Breaking

Wednesday, July 17, 2019

រឿង ចំណារព្រហ្មលិខិត ( ភាគ 2 )


រឿង ចំណារព្រហ្មលិខិត 
( ភាគ 2 )
និពន្ធដោយ មនុស្សថ្មី



គាត់មកលើកនេះ កាន់តែសង្ហារទៀត ស្លៀកខោពណ៏ ទឹកបុិចត្រឹមជង្គង់ អាវយឺតដៃខ្លី ក ស្រួចពណ៏សាច់ ពាក់វ៉ែនតាពណ៏ទឹកសមុទ្រ លេចចេញសាច់កំភួនជើង និងកំភួនដៃឡើងខ្ចីញ៉េញ ចំណែកដើមទ្រូងឡើងរីក ងាកឃើញខ្ញុំភ្លាមគាត់ដោះវ៉ែនតា ដាក់នៅក អាវរួចសើចភាយដាក់ខ្ញុំ ហើយនិយាយយ៉ាងស្រទន់:
-មកទៀតហើយ គ្រូពេទ្យអើយ ត្អូញឈឺពោះ តែឈឺបាត់ៗ ចង់អោយលោកគ្រូពិនិត្យម្តងទៀតមើល ដល់ថ្ងៃសំរាលនៅ ?
* អញ្ជើញយកគាត់ ចូលក្នុងមកបង
គាត់ដើរទៅក្រៀ បណ្តើរចូលទៅខាងក្នុង ពួកយើងក៍ចូលទៅទាំងអស់គ្នាដូចមុន ។ មេរបស់ខ្ញុំអូសអេកូ បណ្តើរ និយាយបណ្តើរ " កូននេះដល់ថ្ងៃសំរាលហើយ ប៉ុន្តែនៅទទឹងពោះនៅឡើយ មិនទាន់បង្វិលក្បាលទេ ចំណែកទឹកភ្លោះក៍តិចដែរ យកល្អ វះទៅ ព្រោះទុកយូរតិចទៀតអាចធ្វើអោយកូនខ្សោយ " ពេលនោះបងប្រុសនោះគាត់ថាសុំពេលពិភាក្សាជាមួយក្រុមគ្រួសារគាត់សិន ។ បន្ទាប់មកគាត់នាំអ្នកពោះធំនោះមកសំរាកលើគ្រែ ហើយចេញទៅនិយាយទូរសព្ទ យ៉ាងយូរទើបត្រលប់មកវិញ ហើយប្រាប់ខ្ញុំថា ចាំប៉ាម៉ាក់និងបងប្អូនគាត់មកជុំគ្នាសិន លុះប្រហែលមួយម៉ោងក្រោយមក ឃើញឡានហាយលេនដ័រ មួយគ្រឿងមកឈប់នៅពីមុខគ្លីនិកខ្ញុំទៀត ហើយក៍ឃើញមនុស្សប្រុសរាងចំណាស់ម្នាក់ និងមនុស្សស្រីចំណាស់2នាក់ទៀតស្លៀកពាក់ស្អាតបាត សមតាមវ័យ ចុះមកពីលើឡាន ទៅនិយាយគ្នាជាមួយអ្នកពោះធំ និងល្បងនោះ មួយសន្ទុះក្រោយមក គាត់សុំពិគ្រោះជាមួយមេរបស់ខ្ញុំទៀត ក្រោយមកទើបសំរេចចិត្តថា វះ ព្រមព្រៀងគ្នាហើយមេរបស់ខ្ញុំ អោយខ្ញុំធ្វើឯកសារ និងកិច្ចសន្យា វះកាត់ ពេលនោះខ្ញុំហៅសាច់ញាតិរបស់គាត់ មកសួរឈ្មោះ និងផ្តិតមេដៃចំនួន4នាក់ ទាំងសាមីខ្លួន ។ បន្ទាប់មកខ្ញុំនាំគាត់ទៅបន្ទប់ត្រៀមវះកាត់ ទីបំផុតខ្ញុំបានដឹងថា ល្បងសង្ហារនោះ ឈ្មោះវិសាល ។ មើលទៅម្នាក់ៗដូចជាភ័យខ្លាំងណាស់ លឺតែថាវះកាត់ ខ្ញុំក៍ ហៅពួកគាត់មកជុំគ្នារួច និយាយសំរួលអារម្មណ៍ " អ៊ំ ប្រុស អ៊ំស្រី បងប្រុស សូមកុំបារម្ភអី ការវះកាត់នៅទីនេះមានសុវត្ថិភាពណាស់ កន្លែងនេះធ្លាប់វះកាត់អ្នកជំងឺរាប់ពាន់នាក់ហើយ មិនដែលមានបញ្ហាអីទេ ចាំផ្ទៀងនាឡិការទៅ ការវះកាត់ប្រើរយះពេលពី25-30នាទី រួចរាល់ហើយ សូមកុំបារម្ភខ្លាំងពេក ហើយការវះកាត់គឺអត់សន្លប់ទេ អ្នកជំងឺនៅតែអាចនិយាយឆ្លងឆ្លើយជាមួយគ្រូពេទ្យបាន ព្រោះគេចាក់ថ្នាំស្ពឹក មួយកំណាត់ក្រោមតែប៉ុន្នេះ " ក្រោយពីខ្ញុំនិយាយចប់ មើលទៅល្បងវិសាលដូចជាមុខស្រស់ស្រាយបន្តិច ពេលនោះខ្ញុំក៍សួរពួកគាត់ទៀត តើ ចង់ជួលបន្ទប់VIP រឺបន្ទប់ធម្មតាជាមួយគេ? ភ្លាមនោះល្បងវិសាលក៍ឆ្លើយតបយ៉ាងលឿន " សុំយកបន្ទប់VIPដាច់ដោយឡែក ងាយស្រួលបងប្អូនមកលេង " ខ្ញុំក៍នាំពួកគាត់យកឥវ៉ាន់ ចូលក្នុងបន្ទប់ បន្ទាប់មករៀបចំគ្រែបើកម៉ាសុីនត្រជាក់អោយពួកគាត់ រួចត្រលប់ទៅធ្វើការវិញ ។ មួយសន្ទុុះក្រោយមក ខ្ញុំឃើញ ក្រុមពេទ្យសណ្តំមកជុំគ្នា ខ្ញុំក៍មកមើលពួកគាត់ រួចពន្យល់ពួកគាត់ម្តងទៀតកុំអោយភ័យខ្លាច អ៊ំ ! គេមកយកបងស្រីទៅបន្ទប់វះកាត់ឥលូវហើយ ចឹង អ្នកទាំងអស់គ្នាសំរួលអារម្មណ៍កុំភ័យខ្លាច មិនអីទេ
* ចឹងលោកគ្រូអែងចូលបន្ទប់វះកាត់អត់?
-អត់ទេបង ពួកយើងមានមុខងារផ្សេងគ្នា ទាល់តែខ្វះ ពេទ្យទើបខ្ញុំចូលទៅជំនួស
* ចឹងលោកគ្រូពេទ្យ នៅនិងហើយ កុំទៅណា ព្រោះពួកខ្ញុំភ័យខ្លាំងណាស់
-បាទយល់ព្រម ខ្ញុំនៅទីនេះរហូតដល់វះកាត់រួច
* បាទអរគុណច្រើនលោកគ្រូ គ្រួសារខ្ញុំមិនដែលមានអ្នកវះទេ នេះលើកដំបូងហើយ ខ្ញុំទុកចិត្តកន្លែងលោកគ្រូ
បន្ទប់មក គេមកយកអ្នកពោះធំចូលសាលវះកាត់ ចំណែកខ្ញុំនៅនិយាយលេងពីនេះពីនោះដើម្បីបន្លប់ពួកគាត់កុំអោយភ័យ ខ្លាច ។ រយះពេលជិតកន្លះម៉ោង ឆ្មបរុំកូនង៉ែតយកមកដាក់នៅក្នុងបន្ទប់ ខ្ញុំមើលទៅមុខកូននោះគ្មានដូចមុខបងវិសាលសោះ មិនដឹងជាកាត់ទៅអ្នកណា ? បងវិសាល ក៍សួរខ្ញុំ
-ម៉េចយកតែកូនមកចឹង ឯណាម៉ាក់គាត់ ?
* ម៉ាក់អាអូន គេនៅដេរ និង រុំរបួសសិន ប៉ុណ្ណឹងអស់អីហើយ តិចទៀតគេយកគាត់មកតាមក្រោយលូវហើយ
- ប៉ុណ្ណឹងមានសុវត្ថិភាពហើយមែនគ្រូពេទ្យ ?
* បាទ ប៉ុន្នេះអាចនិយាយថាការវះកាត់ជោគជ័យ 90%ភាគរយហើយ
- បើចឹងមែនខ្ញុំអរណាស់
* បាទ ទុកចិត្តចោះ
កំពុងតែនិយាយគ្នា ស្រាប់តែគេរុញអ្នកវះចេញមក ខ្ញុំជួយលើកដាក់គ្រែ រួចពន្យល់ពួកគាត់ម្តងទៀត
- ក្នុងរយះពេលនេះ សូមកុំអោយបងស្រី ហូបអ្វីអោយសោះ សូម្បីតែទឹក ហើយកុំអោយកំរើក ទ្រាំនៅអោយស្ងៀមសិនទៅ ចាំទិញទឹកកកមកដាក់ស្អំលើកន្លែងវះ តែកុំអោយសើមដាច់ខាត រុំថង់អោយច្រើនជាន់ តែបើឈឺរបួសខ្លាំងទ្រាំមិនបានទៅតាមពេទ្យ ព្រោះគេមានថ្នាំចាក់ ហើយត្រូវមើលសេរ៉ូមកុំអោយស្ទះបើអស់តាមពេទ្យអោយដូរថ្មីអោយ
* អរគុណច្រើនគ្រូពេទ្យ មើលទៅលោកគ្រូ ឆ្លាតជាងគេ ចេះគួរសមជាងគេ ហើយសង្ហារជាងគេទៀត លោកគ្រូពេទ្យឈ្មោះអីដែរ
😁
- អរគុណបងដែលបានសសើរ តាមពិតទៅពេទ្យនៅទីនេះ មានចំណេះដឹងដូចគ្នា គ្រាន់តែអ្នកខ្លះមិនសូវចេះនិយាយច្រើនប៉ុន្នោះ ចឹងខ្ញុំសុំលា សិនហើយ មានការអីហៅពេទ្យ
ខ្ញុំងាកមុខរៀបនិងដើរចេញទៅហើយ ស្រាប់តែអ៊ំស្រីម្នាក់ យកលុយមកដាក់ក្នុងហោប៉ាវ អាវពេទ្យរបស់ខ្ញុំ វាជាក្រដាស$10 ពេលនោះខ្ញុំលូកយកមកវិញ ហើយញាត់ទៅក្នុងដៃគាត់វិញ រួចនិយាយ
-អរគុណច្រើន ចំពោះសណ្តានចិត្ដដ៍ល្អរបស់លោកអ៊ំ ប៉ុន្តែខ្ញុំមិនអាចយកលុយនេះបានទេ សូមលោកអ៊ំទុកវិញចុះ ខ្ញុំលាសិនហើយ 

* ពេទ្យ នៅអត់ទាន់ប្រាប់ឈ្មោះខ្ញុំទេណា
😄
ខ្ញុំដើរចេញមកផុត គិតក្នុងចិត្ត " យី អាគាត់នេះយ៉ាងម៉េចចេះវុី មានប្រពន្ធកូនហើយ នៅតាប៉ែទៀត ចង់ទាញអែងអោយចូលគន្លងចាស់តើនៀក អត់មិនបាននិងសុី មិនស្គាល់ប្តីគេលូវហើយអញ អូ ច្រលំគិតផ្តេសផ្តាស ត្រូវតាំងចិត្ត ស្រលាញ់មនុស្សស្រីៗ " ខ្ញុំមកអង្គុយកន្លែងពិគ្រោះជំងឺដូចរាល់ដង ប្រហែលម៉ោង3រសៀល ល្បងវិសាលដើរពីក្រោយមកអង្គុយលេងនៅសាឡុង ក្បែរកន្លែងពិនិត្យជំងឺដែរ តែគាត់មកអង្គុយលេងទូរសព្ទប៉ុន្នោះ ។ ពេលមានអ្នកជំងឺចូលមកត្រូវការពិនិត្យ ខ្ញុំកត់ឈ្មោះវាស់ឈាម វាស់កំដៅ វាស់បេះដូងអោយគាត់ ពិនិត្យ រួច ទូទាត់វិក័យបត្រជួសឈាម អោយអ្នកជំងឺចូលទៅបន្ទប់labo ដើម្បីជួសឈាម ហើយពេលដែលគ្មានអ្នកជំងឺចូល ខ្ញុំអង្គុយចុចទូរសព្ទលេង ខ្ញុំងាកមកពេលណា ឃើញបងវិសាល ញញឹមភាយ ពេលខ្លះលួចមើលខ្ញុំទៀតផង តែខ្ញុំតាំងចិត្តថាកុំគិតពីគាត់ ខ្ញុំនៅតែទន្ទេញក្នុងចិត្ត " កុំជ្រួលជ្រើម គេមានប្រពន្ធកូនហើយ ហែងត្រូវស្រលាញ់ស្រី " លុះ អង្គុយលេងបន្តិច មិត្តរួមការងាររបស់ខ្ញុំ ជិះម៉ូតូចេញក្រៅរួចសួរខ្ញុំ " ត្រូវការផ្ញើរទិញ អីអត់ អែងចេញទៅរកអីផឹកបន្តិច " ខ្ញុំ ញញឹមរួចតប " អឺ ផ្ញើរផង យកអាដដែលមួយកែវណា មកវិញចាំយកលុយ " និយាយរួចគេក៍ជិះម៉ូតូចេញទៅបាត់ទៅ ប្រហែល15នាទីក្រោយ គេយួរផាសិនក្រឡុក 1កែវមកអោយខ្ញុំ ពេលនោះខ្ញុំ ងើបទៅយកលុយអោយគេ រួចមកអង្គុយកន្លែងដដែលវិញ ។ បងវិសាលតែងតែមើលសកម្មភាពខ្ញុំរហូត ខ្ញុំឃើញគាត់ឧស្សាហ៍ងាកមកមើលខ្ញុំពេក ក៍ធ្វើជាហៅយកគួរសម " ម៉ោះបង ហូបជាមួយខ្ញុំ " គាត់សើចរួចតបឡើងលឿន " បាទ បាទ ! អញ្ជើញចោះ លោកគ្រូ " បានខ្ញុំនិយាយរកប៉ុណ្ណឹង បានលេសធ្វើជាសួរ
- លោកគ្រូ នៅនិងមានWifi លេងអត់ ?
* បាទ មាន wifi ឈ្មោះ ..... Passwords 1- 8
- បាទ អរគុណច្រើន រួចចុះ គ្រូពេទ្យអែងacc Fb ឈ្មោះអី
😂
* ខ្ញុំអត់លេងផង
- oh ! ម៉េចចឹង ?
* ខ្ជិលលេង
កំពុងនិយាយគ្នាបានតែប៉ុន្នេះ ស្រាប់តែមានឡានហាយលែនដ័រ មួយគ្រឿងមកឈប់នៅពីមុខគ្លីនិក បន្ទាប់មក មានមនុស្សក្មេងចាស់បួនប្រាំនាក់ចុះពីលើឡាន មានបុរសម្នាក់នោះអាយុខ្ទង់ជិត30 រូបរាងក៍សង្ហារ ដៃយួររបស់សំពីងសំពោង ពេលនោះខ្ញុំងើបបំរុងសួរទៅពួកគាត់ តែបងវិសាលនិយាយបានមុន " បងប្អូនខ្ញុំទេ ម៉ោះ វះរួចហើយនៅសំរាកខាងក្នុង " និយាយរួចគាត់ដើរនាំមុខមនុស្សទាំងអស់នោះទៅក្រោយអស់ ខ្ញុំក៍អង្គុយលេងរហូតដល់មានអ្នកមកប្តូរក៍ឡើងទៅសំរាកម្តង សកម្មភាពរបស់ខ្ញុំកើតឡើងដដែលៗ ជារៀងរាល់ថ្ងៃ ហើយខ្ញុំគិតថា បងវិសាលក៍ដូចគ្នា ពេលថ្ងៃរសៀល គាត់តែងមកអង្គុយលេងនៅលើសាឡុង មើលទូរទស្សន៍ បើមិនចឹង លេងទូរសព្ទ ខ្ញុំឆ្ងល់ណាស់ មើលទៅគាត់ហាក់មិនសូវរវី រវល់និងប្រពន្ធកូនគាត់សោះ ។
ស្អែកឡើង ខ្ញុំជាអ្នកទៅទិញអីផឹកម្តង ពេលនោះបងវិសាល ក៍មកអង្គុយលេងនៅកន្លែងដដែល ខ្ញុំយកសោម៉ូតូ រួចបញ្ឆេះជិះចេញមកក្រៅ បងវិសាល ញញឹមភាយតាមមើលខ្ញុំរហូត ម៉ូតូខ្ញុំជិះផុតគាត់បន្តិច ឃើញគាត់ក្រោកឈ ។ ប្រហែល20នាទី ខ្ញុំត្រលប់មកវិញ ឃើញបងវិសាល នៅមិនទាន់ទៅក្រោយទៀត ខ្ញុំយកផាសិនក្រឡុកដាក់ទូរទឹកកករួចមកអង្គុយ ដូចរាល់ដងវិញ ពេលនោះបងវិសាល ញញឹមយ៉ាងស្រស់រួចសួរខ្ញុំ
-គ្រូពេទ្យ មិញអាឌូកអ្នកណា ?
* របស់ខ្ញុំ មានការអី ?
- ម៉ូតូនេះ ដូចប្រហែលៗ ពិសេសស្លាកលេខ គ្រូពេទ្យធ្លាប់ជិះ ម៉ូតូអត់ភ្លើងតាមផ្លូវ7NG ដែរទេ?
* ធ្លាប់ម្តង ថ្ងៃនុងម៉ូតូធ្លាក់រណ្តៅដាច់ភ្លើង ហើយមានឡានមួយ ជិះពីក្រោយ 

- ថាមែនៗ ភ័យអត់ថ្ងៃនុង ? ហើយដឹងអត់ថា ឡាននោះជារបស់អ្នកណា
😁
* ដំបូងភ័យតើ ឡានល្បងអែងមែន ?
- និង ហើយ ខំជិះបំភ្លឺផ្លូវអោយ លេងគេបើកម៉ូតូរត់ ម៉េចខ្លាចខ្ញុំចាប់មែន
😂
* ហិហិហិ អ្នកណាដឹង ស្មានតែចោរ 
😁
- វាមិនដែលចោរ ជិះឡានប្លន់ម៉ូតូទេ
😂
* ហាសហាសហាស ចេះតែខ្លាចទៅ មនុស្សសម័យឥលូវពិបាកទុកចិត្តណាស់ សម័យនេះរឿងស្អីក៍អាចកើតឡើងបានដែរ 
😂
បាននិយាយលេងជាមួយគាត់យូរទៅ មានអារម្មណ៍ថា ចង់បាក់លង់ស្រលាញ់គាត់ តែដោយសារខ្ញុំចង់ធ្វើជាមនុស្សប្រុសពេញលក្ខណះ ទើបព្យាយាមហាមឃាត់ខ្លួនអែង កុំអោយត្រេកអរ ជាមួយអំពើល្អរបស់គាត់ព្រោះខ្ញុំចិត្តទន់ណាស់ ម្យ៉ាងឃើញគាត់មានប្រពន្ធកូនទៀត មិនចង់អោយគ្រួសារគេមានបញ្ហានិងគ្នាទេ បើដូចកាលពីមុន បើមានមនុស្សប្រុសធ្វើល្អដាក់ខ្ញុំបែបនេះ ម្ល៉េះខ្ញុំ សំដែងអោយឃើញថាខ្ញុំកំពុងចាប់អារម្មណ៍លើគេហើយ តែនេះខ្ញុំធ្វើធម្មតាៗ គ្មានភ្ញាក់ផ្អើលអីសោះ ទាំងដែលក្នុងចិត្តខ្ញុំ រំភើបស្ទើរហោះ ព្រោះដឹងថាគាត់មានបំណងល្អ ខំបំភ្លឺផ្លូវអោយយើងទាំងមិនដែលស្គាល់គ្នាសោះ ។
លុះវះកាត់បាន3ថ្ងៃ មានរសៀលមួយនោះប្រហែលម៉ោង2 ខ្ញុំអង្គុយចាំកន្លែងដូចរាល់ដង កំពុងឈ្ងោកលេងហ្គេម ស្រាប់តែបងវិសាល យកផាសិនក្រឡុក មួយកែវមកដាក់លើតុពីមុខខ្ញុំ គាត់កាន់មួយកែវដែរ រួចនិយាយ
-ណេះ លោកគ្រូ ខ្ញុំទិញផ្ញើរលោកគ្រូ ឃើញចូលចិត្តហូបវារាល់ថ្ងៃ ប៉ូវដល់ហើយ 
😄
* ចុម មិនកើតទេដឹង អត់អីទេ តិចទៀតពួកម៉ាកខ្ញុំទៅទិញហើយ ល្បងទុកវិញចុះ
- ទទួលយកទៅ ចាត់ទុក ជាការអរគុណ បើមិនទទួលយក ខ្ញុំអន់ចិត្តហើយ
* បាទ ចឹងខ្ញុំអរគុណច្រើន
- បាទ ធ្វើចឹងបានល្អ លោកគ្រូ
* ឈប់សិន ឈប់ហៅខ្ញុំលោកគ្រូទៅ ស្តាប់ទៅដូចម៉េចមិនដឹងទេ
- បើមិនព្រមប្រាប់ឈ្មោះខ្ញុំផង ចឹងហៅ ថា ពេទ្យ វិញOk
* ហៅ អីហៅទៅ កុំអោយតែហៅលោកគ្រូ
ស្អែកឡើង ខ្ញុំធ្វើការដូចរាល់ដង លុះថ្ងៃរសៀល ចំឡែកមិនឃើញបងវិសាល មកអង្គុយលេងនៅខាងមុខដូចរាល់ថ្ងៃសោះ ខ្ញុំក៍មិនខ្វល់អីដែរ ដឹងតែធ្វើការងាររបស់ខ្ញុំ លុះ ស្អែកឡើងមួយថ្ងៃទៀត ក៍មិនឃើញគាត់ទៀត អារម្មណ៍ខ្ញុំចាប់ផ្តើមនៅមិនសុខ នឹកឃើញតែមុខគាត់ ទោះជាខ្ញុំព្យាយាមហាមឃាត់ចិត្តខ្ញុំកុំអោយនឹកគាត់យ៉ាងណា ក៍ធ្វើមិនបាន ពិបាកក្នុងខ្លួនពេក ខ្ញុំក៍ងើបដើរសំដៅទៅបន្ទប់VIP ធ្វើជាទៅមើលអ្នកជំងឺ ទៅដល់មុខបន្ទប់ខ្ញុំគោះទ្វា ភ្លាមនោះទ្វាក៍បើក ខ្ញុំឃើញបុរសម្នាក់ផ្សេងទៀត ជាអ្នកបើកទ្វាអោយ គាត់ញញឹមរួចនិយាយ " អញ្ជើញចូលក្នុងមកគ្រូពេទ្យ " ខ្ញុំដើរចូលក្នុង មើលឆ្វេងស្តាំ ឃើញតែអ្នកវះ រួមជាមួយអ៊ំស្រីម្នាក់ និង បុរសម្នាក់ ជាអ្នកបើកទ្វា តែមិនឃើញបងវិសាលសោះ ខ្ញុំធ្វើជាសួរ ពីអាការ:របស់អ្នកជំងឺ រួចនិយាយគ្នាលេងបានបន្តិចក៍ចេញមកក្រៅវិញ ទាំងឆ្ងល់ថាបាត់គាត់ទៅណា2ថ្ងៃមកហើយ ។
លុះដើរមកដល់កន្លែងតុវិញ ខ្ញុំបើកfb លេង ហើយក៍ចុចមើលអ្នកAddមក អូសឡើងលើបានបន្តិច ឃើញប្រូហ្វាល់អ្នកadd ម្នាក់នោះដាក់រូបប៉ូលីស ខ្ញុំក៍ចុចចូលមើលacc ស្រាប់តែភ្ញាក់ចង់ធ្លាក់ទូរសព្ទពីដៃ ព្រោះជារូបថតបងវិសាល ពាក់កណ្តាលខ្លួន ឡើងច្បាស់ចេស ក្នុងaccនោះ ដាក់ឈ្មោះជាភាសារខ្មែរថា " អនុសេនីយ៍ឯកហេង សុខវិសាល " ខ្ញុំនិយាយតិចៗ ចុម អាគាត់នេះ ជាប៉ូលីសតើ បន្ទាប់មកខ្ញុំចូលមើលaccគាត់ ឃើញរូបសែលហ្វុីមួយប៉ុស្តិ ថតត្រឹមចង្កេះឡើងលើ ស្លៀកពាក់ឯកសណ្ឋានប៉ូលីស ញញឹមឡើងស្អាត គាត់ទើបតែផុសបាន5ម៉ោង ដោយសសេរថា " នឹកអ្នកនៅមន្ទីពេទ្យ " គាត់ដាក់feeling love ហើយtag អោយមនុស្ស3នាក់ ខ្ញុំដឹងភ្លាមថាគាត់កំពុងនឹកប្រពន្ធកូនរបស់គាត់ហើយ ខ្ញុំអូសមើលទៅក្រោមបន្តទៀត អត់ឃើញរូបណា ដែលថតជាមួយប្រពន្ធគាត់សោះ មិនអស់ចិត្តខ្ញុំចូលមើលPhotos ប្រូហ្វាល់ក៍អត់មាន cover ក៍អត់មាន គឺមានតែរូបជាលក្ខណះគ្រួសារ និងរូបម្នាក់អែង ខ្ញុំក៍ចុច confirm ប្រហែល1នាទី Messenger របស់ខ្ញុំលោតមក គេដាក់ថា អនុសេនីយ៍ឯកហេង is Waving at you
ខ្ញុំក៍ចុចចូលទៅមើល លោកព្រះ គាត់ឆាតមកជាជួរ ម៉ោងខុសគ្នា ថ្ងៃក៍ខុសគ្នាដែរ
សួរស្តី ពេទ្យ!
Hi idol
Hello
Hi bro
សុ ធា !
រឹក9
😞
ហើយអាចុងក្រោយរូបដៃបក់រវិចៗ ខ្ញុំក៍Reply
- បាទសួរស្តី
ភ្លាមនោះគាត់seen ឡើងលឿន ហើយReply ខ្ញុំវិញ
- ដាច់ចិត្តឆ្លើយតបហើយមែន ?
* ញ៉ុមទើបតែឃើញមិញសោះ
- កុហក
* រឿងអី ? យ្យៃមែនទៅ
- ក្រែងថាអត់លេងfbហី
😜😜😂😂
- សើចទៀត
😠
* ម៉េចរកaccញ៉ុមឃើញ
😬
- ចង់រកតារា វាមិនពិបាកទេ អ្វីដែលពិបាក គឺអោយតារា មកលេងជាមួយយើង
😌
* គ្មានតារា គ្មានខែ អីទេ វែងឆ្ងាយណាស់ល្បង ត្រលប់ទៅវិញពីអង្កាល់មិនប្រាប់សោះ
- ខ្ញុំចេញមកពេលយប់ទៅហើយ ប្រញាប់ចូលធ្វើការវិញពេលព្រឹក ដាក់ច្បាប់3ថ្ងៃហើយ ខ្ញុំរកពេទ្យអែងអត់ឃើញទេ ឃើញតែពេទ្យផ្សេងទៀត សួរទៅគេថាពេទ្យអែងដល់ម៉ោងឡើងទៅសំរាកនៅខាងលើហើយ ខ្ញុំក៍សួរ ថាពេទ្យ នុងឈ្មោះអី គេថា ឈ្មោះ សុធា ខ្ញុំក៍សួររក acc fb ម៉ងទៅ តែឆាតទៅមិនដែលឆ្លើយតបសោះ
* ខ្ញុំនិយាយមែន ខ្ញុំអត់បានឃើញទេ ហើយក៍អត់បានមើលអ្នកaddមកទៀត ទើបតែបើកមើលមិញនេះអែង ល្បងអែងទៅចឹងបានអ្នកណាជួយមើលអាអូន ?
- ប៉ា និងម៉ាក់យាយគេនៅហើយ អោយខ្ញុំមើលអីទៀត ?
😊
* ហ្អាក ចឹងល្បងមិនមែនប៉ាគេទេ
😳 ចុះម៉េចផ្តិតមេដៃជំនួស ប្តីគាត់ចឹង 😳
- ខ្ញុំត្រូវជាបងប្រុសបង្កើត របស់អ្នកជំងឺ ហើយប្តីគាត់ នៅរហូតដល់ក្រចេះ បើចាំគាត់មកដល់ មិនដឹងថ្មាលម៉ានទេ ខ្ញុំក៍ផ្តិតជំនួសទៅ ម៉េចគិតថាខ្ញុំប្តីប្អូនខ្ញុំមែន ? ច្រលំធំហើយ ខ្ញុំនៅកំលោះទេ 
😂
* ព្រះ !! ឡើងវង្វេងខួរខ្ញុំ ចុះបើមានបញ្ហាទៅខ្ញុំមិនត្រូវមាត់មេរបស់ខ្ញុំទៅហើយទេ ? ហ្អើយ គិតទៅគ្រោះថ្នាក់ណាស់ខ្ញុំ 
😥
-ហិហិហិ អាលូវរួចហើយតើ ភ័យអីទៀត ? ចឹងហើយលទ្ធផលមិនព្រមសួរថាត្រូវជាអ្វីនិងអ្នកជំងឺ 
😜
* ចុះអ្នកណាទៅដឹង ថាបងប្អូនគេ ស្និទ្ធស្នាលគ្នាយ៉ាងនិង ឃើញតែល្បងអែងអ្នករ៉ាប់រងទាំងអស់
- មិនអោយខ្ញុំរ៉ាប់រងយ៉ាងម៉េច បើមានតែបងប្អូន2នាក់ ប៉ាក៍ចាស់ ម៉ាក់ក៍ចាស់ មានតែខ្ញុំនិងហើយ ជាកំលាំងមាំ
* ចឹងបងម្នាក់ដែលនៅទ្រាំរាល់ថ្ងៃជាប្តីគាត់មែន ? ចុះពីមុនមកគាត់រវល់ទៅណា ?
- នុងហើយ ជាប្តីគាត់ ឃើញមុខកូនគេដូចប៉ាគេអត់ ? ប្អូនថ្លៃខ្ញុំ ជាទាហាន ឈជើងនៅខេត្តក្រចេះ ជាប់ខេត្តមណ្ឌលគិរី យូរៗបានមកមើលប្រពន្ធម្តង ចំណែកខ្ញុំ ធ្វើការនៅភ្នំពេញជិតជាង ទើបខ្ញុំឡើងចុះៗបែបនេះ អូ ! និយាយចឹងថ្ងៃណាបានពេទ្យអោយប្អូនខ្ញុំចេញបាន ?
* អាស្រ័យលើមុខរបួស របស់គាត់បើជាសះល្អ កាត់ចេសរួចចេញបានហើយ ជាទូទៅ រយះពេល 6-7ថ្ងៃ
- ហមម !! ចឹងជិតបានចេញហើយ សូមផ្ញើរមើលប្អូនខ្ញុំផង
* បាទ រឿងមើលថែរ ជាតួរនាទីរបស់ខ្ញុំស្រាប់ហើយ សូមកុំបារម្ភ ចឹងប៉ុណ្ណឹងសិនហើយណា
-បាទ អរគុណច្រើន ខ្ញុំទុកចិត្តលើពេទ្យអែង100% ក្រោយពីស្តាប់ការពន្យល់របស់ពេទ្យអែង មុនពេលវះកាត់មកម្ល៉េះ គ្រូពេទ្យអែង រួសរាយជាងគេ ហើយចេះជាងគេទៀតចឹងប៉ុណ្ណឹងសិនហើយ កុំអោយរំខានពេទ្យធ្វើការ 
😊
ខ្ញុំមិនអស់ចិត្ត ចូលទៅមើលacc គាត់ម្តងទៀត ហើយអូសមើលការផុសយ៉ាងយូរ អត់ឃើញផុសជាមួយមនុស្សស្រីតែ2នាក់សោះ គ្រប់ផុសរបស់គាត់ មិនថាជាstatus រឺ Photoទេ តែងតែមានអ្នកcmt និង like យ៉ាងច្រើន មានរូបខ្លះបានរាប់K ខ្ញុំចូលចិត្តរូបគាត់ដែលស្លៀកខោប៉ូលីស ហើយពាក់អាវយឺត ឈឱបដៃ ចេញរាងគួរអោយខ្នាញ់ ស្មារីក សាច់ដុំធំ ខ្ពស់ស្រលះ ញញឹមចេញធ្មេញតិចៗ ពុកមាត់ និងជើងសក់ ខ្លីៗ មើលយូរ បាក់ស្រិប លើគាត់ ដូចត្រូវសណ្តំ ខ្ញុំក៍ចាប់ផ្តើមញញឹមស្រមើលស្រម៉ៃផ្តេសផ្តាស់ បន្តិចក្រោយមក ពេលមានស្មារតីឡើងវិញ ខ្ញុំទះមុខអោយស្វាងវិញ ហើយបិតfb ឈប់មើលរូបគាត់.............សូមរង់ចាំតាមដានភាគបន្ត ។

No comments:

Post a Comment