Breaking

Thursday, December 20, 2018

រឿង បំណុលទ្រព្យភ្ជាប់បេះដូង(ភាគទី ១៣)

រឿង: បំណុលទ្រព្យភ្ជាប់បេះដូង
ភាគទី ១៣
និពន្ធដោយ កវីឯកា
#Khmer_Novel_69


រ៉ាវុធ៖ ពួកបងឆ្កួតហើយ ! ហេតុអីចាំបាច់លះបង់ជីវិតដើម្បីតែមនុស្សដែលគ្មានតំលៃដូចខ្ញុំធ្វើអី។
បុរី៖ តើលោកយ៉ាងម៉េចហើយៗ...!!
រ៉ាវុធ និងបុរី យំយ៉ាងខ្លាំងព្រមគ្នា។ ឆាប់ដឹងខ្លួនភា្លមមកៗពួកបងមិនអាចទៅចោលខ្ញុំបានឡើយ។ លោកប៉ូលិសឆាប់ហៅឡានពេទ្យលឿនមក។
@@@@
ថាវ៉ាត់៖( គេនិយាយទៅកាន់រ៉ាវុធ) នេះជាអ្វីដែលបងគួរតែធ្វើ ដើម្បីជាការសូមទោសដែលបងបានធ្វើមិនល្អដាក់អូន។ ទ្រាំបន្តិចទៅពួកបងនឹងមិនអីទេ។ ទឹកភ្នែកពួកគេក៏ចាប់ផ្ដើមស្រក់ប្រដេញគ្នា មើលទៅពិតជាគួរឲ្យសង្វេកណាស់។
ឡានពេទ្យ ក៏បានមកដល់ហើយបានបញ្ជូនពួកគេទៅមន្ទីរពេទ្យ។
គ្រូពេទ្យ៖ សូមទោស ពួកយើងគ្មានលទ្ធភាពនឹងជួយឡើយ។ ព្រោះរបួសពួកគេធ្ងន់ធ្ងរពេកហើយ។ ម្យ៉ាងទៀតយើងគ្មានឧបករណ៍គ្រប់គ្រាន់នោះទេ។ មានតែបញ្ជូនពួកគេទៅវៀតណាមទៅប្រហែលអាចមានសង្ឃឹម។
ផាយុនិងថាវ៉ាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមដោយបំពាក់នូវខ្យល់អ៊ុកស៊ីសែនជំនួយ។ ហើយ រ៉ាវុធ បុរី និងម្ដាយថាវ៉ាត់ក៏មកជាមួយ។
ថាវ៉ាត់៖ បងសូមទោសម្ដងទៀត ! មុនពេលបងស្លាប់ទៅ បងចង់សុំការអភ័យទោសពីអូន និងលឺពាក្យថាស្រលាញ់បងចេញពីមាត់អូន តើបានទេ?
រ៉ាវុធ៖ លោកមិនអីទេ ! លោកកុំប្រឹងនិយាយអីបន្តិចទៀតឡាននឹងទៅដល់មន្ទីរពេទ្យហើយ។
ថាវ៉ាត់៖ ប្រហែលគ្មានសង្ឃឹមទេ ! និយាយប្រាប់បងភ្លាមមកកុំឲ្យបងស្លាប់ទាំងបិទភ្នែកមិនជិតអី។
ម្ដាយថាវ៉ាត់ នៅពេលលឺកូនប្រុសរបស់ខ្លួនទទូចសុំអង្វររ៉ាវុធបែបនេះក៏និយាយទាំងទឹកភ្នែកជោគថ្ពាល់។  សូមឯងអាណិតដល់គេផងទៅ អភ័យទោសឲ្យកូនយើងផង។
រ៉ាវុធ៖ បើខ្ញុំនិយាយប្រាប់បងហើយ ! បងត្រូវសន្យានឹងខ្ញុំ។ បងត្រូវតែរស់នៅបន្តទៀតដើម្បីមើលថែអូន។ ព្រោះអូនមិនអាចរស់បន្តទៀតដោយគ្មានបងបានឡើយ។ ថាវ៉ាត់ក៏បានញញឹមហើយក៏បិទភ្នែកទៅ។
អ្នកស្រីវណ្ណា៖ គ្រូពេទ្យឆាប់មកមើលកូនខ្ញុំបន្តិច។
@@@
រ៉ាវុធ៖ ទេៗ..!! មិនអាចទេ បងមិនអាចទៅណាចោលអូនបានឡើយ។ បងមិនទាន់បានប៉ះប៉ូវសងនៅអ្វីដែលបងបានជំពាក់អូនវិញនៅឡើយទេ  ដូចនេះបងគ្មានសិទ្ធិទៅចោលអូនទេ។ ឪទេវត្ដាអើយ ! ហេតុអីក៏អ្នកចិត្តអាក្រក់ម្ល៉េះ ក្រែងថាបង្កើតមនុស្សលោកមកឲ្យពួកគេមានគូរឬ? តែពេលនេះខ្ញុំបានជួបមនុស្សដែលខ្ញុំស្រឡាញ់ហើយ ហេតុអីអ្នកក៏មកបំបែកយកគាត់ចេញពីជីវិតខ្ញុំបែបនេះចឹង? បើអីចឹងតើឲ្យខ្ញុំមានជំនឿលើលោកយ៉ាងម៉េចទៅ? ឡានក៏បានមកដល់មន្ទីរពេទ្យ។
ដោយមិនអស់ចិត្ត ម៉ាក់ថាវ៉ាត់ ក៏ស្នើរឲ្យគ្រូពេទ្យពិនិត្យមើលម្ដងទៀត។
គ្រូពេទ្យ៖សូមទោស ពួកគេទាំងពីរនាក់មានសង្ឃឹមតែម្នាក់ទេ ! ម្នាក់ទៀតបានដាច់ខ្យល់ប៉ុន្មាននាទីមុននេះហើយ។
អ្នកស្រីវណ្ណានិងរ៉ាវុធ ពេលបានលឺបែបនេះក៏ទន់ជង្គង់ដល់ដី។ មិនអាចទេបើកូនស្លាប់ទៅឲ្យម៉ាក់រស់នៅម្នាក់ឯងយ៉ាងម៉េចទៅ? អ្នកស្រីៗយ៉ាងម៉េចហើយ? កុំបំភ័យពួកយើងណា !
ដោយសារតែភាពតក់ស្លុតខ្លាំងពេក ដែលត្រូវបាត់បង់កូនប្រុសបែបនេះ គាត់គិតពីស្រែកយំ រហូតដល់គាំងបេះដូងស្លាប់តាមកូនគួរឲ្យអាណិតអាសូរទៅ។
និយាយពីរ៉ាវុធ ដោយទ្រាំមើលនូវទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចនេះពុំបានក៏សន្លប់បាត់ទៅ។
បុរី៖ គ្រូពេទ្យ ឆាប់ជួយគាត់ផងគ្រូពេទ្យ ! ពេលនេះនៅសល់តែបុរីម្នាក់គត់។ តើគេត្រូវធ្វើយ៉ាងណាទៅដោះស្រាយដោយរបៀបណា?
វុធ...! វុធ...! (ជាសម្លេងរបស់ថាវ៉ាត់ទេតើ)
ពេលនោះ បុរីក៏ងាកទៅមើល ឃើញលោកថាវ៉ាត់។ ហាមាត់ប្រឹងនិយាយ។ រួចគេក៏ទៅតាមគ្រូពេទ្យឲ្យមកមើល។
បុរី៖ លោកគ្រូពេទ្យៗ ជួយៗ...! អ្នករបួសដែលគ្រូពេទ្យថាគាត់បាត់បង់ជីវិត។ ឥឡូវគាត់បានដឹងខ្លួននិយាយបានវិញហើយ។ គ្រូពេទ្យភ្ញាក់ផ្អើលគ្រប់ៗគ្នាក៏ចូលទៅមើលឃើញថាមិនគួរឲ្យជឿ។ អូ ! ព្រះអើយពិតជាអស្ចារ្យពេកហើយ។
@@@
គ្រូពេទ្យក៏បានចូលទៅសង្គ្រោះម្ដងទៀត។ ពេលនេះគេបានផុតពីគ្រោះថ្នាក់ហើយ។ ពិតជាអព្ភូតហេតុមែន !
ថាវ៉ាត់ ក៏បានបើកភ្នែកព្រឹមៗហើយឃើញបុរី ក៏សួរថាតើខ្ញុំកំពុងនៅទីណាទៅ?
បុរី៖ លោកកំពុងនៅមន្ទីរពេទ្យ ។
ថាវ៉ាត់៖ បាននឹកឃើញហេតុការណ៍ដែលបានកើតឡើង។ ចុះឯណារ៉ាវុធគេយ៉ាងម៉េចទៅហើយ? គេសន្លប់កំពុងសម្រាកព្យាបាលនៅបន្ទប់ផ្សេង។ ចុះឯងណាម៉ាក់របស់ខ្ញុំ?
បុរី៖ អឺៗ...!!
ថាវ៉ាត់៖ គាត់យ៉ាងម៉េចឆាប់ប្រាប់ខ្ញុំភ្លាមមក !
បុរី៖ សូមលោកទប់អារម្មណ៍ឲ្យបានស្រួលសិន ! ម៉ាក់របស់លោកដោយសារតែគាត់គិតថាលោកស្លាប់ហើយក៏រំជើបរំជួលចិត្តពេក។ រហូតបណ្ដាលឲ្យគាត់គាំងបេះដូងស្លាប់បាត់ហើយ។
ថាវ៉ាត់៖ នេះឯងនិយាយថាម៉េច? មិនអាចទេៗ គ្មានរឿងកើតឡើងនោះទេ។ ឯងកុហកយើងឆាប់នាំយើងទៅជួបគាត់ភ្លាម។ បុរី ក៏បាននាំថាវ៉ាត់ទៅមើលម៉ាក់របស់គេ។
ថាវ៉ាត់៖ ម៉ាក់ៗ...!! កូនអកត្តញ្ញូដែលមើលថែម៉ាក់មិនបានល្អឲ្យកូនសូមទោសៗ។
ថាវ៉ាត់៖ បុរី យើងមានរឿងចង់ពឹងពាក់បន្តិច។ ពេលត្រឡប់ទៅវិញសូមឯងមើលថែរ៉ាវុធជំនួសខ្ញុំនៅពេទ្យផង។ ខ្ញុំត្រូវរៀបចំពិធីបុណ្យសពម្ដាយខ្ញុំរួចរាល់ហើយខ្ញុំនឹងមកជួបពួកឯង។
បុរី៖ បើធ្វើអីចឹង ! គេរឹតតែខូចចិត្តដែលគិតថាលោកបានស្លាប់បាត់ទៅហើយ។ ឡានពេទ្យពីរក៏បានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ឡានមួយត្រូវបានបញ្ជូនទៅផ្ទះ។ ឡានមួយទៀតត្រូវបញ្ជូនទៅពិនិត្យតាមដានបន្ត។
រ៉ាវុធ៖ នេះខ្ញុំកើតអី? ខ្ញុំមានអារម្មណ៍ថាដូចត្រូវបានគេងរាប់ម៉ោងអីចឹង?
@@@
បុរី៖ ពេលនេះយើងកំពុងនៅមន្ទីពេទ្យភ្នំពេញ។
រ៉ាវុធ៖ យើងមកដល់ភ្នំពេញវិញហើយ? ចុះៗ...!! លោកថាវ៉ាត់និងម្ដាយគេនោះ?
បុរី៖ ត្រូវបានយកទៅធ្វើបុណ្យនៅឯផ្ទះរួចរាល់ហើយ។
រ៉ាវុធ៖ មិនបានទេ ! ខ្ញុំត្រូវតែទៅចូលរួមដែរបានៗ។ រ៉ាវុធក៏ចាប់ផ្ដើមស្រែកយំរហូតដល់សន្លប់ទៀត។
គ្រូពេទ្យ៖ គេនៅខ្សោយណាស់ ! កុំធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគេទៀតអី។
បុរី៖ ចុះអ្នកជម្ងឺម្នាក់ទៀត លោកគ្រូពេទ្យ?
គ្រូពេទ្យ៖ គេបានដឹងខ្លួនហើយកុំបារម្ភ។
ផាយុ៖ វុធៗ...!! កុំទៅណាចោលបងៗ... !! បងនៅសល់តែប្អូនម្នាក់គត់។
បុរី៖ លោកៗ...! យ៉ាងម៉េចទៅហើយ?
ផាយុ៖ គឺឯងទេ ! នេះយើងនៅទីណា? ហើយចុះមនុស្សគ្រប់គ្នានៅឯណា? ហើយចុះវុធយ៉ាងម៉េចហើយ?
បុរី៖ វុធ សន្លប់កំពុងសម្រាកព្យាលបន្ទប់ផ្សេង។ រីឯលោកថាវ៉ាត់និងម្ដាយគេបានស្លាប់ហើយ។
ផាយុ៖ ថាម៉េច?
ក្រោយពីបានស្ដាប់ការបកស្រាយរបស់បុរីរួចមក ធ្វើឲ្យផាយុ    ក្តុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។
ផាយុ៖ ចុះវុធយ៉ាងម៉េចទៅហើយ? គេនៅបន្ទប់ណាឆាប់នាំខ្ញុំទៅមើលគេ។
ផាយុ៖ អាប្អូនប្រុស ឲ្យបងសូមទោស ! ដែលបងមើលថែឯងមិនបានល្អ។ ថែមទាំងឲ្យឯងមកពិបាកជំនួសបងទៅវិញ។
បងសន្យាថាចាប់ពីថ្ងៃនេះតទៅ បងមិនឲ្យឯងពិបាកបែបនេះទៀតឡើយ។ បងនឹងមើលថែឯងឲ្យបានល្អ។
រ៉ាវុធ៖ បានដឹងខ្លួនឡើង ហើយក៏អោបផាយុយ៉ាងណែនជាមួយនឹងទឹកភ្នែកហូរឥតឈប់។ គាត់ទៅចោលខ្ញុំហើយបង តើឲ្យខ្ញុំគិតយ៉ាងម៉េចទៅ?
ផាយុ៖ បានហើយអូនសម្រួលអារម្មណ៍។ ហើយឈប់យំទៅ អូននៅមានបងម្នាក់ដែរតើ។ បងសន្យាមិនបោះបង់អូនចោលឡើយ។ ដូច្នេះអូនត្រូវរឹងមាំឡើងនឹងអាលបានត្រឡប់ទៅផ្ទះយើងវិញ។
រ៉ាវុធ៖ ហើយចុះបងវិញ ! យ៉ាងម៉េចហើយ?
ផាយុ៖ បងបានធូរច្រើនហើយ ! កុំបារម្ភពីបងអី ។
រ៉ាវុធ៖ ពិតជាអរគុណឯងណាស់ បុរី។ បើមិនបានឯង ពួកយើងប្រហែលជាត្រូវស្លាប់ទាំងអស់គ្នាហើយ។
ផាយុ៖ និយាយចឹង ! ហេតុអីក៏ឯងឡើងមកភ្នំពេញ?
បុរី៖ តាមពិត ខ្ញុំក៏មិនដឹងថាខ្ញុំមកទីនេះព្រោះហេតុអីដែរ ! ខ្ញុំគ្រាន់តែដឹងថាចាប់ពីថ្ងៃដែលលោកសន្យាថា នឹងមកជួបខ្ញុំម្ដងទៀត។ ខ្ញុំអង្គុយរង់ចាំលោករហូត តែនៅតែមិនឃើញវត្តមានលោកមក។ តាំងពីយប់នោះមកខ្ញុំចេះតែគេងមិនលក់ ហើយចេះតែយល់សប្ដិថាមានរឿងអ្វីមិនល្អកំពុងតែកើតឡើងអញ្ចឹង។ ខ្ញុំក៏គិតទៀតថា អាចជារូបលោកទេដែលខ្ញុំសុបិនឃើញថាមានបុរសមា្នក់ត្រូវបានជួបគ្រោះថ្នាក់។ តែខ្ញុំក៏មិនបានឃើញមុខគេច្បាស់ដែរ។ រាល់យប់ខ្ញុំចេះគេងមិនលក់ហើយចេះតែយល់សប្ដិមិនល្អទៀត។ មុននឹងឡើងមកភ្នំពេញ ដូចជាមានអ្វីម្យ៉ាងដែលជម្រុញឲ្យខ្ញុំមកចឹង។ ទាំងដែលខ្ញុំមិនដែលស្គាល់ភ្នំពេញុ។ មិនដែលស្គាល់អ្នកណាម្នាក់ឡើយ។ តែបែរជាចុងក្រោយខ្ញុំអាចមកដល់ភ្នំពេញរួច។
ផាយុ៖ ខ្ញុំគិតថាប្រហែលជាពួកយើងមាននិស្ស័យនឹងគ្នាហើយ។ ដែលអាចជម្រុញឯងឲ្យមកដល់ទីនេះបាន។ ចុះបន្ទាប់មកឯងគិតយ៉ាងម៉េចបន្តទៀត?
បុរី៖ ខ្ញុំគិតថាពេលលោកបានធូរហើយ ខ្ញុំនឹងត្រឡប់ទៅកំពង់សោមវិញហើយ។
ផាយុ៖ ចុះឯងរស់នៅទីនោះជាមួយអ្នកណា?
បុរី៖ ខ្ញុំរស់នៅតែម្នាក់ឯងទេ !
ផាយុ៖ ចុះគ្រួសារឯង?
បុរី នៅពេលលឺផាយុសួរពីគ្រួសារ គេក៏ទម្លាក់ទឹកមុខចុះរួចនិយាយ។ បុរី៖ ពួកៗ...!! គាត់ បានស្លាប់ចោលខ្ញុំតាំងខ្ញុំនៅតូចម្ល៉េះ។
ផាយុ៖ សូមទោសផងណា ! មិនគួររំលឹកឲ្យឯងបានលឺសោះ។
បុរី៖ បាទ មិនអីទេ រាល់ថ្ងៃខ្ញុំរស់នៅម្នាក់ឯងក្លាយជាទម្លាប់ទៅហើយ។
ផាយុ៖ ចុះបើខ្ញុំហៅបុរីមករស់នៅភ្នំពេញជាមួយពួកយើង តើបុរីគិតយ៉ាងម៉េចដែរ? ពួកយើងសុទ្ធតែអភ័ព្វដូចគ្នា។ ត្រូវរស់នៅដោយបាត់បង់ឳពុកម្ដាយ។
បុរី៖ តែបើខ្ញុំរស់នៅទីនេះ តើខ្ញុំអាចធ្វើអ្វីបានទៅ? ព្រោះខ្ញុំមិនចេះធ្វើអ្វីទេ។
រ៉ាវុធ៖ ខ្ញុំយល់អ្វីដែលឯងនិយាយហើយ។ ខ្ញុំពីមុនក៏មិនចេះរស់នៅទឹកដីភ្នំពេញនេះដែរ។ តែរស់នៅយូរៗទៅក៏ក្លាយជាទម្លាប់ហើយ។
បុរី៖ ចឹង ចាំខ្ញុំគិតមើលសិន។ ខ្ញុំត្រូវត្រឡប់ទៅវិញដើម្បីពិភាក្សាជាមួយថៅកែហាងដែលខ្ញុំបានធ្វើការ។ ព្រោះគាត់បានមើលថែខ្ញុំដូចឳពុកម្ដាយខ្ញុំចឹង។
ផាយុ៖ ចឹងពេលខ្ញុំ និងវុធបានជាសះស្បើយហើយ ពួកយើងនឹងទៅទាំងអស់គ្នា។
ទីបំផុតយើងបានត្រលប់មកផ្ទះវិញហើយ ពិតជាសប្បាយចិត្តណាស់។ (ផាយុនិយាយ)
បុរី៖ នេះ តើលោកនៅគ្នាប៉ុន្មាននាក់ទៅ បានជាផ្ទះធំម្ល៉េះ !
ផាយុ៖ ក្រោយពីប៉ាម៉ាក់ខ្ញុំស្លាប់ទៅ។ ខ្ញុំរស់នៅពីរនាក់ រ៉ាវុធទេ។ ចឹងហើយបានជាយើងចង់ឲ្យឯងមករស់នៅជាមួយពួកយើង កុំឲ្យអផ្សុក។
និយាយពីរ៉ាវុធ អារម្មណ៍របស់គេមិននៅក្នុងខ្លួន មិនដឹងកំពុងហោះហើរទៅណាទេ? មើលទៅមុខមាត់របស់គេដូចជាក្រៀមក្រំខ្លាំងណាស់។
ផាយុ៖ តើអូននៅនឹកគិតដល់ថាវ៉ាត់ទៀតតើមែនទេ?
រ៉ាវុធ៖ ហិៗ...! ខ្ញុំពិតជាពិបាកបំភ្លេចគាត់ខ្លាំងណាស់បង។ បើខ្ញុំមិនរឹងទទឹងហើយព្រមស្ដាប់តាមបងតាំងពីដំបូងប្រហែលជាខ្ញុំមិនស្ដាយក្រោយចឹងនោះទេ។ (កុំចាំដល់អ្វីៗត្រូវបាត់បង់ហើយទើបស្ដាយក្រោយ)។ បង ផាយុ អ្ហា ! ខ្ញុំចង់ទៅធ្វើបុណ្យឧទ្ទិសកុសលជូនគាត់ និងម៉ាក់របស់គាត់។ តើបងអាចជូនខ្ញុំទៅផងបានទេ?
ផាយុ៖ បាទ បាន! បងក៏ចង់ទៅដែរ។ ចឹងយប់នេះ បុរីគេងជាមួយបងឬជាមួយរ៉ាវុធ? រ៉ាវុធក៏ឆ្លើយយ៉ាងលឿន។ ទុកឲ្យបុរីទៅគេងជាមួយបងទៅ ។ ព្រោះខ្ញុំគេងរើខ្លាំងខ្លាច បុរី គេងមិនលក់។ តាមពិត រ៉ាវុធ គេមិនមែនគេងរើអីទេ។ គ្រាន់តែគេចង់ទុកឪកាសឲ្យផាយុ និងបុរីបាននៅតែ២នាក់ជាមួយគ្នា។ ព្រោះ រ៉ាវុធ ដឹងថាផាយុមានចិត្តទៅលើ... ។
បុរី៖ មិនអីទេ ខ្ញុំគេងជាមួយអ្នកណាក៏បានដែរ។
តែខ្ញុំបានភ្លេច កាបូបខោអាវ។ មិនដឹងបានបាត់តាំងពីពេលណានោះទេ? ព្រោះតែរវល់ជាមួយហេតុការណ៍ដែលបានកើតឡើង។
ផាយុ៖ មិនអីទេ ខោអាវខ្ញុំមិនទាន់ពាក់មានច្រើន។ ប្រើរបស់ខ្ញុំសិនទៅរួចចាំខ្ញុំនាំទៅទិញនៅផ្សារ។
ពេលរាត្រីក៏បានចូលមកដល់ ជាមួយនឹងខ្យល់អាកាសបក់មកល្វើយៗ បានមកបោកប៉ះខ្លួនកំលោះបុរីយើង។
ផាយុ៖ មកឈរនៅទីនេះទេ ខ្ញុំខំតែរក ! យ៉ាងម៉េចហើយ អង្គុយគិតពីអីហ្នឹង? មើលទៅមិនស្រឡះសោះ។ បើមានបញ្ហាអីអាចពិភាក្សាជាមួយខ្ញុំបាន។
បុរី៖ (ហាក់ដូចជារារែកចិត្តចង់និយាយបន្តិចអត់បន្តិច) គឺៗ...! បើលោកដឹងថាខ្ញុំកុហក តើលោកខឹងនិងស្អប់ខ្ញុំទេ?
ផាយុ៖ កុហករឿងអ្វី? មើលឆាប់និយាយទៅមើល !
បុរី៖ លោកត្រូវសន្យាសិនថាលោកនឹងមិនខឹងខ្ញុំ។ បើមិនចឹងខ្ញុំមិនព្រមប្រាប់ទេ។
ផាយុ៖ អូខេ សន្យាៗ ! ឆាប់និយាយមក ។
បុរី៖ តាមពិត គឺៗ...! លោកថាវ៉ាត់មិនទាន់ស្លាប់ទេ។
ផាយុ៖ ហ៎ាក ! តើរឿងនេះយ៉ាងម៉េចទៅវិញទៅ?
បុរី៖ រឿងនេះគឺចាប់ផ្ដើមពី...!!! គឺបែបនេះឯង !
ចឹងក្រោយពេលដែលខ្ញុំនិយាយប្រាប់លោកហើយ សង្ឃឹមថាលោកមិនខឹង មិនស្អប់ខ្ញុំទេ។
ផាយុ៖ ខ្ញុំយល់នូវអារម្មណ៍បែបនេះ។ កុំគិតច្រើនទៀតអី។ អ្វីៗនឹងប្រសើរឡើងនៅថ្ងៃស្អែក។
ព្រឹកថ្មីក៏បានចូលមកដល់ រ៉ាវុធ ក៏បានរៀបចំខ្លួនតាមរបៀបអ្នកកាន់ទុក្ខដោយស្លៀកខោខ្មៅអាវខ្មៅរួមទាំងបូរផង។ រៀបចំខ្លួនរួចរាល់ហើយ ក៏ដើរទៅបន្ទប់ផាយុចង់ដឹងថាពួកគេរៀបចំខ្លួនរួចហើយឬនៅ?
រ៉ាវុធ៖ តុកៗ! តុកៗ ! តុកៗ! កុំប្រាប់ ថាគេងមិនទាន់ភ្ញាក់ឲ្យសោះណាដោយសារគោះទ្វារយូរហើយមិនព្រមបើក ក៏ដាច់ចិត្តបើកទ្វាខ្លួនឯងរចូលតែម្ដងទៅ។
ក្រា៎ក...! នេះៗ..!!
រ៉ាវុធ ក៏បានឃើញទិដ្ឋភាព ដែលបុរីគេងកើយដៃនិងអោបទ្រូងលោកផាយុ។ ដោយសារតែសម្លេង រ៉ាវុធ ធ្វើឲ្យបុរីនិងលោកផាយុ បានបើកភ្នែកទាំងហាក់ដូចជាមិនទាន់អស់ងងុយនៅឡើយ។
ពួកគេក៏បានភ្ញាក់ព្រមគ្នា ព្រោះតែបានឃើញនូវហេតុការណ៍ដែលមិនគួរឃើញ។
សូមរងចាំតាមដានភាគបញ្ចប់!

No comments:

Post a Comment