Breaking

Sunday, June 30, 2019

រឿង តម្រាស្នេហ៌រាហ៊ូច័ន្ទ ភាគទី ២

រឿង តម្រាស្នេហ៌រាហ៊ូច័ន្ទ
ភាគទី ២
និពន្ធដោយ នេត្រា
#Khmer_Novel69


[តើគេជាអ្នកណា? គេចង់បានអ្វី?]

ព្រលឹមមិនទាន់នេត្រាប្រញ៉ាប់ងើបឡើងរៀបចំខ្លួនយ៉ាងសង្ហាតាមបែបអ្នកធ្វើការក្រុមហ៊ុន និងស្ទុះស្ទៀទៅធ្វើការយ៉ាងប្រញាប់។ ពេលនរះយើងកំពុងដើរចេញពីផ្ទះយ៉ាងលឿនក៏ត្រូវបង្អាក់ដំណើរដោយសំលេងម្ដាយរបស់ខ្លួន៖
@ត្រា កូនឯងទៅណានិងពីព្រលឹមម្លេះ
@បាតម៉ាក់ញុំប្រញ៉ាប់ទៅធ្វើការតិច ព្រោះខាងក្រុមហ៊ុនគេមានការសំខាន់បន្ទាន់
@ហើយប្រញ៉ាប់អីប្រញ៉ាប់មេះ មិនញាំអីសិនទេអី
@អ៎ អត់អីទេម៉ាក់ ញុំញាំនៅកន្លែងធ្វើការក៏បានដែរ
(មិនទាន់បញ្ចប់ឃ្លាប្រយោគស្រួលបួលផង នេត្រាក៏ស្ទុះដើរចេញមកក្រៅយ៉ាងលឿន តែក៏មិនអាចចេញផុតផ្ទះបានដដែល ព្រោះគេក៏បានហ្វាក់អឺនិងលោកវិមានដែលកំពុងតែឈរនៅខាងក្រៅស្រាប់)
@ហើយប្រញ៉ាប់ទៅណា ហាកូន
@អឺ ....ទៅធ្វើការប៉ា
@ហើយការងារគេចូលម៉ោងម៉ានបានជាកូនទាន់ហន់សម្បើមម្លេះ
@អឺ....គេទេមកប្រាប់ថាមានការសំខាន់បន្ទាន់ប៉ា
@អឺ តែយ៉ាងណាក៏ត្រូវគិតគូពីសុខភាពដែល មើលចូលទៅញាំអីខាងក្នុងសិនទៅ ប៉ាមានរឿងចង់ប្រាប់បន្តិចផង
@អូប៉ា អត់បានទេ កូនប្រញ៉ាប់ណាស់ ប៉ាមានការអីប្រាប់កូនឥឡូវមក
@អឺ ចឹងក៏ចឹងទៅ! តែទៅធ្វើការមើលកុំអោយផុតម៉ោង៤អោយសោះ ព្រោះថ្ងៃនេះប៉ានិងម៉ាក់និងនាំកូនទៅមើលអានាគត់ប្រពន្ធកូនហើយណា
@ពុទ្ធោប៉ា! លឿនពេកទេដឹង ទើបតែនិយាយប្រាប់កូនយប់មិុញសោះ
@អត់មានពុទ្ធោ ពុទ្ធំ អីទេ ប៉ារៀបចំអស់ហើយ កូនចាំតែត្រៀមខ្លួនទៅ ហើយកុំភ្លេចពាក្យដែលប៉ាប្រាប់ផង
@បាត ប៉ា
(គ្រាន់តែលឺពាក្យលោកប៉ានិយាយប៉ុន្នានឃ្លានេះ នរះយើងលេងរហាស់រហួន ប្រញេបប្រញ៉ាប់ទៀតហើយ គេដើរមួយៗសំដៅទៅកាន់កូនឡានលុចសីុសមួយយ៉ាងថ្មីស្រលាំងដែលកំពុងតែចតនៅមុខវិមានយ៉ាងស្កឹមស្កៃ រងចាំម្ចាស់មកបញ្ជា។ គ្រាន់តែចូលដល់ក្នុងឡានភ្លាមសម្លេងដកសង្ហើមវែងៗខ្លាំងៗ បានបន្លឺចេញពីមាត់និងច្រមុះរបស់គេ ធ្វើអោយយើងដឹងថាគេកំពុងតែជួបរឿងមិនស្រួលចិត្តទាំងព្រឹកព្រលឹម តែគេក៏មិនបណ្ដោយអោយពេលវេលាកន្លងទៅហួសអត់ប្រយោជន៌ឡើយ ឡានបានបរចេញពីវិមាន ស្ទុះទៅមុខត្រង់ តម្រង់ទៅកាន់ក្រុមហ៊ុនមួយ ដែលយើងបានស្គាល់គ្រប់គ្នាថាជាក្រុមហ៊ុនដ៏ធំប្រចាំប្រទេស ក្ដោបក្ដាប់ផ្នែកសិល្បះ និងការច្នៃប្រឌិតថ្មីៗ យ៉ាងសម្បើម ទាំងតារាចម្រៀង តារាសម្ដែង តារាបង្ហាញម៉ូត ដែលល្បីៗលំដាប់ថ្នាក់ជាតិ សុទ្ធតែជ្រកកោនក្រោមស្លាក់យីហោនៃក្រុមហ៊ុននេះទាំងអស់)
__________នៅក្នុងក្រុមហ៊ុន___________
@អឺត្រាមកដល់ហើយអី
@បាតចែ ហើយមានការអីចែបានផ្ញើរសាអោយញុំមកប្រញេបប្រញ៉ាប់នាគ
@អឺចេះអង្គុយចុះសិនមកចែមានការចង់ពិភាក្សាតិច
@បាតចែមានការអីដែរ
@គឺ អូនឯងជាហ្វេន DP (Dwarf Planet)មែន?
@អឺ..... ហើយមិុចចែដឹង
@ចែឃើញ អូនឯងចំនាំស្ដាប់បទចំរៀងគេ ហើយចូលចិត្តថតរូបយកស្ដាយគេសម្បើមណាស់
@អូចែ គេជាតារាល្បីណា ខ្វះអីអ្នកស្ដាប់ចំរៀងនិងលួចចំលងស្តាយគេនោះ ហើយចែមានការអីទាក់ទងនិងគាត់មែន
@អឺចេះទេ លោកDPគេចង់មានក្រុមបង្កើតMVខារ៉ាអូខេផ្ទាល់ខ្លួន ដោយមិនចង់អោយជាប់ទាក់ទងនិងក្រុមរបស់ផលិតកម្មផ្ទាល់ ព្រោះក្រុមរបស់ផលិតកម្មមានតារាល្បីៗជាច្រើនដែលគេត្រូវការយកទៅប្រើ វានាំអោយរាំងស្ទះឬយឺតយ៉ាវដល់ការចេញMVAlbumថ្មីៗរបស់គេ ដូច្នេះហើយគេបានស្នើរសុំមកក្រុមហ៊ុនអោយបង្កើតក្រុមនេះអោយគេ ហើយខាងផលិតកម្មបានរៀបចំមនុស្សរួចអស់ហើយ នៅខ្វះតែអ្នកកាត់តវីឌីអូ និងរៀបចំរចនាលើវីឌីអូទេ ទើបគេទាក់ទងមកចែរអោយរកមនុស្សអោយ
@តែហេតុអីក៏....
@អឺចែគិតថា នេត្រាឯងសមទ្ធភាពខ្ពស់ អាចធ្វើបាន និងមានពេលវេលាធ្វើគ្រប់គ្រាន់ ទើបចែសេលិកយកនិង
@តែចែញុំដូចមិនសូវទុកចិត្តសោះ ញុំទើបតែចូលធ្វើនៅនេះបានជិតពីរខែនិង សមទ្ធភាពក៏មិនសូវប្រាកដ ហើយចុះបើបុគ្គលិកដ៏ទៃទៀតគេមិនពេញចិត្តគិតមិុចទៅ
@កុំភ័យរឿងនិង ចែគិតថានេត្រាឯងខ្លាំងហើយ អាចធ្វើវាបានយ៉ាងល្អ ហើយរឿងបុគ្គលិកដ៏ទៃទៀតកុំខ្វល់គេមិនគិតអីទេ ចែចេះដោះស្រាយហើយ គិតតែខ្លួនយើងវិញទៅ តើគិតថាទៅធ្វើការជាមួយអាយដលឬអត់ទេនេះ
@បាតចែ បើចែនិយាយចឹងហើយញុំទៅធ្វើក៏បានដែរ
@ចែដឹងច្បាស់ណាស់ថាយើងប្រាកដជាព្រម
@ហេហេចែ គិតអីនេះ
@អឺ ចឹងប៉ុន្នឹងហើយ ពេលនេះទៅជួបក្រុមការងារថ្មីរបស់យើងទៅ គេកំពុងតែចាំនៅសាលប្រជុំជាន់២៣ឯនោះ
@ថាមិុចចែរ អាឡូវនិងហ្មង
@និងហើយ ចឹងហើយបានចែហៅយើងអោយចេញមកប្រញាប់និង
@ញុំត្រៀមខ្លួនមិនទាន់ទេនាគ
@ទៅមិនបាច់ត្រៀមអីទេ អ្នកគ្រប់គ្រងថ្មីនៅទីនោះគេគង់តែណែនាំពីរបៀបធ្វើការទេ កុំភ័យអី ឆាប់ទៅទៅ ហួសពេល៦នាទីជាងហើយនាគ
@បាតចែ ចឹងញុំទៅសិនហើយ
(បន្ទាប់ពីនិយាយជាមួយចែររួចមកនរះយើងក៏ស្ទុះឡើងទៅសាលប្រជុំជាន់ទី២៣ ដែលជាកន្លែងជួបជុំក្រុមការងារថ្មី នៅក្នុងជណ្ដើរយន្តនរះយើងដកដង្ហើមធំវែងៗម្ដងទៀតហើយ ក្នុងចិត្តជ្រួលច្របល់រឿងធ្វើការនៅទីកន្លែងថ្មី និងត្រូវប្រឈមមុខជាមួយអាយដលដែលខ្លួន គាំទ្រគ្រប់ពេលទៀត មិនដឹងថាតើអាចធ្វើការងារបានល្អឬអត់ទេ។ មិនទាន់បានធ្វើចិត្តអោយធម្មតាផងជណ្ដើរយន្តក៏បាននាំគេមកដល់ជាន់ទី២៣ទៅហើយ នរះយើងប្រញ៉ាប់រៀបចំខ្លួនសាឡើងវិញនិងធ្វើខ្លួនធម្មតាដើរចូលទៅសាលប្រជុំ គ្រាន់តែបើកទ្វាបន្ទប់ចូលបន្តិចគេឃើញមនុស្សប្រហែលជា១០នាក់ជាងដែលភាគច្រើនសុទ្ធតែជាមនុស្សប្រុសកំពុងតែអង្គុយនៅនិងតុ បែមកមើលនរះយើងគ្រប់គ្នា ដោយសាមានក្រសែភ្នែកជាច្រើនត្របាញ់មកបែបនេះ នេត្រារកធ្វើអ្វីមិនយល់បានត្រឹមតែឈររាងអេះអុញនៅនិងមាត់ទ្វាចូល ភ្លាមនោះមនុស្សម្នាក់ដែលឈរកាន់ឯការសាខុសគេតែឯងបានបន្លឺសំលេងឡើង)
@យើងឈ្មោះនេត្រា ដែលមកពីក្រុមឌីសាញ់និងមែន
(គ្រាន់តែលឺសម្លេងដែលហៅឈ្មោះរបស់ខ្លួនចំៗភ្លាម នរះយើងក្រលេកមើលទៅម្ចាស់សម្ដីភ្លាម គេស្ទើតែគាំងនិងថ្កល់មួយកន្លែងទៅហើយ ព្រោះគេមិននឹកស្មានថាអ្នកដែលកំពុងនិយាយមកកាន់គេ គឺជាតារាចំរៀងដ៏ល្បីប្រចាំប្រទេសដែលគេប៉ងជួបនិងសុំថតរូបជាមួយជាយូមកហើយនោះ (បញ្ជាក់តិចចុះ ហេតុតែថា នេត្រាធ្វើការនៅក្រោមដំបូលក្រុមហ៊ុនតែមួយជាមួយនិងតារាល្បីម្នាក់នេះជិតពីរខែហើយក៏ពិតមែន តែគេមិនដែលបានជួបមុខគ្នាសោះឡើយ ព្រោះក្រុមហ៊ុននេះធំណាស់មានបុគ្គលិកនិងអ្នកសហការ ចូលខ្ទង់ពាន់នាក់ ហើយធ្វើការតាមផ្នែករាងៗខ្លួន ចឹងហើយគឺគេកម្រនិងបានស្គាល់ឬជួបប្រាស្រ័យទាក់ទងនិងនណាម្នាក់ដែលធ្វើការខុសពីក្រុមនិងមុខងារផ្ទាល់ខ្លួនណាស់ជាពិសេសគឺក្រុមតារាៗតែម្ដង))
@ហ្អេលឺខ្ញុំសួរអត់
(សម្លេងរាងរន្ថើនខ្លាំង ធ្វើអោយនរះយើងរាងភ្ញាក់ដឹងខ្លួនឡើងទើបប្រញ៉ាប់រៀបឥរិយាបថនិងតបទៅម្ចាស់សំលេងយ៉ាងរឹុងមាំ)
@បាត ខ្ញុំនិងហើយ (បញ្ចប់សម្ដីនេះ មនុស្សជាច្រើនដែលនៅក្នុងបន្ទប់រួមទាំងលោកDPដែលជាតារាពហុជំនាញផង នាំគ្នាសើចគឹលឡើង)
@បាត បើចឹុងចូលមកអង្គុយខាងនេះមក ចាំស្ដាប់ញុំប្រាប់និងណែនាំពីរបៀបធ្វើការក្នុងក្រុមថ្មីយើង
(បន្ទាប់ពីបានចូលអង្គុយទាំងមានអារម្មណ៌ខ្មាស់អៀនគេបន្តិចមក នេត្រាក៏សម្រួលខ្លួនអោយកាន់តែរឹុងមាំ ស្ដាប់ការប្រាប់និងពន្យល់ពីរបៀបធ្វើការក្នុងក្រុមយ៉ាងយកចិត្តទុកដាក់ DPដែលជាអ្នកចាត់ចែងការងារបានបែងចែកមុខងារអោយម្នាក់ៗធ្វើទៅតាមជំនាញរបស់គេ គឺមានអ្នកថតរូបថតវីឌីអូ អ្នកដឹកនាំ អ្នកគ្រប់គ្រងការផលិត អ្នករៀបចំឆាក់ ទីកន្លែង អ្នកនិពន្ធសាច់រឿងវីឌីអូ អ្នកកាត់តរវីឌីអូរូបភាពជាដើម....... សរ៉ុបទៅក្នុងក្រុមដែលមានគ្នាចិត្ត២០នាក់ជាងនេះសុទ្ធតែមានភារកិច្ចផ្ទាល់ខ្លួនទាំងអស់ សូម្បីតែគេដែលជាអ្នកចាត់ចែងផ្ទាល់ សរ៉ុបទៅមនុស្សមួយក្រុមនេះគឺជាអ្នកធ្វើការផ្ទាល់ខ្លួនអោយតារាដ៏ល្បី គឺលោកDPនេះតែម្នាក់គត់ នៅក្នុងការពន្យល់ណែនាំពីរបៀបធ្វើការនិងការគោរពពេលវេលា នេត្រាព្យាយាមស្ដាប់គេម្នាក់ៗនិយាយយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នបំផុតព្រោះគេមិនចង់អោយមានរឿងធ្វេសប្រហេសដូចអំបាញ់មិុញនាំអោយមានការសើចចំអកជាលើកទីពីរឡើយគេសន្យានិងខ្លួនឯងថាដាច់ខាតគេត្រូវតែធ្វើការបានល្អឥតខ្ចោះមិនអោយមនុស្សក្នុងក្រុមរួមទាំងលោកDPប្រម៉ាត់គេម្ដងទៀតឡើយ បន្ទាប់ពីបញ្ចប់ការប្រជុំនេត្រាក៏បានស្គាល់មនុស្សម្នាក់ថ្មីដែលមានជំនាញខាងកាត់តរូបភាពដូចគេដែរ ហើយដែលត្រូវជាដៃគូសហការណ៌របស់គេទៀតផង)
________ខាងក្រៅការប្រជុំ________
@អូនិយាយចឹង នេត្រាគិតទៅរកអីហូបតិចអី(រតនាដែលជាដៃគូសហការណ៌ការងារបបួលនេត្រាទៅហូបអីជុំគ្នានៅខាងក្រៅ)
@អូខ្លាចរំខានបងទេដឹងអី
@រំខានអី បងទំនេចេស
@បាតបងមានអីចឹង តែគួរទៅញាំអីនៅណាទៅបង
@ចុះត្រាឯងគិតចង់ញាំអីដែរ
@ញុំអីក៏បានដែលបង
@ហេហេច្បាស់ហើយអី
@បាតបង
@អឺចឹងចាំតិច ចាំបងទេហៅមិត្តភក្តិបងម្នាក់ទៀតសិន
(និយាយមិនទាន់ចប់ផងរតនាលើកទូរស័ព្ទទេទៅមិត្តរបស់គេភ្លាមដោយនិយាយបើកសំលេងចេញក្រៅផងដែលអាចអោយនេត្រានៅជិតនោះអាចស្ដាប់បាន)
@អារុណហ្អា ឯងសីុអីហើយនៅ
@សីុអី បើទើបចេញពីប្រជុំមិុញនិង
@អើបើនៅចេញមកសីុអីជាមួយអញមក អញនាំប្អូនប្រុសអញទៅជាមួយដែលនាគ
@អីគេ ឯងនាំអាណាអាណីទៅទៀតហើយ អញខ្ចឹលទៅណាស់
@យីអានេះអ្នកធ្វើការក្នុងក្រុមជាមួយគ្នាតើ
@អាណាក៏ដោយ អញមិនទៅសីុជាមួយទេ បានហើយ បើឯងសីុហើយកុម្មង់របស់អញចូលចិត្តយកមកផង អញចាំនៅបន្ទប់តែហាមនាំពួកអារោគចិត្តណាមួយមកខនដូអញ ប្រាប់អោយហើយហ្វឺយ
@ហើយឯងឆ្កួតទេអី..
@បានហើយប៉ុន្នឹងហើយ អញធ្វើការអញតិច
(មិនទាន់ចប់សំលេងរតនាផងដៃគូម្ខាងទៀតក៏និយាយកាត់រួចបិតទូរស័ព្ទបាត់។ ការសន្ទារវាងរតនានិងមិត្តរបស់គេទាំងប៉ុន្នាននេត្រាស្ដាប់លឺទាំងអស់ តែនរះយើងព្យាយាមធ្វើធម្មតាដូចមិនលឺអ្វីសោះឡើយ ទោះបីដឹងថាដៃគូសន្ទារបស់រតនាកំពុងតែមើលងាយខ្លួនមិនអោយដំលៃខ្លួនហើយថែមទាំងគិតថាខ្លួនជាមនុស្សរោគចិត្តផង។ នេត្រាឆ្ងល់ណាស់ហេតុអីក៏រតនាប្រាប់ដៃគូម្ខាងទៀតថាខ្លួនជាប្អូនរបស់គេទាំងដែលគេទើបតែនិងស្គាល់គ្នាមិនទាន់និងបានមួយថ្ងៃផង ហើយថាតើមនុស្សម្នាក់ដែលរតនាទេទៅអំបាញ់មិុញជាអ្នកណា ហេតុអីក៏រើសអើងសម្បើមម្លេះ ហើយលឺថាជាអ្នកធ្វើការរួមក្រុមជាមួយគ្នាទៀតផង តើគេជាអ្នកណាទៅ ហេតុអីប្រជុំអំបាញ់មិញនរះយើងមិនបានចាប់អារម្មណ៌សោះចឹង។ បន្ទាប់ពីបញ្ចប់ការសន្ទារួចមករតនាក៏បែរមកកាន់នេត្រាធ្វើមុខអេះអុញរួចទើបនិយាយ
@អឺ គឺថា
@គេរវល់មែនបង?
@បាត! គេរវល់ការងារតិច យើងអាចទៅតែពីរនាក់បានអត់
@បាតបង អត់អីទេ
(បន្ទាប់ពីបញ្ចប់ការសន្ទនារួចមក ពួកគេទាំងពីរក៏បណ្ដើរគ្នាដើរចេញទៅខាងក្រៅ ទៅរកយានជំនិះរាងខ្លួន ដោយនេត្រាជិះឡានផ្ទាល់ខ្លួនតាមពីក្រោយឡានរតនា សំដៅទៅកាន់ភោជនីយ៌ដ្ឋានលំដាប់ខ្ពស់មួយកន្លែង នេត្រាសង្គេតឃើញថាគ្រាន់តែរតនាដើរចូលភ្លាមបុគ្គលិកធ្វើការក្នុងហាងទាំងប៉ុន្នានមកទទួលស្វាគមន៌គេយ៉ាងរុះរាយរាក់ទាក់និងអោនលំទនយ៉ាងខ្លាំង ដែលខុសផ្លែកពីភ្ញៀវដ៏ទៃ)
________នៅក្នុងភោជនីយ៌ដ្ឋាន_______
@នេត្រាកាហ្មងអីហៅទៅ
@អត់អីទេបង បងឯងញាំអីញុំញាំនិងដែល
@អីគេ តាមបងគ្រប់ជំហៀនហ្មងនេះ តិចបងកាហ្មង់ប៉ះអាហារដែលយើងមិនចូលចិត្តឬមិនចេះញាំទៅគិតមិុច
@អត់អីទេ បងហៅទៅ អាហារនៅទីនេះញុំចេះញាំតែទាំងអស់និង
@ចុំ មែនក៏អី យើងមកទីនេះញឹកមែន(រតនាសួររាងភ្ញាក់ផ្អើល)
@អត់ទេបង យូៗម្ដង
@ហ្អ ចឹងបានបងមិនដែលឃើញ
@ចុះបងមកទីនេះញឹកណាស់មែន
@បាត មែនហើយ បងមករាល់តែថ្ងៃនិងអោយតែទំនេភ្ញៀវចេញចូលប៉ុន្នានបងដឹងតែទាំងអស់និង តែមិនគួររំលងយើងសោះ
@ថាមិុច! ចឹងបងជាអ្នកគ្រប់គ្រងនៅនិងមែន
@អត់ទេមិនមែនអ្នកគ្រប់គ្រងទេ បងជាម្ចាស់ភោជនីយ៌ដ្ឋាននិងតើ
😂😂😂(រតនានិយាយតបទៅកាន់នេត្រាទាំងសើចញឹម)
@អីយ៉ូយ ហើយចឹងហើយបានចូលមកមិុញបុគ្គលិកគេគោរពណាស់ ញុំស្មានតែគេគោរពញុំដឹងអីគេគោរពម្ចាស់គេសោះ(នេត្រានិយាយទាំងសើចឌឺទៅកាន់រតនា)
@ហេហេ ចេះចាក់បងទៀត តោះបងកាហ្មង់ហើយណា
@បាត
(បន្ទាប់ពីកាហ្មង់ហើយពួកគេក៏ចាប់ផ្ដើមពិភាក្សាគ្នាពីរឿងការងារនិងសួរគ្នាពីប្រវត្តិរូបរៀងៗខ្លួន។ ការពិតរតនាអាយុ២៩ឆ្នាំបងនេត្រាជាងកន្លះជួរ ហើយគេជាកូនប្រុសទោលរបស់ថៅកែផលិតកម្មដែលនេត្រាកំពុងតែធ្វើការអោយហើយក៏ជាម្ចាស់ហាងភោជនីយ៌ដ្ឋាននេះផងដែល។ រតនាគេទៅធ្វើការជាអ្នកាកាត់តអោយក្រុមហ៊ុនគឺគ្រាន់តែចង់លំហែខួរក្បាលនិងធ្វើអ្វីដែលគេចង់ប៉ុន្នោះឯង ក្រោយពីបានស្គាល់ប្រវត្តិរូបរបស់រតនាខ្លះមក នេត្រាចាប់ផ្ដើមមានអារម្មណ៌ខ្លាចៗលើទំនាក់ទំនងរវាងគេនិងរតនា ព្រោះមើលទៅរតនាជាអ្នកមានខ្លាំងណាស់។ មិនដឹងថារតនាចាត់ទុកគេមិត្តរួមការងារតែម្យ៉ាងឬអត់ទេ ព្រោះពេលនិយាយទូរស័ព្ទគេថានេត្រាជាប្អូនគេ ហើយពេលនិយាយគ្នាម្ដងៗកែវភ្នែករតនាត្របាញ់មករកខ្លួនដូចជាចំឡែកណាស់ គេដូចជាមានបំណងអ្វីលើសពីនេះ តែនរះយើងព្យាយាមធ្វើធម្មតាមិនបង្ហាញការភ័យខ្លាចឬញញើតចំពោះកែវភ្នែកនេះឡើយ។ បន្ទាប់ពីហូបអាហាររួចហើយនេត្រាក៏បានសុំរតនាត្រឡប់ទៅផ្ទះវិញ តាមផ្លូវគេសែនខ្វល់ខ្វាយពីរឿងជំនួបរវាងខ្លួននិងរតនានាពេលថ្មីៗនេះហើយនិងរឿងការងារដែលត្រូវប្រឈមមុខនិងរតនារួមទាំងអាយដល់របស់ខ្លួនស្ទើតែគ្រប់ពេល នឹកឃើញម្ថងៗគេដកដង្ហើមវែងៗដូចជាតឹងទ្រូងណាស់ មិនទាន់បានបន្ធូអារម្មណ៌ស្រួលបួលផងសំលេងទូរស័ព្ទរបស់គេក៏រោទ៌ឡើងបង្ហាញឈ្មោះថា MyBeloveWomen គ្រាន់តែឃើញភ្លាមគេចាប់ផ្ដើមរាងភ្ញាក់ខ្លួនហើយក៏ដកដង្ហើមវែងៗម្ដងទៀតមុននិងលើកទូរស័ព្ទមកនិយាយ)
@ជំរាបសួរម៉ាក់
@ចាស់ កូនហើយអាឡូវនៅណាកូន
@បាតម៉ាក់ញុំកំពុងតែធ្វើការ(នរះយើងនិយាយកុហក់ម្ដាយទាំងដែលខ្លួនកំពុងតែបើកឡាន)
@ធ្វើការ! ហើយកូនសម្រាក់ស្មាណាដែលនិង
@បាតម៉ាក់អត់ទាន់ដឹងទេ តែជិតហើយការងារហើយម៉ាក់
@មើលមិុចម៉ាទុកសិនទៅ កូនត្រូវមកផ្ទះអោយបានមុនម៉ោងបួនណា
@បាតម៉ាក់ កូនដឹងហើយ តែនៅជិតបីម៉ោងទៀតណុះ
@តែកូនត្រូវមករៀបចំខ្លួនអោយហើយមុនណា កុំភ្លេចថាថ្ងៃនេះកូនត្រូវ.....
@បាតម៉ាក់កូនដឹងហើយ ចាំកូនរៀបចំខ្លួនពីក្រៅទៅ កូនបង្ហើយការងារតិចទៀតសិន ប៉ុន្នឹងសិនហើយម៉ាក់(នរះយើងប្រញ៉ាប់និយាយកាត់ម្ដាយរួចបិតទូរស័ព្ទភ្លាម)
(បន្ទាប់ពីបិតទូរស័ព្ទភ្លាមនរះយើងប្រញាប់បើកឡានយ៉ាងលឿនសំដៅទៅកាន់ផ្ទះមិត្តរបស់គេ)
សូមរងចាំតាមដានភាគបន្ត!

No comments:

Post a Comment