រឿង ម្ចាស់គ្រងបេះដូង
ភាគទី៩
និពន្ធដោយ Pii Chhay
#Khmer_Novel69
បានផលមែន គ្រាន់តែលឺពាក្យសុំទោសហើយគេបញ្ឈប់សកម្មភាពភ្លាម។ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺគេបែរជាបែរមកចាប់ដៃខ្ញុំហើយអូសចូលក្នុងបន្ទប់បិទទ្វារួចរុញខ្ញុំទៅផ្អិបនឹងទ្វារ ថែមទាំងអោនមករកខ្ញុំយ៉ាងចង់ជាប់គ្នាទៀត ខ្ញុំខំយកដៃទប់ខ្លួនគេកុំឲ្យមកជិតជាងនេះ។ ពេលនេះបេះដូងខ្ញុំលោតខុសចង្វាក់ទៀតហើយ។
”និយាយថាមិចមុននឹង”
”គឺ… គឺនិយាយអី…ដូចដែលបានលឺនឹងហើយ” ខ្ញុំថបដង្ហេីមដល់ថ្នាក់និយាយមិនចង់ចេញ។ ហី៎ ខ្លាំងអីក៏ខ្លាំងយ៉ាងនឹង ឯងខំខប់ទ្រូងប៉ុណ្ណឹងហេីយ នៅប្រឹងសំរុកមុខចូលមកទៀត។
”តែខ្ញុំចង់លឺម្តងទៀត” លើកនេះគេមិនត្រឹមតែនិយាយទេ តែគេបង្កេីនកំលាំងកាន់តែខិតមុខមកជិតខ្ញុំថែមទៀត ដល់ថ្នាក់ខ្ញុំត្រូវបែរមុខចេញ។
”នែ លោកចង់ធ្វើអីខ្ញុំហ្នឹង ដកមុខចេញសិនទៅ” ខ្ញុំភ័យមែនទែនហើយ។
”សម្លឹងមើលមុខខ្ញុំឲ្យចំ ហើយនិយាយពាក្យមិញម្តងទៀត” គេយកដៃមកទាញមុខខ្ញុំឲ្យបែរទៅរកគេវិញ។ ខ្ញុំចាប់ផ្តើមបែកញើសជើងសក់ហើយព្រោះទឹកមុខដ៏មានមន្តសេ្នហ៍របស់គេមើលមកខ្ញុំយ៉ាងចង់លេបខ្ញុំចូលទាំងមូល។
”ខ្ញុំ ខ្ញុំសុំ..” បានត្រឹមពាក្យសុំ ឯទោសគេលេបចូលមាត់របស់គេយ៉ាងទន់ហន់។ ពេលនេះបបូរមាត់ដ៏ក្រហមឆ្អិនឆ្អៅរបស់គេបានមកប៉ះនឹងបបូរមាត់ខ្ញុំពេញបឹបៗតែម្តង ឯខ្លួនរបស់ខ្ញុំវិញត្រូវបានគេស្រូបយកកំលាំងអស់រលីងសឹងតែឈរក៏មិននឹង ដៃដែលខំទប់ខ្លួនគេពេលនេះក៏ទន់ធ្លាក់ចុះអស់ដែរ។
”ពាក្យសុំទោសត្រូវបានទទួលយកហើយ” គេដកបបូមាត់ចេញមួយៗហើយមកខ្សឹបក្បែរត្រចៀកខ្ញុំ។ ខ្ញុំស្លុងអារម្មណ៍ទៅបន្តិចក៏តាំងសតិមកវិញរួចច្រានគេចេញមួយទំហឹង។
”លោកឆ្កួតហើយ អាមនុស្សរោគចិត្ត” ខ្ញុំស្រែកគំហកដាក់មុខគេរួចបម្រុងនឹងរត់ចេញ។ ស្រាប់តែ
”គិតចង់ទៅណា ចូលមកដល់ក្នុងនេះហេីយ ស្មានតែខ្ញុំព្រមឲ្យរត់រួចចឹងហេ៎” គេស្ទុះមកអោបខ្ញុំពីក្រោយយ៉ាងជាប់។
”លេងខ្ញុំអាឆ្កួត លេង..ទៅ” ខ្ញុំខំរើយ៉ាងណាក៏មិនឈ្នះគេដែរ ព្រោះមាឌគេបានហ៊ុមព័ន្ធខ្លួនខ្ញុំអស់ហើយ។
”មែនហេីយ ខ្ញុំវាឆ្កួត ខ្ញុំមានអារម្មណ៍ឆ្កួតយ៉ាងនេះក៏ដោយសារតែយើងដែរ”
2 / 8
”ស្អី? មកពាក់ព័ន្ធស្អីនឹងខ្ញុំទៀតហើយ?” ខ្ញុំបន្ថយការរើព្រោះអស់កំលាំងណាស់ មិនដឹងមនុស្សឬក៏ក្របីទេ ឯងរើយ៉ាងណាក៏មិនឈ្នះ។
”ពាក់ព័ន្ធទាំងអស់ វាពាក់ព័ន្ធតាំងពីយើងឈានជើងចូលថ្នាក់ដំបូងមកម្លេះអារម្មណ៍ខ្ញុំចេះតែចង់មើលមុខយើងរហូត តែខ្ញុំមិនដែលហ៊ានបានត្រឹមលួចមើលពេលដែលយើងមិនដឹងខ្លួន។ ខ្ញុំខំប្រឹងរករឿងប្រកែកក៏ព្រោះតែខ្ញុំចង់ឲ្យយើងនិយាយរកខ្ញុំខ្លះទោះវាស្តាប់ទៅមិនពិរោះយ៉ាងណាក៏ដោយ។ ខ្ញុំតែងតែសង្ឃឹមថានឹងបានលឺពាក្យល្អៗពីយើងខ្លះ តែអ្វីដែលទទួលបានគឺយើងមិនចង់សម្បីតែឃើញមុខខ្ញុំ។ ខ្ញុំមិនព្រមទៅសាលាព្រោះខ្ញុំទទួលយកភាពស្អប់ខ្ពើមពីយើងមិនបាន ខ្ញុំមិនចង់ទៅអង្គុយមើលយើងទៅនិយាយស្និតស្នាលគ្នាជាមួយនឹងអាយុទ្ធដែលមិនមែនជាខ្ញុំ” លើកនេះគេអោបខ្ញុំកាន់តែណែនជាងមុនទៀត។
”លោកចង់និយាយពីស្អីហ្នឹង?”
”ទោះខ្ញុំមិនដែលនិយាយពាក្យល្អដាក់លោកតែខ្ញុំក៏មិនបានស្អប់លោកដល់ថ្នាក់នឹងដែរ តែពេលនេះលោកលែងខ្ញុំសិនទៅខ្ញុំថប់ដង្ហើមណាស់”
”លែងបានតែសន្យាថាមិនរត់គេចទៀត”
”អឺៗ អូខេ សន្យា” ឲ្យតែរួចៗសិនទៅ មកនៅអោបបែបនេះដូចអាមិចមិនដឹងទេ។
”លោកចង់ធ្វើអីទៀតហើយ លើកនេះខ្ញុំលេងមែនតែនណា” គេប្រលែងខ្ញុំមែន តែប្តូមកចាប់បែរខ្ញុំឲ្យប្រឈមមុខនឹងគេវិញ។ ខ្ញុំលើកដៃការពារខ្លួនឲ្យតែហ៊ានចូលគឺដឹងតែបែកមាត់ម៉ង់។
”ហេហេ ដៃតូចចឹងគិតថាធ្វើអីខ្ញុំកើត”
”ចង់ដឹងក៏សាកមើលទៅ” ខ្ញុំនិយាយបញ្ចួសគេសោះស្រាប់តែគេចូលមកមែន។ ខ្ញុំក៏លរដៃរកដាល់គេទៅហើយតែគេដឹងមុនក៏ចាប់ក្តោបដៃខ្ញុំជាប់ រួចសើចនៅមុំមាត់។
”ប្រាប់ហើយ មិនបាច់ខំប្រឹងទេយ៉ាងណាក៏មិនឈ្នះខ្ញុំដែរ” ខ្លាំងណាស់ទៅហៃ។ តែក៏ខ្លាំងដែលខ្ញុំស៊ូមិនរួច
”ទូពិតជាមិនស្អប់ខ្ញុំមែនណា?” ខ្ញុំដូចជាភ្លឹកបន្តិច ដោយសារនេះជាលើកទីមួយហើយដែលខ្ញុំបានលឺគេហៅឈ្មោះខ្ញុំពិរោះបែបនេះ។
”អឺ..អឺ ប្រាប់ហើយហៃតាសថាមិនស្អប់ ចឹងអាចទៅរៀនបានវិញនៅ?”
”ខ្លាចមិនបានជួបមុខខ្ញុំមែន?”
”វង្វេងខ្លួនឯងជ្រុលលើសលុបហើយ មានរឿងអីដែលខ្ញុំត្រូវចង់ជួបមុខលោក ខ្ញុំគ្រាន់មិនចង់ឲ្យខ្លួនខ្ញុំមានកំហុសទេ”
3 / 8
”ចឹងមិចចាំបាច់មុខក្រហម?” ចង្រៃមែន… និយាយហេីយចាំបាច់អោនមុខមកជិតធ្វេីអីទៀត។
”គ្មានបានមុខក្រហមស្អីទេ លែងខ្ញុំបានហើយ” ខ្ញុំក៏ច្រានគេចេញម្តងទៀត។ ព្រោះបើមិនចឹងទេមុខខ្ញុំអាចនឹងក្រហមមែនទែនក៏ថាបាន។
”ឥលូវពាក្យសុំទោសខ្ញុំក៏បាននិយាយរួចហើយដែរ ចឹងខ្ញុំអាចទៅវិញបានហើយ” ខ្ញុំនិយាយភ្លាមក៏បែរខ្លួនរៀបនឹងដើរចេញ តែគេនៅតែចាប់ដៃខ្ញុំទៀត។
”ខ្ញុំជូនទៅ”
”មិនបាច់ទេ ខ្ញុំឲ្យហ៊ាមកយកបានហើយ”
”អីតិចក៏ហ៊ាៗ បើគ្មានបងប្រុសម្នាក់នឹងអាចរស់បានទេហ្នឹង?”
”នែ ចង់ដាក់បណ្តាសាបងខ្ញុំឲ្យស្លាប់មែននឹងហា៎” ឃើញឯងមិនមាត់បានដៃហើយតើ។
”មិនបានចង់មានន័យបែបនឹងទេ គ្រាន់តែចង់ឲ្យរៀនរស់ដោយខ្លួនឯងខ្លះ”
”ខ្ញុំរស់បែបនេះរាប់ឆ្នាំហើយមិនបាច់ប្រៀនប្រដៅទេ” ចេះដឹងខ្លាំងណាស់
”អូខេ មើលទៅនិយាយទៀតក៏មិនឈ្នះដែរ”
”បើដឹងហើយក៏បិតមាត់ទៅ” ខ្ញុំនិយាយហើយក៏បែរដើរចេញមកម្តងទៀត។ តែគេនៅតែមិនព្រមលេងដៃខ្ញុំសោះ។ ដូចមិនចេះអស់សោះចឹង។
”វាស្អីលោកទៀតហើយ យប់ហើយខ្ញុំត្រូវទៅផ្ទះវិញ”
”នៅកំដរខ្ញុំញ៉ាំបាយសិនទៅ ខ្ញុំគ្មានមិត្តញ៉ាំជាមួយទេ”
”ម៉េចមិនទៅហៅបងយុទ្ធទៅ ខ្ញុំទៅញ៉ាំបាយផ្ទះខ្ញុំ”
”អាយុទ្ធវាស៊ីបាយទីនេះឡើងទៅជាទំលាប់ហើយ ណានៅកំដរខ្ញុំសិនទៅណា។ បើមិនព្រមពាក្យសុំទោសអំប្បាញ់មិញនេះក៏គ្មានប្រសិទ្ធិភាពដូចគ្នា” សាហាវមែន។ ចង់បិទផ្លូវឯងឲ្យដេីរមិនរួចតែម្តង។ គេមិនព្រមនៅចាំស្តាប់ការតវ៉ារបស់ខ្ញុំបន្តទៀតឡេីយ តែបែរជាចាប់អូសដៃខ្ញុំឲ្យដេីរចុះទៅក្រោមជាមួយគេ។ ទីបំផុតខ្ញុំត្រូវបានគេបង្ខំឲ្យនៅទាល់តែបាន ថែមទាំងលួចតេទៅហ៊ាមិនឲ្យមកទទួលទៀតដោយយកលេសថាម៉ាក់គេបង្ខំឲ្យនៅញ៉ាំបាយល្ងាចជាមួយគ្នាសិនហើយចាំជូនត្រលប់ទៅវិញដោយខ្លួនឯង។ គិតទៅខ្ញុំចាញ់ល្បិចគេទៀតហើយ។ មនុស្សពេញផ្ទះនៅមកឲ្យឯងកំដរស្អីទៀតទេឆ្ងល់ដែរ។ ម៉ោង៧:៣០អាហារពេលល្ងាចក៏បានរៀបចំរួចជាស្រេចដោយមាន
4 / 8
ម្ដាយគេនិងបងយុទ្ធអង្គុយចាំ ហើយដំណើរការទទួលទានអាហារក៏ចាប់ផ្ដើមទៅយ៉ាងរលូនដោយលោកមេនាំរឿងគិតតែពីញញឹមរកបិតមិនជិត។ ប្រហែលសប្បាយចិត្តដែលបានយកឈ្នះខ្ញុំបានហើយមើលទៅ។ ឯបងយុទ្ធវិញអង្គុយញ៉ាំបាយយ៉ាងស្ងៀមស្ងាត់មិនមាត់អីមួយម៉ាត់ បើនិយាយពីម្តាយគេវិញសួរនាំខ្ញុំពីរឿងរៀនសូត្រផង ពីបងប្អូនផង ពីផ្ទះសម្បែងផង រៀបរាប់ពីនេះរៀបរាប់ពីនោះ ខ្ញុំក៏តបទៅគាត់វិញមិនឲ្យចន្លោះសម្បីតែមួយសំនួរ។ ក្រោយពីអាហារពេលល្ងាចចប់សព្វគ្រប់ហើយក៏មានបង្អែមមកបិទគូទយ៉ាងឆ្ងាញ់មាត់។ គិតទៅស៊ីបាយផ្ទះគេក៏ម្យ៉ាងដែរតើឆ្ងាញ់ដោយមិនបាច់អស់លុយមួយរៀល ហាហាហា藍។
”ទូតេទៅបងឲ្យមកយកនៅ?” អង្គុយនិយាយគ្នាលេងជាមួយម្ដាយគេនៅសាឡុងបានបន្តិចបងយុទ្ធក៏ដើរមកសួរ។
”បងគេមិនបានមកយកទេ” ខ្ញុំរកឆ្លើយមិនទាន់លោកប៉បអាយក៏ដើរមកអង្គុយក្បែរខ្ញុំហើយនិយាយកាត់ធ្វើមិនដឹង។
”នេះជក់ចិត្តផ្ទះគេលេងចង់ទៅផ្ទះខ្លួនឯងវិញហើយហេ៎?” ខ្ញុំលឺបែបនេះក៏សំលឹងមើលទៅនាឡិកាឃើញថាម៉ោង៨ជិត៩បាត់ទៅហើយ។ ងាប់ហើយជក់និយាយគ្នាជាមួយម្តាយគេឡើងភ្លេចមើលម៉ោងមើលអីអស់ហើយខ្ញុំ។
”យី ផ្ទះគេដឹងតែទៅហើយ” ខ្ញុំបែរទៅសំឡក់គេ រួចក៏បែរទៅនិយាយជាមួយបងយុទ្ធវិញ។
”អឹម ហ៊ាមិនបានមកយកទេគឺហ៊ាងជាអ្នកជូនខ្ញុំទៅ” ខ្ញុំនិយាយចប់មិនទាន់ស្រួលផង បងយុទ្ធក៏ចាប់ផ្តើមទំលាក់ទឹកមុខចុះបាត់ទៅហើយ។ ខ្ញុំក៏ដូចជាឆ្ងល់ដែលតាំងពីព្រឹកមកដល់ពេលនេះគាត់ដូចជាមិនសូវនិយាយលេងជាមួយខ្ញុំច្រើនដូចរាល់ដងទេ។
”ចឹងខ្ញុំគិតរកលាអ្នកមីងត្រលប់ទៅផ្ទះសិនហើយ អរគុណសម្រាប់អាហារមួយពេលនេះ” ចំនែកខ្ញុំមិនដឹងធ្វើយ៉ាងម៉េចក៏នឹកលារម្ដាយគេទៅវិញតែម្ដងទៅ។
”ចា ក្មួយមានឱកាសយើងជជែកគ្នាលេងទៀតណា៎”
” បាទអ្នកមីង ចឹងខ្ញុំជំរាបលារអ្នកមីងសិនហើយ បងយុទ្ធខ្ញុំទៅមុនហើយបង” ខ្ញុំក៏លើកដៃសំពះលារគាត់ និងលារបងយុទ្ធផងដែរ។
”អឹម ជួបគ្នាថ្ងៃស្អែកណា”
”បាទបង ជួបគ្នាស្អែកនេះ”
”នៅលារគ្នាយូរទៀតទេ ឬក៏ចាំស្អែកចាំទៅតែម្ដងទៅ” ពិភពលោកនេះសល់មនុស្សដូចគេតែដប់នាក់ទៀតខ្ញុំច្បាស់ជាមិនរស់ទេ។
”ដឹងហើយ តិចដាច់ខ្យល់ស្លាប់បាត់ទៅ ញ័រខុសរបៀប។” ខ្ញុំខ្នាញ់ពេកដាក់មួយគ្រាប់ដែលមើរ។
5 / 8
”បើញ័រមិនមែនត្រឹមតែនិយាយទេ អូសញាត់ចូលឡានតាំងពីយូរហើយ” ហឿយមានពាក្យប្រកែកឥតឈប់ឈរ។ ពេលមកដល់ឡានខ្ញុំឃើញបងយុទ្ធដើរមកដល់មុខផ្ទះហើយក៏លើកដៃបាយបាយខ្ញុំ ខ្ញុំក៏បាយបាយតបគាត់វិញពីក្នុងឡាន។
”ចុ.. ហេ៎?” 來ចូលដល់ក្នុងឡានភ្លាមខ្ញុំមិនទាន់បានដាក់ខ្សែក្រវ៉ាត់ស្រួលបួលផងស្រាប់តែគេសុតឡានមួយទំហឹង។ ខ្ញុំដែលកំពុងបែរទៅរកទាញខ្សែក្រវ៉ាត់ឡានរបូតមាត់ភ្ញាក់ទាំងគ្មានការខ្មាស់អៀន។
”ហា៎? លូវហ្នឹងមែន?” គេជាន់ហ្វាំងឡានភ្លាមរួចបែរមកសួរទាំងភ្លឺមកខ្ញុំ។ ហ៊ានណាស់ណា
”លូវក្បាលលោកស្អី?”
”ចុះមិញក្រែងបបួលគេចុ ចុ..នោះហី៎”
”ស្អីបបួលស្អី? ខ្ញុំមិនមែនពួករោគចិត្តដូចលោកឯងទេ គ្រាន់តែភ្លាត់មាត់ភ្ញាក់នឹងក៏ប្រឹងយកជាការម៉េស ហើយលេងឆ្កួតអីហ្នឹង?” ខ្ញុំប្រញាប់និយាយកែខ្លួននិងរករឿងបង្វែងដាន។
”លេងអី? អង្គុយមិនប្រយ័ត្នខ្លួនឯងសោះមករករឿងគេ” នៅមានមុខមកថាឲ្យឯងទៀត
”ហៃមិនឃើញថាកំពុងតែដាក់ខ្សែក្រវ៉ាត់ទេហី៎ បានជាន់អីជាន់យ៉ាងហ្នឹង ខ្ញុំមិនទាន់ចង់ងាប់ទេ” ខ្ញុំដាក់ទៅវិញរហូតដល់គេស្ងាត់មាត់ជ្រាប។
”អឺ សុំទោស ខ្ញុំគ្មានចេតនាទេ រអ៊ូច្រើនដូចយាយចាស់ទៅកើត” យីនៅឆ្លៀតមកដៀលឯងទៀត។
”បានហើយឈប់និយាយ ឆាប់ចេញឡានទៅយប់ហៃ”
”បាទទាន” គេលើកដៃធ្វើដូចទាហានធ្វើការគោរពមកកាន់ខ្ញុំ។ ខ្ញុំខំទប់ចិត្តមិនឲ្យញញឹមរួចបែរមកកញ្ចក់ឡានញញឹមម្នាក់ឯងខ្លាចគេដឹង។ អាប៉បអាយឡប់សតិនេះ។
ការធ្វើដំណើរក៏ប្រែរក្លាយជាស្ងាត់រហូតដល់មុខផ្ទះខ្ញុំទើបគេបើកមាត់និយាយម្ដងទៀត។
”ស្អែកខ្ញុំមកយកទៅរៀន” ចង់លេងអីគេទៀតចេស
”ថាមិច?” ខ្ញុំធ្វើជាសួរបញ្ជាក់ទាំងដែលបានលឺយ៉ាងច្បាស់ហើយនោះ
”ថ្លង់មែនឬក៏ធ្វើថ្លង់? នៅជិតគ្នាប៉ុណ្ណឹងហើយស្តាប់មិនលឺ។” ថាមែនៗបើកុំសួរប្រហែលមិនស្ពឹកមុខចឹងទេ។
6 / 8
”គ្រាន់តែចង់ឲ្យច្បាស់ក្នុងចិត្ត ថាមិនបានស្តាប់ច្រលំ ប៉ុណ្ណឹងសោះក៏ហូរហែម៉េស”
”ចឹងសំរេចតាមហ្នឹងហើយ”
”សំរេចអីទៀតហី៎? ខ្ញុំមិនទាន់បានអឺអើអីទេ” ដោះស្រាយចំនោទលឿនជាងម្ចាស់សមីខ្លួនគេទៀត។
”បើមិនព្រមខ្ញុំបកត្រលប់ទៅផ្ទះខ្ញុំវិញ ចាំទៅរៀនស្អែកជាមួយគ្នាម៉ង់”
”កេីតឆ្កួតមែន គិតចង់ធ្វើអីតាមតែចិត្តហ្នឹង?” ផ្តាច់ការសាហាវ
”ធ្វើអីតាមចិត្តហេ៎? អានេះបានចង់ធ្វើតាមចិត្ត” គេមិនត្រឹមតែនិយាយតែមាត់ទេ លេងស្ទុះមករកខ្ញុំយ៉ាងលឿនម៉ែឪអាលឿន។ ខ្ញុំភ័យស្លន់ស្លោរថយខ្លួនសឹងតែក្បាលបោកនឹងកញ្ចក់ឡាន។ ខ្ញុំចំហរភ្នែកប្រឹងសំលឹងមើលគេទាំងបេះដូងលោតញាប់ញ័រ។ ហូសសៗ ស្ងាត់ណាស់ ពេលនេះមានតែសំលេងដកដង្ហើមប្រជែងគ្នារវាងខ្ញុំនឹងគេតែប៉ុណ្ណោះ។
”ទូ…. ខ្ញុំគិតថា…ខ្ញុំស្រ….” គេខំធ្វើភ្នែកស្រទន់ហើយហើបមាត់និយាយស្រាលៗស្ទើរតែស្តាប់មិនលឺ។
”បានហើយ ខ្ញុំចូលផ្ទះសិនហើយ” ខ្ញុំនិយាយកាត់គេមុនព្រោះមិនចង់លឺពាក្យដែរគេនឹងបង្ហើយខ្លាចក្រែងជាពាក្យដែលនឹកស្មានមិនដល់ រួចរុញគេឲ្យចេញនឹងចុះពីលើឡានយ៉ាងលឿន។ ខ្ញុំរត់ចូលក្នុងផ្ទះដោយមិនងាកមើលក្រោយឡើយហើយសំដៅទៅបន្ទប់ខ្លួនដោយមិនខ្វល់សំលេងហៅរបស់ម៉ាក់នឹងហ៊ាទៀត។ ចូលមកដល់ក្នុងបន្ទប់ខ្ញុំក៏សំដៅទៅវាំងននបង្អួចព្រោះចង់ដឹងថាគេទៅបាត់ហើយឬនៅ ស្រាប់តែឃើញគេឈរអែបនឹងទ្វាឡានសំលឹងមកបង្អួចបន្ទប់ខ្ញុំតាំងពីពេលណាក៏មិនដឹង។ គ្រាន់តែឃើញខ្ញុំភ្លាមគេក៏ស្ញេញបង្ហាញថ្ពាល់ខួចទាំងសងខាងមកខ្ញុំយ៉ាងអស់ដៃតែម្តង។ ខ្ញុំខំបិតវាំងននវិញទាំងឆេ្លឆ្លាដោយសារគេចាប់បានដោយមិនបានត្រៀមខ្លួន។
”មិចនៅមិនទាន់ប្រកាច់ទៅវិញទៀតចឹង? នៅចាំស្អីគេទៀត?” កំពុងរអ៊ូម្នាក់ឯងសុខៗ
” សំលេងទូរស័ព្ទរបស់ខ្ញុំរោទិ៏ឡើង ឯងឯនេះវិញភ័យលួសព្រលឹងអស់។ ខ្ញុំលើកទូរស័ព្ទមកមើលតែជាលេខដែលមិនធ្លាប់ស្គាល់។ ហើយអាណាគេនឹងតេមកស្មាលហ្នឹង។
”អាឡូជំរាបសួរ”
”លើកដៃថ្វាយព្រះក្មួយ” ចុំ លេខឯងឥលូវឡើងកូដដល់មានអ៊ុំតេមោផង
”អ្នកណាគេដែរ?”
”ទើបតែបែកគ្នាមិញសោះធ្វើចាំសំលេងអត់បាន” ខ្ញុំចង់ភាំង សំលឹងមើលទៅលេខក្នុងទូរស័ព្ទម្តងទៀត។ ឆ្ងល់ៗៗ គេបានលេខខ្ញុំមកពីណា។
7 / 8
”បានលេខខ្ញុំមោពីណា?”
”ជាអាថ៌កំបាំង” 類
”ឡប់សតិ ហើយតេមោមានការអី?”
”នឹកទេដឹង”
”….” គាំង យល់ពាក្យថាគាំងទេ។ គេកើតជំងឺស្អីគេនឹងបានចូលចិត្តនិយាយអីភ្លែកៗចឹង។
”មិចហៃហ្នឹង? កំពុងអៀនមែន?”
”មានរឿងអីត្រូវអៀន បើមានតែរឿងអត់ប្រយោជន៍ចឹងប៉ុណ្ណោះបានហើយ”
”អេៗៗ កុំទាន់អាលបិទ” ខ្ញុំរៀបនឹងចុចបិទទៅហើយ តែបានលឺសំលេងគេប្រឹងស្រែកចេញដល់ក្រៅទូរស័ព្ទ។
”មានការអីនិយាយឲ្យលឿនមោ ខ្ញុំងូតទឹកចូលដេក”
”ចង់តេមកបញ្ជាក់រឿងថ្ងៃស្អែកថានឹងមកយកទៅសាលា ហើយលើកក្រោយកុំខូចលួចអើតមើលគេចឹង សុំត្រង់ៗទៅមិនកំណាញ់ទេហាសហាហា”
”អាៗ…” ទឺតៗៗៗ ហាមាត់ជេមិនទាន់ គេចុចបិទទូរស័ព្ទបាត់។ អាមនុស្សឆ្កួតអើយយយយ យូរទៅកាន់ចម្លែកទៅហើយ។ ខ្ញុំសរសៀរៗរកលូកដៃទៅវែកបេីកវាំងននម្តងទៀតតែក៏ឈប់វិញ។
”អត់ទេៗ យេីងមិនបានចាប់អារម្មណ៍គេដល់ថ្នាក់ហ្នឹងទេ” មុខខ្ញុំឡេីងកម្តៅទៀតហេីយយ។
ខ្ញុំឈរនឹកសាររើរឿងពីល្ងាចមិញនឹងអារម្មណ៍ដែលទទួលបានពីការថើបដំបូងរបស់គេវាធ្វើឲ្យបេះដូងខ្ញុំចាប់ផ្តើមលោតកាន់តែញាប់។ តើពាក្យសំដីនិងទង្វើរដែលគេធ្វើមកលើខ្ញុំវាចង់បញ្ជាក់ពីអ្វីឲ្យប្រាកដទៅ តើគេកំពុងគិតអ្វីមកលើខ្ញុំឬអត់? ឬគ្រាន់តែជាការលេងសើច តែតាមរបៀបមនុស្សប្រុសគេលេងសើចជាមួយគ្នាក៏មិនមែនបែបដូចគេដែរ ហើយហេតុអីក៏ខ្ញុំគ្មានអារម្មណ៍ខឹងឬស្អប់ចំពោះទង្វើរបស់គេចឹង? ឬមួយក៏ខ្ញុំចាប់ផ្តើមបាក់ចិត្តលើទង្វើរមិនច្បាស់លាស់របស់គេហើយ? តែមិនអាចទេព្រោះទោះជាយ៉ាងណាក៏វាទៅមិនរួចដែរ។ ហឿយយ ឈប់ខ្វល់ហើយទៅងូតទឹកវិញស្រួលខ្លួនជាង។ ទម្រាំតែងូតទឹកផ្លាស់ខោអាវរួច ក៏ដល់ពេលគេងល្មម។ មុននឹងគេងខ្ញុំក៏បានយកទូរស័ព្ទមកចុចរកឆែកមើលfacebookតិចស្រាប់តែបានឃើញសារមួយផ្ញើមក១០នាទីមុន ហើយលេខដែលផ្ញើមកមិនមានអ្នកណាក្រៅពីអាអ្នករំខានខ្ញុំអំបាញ់មិញនឹងទេ។
8 / 8
”goodnight ស្អែកជួបគ្នាណាកូនផេនដា ” ☺គ្រាន់តែឃើញសារគេភ្លាមស្នាមញញឹមខ្ញុំផុសចេញមកទាំងមិនដឹងខ្លួន។ កាន់តែមែនតែនហើយ មិនបាច់ឆែកមើលfacebookអីទេដេកតែម្តងទៅហិហិហិ។
សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment