Breaking

Thursday, June 20, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៧

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៧
និពន្ធដោយ Pii Chhay



តុកៗៗៗ
💜”ចូលមក”
😇”រៀបចំខ្លួនលឿនម៉េស ហេីយទាំងព្រឹកម៉ង់” ខ្ញុំកំពុងតែរៀបចំរបស់របរដាក់ចូលក្នុងកាបូបបងយុទ្ធក៏ដេីរចូលមកកៀកស្មាខ្ញុំ។
💜”ខ្ញុំចង់ឲ្យលឿនជាងនេះផង ដេកពេទ្យធុញដល់កំពូលហេីយ”
👩🏼”សំណាងហេីយចឹងដែលពួកបងមកទាន់ នេះរបស់ទូ” បងលីនដេីរមករកខ្ញុំជាមួយនឹងបាច់ផ្កាមួយដ៏ធំ។
💜”អរគុណបងលីន” ខ្ញុំទទួលយកផ្កាដ៏ស្រស់ស្អាតជាមួយនឹងស្នាមញញឹមពេញមាត់។ ថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវចេញពីមន្ទីរពេទ្យក្រោយពីសំរាកអស់ពេលពេញ១សប្តាហ៍។ មនុស្សដែលខ្ញុំធ្លាប់ស្គាល់បានមកសួរសុខទុក្ខខ្ញុំរាល់ថ្ងៃរួមមានទាំងបងករុណាដូចគ្នា ប៉ុន្តែលេីកលែងតែមនុស្សម្នាក់គត់ដែលខ្ញុំមិនទាន់បានឃេីញសូម្បីតែស្រមោល មិនបានលឺសូម្បីតែឈ្មោះពីនរណាម្នាករំលឹកដល់។
ផេង ផូង ផាំង 🎉🎉🎊
(រីករាយការត្រលប់មកផ្ទះវិញ yeahhhh) គ្រាន់តែខ្ញុំបេីកទ្វាផ្ទះចូលភ្លាមសមាជិកក្នុងគ្រួសារខ្ញុំទាំងអស់នាំគ្នាលេងខ្ញុំស្ទេីរតែរត់ចេញទៅក្រៅវិញ។ គ្រប់គ្នាឈរតំរៀបជួរគ្នាកាន់បំពង់កាំជ្រួចក្រដាសបាញ់ផ្អេីលផ្ទះ។ ចឹងតេីបានគ្មានអ្នកណាមកយកឯងចេញពីពេទ្យសោះ ទុកឲ្យមកជាមួយបងយុទ្ធនិងបងលីនវិញ។
😎”ហាហាហា ធ្វេីមុខដូចជុះអត់ចេញចឹង” ហ៊ាដេីរមកកៀកករខ្ញុំហេីយសេីចហាហាហា ដូចគ្មានជំពាក់នរណាម៉ារៀល។
💜”គឺភ័យនឹងណា នាំគ្នាមកផេងផូងដូចបោះគ្រាប់បែកចឹង”
👸”គឺជាគំនិតរបស់បងឯងហ្នឹង ម៉ាក់អត់ដឹងអីទេ😂” ម៉ាក់រកផ្លូវរត់មុនគេ។
👨🏻”គ្រប់គ្នាគេចង់ធ្វេីឲ្យកូនបានភ្ញាក់ផ្អេីលសប្បាយចិត្តតិច ក្រោយពីដេកមុខស្អុយនៅពេទ្យមក១អាទិត្យ” ហេីយប៉ាក៏ចូលមកកាត់សេចក្តីចុងក្រោយគេ។
💜”អរគុណគ្រប់គ្នាខ្លាំងណាស់ដែលចេះរកនឹករឿងsurprise មកផ្អេីលខ្ញុំមិនចេះអស់” ខ្ញុំនិយាយដោយស្នាមញញឹមបង្កប់ន័យឲ្យគ្រប់គ្នាម្នាក់មួយៗ។
2 / 15
👸”ហាហាហា មោះៗៗ ថ្ងៃនេះម៉ាក់ធ្វេីម្ហូបច្រេីនណាស់សំរាប់ស្វាគមន៍កូនត្រលប់មកវិញ ចូលទៅតុទាំងអស់គ្នាទៅ” ម៉ាក់សេីចបណ្តេីរដេីរមកហៅពួកខ្ញុំឲ្យដេីរទៅតាមគាត់បណ្តេីរ។ ហេីយបេីម៉ាក់ប្រកាសក្តែងៗថាច្រេីនហេីយ អ្នកទាំងអស់គ្នាត្រៀមខ្លួនឲ្យហេីយទៅ។
😇”អូហូ អ្នកមីង លំដាប់ផ្កាយ៥តែម្តងហេីយ” ត្រឹមតែដំណាក់កាលដំបូងទេ នៅមានឈុតធំជាងនឹងទៀត។
👸”គេហៅមីងទៅធ្វេីចុងភៅសណ្ឋាគារដែល តែប្រាប់ខែតិចជាងប្តីមីងឲ្យពេក មីងក៏ខ្ចិលទៅ” នេះគឺធាតុពិតម្តាយខ្ញុំ😂
😇”ហេសៗៗ ខ្ញុំមិនឆ្ងល់ទេថាទូគេ ពូកែនិយាយដូចអ្នកណា” 😒😒 មករាលដាលអីដល់ឯងទៀតហេីយ។
👸”ម៉ែកូនបេីមិនឲ្យដូចគ្នាតេីឲ្យទៅដូចអ្នកណាក្មួយ” ពួកគាត់ទាំង២បោះពាក្យឲ្យគ្នាគ្មានបាត់មួយម៉ាត់ រហូតដល់ហ៊ាចូលមកកាត់។
😎”បានហេីយម៉ាក់ កម្មវិធីអីហ្នឹង”
👸”អឺ មែនហេីយកម្មវិធីរបស់ទូ តោះៗចូលតុ”
💜”ឈប់សិន ខ្ញុំនៅមានភ្ញៀវម្នាក់ទៀតមិនទាន់មក” ខ្ញុំស្រែកបង្អាក់ដំណេីរគ្រប់គ្នាមុននឹងដល់តុ។
😎”អ្នកណាគេ?”
ទីងទង់ៗ ខ្ញុំមិនទាន់បានប្រាប់ឈ្មោះភ្ញៀវផងសំលេងកណ្តឹងផ្ទះក៏រោទិ៍។
💜”ប្រហែលមកដល់ហេីយ ខ្ញុំទៅបេីកទ្វារសិន”
👩🏼🍳”ចាំបងទៅបេីកវិញអូនទូ” ខ្ញុំនិយាយហេីយរៀបនឹងដេីរចេញទៅបេីកទ្វារហេីយបងទុំក៏ចេញមុខជំនួស។ ចេញទៅបានបន្តិចសំលេងឡានមនុស្សម្នាក់ក៏បេីកចូលមក។
♂️”ជំរាបសួរអ្នកមីង លោកពូ បងៗគ្រប់គ្នា” ហេីយក៏មិនខុសពីការទាយទុករបស់ខ្ញុំមែន។ ភ្ញៀវដែលខ្ញុំអញ្ជើញមកគឺបងករុណា ព្រោះពីព្រឹកមិញកំឡុងពេលដែលខ្ញុំជិះឡានចេញពីពេទ្យវិញបងករុណាបានតេរកមកលេងខ្ញុំនៅមន្ទីរពេទ្យ តែខ្ញុំចេញមកទៅហេីយទេីបហៅគាត់មកលេងផ្ទះតែម្តងទៅ។ បេីនិយាយពីកូនគេមានសុជីវធម៌ល្អណាស់ ចូលមកក្រាបសំពះចាស់ទុំត្រឹមត្រូវជាកំលោះខ្មែរតែម្តង។
👱🏻♂️”អឹមម សួរស្តីអ្នកទាំង២” ហេីយមនុស្សបន្ទាប់ពីចាស់ទុំទៅគឺបងលីននិងបងយុទ្ធ។
👩🏼😇”ចាស/បាទ សួស្តី” បងលីនឆ្លេីយតបទៅបងករុណាដោយស្នាមញញឹម តែបងយុទ្ធវិញចុងមាត់ចុងករ។
3 / 15
👱🏻♂️”សួស្តីទូ អរគុណណាស់ដែលបានហៅមកលេងដល់ផ្ទះ” បងករុណាមិនខ្វល់ពីកាយវិការប្រងេីយកន្តើយរបស់បងយុទ្ធហេីយក៏ដេីរសំដៅមករកខ្ញុំបន្ត។
💜”បាទ សួស្តី ថ្ងៃនេះបងសំណាងណាស់ មកចំពេលជប់លេងធំតែម្តង” គ្រាន់តែលឺខ្ញុំនិយាយហេីយ បងករុណាធ្វេីដូចជាភ្ញាក់ផ្អេីលបន្តិចដែរ។
👱🏻♂️”ជប់លេងអីទៅ? មិចមិនប្រាប់បង បងនឹងបានទិញរបស់បន្តិចបន្តួចមកចូលរួមដែរ”
💜”មិនបាច់ទេ ត្រឹមតែម៉ាក់ម្នាក់គឺហូរហៀរហេីយ” ខ្ញុំនិយាយហេីយក៏ងាកទៅញាក់មុខដាក់ម៉ាក់។
👸”ចា មីងរៀបចំអស់ហេីយ” ម៉ាក់ក៏ដូចដឹងម៉ូខ្ញុំគាត់ក៏ដេីរមកទះស្មាបងករុណាតិចៗកុំឲ្យក្រែងចិត្ត។
👸”អូខេ ចឹងអស់ភ្ញៀវហេីយមែនទេ?”
😇”នៅម្នាក់ទៀតអ្នកមីង” ហេីយនៅមានអ្នកណាទៀត? បងយុទ្ធលួចទៅហៅអ្នកណាមកទៀត។
👸”អ៉ាវវវ ហៅមកឲ្យអស់មកក្មួយ ថ្ងៃនេះជួបជុំគ្នាឲ្យណាណីតែម្តង”
😇”ហេសៗៗ គ្មានអ្នកឆ្ងាយណាទេ គឺរិទ្ធអ្នកមីង” អូ…ស្លាប់ហេីយ ខ្ញុំភ្លេចមិត្តសំលាញ់ខ្ញុំយ៉ាងមិចបានទៅ។ តែថាគេនាំគ្នាលួចលាក់ណាត់គ្នាតាំងពីពេលណាហ្នឹង? ២នាក់នេះដូចជាមិនស្រួលសោះ ចាំមេីលមានពេលខ្ញុំនឹងចាប់សួរគេចេញម្តង។
👸”អឺ មែនហេីយ ពេលណាគេមកដល់?”
ទីងទង់ សំលេងផ្ទះក៏បានរោទិ៍ឡេីងម្តងទៀត។ ឆ្ងល់ដល់ហេីយមិចមិនណាត់គ្នាមកឲ្យហេីយអត់ទេ ហត់តែអ្នករត់ទៅរត់មកហ្នឹង។
💜”បងទុំមិនបាច់ទេ ទុកឲ្យខ្ញុំជាអ្នកទៅបេីកវិញ” ខ្ញុំចូលឃាត់បងទុំមុនពេលដែលម៉្ង៉ៃនឹងគាត់គិតតែពីរត់បេីកទ្វារ។
ក្រាកកកក សំលេងទ្វាររបេីកស្របពេលចេញមុខបុរសម្នាក់ដែលខ្ញុំមិនស្គាល់មុខឈរកាន់កូនឆ្កែតូចមួយនៅក្នុងដៃ សំលឹងមកខ្ញុំដោយស្នាមញញឹម។
💜”លោកជាអ្នកណា?” គឺជនប្លែកមុខ។ ប្លែកមិនដែលឃេីញពីមុនមកសោះ។
🐾”ខ្ញុំជាអ្នកដឹកជញ្ជូនរបស់ ខ្ញុំយករបស់មកឲ្យអតិថិជនឈ្មោះទូ”
💜”ខ្ញុំនឹងហេីយទូ”
🐾”ល្អណាស់ នេះគឺជារបស់លោក” គេនិយាយដោយរួសរាយមកខ្ញុំហេីយក៏ហុចកូនឆ្កែក្នុងដៃគេមកឲ្យខ្ញុំ។
4 / 15
វូសសៗៗ ហេីយកូនឆ្កែនេះក៏ណាស់សារដែល ខ្ញុំលូកដៃទៅមិនទាន់ដល់ផងវាក៏ព្រុសកាច់ខ្លួនកាច់ប្រាណដូចឃេីញមេវាមកពីផ្សារ។😕 តែខ្ញុំដូចជាអត់បានកុម្ម៉ង់កូនឆ្កែពីហាងណាទេ ហេីយមិចក៏…😱😱😱
💜”Gucciiiiii” គ្រាន់តែខ្ញុំបានឃេីញបន្តោងក្រឡៅកររូបបេះដូងពណ៌ស្វាយរបស់កូនតូចហេីយ ខ្ញុំក៏ភ្លាត់មាត់ស្រែកហៅឈ្មោះដែលខ្ញុំបានដាក់ឲ្យនៅក្នុងចិត្តនៅពេលដែលខ្ញុំបានចាប់បីវាលេីកដំបូង។ ហេតុអីក៏គេនាំវាមកដល់ទីនេះ? ចុះម្ចាស់វា? ចុះម្ចាស់វានៅទីណា?
💜”សុំទោស លោកអាចប្រាប់បានទេ ថាអ្នកណាជាអ្នកផ្ញេីមក?” ខ្ញុំចាប់យកកូនតូចមកបីនៅនឹងដៃ រួចក៏សួរទៅអ្នកដឹកជញ្ជូនយ៉ាងអន្ទះសា។
🐾”ខ្ញុំក៏មិនដឹងដូចគ្នា ខ្ញុំគ្រាន់តែដឹកតាមគេបញ្ជាតែប៉ុណ្ណោះ” ក្តីសង្ឃឹមតិចតួចរបស់ខ្ញុំក៏រលាយទៅអស់។ មកដល់ពេលនេះហេីយខ្ញុំគួរណាស់តែបានដឹងលឺពីគេខ្លះ តែវាគ្មានសោះឡេីយ គ្មានឡេីយសូម្បីតែលឺឈ្មោះរបស់គេ។
💜”អឹមមម មិនអីទេចឹងខ្ញុំអរគុណហេីយដែលបានយកកូនតូចខ្ញុំមកឲ្យដល់ផ្ទះ” 🐾”បាទ ដោយក្តីរីករាយ” ខ្ញុំមិនបានឈរសួរនាំអីទៀតទេក៏អោបបីកូនតូចដេីរចូលមកក្នុងផ្ទះវិញ តែក៏មានស៊ីផ្លេឡានមួយចុចបង្ហេីរសំលេងមកពីចំងាយ។
ទីតតតៗៗ ខ្ញុំងាកទៅមេីលក៏ឃេីញថាជាឡានរបស់នាងរិទ្ធកំពុងតែបោះពួយមកយ៉ាងលឿនរហូតដល់អ្នកដឹកជញ្ជួនឥវ៉ានត្រូវប្រញាប់អូសម៉ូតូចេញ។
🧑🏻”hellooooo” ចតមកដល់មុនផ្ទះភ្លាមវាក៏បេីកកញ្ចក់មករាក់ទាក់ខ្ញុំភ្លាម។
🧑🏻”ឯងបានកូនឆ្កែមកពីណាបីហ្នឹង?” មេីលទៅវាដូចជាមិនដឹងរឿងអីសោះ។
💜”គឺគេទេីបតែយកមកឲ្យអំបាញ់មិញនេះឯង”
🧑🏻”អរៗៗ អឺ ហៃកាលបេីកទ្វារឲ្យយេីងចូលផ្ទះ” នាងនេះញ័រមែន រកតែឯងនិយាយចប់មិនទាន់។
💜”អញ្ជើញចូលមកនាងម្ចាស់” ហេីយវាក៏បេីកឡានចូលផ្ទះខ្ញុំធ្វេីប្រងេីយដូចគ្មានក្បាលឯងនៅទីនោះសោះ។
ក្រោយពីបិទទ្វាររបងរួចរាល់ហេីយខ្ញុំក៏ដេីរចូលមកក្នុងផ្ទះវិញ ជាមួយកូនតូចដែលខ្ញុំបីជាប់នឹងដៃ។ មេីលទៅវាដូចជាត្រូវចិត្តនឹងខ្ញុំណាស់ តាំងពីបានមកដល់ដៃវាគិតតែពីសម្ងំឈ្មុលមុខនឹងខ្ញុំរហូតដូចស្រលាញ់ខ្ញុំណាស់ចឹង។ ឆ្លាតណាស់កូនសំលាញ់😊
5 / 15
👱🏻♂️”ទូ? ហេីយទៅបានកូនឆ្កែមកពីណាហ្នឹង?” ខ្ញុំដេីរចូលមកដល់ក្នុងផ្ទះក៏ឃេីញគ្រប់គ្នាតំរៀបគ្នាអង្គុយតាមកន្លែងរៀងៗខ្លួន ដោយគ្មានអ្នកណាភ្ញាក់ផ្អេីលរឿងកូនឆ្កែដែលខ្ញុំបានបីចូលមកផ្ទះនេះសោះ គឺលេីកលេងតែបងករុណាម្នាក់ដែលខ្នះខ្នែងចេញមកសួរនាំ។
💜”ខ្ញុំក៏មិនដឹងដែរ” ខ្ញុំតបទៅបងករុណាតាមបែបមនុស្សមិនដឹងអីមែន ហេីយក៏ដេីរទៅតុដែលមានគ្រប់គ្នាកំពុងអង្គុយចាំញ៉ាំបាយ។
💜”អឺ មានអ្នកណាដឹងថាអ្នកណាជាអ្នកផ្ញេីមកទេ” ហេីយគ្រប់គ្នាក៏ស្រែកមកព្រមគ្នាថា…
👨🏻👸👩🏻😎😇👩🏼🧑🏻”មិនដឹងទេ…” 😕😕 បេីគ្រប់គ្នាមិនដឹង ចឹង….
💜”ចុះមានអ្នកណាដឹងថាម្ចាស់វានៅទីណាអត់?” ខ្ញុំទ្រាំមិនបានទៀតទេ នេះគឺជាលេីកមួយហេីយតាំងពីខ្ញុំដឹងខ្លួនពីការបាញ់លេីកមុន ដែលខ្ញុំសួរដេញចំចំនុចដែលខ្ញុំចង់ដឹងពីគេម្នាក់នោះ។ តែគ្មានអ្នកណាឆ្លេីយនឹងខ្ញុំសោះ។
😇”ចាប់តាំងពីពេលដែលលិទ្ធផលវះកាត់របស់ទូជោគជ័យមក គ្មានអ្នកណាដឹងទេ ថាម្ចាស់វាបាត់ទៅណា ចឹងហេីយទូមិនបាច់មកសួររកគេពីយេីងទាំងអស់គ្នាទៀតទេ” ទីបំផុតបងយុទ្ធគឺជាអ្នកដែលមានភាពក្លាហានក្នុងការឆ្លេីយនឹងសំនួរខ្ញុំមុនគេ ហេីយក៏ចាត់ទុកថាជួយឆ្លេីយជំនួសអ្នកគ្រប់គ្នាផងដែរ។
💜”អូខេ ខ្ញុំក៏មិនបានចង់ដេញដោលសួរនាំពីគេដូចគ្នា បេីគេមិនចង់មេីលថែវាទុកឲ្យខ្ញុំក៏បាន ព្រោះខ្ញុំក៏មិនចិត្តខ្មៅបោះបង់វាចោលដូចជាគេដែរ” ខ្ញុំនិយាយទៅដូចធម្មតាបំផុត តែនៅក្នុងខ្លួនខ្ញុំវិញគឺវាប្រៀបបានដូចជាខ្ញុំកំពុងតែវាយបកមកប្រហារចិត្តខ្លួនឯងទៅវិញ។ ខ្ញុំនឹងគ្មានថ្ងៃធ្វេីចិត្តខ្មៅបោះបង់នរណាម្នាក់ដូចជាលោកទៀតទេ។ លោកចិត្តខ្មៅណាស់ទីបំផុតលោកក៏មិនអាចធ្វេីតាមអ្វីដែលលោកបានសុំខ្ញុំដដែរ។ ព្រមរៀបការនឹងលោកចឹងហេ៎ ដេកស្រមៃទៅ។ ម្តងនេះបេីដាក់ចិត្តទៅបាត់ហេីយ សុំកុំឲ្យខ្ញុំបានឃេីញមុខទៀតឲ្យសោះ។
👨🏻”អឹមម បេីម្នាក់ៗនិយាយដាច់ស្រេចគ្នាហេីយ យេីងមកចាប់ផ្តេីមកម្មវិធីវិញទៅ មោះចូលមកតុវិញមកក្មួយ” ប៉ាគឺជាមនុស្សបែបនេះមិនចូលចិត្តសាំញ៉ាំច្រេីនហេីយពូកែបញ្ចប់បញ្ហា។ ចំនែកបងករុណាលឺដូចនេះក៏ដេីរចាប់ស្មាខ្ញុំឲ្យដេីរទៅតុជាមួយគាត់វិញហេីយកម្មវិធីក៏ដេីរការទៅតាមធម្មតាដោយខ្ញុំមិនបានខ្វល់ពីអ្នកណាទៀតឡេីយក្រៅពីកូនប្រុសតូចរបស់ខ្ញុំគឺGucci។ ចាប់ពីថ្ងៃនេះទៅទោះជាឪឯងមិនត្រូវការឯងក៏នៅមានយេីងដែលស្រលាញ់នឹងមេីលថែឯងដែរណា។ យេីងសន្យាថានឹងមិនបោះបង់ឯងដូចជាឪឯងទេ។ហេីយខ្ញុំក៏ធ្វេីដូចអ្វីដែលខ្ញុំបាននិយាយមិនឲ្យខុសមួយម៉ាត់ណាឡេីយ។
ពេលវេលាបានកន្លងទៅយ៉ាងឆាប់រហ័ស ហេីយដំនេីរជីវិតដេីរទៅមុខរហូតជិតផុតទៅ១ឆ្នាំបាត់ទៅហេីយ។ ពេលនេះខ្ញុំបានបញ្ចប់ឆ្នាំសិក្សាទី៣រួចហេីយដែល ហេីយក៏បានបញ្ចប់វគ្គសិក្សាភាសាយ៉ាងជោគជ័យជាមួយបងយុទ្ធទៀត ហេីយឥលូវខ្ញុំក៏ត្រូវត្រៀមខ្លួនដេីម្បីចេញស្វែងរកបទពិសោធន៍ការងារដូចគ្នា។ បេីនិយាយដល់រឿងនេះខ្ញុំត្រូវអរគុណដល់បងករុណាមែនតែនដែលបានណែនាំខ្ញុំឲ្យទៅដាក់ពាក្យនៅក្នុងក្រុមហ៊ុនមួយដែលរៀបនឹងបេីកដំណេីរការនៅដេីមឆ្នាំថ្មីនេះហេីយ។ ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំអាចមានឱកាស
6 / 15
បញ្ចេញសមត្ថភាពស្វែករកលុយមកចិញ្ចឹមខ្លួនឯងនិងកូនបាន😬😬។ ហេសៗៗ គឺ Gucciរបស់ខ្ញុំ ពេលនេះធំពេញកំលោះហេីយ បែរត្រូវរកប្រពន្ធឲ្យមួយហេីយ ព្រោះម្ង៉ៃៗខ្ញុំរកគេចទៅណាមិនបានទេ បេីគ្មានខ្ញុំនៅក្បែរ គាត់មិននឹកឃ្លានសូម្បីតែបាយ ដោយសារតែខ្ញុំផ្តល់ការស្រលាញ់ទៅឲ្យគាត់ពេញទំហឹងតែម្តង ទោះបីជាបងករុណាប្រឹងយកចិត្តយ៉ាងណាក៏មិនអាចដណ្តេីរវាចេញពីកូនខ្ញុំបានដែរ។ តែពេលនេះខ្ញុំចាប់ផ្តេីមពិបាកចិត្តវិញហេីយ ចាំមេីលដល់ពេលខ្ញុំចូលធ្វេីការបានអ្នកណាបំបៅទៀត។
👩🏼”Hello ទូ”
💜”Hi បងលីន” ថ្ងៃនេះគឺជាថ្ងៃចុងសប្ដាហ៍ទេីបបងយុទ្ធណាត់ខ្ញុំមកញ៉ាំការ៉េមនៅហាងបងលីនទាំងថ្ងៃ។ ហេីយខ្ញុំក៏បានឃេីញបងយុទ្ធនិងនាងរិទ្ធកំពុងនៅប្រជុំគ្នារួចទៅហេីយ។ និយាយទៅការណាត់ជួបនេះក៏ល្អដែរ ព្រោះបងលីនក៏ទេីបតែត្រលប់មកពីបរទេសវិញ ហេីយគាត់ក៏ទេីបតែបញ្ចប់សកលវិទ្យានៅទីនោះដូចគ្នា។
😇”ច្រណែនអាk’ciណាស់ បានម៉ែវាបីអោបរាល់ថ្ងៃ” ខ្ញុំដេីរចូលហាងមិនទាន់បានដាក់គូទអង្គុយផង បងយុទ្ធក៏លេបខាយមកភ្លាម។
🧑🏻”ឬក៏បងចង់ធ្វេីដូចអាk’ciដែរ?” សូមនិយាយពី២នាក់នេះបន្តិច គឺតាមពិតទៅខ្ញុំក៏មិនបានដឹងអ្វីជ្រៅប៉ុន្មានដែល ដឹងត្រឹមតែថាពេលនេះបងយុទ្ធលេងសូវមកខ្វាយខ្វល់នឹងខ្ញុំដូចមុនទៀតហេីយ តែបែរជាទៅស្និតស្នាលនឹងនាងរិទ្ធវិញម្តង គឺស្និតរបៀបថាទីណាមាននាងរិទ្ធទីនោះគឺមានបងយុទ្ធចឹងណា។ តែដល់ពេលដែលខ្ញុំសួររកទំនាក់ទំនងគេទាំង២ក៏ឆ្លេីយចំលេីយតែមួយថា គឺជាមិត្ត។ ខ្ញុំមិនដឹងថាពាក្យមិត្តសំរាប់ពួកគេមានន័យថាយ៉ាងមិចទេ តែអ្វីដែលខ្ញុំឃេីញគឺវាលេីសពីមិត្តឆ្ងាយណាស់។
😇”ចង់ប្រៀបបងទៅនឹងឆ្កែហី៎?”
🧑🏻”ហៃ បងទៅច្រណែនអាk’ciធ្វេីអីចុះ?” ១ដាក់ទៅ២ត្រលប់មក។
💜”ណេៗៗ កុំអាងតែកូនខ្ញុំនិយាយមិនចេញនាំគ្នាបានដៃពេក អ្នកទាំង២គ្មានសំណាងដូចកូនខ្ញុំទេ ហាហាហា” ខ្ញុំនិយាយឌឺទៅអ្នកទាំង២ហេីយក៏ចាប់កូនខ្ញុំមកថេីប ហេីយវាក៏ចេះដូចចិត្តទៀតលិតឯងដល់ទឹកមាត់ប្រលាក់ពេញមុខ។
🧑🏻”អឺៗៗ ម៉ែវាក៏សំណាងមិនណយដែរ”
💜”គឺប្រាកដហេីយ យេីងអាចញញឹមបានដល់ថ្ងៃនេះគឺព្រោះតែវានឹងហេីយ ទោះគ្មានឪវាក៏ដោយ🤭🙄” ថ្ងៃនេះខ្ញុំកេីតឆ្កួតអីនឹងបានផ្លាត់មាត់ទៅនិយាយដល់ឪវាចឹង។ រាល់ដងទោះជានឹកយ៉ាងមិចក៏ដោយក៏បានត្រឹមតែអង្គុយសំលឹងមុខកូនដែរ។
🧑🏻”ហឹមៗ អ្នកណាឪវា?” 😒😒
💜”យេីងមិចដឹង”
7 / 15
🧑🏻”ហ៊េីយយយ យេីងដូចជានឹកដល់ឪវាដល់ហេីយ”
💜”ឯងចង់និយាយពីអ្នកណា” ខ្ញុំដូចជារៀងរសេីបដែល ព្រោះខ្ញុំខំទ្រាំមិនរំលឹកពីគេម្នាក់នោះមកមួយឆ្នាំហេីយ។
🧑🏻”អ្នកដែលឲ្យកូនឯងថ្ងៃខួបកំនេីតនោះអី” ថាខ្ញុំទៅថ្ងៃនេះកេីតឆ្កួតតែនាងរិទ្ធអាចនឹងខួរក្បាលមានបញ្ហា។ ក្នុងរយះពេលពេញមួយឆ្នាំនេះ ខ្ញុំមិនដែលលឺពាក្យសំដីដែលពាក់ព័ន្ធនឹងបុរសម្នាក់នោះចេញពីមាត់នរណាម្នាក់ឡេីយ ទោះជាមានរឿងខ្លះធ្លាប់ប៉ះពាល់ដល់កន្លែងគេក៏ដោយ ក៏គ្រប់គ្នាបិទមាត់ដូររឿងនិយាយភ្លាម។ តែថ្ងៃនេះ ចេញមកដូចគ្មានទាក់មាត់សោះ។
👩🏼”អឺ និយាយពីរឿងខួបកំនេីត សល់តែប៉ុន្មានថ្ងៃទៀតគឺដល់ខួបកំណេីតរបស់ទូហេីយ ឆ្នាំនេះចង់បានអីដែរ?” ខ្ញុំកំពុងតែសំលឹងមុខនាងរិទ្ធវែកញែកពីទឹកមុខដែលវាមានមកឲ្យខ្ញុំ ស្រាប់តែបងលីនចូលមកសួរម្តង។
💜”អរររ មិនបាច់កាដូស្អីទេបង នាំគ្នាមកកុំឲ្យតែខានទៅបានហេីយ” ខ្ញុំនិយាយទៅដោយធ្វេីដូចមិនខ្វល់ខ្វាយពីសំនួរគាត់ តែធាតុពិតក្នុងចិត្តដ៏សែនជ្រៅរបស់ខ្ញុំគឺមានរបស់ម្យ៉ាងដែលខ្ញុំចង់បានខ្លាំងបំផុត គឺជារបស់ដែលខ្ញុំបានមកម្តងរួចទៅហេីយតែខ្ញុំក៏ត្រូវបាត់បង់ទៅ ហេីយក៏គ្មានថ្ងៃនឹងបានត្រលប់មកវិញដូចគ្នា។
😇”ទូចង់ទៅធ្វេីនៅទីណាជាពិសេសអត់?”
💜”អឹមមមម មួយរយះនេះខ្ញុំដូចជាចង់ទៅលេងកោះ ចង់ទៅមេីលភ្នំនិងទឹកសមុទ្រម្តង អ្នកទាំងអស់គ្នាគិតយ៉ាងមិចដែរ?”
👩🏼🧑🏻😇”ល្អណាស់...” oh my godd អីក៏ស្រុះគ្នាល្អម៉េស។
💜”អូខេ ចឹងសំរេចតាមហ្នឹងចុះណា”
ក្រាកកកក គ្រាន់តែទ្វាររបេីកឡេីងគ្រប់គ្នាក៏ងេីបឈរ។
👩🏼🧑🏻😇”ជំរាបសួរអ្នកមីង” ខ្ញុំបែរទៅរកអ្នកមីងដែលគ្រប់គ្នាសំពះជំរាបសួរភ្លាមៗ ហេីយក៏បានស្ត្រីវ័យកណ្តាលម្នាក់ កំពុងតែឈរមេីលមកខ្ញុំមិនដាក់។
💜”ជំរាបសួរ…អ្នកមីង” ខ្ញុំដាក់Gucciឲ្យរត់ដេីរលេងម្តង ហេីយក៏ងេីបមកសំពះជំរាបសួរគាត់នឹងគេដែរ។
👸”ចា ក្មួយ យេីងខានជួបគ្នាយូរហេីយ” ម្តាយរបស់ហ៊ាងដេីរចូលមករកខ្ញុំដោយស្នាមញញឹម។
💜”បាទពិតជាយូរមែនហេីយ”ខ្ញុំបានត្រឹមតែឈរស្ញេញៗទៅគាត់មិនសូវសម។
8 / 15
👸”ក្មួយមានពេលនិយាយគ្នាលេងជាមួយមីងតែ២នាក់បន្តិចបានអត់?” ខ្ញុំដូចជាមិនសូវស៊ាំនឹងពាក្យមួយៗរបស់គាត់សោះ។ នេះគឺជាលេីកទីមួយហេីយដែលខ្ញុំបានមានឱកាសបានអង្គុយនិយាយគ្នាតទល់តែ២នាក់ជាមួយអ្នកម្តាយរបស់ហ៊ាងចាប់តាំងពីមិនដែលបានជួបគ្នាមក១ឆ្នាំ។
👸”តាំងពីថ្ងៃកេីតហេតុលេីកមុនមកមីងមិនដែលបានទៅសួរសុខទុក្ខក្មួយម្តងសោះ” ពេលនេះយេីងទាំង២កំពុងតែនៅអង្គុយស្រូបយកខ្យល់ធម្មជាតិស្ងប់ស្ងត់នៅខាងក្រៅហាងវិញ ព្រោះតែក្នុងហាងមានភ្ញៀវចូលមកច្រេីនគួរសមដែរ។
💜”បាទ មិនអីទេ ខ្ញុំក៏មិនបានកេីតអីធ្ងន់ដែរ” ខ្ញុំញញឹមតាមបែបធម្មតា។
👸”គ្រាប់កាំភ្លេីងណាក្មួយ មិនមែនគ្រាប់ជំពាមទេ មិនធ្ងន់យ៉ាងមិច”
💜”បាទ តែពេលនេះខ្ញុំក៏រួចផុតមកដែរហេីយ ហេីយខ្ញុំក៏យល់ពីស្ថានភាពអ្នកមីងដូចគ្នា”
👸”ចា បេីក្មួយបានយល់មីងក៏សប្បាយចិត្ត” ការសន្ទនារបស់ពួកយេីង ហាក់ដូចជាមិនសូវរលូនសោះ ព្រោះតែខ្ញុំនៅតែមានអារម្មណ៍ថារវាងពួកយេីង មិនថាខ្លួនខ្ញុំឬក៏ខាងគ្រួសារយេីងទាំង២គឺវាមានរនាំងមកពាំងមិនអាចឲ្យចូលគ្នាបានជានិច្ច។ ហេតុដូចនេះហេីយទេីបខ្ញុំមិនដឹងថាត្រូវនិយាយអ្វីខ្លះជាមួយគាត់ទៀតក្រៅពីអង្គុយញញឹមជារឿយៗ។
💜”ថ្ងៃនេះអ្នកមីងមកជួបខ្ញុំមានការអីដែរ?”
👸”ថ្ងៃនេះមីងមកជួបក្មួយព្រោះតែចង់មកអរគុណ”😐ចំលែកណាស់សំរាប់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ដូចជាគាត់បន្ទាបខ្លួនមកអរគុណខ្ញុំដោយផ្ទាល់ដល់ទីនេះ។
👸”មីងអរគុណ ដែលក្មួយតែងតែធ្វេីគ្រប់យ៉ាងដេីម្បីកូនមីង រហូតដល់មីងមិននឹកគិតថាអាចមានមនុស្សដែលព្រមលះបង់បានសូម្បីតែជីវិតខ្លួនព្រោះតែនរណាម្នាក់ដូចជាក្មួយ” សូមកុំរំលឹកពីគេទៀតអី។ ទោះខ្ញុំលះបង់ច្រេីនជាងនេះទៀត ក៏អ្នកមីងនៅតែយកគេចេញពីខ្ញុំដដែរ គឺដូចជារយះពេលមួយឆ្នាំនេះចឹង។ ហេីយពេលនេះអ្នកមីងត្រលប់មករេីកកាយវាធ្វេីអី? ចង់ឲ្យខ្ញុំនឹកដល់គេធ្វេីអី បេីពួកយេីងមិនអាចនៅជួបគ្នាដដែល។
💜”ពេលខ្លះយេីងមិនអាចជាខ្លួនយេីងពេញ១០០%ទេ នៅពេលដែលចិត្តយេីងគិតពីនរណាម្នាក់ច្រេីនលេីសពីខ្លួនឯង” ខ្ញុំនិយាយទៅមិនបានចង់ទាមទារឲ្យគាត់យល់ចិត្តខ្ញុំទេ។ សុំត្រឹមតែឲ្យគាត់ស្តាប់ហេីយពិចារណាតែប៉ុណ្ណោះ។
👸”ចា ចឹងហេីយបានមីងឆ្លៀតឱកាសនេះមកអរគុណក្មួយដោយផ្ទាល់”
💜”បាទអ្នកមីង ខ្ញុំរីករាយនឹងទទួលការអរគុណពីអ្នកមីង” ខ្ញុំមិនដឹងបន្តថាមិចក៏មានតែញញឹមតបទទួលគាត់តាមនឹងទៅ។
9 / 15
💜”បេីអ្នកមីងអស់ធុរះជាមួយខ្ញុំហេីយ ខ្ញុំសុំលាអ្នកមីងសិនហេីយ”
👸”កុំទាល់អាលក្មួយ មីងនៅមានសំនួរ១ទៀតមិនទាន់បានសួរក្មួយ”
វូសសសៗៗ ខ្ញុំរៀបនឹងងេីបលាគាត់ចេញទៅហេីយ គាត់ក៏ឃាត់ខ្ញុំស្របពេលដែលកូនខ្ញុំរត់ចូលមកល្មម។ (ខ្ញុំបានផ្ញេីវាឲ្យបងយុទ្ធជួយមេីល តែបែបរវល់នឹងដេញចាប់នាងរិទ្ធហេីយទេីបបណ្តោយឲ្យគ្នារត់មកខ្ញុំបានចឹង)។
👸”ក្មួយចិញ្ចឹមសត្វដែរណ៎?” អ្នកមីងងេីបពីកន្លែងគាត់រួចក៏ដេីរមករកខ្ញុំហេីយនិងកូន។
💜”បាទ វាគឺជាកាដូដែលខ្ញុំទទួលបានមនុស្សម្នាក់” តាមពិតទៅខ្ញុំចង់និយាយណាស់ថា កូនគាត់គឺជាអ្នកយកវាមកឲ្យខ្ញុំ។ តែខ្ញុំមិនចង់ទាញកូនគាត់ឲ្យមកពាក់ព័ន្ធនឹងខ្ញុំទៀត។ ចាត់ទុកថាខ្ញុំរក្សាពាក្យធ្វេីទៅតាមអ្វីដែលខ្ញុំបានព្រមព្រៀងនឹងគ្រួសារគាត់ទៅចុះ។
👸”មេីលទៅក្មួយស្រលាញ់វាណាស់” គាត់និយាយហេីយក៏យកដៃមកអង្អែលខ្លួនវាទៀត។
💜”បាទ ខ្ញុំស្រលាញ់វាខ្លាំងណាស់😊” មិនដឹងយ៉ាងមិចរាល់ពេលដែលខ្ញុំឆ្លេីយសំនួរនេះពីនរណាម្នាក់ ខ្ញុំតែងតែមានស្នាមញញឹមជាប់មាត់ជានិច្ច ហេីយតែងតែមានអារម្មណ៍ថាខ្ញុំកំពុងតែសារភាពប្រាប់ទៅដល់ម្ចាស់វាទៅវិញ។
👸”ចុះបេីមីងសួរថា ក្មួយនៅតែស្រលាញ់កូនមីងដូចដេីមទេ ក្មួយនឹងឆ្លេីយថាយ៉ាងមិច?” 😳😳 ខ្ញុំស្ទេីរតែមិនជឿនឹងត្រចៀកថាបានលឺសំនួរបែបនេះពីគាត់។
👸”មិចក៏នៅស្ងៀម? ក្មួយនៅតែស្រលាញ់កូនមីងដូចដែលក្មួយស្រលាញ់របស់ដែលគេឲ្យនៅនឹងដៃក្មួយទេ” 😱😱មួយឃ្លានេះគឺរិតតែធ្វេីឲ្យខ្ញុំភ្ញាក់ផ្អេីលលេីសដេីមទៀត។
💜”ខ្ញុំ… ខ្ញុំ…មិនដឹងទេ” គឺខ្ញុំមិនដឹងពិតមែន ខ្ញុំមិនដឹងមែនថាគាត់កំពុងតែចង់លេងល្បែងអីជាមួយខ្ញុំ។ ពួកគាត់បានយកគេចេញពីខ្ញុំទៅដោយគ្មានទុកពាក្យផ្តាំផ្ញើអីមួយម៉ាត់ តែមកដល់ថ្ងៃនេះគាត់បែរជាសួរសំនួរនេះមកខ្ញុំវិញ។ គាត់ចង់លេងសេីចនឹងខ្ញុំមែនទេ?
👸”មីងមិនចង់បានចំលេីយបែបហ្នឹងទេ មីងចង់ដឹងថាក្មួយស្រលាញ់កូនមីងឬក៏អត់” គាត់ប្រែពីនិយាយធម្មតាទៅជាសង្កត់ពាក្យមួយៗមកកាន់ខ្ញុំ ធ្វេីឲ្យខ្ញុំសញ្ជឹងគិតរហូតធ្លោយមាត់
💜”បេីខ្ញុំប្រាប់ថាខ្ញុំស្រលាញ់គេខ្លាំងណាស់ ហេីយបេីខ្ញុំប្រាប់អ្នកមីងទៀតថា ខ្ញុំតែងតែស្រលាញ់និងនឹកគេរហូតមក តេីអ្នកមីងនឹងប្រគល់គេមកឲ្យខ្ញុំវិញទេ?” ខ្ញុំដឹងថាទោះខ្ញុំហែកខ្លួនខ្វេះបេះដូងមកបង្ហាញគាត់ទៀត ក៏គាត់មិនអេីពេីដែល ព្រោះនេះមិនមែនជាលេីកដំបូងដែលគាត់ដឹងថាខ្ញុំស្រលាញ់កូនគាត់ប៉ុណ្ណាទេ តែចុងក្រោយគាត់នៅតែរារាំងយេីង។
10 / 15
👸”មីងអស់ធុរះហេីយ” ហេីយគាត់ក៏បង្ហាញឲ្យខ្ញុំឃេីញថា វាពិតដូចជាខ្ញុំគិតទុកមែន។ គឺគាត់គ្មានថ្ងៃនឹងទទួលយករឿងនេះពីខ្ញុំបានដដែរ សំនួរដែលគាត់សួរមកខ្ញុំ គាត់គ្រាន់តែចង់ដឹងថាខ្ញុំនៅតែតាមចងកម្មចងពៀរនឹងកូនទៀតឬក៏អត់តែប៉ុណ្ណោះ។ តែសុំទោសផងដែលចំលេីយខ្ញុំមិនសមដូចបំណងរបស់អ្នកមីង។
ម្តាយរបស់ហ៊ាងដេីរកាត់មុខខ្ញុំទៅដោយមិនបានងាកមកមេីលទៀតឡេីយថាគាត់បានទំលាក់ភ្នំមកសង្កត់ករខ្ញុំ។ ទឹកភ្នែកដែលខ្ញុំខំលាក់ទុកមកអស់ពេលមួយឆ្នាំ បានរំកិតខ្លួនចូលមកដល់ទីលោតទំលាក់ដោយមិនខ្លាចថាខ្លួននឹងធ្លាក់ទៅបោកនឹងដី។ ខ្ញុំព្យាយាមប្រាប់ចិត្តខ្លួនឯងរាល់ថ្ងៃថាឲ្យឈប់ស្រលាញ់គេ ប្រាប់រាល់ថ្ងៃថាកុំឲ្យនឹកគេ តែថ្ងៃនេះខ្ញុំប្រាប់ចិត្តខ្លួនឯងមិនបានទៀតទេ ថាខ្ញុំឈប់ស្រលាញ់គេមិនបានឡេីយ ហេីយក៏គ្មានថ្ងៃណាដែលខ្ញុំអាចហាមចិត្តខ្លួនឯងិនឲ្យនឹកគេបានដែរ។ ទោះជាដឹងថាពួកយេីងនឹងគ្មានថ្ងៃជួបគ្នាទៀត ក៏ខ្ញុំមិនស្តាយពេលវេលាចងចាំគេទុកក្នុងចិត្តខ្ញុំដែរ។
ហឺតតត បន្ទាប់ពីបន្ធូរអារម្មណ៍អង្គុយយំតែម្នាក់ឯងដែលខ្ញុំខានបានស្គាល់មកជាយូរឲ្យអស់ពីចិត្តហេីយនោះ ខ្ញុំក៏ដេីរបណ្តេីរកូនទៅក្នុងហាងវិញ រួចក៏រៀបចំលាគ្រប់គ្នាត្រលប់ទៅផ្ទះមុន ព្រោះខ្ញុំគ្មានអារម្មណ៍អង្គុយញញឹមលាក់ទុក្ខដាក់អ្នកណាទៀតឡេីយ។
💜”ចង់ទៅដេីរលេងសិនអត់ហ្អា?” ខ្ញុំបេីកឡានចេញមកផុតហាងបន្តិចក៏ងាកទៅសួរលោកកូន។
វូសសៗៗ 😆ឲ្យតែលឺថាដេីរលេង លោកកូនដឹងតែលោតពេញឡានតែម្តង។ ហេីយខ្ញុំក៏មិនដែលបំផ្លាញសេចក្តីសុខកូនម្តងណាឡេីយគឺនាំដេីរឲ្យអស់ចិត្តតាមការត្រូវការ។ ខ្ញុំដេីរបណ្តេីរកូនតាមសួនសាធារណៈជារឿយៗស្រាបេីតែខ្ញុំបានប្រទះភ្នែកឃេីញមនុស្សម្នាក់។
💜”បងរាជ?” បេីតាមខ្ញុំចាំគឺបងរាជមិនខុសមែន។
💜”បងរាជជជ?” ហៅម្តងមិនលឺទេីបខ្ញុំសម្រេចស្រែកហៅម្តងទៀត។
👮♂️”ទូ…”
💜”បង? ឈប់សិន” មិចក៏គាត់រត់គេចពីខ្ញុំចឹង។
💜”បងរាជ… បងលេងស្គាល់ខ្ញុំហេីយហ៎រ?” ខ្ញុំចាប់លេីកបីកូនស្ទុះរត់ទៅពាំងមុខគាត់វិញ។
💜”បងកេីតអីហ្នឹង?” ទឹកមុខគាត់បង្ហាញពីអារម្មណ៍សោកសៅខ្លាំងណាស់។
👮♂️”ទូ… ឲ្យបងសុំទោស បងសុំទោសសំរាប់គ្រប់យ៉ាងដែលប្អូនបងធ្វេីដាក់អូន” គាត់សំលឹងមុខខ្ញុំមួយសន្ទុះហេីយក៏ចាប់ទាញខ្ញុំទៅអោបយ៉ាងណែនរហូតដល់កូនខ្ញុំលោតចេញពីដៃ។
11 / 15
💜”មិនអីទេៗ” ខ្ញុំទះស្មាគាត់តិចៗ ដេីម្បីលួងលោមចិត្ត។ ខ្ញុំយល់ថាគាត់អាចនឹងនៅមិនទាន់ធ្វេីចិត្តបានចំពោះការស្លាប់របស់ប្អូនគាត់។
វូសសសៗ ពួកយេីងនៅឈរអោបគ្នារហូតដល់អាកូនជ្រូកខ្ញុំវាព្រុសច្រណែន។
👮♂️”ទូមកទីនេះជាមួយអ្នកណា?” បងរាជដកខ្លួនចេញពីខ្ញុំហេីយក៏ងាករកមេីលអ្នកផ្សេងទៀត។
💜”ខ្ញុំមកជាមួយកូនខ្ញុំ”
👮♂️”កូន? ទូទៅមានកូនពីពេលណា?” បងរាជធ្វេីមុខឡេឡេីដូចទេីបងេីបចេញមកពីព្រៃ។
💜”គឺអាមួយនេះ” ខ្ញុំនិយាយហេីយក៏លេីកបីអាgucciឡេីង។
👮♂️”ហេសសៗៗ ស្មានតែទូលួចទៅការមិនប្រាប់បង បងខំតែភ័យ”
💜”បងយ៉ាងមិចហេីយ? មិនដែលបានជួបគ្នាយូរហេីយ” មុននឹងញញឹមសោះ គ្រាន់តែលឺខ្ញុំសួរបែបនេះភ្លាម បងរាជក៏ទំលាក់ទឹកមុខចុះវិញ។
👮♂️”បងលួចតាមមេីលទូច្រេីនដងហេីយ តែបងមិនហ៊ានចូលទៅនិយាយជាមួយទូ ព្រោះតែទង្វេីដែលវីនបានធ្វេីទៅលេីទូ” អូ… ដោយសារតែរឿងនេះទេីបគាត់ព្យាយាមគេចមុខពីខ្ញុំណាស់។
💜”ហឹមមម តាមពិតទៅ អ្នកដែលនាងតំរង់ទៅរកគឺមិនមែនជាខ្ញុំទេ តែខ្ញុំខ្លួនឯងដែលស្ម័គ្រចិត្តទទួលរងជំនួស ហេីយខ្ញុំក៏មិនបានបន្ទោសអ្នកណាពីរឿងនេះដែរ ព្រោះគ្រប់គ្នាទទួលបានការឈឺចាប់ដូចគ្នា ចឹងហេីយបងកុំដាក់បន្ទុកលេីខ្លួនឯងទៀតអី”
👮♂️”វីនគឺជាមនុស្សដែលខ្លាចពាក្យចាញ់ព្រោះតែគ្រប់គ្នាផ្តល់គ្រប់យ៉ាងដែលនាងត្រូវការ ចឹងហេីយគ្រប់ពេលដែលមានអ្វីមកដណ្តេីមតំណែង គឺនាងនឹងបំផ្លាញរបស់ដែលគ្រប់គ្នាចង់បាន គឺដូចជាហ៊ាងដែលនាងព្យាយាមដណ្តេីមចិត្តពីគេតែគេបែរជាប្រគល់ឲ្យទូទាំងអស់ អស់រហូតដល់នាងត្រូវតែបំផ្លាញចោលមុនពេលដែលទូទទួលបាន តែបងមិននឹកស្មានថានាងជ្រេីសរេីសផ្លូវឆក់ជីវិតហ៊ាងដេីម្បីសំរេចបំណងនាងសោះ”
👮♂️”បងខំប្រឹងសុំការអត់ទោសពីគ្រួសារហ៊ាងគ្រប់យ៉ាងព្រោះតែមិនចង់ឃេីញប្អូនស្រីរបស់បងប្រេីជីវិតរស់នៅក្នុងគុក ហេីយបងគិតថាការប្រមានរបស់បងដែលទទួលបានពីគ្រួសារហ៊ាងផ្តល់ឲ្យនាង វាអាចនឹងធ្វេីឲ្យនាង កោតខ្លាចនឹងអំណាចគ្រួសារគេ តែវាបែរជាក្លាយទៅជាដុំភ្លេីងដុតរោលលេីសដេីមនៅពេលដែលនាងដឹងថាហ៊ាងផ្តាច់ពាក្យភ្លាមៗមុនថ្ងៃដែលត្រូវភ្ជាប់ពាក្យមួយថ្ងៃដេីម្បីទៅសុំទូរៀបការ ទេីបនាងបញ្ចប់រឿងដោយមានរបួសគ្រប់គ្នា”
12 / 15
💜”ហឹមមម ខ្ញុំសោកស្តាយផងដែលចុងក្រោយបងត្រូវបាត់បង់របស់មានតម្លៃទៅ” ខ្ញុំចាប់ដៃបងរាជតិចៗ ព្រោះតែរឿងដែលគាត់ទទួលបានគឺត្រូវបាត់បង់ប្អូនស្រីតែម្នាក់ដែលគាត់ស្រលាញ់ព្រមដាក់ខ្លួនបន្ទាបប្រាណសុំការអភ័យទោសពីគ្រួសារហ៊ាង។
👮♂️”ហឹកកៗៗ បេីថ្ងៃនោះបងមិនបន្ថែមពាក្យបំបាក់ទឹកចិត្តនាង ពេលនេះបងក៏មិនត្រូវរស់នៅក្នុងវិប្បដិសារីរហូតដែរ😭” បងរាជអោនមុខទ្រហោយំនៅនឹងស្មាខ្ញុំ។ ខ្ញុំដូចជាភ្ញាក់ផ្អើលបន្តិចព្រោះតែមិនដឹងថាគាត់បាននិយាយអីដល់ថ្នាក់ដាក់សំពាធលេីខ្លួនឯងដល់ថ្នាក់នេះ។
💜”បងបាននិយាយអីទៅនាង?” (ចង់ដឹងរឿងគេណាស់យេីង)
👮♂️”បងនឹងអូសនាងចូលគុកដោយខ្លួនឯងបេីនាងនៅតែព្យាយាមធ្វេីខ្លួនជាឃាតករទៀត ហឹកកៗ” បងរាជនិយាយទាំងអួលដេីមករ ហេីយក៏ទាញខ្ញុំទៅអោបវិញម្តង។
👮♂️”នាងគួរតែដឹងចិត្តបងច្រេីនជាងនេះ នាងគួរតែដឹងថាបងនិយាយទៅព្រោះតែបងមិនចង់ឲ្យនាងធ្វេីរឿងខុសទៀត បងនិយាយទៅទោះជាខឹងប៉ុណ្ណាក៏បងមិនដែលដាច់ចិត្តធ្វេីបាបប្អូនដែរ ទូយល់ចិត្តបងមែនទេទូ? ហឹកកៗ” ខ្ញុំពិតជាអាណិតគាត់ណាស់។ ខ្ញុំមិនដឹងថាហ៊ាងធ្លាប់ប្រាប់ខ្ញុំថាគាត់គឺជាមនុស្សអាក្រក់វាមានន័យយ៉ាងណាទេ តែអ្វីដែលខ្ញុំដឹង មិនថាគាត់អាក្រក់ក្នុងរឿងអី តែមានរឿងមួយដែលគាត់តែងតែល្អជានិច្ច គឺកាតព្វកិច្ចជាបងប្រុស។
💜”ខ្ញុំយល់ ខ្ញុំយល់ តែបងមិនអាចស្ពាយសំពាយមួយនេះទៅមួយជីវិតទេ ខ្ញុំដឹងថានាងក៏យល់ចិត្តបងដូចគ្នា នាងអាចនឹងបាក់ទឹកចិត្តនូវអ្វីដែលបងបាននិយាយទៅនាង តែនាងធ្វេីនេះវាអាចដោយសារតែនាងមិនចង់ឲ្យបងត្រូវមកអស់សង្ឃឹមលេីនាងម្តងហេីយម្តងទៀត” ខ្ញុំខំប្រឹងរៀបពាក្យហូរហែរដេីម្បីនិយាយទៅឲ្យគាត់បានធូរចិត្តខ្លះ ទាំងដែលដឹងថាទោះជាមានហេតុផលច្រេីនប៉ុណ្ណាក៏វាមិនអាចមផ្សះផ្សាបំនែកនេះបានដែរ។ ហេីយគាត់ក៏បានត្រឹមតែឈរអោបខ្ញុំយំយកៗដោយគ្មានខ្មាស់ភ្នែកអ្នកដេីរកាត់។
អស់ពេលយូរគួរសមដែរទម្រាំតែបងរាជអាចស្ងប់ចិត្តវិញបាន ហេីយពួកយេីងក៏បណ្តេីរគ្នាដេីរនិយាយលេងជារឿយៗ។
👮♂️”បងមិនដែលមានឱកាសបាននៅក្បែរទូចឹងសោះ ព្រោះតែមានអ្នកតាមរារាំងរហូត” ពួកយេីងនិយាយគ្នាពីនេះពីនោះសុខៗ ស្រាប់តែគាត់លេីករឿងឆ្ងល់ឲ្យខ្ញុំម្តង។
💜”អ្នកណាគេ?”
👮♂️”គឺមានអ្នកណាទៀត ក្រៅពីហ៊ាងទៅ” ថ្ងៃនេះខ្ញុំលឺឈ្មោះគេញឹកមែនទែន ញឹកដល់ខ្ញុំគិតថាមួយឆ្នាំដែលខ្ញុំមិនដែលរំលឹកដល់ប្រៀបដូចជាមួយថ្ងៃទៅវិញ។
13 / 15
💜”គេទៅរារាំងបងបានយ៉ាងមិច?”
👮♂️”ទូ មិនដែលចាប់អារម្មណ៍ទេហ៎ ថាអ្នកនៅជុំវិញខ្លួនទូកន្លងមកអាចជាអ្នកដែលហ៊ាងជួលឲ្យមកតាមការពារទូ” 😳😳 ស្អីហ្នឹង? រោគចិត្តមែនបានដល់ថ្នាក់ដាក់មនុស្សតាមដាននឹង។
💜”បងនិយាយអីហ្នឹង វាមិនអាចទៅរួចទេ គ្មានអ្នកណាគេទៅធ្វេីរឿងអត់ប្រយោជន៍ចឹងទេ” ខ្ញុំគិតថាគ្មានអ្នកណានឹករឿងឆ្កួតៗចឹងមកបានទេ។ ហេីយខ្ញុំមិនដែលមានអារម្មណ៍មានអ្នកតាមដានដែរ។
👮♂️”ហឹសសៗៗ អ្នកណាមិនដឹងទេ តែបេីជាហ៊ាងបងមិនច្បាស់ដែរ គឺបងធ្លាប់ជួបមកហេីយ”
💜”បងជួបអីខ្លះ?” យេីងឈប់បន្តដំណេីរហេីយក៏ប្រឈមមុខគ្នាម្តង។
👮♂️”គឺ ជួបហ៊ាងផ្ទាល់តែម្តង គេជាអ្នកប្រាប់បងផ្ទាល់ថាកុំគិតចង់ធ្វេីអីទៅលេីទូឲ្យសោះ ព្រោះរាល់សកម្មភាពបងគឺគេដឹងទាំងអស់”
👮♂️”ដំបូងបងក៏មិនជឿដែរ រហូតដល់បងចាប់សង្កេតទេីបដឹងថាមានមនុស្សប្លែកៗមុខដេញតាមមកគ្រប់កន្លែង នេះបងជាមន្ត្រីរាជការផងណាគេនៅហ៊ានលេងបងដល់ថ្នាក់នេះ សូម្បីតែពេលនេះក៏មាននរណាម្នាក់មកតាមឃ្លាំមើលយេីងក៏ថាបាន ចឹងទូគួរតែត្រៀមខ្លួនឲ្យហេីយ ព្រោះថាអំណាចគ្រួសារនេះមិនធម្មតាទេ ហេីយហ៊ាងក៏មិនមែនជាមនុស្សដែលនរណាម្នាក់ចេះតែប្រហេីនជាមួយបានតាមចិត្តដែរ” ស្តាប់បងរាជនិយាយយូរទៅខ្ញុំដូចជាស្រេីវឆ្អឹងខ្នងទៅ នេះគាត់កំពុងតែបន្លាចខ្ញុំមែន។
💜”ហេីយមិចគេត្រូវរារាំងបង បងមានដែលធ្វេីអាក្រក់អីដាក់ខ្ញុំផង មានតែខំជួយខ្ញុំថែម”
👮♂️”ដោយសារតែអតីតរបស់បងទេដឹង ព្រោះបងពីមុនញ៉ែស្រីមិនរេីសមុខផង សូម្បីតែស្រីវាក៏បងទៅដណ្តើមដែរ”អូ..នេះមែនទេជារឿងអាក្រក់ដែលគេប្រាប់ខ្ញុំ។
💜”ហាហាហា ចេះតែមានម៉ង់ ហេីយគេគិតថាបងចង់ដណ្តើមខ្ញុំពីគេចឹងមែន គេយកអីមកគិតហ្នឹង ខ្ញុំមិនមែនជាមនុស្សស្រីទេ”
👮♂️”ចុះបេីវាជាការពិត ចុះបេីបងគិតចង់ដណ្តេីមទូពីវាទៀតមែន ទូគិតថាអាចទៅរួចអត់” 😳😳
💜”វាមិនអាចទេ បងកុំមកអូសខ្ញុំចូលរឿងពួកបងអី”
👮♂️”បងមិនបានអូសទេតែទូជាអ្នកទាញបងដោយខ្លួនឯង បងគិតថារសនិយមបងដូចជាវាណាស់ មិនថាស្រី…” មិចហ្នឹង? ផ្អៀងខ្លួនមករកខ្ញុំធ្វេីអី។
👮♂️” ឬក៏មិនថាប្រុសដែលវាចាប់អារម្មណ៍គឺសុទ្ធតែទាញចិត្តបងទាំងអស់”
14 / 15
💜”បានហេីយបងរាជ ខ្ញុំមិនបានទៅទាញអ្នកណាទេ បងកុំមកចង់លេងជាមួយខ្ញុំ”
👮♂️”បងនិយាយពិតមែន ពេលខ្លះរូបរាងមនុស្សវាមិនអាចបញ្ជាក់ពីចិត្តស្មោះបានឡេីយ គឺដោយសារតែអំពេីរល្អដែលអាចអូសទាញនរណាម្នាក់ឲ្យធ្លាក់ក្នុងរណ្តៅបាន ទូមានដឹងទេថា មនុស្សដែលនៅក្បែរទូគឺតែងតែទទួលបានកំលាំងចិត្ត ការយល់ចិត្ត ការបារម្ភ ការគោរព ភាពជាខ្លួនឯង១០០% ថែមទាំងរូបសម្បត្តិដូចចិត្តទៀត វាពិបាកណាស់ដែលហាមមិនឲ្យស្រលាញ់បាន” អ្នកណាក៏បានដែល មកជួយប្រាប់ខ្ញុំផងថាគាត់កំពុងតែហាត់សមឈុតក្នុងរឿងប្រលោមលោកស្នេហ៍។
💜”ខ្ញុំមិនបានវិសេសវិសាលអីដល់ថ្នាក់នឹងទេ ខ្ញុំគ្រាន់តែជាខ្លួនខ្ញុំ មនុស្សសាមញ្ញដូចជាគេគ្រប់គ្នាតែប៉ុណ្ណោះ”
👮♂️”វាអាចសាមញ្ញសំរាប់អ្នកដទៃ តែវាពិសេសសំរាប់មនុស្សម្នាក់”
👮♂️”ហេីយបងក៏មិនចង់ឲ្យទូមេីលមកបងជាមនុស្សអាក្រក់ដែលដណ្តេីមមនុស្សពិសេសម្នាក់នោះពីនរណាម្នាក់ឡេីយ”
💜”បងចង់និយាយពីគេមែន?”
👮♂️”អឹមមម បេីជាអ្នកផ្សេងបងអាចនឹងដណ្តេីមមែន តែចំពោះហ៊ាងបងគិតថាបងស៊ូមិនឈ្នះឡេីយ បងមិនអាចប្រៀបនឹងគេបានសូម្បីតែបន្តិច ទោះបីជាប្អូនបងធ្វេីរឿងជាច្រេីនចំពោះគេយ៉ាងណាក៏ដោយ ក៏គេនៅតែផ្តល់ឱកាសសំរាប់ពួកបងបានកែរខ្លួនជានិច្ច វាធំធេងណាស់” ផ្តល់ឱកាសឲ្យគេគ្រប់គ្នា តែគេមានដែរផ្តល់ឱកាសសំរាប់ខ្លួនឯងទេ។ គេព្យាយាមបិទផ្លូវខ្លួនឯងក្នុងការមកខ្ញុំរហូត គេខំយករនាំងមកពាំងពីមុខខ្ញុំមករហូត មនុស្សពិសេសអីទៅ ខ្ញុំមិនយល់ទេ។
វូសសសៗៗៗ វ៉ូវវ កេីតអីហ្នឹង? នៅសុខៗម៉ៃ្ងហេីយ មិចក៏មករត់កញ្ឆក់ទាញឯងទៅណានឹងអាកូននេះ។ ខ្ញុំឈរនិយាយគ្នាជាមួយបងរាជមិនទាន់ចប់ផងស្រាប់ cici ព្រុសរត់ត្រុយទៅណាក៏មិនដឹង។ ខ្ញុំខំរត់ទៅតាមវារហូតដល់ឡានមួយដែលចតចោល នៅជិតឡានរបស់ខ្ញុំទេីបវាឈប់។
វូសសសៗៗ រត់មកដល់ឡានហេីយតែវានៅតែព្រុសរហូត ជាហេតុធ្វេីឲ្យខ្ញុំសង្ស័យថាមានមនុស្សនៅក្នុងឡានមិនខាន។ ខ្ញុំខំដេីរអេីតលេីមមួយៗសំលឹងមេីលកាត់កញ្ចក់ដ៏ខ្មៅក្រឹមរកមនុស្សក្នុងនោះស្រាប់តែសំលេងឡានបញ្ឆេះឡេីងហេីយអ្នកនៅក្នុងក៏បេីកវៀងចេញពីមុខខ្ញុំទៅ។ ខ្ញុំភ័យលស់ព្រលឹងអស់រលីង ឯអាGucci វិញក៏ស្ងាត់មាត់រឿងព្រុសទៀតដែរ។
👮♂️”មានរឿងអីហ្នឹងទូ?” បងរាជខំរត់មកតាមក្រោយសួរខ្ញុំ។
💜”គ្មានអីទេ ប្រហែលជាមានអ្នកណាចង់លេងជាមួយវាហេីយ តែមិនហ៊ានចូលមកជិត” កូនសំណប់ខ្ញុំចេះណាស់ណា ត្រឹមតែសកម្មភាពចម្លែកបន្តិចគឺចាប់ទាញអារម្មណ៍វាភ្លាម ហេីយបេីកាលណាវាចង់លេងជាមួយហេីយ គឺវារត់ទៅរកយកស្លាប់យករស់តែម្តង ដូចអំបាញ់មិញចឹងខ្ញុំស្រែកហៅយ៉ាងណាក៏វាមិនឈប់ដែរ ព្រោះវាកំពុងតែជួបអ្នកដែលត្រូវចិត្ត។
15 / 15
💜”ជ្រុលជាមកដល់ឡានហេីយ ខ្ញុំសុំទៅផ្ទះមុនហេីយណា ចេញមកយូរដែលហេីយ”
👮♂️”បាទ សំណាងល្អណា ហេីយសង្ឃឹមថានឹងបានជួបគ្នាឆាប់ៗនេះទៀត”
💜”បាទ ខ្ញុំលាសិនហេីយ” ខ្ញុំលាបងរាជហេីយ ក៏ចាប់បីអាក្បាលខូចដេីរទៅឡានខ្លួនឯងវិញ។
💜”ខូចណាស់ឯង មិចចង់បានម្ចាស់ថ្មីហេ៎?” ខ្ញុំបីវាបណ្តេីរថាឲ្យវាបណ្តេីរ ឯវាវិញងីងឺដូចខូចចិត្ត។ ហឹសសៗៗ ខ្ញុំស្រលាញ់វាណាស់ រាល់ថ្ងៃចេះស្តាប់ដឹងរឿងគ្រប់ពាក្យ។
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment