Breaking

Monday, June 17, 2019

រឿង ម្ចាស់គ្រងបេះដូង💜 ភាគទី៣៤


រឿង ម្ចាស់គ្រងបេះដូង💜 
ភាគទី៣៤
និពន្ធដោយ Pii Chhay



🧑🏻😎👩🏼ទូ…”  
💜អ្នកណាកើតអីក្រែងឯងឈឺហី៎”  
🧑🏻យើងឈឺមិនស្មើអ្នកដែលនៅខាងក្នុងទេ” ផ្ទៃមុខដែលនៅមានស្នាមទឹកភ្នែកនៅឡើយរបស់រិទ្ធ កំពុងតែរលីងរលោងសាររើទឹកភ្នែកត្រលប់មកជាថ្មីម្តងទៀត។  
💜អ្នកណាគេ?” 
💜យើងសួរឯង ថាអ្នកណាគេ?”  
😎គឺហ៊ាង😳សំលេងខ្សាវៗចេញពីមាត់ហ៊ាតែខ្ញុំអាចលឺបានយ៉ាងច្បាស់នៅនឹងត្រចៀក។  
💜មិចក៏ហ៊ាដឹង?” ខ្ញុំងាកទៅមើលហ៊ាដែលឈរមើលមកខ្ញុំទាំងសង្វេកចិត្ត។  
💜រិទ្ធឯងប្រាប់យើងមកថាអ្នកណាគេកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់?”  
💜បងយុទ្ធបងលីនអ្នកណាក៏បានដែលប្រាប់ខ្ញុំមកថាអ្នកណានៅក្នុងបន្ទប់មួយនេះ?” មិចក៏គ្រប់គ្នាអោនមុខចុះហេតុអីគ្មាននរណាម្នាក់ឆ្លើយនឹងខ្ញុំខ្ញុំចង់បានចម្លើយមួយដែលច្បាស់លាស់ជាងនេះ ខ្ញុំជឿពាក្យហ៊ាមិនបានឡើយ គាត់ទើបតែមកជាមួយខ្ញុំអំបាញ់មិញនេះទេ គាត់មិនអាចកុហកខ្ញុំបែបនេះបានជាដាច់ខាត។ អត់ទេ ខ្ញុំទទួលយកមិនបានទេ… 
👸យុទ្ធ?? ហ៊ាងយ៉ាងមិចហើយ ហឹកៗ… កូនមីងគេយ៉ាងមិចហើយហឺ…” ភាពចលាចលរបស់ខ្ញុំត្រូវបានបញ្ឈប់នៅមួយកន្លែងព្រោះតែបានលឺសំលេងស្ត្រីម្នាក់ស្រែកយំពីចំងាយមក។ មិនបាច់អ្នកណាមកឆ្លើយជំនួសទៀតទេ ខ្ញុំលឺច្បាស់អស់ហើយថាជាអ្នកណា។ ម្តាយហ៊ាងរត់កាត់មុខខ្ញុំដែលមានតែខ្លួនតែមិនដឹងព្រលឹងអណ្តែតទៅណា ឆ្ពោះសំដៅទៅរកបងយុទ្ធនិងបងលីនទាំងទឹកភ្នែករហេមរហាម។  
👨🏻អូន… អូន គេកំពុងតែសង្គ្រោះបន្ទាន់ហើយ កូនមិនអីទេ” ហើយមនុស្សម្នាក់ដែលចូលមកលួងលោមម្តាយហ៊ាងនោះគឺជាប៉ារបស់ហ៊ាង ដែលគាត់នៅក្នុងឈុតធ្វើការនៅឡើយ។  
😇បាទ អ្នកមីងគ្រូពេទ្យកំពុងតែជួយសង្គ្រោះហើយ អាប៉បច្បាស់ជាមិនអីទេ” សំលេងយំ និងសំលេងលួងលោមលើកទឹកចិត្តគ្រប់គ្នាកំពុងតែវឹកវរពេញមន្ទីរពេទ្យ។  
😎ទូ… ឯងចង់ទៅណាហ្នឹងទូ?” អ្នកណាចង់និយាយគ្នារឿងអីទៀតក៏ខ្ញុំលេងខ្វល់ដែរ។ ខ្ញុំកំពុងតែឈានជើងទៅរកមាត់ទ្វារបន្ទប់ដែលមានមនុស្សកំពុងដេកលក់មិនដឹងខ្លួនរងចាំនរណាម្នាក់ទៅដាស់ឲ្យភ្ញាក់ដឹងខ្លួនឡើងមកវិញ។  
😎ទូ… ឯងចូលទៅមិនបានទេ ពេទ្យគេកំពុងតែធ្វើការ” ហ៊ារត់ស្ទុះវឹងមកចាប់ខ្ញុំជាប់មិនឲ្យទៅណាទៀត។  
💜កុំអី… ហឹកៗ កុំធ្វើបែបនេះដាក់គេអី” 😢😭 កុំយកគេចេញពីខ្ញុំអី។ ខ្ញុំមិនទាន់ធ្វើចិត្តបំភ្លេចគេបានទេ។ កុំឆក់យកមនុស្សម្នាក់នេះអី។  
💜ហឺ… ហឺៗៗ😭😭” ទំនប់ទឹកភ្នែកបាក់ហូរច្រាលមកដោយមិនអាចទប់បាន។ ទេវតាលេងសើចខ្លាំងណាស់ ហេតុអីក៏តាមផ្តន្ទាតែពួកខ្ញុំបែបនេះ?  
👨🏻ពួកឯងពួកឯងមកយំសោកស្អី?” ប៉ាហ៊ាងបានចូលមកស្រែកគំហកដាក់ខ្ញុំទាំងខឹងសម្បារ។ 
👨🏻អ្នកណាឲ្យពួកឯងមកទីនេះប្រភេទមនុស្សដូចជាឯងគឺមានតែនាំបញ្ហាមកដល់គ្រួសារគេទេ” 
👨🏻មកអូសទាញកូនយើងឲ្យឆ្កួតលីលាគ្មានស្គាល់ប្រុសគ្មានស្គាល់ស្រីស្អីទេ ឥលូវពួកឯងឃើញអត់ថាដោយសារតែវាចង់ទៅជួបឯងទើបវាទៅជាបែបនេះ” ភ្លាមៗនោះផងដែរហ៊ាខ្ញុំក៏បានបំពេញតួនាទីជាបងប្រុសមកឈរពាំងការពារខ្ញុំមិនឲ្យនរណាម្នាក់ចូលមកជិតបានដូចគ្នា។  
😎អធ្យាស្រ័យលោក មនុស្សដូចជាលោកទៅវិញទេដែលនាំឲ្យពួកគេទៅជាបែបនេះ”  
😎ហើយកុំមកទំលាក់កំហុសលើអ្នកណា គ្មានអ្នកណាគេឆ្កួតលីលានឹងធាតុពិតរបស់ខ្លួនទេ” 
😎លោកទៅវិញទេដែលគួរគិតឡើងវិញ បើលោកបើកចិត្តឲ្យទូលាយជាងនេះ មិនបង្ខំកូនខ្លួនឯងឲ្យដើរដល់ផ្លូវទល់ ម្ល៉េះពេលនេះលោកបានឃើញស្នាមញញឹមដ៏មានសេចក្តីសុខពីកូនលោកហើយ មិនមែនមកឈរបន់ស្រន់ឲ្យព្រះជួយយ៉ាងនេះទេ”  
👨🏻បើកចិត្តឲ្យទូលាយ​ស្អី យើងមិនបណ្តោយឲ្យអនាគតកូនយើងមកត្រូវដើរកាត់ភាពអាម៉ាស់ ភាពស្អប់ខ្ពើមដោយសារតែអារឿងឆ្កួតឡប់របស់ប្អូនឯងទេ សេចក្តីសុខខ្មោចយ៎ស្អីពួកឯង ទៅណាក៏មានតែអ្នកមើលងាយហ្នឹងហា៎” គាត់ជះកំហឹងទាំងប៉ុន្មានមកលើហ៊ា ទាំងប្រើពាក្យមើលងាយក្តីស្រលាញ់របស់ពួកខ្ញុំ។ ខ្ញុំពិតជាចុកចាប់ណាស់ ដែលគាត់មិនព្រមទទួលស្គាល់ហើយ ថែមទាំងមកជាន់ឈ្លីពួកខ្ញុំទៀត។  
👨🏻សេចក្តីសុខរបស់កូនយើង យើងជាអ្នកបំពេញឲ្យមិនដែលមានចន្លោះទេ ពួកឯងនឹងហើយដែលចូលមកបំផ្លាញកូនយើង”​  
😎ចុះលោកមានដែលបានសួរកូនលោកទេថា អាសេចក្តីសុខដែលលោកបំពេញឲ្យគ្នានោះ វាពិតជាអ្វីដែលគេពេញចិត្ត?”​ ជម្លោះពាក្យសំដីរវាងហ៊ានិងប៉ារបស់ហ៊ាងកាន់តែក្តៅរងំទៅៗជាលំដាប់ ហើយក៏គ្មាននរណាម្នាក់ហ៊ានចូលមកកាត់ដូចគ្នា។ 
😎” ធ្វើជាឳពុកម្តាយគេណាលោកមិនមែនធ្វើជាម្ចាស់ជីវិតគេទេ អ្វីដែលលោកផ្តល់ឲ្យ វាគ្មានថ្ងៃស្មើនូវអ្វីដែលគេត្រូវការចង់បានទេលោក”  
👨🏻ឯងដឹងខ្យល់អីយើងចិញ្ចឹមកូនយើងមកជាង២០ឆ្នាំហើយ មានរឿងអីដែលយើងមិនដឹងថាកូនយើងត្រូវការអី”  
😎ចឹងលោកមានដែលដឹងថាកូនលោកត្រូវការការស្រលាញ់ខ្លាំង 
ប៉ុណ្ណាទេ?”  
👨🏻ឯងនៅហ៊ានមកសួរយើងទៀត ដោយសារតែយើងស្រលាញ់កូនយើងនឹងហើយ ទើបយើងត្រូវមកតាមទាញកូនយើងឲ្យចេញពីរឿងអសោចដូចជាប្អូនឯងហ្នឹង ព្រោះប្អូនឯងតែម្នាក់គត់ដែលធ្វើឲ្យកូនយើងទៅជាបែបនេះ” 
😎បានន័យថាលោកមិនបានចិញ្ចឹមកូនលោកដោយក្តីស្រលាញ់ពេញលេញទេ ទើបលោកមិនយល់ថាការស្រលាញ់វាមានន័យដូចម្តេច”   
👨🏻ឯងកុំមកចង់មកប្រៀនប្រដៅយើង យើងមិនចង់យល់ដឹងអារឿងសេ្នហាខុសភេទដូចជាប្អូនឯងទេ ឆាប់នាំប្អូនឯងចេញទៅ”  
😎ខ្ញុំមិននាំប្អូនខ្ញុំទៅណាទាំងអស់ ព្រោះខ្ញុំមិនមែនជាមនុស្សអគតិដូចជាលោកដែលរើសអើងបានសម្បីតែកូនខ្លួនឯង” 
👨🏻អាក្មេង…” 
👸ឈប់ឈ្លោះគ្នាទៅ នេះកូនយើងកំពុងតែស្លាប់រស់នៅខាងក្នុងក៏មិនដឹងយ៉ាងមិចដែរ អ្នកទាំងអស់គ្នាផ្អាករឿងនេះសិនបានទេ” ប៉ាហ៊ាងរៀបនឹងស្ទុះចូលមករកហ៊ាខ្ញុំទៅហើយ តែត្រូវប្រពន្ធគាត់ស្រែកឃាត់វិញ។ គ្រប់យ៉ាងក៏ត្រូវបានស្ងាត់ គឺមានតែសំលេងទួញយំរបស់គាត់។  
💜ខ្ញុំសុំទោសផង ហឹកកក ខ្ញុំមិនដែលមានចេតនាចង់ឲ្យនរណាម្នាក់មកត្រូវក្តៅក្រហាយក្នុងរឿងនេះទេ ពួកខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយលោកទាំង២នឹងផ្តល់ក្តីមេត្តាព្រមទទួលយកនូវអ្វីដែលពួកខ្ញុំបានសាងឡេីងតែប៉ុណ្ណោះ តែគ្រប់យ៉ាងវាត្រលប់ទៅជាបញ្ហាដល់ថ្នាក់នេះ ឲ្យខ្ញុំសុំទោស” ខ្ញុំដើរចេញពីក្រោយខ្នងហ៊ាមកឈរចំពីមុខម្តាយរបស់ហ៊ាងដែលកំពុងតែឈរយំម្នាក់ឯងនៅឯមាត់ទ្វារបន្ទប់សង្គ្រោះបន្ទាន់ ហើយលើកដៃសំពះសុំទោសគាត់ទាំងទឹកភ្នែកស្រក់ចុះមិនដាច់។  
👨🏻យើងមិនទទួលការសុំទោសពីឯងទេ ហើយយើងក៏គ្មានក្តីមេត្តាអីឲ្យឯងដែរ យើងចង់ឲ្យតែឯងចេញឲ្យឆ្ងាយពីកូនយើងទៅបានហើយ” 
💜អូយយ ហឹកក ហឹកៗៗ” តែបុរសចំណាស់ម្នាក់នេះមិនព្រមអត់ទោសឲ្យ ហើយថែមទាំងមករុញច្រានខ្ញុំឲ្យចេញឆ្ងាយពីប្រពន្ធគាត់រហូតមកបុកនឹងជញ្ជាំងមួយទំហឹងទៀត។  
😎ទូ… លោកគ្មានសិទ្ធមកធ្វើបែបនេះដាក់ប្អូនខ្ញុំទេ” ហ៊ារត់ចូលមកទប់ខ្ញុំរួចក៏ស្រែកដាក់ទៅប៉ាហ៊ាងផ្អើលពេញពេទ្យ។  
👨🏻យើងអាចធ្វើបានច្រើនជាងនេះទៅទៀត បើប្អូនឯងនៅតែមកពាក់ព័ន្ធនឹងកូនយើងទៀត” 
😇លោកពូ… ចិត្តត្រជាក់សិនទៅ​ ទូគេក៏សោកស្តាយមិនចាញ់ពួកយើងប៉ុន្មានដែរ ជាពិសេសគឺរិតតែឈឺចាប់ថែមទៀតដែលត្រូវមកឈរទន្ទឹងចាំមើលហ៊ាងទាំងមិនដឹងថាស្លាប់ឬក៏រស់យ៉ាងមិចខ្លះទៀត” បងយុទ្ធចូលមកឃាត់ម្ខាងទៀតជាមួយពាក្យសំដីនិងខ្សែភ្នែកចាក់ដោតចំចិត្តខ្ញុំគ្មានខុសបន្តិចណាឡើយ។ កែវភ្នែកបងយុទ្ធមើលមកខ្ញុំទាំងក្តីអាណិតអាសូរ។  
👨🏻ក្មួយឈប់គាំទ្រពួកវាទៅ បើកូនពូកើតអី ពូគ្មានថ្ងៃអត់អោនឲ្យក្រុមគ្រួសារវាទេ”  
ក្រាកកកកក សំលេងទ្វារបានបន្លឺឡើង។  
👸លោកគ្រូពេទ្យ… លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចទៅហើយ” លោកគ្រូពេទ្យគ្រាន់តែបានលឺសំលេងម្តាយហ៊ាងស្រែកហៅគ្រូពេទ្យ គ្រប់គ្នាក៏បែរចំណាប់អារម្មណ៍ក្នុងខ្សែភ្នែកតែមួយទៅរកពេទ្យដែលទើបតែដើរចេញពីបន្ទប់សង្គ្រោះបន្ទាន់។  
👨🏻️”សភាពអ្នកជំងឺនៅមិនទាន់រួចផុតពីគ្រោះថ្នាក់ទេដោយសារតែអ្នកជំងឺមានឈាមកកក្នុងខួរក្បាល ពេលនេះយើងត្រូវការឈាមបន្ថែមសំរាប់ធ្វើការវះកាត់ជាបន្ទាន់”  
👨🏻អូន… អូន” ម្តាយហ៊ាងទន់ជង្គង់ដួលភ្លាមពេលដែលបានលឺសំដីពេទ្យចេញមកប្រាប់ពីអាការះអ្នកជំងឺ។  
👩🏼😇អ្នកមីង តាំងស្មារតី”  
👸កូនខ្ញុំ… ហឺៗៗ….” ភាពវឹកវរក៏ចាប់ផ្តើមសារជាថ្មីម្តងទៀត តែខ្ញុំទៅជាភាំងរកនឹកធ្វើអីមិនចេញ។  
👨🏻លោកគ្រូពេទ្យ តែពួកយើងមិនមានប្រភេទឈាមដូចកូនយើងទេ” 
👨🏻យុទ្ធ??” គ្រប់គ្នាក្រវីក្បាលទាំងអស់ លើកលេងតែ…   
💜ខ្ញុំខ្ញុំក្រុមឈាមO-” ក្រុមឈាមដែលហ៊ាងអាចទទួលបានគឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះ ព្រោះយើងទាំង២ស្ថិតក្នុងក្រុមឈាមតែមួយហើយក៏គ្មានក្រុមឈាមណាដែលអាចផ្តល់ឲ្យក្រុមឈាមO- បានឡើយក្រៅពីក្រុមO- ដូចគ្នាដែរ។ ខ្ញុំស្ទុះវឹងមករកគ្រូពេទ្យដែលងាកមករកខ្ញុំដូចគ្នា។  
👨🏻️”ល្អណាស់ ចឹងចាប់ផ្តើមធ្វើតេស្តឈាមតែម្តងទៅ នឹងបានជួយអ្នករបួស” កូនចិត្តរបស់ខ្ញុំហាក់ដូចជាមានពន្លឺរស្មីបន្តិចឡើងមកភ្លាមគ្រាន់តែដឹងថាហ៊ាងនៅតែមានសង្ឃឹម។ ប៉ុន្តែវាត្រូវបានរលត់ទៅវិញនៅពេលដែល… 
👨🏻ឈប់សិន ពួកយើងមិនត្រូវការឈាមដូចជាឯងទេ លោកគ្រូពេទ្យខ្ញុំនឹងទាក់ទងទៅគ្រប់មន្ទីរពេទ្យឲ្យគេបញ្ជូនឈាមមកឥលូវនេះ” គ្រូពេទ្យហើយនិងខ្ញុំរៀបនឹងដើរចូលទៅក្នុងបន្ទប់ជាមួយគ្នាទៅហើយ ស្រាប់តែប៉ារបស់ហ៊ាងចូលមកឃាត់ទៀត។ គាត់ស្អប់ខ្ពើមខ្ញុំទាំងមិនខ្វល់ពីជីវិតកូនរបស់ដល់ថ្នាក់ហ្នឹងឬ។ 
👨🏻️”មិនទាន់ទេលោក អ្នករបួសមានសភាពធ្ងន់ធ្ងរណាស់ យើងមិនអាចបោះវិនាទីមួយណាចោលបានទេ”  
😇មែនហើយលោកពូ ពេលនេះគឺជាពេលជួយជីវិតអាប៉ប ហើយក៏មានតែទូម្នាក់ដែរដែលអាចសង្គ្រោះជីវិតអាប៉បបានដែរ ទោះលោកពូមិនពេញចិត្តយ៉ាងណាក៏គិតថាដើម្បីកូនទៅចុះ” បងយុទ្ធខំប្រឹងចូលមកបញ្ចុះបញ្ចូល តែគ្មានបានចំលើយអ្វីពីបរុសចំណាស់បន្តិចសោះ។  
👸បងបងនៅគិតអីទៀតជីវិតកូនយើងណា” ទោះមានអ្នកណាមកនិយាយអីក៏គាត់មិនតបដែរ គឺគាត់បានតែឈរសំលឹងមើលមកខ្ញុំក្នុងន័យបង្កប់អ្វីម្យ៉ាង។  
👨🏻យើងប្រាប់ថាឲ្យឯងចេញឲ្យឆ្ងាយពីកូនយើង” ពាក្យសំដីសង្កត់ធ្ងន់ៗរួមជាមួយនឹងក្រសែភ្នែកដែលមុតស្រួចដូចជាកូនបង្កើតរបស់គាត់មើលមកទំលុះបេះដូងខ្ញុំឲ្យព្រមចុះចាញ់ទៅ។  
👸បងឲ្យគេជួយសង្គ្រោះកូនយើងសិនទៅ”  
គ្រប់គ្រាន់ហើយ ខ្ញុំយល់ពីអត្ថន័យរបស់គាត់ហើយ ហើយខ្ញុំក៏ដឹងខ្លួនដែរថាគាត់ចង់ឲ្យខ្ញុំឈប់ពាក់ព័ន្ធនឹងហ៊ាងខ្លាំងដល់កំរិតណាដូចគ្នា។ បើនេះជាអ្វីដែលអាចឲ្យខ្ញុំមានឱកាសចុងក្រោយក្នុងការជួយកូនគាត់បាន ខ្ញុំយល់ព្រមតាមសំណើរគាត់គ្រប់យ៉ាង។ 
💜លោកពូមិនចាំបាច់ត្រូវបង្ខំចិត្តធ្វើដល់ថ្នាក់នឹងទេ ព្រោះពួកយើងទាំង២លេងមានអ្វីដែលពាក់ព័ន្ធគ្នាទៀតហើយ ទោះជាខ្ញុំនៅស្រលាញ់គេខ្លាំងប៉ុណ្ណាក៏គេនៅតែត្រូវទៅរៀបការតាមតម្រូវចិត្តលោកពូដែរ”  
💜តែម្តងនេះសូមឲ្យខ្ញុំបានលះបង់ដើម្បីគេជាលើកចុងក្រោយទៅចុះ…”  
💜បន្ទាប់ពីនេះទៅខ្ញុំនឹងលេងឲ្យកូនលោកពូមកជួបរឿងអាក្រក់ដូចពេលនេះទៀតហេីយ” វាប្រៀបបានដូចជាការកាត់ផ្តាច់ដង្ហើមខ្លួនឲ្យស្លាប់ទាំងរស់អញ្ចឹង។ វាឈឺចាប់ប៉ុណ្ណាដែលខ្ញុំសុំត្រឹមតែជួយមនុស្សម្នាក់ដោយស្មោះតែគេបែរជាប្រើវាមកគាប់សង្កត់ផ្លូវចិត្តខ្ញុំឲ្យសំលាប់បេះដូងខ្លួនឯងទៅវិញ។ 
 😎គ្មានអីត្រូវទៅព្រមព្រៀងនឹងក្រុមគ្រួសារមួយនេះទៀតទេ ត្រលប់ទៅផ្ទះវិញទៅហ៊ាមិនឲ្យឯងមកខាតបង់ឈាមទាំងគេមិនឃើញតម្លៃទេ” ហ៊ាចូលមកអូសដៃខ្ញុំឲ្យចេញពីមុខគ្រប់គ្នា តែខ្ញុំចាប់ដៃហ៊ាមិនឲ្យទៅណាវិញ 
💜មិនអីទេហ៊ា ខ្ញុំនៅមានហ៊ា មានម៉ាក់​ មានប៉ា​ មានចែ មានមិត្ត មានមនុស្សដែលស្រលាញ់ខ្ញុំដែលតែងតែឃើញតម្លៃខ្ញុំជានិច្ច” 
🧑🏻ទូ… ហេតុអីក៏ឯងត្រូវលះបង់ដល់ថ្នាក់នេះកូនបង្កើតគេ គេមិនខ្វល់ខ្វាយថាយ៉ាងមិចផង ឯងចាំបាច់អីត្រូវមកមានចិត្តសន្តោសដល់ម្លឹង?” មិត្តតែម្នាក់របស់ខ្ញុំអត់ទ្រាំនឹងឈរមើលមិនបានក៏ចូលជ្រែកខ្លួនម្នាក់ទៀត តវ៉ាទាមទារសួរហេតុផលពីខ្ញុំ។   
💜គឺព្រោះគេម្នាក់នោះគឺជាហ៊ាង គឺព្រោះតែហ៊ាងទើបយើងអាចលះបង់បានគ្រប់យ៉ាង…” ខ្ញុំដឹងថាវានិយាយទៅព្រោះវាខឹងជំនួសខ្ញុំ ហើយខ្ញុំដឹងថាមិត្តល្អរបស់ខ្ញុំវាយល់ពីអ្វីដែលខ្ញុំធ្វើដូចគ្នា… 
💜គឺព្រោះតែគេជាមនុស្សដែលយើងស្រលាញ់ខ្លាំងបំផុត” ទោះបីជាគេបានធ្វើរឿងមិនល្អដាក់ខ្ញុំយ៉ាងណា ឬទោះបីជាខ្ញុំខំប្រឹងធ្វើចិត្តឲ្យស្អប់គេយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែមិនអាចដកការស្រលាញ់ចេញពីគេបានដែរ។ ខ្ញុំអោបរិទ្ធសំរក់ទឹកភ្នែកជាមួយនឹងឃ្លាចុងក្រោយដែលខ្ញុំមានសិទ្ធនិយាយបានត្រឹមតែពេលនេះប៉ុណ្ណោះ។  
👨🏻ល្អណាស់ ចាត់ការទៅលោកគ្រូពេទ្យ” ទីបំផុតគាត់ក៏អនុញ្ញាតិឲ្យឈាមអាប់ប្រលាក់មួយនេះបានជួយសង្គ្រោះកូនគាត់ហើយ។  
👨🏻️”អឺមម… ចឹងចូលមកតាមខ្ញុំមក”  
💜ជូនពរឲ្យពួកយើងទាំង២ផង” ខ្ញុំដកខ្លួនចេញពីរិទ្ធជាមួយនឹងស្នាមញញឹមដែលខំប្រឹងសម្តែងថាខ្លួនមិនអី រួចក៏ដើរតាមគ្រូពេទ្យចូលទៅក្នុងបន្ទប់វះកាត់ដែលមានហ៊ាងកំពុងតែដេករងចាំ។  
ទឺត ទឺត ទឺត ទឺត  
សំលេងម៉ាស៊ីនតាមដានចង្វាក់បេះដូងលោតលឺរងំក្នុងត្រចៀកទាំងសងខាងរបស់ខ្ញុំ។ ក្រុមគ្រូពេទ្យទាំងអស់កំពុងតែមមាញឹកក្នុងការរៀបចំសំភារៈសំរាប់ធ្វេីតេសឈាមនិងបូមឈាមរបស់ខ្ញុំ លើកលេងតែលោកវេជ្ជបណ្ឌិតដែលមានតួនាទីចាំធ្វើការវះកាត់អ្នករបួសដែលឈរជិតនឹងគ្រែអ្នកជំងឺតែប៉ុណ្ណោះ។  
👨🏻️”ចូលមកជិតៗមក” ខ្ញុំភ្ញាក់នឹងសំលេងហៅរបស់លោកគ្រូពេទ្យដែលអនុញ្ញាតិឲ្យខ្ញុំអាចទៅជិតអ្នកជំងឺបាន។  
នៅលើគ្រែមួយ មានបុរសវ័យក្មេងម្នាក់កំពុងតែដេកលក់ក្នុងសភាពដែលឃើញហើយស្ទើរតែស្លុតចិត្តទន់ជង្គង់។ ខ្ញុំឈរសំលឹងមេីលរាងកាយដេកស្តូកស្តឹងជាមនុស្សគ្មានវិញ្ញាណយ៉ាងស្រវាំងភ្នែក។ វាគឺជារូបភាពមួយដែលខ្ញុំខ្លាចជាទីបំផុត ស្នាមរបួសដែលបន្សល់ទុកផុសឡើងយ៉ាងច្បាស់ពាសពេញដងខ្លួនរបស់ហ៊ាង។  
💜ហឹកក… អូនមកជួយបងហើយ ហឹកក…” លោកគ្រូពេទ្យពិតជាយល់ពីអារម្មណ៍ខ្ញុំណាស់ទើបបណ្តោយឲ្យខ្ញុំឈរទ្រហោយំជាប់នឹងគ្រែអ្នករបួសបានបែបនេះ។  
👨🏻️”ដល់ពេលដែលត្រូវជួយមនុស្សសំខាន់ហើយ” ក្រោយពីលិទ្ធផលឈាមចេញមកមិនអីហេីយ​ ខ្ញុំក៏ឃើញគ្រូពេទ្យស្រី២នាក់ដើរសំដៅមកដើម្បីនាំខ្ញុំទៅសំរាកនៅលើគ្រែមួយទៀតដែលនៅជិតគ្រែរបស់អ្នករបួស ហើយដំណើរការនៃការបូមឈាមក៏ចាប់ផ្តើម។  
👨🏻️”សម្រួលអារម្មណ៍ឲ្យបានធូរស្រាលដើម្បីកុំឲ្យសំពាធឈាមធ្លាក់ចុះ ទើបឈាមរបស់ប្អូនវារត់បានល្អ កុំព្រួយពីអ្នករបួសអី ខ្ញុំនឹងព្យាយាមជួយគេឲ្យសមនឹងតម្លៃនៃការលះបង់របស់ប្អូន” ព្រោះតែឃើញខ្ញុំដេកសំលឹងមើលហ៊ាងមិនងាកទើបលោកវេជ្ជបណ្ឌិតចូលមកលួងលោមលើកចិត្តខ្ញុំឲ្យបានធូរស្បើយក្នុងខ្លួនខ្លះ។  
💜អរគុណលោកគ្រូពេទ្យដែលអនុគ្រោះឲ្យខ្ញុំបាននៅក្បែរគេជាលើកចុងក្រោយ” ខ្ញុំមិនដឹងថាក្បួនច្បាប់ក្នុងមន្ទើរពេទ្យយ៉ាងមិចខ្លះទេ ទើបត្រូវគិតថាបើគាត់មិនយល់ព្រមខ្ញុំក៏មិនអាចមកឈរសំរក់ទឹកភ្នែកជាប់ខ្លួនអ្នករបួសបានដែរ។  
👨🏻️”មិនអីទេ ខ្ញុំពិតជាសរសើរដល់ប្អូនណាស់ អ្នករបួសទទួលបានឈាមនេះហើយពិតជាមានកំលាំងចង់ងើបមកមើលម្ចាស់វាភ្លាមៗតែម្តង” ទើបតែដឹងថាលោកគ្រូក៏អាចលេងកំប្លែងបានដែរ😊 
👩🏻️”Doctor សំពាធឈាមប្អូននៅខ្សោយណាស់ ពួកយើងមិនអាចបូមឈាមបានច្រើនជាងនេះទេ” សេរ៉ូមបង្ហូរឈាមមិនទាន់បានពេញមួយផ្លោកផងជំនួយការលោកគ្រូពេទ្យក៏ប្រកាសអាសន្នពីបញ្ហាឈាមរបស់ខ្ញុំ។  
👨🏻️”ចឹងយើងប្រើប្រាស់ប៉ុណ្ណឹងបណ្តោះអាសន្នសិន ហើយចាំរាយការណ៍សុំជំនួយឈាមពីពេទ្យផ្សេងឥលូវនេះភ្លាមមក” គា្រន់តែដឹងពីអាការះខ្ញុំហើយក្រុមគ្រូពេទ្យទាំងអស់ក៏ចាប់ផ្តើមសកម្មភាពផែនការថ្មីភ្លាមៗ។  
💜កុំឲ្យខាតពេលអីលោកគ្រូពេទ្យ ចាត់ការតាមតម្រូវការរបស់លោកទៅ” ខ្ញុំចាប់ដៃគ្រូពេទ្យជាប់មិនឲ្យទៅណា។  
👨🏻️”តែវាប៉ះពាល់ដល់សុខភាពប្អូនបានណា” 
💜មិនអីទេ ខ្ញុំប្រាប់ហើយថាអាចលះបង់បានគ្រប់យ៉ាង”  
👨🏻️”ហឹមមម ស្នេហ៍ពិតរញ្ជួយមេឃដូចគេនិយាយមែន” កំប្លែងទៀតហើយ តែក៏អាចឲ្យខ្ញុំញញឹមបាន។ ជំនួយការពេទ្យដដែរក៏បានចូលខ្លួនមកបន្តបូមឈាមខ្ញុំបន្ថែមទៀតរហូតដល់វិនាទីចុងក្រោយដែលគ្រប់យ៉ាងត្រូវប្រែជាងងឹតឈឹង។ 

អូយ ក្បាលខ្ញុំមិចក៏ឈឺខ្លាំងម្ល៉េះ។ ខ្ញុំខំប្រឹងបើកភ្នែកមីងមាំងទាំងឈឺក្បាលផង វិលមុខផង ហើយ… ហើយ មិចបានខ្ញុំមកនៅក្នុងផ្ទះវិញចឹង ក្រែងមុននឹងខ្ញុំនៅមន្ទីរពេទ្យតាស។ ចុះហ៊ាងហ៊ាងគេយ៉ាងមិចហើយ។ 
🧑🏻នៅឈឺក្បាលមែន?” គឺជាសំលេងរិទ្ធទេតើ។ ហើយខ្ញុំមកដល់ផ្ទះតាំងពីពេលណា មុននឹងខ្ញុំនៅក្បែហ៊ាងដេកសំលឹងមើលគេនៅឡើយតាស មិចក៏ចេញមុខនាងរិទ្ធមកអង្គុយសំលឹងមើលមុខខ្ញុំទៅវិញ។  
💜អឹមមម គ្នាមកដេកក្នុងបន្ទប់តាំងពីកាលហ្នឹង?” 
🧑🏻គឺតាំងពីយប់មិញម៉េស ហ៊ាឯងបីមកដាក់ទីនេះ”  
🧑🏻ប្រោសប្រណីណាស់ឯង ជួយគេរហូតមកត្រូវដេកសន្លប់ពេទ្យអូសចេញមកស្លេកស្លាំងដូចខ្មោចទឹកចឹង” នេះគេបូមឈាមខ្ញុំដល់សន្លប់ផងហ៎។  
💜ចុះហ៊ាងគេយ៉ាងមិចហើយ” មនុស្សដំបូងដែលរត់ចូលមកក្នុងខួរក្បាលខ្ញុំដោយស្វ័យប្រវត្តគឺហ៊ាងតែម្តង។ ខ្ញុំសំលឹងមើលរិទ្ធចាំស្តាប់ចំលើយយ៉ាងយកចិត្តទុកដាក់។   
🧑🏻ហ៊ាងគេរួចផុតពីគ្រោះថ្នាក់ហើយ ព្រោះតែមានទេពធីតាព្រមលះបង់ឈាមទិព្វសឹងតែអស់ពីខ្លួនឲ្យទៅគេទៅហើយ” យើសស អត់មានបាត់មួយពាក្យសោះម៉ង់ណ៎។   
💜ហឹមម ប្រសើរណាស់” វាគឺជារឿងមួយដែលល្អណាស់ គេនឹងបានវិលត្រលប់ទៅជួបជុំគ្រួសាររបស់គេវិញឆាប់ៗនេះ។ តែហេតុអីក៏ខ្ញុំឈួលច្រមុះម្ល៉េះតើខ្ញុំកំពុងតែសប្បាយចិត្តឬក៏គ្រាំចិត្តទៅវិញទៅ
🧑🏻នែៗ អត់មានយំទៀតទេ យើងឃើញឯងយំមកច្រើនហើយក្នុងរឿងនេះ” គ្រាន់ឯងរលីងរលោងសោះមិនបាន ចូលមកឃាត់ទៅហើយនាងនេះ។  
💜យើងអាចរំភើបចិត្តពេកទេដឹងដែលអាចជួយជីវិតមនុស្សបាន”  
🧑🏻គ្រប់គ្នារំភើបចិត្តទៅវិញទេដែលឃើញឯងធ្វើបែបនេះ យើងរត់ទៅយំអោបបងយុទ្ធទៀតហ៎” ចេញមកភ្លាម។  
💜បានដៃណាស់ឯង នេះបងយុទ្ធទេណាបើអ្នកផ្សេងបែបបានចូលបន្ទប់សង្គ្រោះបន្ទាន់ម្នាក់ទៀតហើយ”  
🧑🏻អាឆ្កួត យើងនិយាយលេងទេ យើងយំមិនឈ្នះហ៊ាឯងទេ ស្រលាញ់ឯងហួសគ្រាន់តែឃើញឯងដេកលើគ្រែសន្លប់ដល់ពេទ្យអូសចេញមកគាត់ភ័យឈរយំដូចកូនក្មេងទៅហើយ” គាត់តែចឹងទៅហើយ។ សំណាងហើយដែលគាត់មិនឆ្លេឆ្លាទៅច្របាច់ករពេទ្យនោះ។ តែវាហ៊ានណាស់ វាហ៊ានមកនិយាងដើមបងឯងនៅនឹងមុខផង។  
💜ហើយលូវគាត់ទៅណាហើយ?”  
🧑🏻គាត់នៅក្រោមនិយាយគ្នាលេងជាមួយបងយុទ្ធឯងហ្នឹង”  
💜អ៉ាវវ គាត់មិននៅមើលហ៊ាងទេហ៎?” 
🧑🏻ពេលនេះគ្រប់គ្នាគេបារម្ភតែពីឯងទេ ដឹងថាខ្លួនឯងមួយរយះនេះគិតច្រើនជួបរឿងគ្រាំចិត្តមកច្រើនហើយ នៅតែមានះឲ្យពេទ្យបូមឈាមទាល់តែសន្លប់ទៀតដូចគ្មានចេះខ្វល់ខ្វាយពីខ្លួនឯងសោះ” ពេលនេះវាពេញសិទ្ធិអាចធ្វើជាម្តាយខ្ញុំបានហើយ។  
💜អឺ… គឺយើងមិនដឹងថាវាធ្វើទុក្ខដល់ថ្នាក់ហ្នឹង ទើបគ្នាឲ្យពេទ្យបូមយកៗទៅខ្លាចវាមិនគ្រប់”  
🧑🏻ហឺសស មុខឯងនេះទោះជាដឹងថាបូមទៅហើយត្រូវស្លាប់ខ្លួនក៏ឯងនៅបណ្តោយឲ្យពេទ្យបូមដែរ ខ្លាចមិនបានជួបមុខគេសឹងអីហី” អូយយយ មួយគ្រប់នេះធ្លុះដល់បេះដូងតែម្តង។ តើខ្ញុំនៅត្រូវខ្លាចអីទៀតទៅ ព្រោះខ្ញុំនឹងគ្មានថ្ងៃដែលអាចបានជួបមុខគេទៀតទៅហើយ។  
🧑🏻អឺ អឺ គ្នាសុំទោស គ្នាជ្រុលមាត់តិច” 
💜សុំទោសក្បាលឯងអី បើយើងខ្លាចមិនបានជួបគេមែន” ខ្ញុំបង្វែរទឹកមុខមកជានិយាយលេងសើចជាមួយវាវិញម្តង។ ខ្ញុំមិនមែនខ្លាចមិនបានជួបគេទេ តែខ្ញុំខ្លាចនឹងរឿងដែលខ្ញុំត្រូវបង្កឲ្យគេទៀតទៅវិញទេ។ ខ្ញុំខ្លាចនឹងត្រូវធ្វើចិត្តមិនឲ្យនឹកគិតដល់គេទៅវិញទេ។  
🧑🏻អឹមម នៅមានរឿងមួយទៀតដែលឯងមិនទាន់ដឹង”  
💜រឿងអី?” 
🧑🏻ម៉ាក់ហ៊ាងផ្តាំមកអរគុណឯងដែលជួយកូនគាត់ ហើយគាត់ឲ្យលុយមកសំរាប់ថ្លៃឈាមរបស់ឯងដែរ” 
💜ហើយមានអ្នកទទួលអត់?” 
🧑🏻គឺហ៊ាឯងជាអ្នកទទួល” 😱ហើយគាត់ទៅយកលុយពីគេធ្វើអីខ្ញុំមិនចង់បានការតបស្នងអ្វីពីគ្រួសារគេទេ សុំត្រឹមតែមនុស្សដែលខ្ញុំបានជួយរួចផុតពីយមរាជទៅគឺខុំសប្បាយចិត្តក្រៃលេងហើយ។  
🧑🏻តែហ៊ាឯងមិនបានទទួលលុយតែម៉្យាងទេ គាត់ក៏មានសារផ្តាំផ្ញើចុងក្រោយទៅឲ្យគ្រួសារនោះដែរ ឯងដឹងថាហ៊ាឯងតបយ៉ាងមិចទៅវិញទេ?” អឺ ខ្ញុំអាចនឹងដេកស្រមៃដឹងហើយមើលទៅ នាងនេះវាចេះសួរឯងកើត។  
💜តបស្អីមិចមិននិយាយមក” នាងនេះវាចង់ឲ្យខ្ញុំច្របាច់ករវាហើយតាសបានមិនព្រមបន្តហើយ នៅមកសើចញញឹមទៀត។  
🧑🏻យើងចង់ឃើញអន្ទះសារសិន”  
💜អាបាកាច់ ឆាប់ប្រាប់យើងភ្លាមមក” គិតទៅវាមិនលើកលេងសូម្បីតែពេលឯងមិនស្រួលខ្លួនបែបនេះបានទៀត។  
🧑🏻ហ៊ាឯងទទួលលុយពីគេជាមួយនឹងពាក្យមួយឃ្លាដែលយើងពេញចិត្តបំផុត”  
💜ស្អីឯងទៀតហើយឃ្លាស្អីឯងមិចនិយាយមិនចេញសោះចឹង” សុំឲ្យពានវាហើយអារឿងមួយនេះ។  
🧑🏻ស្អប់ប្អូនខ្ញុំណាស់ ចង់ឲ្យប្អូនខ្ញុំចេញឆ្ងាយពីកូនលោកណាស់ តែទីបំផុតឈាមប្អូនខ្ញុំវារត់ចូលទៅនៅក្នុងខ្លួនកូនលោកទៅវិញ លោកចងចាំទុកទៅថាជីវិតកូនលោកគឺជាប់ជំពាក់ជាមួយប្អូនខ្ញុំអស់មួយជីវិត” នេះមិនមែនជាឃ្លាទេ វាចង់ចូលជាសំនេរហើយ។ខ្ញុំយល់ហេីយថាគាត់ទទួលលុយពីគេព្រោះអ្វី។   
🧑🏻គ្រាន់តែហ៊ាឯងនិយាយចប់ភ្លាម អ៊ុំប្រុសចិត្តខ្មៅនោះស្លើភ្នែកតែម្តង ហាហាហា” វាសមដើរតួចិត្តអាក្រក់មិនខុសទេ។ 
💜ធ្វើដូចណាស់ឯង…” មិនដូចយ៉ាងមិចបើលេងក្រោកឈរធ្វើដៃច្រងេងច្រងាងបញ្ចេញបញ្ជូលសំលេងដូចហ៊ាគ្មានខុសបន្តិចសោះ។  
🧑🏻អេ… ឯងចង់ទៅណាហ្នឹងសុខភាពឯងមិនទាន់ស្រួលទេណា”  
💜យើងចុះទៅរកបងយុទ្ធវិញ” ខ្ញុំមិននៅបន្តនិយាយជាមួយវាច្រើនទៀតទេ ក៏ងើបខ្លួនដើរចេញពីពូកសំដៅទៅទ្វាររួចក៏ដើរចុះទៅរកបងយុទ្ធដែលកំពុងតែនិយាយគ្នាជាមួយហ៊ានៅឯបន្ទប់ទទួលភ្ញៀវដោយមានរិទ្ធដើរតាមមកពីក្រោយ។  
👸ទូដឹងខ្លួនហើយហ៎?” តែមិននឹកស្មានថាម៉ាក់ក៏នៅជាមួយពួកគាត់ទាំង២ដែល ជាពិសេសគឺគាត់ក៏ដឹងរឿងដែលខ្ញុំសន្លប់ដល់ហ៊ាបីមកផ្ទះដែរ។  
💜បាទម៉ាក់”  
👸មកអង្គុយជិតម៉ាក់មក” ហើយខ្ញុំនិងនាងរិទ្ធក៏ដើរទៅរកម៉ាក់កាត់តាមក្រសែភ្នែករបស់បងយុទ្ធ។ 
👸យ៉ាងមិចហី?” ម៉ាក់យកដៃមកខ្ទប់មុខខ្ទប់មាត់ខ្ញុំដូចខ្លាចវាបាត់ទៅណា។  
💜នៅឈឺក្បាលតិចៗ”  
👸ឈឺក្បាលហ៎ចាំម៉ាក់ទៅរៀបបាយនិងយកថ្នាំមកឲ្យ” មិនចាំខ្ញុំឆ្លើយតបអីទាន់ទេ ម៉ាក់ក៏ងើបទៅផ្ទះបាយភ្លាមៗ។  
😇ទូគួរគេងសំរាកក្នុងបន្ទប់សិនទៅបើនៅមិនទាន់ស្រួលខ្លួន” ម៉ាក់ចេញទៅផុតភ្លាមបងយុទ្ធក៏បើកវេទិកាថ្មីមក។  
💜បងខំមកដល់ផ្ទះទៅហើយ ខ្ញុំដេកមិនលក់ទេ…” 
😎ព្រោះខ្ញុំចង់ដឹងពីអាការៈរបស់ហ៊ាងណាស់” សំលេងស្រែកបន្តឌឺដងពីបងប្រុសរបស់ខ្ញុំជាមួយនឹងកាយវិការមិនដឹងមិនលឺរបស់គាត់ ធ្វើឲ្យខ្ញុំចង់តែលោតទៅបោចសក់ណាស់។  
😇ហេសៗៗ បើចង់ដឹងក៏ទៅមើលខ្លួនឯងទៅ”  
😎ខ្ញុំមិនអាចទៅបានទេ ព្រោះម៉ែឳគេមិនចង់ឲ្យខ្ញុំទៅជួបកូនគេទៀតទេ” 😤😤  
🧑🏻😇ហាហាហា”  
💜ហ៊ា… អ្នកណាជួលហ៊ាឲ្យនិយាយជំនួសខ្ញុំ” អឹមមមម ទៅដាក់ពាក្យធ្វើតារាសំដែងតែម្តងទៅ បើប្រឹងកាច់សំលេងកាច់រាងដូចម្លឹងៗនៀក។ ចំនែកបងយុទ្ធនិងនាងរិទ្ធបានដៃនាំគ្នាសើចចំអកខ្ញុំពេញៗមុខ។  
😎ណេៗៗ គេបោះលុយមកឲ្យទាំងពាន់ៗណា បើមិនរំលឹងពីគេខ្លះដូចមិនសូវសម” ខ្ញុំធ្វើជាប្អូនគាត់មក២០ឆ្នាំហើយ តែខ្ញុំទើបតែដឹងទេថាពេលនេះគាត់ចេះឌឺដងសាហាវណាស់។  
💜ឯណាលុយគេបោះលុយមកទិញឈាមរបស់ខ្ញុំមិនមែនរបស់ហ៊ាទេ” 
😎ក្រែងឯងថាលះបង់ដើម្បីបងហ៊ាងហី មកចង់ទាមទារអី” ហ៊ាធ្វើឲ្យខ្ញុំកាន់តែគ្រឺតគាត់ខ្លាំងទៅខ្លាំងទៅហើយ។  
💜ទៅយកលុយមកឲ្យខ្ញុំឲ្យលឿនមក ហ្អា..ហ្អា..😫😫”  
😎ហ៊ើយយៗ ហ៊ាទៅយកហេីយ​ កុំយំអីៗ” ទាល់តែចឹងបានរត់ទៅយកមកឲ្យ។  
🧑🏻”ហាហាហា ហ៊ាឯងគួរឲ្យស្រលាញ់ដល់ហើយ 🤩🥰” ភ្នែកមានពន្លឺល្អណាស់មិត្ត។  
💜ហាមសូម្បីតែគិត ឯងចង់ទៅស៊ីអ្នកណាក៏តាមសប្បាយតែមិនមែនហ៊ាយើងទេវើយយ” ខ្ញុំចូលតួឆ្កែហួងហែងឆ្អឹងពីវាសិន នាងនេះវាមិនលើកលេងសូម្បីតែបងប្រុសមិត្តភ័ក្តិវាឡើយ។  
🧑🏻ហាហាហា គួរឲ្យស្រលាញ់ចង់បានមកធ្វើជាបងប្រុសដែរតាសអាមោឃ”  
😎សើចលឺម៉្លេសរិទ្ធ?” ហ៊ាដើរមកវិញជាមួយនឹងដុំលុយមួយដុំ មូលចងយ៉ាងស្អាត។  
🧑🏻អរ អត់មានអីទេហ៊ា គឺហ៊ាគួរឲ្យស្រលាញ់នឹងណា…” សំលេងមាយាទាក់ស្នេហ៍នាងនេះពិតជាមិនធម្មតាមែន ដល់ថ្នាក់ខ្ញុំលឺហើយចង់ព្រឺសម្បុរ។ ខ្ញុំក្រលៀសភ្នែកសំលឹងទៅនាងរិទ្ធក៏បានឃេីញបងយុទ្ធទំលាក់ទឹកមុខដោយចៃដន្យ អាៗ មិចចេសស រយះពេលដែលខ្ញុំមិននៅជិតមិនដឹងថាមានលួចទាក់ទងគ្នាអីខ្លះឬអត់ទេ២នាក់នេះ។  
😎ចង់ពង្វក់ហ៊ាហេ៎?” 😱😱 កំពុងតែមើលវិភាគៗ ហ៊ាខ្ញុំឯនេះក៏តបតរមិនណយដែរ ទោខ្លួនឲ្យភ្នែកទៅនាងរិទ្ធមិនអន់ទេ។ យ៉ាហ៉ី ទៅចឹងទៅ ខ្ញុំមិនគួរណាឲ្យនាងរិទ្ធមកស្គាល់ហ៊ាស្និតចឹងសោះ។  
💜បាច់ៗ✋🏻នេះណេៗ ហាមហ៊ាទៅពាក់ពន្ធនឹងវាជាដាច់ខាត” ខ្ញុំលូកដៃទៅទះហ៊ា២ដៃឲ្យដឹងខ្លួនឡើងវិញ។  
😎អេ… ហ៊ាមិនមែនជាហ៊ាងរបស់ឯងដែលត្រូវមកហួសហែងទេ មែនទេអូនរិទ្ធ?”  
🧑🏻មែនហើយហ៊ា…” Awwwwwwwwwwww ខ្ញុំត្រូវតែសម្លាប់២នាក់នេះចោលហើយយយយយ។  
😎🧑🏻អូយយអូយយអូយយយយយយ” 
💜ចង់ស្លាប់ណាស់មែនទេ” ដៃខ្ញុំទាំងសងខាងចែកតួនាទីគ្នាបានល្អណាស់គឺមួលក្តិចស្មើចង្វាក់គ្នាល្អតែម្តង។ ពូកែណាស់មែនទេអាខាងដៀមដាមផ្លែផ្កាហ្នឹង យកទាំង២នាក់តែម្តងទៅ។  
🧑🏻អូយយយ យើងសុំទោសៗ យើងឈប់និយាយអីទៀតហើយយយ” នាងរិទ្ធលើកទង់សរចុះចាញ់មួយ នៅសល់មួយទៀតដែលមិនព្រមចុះចាញ់។  
💜ឈប់ឌឺខ្ញុំទៀតនៅហា៎ឈប់ឌឺទៀតនៅ”  
😎អូយយៗឈប់សិនៗ ហាហាហា នេះឯងមានដឹងខ្លួនថាឯងកាន់តែធ្វើចរិកដូចមនុស្សស្រីកាន់តែខ្លាំងទៅទេ😂” 
💜ហ៎ាខ្ញុំហ្នឹងហេ៎?” ខ្ញុំបញ្ឈប់សកម្មភាពបន្តិច ព្រោះតែមិនស្មានថាហ៊ាមើលឃើញមកខ្ញុំដូចអ្វីដែលគាត់និយាយ។  
😎អឺ… ចេះប្រចណ្ឌហួសហែងបានសូម្បីតែបងខ្លួនឯង ចឹងតើបានប្តីវាស្រលាញ់វាណាស់” 😱😱😱 heaaaaaaaaaaaaaaaa  
😇🧑🏻ហាហាហាហា” សំលេងសើចពីបងយុទ្ធហើយនិងនាងរិទ្ធលឺត្រហឹងពេញផ្ទះ តែទុកមួយដុំសិន។ ខ្ញុំសុំចាត់ការហ៊ាជាមុនសិន 
💜អឺយយយ មិចក៏ថ្ងៃនេះដៀមដាមខ្លាំងម៉េសហា៎” 
😎អអអអអា….” ខ្ញុំប្តូរពីក្តិចលោតទៅច្របាច់ករគាត់ម្តង។ លើកនេះខ្ញុំលេងខ្វល់បងប្អូនអីទៀតហើយ។ ឯងខំចេញមុខការពារសោះថាឯងប្រច័ណ្ឌហួសហែងហេ៎។   
😇ហេសៗៗ មើលទៅគ្រួសារទូស្រលាញ់គ្នាខ្លាំងណាស់ណ៎” 
💜”ស្រលាញ់ខ្លាំងណាស់ស់ស់ស់” មាត់ខ្ញុំឆ្លើយតបទៅបងយុទ្ធតែដៃខ្ញុំនៅមិនទាន់ដកចេញពីហ៊ាទេ។  
😎អអអអអាៗៗ” គាត់មិនខ្វល់ពីដៃច្របាច់ករខ្ញុំហើយ គាត់នៅបញ្ចេញសំលេង អរៗៗឌឺថែមទៀត។   
👸នែៗៗ ឯងធ្វើស្អីបងឯងហ្នឹង?” ម៉ាក់ដែលបាត់ទៅរៀបចំបាយទឹកឲ្យខ្ញុំយ៉ាងយូរនោះ ដើរចេញមកវិញជាមួយនឹងវែកឆាជាប់នឹងដៃ។ បែបចង់សំពងខ្ញុំជាមួយហ៊ាហើយ។ ទើបខ្ញុំត្រូវសម្រួលឥរិយាបថមកធម្មតាវិញ។  
😎ម៉ាក់ជួយខ្ញុំផងងង កូនប្រុសបណ្តូលចិត្តចង់សម្លាប់ខ្ញុំហើយ”  
👸ហាហាហា ឯងទៅញោះប្អូនអីខ្លះហា៎?”  
😎ខ្ញុំគ្មានបានញោះអីទេ គ្រាន់តែថាប្តីវាស្រលាញ់ខ្លាំងណាស់វាព្រោះវាពូកែប្រច័ណ្ឌហួងហែង ហាហាហា” ស្តាប់មើលគាត់និយាយចុះ បើផ្គើនបែបនឹងអ្នកណាទៅទ្រាំបានទៅ។  
💜ហ៊ា… មកវិញភ្លាមមមម”  
😎ហាហាហា ហ៊ាសុំទោសណា” មានតែមនុស្សភ្លើទេដែលនៅឲ្យខ្ញុំច្របាច់ករទៀត។ គាត់ហក់ចេញពីសាឡុងហើយរត់ឡើងទៅលើបន្ទប់បាត់។ 
👸ពួកឯងនេះលេងគ្មានដឹងថាមានភ្ញៀវមានអីទេ” ដល់វែនម៉ាក់ម្តងហើយ។  
😇សប្បាយទៅវិញទេអ្នកមីង សមាជិកគ្រួសារអ្នកមីងមានតែភាពរីករាយរហូត”  
👸គឺមានតែគាត់២នាក់ហ្នឹងទេសប្បាយជាងគេ ម្ង៉ៃៗគិតតែពីដេញប្រលែងគ្នាមិនឈប់”  
😇ហឹសៗៗ ទូគឺជាក្មេងគួរឲ្យស្រលាញ់ណាស់”  
💜អ្នកណាគេក្មេងបងយុទ្ធ” និយាយគ្នាជាមួយម្តាយគេសុខៗសោះ ចង់មកហួសដល់កូនទៀត។  
👸ហាហាហា មិនត្រឹមតែគួរឲ្យស្រលាញ់ទេ ថែមទាំងមានចិត្តបុណ្យទៀត ព្រមជួយអ្នកដទៃដល់លេងគិតពីខ្លួនឯង”  
💜ម៉ាក់ក់ក់” ហ៊ាងមិនមែនជាអ្នកដទៃទេ គេគឺជា… អឺគឺជា… (ចូលបំពេញពាក្យក្នុងចន្លោះ) 
👸អឺ… អឺ ម៉ាក់មិននិយាយអីប៉ះពាល់ទៀតទេ” ត្រឹមតែសំលឹងមុខគ្នាម៉ាក់ក៏ដឹងថាខ្ញុំចង់និយាយអីទៅគាត់ដែរ។  
👸បាយម៉ាក់ធ្វើរួចហើយ ថ្នាំម៉ាក់ដាក់នៅលើតុ” 
👸ម៉ាក់ឡើងទៅប្តូរកំរាលពូលសិន” 
👸នៅនិយាយគ្នាលេងជាមួយទូសិនទៅណាក្មួយទាំង២”  
😇🧑🏻បាទអ្នកមីង” ហើយម៉ាក់ខ្ញុំក៏ដើរឡើងទៅលើម្នាក់ទៀតបាត់ នៅសល់តែខ្ញុំ បងយុទ្ធនិងនាងរិទ្ធ។  
💜បងយុទ្ធ?” បន្ទាប់ពីស្ងាត់បានបន្តិច ខ្ញុំជាអ្នកចាប់ផ្តើមកម្មវិធីម្តង។  
😇បាទ” 
💜បងជួយយកលុយនេះឲ្យទៅម្តាយហ៊ាងវិញផងបានអត់?” លេងសើចសប្បាយមកច្រើនហើយ ដល់ពេលចូលសាច់ការម្តងវិញ។  
😇ហឹសៗៗ គិតមិនខុសមែនថាទូច្បាស់ជាមិនព្រមទទួលយក”  
💜លុយមិនអាចទិញអ្វីៗបានគ្រប់យ៉ាងនោះទេសំរាប់ខ្ញុំ ជាពិសេសគឺទឹកចិត្ត ខ្ញុំប្រាប់គ្រប់គ្នាហើយថាខ្ញុំពេញចិត្តធ្វើគ្រប់យ៉ាងដើម្បីមនុស្សម្នាក់នោះ” 
😎ហេីយជួយបញ្ជាក់ផងថា​ ទោះជាគេរេីលុយអស់ពីផ្ទះគេមកបាច់ពេញផ្ទះយេីងទៀតក៏មិនញែកឈាមប្អូនបងចេញកូនគេបានដែរ”​ ហ៊ារត់ទៅស្ងាត់បាត់ជាយូរក៏ដេីរចូលមកវិញជាមួយចានចំនីមួយចានធំ។   
😇ហឹមមមម​ មានមនុស្សប៉ុន្មាននាក់ទៅដែលសុខចិត្តលះបង់សូម្បីតែជីវិតផ្ទាល់ដើម្បីអ្នកដែលខ្លួនស្រលាញ់បានទៅ”  
🧑🏻ក្រៅពីទូទៅនៅមានខ្ញុំម្នាក់ទៀត👆🏻😬” 😒😒ខ្ញុំហើយនិងបងយុទ្ធងាកទៅសំលក់វាព្រមៗគ្នា។ ឯហ៊ានៅអង្គុយកៀកករខ្ញុំស៊ីនំធ្វេីមិនដឹង។  
🧑🏻អូខេៗ យើងបិទមាត់ក៏បាន” គ្នាដឹងណាថាឯងចង់ឲ្យបរិយាកាសស្រស់ស្រាយ តែមិនមែនពេលនេះទេណារិទ្ធ។  
😇ទូ?”  
💜បាទ”  
😇ទូមិនចង់ដឹងពីអាការៈរបស់ហ៊ាងយ៉ាងមិចខ្លះទេហ៎?” ចង់ដឹងខ្លាំងណាស់ តែខ្ញុំមិនហ៊ានសួរព្រោះ… 
💜មិនថាគេមានអាការៈយ៉ាងមិចក៏ខ្ញុំជួយអ្វីលេងបានទៀតដែរ អ្វីដែលខ្ញុំអាចធ្វើបានគឺនៅឲ្យឆ្ងាយពីគេតែប៉ុណ្ណោះ” អ្វីដែលខ្ញុំបានព្រមព្រៀងជាមួយនឹងប៉ារបស់ហ៊ាងគឺខ្ញុំជាអ្នកសំរេចចិត្តដោយខ្លួនឯងថាខ្ញុំនឹងមិនធ្វើឲ្យជីវិតគ្រួសាររបស់គេមានបញ្ហាដោយសារតែមនុស្សដូចខ្ញុំទៀតទេ។  
😇សូម្បីតែទៅអើតមើលវាបន្តិច?”  
💜ខ្ញុំមិនអាចបន្តពាក់ព័ន្ធនឹងគេទៀតទេ” ទំនាក់ទនងរបស់យើងវាពិតជាត្រូវបញ្ចប់ឲ្យដាច់ហើយ។  
😇ហឹមម បើទូសំរេចចិត្តបែបនេះហើយ បងក៏សង្ឃឹមថាទូនឹងអាចធ្វើបាន ចឹងបងទៅវិញហើយ” 😐😐មិចបាននៅសុខៗចង់ទៅវិញភ្លាមៗចឹង។ ខ្ញុំនិយាយអីខុសមែន?  
💜អឹមមម បាទ ត្រលប់ទៅវិញប្រយត័្នប្រយែងផង” ខ្ញុំឡេឡើនឹងកាយវិការក្រោកឈរដើរចេញភ្លាមៗរបស់គាត់តែម្តង។  
🧑🏻គ្នាទៅមុនហើយណា ថែរក្សាសុខភាពផង” នាងរិទ្ធរត់មកស្ញេញស្ញាញលាខ្ញុំទៅតាមបងយុទ្ធម្នាក់ទៀតធ្វើមិនដឹង អឺ ហើយមិចគ្រប់គ្នាត្រូវចេញ ចេញទៅទាំងអស់គ្នាចឹង។ ហើយវាទៅស្និទ្ធស្នាលជាមួយបងយុទ្ធតាំងពីពេលណា។ ឬក៏គេទាំង២….?  
បន្ទាប់ពីបងយុទ្ធនិងនាងរិទ្ធនាំគ្នាចេញទៅបាត់អស់ទាំងដែលខ្ញុំនៅមិនទាន់អស់ចិត្តរួចមក ខ្ញុំក៏ដើរទៅផ្ទះបាយយកថាសម្ហូបហើយនិងថ្នាំដែលម៉ាក់បានរៀបចំឲ្យខ្ញុំមុននេះឡើងទៅបន្ទប់ដេករបស់ខ្ញុំវិញ។ ខ្ញុំត្រូវតែលាបថ្នាំព្រោះមិនចឹងទេយប់នេះខ្ញុំដេកមិនលក់ទេ។  
គ្រឺងងងង គ្រឺងងងងងង គ្រឺងងងងង ហ៊ើយយយ អ្នកណាគេតេរមកចំពេលកំពុងដេកហ្នឹង ធុញណាស់ស់ស់។ ក្រោយពីលាបថ្នាំហើយភ្លាម ភ្នែកខ្ញុំក៏ទាញឲ្យបិទដេកលក់តាំងពីពេលណាក៏មិនដឹង។ ខ្ញុំលូកដៃរាវរកទូរសព្ទមកនិយាយទាំងភ្នែកបើកមិនរួច។  
💜អាឡូ”  
👩🏼ទូ… ពេលនេះអាការៈរបស់ហ៊ាងរើឡើងខ្លាំងណាស់ ឆាប់មកមន្ទីរពេទ្យឥលូវនេះភ្លាមមុននឹងគេនឹង…?” 

No comments:

Post a Comment