រឿង ម្ចាស់គ្រងបេះដូង
ភាគទី១០
និពន្ធដោយ Pii Chhay
#Khmer_Novel69
ក្រោយពីអានសារគេចប់ខ្ញុំដេកញញឹមលង់លក់យ៉ាងស្កប់ស្កល់ មកដឹងខ្លួនម្តងទៀតនៅពេលសំលេងនាឡិការោទ៍នាពេលព្រឹកព្រលឹម។ ចង់ដេកតទៀត
តុតៗ ខ្ញុំសម្ងំដេកមិនដល់កន្លះម៉ោងផងហ៊ាក៏គោះទ្វាដាស់។
”ទូក្រោកឡើង ដេកស្ពឹកម៉េសថ្ងៃហ្នឹង?”
” ងើបហើយ ចូលងូតទឹកសិន” មេរំខានណាស់លោកបងនេះ។ ងូតទឹករៀបចំខ្លួនរួចខ្ញុំក៏ចុះទៅញ៉ាំអាហារពេលព្រឹកដែលជាស្នាដៃរបស់ម៉ាក់។ សុំចូលរឿងក្នុងគ្រួសារបន្តិច ទោះជារាល់ថ្ងៃនេះមានបងទុំនៅជាមួយក៏ដោយតែរឿងម្ហូបអាហារម៉ាក់មិនទុកចិត្តអ្នកណាក្រៅពីថ្វីដៃរបស់គាត់ឡើយ។ ម៉ាក់ជាស្រ្តីមេផ្ទះដ៏ចំណានម្នាក់រៀបចំទុកដាក់បាយទឹកមិនដែលខ្វះចន្លោះទើបប៉ាមិនដែលចង់បាយក្រៅផ្ទះម្តងណាទេលើកលេងតែមានកម្មវិធីជាមួយបុគ្គលិកនៅក្រុមហ៊ុន។ ចំនែកប៉ាសរសើរស្នាដៃម៉ាក់មិនដាច់ពីមាត់។ ក្រុមគ្រួសារយើងរកស៊ីរបរផ្នែកសំភារះសំណង់នឹងគ្រឿងតុបតែងផ្ទះខ្នាតមធ្យមដែលមានប៉ានឹងបងស្រីជាអ្នកគ្រប់គ្រង។ ឯបងប្រុសវិញគាត់ចូលចិត្តសិល្បះគំនូរនិងតន្រ្តី។ ខ្ញុំតែងតែគិតថាចង់បានគ្រួសារមួយដែលសម្បូរបែបបែបនេះទោះជាមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភសុំត្រឹមមានសេចក្តីសុខពេញបរិបូរណ៍ក៏គ្រប់គ្រាន់។
ក្រោយពីចប់អាហារពេលព្រឹកហើយហ៊ាក៏ជូនខ្ញុំទៅសាលាដូចរាល់ដង។ ឆ្ងល់ណាស់មែនទេដែលខ្ញុំធំប៉ុណ្ណោះហើយនៅឲ្យបងជូនទៅសាលាទៅមកទៀត។ ព្រោះដោយសារឧបទ្ទវហេតុក្រឡាប់ឡានកាលពី៤ឆ្នាំមុនដែលស្ទើរតែលេបត្របាក់យកជីវិតខ្ញុំទៅហើយនោះ ក្រុមគ្រួសារទាំងមូលមានភាពវឹកវរយ៉ាងខ្លាំង ម៉ាក់ស្រែកយំរហូតដល់សន្លប់ ឯហ៊ាវិញគិតតែពីយំបន្ទោសខ្លួនឯងដែលប្អូនមួយមើលថែមិនបានល្អ។ ខ្ញុំសំរាកព្យាលបាលនៅមន្ទីរពេទ្យជិតមួយខែ។ គ្រប់គ្នាស្ទើរតែមិនជឿថាខ្ញុំអាចនឹងវិលមកសភាពដើមដូចសព្វថ្ងៃនេះ។ចាប់តាំងពីពេលនោះមកខ្ញុំមិនដែលបានស្គាល់ចង្កូតឡានម្តងណាឡើយ ហើយបន្ទុកនៃការធ្វើដំនើរហ៊ាជាអ្នករ៉ាប់រងទាំងស្រុង ទើបវាក៏ក្លាយជាទំលាប់ដល់រាល់ថ្ងៃនេះទៅ រឿងនិទានសូមចប់ត្រឹមនេះ។ ចូលសាច់រឿងយើងវិញ នៅក្នុងឡានជាមួយហ៊ា យើងមិនបាននិយាយអីក្រៅពីខ្ញុំគិតតែពីច្រៀងតាមចំរៀងចេញពីទូរស័ព្ទ។
”អារម្មណ៍ល្អម៉េសថ្ងៃនឹង?” នៅសុខៗហ៊ាក៏សួរឡើង
”ល្អអី? ធម្មតាតាសហ៊ា”
”ច្រៀងអាញឹមៗនឹងអីវិញ” តាមសង្កេតគ្រប់សណ្ឋានការតែម្ដង
2 / 13
”ចេះតែមានម៉ង់ បទត្រូវចិត្តគឺច្រៀងចឹងហើយ” ហ៊ាមិនតបអីទៀតតែស្ញេញឥតឈប់។ មួយរយះនេះមានតែរឿងភ្លែកៗចឹង។
”ខ្ញុំចូលសាលាហេីយ បេីកឡានត្រលប់ទៅវិញប្រយត័្នផង” ឡានចតមកដល់មុខសាលា ខ្ញុំក៏លាហ៊ាចុះ។
”អឹមមម ឲ្យហ៊ាជួយលេីកឥវ៉ាន់ឲ្យអត់?”
”មិនបាច់ទេហ៊ា ខ្ញុំកាន់អស់”
”អូខេៗ ហ៊ាទៅហេីយចឹង”
”បាយយយ”
នៅសាលាថ្ងៃនេះជាថ្ងៃប្រមូលកិច្ចការដូច្នេះហើយខ្លួនខ្ញុំក៏ត្រូវវេចសម្ពាយកិច្ចការពេញដៃពេញជើង។ កំពុងដើរឡើងជណ្ដើរទាំងក្នុងដៃសុទ្ធតែឥវ៉ានសំពីងសំពោងសឹងតែកប់ខ្លួនបាននោះ ខ្ញុំក៏លឺសំលេងសម្រឹបជើងមនុស្សម្នាក់កំពុងតែរត់ចុះជណ្តើរយ៉ាងលឿនស្របពេលជាផ្លូវកោងផង ទាំងភ្នែកគេកំពុងតែសំលឹងតែទូរស័ព្ទទៀតនោះ ខ្ញុំកំពុងគិតថាគួរតែអែបចូលគៀនឲ្យហើយព្រោះមិនចឹងអាចនឹងត្រូវគេបុក។ តែអ្វីដែលស្មានមិនដល់គឺពេលដែលខ្ញុំខំផ្អៀងខ្លួនគេចគេខ្ញុំបែបជាទៅបុកនឹងបង្កាន់ដៃជណ្ដើរហើយរ៉េត្រលប់ទៅបុកគេទៅវិញ
ព្រី ប៉្រូស ប៉្រេវ ប៉្រាវ ខ្ទេច ខ្ទេចគ្មានសល់អីទេ ទាំងកិច្ចការខ្ញុំនឹងទូរស័ព្ទគេជ្រុះគ្មានសល់ ខំគេចណាស់មកជួបគ្នាណាស់។
♂️”shit នេះដើរយ៉ាងមិចនឹង មកបុកមនុស្សទាំងរស់ចឹង?” គេនិយាយដៀលមកខ្ញុំទាំងគ្មានចិត្តមកជួយរើសឥវ៉ាន់ខ្ញុំគិតតែពីស្រវ៉េស្រវ៉ារកតែទូរស័ព្ទគេប៉ុណ្ណោះ។ ខ្ញុំលឺហើយរៀងខឹងដែរក៏ងាកទៅវាយបកគេវិញ
”អេលោក គួរតែខ្ញុំសួរលោកវិញបានត្រូវ ផ្លូវដេីរលោកក្នុងទូរស័ព្ទមែនបានគ្មានមើលមុខមើលអី គិតតែពីចុចៗមួយហ្នឹង” ខ្ញុំបូរបាច់ហូរហែរ ឯគេវិញលេងនិយាយស្តីគិតតែពីមើលមុខខ្ញុំធ្វើមើលតែមុខខ្ញុំនឹងដូចមុខម្តាយគេចឹង។ ខ្ញុំលេងខ្វល់បែរមកប្រមូលក្រដាសកិច្ចការដែលរាយប៉ាយពេញផ្លូវ។
♂️”អឺ ចាំខ្ញុំជួយ” គេនិយាយហើយមកស្រវ៉េស្រវ៉ាជួយរើសក្រដាសឲ្យខ្ញុំម្តង។ ខ្មោចចេញខ្មោចចូលអីក៏លឿនយ៉ាងនេះ ទើបមកស្តីឲ្យឯងពេញៗមាត់មិញសោះ។
”មិនបាច់ទេ លោកប្រញាប់ទៅណាក៏ទៅចុះ”
♂️”អត់ប្រញាប់ទៅណាទេ ចាំខ្ញុំជួយ” ខ្ញុំខ្ចិលតបជាមួយគេ បើគេចង់ជួយហើយក៏បណ្តោយតែម្ដងទៅ។
”អរគុណច្រើនហើយ”
♂️”បាទ មិនអីទេ” ក្រោយពីរើសកិច្ចការរួចរាល់អស់ហើយ នឹងនិយាយអរគុណគេរួចហើយខ្ញុំក៏បន្តដំណើរទៅថ្នាក់ទៀតតែថា
♂️”អេ ឈប់សិន”
”នៅមានការអីទៀត?” គ្រាន់តែបែរទៅរកគេភ្លាមក៏ឃើញស្នាមញញឹមបាត់ភ្នែករបស់គេបាញ់មករកខ្ញុំពេញៗបាត់ទៅហើយ
♂️”អឺ រៀននៅទីនេះហ៎?” យី មើលគេសួរ
”បាទ បើមិនរៀននៅទីនេះគិតថាខ្ញុំំទំនេរដើរចុះទស្សនកិច្ចមែន”
♂️”ហាហាហា មកពីមិនដែរឃើញនឹងណា ហើយរៀនឆ្នាំទីប៉ុន្មានដែលយើង”
”ឆ្នាំទី២”
♂️”ក្រុមអីដែរ?”
”លោកមានការអី? ទើបតែផ្លាស់មកថ្មី?”
♂️”អរ អត់ទេបងរៀនឆ្នាំទី៤ហើយ គ្រាន់តែចង់ដឹងក្រែងរៀនថ្នាក់ជាមួយសិស្សប្អូនបងអីចឹងណា”
”អឹម ក្រុមSIDDS1”
♂️”បងមានសិស្សប្អូនរៀនក្រុមនឹងដែលតាស ស្គាល់វីរះអត់?”
”ពិសិដ្ឋវីរះនឹងមែន?”
♂️”បាទម្នាក់នឹងហើយ”
”អរ ស្គាល់តាស”
♂️”ដល់ថ្ងៃប្រមូលកិច្ចការសាលាមែនបានរបស់របរពេញដៃនឹង?”
”ហ្នឹងហេីយ ចឹងខ្ញុំសុំលាសិនហី៎ ព្រោះជិតដល់ម៉ោងចូលហើយ”
♂️”បាទ សង្ឃឹមថានឹងបានជួបគ្នាទៀត” ខ្ញុំបានត្រឹមតែញញឹមតប រួចក៏ឡើងមកថ្នាក់រៀន។ ថ្ងៃនេះមានកិច្ចការសល់ច្រើនដែលត្រូវបង្ហើយទើបគ្មានពេលនិយាយរកនរណាឡើយ។ ក្នុងថ្នាក់រៀនខ្ញុំជាទូទៅពួកយើងមានក្រុមរៀងៗខ្លួន។ ក្រុមខ្ញុំមានគ្នា៤នាក់ មាន រិទ្ធ, វិច្ឆិកា, វត្តីហើយនិងខ្ញុំ ធាតុពិតក្រុមខ្ញុំទាំងអស់ត្រូវមាន៥នាក់គឺវីរះ តែដោយសារវីរះគេជាមនុស្សរាងឆ្មើងបន្តិចនិងចូលចិត្តលេបខាយ
4 / 13
ពាក្យសំដីជាមួយរិទ្ធទៀត ព្រោះគេដឹងថារិទ្ធជាមនុស្សស្រលាញ់ភេទដូចគ្នា(ធ្លាប់លឺថារិទ្ធសារភាពស្នេហ៍វីរះតែត្រូវបរាជ័យ)ទើបមានការមិនចុះសម្រុងគ្នារវាងគេនិងរិទ្ធ។ ដោយមិនចង់ធ្វើឲ្យក្រុមទាំងមូលមានភាពរកាំរកូសទើបវីរះគេសុំដកខ្លួនចេញ។ ចាប់តាំងពីពេលនោះមកពួកខ្ញុំក៏មិនដែលបានស្និទស្នាលជាមួយនឹងគេខ្លាំងដូចមុនម៉្យាងម្នាក់ៗរវល់ជាមួយក្រុមរៀងៗខ្លួនផង។ ម៉ោងសំរាកលើកទីមួយក្រុមខ្ញុំក៏ឡើងទៅរោងអាហារតាមធម្មតាតែចំលែកដែលលើកនេះវីរះគេសុំរួមតុជាមួយដែរ ដោយគេប្រាប់ថានឹកក្រុមចាស់ មួយវិញទៀតគឺកិច្ចការសាលាក៏បានបញ្ចប់ដែរទើបគេអាចមានពេលបែកពីក្រុមថ្មីខ្លះ។ សំរាប់ខ្ញុំបីនាក់គឺគ្មានបញ្ហាស្រាប់ទៅហើយលើកលែងតែរិទ្ធដែលមិនសូវជាត្រូវគ្នាជាមួយគេប៉ុន្មាន។
”រិទ្ធ ថ្ងៃនេះវីរះគេសុំរួមតុជាមួយពួកយើងដែរ ឯងគិតយ៉ាងមិចដែរ?” ពេលដាក់គូទអង្គុយនៅក្នុងរោងអាហារភ្លាមខ្ញុំក៏សួរទៅគេភ្លែតតែម្តង ព្រោះឃើញវីរះកំពុងសំលឹងមើលមកខ្ញុំពីកន្លែងលក់បាយមក។
六”ហេតុអី ក្រុមថ្មីគេទាល់ក្បាលចោលមែន?”
”NO គេប្រាប់ថានឹកពួកយើង” ខ្ញុំនិយាយលរចិត្តគេព្រោះដឹងថាគេនៅតែមានចិត្តលើវីរះដដែលគ្រាន់តែមាត់រឹង និងធ្លាប់បរាជ័យហើយម្តងនោះ។
六”ហឿយ ស្រេចតែឯងទៅ” ឃើញហេ៎ ថាមែនៗ នឹកគេដែរសោះ។
”ចុំ ងាយៗមេសវើយ” ខ្ញុំនៅតែនិយាយចាក់គេទៀត។
六”យើងមិនមែនជាមនុស្សរឿងច្រើនទេ តែបើពួកឯងមិនចង់ក៏រឹតតែល្អ” មាត់ខ្លាំងណាស់។ ខ្ញុំបានត្រឹមតែសើចនឹងកាយវិការមិនខ្វល់របស់គេ ហើយក៏លើកដៃជាសញ្ញាប្រាប់ទៅវីរះថាអូខេចូលបានហើយកូន។ គ្រាន់តែឃើញសញ្ញាដៃអូខេខ្ញុំភ្លាមគេមិនបង្អង់យូររត់កាត់គេកាត់ឯងមកតុពួកខ្ញុំយ៉ាងលឿន។ អានេះញ័រនោះញ័រ។
♂️”ហេឡូ ទូ សួស្តីក្រមុំៗទាំងបី” ហាហាហាខ្ញុំខំទប់សើចណាស់គ្រាន់តែលឺពាក្យរាក់ទាក់គេភ្លាម រិទ្ធធ្វើមុនស្លឺហួសចិត្តមិនស្ទើរទេ។
”អឺ រួសរាយណាស់ហែង អង្គុយចុះសិនមោ”
♂️”អឺ ខានបាននិយាយគ្នាយូរកុំឲ្យគេថាយើងនឹងរិកពារ” គេនិយាយមកខ្ញុំហើយក៏បែរទៅរាក់ទាក់ក្រមុំៗតទៀត។ វិច្ឆិកា និងវត្តីគឺធម្មតាស្រាប់ទៅហើយព្រោះពួកគេមិនដែលមានបញ្ហាអីជាមួយនឹងវីរះឡើយ ណាស់តែរិទ្ធម្នាក់គត់ដែលខំធ្វើមិនខ្វល់ពីវីរះ ទោះជាមានពាក្យខ្លះប៉ះពាល់ដល់គេក៏ដោយ។ លេងចរិកណាស់ដល់ពេលគេទៅបាត់តាំងតាមសំលឹងមើលគេហើយ។
♂️”មិចហី៎កិច្ចការលោកគ្រូ ហើយអស់នៅហា៎”
5 / 13
”ប៉ុនៗហ្នឹងមានអីអស្ចារ្យ”
♂️”ហាហាហាខ្លាំងដូចដើមបស់គេវើយ”
”ចុំ លេងសើចមិចបាន” ហើយពួកយើងក៏នាំគ្នាសើចពេញនឹង លើកលេងតែរិទ្ធ។
六”យើងទៅទិញទឹកផឹកម៉ាភ្លែត ពួកឯងចង់បានអីអត់?” សើចសប្បាយមិនទាន់អស់ចិត្តផងរិទ្ធក៏សុំខ្លួនទៅទិញទឹក។ គ្រប់គ្នាផ្តែផ្តាំអស់សល់តែខ្ញុំចុងក្រោយគេ ខ្ញុំរកហើបមាត់ទៅហើយក៏មាននរណាម្នាក់ហុយទឹកមកកាត់មុខខ្ញុំ
♂️”នេះរបស់ប្អូន” ខ្ញុំសំលឹងដេញពីដកទឹករហូតដល់មុខទើបនឹកឃើញថាគេជាអ្នកណា។ លោកបងឆ្កួតនឹងទូរស័ព្ទសោះ
”អរគុណច្រើនតែមិនហ៊ានទទួលទេ” ខ្ញុំរុញដបទឹកទៅគាត់វិញ តែគាត់បែរជាចាប់ដៃខ្ញុំហើយញាត់ទឹកចូលក្នុងដៃខ្ញុំវិញ។
♂️”ទទួលទៅជាការសុំទោសសំរាប់រឿងព្រឹកមិញ”
♂️”បងករុណា បងស្គាល់ទូដែរហ៎?” ខ្ញុំមិនទាន់បានតបទៅគេវិញផង វីរះក៏និយាយកាត់មុន។
♂️”អឺ បងទឹមតែស្គាល់ព្រឹកមិញនេះទេ គឺមានឧបទ្ទវហេតុតិចតូចនៅជណ្ដើរជាមួយគ្នា”
♂️”ចៃដន្យណាស់ណ៎”
♂️”ប្រហែលជានិស្ស័យច្រើនជាង” គ្រប់គ្នារួមទាំងខ្ញុំងាកខ្វាចទៅរកគាត់។ ពេលនេះសូម្បីតែរិទ្ធក៏ដាក់គូទចុះវិញលេងទៅទិញទឹកទិញអីអស់ហើយ។
♂️”ហាហាហា បងនិយាយលេងតើ នាំគ្នាសំលឹងមើលមកដូចបងជាអ្នកជាប់ចោតចឹង” ហេហេ បើនៅលើសនឹងទៀតអាចនឹងជាប់គុកតែម្តងហើយមើលទៅចេះមកលេងចឹងកើត។ គ្រប់គ្នាបែរមកជាញឹមៗតបជំនួសវិញ
♂️”សុំរួមតុម្នាក់ផងណា”
”តាមសប្បាយ” គ្រាន់តែខ្ញុំនិយាយហើយគាត់ក៏ទៅអូសកៅអីមកអង្គុយក្បែរខ្ញុំ។ បើមុខវិញញញឹមឥតឈប់។
♂️”សួស្តីគ្រប់គ្នាបងឈ្មោះករុណា ជាសិស្សច្បងពួកប្អូន២ជំនាន់ រីករាយណាស់ដែលបានរួមតុជាមួយ” ដាក់គូទចុះភ្លាមគាត់ណែនាំខ្លួនយ៉ាងយកជាផ្លូវការ។ គ្រប់គ្នាក៏ណែនាំខ្លួនទៅវិញលើកលេងតែវីរះព្រោះស្គាល់គ្នាស្រាប់ទៅហើយ។ ខ្ញុំចាប់អារម្មណ៍ជាងគេគឺរិទ្ធតែម្តង បែបត្រូវចិត្តហើយមើលទៅ ឃើញញញឹមយ៉ាងស្រទន់នឹងឲ្យភ្នែកទៅបងកុណារហូត មិនដូចមុននឹងមុខស្អុយដូចគេចែសទឹកប្រហុកដាក់។ និយាយទៅបងករុណាក៏សង្ហារដែលណា ប្រហែលកូនចិនចំតួរហើយមើលទៅ ស្បែកសស្អាត ពាក់អាវសាច់ក្រណាត់ពណ៌សធ្វើឲ្យលេចរូបរាងមាំមួនយ៉ាងច្បាស់ក្រឡែត ហាឡាយសក់ពណ៌ប្រាក់ចូកឡើងលើដែលជួយលើកមុខគាត់កាន់តែភ្លឺថ្លា ភ្នែកតូចៗញញឹមម្តងៗ
6 / 13
ស្ទើរតែរកភ្នែកមិនឃើញ បបូរមាត់ព្រែកទៀតផង ជាពិសេសគឺស្នាមញញឹមចេញធ្មេញសស្អាតស្មើដែលជាហេតុធ្វើឲ្យកញ្ញារិទ្ធរបស់យើងមើលមិនដាក់ភ្នែកសោះ ហិហិហិ។
六”បងករុណារៀនផ្នែកDesignដែរមែន?” ក្រោយពីណែនាំខ្លួនរួចរិទ្ធជាអ្នកបើកឆាកសួរមុនគេ។
♂️”បាទអូន” បងករុណាឆ្លើយទៅវិញទាំងស្នាមញញឹម ឯរិទ្ធវិញធ្វើឯងអៀនអីណា។
六”ចម្លែកដែលខ្ញុំរៀនទីនេះបានជិត២ឆ្នាំហើយតែដូចមិនដែលបានឃើញបងសោះ” រិទ្ធនៅតែបន្តលេបខាយពាក្យសំដីជាមួយនឹងសិស្សច្បងយើង។
♂️”អរ ដោយសារឆ្នាំចុងក្រោយគឺពួកបងចុះយកបទពិសោធន៍តាមក្រុមហ៊ុនមួយចំនួន ចឹងទើបមិនសូវបានមកសាលាប៉ុន្មាន តែដោយសារថ្ងៃនេះត្រូវយកកិច្ចការបញ្ចប់ឲ្យគ្រូទើបមានឱកាសបានមកជួបទូទៅ” គាត់រៀបរាប់ហើយក៏បែរមកញញឹមស្ញេញដាក់ខ្ញុំ។ ខ្ញុំមិនដឹងនិយាយអីបានត្រឹមញញឹមតបទៅវិញ។
六”ហើយបងទៅជួបទូបានយ៉ាងម៉េច?” យីសួរមិនចេះអស់ចឹង
♂️”គឺ បងមិនប្រយ័ត្នក៏ដើរបុកទូនៅជណ្ដើរសាលាព្រឹកមិញនឹងអែង” ស្តាប់មើលទៅដូចជាខំកែខ្លួនឲ្យខ្ញុំ។
六”ចឹងតើបានដើមឈើបង្គោលភ្លើងត្រេតគ្រប់ទិសទាំងអស់ គ្មានប្រាប់យើងមួយមាត់សោះឯង” សួរប្រុសមិនអស់ចិត្តហើយនៅមកឆ្លៀតរករឿងឯងទៀត។
”គិតថាមិនមែនជារឿងធំដុំនឹងណា គ្រាន់តែដើរបុកគ្នាតិចតូចសោះ”
♂️”ធំដុំតើ ទូរសព្ទដៃបងគាំងមិនដឹងប្រើការបានអត់ផង” ដល់ថ្នាក់នឹងផង
”មែនហ៎? ឲ្យខ្ញុំសុំទោសផងណា” មានអារម្មណ៍ថាខុសពិតមែន។
♂️”សុំទោសអី បងមិនប្រយ័ត្នខ្លួនឯងតើ”
”ខ្ញុំស្គាល់ជាងជួសជុលម្នាក់ដែល ចាំខ្ញុំទាក់ទងឲ្យគេជួយមើលទូរសព្ទបងឲ្យ”
”បងអរគុណហើយតែកុំឲ្យពិបាកដល់ទូអី”
”ពិបាកអីខ្ញុំចង់ជួយពិតមែន” គាត់បានត្រឹមតែសើចមកខ្ញុំ
♂️”ចឹងបងសុំខ្ចីទូរសព្ទទូតិចមក” គាត់និយាយហើយហុចដៃមករកខ្ញុំ។ ខ្ញុំមិនបានសួរនាំអីច្រើនក៏ហុចទូរសព្ទទៅគាត់វិញ។ បានបន្តិចខ្ញុំក៏លឺសំលេងទូរសព្ទនរណាម្នាក់រោទ៍។
7 / 13
♂️”គ្រាន់តែលេខទូរសព្ទទូចូលភ្លាមវាលេងអីវិញម៉ង” ទៅចឹងទៅ ត្រលប់ត្រលិនបាយបិណ្ឌទៅជាបាយបាទអស់អាលីងចឹង។
♂️”មិនដឹងថាបងករុណាចេះលេងសៀកទៀតសោះនៀក” ពេលនេះគ្រប់គ្នាបែរការចាប់អារម្មណ៍ទៅវីរះវិញ។
♂️”ហាហាហា ទើបចេះមិញនឹងឯង”
♂️”ចេះចំពេលល្អដល់ហើយណ៎”
♂️”ស្អីឯងដែរហា៎ ចេះតែនាំលេងឲ្យប្អូនបានសើចសប្បាយនឹងណា” សើចចង់រឹងពោះហើយម្នាក់។ (និយាយបញ្ឈឺព្រោះស្តាប់មិនដឹងរឿង)
គ្រឺងៗៗៗៗ និយាយគ្នាលេងមិនបានប៉ុន្មានផងសំលេងកណ្តឹងចូលរៀនក៏បន្លឺឡើង។ ពួកយើង៥អ្នកក៏ត្រូវដល់ពេលលាបងករុណាត្រលប់មកថ្នាក់វិញ។ ចូលមកដល់ក្នុងថ្នាក់ កញ្ញារិទ្ធនិយាយសរសើរពីបងករុណាមិនដាច់ សុទ្ធតែគាត់ល្អចេះគាត់ស្អាតចុះសព្វគ្រប់បែបយ៉ាងថែមទាំងរករឿងខ្ញុំដែលមិនប្រាប់គេរឿងបានជួបគាត់ទៀត។ គិតទៅណ៎ហេតុតែឆ្កួតនឹងប្រុសមើលរំលងអស់ហើយមិត្តភិក្ត។
ពេលវេលាពិតជាមិនចាំនរណាម្នាក់ឡើយ វីវក់វឹកវរមិនបានប៉ុន្មានផងក៏ដល់ពេលចេញទៅផ្ទះបាត់ ខ្ញុំរកតែរត់តាមមិនទាន់។ មកដល់ផ្ទះវិញខ្ញុំក៏ឡើងបន្ទប់គេងសំរាកកន្លះម៉ោងដោយមិននឹកនាបាយទឹកព្រោះហត់នឿយពីព្រឹកមកឆ្អែតឆ្អន់ហើយ។
តុកកកៗ
”ចូលមកលោកព្រះ” កំពុងតែលង់លក់សំលេងគោះទ្វារក៏បន្លឺឡើង។ ច្បាស់ណាស់ថាជាអ្នកណា
”គិតតែពីដេកទៅ លេងខ្វល់បាយខ្វល់ទឹកហើយ” តួម្តាយចូលខ្លួនទៀតហើយ។
”សុំដេកតិចទៀតសិនហ៊ា ហត់ណាស់ថ្ងៃនេះ” ខ្ញុំតវ៉ាគាត់ទាំងដេកផ្កាប់មុខបិទភ្នែកជិតឈឹង។
”ហើយមិនគិតចុះទៅទទួលភ្ញៀវលោកប្រុសទេអី” ភ្ញៀវ? ខ្ញុំបើកភ្នែករកនឹកគិតដូចជាអត់មានបានណាត់អ្នកណាមកទេ ហើយបានភ្ញៀវមកពីណា។
”ភ្ញៀវមកពីណាហ៊ា គ្មានបានណាត់អ្នកណាមកផង”
”ចុះមកមើលខ្លួនឯងមក លឿនឡើង”
”ហើយមិចមិនព្រមប្រាប់សិនមកហ៊ា” ខ្ញុំខំស្រែកពីក្រោយតែគាត់ដើរចេញទៅបាត់ធ្វើមិនដឹង ធុញដល់ហើយរកដេកពួនមិនបាន។ តែដោយសារចង់ដឹងថាភ្ញៀវម្នាក់នោះជាអ្នកណាដែរក៏ដាច់ចិត្តក្រោកចេញពីពូកទាំងអាល័យ។ ដើរចុះជណ្ដើរជិតមកដល់ក្រោមក៏បានលឺសំ
8 / 13
លេងនិយាយគ្នាសើចសប្បាយដែលដូចជាប្រហែលៗ។ គ្រាន់តែចុះមកដល់ភ្លាមខ្ញុំចង់ដួលផ្ងារជើង ហើយអាកាប៉បអាយនឹងមកធ្វើស្អីតាំងថ្ងៃនឹង ម៉ោងមិនទាន់១២ផង មើលទៅបែបមិនស្រួលទេរកឡើងទៅបន្ទប់វិញសិន។
”អាវ! ទូចុះមកហើយហ៎កូន?” រកងាកបែរក្រោយមិនទាន់ម៉ាក់ក៏ស្រែកសួរបាត់ទៅហើយ ពិតជាកម្មមែន។
”បាទម៉ាក់” ខ្ញុំដើរទៅរកម៉ាក់ទាំងភ្នែកសំលក់ទៅអាលោកខ្មោចឆៅ។ នៅមានមុខមកញញឹមស្រស់ដាក់ឯងទៀតណា។
”នៅគេងយូរម៉េស?”
”អស់កំលាំងពេកនឹងណាម៉ាក់” ខ្ញុំបែរមុខពីគេទៅនិយាយជាមួយម៉ាក់វិញ។
”មោះអង្គុយមកម៉ាក់រៀបបាយឲ្យ”
”មិនបាច់ទេម៉ាក់ ខ្ញុំមិនសូវឃ្លានទេ”
”ចឹងទៅងូតទឹករៀបចាំខ្លួនទៅ ហ៊ាងគេមកចាំយូរហើយ” ខ្ញុំមិនតបជាមួយម៉ាក់ក៏បែរទៅរកភ្ញៀវវិញ។
”អ្នកណាប្រាប់ថានឹងទៅជាមួយគេ?”
”សន្យាគ្នាពីយប់ហើយហៃណា” ខ្ញុំពិតជាខ្នាញ់នឹងមុខគេខ្លាំងណាស់ ខ្នាញ់សឹងតែចាប់បោកនឹងតុតាស។ មកធ្វើញាក់មុខញាក់មាត់ឥតឈប់
”ខ្ញុំទៅសន្យាពីកាល ហើយអ្នកណាអនុញ្ញាតឲ្យមកយក”
”សន្យាមិនសន្យាមិនដឹង ដឹងត្រឹមព្រមព្រៀងគ្នាហើយ ហើយម៉្យាងទៀតអ្នកមីងជាអ្នកអនុញាតិ” គេនិយាយមកខ្ញុំហើយក៏បែរទៅស្ញេញដាក់ម៉ាក់ខ្ញុំទៀត។ ចង់តែប្រសៃប្រសាទទេខ្ញុំ
”មែនហើយ ព្រោះផ្ទះហ៊ាងក៏ត្រូវទៅតាមផ្លូវជាមួយផ្ទះយើងដែរ ម៉ាក់គិតថាក៏ល្អម៉្យាងដែរទូនឹងមានមិត្តនិយាយលេងតាមផ្លូវទៅសាលាផង” ផ្ទះតាមផ្លូវនឹង? បើតាមខ្ញុំចាំបានដូចមិនមែនទេ នេះគេកុហកម៉ាក់ខ្ញុំផងហេ៎
”ម៉ាក់ដឹងយ៉ាងមិចថាផ្ទះគេនៅម្តុំនឹង?”
”គឺហ៊ាងជាអ្នកប្រាប់ម៉ាក់”
”មែនហេីយ ខ្ញុំមានCondoផ្ទាល់ខ្លួននៅជិតនឹងយ៉ាងមិចទៀត” គេលូកមាត់ចូលមកកាត់
”កុំមកកុហក ម៉ាក់ផ្ទះគេមិនបាននៅតាមផ្លូវនឹងទេម៉ាក់” ខ្ញុំងាកទៅទូលពិតប្រាប់ម៉ាក់ លេងគាត់សួរវិញខ្ញុំឡើងចង់គាំង។
9 / 13
”ហើយកូនទៅស្គាល់ផ្ទះហ៊ាងពីពេលណា?” ទំនេរពេកមករករឿងដាក់ខ្លួន។ ប្រាប់យ៉ាងមិចល្អទៅខ្ញុំ? ប្រាប់ថារត់ទៅសុំទោសគេដល់ផ្ទះចឹងហេ៎? បើម៉ាក់ដឹងសើចបង្អាប់ខ្ញុំស្លាប់ហើយ
”អឺ គឺៗ…..”
”គឺយប់មិញទូគេទៅសុំទោសខ្ញុំហើយក៏ញ៉ាំបាយនៅផ្ទះខ្ញុំតែម្តងទៅអ្នកមីង” ខ្ញុំកំពុងរកនឹងឆ្លើយគេក៏ឆ្លើយជំនួស។ អឺ ល្អណាស់ដាក់មោឲ្យគ្រប់ឈុតតែម្តងទៅ
”ហាហាហា ពិតមែនហ៎កូនទូ...? ចឹងតើបានយប់មិញមកវិញម៉ាក់ហៅមិនឈប់និយាយជាមួយម៉ាក់សោះ”
”គ្រាន់តែញ៉ាំបាយនឹងណាម៉ាក់គ្មានអីធំដុំទេ” ខ្ញុំបកស្រាយទៅម៉ាក់ហើយក៏បែរសំលក់ទៅអាលោកខ្មោចឆៅវិញ ស្រាប់តែឃើញគេលាតអណ្តាលដាក់ខ្ញុំដោយមិនខ្វល់។
”រឿងញ៉ាំបាយវាមិនធំទេ តែអារឿងទៅសុំទោសគេដល់ផ្ទះវាធំសំរាប់ម៉ាក់ហាហាហា” ខ្ញុំស្ពឹកខ្លួនដូចគេចាក់ថ្នាំ ងាកទៅមើលអាលោកខ្មោចឆៅវិញពិតជាគ្មានបានជួយជាសាច់ការអីមែនមានតែសើចសេ្ញញឌឺមកថែម។ ពេលនេះខ្ញុំប្រៀដូចជាកូនចាបដែលមានម៉ាក់នឹងអាលោលខ្មោចឆៅចាំចាប់ច្របាច់ពេលណាក៏បានចឹង។
”ម៉ាក់….” លេងល្បិចចាស់ធ្វើមុខចង់យំឲ្យគាត់មួយសិន
”កុំមកធ្វើមុខឲ្យអាណិត ទៅឆាប់ទៅងូតទឹកទៅ នឹងអាលបានទៅសាលាជាមួយហ៊ាង”
”តែ….”
”គ្មានតែគ្មានស្ករអីទេ បងខំមកចាំយូរហើយលឿនឡើង” តើនេះខ្ញុំត្រូវចុះចាញ់គេទៀតហើយមែនហេ៎? ទោះចង់ប្រកែកយ៉ាងណាក៏មិនបានផលបើម៉ាក់លេងសុទ្ធតែរុញផងធាក់ផងចឹងឲ្យខ្ញុំគេចទៅផ្លូវណា។ ទីបំផុតខ្ញុំក៏ត្រូវអូសជេីងឡេីងមករៀបចំខ្លួនទាំងចិត្តមិនចង់។
ក្រោយពីងូតទឹករៀបចំខ្លួនរួចរាល់ហើយខ្ញុំក៏ត្រូវម៉ាក់ចាប់បង្ខំឲ្យឡើងឡានទៅជាមួយគេឲ្យខានតែបាន។ ខ្ញុំមិនចង់នៅជិតគេតែ២នាក់ទេ វាធ្វើឲ្យអារម្មណ៍ខ្ញុំច្របូកច្របល់។
”ឃ្លានអត់?” ស្ងាត់ៗគេក៏សួរឡើង
”អត់ទេ” ការពិតឃ្លានតែចង់ឲ្យឆាប់ដល់សាលាច្រើនជាងព្រោះឥលូវបរិយាកាសតានតឹងណាស់។
”តែខ្ញុំឃ្លានចឹងកំដរខ្ញុំញ៉ាំបាយសិន” រកទំនុកបានគ្រប់រឿង។
10 / 13
”ចាំទៅស៊ីនៅសាលាមិនបានទេអី”
”អត់ ខ្ញុំខំអង្គុយចាំយើងឡើងមិនបានបាយមិនបានទឹក ចឹងត្រូវតែទៅ”
”វាជារឿងរបស់លោកខ្ញុំមិនបានទៅអូសកលោកឲ្យមកចាំខ្ញុំទេ”
”មកពីចង់ជួបមុខឆាប់ៗបានខំទៅចាំ” ទៀតហើយ គេចូលចិត្តរុញខ្ញុំឲ្យមកផ្លូវទ័លណាស់។ ខ្ញុំគួររៀបរិកបែបណាទៅ? ពេលនេះសភាពស្ងប់ស្ងាត់ចូលមកគ្របដណ្ដប់ទៀតហើយ
”ទូ…” គេហៅឈ្មោះខ្ញុំដោយសំលេងស្រទន់ធ្វើឲ្យខ្ញុំព្រឺដល់ក្បាល
”មានរឿងអីទៀតហើយ?” ខ្ញុំធ្វេីនិយាយដូចជាធុញទ្រាន់។
”ខ្ញុំមានរឿងសំខាន់ចង់ប្រាប់…” ខ្ញុំខំចាំស្តាប់តែគេបែរជាស្ងាត់។
”រឿងសំខាន់អីមិចមិនឆាប់និយាយមោ” ខ្ញុំអន្ទះសារចង់ដឹងដែរនឹងណា
”គឺ…គឺ អឺ…គឺខ្ញុំ… ឈឺជុះ” Oh My Godddd គេអោនមកនិយាយរឿងសំខាន់របស់គេដែលស្តាប់ហើយខ្ញុំចង់លោតចុះពីលើឡានឲ្យគេដេញបុកឲ្យងាប់បាត់ៗទេ។ ធ្វើស៊ីឯងសាហាវណាស់។ នេះណេយកទៅយកទៅ
”អូយៗៗ ខ្ញុំឈឺ ដៃធ្ងន់ម៉េសថ្ងៃនឹង អូយយយ ទូ” ខ្ញុំខឹងខ្លាំងពេកក៏ដាល់ស្មាគេ២,៣ដៃបន្ធូរអារម្មណ៍ធ្វើឲ្យឡានរេពេញថ្នល់
”ទំនេរណាស់ទៅហី៎បានចេះតែរករឿងឡប់ៗចឹង”
”ហាហាហា អូយបានហើយ តិចបុកគេងាប់ទាំងអស់គ្នាទៅ”
”ពូកែលេងឡប់ៗចឹងទាល់តែត្រូវឲ្យខ្លាំងតិច” ខ្ញុំលេងខ្វល់ងាប់រស់ហើយ គឺសុំដាក់ឲ្យអស់ចិត្តសិន។ នេះណេយកទៅៗ 亂亂
”អូខេៗ ខ្ញុំឈប់លេងហើយម្តងនេះយកមែនតែន” មើលទៅបែបទ្រាំលេងបានហើយបានខំប្រឹងអែបឡានចូលកៀនយ៉ាងលឿនហើយស្ទុះមកចាប់ដៃខ្ញុំទាំងសងជាប់។ គេនិយាយយ៉ាងប្រាកដប្រជាដែលធ្វើឲ្យខ្ញុំបញ្ឈប់សកម្មភាពទៅតាម។ គេនៅតែសំលឹងមុខខ្ញុំដោយមិនទាន់ព្រមនិយាយអីមួយមាត់
”ទូ តើទូគិតយ៉ាងមិចបើខ្ញុំប្រាប់ថាខ្ញុំ….” ក្រូកកកក (សំលេងកូរពោះរបស់ខ្ញុំលាន់ពេញឡាន)
”ហាហាហាហា ហឿយយយ មើលទៅបែបមិនបាននិយាយទេលេងមកកាត់ចង្វាក់ចឹងៗអី” ហិហិហិ ខ្ញុំក៏លេងមានអារម្មណ៍ចង់ដឹងដែរបើខ្មាស់គេពេញបន្ទុកហើយ។
11 / 13
”មោពីលេងខុសរបៀបច្រើនពេកចឹងហើយ ឆាប់ចេញឡានទៅខ្ញុំឃ្លានមែនតែនហើយ” ខ្ញុំធ្វើជានិយាយបន្លំអាការ:ខ្មាស់អៀនខ្លួនឯង។
”សំលេងកូរពោះទ្រហឹងបែបហ្នឹង គោមួយក៏លេបអស់ដែរមើលទៅហាហា” ភ្លាត់ស្នៀតតិចមិនបានមែនដាក់ឯងម៉ាកប់ចឹងម៉ង់។
”បិទមាត់ទៅ ហើយទៅឲ្យលឿនទៅ” តវ៉ាគ្នារួចរាល់ហើយគេក៏បើកឡានចេញបន្តរួមទៅជាមួយទឹកមុខស្ញេញស្ញាញបិទមិនជិត។ រយះពេលនៅក្នុងឡានពោះខ្ញុំគិតតែពីកូរអត់ឈប់ហើយអាអ្នកជាប់ដៃវិញសើចយ៉ាងយកងាប់យករស់ ខ្ញុំខ្មាស់គេសឹងតែជ្រែកដី។ ទម្រាំបានមកដល់ហាងអាហារខ្ញុំលក់មុខដាច់អស់គ្មានសល់។
សភាពនៅក្នុងហាងដូចជាអ៊ូអរគួរសមដែរភាគច្រើនជាសិស្សសាលាដោយសារជាប្រភេទហាងអាហារប៉ែកខាងអឺរ៉ុប។ ក្រោយពីកម្ម៉ុងអាហាររួចរាល់ហើយពួកយើងក៏បានបន្ថែមកាហ្វេម្នាក់មួយកែវទៀត ហើយពិសេសទៅទៀតនោះគឺគេជាអ្នករៀបរាប់មួយចប់។ ហើយមកដឹងរសជាតិឯងច្បាស់ៗល្អម៉េស។
គ្រឺងងងងៗៗ កំឡុកពេលចាំអាហារចេញទូរសព្ទខ្ញុំក៏រោទ៍។ ខ្ញុំលើកមកមើលឃើញលេខប្លែកដំបូងគិតថាមិនចង់លើកដែរតែសម្លឹងមើលមុខអ្នកអង្គុយទល់មុខដូចចង់ដឹងចង់លឺពេកក៏លើកម៉ង់ទៅ។
”អាឡូជំរាបសួរ”
♂️”អាឡូ ទូមែន?” សំលេងក៏ប្លែក
”បាទ អ្នកណាគេដែរនឹង?”
♂️”បងករុណា ទូនៅណាដែរ?” មិនចំលែកទេមែនអត់អ្នកអានដែលបងករុណាស្គាល់លេខខ្ញុំ គឺពីព្រឹកមិញហ៎
” អូ បងករុណាទេហ៎ ខ្ញុំនៅក្រៅ បងមានការអីដែរ?”
♂️”អផ្សុកនឹងណា ទូទំនេរអាចនិយាយជាមួយបងបានទេ?”
”មានអីបងបានតើ”
♂️”ទូនៅក្រៅជាមួយអ្នកណា?” លឺសំនួរនេះហើយខ្ញុំក៏ងើយមើលមុខអ្នកមកជាមួយ មុខគេពេលនេះគឺពោលពេញទៅដោយសញ្ញាសួរ។
”នៅជាមួយមិត្ត”
♂️”ស្មានតែនៅជាមួយសេ្នហា”
12 / 13
”ស្នេហាស្នេហ៍ហឺតអីបង មុខខ្ញុំនឹងមានអ្នកណាយកហិហិ”
♂️”ខ្លាចតែទូមិនយកគេវិញទេបានត្រូវ” ស៊ីអារម្មណ៍ណាស់លោកបង។
”អេលោក ធ្វើស្អីនឹង? មមិនឃើញខ្ញុំកំពុងនិយាយទូរស័ព្ទទេហី៎” ខ្ញុំកំពុងញឹមៗនិយាយលេងសើចជាមួយបងករុណាសុខៗស្រាប់តែលោកខ្មោចឆៅលូកដៃមកឆក់ទូរសព្ទពីដៃខ្ញុំ ហើយចុចបិទធ្វើមិនដឹង។
”មកស៊ីបាយឬមកនិយាយទូរស័ព្ទ?”
”បើបាយមិនទាន់មកដល់ផង ឲ្យទូរស័ព្ទមកខ្ញុំវិញ” ខ្ញុំនិយាយហើយខំប្រឹងលូកដៃទៅចាប់យកទូរស័ព្ទវិញតែគេមិនព្រម។
”បាយមិនទាន់មក នៅមានខ្ញុំដែលត្រូវនិយាយជាមួយ”
គ្រឺងងងងៗៗ ស្រាប់តែទូរសព្ទខ្ញុំរោទ៍ម្តងទៀត ហើយគេចុចទទួលធ្វើប្រងើយ។
”អាឡូ ពេលនេះទូកំពុងរវល់ញ៉ាំបាយជាមួយខ្ញុំ ត្រឹមនឹងសិនហើយ” ពិតជាគ្មានគ្រូបាអាចារ្យណាប្រៀនប្រដៅរឿងមាយាទនឹងបានពិតមែន។ ដាក់ទូរសព្ទចុះហើយតែនៅមិនព្រមឲ្យទូរសព្ទមកខ្ញុំវិញទៀតគិតតែពីញញឹមសំលឹងមកខ្ញុំ។
”ឲ្យទូរស័ព្ទមកខ្ញុំវិញ” ខ្ញុំលាដៃយកទូរសព្ទតែគេក្រវីក្បាល
”ចង់និយាយអាចនិយាយជាមួយខ្ញុំបាន”
”អ្នកណាទៅចង់ឈ្លោះជាមួយលោកទៅ”
”តែខ្ញុំចង់ឈ្លោះ មិញអ្នកណាតេមោ?”
”មិនបាច់ចង់ដឹងទេ”
”តែខ្ញុំត្រូវតែដឹង” គេនិយាយរៀងសំដីធំបន្តិច។ យីអាគាត់នេះខ្មោចចេញខ្មោចចូលអីទៀតហើយ។
”មិនប្រាប់លោកចង់យ៉ាងមិច?”
”មិនប្រាប់ហេ៎” គេនិយាយបណ្តើរងើបខ្លួនចេញពីកៅអីបណ្តើរ។
”ឈប់ភ្លាមលោកចង់ធ្វើអីហា៎?”
”គឺទៅចាប់បឺតមាត់ឲ្យព្រមនិយាយ”
”អាមនុស្សរោគចិត្ត អង្គុយចុះវិញភ្លាម”
13 / 13
”ប្រាប់ឬមិនប្រាប់” អើយយយខ្ញុំចង់តែឆ្កួតស្លាប់ទេលោកអើយ ហេតុអីគេពូកែរករឿងបែបនេះ។
”គឺសិស្សច្បងនៅសកលវិទ្យាល័យ យ៉ាងមិចអស់ចិត្តនៅ?”
”នៅ”
”ហើយនៅចង់ដឹងអីទៀត អស់អាចម៍អស់នោមម៉ង់ហី៎?”
”តេមោមានការអី?”
”ហេ៎…. ត្រូវជាស្អីនឹងគ្នាហ្នឹង បានត្រូវរាយការណ៍គ្រប់រឿង?”
”ជាស្អីហេ៎?? តិចទៀតគង់តែដឹងទេ” ម្តងនេះគេបម្រុងនឹងដើរមករកខ្ញុំម្តងទៀត..
”សុំដាក់អាហារមួយ” តែត្រូវអ្នករត់តុលើកអាហារមកល្មម ទេីបគេត្រូវដើរទៅកន្លែងរបស់គេវិញ។ ប្រហែលមិនហ៊ានហេីយមេីលទៅ
”ហឹមមម ដូចខ្វះពេលមោណាស់ចឹង” គេរអ៊ូរង៉ូវៗម្នាក់ឯង។ ហឿយយយធូរទ្រូងតិចបើមិនចឹងមិនដឹងរត់ទៅផ្លូវណាទេខ្ញុំ។ ពួកយេីងទទួលទានបាយទាំងភ្នែកខ្ញុំវិលចង់មួយជុំក្បាលទៅហើយ បើគេលេងដួសនេះដួសនោះដាក់ចានខ្ញុំរហូតដល់មនុស្សអង្គុយតុជិតខាងសម្លឹងមើលមកគ្រប់គ្នាធ្វើដូចពួកខ្ញុំជាពួកភពផ្កាយមកចាប់គូរខុសនៅលើដីចឹង។ ទោះខ្ញុំហាមយ៉ាងណាក៏គេមិនខ្វល់រាល់ដងញ៉ាំកន្លះម៉ោងដល់ឡូវប្រឹងឲ្យសល់១០នាទីបើយូរជាងនឹងទៀតគេថតបង្ហោះផ្អើលពេញភូមិស្រុកមិនខានទេ។ សូម្បីតែចេញលុយក៏ដណ្តើមគ្នាដល់ផ្អើលគេឯងដែរ ហើយបើមិនចង់ខ្មាស់គេខ្លាំងជាងនឹងគឺមានតែព្រមតាមគេទេ ព្រោះគេប្រឹងចង់ឈ្នះយ៉ាងគ្មានអ្នកណាចាប់ជាប់។ បន្ទាប់ពីអាហារពេលថ្ងៃយ៉ាងត្រដាប់ត្រដួសចប់អស់ហើយពួកយើងក៏បន្តដំណើរទៅសាលា។ ចូលដល់ក្នុងឡានគេក៏មិនទាន់បាននិយាយអីដែរ ឯខ្ញុំវិញឆ្អែតបាយឡើងទន់ភ្នែកទើបសម្រួលសរសៃតិចទៅហើយក៏លក់មែនតែនតែម្តង។(ស្តេចដេក)
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment