Breaking

Friday, July 12, 2019

រឿង "និស្ស័យ" ភាគទី៣=ភាគបញ្ចប់


រឿង "និស្ស័យ"
ភាគទី៣=ភាគបញ្ចប់
និពន្ធដោយ Sok Narong



ក្រោយពីបញ្ជាក់ពីរឿងក្នុងចិត្តជាមួយគ្នាច្បាស់លាស់ហើយ ពួកគេទាំង២នាក់ចាប់ផ្តើមប្រែក្លាយការស្រឡាញ់គ្នាពីបងប្អូន ទៅជាសង្សារ(មិនដឹងថាបេះដូងដែលធ្លាប់តែរឹងមាំរបស់ណារ៉ា ដាក់ណារ៉ុងតាំងពីពេលណានោះទេ ដឹងត្រឹមថាពេលនេះគឺចាប់ផ្តើមស្រលាញ់ក្មេងម្នាក់ហ្នឹងហើយ)។ ប៉ុន្តែពួកគេមិនដែលប្រាប់ពីទំនាក់ទនងរបស់គេទៅអោយមិត្តភក្កិបានដឹងនោះទេ (សុំត្រឹមក្តីស្រលាញ់ដោយស្មោះរវាងគ្នាចិត្តនិងចិត្ត អ្នកផ្សេងមិនសំខាន់)។ពួកគេទាំង២នាក់តែងតែចំណាយពេលអោយគ្នាទៅវិញទៅមកមិនថាថ្ងៃធ្វើការ ចុងសប្តាហ៏ និង ថ្ងៃឈប់សំរាកនោះទេ។យូរៗម្តងនៅថ្ងៃឈប់សំរាកពួកគេទាំង២នាក់បានទៅដើរលេងនៅតាមខេត្តជាមួយគ្នា។ សៀមរាប បាត់ដំបង មណ្ឌលគីរី រតនះគិរី ក្រចេះ ស្ទឹងត្រែង ឧត្តរមានជ័យ អូស្មាច់ ជាំស្រងាំ ដាឡាត់ .....។ល។ អនុស្សាវរីយ៏មាននៅគ្រប់ទីកន្លែងរវាងពួកគេទាំង២។ រឿងខ្លះវាដូចជាចៃដន្យហួសពេក😄😄​ដូច២នាក់នេះចឹង ទាក់ទងគ្នាយូរៗទៅទើបដឹងថា ពួកគេទាំង២នាក់កើតក្នុងខែតែមួយ ហើយកើតចំថ្ងៃព្រហស្បត៏ដូចគ្នាទៀត (ម៉ែឪអាចៃដន្យ😂😂🤣🤣) ខុសគ្នាតែប៉ុន្មានថ្ងៃ ហើយប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។ពេលវេលាចេះតែដើរទៅមុខ ថ្ងៃកំនើតរបស់ណារ៉ុងបានមកដល់ ណារ៉ាបានចំណាយពេលមួយថ្ងៃដើម្បីជូនណារ៉ុងទៅទិញសំលៀកបំពាក់ទុកជាកាដូថ្ងៃកំនើតអោយណារ៉ុង ហើយចេញទៅជប់លៀងជាមួយមិត្តភក្កិទាំងអស់គ្នា។ ក្រោយពីពិធីជប់លៀងបានបញ្ចប់រួចរាល់ហើយ មិត្តភក្កិទាំងអស់បានបែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយណារ៉ាក៏បានឌុបណារ៉ុងទៅផ្ទះវិញ (ជាទម្លាប់ណារ៉ាជាអ្នកទទួលទៅណារ៉ុងនៅផ្ទះពេលទៅញ៉ាំអីម្តងៗ)។ពេលទៅជិតដល់បន្ទប់ស្នាក់នៅរបស់ខ្លួន ណារ៉ុងអោនទៅជិតណារ៉ាហើយប្រាប់ណារ៉ាថា:
-ណារ៉ុង: អរគុណបងសំរាប់កាដូថ្ងៃនេះ តែខ្ញុំចង់សុំកាដូមួយទៀតពីបង
-ណារ៉ា: កាដូទិញអោយហើយ ចង់បានអីទៀត??
😞😞
-ណារ៉ុង: គឺខ្ញុំចង់អោយបងនៅគេងទីនេះជាមួយខ្ញុំ ខ្ញុំចង់ឆ្លងខួបកំនើតជាមួយបង។
-ណារ៉ា: បាទ អូខេ
️ (ស្មានតែទាមទាររបស់ថ្លៃៗ ប្រេនៗ គ្មានសមត្ថភាពទេ តែនេះមកទារចឹងៗឡើងចង់ដាច់ផ្ងារ️)
យប់នោះពួកគេបានចំណាយពេលនៅជាមួយគ្នា ហើយឆ្លងខួបកំនើតលើកដំបូងរបស់ណារ៉ុងជាមួយគ្នាយ៉ាងកក់ក្តៅនិងពោរពេញដោយក្តីសុខ (អ្នកសរសេរនេះរំភើបជំនួស
😁😁🥰🥰)។ រំលងបាន០៤ថ្ងៃខួបកំណើតរបស់ណារ៉ាបានចូលមកដល់ ណារ៉ុងបានចំណាយពេលមួយម៉ោងប្រជ្រៀតមនុស្សយ៉ាងច្រើនកកកុញដើម្បីទទួលបានវាសំរាប់មនុស្សដែលខ្លួនស្រលាញ់ (ណារ៉ុងមិនចូលចិត្តកន្លែងអ៊ូរអរ មនុស្សច្រើនដូចណារ៉ាចឹង តែដើម្បីមនុស្សដែលខ្លួនស្រលាញ់សុខចិត្តលះបង់😘😘)។ជាធម្មតាណារ៉ាជួបជុំមិត្តភក្កិរបស់ខ្លួននៅថ្ងៃកំនើតរបស់ខ្លួនរាល់ឆ្នាំ។ឆ្នាំនេះក៏មិនខុសពីរាល់ដង ណារ៉ាបានធ្វើជប់លៀងខួបកំណើតរបស់ខ្លួនជាមួយមិត្តភក្កិរួចហើយបានទៅជួបណារ៉ុងតាមការណាត់។ណារ៉ុងបាននិយាយពាក្យថា រីករាយថ្ងៃកំណើតទៅកាន់មនុស្សជាទីស្រលាញ់🥰😘របស់ខ្លួន ហើយក៏មិនភ្លេចចូលខ្លួនមកអោប នឹងថើបណារ៉ាថ្នមៗដើម្បីបញ្ជាក់ពីក្តីស្រលាញ់របស់ខ្លួន។ មួយសន្ទុះក្រោយមកណារ៉ុងបានយកកាដូដែលខ្លនបានរៀបចំសំរាប់ណារ៉ាមកប្រគល់អោយណារ៉ា។ ពេលបើកកាដូរបស់ណារ៉ុង ណារ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង(នឹកស្មានមិនដល់ថាគាត់ក្មេងសោះ តែកាដូរបស់គាត់បញ្ជាក់បានយ៉ាងច្បាស់ថាការគិតរបស់គាត់មិនមែនក្មេងនោះទេ)។ វាជាកាដូដែលសាមញ្ញបំផុតដែលមានតម្លៃត្រឹមតែ ២០០០រៀល តែវាបានបញ្ជាក់ពីចិត្តរបស់ណារ៉ុងដែលខំចំណាយពេលដើម្បីធ្វើវា។សំបកកាដូមិនសំខាន់នោះទេ សំខាន់គឺទឹកចិត្តរបស់ណារ៉ុងដែលមានចំពោះណារ៉ា🥰🥰
កាដូថ្ងៃកំនើតដែលមានន័យបំផុតដែលណារ៉ាទទួលបានពីណារ៉ុងគឺ ........................។ វាធ្វើអោយណារ៉ារីករាយគ្រប់ពេលដែលឃើញវា ហើយអោយតែឃើញវាគឺនឹកឃើញដល់ទឹកចិត្តរបស់ណារ៉ុងគ្រប់ពេល។
កាដូមានតម្លៃរឺគ្មានតម្លៃវាអាស្រ័យនៅលើអ្នកធ្វើនឹងអ្នកដែលទទួលវាតែប៉ុណ្ណោះ។ ពេលខ្លះរបស់ដែលមានតម្លៃថ្លៃក៏មិនប្រាកដថា អាចប្រៀបបានជាមួយកាដូសាមញ្ញៗ ធម្មតាៗដែរ។
តើកាដូរបស់ណារ៉ុងគឺជាអ្វី???
ពីមួយថ្ងៃទៅមួយថ្ងៃក្តីស្រលាញ់ និង​អនុស្សាវរីយ៏រវាងណារ៉ុង និង ណារ៉ាមានកាន់តែច្រើន ហើយក្តីស្រលាញ់ដែលមានអោយគ្នារបស់អ្នកទាំង២គឺមានពេញក្នុងបេះដូងទាំងគូររបស់ពួកគេ។
ពេលវេលាចេះតែដើរទៅមុខមិនឈប់ ធ្មេចបើកៗរយះពេលកំនត់ក៏បានមកដល់។ក្រោយពីបញ្ចប់ការសិក្សារបស់ខ្លួននៅក្រៅប្រទេស បូផាក៏បានវិលត្រលប់មកប្រទេសរបស់ខ្លួនវិញតាមការសន្យា។ ចាប់តាំងពីមានវត្តមានរបស់បូផាមក ណារ៉ា និង ណារ៉ុងមិនសូវមានពេលជួបគ្នាដូចមុននោះទេ (ណារ៉ានិងបូផានៅតែជាសង្សារ ទាំងដែលណារ៉ាទាក់ទងជាមួយណារ៉ុង លោភលន់មែនណារ៉ា
😔😔😔)។ទោះបីជាមិនបានជួបគ្នាញឹកញាប់ដូចមុន តែក្តីស្រលាញ់ដែលណារ៉ុង មានចំពោះណារ៉ាមិនប្រែប្រួលនោះទេ​ ទោះបីជាពេលខ្លះណារ៉ាធ្វើអោយណារ៉ុងមិនសប្បាយចិត្តក៏ដោយ។ ជាញឹកញាប់ណារ៉ាបានបដិសេធការណាត់ជួបរបស់ណារ៉ុង😞😞😞🤨ដោយសារជាប់រវល់ការងារខ្លួនឯងផង ការងាររកស៊ីផង ជួបមិត្តភក្កិផង បូផាផង ចូលរួមកម្មវិធីផ្សេងៗផង ហ៊ឺមពិតជាពិបាក។ ទោះបីជាមិនបានជួបគ្នាដូចពេលមុនតែក្តីស្រលាញ់របស់ណារ៉ាដែលមានចំពោះណារ៉ុងមិនដែលប្រែប្រួលនោះទេប៉ុន្តែពេលវេលាដែលណារ៉ាត្រូវសំរេចចិត្តបានចូលមកដល់ថាគួរដោះស្រាយយ៉ាងណារវាង ណារ៉ុង និង​បូផា។ ដោយសារជាកូនបងក្នុងគ្រួសារដែលមានបងប្អូនតែ២នាក់ (ប្រុសទាំង២) អាយុកាន់តែច្រើន ងាកទៅមើលបងប្អូនជីដូនមួយក៏គេមានគ្រួសាររៀងៗខ្លួន ហើយមិនក្លាហានក្នុងការប្រឈមមុខនឹងស្នេហាខុសធម្មជាតិ ដើម្បីបំពេញមុខមាត់នឹងកិត្តិយសគ្រួសារ មិនច្បាស់ពីខ្លួនឯង (គិតថាខ្លួនឯង ៥០ ៥០) ណារ៉ាសម្រេចចិត្តថានឹងរៀបការជាមួយបូផា។ ក្រោយពីសម្រេចចិត្តហើយ
យប់មួយណារ៉ាបានទៅគេងនៅបន្ទប់របស់ណារ៉ុង ហើយប្រាប់ណារ៉ុងថា:
-ណារ៉ា: អូនហ្អា បងមានរឿងចង់ប្រាប់
😔😔😔😞😞
-ណារ៉ុង: មានរឿងអី មើលទៅមុខបងដូចខ្វាយខ្វល់ ហើយមិនសប្បាយចិត្តសោះ។
-ណារ៉ា: ហ៊ឺម បងត្រូវរៀបការជាមួយបូផាក្នុងពេលឆាប់ៗនេះ។ ពេលបងរៀបការអូនកុំភ្លេចទៅចូលរួមមង្គលការរបស់បងផង។ hmmmmmmmmmmmmm
😔😔😔😔😔😔
-ណារ៉ុង: ហ៊ឺម ពេលវេលាបានមកដល់ហើយ ដូចជាឆាប់ពេកហើយបង។ ខ្ញុំដឹងថាថ្ងៃនេះនឹងមកដល់ក្នុងថ្ងៃណាមួយ បងកុំគិតច្រើនពេក ហើយកុំបារម្ភពីខ្ញុំអី
😫😫😫😫😫
-ណារ៉ា: បងសុំទោសដែលបងសំរេចចិត្តបែបនេះ
😥😥😥
និយាយរួចណារ៉ាបានអោបណារ៉ុងយ៉ាងណែន ហើយក្នុងកែវភ្នែកពោរពេញដោយតំណក់ទឹកភ្នែក ដែលខ្លួនដឹងថាខ្លួនខុសចំពោះណារ៉ុង។យប់នោះពួកគេទាំង២គេងអោបគ្នាយ៉ាងកក់ក្តៅហើយពោរពេញដោយក្តីសុខ។
ពេលវេលាកាន់តែកៀកចូលមកដល់ ណារ៉ាបានចំណាយពេលដែលខ្លួនអាចធ្វើបានជាមួយណារ៉ុងទៅតាមលទ្ធភាព (ពិតជាមិនចង់បាត់បង់ស្នេហាមួយនេះទេ ព្រោះវាជាស្នេហាពិតប្រាកដ ជាក្តីស្នេហ៏ដែលចេញពីចិត្តមិនសំដៅលើទ្រព្យសម្បត្តិមាសប្រាក់ រូបសម្បត្តិ ហើយវាមិនមែនជាក្តីស្នេហាដែលគ្រាន់តែបំពេញតណ្ហានោះទេ)។
មុនពេលរៀបការ នៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ឆ្នាំ ២០១៦ណារ៉ាបានឆ្លៀតពេលទៅលេងស្រុកកំនើតរបស់ណារ៉ុងជាលើកទី២ (វាជាអនុស្សាវរីយ៏ចុងក្រោយដែលអ្នកទាំង២បានដើរលេងក្នុងនាមជាសង្សារ)។ទៅស្រុកកំនើតរបស់ណារ៉ុងលើកនេះ ពួកគេទាំង២នាក់បាននាំគ្នាទៅដើរលេងនៅរមណីយដ្ឋានជាច្រើននៅក្នុងខេត្តឧត្តរមានជ័យ នឹងនៅតាមបន្ទាត់ព្រំដែនថៃផងដែរ។ ដោយសារចំពិធីបុណ្យចូលឆ្នាំខ្មែរ ពួកគេទាំង២នាក់ក៏បានទៅធ្វើបុណ្យនៅវត្តជាមួយគ្រួសាររបស់ណារ៉ុងផងដែរ(អនុស្សាវរីយ៏ និស្ស័យគឺវាបានកើតឡើងនៅទីនេះ ចឹងពួកយើងគួរតែបញ្ចប់វានៅទីនេះដែរ)។មុនពេលត្រលប់ទៅភ្នំពេញវិញ ពួកគេទាំង២នាក់ក៏បានទៅលេងនៅខេត្តសៀមរាបផងដែរ(ស្លាកស្នាមអនុស្សាវរីយ៏ពាសពេញខេត្តសៀមរាប
😔😔😔)
ពេលវេលាបានចូលមកដល់ នៅខែតុលា ឆ្នាំ ២០១៦ ណារ៉ាបានដឹកដៃបូផាចូលរោងការទៅតាមប្រពៃណីដោយមានការចូលរួមជាច្រើនពីសំណាក់មិត្តភក្កិរបស់សាមីខ្លួនទាំងសងខាង បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និង សាច់ញាតិទាំងសងខាងរបស់សាមីខ្លួនទាំងសងខាង ជាពិសេសគឺវត្តមានរបស់ណារ៉ុងដែលធ្វើអោយណារ៉ាកាន់តែមានចិត្តសប្បាយរីករាយឡើងមួយកំរិតទៀត។ណារ៉ុងបានចូលរួមកម្មវិធីអាពាហ៏ពិពាហ៏របស់ណារ៉ារហូតដល់ចប់កម្មវិធីទើបត្រលប់ទៅផ្ទះជាមួយមិត្តភក្កិដទៃទៀត។ណារ៉ាបានជូនដំណើរណារ៉ុងរហូតដល់កន្លែងចតម៉ូតូហើយក៏មិនភ្លេចពោលពាក្យអរគុណទៅកាន់ណារ៉ុងផងដែរ។ពេលទៅដល់ផ្ទះហើយណារ៉ុងក៏បានផ្ញើរសារមកប្រាប់ណារ៉ុង (តាមទម្លាប់) ហើយក៏មិនភ្លេចពាក្យជូនពររបស់ខ្លួនទៅកាន់ណារ៉ាផងដែរ។ ណារ៉ាបានត្រឹមតែប្រើពាក្យអរគុណទៅកាន់ណារ៉ុងតែប៉ុណ្ណោះ។
ពិធីរៀបមង្គលការបានបញ្ចប់ទៅដោយភាពសប្បាយរីករាយក្រោមវត្តមានភ្ញៀវយ៉ាងច្រើនកុះករ។ក្រោយពីរៀបការហើយណារ៉ានិងបូផាបានទៅលេងកោះកុងមួយយប់ហើយក៏ត្រលប់មកភ្នំពេញវិញដោយសារជាប់រវល់ជាមួយការរៀបចំផ្ទះថ្មីរបស់ពួកគេ។ក្រលេកមើលទៅណារ៉ុងវិញគឺកំពុងឈឺចាប់ដោយសារបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន។ណារ៉ុងចាប់ផ្តើមបង្ហោះ status ប្លែកៗដែលបញ្ជាក់ថាខ្លួនមិនសប្បាយចិត្ត ហើយកំពុងតែខូចចិត្ត។ អោយតែឃើញ status របស់ណារ៉ុង ណារ៉ាមិនដែលសប្បាយចិត្តនោះទេ ហើយតែងតែឆាតទៅលួងណារ៉ុងជាញឹកញាប់។ ពេលខ្លះណារ៉ាក៏បានឆ្លៀតពេលទៅជួបណារ៉ុងដើម្បីញ៉ាំអីជាមួយគ្នាផងដែរ។
១ឆ្នាំកន្លះក្រោយមក ជីវិតអាពាហ៏ពិពាហ៏របស់ណារ៉ាក៏បានដើរដល់ផ្លូវបែកដោយសារតែណារ៉ាដឹងច្បាស់ថាខ្លួនគេត្រូវការអ្វីអោយពិតប្រាកដ(ធ្លាប់គិតថាខ្លួនឯង ៥០ ៥០ ក្រោយរៀបការហើយអ្វីៗនឹងអាចកែបាន តែពេលរស់នៅជាមួយបូផាទើបដឹងថាខ្លួនមិនអាចភ្លេចណារ៉ុងបាននោះទេ) ហើយណាមួយមិនចង់ធ្វើបាបចិត្តបូផា (បូផាជាមនុស្សស្រីម្នាក់ល្អដែលកំររកបាន)។ក្រោយពីបែកគ្នាជាមួយបូផារួចរាល់ណារ៉ាគិតថាប្រហែលជាអ្វីៗនឹងប្រសើរឡើងវិញរវាងខ្លួននឹងណារ៉ុង។ប៉ុន្តែក្នុងរយះពេលមួយឆ្នាំកន្លះនេះ ណារ៉ុងបានជួបមនុស្សម្នាក់ទៀតឈ្មោះ រតនា។ ពួកយើងបានជួបគ្នាដំបូងនៅថ្ងៃកំនើតរបស់មិត្តភក្កិម្នាក់នៅរមណីយដ្ឋានខ្យល់ទន្លេ ដោយគាត់មកជាមួយណារ៉ុង។ក្រោយពីជួបគ្នាបាន២​ ៣ដង (ធម្មតាជួបគ្នាញឹកញាប់ ពេលខ្លះក៏គ្នាច្រើន ពេលខ្លះតែ ៣នាក់) ណារ៉ុងក៏បានសារភាពប្រាប់ថា រតនាគឺជាសង្សាររបស់គាត់។ ក្រោយពីឃើញថា រតនាស្រលាញ់ នឹងយកចិត្តទុកដាក់លើណារ៉ុងខ្លាំង ណារ៉ាក៏ដកខ្លួនទាំងចិត្តនៅតែស្រលាញ់ណារ៉ុង។
ដល់ពេលនេះ ណារ៉ុងបានជួបស្នេហ៏ពិតរបស់ខ្លួនជាលើកទី២ហើយ។ ចំនែកណារ៉ាក៏កំពុងតែរកស្នេហ៏ពិតរបស់ខ្លួនផងដែរ។ថ្វីត្បិតតែពួកគេបញ្ចប់ទំនាក់ទនងជាសង្សារ ពិតមែន តែពួកគេនៅតែស្រលាញ់រាប់អានគ្នាដូចជាមិត្តភក្កិដដែល។ មិត្តភក្កិរបស់ណារ៉ា មិនដែលស្គាល់ណារ៉ា ហើយមិត្តភក្កិរបស់ណារ៉ាក៏មិនដែលស្គាល់ថាណារ៉ុងជាអ្នកណានោះទេ ប៉ុន្តែម្តាយរបស់ណារ៉ាស្គាល់ណារ៉ុងច្បាស់ណាស់ ហើយយូរៗម្តងណារ៉ុងក៏បានទៅលេងណារ៉ា​ និង ម៉ាក់ណារ៉ាជាមួយរតនាផងដែរ។ ទំនាក់ទំនងរបស់ណារ៉ានិងណារ៉ុងនៅបន្តគ្រាន់តែប្តូរពីសង្សារមកជាបងប្អូនតែប៉ុណ្ណោះ៕
សោកស្តាយដែលបាត់បងមនុស្សល្អម្តង២នាក់ដោយសារការសំរេចចិត្តខុសរបស់ណារ៉ា។ ចឹងមុនសំរេចចិត្តធ្វើអ្វីមួយសួរ​និងស្វែងយល់ពីខ្លួនឯងអោយច្បាស់សិន។
អរគុណ "និស្ស័យ" ដែលអោយណារ៉ាស្គាល់ណារ៉ុង តែព្រហ្មលិខិតមិនអាណិតអោយពួកគេបានជួបគ្នានេះទេ។ស្នេហាដំបូងរយះពេល៨ឆ្នាំមួយនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ណារ៉ាជានិច្ច។
អរគុណណារ៉ុងដែលបង្រៀនណារ៉ាអោយស្គាល់អ្វីដែលជាស្នេហាពិត ក្តីស្រលាញ់ ការសប្បាយរីករាយ ការឈឺចាប់ដែលបាត់បង់មនុស្សជាទីស្រលាញ់ថាវាមានរសជាតិយ៉ាងណា។ជូនពរប្អូនទាំង២ស្រលាញ់គ្នាដល់ចាស់ ហើយមិនបោះបង់ចោលគ្នា។
"អនុស្សាវរីយ៏ល្អៗគឺជាការចងចាំ ការឈឺចាប់គឺជាបទពិសោធន៏ជីវិត"។ចុងក្រោយអរគុណមិត្តអ្នកអានទាំងអស់គ្នាដែលតែងតែគាំទ្រ
ចប់ដោយបរិបូរណ៌

No comments:

Post a Comment