រឿង លង់ស្នេហ៍អ្នកនិពន្ធ
ភាគទី៨
និពន្ធដោយ មនុស្សថ្មី
#Khmer_Novel-69
ខ្ញុំបើកទ្វាដើរចូលក្នុងបន្តិច មើលពីចំងាយ ក្នុងនោះគ្មានមនុស្សនៅយាមទេ មានសភាពស្ងាត់ជ្រងំ មើលទៅជើងព្យួរខាងឆ្វេងគ្រែ ឃើញប្លោកសេរ៉ូម ព្យួររណេងរណោងជាច្រើន ។ ពេលដើរដល់គ្រែភ្លាម ខ្ញុំធ្លាក់ថង់ពីដៃទៅលើឥដ្ឋប្រាវ ខ្ញុំរន្ធត់ចិត្ត ស្ទើរតែសន្លប់ ទឹកភ្នែកហូវូ ព្រោះខ្ញុំឃើញច្បាស់ ថាអ្នកដែលដេកនៅលើគ្រែនោះ គឺបងនិស្ស័យ ។ ខ្ញុំឈសំលឹងមើលគាត់ពីក្បាលដល់ចុងជើង ។ ក្បាលបងនិស្ស័យ ត្រូវគេរំបង់យឺតព័ទ្ធជុំវិញ ចំណែកដៃខាងឆ្វេងក៍រុំបង់ផងដែរ នៅលើក្បាលគ្រែមានដបអុកសុីសែនមួយ ។ ខ្ញុំមើលទៅបងនិស្ស័យ ខ្លួនទទេ ដណ្តប់ភួយពណ៏ស ត្រឹមចង្កេះចុះក្រោម ដេកស្តូកស្តឹងបិតភ្នែកឈឹងមិនកំរើកអ្វីទាំងអស់ ។ ទ្រាំមើលទៀតមិនបានខ្ញុំ យំហូ៊ ហើយរត់ចេញមកក្រៅ ដើម្បីសួរល្បងវីដពីរឿងហេតុដែលកើតឡើងលើបងនិស្ស័យ ។ ពេលខ្ញុំបើកទ្វាបន្ទប់ចេញមកក្រៅឃើញល្បងវីដឈអោយខ្នងនៅមុខបន្ទប់ ខ្ញុំជូតទឹកភ្នែក ហើយសំរួលអារម្មណ៍ដើម្បីសួរគាត់ :
- ល្បងប្រាប់ខ្ញុំមក តើមានរឿងអីកើតឡើងលើបង និស្ស័យ ???
* ហុឹមមម ល្ងាចមិញវាគ្រោះថ្នាក់ចរាចរណ៍ ត្រូវឡានបុក ហើយអាការះដូចជាពិបាកស្មានណាស់ ព្រោះម្តងដឹងខ្លួនម្តងសន្លប់ ហើយស្រែករវើរវាយ ហៅតែឈ្មោះអូន
- គាត់ទៅណាបានជាមានរឿងបែបនេះ ???
* លឺវាប្រាប់ថា ទៅកោះពេជ្រថតរូប ទុកផ្ញើរតាមfbអោយអូន
- ចឹងបុកគ្នានៅម្តុំណាវិញ ??? តាំងពីម៉ោងប៉ុន្មាន ???
* បុកនៅក្បែរវិមានឯករាជ្យ តាំងពីម៉ោង 5ល្ងាចម៉េស បុកហើយវាសន្លប់ឈឹងប៉ូលីសតេចូលអាហ៊ា ហើយអាហ៊ាយកវាមកទីនេះ ហើយគាត់តេមកបងអោយទៅជួយទ្រាំវា ទំរាំដឹងខ្លួន ម៉ោង2ជាងជិតភ្លឺ
- ចឹងគាត់ដឹងខ្លួនហើយមែន ??? ☺️
* ហុឹមមមម ម្តងដឹងម្តងសន្លប់ពិបាកថាណាស់អូនអើយ អូនអែងដឹងហេ គ្រាន់តែដឹងខ្លួនភ្លាម វាអោយបងជួយតេទៅអូនដែរ តែទូរសព្ទអូនអែងបិត វាប្រាប់បងថា អូនអែងខឹងវាដែលមិនបានលេងfb ហើយមិនតេប្រាប់ បន្ទាប់មកវាយំរហូតដល់សន្លប់វិញ ហើយក៍សូន្យទាល់តែអាលូវទៅ
- បងមានដឹងថាពេទ្យថតមើលក្បាលគាត់អត់ ???
* ហុឹមមម បងអត់ដឹងដែរ ទាល់តែសួរអាហា៊
- ហុឹមមមម អរគុណហើយល្បង ខ្ញុំសុំចូលទៅមើលគាត់បន្តិច
* បាទ ទៅចោះ ព្រោះវាស្រែករកតែអូនទេ
ខ្ញុំចូលទៅមើលបងនិស្ស័យម្តងទៀត ។ ក្រោយពីបានដឹងមូលហេតុ គ្រប់បែបយ៉ាងហើយ ធ្វើអោយខ្ញុំមានការស្តាយក្រោយចំពោះការយល់ច្រលំទៅលើគាត់ ទៅដល់គ្រែភ្លាម ទឹកភ្នែកខ្ញុំហូ សស្រាក់ខ្ញុំលោទៅថើបថ្ពាល់គាត់ រួចឱបដោយដាក់ថ្ពាល់ស្តាំលើទ្រូងគាត់ ហើយយំរៀបរាប់ពីភាពស្តាយក្រោយ # បងសៃ អោយអូនសុំទោស អូនយល់ខុសលើបងហើយ ឆាប់ដឹងខ្លួនឡើង បងមិនអាចទុកអូនចោលម្នាក់អែងបែបនេះបានទេ អូនមានរឿងចង់ប្រាប់បងច្រើនណាស់ តែពេលនេះវាយឺតពេលហើយ អូនចង់ប្រាប់បងថា អូនស្រលាញ់បង អូនខឹង អូនប្រចណ្ឌ អូនអន់ចិត្ត ទាំងនេះក៍ព្រោះតែអូនស្រលាញ់បងខ្លាំងណាស់ អូនមិនអាចបាត់បង់ រូបបងបានទេ ឆាប់ដឹងខ្លួនឡើងបង បងសៃ ដឹងខ្លួនឡើងបង ធម្មតាបងរឹងមាំខ្លាំងណាស់ ហេតុអីពេលនេះ បងទន់ជ្រាយយ៉ាងនេះ ??? បងក្លាយទៅជាបែបនេះក៍ព្រោះតែអូន បើបងមានរឿងអីទៅ អូននិងមានវប្បដិសារីអស់មួយជិវិត រយះពេលកន្លងមក អូនតែងតែព្យាយាមប្រាប់ការពិតទៅបង តែអូនគ្មានចិត្តក្លាហាននិយាយប្រាប់បងនោះទេ តើវាយឺតពេលហើយមែនទេ ដែលអូន សារភាពថាអូនស្រលាញ់បងខ្លាំងណាស់ បងសៃ ឆាប់ឆ្លើយនិងអូនមកបងកុំធ្វើអោយអូនភ័យជាងនេះបានទេ ??? អូនស្រលាញ់បងហើយ បងលឺទេ ??? បងសៃ # ខ្ញុំយំផងរៀបរាប់ផង ទឹកភ្នែកជោកលើទ្រូងបងនិស្ស័យ ស្រាប់តែក្បាលរបស់ខ្ញុំដូចជាមានដៃអ្នកណាម្នាក់អង្អែលថ្នមៗ ហើយមានសំលេងនិយាយឡើង " បងបានលឺហើយ លឺច្បាស់ទៀតផង អូនសារភាពមិនយឺតពេលទេ ទីបំផុតពាក្យដែលបងចង់លឺ វាបានចេញពីមាត់អូនហើយ អោយបងសុំទោសផងដែលធ្វើអោយបារម្ភ ហើយយំដល់ថ្នាក់នេះ បងមិនធ្ងន់ធ្ងរនោះទេអូនសំលាញ់ ឈប់យំទៅណាក្មេងល្ងង់បងគ្មានអីឯណា ហិហិហិ " ក្រោយពីស្គាល់សំលេងច្បាស់ថាជាបងនិស្ស័យ ខ្ញុំងើបមើលទៅមុខគាត់ ឃើញគាត់កំពុងតែសើចយ៉ាងស្រស់ ខ្ញុំដឹងភ្លាមថាគាត់កំពុងបោកប្រាស់ខ្ញុំ ពេលនោះ ខ្ញុំក្តិចមួលក្បាលពោះគាត់ម៉ាទំហឹង ហើយនិយាយទាំងទឹកភ្នែកនៅហូរហាម " បងអែងបោកប្រាស់គេ លេងខូចណាស់ ខ្ញុំក្តិចបងអែងអោយដាច់សាច់ម្តងមើល នៅមានល្បងវីដទៀត មិនរួចខ្លួនទេ " ពេលដែលត្រូវខ្ញុំក្តិច ម៉ាអស់ដៃ បងនិស្ស័យរមួលខ្លួនពេញពូកហើយស្រែក " អូយៗឈឺណាស់ បងរាងហើយ បងសុំទោស បងកុហកអូនព្រោះបងចង់ដឹងថាអូនស្រលាញ់បងអត់ ព្រោះអូនមិនដែលប្រាប់បងទេ ណាណា លែងបងទៅ បងសុំអង្វរ បងលែងហ៊ានទៀតហើយ លឺគាត់អង្វរបែបនេះ ខ្ញុំលែងគាត់ វិញហើយជូតទឹកភ្នែកចេញ រួចនិយាយខ្លាំងៗទៅគាត់ :
- អាលូវបើមិនចង់អោយខ្ញុំខឹងឆាប់និយាយតាមដំណើររឿងភ្លាម រឿងរ៉ាវវាកើតឡើងយ៉ាងម៉េច ???
* បាទ អូនសំលាញ់បងនិងនិយាយអោយអស់ កាលពីម្សិលមិញ ក្រោយពីបានសន្យាថាពេលយប់និងលេងfbជាមួយអូន បងបានបិតហាងតាំងពីម៉ោង4:30នាទី រួចងូតទឹកស្លៀកពាក់ យ៉ាងឡូយដើម្បីទៅថតរូបផ្ញើរអោយអូន និងចង់ផុសរូបខ្លះធ្វើអោយអូនដឹងថាបងទាក់ទាញប៉ុន្នា ??? ហើយក៍មិនភ្លេចពាក់អាវដែលទិញនៅសមុទ្រនោះដែរ ព្រោះគិតថាអូននិងចូលចិត្តវា បន្ទាប់មកបងជិះទៅកោះពេជ្រដើម្បីរកកន្លែងថតរូប តែពេលចេញពីហាង ចំពេលដែលផ្លូវស្ទះ បងខ្លាចមេឃងឹតថតរូបមិនស្អាត ក៍ចេះតែជិះ វ៉ាចុះវា៉ឡើង ស្រាប់តែទៅជិតដល់រង្វល់មូលវិមានឯករាជ្យ មានឡានមួយវាបើកលឿន ហើយបងក៍បើកលឿនដែរ ស្រាប់តែវាជ្រុលមករកបងចំពីមុខ បងក៍បង្ខំចិត្តចាប់ហ្វ្រាំងមួយទំហឹង ធ្វើអោយម៉ូតូមិនអាចទៅមុខរួចពេលនោះបងហក់ខ្ទាតទៅមុខទើលើឡានហើយ ធ្លាក់មកវិញបងព្យាយាមយកដៃទប់ការពារក្បាល តែជៀសមិនរួចពីត្រូវក្បាលដដែល បងមិនដឹងថាត្រូវអីនោះទេ គ្រាន់តែដឹងថា ពេលធ្លាក់មកដល់ថ្នល់ក្បាលបងប៉ះរបស់អ្វីមួយ ហើយបងព្រិលភ្នែកងងឹតមុខ សន្លប់ឈឹង ។ ដឹងខ្លួនវិញ នៅក្នុងមន្ទីពេទ្យកន្លែងសង្គ្រោះបន្ទាន់បាត់ទៅហើយ ។ បើកភ្នែកឡើងបងឈឺក្បាលខ្លាំងណាស់ ហើយមើលម៉ោង គឺ ជិត3ព្រឹកទៅហើយ បងបានអោយអាវីដតេ ទៅអូនប្រាប់ពីរឿងនេះ តែអាវីដប្រាប់ថា ទូរសព្ទអូនអែងបិតហើយ បងភ័យខ្លាចខ្លាំងណាស់ ខ្លាចអូនខឹងបង ថាមិនគោរពពាក្យសន្យា ក៍អោយវា ព្យាយាមតេទៅទៀត តែនៅតែបិតទូរសព្ទដដែល លុះពេលព្រឹកឡើង បងមិនអស់ចិត្តក៍ព្យាយាមផ្ញើរសារ និងតេដោយខ្លួនអែង សឹងតែ1នាទីម្តង រហូតដល់ម៉ោង 9ព្រឹក បងសង្ស័យថា អូនប្រាកដជាខឹងបងហើយបិតលេខនិងចោល បងក៍អោយអាវីដបើកfb អាខោនបង ឃើញអូនផុសរូបហើយសសេរពាក្យពេចន៍ទាំងនោះ បងដឹងថាអូនចង់សំដៅលើបង ពេលនោះបងដឹងកាន់តែច្បាស់100% ថាអូនប្រាកដជាខឹងនិងបង ។ បងបានឆាតប្រាប់តាមដំណើររឿង ដែលបានកើតឡើង ក៍មិនឃើញអូនឆ្លើយតបទៀត បងព្យាយាមតេទៅទៀតក៍នៅតែមិនអាចទាក់ទងបាន បងដឹងច្បាស់ថាអូនបិតលេខនោះចោលហើយ ចុងក្រោយបងដឹងថាអូនច្បាស់ជាទាក់ទងមកអាវីដតាមfbមិនខាន ក៍អោយវាឧស្សាហ៍បើកមើលក្រែងលោ អូនទាក់ទងមក ទីបំផុត នៅម៉ោងជាង9វាតេមកបងថា អូនអែងទាក់ទងមកហើយ ថែមទាំងមានរឿងចង់ពឹងវាទៀត បងដឹងថាប្រាកដជារឿងសងលុយមិនខាន បងបានអោយវាណាត់អូនមកទីនេះ ហើយពឹងអោយវាជួយសំដែងល្ខោនបំភ័នភ្នែកដើម្បីពិសោធន៍ចិត្តអូន បងបានប្រាប់ពីទំនាក់ទំនងរបស់ពួកយើងទៅអោយវាដឹងហើយ ។ ដំបូងអាវីដប្រកែកដាច់ក្បាលដាច់កន្ទុយ ព្រោះវាខ្លាចអូនអែងខឹងដោយទាំងវា ដែលចូលរួមកំហក តែបងបានធានាជាមួយវាថា ក្រោយពីដឹងរឿងហើយ បងនិងអង្វរសុំទោសអូន កុំអោយខឹងវា ព្រោះវាក៍មិនចង់ដែរ តែបងបង្ខំវា ថាបើជួយអញប៉ុណ្ណឹងមិនបាន ចាប់ពីថ្ងៃនិងទៅ មិនបាច់ធ្វើជាពួកម៉ាកសំលាញ់អាចម៍ក្តអីទេស ទីបំផុតវាក៍ព្រមតាមបង ហុឹមមម !!! រឿងមានតាប៉ុណ្ណឹង កុំខឹងបង និងអាវីដអីណា បងសុំទោស
- ចុះឡានមានចាប់បានអត់ ??? ហើយអាលូវបងអែងបានដឹងរឿងអីខ្លះហើយចោះ ???
* ចាប់បាន អាហ៊ាបានដោះស្រាយជាមួយវារួចហើយ វាចេញសងថ្លៃថ្នាំពេទ្យ និងអោយលុយខ្លះ ។ ពេលនេះបងដឹងរឿងជាច្រើន ហើយរឿងដែលបងសប្បាយចិត្តបំផុតនោះគឺ បងបានដឹងហើយថាអូនក៍ស្រលាញ់បងដែរ ធារីន !!! បងគិតមិនខុសទេ ដែលជ្រើសយកអូន បងស្រលាញ់អូនណាស់ តើអូនអាចនិយាយពាក្យថាស្រលាញ់បងម្តងទៀតបានទេ ??? បងចង់លឺណាស់ទោះជាស្តាប់1000ដងក៍នៅតែមិនអស់ចិត្ត
* គឺថា នែ...!!! នែ...!! អូន...!!! អូន.....!!!! សុំទៅបន្ទប់ទឹកសិនហើយ
- រីន !!! កុំចង់គេច ឆាប់មកវិញភ្លាម មកអោយលឿន រីន !!! និយាយម្តងទៀតមក
ចូលដល់ក្នុងបន្ទប់ទឹក ខ្ញុំអស់សំណើចចំពោះអាកប្បកិរិយាខ្លួនអែង ដែលបានដំដែងចេញមកអំបាញ់មិញ ហើយអៀនហ្អើយអៀន ខ្មាស់គាត់ណាស់លោកអើយ ធ្លាប់តែប្រកែកមកឡាហូត អាលូវចេញខ្ទេច ហើយម្យ៉ាងល្បងវីដក៍ដឹងថាខ្ញុំ ស្រលាញ់ប្រុសទៀតមិនដឹងថាគាត់រើសអើងខ្ញុំបែបណានោះទេ ☺️ ☺️ ☺️ ។ ខ្ញុំលុបមុខវែកសក់ រៀបចំខ្លួនអោយមានរបៀបរាបរយវិញ ហើយឈសំងំនៅក្នុងនោះគិតថា ពេលចេញមកវិញត្រូវធ្វើអ្វីបន្តទៀត??? ☺️ ☺️ ☺️ ។ បន្តិចក្រោយមកខ្ញុំបានដើរចេញពីបន្ទប់ទឹកវិញ ទាំងមុខនៅក្រហមនៅឡើយ ។ ខ្ញុំស្ទើរធ្លាក់ថ្លើមក្តុក ពេលឃើញបងនិស្ស័យ សើចភាយ ហើយលើកសំបុត្រ បង្ហាញមកខ្ញុំ ពេលនោះខ្ញុំដឹងថាគាត់ប្រកដជាបើកប្រអប់កាដូមើលហើយ ។ ខ្ញុំដើរទៅដល់ក្បែរគ្រែភ្លាម គាត់និយាយ:
- នេះអូនចិត្តដាច់ដល់ថ្នាក់និងហី ??? របស់របរដែលបងទិញអោយទាំងប៉ុន្មានផ្ញើរអោយវិញទាំងអស់
* ចុះណាដឹង !!! ស្មានតែបងអែងកំពូលបោក ប្រាស់ ☺️
- មើលចោះលោកអើយ អោយប៉ុន្មាន មកវិញទាំងប៉ុណ្ណឹង ចិត្តនោះចិត្ត ចង់ចូល80ហើយ
* ជួយមិនបានទេ កុំអោយគេថា យើងបែកពីគេហើយនៅតែចង់បានរបស់គេទៀត
- ចឹងម៉េចក៍មិន សងរបស់ម្យ៉ាងនោះមកបងវិញ ???
* ស្អីគេ ???
- គឺស្នាមថើបនោះអី បងបានអោយការថើបទៅអូន 2ដងហើយ ចំណែកអូនទើបតែសងបានមួយ កាលពីបងធ្វើពុតជាមិនទាន់ដឹងខ្លួន ម៉េចមិនអោយបងអោយអស់ចឹង
* អូមែន ភ្លេចឈឹង !!!! បងបិតភ្នែកទៅ ចាំអូនអោយ ដល់ទៅ3ហស
- មែនហី ??? ម៉ោះ !! ម៉ោះ !! បងបិតភ្នែកហើយ ចូលមកអូន
* បាទ !!! ហកណេះយកទៅ ផាច់!!! ផាច់ !!! ផាច់ ម៉េចដែរបងសំលាញ់បីកំផ្លៀងនិង ពេញចិត្តទេ
- អីយ៉ូយ !!! បែកអំពិលអំពែកម៉ង ចាំមើលតែបងដោះសេរ៉ូម ដឹងគ្នាហើយ
* អូយ ខ្លាចណាស់លោកអើយ !!! ចង់ធើអីនុង ??? ហាសហាហសហស
- ចាំមើលទៅអូនអែង បងផ្ញើរទុកសិនចោះ
* ឆាប់យកវិញណា ខ្លាចភ្លេច ហាសហាហហស
- រីន !! ឈប់ឌឺបងទៀតទៅ ពេលនេះបងកំពុងត្រូវការមនុស្សម្នាក់មើលថែ ហើយម្នាក់នោះគឺអូន ពេលទំនេរតើអាចមកសួរសុខទុក្ខបងផងបានទេ ???
* បានតាស តែទាល់តែពេលទំនេរទើប ខ្ញុំអាចមកបានព្រោះខ្ញុំជិតប្រលងចេញហើយសល់តែជាង1ខែទៀតទេ បើឈប់ច្រើនខ្លាចសាលាមិនអោយប្រលង
- មិនអីទេ អូនទំនេរពេលណាមកពេលនិងទៅ សំខាន់អោយតែបងបានឃើញមុខអូន លឺសំលេងអូន បងអស់ចិត្តហើយ
* តើខ្ញុំពិតជាសំខាន់ចំពោះបងដល់ថ្នាក់នេះហី ???
- បាទ ពិតណាស់ ឃើញបងអាចនិយាយលេងសើចបែបនេះកុំថាបង ធម្មតាៗ ការពិតក្នុងខ្លួនបង ឈឺចុកចាប់ខ្លាំងណាស់ តែបងនៅតែប្រឹងញញឹមព្រោះខ្លាចអូនបារម្ភ ពេលនៅក្បែរអូនធ្វើអោយបងមានកំលាំងចិត្តហ៊ានជំនះរាល់ការលំបាកនានា
* អូខេ អូនសន្យាថា ក្រោយពេលចេញពីរៀន អូននិងមកមើលបង ចឹងអូនសុំទៅរៀនសិនហើយ
- បាទសន្យាណា អូនសំលាញ់
* បាទ
- មកអង្គុយជិតបងបន្តិចបានទេ រីន ???
* បាទ បានតាស បងមានរឿងអី ???
- ហុចដៃមក បងពាក់អង្កាំនេះអោយវិញ ហើយសន្យាហាមដោះវាចេញទៀតលឺទេ ??? នេះលុយយកទៅវិញទៅ បងមិនយកវិញទេ បងបានអោយអូនហើយតាស បើមិនសុខចិត្តចាត់ទុកថាបងជួលអូនអោយមកបង្ហាញមុខអោយបងឃើញទៅចុះ ប៉ុណ្ណឹង អូខេ ទេ ???
* ហុឹមម !!! ក៍បាន ចឹងខ្ញុំសុំទៅហើយ តើបងមានការអីទៀតអត់ ???
- មាន !!! សូមណូមពរចុងក្រោយ តើអូនអាចថើបបង បន្តិចបានទេ ???
* ដូចជានែ...នែ អូនដូចជាមានអារម្មណ៍ម៉េចមិនដឹងទេ ☺️
- ហុឹមមម !! បើអូនមិនចង់ បងក៍មិនហ៊ានបង្ខំអូនដែរ មិនអីទេ អូនឆាប់ទៅរៀនចោះ
* ថើបក៍បានដេស បងអែងអោយថើបត្រង់ណា ???
- មែនហី ??? គឺថ្ពាល់បង !! រឺក៍អូនចង់បឺតមាត់ ???
* អូយ គ្រលួងហ្អាស!!! សុំថើបថ្ពាល់វិញ
- ហិហិហិ ហកណេះ បងហុចថ្ពាល់ហើយ
* សឺត !!! រួចហើយអូនទៅរៀនសិនហើយ ☺️
- បាទ អរគុណច្រើន អូនសំលាញ់បងនៅចាំអូន
ថើបគាត់រួច ខ្ញុំដើរចេញក្រៅ ទាំងអៀនផង ទាំងអារម្មណ៍ច្របូកច្របល់ផង ...........
ចេញមកដល់ក្រៅ ខ្ញុំឃើញល្បងវីដ សើចស្ញាញ មករកខ្ញុំ ថែមទាំងពោលពាក្យសុំទោស ចំពោះខ្ញុំទៀតផង ចំណែកខ្ញុំក៍មិនបានខឹងនិងគាត់ដែរ ខ្ញុំនិយាយពាក្យស្រួលៗទៅគាត់ថែមទាំងអរគុណគាត់ដែលបានជួយមើលថែបងនិស្ស័យ រួចក៍លាគាត់ទៅរៀន ។ ខ្ញុំចូលរៀននៅម៉ោង 1:00រសៀល ក្នុងពេលអង្គុយរៀននោះ ខ្ញុំញញឹម រហូត ចំណែកអារម្មណ៍វិញ ហោះហើរមិនដឹងដល់ណាទេ ។ មានពេលខ្លះ ខ្ញុំសើចម្នាក់អែង ខិខិខិ ធ្វើអោយពួកម៉ាកអង្គុយជាមួយគ្នាវាមើលមុខខ្ញុំហើយ សួរខ្ញុំថា " ហេ អារីន !!! ហែងបែកថ្នាំហី គ្មានអីកំប្លែងផង ម៉េចបានហែងសើច ??? " ខ្ញុំងាកទៅវាហើយនិយាយ " អញនឹកហួសចិត្តរឿង ផ្សេងតាសអានេះ " វាបើកភ្នែកធំៗ រួចសួរទៀត " រឿងអីហ្អា ប្រាប់អញផងមើល ??? " ខ្ញុំសើច ហើយតបទៅវា " រឿងផ្ទាល់ខ្លួនគេសោះ ហែងចង់ដឹងដែរ ??? " វាសំឡក់ខ្ញុំហើយនិយាយ " អើ !!! បើចឹងអញ្ជើញសើចទៀតទៅ តែប្រយត្ន័គេថាហែងឆ្កួតទៅ " ។ ម៉ោង4:30ល្ងាច ខ្ញុំបានចេញពីសាលា ទិញផ្លែទំពាំងបាយជូ 1kg ផ្លែប៉ោម1kg ហើយហួសទៅមន្ទីពេទ្យ ។ ពេលទៅដល់ខ្ញុំឃើញបងនិស្ស័យ នៅគេងលក់លើគ្រែម្នាក់អែង ។ តាមពិតទៅបងនិស្ស័យពេលគាត់គេងលក់ចឹងទៅគួរអោយស្រលាញ់ណាស់ តែពេលគាត់ភ្ញាក់ដឹងខ្លួន ចូលចិត្តតែឌឺខ្ញុំរហូត ។ ខ្ញុំបានយកផ្លែឈើខ្លះទៅលាង ហើយចិតផ្លែប៉ោម ជាចំរៀកៗដាក់ចាន ។ រួចរាល់ហើយ ខ្ញុំដាស់អង្រួនស្មាគាត់
- បង !! បងសៃ !! ក្រោកញាំផ្លែឈើតិចទៅបង
បងនិស្ស័យបើកភ្នែក ឃើញខ្ញុំភ្លាមគាត់ញញឹមយ៉ាងស្រស់រួចសួរខ្ញុំ
* អូ !! អូនចេញពីរៀនហើយហី ???
- បាទ !! ណេះញាំុផ្លែឈើទៅបង
* ជួយបញ្ចុកបងតិចមក
- យី !! ក្រែង ដៃស្តាំបងអែងអត់អីណាហី ???
* គ្រាន់តែជួយបងប៉ុណ្ណឹងធ្ងន់ធ្ងរណាស់ទៅហី រីន ???
- បានហើយ !!! បានហើយ រអ៊ូជាងឃ្មុំទៅទៀត អញ្ជើញហាមាត់ទៅលោកម្ចាស់
* បាទ !!! ហាហើយឆាប់បញ្ចុកមក
- ឆ្ងាញ់ហេ ???
* ឆ្ងាញ់ណាស់ !!! ម៉ោះហាមាត់បងបញ្ចុកវិញ
- បាច់ហេ ញ៉ុមអត់ឃ្លានហេ ញុាំតែបងអែងហូវ អូនិយាយចឹងបងអែងញុាំបាយល្ងាចនៅ ???
* នៅទេរីន ដឹងថ្មាលម៉ានអាវីដមកផង ??? រីន !!! បងសុំរឿង មួយបានហេ ???
- រឿងអីទៅ ???
* យប់ៗ អាចមកគេងកំដបងបានទេ ទំរាំបងចេញពីមន្ទីពេទ្យវិញ បងអផ្សុកណាស់
- ហុឹមមម បានតាស
* ពិតមែន ហី ??? បង សប្បាយចិត្តណាស់
- បាទ អូននិងមកគេងកំដបងរហូតចេញពីពេទ្យវិញ ប៉ុន្តែឥលូវ អូនស្អិតខ្លួនណាស់ សុំទៅបន្ទប់ងូតទឹកផ្លាស់ខោអាវសិនចាំ យប់តិច ចាំអូនមកវិញ
* បាទ ទៅចុះចឹង កុំភ្លេចសន្យាណា បងនៅចាំអូន ហានី
ទៅដល់បន្ទប់ភ្លាមខ្ញុំងូតទឹក ស្លៀកពាក់ បាញ់ទឹកអប់ឡើងក្រអូប ហើយចាក់សោបន្ទប់ ធ្វើដំណើរទៅមន្ទីពេទ្យ ។ មកដល់កន្លែងហាងលក់បាយមួយ ខ្ញុំបានចូលទិញបាយ ស្រូប2ប្រអប់ ទឹកសុទ្ធ2ដប ។ ក្រោយពេលផ្ញើរម៉ូតូរួចខ្ញុំ យួរបាយនិងទឹកសុទ្ធ មកដល់មុខច្រកចូលមន្ទីពេទ្យ ខ្ញុំជួបល្បងវីដល្មម ក្នុងដៃគាត់មានយួប្រអប់បាយផងដែរ ពួកយើងក៍និយាយគ្នា
- អូ ធារីន !! មកមើលអាធំហី ???
* បាទ ល្បង ព្រោះបានសន្យាជាមួយគាត់ពីល្ងាចមិញ
- អោយបងសុំទោសផងណាដែលកុហករឿងអាធំ
* បាទអត់អីទេល្បង ព្រោះ បងសៃប្រាប់ខ្ញុំអស់ហើយ ល្បងក៍មិនចង់ដែរ តែបងសៃទេដែលបង្ខំល្បង
- ល្អហើយដែលអូនយល់ លឺអាធំថាយប់នេះអូនគេងកំដវាហី ???
* បាទ ខ្ញុំសន្យាជាមួយគាត់ថាមកគេងកំដរគាត់រហូតចេញពីពេទ្យ
- អូ ហេតុតែគេណោះ ហិហិហិ ចឹងចាំបងផងចូលទៅទាំងអស់គ្នា
* បាទ ល្បង
ផ្ញើរម៉ូតូរួចល្បងវីដនិងខ្ញុំុំដើរបណ្តើរនិយាយគ្នាបណ្តើរ រហូតដល់ក្នុងបន្ទប់ទើបឈប់និយាយ ។ គ្រាន់តែឃើញពួកខ្ញុំទៅដល់ភ្លាម បងនិស្ស័យ ញញឹមយ៉ាងស្រស់ បញ្ជាក់ថា គាត់ត្រេកអរពេលឃើញវត្តមានពួកយើងទៅ ។ ល្បងវីដសួរនាំបងនិស្ស័យ ពីអាការះ បានធូរស្បើយខ្លះនៅ ??? ចំណែកខ្ញុំ ឈចាំសើចពួកគាត់បង្អាប់គ្នា ហើយក្នុងនោះក៍លឺឈ្មោះខ្ញុំដែរ សូមស្តាប់ការសន្ទារបស់ពួកគាត់
- ម៉េចហើយ អាធំ បានគ្រាន់បើខ្លះនៅហែង ??? អាមេនាំរឿង
* ចុយ មើលវាយ្យៃ អាណាចង់ហ្អា បើចង់បន្ទោស ណស បន្ទោសសង្សារអញហស
- យី ម៉េចអោយអញទៅបន្ទោសរីន វិញ បើអញស្រលាញ់ដែរនិង
* កុំអោយសោះហ្អាស បើមិនចឹង ហែងនិងអញ ដឹងតែមានមួយបាត់ពីលើលោកនេះហើយ
- ចុយ ឆាប់ខឹងណាស់វើយ អញយ្យៃលេងតាសអានេះ អញឯណាទៅហ៊ានលូកថ្លើមពួកម៉ាកនោះហ្អា ?
* អើបើដឹងចឹង ល្អហើយហែង អាសំលាញ់
លឺគាត់និយាយដល់ៗបែបនេះខ្ញុំឡើងរឹងខ្លួន ដូចគល់អុសមើលទៅពួកគាត់និយាយគ្មានខ្លាចខ្ញុំអៀនសោះ ទ្រាំមិនបានខ្ញុំក៍តបទៅពួកគាត់"នែ លោកបងៗទាំងពីអង្គា និយាយនិងមានឃើញ គល់ឈើមួយនេះអត់ ??? ដឹងខ្ញុំអៀនអត់ ??? ☺️"
ពួកគាត់នាំគ្នាសើចគិល ។ បន្ទាប់ពីនិយាយគ្នារួច ល្បងវីដ លាពួកយើងត្រលប់ទៅវិញ ។
គ្រាន់តែល្បងវីដ ចេញផុតពីបន្ទប់ភ្លាម បងនិស្ស័យចាប់ផ្តើម រំអួយដាក់ខ្ញុំ
- អូន ហ្អា !!! បង ខានងូតទឹកពេញមួយថ្ងៃហើយ បងមានអារម្មណ៍ថារមាស់ ហើយស្អុយខ្លួនណាស់
* ចង់អោយអូន ធ្វើម៉េច ???
- អូន រៀនពេទ្យគួរតែដឹងថាធ្វើម៉េចហើយ
* អៃយ៉ា ចង់យកលេសនិងអោយខ្ញុំ មើលថែដូចក្នុងមេរៀនមែន ???
- ហិហិ ក្នុងនាមជាពេទ្យគួរតែចេះ រឿងអស់នៅហើយព្រោះវាជាកាតព្វកិច្ច
* អូ ខ្ញុំយល់ហើយ បងចង់និយាយថា អោយខ្ញុំជូនទៅងូតទឹកមែន ???
- វាមិនដែល អាណាដៃជាប់សេរ៉ូមហើយ អោយទៅងូតទឹកទេស
* ចឹងធ្វើម៉េចទៅ ??? ប្រាប់មកមើលអាហ៊ា
- គឺ យកកន្សែងជ្រលក់ទឹក ជូតទៅ
* បាទលោកគ្រូពេទ្យ អាសចាឡំ អ្នកជំងឺតាស តែឆ្ងល់អ្នកជំងឺមួយនេះចេះជាងខ្ញុំពេទ្យទៀត
លេងសើចជាមួយគាត់រួចខ្ញុំ ចូលទៅក្នុងបន្ទប់ទឹក យកកូនចានដែក ដាក់ទឹកនិង កូនកន្សែងមួយមកជូតមុខអោយគាត់ ។ បន្ទាប់មកទើបចាប់ផ្តើមជូតខ្លួនទៀត ពេលនោះខ្ញុំដឹងកាន់តែច្បាស់ថា រាងកាយបងនិស្ស័យ ពេលអត់ស្លៀកពាក់បែបនេះ ធ្វើអោយខ្ញុំទប់អារម្មណ៍សឹងតែមិនបាន ។ អ្នកណាមិនលង់លោកអើយបើ សាច់ទ្រូងស ម៉ត់ខៃ មានរោម ស្តើងវែងៗ ដុះជុំវិញដោះ ហើយបង្ហូតចុះក្រោម សំដៅទៅក្នុងខោគាត់ទៀត ។ រោមក្លៀក វែងៗក្រាស់ឃ្មឹក ខ្មៅក្រឹប ។ មើលទៅសាច់ដុំទ្រូង ឡើងប៉ោង ចុងដោះស្រួចៗពណ៍ផ្កាឈូក សាច់ដុំកំភួនដៃ ធំៗរឹងកំព្រឺស រឺឯក្បាលពោះរបស់គាត់វិញមាន សាច់ដុំផ្នត់ៗកង់ៗហើយមានរោមជាច្រើនដុះ ព័ទ្ធជុំវិញ រន្ធផ្ចិត ជូតមកដល់ម្តុំនេះ ដូចជាញ័រដៃទទ្រើត ព្រោះឃើញកន្លែងពិសេសគាត់ឡើងទុលៗ ហើយលើចង្កេះខោលីអូវិញ សុទតែរោមឡើងក្រាស់ឃ្មឹក ។ ខ្ញុំជូតផងបន្លំអង្អែលផង ហើយមើលទៅបងនិស្ស័យ ដូចជាកំពុងមានសេចក្តីសុខណាស់ គាត់ធ្វើភ្នែកព្រឹមៗ ហើយយូៗម្តងលឺគាត់ បញ្ចេញសំលេង អឹស ៗតាមចលនាដៃរបស់ខ្ញុំ ទៀតផង ។ ក្រោយពីជូតខាងមុខសព្វហើយ ខ្ញុំអោយគាត់ដេកផ្អៀងហើយជូតផ្នែកខាងក្រោយអោយគាត់ទៀត ។ មើលពីខាងក្រោយរាងកាយគាត់ក៍សិចសុីខ្លាំងណាស់ ស្មារីក សាច់ដុំកង់ៗធំៗ ហើយសខ្ចី ខ្ញុំជូតអូសទៅក្រោមដល់ចង្កេះខោទើបឈប់ ។ ខ្ញុំយកចានដែកទៅទុកវិញ លាងដៃ រួចចេញមកវិញឃើញបងនិស្ស័យតាមមើលខ្ញុំទាំងទឹកមុខញញឹម ។ ខ្ញុំដើមកដល់ភ្លាម គាត់និយាយយ៉ាងស្រទន់ " អរគុណ ច្រើនអូនសំលាញ់ បើគ្មានអូនទេប្រហែលបងពិបាកហើយ ☺️" ខ្ញុំសើចហើយតបទៅគាត់ " ចេះតែបញ្ជោខ្ញុំហើយ បើគ្មានខ្ញុំ ក៍ល្បងវីដជូតអោយដែរ " គាត់ញញឹមរួចតបវិញ " អត់ទេ !! បងមិនហ៊ានប្រើវាទេ ព្រោះបងជំពាក់វាច្រើនពេកហើយ បងក្រែងចិត្តវាណាស់ " ខ្ញុំសំលឹងមុខគាត់រួច និយាយ " ត្រង់ល្បងវីដចេះក្រែងចិត្ត ចុះខ្ញុំ ប្រើតែគេអាងគេស្លូត " គាត់តំលើងភ្នែកធំៗរួច ឆ្លើយទាំង កំបុតៗ " យី ក្រែងអូនជាសង្សារបងហី ម៉េចពឹងប៉ុណ្ណឹងមិនបានមែន ??? " ខ្ញុំសើចហាសាហសហ រួចតប " អូមែនភ្លេច !!! ប្រញ៉ាប់តែអន់ចិត្ត អាហ៊ានេះ ចាប់ចាប ៗ ណាអាហ៊ាណា ម៉ោះញុាំបាយ ចាំអូនបញ្ចុក " លឺខ្ញុំនិយាយចឹងគាត់សើច យ៉ាងស្រស់ ហើយហាមាត់អោយខ្ញុំបញ្ចុកដំបូងខ្ញុំយកកញ្ចប់បាយដែលល្បងវីដទិញមក កំពុងតែស្រាយថង់ ស្រាប់តែបងនិស្ស័យប្រកែកថា " ចង់ញុាំបាយដែលអូនទិញវិញ " ខ្ញុំសំឡក់ហើយស្រាយថង់បាយខ្ញុំវិញ ។
សូមរងចាំតាមដានភាគបញ្ចប់!

No comments:
Post a Comment