Breaking

Monday, July 8, 2019

រឿង "និស្ស័យ" ភាគទី១


រឿង "និស្ស័យ"
ភាគទី១
និពន្ធដោយ Sok Narong



ណារ៉ាគឺជាកូនប្រុសច្បងក្នុងគ្រួសារអ្នករកស៊ីមួយនៅក្នុងទីក្រុងភ្នំពេញដែលមានឪពុកជាមន្រ្តីចូលនិវត្តន៏ ហើយ ម្តាយជាអ្នកលក់ដូរតិចតួចគ្រាន់ចិញ្ចឹមជីវិត។ ណារ៉ា មានបងប្អូន ៣នាក់ ប្អូនស្រីម្នាក់ និង ប្អូនប្រុសពៅម្នាក់។ ជាអកុសលប្អូនស្រីរបស់ណារ៉ាបានស្លាប់ដោយសារជំងឺរលាកស្រោមខួរនៅអាយុ 15ឆ្នាំ (ជាការបាត់បង់ នឹង សោកស្តាយបំផុតសំរាប់គ្រួសារណារ៉ា😭😭😭😭😭😭😭😭😭😭)។ ដោយសារបាត់បង់ប្អូនស្រីនេះហើយទើបណារ៉ាត្រូវទទួលរងកាងារផ្ទះមួយចំនែកធំ ដាំបាយ លាងចាន ធ្វើម្ហូប...។ល។ ព្រោះតែរវល់ការងាររកប្រាក់ចិញ្ចឹមខ្លួនឯងផង ជួយការងាររកស៊ីក្រុមគ្រួសារផង ការងារផ្ទះផង ធ្វើអោយណារ៉ាគ្មានពេលដើម្បីគិតរឿងផ្សេងនោះទេ ជាពិសេសគឺអារឿងស្នេហា ស្នេហ៏ហឺតហ្នឹងតែម្តង😂😂😂😂។រវល់តែនិយាយភ្លេចណែនាំបុគ្គលិកលក្ខណះរបស់ណារ៉ាបាត់ ណារ៉ាជាកូនកាត់ចិនដែលមានភ្នែកតូចៗ តែសម្បុរមិនសពេកហើយក៏មិនខ្មៅពេកដែរ(ល្មមហូប🤣🤣🤣🤣🤣) មានកំពស់ 168cm និង ទំងន់ 50kg (កាលហ្នឹងនៅស្គមលូវនឹងជ្រូកជាគ្នាហើយ😂😂)។ណារ៉ាជាមនុស្សម្នាក់ដែលមិនចូលចិត្តខ្វល់ជាមួយអ្នកដទៃ មិនចូលចិត្តចាប់អារម្មណ៏ជាមួយនរណា(ប្រហែលនៅម្នាក់ឯងក្លាយជាទម្លាប់ហើយ) ហើយមិនចូលចិត្តតុបតែងខ្លួន(ស្រែៗអាប៉ិហ្នឹង) និង មិនចូលចិត្តប្រើរបស់សំភារះនិយមនោះទេ (និយាយទៅសាមញ្ញរកលេខដាក់គ្មានតែម្តង😀😀😀)។ ណារ៉ាគឺជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយនៅក្នុងទីក្រុងភ្នំពេញ ហើយឆ្នាំនេះណារ៉ាមានអាយុ 26ឆ្នាំហើយ ប៉ុន្តែណារ៉ានៅមិនទាន់មានសង្សារនៅឡើយទេ (មោកៗចឹងមានអ្នកស្រលាញ់ទើបជារឿងចំលែក😂😂😂😂)។ថ្ងៃមួយពេលណារ៉ាកំពុងតែធ្វើការដូចរាល់ដង ក៏ស្រាប់តែមានសារមួយលោតនៅក្នុង yahoo messenger (កាលហ្នឹងមិនទាន់មាន ហ្វេសប៊ុកប្រើទេ អាហ្នឹងពេញនិយមជាងគេហើយ😁😁😁) ដែលផ្ញើរចេញពីនារីម្នាក់ដែលជាមិត្ត (រៀនសាលាជាមួយគ្នា ថ្នាក់ជាប់គ្នា ធ្លាប់ធ្វើការពេលខ្លីនៅអង្គភាពជាមួយគ្នា ប៉ុន្តែមិនដែលនិយាយគ្នានោះទេ បានត្រឹមតែស្ញេញ😁😁ដាក់គ្នាពេលជួបគ្នាជាការគួរសមតែប៉ុណ្ណឹងឯង ហើយណារ៉ាក៏មិនដែលចាប់អារម្មណ៏ពីគាត់ដែរ)របស់ណារ៉ា គាត់ឈ្មោះបូផា (ចំលែកណាស់ស្គាល់គ្នាយូរហើយមិនដែលឆាតមកផង ថ្ងៃនេះខ្យល់អីបក់ផាត់អោយឆាតមកចឹង😏😏😏😏😏)
បូផា: hi, How are you? What are you doing now???
ណារ៉ា: hi, i am fine, thxs and you?
............................. (ខ្ជិលរ៉ាយរ៉ាប់ច្រើនណាស់)
បន្ទាប់ពីឆាតសួរសុខទុក្ខគ្នារួចរាល់ហើយ ណារ៉ាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបូផាសុំយោបល់ពីការទៅសិក្សានៅបរទេសរបស់ខ្លួនពីណារ៉ាទាំងដែលទំនាក់ទំនងរបស់អ្នកទាំងពីរមិនជិតស្និទ្ធិដល់ថ្នាក់ពិភាក្សារឿងសំខាន់បែបនេះ (មិត្តភក្កិតជិតស្និទ្ធិជាច្រើនមិនសួរ បែរជាមកសួរខ្ញុំវិញ???)។ ដោយសារតែសង្ស័យ និង ដើម្បីបញ្ជាក់អោយបានច្បាស់ ណារ៉ាបានសួរ បូផាត្រង់ៗថា ម៉េចបានមកសួរខ្ញុំវិញ??? ចាត់ទុកខ្ញុំជាអ្វីនឹងយើង? (អាប៉ិនេះសួរគេត្រង់ៗ អត់ដឹងកូនក្រមំុគេអៀនអីអត់ទេ???😁😁😁😁😁)។ ក្រោយពី ណារ៉ាសួរដេញដោលពេក បូផាក៏បានសារភាពមុនថា បូផាចាប់អារម្មណ៏ណារ៉ាយូរហើយ (ចុមតាំងពីពេលណាចេះមិនដែលដឹងសោះ 😄😄😄😄)។ដោយសារតែធ្លាប់ស្គាល់គ្នាពីមុន ហើយមើលឃើញពីអត្តចរឹតរបស់បូផា (សុភាពរាបសារ ស្អាតបាត រម្យទម មិនឆ្មើងឆ្មៃ....)ណារ៉ាក៏សម្រេចចិត្តរាប់អានជាមួយបូផាជាសង្សារ។
ថ្វីត្បិតតែរាប់អានគ្នាជាសង្សារពិតមែន តែណារ៉ា និង បូផាមិនដែលទាន់បានណាត់ជួបគ្នាជាផ្លូវការនៅឡើយទេ ព្រោះតែម្នាក់ៗរវល់រៀងៗខ្លួនជាពិសេសគឺណារ៉ា (រវល់នោះរវល់មិនដឹងថាសង្សារពីណាគេទេ😜😜😜😜😜😜😜)ព្រោះក្រៅពីធ្វើការហើយត្រូវទៅជួយរៀបចំការងាររកស៊ីរបស់គ្រួសារខ្លួន( មិនអោយរវល់ម៉េចកើត បើប្អូនពៅរបស់ណារ៉ាទៅរៀននៅសៀមរាបបាត់ទៅហើយ ចឹងចង់មិនចង់បន្ទុកទាំងអស់ត្រូវធ្លាក់មកលើណារ៉ាទាំងអស់)។ពួកគេទាំងពីរនាក់បានត្រឹមតែសាសងគ្នាតាមឆាតនៅក្នុង Yahoo Messenger និង Line តែប៉ុណ្ណោះ។ បូផាតែងតែសួរទៅណារ៉ាជារឿយៗអំពីការទៅសិក្សានៅបរទេសរបស់ខ្លួនព្រោះបូផាដូចជានៅទាក់ទើនឹងទទួលយកសំនើរនេះព្រោះគាត់ជាកូនស្រីច្បងនៅក្នុងគ្រួសារដែលមានតែម្តាយ (ប៉ារបស់គាត់បានស្លាប់ដោយសារជម្ងឹ) ហើយមានប្អូនៗ ០៤នាក់នៅក្នុងបន្ទុកផងដែរ។ ពេលវេលាដែលត្រូវផ្តល់ចម្លើយអោយគេ (អ្នកដែលផ្តល់អារហារូបករណ៏អោយបូផាទៅរៀននៅក្រៅប្រទេស) ក៏បានខិតជិតមកដល់ បូផាបានសុំយោបល់ជាលើកចុងក្រោយពីណារ៉ា។ ណារ៉ាបាននិយាយពីគំនិតរបស់ខ្លួនប្រាប់ទៅបូផាថា ប្រសិនបើជាខ្ញុំ ខ្ញុំនឹងសម្រេចចិត្តទៅរៀនបន្តដើម្បីអនាគត តែណារ៉ាក៏មិនភ្លេចប្រាប់បូផាអោយទៅពិភាក្សាជាមួយគ្រួសាររបស់គាត់ដែរ។ ២​​ថ្ងៃក្រោយមក ណារ៉ា និង បូផាបានណាត់គ្នាទៅញ៉ាំអីនៅ​ Pizza Company Riverside (ណារ៉ាចូលចិត្តកន្លែងហ្នឹង ហើយក៏ចូលចិត្តញ៉ាំ Pizza ដែរ តែបានតែ Pizza Company ទេ។ រើសនោះរើសអាប៉ិនេះ😁😁😁😁😁😁)។នេះជាការជួបគ្នាលើកដំបូងរបស់ពួកគេបន្ទាប់ពីរាប់អានគ្នាជាសង្សារ (ដូចរាងភ័យៗម៉េចទេ មិនធ្លាប់ផង 😂😂😂😂😂 ត្រឹមត្រូវហួសអាណាជឿអាយុប៉ុណ្ណឹងហើយមិនធ្លាប់មានសង្សារនោះ បោកចំតួ😆😆😆)។ពេលជួបគ្នាទាំងពីរនាក់ដូចជាមានអារម្មណ៏ថាអៀនគ្នាទៅវិញទៅមក (មិនដឹងថា ត្រូវនិយាយពីអី ផ្តើមពីណាទៅណានោះទេ😁😁 )ណាគេខ្លះធ្លាប់មានអារម្មណ៏ដូចណារ៉ា??? ដោយសារឃើញសភាពការណ៏ស្ងប់ស្ងាត់បែបនេះ ណារ៉ាក៏នាំបូផានិយាយពីនេះ ពីនោះជាហូរហែរដើម្បីបង្វែរបរិយាកាសអោយសប្បាយរីករាយ។កំពុងតែនិយាយគ្នាស្រាប់តែ Pizzaដែលខ្លួនបានកុម្ម៉ង់ និង កូកាកូឡាក៏បានមកដល់ស្របពេលដែលកំលោះសង្ហារណារ៉ាយើងកំពុងតែឃ្លានល្មម។ ណារ៉ាក៏បានចាប់ផ្តើមញ៉ាំភីហ្សាដោយមិនភ្លេចហៅបូផាអោយញ៉ាំជាមួយផងដែរ តែបូផានិយាយថាមិនឃ្លាន(ប្រហែលជាអៀនហើយមើលទៅនោះ) អោយណារ៉ាញ៉ាំមុនទៅ។ ញ៉ាំអស់មួយស្លាយ ចូលមួយស្លាយទៀត ណារ៉ានៅតែហៅបូផាអោយញ៉ាំជាមួយតែបូផានៅតែមិនព្រមញ៉ាំរហូតដល់ភីហ្សាមួយត្រូវណារ៉ាញ៉ាំអស់តែម្នាក់ឯង (ល្មោភញ៉ាំណាស់ អត់មានគិតបូផាសោះ😀😀😀។បើហៅហើយមិនញ៉ាំមិនដឹងធ្វើម៉េចទេ ទុកទៅវាស្តាយមានតែញ៉ាំអោយអស់ទៅ😂😂🤣🤣🤣)។ក្រោយពីញ៉ាំអាហារ និង ជជែកគ្នាលេងហើយ បូផាបានប្រាប់ណារ៉ាថា ខ្លួនសំរេចចិត្តទទួលយកអាហារូបករណ៏ ហើយនឹងត្រូវចេញដំនើរទៅរៀននៅក្រៅប្រទេសក្នុងពេលឆាប់ៗនេះ។ បន្ទាប់មកពួកគេក៏បែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ ចាប់ពីថ្ងៃនោះមក ពួកគេឆាតសួរសុខទុក្ខគ្នា និយាយគ្នាពីនេះពីនោះជារៀងរាល់ថ្ងៃ តែពួកគេទាំងពីរមិនសូវបានជួបគ្នា និង ដើរលេងជាមួយគ្នានោះទេ ព្រោះតែម្នាក់ៗរវល់ការងាររៀងៗខ្លួន(ណារ៉ារវល់ការងារជួយរកស៊ីគ្រួសារ បូផារវល់ការងាររៀបចំឯកសារទៅសិក្សានៅបរទេស)។ ពេលវេលាពិតជាដើរលឿនមែន កន្លះខែក្រោយមកដល់ពេលដែលបូផាត្រូវចាកចេញពីប្រទេសកម្ពុជាដើម្បីទៅបន្តការសិក្សានៅបរទេសរយះពេល០៥ឆ្នាំ (ណារ៉ាចង់ជូនដំនើរបូផាដែរ តែបូផាបដិសេធព្រោះមិនចង់អោយណារ៉ាពិបាក😢😢😢😢)
ក្រោយពីចំណាយពេលប្រហែល 07 ម៉ោងនៅលើយន្តហោះ បូផាក៏បានមកដល់ទឹកដីថ្មីមួយដែលខ្លួនត្រូវស្នាក់នៅ នឹង ចំនាយពេលសិក្សារយះពេលយូរគួរសម។ ថ្វីត្បិតតែបូផាទទួលបានអាហារូបករណ៏លើថ្លៃសិក្សាក៏ពិតមែន តែបូផាត្រូវរ៉ាប់រងថ្លៃហូបចុកដោយខ្លួនឯង (អាហារូបករណ៏ដែលខាងសាលាផ្តល់អោយ មិនមែនរបស់រដ្ឋនោះទេ) ដូចនេះនៅទីនោះ បូផាមិនត្រឹមតែរៀនតែមួយមុខនោះទេ តែគាត់ត្រូវធ្វើការ Part time ដើម្បីរកប្រាក់ផ្គត់ផ្គង់លើថ្លៃចាយវាយដោយខ្លួនឯង (គាត់មិនមែនជាកូនអ្នកមាន ចឹងមានតែខំចឹងឯង)ដែលធ្វើអោយគាត់ក៏មិនសូវមានពេលទំនេរច្រើននោះទេ។ ងាកមកមើលណារ៉ាវិញក៏ដូចគ្នា និយាយពីថារវល់នោះរវល់ដល់ហើយ (ម៉ែឪអារវល់ហើយ🤣🤣🤣🤣🤣🤣) ធ្វើការផង ជួយការងាររកស៊ីគ្រួសារផង ជួបជុំមិត្តភក្កិផង កម្មវិធីបុណ្យ ការ ជប់លៀង ខួបកំណើតផង (លោកព្រះមានមុខអីក៏មានមុខម្ល៉េះទេ ប្រហែលណារ៉ាហ្នឹងល្បីខ្លាំងមើលទៅ
😁😁😁😁😁)និយាយរួមមានមុខគ្រប់កម្មវិធីស្ទើររាល់អាទិត្យតាហ្មង😄😄😄😄😄។ថ្វីត្បិតតែមានការងាររវល់រៀងៗខ្លួនក៏ដោយ ក៏អ្នកទាំងពីរឧស្សាហ៏ឆាតលេងជាមួយគ្នាស្ទើររៀងរាល់ថ្ងៃមិនដែលដាច់នោះទេ (យូរៗទើបខលនិយាយគ្នាលេងម្តង ព្រោះអាប៉ិណារ៉ានឹងមិនចេះនិយាយស្វីតៗផ្អែមល្ហែមដូចគេនោះទេ កោតតែមកស្រលាញ់កើត😅😅😅😅)
ថ្ងៃមួយដោយសារតែមានការត្រូវប្រើប្រាស់កុំព្យូរទ័រចាំបាច់ មិត្តភក្កិរបស់ណារ៉ាម្នាក់ឈ្មោះ ពិទូរ (មិត្តភក្កិសំណប់ចិត្តរបស់ណារ៉ាពេលរៀននៅមហាវិទ្យាល័យ)បានសុំណារ៉ាទៅការិយាល័យរបស់ខ្លួន​(សម័យនោះមិនសូវមានហាងកុំព្យូទ័រដូចពេលនេះទេ)។ គាប់ជួនជាចំពេលដែលមេរបស់ណារ៉ាត្រូវទៅបំពេញបេសកកម្មការងារនៅក្រៅប្រទេស (នៅការិយាល័យរបស់ណារ៉ាមានតែណារ៉ាម្នាក់គត់ដែលជាខ្មែរ ក្រៅពីនឹងសុទ្ធតែមេតាមផ្នែកមួយៗដែលជាជនបរទេស ចឹងពេលដែលមេមិននៅណារ៉ានៅធ្វើការនៅការិយាល័យតែម្នាក់ឯងប៉ុណ្ណោះ)។ ថ្ងៃណាត់បានមកដល់ មិត្តភក្កិរបស់ណារ៉ាបានមកការិយាល័យរបស់ណារ៉ាតាមការណាត់ ហើយណារ៉ាបានអោយមិត្តភក្កិប្រើប្រាស់កុំព្យូទ័ររបស់ខ្លួនតាមតម្រូវការរបស់ពិទូរ។ ក្រោយពីរួចរាល់ការងារហើយ ពិទូរបាន download កម្មវិធីមួយដែលមានឈ្មោះថា MIRC (ក្មេងសម័យនេះប្រហែលមិនស្គាល់ទេមើលទៅ ទាល់តែសម័យចាស់ៗដូចណារ៉ាបានស្គាល់
😄😄😄😄😄😄😄😄)ទុកនៅក្នុងកុំព្យូទ័ររបស់ណារ៉ា (ពិទូរមិនបានប្រាប់ណារ៉ានោះទេ)។បន្ទាប់ពីធ្វើការរួចណារ៉ា និង ពិទូរក៏ទៅញ៉ាំបាយជាមួយគ្នារួចហើយក៏ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន។ព្រឹកថ្ងៃបន្ទាប់ ពេលដែលណារ៉ាបើកកុំព្យូទ័រក៏បានឃើញកម្មវីធី MIRC នៅលើអេក្រង់កុំព្យូទ័ររបស់ខ្លួន (សូម្បីតែណារ៉ាក៏មិនដឹងថាជាកម្មវីធីអីគេដែរ ដើរមិនទាន់សម័យសោះអាប៉ិណារ៉ានេះ😀😀😀)។ដោយសារតែចង់ដឹងថាជាកម្មវិធីអីណារ៉ាក៏ចុចលើកម្មវិធីនោះ ហើយចេះតែរាវៗទៅ (ពូកែខាងឆ្ងល់កូនហ្នឹង😁😁😁) ហើយក៏អាចចូលលេងបាន (ប្រើ User របស់ពិទូរ មិនដឹងអីផង ដឹងតែប្រើបាន🤣🤣🤣🤣🤣🤣)។ បន្ទាប់ពីលេង MIRC មួយរយះធ្វើអោយណារ៉ាដឹងច្បាស់ថាកម្មវិធីនេះជា កម្មវិធីអ្វី ហើយនៅក្នុងកម្មវិធីនេះមានមនុស្សគ្រប់ប្រភេទទាំងអស់។ ណារ៉ាតែងតែបើកវាលេងនៅពេលដែលទំនេរពីការងារ ហើយនៅពេលដែលអផ្សុកខ្លាំង (ការងារណារ៉ាមិនសូវជារវល់ណាស់ណាទេ)។ នៅកម្មវិធីនេះមានតែអ្នកសុំលេខទូរស័ព្ទ សុំធ្វើសង្សារទាំងមិនដែលស្គាល់គ្នា ណាត់ជួបគ្នាសុំអីៗ😁😅😄🤣😂😂 ។ល។តែណារ៉ាមិនដែលខ្វល់ នឹងទៅជួបអ្នកណានោះទេ (ខ្លាចគេបោកស៊ីហ្សីន😂😂😂😂😂 ត្រឹមត្រូវហួសអាត្រឹមត្រូវណារ៉ា😀😀)។លេងកម្មវិធីហ្នឹងយូរទៅមានតែភាពដដែលៗធ្វើអោយណារ៉ាធុញ ហើយក៏ឈប់លេងកម្មវីធិហ្នឹងមួយរយះ (ណាមួយពេលនឹងការងាររវល់ផង គ្មានពេលអូសកាឡាញ៉ែគ្នាលេងនោះទេ😂😂😂😂😂)។ កន្លងទៅបានប្រហែលមួយខែ ការងាររបស់ណារ៉ាចាប់ផ្តើមស្បើយ ហើយនៅការិយាល័យតែម្នាក់ឯងផងនោះ ពេលខ្លះក៏ធុញ ពេលខ្លះក៏អផ្សុក ធ្វើអោយណារ៉ាចាប់ផ្តើមលេងកម្មវិធី MIRC ម្តងទៀត។ ចាប់ផ្តើមលេង MIRC លើកនេះ ណារ៉ា បានស្គាល់ជាមួយក្មេងប្រុសម្នាក់ (មិនដឹងថាចៃដន្យ រឺ និស្ស័យនោះទេឆាតទៅ user ជាច្រើនប៉ុន្តែគឺជារបស់គាត់ទាំងអស់) ឈ្មោះណារ៉ុង អាយុប្អូនណារ៉ាប្រហែល ០៥ឆ្នាំ​ សម្បុរស្រអែម មុខមាត់ រូបរាងធម្មតា មិនស្អាតពេក ហើយក៏មិនអាក្រក់ពេកដែរ (មើលតាមវីដេអូខលទេ មិនទាន់ដែលបានជួបមុខគ្នាទេ)។ ណារ៉ុងក៏ជាកូនអ្នករកស៊ីម្នាក់ដែរតែមិនមែននៅភ្នំពេញនោះទេ គឺគាត់មានស្រុកកំណើតនៅខេត្តកោះកុង ហើយបានផ្លាស់ទៅលំនៅទៅនៅខេត្ត ឧត្តរមានជ័យ ស្រុកអន្លង់វែង កាលពីគាត់នៅតូច។ ដោយសារតែចង់ចេះចង់ដឹង ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យអន្លង់វែង គាត់បានចាកចេញពីស្រុកកំនើតមករៀនបន្តថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យស៊ីតិច​ដោយចាប់យកជំនាញ IT (តែទឹកកកយើងហ្នឹង😀😀😀)។ នៅភ្នំពេញគាត់ជួលបន្ទប់ស្នាក់នៅជាមួយមិត្តភក្កិរបស់គាត់ម្នាក់ដែលមកពីស្រុកជាមួយគ្នានៅម្តុំផ្សារសំណង់១២។ បន្ទាប់ពីបានស្គាល់គ្នាតាម MIRC បានមួយរយះ ពួកយើងទាំងពីរក៏បាន add គ្នាទៅវិញទៅមក នៅក្នុង Yahoo messengerវិញដើម្បីមានភាពងាយស្រួលជាងមុន (នៅក្នុង MIRC ណារ៉ាប្រើuser របស់ពិទូរទេ ហើយ MIRC មិនមែនលេងរាល់ថ្ងៃ ដូច Yahoo messenger នោះទេ)។ ក្រោយពីស្គាល់គ្នានៅក្នុង Yahoo Messenger មួយរយះ ពួកគេទាំងពីរនាក់បានអោយលេខទូរស័ព្ទគ្នាទៅវិញទៅមក ហើយទំនាក់ទំនងរបស់ពួកគេបានផ្លាស់ប្តូរពីការ Yahoo Messenger មកប្រើ Line វិញម្តង។ គិតៗទៅមកដល់ពេលនេះ (ប្រហែល ០៩ឆ្នាំមុន) ពួកគេទាំង០២នាក់ស្គាល់គ្នាបានប្រហែល ០២ខែហើយ ប៉ុន្តែនៅមិនទាន់បានជួបគ្នាផ្ទាល់នោះទេ។
​​ ចាំមើលកាលបានគេជួបគ្នាទៅហ្ន??????
ជិតដល់ថ្ងៃចូលឆ្នាំប្រពៃណីជាតិមកដល់ សិស្សានុសិស្សទាំងអស់ដែលរស់នៅតាមបណ្តាខេត្តនាៗត្រូវបានឈប់សំរាក ដើម្បីទៅកាន់ស្រុកកំនើតរៀងៗខ្លួន។ មិនខុសពីសិស្សានុសិស្សដទៃទៀត ណារ៉ុងក៏មានគំរោងទៅកាន់ស្រុកកំនើតដូចគ្នា តែមុនពេលទៅស្រុកកំនើតណារ៉ុងបានប្រាប់ណារ៉ាថា លេងសៀមរាបសិនមុនពេលទៅស្រុកកំនើតខ្លួន។ ចៃដន្យល្អណាស់ ប្អូនរបស់ណារ៉ា(ដែលរស់នៅខេត្តសៀមរាប)បានខលមកណារ៉ាអោយជួយផ្ញើរឯកសារអោយខ្លួនផងដែរ។ ដូចនេះណារ៉ាបានពឹងពាក់នឹងផ្ញើរឯកសារនោះទៅអោយប្អូនរបស់គាត់តាមណារ៉ុង (សម័យនោះឡានក្រុងមិនទាន់ទទួលផ្ញើរអីវ៉ាន់នោះទេ)។នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១០ (តាមចាំដូចជាមិនខុសទេ) វេលាម៉ោង ៧ព្រឹក នៅបេនឡានកាពីតូលផ្សារអូរប្ញស្សី ណារ៉ាបានយកឯកសារដែលខ្លួនត្រូវផ្ញើរទៅកាន់ប្អូនទៅអោយណារ៉ុង (ហ្នឹងហើយកន្លែងជួបគ្នាដំបូងនោះ ខុសគេខុសឯង😂😂😂😂😂)។ដោយសារណារ៉ុងទៅជាមួយមិត្តភក្កិ ហើយឡានក្រុងក៏ដល់ម៉ោងចេញគ្រាន់តែហុចឯកសារហើយ ពួកគេទាំង២នាក់ក៏បានចែកផ្លូវគ្នារៀងៗខ្លួន( មិនបាន៥នាទីផងជួបគ្នាលើកទីមួយនឹងនោះ😌😌)។លុះល្ងាចបន្តិចប្អូនរបស់ណារ៉ាបានខលមកប្រាប់ថាបានទទួលឯកសាររួចហើយ ហើយណារ៉ាក៏បានឆាតអរគុណណារ៉ុងហើយបន្តឆាតពីនេះពីនោះជាមួយគ្នាជាហូរហែរ។ ថ្ងៃចូលឆ្នាំខិតជិតមកដល់ ម៉ាក់ណារ៉ាប្រាប់ថា ប្អូនស្រីជីដូនមួយដែលរស់នៅខេត្តសៀមរាបនឹងភ្ជាប់ពាក្យនៅថ្ងៃទី៣នៃពិធីចូលឆ្នាំខ្មែរ។ ពេលបានទទួលដំណឹងនេះពីម្តាយរបស់ខ្លួន ណារ៉ាក៏បានសំរេចចិត្តថានឹងទៅសៀមរាបនៅថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំខ្មែរ។ ណារ៉ាបានឆាតប្រាប់ណារ៉ុងថា ខ្លួននឹងទៅសៀមរាបពេលចូលឆ្នាំខ្មែរ។ បន្ទាប់ពីលឹថាណារ៉ាមកសៀមរាប ណារ៉ុងក៏បបួលណារ៉ាមកលេងផ្ទះរបស់ខ្លួន​(បបួលបែបលេងសើចទេ😂😂😂) ហើយណារ៉ាប្រាប់ថាសុំគិតសិន (ប៉ិនឹងត្រឹមត្រូវណាស់ មិនចេះទៅផ្ទះណាគេផ្តេសផ្តាសទេ ហើយក៏មិនងាយទុកចិត្តអ្នកណាគេដែរ😊😊😊😊)។ធ្មេចបើកធ្មេចបើកថ្ងៃចូលឆ្នាំទីមួយក៏បានមកដល់ ណារ៉ាក៏បានឡើងជិះឡានក្រុងដើម្បីធ្វើដំនើរឆ្ពោះទៅកាន់ខេត្តសៀមរាបតែម្នាក់ឯង (ម៉ាក់ប៉ាណារ៉ាមិនបានមកជាមួយទេ ព្រោះរវល់ទៅលេងស្រុកកំនើត ចឹងបានណារ៉ាទៅចូលរួមពិធីភ្ជាប់ពាក្យប្អូនស្រីជីដូនមួយជំនួស)។ម៉ោងប្រហែល ៣ ណារ៉ាក៏បានមកដល់ទឹកដីខេត្តសៀមរាបរួចបន្តដំនើរទៅផ្ទះអ៊ីរបស់ខ្លួនដើម្បីស្នាក់នៅទីនោះ។ សំរាកបានបន្តិច ម៉ោងប្រហែលជា ៦ល្ងាច ណារ៉ានឹងសាច់ញាតិបាននាំគ្នាទោញ៉ាំបាយល្ងាចនៅមុខប្រាសាទអង្គរវត្តដោយក្តីសប្បាយរីករាយ នឹងត្រេកអរ។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួចហើយ​ ពួកយើងបាននំាគ្នាទៅលេងនៅ pub street (អ្នកណាក៏ស្គាល់ហើយមិនដែលរំលងដែរពេលទៅសៀមរាប😁😁😁 មុនពេលដែលត្រលប់ទៅផ្ទះវិញ។ ពេលមកដល់ផ្ទះ ណារ៉ា បានឆាតលេងជាមួយណារ៉ុង (ជាធម្មតាឧស្សាហ៏ឆាតលេងជាមួយ ណារ៉ុង និង បូផា ស្ទើរមិនលោះថ្ងៃនោះទេ)។ ឆាតយូរៗទៅ ណារ៉ុងសួរណារ៉ាពីសំនួរដែលគេធ្លាប់សួរទៅណារ៉ា(មកលេងខ្ញុំអត់បង??) ណារ៉ាប្រាប់ថាសុំគិតមួយយប់ទៀតសិនហើយចាំឆ្លើយប្រាប់វិញនៅព្រឹកស្អែក (ច្របូកច្របល់ គិតពេញមួយយប់ ទៅ រឺមិនទៅ😇😇😇😇😇)។ក្រោយបពីគិតពេញមួយយប់ ណារ៉ាក៏សំរេចចិត្តប្រាប់ណារ៉ុងថានឹងទៅលេងផ្ទះណារ៉ុងមួយយប់។បន្ទាប់ពី ញ៉ាំបាយថ្ងៃត្រង់ហើយ ម៉ោងប្រហែល១២ ៣០នាទី ប្អូនរបស់ណារ៉ាបានជូនណារ៉ាទៅបេនតាក់ស៊ីដើម្បីទៅកាន់ផ្ទះរបស់ណារ៉ុង។ ដោយសារតែចូលឆ្នាំខ្មែរ ចឹងគ្មានឡានក្រុងរត់ (សៀមរាប អន្លង់វែង) ហើយតាក់ស៊ីវិញក៏មិនសូវជាមានដែរ ទំរាំតែរកបានចំនាយពេលប្រហែល ៣០នាទី ហើយមានតែមួយគត់ដែលរត់ផ្លូវហ្នឹង។ លើកទីមួយដែលណារ៉ាជិះតាក់ស៊ី (តាំងពីកើតមកមិនដែលជិះទេ) មានអារម្មណ៏ថា ធុញថប់ គ្មានផាសុខភាព មនុស្សច្រើន ចាប់ម៉ូយតាមផ្លូវ និយាយរួមញាត់មនុស្សតាមលទ្ធភាពដែលអាចធ្វើបាន (ស្រុកខ្ញុំឡូយចឹង)។ ចំនាយពេលប្រហែលជា២ម៉ោង តាក់ស៊ីក៏បានធ្វើដំនើរមកដល់រង្វង់មូលស្រុកអន្លង់វែង​(លើកទីមួយហើយ ដែលមកជាន់ទឹកដីនេះ កោតចេះតែហ៊ានមកដែរ មិនដែលស្កាល់ទិសតំបន់ផង ហើយមកតែម្នាក់ឯងទៀត អត់មានខ្លាចគេយកទៅលក់អីសោះហើយ)​ ណារ៉ាក៏បានអោយតាក់ស៊ីឈប់នៅទីនោះ ហើយណារ៉ាក៏បានខលទៅប្រាប់ណារ៉ុងថាអោយចាំនៅទីនោះហើយ ចាំគាត់ទៅទទួល។ ចាំបាត់ៗ (មានអារម្មណ៏មិនស្រួលក្នុងចិត្ត ភ័យបុកពោះតិចៗដែរ បើទីរួមស្រុកគេស្ងាត់នោះស្ងាត់ ធ្លាប់តែនៅក្រុងនោះ មានដឹងថានៅស្រុកស្ងាត់អីចឹងនោះទេ បើគេកុហកមិនមកយក មិនដឹងជាត្រូវទៅផ្លូវណាទេ)។ប្រហែល១៥នាទីក្រោយមកទើបណារ៉ុង មកទទួលណារ៉ានៅកន្លែងដែលណារ៉ុងប្រាប់អោយចាំ( ចង់ធ្វើបាបគេអោយច្បាស់កាឡែត😢😢😢)។ ជិះម៉ូតូបានបន្តិចក៏បានមកដល់ផ្ទះរបស់ណារ៉ុង។ ពេលមកដល់ផ្ទះណារ៉ុងភ្លាម​ ណារ៉ាមានការភ្ញាក់ផ្អើលគួរសម ព្រោះអ្វីៗមិនដូចការគិតរបស់ណារ៉ុង (ធ្លាប់គិតថាជាផ្ទះថ្ម ពីរជាន់អីហើយ តែវាជាផ្ទះឈើ សង់ទាបជាប់ដីបែបសាមញ្ញធម្មតា)។ ចូលដល់ក្នុងផ្ទះណារ៉ុង បានណែនាំប្រាប់ប៉ាម៉ាក់នឹងបងប្អូនរបស់គាត់អំពីណារ៉ា។ ក្រោយពីធ្វើការណែនាំហើយ ទាំងអស់គ្នាក៏បានអង្គុយនិយាយគ្នាលេង និង ជជែកគ្នាពីនេះពីនោះ (ដោយសារមកលេងផ្ទះណារ៉ុង និង ជួបម៉ាក់ប៉ា បងប្អូនណារ៉ុងជាលើកទីមួយ ធ្វើអោយណារ៉ាមានអារម្មណ៏រាងភ៏យតិចៗ។អាអ្នកនៅជិតគេសុំជួបមិនដែលទៅជួបគេផង ដល់គេហៅមកផ្ទះគេនៅម៉ាមេឃហ៊ានមក ឆ្ងល់អើយសែនឆ្ងល់ ណារ៉ាអើយណារ៉ា😒😒😒)។ បន្ទាប់ពីជជែកគ្នាលេងបានមួយសន្ទុះណារ៉ាក៏សុំទៅងូតទឹកដើម្បីអោយត្រជាក់ខ្លួន (លេសព្រោះដូចភ័យ😁😁)។បន្ទាប់ពីងូតទឹករួចហើយ ម៉ោងប្រហែល ៥ ៣០នាទី ណារ៉ុងបាននាំណារ៉ាទៅលេងនៅរមណីយដ្ឋានផ្ទះតាម៉ុក ដែលនៅមិនឆ្ងាយពីផ្ទះរបស់ណារ៉ុងប៉ុន្មាននោះទេ។ ដោយសារខ្លួនជាម្ចាស់ស្រុក នៅទីនោះ ណារ៉ុងបាននាំំ និង ពន្យល់ណារ៉ាបានយ៉ាងក្បោះក្បាយពីប្រវត្តិរបស់រមណីយដ្ឋានមួយនោះ។បន្ទាប់ពីដើរលេងនៅទីនោះសព្វគ្រប់ហើយ ពួកគេទាំង២បាននាំគ្នាត្រលប់មកផ្ទះវិញដើម្បីញ៉ាំអាហារពេលល្ងាចជាមួយគ្នា (ចង់ទៅញ៉ាំអីនៅក្រៅ តែប៉ាម៉ាក់ណារ៉ុងខលហៅអោយទៅញ៉ាំបាយជាមួយពួកគាត់ជាការស្វាគមន៏)។ញ៉ាំបាយបបន្តើរ ជជែកគ្នាលេងបន្តើរធ្វើអោយបរិយាកាសមានភាពសប្បាយរីករាយ ស្រាប់តែប៉ាណារ៉ុងបានសួរណារ៉ាថា:
ប៉ាណារ៉ុង: ក្មួយអាយុម៉ាន??? ហើយធ្វើការអីដែរ?
ណារ៉ា: បាទអ៊ុ ខ្ញុំអាយុ ២៧ ហើយធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ។
ប៉ាណារ៉ុង: អូ ,ចុះអាយុខុសគ្នាច្រើនណាស់ ហើយម៉េចបានស្គាល់គ្នា?
គ្រាន់តែលឺសំនួរនេះហើយធ្វើអោយណារ៉ាឈ្លក់បាយ ហើយមិនដឹងឆ្លើយថាម៉េចអោយសមព្រោះមិនសូវចេះកុហក (ត្រឹមត្រូវណាស់អាត្រឹមត្រូវ
😁😁😁🤣🤣🤣🤣)។ឃើញណារ៉ាឆ្លើយរាងរដិបរដុបបែបនេះ ណារ៉ុងក៏ឆ្លើយជំនួសណារ៉ា (ធូរទ្រូងតិច)ធ្វើអោយស្ថានការថយចុះមកដូចដើមវិញរហូតដល់ញ៉ាំបាយរួច។ បន្ទាប់ពីបាយរូចណារ៉ុងបានបបួលណារ៉ាទៅលេងនៅវត្ត(មិនចាំឈ្មោះ ធម្មតានៅតាមស្រុកពេលចូលឆ្នាំចឹងនៅវត្តមានតាំងពីព័រ នឹងលេងល្បែងកំសាន្ត)មួយដែលមិនឆ្ងាយពីផ្ទះនោះទេ។ មុនដំបូងណារ៉ាបដិសេធដែរ តែដល់ពេលម៉ាក់ណារ៉ុងដេញពេក(គាត់ថាមិនងាយបានមកទេ ទៅលេងអោយស្គាល់នឹងគេម្តងទៅ) ណារ៉ាក៏ព្រមទៅ។ តាមផ្លូវទៅវត្តនោះមានសភាពងងឺត (គ្មានភ្លើងបំភ្លីផ្លូវដូចនៅក្នុងក្រុងនោះទេ) តែមានម៉ូតូជិះចេញចូល ទៅមកអត់ដាច់។ មិនយូរប៉ុន្មានពួកគេទាំង២នាក់បានមកដល់គោលដៅ ហើយនំាគ្នាដើរលេងមើលគេ មើលឯងមើលនេះ មើលនោះ ញ៉ាំនេះ ញ៉ាំនោះជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ក្រោយពីសប្បាយរួចហើយ ពួកគេក៏បានធ្វើដំនើរត្រលប់មកផ្ទះវិញ។ នៅតាមផ្លូវត្រលប់មកផ្ទះវិញបានពាក់កណ្តាលផ្លូវ ស្រាប់តែ ផាំង...........
សូមរងចាំតាមដានភាគបន្ត


No comments:

Post a Comment