រឿង
ចំណារព្រហ្មលិខិត
( ភាគ 3 )
និពន្ធដោយ មនុស្សថ្មី
ព្រោះតែខ្លាចហាមចិត្តខ្លួនអែងមិនបាន
ពេលដែលឃើញរូបបងវិសាលម្តងៗ ធ្វើអោយខ្ញុំលែងហ៊ានបើក fb ចង់គេចពីគាត់
កុំអោយធ្លាក់ខ្លួនទៅក្នុងស្រមោល អតីតកាលទៀត ។ ខ្ញុំពិតជាពិបាកក្នុងខ្លួន
រកធ្វើអ្វីក៍មិនត្រូវ ព្យាយាមបន្លប់ដោយការមើលYouTube រឺ
ធ្វើអ្វីផ្សេងទៀត កុំអោយនឹកដល់គាត់ ថ្ងៃខ្លះក៍អាចភ្លេចគាត់បានមួយពេល ។ ចង្រៃអី
មើលតែ YouTube សោះ ក៍ឃើញឆាតរបស់គាត់ លោតមកផ្ទៃខាងលើ
នៃអេក្រង់ ខ្ញុំភ្លេចខ្លួនប្រុងតែច្រលំដៃចុចចូលមើលរហូត ។
ខ្ញុំតែងឧស្សាហ៍ចេញចូលបន្ទប់ប្អូនបងវិសាល ញឹកញាប់ជាងគេ ព្រោះយល់ថាគាត់ខំផ្តាំផ្ញើរទៅហើយ គាប់ជួនអោយតែខ្ញុំ ចូលនិយាយលេងបានបន្តិច ដឹងតែចំពេលដែលបងវិសាល ខលមករហូត ហើយខ្ញុំតែងតែលឺអ៊ំស្រីដែលជាម៉ាក់គាត់ និយាយថា “ នេះ ពេទ្យស្អាតក៍នៅនិងដែរ កំពុងមើលមីអូន “
លុះដល់គ្រប់6ថ្ងៃ ខ្ញុំចូលទៅមើលរបួសប្អូនបងវិសាល ឃើញថាសះល្អ ខ្ញុំក៍ទៅយកសំភារះកាត់ចេស មកកាត់អោយគាត់ រួចប្រាប់ពួកគាត់ថា “ របួស សះល្អហើយ អាចចេញទៅផ្ទះបានថ្ងៃនេះ “ បន្ទាប់មកខ្ញុំក៍យកសំភារះ ទៅទុកវិញហើយត្រលប់ទៅធ្វើការដូចរាល់ដង ។
លុះម៉ោងជិត4 ល្ងាច ខ្ញុំរៀបនិងឡើងទៅសំរាកហើយ ស្រាប់តែមានឡាន lexus មួយគ្រឿងមកឈប់ខាងមុខគ្លីនិក ខ្ញុំស្គាល់យ៉ាងច្បាស់ថា ជាឡានបងវិសាល គាត់ចុះដើរមកខាងក្នុងតំរង់មករកខ្ញុំ ក្នុងឯកសណ្ឋានជាប៉ូលីស ដំណើរដើរមួយៗ រាងឡើងសង្ហារជាមួយទឹកមុខញញឹមយ៉ាងស្រស់ ធ្វើអោយគេតាមមើលគ្រប់គ្នា ប្រហែលមានអ្នកខ្លះឆ្ងល់ហើយ ហេតុអីបានជាមានប៉ូលីសមកចឹង អ្វីដែលសំខាន់គឺក្នុងដៃគាត់ មិនមានកាន់កាំភ្លើងទេ បែជាកាន់ផាសិនក្រឡុកទៅវិញ 😬 ។ ដើរមកដល់តុភ្លាម គាត់អង្គុយទល់មុខខ្ញុំដូចអ្នកជំងឺ រួចនិយាយទាំងសើច “ ពេទ្យ ខ្ញុំឈឺបេះដូង ជួយមើលអោយខ្ញុំបន្តិចមក😂 “ ខ្ញុំសើចទៅវិញហើយ តប “ ត្រឹមវ័យនិងសោះ ចេះឈឺបេះដូងហើយ សង្ស័យរស់មិនដល់ចូលឆ្នាំទេ 😂“ គាត់សើចឡើងលិចភ្នែក រួចហុចកែវផាសិនអោយខ្ញុំ ថែមទាំងពោលពាក្យយ៉ាងសុភាព “ នេះ ខ្ញុំផ្ញើរពេទ្យ អរគុណច្រើនសំរាប់រយះពេលកន្លងមកដែលបានយកចិត្តទុកដាក់ជួយមើលប្អូនស្រីខ្ញុំរហូតដល់ជាសះស្បើយ គ្រាន់តែលឺម៉ាក់តេប្រាប់ថា ពេទ្យអោយចេញថ្ងៃនេះ ខ្ញុំសប្បាយចិត្តណាស់ ចេញពីធ្វើការ មកតែម្តង គ្មានបានផ្លាស់ខោអាវទេ ចឹងខ្ញុំសុំលា សិនហើយ ប្រញាប់ទៅជួយជញ្ជូនឥវ៉ាន់ដាក់ឡាន និងអាលបានជូនពួកគាត់ទៅផ្ទះកុំអោយងងឹតទាន់ “ ខ្ញុំញញឹម ទទួលពីគាត់រួចនិយាយ “ បាទអរគុណច្រើន សំណាងល្អបង “ បន្ទាប់មកខ្ញុំឡើងទៅសំរាកនៅខាងលើ ។ ចាប់តាំងពីថ្ងៃដែលប្អូនគាត់ចេញពីពេទ្យ បងវិសាលមិនដែល មកលេងខ្ញុំទេ ខ្ញុំព្យាយាមកាត់ចិត្តកុំអោយនឹកគាត់ តែធ្វើមិនបានសោះ នៅពេលរសៀល ម៉ោងដដែល ជាពេលដែលខ្ញុំមកអង្គុយកន្លែងកៅអីពិនិត្យ ខ្ញុំងាកទៅចំសាឡុង ភ្លាមនោះធ្វើអោយខ្ញុំញញឹម ដោយមិនដឹងខ្លួន រួចគិតក្នុងចិត្ត “ បងវិសាល បើដូចកាលពីមុន ម្ល៉េះកំឡុងម៉ោង នេះបងកំពុងលួចមើលខ្ញុំមិនខាន មិនដឹងហេតុអ្វីទេ នៅសុខៗខ្ញុំក៍នឹកដល់បង “ ពេលនោះក៍សំរេចចិត្តបើកfbលេង ដើម្បីបំបាត់ភាពតានតឹង លុះបើកឡើងឃើញតែ បងវិសាលផុស និយាយពីថាផុសឥតល្ហែ មិនដឹងជាSad រឿងអីទេ មានទាំងStatus Drama មានទាំងរូបភាព ហើយគ្រប់ពេលគឺtag អោយខ្ញុំទាំងអស់ បើកឡើងចង់គាំងacc ។ ដល់ទៅចឹង ខ្ញុំអស់សំណើចទៅវិញ ព្រោះមានអ្នកSad ជាងខ្ញុំទៀត មិនដឹងជាចូលមើលមួយណាទុកមួយណាទេ បើខានបើកមិនដល់1អាទិត្យផងវ៉លយ៉ាងនិងទៅហើយ ក្រោយពេលចូលមើលត្រួសៗទៅ មានstatus មួយនោះខ្ញុំចាប់អារម្មណ៍ជាងគេ ព្រោះវាគាប់ជួនគ្នាពេក កាលពីមុនខ្ញុំចូលមើលaccគាត់ មិនដែលឃើញគាត់ ផុស រឿងSad រឺ Drama ដូចពេលនិងទេ តែលើកនេះគាត់ សសេរប្លែកៗ ក្នុងStatus នោះមានអត្ថន័យដូចតទៅ “ នឹកមនុស្សម្នាក់ ដែលមិនត្រូវជាអ្វីនិងគ្នា មិនដឹងថាពេលនេះ គេមាននឹកដល់ខ្ញុំដែរទេ ? ចង់អោយគេដឹងថាខ្ញុំនឹកគេខ្លាំងណាស់ មិនសុំអ្វីច្រើនទេ សុំត្រឹមអោយគេនឹកខ្ញុំ10% ក៍បាន ខ្ញុំឆ្កួតហើយមែនទេ ដែលមានអារម្មណ៍បែបនេះ ខ្ញុំសសេរសំរាប់អ្នកតែម្នាក់គត់ ទាំងដែលដឹងច្បាស់ថាអ្នកគ្មានពេលនិងអានវាផង តែបើខ្ញុំ មិនធ្វើបែបនេះទេ ក្នុងទ្រូងខ្ញុំវាតឹងខ្លាំងណាស់ “
ឃើញហើយ ខ្ញុំចុច Reaction 😂 ហើយcmt “ អ្នកណាគេ ក៍មានឥទ្ធិពលម្ល៉េះ ធ្វើអោយប្រូ បាយមិននឹកទឹកមិនស្រេកបែបនេះ ? 😂” ស្រាប់តែគាត់Reply ភ្លាម “ សង្ស័យ អ្នកនិយាយនិងទេដឹង ☺️ ចូលមើលMessage ផង ប្រូ “

ខ្ញុំក៍ចូលទៅក្នុងMessanger ហើយចូលមើលរបស់គាត់ oh my ព្រះ ត
កន្ទុយគ្នាវែងដូចខ្សែរខ្លែង ខ្ញុំក៍ឆាតទៅ
-មានការអីនុងប្រូ ?
*មើលសំនួរទៅប្រូ
-ច្រើនណាស់ មិនដឹងឆ្លើយសំណួរណាមុនទេ
*ម៉េចបានមិនបើកfb?
-រវល់ពេក
*នឹកប្រូណាស់
-អរគុណ ប្រូ ចឹងប៉ុណ្ណឹងសិនហើយប្រូ ខ្ញុំពិនិត្យអ្នកជំងឺសិន
*បាទ ប្រូ ថ្ងៃណាទំនេរ ឆ្លើយតបឆាតខ្ញុំផង
បន្ទាប់មក ខ្ញុំបិតfb ព្រោះមានអ្នកជំងឺ មកពិនិត្យ ហើយក៍មិនបានបើកលេងទៀតដែរ ។
កាលដែលខ្ញុំមិនចង់បើកfb ព្រោះខ្លាចឃើញរូបគាត់ ហើយហាមចិត្តនឹកមិនបាន តែនៅពេលដែលមិនបានបើកfb វារិតតែធ្វើអោយខ្ញុំ នៅមិនសុខ ពិបាកក្នុងខ្លួន ជាងនឹកគាត់ទៀត យូរៗម្តងខ្ញុំឆ្លៀតបើកលេងបន្តិចៗ ហើយអូសលឿនៗកុំអោយឃើញផុស របស់បងវិសាល ។ អូសចុះ អូសឡើង ឃើញផេកមួយនោះ គេផុសពីសួនផ្តាឈូករ័ត្ន នៅខេត្តត្បូងឃ្មុំ ខ្ញុំចូលទៅមើលក្នុង Album នោះឃើញសុទតែផ្កាស្អាតៗ ។ ព្រោះតែស្រលាញ់ពេក ខ្ញុំក៍ចុច ស៊ែរ ហើយ ដាក់caption ថា “ ស្អាតណាស់ “ ស្រាប់តែបងវិសាលចូល cmt “ ចង់ទៅមែន ? “ ខ្ញុំ Reaction 😂លើcmtគាត់ រួចReply “ នុងង៉ោយ 😬 “ គាត់ក៍Reply វិញ “ ស្អែកទំនេរអត់ ? “ ខ្ញុំក៍តបវិញ “ ទំនេរតើ 😆” គាត់ក៍តបវិញទៀត“ ចឹង រៀបចំអោយហើយទៅ ស្អែកខ្ញុំចេញពីភ្នំពេញ ចូលទៅយក ហើយហួសទៅលេងម៉ង “ ខ្ញុំឡើងរំភើប ក៍តបវិញ “ មែនហី ខ្ញុំមើលច្រឡំដឹង ? “ គាត់តបវិញទៀត “ មិនច្រលំទេ ចាំខ្ញុំជូនទៅ ម្យ៉ាងខ្ញុំចង់ដើរលេងលំហែរ ខួរក្បាលខ្លះ ព្រោះរាល់ថ្ងៃគិតច្រើន ពេកខ្លាចឆ្កួត ☺️” មើលខូមិនគាត់រួច ខ្ញុំញញឹម បិតមាត់មិនជិតទេ រួចទៅរៀបចំខោអាវសំរាប់ថតរូប 😬 ។

លុះព្រឹកឡើងត្រូវនិងថ្ងៃអាទិត្យ
ទី7
ខែមេសា ឆ្នាំ2019 គាត់បើកឡានមកយកខ្ញុំពីទីរួមខេត្ត
ព្រៃវែង ហើយធ្វើដំណើរឆ្លងកាត់រង្វង់មូលស្វាយអន្ទរ ឡើងតំរង់មកខេត្តត្បូងឃ្មុំ
ខ្ញុំជិះបានប្រហែល10km ស្ងាប ហម ៗ ទន់ភ្នែក
ហើយមានអារម្មណ៍ថាវិលមុខ រកក្អួត ឃើញខ្ញុំមិនមាត់មិនក ហើយសំងំស្ងៀម
បងវិសាលក៍សួរខ្ញុំ :
-ប្រូ កើតអី ម៉េចមុខមិនស្រស់សោះចឹង ?
*ខ្ញុំពុលឡាន ចង់តែក្អួត
-ចុម ពេទ្យចេះពុលឡានដែរ ?😂
*ពុលសាហាវជាង អ្នកមែនពេទ្យទៀត ប្រូអើយ 😞
-ចឹងមិនប្រាប់ពីដំបូងទេ ស្រួលខ្ញុំរៀបចំអោយ ចឹងយើងឈប់រកអីញាំបន្តិចទៅអោយស្វាង
*មិនបាច់ទេ បានប៉ុន្នេះហើយ ស្អីក៍ដាក់មិនចូលដែរ តិចទៀតលែងអីហើយ
-ចឹង ខ្ញុំចុចទំលាក់កញ្ចក់ ប្រូខិតទៅជិតបង្អួចទៅ

ពេលនោះ បងវិសាល
បើកកញ្ចក់ឡានទាំងអស់ រួចដេញអោយខ្ញុំ ទៅជិតបង្អួច បន្តិចក្រោយមកខ្ញុំបានធូរច្រើន
ឃើញខ្ញុំបានធូរ ហើយនិយាយស្តីបានវិញ បងវិសាលសប្បាយចិត្តណាស់ ហើយនាំខ្ញុំនិយាយពីនេះពីនោះ
ហើយពេលខ្លះក៍ដូចចង់អូសក្រលាដែរ ចង្រៃអី ដល់កន្លែងថ្នល់ទើបធ្វើ ហុយដីក្រហម
ដូចកំពុងនៅកណ្តាលព្យុះខ្សាច់ ខ្ញុំក៍ចុចកញ្ចក់បិតវិញ បងវិសាលក៍ឃាត់
-មិនបាច់បិតទេ ពុលទៀតលូវហើយ
*ពុលឡានអាចទ្រាំបានខ្លះ តែបើអោយដីហុយម្លឹងៗចូលក្នុងច្រមុះ និង ភ្នែក ខ្ញុំដាច់ខ្យល់មុនពុលឡានទៀត☺️
-អ ចឹងចាំផុតកន្លែងហុយ ចាំបើកវិញ😊
ដោយសារពួកយើងទៅពីព្រលឹម ទើបអាកាសធាតុត្រជាក់ល្អ ជិះកាត់ចំការកៅស៊ូ មានអារម្មណ៍ថា ស្រស់ថ្លារក្នុងចិត្ត ពេលនោះអារម្មណ៍ខ្ញុំ ហាក់បីដូចជាអណ្តែតអណ្តូង ព្រោះនឹកដល់រឿងអតីតកាល ធ្លាប់មានអ្នកឌុបកាត់តាមនេះដែរ ខ្ញុំញញឹមដោយមិនដឹងខ្លួនរួចភ្លឹកភាំងៗ ពេលឃើញខ្ញុំញញឹមមិននិយាយស្តី បងវិសាលក៍ហៅ :
-ប្រូ...ប្រូ.. ប្រូ !
*បាទ បាទ ប្រូ
-ម៉េចនឹងឃើញតែញញឹម ? អារម្មណ៍មិននៅក្នុងខ្លួនសោះ
*ប្រូ អាចឈប់ឡានបន្តិចបានអត់ ញ៉ុមចង់ថតរូប
-រឿងអីមិនបាន អោយតែធ្វើអោយប្រូសប្បាយចិត្ត

គាត់បើកអែបខាងចូលទៅស្តាំដៃ
ហើយឈប់ឡានង៉ក់ ខ្ញុំបើកទ្វាចេញយ៉ាងលឿន ឈ នៅចិញ្ចើមថ្នល់បែមុខទៅរកចំការកៅស៊ូ
ដ៍ធំល្វឹងល្វើយរួចបិតភ្នែកងើយមុខ ចំកាងដៃ ហើយដកដង្ហើមវែងៗ
នឹកស្រមៃទៅដល់មនុស្សដែលធ្លាប់នាំមក ។ បន្តិចក្រោយមក ខ្ញុំបើកភ្នែកវិញ
ហើយងាកមកក្រោយ ឃើញបងវិសាលកំពុងកាន់ទូរសព្ទថត ខ្ញុំដោយទឹកមុខញញឹមយ៉ាងស្រស់
ឃើញខ្ញុំងាកទៅចំគាត់ ស្រាប់តែគាត់បក់ដៃហៅ “ ប្រូ ប្រូ
មកនេះថតសែលហ្វី ជាមួយគ្នា “ ខ្ញុំរត់យ៉ាងលឿនទៅឈក្បែរគាត់
ពួកយើងមើលឆ្វេងស្តាំអត់ឃើញមានឡាន ម៉ូតូមួយសោះ ក៍ បបួលគ្នាទៅសែលហ្វី កណ្តាលថ្នល់កៅស៊ូ
បងវិសាល រាងខ្ពស់ជាងខ្ញុំបន្តិច មុនពេលថត ខ្ញុំញញឹមសំលឹងមើលតែកាម៉េរា ចំណែកបងវិសាល
ខិតមកកៀកខ្ញុំបំផុតរហូតដល់ទ្រូងរបស់គាត់មកប៉ះនិងស្មារបស់ខ្ញុំ
ថតបានបួនប្រាំប៉ុស្តិ ខ្ញុំលែងសូវផ្តោតអារម្មណ៍ទៅលើកាម៉េរាទៀតហើយ
ខ្ញុំមកមើលមុខបងវិសាលម្តង ពេលគាត់សារ៉េ ទូរសព្ទ ខ្ញុំដៀងភ្នែកមើលថ្ពាល់ក្រហមរលោង
មានពុកមាត់និងជើងសក់ខ្លីៗ ក្លិនក្រអូបប្រហើរភាយចេញពីទ្រូងគាត់
ចំណែកគាត់នៅតែព្យាយាមខិតមករកខ្ញុំ ស្ទើរតែច្រមុះគាត់ ប៉ះចិញ្ចើមខ្ញុំទៅហើយ ។
គាត់គិតតែពីចុចថត រហូតដល់មានឡានមកពីមុខ ទើបពួកយើងរត់មកចិញ្ចើមផ្លូវ
ខ្ញុំក៍បបួលគាត់ធ្វើដំណើរទៅមុខទៀត ។ ប្រហែលម៉ោង9 ពួកយើងក៍ទៅដល់សួនផ្កាឈូករ័ត្ន
គាប់ជួនថ្ងៃនោះ អាកាសធាតុអំណោយផល ខ្លាំងណាស់ គ្រាន់តែពួកយើង ទៅដល់ចំណត់ឡានភ្លាម
មេឃចាប់ផ្តើមស្រទុំ ព្រោះមានពពកបាំងជាច្រើន ធ្វើអោយកំដៅថ្ងៃមិនសូវក្តៅខ្លាំង ។
គ្រាន់តែឃើញផ្កាឈូករ័ត្នភ្លាម ធ្វើអោយអារម្មណ៍ខ្ញុំរំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ។
ធ្លាប់តែឃើញក្នុងfb ឥលូវឃើញផ្ទាល់ហើយ ថ្ងៃនោះមានអ្នកចូលទៅលេងច្រើនគួរសម
ភាគច្រើន ជាក្មេងស្ទាវសិស្សសាលា ពេលពួកយើងបណ្តើរគ្នាដើរ ពួកគេងាកមើលគ្រប់គ្នា
មិនដឹងថាគេតាមមើលឃើញពួកយើងស្អាត រឺ មកពីឃើញពួកយើងស្លៀកពាក់ដូចCouple ? តាមពិតពួកយើងមិនបាននិយាយគ្នាមុនថាស្លៀកពាក់អីទេ
តែប្រហែលមកពីពួកយើងមានចិត្តដូចគ្នាហើយ ទើបនិយមដូចគ្នាបែបនេះ សូម្បីតែខ្ញុំ
មុនដំបូងក៍មិនដឹងថាបងវិសាល ពាក់អាវអីដែរ ឃើញតែស្លៀកខោខូបយ ពណ៍ទឹកបុិច
ស្បែកជើងប៉ាតា ចំណែកអាវវិញ ឃើញពាក់អាវធំដៃវែងទេតើស៎ ស្រាប់តែមកដល់សួន
គាត់ដោះអាវធំចេញ សល់តែអាវយឺត កស្រួច ដៃខ្លី ពណ៍ស ពាក់វ៉ែនតា ត្រូវនិងខ្ញុំ ខោខូបយ
ស្បែកជើងប៉ាតាអាវយឺត ក ស្រួច ពណ៍ស យកវ៉ែនតាមកដែរ ដូចគូស្នែហ៍ប៉ាដោយ ។
ខុសគ្នាបន្តិចត្រង់ថាខ្ញុំអត់ពាក់មួកទេ បងវិសាលប្រហែលជាធ្លាប់ទៅលេងហើយ
បានជាគាត់ត្រៀមបានល្អយ៉ាងនេះ គាត់ពាក់មួកសំបុកដូចDJ ហើយមានកូនកន្សែងជូតមុខ
ចំនែកឧបករណ៍ថត គាត់ប្រើ GoPro មានទាំងជើងបញ្ឈលើដីទៀតផង នៅមានXs
max មួយគ្រឿងទៀតប្រើសំរាប់សែលហ្វុី ខ្ញុំថតគ្រប់ស្ទាយ
រាប់រយប៉ុស្តិ ម្នាក់អែងផង 2នាក់គាត់ផង ច្រើនមែនទែន
រឺឯរូបថតបែបសែលហ្វុីវិញ ខ្ញុំគិតថា បងវិសាលកាន់តែស្និទ្ធស្នាលជាងមុន
ព្រោះអោយតែនៅជិតភ្លាម ចាប់ផ្តើមឡើងកៀក ក ទាញទៅជិតគាត់
ប្រហែលជាគាត់ដឹងថាខ្ញុំកំពុងមានចិត្តលើគាត់ដែរហើយ បានជាគាត់ហ៊ានបែបនេះ ។ ថត
រហូតដល់មេឃក្តៅ គាត់ឃើញខ្ញុំឧស្សាហ៍យកដៃ ដាក់លើក្បាលបាំងថ្ងៃ
ស្រាប់តែគាត់ដោះមួកមកពាក់អោយខ្ញុំ រួចសើចយ៉ាងស្រស់ ហើយនិយាយ
-មេឃក្តៅចឹង ខ្មៅមុខអស់ហើយ ណេះពាក់វាទៅ
*កុំដល់ថ្នាក់នុងពេក វាមិនអីទេ គ្រាន់តែចាំងថ្ងៃបន្តិចតើស៎ ខ្ញុំអត់ពាក់ទេ
-ខ្ញុំមានកូនកន្សែងមួយហើយ មិនអីទេប្រូពាក់វាទៅ
*បាទ អរគុណច្រើនប្រូ
ថតរូបបានបន្តិច មេឃកាន់តែក្តៅឡើងៗ ខ្ញុំឃើញមុខបងវិសាលឡើងក្រហម ទោះជាគាត់ទទូលកូនកន្សែងក៍ដោយ គាត់នៅតែធ្វើជាCamera Man តាមថតអោយខ្ញុំជាមួយទឹកមុខញញឹមរហូត តែខ្ញុំជាមនុស្សចេះក្រែងចិត្តគេ ខ្ញុំដឹងថាគាត់កំពុងតែក្តៅ តែមិនហ៊ានបបួលខ្ញុំទៅវិញព្រោះឃើញខ្ញុំកំពុងសប្បាយលេង ពេលនោះខ្ញុំក៍និយាយទៅគាត់
-តោះប្រូ ទៅវិញស្រេកទឹកណាស់
*ម៉េចប្រញាប់ម៉េស ?
-បានហើយប្រូ រាប់រយប៉ុសហើយ ប៉ុណ្ណឹងស្ងប់ចិត្តហើយ
គាត់ញញឹម លែងនិយាយរួចពួកយើងបណ្តើគ្នាដើរមករកច្រកចេញវិញ ដល់កន្លែងទ្រើងននោង គាត់ឆ្លៀតសែលហ្វុីទៀត “ ម៉ោះប្រូ ញញឹម 1 2 3 😊” ដើរផុតមកដល់ខាងក្រៅ គាត់មិនបានដើរមករករថយន្តវិញទេ គាត់នាំខ្ញុំទៅរកកន្លែងលក់របស់ហូប ទៅដល់ភ្លាមគាត់បើកទូទឹកកកយកPocari Sweat មួយដបអោយខ្ញុំ ហើយគាត់ក៍យក1ដបហូបដែរ ។ បន្ទាប់មកគាត់ទៅឈ កន្លែងដាក់លក់វត្ថុអនុស្សាវរីយ ធ្វើពីដើមត្នោត ហើយកាន់កូនហិបតូចមួយដែល មានឆ្លាក់ក្បាច់យ៉ាងស្អាត ពណ៏ខ្មៅរលោងដូចនិល មកបង្ហាញខ្ញុំ “ ប្រូ មើលនេះ ស្អាតអត់? ធ្វើពីដើមត្នោតខ្មែរយើងសុទហាស “ ខ្ញុំកាន់វាបង្វិលមើលមួយជុំ រួចតប “ ហូ ! ធ្វើពីដើមត្នោតសោះ រលោងម្ល៉េះ ឡើងចាំង “ គាត់ញញឹមរួចមើលមុខខ្ញុំ “ ស្រលាញ់អត់ ? “ ខ្ញុំតបឡើងលឿន “ ស្រលាញ់ណាស់ “ គ្រាន់តែខ្ញុំនិយាយចប់ភ្លាម គាត់តបវិញ “ យកវាទៅចឹងខ្ញុំទិញអោយ “ បន្ទាប់មកគាត់ហុចក្រដាស50$ អោយទៅអ្នកលក់ ហើយប្រាប់ថាបូកទាំង Pocari Sweat 2ដបផង ។ ខ្ញុំចង់មិនយកក៍មិនបាន ព្រោះអ្នកលក់បានយកលុយពីគាត់រួចហើយ អាប់លុយរួចបងវិសាលបបួលខ្ញុំទៅចំណត់ឡាន ហើយបើកឡើងមករកផ្លូវធំវិញ ។ មកដល់គល់ស្ពានគីសូណា គាត់បើកឆ្លងស្ពានមកត្រើយខាងលិចទន្លេ ហើយអែបមាត់ៗទន្លេមកត្បូង ខ្ញុំមិនសូវស្គាល់ដែរ ជិះបត់ចុះបត់ឡើង មានឆ្លងស្ពានទៀតទីបំផុតទើបខ្ញុំដឹងថាគាត់នាំខ្ញុំមកលេង កោះប៉ែន ។ ផ្ញើរឡានរួច គាត់នាំខ្ញុំដើរលើរនាបឬស្សី ដែលគេក្រាលវាលើខ្សាច់ មើលទៅឡើងប្លែកភ្នែក ព្រោះគេរៀបចំ លំអ ដោយរំយោល និង អំពូលភ្លើង ចំណែកខ្លោងទ្វា ក៍រៀបចំបានស្អាត ព្រោះជិតដល់ថ្ងៃចូលឆ្នាំខ្មែរ ។ ពួកយើងដើរដល់ខ្លោងទ្វាមួយដែលសសេរថា ‘ សង្ក្រាន្តកោះប៉ែន ‘ ពេលនោះបងវិសាលអោយខ្ញុំទៅឈ នៅខាងក្រោមហើយធ្វើស្ទាយដើម្បីគាត់ថតអោយ ជាច្រើនប៉ុស្តិទៀត បន្ទាប់មកទើបពួកយើងទៅកាចុស អង្គុយលេងហើយ កុម្ម៉ងអីហូប .........សូមរង់ចាំតាមដានភាគបញ្ចប់ ។

No comments:
Post a Comment