Breaking

Tuesday, June 25, 2019

រឿង តម្រាស្នេហ៌រាហ៊ូច័ន្ទ ភាគទី ១


រឿង តម្រាស្នេហ៌រាហ៊ូច័ន្ទ

ភាគទី ១

និពន្ធដោយ នេត្រា

#Khmer_Novel69



កំឡោះម្នាក់កំពុងតែអង្គុយពាក់កាស់និងឌីសាញរូបភាពក្នុងបន្ទប់យ៉ាងស្ងៀមស្ងាត់ ដោយពំបានលឺសម្លេងគោះទ្វាហៅពីខាងក្រៅឡើយ។ ដោយមិនឃើញមានការឆ្លើយតបពីខាងក្នុងមក នរះនៅខាងក្រៅក៏សម្រេចអង្រួនទ្វាបន្ទប់និងស្រែកហៅមនុស្សដែលនៅខាងក្នុងយ៉ាងខ្លាំងៗបានបន្តិចទ្វារបន្ទប់ក៏របើកឡើងយឺុតៗលេចមុខចេញមកនៅបុរសសង្ហាវ័យក្មេងម្នាក់ អាយុខ្ទង់២៤ទៅ២៥ឆ្នាំក្នុងសំលៀកបំពាក់អាវក្ងានពណ៌សខោយឺុតខ្លីលើក្បាលជង្គង់បើកទ្វាអោយអ្នកនៅខាងក្រៅយ៉ាងសន្សឹមៗ
@ហ្អ មករាទេអី (ចូលក្នុងសិនមក)គ្រាន់តែឃើញមុខគេភ្លាមនរះដែលគោះទ្វាពីខាងក្រៅយូមកហើយ ក៏បានដើរចូលបណ្ដើរស្ដីបន្ទោសគេបណ្ដើរ
@ហើយឯងរវល់ធ្វើអីបានអញគោះទ្វាជិតកន្លះម៉ោងហើយមិនព្រមបើកសោះ
@ចុះទូរស័ព្ទឯងមិនព្រមទេម៉ោ អញកំពុងពាក់កាស់និងមិចលឺឯងគោះទ្វា
@ហ្អើចឹងបានចឹង ហើយការងារស្អីហ្អាស់ បានធ្វើនៅក្រុមហ៊ុនមិនហើយ យកមកធ្វើនៅផ្ទះទៀតនេះ
@អឺ កែរូបភាពស្ពតពាណិជ្ជកម្មអោយគេតិចនិង
@ចុំ អានីសឥឡូវកាន់ស្ពតធំៗផង (មករានិយាយទៅកាន់មិត្ត ទាំងកំពុងអោនទៅមើលរូបភាពដែលមិត្តរបស់គេកំពុងតែឌីសាញនៅលើអេក្រង់កុំព្យូទ័រ) មើលទៅបានប៉ាម៉ានហ្អា
@មានស្អីធំប៉ុណ្ណឹង អញធ្វើស្ពតអោយក្រុមហ៊ុនទូរស័ព្ទ(....)ផងអញមិនថា
@ស្អីគេ អាស្ពតប្រម៉ូសិនថ្មីៗចាក់ផ្សាយលើទូរទស្សន៌និងឯងអ្នកធ្វើទេ
@អឺ មិុចដែលហ្អាប្រូហ្វេសស្សិនណលអត់
@មិនមែនប្រូហ្វេសណលទេអាម៉ាក់ គឺភឺហ្វិកហ្មងណា
@តែធ្វើមិុចទោះជាចឹងក៏នៅតែរកលុយចាយមិនបានច្រើនដូចឯង
@ស្អីហ្អាស់ អញទៅរកអីបាន
@យីមើលវានិយាយ ខ្លាចឯងកូនថៅកែលក់ឡានអី
@ហ្អើអញជាកូនថៅកែលក់ឡាន តែមិនមែនជាអ្នកលក់ឡានទេ យល់!
@ហ្អឺទៅ អញយល់ហើយ! ហើយឯងមកមានការអី
@អញ់អស់អារម្មណ៌និយាយហើយ
@អស់អារម្មណ៌ស្អីគេ
@ហ្អឺ ចុងសប្ដាហ៌ទំនេពេកស្រីៗបបួលចេញក្រៅក្រុងតែរកដៃគូទៅជាមួយមិនបានទើបមកបបួលឯងចេញក្រៅជាមួយអញ តែដល់ម៉ោឃើញឯងរវល់ចឹងអញលេងចង់ហើយ
@ហ្អើ ធ្វើមិុចបើគេបន្ទាន់យកថ្ងៃច័ន្ទនេះហើយ មិនអោយអញប្រញ៉ាប់មិុច
@អើនិងបានថា
@មិុចម៉ាចាំស្អែកទៅអាសំលាញ់ បើអញធ្វើហើយថ្ងៃនេះស្អែកមានពេលដើរហើយ
@ហ្អើ មិនអីទេ ធ្វើការឯងទៅអញនៅមើលឯងធ្វើការបន្តិចចង់ដឹងថាឯងធ្វើការរបៀបមិុច(ថាហើយមករាក៏បាននៅមើលមិត្តភក្តិរបស់គេធ្វើការយ៉ាងស្ងាត់ស្ងៀម និងមួរម៉ៅចិត្ត! គេគិតថាខ្លាចមិត្តភក្តិគេធ្វើហើយឆាប់ៗនិងអាលបានចេញទៅក្រៅដើរលេងជាមួយគេ តែការរំពឹុងទុកដូចជាមិនល្អសោះ គេចាំជិតកន្លះម៉ោងទៅហើយ មិត្តរបស់គេនៅតែមិនទាន់បញ្ចប់ការងារទៀត ដោយគ្មានសង្ឃឹមថាមិត្តគេនិងបញ្ចប់ការងារឆាប់ៗគេក៏សម្រេចចិត្តលាមិត្តរបស់គេ ត្រឡប់ទៅផ្ទះវិញ)
ម៉ោងជាង៥ល្ងាចទៅហើយ ដោយមិនឃើញកូនចេញពីបន្ទប់ចុះក្រោមសោះអ្នកស្រី ធានីក៏បានដើរឡើងទៅមើល
@ត្រា! ហើយកូនឯងក៏វក់និងការងារម្លេះអត់សម្រាក់ខ្លះទេអី
(អ្នកស្រីធានីលាន់មាត់ នៅពេលដែលឃើញកូនប្រុសបណ្ដូលចិត្តកំពុងតែពាក់កាស់ ដៃកំពុងតែកាន់ម៉ៅ ឯភ្នែកសម្លឹងទៅកុំព្យូទ័រឥតព្រិច ពេលបានលឺពាក្យម្ដាយបែបនេះ នេត្រា ក៏បានដាក់កាស់ចុះ ងាគមុខមកនិយាយជាមួយម្ដាយ)
@ហ្អម៉ាក់ ញុំបង្ហើយការងារតិចសិន ហ្អឺ ហើយមករាទៅវិញហើយអីម៉ាក់
@មករា ទៅវិញពីរបីម៉ោងហើយ ហើយកូនឯងក៏ខំសម្បើមម្លេះ មិុចខ្លាចម៉ាក់ប៉ាចិញ្ជឹមកូនមិនរស់មែន
@អត់ទេ ម៉ាក់ញុំគ្រាន់ចង់រកលុយចាយខ្លួនឯងខ្លះៗតើ
@ហ្អឺ តែល្មមៗបានហើយប្រយ័ត្នសុខភាពទៅ ហើយការងារនិងកាលហើយនិងអាលចុះទៅក្រោមញាំបង្អែមញាំអី
@ហ្អម៉ាក់ហើយហើយ ញុំកំពុងរៀបចំទុកដាក់ ម៉ាក់ចុះទៅមុនទៅ រៀបចំហើយញុំទៅតាមក្រោយ
@ប្រញាប់ផង (ថាហើយអ្នកស្រីធានីក៏ដើរចេញពីបន្ទប់របស់កូនប្រុសត្រឡប់ទៅវិញ ឯនេត្រាក៏ខំរៀបចំឯការសាយ៉ាងប្រញាប់ប្រញាល់ហាក់ដូចជាខ្លាចម្ដាយខ្លួនណាស់ចឹង រួចស្រេចបាច់ហើយគេក៏ប្រញាប់រៀបចំខ្លួនចុះមកខាងក្រោម)
@ម៉ាក់ ប៉ាអត់ទាន់មកពីធ្វើការទេ
@ល្ងាចនេះ ប៉ាមានណាត់នៅខាងក្រៅជាមួយលោកឧកញ្ញាពិរិទ្ធិ ប្រហែលយប់ហើយបានគាត់ត្រឡប់មកវិញ ហើយកូនឯងញាំអីហើយនៅ
@បាតមករកញាំនេះឯង
@ហ្អឺ ឯណាចន្ធូ មើលលើកបង្អែមមកអោយអ្នកប្រុសឯងតិចមក
@ចាស់អ្នកស្រីមានការអីដែល (អ្នកបំរើស្រីម្នាក់រត់មកពីខាងក្រៅយ៉ាង់ប្រញាប់ ហាក់ដូចជាស្ដាប់មិនច្បាស់នៅពាក្យអ្នកស្រីធានីនិយាយអំបាញ់មិុញ)
@មិនបាច់ទេម៉ាក់ញុំទៅហូបនៅចង្ក្រានក៏បានដែល
@ហ្អអ្នកប្រុសត្រូវការញាំបង្អែមមែន ចាំញុំលើកមកអោយ
@មិនបាច់ទេបង ញុំទៅហូបខាងក្រោយក៏បានដែល
@ហ្អឺមិនបាច់ទេ ទៅធ្វើការឯងវិញទៅ (អ្នកស្រីធានីនិយាយទៅកាន់នាងចន្ធូ)
បន្ទាប់ពីហូបបង្អែមរួចរាល់ហើយនេត្រាក៏នឹកដល់មករាដែលមកបបួលគេទៅដើរលេងកាលពីថ្ងៃមិុញគេក៏បានទេបបួលមករានិងមិត្តភក្តិស្រីៗរបស់គេពីរបីនាកទៀតដើម្បីចេញទៅលេងនៅខាងក្រៅក្រុង។
នៅលើឡានលុចសីុសពណ៌សរដ៏ថ្មីស្រឡាងមួយដែលកំពុងតែធ្វើដំណើរគើមៗនៅលើថ្នល់នៃរាជធានីភ្នំពេញ មានយុវជនបួនប្រាំនាក់កំពុងតែនិយាយគ្នាយ៉ាងទ្រហឹុងនៅក្នុងឡានមានទាំងពាក្យកំផ្លុកកំផ្លែងនិងពាក្យចាក់ដោតគ្នាយ៉ាងសប្បាយរីករាយក្នុងនាមជាមិត្តភក្តិ......
@ក្ដៅចិត្តណាស់ដូចខ្វះពេលដើរលេងចឹង(ស្រីស្អាតម្នាក់និយាយឡើង)
@បងមករា ញុំប្រាប់ហើយថាស្មានិងចេញមិនរួចទេនៅតែខំមកទាល់តែបាន(ស្រីស្អាតម្នាក់ទៀតបន្ថែម)
@ស្រីទី និងរក្សា ថាអោយបងមិុចកើតសួរអាត្រាទៅបងទៅបបួលវាតាំងពីថ្ងៃត្រង់អាឡូវទើបស្មានិងបានវាបាកាចមក(មករាតបទៅកាន់កញ្ញាទីនិងរក្សា ដែលជាស្រីស្អាតៗហៃសូខ្លាំងបំផុត សម្រស់ពួកនាងអាចរាប់ចូលជាមួយពួកតារាម៉ូដែលលំដាប់ថ្នាក់ប្រទេសបាន)
@ទេ បើអញទើបទំនេហ្វី
@ហើយមិុចបងត្រា បងឯងរវល់ធ្វើអីបានយឺុតសម្បើមម្លេះ
@អរការងារផ្ទាល់ខ្លួនតិចតួច
@ហើយការងារអី រវល់ញ៉ែស្រីឬរវល់បំបៅដោះកូន(ស្រីទីនិយាយចំអកទៅនេត្រា)
@ទេកាទីឯងចេះតែថាហ្មង បងនេត្រាមានដោះណាបំបៅអោយកូន បើរវល់បំបៅអានោះជឿខ្លះ
(ពក្យស្រីៗនិយាយចាក់បញ្ឈឺនេត្រា នៅនិងកន្លែង តែមិនបានធ្វើអោយនរះយើង ឈឺចាប់ឬផ្ទះកំហឹុងទេ បែជាធ្វើអោយពួកគេមានសំណើចផ្ទុះឡើងព្រមគ្នាទៅវិញ)
@មើលទៅបែបចេញមិនផុតក្រុងទេមើលទៅបើស្ទះយ៉ាងនិងៗ(ស្រីទី)
@ហ្អឺ ពិបាក់ពេកបទចូលទៅលេងមាត់ទន្លេមុខវាំងហ្មងទៅស្រួលជាង(មករា)
@ហ្អឺមិុចដែលស្រីៗ(នេត្រាបែមុខទៅសួរស្រីៗបញ្ជាក់)
@ហ្អឺ ចឹងក៏ចឹងទៅ
@គំរោងបរាជ័យតែញឹកនិងហើយអោយតែដើរជាមួយពួកបងឯង(រក្សា)
@សុំទោស ចាំពេលក្រោយបងប៉ះពៅសងវិញ(នេត្រា)
@មែនអីបងត្រា កុំភ្លេចណា(ស្រីទីសួរបញ្ជាក់និងសើចឌឺ)
@បាត បងត្រាដែលចេះកុហក់ពីកាល
@អើទៅ អោយតែដូចមាត់(មករា)
@អឺហើយនៅតបអី មើលទៅផ្លូវនួកកាលបានបត់ដល់ផ្លូវបត់ហើយ(នេត្រាប្រញាប់ប្រាប់ទៅមករាដែលបើកឡានចង់ផុតផ្លូវ)
@អឺភ្លេច
(ពួកគេក៏បទឡានចូលទៅផ្លូវមុខព្រះបរមរាជវាំងក្រោយពីចតឡានស្រួលបួលហើយក៏នាំគ្នាចុះដើរកម្សាន្តនិងថតរូបលេងយ៉ាងសប្បាយរីករាយ)
______________________
ម៉ោងខ្ទង់៦ល្ងាចព្រលប់ៗនៅមុខវីឡាដ៏ស្កឹមស្កៃមួយយើងឃើញមានមនុស្សចំណាស់ៗបីបួននាក់ដែលមើលទៅពួកគេទំនងជាក្រុមអភិជនជាន់ខ្ពស់ក្នុងសង្គមកំពុងតែអង្គុយជជែកគ្នាកំសាន្តលេងយ៉ាងសប្បាយរីករាយលាយដោយភ្លក់អាហារបែបអឺុរ៉ុបនិងស្រាក្រហមយ៉ាងមានឪជារស់
.....@ខ្ញុំក៏គិតចឹងដែល ពួកយើងគួរតែបានភ្ចាប់សាច់ឈាមនិងគ្នាយូហើយ បើមិនបានបងក៏បានប្អូនដែលមិនថាចឹងអីបង(ស្រីចំណាស់ម្នាក់កំពុងនិយាយទៅកាន់ប្រុសចំណាស់ពីរនាក់ទាំងមុខញញឹមញញែម)
@បងក៏គិតចឹងដែលអូន(បុរសចំណាស់តបទៅកាន់ភរិយាទាំងមុខរីកស្រស់និងកំពុងលើកយកពែងដែលមានស្រាក្រហមនៅក្នុងនោះមកក្រេប)
@ហ្អបើចឹងល្អហើយបានបងពិរិទ្ធិនិងអ្នកបងវីណាយល់ព្រមចឹងខ្ញុំរីករាយសម្បើមណាស់នាគ ទៅវិញគិតនិយាយជាមួយកូនខ្ញុំអោយហើយសិន
@បាតអត់អីទេលោកប្អូន! រឿងនេះត្រូវតែចឹងហើយសម័យអីឡូវយើងមិនអាចចេះតែចាប់បង្ខំកូនៗដូចសម័យទុំទាវបានទេ ត្រូវតែសួរនាំចិត្តគេចឹងសិនហើយកូន វីស្សាខ្ញុំក៏ដូចគ្នាមិនដឹងថានាងព្រមឬអត់ផង
@បាត បើចឹងថ្ងៃណាមួយយើងគិតណែនាំពួកគេអោយបានជួបគ្នាម្ដងទៅអីលោកបង
@បាត ចាំមើលសួរចិត្តពួកគេសិន ខ្លាចពួកគេមានម្ចាស់ចិត្តរឿងខ្លួនហើយ តែបើពួកគេនៅទំនេចាំយើងរកវិធីអោយពួកគេបានជួបគ្នាតែម្ដង
@បាតបើចឹងខ្ញុំអរគុណលោកបងនិងអ្នកបងហើយណា សង្ឃឹមថាយើងបានធ្វើដណ្លងនិងគ្នាឆាប់ៗចុះ
@បាតលោកប្អូន!
___________ផ្ទះលោកវិមាន__________
@បងមកវិញហើយហ្អី! អីយ៉ាថ្ងៃនេះនិយាយអីខ្លះជាមួយបងពិរិទ្ធិនិងបានជាមើលទៅសប្បាយចិត្តម្លេះ
@ហ្អអូនកូនត្រានៅអត់អូន បងមានរឿងល្អចង់ប្រាប់គេ
@ត្រាចេញទៅដើរលេងជាមួយមករាបាត់ហើយ ប្រហែលតិចទៀតទើបគេមកវិញ ហើយរឿងល្អអីគេបង?
@គឺរឿងយើងចង់រកប្រពន្ធអោយកូនត្រានិង
@ថាមិុចបង! បងរកប្រពន្ធអោយត្រាបានហើយ
@បាត បងបានទៅសាក់សួរចិត្តលោកបងពិរិទ្ធិនិងប្រពន្ធគាត់ហើយ គាត់ក៏មានបំណងចង់ធ្វើដណ្លងនិងយើងដែល
@អូយ ល្អណាស់បង បើបានភ្ជាប់សាច់ឈាមនិងគ្នាគ្រួសារយើងទាំងពីរច្បាស់ជាមានសុភមង្គលណាស់
@បាតពួកគាត់ក៏គិតចឹងដែលអូន
@ហ្អឺបង តែថាកូនស្រីគាត់គេព្រមអត់បង
@ក្មួយស្រីមិនទាន់ដឹងទេ បងទើបតែនិយាយជាមួយចាស់ៗនិង តែអូនកុំភ័យតែចាស់ៗយល់ព្រមហើយ អ្វីៗគឺចប់សព្វគ្រប់ហើយ
@ចាស់បង អូនសប្បាយចិត្តណាស់ពេលបានលឺដំណឹងនេះ តែបងទៅងូតទឹកសំអាតខ្លួនទៅនិងអាលញាំបាយជុំគ្នាហើយចាំកូនត្រាមកចាំយើងនិយាយរឿងនេះជាមួយគេ
@បាតអូន...........
(ម៉ោង៨យប់ជាងទើបលេចមុខអ្នកកំឡោះនេត្រាត្រឡប់មកផ្ទះវិញ។ គ្រាន់តែលឺសំលេងកណ្ដឹងរោទ៌ អុំចំណាស់ម្នាក់ដែលជាអ្នកបើកឡានជូនលោកវិមាននិងជាអ្នកមើលការខុសត្រូវសុវត្តិភាពក្នុងផ្ទះប្រញាប់ទៅបើកទ្វាជូនអ្នកប្រុសតូចយ៉ាងលឿន)
@នេត្រា! អញ្ជើញចូលក្នុងក្មួយ
@បាតអរគុណហើយអុំ តែចាំបាច់ប្រើពាក្យអញ្ជើញធ្វើអីអុំ ធម្មតាៗទៅញុំមិនស៊ាំត្រជៀកសោះ(អ្នកកំឡោះយើងតបទៅកាន់អុំប្រុសទាំងទឹកមុខញញឹម)
@បាតក្មួយ តែអុំមិនទាន់ទម្លាប់
@អុំតែចឹង ទំរាំកែមិនអោយហៅថាអ្នកប្រុសចង់មួយខែអីឡូវ មកមានពាក្យអញ្ជើញណាទៀតហើយមិនសំទេអុំ កុំចឹងអី ខ្ញុំអាយុខ្លីអស់ហើយ
@បាតខ្មួយ.....!(អ្នកទាំងពីរកំពុងតែនិយាយបណ្ដើរដើរចូលផ្ទះដ៏ធំស្កឹមស្កៃបណ្ដើរស្រាប់តែលេចមុខលោកវិមានចេញមកពីក្នុងផ្ទះស្រែកមកកាត់ពាក្យសម្ដីអ្នកទាំងពីរ)
@កូនត្រាប្រញាប់ចូលមកប៉ាមានការចង់និយាយជាមួយ
@បាតប៉ា! អុំកុំផ្លេចកែពាក្យផងណា(កំឡោះយើងតបទៅប៉ារបស់គេយ៉ាងលឿន តែក៏មិនភ្លេចឈ្លៀតងាគមកនិយាយតិចៗដាក់អុំអ្នកបំរើនិងលេងទឹកមុខញញឹមញញែមហាក់ដូចជាខ្លួននៅក្មេងនៅឡើយដែលកាយវិការគេធ្វើអោយអុំប្រុសអ្នកបំរើអស់សំណើចនិងគ្រវីក្បាលតាតាត់)
_______________
(នៅក្នុងផ្ទះដ៏ធំមួយដែលប្រៀបបានទៅនិងវិមានមួយទៅហើយ)
@ហើយញាំបាយនៅកូន(អ្នកស្រីធានីងើបពីសាឡុងប្រញាប់ដើរទៅជិតកូនប្រុសសម្លាញ់និងសួរទាំងក្ដីព្រួយបារម្មណ៌)
@បាត ហើយហើយម៉ាក់!
@បើហើយហើយ អង្គុយចុះមកប៉ាមានរឿងចង់ពិភាក្សាជាមួយកូន
@មានរឿងចង់ពិភាក្សា! រឿងអីប៉ា(នេត្រាក៏ដាក់គូឌអង្គុយនៅលើសាឡុងក្បែរម្ដាយ)
@កូនអាយុម៉ានហើយអាឡូវ?
@ថាមិុចប៉ា?មិុចបាន....(នេត្រាតបទៅប៉ាទាំងភ្ញាក់ផ្អើលនៅពេលដែលលឺប៉ារបស់ខ្លួនសួរដូច្នេះ)
@ប្រាប់ប៉ាសិនមក
@អីយ៉ូយប៉ា កូនអត់យល់ទេនាគ
@កូនម៉ាក់ កូនឳឡូវពេញកំឡោះហើយណា(អ្នកស្រីធានីនិយាយទៅកាន់កូនទាំងខិតខ្លួនទៅជិតកូននិងអង្អែលក្បាលកូនលេង)
@បាតម៉ាក់ កូនដឹងតើតែមិុចក៏....
@នេត្រាកូន អីឡូវប៉ានិងម៉ាក់កូនចាស់ៗអស់ហើយនៅរស់មិនបានយូទៀតទេណាកូន
@ប៉ា... មិុចក៏ប៉ានិយយាចឹង(នេត្រាកាន់តែឆ្ងល់និងប្រយោគដែលប៉ារបស់ខ្លួនកំពុងនិយាយ)
@កូនម៉ាក់ កូននៅតែមិនយល់ទៀតមែន
@ម៉ាក់ កូនមិនយល់មែនណា
@២៣ ២៤ហើយ តែនៅតែដូចក្មេងដដែលកូននេះ(លោកវិមាននិយាយនិងសើចចំអកទៅកាន់កូនប្រុសដែលកពុងតែស្រលាំងកាំងនិងសម្ដីរបស់ខ្លួន)
@ម៉ាក់និងប៉ាកូនចង់រកប្រពន្ធអោយកូនណា(អ្នកស្រីធានីនិយាយប្រាប់កូនតាមត្រង់)
@ថាមិុចយកប្រពន្ធ! (នេត្រាផ្ទុះសំលេងមួយទំហឹងកនៅពេលដែលលឺម្ដាយនិយាយបែបនេះ)
@យ៉ាងមិុចកូនអត់ចង់បានទេអីនេះកូនធំហើយណា
@ប៉ា! តែកូនមិនទាន់ដើរហើរឆ្អែតទេ កូននៅចង់ដើរលេងអោយសប្បាយជាមួយមិត្តភក្តិសិន(នេត្រាប្រញាប់ជំទាស់និងបំណងម៉ាក់ប៉ា)
@ចុះប៉ាមានបានអោយកូនយកភ្លាមៗឯណា គ្រាន់តែចង់អោយកូនរកមើលអោយហើយតើ
@តែប៉ាកូនមិនទាន់ស្រលាញ់អ្នកណាម្នាក់ផងនិង អោយរកមើលយ៉ាងមិុចទៅ
@និងហើយ ប៉ារកតែចឹងតើ! រឿងនិងកូនកុំភ័យប៉ានិងណែនាំនារីល្អម្នាក់ដល់កូន
@ប៉ា កូនមិនទាន់ចង់គិតទេ
@អត់ទេ ម្ដងនេះកូនត្រូវតែតាមប៉ា(លោកវិមាននិយាយតៅកាន់កូនប្រុសទាំងមុខលេងញញឹមដូចកាលមុន)
@ម៉ាក់! (នេត្រាព្យាយាមរំអ៊ួយដាក់ម្ដាយបំណងអោយយម្ដាយជួយនិយាយជាមួយប៉ាអោយខ្លួន)
@អឺ តាមប៉ាម្ដងទៅកូន ប៉ាកូនចង់អោយកូនល្អទេ
@តែម៉ាក់កូន....
@អត់មានម៉ាក់ប៉ាអីទៀតទេ លើកនេះកូនត្រូវតែតាមប៉ាព្រោះប៉ាបានពិភាក្សាជាមួយម្ដាយឪពុកខាងស្រីអស់ហើយ ហើយគេក៏យល់ព្រមដែល
@ថាមិុចប៉ា នេះក៏លឿនសម្បើមម្លេះ កូនមិនទាំងដឹងមិនទាំងស្គាល់គេអីតិចផងនិង
@កុំភ័យប៉ាមិននាំមនុស្សអាក្រក់ចូលមកក្នុងវង់ត្រកូលយើងទេ កូនរៀបចំតែខ្លួនអោយល្អចាំទទួលយកទៅបានហើយ
@តែប៉ាកូន....
@ប៉ុន្នឹងហើយ សម្រេចចឹងទៅ ប៉ាអស់កំលាំងណាស់ប៉ាទៅសម្រាក់សិនហើយ កូនកុំភ្លេចត្រៀមខ្លួនធ្វើប្ដីគេអោយហើយទៅ(ថាហើយលោកវិមានក៏បានដើរចូលទៅក្នុងបន្ទប់ខ្លួនធ្វើមិនដឹងដោយបន្សល់ទុកអោយ កូនប្រុសអង្គុយយ៉ាងក្រៀមក្រំជាមួយម្ដាយរបស់គេ ក្រោយពីលោកវិមានដើរចូលទៅបាត់អ្នកស្រីធានីក៏ខិតខំអង្គុយពន្យល់កូនប្រុសពៅរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់រហូតអាចបន្ទន់ចិត្តកំឡោះយើងអោយយល់ព្រមធ្វើតាមបំណងពួកគាត់)
_______នៅក្នុងបន្ទប់ផ្ទាល់ខ្លួន_______
(នេត្រា ហេតុតែមិនអាចជំទាស់បំណងប៉ាម៉ាក់បានក៏ទទួលព្រមតាមពួកគាត់ តែគេក៏បានដឹងច្បាស់ថាវាមិនមែនជាអ្វីដែលគេចង់បានឡើយ។ សម្រាប់គេខណះនេះគេនៅក្មេងណាស់គេចង់ដើរហើរសប្បាយតាមភាពយុវវ័យរបស់ខ្លួនអោយអស់ចិត្តសិនដោយមិនទាន់ចង់ខ្វល់ពីដៃគូអនាគត់ឡើយ គេមិនដែលទាំងគិតរឿងនេះផង តែអ្វីៗប្រហែលជាមិនបានសំដូចបំណងគេឡើយព្រោះវាសនានិងអ្វីៗរបស់គេត្រូវបានគូសវាសដោយអ្នកមានគុណរបស់ខ្លួនតាំងតែពីគេកើតមកភ្លាមៗម្លេះ។ ហេតុតែគេកើតមកលើកំនរទ្រព្យសម្បត្តិចង់បានអ្វីគឺបាននិងតែរឿងមួយដែលគេមិនអាចទទួលបាននោះ គឺឯករាជភាពលើជីវិតផ្ទាល់ខ្លួន។ (នៅក្នុងគ្រួសារមួយដែលឪពុកតែងតែជាអ្នកកំណត់វាសនាកូនគ្រប់រូបមិនថាតែគេឡើយសូម្បីតែបងប្អូនរបស់ខ្លួន គឺត្រូវតែស្ដាប់តាមនិងធ្វើតាមគាត់គ្រប់រឿង ដូច្នេះហើយទើបធ្វើអោយនរះយើងក្លាយជាកូនសេដ្ឋីតែចរិតអ្នកស្រែ)។)
ក្រោមចង្កៀងរាត្រីបំភ្លឺឡើងផ្លុងៗនិងមានខ្យល់បក់ល្វើយៗយ៉ាងត្រជាក់ផងនោះនៅក្បែរមាត់បង្អួចនេត្រាបានត្រឹមតែអង្គុយមើលមេឃាព្រះច័ន្ទនិងតារាតូចធំដែលរះនៅលើមេឃកំពុងតែដណ្ដើមគ្នាបង្អួតពន្លឺតាមចំណង់របស់ពួកវាមានភ្លឺខ្លាំងនិងខ្សោយតាមឥទ្ធិពលរបស់ខ្លួន។ ឃើញទិដ្ឋភាពបែបនេះ នរះយើងហាក់ដូចជាតូចចិត្តនិងខ្លួនឯងដែលគ្នានវាសនាមានសេរីភាពធ្វើអ្វីតាមចិត្តប្រាថ្នារបស់ខ្លួនដូចពពួកតារានៅលើលំហរអាកាស់សោះគេអង្គុយមើលហ្វូងតារាទាំងនោះយ៉ាងស្ងៀមស្ងាត់ដោយត្រជៀកកំពុងតែជាប់កាស់ស្ដាប់ចំរៀង(....)ដែលជាបទរបស់អាយដលខ្លួន និងជាបទដែលគេស្ដាប់មិនចេះឆ្អែតឆ្អន់សោះ ដោយសាត្រូវជំនោខ្យល់បក់មកល្ហៀកៗនិងការបញ្ចូលអារម្មណ៌តាមសាច់ភ្លេងផងគេក៏បានចូលក្នុងរាត្រីនៃសេចក្ដីស្ងប់សុខដោយមិនដឹងខ្លួន។
រងចាំតាមដានភាគបន្ត!


No comments:

Post a Comment