Breaking

Monday, July 15, 2019

រឿង ចំណារព្រហ្មលិខិត ( ភាគ 1 )


រឿង ចំណារព្រហ្មលិខិត
( ភាគ 1 )
និពន្ធដោយ មនុស្សថ្មី


ខ្ញុំគិតថាខ្លួនខ្ញុំពីជាតិមុន ប្រហែលជាចូលចិត្តសាងបុណ្យកុសល្យច្រើនហើយ បានជាកើតមកជាតិនេះ មានគ្រប់យ៉ាងទាំងអស់ ទាំងឋានះគ្រួសារ រូបសម្បត្តិ ចំណេះដឹង ការងារ ។ ហើយទៅណាមកណា មានតែគេស្រលាញ់រាប់អានច្រើន ចំណែកគ្រប់ពេលដែលមានទុក្ខ តែងតែមានអ្នកតាមជួយយកអាសារជារៀងរហូត ទាស់តែម្យ៉ាង ខ្ញុំរូបរាងគឺជាមនុស្សប្រុសគ្រប់លក្ខណ:តែ មានបេះដូងជាមនុស្សស្រី រាល់ថ្ងៃខ្ញុំតែងលាក់អារម្មណ៍ខ្លួនអែង ព្រោះតែមុខមាត់គ្រួសារ ការងារ និងសង្គម ធ្វើអោយខ្ញុំ ឃុំឃាំងដាក់គុក បេះដូងខ្លួនអែង មិនហ៊ានប្រឈមមុខនិងការពិត ។ រាល់ថ្ងៃទោះបីជាខ្ញុំមានសំលេង រូបរាងកាយ និងកាយវិការជាមនុស្សប្រុស ក៍ពិតមែន តែខ្ញុំបែជាមានចិត្ត ស្រលាញ់ទៅលើមនុស្សប្រុសដូចគ្នាទៅវិញ អោយតែមានមនុស្សប្រុសណា ធ្វើល្អ រឺ ស្និទ្ធស្នាលដាក់ខ្ញុំតែបន្តិច អារម្មណ៍ល្អៗរបស់ខ្ញុំដក់ជាប់លើគេជានិច្ច ព្រោះតែបែបនេះ ទើបធ្វើអោយខ្ញុំគ្មានចិត្តយកប្រពន្ធ កូន ហើយតែងប្រើពេលនៅជាមួយមនុស្សប្រុសដូចគ្នា ជាច្រើននាក់ ច្រើនដងរួចមកហើយ ។ ហើយឥលូវនេះ ខ្ញុំនៅតែមិនអាចលះបង់ចរិកធម្មជាតិរបស់ខ្ញុំបានទេ ព្រោះរាល់ថ្ងៃ ខ្ញុំកំពុងតែទាក់ទងជាមួយបុរសដូចគ្នា ហើយស្និទ្ធស្នាលដូចប្តីប្រពន្ធ ។ ខ្ញុំធ្លាប់តាំងចិត្តថា ឈប់ប្រឡូកជាមួយសង្គមស្រលាញ់ភេទដូចគ្នានេះ ដើម្បីយកប្រពន្ធសាងគ្រួសារ មានកូនចៅ បន្តពូជពង្សវង្សត្រកូលដូចបុរសគេដទៃទៀត ប៉ុន្តែប្រហែលជាខ្ញុំមិនទាន់អស់និស្ស័យជាមួយមនុស្សប្រុសហើយ ទើបព្រហ្មលិខិត តំរូវអោយខ្ញុំធ្លាក់ខ្លួនចូលក្នុងគន្លងចាស់វិញដដែល ខ្ញុំព្យាយាមហាមឃាត់ខ្លួនអែងដែរថា ឈប់គិតទៅវាមិនអាចទៅរួចទេ ភ្ញាក់ខ្លួនឡើង ត្រូវតែស្រលាញ់មនុស្សស្រី តែចុងក្រោយ ស្រលាញ់ប្រុសដូចគ្នាដដែរ ព្រោះថាគាត់ជាមនុស្សល្អពេក ។ ខ្ញុំតែងគិតថា បើសិនជាតិនេះខ្ញុំជាមនុស្សស្រី ពិត100% អាចបង្កើតកូនបាន តើគាត់និងស្រលាញ់ខ្ញុំដូចរាល់ថ្ងៃទេ ? រឿងហេតុដំបូងដែលធ្វើអោយខ្ញុំបានជួបគាត់គឺបែបនេះ
នៅថ្ងៃអាទិត្យ ទឺ17 ខែកុម្ភះ ឆ្នាំ2019 ខ្ញុំបានសុំច្បាប់ កន្លែងការងារ2ថ្ងៃ ដើម្បីទៅចូលរួមមង្គលការ សំលាញ់ដែលធ្លាប់រៀនពេទ្យជាមួយគ្នា វាស្រុកកំណើតនៅកំពង់ចាម តែមានប្រពន្ធនៅ ស្រុក ត្រាំកក់ ខេត្តតាកែវ ។ ភ្ញៀវដែលខាងប្រុសហៅទៅ គឺជិត2តុ ភាគច្រើនជាពួកម៉ាកដែលរៀនជាមួយគ្នា និង អ្នកផ្សេងទៀតជាអ្នកធ្វើការជាមួយគ្នានៅភ្នំពេញ ។ កូនកំលោះបានអោយពួកយើងដែលជាភ្ញៀវ ត្រូវទៅជួបជុំគ្នាពេលល្ងាចថ្ងៃទី16 នៅភ្នំពេញ ដើម្បីងាយស្រួលគេអោយឡានទៅយក និងអាលបានជួយហែរកំណត់ពេលព្រឹក តាមពិតទៅវាមិនងាយស្រួលប៉ុន្មានទេ សំរាប់អ្នកធ្វើការ អ្នកខ្លះកន្លែងការងារតឹងតែង ឈប់ច្រើនថ្ងៃអត់បានដូចនេះត្រូវបែងចែកជា2ក្រុម អ្នកដែលមិនរវល់ការងារ ត្រូវទៅថ្ងៃចូលរោងពេលល្ងាច ចំណែកមួយក្រុមទៀត ទៅថ្ងៃសុីតែម្តង ពេលនោះខ្ញុំត្រូវទៅថ្ងៃសុីដែរ ព្រោះខ្ញុំពុលឡាន ចាំទៅជាមួយក្រុមជិះមូ៉តូវិញ ។ ព្រមព្រៀងគ្នាហើយ លុះព្រឹកឡើងថ្ងៃទី17ខ្ញុំក្រោកពីព្រលឹមងូតទឹកស្លៀកពាក់ រៀបចំខោអាវដាក់សាក់កាដូ រួចធ្វើដំណើរជាមួយ អាឌូករបស់ខ្ញុំ ចេញពីទីរួមខេត្តព្រៃវែង តាមស្ពានអ្នកលឿង ជិះតាមផ្លូវជាតិលេខ1 សំដៅទៅផ្លូវជាតិលេខ2 ព្រោះណាត់គ្នា នៅរង្វង់មូលរូបសំណាក ស្រ្តីបីកួរស្រូវ ។ ណាត់គ្នាថាម៉ោង7ព្រឹកអោយដល់កន្លែង តែទីបំផុតខ្ញុំទៅដល់ក្រោយគេ ព្រោះពួកគេនៅភ្នំពេញស្រាប់ ចំណែកខ្ញុំវិញទៅពីទីរួមខេត្តព្រៃវែង ក្រោកថាព្រឹកដែរ តែស្ទះផ្លូវផង ម្យ៉ាងឆ្ងាយផងទំរាំដល់ម៉ោងជិត9 គ្រាន់តែទៅដល់គេរអ៊ូរដូចឃ្មុំ 😂 តែមិនអីទេ ព្រោះសុទតែមិត្តភក្តិស្គាល់គ្នានៅរៀន តែប្លែកអ្នកខ្លះគេយក sis គេទៅដែរ ។ ជុំគ្នាហើយពួកយើងចេញដំណើរដោយម៉ូតូ4គ្រឿង សរុបគ្នា7នាក់ ខ្ញុំជិះម្នាក់អែង ។ ពួកយើងធ្វើដំណើរក្នុងល្បឿនលឿនគួរសមដែរ ព្រោះសុទតែស្ទាវ ម្យ៉ាងខ្លាចក្តៅពិបាកធ្វើដំណើរផង ។ ទីបំផុតម៉ោង11: 27នាទីពួកយើងទៅដល់រោងការដោយសុវត្ថិភាព ។ កូនកំលោះ ពិតជាមិនធ្វើអោយពួកយើងអស់សង្ឃឹមទេ ឃើញពួកយើងទៅដល់ភ្លាម រត់មកឱបមកសួរសុខទុក្ខ នាំទាំងកូនក្រមុំមកទៀត បន្ទាប់ពីស្វាគមន៍គ្នារួច គេបាននាំពួកយើង ទៅផ្ទះមួយដើម្បីងូតទឹកផ្លាស់ខោអាវនិងសំរាក យកកំលាំងទុករាំយប់ 😄 បន្ទាប់ពីយកពួកយើងមកដល់ផ្ទះហើយ កូនកំលោះកូនក្រមុំលាត្រលប់ទៅវិញព្រោះដល់ពេលធ្វើពិធីជាច្រើនទៀត ។ ប្រហែលជាផ្ទះ នោះជារបស់បងប្អូនខាងកូនក្រមុំហើយ ទៅដល់មានតែគ្នាអែងសុទ ដេករណូករនែលពេញផ្ទះ ចំណែកស្រីៗដែលទៅជាមួយគ្នាគេមានបន្ទប់សំរាប់ស្រីៗគ្នាគេមិនលាយឡំគ្នាទេ។ អ្នកអត់គូរងូតទឹករួច ស្លៀកកន្សែង ខ្លះដោះអាវ ខ្លះពាក់អាវយឺតខោខ្លី មកដេកលេងទូរសព្ទតំរៀបគ្នាពេញផ្ទះ ចំណែកខ្ញុំវិញ តាមធម្មតាងូតទឹករួចមិនដែលពាក់អាវភ្លាមទេ ស្លៀកតែកន្សែងជាការស្រេច ។ រយះពេល5ឆ្នាំហើយ ដែលពួកយើងមិនដែលបានជួបជុំគ្នាបែបនេះ តាំងពីប្រលងចេញពីសាលានៅឆ្នាំ2015មក ម្នាក់ៗមានទិសដៅរៀងខ្លួន ខ្លះចេញរកសុីនៅស្រុកកំណើត ខ្លះចេញធ្វើការនៅតាមខេត្ត ខ្លះនៅភ្នំពេញ លុះបានមកជួបជុំគ្នាបែបនេះតែងតែមានការភ្ញាក់ផ្អើលហើយ ពេលនោះម្នាក់ៗចាប់អារម្មណ៍ខ្ញុំខ្លាំងជាងគេ ក្នុងចំណោមនោះពួកម៉ាកខ្ញុំម្នាក់វានិយាយឡើង " ចុម អាធាឥលូវប្លែកណាស់វើយ សាច់ឈាមស្រស់ស្អាត ហើយសំភារះនិយមទៀត " ហើយក៍មានអ្នកខ្លះនិយាយទៀត " អើមែន លូវគេដូចតារាចឹង បានអីប្រើហា បានសាច់ដុំធំៗ ហើយម៉ត់អាលោងចឹង ដោះសុទតែមមីស អញសុំមើលពងហែងតិចមើលហ្អា គេថាមនុស្សសាច់ដុំធំៗ ច្រើនតែមានពងតូច ហែងមានរបស់ល្អអីចែកគ្នាប្រើវើយ មុខអញឡើងមុនរហូត " ខ្ញុំសើចហិហិ រួចតបវិញ " ខ្វះអី គេលក់តាមអនឡាញម៉ាកា ន ផលិតផលផ្លូវភេទ ហែងគ្រាន់តែកុម្ម៉ងគេទៅ គេយកមកអោយដល់ផ្ទះ អ្នកណាថាអោយតែមានសាច់ដុំធំៗ ពងតូច ? មិនទាំងអស់ទេអាអូន សាច់ដុំធំដោយសារហាត់ប្រាណ មិនតូចទេពៅ កុំអោយតែប្រើថ្នាំ បានវារួញតូច😂 តិចច្រលំថាអញប្រើផលិតផលគេលក់តាមអនឡាញអីទៅ អញហាត់ប្រាណទៀងទាត់ ហើយសុីផឹកមានរបៀបណាស់ ខ្លាញ់ក៍មិនសុី ផ្អែមពេកក៍មិនផឹក ចូលចិត្តខ្លាំងបន្លែពណ៏ខៀវ និងផ្លែឈើ " និយាយចប់ ពួកម៉ាកខ្ញុំពីរបីនាក់ស្ទុះមក ចាប់ឱបខ្ញុំ ខ្លះចាប់ដោះ ខ្លះស្ទាបពង គ្មានណាខ្ញុំរសើបចង់រឹងពោះប្រើកំលាំងបាយរើបំរាស់ ឡើងរង្គើរផ្ទះ ផ្អើលស្រីៗក្នុងបន្ទប់ចេញមកឈមើល ធ្វើភ្នែក ស ព្រាត ស្រីៗនិងក៍ចឹងទៀត ឃើញហើយអត់អៀនដើរចូលក្នុងវិញទេនៅឈសើច អាអែងនេះ រើបំរាស់ សល់តែលីអូ កណ្តាលវាល ននលគក ខ្មាសស្រីៗពេក ខ្ញុំស្រវាចាប់កន្សែងពោះគោ រុំខ្លួនរត់ចុះមកក្រោមផ្ទះ។ ពួកយើង អ្នកណាដេកលេងដេកទៅ អ្នកខ្លះញែ៉គ្នាទៅ ប្រហែល1ម៉ោងក្រោយមក កូនកំលោះមកសួរថា " បាយព្រឹករៀបចំតុនៅរោង រឺ មកហូបនៅផ្ទះនិង ? " ពួកយើងក៍តបវិញ " ហ្អើយ ទៅពិបាកជញ្ជូនមកធ្វើអីហ្អា ពួកយើងទៅសុីនៅនុងម៉ងទៅ " បន្ទាប់មកពួកយើងផ្លាស់ខោអាវបបួលគ្នាដើរផ្អើលអស់អ្នកភូមិ អ្នកណាដែលថាមិនតាមមើល បើនៅសុខៗមានមនុស្សប្លែកមុខខ្លះស្លៀកត្រឹមជង្គង់ ខ្លះត្រឹមភ្លៅ ខ្លះអាវយឺត វាលក្លៀក សាច់ ស ស្គុស ដើរទាំងហ្វូងដូចគេបង្ហាញម៉ូតបែបនេះ ធម្មតាសុទតែជាពេទ្យ មិនបណ្តោយខ្លួនអោយទាស់ភ្នែកអ្នកដទៃឡើយ ។ បន្ទាប់ពីហូបបាយព្រឹករួចរាល់ហើយពួកយើងមកសំរាកនៅផ្ទះវិញ រង់ចាំពេលរសៀលនិងអាលទៅ ជួបជុំគ្នាម្តងទៀត ។
លុះដល់ពេលរសៀលម៉ោង5 ពួកយើងងូតទឹកផ្លាស់ខោអាវម្តងទៀត លើកនេះម្នាក់ៗស្លៀកពាក់សុទតែខោអាវលំដាប់ព្រោះសុទតែបានត្រៀមទុកមុនរាប់ខែមកហើយ អ្នកណាដែលមានរបស់ពិសេសអ្វី គឺត្រូវបញ្ចេញអស់ហើយពេលនេះ ខ្លះស្លៀកពាក់ឈុតក្រសេ ខ្លះសូត្រ ខ្លះម៉ាកប្រេន ក្នងហាង ស្លៀកពាក់រួចម្នាក់ៗមើលទៅដូចពួកហាយសូ ចង់លើសកូនកំលោះទៀត 
😂😂😂។ មុនពេលចូលអង្គុយនៅតុ ពួកយើងជួបជុំគ្នាថតរូប រាប់រយប៉ុស្តិ បន្ទាប់មកទើបចូលទៅអង្គុយនៅកន្លែងដែលកូនកំលោះ កូនក្រមុំរៀបចំនៅពីមុខឆាកអក់កេសតែម្តង ។ ដំបូងខ្ញុំខំតែភ័យ ព្រោះលឺល្បីថាអ្នកខេត្តតាកែវ កាប់ចាក់គ្នាសាហាវណាស់ ទើបអត់សូវហ៊ានរាំ តែបន្ទាប់ពីមើលស្ថានភាពឃើញអត់អី ម្យ៉ាងមានការធានាពីសាច់ញាតិកូនក្រមុំផង ព្រោះគាត់បានជួលប៉ូលីសបួនប្រាំនាក់ស្ពាយកាំភ្លើងមើលខុសត្រូវដើរចុះឡើងៗ ទើបពួកយើងលែងបារម្ភ លេងមួយអស់ដៃរហូតបិតអក់កេសនៅម៉ោងជិត12យប់ ។ តាមពិតទៅសប្បាយណាស់ ព្រោះពួកយើងមិនដែលបានជួបជុំគ្នាបែបនេះច្រើនឆ្នាំមកហើយ ម្យ៉ាងសំបូរស្រាម្ហូបទៀត សុំសសើរកូនកំលោះពូកែត្រៀមមែន ស្រាម្ហូប ផឹកមិនអស់ទេ ។
ព្រឹកឡើងម៉ោង7 កូនកំលោះមកហៅអោយទៅហូបអីពេលព្រឹកនៅផ្ទះកូនក្រមុំ ពួកយើងងូតទឹកស្លៀកពាក់រួចក៍នាំគ្នាទៅហូបបាយព្រឹកម្តងទៀត បន្ទាប់មកពួកយើងចង់ដៃ និងលាគ្នាត្រលប់មកវិញ អ្នកជិះឡានគេចេញមកមុន ចំណែកអ្នកជិះម៉ូតូ នៅចាំអោយជុំគ្នាសិន រួចរាល់ហើយពួកយើងផ្តាំផ្ញើរគ្នារួចចេញដំណើរត្រលប់មកភ្នំពេញវិញ ។ តែជិះបានបន្តិចពួកយើងក៍បបួលគ្នា ទៅលេងភ្នំដែលមានព្រះច្រើនអង្គ ស្រុះស្រួលគ្នាហើយពួកយើងក៍ធ្វើដំណើរសំដៅទៅភ្នំនោះ ។ វាឆ្ងាយគួរសមដែរពីផ្ទះការ ពួកយើងត្រូវជិះកាត់ថ្នល់ដីក្រហម ឡើងហុយជុក ទំរាំដល់ម៉ោង9ជាង ។ ពួកយើងផ្ញើរម៉ូតូរួចឡើងជណ្តើរទៅខាងលើ តាមពិតភ្នំនោះមានឈ្មោះថា ' ពុទ្ធគិរី កម្ពុជា ' ពួកយើងថតរូបតាំងពីក្រោម រហូតដល់កំពូលភ្នំ ទំរាំអស់ចិត្ត ម៉ោង11ជាង មេឃក្តៅចង់ឆេះ ទើបនាំគ្នាចុះមកក្រោមវិញ ហើយរកកាចុសសំរាក ព្រោះថាក្តៅខ្លាំងណាស់មិនអាចធ្វើដំណើរទៅមុខទៀតបានទេ ។ ពួកយើងជួលកាចុស2គ្រែ នៅខាងកើតភ្នំ ហើយកុម្ម៉ង់ ស្លរម្ជូរជ្រូកព្រៃ ស្លម្ជូរសាច់ឈ្លូស មាន់ដុតមួយនិង ឆាគ្រឿងសាច់មាន់មួយមុខទៀត ។ បន្ទាប់ពីហូបបាយរួចពួកយើង គេងលើអង្រឹង ឆែកទូរសព្ទមើលរូប ខ្ញុំសសើរ អ៊ំប្រុសម្ចាស់កាចុសនោះចិត្តល្អណាស់ គ្រាន់តែស្រីៗនិយាយលេងថា " អ៊ំ ស្វាយអ៊ំអែងទំនងណាស់" ស្រាប់តែគាត់ញញឹម ដើរទៅមុខបាត់ បន្តិចក្រោយមក គាត់យកកូនកាំបិតមួយ កញ្រ្ចែង1 និង អំបិលម្ទេសមួយចាន មកអោយពួកយើង ហើយប្រាប់ពួកយើងថា " បេះហូបអាខាងនេះបានហើយ ខាងនោះបាញ់ថ្នាំពង្រីក " ពួកយើងអរគុណគាត់ រួចស្រីៗចុះទៅបេះស្វាយយកមកចិតលាងទឹកហូប លាងមាត់ និងបន្តសំរាករហូតដល់ម៉ោង3ជាង ទើបហៅគេគិតលុយ ហើយបបួលគ្នាទៅលេងរមណីយដ្ឋានកំពូលពេជ្រ មួយទៀត ។ ដោយសារទេសភាពទីនោះស្អាត ពួកយើងថតរូបនិងនៅលេងភ្លេចខ្លួនរហូតដល់ម៉ោង 5ជាងទើបនាំគ្នាត្រលប់មកវិញ ។ មិនទាន់ជិះផុតខេត្តកំពង់ស្ពីផង មេឃងងឹតបាត់ ពួកយើងបន្ថែមល្បឿនព្រោះខ្លាចមកខេត្តវិញមិនទាន់ មកដល់ភ្នំពេញម៉ោង7ជាង ពួកយើងចាប់ផ្តើមបែកគ្នា ខ្លះចូលកន្លែងការងារ ខ្លះចូលសំរាកផ្ទះបងប្អូន ខ្លះចូលបន្ទប់ជួលគេ នៅតែខ្ញុំ និងពួកម៉ាក់ខ្ញុំម្នាកទៀត ដែលធ្វើការនៅភ្នំពេញ ឃើញងងឹតវាបបួលខ្ញុំទៅសំរាកកន្លែងវា តែវាសុំជូនសង្សារវាទៅកន្លែងសិន ខ្ញុំកុំអោយវាពិបាកក៍ប្រាប់ថាមិនអីទេ អញទៅដេកផ្ទះបងអញនៅទួលគកក៍បាន លាគ្នារួចខ្ញុំជិះសំដៅមកទួលគក មកដល់មុខផ្ទះគាត់ម៉ោងជិត8 ឃើញទ្វាចាក់សោ ក៍តេទៅគាត់ ចៃដន្យអីគាត់ ចុះមកខេត្តក្រចេះបាត់ សោផ្ទះក៍យកមកតាមខ្លួនទៀត គិតមួយពីរ ក៍សំរេចចិត្តថា មកគេងផ្ទះបងខ្ញុំម្នាក់ទៀតនៅវិហារសួគ៏ ហើយក៍បន្តដំណើរឆ្លងដ ស្វាយជ្រុំ មកត្រើយខាងកើតជិះកាត់តាមព្រែកលួង តំរង់មកផ្លូវ7NG ដោយសារឃើញផ្លូវរាងស្ងាត់ ខ្ញុំបើកភ្លើងហ្វាម៉ូតូ ហើយជិះឡើងលឿន មកជិតដល់KTV ទន្លេខៀវ ម៉ូតូខ្ញុំធ្លាក់ជង្ហក់គ្ឌាំងដាច់ភ្លើងមុខងងឹតឈឹង ខ្ញុំឈប់រួចគោះផង ទះផងនៅតែមិនភ្លឺ ខ្ញុំដោះមួកសុវត្ថិភាពចេញបើកភ្លើងទូរសព្ទបំភ្លឺផ្លូវ ហើយជិះអែបស្តាំតិចៗ ទ្រាំអោយតែដល់កន្លែងមានអំពូលភ្លើងបំភ្លឺ ស្រាប់តែមានភ្លើងឡានពណ៏ស ចាំងមកពីក្រោយ ខ្ញុំមើលតាមកញ្ចក់បើកមកយ៉ាងលឿន ឃើញមិនស្រួលខ្ញុំអែបទៅខាងស្តាំដៃកាន់តែខ្លាំងស្ទើរតែធ្លាក់ទៅក្រោមផ្លូវ ដើម្បីអោយគេជៀសទៅមុន លុះជិះមកទន្ទឹមខ្ញុំ ស្រាប់តែឡាននោះបន្ថយល្បឿនវិញមកនៅពីក្រោយម៉ូតូខ្ញុំហើយបើកភ្លើងឡើងភ្លឺចេស ខ្ញុំជិះលឿន ឡាននោះបើកលឿន ខ្ញុំជិះយឺត ឡាននោះយឺត ខ្ញុំចាប់ផ្តើមភ័យផងអរផង គិតក្នុងចិត្ត " ចុម ឡាននេះចង់ធ្វើអីចេះវើយ អញមិនដែលមានរឿងជាមួយអ្នកណាទេ ម៉េចវាតាមអញម្ល៉េះ បើកផ្លូវអោយវាទៅមុនហើយវាមិនព្រមទៅទៀត " មកដល់កន្លែងមានភ្លើងអំពូលខ្ញុំបន្ថែមល្បឿនយ៉ាងលឿន ស្រាប់តែឡាននោះបន្ថែមល្បឿនដែរ មកឡើងកៀកៗខ្ញុំតែមិនព្រមជៀសទៅមុនទេ ខ្ញុំគិតក្នុងចិត្តទៀត ដូចជាមិនសូវស្រួលសោះ អញស្រែកផ្អើលគេលូវហើយ តែក៍គិតល្អៗវិញ រឺមួយវាចាំជួយបំភ្លឺផ្លូវអោយអញបានជាវាមិនព្រមទៅមុនសោះ ខ្ញុំជិះយឺតៗ កាត់មុខរោងចក្រ7NG រួចបត់មករកផ្លូវធំ ពេលមានម៉ូតូគេធ្វើដំណើរដែរ ទើបខ្ញុំបានធូរចិត្ត ហើយឡាននោះនៅតែព្យាយាមបើកពីក្រោយរហូតដល់ផ្លូវខ្លោងទ្វាវត្តវិហារសួគ៏ ខ្ញុំបត់ចូលក្នុង បានបន្តិចខ្ញុំចាប់ហ្វ្រាំងឈប់មើលឡាននោះ ។ វាគឺឡាន lexus 330 ពណ៏ខ្មៅ ស្លាកលេខ ភ្នំពេញ 2AM. 44xx ដំបូងឡាននោះបើកយឺតៗ លុះទៅមុខហួសខ្ញុំបន្តិចក៍បន្ថែមល្បឿនទៅមុខបាត់ទៅ ខ្ញុំក៍តេទៅបងខ្ញុំនៅក្បែរវត្តវិហារសួគ៏ អោយបើកទ្វារបងសុំស្នាក់អាស្រ័យមួយយប់ ទំរាំដល់ភ្លឺទើបទៅកន្លែងវិញ ហើយគាត់ក៍ចេញមកទទួលយ៉ាងរាក់ទាក់ ។
កន្លងទៅជាច្រើនថ្ងៃ ខ្ញុំនៅតែមិនទាន់ដឹងថា តើម្ចាស់ឡាននោះមានបំណងអីមកលើខ្ញុំ គេជួយ រឺ គេចង់ធ្វើបាបតែគ្មានឱកាស? ថ្ងៃចន្ទ ទី10 ខែមិនា ឆ្នាំ2019 វេលាម៉ោង8ព្រឹក ខ្ញុំកំពុងតែចាក់ថ្នាំអោយអ្នកជំងឺដូចសព្វដង ស្រាប់តែមានរថយន្ត ហាយលែនដ័រ ពណ៏ស មួយគ្រឿង បើកមកឈប់នៅមុខគ្លីនិករបស់ខ្ញុំ បន្តិចក្រោយមក មានបុរសម្នាក់មាឌធំ ខ្ពស់សំបុរ ស ស្លៀកពាក់ស្អាតបាត ទំនងជាអ្នកធ្វើការងារល្អមួយ ចុះពីលើឡានរួចដើរសំដៅមករកខ្ញុំ ជាមួយទឹកមុខញញឹម មកដល់ពីមុខខ្ញុំភ្លាម គាត់ក៍សួរ
-អត់ទោស លោកគ្រូពេទ្យ តើកន្លែងនេះមានពិនិត្យផ្ទៃពោះ ដែររឺទេ ?
*បាទមាន បង
-ឥចឹងលោកគ្រូពេទ្យ ជួយពិនិត្យអោយបន្តិចមក ព្រោះពីរបីថ្ងៃនេះគាត់ចេះតែឈឺពោះ
*បាទ អញ្ជើញយកគាត់ចូលខាងក្នុងមក
បងប្រុសម្នាក់នោះ ត្រលប់ទៅក្រៀ ស្រ្តីម្នាក់អាយុខ្ទង់20ឆ្នាំ ចុះពីលើឡាន ខ្ញុំក៍បាននាំគាត់ទៅបន្ទប់ ថតឆ្លុះ ( បន្ទប់ថតអេកូ4D ) មេធំរបស់ខ្ញុំគាត់ជាអ្នក អូសអេកូ យើងបានអោយអ្នកពោះធំគេងនៅលើគ្រែ ចំណែកខ្ញុំនៅឈ ចំហៀងខាងស្តាំអ្នកជំងឺ ជិតមេរបស់ខ្ញុំ ហើយបងប្រុសនោះ គាត់នៅឈ ខាងស្តាំដៃខ្ញុំ តែភ្នែកពួកយើងសំលឹងមើល អេក្រង់ ម៉ាសុីនអេកូ មេរបស់ខ្ញុំឆ្លុះបណ្តើរនិយាយបណ្តើរ " ទារកគ្រប់ខែហើយ អាចសំរាលចុងខែនេះ រឺដើមខែក្រោយ ទារកភេទប្រុស មានសុខភាពល្អ គ្រប់លក្ខណះ ទំងន់3200g ប៉ុន្តែទឹកភ្លោះតិច កូននៅទទឹងពោះមិនទាន់បង្វិលក្បាលចុះមកក្រោមនៅឡើយទេ ដូច្នេះត្រូវប្រុងប្រយត្ន័ពេលឈឺពោះសំរាល គួរតែឧស្សាហ៍មកពិនិត្យផ្ទៃពោះទើបជាការល្អ " ពេលអូសអេកូរួច បងប្រុសនោះ មើលមុខខ្ញុំរួចសួរ
-យើងអាចដឹងថា កូននេះ សំរាលចំថ្ងៃណាទេលោកគ្រូពេទ្យ ? ងាយស្រួលរៀបចំទុកអោយហើយ
*តើ នេះជា កូនទីប៉ុន្មានដែរបង ?
-ជាកូនទី1
*បង ប្រុស !! បងស្រីគាត់គ្រប់ខែហើយ គឺក្នុងខែនេះ បើតាមលទ្ធផលអេកូបញ្ជាក់ថា សំរាលថ្ងៃទី25 ខែមិនា ឆ្នាំ 2019 ប៉ុន្តែ វាមិនប្រាកដ100% នោះទេ វាអាចមុន រឺ ក្រោយ7ថ្ងៃ
-ចឹងខ្ញុំត្រូវនាំគាត់មកសំរាលទីនេះហើយមែនទេ ?
*វាអាស្រ័យលើបង ចង់សំរាលនៅទីណាក៍បាន អោយតែអាចទុកចិត្តបាន ម្យ៉ាងនៅក្បែរផ្ទះងាយស្រួលយកគាត់មកទាន់ពេលវេលា
-ខ្ញុំប្រាកដជាយកមកសំរាលនៅទីនេះហើយ ពួកម៉ាកខ្ញុំវាណែនាំអោយមកទីនេះ ព្រោះខែមុនវាយកប្រពន្ធវាមកសំរាលទីនេះដែរ ហើយវាសសើរថា គ្លីនិកនេះ ទីកន្លែងស្អាត មានអនាម័យ សេវាសមរម្យ ជាពិសេស គ្រូពេទ្យយកចិត្តទុកដាក់និងអ្នកជំងឺទៀតផង 
😊
*បាទអរគុណច្រើនហើយបង ដែលជឿជាក់លើកន្លែងខ្ញុំ 
 តើផ្ទះបងនៅដល់ណាដែរ ?
-បាទ នៅស្វាយអន្ទរ ខេត្តព្រៃវែងនេះ វាមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ពួកយើងទេ ចឹងអរគុណច្រើនគ្រូពេទ្យ ខ្ញុំលាសិនហើយ
* បាទ សុខសប្បាយបង !!!
បន្ទាប់មកខ្ញុំក៍ចាប់ផ្តើមធ្វើការធម្មតាវិញ តែក្នុងចិត្ត គិតស្រមៃឃើញតែមុខបងប្រុសម្នាក់នោះ មុខឡើងសង្ហារ គួរអោយខ្នាញ់ស្រាប់តែមានចិត្តឆ្កួតឡប់មួយមកច្រណែន " សសើរម្នាក់ស្រីនិងណាស់ បានប្តីសង្ហារអស់ទាស់ ម៉េចក៍មិនមែនជាយើង " ភ្លាមនោះក៍មានចិត្តមួយទៀតមក រារាំង " អាធា ភ្ញាក់ខ្លួនឡើង គេមានប្រពន្ធកូនហើយ ម៉េចហែងចង់ដណ្តើមរបស់គេចឹង ធ្លាក់នរកវើយ ម្យ៉ាងក្រែងហែងតាំងចិត្តថាឈប់ស្រលាញ់មនុស្សប្រុសហី លូវម៉េចក៍អោយអារម្មណ៍ឆ្កួតនេះ មកគ្រប់គ្រងលើខ្លួនហែងទៀតចឹង ? ខ្ញុំភ្ញាក់ខ្លួនព្រើត ហើយក៍បញ្ឈប់ការស្រមៃឃើញមុខគាត់ទៀត ។ កន្លងទៅជាច្រើនថ្ងៃ នៅថ្ងៃ ទី27 ខែមិនា ឆ្នាំ2019 វេលាម៉ោង 10ព្រឹក ខ្ញុំកំពុងតែអង្គុយលេង ជាមួយអ្នកជំងឺ ស្រាប់តែឃើញឡាន lexus 330 ពណ៏ខ្មៅ បើកមកឈប់នៅមុខគ្លីនិករបស់ខ្ញុំពេលនោះខ្ញុំងើប មើលទៅចំស្លាកលេខរថយន្ត ហើយក៍ស្រឡាំងកាំង ព្រោះដូចគ្នាបេះបិតនិងឡានដែលបើកក្រោយខ្ញុំកាលពីខែមុន ខ្ញុំចង់ដឹងណាស់ថាម្ចាស់ឡាននោះមានរូបរាងបែបណា ប្រុសរឺក៍ស្រី លុះចុះពីលើឡានមក ខ្ញុំឡើងភាំង នោះគឺជាបងប្រុសម្នាក់ដែលធ្លាប់យកអ្នកពោះធំមកអូសអេកូកាលពីប៉ុន្មានថ្ងៃមុន............សូមរង់ចាំតាមដានភាគបន្ត ។


No comments:

Post a Comment