ញុំទាំង២ក៏ខ្ញុំមិនគ្រាំចិត្តដែរ។
😈”បងសុំទោស ហឹក... ទូឲ្យបងសុំទោស” គេនៅតែក្រសោបខ្លួនខ្ញុំបង្ហូរទឹកភ្នែកមិនឈប់។
💜”បានហីៗ ឈប់ទៅ ប៉បអាយរបស់អូនមិនមែនទន់ជ្រាយចឹងទេ” ខ្ញុំក៏ដូចជាមិនអស់ចិត្តដែរ ដែលគ្រាន់តែរឿងប៉ុណ្ណឹងសោះ គេអាចយំបានដោយងាយចឹង។ ឬក៏មានអីលើសពីហ្នឹង
💜”តោះ លាងខ្លួនចេញបានហើយ” ដោយហេតុមិនចង់ឲ្យគ្រប់គ្នាស្ថិតក្នុងសភាពវេទនាចិត្តយូរជាងនេះខ្ញុំក៏សំរេចចិត្តងើបខ្លួនចេញម្តងទៀត តែលើកនេះគេមិនប្រកែកទៀតទេ គឺព្រមងើបចេញមកតាមសម្រួលម្តង។ លាងសម្អាតខ្លួនបានជ្រះស្អាតល្អហើយ ហ៊ាងក៏ចាប់បីខ្ញុំដើរទៅរកពូកទាំងខ្លួនទទឹកជោគ។
💜”ហ៊ាង? ជូតខ្លួនសិនសើមឥដ្ឋអស់ហី៎” មើលទៅបែបមិនទាន់ទេបើគេលេងដើរឆ្ពោះទៅរកពូកគ្មានទាក់ជើងអីតិចសោះចឹង។
😈”ជូតភួយតែម្តងទៅ បងមិនចង់ឃ្លាតពីអូនទេ” ខ្ញុំមិនសប្បាយចិត្តសោះដែលគេធ្វើបែបនេះព្រោះវាធ្វើឲ្យខ្ញុំកាន់តែមិនអស់ចិត្តនូវរឿងដែលកើតឡើងលើគេ។ ទោះពីមុនយើងមានភាពផ្អែមល្ហែមដាក់គ្នាច្រើនប៉ុណ្ណាក៏ដោយ តែក៏មិនដល់ថ្នាក់នេះដែរ។
💜”ហ៊ាង បងមានរឿងអីឲ្យច្បាស់ទៅ? បងធ្វើឲ្យអូនកាន់តែមិនស្ងប់ចិត្តហី៎ណា” ខ្ញុំសួរគេឡើងពេលដែលគេដាក់ខ្ញុំលើពូកនឹងទាញភួយមកគ្របខ្លួនឲ្យខ្ញុំព្រោះខ្លាចខ្ញុំរងា។
😈”បងគ្រាន់តែចង់នៅក្បែរមើលថែអូនឲ្យបានល្អ ដូចដែលអូនបានធ្វើមកលើបងកន្លងមកនឹងណា” ហើយគេក៏ឡើងមកឈ្មុលខ្លួនទាញខ្ញុំទៅដេកអោបធ្វើមិនដឹង។ ថ្ងៃនេះខ្លួនខ្ញុំជាប់ខ្លួនគេសឹងតែបិតកាវទៅហើយ។
💜”រាល់ថ្ងៃនឹងបងមើលថែអូនលើសលុបហើយ” ទំលាប់ខ្ញុំគឺតែងតែគេងកើយទ្រូងគេជានិច្ចមុនពេលដែលខ្ញុំបិទភ្នែកដេកលក់។
😈”បងស្រលាញ់អូនខ្លាំងណាស់ទូ អូនត្រូវចាំទុកណា” មានអីថ្មីទៀតហី៎នឹង។ ថ្ងៃនេះមានតែរឿងឆ្ងលចឹង។
💜😊 មិនបាច់ប្រាប់ក៏ឃើញច្បាស់ដែល បងបង្ហាញឲ្យអូនឃើញរាល់តែថ្ងៃហ្នឹង” ខ្ញុំមីនចង់កាត់អារម្មណ៍មនោសញ្ចេតនារបស់គេក៏លាក់សំនួរទុកក្នុងចិត្តសិនទៅ។
😈”ចុះអូនវិញ?”
💜”ខំលះបង់តាមមកនៅជាមួយប៉ុណ្ណឹងហី៎ នៅមិនដឹងទៀតហ៎”
10 / 10
😈”ឆ្លើយនឹងបងមកថាអូនស្រលាញ់បងទេ?” នៅជាមួយគ្នាយូរហើយមិនដែលលឺគេសួរចឹងសោះ។ លូវមកនឹកឃើញយ៉ាងមិចនឹងបានសួរចឹង។
💜😚 អូនស្រលាញ់បងណាស់ហ៊ាង បងក៏ត្រូវចាំទុកដូចគ្នាណា” ខ្ញុំងើបក្បាលប្រថាប់មាត់ទៅនឹងមាត់របស់គេមួយជាការបញ្ជាក់ឲ្យកាន់តែច្បាស់។ ហើយគេក៏តបតរមកវិញដោយយកដៃមកទប់ក្បាលខ្ញុំយកទៅថើបបន្តវិញម្តង។
😈”ប៉ុណ្ណឹងបងអស់ចិត្តហើយ អូនដេកទៅ” ក្រោយពីព្រមដោះលេងខ្ញុំចេញពីភពត្រេងក្រអាលរួចហើយគេក៏ចាប់អោបខ្ញុំឲ្យដេកកើយទ្រូងគេបន្ត។
💜”Goodnight ណាស្វាកំហូច” ខ្ញុំ Say Goodnight ទៅគេដោយមិនភ្លេចប្រគល់ស្នាមថើបទៅលើដើមទ្រូងរបស់គេមួយ។
😈”Goodnight ប្រពន្ធសំលាញ់” ចុងក្រោយគឺបញ្ចាប់ដោយការថើបក្បាលខ្ញុំហើយ ខ្ញុំក៏ដេកលក់តែម្តង។ យប់នេះហ៊ាងឲ្យខ្ញុំដេកកើយទ្រូងគេពេញមួយយប់ តែមកបើកភ្នែកព្រឹកឡើងខ្ញុំបែបជាដេកអោបខ្នើយទៅវិញ😅។ ខ្ញុំបែរខ្លួនខំរាវរកអ្នកជិតខ្លួនដែរ តែមិនឃើញមានសូម្បីតែស្រមោល។ គេងើបទៅធ្វើអីគេនឹងទាំងព្រលឹមហ្នឹង? ភ្លើងបន្ទប់ទឹកក៏មិនបានបើក បានន័យថាគេមិននៅក្នុងនោះទេ នៅបន្ទប់ទទួលភ្ញៀវទេដឹង។
💜”ហ៊ាង?”
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment