Breaking

Monday, June 17, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៥


រឿង ម្ចាស់គ្រងបេះដូង💜 

ភាគទី៣៥

និពន្ធដោយ Pii Chhay


បងលីនតេរមកនិយាយតែម្នាក់ឯងហើយក៏ចុចបិទបាត់។ ហើយមានរឿងអីហ្នឹង?  ហ៊ាងគេកើតអីទៀតហើយ ក្រែងថ្ងៃមិញនាងរិទ្ធថាគេរួចផុតពីគ្រោះថ្នាក់ហើយតើ។ ហើយខ្ញុំត្រូវធ្វើយ៉ាងមិចទៅបើខ្ញុំទៅហើយជួបនឹងប៉ាម៉ាក់របស់ហ៊ាងទៀត តើពួកគាត់ជេរស្តីឲ្យខ្ញុំយ៉ាងមិចទៀតទៅដែលនៅតែតតាំងមកជួបកូនគាត់ទៀត
…… អើយយយ យ៉ាងមិចក៏យ៉ាងមិចទៅ ចង់សម្លាប់ខ្ញុំក៏សម្លាប់ទៅ តែខ្ញុំដាច់ខាតត្រូវតែទៅរកហ៊ាង ខ្ញុំមិនឲ្យមានពាក្យស្តាយក្រោយតាមតោងខ្លួនខ្ញុំជារៀងរហូតទេ។ ខ្ញុំស្ទុះក្រោកចេញពីពូករត់ចុះទៅរកឡានទាំងកណ្តាលយប់។ ពេលនេះម៉ោង១១យប់ទៅហើយ ជាពេលតែមួយដែលហ៊ាងបានចូលបន្ទប់សង្គ្រោះបន្ទាន់កាលពីម្សិលមិញ ហេតុអីក៏មានរឿងបែបនេះកើតឡើងម្តងទៀតឬក៏លោកចង់ចាកចេញឆ្ងាយពីខ្ញុំហើយមិនអាចទេ ខ្ញុំមិនព្រមឲ្យមានថ្ងៃនោះទេ 😭😭 
សន្ទុះឡានរបស់ខ្ញុំបោះពួយកាន់តែលឿនជាមួយនឹងទឹកភ្នែកដែលប្រដេញគ្នាស្រក់កាន់តែខ្លាំង។ ទោះជាយើងមិនអាចបាននៅជាមួយគ្នា តែយើងក៏មិនគួរបែកគ្នាដោយរបៀបនេះដែរ។  
💜បងត្រូវតែមិនអី… បងមិនអាចទៅចោលអូនបែបនេះបានទេ😭😭”  ថ្ងៃនេះគឺថ្ងៃដែលខ្ញុំបើកឡានលឿនជាទីបំផុតប្រចាំឆ្នាំ។ ខ្ញុំចុចតេទៅរកបងលីនភ្លាមពេលដែលមកដល់មុនមន្ទីរពេទ្យ។  
👩🏼អាឡូទូ”  
💜បងខ្ញុំមកដល់មន្ទីរពេទ្យហើយ..” 
💜ហ៊ាងហ៊ាងគេយ៉ាងមិចហើយ?”  
👩🏼ទូឡើងមកមើលដោយខ្លួនឯងមក បន្ទប់លេខ520” ខ្ញុំខំគិតថាគេបានបញ្ជូនហ៊ាងទៅបន្ទប់សង្គ្រោះបន្ទាន់បាត់ទៅហើយ តែគេនៅបន្ទប់ស្នាក់របស់អ្នកជំងឺទៅវិញ ឬមួយក៏គេលេងអីហើយ។ បើចង់ដឹងច្បាស់គឺមានតែរត់ឡើងទៅមើលដោយផ្ទាល់។  
ក្រាកកកក ខ្ញុំរុញទ្វារបន្ទប់520យ៉ាងតាំងចិត្តថាមិនខ្លាចអ្វីទាំងអស់ តែអ្វីដែលខ្ញុំទទួលបានគឺមានតែភាពស្ងប់ស្ងាត់ជាមួយនឹងភ្លើងអំពូលរាត្រីភ្លឺព្រឹមៗក្នុងបន្ទប់តែប៉ុណ្ណោះ។  
💜បងលីន?” ខ្ញុំដើរសរសៀរតាមជញ្ជាំងហៅឈ្មោះបងលីនតិចៗ តែគ្មានបានទទួលការតបតរអ្វីទាំងអស់។  
តីងងងង 📩 សំលេងសារខ្ញុំលោតចូលមក។  
👩🏼បងសុំទោសណា តែហ៊ាងគេកំពុងតែរង់ចាំទូ” ហ៎ាមាន័យថាយ៉ាងមិចហ្នឹង?​ ចង់ប្រាប់ថាគេអត់មានកើតអីទេ​ គ្រប់យ៉ាងគឺគេបោកខ្ញុំឲ្យមកជួបហ៊ាងតែប៉ុណ្ណោះ ចាំមើលណា ខ្ញុំទូទាត់គ្រប់គ្នាវិញមិនឲ្យខាតម្នាក់ណាទេ។ ខ្ញុំដាក់ទូរសព្ទចុះហើយក៏ដើរសរសៀរតាមជញ្ជាំងបន្តទៀតរហូតឃើញស្រមោលគ្រែអ្នកជំងឺ។ ខ្ញុំបោះជំហានមួយៗសំដៅទៅរកមនុស្សម្នាក់ដែលកំពុងតែបិទភ្នែកដេកលង់លក់នៅលើគ្រែដោយមានបង់រុំរបួសគ្រប់កន្លែង។  
💜ហ៊ាង??” ខ្ញុំហៅឈ្មោះគេតិចៗ តែគេហាក់ដូចជាគ្មានបានទទួលដឹងលឺអីសោះ។ ខ្ញុំក៏ដាក់ខ្លួនអង្គុយចុះក្បែររបងគ្រែងអ្នកជំងឺ សំលឹងមើលផ្ទៃមុខដែលស្គមស្លេកស្លាំងជាមួយបង់រុំរបួសពេញក្បាល។ វាពិតជា​ទិដ្ឋភាព​មួយដែលខ្ញុំសង្វេកចិត្តខ្លាំងបំផុត។  
💜បងឈឺខ្លាំងណាស់មែនទេ?” ខ្ញុំលូកដៃអង្អែលមុខគេទាំងទឹកភ្នែកខ្ញុំស្រក់ចុះមកដោយទប់មិនបាន។ ព្រោះតែសេ្នហារបស់យើងទើបគេត្រូវមកក្លាយជាបែបនេះ ឲ្យអូនសុំទោសផងង។ 😭 
😈ទូទូអូនកុំទៅណាចោលបងអី ទូទូ”  
💜ហ៊ាង… ហ៊ាង នៅឲ្យស្ងៀម ដៃបងមានខ្សែសេរ៉ូមណា” ហ៊ាងមមើចាប់ទប់ដៃខ្ញុំយ៉ាងជាប់ដោយមិនបានដឹងឡើយថាដៃខ្លួនកំពុងតែមានជាប់ខ្សែសេរ៉ូម។  
😈អូនចូលមកក្នុងយល់សប្ដិបងទៀតហើយ” គេមិនខ្វល់ពីដៃរបស់ខ្លួនគេនឹងទៅជាយ៉ាងមិចទេ តែគេក្តោបដៃខ្ញុំយ៉ាងណែនមិនឲ្យទៅណា។  
💜ហ៊ាង?”  
😈អូនតែងតែមកចូលមកក្នុងយល់សប្ដិបងជាមួយនឹងស្នាមញញឹមជានិច្ច​ តែចុងក្រោយអូនក៏ដាច់ចិត្តទៅចោលបងទាំងទឹកភ្នែក អូនឈប់ស្រលាញ់បងទៀតហើយ អូនស្អប់បងខ្លាំងណាស់មែនទេ?” 
😈តែបង… តែបងនៅស្រលាញ់អូន បងស្រលាញ់អូននន” សំលេងគេកាន់តែខ្សោយទៅៗ ដៃគេក៏ក្តោបដៃខ្ញុំកាន់តែណែនទៅ ហើយ…… ទឹកភ្នែកក៏បានជ្រាបចេញមកក្នុងពេលដែលគេកំពុងតែបិទភ្នែកដេកមិនដឹងអី។  
💜វាគឺជាអារម្មណ៍ស្រលាញ់ចេញពីចិត្តពិតមែនទេ?” តើទឹកភ្នែកដែលកំពុងតែស្រក់មក រួមជាមួយនឹងពាក្យដែលលោកបាននិយាយមកកាន់ខ្ញុំទាំងដែលលោកបិទភ្នែករៀបរាប់ចេញមកនេះ វាពិតជាពាក្យដែលចេញពីបេះដូងរបស់លោកមែនទេលោកមិនបានសម្តែងនៅក្នុងយល់សប្ដិលោកទេមែនទេស្រាប់តែគេច្របាច់ដៃខ្ញុំតិចៗដូចជាចង់ផ្តល់ចំលើយអ្វីដល់ខ្ញុំ។  
💜ហ៊ាងលោកភ្ញាក់ហើយមែនទេ?” តែពេលដែលបានលឺខ្ញុំនិយាយភ្លាមគេក៏បញ្ឈប់សកម្មភាពភ្លែតទៅវិញ។ តើនេះគេពិតជាដេកមមើមែន ឬក៏មានគេចង់លេងល្បិចនឹងខ្ញុំទៀត?  
💜បេីលោកមិនភ្ញាក់ ខ្ញុំត្រលប់ទៅវិញហេីយ” គួរឲ្យសង្ស័យណាស់ ខ្ញុំធ្វើជាដកដៃចេញពីគេ ព្រោះខ្ញុំចង់ដឹងថាបើគេពិតជាធ្វើពុតជាដេកលក់មែន តើគេនឹងចាប់ដៃខ្ញុំមិនឲ្យទៅណាទៀតឬអត់តែគេបែរជាព្រមប្រលែងដៃខ្ញុំយ៉ាងស្រួលទៅវិញ 
💜ហឹសសៗ នេះខ្ញុំគិតឆ្កួតអីហ្នឹងគេឈឺដល់ថ្នាក់នេះហើយ គេមានកំលាំងឯណាមកគិតល្បិចដូចឯងគិតទៅអាទូ” ខ្ញុំអង្គុយអស់សំណើចនឹងការគិតធ្វើតេសឆ្កួតៗរបស់ខ្ញុំ។ មើលទៅគេដូចជាគ្មានបានដឹងថាខ្លួនគេបានដេកលក់តាំងពីពេលណាផង។  
ឃេីញគេក្នុងសភាពបែបនេះខ្ញុំពិតជាពិបាកធ្វេីចិត្តណាស់។ មនុស្សដែលធ្លាប់តែរឹងមាំ មនុស្សដែលធ្លាប់តែផ្តល់ស្នាមញញឹមមកឲ្យខ្ញុំជានិច្ចមិនថាខ្លួនឈឺប៉ុណ្ណា តែពេលនេះគេបែរជាមកដេកស្តូកស្តឹងគ្មានជីវិតជីវ៉ាទៅវិញ។ ជីវិតរបស់គេគួរមានតែសេចក្តីសុខច្រេីនជាងនេះបេីមិនមែនព្រោះតែខ្ញុំ។ ខ្ញុំយកដៃជូតស្នាមទឹកភ្នែករបស់គេចេញ​ ហេីយក៏ចាប់ផ្តេីមនិយាយទៅគេម្តងទៀត។  
💜ហ៊ាងបងចង់ស្តាប់រឿងនិទានទេអូនមានរឿងមួយដែលអូនចងចាំខ្លាំងបំផុតនៅក្នុងជីវិតអូន ចាំអូននិទានឲ្យស្តាប់ណា” បរិយាកាសស្ងាត់ណាស់ ខ្ញុំលូកដៃចូលទៅចាប់ដៃគេតិចហេីយក៏រកនឹករឿងមកនិយាយកំដរគេ ទោះបីជាគេកំពុងតែដេកមិនបានដឹងលឺអ្វីក៏ដោយតែគេប្រាកដជាដឹងយ៉ាងច្បាស់អំពីសាច់រឿងមួយនេះ ហេីយវាគឺរឿងចុងក្រោយបំផុតដែលខ្ញុំនឹងរំលឹងដល់។  
💜កាលពីយូរលង់ណាស់មកហើយ មានសិស្សប្រុសវ័យជំទង់ម្នាក់ដែលធ្លាប់តែមានជីវិតជាជនធម្មតា រស់នៅដោយមិនខ្វល់ពីរឿងស្នេហារឹតតែមិនចង់ចំណាយពេលទៅស្វែរកគូរទីណាទៀត តែបែរជាមានថ្ងៃមួយទំលាប់ចាស់ៗអស់ទាំងនោះត្រូវបានផ្លាស់ប្តូរទាំងអស់នៅពេលដែលគេបានជួបនឹងមនុស្សម្នាក់”  
💜មនុស្សតែម្នាក់ដែលអាចទាញយកចិត្តគំនិតគេទាំងស្រុងមកបង្វិលពីខ្មៅទៅសបានដោយប្រេីប្រាស់អំពេីល្អ ការយកចិត្តទុកដាក់ ការមេីលថែរក្សា ការលួងលោម ការការពារ ការផ្តល់តម្លៃ ហេីយនឹងសេចក្តីស្រលាញ់ដ៏លេីសលប់រហូតឆក់បានចិត្តគេទៅស្ទេីរតែមិនបានគិតឡេីងថាសេ្នហាមួយនេះគឺជាស្នេហាដែលគ្រប់គ្នាតែងតែហៅថា ស្នេហាខុសភេទ”  
💜សេ្នហារបស់ពួកគេផ្តេីមចេញពីកែវកាហ្វេ២កែវដែលបានភ្ជាប់និស្ស័យពួកគេទាំង២ឲ្យក្លាយពីមនុស្សមិនស្គាល់គ្នាទៅជាមនុស្សដែលបាត់មុខគ្នាមិនបាន” 
💜ស្នាមថេីបដំបូងដែលតួប្រុសយេីងបានលួចយកទៅគឺនៅត្រឹមចុងទុយោមួយដេីមតែប៉ុណ្ណោះ”  
💜ក្រៅពីស្នាមថេីបប្រយោលមួយនោះហេីយគឺនៅមានរឿងជាច្រេីនទៀតដែលបានកេីតឡេីងលេីពួកគេ រហូតមកដល់ថ្ងៃមួយ ថ្ងៃដែលពួកគេបានរំកិលខ្លួនមកដល់ចំនុចបេីកកកាយរឿងក្នុងចិត្តហេីយព្រមទទួលយកអារម្មណ៍ពិតដែលខ្លួនមានចំពោះគ្នាទៅវិញទៅមក ថែមទាំងឈានទៅដល់ការលោមបីត្រកងនែបនិត្យខ្លួនប្រាណគ្នាទៀតនោះ ទេីបធ្វេីឲ្យទំនាក់ទំនងដែលធ្លាប់តែកេីតចេញពីការឈ្លោះប្រកែកគ្នា ប្រែត្រលប់ទៅជាផ្អែមល្អែមស្អិតរមួតទៅវិញ”  
💜ការស្រលាញ់ដែលពួកគេមានចំពោះគ្នាស្ទេីរតែធ្វេីឲ្យពួកគេគិតថាជាគូរស្នេហ៍ដែលមានសំណាងបំផុតនៅលេីលោក និងមានតែមនុស្សច្រណែន។ តែមិនបានមានន័យថាគ្រប់គ្នារំភេីបអបអរសាទរនឹងក្តីសេ្នហាមួយនេះទេ ស្នេហាដែលមនុស្សជាច្រេីនគិតថាឆ្កួតឡប់ សេ្នហាដែលគេគិតថាខុសធម្មជាតិ សេ្នហាដែលគេគិតថាមានតែមនុស្សស្អប់ខ្ពេីម តែធាតុពិតអ្នកទាំងនោះមិនយល់អ្វីឡេីយពីពាក្យថាស្នេហា” 
💜តេីអ្វីទៅដែលហៅថាស្នេហាសំនួរមួយនេះគ្មានអ្នកណាអាចឆ្លេីយបានឡេីយក្រៅពីមនុស្ស២នាក់ គឺ ផេនដា ហេីយនឹង ប៉បអាយ តួទាំង២នៅក្នុងសាច់រឿងនេះ”  
💜អារម្មណ៍ល្អៗដែលពួកគេបានចែករំលែកឲ្យគ្នា ភាពកក់ក្តៅដែលពួកគេបានផ្តល់ឲ្យគ្នា ការលះបង់ដែលពួកគេមានឲ្យគ្នា រួមទាំងចិត្តស្មោះស្ម័គ្រដែលបានប្រគល់ឲ្យគ្នា តេីនេះគ្រប់គ្រាន់ដែរទេសំរាប់អត្ថន័យនៃពាក្យមួយនេះ” 
💜សំរាប់ពួកគេ គឺវាលេីសពីពាក្យថាគ្រប់ទៅទៀត ទោះជាថ្ងៃណាមួយពួកគេបានដេីរដល់ផ្លូវទល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែដឹងក្នុងចិត្តជានិច្ចថាគ្មាននរណាម្នាក់ដែលអាចមកជំនួសតំណែងក្នុងបេះដូងរបស់ពួកគេបានឡេីយ” ខ្ញុំច្របាច់ដៃគេតិចៗ ហេីយក៏បន្ត។  
💜តែអ្វីៗមិនបានស្រួលដូចជាការគិតរបស់ពួកគេឡេីយ នៅពេលដែលរឿងល្អៗត្រូវបានប្រែក្លាយទៅជារឿងអាក្រក់វិញម្តង ទេវតាលោកមិនបានប្រោសប្រណីដល់គូរស្នេហ៍មួយនេះឡេីយ គឺគាត់ដាច់ចិត្តបំបែកពួកគេទាំង២ ដោយឲ្យម្នាក់ៗជួបរឿងដែលពិបាកនឹងបន្តរហូតដល់ចំនុចសំរេចចិត្តពោលពាក្យថា (ខ្ញុំឈប់ស្រលាញ់អ្នកទៀតហេីយដែលនេះធ្វេីឲ្យគម្លាតបេះដូងរបស់អ្នកទាំង២កាន់តែឆ្ងាយពីគ្នាទៅឆ្ងាយពីគ្នាទៅ”  
💜ហឹមមម តួអង្គទាំង២ក្នុងរឿងនេះ គួរឲ្យអាណិតណាស់មែនទេយេីងគួរតែបញ្ឈប់រឿងពួកគេយ៉ាងមិចទៅបងចង់ឲ្យពួកគេទាំងបានរស់នៅជាមួយគ្នារហូតទេ?” រឿងនេះបញ្ឈប់ទៅជាយ៉ាងណា តេីមានអ្នកណាដឹងទៅ។  
💜សំរាប់អូន អូនមិនសុំអ្វីច្រេីនសំរាប់ពួកគេទេ សុំត្រឹមតែបានឃេីញពួកគេដឹកដៃគ្នាដេីរកាត់តាមឆ្នេរសមុទ្រជាមួយនឹងបាច់ផ្កាមង្គលទៅបានហេីយ ហឹសៗៗៗ” ត្រឹមតែការស្រមៃសំរាប់ក្តីសុខផ្ទាល់ខ្លួនតិចៗក៏ខ្ញុំអស់ចិត្តដែរ។  
💜មិនថ្វីទេ មិនថាចុងបញ្ឈប់នឹងទៅជាយ៉ាងណា ក៏មិនមែនជាបញ្ហាទៀតដែរ ព្រោះផេនដាលួចខ្សឹបប្រាប់អូនថា ជីវិតរបស់គេមួយនេះបានផ្តល់ជូនប៉បអាយអស់ទៅហេីយ”  
💜ទោះជាទំព័រចុងក្រោយរបស់ពួកគេមានមនុស្សរាប់ពាន់អ្នកមកព្យាយាមហែកផ្តាច់យ៉ាងណា ក៏មិនអាចកាត់ចែកការស្រលាញ់ដែលផេនដាមានចំពោះប៉បអាយបានឡេីយ” ខ្ញុំចុកអួលណាស់ ពេលដែលព្យាយាមនិយាយលួងខ្លួនឯងទាំងមិនដឹងថាខ្ញុំអាចរួបរួមការស្រលាញ់របស់ខ្ញុំឲ្យទៅគេបានខ្លាំងប៉ុណ្ណា។  
💜អូនស្រលាញ់បងខ្លាំងណាស់ ហឹកក ហឺ…” តេីលោកមានដែរដឹងទេថា ខ្ញុំនៅតែស្រលាញ់លោក ស្រលាញ់រហូតព្រមទទួលយកអំពេីអាក្រក់ទាំងអស់ពីលោកដែលគ្មាននរណាម្នាក់ហ៊ានទទួលយក។ ដៃដ៏ត្រជាក់របស់គេត្រូវបានជោគជាំដោយតំណក់ទឹកភ្នែកដែលបន្តគ្នាស្រក់ចុះមក ខ្ញុំឈ្ងោកមុខថេីបដៃហ៊ាងថ្នមៗសំរាប់ការលាជាលេីកចុងក្រោយមុននឹងខ្ញុំដេីរចេញទៅឲ្យឆ្ងាយពីជីវិតគេ ព្រោះពេលវេលារបស់យេីង២នាក់ដេីរដល់ប្រយោគចប់ដោយបរិបូរណ៍ហេីយ។  
😈ពិតមែនទេ?” 😳😳 ខ្ញុំអស់ព្រលឹងរលីងនៅពេលដែលខ្ញុំបានលឺសំលេងនិយាយត្រលប់មកវិញពីអ្នកកំពុងតែដេកលក់ ហេីយដៃរបស់ខ្ញុំត្រូវបានគេចាប់យ៉ាងជាប់វិញម្តង។ គេមមេីរទៀតមែនហ្នឹងតែ… 
💜ហ៊ាង? ? ?” ខ្ញុំទៅជាស្រឡាំងកាំងនៅពេលដែលងេីបក្បាលមកឃេីញគេបេីកភ្នែកសំលឹងមុខខ្ញុំភ្លឹះៗ។   
😈តេីអូនពិតជានៅស្រលាញ់បងដដែរមែនទេ?” ហេតុអីក៏គេភ្ញាក់ដឹងខ្លួនចំពេលល្អម្ល៉េះកែវភ្នែកទាំងគូរបាញ់សំលឹងមកខ្ញុំទោះជាមេីលទៅអស់កំលាំងតែនៅចាក់ដល់ចិត្តខ្ញុំដូចដេីម។  
💜អត់អត់ទេ ខ្ញុំមិនបានស្រលាញ់លោកទៀតទេ” ខ្ញុំមិនអាចទាញគេមកធ្លាក់ក្នុងរណ្តៅបានទៀតទេ។ ខ្ញុំបាននិយាយរួចហេីយ ថាមិនឲ្យគេមកជួបបញ្ហាដោយសារតែខ្ញុំទៀតទេទោះជាចិត្តខ្ញុំវាប្រឆាំងយ៉ាងណាក៏ដោយ។  
😈អរររ ឆ្លេីយលឿនណាស់ បេីចឹងយេីងមកទីនេះធ្វេីអី?” គេលេងទឹកមុខរាបស្មេីមកខ្ញុំវិញម្តង តែនៅតែចាប់ដៃខ្ញុំដដែរ។  
💜គឺបងលីនជាអ្នកបោកឲ្យខ្ញុំមក” វៃរហ័សដករហ័ស សួរភ្លាមតបភ្លែតកុំឲ្យម្មងសៅច្រេីន។  
😈អឹមមម ចុះអង្គុយថេីបដៃគេយំអំបាញ់មិញហ្នឹង អ្នកណាជាអ្នកបោកឲ្យធ្វេីដែរ?” ទឹកមុខនៅរាបស្មេីដដែរ តែមួយឈុតនេះ ខ្ញុំស្លាក់ករនិយាយមិនចេញតែម្តង។ នេះគេកំពុងតែឈឺទេណា គេនៅមានកំលាំងមកតាមជាន់កែងខ្ញុំបានទៀត។  
💜អឺ… គឺគឺខ្ញុំអាណិតសង្វែកលោក យ៉ាងមិចប្រញាប់ចង់ស្លាប់ទៅណាបានបេីកឡានទៅជល់ថ្មហ្នឹង?” មិនដឹងពាក្យនឹងចេញមកពេលណាទេ តែវាធ្លោយទៅដោយគ្មានចេតនាពិតមែន។  
😈ខេសៗៗ”  
😈ខ្ញុំអាចនឹងស្លាប់ត្រឹមពាក្យសំដីយេីងវិញហេីយមេីលទៅ” បែបគ្រោធគ្រាតណាស់ហេីយ បានស្ងួតករងេីបខ្លួនមកផ្អែកខ្នងនឹងក្បាលគ្រែក្អកខេសៗៗយ៉ាងនេះ។  
💜លោកយ៉ាងមិចហេីយ?” ខ្ញុំនេះខ្លួនលឿជាងមាត់ទៅទៀត គ្រាន់តែឃេីញគេប្រឹងក្អកបន្តិចសោះ ឆ្លេឆ្លាស្ទុះងេីបទៅរឹតទ្រូងគេទៅហេីយ។  
😈បារម្ហពីខ្ញុំមែន?” គេសួរមកខ្ញុំទាំងយកដៃម្ខាងមកចាប់ដៃខ្ញុំជាប់។ រួចមេីលមកចំភ្នែកខ្ញុំម្តងទៀត។  
💜ខ្ញុំមិនបានអត់ចិត្តដល់ឃេីញមនុស្សស្លាប់ហេីយមិនជួយទេ”  
😈ចុះបេីខ្ញុំស្លាប់ពិតមែន តេីយេីងសោកស្តាយទេ?” 
💜អេមិចសួរឆ្កួតៗចឹងខ្ញុំខំលះបង់ឈាមឲ្យលោកស្ទេីរតែអស់ពីខ្លួនលោកនៅចង់ស្លាប់ទៅណាទៀត” ខ្ញុំខឹងណាស់ មិចចង់ស្លាប់ណាស់ទៅហី៎
😈ហឹសៗៗ ហ្អកៗ” សំលេងសេីចជាមួយនឹងសំលេងក្អកប្រណាំងគ្នាណាស់។ គេឆ្កួតទេហីបាននិយាយដល់រឿងស្លាប់ទៅជាសេីចវិញ។  
😈យេីងឆ្លេីយប្រាប់ខ្ញុំមក តេីយេីងនឹងយំស្តាយខ្ញុំទេ?” ខ្ញុំមិនឆ្លេីយគឺមានតែសំលេងដកដង្ហេីមឲ្យគេតែប៉ុណ្ណោះ រហូតដល់គេទំលាក់ទឹកមុខចុះវិញ។  
😈យេីងពិតជាឈប់ស្រលាញ់ខ្ញុំពិតមែន ខ្ញុំជឿហេីយ” គេសំរួលអាការៈរួចហេីយ ក៏បន្តឃ្លាដោយទឹកមុខស្ងួតបំផុត។ 😓😓 បេីគេជឿហេីយ ខ្ញុំកេីតទុក្ខធ្វេីអី។ ក្រែងខ្លួននិយាយទៅព្រោះតែចង់បានបែបនេះមិនចឹងហ៎ហេតុអីក៏មានអារម្មណ៍តូចចិត្តដែលគេព្រមតាមយេីងស្រួលៗទៅវិញ។  
💜បេីលោកជឿហេីយ សង្ឃឹមថាលោកនឹងមិនមកពាក់ពន្ធនឹងខ្ញុំទៀតទៅចុះ ខ្ញុំត្រលប់ទៅវិញហេីយ” មកដល់ចំនុចនេះហេីយខ្ញុំមិនអាចនៅរារែកចិត្តខ្លួនឯងក្រសោមអោបគេបានទៀតទេ គឺត្រូវតែរុញបណ្តោយឲ្យគ្រប់យ៉ាងឆាប់ចប់ទៅតាមអ្វីដែលឪពុកម្ដាយគេចង់បាន។  
😈ឈប់សិន” ខ្ញុំប្រញាប់បែរខ្លួនចេញពីគ្រែឲ្យបានលឿនបំផុតតែដៃដែលគេកំពុងតែកាន់ជាប់នោះ បានទាញកន្ត្រាក់ឲ្យខ្ញុំឈប់ស្ងៀមទៅវិញ។  
😈ខ្ញុំមានរបស់ចង់ប្រគល់ឲ្យយេីង”  
💜របស់អី?” 
😈បេីកមេីលក្នុងថតតុទៅដឹងហេីយ” គេនិយាយហេីយក៏ប្រលែងដៃខ្ញុំ រួចក៏ផ្អែកខ្លួនអង្គុយសំលឹងមេីលថតទុដែលខ្ញុំត្រូវបេីកវិញម្តង។ ចំនែកខ្ញុំក៏មិនរុញរានឹងបេីកមេីលរបស់នៅក្នុងនោះដែរ។  
គ្រឺកកកក 
😈ខ្ញុំព្យាយាមបេីកឡានយកទៅឲ្យយេីងទាំងយប់ដែរ តែបែរជាទៅជួបគ្រោះថ្នាក់មុនទៅវិញ” វាគឺជាអាល់ប៊ុមរូបថតជាច្រេីនក្បាលដែលរៀបពេញថតតុ។ ខ្ញុំលូកដៃចាប់យកមួយក្បាលមកមេីល ហេីយរូបដំបូងដែលខ្ញុំបានឃេីញធ្វេីឲ្យខ្ញុំភ្ញាក់ផ្អេីលខ្លាំងណាស់ គឺជារូបថតដែលខ្ញុំដេកកេីយទ្រូងបុរសម្នាក់យ៉ាងមានសេចក្តីសុខ មានទាំងរូបថតដែលខ្ញុំអង្គុយអោនមុខកាត់ក្រចកដៃឲ្យគេ រួចដេញបន្តបន្ទាប់ស្ទេីរតែគ្រប់សកម្មភាពនៅពេលដែលខ្ញុំមិនបានដឹងខ្លួន។ ខ្ញុំមិនដែលដឹងសោះឡេីយថារយះពេលដែលពួកយេីងបាននៅជាមួយគ្នាគេបានលួចថតរូបខ្ញុំទុកបានច្រេីនដល់ថ្នាក់នេះទាំងដែលជីវិតជាក់ស្តែកគេមិនដែលនឹកចង់ថតរូបជាមួយខ្ញុំសោះ។    
😈បេីយេីងទាំង២លេងមានអ្វីដែលត្រូវពាក់ព័ន្ធគ្នាទៀតទៅហេីយ ខ្ញុំក៏មិនគួររក្សាទុករបស់អស់ទាំងនេះទៀតដែរ” 😐😐ខ្ញុំងាកសំលឹងទៅគេ តែគេនៅតែសំលឹងមេីលទៅថតតុដដែរ។ ត្រឹមតែពាក្យមួយឃ្លានេះ វាធ្វេីឲ្យខ្ញុំលេងហ៊ានបេីកទៅសន្លឹកថ្មីបន្តទៀត។ បានន័យថាគេធ្វេីចិត្តបានពេញលេញហេីយ។  
💜ត្រូវហេីយ រក្សាទុកទៀតគឺមានតែក្រំចិត្តទេ លោកគួរតែដុតចោលតែម្តងទៅ” ពាក្យតែប៉ុន្មានម៉ាត់សោះ តែខ្ញុំពិបាកនិយាយជាងលេបគ្រោះថ្មទៅទៀត។  
😈ខ្ញុំគិតថាយេីងអាចនឹងត្រូវការ ព្រោះវាសុទ្ធតែជារូបរបស់យេីង” ខ្ញុំអោនមេីលរូបនៅក្នុងដៃម្តងហេីយម្តងទៀត រួចក៏បន្ត។  
💜មែនហេីយគឺសុទ្ធតែរូបរបស់ខ្ញុំ ថែមទាំងថតបានល្អណាស់ គ្រប់សន្លឹកគឺមានតែស្នាមញញឹម ខ្ញុំអាចនឹងត្រូវការដូចដែលលោកនិយាយមែនក៏ថាបាន” ខ្ញុំដកយកសៀវភៅដែលនៅសល់ចេញមកពីថតតុទាំងអស់មានរហូតដល់ទៅ១០ក្បាល។ តេីខ្ញុំយកទៅធ្វេីអីដេីម្បីរំលឹងដល់អតីតកាលដែលយេីងធ្លាប់សេីចសប្បាយជាមួយគ្នាមែនទេឬក៏យកទៅព្រោះតែនៅចង់ពាក់ពន្ធនឹងគេ។  
💜អរគុណណាស់ដែលលួចរក្សាទុកវារហូតមក” ខ្ញុំប្រមូលសៀវភៅទាំងអស់មកអោបជាប់នឹងទ្រូង រួចក៏ដេីរចេញដោយមិនទ្រាំឈរចាំរហូតដល់ទឹកភ្នែកខ្ញុំស្រក់ចុះនៅចំពោះមុខគេទៀតទេ។  
😈អូ នៅមានរឿងមួយទៀត”  
💜មានអ្វីនៅសល់ទៀត ប្រមូលមកឲ្យអស់មក ខ្ញុំមិនបាច់ហត់មកច្រេីនជេីង” ខ្ញុំមិនអាចបែរខ្នងឲ្យគេឃេីញខ្ញុំយំទៀតឡេីយ។  
😈មានត្រឹមតែពាក្យអរគុណតែប៉ុណ្ណោះ អរគុណដែលបានមកមេីលអាការៈខ្ញុំជាលេីកចុងក្រោយ ហេីយក៏អរគុណសំរាប់រឿងនិទានអំបាញ់មិញនេះដូចគ្នា” 😳😳😱 គេ… គេ… គេកំពុងតែលេងសេីចនឹងខ្ញុំមែនទេរឿងនិទានគេបាននិយាយពាក្យរឿងនិទាននននន  
😈ខ្ញុំពិតជាអាណិតពួកគេទាំង២នាក់ណាស់ ហេីយក៏សុំឲ្យពួកគេបានសំរេចដូចអ្វីដែលយេីងប៉ងប្រាថ្នាផងដែរ” ច្បាស់ណាស់ សៀវភៅរូបថតចង់ជ្រុះចេញពីដៃខ្ញុំច្បាស់ណាស់។ ខ្ញុំងាកទៅរកគេដោយទឹកមុខរៀបរាប់មិនត្រូវ តែគេ… គេបែរជាញញឹម។ មែនហេីយគឺគេកំពុងតែញញឹមមម 
😈សំណាងល្អណាផេនដា😊” គេបង្ហេីរឃ្លាទាំងប៉ុន្មានមកអស់ហេីយ ក៏ប្រាសខ្លួនដេកបែរខ្នងដាក់ខ្ញុំធ្វេីប្រងេីយ ដោយមិនខ្វល់ឡេីយថា ពាក្យជូនពរជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាតមុននេះរត់មកបុកមុខខ្ញុំពេញៗគ្មានខុសកន្លែងណា។ ចុះខ្ញុំខ្ញុំយកមុខទៅទុកនៅទីណាទៅខ្ញុំនៅទៀតលេងបានហេីយ ខ្ញុំខ្មាស់គេណាស់ស់ស់ស់ព្រះអេីយ។ អត់ទេ ខ្ញុំត្រូវតែខឹងគេទេីបត្រូវ ខឹងគេដែលធ្វេីពុតជាដេកលក់មកលួចស្តាប់ខ្ញុំនិយាយពាក្យក្នុងចិត្តវិញ។ awwww ហេីយអ្នកណាប្រេីឲ្យខ្ញុំនៅមិនស្ងៀមទៅនិទានរឿងឲ្យគេស្តាប់ធ្វេីអី…  
គ្រាំងងងងង ខ្ញុំគ្មានកំលាំងចិត្តទៅរករឿងគេឲ្យគេសេីចចំអកដាក់ទេ គឺមានតែខាំមាត់សង្កត់ចិត្តរត់ចេញពីមុខគេតែប៉ុណ្ណោះ ត្រឹមប៉ុណ្ណឹងខ្ញុំខ្មាស់គេណាស់ទៅហេីយ។  
👩🏼ទូត្រលប់ទៅវិញហេីយហ៎?” ខ្ញុំដេីរចេញពីមាត់ទ្វារមិនបាន៥ជំហានផងក៏បានឃេីញមកលីនបណ្តេីរគ្នាជាមួយនឹងបងយុទ្ធមកពីណាក៏មិនដឹង។  
💜បាទ យប់ជ្រៅណាស់ហេីយ ខ្ញុំខ្លាចម៉ាក់បារម្ហ”  
😇ចុះអាប៉បមានភ្ញាក់ដឹងខ្លួនខ្លះទេ?” អាប៉បអាយយយ ខ្ញុំលឺឈ្មោះនេះហេីយវារសេីបខ្លួនតែម្តង។ ផេនដានិងប៉បអាយ មិនគួរណាខ្ញុំនិយាយទៅរួចសោះ។  
💜អឺ… គេភ្ញាក់ហេីយ ចឹងខ្ញុំទៅសិនហេីយ”  
😇ឈប់សិននន ទូប្រញាប់ទៅណា បេីអាប៉បភ្ញាក់ហេីយមិចមិននៅនិយាយគ្នាជាមួយវាសិនទៅ” រកទៅទិសណាក៏មិនរួចដែល បងយុទ្ធគាត់មកទោងដៃជាប់បែបនេះ។  
💜អត់ទេ ខ្ញុំមិនចង់និយាយជាមួយគេទៀតទេ ខ្ញុំលាសិនហេីយ” ខ្ញុំមិនចូលទៅឈរធ្វេីជាមុខសញ្ញាឲ្យគេមករំលឹងពីរឿងនិទានខ្ញុំទេ។ ខ្ញុំបេះដៃបងយុទ្ធចេញរួចក៏អោនលាបងលីនហេីយក៏រត់ចេញពីទីនោះយ៉ាងលឿន។ តេីគេនឹងនិយាយរឿងខ្ញុំប្រាប់ទៅបងលីននិងបងយុទ្ធទេគ្រប់គ្នាច្បាស់ជាយករឿងនេះមកបាញ់ខ្ញុំមិនខាន ខ្ញុំទទួលយកមិនបានទេ ហ្អា ហ្អា ហ្អា😫😫  
ខ្ញុំបេីកឡានត្រលប់មកផ្ទះវិញទាំងអារម្មណ៍នៅមិនស្ងប់។ បេីគេដឹងពីអារម្មណ៍ខ្ញុំហេីយ ហេីយគេនៅតែបណ្តោយតាមការចង់បែកគ្នាពីខ្ញុំទៀត វាបានន័យថាគេពិតជាលេងត្រូវការខ្ញុំទៀតហេីយមែនទេគេពិតជាអស់ចិត្តពីខ្ញុំហេីយមែនទេគេថាគេអាណិតតួទាំង២របស់ខ្ញុំណាស់ ហេីយគេក៏សុំឲ្យអ្នកទាំង២ជួបគ្នាទៀត តែអ្វីដែលគេធ្វេីគឺយល់ព្រមចាកចេញតាមសំណេីររបស់ខ្ញុំ តេីឲ្យក្តីប្រាថ្នាខ្ញុំក្លាយទៅជាការពិតបានយ៉ាងមិចទៅ អាមនុស្សអាក្រក់។  
😎មកពីណាទាំងយប់ហ្នឹង?” ខ្ញុំរុញទ្វាចូលផ្ទះដោយមិនបានចាប់អារម្មណ៍ថាមានមនុស្សកំពុងតែអង្គុយចាំខ្ញុំនៅឯសាឡុងតាំងពីពេលណាក៏មិនដឹង។  
💜មកពីពេទ្យ”  
😎គេយ៉ាងមិចហេីយ?” គ្រប់គ្នាក្នុងផ្ទះស្រលាញ់និងបារម្ហពីគេណាស់ រួមទាំងខ្ញុំម្នាក់ដែរ។  
💜គេដឹងខ្លួនហេីយ”  
😎ហេីយឯងនៅពិបាកចិត្តអីទៀត?” 
💜ខ្ញុំមិនបានពិបាកចិត្តទេ”  
😎តែមុខឯងប្រាប់ហ៊ាថាកំពុងពិបាកចិត្ត” ហ៊ាជីកដីរហូតដល់ចំនុចដែលអាចកប់ខ្ញុំបានហេីយ។   
💜ហ៊ា… ហឺ…… ហឹកកៗ ហឺ….” ខ្ញុំគ្មានពាក្យអ្វីនឹងបន្តក្រៅពីរត់ទៅអោបហ៊ាទ្រហោយំដូចមនុស្សបែកបាក់សេ្នហា។ 😭😭 ពិតមែនហេីយ ខ្ញុំបែកបាក់សេ្នហាហេីយ ខ្ញុំបានបាត់បង់គេយ៉ាងពេញសិទ្ធហេីយ។ គេសំរេចចិត្តឈប់មកពាក់ព័ន្ធនឹងខ្ញុំទៀតហេីយ។  
😎ឯងកេីតអីឯងទៅជួបឪហ៊ាងទៀតមែន?” 
💜អត់ទេ ខ្ញុំមិនបានជួបអ្នកណាទេ”  
😎ចឹងមិចក៏យំ?”  
💜ខ្ញុំស្រលាញ់គេណាស់ហ៊ា ហឺ…”  
😎ហ៊ាដឹង ហ៊ាដឹង តែគ្រួសារគេមិនទទួលស្គាល់យេីងទេ ហេីយយេីងក៏មិនអាចទៅតាមបំផ្លាញចំណងគ្រួសារអ្នកណាម្នាក់បានដែរ”  
💜បានន័យថាខ្ញុំធ្វេីត្រូវហេីយមែនទេ ដែលត្រូវបែកគ្នាពីគេ”  
😎ត្រូវមិនត្រូវក៏ឯងបានធ្វេីទៅហេីយ យេីងគិតថាអ្វីៗគឺវាសនាបានកំណត់រួចទៅចុះ បេីគេជារបស់យេីង ទោះអ្នកណាមកជ្រៀតជ្រែកក៏មិព្រាត់ទៅណាដែល” បេីពិតដូចជាហ៊ានិយាយមែន ឲ្យខ្ញុំទៅប្រឆាំងយ៉ាងមិចទៀតទៅ។   
💜ហឹកកកៗ ហ៊ានៅគេងកំដរខ្ញុំបានទេ?”  
😎ចាំបាច់ត្រូវសួរដែរហេ៎ តោះឡេីងទៅដេក” ហ៊ានិយាយចប់ក៏ចាប់អៀវខ្ញុំឡេីងទៅបន្ទប់ដេករបស់ខ្ញុំ។ ពេលនេះខ្ញុំមានអារម្មណ៍ថាឯកាខ្លាំងណាស់ ឯកាជាងពេលណាៗទាំងអស់ មានអារម្មណ៍ថាបាត់បង់របស់សំខាន់ទៅជារៀងរហូត។ 

៣សប្តាហ៍បានកន្លងផុតទៅ:  
Happy Birthday to You. happy birthday to you  Happy birthday happy birthday Happyyy birthdayyy tooo youuuuu. ជារៀងរាល់ឆ្នាំ ចម្រៀងខួបកំណេីតដែលខ្ញុំបានលឺមុនគេ គឺចេញពីក្រុមគ្រួសាររបស់ខ្ញុំ តែថ្ងៃនេះលឿនខុសពីធម្មតា។ ម៉ាក់ ប៉ា ចែធំ ហេីយនិងហ៊ា បេីកទ្វារចូលមកក្នុងបន្ទប់ខ្ញុំទាំងកណ្តាលយប់ម៉ោង១២ត្រឹមតែម្តង ជាមួយនឹងភ្លេីងទៀនជាប់នំខួបកំណេីតនិងបទចំរៀងដែលគ្រប់គ្នាបានទទួលម្តងក្នុងមួយឆ្នាំ។  
👸👨🏻👩🏻😎រីករាយថ្ងៃកំណេីតអាក្បាលខូចចច” គ្រប់គ្នាចូលមកខ្ញុំហេីយស្រែករីករាយថ្ងៃកំណេីតដាក់ខ្ញុំព្រមៗគ្នា។  
💜ហេសៗៗ នេះនាំគ្នាអង្គុយចាំមេីលម៉ោងម៉ង់មែន?”  
👸ចា កូនមាសម្តាយ ពេលនេះបួងសួងផ្លុំទៀនបានហេីយ” ម៉ាក់ដេីរមកខ្ញុំជាមួយនឹងនំខេកនៅក្នុងដៃ។  
😎បួងសួងឲ្យអស់ពីចិត្តណា ក្រែងរឿងខ្លះវាអាចក្លាយជាការពិតបានវ៊េីយយយ” 😒😒😒 ខ្ញុំមិនចាប់អារម្មណ៍នឹងពាក្យឌឺដងរបស់ហ៊ាទេ ហេីយក៏បិទភ្នែកបួងសួងលឺៗ។  
💜ខ្ញុំសុំឲ្យគ្រួសារយេីងមានតែសុភមង្គល ប៉ាម៉ាក់មានសុខភាពរឹងមាំ ចែធំការប្តីឆាប់ៗ ហាហាហា”  
💜ហេីយសុំឲ្យហ៊ាឆាប់រកបានមនុស្សម្នាក់មកឈ្លោះជាមួយ កុំឲ្យមកតាមដៀមដាមខ្ញុំទៀត😝” ហេីយខ្ញុំក៏ផ្លុំទៀនពន្លត់ភ្លេីងជាកិច្ចចុងបញ្ចប់។  
👨🏻ហេីយកូនមិនបួងសួងឲ្យខ្លួនឯងខ្លះទេហី៎?” ប៉ាដែលឈរនៅពីក្រោយគេក៏លេចមុខមកសួរខ្ញុំ។ តាំងពីរឿងខ្ញុំបានបែកខ្ចាត់ខ្ចាយពេញផ្ទះមក ខ្ញុំហេីយនិងប៉ាមិនសូវដែលបាននិយាយគ្នាប៉ុន្មានទេ ព្រោះតែខ្ញុំនៅខ្លាចចិត្តគាត់។  
💜គ្រប់គ្នាក្នុងគ្រួសារបានសុខ ខ្ញុំលេងត្រូវការអីទៀតហេីយ”  
💜តោះចាប់ផ្តេីមកាត់នំ” ខ្ញុំងេីបចេញពីពូកកាន់នំយកទៅដាក់នៅលេីតុ ហេីយក៏ចាត់ចែងកាត់នំជូនអ្នកគ្រប់គ្នា។ ហេីយអ្នកដំបូងគឺប៉ា 
👨🏻ប៉ាសុំជូនពរកូនបានជួបមនុស្សដែលកូនស្រលាញ់ ហេីយរស់នៅមានក្តីសុខ ទោះជាកូនជ្រេីសរេីសយកជម្រេីសមួយណាក៏ប៉ានិងម៉ាក់គាំទ្រកូនជានិច្ច”  
💜អរគុណណាស់ប៉ា” ខ្ញុំស្ទុះទៅអោបប៉ាយ៉ាងណែនពាក្យមួយឃ្លានេះគឺជាអ្វីដែលខ្ញុំចង់បានបំផុតក្នុងយប់នេះ គឺការព្រមទទួលស្គាល់និងលេីកទឹកចិត្តពីគ្រប់គ្នាក្នុងគ្រួសារ។  
👸ម៉ាក់ក៏ដូចគ្នាណា កូនធ្វេីតែរឿងល្អមករហូត សុំឲ្យកូនជួបតែរឿងល្អៗចាប់ពីពេលនេះតទៅ” ម៉ាក់ចូលមកអោបខ្ញុំពីលេីម្នាក់ទៀត។  
👩🏻😎ពួកយេីងស្រលាញ់ឯងណាស់អាក្បាលខូច” ហេីយពេលនេះគឺមកផ្តុំគ្នាតែម្តង។ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់ ខ្ញុំមិនដែលបានទទួលអារម្មណ៍បែបនេះជាយូរមកហេីយ។  
💜ខ្ញុំក៏ស្រលាញ់អ្នកទាំងអស់គ្នាដូចគ្នា ឆ្នាំនេះខ្ញុំមានសេចក្តីសុខណាស់”  
😎អូខេៗ ដល់ពេលបេីកកាដូហេីយយយយ គ្រប់គ្នា” ហ៊ាជាអ្នកបែកហ្វូងមុនគេ ហេីយប្រកូកប្រកាសរឿងកាដូទៀត។ 
💜អ៉ាវវវ ចែ លេងអីហ្នឹង?” ខ្ញុំដកខ្លួនចេញពីប៉ាមិនទាន់ផុតផង ចែធំក៏យកក្រណាត់មួយផ្ទាំងធំ មកចងបិទភ្នែកខ្ញុំជិត។ គេចង់នាំគ្នាលេងបិទពួនមែនហ្នឹង។  
😎របស់ដំបូងដែលពួកយេីងចង់Surprise ឯង គឺមិនមែននៅទីនេះទេ”  
💜ហេីយនៅទីណា? Surpriseអីក៏អាក្រក់អាក្រីម៉េសចងភ្នែកដូចយកទៅធ្វេីទារុណកម្មចឹង” 
😎កុំរអ៊ូច្រេីនពេក ដេីរតាមហ៊ាមក” ហ៊ានិយាយហេីយក៏អូសខ្ញុំត្រណាត់ត្រណែងចេញពីបន្ទប់ ហេីយចាប់បីខ្ញុំចុះជណ្តេីរយ៉ាងលឿន។  
💜ហ៊ា រឿងsurprise របស់ហ៊ាគឺចាប់បីខ្ញុំរត់ថេីបមែន?” តាំងពីខ្ញុំធំដឹងក្តីមកហ៊ាមិនមែនចាប់បីខ្ញុំណែនដៃបែបនេះពីមុនមកទេ ថែមទាំងមានថេីបក្បាលទៀត។ ថ្ងៃនេះស្រលាញ់ប្អូនចំលែកម៉េស។  
😎ហាហាហា ហ៊ាស្រលាញ់ឯងពេក” សំលេងនិយាយនិងសំលេងសំរឹបជេីងលឺប្រជែងគ្នា រកតែខ្ញុំស្តាប់មិនដឹងសំលេងហ៊ាចេញពីណាឲ្យច្បាស់។ ហ៊ាបីខ្ញុំរត់បានបន្តិច ខ្ញុំក៏មានអារម្មណ៍ថាគាត់កំពុងតែញាត់ខ្ញុំចូលក្នុងឡានដោយមិនខ្វល់ថាក្បាលខ្ញុំទៅបុកស្អីខ្លះទេ។  
😎ហាមឯងដោះកន្សែងចេញពីភ្នែកជាដាច់ខាត រហូតដល់លឺសំលេងនេះចាំដោះកន្សែងចេញ” ហ៊ាអោនមកដាក់ខ្សែក្រវ៉ាត់ឲ្យខ្ញុំហេីយ ក៏គោះសំលេងកន្តឹង គ្រឺងៗ ជាសញ្ញាឲ្យខ្ញុំចាំ។ 
😎តោះ រួចហេីយ កុំភ្លេចណាហាមបេីកកន្សែងជាដាច់ខាត បេីមិនទាន់បានលឺសំលេងកន្តឹង”  
💜ហូយយយយ ខ្ញុំដឹងហេីយ ជិះឡានជាមួយគ្នាសោះ ខ្ញុំទៅលួចបេីកបានយ៉ាងមិចទៅ” មិនដឹងជាsurprise ស្អីគេខ្លះទេ។ រាល់ឆ្នាំហុចតែលុយឲ្យទៅទិញរបស់ខ្លួនឯងសោះ ឆ្នាំនេះអីក៏រញ៉េរញ៉ៃម្ល៉េះទេលោក។ 
😎ល្អណាស់ ចឹងយេីងចេញទៅបានហេីយ” ហ៊ានិយាយហេីយក៏បិទទ្វារឡាន ហេីយឡានក៏បញ្ឆេះចេញទៅ។  
   
💜ហ៊ា…” ខ្ញុំចូលមកអង្គុយក្នុងឡានយូរហេីយ តែហ៊ាគ្មានបញ្ចេញសំលេងអ្វីសោះ។   
💜ហ៊ា… មិចក៏ស្ងាត់ម៉េស យកខ្ញុំទៅបោះចោលមែន?”  

🎶🎵🎼 I just can’t believe your gone 
Still waitin' for mornin' to come 
When I see if the sun will rise, in the way that your by my side…🎵 ស្ងាត់បានបន្តិច ខ្ញុំក៏បានលឺសំលេងចំរៀងមួយបទ នេះគឺជាចំរៀងដែលខ្ញុំស្រលាញ់បំផុត។ បទចំរៀងដែលខ្ញុំតែងតែច្រៀងឲ្យហ៊ាងស្តាប់ស្ទេីរតែរាល់ថ្ងៃ។ ខ្ញុំអង្គុយស្ងៀមចាំផ្ទៀងស្តាប់អត្ថន័យរបស់ចំរៀងគ្រប់ម៉ាត់។  
🎶they can take tomorrow and the plans we made. they can take the music that we never play🎶all the broken dreams🎶take everything just take it away, but they can’t never take yesterday …🎶(គេអាចយកថ្ងៃស្អែក ហេីយនិងរឿងដែលពួកយេីងបានរៀបចំទុក។ គេអាចយកបទចំរៀងដែលពួកយេីងមិនដែលស្តាប់ រាល់ក្តីស្រមៃដែលបានរលត់បាត់ គេអាចយកអ្វីគ្រប់យ៉ាង ហេីយយកវាចេញទៅចុះតែពួកគេមិនអាចយកថ្ងៃម្សិលមិញពីខ្ញុំបានទេ
🎶they can take the future that we’ll never know. They can take the places that we said we will go. All the broken dreams take everything just take it away, but they can’t never take yesterday🎶(ពួកគេអាចយកអនាគតដែលពួកយេីងមិនដឹងថាយ៉ាងមិច។ គេអាចយកកន្លែងដែលពួកយេីងថានឹងទៅ រាល់ក្តីស្រមៃដែលបានរលត់បាត់ គេអាចយកអ្វីគ្រប់យ៉ាង ហេីយយកវាចេញទៅចុះ តែពួកគេមិនអាចយកថ្ងៃម្សិលមិញពីខ្ញុំបានទេវាមានន័យណាស់សំរាប់ខ្ញុំ។ ខ្ញុំចូលចិត្តបទមួយនេះខ្លាំងណាស់ ព្រោះវាចង់បញ្ជាក់ពីអ្វីដែលខ្ញុំតែងតែចង់ប្រាប់ទៅហ៊ាងថា អ្នកណាចង់យកអ្វីចេញពីខ្ញុំក៏បាន តែពួកគេគ្មានថ្ងៃយកថ្ងៃម្សិលមិញចេញពីខ្ញុំបានជាដាច់ខាត ព្រោះរៀងរាល់ថ្ងៃម្សិលមិញគឺខ្ញុំតែងតែមានហ៊ាងនៅក្បែរខ្ញុំជានិច្ច ទោះជាទេវតាក៏មិនអាចកែប្រែវាបានដែរ។  
💜”you always choose to stay I should be thankful for everyday…”ខ្ញុំហេីបមាត់ច្រៀងតាមបទចម្រៀងគ្រប់ពាក្យ។ ចាប់តាំងពីថ្ងៃដែលខ្ញុំហេីយនិងគេបានបញ្ចប់អ្វីគ្រប់យ៉ាងមក ពេលនេះវាបានរំលោងទៅជិតមួយខែទៅហេីយ ខ្ញុំមិនដែលបានច្រៀងបទនេះឲ្យអ្នកណាស្តាប់ទៀតឡេីយ។ តែឥលូវ ខ្ញុំដូចជាកំពុងតែទាញយកអតីតកាលទាំងប៉ុន្មានឲ្យត្រលប់មកសារជាថ្មីម្តងទៀត។ ខ្ញុំចង់ឲ្យគេបានស្តាប់បទនេះជាមួយខ្ញុំជារៀងរាល់ថ្ងៃ ហេីយនិយាយប្រាប់គ្នាថាម្សិលមិញរបស់ខ្ញុំគឺជាម្សិលមិញរបស់អ្នក។ តែវាមិនអាចទៅរួចទៀតទេ ព្រោះមិនបានប៉ុន្មានម៉ោងទៀតទេ គេនឹងដឹកដៃស្រីម្នាក់ចូលទទួលពរជ័យពីចាស់ទុំគ្រប់រូបហេីយ។ 
💜ហ៊ា… ហ៊ាមានដឹងថាថ្ងៃនេះជាថ្ងៃហ៊ាងភ្ជាប់ពាក្យអត់?” តាមការលឺល្ហៀងៗពីនាងរិទ្ធមក កូនប្រុសឈ្មោះ គី លីហ៊ាងហេីយនិង កូនស្រី លីម ឡាវីន នឹងត្រូវចូលរោងភ្ជាប់ពាក្យនៅព្រឹកថ្ងៃនេះហេីយ។ ខ្វះថ្ងៃណាស់មែនទេ ទេីបជ្រេីសរេីសយកចំថ្ងៃចាប់កំណេីតខ្ញុំហ្នឹង។ 
😎អឹមមមម”  
💜ហ៊ា គិតថាខ្ញុំគួរតែជូនពរគេខ្លះទេ ព្រោះថ្ងៃនេះក៏ថ្ងៃពិសេសរបស់ខ្ញុំដែរ”  
😎អឹមមមម” ស្អីហ្នឹងលឺតែអឹម អឹមរហូតហ្នឹង គ្រូធំមួយណាចូលខ្លួនហ្នឹងបានមិននិយាយអីសោះ តាំងពីឡានបេីកចេញមក។  
💜អឹមមហ្នឹង បានន័យថាល្អមែន?”  
😎អឺ…” អូយយ ខឹងស្អីហ្នឹងហេីយថ្ងៃនេះសំលេងធំម៉េស។  
💜ហី៎ ចាំបាច់ក្រហឹមលឺម៉េស?”  
💜មិនបាច់ជូនពរជូនស្អីទេ ខូចអារម្មណ៍អស់ហេីយ មកក្រហឹមលឺម្លឹងៗ ហេីយពេលណាបានដល់កន្លែងលឺសំលេងកន្តឹងទៅ”  
ងឺតតតត ខ្ញុំដាក់ពាក្យចុះមិនទាន់ផុតផង ហ្វាំងឡានក៏ត្រូវបានជាន់ឲ្យឈប់ភ្លាម។ ខ្ញុំក៏បានលឺសំលេងទ្វារឡានខាងហ៊ាបេីក ហេីយបានបន្តិចខ្ញុំក៏បានលឺសំលឹងទ្វារឡានរបស់ខ្ញុំម្តង។ ហ៊ាទ្រោមខ្លួនចាប់ទាញដោះខ្សែក្រវ៉ាត់ឡានពីលេីខ្ញុំ រួចក៏ចាប់បីខ្ញុំចេញពីឡាន ដេីរសំដៅទៅទីណាក៏ខ្ញុំមិនដឹង។ មិនដឹងរឿងនេះក៏មិនអី តែមានរឿងមួយទៀតដែលខ្ញុំចង់ដឹង។  
💜ហ៊ាលួចទៅទិញទឹកអប់ក្លិនមួយនេះពីពេលណា?” គឺក្លិនតែមួយ ដែលខ្ញុំធ្លាប់ឈ្លក់វង្វេងកន្លងមក។ ខ្ញុំរកសួរគាត់តាំងពីគាត់ចាប់បីខ្ញុំតាំងពីដំបូងមកម្ល៉េះ តែមិនទាន់បានសួរ ព្រោះរវល់តែប្រកែកគ្នារហូត។  
😎ហឹសៗៗ”  
💜មិចបានសេីចវិញ ខ្ញុំសួរហ៊ាមិចមិនឆ្លេីយ” ខ្ញុំដូចជាមិនស្ងប់ចិត្តយ៉ាងមិចមិនដឹងទេ ដែលហ៊ាបែរទៅជាស្ងាត់មាត់ស្ងាត់ករបែបនេះ។ ឬមួយអ្នកដែលបីខ្ញុំមិនមែនជាហ៊ា។ តែមុនពេលដែលឡានចេញមក ខ្ញុំនៅលឺសំលេងគាត់ផ្តាំផ្ញើនៅឡេីយទេ។  
💜ហ៊ា… ហា៎”  
😎សូចចចចច” ខ្ញុំមិនទាន់បាននិយាយផងហ៊ាក៏ដាក់ខ្ញុំចុះ រួចយកម្រាមដៃមកបិទមាត់ខ្ញុំ ហេីយគាត់ក៏ដេីរចេញពីខ្ញុំ។ អ្វីៗគ្រប់យ៉ាងគឺស្ងាត់ជ្រងំរហូតដល់ 
គ្រឺងៗ គ្រឺងៗ សំលេងកន្តឹងមែនទេគ្រឺងៗ ពិតមែនហេីយ គឺសំលេងកន្តឹងពិតមែនហេីយ មានន័យថាខ្ញុំអាចបេីកកន្សែងបានហេីយមែនទេ។  
💜ខ្ញុំលឺសំលេងកន្តឹងហេីយ ខ្ញុំអាចបេីកកន្សែងបានហេីយមែនទេ?” គ្រឺងៗ ខ្ញុំមិនបានលឺអ្នកតបមកឡេីយ គឺមានតែសំលេងកន្តឹងដដែរលាន់លឺឡេីង ទេីបខ្ញុំសំរេចចិត្តទាញកន្សែងចេញ។  
🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈 

No comments:

Post a Comment