Breaking

Monday, July 8, 2019

ពាក្យថាមិត្តភក្តិ.......................!

ពាក្យថាមិត្តភក្តិ......................




អ្នកមិនអាចហៅគ្រប់គ្នាថា"មិត្ត" ដោយគ្រាន់តែការស្គាល់ ឬស្និទ្ធស្នាលក្នុងទំនាក់ទំនាក់ទំនងធម្មតាៗនៅកន្លែងការងារ សាលារៀន ឬក្នុងទំនាក់ទំនងរកស៉ីអីជាដើម បានទេ។ ជា"មិត្ត"នឹងគ្នា ត្រូវតែស្រឡាញ់ ត្រូវតែមានចំណែកចិត្តផ្សាភ្ជាប់គ្នាទៅវិញទៅមក យើងអាចសម្គាល់ពីសភាពលក្ខណៈរបស់វា គឺពេលដាច់ចេញបង្កើតអារម្មណ៍ឈឺ ហើយពេលមានទុក្ខបង្កើតក្តីបារម្ភ ជាក្តីបារម្ភដែលហូរចេញទៅ មិនមែនបារម្ភក្នុងន័យគួចចង់បានអ្វីមកវិញទេ។ បើចិត្តមិនបានផ្សាចូលគ្នា ឬមិនបានស្រឡាញ់ ពេលដាច់ចេញមិនបង្កអោយឈឺទេ នោះមិនមែន"មិត្ត" ទេ។ មនុស្សច្រើនណាស់ ច្រឡំហៅមនុស្សក្នុងទំនាក់ទំនងធម្មតា ឬការប្រាស្រ័យធម្មតា ទុកថាជាមិត្តដែរ។ ទំនាក់ទំនងជា"មិត្ត" ទាល់តែមានចំណែកចិត្តផ្សាចូលគ្នា ពេលដាច់ទៅឈឺ ពេលមិត្តមានទុក្ខបង្កើតនូវក្តីបារម្ភខ្វល់ខ្វាយ បើអ្នកមានអារម្មណ៍ធម្មតាៗចំពោះគ្រប់បញ្ហាទុក្ខលំបាករបស់មនុស្សដែលអ្នកទុកថាជាមិត្តនោះ អ្នកត្រូវសម្គាល់ខ្លួនឯងថានោះមិនមែនមិត្តទេ៕
ដោយ កាំង សុគន្ធា

No comments:

Post a Comment