រឿង លង់ស្នេហ៍អ្នកនិពន្ធ
ភាគទី៧
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69
ឃើញខ្ញុំញញឹមញញែម ជារឿយៗ បងនិស្ស័យ សំលឹងមើលមកipad ហើយនិយាយ " អើ !!! លេងទាំងខូមិនទៀត ពួកនោះឆ្កួតមិនខានទេ អូនអែង ធ្វើអោយ បងខូចប្រវត្តិរូបអស់ហើយ ថាមិនត្រូវ ពួកគេយល់ច្រលំថាបង ស្រលាញ់គេទៀត " ខ្ញុំញញឹមរួចតបទៅគាត់វិញ " ជួយមិនបានទេស ច្រលំៗទៅ អត់ខ្វល់ សំខាន់ ខ្ញុំបាន សើចពេលឃើញពួកគេអរបែបនេះ " បងនិស្ស័យបើកភ្នែកធំៗ ហើយតបខ្ញុំវិញ " ហេ !!! មើលគេនិយាយ អូនអែងអត់ខ្លាចគេដណ្តើមបងទៅទេហី ថាមិនត្រូវ គេលួងលោម បងយូៗ បងអាចទន់ចិត្តក៍ថាបាន " លឺពាក្យនេះភ្លាមធ្វើអោយចិត្តខ្ញុំខឹងគាត់ដោយមិនបានគិតទុករួចនិយាយសំឡុតៗទៅគាត់វិញ " បើសាវាចឹង ក៍សុំអញ្ជើញ " បងនិស្ស័យ យកដៃដាក់លើស្មាខ្ញុំ រួចនិយាយទាំងសំដីស្រទន់ " អុញ!!! និយាយ លេងសោះក៍ខឹងដែរ អូនប្រចណ្ឌហី??? ហិហិហិ បងនិយាយលេងសោះនិង ពេលនេះបងគ្មានអារម្មណ៍លើអ្នកណាទៀតទេ បងស្រលាញ់តែអូនម្នាក់តាស ម៉ោះបិតfbនិងចោលទៅ យប់ជ្រៅហើយ យប់នេះ បងសុំគេងឱបផងណា បងរងារណាស់ " គាត់និយាយរួច ស្រាប់តែខ្ញុំភ្ញាក់ខ្លួនព្រើត នឹកក្នុងចិត្ត : អើ !!! ចប់ហើយអញ ម៉េចទៅសំដែងអោយគេដឹងចឹង ខ្មាស់គាត់ណាស់លោកអើយ តែប៉ុន្នេះគាត់ដឹងថាស្រលាញ់គាត់ប៉ារូ៉យ ។ គិតរួចខ្ញុំក៍និយាយការពារខ្លួនវិញ " គ្មានប្រចណ្ឌណា ខ្ញុំចេះតែនិយាយអោយតារួចពីមាត់នុង បងជ្រើសយកអ្នកណាជាសឹទ្ធិរបស់បងតាស ☺️ ☺️ ☺️ " បងនិស្ស័យ ឆក់យកipad ពីដៃខ្ញុំយកទៅបិតfbហើយទុកនៅលើតុរួចនិយាយ ទាំងទឹកមុខញញឹមយ៉ាងស្រស់ ថា " បានៗ មិនប្រចណ្ឌក៍មិនប្រចណ្ឌទៅ អូនជាអ្នកនិយាយទេ ថាបងជ្រើសយកអ្នកណាជាសឹទ្ធិរបស់បង ឥលូវបងជ្រើសយក អូន ពីពេលនេះទៅអូនជាសង្សារបង ត្រូវតែស្តាប់តាមបងខ្លះ ពេលនេះ បងសុំគេងឱបអូន ហើយសុំថើបអូនមួយខ្សឺតមុនចូលគេង ហាមបដិសេធ ជាដាច់ខាតណា " និយាយរួច គាត់ទាញខ្ញុំយកទៅឱប ហើយថើបថ្ពាល់ខ្ញុំសឺត បន្ទាប់មក គាត់លោ បិតភ្លើង ហើយទាញភួយដណ្តប់ពីលើខ្ញុំនិងគាត់ ពេលនោះ ខ្ញុំដូចជាត្រូវមន្តសណ្តំគាត់ឥចឹង សំងំដេកអោយគាត់ឱបនិងគងតាមចិត្ត ឃើញខ្ញុំនៅស្ងៀម គាត់ទាញខ្ញុំទៅឱបជិតទ្រូងគាត់បំផុត ហើយនិយាយតិចថា " រាត្រីសួរស្តី មនុស្សពិសេសរបស់បង សុបិន្តល្អណា " ខ្ញុំមិននិយាយអ្វីទាំងអស់ តែលួចញញឹមហូត ទាំងដែលកំពុងតែបែរមុខមករកគាត់ ខ្ញុំគិតថាងងឹតយ៉ាងនេះគាត់មិនដឹងថាខ្ញុំកំពុងតែញញឹមនោះទេ ខ្ញុំដកដង្ហើមចូលម្តងៗ ដោយក្លិនក្រអូប ប្រហើរចេញពីទ្រូងបងនិស្ស័យ ដៃម្ខាងគាត់ឱបខ្ញុំជាប់ ជើងម្ខាងក៍គងជាប់ពីលើទៀត មានអីកក់ក្តៅដែរតាស ទីបំផុត ខ្ញុំដេកលក់យ៉ាងមានសេចក្តីសុខ ខ្ញុំដេកលក់ស្រួលទៅ ៗ មិនដឹងថាមេឃភ្លឺ ពីពេលណា ខ្ញុំបើកភ្នែកឡើង អត់ឃើញបងនិស្ស័យសោះ ខ្ញុំងើបអង្គុយហើយពត់ខ្លួនទៅមក ហើយសំលឹងមើលទៅ តុ លើក្បាលដេក ឃើញ ចានមួយដែលមានស៊ុបគុយទាវមួយថង់ និងចង្កិះ1គូ ។ ខ្ញុំ ចុះទៅក្រោម ចង់ដឹងថា គាត់ទៅណា ពេលទៅដល់ក្រោម ឃើញគាត់កំពុង បោសសំអាតរៀបចំ សំភារះក្នុងហាង ។ ឃើញហើយខ្ញុំដើរទៅជួយ រៀបចំគាត់ដែរ តែគាត់ ឃាត់ថាមិន បាច់ទេ ងូតទឹក ហើយញុាំ អាហារពេលព្រឹកទៅ ខ្ញុំក៍ចូលទៅបន្ទប់ទឹក ផុសធ្មេញ និងងូតទឹក ម៉ងទៅ ។ ចេញពីបន្ទប់ទឹកវិញ ខ្ញុំឡើងទៅខាងលើផ្លាស់ខោអាវ ខ្ញុំវិញ ហើយយកសោម៉ូតូ ចុះទៅខាងក្រោម ដើម្បី ទៅស្រុកកំណើត ។ បងនិស្ស័យឃើញ ខ្ញុំផ្លាស់ខោអាវរួចក៍សួរខ្ញុំ
- អូនទៅណានិង ???
* ទៅព្រៃវែង
- ហុឹមមមម ទៅថ្មាលនិងក៍ល្អដែរ ទាន់មេឃត្រជាក់ស្រួសធ្វើដំណើរផង ហើយ ញុាំគុយទាវនៅ ???
* អត់ផង ញ៉ុមទុកអោយបងអែង ☺️ ☺️ ☺️
- ហ្អាកម៉េចចឹង បងញុាំរួចហើយ គុយទាវនោះបងទិញអោយអូនតាស
* មិនអីទេស ចឹងតែមួយម៉ោងជាងដល់ផ្ទះ ចាំហូបសរុបក៍បានដែរ
- អត់ហេ ឆាប់ឡើងទៅញុាំវិញភ្លាម ញុាំរួចចាំទៅ ហាមចចេស
* ហុឹមមម ចឹងក៍បានដែរ
- ល្អ !!! ងាយប្រដៅចឹងបានគួរអោយស្រលាញ់
ខ្ញុំឡើងទៅ លើវិញ ស្រាយគុយទាវដាក់ចាន ហើយហូបសឹងតែមិនអស់ រួចរាល់ហើយខ្ញុំចុះមកវិញទៀត ឃើញបងនិស្ស័យកំពុង តែ បើកម៉ាសុីនកុំព្យូទ័រ អោយ អតិថិជនគាត់ តែគាត់បានអោយខ្ញុំចាំមួយភ្លែតគាត់រួចដៃលូវហើយ ។ ខ្ញុំអង្គុយលើម៉ូតូចាំគាត់ បន្តិចក្រោយមក គាត់ដើរមករកខ្ញុំ ហើយ បើកកាបូប ហូតលុយ4មឺុន អោយខ្ញុំ តែខ្ញុំយកតែ1មឺុនប៉ុន្នោះ ព្រោះយលើថា ផ្លូវ ទៅស្រុកមិនសូវជាឆ្ងាយផង ហើយម្យ៉ាងអាងថាសាំង2លីត្រជិះដល់ហើយ ខ្ញុំហុច3មឺុនទៅគាត់វិញ តែគាត់ប្រកែកថា ទុកសាគួរទៅ ក្រែងលោមានបញ្ហាអីតាមផ្លូវទៀត ខ្ញុំក៍ទទួលទុកវិញ ហើយអរគុណ និង លារគាត់
- អរគុណច្រើន ណាបង ចាំខ្ញុំមកពីស្រុក ខ្ញុំសងបងវិញ ចឹង ខ្ញុំទៅហើយ ណា
* បាទ សុខសប្បាយ អូន ទៅដល់ផ្ទះកុំភ្លេចខលប្រាប់បងផងណា
- បាទចឹង ខ្ញុំទៅហើយ
ឃើញខ្ញុំឈនិយាយគ្នា អ្នកដែលចូលទៅលេងក្នុងហាង មើលមកពួកខ្ញុំ ព្រាត ខ្ញុំខ្លាចខ្មាស់គេ ទាញទំលាក់កញ្ចក់មួកសវត្ថិភាព បិតហើយ បើកម៉ូតូចេញ ទៅ ។ ជិះមកតាមផ្លូវខ្ញុំគិតរហូត ខ្ញុំគិតថា ហេតុអ្វីខ្ញុំដើរផ្លូវនេះ ??? ទៅថ្ងៃខាងមុខ តើត្រូវប្រឈមមុខជាមួយអ្នកផ្ទះខ្ញុំយ៉ាងម៉េច ??? គិតដល់រឿងនេះខ្ញុំពិបាកចិត្តណាស់ តែគិតរកផ្លូវល្អវិញ " អូយ ខ្ជិលគិតវែងឆ្ងាយណាស់វ៉េស ខ្ញុំរៀនមិនទាន់ចប់ផង ទៅខ្វល់ធ្វើអី ??? កុំអោយតែអ្នកផ្ទះដឹងទៅបានហើយ ទាក់ទងមួយគាត់មានរឿងអី ត្រូវភ័យ ??? គាត់មើលទៅជាមនុស្សល្អ ហើយស្រលាញ់ខ្ញុំស្មោះទៀត ហុឹមមមម !! បងសៃ អូនស្រលាញ់បងហើយ ☺️ ☺️ " ខ្ញុំជិះញញឹមញញែម នឹកដល់សកម្មភាពល្អៗរបស់បងនិស្ស័យ ហើយពេលខ្លះ ខ្ញុំសើចហាសហហាស ឆ្ងល់និងខ្លួនអែង ដែលទៅស្រលាញ់ប្រុសដូចគ្នា ។ ជិះគិត ជិះញញឹមស្រាប់តែជិតដល់ផ្ទះ ខ្ញុំក៍ភ្ញាក់ផ្អើល " អុញ ម្តងនេះឆាប់ដល់ផ្ទះម៉េស ម៉ាភ្លែត អូ ឥទ្ធិពលស្នេហា ពិតជាខ្លាំងក្លាមែន ។ ទៅដល់ផ្ទះភ្លាមខ្ញុំប្រាប់ អ្នកផ្ទះពីរឿងហេតុដែលបាត់កាបូប ពុកម៉ែខ្ញុំក៍មិនបន្ទោស អីដែរ តែគាត់សួរថា ធ្វើម៉េចបានលុយ ចាក់សាំងមកដល់ផ្ទះ ??? ខ្ញុំប្រាប់ពួកគាត់ថា បងប្រុស ស្គាល់គ្នាគាត់អោយខ្ចី ពួកគាត់ក៍ឈប់សួរនាំ ហើយអោយខ្ញុំផ្លាស់ខោអាវសំរាកទៅ ។ ខ្ញុំផ្លាស់ខោអាវរួច ពាក់អាវយឺត វាលក្លៀកពណ៍ស និង ស្លៀកកន្សែង ហើយដើរចេញទៅវាលស្រែក្រោយផ្ទះ យ៉ាងឆ្ងាយ រួចប្រញ៉ាប់តេទៅបងនិស្ស័យ គ្រាន់តែខ្ញុំចុចទៅភ្លាម គាត់ចុចទទួលយ៉ាងលឿន :
- អាឡូ អូន ទៅដល់ផ្ទះហើយ មែន ???
* បាទ មកដល់ហើយ
- ល្អហើយចឹង អូនមកភ្នំពេញវិញថ្ងៃណា ???
* ទៅស្អែកព្រលឹមឡើងវិញហើយ ព្រោះចូលរៀនពេល រសៀល សួរធ្វើអី ???
- បងសួរព្រោះនឹកអូនអែងហាស បងមិនទាន់បានឱប ថើប និងធ្វើអីអស់ចិត្តផង ហាសាហសហ
* នឹក អីទើបតែបែកគ្នាព្រឹកមិញសោះ ហើយគិតចង់ធើ្វអីខ្ញុំនិង ???
- ធើដូចគេដូចអែងដែរ ហាសហាសហហស
* អូយ គ្រលួងហាស តែប៉ុន្នេះ ខ្ញុំលែងហ៊ានទៅកន្លែងបងអែងហើយ
- ហាសហាាហាហាហាហ ខ្លាចបងរំលោភមែន ??? ពុទ្ធោ អូនមើលមកបងល្មោភដល់ថ្នាក់នុងហី បង និយាយលែងតាស បងគ្រាន់តែចង់ឃើញ មុខអូន និង ឱបថើបតិចតួចសោះ ព្រោះអត់ទាន់អស់ ចំហាយយប់មិញផង យប់នេះមិនដឹងថាគេងលក់ដោយរបៀបណានោះទេ ម្យ៉ាងក្រែងអូនព្រមធ្វើសង្សារបងហើយ តាស ខ្លាចបងធ្វើអី? បងស្រលាញ់អូនហើយគោរពសិទ្ធិអូនជានិច្ច បើអូនស្ម័គ្រចិត្តទើបបងហ៊ានធ្វើ បងមិនបំពានអូនទេ ទុកចិត្តចុះ អូនសំលាញ់
* ហិហិហិ ខ្លាចតិចៗដែរ ព្រោះអត់ធ្លាប់ផង បើជាមួយមនុស្សស្រីទៅ ចេះតែអាចហើយ
- ប្រុសស្រីមិនសំខាន់នោះ ទេ អោយតែយើងចេះយល់ចិត្តគ្នា ជួយយកអាសារគ្នា គោរពសិទ្ធិគ្នា ហើយអធ្យាស្រ័យទៅវិញទៅមក នោះស្នែហ៍យើងនិង ផ្អែមល្ហែមហើយមានន័យមិនចាញ់ ស្នេហារវាងប្រុសនិងស្រីឡើយ
* បាទ ខ្ញុំនិងព្យាយាមទទួលយក ☺️ ☺️ ☺️ ហើយឥលូវនិង កន្លែងបងរវល់អត់ ???
- ថ្ងៃអាទិត្យចឹង រវល់ណាស់អូន តែដើម្បីមនុស្សជាទីស្រលាញ់ រវល់យ៉ាងណាក៍បងឆ្លៀតដែរ
* ចឹងប៉ុណ្ណឹងហើយបង កុំអោយមានបញ្ហារឿងការងារ បងអែង
- បាទ ចឹងប៉ុណ្ណឹងសិនហើយណា យប់នេះកុំភ្លេចបើកfbផង បងចង់ស្និទ្ធស្នាលជាមួយអូនអោយកាន់តែខ្លាំង
* បាទលោកបង
ពេលនិយាយគ្នា ដូចមួយភ្លែត តែមើលនាទី ព្រះ 47នាទី ខ្ញុំបិទទូរសព្ទរួច ដើរញញឹមម្នាក់អែង ហើយយកទូរសព្ទថតរូបតាមវាលស្រែ ពេលនោះខ្ញុំមានអារម្មណ៍ថាស្រស់ថ្លាចិត្តខ្លាំងណាស់ ។ បន្ទាប់ពីថតរូបគ្រប់ស្តាយហើយ ខ្ញុំត្រលប់មកផ្ទះវិញ ហើយសាកថ្មទូរសព្ទទុក បន្ទាប់មក ងូតទឹកផ្លាស់ខោអាវ ហើយហូបអាហារពេលថ្ងៃត្រង់ជួបជុំគ្រួសារ រួចគេងយោលអង្រឹងក្រោមដើមស្វាយ ។ ខ្យល់ត្រជាក់បក់មករំភើយ ៗ លាយឡំជាមួយសំលេងចាបយំ ឆ្លើយឆ្លងគ្នាដូចបទភ្លេង ខ្ញុំចេះតែសំងំបិតភ្នែកលេងៗ មានអីលក់ភ្លឹង ។ គិតថាលក់ម៉ាភ្លែតសោះ តែដឹងខ្លួនឡើងមើលនាឡិកាឃើញថាដេកលក់ជាង2ម៉ោងឯណោះ ។ ខ្ញុំងើបពីអង្រឹងដើរលេងផ្ទះអ៊ំុៗ ម៉ាត្រួស ល្ងាចល្មមងូតទឹក ហូបបាយល្ងាចរួច ចូលមុង យកទូរសព្ទ បើកfbអាខោនពិតរបស់ខ្ញុំ ។ នៅថ្ងៃអាទិត្យពេលក្បាលព្រលប់ ដូចជាមិនសូវមានអ្នកលេងសោះ ហើយបងនិស្ស័យក៍មិនទាន់បើកលេងទៀត ប្រហែលជាគាត់រវល់ជាមួយការងារហើយ តែទោះជាយ៉ាងណា ក៍ខ្ញុំនៅតែបើកដែរព្រោះខ្លាចបងនិស្ស័យបើកលេងមិនឃើញ ខ្ញុំអនឡាញ នាំអោយគាត់អន់ចិត្តព្រោះបានសន្យាថា លេងជាមួយគ្នានៅយប់នេះ ក៍ចេះតែបើកមើលនេះមើលនោះទៅ ។ ដើម្បីកុំអោយអផ្សុកក្នុងការរង់ចាំគាត់ ខ្ញុំបានផុសរូបselfie ញញឹមយ៉ាងស្រស់ ហើយនៅក្រោយខ្នងវិញមានទេសភាពវាលស្រែ ខៀវស្រងាត់ ខ្ញុំសសេរខាងលើរូភាពនោះថា # សូមផ្ញើរស្នាមញញឹមមួយនេះជូនទៅអ្នក អរគុណមនុស្សល្អ # ខ្ញុំមិនហ៊ានថេកអោយបងនិស្ស័យទេ ។ បន្តិចក្រោយមកមានFri ក្នុង fb របស់ខ្ញុំចុចឡៃ និងខូមិន សសើរនិងលេងសើចជាច្រើន ដំបូងខ្ញុំសប្បាយនិងឆ្លើយតបទៅពួកគេវិញ តែទោះជាយ៉ាងណាក៍មិនភ្លេចបើកមើលកន្លែងឆាតដែរ ព្រោះចង់ដឹងថាបងនិស្ស័យបើករឺនៅ ??? ចំលើយគឺ អត់ទាន់បើកទេ ខ្ញុំបើកលេងតាំងពីម៉ោង 6 រហូតដល់ម៉ោង9 នៅតែមិនឃើញគាត់អនឡាញនៅឡើយ ខ្ញុំចាប់ផ្តើមអន់ចិត្ត ហើយលែងមានអារម្មណ៍ឆ្លើយតបសារ រឺ ខូមិនអីទាំងអស់ ។ ខ្ញុំបានដាក់ម៉ោងរោរ៍ រយះពេល1ម៉ោង ហើយតាំងចិត្តថា បើមួយម៉ោងទៀតគាត់មិនបើក រឺ មិនតេមកប្រាប់មូលហេតុដល់ខ្ញុំទេ ខ្ញុំនិង log out fbចោលហើយ block លេខទូរសព្ទគាត់ទៀត ព្រោះគាត់ធ្វើអោយខ្ញុំ ខកបំណងយ៉ាងខ្លាំង ។ ខ្ញុំដេកមើលរូបភាពដែលខ្ញុំផុស ទាំងរម្មណ៍វិលវល់ ខ្ញុំអន់ចិត្តថា ខំផុសរូបយ៉ាងស្អាត ហើយសសេរជាពិសេសទៅគាត់ បែរជាគាត់ ធ្វើបែបនេះ ពេលនោះរូបថតក្នុងfb ហាក់ដូចជាកំពុងតែប្រឆាំងជាមួយ រូបពិតខាងក្រៅឥចឹង ព្រោះ ក្នុងរូបថត កំពុងញញឹមយ៉ាងសង្ហា តែខ្ញុំខាងក្រៅ កំពុងតែសោកសៅ សំលឹងមើលទៅរូប ទីបំផុតរយះពេលមួយម៉ោងបានមកដល់ ម៉ោងរោរ៍បានបន្លឺឡើង បញ្ជាក់ថាម៉ោង10ទៅហើយ ខ្ញុំចូលទៅមើលក្នុងឆាតម្តងទៀតដើម្បីអោយអស់ចិត្ត តែលទ្ធផលនៅតែបិត ដដែរ ពេលនោះទឹកភ្នែកខ្ញុំស្រក់តក់ៗ ហើយភ្លាមនោះខ្ញុំlog out fbចោល ហើយblock លេខទូរសព្ទរបស់គាត់ ចោល ថែមទាំង បិតសុីមទៀតផង ខ្ញុំទុកទូរសព្ទរួចបិតភ្នែក សំងំដេកទាំងទឹកភ្នែកហូររហាម ខ្ញុំនិយាយក្នុងចិត្តថា " បងនិស្ស័យ ប្រហែលយើងអស់និស្ស័យនិងគ្នាហើយ អរគុណចំពោះទង្វើល្អកន្លងមក បើមានឱកាសខ្ញុំនិងសងអ្នកវិញអោយអស់ តែពីពេលនេះទៅ ខ្ញុំមិនហ៊ានជួបមុខរឺ ទាក់ទងជាមួយអ្នកទៀតទេ "...

យប់នោះខ្ញុំរសាប់រសល់ដេកមិនលក់សោះ ដេកប្រែប្រួលចុះឡើង ហើយយូៗម្តង ទឹកភ្នែកក្តៅ ៗ ជ្រាបចេញមកមិនដាច់ ដើម្បីបំបាត់ភាពធុញថប់ ខ្ញុំយកipad ដោតកាសដាក់វាលើពូកដេកអោបខ្នើយហើយបើកមើលកំប្លែង មើលចប់មួយរឿងហើយមួយរឿងទៀតនៅតែដេកមិនលក់ ក៍បើកមើលរឿងភាពយន្ត បាញ់ប្រហាគ្នាម្តង ទីបំផុត ខ្ញុំដេកលក់ចោលរឿងតែម្តង ។ ក្នុងពេលដេកលក់ ខ្ញុំបានយល់សប្តិឃើញបងនិស្ស័យ ឱបខ្ញុំហើយគិតតែពីយំរហូត ទោះជាខ្ញុំសួរយ៉ាងណាក៍គាត់មិនឆ្លើយដែរ គាត់គិតតែពីឱបខ្ញុំជាប់ហើយយំរហូតទាល់តែខ្ញុំដឹងខ្លួនមកគឺមេឃភ្លឺល្មម ។ ខ្ញុំឆ្ងល់ខ្លាំងណាស់ហេតុអីក៍សុបិន្តឃើញបែបនេះ ខ្ញុំងើបដើរទៅក្រោយផ្ទះ ទាំងអារម្មណ៍ច្របូកច្របល់ ដើរបណ្តើរសញ្ជឹងគិតពីរឿងរ៉ាវដែលកើតឡើងកាលពីយប់មិញ និង រឿងដែលសុបិន្តកាលពីទាបភ្លឺ។ ខ្ញុំអង្គុយនៅលើភ្លឺស្រែជាងកន្លះម៉ោងមានអារម្មណ៍ថាថ្ងៃក្តៅទៅៗ ក៍ងើបមកងូតទឹក ដុសធ្មេញ រៀបចំចេញដំណើរទៅភ្នំពេញវិញ ។ ពេលជិះមកតាមផ្លូវ អារម្មណ៍ខ្ញុំភាំងៗ ខ្ញុំគិតថាពេលទៅដល់ភ្នំពេញតើត្រូវ ធ្វើយ៉ាងណាបន្តរទៀត ??? ខ្ញុំគិតចុះឡើងៗ ទីបំផុតខ្ញុំសំរេចចិត្តថា ចាប់ពីពេលនេះទៅ ខ្ញុំនិងគេចមុខបងនិស្ស័យរហូត មិនអោយជួបគ្នាទេ ។ ហើយខ្ញុំនិងពឹងល្បងវីដ អោយជួយយកលុយទៅសងបងនិស្ស័យវិញ គិតឃើញហើយមកដល់ភ្នំពេញខ្ញុំចូលកន្លែងលក់សុីមកាតហើយទិញលេខថ្មីមួយ ។ ដល់បន្ទប់ជួលភ្លាម ខ្ញុំដាក់សុីមកាតថ្មី ភ្ជាប់internet រួចបើកfb អាខោនក្លែងក្លាយ បន្ទាប់មកចុចរកឈ្មោះល្បងវីដ ហើយឆាតទៅគាត់ថា " សួរស្តី ល្បងវីដ !!! ខ្ញុំធារីន តើថ្ងៃនេះល្បងទំនេរអត់ អាចអោយខ្ញុំជួបបន្តិចបានទេ នេះជាលេខទូរសព្ទរបស់ខ្ញុំ 0937062xx បើល្បងបានឃើញហើយ កុំភ្លេចខលមកខ្ញុំផង ខ្ញុំមានការចង់ពឹងល្បងបន្តិច ok bye bong " បន្ទាប់ពីឆាតរួចហើយខ្ញុំបិត fbវិញហើយរង់ចាំទូរសព្ទរោរ៍ ។ ប្រហែលជាកន្លះម៉ោងក្រោយមកមានលេខប្លែកខលមកមែន ខ្ញុំទទួល
- អាឡូ ជំរាប សួរ គាត់ខលមកពីខាងណាវិញ ???
* អាឡូ ខ្ញុំដេវីដ យើងធារីនមែន ???
- អូ !!! បាទល្បងខ្ញុំរីន សុខសប្បាយជាទេល្បង ??? ហើយ ពេលនេះល្បងកំពុងនៅណា ???
* ពេលនេះមិនសូវសប្បាយចិត្តទេអូនហ្អើយ !!! អាលូវកំពុងគេងនៅផ្ទះ ព្រោះអត់ងងុយយប់មិញនៅមន្ទីពេទ្យដល់ម៉ោង3 ។ ហើយម៉េចបានដូរលេខទូរសព្ទ ចឹង??? អូនដឹងរឿងអីខ្លះនៅ ???
- ចុមបងទៅមើលអ្នកណានៅពេទ្យ ??? ហេតុអីបានដឹងថាខ្ញុំដូលេខទូរសព្ទ ??? បើល្បងមិនដែលស្គាល់លេខខ្ញុំផងនិង ហើយមាន រឿងអីទៅល្បង ??? ខ្ញុំទើបតែមកពីខេត្តទេ ។
* ហុឹមមម បងដឹងថាមកពីខេត្តហើយ យប់មិញគេងលក់ស្រួលអត់???
- មានអីស្រួលតាសល្បង យូៗបានមកលេងស្រុកម្តង ដេកទាល់ថ្ងៃចាំងគូថ ហាសហាហសហហស
* យី !!! និយាយទូរសព្ទសើចរហូតម៉ងមិនដឹងថាតិចទៀត សើចកើតអត់ទេ ???
- ចុម !!! ហើយខ្ញុំមានរឿងអីត្រូវកើតទុក្ខ មនុស្សខ្ញុំតាប៉ុណ្ណឹងហើយ
* ចឹងក៍ចឹងទៅ !!! តិចទៀតទំនេរអត់ ?? បងសុំជួបបន្តិច បងមានរឿងចង់ប្រាប់ អាចមកជួបបងបានអត់រីន ???
- មានរឿងអីត្រូវជួបមិនបាននោះ ខ្ញុំកំពុងតែចង់ជួបល្បងអែងដូចគ្នាផង អោយខ្ញុំទៅជួបនៅណាល្បង ???
* ហុឹមមមម !!! ចឹង ម៉ោង 11អាចមកជួបបងនៅមុខពេទ្យកាល់ម៉ែត បានអត់ ???
- ម៉េចក៍ណាត់ខ្ញុំទៅកន្លែងនុងវិញ កន្លែងម៉ាកា ន មិនអោយទៅជួបទេ យ៉ាប់ណាស់ល្បងនេះ មានអីទៅបានតាស ជិតសាលាខ្ញុំដែរនិង
* គឺបងមានធុរះនៅនិង ចឹងម៉ោង11 មកម៉ាភ្លែតមកណា
- បាទ !!
* ចឹងប៉ុណ្ណឹងសិនហើយ ចាំមកដល់មុខពេទ្យចាំតេរកបង
- បាទ បាយ ៗល្បង
បិតទូរសព្ទរួចខ្ញុំឆ្ងល់ណាស់ហេតុអី ក៍ល្បង ដេវីដនិយាយអីប្លែកៗ ហើយកាន់តែប្លែកនោះម៉េចបានដឹងថាខ្ញុំ ដូលេខទូរសព្ទ បើខ្ញុំនិងគាត់មិនដែលស្គាល់លេខគ្នាផង ម្យ៉ាងទៀតម៉េចក៍អោយខ្ញុំទៅជួបនៅ ពេទ្យទៅវិញ អត់យល់ ??? រឺមួយគាត់មានធុរះនៅនុង ??? ខ្ញុំឆ្ងល់យ៉ាងណាក៍នៅតែមិនដឹងរឿងដែរ មានតែចាំជួបគាត់ចាំសួរមូលហេតុ ។ ខ្ញុំរៀបចំសៀវភៅ ហើយងូតទឹក ហូបបាយ រង់ចាំដល់ម៉ោង11និងអាលទៅជួបគាត់ម៉ាភ្លែត រួចបង្ហួសទៅសាលាម៉ង ។ ក្នុងពេលរង់ចាំដល់ម៉ោង11 ខ្ញុំបានសសេរ សំបុត្រ ប៉ុន្មានឃ្លា ទុកដាក់ក្នុងលុយ ផ្ញើរតាមល្បងវីដ អោយបងនិស្ស័យ ខ្ញុំសសេរថា "
ជូនលោកនិស្ស័យ !!!
អោយខ្ញុំសុំទោសដែលមិនបានយកលុយនេះទៅសងលោកដោយផ្ទាល់ដៃ ។ ព្រោះខ្ញុំគិតថា លោកមិនចង់ជួបមុខខ្ញុំនោះទេ ។ ខ្ញុំសួរដូចឆោត តើលោកចេះក្រែងចិត្តគេទេ ??? លោកដឹងទេថា ពាក្យសន្យាចំពោះខ្ញុំវាសំខាន់ប៉ុន្នា ??? រឺមួយលោកមិនយល់អត្ថន័យពាក្យថាសន្យា??? លោកដឹងទេ ថាខ្ញុំរង់ចាំមើលលោកបើកfb ប៉ុន្មានម៉ោង ??? អន្ទះសារក្នុងការទន្ទឹងរង់ចាំសំលេងទូរសព្ទរោរ៍ ទាំងអារម្មណ៍បែបណា ??? បើលោកមិនបានលេងfb ព្រោះលោកកំពុងរវល់ជាមួយមនុស្សពិសេសរបស់លោក ហេតុអីក៍មិនតេ រឺ ផ្ញើរសារមួយម៉ាត់ប្រាប់ខ្ញុំ ??? រឺមួយសូម្បីតែពេល5វិនាទីក្នុងការសសេរសារក៍លោកគ្មានសំរាប់ខ្ញុំទេ ??? ហុឹមមមម !!! ធ្វើម៉េចខ្ញុំមិនស្មើរគេ គឺវាបែបនេះហើយ តែខ្ញុំសុំប្រាប់លោកថា បើលោកមិនស្រលាញ់គេ ស្មោះទេ សូមកុំយកគេមកលេងសើច ព្រោះមនុស្សមានបេះដូងខុសពីសត្វណាលោក ។ ណ្ហើយ !! ប៉ុណ្ណឹងបានហើយ ខ្ញុំខ្លាចសសេរច្រើនពេក លោកគ្មានពេលនិងអាន វាទេ ព្រោះពេលវេលារបស់លោកមួយវិនាទីៗ មានតំលៃណាស់ ។ សូមអរគុណចំពោះរឿងគ្រប់យ៉ាង ដែលលោកបានធ្វើអោយខ្ញុំយល់ខុស ថាលោកស្រលាញ់ខ្ញុំដោយស្មោះ ។ ជាចុងក្រោយ ខ្ញុំសូមជូនពរលោកនិង មនុស្សពិសេសម្នាក់នោះ អោយស្រលាញ់គ្នាដោយស្មោះ ហើយរស់នៅបានសេចក្តីសុខរៀងទៅ ៕
ខ្ញុំសសេរទាំងខឹងឡើងស្រក់ទឹកភ្នែក ម៉ាត់ៗ ព្រោះឆ្អែតចិត្តនិង ពាក្យសំដីផ្អែមល្ហែមរបស់គាត់ដែលបង្កប់ទៅដោយ ល្បិចកល ។ ក្រោយពេលសសេររួចខ្ញុំបត់វាយ៉ាងតូច ហើយយកលុយ 5មុឺនរៀល ខ្សែអង្កាំសំបកខ្ចៅ ប្រអប់កែវ បន្តោងសោទាំងពីរ វែ៉នតា និង អាវ ច្រកចូលក្នុងប្រអប់ការដូមួយ ។ ហើយយកថង់ខ្មៅមកច្រកពីលើមួយជាន់ទៀត រួចរាល់ហើយខ្ញុំព្យួរវានៅលើម៉ូតូ ។ ខ្ញុំមើលម៉ោង គឺ10:35នាទី ខ្ញុំស្លៀកពាក់ហើយជិះម៉ូតូចេញសំដៅទៅពេទ្យកាល់ម៉ែត ។ មកដល់ច្រកចូលខាងមុខមន្ទីពេទ្យ ខ្វះ3នាទីម៉ោង11 រួចខ្ញុំតេទៅល្បងវីដ:
- អាឡូល្បង !! នៅណានិងខ្ញុំមកដល់មុខច្រកចូលហើយ
* អូ !!! ចឹងហេស ចាំតិចបងទៅទទួល
- បាទ !!! បាយៗល្បង
បន្តិចក្រោយមកល្បងវីដដើចេញពីខាងក្នុងមក ទាំងទឹកមុខ ក្រៀមក្រំ មកដល់ភ្លាមខ្ញុំយកថង់ខ្មៅពីម៉ូតូហុចអោយគាត់ រួចនិយាយ:
- ណេះល្បង សុំផ្ញើរអានេះ អោយល្បងនិស្ស័យផង ☺️
* ស្អីនិង ???
- គ្មានអីទេស យកទៅអោយគាត់ទៅ គាត់ដឹងហើយ បងមានរឿងអីចង់និយាយមែន ??? ឆាប់និយាយមកខ្ញុំជិតដល់ម៉ោងរៀនហើយ
* គិតទៅវិញអាលូវម៉ងហេស ???
- បាទ !!!
* ហុឹមមម សង្ស័យតែអាធំ គ្មានឱកាសបានមើលរបស់ទាំងនេះផងក៍មិនដឹង
- ម៉េចចឹង គាត់ទៅណាមែន ???
* បងគិតថា អូនគួរផ្ញើរម៉ូតូ ហើយចូលទៅខាងក្នុងម៉ាភ្លែតបានអត់ ???
- ចូលធ្វើអី ???
* ទៅដល់ដឹងហើយ ម៉ោះយកមូ៉តូផ្ញើរសិនទៅ
ខ្ញុំមើលមុខល្បងវីដ ដូចជាមិនសូវ ស្រួលសោះ ក៍ជិះម៉ូតូយកទៅទុកកន្លែងផ្ញើររួចដើរតាមគាត់ចូលទៅក្នុងមន្ទីពេទ្យ ។ ល្បងវីដដៃយួថង់កាដូហើយដើនាំមុខខ្ញុំតំរង់ទៅកន្លែង បន្ទប់ព្យាបាលមួយ ។ ខ្ញុំដើតាមពីក្រោយទាំងងឿងឆ្ងល់ អារម្មណ៍ខ្ញុំចាប់ផ្តើមភ័យខ្លាច នឹកដល់ការសុបិន្ត ឃើញបងនិស្ស័យយំឱបខ្ញុំ ថែមទាំងចាប់អារម្មណ៍ដល់សំដីប្លែកៗរបស់ល្បងវីដ បេះដូងខ្ញុំចាប់ផ្តើមលោតក្តុកក្តាក់ៗស្ទើរតែធ្លាយចេញក្រៅ ដើយូៗ លើកជើងលែងចង់រួច ក៍ស្រែកហៅល្បងវីដ :
- ល្បងឈប់សិនមើល តើល្បងកំពុងនាំខ្ញុំ ទៅជួបអ្នកណា ???
* ទៅដល់ដឹងហើយ
- អត់ទេ ល្បងត្រូវតែប្រាប់ខ្ញុំ គឺបងនិស្ស័យមែន ???
* ហុឹមមម ដល់ហើយ ណេះយករបស់នេះទៅអោយវាផ្ទាល់ដៃទៅ បងមិនចង់ចូលទៅខាងក្នុងទេ
ល្បងវីដឈនៅមុខបន្ទប់ហុច ថង់កាដូអោយខ្ញុំវិញ ពេលនោះបេះដូងខ្ញុំលោតស្ទើរគាំង ខ្ញុំចាប់ផ្តើមយល់បានខ្លះៗហើយថា អ្នកនៅខាងក្នុងនោះ ប្រាកដជាបងនិស្ស័យហើយ ។

សូមរងចាំតាមដានភាគបន្ត!
No comments:
Post a Comment