បើឈឺគ្រប់គ្រាន់ហើយ......................
You Care to much than get hurt!
យូរប៉ុណ្ណាហើយដែលខានសរសេររឿងប្រលោមលោកបន្តរ..យូរប៉ុណ្ណាហើយដែលខានសរសេរអារម្មណ៍ពិតនៅក្នុងក្រុមនេះ...ហើយយូរប៉ុណ្ណាហើយដែលខ្ញុំសង្ងំឈឺចាប់ដោយសារស្នេហា ហើយព្យាបាលវាដោយពេលវេលា...មួយប៉ប្រិចភ្នែកសោះជិតមួយឆ្នាំទៅហើយ! មិត្តភក្ដិរបស់ខ្ញុំនិយាយថា ខ្ញុំឈឺចាប់យូរពេកហើយ ល្មមក្រោកឡើងហើយ ឬថា ឈឺយូរបែបនេះ មកពីយើងមិនព្រមជា...!ពិតមែនហើយ ឈឺយូរបែបនេះ មកពីខ្ញុំនៅគ្រាំគ្រាមិនព្រមចង់ជាខ្លួនឯង ចង់បន្ទោសនរណាក៏មិនបាន ព្រោះគ្រប់យ៉ាងវាអាស្រ័យទៅលើយើងខ្លួនឯងថាដល់វេលាសមគួរនឹងក្រោកបានហើយឬនៅ? ពេលយើងក្រោកឡើងហើយ គ្រប់យ៉ាងដូចជាផ្លាស់ប្ដូរ ខ្លួនឯងដូចជារុក្ខជាតិដែលកំពុងលូតលាស់សារជាថ្មីអ៊ីចឹង តែវាខុសត្រង់ថា យើងបែរជាលូតយ៉ាងល្អ ហើយរឹងមាំជាងពីមុនទៅទៀត។ ល្មមក្រោកហើយអ្នកមានវិបត្តិទាំងឡាយ នៅមានរឿងច្រើនទៀតដែលត្រូវតស៊ូបន្ត ក្រោកឡើង ហើយដើរទៅកាន់កញ្ចក់ សម្លឹងមើលរូបរាងមនុស្សដែលនៅក្នុងនោះ...មើលសភាពខ្លួនឯងទៅ ថាតើគួរតែបន្តវាបែបនេះទៀត ឬត្រូវផ្លាស់ប្ដូរ! ដល់វេលាដែលយើងត្រូវខ្វល់ពីខ្លួនឯងហើយ កែប្រែខ្លួនយើងជាខ្លួនយើង មិនមែនដោយសារគេ មិនមែនចង់បញ្ឈឺជីវិត ឬអ្វីផ្សេង តែកែប្រែខ្លួនឯងដើម្បីខ្លួនឯង ផ្ដល់តម្លៃឱ្យខ្លួនឯង នោះគ្រប់គ្នានៅជុំវិញយើងនឹងឱ្យតម្លៃយើងបន្តជាក្រោយ...
ថ្វីត្បិតថាការនិយាយវាស្រួល ហើយរឿងដែលកន្លងជារឿងពិតមិនមែនជាសុបិន្ត តើឱ្យបំភ្លេចបែបណា? កុំបំភ្លេចអី តែកុំអោបវាដូចគ្នា របួសដែលតាមជាប់យើងវានឹងជាទៅតាមពេលវេលា ទោះមានស្លាកស្នាមក៏ដោយ ទុកស្នាមនោះដើម្បីរំលឹកយើងថា រឿងដែលកើតឡើងគឺជាការពិត មិនមែនជាសុបិន្ត...ទុកវាសម្រាប់ដាស់តឿនថាកុំឱ្យមានរបួសកើតឡើងនៅកន្លែងដដែរសារជាថ្មី...សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរ ហើយគ្រប់គ្នានឹងអាចឈានផុតពីភាពទុក្ខសោកនេះបានឆាប់រហ័ស
#ឌីមពុទ្ធិផាត់
No comments:
Post a Comment