Breaking

Wednesday, July 10, 2019

រឿង "និស្ស័យ" ភាគទី២


រឿង "និស្ស័យ"
ភាគទី២
និពន្ធដោយ Sok Narong



ផាំង ប្រាវ អូយ ជាសំលេងដែលបន្លឺឡើងព្រមគ្នាក្នុងពេលតែមួយដែលធ្វើអោយអ្នកដែលមានលំនៅឋាននៅជាប់នឹងផ្លូវជាតិនាំគ្នាចេញមកមើលព្រោងព្រាត។ វាជាសំលេងគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូដែលណារ៉ុងកំពុងតែជិះ និង ម៉ូតូរបស់ភាគីម្ខាងទៀតដែលបើកមកបុកម៉ូតូរបស់ណារ៉ុងទាំងកំរោល (ជិះសុខៗគេមកបុកពេញទំហឹង😢😢😢😢😢)។ភ្លាមនោះណារ៉ាបានលឺសំលេងស្រែកយ៉ាងខ្លាំងចេញពីមាត់ណារ៉ុងថា " អូយ" ធ្វើអោយណារ៉ាមានអារម្មណ៏ថាស្រឡាំងកាំង មិនដឹងថាណារ៉ុងត្រូវរបួសយ៉ាងណានោះទេ (ណារ៉ាធា្លក់ពីលើម៉ូតូ តែសំណាងល្អគ្រាន់តែអុកគូទអង្គុយ ត្រូវចំកំភួនជើង ឯណារ៉ុងនឹងម៉ូតូបានខ្ទាតទៅមុខមិនដឹងម៉េចម៉ាទេ។ លើកទីមួយក្នុងជីវិតដែលជួបគ្រោះថ្នាក់ចរាចរណ៏សំរាប់ណារ៉ា ហើយក៏មិននឹកស្មានថាជួបនៅទីនោះដែរ)។ ភ្លាមនោះណារ៉ាបានក្រោក ហើយស្ទុះទៅមើលណារ៉ុងនិងម៉ូតូ សំណាងល្អដែលណារ៉ុងមិនកើតអីធ្ងន់ធ្ងរ គឺត្រូវរបួសខ្លះដែរ រលាត់ដៃ រលាត់ជើង ខ្នង ចង្កេះ ។ល។ ងាកទៅមើលម៉ូតូរបស់ណារ៉ុងវិញគឺថាខូចខាតមួយចំនួនធំ រីឯម៉ូតូរបស់ភាគីម្ខាងទៀតខ្ទាតទៅដល់កណ្តាលថ្នល់ ហើយអ្នកបើកបរសន្លប់ស្តូកស្តឹងមិនដឹងថាស្លាប់រឺរស់នោះដែរ។ ៥នាទីក្រោយមកបងប្រុសរបស់ណារ៉ុងបានមកដល់កន្លែងកើតហេតុ (មិនបាច់ឆ្ងល់ទេ គ្រោះថ្នាក់ចរាចរណ៏ហ្នឹង នៅមិនឆ្ងាយពីផ្ទះរបស់ណារ៉ុងនោះទេ ហើយអ្នកដែលរស់នៅទីនោះស្គាល់គាត់យ៉ាងច្បាស់។ ពួកគាត់បានទូរស័ព្ទប្រាប់បងប្រុសណារ៉ុង) ហើយគាត់បានឌុបពួកយើងមកផ្ទះ ដោយទុកម៉ូតូនៅកន្លែងកើតហេតុ ទុកអោយខាងប៉ូលីសចរាចរណ៏ជាអ្នកដោះស្រាយ។ ពេលទៅដល់ផ្ទះហើយ ណារ៉ាបានសួរទៅកាន់បងប្រុសណារ៉ុង:
-ណារ៉ុង: បងនៅនេះមានផ្ទះពេទ្យទេបង??
-បងប្រុស: មានមួយដែរ តែចំថ្ងៃចូលឆ្នាំ ហើយណាមួយយប់ចឹងមិនដឹងគេបើកអត់ទេ។
-ណារ៉ា: ចឹងបងមានលេខទូរស័ព្ទគាត់ទេ??? បងខលទៅសួរគាត់តិចទៅបង ខ្ញុំចង់នាំណារ៉ុងទៅលាងរបួស។
-បងប្រុស: អត់មានទេអូន ចឹងចាំបងជិះទៅមើលសិន។
-ណារ៉ា: បាទបង តែបើសិនពេទ្យគាត់អត់បើកទ្វារទេ បងជួយរកទិញ ទឹកលាងដំបៅ និងសំឡីអោយផង។
បងប្រុសក៏បានបើកម៉ូតូចេញទៅ មួយសន្ទុះក្រោយមកគាត់បាន​យកទឹកលាងដំបៅ និង​ សំឡីមួយដុំមកអោយណារ៉ា ហើយបានប្រាប់ថា ពេទ្យគាត់មិននៅទេ គាត់ទៅដើរលេងហើយចូលឆ្នាំចឹងនោះ។ ក្រោយពីទទួលបានអ្វីដែលចង់បានហើយ ណារ៉ាបានហៅណារ៉ុងអោយមកជិតខ្លួនដើម្បីលាងរបួសប៉ុន្តែណារ៉ុងប្រកែកព្រោះខ្លាចឈឺ (មើលតែក្មេងចឹង)។ដោយឃើញណារ៉ុងប្រកែកបែបនេះណារ៉ាក៏ស្នើសុំអោយម៉ាក់ណារ៉ុងជាអ្នកលាងជំនួសវិញ តែម៉ាក់ណារ៉ុងប្រកែក(គាត់ជាប់ដៃរកស៊ី😁😁😁😁 ចូលឆ្នាំគាត់ជួបជុំរកស៊ីជាមួយអ្នកជិតខាងចឹងឯង) ហើយប្រាប់អោយណារ៉ុងថាអោយបងលាងអោយទៅ (ទាល់តែម៉ាក់ប្រាប់បានព្រមកូននេះ😏😏)។ពេលណារ៉ុងព្រមហើយ ណារ៉ាអោយណារ៉ុងដោះអាវចេញដើម្បីពិនិត្យមើលមុខរបួសរបស់ណារ៉ុងដើម្បីធ្វើការលាងសំអាត។ពេលលាងសំអាតរបួសណារ៉ាចាប់អារម្មណ៏ថាមានភ្នែកមួយគូកំពុងសំលឹងមើលខ្លួនមិនព្រេចភ្នែក។យូរៗម្តងកែវភ្នែករបស់ពួកគេទាំង២បាញ់ចំគ្នាទៅវិញទៅមក ដែលធ្វើអោយណារ៉ាមានអារម្មណ៏ច្របូកច្របល់ ហើយក៏គេចចេញពីក្រសែភ្នែករបស់ណារ៉ុង។ បន្ទាប់ពីលាងរបួសអោយណារ៉ុងរួចរាល់ហើយ ណារ៉ាក៏អោយណារ៉ុងសំរាកអោយស្ងួតមុខរបួស ហើយខ្លួនក៏ចាប់ផ្តើមលាងមុខរបួសខ្លួនឯងម្តង។ យប់កាន់តែងងឹត ស្បៃរាត្រីក៏បានចូលមកគ្របដណ្តប់ពេញវេហា ដែលបញ្ជាក់ថាដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវសំរាកយកកំលាំងដើម្បីយកកំលាំងដើម្បីរកស៊ីថ្ងៃស្អែក។ណារ៉ាបានដើរសំដៅទៅកាន់គ្រែដែលណារ៉ុងកំពុងតែគេងដែលនៅក្បែរ ម៉ាក់ណារ៉ុងនិងអ្នកជិតខាងកំពុងតែរកស៊ី😁😁😁 (ផ្ទះណារ៉ុងមានបន្ទប់តែមួយប៉ុណ្ណោះគឺបន្ទប់សំរាប់ម៉ាក់ប៉ារបស់គាត់ ហើយណារ៉ុងគាត់គេងនៅលើគ្រែមួយនៅក្បែរទូរទ័ស្ស)។ អ្វីដែលសំខាន់គឺថាគេងគ្រែមួយ២នាក់🤣🤣😂😂 (តាំងពីធំមក ណារ៉ាមិនដែលអោយអ្នកណាគេងជាមួយ ហើយក៏មិនដែលគេងជាមួយអ្នកណាដែរ សូម្បីតែប្អុនបង្កើតក៏មិនអោយគេងគ្រែជាមួយផង​) មិនដឹងថាគេងម៉េចទេលោកអើយ តែធ្វើម៉េចបើគ្មានជំរើសទៅហើយ មានតែទ្រាំតាមហ្នឹងទៅ គេអោយគេងណាគេងហ្នឹងទៅ(មិនមែនផ្ទះខ្លួនឯងទេ កុំរឿងច្រើនពេក😄😄😄)។នៅលើគ្រែគេងរបស់ណារ៉ុងដែលម៉ាក់គាត់បានរៀបចំអោយឃើញមានខ្នើយអោបតែមួយ ណារ៉ាក៏បានសួររកខ្នើយអោបមួយទៀត តែសំណាងមិនល្អគឺថាគ្មាននៅះទេ😔😔😔។ឡើងដល់លើគ្រែណារ៉ាបានយកខ្នើយអោបដែលមានតែមួយដាក់នៅចំកណ្តាល (មិនចូលចិត្តគេងប៉ះគ្នា) ហើយក៏សំងំគេងទៅ(គេងមិនលក់ទេ ព្រោះលឺតែចាស់ៗនិយាយគ្នា ហើយណាមួយភ្លើងនៅភ្លឺចែសមិនចេះគេងទេលោកព្រះ😞😞😞។ដោយសារតែគេងមិនលក់យូរៗម្តងណារ៉ាក៏បើកភ្នែកមើលទៅណារ៉ុងដែលកំពុងតែគេងក្រែងលគាត់ឈឺមុខរបួស។ប្រហែលជាម៉ោង ១០យប់ទើបចាស់ៗនាំគ្នាបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ហើយម៉ាក់របស់ណារ៉ុងក៏ចាក់សោរបិទភ្លើងចូលទៅក្នុងបន្ទប់គេងបាត់ទៅ។ យប់កាន់តែជ្រៅ អាកាសធាតុកាន់តែត្រជាក់ តែចម្លែកអីគេងមិនលក់សោះ មានអារម្មណ៏រសាប់រសល់ (មិនដឹងយាយថាម៉េចទេអារម្មណ៏ពេលហ្នឹង) ហើយមុខរបួសក៏ចាប់ផ្តើមឈឺម្តងបន្តីចៗ ធ្វើអោយណារ៉ាគេងប្រែទៅប្រែមកៗ។ ប្រែទៅប្រែមកៗខ្លាចណារ៉ុងភ្ញាក់ណារ៉ាក៏ចាប់ផ្តើមសំងំគេងម្តងទៀត តែគេងមិនទាន់លក់ផង ស្រាប់តែណារ៉ុងដកខ្នើយអោបដែលឃាំងចេញហើយក្រសោបអោបកាយណារ៉ាយ៉ាងណែន (ណារ៉ាមិនបានបើកភ្នែកនោះទេ ធ្វើជាគេងលក់ព្រោះចង់ដឹងថាណារ៉ុងចង់ធ្វើអីបន្ត😊😊😊)។ណារ៉ុងដឹងថាណារ៉ាធ្វើពុតជាគេងលក់ ក៏បានសួរទៅកាន់ណារ៉ាថា:
-ណារ៉ុង: " បងជើងម៉េចហើយ? ឈឺអត់?"
-ណារ៉ា: បាទ ឈឺគួរសមដែរ។ចុះអូនវិញនោះ??
-ណារ៉ុង: បាទ ឈឺគួរសមដែរនឹង។ អរគុណបងដែលបានលាងរបួសអោយខ្ញុំ។
និយាយរួចណារ៉ុងក៏បានថើបថ្ពាល់ណារ៉ាទាំងសងខាង ហើយបន្តមកថើបបបូរមាត់របស់ណារ៉ាទៀត។ណារ៉ាបានត្រឹមតែញញឹមហើយសងការថើបនោះទៅកាន់ណារ៉ុងវិញយ៉ាងពេញចិត្ត (ណារ៉ុងជាមនុស្សដំបូងបន្ទាប់ពីម៉ាក់ប៉ាដែលបានថើប នឹងប៉ះពាល់ខ្លួនរបស់ណារ៉ាព្រោះ ណារ៉ាជាមនុស្សកំណាញ់ហើយមិនងាយអោយអ្នកណាមកប៉ះពាល់បាននោះទេ ឡើងមានអ្នកខ្លះថាអោយខ្លួនមាសមែន😄😄😄😄???)។បន្ទាប់ពីផ្តល់ក្តីសុខអោយគ្នារួចរាល់ហើយ (គិតមើលខ្លួនឯងទៅ សុំរំលងកន្លែងនេះ😂😂🤣🤣)ពួកគេក៏បានគេងអោបគ្នាយ៉ាងមានក្តីសុខ។រឿងចៃដន្យបំផុតបានកើតឡើងម្តងទៀតនៅពេលដែលណារ៉ាគេងលក់គឺគាត់បានយល់សប្តិឃើញប្អូនស្រីគាត់ (តាំងពីប្អូនស្រីណារ៉ាស្លាប់រហូតមកដល់ពេលនេះប្រហែលជា ៦ឆ្នាំហើយ ហើយនេះជាលើកទីមួយហើយដែលណារ៉ាយល់សប្តិឃើញគាត់។ ក្រោយពីដឹងខ្លួនពីយល់សប្តិណារ៉ាអោបណារ៉ុងយ៉ាងណែន ហើយគិតថាអ្វីៗទាំងអស់គឺសុទ្ធតែ "និស្ស័យ"។ ព្រលឹមស្រាងៗម៉ោងប្រហែលជា ៥ភ្លឺ ណារ៉ុងបានភ្ញាក់ពីគេង ដើម្បីជួយការងាររបស់ឳពុកគាត់ (ប៉ាគាត់កាបជ្រូកខ្លួនឯង ចឹងឆាប់ភ្ញាក់ចឹងហើយ) តែក៏មិនភ្លេចថើបថ្ងាសណារ៉ាមុនពេលដែលខ្លួនក្រោកទៅនោះដែរ។ ដោយសារអស់កំលាំងណារ៉ាក៏គេងបន្តរហូតដល់ម៉ោង ៦ ៣០នាទីទើបក្រោកដើម្បីរៀបចំត្រលប់ទៅសៀមរាបវិញ (ឡានក្រុងចេញម៉ោង ៧) ដើម្បីចូលរួមកម្មវីធីភ្ជាប់ពាក្យរបស់ប្អូនស្រីពេលថ្ងៃត្រង់។ ណារ៉ុងបានជូនណារ៉ាដាក់បេនឡានហើយនៅចាំនៅបេនឡានរហូតទាល់តែឡានចេញដំនើរ។​មុនពេលបែកផ្លូវគ្នា កែវភ្នែករបស់អ្នកទាំង២បានសំលឹងរកគ្នាដោយបង្កបដោយការនឹករលឹក និង មិនចង់បែកពីគ្នាឡើយ។ឃ្លាតតែកាយ តែចិត្តនៅតែនឹក ពួកគេបានឆាតលេងហូរហែរពីនេះពីនោះរហូតដល់ណារ៉ាមកដល់សៀមរាប។ក្រោយពីចប់កម្មវិធីរួចរាល់អស់ហើយ ព្រឹកថ្ងៃបន្ទាប់ណារ៉ាក៏បានវិលត្រលប់មកភ្នំពេញវិញព្រោះខ្លួនត្រូវចូលធ្វើការនៅក្រោយចូលឆ្នាំ រីឯណារ៉ុងដោយសារមិនទាន់ចូលរៀនទើបនៅលេងស្រុកអោយបានយូរបន្តិច។
អ្វីៗដែលបានកើតឡើងនៅថ្ងៃនោះវាសុទ្ធតែជារឿងចៃដន្យដែលនឹកស្មានមិនដល់ទាំងអស់។ ណារ៉ាមិនដែលភ្លេចថ្ងៃនោះបានទេ ១៤ មេសា​ ឆ្នាំ ២០១១!!!!
ក្រោយហេតុការណ៏ដែលបានកើតឡើង ណារ៉ាក៏បានចាត់ទុកណារ៉ុងដូចប្អូនប្រុសរបស់ខ្លួនម្នាក់ព្រោះអ្វីៗដែលកើតឡើងណារ៉ាបានចាត់វាគឺជា "និស្ស័យ" មិនមែនជាភាពចៃដន្យឡើយ ហើយរឿងដែលកើតឡើងរវាងពួកគេទាំង២នៅយប់នោះ ណារ៉ាគិតថាគ្រាន់តែជាអារម្មណ៏ភ្លើតភ្លើន នឹង ការសប្បាយតែមួយពេលតែប៉ុណ្ណោះ (គិតតែម្នាក់ឯង)។
ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១១ ណារ៉ុងបានវិលត្រលប់ពីស្រុកកំនើតវិញ ដោយមានណារ៉ាចាំទទួលនៅបេនឡានស្រាប់ (ណារ៉ុងប្រាប់ណារ៉ាថា ម៉ាក់គាត់មានរបស់ផ្ញើរហើយអោយជួយមកយកផង)។ ណារ៉ាបានជូនណារ៉ុងទៅបន្ទប់ដែលខ្លួនកំពុងតែស្នាក់នៅជាមួយមិត្តភក្កិដែលនៅម្តុំបឹងសាឡាង។ ពេលមកដល់បន្ទប់របស់ណារ៉ុង ណារ៉ាបានសម្លឹងមើលទៅកាន់សភាពបន្ទប់នោះ ហើយគិតក្នុងចិត្តតែម្នាក់ឯង បន្ទប់តូច ហប់ក៏ហប់ គេនៅគ្នា២នាក់ម៉េចទៅហ្ន??​ កំពុងតែគិតណារ៉ុងក៏យកស្វាយមួយកេសដែលម៉ាក់គាត់បេះ ហើយយកមកអោយណារ៉ា។ បន្ទាប់ពីនិយាយគ្នាលេងហើយ ណារ៉ាក៏បានវិលត្រឡប់ទៅផ្ទះវិញជាមួយស្វាយដែលម្តាយណារ៉ុងបានផ្ញើរអោយ។ ពេលទៅដល់ផ្ទះណារ៉ាបានទទួលសារពីណារ៉ុង:
-ណារ៉ុង: បង ទៅដល់ផ្ទះនៅ?? (ណារ៉ុងមិនដែលហៅឈ្មោះណារ៉ាទេ គាត់ហៅថាបង)
- ណារ៉ា: បាទ ដល់ហើយ។ ចុះហត់អត់ថ្ងៃនេះជិះឡានយូរចឹង? ញ៉ាំបាយនៅ??
-----------------------------
-----------------------------(ច្រើនណាស់ខ្ជិលសរសេរណាស់🤣)
ចាប់តាំងពីថ្ងៃនោះមកទំនាក់ទំនងរបស់ពួកគេទាំង២កាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ (ថ្ងៃណាក៏ពួកគេឆាតលេងជាមួយគ្នាដែរ ដូចលើសពីបងប្អូនម៉េចទេ😂😂😂)។ ត្រលប់មកពីសៀមរាបបានប្រហែលមួយអាទិត្យ ប្រធានរបស់ណារ៉ាបានដាក់បេសកកម្មអោយណារ៉ា ដោយតម្រូវអោយចុះទៅធ្វើការនៅសៀមរាបរយះពេល ០៣ថ្ងៃ ០២យប់ (មិនទាន់បាត់ឈឺគូទ ឈឺជើងផង ត្រូវទៅទៀតហើយ)។ ណារ៉ាបានប្រាប់រឿងនេះទៅណារ៉ុង ហើយក៏បានបបួលណារ៉ុងលេងៗ😂🤣😂🤣:
-ណារ៉ា: មេអោយបងទៅសៀមរាប០៣ថ្ងៃ តោះទៅជាមួយគ្នា?
-ណារ៉ុង: បងឯងទៅធ្វើការហ្នឹង ខ្ញុំទៅជាមួយបានដែរ??
-ណារ៉ា: មេហៅទៅសាគួរទេ ពេលគាត់មានការបានគាត់ខលហៅ ចឹងប្រហែលអផ្សុកបានហៅទៅបានគ្នា។ ទំនេរអត់ចុះ? ទៅអត់ចុះ? បើថាទៅចាំសាកល្បងប្រាប់មេ។
-ណារ៉ុង: អូខេចឹង សួរមេសិនទៅ ព្រោះខ្ញុំមិនទាន់ចូលរៀនផង អាទិត្យក្រោយបានចូល។
ក្រោយពីណារ៉ុងព្រមហើយ ណារ៉ាបានស្នើសុំមេដើម្បីអោយណារ៉ាទៅជាមួយខ្លួន។ មេណារ៉ាក៏អូខេ។
ថ្ងៃទៅសៀមរាបក៏បានមកដល់ ពួកគេទាំង៤នាក់បានជិះឡានក្រុងពីភ្នំពេញទៅសៀមរាបជាមួយគ្នាដោយមេអង្គុយជាមួយដៃគូរបស់គាត់ ហើយណារ៉ុងអង្គុយជាមួយណារ៉ា។ក្រោយពីចំនាយពេលប្រហែល៦ម៉ោងឡានក្រុងក៏បានទៅដល់សៀមរាប ហើយពួកគេទាំង៤នាក់ក៏បានបន្តដំនើរទៅសណ្ណាគារសោមាទេវីដើម្បី check in(មេអ្នកឆេក អ៊ីន ណារ៉ាគ្រាន់តែបំពេញតួនាទីប៉ុណ្ណោ )។ ក្រោយពីរៀបចំទុកដាក់រឿងរបស់មេ រួចហើយណារ៉ា នឹង ណារ៉ុងបានធ្វើដំនើរទៅកាន់ផ្ទះសំណាក់មួយដែលនៅជិត pub street និង ជិតសណ្ឋាគារដែលមេខ្លួនស្នាក់នៅ (អត់ចាំឈ្មោះទេ ផ្ទះសំណាក់នឹង គ្រាន់តែដឹងថាលូវបិទហើយ បើកអីផ្សេងបាត់ហើយ)។ ក្រោយពេលទៅដល់ផ្ទះសំណាក់ហើយ ពួកគេរៀបចំងូតទឹកហើយនាំគ្នាគេងទៅ (អស់កម្លាំង ហើយណាមួយក្តៅផង)។ ល្ងាចបន្តិចពួកគេទាំង២នាក់បាននាំគ្នាទៅលេងប្រាសាទ​អង្គរវត្ត ប្រាសាទបាយ័ន ហើយក៏មិនភ្លេចទៅមើលថ្ងៃលិចនៅប្រាសាទភ្នំបាក់ខែងផងដែរ។យប់បន្តិចពួកគេបាននាំគ្នាទៅលេងនៅ ផាប់ ស្រ្ទីត(ដើរមើលគេ​ មើលឯង
😄😄😄)
ក្រោយពីបំពេញបេសកកម្មចប់សព្វគ្រប់ហើយ ពួកគេទាំង០៤បានត្រលប់មកភ្នំពេញវិញ។ ក្រោយពីបែកផ្លូវគ្នាជាមួយប្រធាន ណារ៉ា នឹងណារ៉ុងបានបន្តដំនើរទៅកាន់បន្ទប់ជួលរបស់ណារ៉ុងដើម្បីគេងនៅទីនោះ (មិត្តភក្កិរបស់ណារ៉ុងមិននៅ ហើយណារ៉ុងស្នើសុំណារ៉ាអោយទៅគេងជាមួយគ្នា
️)។ ដោយសារមិនដែលគេងបន្ទប់តូចហើយហប់ចឹង គេងបានបន្តិចណារ៉ាបែកញើសស្អិតខ្នង ធ្វើអោយគេងើបទៅងូតទឹកហើយមកគេងវិញ។ណារ៉ាដាក់ខ្នងលើពូកថ្នមៗ ខ្លាចភ្ញាក់ណារ៉ុង តែគ្រាន់តែដាក់ខ្នងដល់លើពូក ណារ៉ុងក៏បានសួរណារ៉ា:
-ណារ៉ុង: បងក្តៅស្អុសមែន? ពិបាកគេងមែន?
-ណារ៉ា: បាទ ក្តៅ រាងពិបាកគេង តែមិនអីទេ យប់តិចទៅត្រជាក់ហើយ។
-ណារ៉ុង: បង ខ្ញុំមានរឿងចង់ប្រាប់បង
-ណារ៉ា: មានរឿងអី?? និយាយមកបងចាំស្តាប់
-ណារ៉ុង: រាល់ថ្ងៃខ្ញុំគិតថាទំនាក់ទំនងរបស់យើងដូចស្និទ្ធិស្នាលលើសពីបងប្អូន ខ្ញុំស្រលាញ់បង🥰🥰🥰 (ក្រោយពីនិយាយរួចណារ៉ុងបានអោបណារ៉ាយ៉ាងណែន)។
-ណារ៉ា: បាទបងមានអារម្មណ៏ថា ទំនាក់ទំនងយើង ជិតស្និទ្ធិជាងអ្នកដទៃ ហើយបងចង់ប្រាប់ណារ៉ុងថា បងមានសង្សារហើយ ហើយបើថ្ងៃណាមួយបងសំរេចចិត្តថារៀបការចោលអូន តើអូនធ្វើយ៉ាងម៉េច??? (ដកដង្ហើមធំយកដៃគងថ្ងាសតាមបែបមនុស្សគិតច្រើន
😔😔😔😞😞)
-ណារ៉ុង: ខ្ញុំមិនខ្វល់ទេបង ចាំពេលដែលបងសម្រេចចិត្តថារៀបការចាំគិតទៀត សំខាន់ពេលនេះខ្ញុំស្រលាញ់បង
😍🥰🥰
ក្រោយពីលឺណារ៉ុងនិយាយបែបនេះ ណារ៉ាក៏ប្រែទឹកមុខពីខ្វាយខ្វល់មកជាញញឹមដោយមិនដឹងខ្លួន។ពិតជារំភើបជាមួយចម្លើយដែលខ្លួននឹកស្មានមិនដល់។យប់នោះណារ៉ានឹងណារ៉ុងបានគេងអោបគ្នាយ៉ាងស្កប់ស្កល់នៅបន្ទប់របស់ណារ៉ុងទោះបីក្តៅយ៉ាងណា បន្ទប់តូច ហប់យ៉ាងណាក៏ដោយក៏វាពោរពេញទៅដោយក្តីសុខសំរាប់ណារ៉ា៕
ស្នេហាពិតជាអាចធ្វើអោយមនុស្សផ្លាស់ប្តូរបាន ទោះបីជាមិនច្រើន​ តែក៏នៅតែមានការផ្លាស់ប្តូរសំរាប់មនុស្សដែលខ្លួនស្រលាញ់៕៕៕
សូមរងចាំតាមដានភាគបញ្ចប់!!

No comments:

Post a Comment