Breaking

Wednesday, June 19, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៦

រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៦
និពន្ធដោយ Pii Chhay


🎈🎈🎈🎈🎈ohh wowww ប៉េងប៉ោង ខ្ញុំបានឃេីញស្រមោលប៉េងប៉ោងជាច្រេីនរកតែមេីលអ្វីផ្សេងទៀតមិនឃេីញ បានហោះអណ្តែតកាត់ផ្ទៃងងឹតនៃហាងមួយដោយមានតែពន្លឺភ្លឺព្រាលៗពីព្រះចន្ទ។ គេនាំគ្នាចង់ surprise អីខ្ញុំហ្នឹង?
គ្រឺងៗៗ សំលេងកន្តឹងនៅតែបន្តលេងឡេីងមិនដាច់ ខ្ញុំខំប្រឹងដេញសំលឹងរកមេីលប្រភពសំលេងជុំវិញខ្លួនតែឃេីញមានតែប៉េងប៉ោងគ្រប់ទីកន្លែង សូម្បីតែដីដែលខ្ញុំជាន់ក៏ត្រូវបានក្រាលដោយប៉េងប៉ោងដូចគ្នា។ នេះជាកន្លែងណាហ្នឹង? ខ្ញុំព្យាយាមស្វែករកចំនុចណាមួយដែលខ្ញុំអាចចំណាំបាន ហេីយក៏បានងេីយឃេីញដំបូលកញ្ជក់ដែលខ្ញុំចាំបានយ៉ាងច្បាស់ថាធ្លាប់មានក្រណាត់ស្បៃចងទំលាក់កាលពីមុន តែពេលនេះគឺវាលស្រលះធេងធ្វេីឲ្យមេីលឃេីញផ្កាយដ៏ស្រស់ស្អាតរះពេញមេឃ។
គ្រឺងៗ គ្រឺងៗ
💡💡💡💡
💜”ohh myy” ខ្ញុំភ្ញាក់ព្រឺត ព្រោះនៅសុខៗស្រាប់តែភ្លេីងអំពូលបានភ្លឺឡេីង ធ្វេីឲ្យខ្ញុំបានឃេីញគ្រប់យ៉ាងច្បាស់។ ភ្លេីងនៅក្នុងហាងរបស់បងលីនពីមុនគឺពណ៌សរ តែពេលនេះគឺប្រែទៅជាពណ៌ស្វាយទៅវិញដោយសារតែពណ៌ដែលទទួលបានពីប៉េងប៉ោងពាសពេញហាងទាំងមូល។
💜”ហ៊ា? ហ៊ានៅណាហ្នឹង?” គ្រឺងៗ គ្រឺងៗ ខ្ញុំឈរកណ្តាលទ័ពប៉េងប៉ោងយ៉ាងច្រេីនស្រែកហៅរកហ៊ា តែមិនបានលឺសំលេងអ្នកណាតបមកខ្ញុំវិញទេ គឺមានតែសំលេងកន្តឹងដែលនៅតែលឺដាច់ៗជារយៈ ខ្ញុំមិននៅស្ងៀមក៏ដេីរវែកប៉េងប៉ោងដេញតាមរកសំលេងកន្តឹងនោះ។
គ្រឺងៗ ខ្ញុំដេីរមកដល់កន្លែងមួយដែលមានប៉េងប៉ោងលោតព្រោងព្រាត ហេីយខ្ញុំក៏បានឃេីញ…
💜”Puppy?” គឺកូនឆ្កែតូចមួយកំពុងតែលោតប្រលែងលេងជាមួយនឹងប៉េងប៉ោងយ៉ាងសប្បាយ។
ហ្វូសៗៗ គ្រាន់តែវាបានឃេីញខ្ញុំភ្លាម គឺវាព្រូសយកៗតែម្តង។
💜”ចឹកៗៗ ហេ ហេ កុំខ្លាចអីណា មកនេះមកក្មេងល្អ” ខ្ញុំបន្ទាបខ្លួនលុតជង្គង់ លូកដៃបក់ឲ្យវាព្រមដេីរចូលមកជិត។ ហេីយក៏បានផលមែន គ្រាន់តែខ្ញុំបោះប៉េងប៉ោងឆ្វេងស្តាំប្រលែងលេងជាមួយវាបន្តិចវាក៏រត់មកខ្ញុំតែម្តង។ គួរឲ្យស្រលាញ់ណាស់ តេីនេះជាអ្វីដែលហ៊ាចង់surprise ខ្ញុំមែនទេ?
2 / 10
💜”awwww corgi” ពេលដែលវារត់មកដល់ខ្ញុំ ខ្ញុំភ្ញាក់ផ្អេីលណាស់ ព្រោះនេះគឺជាពូជឆ្កែដែលខ្ញុំស្រលាញ់បំផុត តែម៉ាក់មិនព្រមឲ្យទិញ ព្រោះវាថ្លៃពេក។ នេះកុំប្រាប់ណាថាហ៊ាលួចទៅទិញCorgiមកsurpriseខ្ញុំ។ ហ៊ាល្អពេកហេីយ🤩🤩
💜”ឆ្លាតណាស់ ក្មេងល្អ ឯងមែនទេជាសញ្ញាកន្តឹងរបស់យេីង” ដោយចិត្តស្រលាញ់ខ្លាំងពេក ខ្ញុំក៏ចាប់លេីវាឡេីងមកបី។
💜”ហេីយម្ចាស់ឯងទៅ…” ខ្ញុំអាក់ពាក្យបន្តិច ព្រោះតែខ្ញុំបានឃេីញរបស់ម្យ៉ាងចងជាប់ជាមួយនឹងក្រឡៅករមានកន្តឹងរបស់Puppyតូច។
💜”ចិញ្ចៀនស្អី…😳😳😳😱” ត្រឹមតែចិញ្ចៀនវាមិនបានធ្វេីឲ្យខ្ញុំតក់ស្លុតដល់ថ្នាក់នេះទេ តែគឺជាអក្សរដែលបានឆ្លាក់នៅផ្នែកខាងក្នុងនៃចិញ្ចៀនទៅវិញទេដែលខ្ញុំចំហរភ្នែកស្ទេីរតែជ្រុសចេញមក។
💍Popeye💜Panda
💜”Popeye?” គ្រឹបបបប អំពូលភ្លេីងត្រូវបានរលត់សារជាថ្មី ហេីយខ្ញុំក៏បានលឺសំលេង។
Happy Birthday to You. happy birthday to you Happy birthday happy birthday Happyyy birthdayyy tooo youuuuu.
សន្ធឹកជេីងរបស់បុរសម្នាក់ក្នុងឈុតខោអាវក្រណាត់សរក្រម៉ៅចងជាមួយនឹងខ្សែបូពណ៌ក្រម៉ៅជាប់នឹងករមានបន្ទះប៉ានជាប់ចង្កេះដោយលាក់ខ្លួននៅក្នុងអាវធំពណ៌ក្រម៉ៅដូចទៅនឹងខ្សែបូ(ឈុតកូនកំលោះខាងប៉ែកអឺរ៉ុប)បានកំពុងតែដេីរកាត់វាលប៉េងប៉ោងសំដៅរមករកខ្ញុំដែលលុតជង្គង់បីកូនPuppyតូច បន្ទរច្រៀងចំរៀងថ្ងៃកំណេីតតែម្នាក់ឯងដោយភ្ជាប់មកជាមួយនឹងកូនកាំជ្រួចភ្លឹបភ្លែតៗនៅនឹងដៃទាំងសងខាង។ ខ្ញុំក្រោកឈរជាមួយដៃដែលបីកូនតូចទាំងទឹកមុខបរិយាយមិនចេញក្រៅពីភ្ញាក់ផ្អេីលខ្លាំងជាទីបំផុត។
😈”Happy birthday My beautiful Panda…” 😐😐 សំលេងដ៏ទន់ភ្លន់ ស្នាមញញឹមដ៏មានមន្តស្នេហ៍ បូកបន្ថែមដោយផ្ទៃមុខដ៏ស្រស់សង្ហា ខ្ញុំប្រៀបបានដូចជាកំពុងតែយល់សប្តិឃេីញរាជបុត្រមួយអង្គចុះពីឋានសួគ៌ា។
💜”នេះ… នេះជាស្អីហ្នឹង? លោក… លោក…”
😈”ជុៗៗ កុំទាន់អាលបញ្ចេញសំលេង តិចទៀតអូនហ្នឹងដឹងថានេះជាអ្វី?” គេយកដៃមកទប់មាត់ខ្ញុំឲ្យឈប់និយាយចាំស្តាប់សំលេងបេះដូងខ្ញុំវិញម្តង។ ឌឹបៗ ឌឹបៗ វាស្ងប់ស្ងាត់ណាស់រហូតដល់ខ្ញុំអាចស្តាប់លឺចង្វាក់បេះដូងរបស់ខ្លួនឯងបាន។ គេគិតតែពីឈរញញឹមសំលឹងមេីលមុខខ្ញុំរហូតដល់ដាច់ចិត្តបញ្ចេញសកម្មភាពលូកដៃចាប់អង្អែលកូនតូចនៅក្នុងដៃរបស់ខ្ញុំ។
3 / 10
គ្រឺងៗៗៗ គេមិនបានស្ទាបអង្អែលធម្មតាគេគឺគេថែមទាំងយកដៃគោះកន្តឹងដែលនៅជាប់នឹងករកូនតូចបង្កេីតបានជាសំលេងឡេីងវិញ ហេីយស្រាប់តែ ទឹង💡…ទឹង💡…ទឹង💡….អំពូលភ្លេីងតូចៗព្រាលៗបានចែសចេញពីជញ្ជាំងគ្រប់ជ្រុងប្រៀបដូចជាសរសៃឫសឈើចាក់ប្រដេញគ្នាឡេីងទៅដល់ដំបូងកញ្ចក់ឲ្យឆ្លាក់ចេញជាអក្សរមួយឃ្លាដែលមានន័យថា….
💜”Will… Youuu……” វាដូចជាពិបាកអានណាស់ ព្រោះតែខ្ញុំឈរចំកន្លែងបញ្ចាស់ទិសគ្នាជាមួយនឹងអក្សរ។
😈”Will you Marry Me Panda?” ហ្អា????
💜”ហ៊ាងងង😳😳😳” ខ្ញុំទំលាក់មុខទៅរកហ៊ាង ក៏បានឃេីញគេកំពុងតែលុតជង្គង់នៅនឹងមុខខ្ញុំជាមួយនឹងផ្កាកុលាបពណ៌ក្រហមមួយទងដែលគេធ្វេីដូចជាជេីងតំកល់ចិញ្ចៀនហុចមកកាន់ខ្ញុំ។ វាគឺជាចិញ្ចៀនដែលជាប់នៅក្រឡៅករកូនតូចដែលខ្ញុំបីជាប់នឹងដៃ។ គេលួចដោះចេញបានតាំងពីពេលណាហ្នឹង មិចក៏លឿនម្ល៉េះ។
😈”កាដូដែលបងឲ្យអូនក្នុងថ្ងៃពិសេសរបស់អូន គឺជីវិតដ៏តូចមួយនេះ ទូ… អូនព្រមរៀបការជាមួយបងទេ?” ខ្ញុំឈរភាំងស្មារតីសឹងតែកំរេីកខ្លួនមិនរួច។ ឈប់សិន នាំគ្នាឈប់បន្តិចសិន។ អ្នកណាជាអ្នករៀបការឲ្យច្បាស់ទៅ? ខ្ញុំវង្វេងអស់ហេីយ។ នេះវាស្អីទៅជាស្អីទៅ? អ្នកណាក៏បានដែរជួយប្រាប់គេផង ថាគេសុំមនុស្សរៀបការខុសហេីយ ថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់គេជាមួយនិងឡាវីនទេ។ គេច្រលំរោងហេីយ គេ… គេ…ធ្វេីឲ្យខ្ញុំឆ្កួតហេីយ។
😈”ទូ… ទូអូនឆ្លេីយមួយម៉ាត់មក” គេនៅតែលុតជង្គង់ហុចចិញ្ចៀនរងចាំចំលេីយពីខ្ញុំដដែរ។
💜”អត់ទេ… ខ្ញុំមិនអាចទទួលយករឿងនេះបានទេ”
💜”គ្រប់គ្នា..គ្រប់គ្នានាំគ្នាចេញមកឥលូវនេះភ្លាមមមម ខ្ញុំអត់សេីចសប្បាយជាមួយរឿងនេះទេ…” ខ្ញុំត្រូវការអ្នកបកស្រាយរឿងទាំងអស់ប្រាប់ខ្ញុំ ខ្ញុំ…។
ខណះពេលដែលខ្ញុំបែរខ្លួនចេញពីហ៊ាងងាករកមេីលអ្នកដែលបានរួមចំនែកក្នុងរឿងនេះ ស្រាប់តែលេចចេញមនុស្សស្រីម្នាក់នៅឈរជាប់នឹងមាត់ទ្វារ។
💜”នាង??” 😮😮
😈”ឡាវីននន” មនុស្សស្រីម្នាក់កំពុងតែស្ថិតនៅក្នុងឈុតមង្គលប្រពៃណីខ្មែរមួយ បានឈរសំលឹងមករកពួកយេីងទាំង២ ដោយខ្សែភ្នែកចងអាឃាត។
👱🏻♀️”មានសេចក្តីសុខណាស់តេីមែនទេ?”
😈”នាងចង់មកបង្ករឿងអីដល់ទីនេះទៀត?” ពេលនេះហ៊ាងងេីបឈរឡេីងមកតទល់នឹងស្រីម្នាក់នោះម្តង។
4 / 10
👱🏻♀️”ថ្ងៃនេះជាថ្ងៃដែលយេីងត្រូវភ្ជាប់ពាក្យ តែលោកបែរជាផ្តាច់ពាក្យពីខ្ញុំរត់មករកអាមនុស្សចង្រៃនេះទៅវិញ លោកគិតថាខ្ញុំមកអបអរសាទរអ្នកទាំង២មែនទេ?”
😈”ភ្ជាប់ពាក្យ? នាងចង់ឲ្យខ្ញុំទៅភ្ជាប់ពាក្យជាមួយឃាតករដែលព្យាយាមជួលគេឲ្យមកបេីកឡានមកសំលាប់ខ្ញុំចឹងហេ៎?” ហ៊ាងចាប់និយាយពីសំេលងមួយៗរហូតដល់ស្រែកមួយទំហឹងនៅកន្ទុយពាក្យ ដល់ថ្នាក់កូនតូចក្នុងដៃខ្ញុំភ័យឡេីងញ័រខ្លួន។
👩🏼”ហ៊ាង? មានរឿងអីហ្នឹង? ហេីយនាងម្នាក់នេះ” នៅសុខៗស្រាប់តែលេចចេញមុខបងលីនរត់មកពីក្រោយខ្នងខ្ញុំម្នាក់ទៀត។
😈”លីនឯងនាំទូចេញសិនទៅ”
👩🏼”តោះទូ…”
💜”អត់ទេ ខ្ញុំមិនទៅណាទាំងអស់ ខ្ញុំចង់ដឹងថាស្រីម្នាក់នេះបានធ្វេីរឿងអ្វីខ្លះលេីលោក?” ខ្ញុំមិននឹកស្មានឡេីយ ថាស្រីម្នាក់នេះមានចិត្តព្រៃផ្សៃហ៊ានសូម្បីតែចង់សំលាប់មនុស្សដែលខ្លួនចង់បានធ្វេីជាប្តី។
👱🏻♀️”អរររ បេីចឹងឯងប្រឹងស្តាប់ឲ្យច្បាស់ យេីងធ្វេីរឿងគ្រប់យ៉ាងគឺព្រោះតែឯង គឺព្រោះតែឯងដែលធ្វេីឲ្យវាងប់ងល់ងេីបក្បាលមិនរួច”
👱🏻♀️”យេីងខំផ្គាប់ចិត្តវាគ្រប់យ៉ាង យេីងប្រឹងដេីរតាមយកចិត្តវាដូចឆ្កែ តែវាមិនដែលខ្វល់នឹងយេីងបន្តិចណាសោះ វាគិតតែពីឆ្កួតនឹងមេីលរូបថតរបស់ឯងតែប៉ុណ្ណោះ”
😈”ទាំងអស់នេះវាគឺជាអ្វីដែលនាងស្ម័គ្រចិត្តធ្វេីដោយខ្លួនឯង នាងជាអ្នកដេីមហេតុក្នុងរឿងនេះទាំងអស់ ដោយសារតែនាងម្នាក់ទេីបធ្វេីឲ្យពួកយេីងទាំង២ត្រូវរស់នៅកុហកអារម្មណ៍ខ្លួនឯងរាល់ថ្ងៃ”
😈”ទោះជានាងទៅបញ្ចុះបញ្ចូលឪពុកយេីងឲ្យតាមបំបែកទូចេញពីយេីង ប៉ុណ្ណា ទោះជានាងមានអ្នកមកតាមជួយសម្រួលផែនការនាងប៉ុណ្ណា ហេីយការដែលនាងគិតថារាល់ទង្វេីដែលនាងខំធ្វេីឲ្យពួកយេីងព្រាត់ប្រាសពីគ្នានេះ នាងនឹងបានការស្រលាញ់ពីយេីងទៅនោះ គឺនាងមិនអាចស្គាល់ថ្ងៃនោះបានឡេីយ”
👱🏻♀️”មែនហេីយ… ពីដំបូងយេីងគិតថាយេីងនឹងបានការស្រលាញ់ពីឯងមកវិញ បេីយេីងកំចាត់វាចេញពីឯងបាន តែពួកឯងធ្វេីឲ្យការស្រលាញ់របស់យេីងវារលាយអស់គ្មានសល់ ពេលនេះអ្វីដែលយេីងចង់បានគឺយេីងចង់ឃេីញពួកឯងវិនាស ហេីយជាពិសេសគឺជីវិតរបស់ឯង”
👱🏻♀️”ស្លាប់ទៅប្តីសំលាញ់” បេះដូងរបស់ខ្ញុំហាក់ដូចជាលេងចង់ដំណេីរការ នៅពេលដែលស្រីម្នាក់នោះបានទាញកាំភ្លេីងចេញពីក្រោយខ្នងរបស់នាងរួចភ្ជង់មកចំហ៊ាង។
5 / 10
បាំងងង សំលេងកាំភ្លេីងផ្ទុះចេញមកពីក្នុងដៃស្រីម្នាក់បាញ់សំដៅមករកបុរសម្នាក់ក្នុងឈុតដ៏ស្រស់សង្ហា
🧑🏻👩🏼”ទូ………” កូនតូចដែលនៅក្នុងដៃខ្ញុំកក់ក្តៅរបស់ខ្ញុំមកជាយូរហេីយ ត្រូវរមៀលចុះចេញពីដៃបីក្រកងរបស់ខ្ញុំ។ គោលដៅកំណត់របស់នាងគឺខុសហេីយ។
😈”ទូ…… ទូ……” សម្រែកដ៏ខ្លាំងក្លារបស់ហ៊ាងលឺឡេីងទ្រហឹងពេញក្នុងខួរក្បាលរបស់ខ្ញុំ ដោយសារតែចិត្តក្លាហានដែលខ្ញុំមិនដឹងថាចេញពីទីណា បានបង្ខំខ្លួនប្រាណខ្ញុំឲ្យស្ទុះទៅរុញហ៊ាងចេញពីមុខកាំភ្លេីងមួយទំហឹង រហូតដល់គ្រាប់ផ្ទុះរត់ចូលមកចំខ្ញុំដេីមទ្រូងខ្ញុំជំនួសវិញ។
បាំងងងងង ហ៊ាងស្ទុះមកអោបខ្លួនខ្ញុំស្របពេលសំលេងគ្រាប់កាំភ្លើងទី២ បានផ្ទុះឡេីងម្តង ហេីយឈ្មោះចុងក្រោយដែលខ្ញុំបានលឺគឺ…
😇”រិទ្ធ………” រិទ្ធ? នាងរិទ្ធ?
😈”ទូ… ទូ… អូនលឺបងហៅទេ? ទូ… អូនលឺបងហៅអូនទេទទ ទូ… អូនកុំធ្វេីបែបនេះដាក់បងអី ទូ…. ហឺ………😭” ខ្ញុំបានត្រឹមតែលឺសំលេងបងយុទ្ធស្រែកហៅឈ្មោះរបស់នាងរិទ្ធហេីយនិងរូបភាពស្រមោលមនុស្សម្នាក់ដែលលេីកបីខ្លួនខ្ញុំរត់ទៅរកកន្លែងស្ងប់សុខរបស់ខ្ញុំ។
បាំងងងងង ហេីយសំលេងគ្រាប់ទីបីបានបន្លឺឡើង តែមួយគ្រាប់នេះខ្ញុំមិនបានលឺឈ្មោះអ្នកណាទៀតទេ។ ពេលនេះសំលេងដែលខ្ញុំអាចដឹងលឺបានគឺមានតែសម្រែកទួញយំរបស់ហ៊ាងដែលរត់អោបបីខ្ញុំយ៉ាងណែនដេីមទ្រូង។
😈”អូនមិនអាចទៅណាឆ្ងាយពីបងបានទេ ហឹកៗៗ អូនមិនអាចទុកឲ្យបងរស់នៅនឹកអូនតែម្នាក់ឯងបានទេ អូនកុំធ្វេីបាបបងដោយវិធីនេះអី បងមិនអាចស្រលាញ់អ្នកទៀតបានឡេីយក្រៅពីអូន ទូ…” ក្បាលខ្ញុំផ្អឹបជាប់នឹងដេីមទ្រូងដ៏ហាប់ណែនរបស់គេរហូតដល់លឺស្នូរចង្វាក់បេះដូងគេលោតស្ទេីរតែផ្ទុះចេញមកក្រៅ។ ក្លិនទឹកអប់ដែលខ្ញុំទេីបតែបានស្រង់មុនពេលចេញពីផ្ទះ គឺនៅជាប់ខ្លួនគេយ៉ាងជាក់។ ខ្ញុំដឹងហេីយ ខ្ញុំដឹងហេីយថា គ្រប់យ៉ាងក្នុងថ្ងៃនេះគឺសំរាប់រូបខ្ញុំតែម្នាក់។
💜”កុំ…យំ…អី” ខ្ញុំគិតថាដង្ហេីមរបស់ខ្ញុំកាន់តែជិតអស់ទៅជិតអស់ទៅហេីយ។ រាងកាយក៏កាន់តែស្ពឹកទៅស្ពឹកទៅ ដល់ថ្នាក់ខ្ញុំដកដៃដែលមានសុទ្ធតែឈាមយកមកជូតទឹកភ្នែកគេចេញដោយគ្មានអារម្មណ៍ថាប៉ះអ្វីឡេីយ។
(បងកុំយំអី ប៉បអាយរបស់ខ្ញុំមិនមែនទន់ជ្រាយបែបនេះទេ)
😈”ទូ… ទូ.. អត់ទេទូ…. អូនកុំបិទភ្នែកអី ទូអូនកុំទាន់បិទភ្នែកគេងចោលបងអី បងនៅមានរបស់ជាច្រេីនទៀតសំរាប់អូននៅថ្ងៃនេះ បងសុំអង្វរ ទូ…. ហឺៗៗ…. ទូ… ទូ” ហេីយគ្រប់យ៉ាងជុំវិញខ្លួនខ្ញុំគឺមានតែភាពងងឹតសូន្យសុង ខ្ញុំលាអ្នកទាំងអស់គ្នាហេីយ។
6 / 10
🌟ពិភពលោកដ៏ស្រស់ស្អាតមួយបានផ្តល់ជម្រកដល់ជីវិតទាំងឡាយឲ្យរស់រានប្រកបដោយរសជាតិគ្រប់បែបយ៉ាង។ ការសប្បាយ ការកេីតទុក្ខ ការស្រលាញ់ និង ការខឹងស្អប់តែងតែមានចំពោះមនុស្សគ្រប់រូប។ ការស្រលាញ់ដោយចេញពីចិត្តស្មោះវាគឺជាអំណោយមួយដែលអ្នកណាៗក៏ចង់បាន ចុះបេីការស្រលាញ់ដោយចេញពីចិត្តចង់ឈ្នះចាញ់វិញនោះតេីនឹងមានរឿងអ្វីកេីតឡេីង?
⚪️⚪️⚪️⚪️
💜”ខ្ញុំនៅទីណាហ្នឹង?” តេីនេះជាឋានសួគ៌ឬក៏ឋាននរកទៅ? ហេតុអ្វីក៏ជ្រុងណាក៏សុទ្ធតែពណ៌សរចឹង?
💜”ប៉ា…, ម៉ាក់…” ខ្ញុំគិតតែពីដេីរទៅមុខស្រែករកសមាជិកខ្ញុំគ្រប់គ្នា។ តេីនេះខ្ញុំពិតជាបានស្លាប់ហេីយមែនទេ? ខ្ញុំកំពុងតែត្រូវគេបញ្ជូលមកកាត់ទោសហេីយមែនទេ?
💜”ហ៊ា… ច… អ្នកណាគេហ្នឹង?” ខ្ញុំដេីរបានបន្តិចស្រាប់តែឃេីញស្រមោលរបស់មនុស្សស្រីម្នាក់ កំពុងតែឈរបែរខ្នងមកខ្ញុំក្នុងឈុតកូនក្រមុំ។
💜”សួស្តីអ្នកនាង?” ខ្ញុំកាន់តែដេីរចូលទៅជិត ភិនភាគរបស់ស្រីម្នាក់នោះកាន់តែរំលឹកខ្ញុំដល់ស្រីម្នាក់។
💜”អ្នក…😱 គឺនាងង នេះនាងកេីតអីហ្នឹង?” គ្រាន់តែស្រីម្នាក់នោះបែរមុខមក ស្មារតីរបស់ខ្ញុំស្ទេីរតែរលត់។ អ្នកណាធ្វេីអីនាង ទេីបបានជាឈាមជោគពេញមុខយ៉ាងនេះ។
👱🏻♀️”គឺព្រោះតែឯង”
💜”នាងចង់ធ្វើអី?” នាងដេីរសំដៅមករកខ្ញុំវិញម្តង ហេីយក៏ទាញរបស់ម្យ៉ាងចេញមកភ្ជង់តំរង់មកខ្ញុំ។
បាំងងងងងង
💜”ម៉ាក់……”😨😨😨
👸”ទូ… ទូ” ម៉ាក់? នេះខ្ញុំមកដល់ទីណាទៀតហេីយ? ហេីយអំបាញ់មិញវាគឺជាស្អីទៅ។ ខ្ញុំធ្លាក់មកដល់ការសាកល្បងរបស់យមរាជជាន់ទីប៉ុន្មានហេីយ? (មេីលរឿងចិនឡេីងជិតឆ្កួតហេីយ😂😂)។
💜”ម៉ាក់..”
👸”ទូ… កូនម៉ាក់ដឹងខ្លួនហេីយ” ខ្ញុំបេីកភ្នែកមកឃេីញម៉ាក់ស្ទុះងេីបមកអោបខ្ញុំយ៉ាងណែន។ វាជាការសាកល្បងអីទៅ ហេតុអីក៏ដូចការពិតបែបនេះ?
7 / 10
💜”អូយយយ ម៉ាក់… ហេតុអីម៉ាក់មកទីនេះបាន?” ខ្ញុំដូចមានអារម្មណ៍ថាចុកៗត្រង់ទ្រូងខាងស្តាំរបស់ខ្ញុំពេលដែលប៉ះការអោបមួយទំហឹងអម្បាញ់មិញ។
👸”ឯងឈឺមុខរបួសមែនទេ?” ម៉ាក់ដកខ្លួនចេញពីខ្ញុំយ៉ាងលឿន ហេីយយកដៃមកស្ទាបត្រង់ទ្រូងរបស់ខ្ញុំ។
👸”ហេីយមិចបានមកសួរម៉ាក់ចឹង? គឺម៉ាក់មកដេកយាមឯង៣ថ្ងៃហេីយ” បីថ្ងៃ? ហេីយខ្ញុំដេីរទៅណាខ្លះបានដល់ទៅបីថ្ងៃ តែដូចជាមានអារម្មណ៍ថាមួយម៉ោងចឹង? នេះវាគឺគ្រាន់តែជាការបំភ័ន្តភ្នែកតែប៉ុណ្ណោះ ខ្ញុំទេីបតែបានដេីរជួបឡាវីនអំបាញ់មិញតាស។
💜”ម៉ាក់ ខ្ញុំនៅណាហ្នឹង? ខ្ញុំកំពុងតែនៅឋានមួយណាទៅ? ម៉ាក់មិនមែនជាម៉ាក់ខ្ញុំពិតទេមែនទេ” ខ្ញុំរវេីរវាយខំគ្រលេកមេីលជុំវិញខ្លួនឃេីញតែរបស់ដែលមិនមែនជារបស់ខ្ញុំ។
👸”កូននិយាយអីហ្នឹង? ម៉ាក់គឺម៉ាករបស់កូន ហេីយស្អី ឋានអីរបស់កូន នេះគឺជាមន្ទីរពេទ្យ” ម៉ាក់ធ្វេីមុខឆ្ងល់ខ្លាំងមែនទែនមកកាន់ខ្ញុំ។
💜”មន្ទីរពេទ្យ??” ខ្ញុំលេីកដៃលេីកជេីងមកមេីល ឃេីញខ្លួនឯងនៅក្នុងឈុតសំលៀកបំពាក់ពេទ្យជាមួយនឹងខ្សែសេរ៉ូមជាប់នឹងដៃ។
💜”បានន័យថាខ្ញុំនៅរស់ទេមែនទេ?” ខ្ញុំឡេឡើដូចមនុស្សដែលទេីបតែរត់ចេញពីមន្ទីរពេទ្យវិកលចរិត។
👸”ម៉ាក់ចុចកន្តឹងហៅពេទ្យសិន អាការៈកូនមិនស្រួលទេ” ខ្ញុំមិនបានចាប់អារម្មណ៍នឹងពាក្យរបស់ម៉ាក់និយាយគិតថាខ្ញុំកេីតឆ្កួតអីទេ តែខ្ញុំកំពុងតែសប្បាយចិត្ត ខ្ញុំមិនទាន់ស្លាប់ទេ…. yeahhhhhhhhh។ 🥳🥳🥳
👸”ទូកូនមេីលមុខម៉ាក់ ហេីយប្រាប់ម៉ាក់ថាកូនស្រលាញ់ម៉ាក់” ម៉ាក់ដេីរមកអង្គុយទល់មុខខ្ញុំ ហេីយនិយាយមួយៗមកកាន់ខ្ញុំ។ ហឹសសៗ សង្ស័យមុននេះខ្ញុំវង្វេងរហូតធ្វេីឲ្យគាត់ភ័យហេីយ។
💜”ម៉ាក់ខ្ញុំមានតែមួយ បេីមិនឲ្យស្រលាញ់តេីឲ្យទៅស្រលាញ់អ្នកណាវិញទៅ” ខ្ញុំស្ទុះចូលទៅអោបម៉ាក់វិញណែនដល់ត្រូវមកឈឺត្រង់របួសម្តងទៀត។ តែខ្ញុំមិនខ្វល់ទេខ្ញុំសប្បាយចិត្តណាស់ ដែលព្រះជាម្ចាស់មានចិត្តមេត្តាឲ្យខ្ញុំមានសំណាងបានរស់ម្តងទៀត។
👸”ម៉ាក់ស្មានតែឯងស្រលាញ់តែអ្នកដែលឯងបានទៅរងគ្រាប់កាំភ្លេីងជំនួសទេ” ម៉ាក់អង្អែលក្បាលខ្ញុំហេីយ ឆ្លៀតឌឺទាញការចងចាំទាំងប៉ុន្មានរបស់ខ្ញុំដែលដូចកំពុងតែធ្វេីដំណេីរមកមិនដល់ខួរក្បាល រហូតដល់ខ្ញុំផ្លាត់មាត់ចេញឈ្មោះមនុស្សម្នាក់ឡេីងមកវិញ។
💜”ហ៊ាងងង” ខ្ញុំនឹកឃេីញហេីយ គឺខ្ញុំ គឺខ្ញុំជាអ្នករត់ទៅបុកហ៊ាងឲ្យចេញពីគ្រាប់កាំភ្លេីងរបស់ឡាវីន ហេីយ ហេីយយយយ
8 / 10
💜”រិទ្ធ? ម៉ាក់រិទ្ធមិត្តរបស់ខ្ញុំនៅណា?” ហេីយខ្ញុំក៏ចាំដែលថា មុនពេលដែលខ្ញុំបិទភ្នែក គឺខ្ញុំបានលឺសំលេងគ្រាប់កាំភ្លេីងទី២អមជាមួយនឹងឈ្មោះរបស់នាងរិទ្ធ។
👸”រិទ្ធគេចេញពីពេទ្យតាំងពីម្សិលម្ង៉ៃម៉េស” ហូសសស ខ្ញុំដូចបានធូរចិត្តបន្តិច បន្ទាប់ពីដឹងថាវានៅមិនទាន់ស្លាប់។ ហេីយចុះ
💜”ហេីយចុះ គ្រាប់កាំភ្លេីងមួយទៀតទៅត្រូវអ្នកណាម៉ាក់? ម៉ាក់មានដឹងទេ?” ខ្ញុំចាំច្បាស់ណាស់ថាសំលេងផ្ទុះទាំងអស់គឺមានបី ហេីយមួយទៀតទៅត្រូវអ្នកណា។
🧑🏻”គ្រាប់កាំភ្លើងមួយទៀតគឺមិនសំខាន់ដូចជាគ្រាប់ចុងក្រោយដែលឯងមិនបានលឺទេ” ម៉ាក់មិនទាន់បានហាមាត់ឆ្លេីយនឹងសំនួរខ្ញុំផងស្រាប់តែលឺសំលេងនាងរិទ្ធមកជំនួសវិញ។ វាដេីរចូលមករកខ្ញុំធម្មតាដូចគ្មានទៅត្រូវស្អីមកចឹង ហេីយនៅមានបណ្តេីរគ្រូពេទ្យមកជាមួយទៀត។
👨🏻⚕️”អ្នកជំងឺយ៉ាងមិចហេីយ?” លោកគ្រូពេទ្យ មុខដដែរៗ ដែលបានបូមឈាមខ្ញុំដល់សន្លប់ បង្ហាញមុខចូលមកបញ្ចេញវិជ្ជាគុណពេញខ្លួនខ្ញុំ។
👸”លោកគ្រូពេទ្យជួយ ពិនិត្យខួរក្បាលកូនខ្ញុំបន្តិចផង ខ្ញុំគិតថាកូនខ្ញុំដូចកំពុងតែវង្វេងហេីយ” ម៉ាក់វែកគេវែកឯងចូលមកធ្វេីតួនាទីជាជំនួយការពេទ្យឲ្យចាប់ឆែកខ្ញុំគ្រប់កន្លែង។
💜”ម៉ាក់…”
💜”លោកគ្រូពេទ្យមិនចាំបាច់ដល់ថ្នាក់នឹងទេ ខ្ញុំគ្រាន់តែមិនទាន់ស៊ាំនឹងអ្វីដែលខ្ញុំជួបតែប៉ុណ្ណោះ តែលូវខ្ញុំអូខេហេីយ លោកគ្រូពេទ្យអាចទៅធ្វេីធុរះផ្សេងចុះ” មិនបានចង់ដេញទេ តែខ្ញុំមានរឿងចង់និយាយគ្នាជាមួយនាងរិទ្ធច្រេីនជាង។
👨🏻⚕️”ចឹងលោកគ្រូសុំពិនិត្យសុខភាពទូទៅសិនណា ព្រោះត្រូវថ្នាំមកច្រេីនហេីយ” ខ្ញុំមិនចង់ប្រកែកឲ្យខាតពេលយូរក៏ព្រមនៅស្ងៀមឲ្យគាត់ចាត់ការតាមចិត្តទៅ។ ក្រោយពីច្បាស់ក្នុងចិត្តថាខ្ញុំមិនអីហេីយ លោកគ្រូពេទ្យសុំខ្លួនចេញទៅក្រៅវិញ ហេីយម៉ាក់ក៏ចេញទៅតាមម្នាក់ទៀត។
👸”ពួកឯងនិយាយគ្នាសិនចុះ ម៉ាក់ទៅពិគ្រោះជាមួយគ្រូពេទ្យសិន”
🧑🏻”បាទ អ្នកមីង”
💜”មោះមកបន្តរឿងយេីងទៀត”
9 / 10
💜”មុននឹងឯងបានន័យថាមិច ហេីយនៅមានគ្រាប់ចុងក្រោយអីទៀត?” នាងរិទ្ធដេីរកាន់ថង់បាយថង់ទឹកមកដាក់លេីតុ ហេីយក៏ដាក់គូទអង្គុយជាប់គ្រែដេលរបស់ខ្ញុំ។
🧑🏻”គ្រាប់ទីបីដែលឯងលឺ គឺបងយុទ្ធជាអ្នកបាញ់ទម្លាក់កាំភ្លេីងចេញពីដៃនាងឡាវីន”
🧑🏻”ហេីយគ្រាប់ទីបួនដែលឯងមិនបានលឺ គឺ…” ទៀតហេីយយយយ
💜”អារិទ្ធ… ឯងកុំមកលេងនៅពេលនេះ” វាកាន់តែនិយាយខ្ញុំកាន់តែភ័យ។ ខ្ញុំខ្លាចណាស់ ខ្ញុំខ្លាចថានឹងមានអ្នកមកត្រូវរងរបួសទៀត។
🧑🏻”គឺ គ្រាប់ដែលឡាវីនផ្តាច់ជីវិតខ្លួនឯង” ហ្អា??? 😲😲
💜”ថាមិច?” ខ្ញុំចំហរមាត់ដោយសភាពភ្ញាក់ផ្អេីលខ្លាំងរហូតទទួលយកមិនបាន។
🧑🏻”នាងបានបាញ់សំលាប់ខ្លួនឯង កំឡុងពេលដែលប៉ូលិសចូលមកឃាត់ខ្លួននាង”
💜”មិចក៏អាចមានរឿងនេះកេីតឡេីងបាន?” ហេតុអីក៏នាងត្រូវធ្វេីដល់ថ្នាក់នេះ។
🧑🏻”មនុស្សយេីងនៅពេលដែលគិតថាខ្លួនឯងចាញ់គ្រប់យ៉ាង បាត់បង់អ្វីៗដែលខ្លួនខំប្រឹងវៃដណ្តេីមយកមកជារបស់ខ្លួនត្រូវការ គឺនឹងធ្វេីឲ្យខ្លួនឲ្យដេីរទៅដល់ផ្លូវទ័ល ព្រោះក្នុងខួរក្បាលគឺតែរឿងបរាជ័យ ហេីយចុងក្រោយគឺបញ្ចប់អារម្មណ៍អវិជ្ជមានទាំងអស់ដោយការចាក់ចេញពីវា” ស្តាប់ការនិយាយរបស់នាងរិទ្ធធ្វេីឲ្យខ្ញុំកេីតចិត្តអាណិតឡាវីនកាន់តែខ្លាំង។ ធ្លាប់តែជាមនុស្សដែលតែងតែមានអ្វីគ្រប់យ៉ាង តែនៅពេលដែលមានមនុស្សកំពុងតែធ្វេីឲ្យខ្លួនទៅជាមនុស្សគេមេីលមិនឃេីញពីតម្លៃ ទេីបព្យាយាមប្រេីគ្រប់វិធីព្រោះតែចង់យកឈ្នះមនុស្សជុំខ្លួនវិញ ហេីយនៅពេលដែលលទ្ធផលតបស្នងផ្ទុះការពីខំប្រឹង ដែលជាហេតុខ្លួនទទួលយកមិនបាន គឺត្រលប់ទៅជាបោះបង់។
💜”ចុះមានអ្នកណាត្រូវរបួសទៀតទេក្រៅពីយេីង?”
🧑🏻”គឺយេីងនេះឯង” អាហ្នឹងខ្ញុំដឹងហេីយ តែខ្ញុំចង់សំដៅដល់មនុស្សម្នាក់ទៀត។ ឯងខំធ្វេីសួរប៉ុណ្ណឹងហេីយវានៅមិនយល់ទៀត។
💜”អឹមមមម មេីលទៅឯងដូចរស់បានយូរសឹងអី” ខ្ញុំមិនដឹងចាក់សួរវាយ៉ាងមិចទៀត ទេីបមានតែហីអើទៅ។ នាងនេះវាល្ងង់ឬក៏ធ្វេីល្ងង់ទៅវៃ។
🧑🏻”បេីយេីងស្លាប់ឯងបែបមិនអាចមកបេីកភ្នែកមេីលយេីងបានទេ”
10 / 10
🧑🏻”យេីងដូចជាខ្នាញ់ឯងដល់ហេីយ ពេលណាទៅទេីបឯងឈប់ធ្វេីរឿងឆ្កួតៗដេីម្បីអ្នកដទៃខ្លះទៅ លេីកមុនលះបង់ឈាមដល់ត្រូវសន្លប់ខ្លួនឯង ហេីយលេីកនេះខ្លាំងជាងអាលេីកមុនទៀត គឺរត់ទៅស្លាប់មុខប្រុសតែម្តង ឯងមានដឹងទេ ថាបេីយេីងទៅស្រែកឲ្យនាងនោះមកបាញ់យេីងវិញទេ ស្មាននេះ យេីងបានស៊ីបបរបុណ្យនរណាម្នាក់បាត់ហេីយ”
💜”ឯងគិតថាមនុស្សណាម្នាក់ដែលសុខចិត្តឈរមេីលមនុស្សខ្លួនឯងស្រលាញ់មកត្រូវរងគ្រោះម្តងហេីយម្តងទៀតទៅ”
🧑🏻”ហ៊េីយយយ មនុស្សតែម្នាក់នឹងគឺមានតែឯងហ្នឹងហេីយ ដែលលឺគេនិយាយទេ ថាមុននឹងជួយគេយេីងត្រូវជួយខ្លួនឯងឲ្យផុតសិន”
💜”ឯងនិយាយត្រូវ ព្រោះគេតែងតែជួយខ្លួនគេដេីម្បីយេីងជានិច្ច” គេខំប្រឹងស្វែងរកផ្លូវជួយខ្លួនគេឲ្យរួចផុតពីដៃស្រីម្នាក់ដេីម្បីតែថ្ងៃរបស់ខ្ញុំ។ ដូច្នេះហេីយខ្ញុំមិនអាចឲ្យគេរងគ្រោះតែម្នាក់ឯងបានទៀតទេ។
🧑🏻”យេីងនិយាយមិនឈ្នះឯងទេ ឆាប់សំរាកទៅរបួសនៅមិនទាន់ជាផង”
💜”អឹមមមម” វានិយាយហេីយក៏ងេីបឡេីងមកជួយសំរួលដំណេកខ្ញុំ។
💜”គ្នាសុំទោសណាចំពោះរឿងដែលកេីតឡេីងលេីឯង”
🧑🏻”ឯងគឺជាមិត្តដ៏ស្មោះត្រង់របស់យេីងតែម្នាក់ យេីងគ្មានថ្ងៃឲ្យអ្នកណាមកធ្វេីបាបឯងបានទេ ទោះជាអ្នកណាក៏ដោយ” ស្តាប់ពាក្យសំដីវាហេីយខ្ញុំចង់ស្រក់ទឹកភ្នែក។ អស់រយៈពេលពេញមួយថ្ងៃ ខ្ញុំដេកទន្ទឹងចាំមើលផ្លូវគេរហូតតែមានត្រឹមតែខ្យល់ចេញចូលតែប៉ុណ្ណោះ។ លោកនៅទីណាទៅ?
សូមរងចាំតាមដានភាគបន្ត

No comments:

Post a Comment