Breaking

Sunday, November 21, 2021

រឿង ល្បិចកម្ម ភាគទី ៩

            រឿង ល្បិចកម្ម

ភាគទី ៩

និពន្ធដោយ Sotheara Theth

#Khmer_Novel69



“អូរ សុទ្ធារ៉ាមកញុំបាយឥលូវលែងហៅគ្នាមកជាមួយហើយ”

“អរ មកពីគ្នាឃើញឯងរវល់ទើបថ្ងៃនេះមិនបានហៅឯងមកជាមួយនឹងណា តែបើបានជាមកហើយ មកអង្គុយញុំាជាមួយគ្នាតែម្តងទៅ ទើបតែលើកម្ហូបមកដល់ដែរនឹង”

“កុំអីល្អជាង ព្រោះមើលទៅពួកឯងកំពុងតែស្និទ្ធិស្នាលគ្នាផង”(អាប៉ិនេះយ៉ាងម៉េចនឹង យកភ្នែកណាមួយមើលបានជាមកឃើញបែបនេះទៅវិញ)

“មិនអីទេ តែបើឯងប្រកែកហើយក៏តាមនិងទៅចុះ”

ពេលឮសុទ្ធារ៉ានិយាយបែបនេះ បុរសម្នាក់នោះធ្វើមុខល្អមើលណាស់(នឹងហើយឱ្យសមមុខចឹងចុះធ្វើឯងឬកអីណា)

“ឯងរអ៊ូអីនិងម៉េង?”

“បាទមានឯណា”

ពេលមកដល់កន្លែងធ្វើការវិញ ខ្ញុំក៏រៀបចំឯកសារបន្តទៀត ព្រោះត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃឱ្យ

សុទ្ធារ៉ា ថ្ងៃនេះមើលទៅធ្វើការថែមម៉ោងទៀតហើយម៉េងអើយម៉េង

“ម៉េង បងទៅមុនហើយណា?”

“បងទៅណា? នេះដល់ម៉ោងចេញហើយមែនទេ?”

“ត្រូវហើយ នេះម៉ោងប្រាំកន្លះហើយណា ហើយគ្រប់គ្នាក៏ចេញទៅអស់ដែរ អញ្ចឹងបងទៅមុនហើយណាសុវត្ថិភាពណា”

ងាប់ហើយទើបធ្វើរបាយការណ៍រួច ហើយឯកសារនៅឡើងពេញតុ ត្រូវរៀបឱ្យហើយទើបបាន។ ម៉ោងប្រាំពីរយប់ហើយម៉ាក់ក៏តេមក ហើយបានប្រាប់គាត់ថាពេលរួចការងារហើយនិងត្រលប់ទៅផ្ទះហើយ។ ពេលយប់នៅក្នុងបន្ទប់តែម្នាក់ឯងមានអារម្មណ៍ភ័យៗខ្លាចៗយ៉ាងម៉េចមិនដឹងទេ

“ម៉ោងថ្មើនេះហើយមិនទាន់ទៅផ្ទះទៀតឬ?”

“អរ ឡាបល់យ ខំតែភ័យស្ទើស្លាប់ទៅហើយ នៅសុខៗចេញមកស្ងាត់ៗបែបនេះចេះតែមានហ្មង ហើយលោកប្រធានមិនទាន់ទៅផ្ទះទេឬ?”

“ខ្ញុំជាប់រៀបគម្រោងវិភាគវិនិយោគជាមួយរីណាទើបនៅយប់បន្តិច ចឹងថ្មើនឹងឃ្លានហើយឬនៅ តោះចេញទៅញុំាអីសិនទៅ”

“ខ្ញុំមិនទៅនោះទេព្រោះការងារមិនទាន់ហើយផង លោកទៅម្នាក់ឯងទៅ”

“អត់ទេ បើអញ្ចឹងកម្មង់អារហារមកញុំានៅទីនេះទៅចឹងចុះ”

“ស្រេចតែចិត្តលោកទៅចុះ”

ពេលរៀបឯកសារបណ្តើរគេញ៉េះញ៉ោះខ្ញុំបណ្តើរសើចសប្បាយយ៉ាពេញនឹង អាឯងឯនេះហត់ចង់ងាប់ទៅហើយ។ ពេលនោះរីណាក៏នៅមើលពួកគេទាំងពីរដោយសេចក្តីច្រនែននិងប្រច័ណ្ឌរវាងសុទ្ធារ៉ានិងម៉េងព្រោះគេក៏ស្រលាញ់សុទ្ធារ៉ាយូរមកហើយដែរ ហើយគេក៏ធ្លាប់សារភាពប្រាប់សុទ្ធារ៉ាដែរតែគេមិនបានទទួលចម្លើយពីសុទ្ធារ៉ាវិញទេ?

“សុទ្ធារ៉ាឯងមិននិយាយថាស្រលាញ់យើងបានតែឯងទៅប្រលែងជាមួយអាក្មេងនោះទៅវិញ ថ្ងៃណាមួយឯងនិងដឹងជាមិនខាននោះទេ” គេនិយាយតែម្នាក់ឯងរួចហើយក៏ដើរចេញទៅទាំងកំហឹង។

“លោកឯងយ៉ាងម៉េចហ្នឹង ខ្ញុំកំពុងតែរៀបចំឯកសារឱ្យហើយនិងអាលបានទៅផ្ទះណា”

“ខ្ញុំចង់ធ្វើឱ្យឯងរញ៉េរញៃនៅមិនបានសុខ យ៉ាងម៉េចដែរ?” គេធ្វើមុខច្រឡឺមដាក់ខ្ញុំ

“បើនៅតែអញ្ចឹងទៀត តិចថាខ្ញុំមិនបានប្រាប់ណាលោកប្រធាន”

“ចង់គំរាមមែនទេ មិនដែលខ្លាចនោះទេ?”

គេនិយាយដូចនេះខ្ញុំក៏យកក្រូណូទៅវាយទៅលើគេ ភ្លាមនោះគេក៏ដេញចាប់ខ្ញុំធ្វើឱ្យខ្ញុំរត់បុកជើងតុហើយទៅដួលលើសាឡុងហើយគេក៏ទ្រោបពីលើខ្លួនខ្ញុំ។ ពួកយើងមើលមុខគ្នា តែឆ្ងល់ណាស់ហេតុអីពេលនេះមុខគេគួរឱ្យចង់ថើបបែបនេះទៅវិញ។ គេរកថើបខ្ញុំទៀតហើយ កំពុងតែស្លុងអារម្មណ៍ភ្លាមនោះម៉ាក់ក៏តេមក ខ្ញុំក៏រុញគេចេញហើយនិយាយជាមួយគាត់រួចក៏បិទទៅ។ គ្រាន់តែអ្នកយកអាហារមកដល់ភ្លាមមិនបាច់ចាំគេច្រើននោះទេចាប់ញុំាភ្លាមតែម្តង

“ឯងឃ្លានណាស់មែនទេ?”

“ត្រូវហើយ លោកមិនមើលទេអី ឃ្លានចង់ដាច់ខ្យល់ហើយ”

“ញុំាតាមស្រមួលទៅគ្មានអ្នកណាមកដណ្តើមទេ”

“អត់ខ្វល់សំខាន់ឃ្លានហើយ”

ពេលញុំាអីនិងរៀបចំឯកសារហើយរួចមក ខ្ញុំក៏ចេញមកផ្ទះជាមួយគេ

“ខ្ញុំទៅផ្ទះហើយលោកប្រធាន”

“អញ្ចឹងខ្ញុំក៏ទៅដែរ តោះទៅជាមួយគ្នា”

“អត់ទេខ្ញុំជិះម៉ូតូមក ហើយលោកមានរឿងអីបានជាមកផ្ទះខ្ញុំដែរ មិនបាននៅជាមួយគ្នាមកពីកាល”

“អូខេ និយាយលេងទេ អញ្ចឹងខ្ញុំទៅមុនហើយ”

“បាទលោប្រធាន”

ហើយគេក៏ជិះឡានចេញទៅ។ ខ្ញុំក៏ជិះម៉ូតូចេញទៅដែរ តែដូចជាមានអ្នកណាតាមខ្ញុំរហូតចឹង ដូចជាមិនស្រួលទេមើលទៅចូលផ្សារទំនើបនៅខាងមុខសិនទើបបាន។ ពេលខ្ញុំបត់ចូលក្នុងផ្សារទំនើបឡាននោះក៏ជិះទៅមុខបាត់ទៅ

“នរណាគេអញ្ចេះ ម៉េចបានជាមកតាមខ្ញុំបែបនេះទៅវិញ? មិនយល់នោះទេ សង្ស័យតែមានរឿងអីទៀតហើយមើលទៅនោះ ទាល់ប្រយ័ត្នបន្តិចទើបបាន”

ការងារនៅមួយរយៈពេលនេះរវល់ណាស់ ថ្ងៃណាក៏យប់ដែរទើបបានទៅផ្ទះពិតជាហត់ខ្លាំងណាស់ខ្ញុំនៅពេលនេះ។ យប់នេះប្រហែលជាគេងនៅក្រុមហ៊ុនហើយមើលទៅនោះបើការងារច្រើនបែបនេះ។ ពេលញុំាមីកំប៉ុងរួចហើយក៏ធ្វើការបន្តរហូតដល់ម៉ោងដប់តែក៏មិនដឹងថាគេងលក់តាំងពីពេលណាមកដែរ។ សុទ្ធារ៉ាតាមមើលម៉េងរហូត នៅពេលដែលឃើញម៉េងគេងលក់បែបនេះគេក៏យកអាវក្រៅរបស់គេមកដណ្តប់ឱ្យម៉េងហើយក៏គេងអោបម៉េងលក់ទាំងពីរនាក់ទៅ។ ភ្លាមនោះរីណាគេឃើញបែបនេះរឹតតែមានភាពច្រនែនខឹងថែមមួយកំរិតទៀត ពេលនេះកំហឹងរបស់គេឡើងកម្រិតទៀតហើយ។

ព្រឹកស្អែកឡើងខ្ញុំមិនដឹងថាសុទ្ធារ៉ាគេគេងអោបខ្ញុំពីពេលណាមកទេ តែមុខរបស់គេនៅជិតខ្ញុំប្រហែលដប់សង់ទីម៉ែត្រធ្វើឱ្យមុខខ្ញុំប៉ះនិងខ្យល់ដង្ហើមរបស់គេ

“មើលទៅគេពេលនេះ មុខគួរឱ្យស្រលាញ់ដែរតើ ដូចចង់ធ្លាក់ក្នុងអន្លង់ស្នេហ៍គេម៉េចទេនែក?” ទេមិនអាចទេម៉េង ឯងឡប់មែនទេទៅស្រលាញ់មនុស្សបែបនេះទៅវិញឈប់គិតទៅ។

“ភ្ញាក់ហើយមែនទេ?”គេសួរខ្ញុំ

“បាទ ហើយម៉េចក៏លោកមកគេងនៅទីនេះដែរចឹង?”

“ខ្ញុំឃើញឯងគេងលក់ មិនហ៊ានដាស់ក៏គេងចាំឯងភ្ញាក់ទៅ មានឯណាគេងលក់ជាមួយគ្នាតែម្តង”

“បាទអរគុណហើយចឹងដែរបាននៅគេងកំដរខ្ញុំបែបនេះ ចាំខ្ញុំទៅឆុងទឹកដោះគោក្តៅឱ្យ”

“ល្អហើយចឹង ចេះមើលថែនិងលើកទឹកចិត្តបែបនេះ ចឹងទៅបានគួរឱ្យស្រលាញ់បន្តិច”

“ហាស ឡប់ទេអីបានជាមកនិយាយពាក្យនេះមកខ្ញុំ”

ខ្ញុំឈប់និយាយរួចក៏ចេញមកក្រៅដើម្បីឆុងទឹកដោះគោឱ្យគេ។ ព្រឹកនេះមានគម្រោងថ្មីមកដល់ហើយលោកប្រធានក៏ចាត់ចែងការងារ។ ដោយការងារលើកនេះត្រូវតែប្រុងប្រយ័ត្នព្រោះមានការ

បណ្តាក់ទុនពីក្រុមហ៊ុនដៃគូរសហការដ៏ច្រើនផង ចឹងហើយត្រូវតែចាត់ចែងការងារឱ្យបានល្អបំផុត

“ម៉េងឯកសារនេះត្រូវរៀបចំឱ្យស្រួលណា ហើយប្រយ័ត្នផងព្រោះជាការងារសំខាន់ផងណា”

“បាទលោកប្រធានខ្ញុំនិងប្រយ័ត្នឱ្យបានល្អបំផុត”

ពេលល្ងាចបន្ទាប់ពីប្រជុំចប់ គ្រប់គ្នាក៏ចេញទៅផ្ទះរៀងៗខ្លួនអស់ទៅ ហើយខ្ញុំក៏នៅតែម្នាក់ឯងទៀតព្រោះការងារមិនទាន់ហើយ។ ថ្ងៃនេះយប់បន្តិចបានមកដល់ផ្ទះ

“យ៉ាងម៉េចហើយកូន? ប៉ុន្មានថ្ងៃនេះរវល់ណាស់ហើយមើលទៅបានជាមិនសូវបានមកផ្ទះ?”

“បាទម៉ាក់រវល់ណាស់ ឥលូវមានគម្រោងថ្មីមកទៀតហើយ ការងារច្រើនណាស់ម៉ាក់”

“ខំតស៊ូណាកូន ម៉ាក់ដឹងថាកូនធ្វើវាបាន តែថែរក្សាសុខភាពផងណាកូន”

“បាទម៉ាក់កូនដឹងហើយ”

ពេលយប់រីណាគេក៏បានលួចចូលបន្ទប់របស់សុទ្ធារ៉ាដើម្បីលួចយកឯកសារនោះក្នុងគោលបំណងធ្វើបាបម៉េង តែគេមិនដឹងថាបន្ទប់របស់សុទ្ធារ៉ាមានបង្កប់កាមេរ៉ានោះទេ។ នៅពេលដែលលួចបានហើយគេក៏ចេញពីបន្ទប់បាត់ទៅ។ ព្រឹកឡើងពេលមុនការរៀបចំប្រជុំម៉េងរកមិនឃើញឯកសារធ្វើឱ្យគេភ័យខ្លាំងណាស់ ណាមួយក៏ជិតដល់ម៉ោងប្រជុំផងដែរ

“បងស្រី បងមានឃើញឯកសាររបស់ខ្ញុំទេបង?”

“បងមិនបានឃើញនោះទេ ប្អូនសាករកមើលឱ្យអស់សិនទៅមើល”

“ខ្ញុំរកអស់ហើយបង នៅតែរកមិនឃើញទៀត”

“តាមសម្រួល សម្រួលអារម្មណ៍ ហើយដកដង្ហើមមួយៗ និងរកនឹកមើលថាមានវិធីណាផ្សេងដែលអាចជួយកែប្រែស្ថានការណ៍នេះឱ្យល្អវិញដែរឬទេ?”

“អរពិតមែនហើយបង ឯកសារនោះខ្ញុំក៏បានស្កេនមួយច្បាប់ទុកដែរមិនអីទេចឹងនោះ អរគុណច្រើនហើយបងដែលបានប្រាប់”

“អូខេ ចឹងព្រីនមកចាំបងជួយរៀបនិងបានឆាប់ហើយ។”

បន្ទាប់ពីរៀបចំឯកសារឱ្យលោកប្រធានរួចមក ខ្ញុំនិងបងស្រីក៏មកឆែកកាមេរ៉ាមើលថាតើមានសកម្មភាព ពេលយប់យ៉ាងដូចម្តេចខ្លះ?

“បងស្រីមានមនុស្សលួចចូលបន្ទប់លោកប្រធានហើយបង នៅត្រង់នោះរូបភាពបានបង្ហាញឡើង តែមើលមុខមិនច្បាស់ព្រោះទីនោះងងឹតពេក”

“អញ្ចឹងបន្ទប់របស់លោកប្រធានត្រូវចាក់សោថែមទៀតហើយ។ បុគ្គលនេះមានបំណងធ្វើបាបឯងហើយ ចឹងប្អូនត្រូវប្រយ័ត្នឱ្យមែនទែន”

“បាទបង អូខេពីពេលនេះទៅខ្ញុំដឹងថាត្រូវធ្វើយ៉ាងណាហើយ”

ឆ្ងល់ណាស់នរ នរណាគេដែលចង់ធ្វើបាបខ្ញុំបែបនេះទៅវិញ? ខ្ញុំរកនឹកមិនឃើញសោះហើយ។ ពេលចប់ការងារខ្ញុំក៏មកផ្ទះដើម្បីសម្រាកព្រោះហត់យូរហើយ។ ចំនែកឯសុទ្ធារ៉ាពួកគេទៅជប់លៀងជាមួយប្រធានផ្នែកផ្សេងទៀតយ៉ាងសប្បាយរីករាយ បានស៊ីបានផឹកមិននឹកឃើញគ្នាទេដល់ពេលមានការងារធ្វើរកតែម៉េងៗៗរហូត។ ប្រហែលម៉ោងដប់ពីរយប់សុទ្ធារ៉ាក៏តេមកខ្ញុំឱ្យទៅជួយយកគេមកផ្ទះព្រោះគេស្រវឹងហើយ ភ្លាមនោះខ្ញុំក៏រកតាក់ស៊ីជិះដើម្បីទៅហាងនោះ តែពេលទៅដល់កម្មវិធីបានចប់ហើយ ខ្ញុំបានសួរម្ចាស់ហាង គាត់បានប្រាប់ថាសុទ្ធារ៉ាត្រូវាបានមនុស្សប្រុសម្នាក់គ្រាគេដាក់ឡានហើយបើកចេញទៅបាត់មុននេះបន្តិច។ ខ្ញុំក៏តេទៅរកសុទ្ធារ៉ាតែមិនមានអ្នកលើកនោះទេ ហើយព្យាយាមតេទៅម្តងទៀតក៏គេលើកនិយាយតែក៏ជ្រុះទូរស័ព្ទឭតែសំលេងមនុស្សម្នាក់នោះនិយាយជាមួយសុទ្ធារ៉ាតែ

ស្តាប់ទៅដូចជារីណាចឹង។ ដូចនេះខ្ញុំក៏មកផ្ទះគេសិនថាតើគេបានមកដល់ផ្ទះឬនៅ? តែពេលមកដល់អ្នកផ្ទះរបស់គេម៉ាក់គេថាមិនទាន់ឃើញមកផ្ទះនោះទេ ដូចនេះខ្ញុំក៏តេទៅគេម្តងទៀតតែមិនអាចទាក់ទងបានទៀតនោះទេ។ ចំណែកឯសុទ្ធារ៉ាត្រូវបានរីណាដឹកយកមកខុនដូររបស់គេ។ គ្រាន់តែមកដល់បន្ទប់ភ្លាមរីណាក៏ផ្តួលគេទៅលើគ្រែទាំងគេនិយាយរវើរវាយ

“លែងយើងទៅ យើងចង់ទៅផ្ទះយើងវិញ”

“យើងមិនឱ្យឯងទៅនោះទេសុទ្ធារ៉ា។ ឯងដឹងទេថាយើងស្រលាញ់ឯងខ្លាំងប៉ុណ្ណានោះ”គេនិយាយព្រមទាំងថើបសុទ្ធារ៉ាទៀតផង តែត្រូវសុទ្ធារ៉ារុញគេចេញតែគេនៅតែចាប់សុទ្ធារ៉ាថើបមាត់ផងថើបកញ្ចឹងកផង ទាំងដែរគេគ្មានកំលាំងតបតវិញព្រោះតែស្រវឹងខ្លាំងពេក

“លែងយើងទៅ នរណាក៏បានដែរ ជួយ....យើង.....” គេស្រែកមិនកើតទេព្រោះត្រូវរីណាគេថើបមាត់របស់គេជាប់រហូត។ កំពុងតែប្រតាយប្រតប់គ្នាម៉េងក៏ធាក់ទ្វារ ហើយរីណាក៏ចេញទៅបើកទ្វារ ដោយសួរធ្វើដូចជាអត់មានរឿងអីកើតឡើងចឹង

“ឯងមករកយើងមានការអី?”

“ខ្ញុំមិនបានមករកលោកទេ ខ្ញុំមករកលោកសុទ្ធារ៉ា”

“យើងមិនដឹងថាគេទៅណានោះទេ?”

“លោកថាមិនដឹងយ៉ាងម៉េចបើឡានរបស់គេនៅក្រោមខនដូរបស់លោកនោះ”

កំពុងតែនិយាយតវ៉ាគ្នា សុទ្ធារ៉ាគេក៏ស្រែកចេញពីបន្ទប់គេងមក

“ម៉េងជួយខ្ញុំផង”

“ថយចេញទៅ ខ្ញុំបានឮសំលេងរបស់គាត់”ខ្ញុំនិយាយ

“មិនមែនសំលេងគេនោះទេគឺជាសំលេងអ្នកជិតខាងនេះតើ”រីណាតប

“ថយចេញទៅ មុននិងខ្ញុំតេហៅប៉ូលិសមកទីនេះ”

ម៉េងក៏លើកទូរស័ព្ទដែលមានលេខប៉ូលិស គេឃើញហើយក៏ថយចេញនៅពេលដែរឮម៉េងថានិងតេហៅប៉ូលិសមក។ ភ្លាមនោះម៉េងក៏រត់ទៅរកសុទ្ធារ៉ាដោយឃើញគេមានសភាពស្រវឹងជោគជាំតែម្តងព្រមទាំងខោអាវរយ៉េរយ៉ៃទៀតផង។ ខ្ញុំក៏គ្រាគេចេញពីទីនោះទាំងដែលគេលែងដឹងអ្វីទាំងអស់ហើយសំលក់មុខរីណា ខ្ញុំក៏យកគេមកដាក់ក្នុងឡានហើយបើកមកផ្ទះខ្ញុំ

“ហ៊ីស មិនគួរណាឱ្យអាក្មេងចង្រៃនេះមករំខានពេលវេលាបែបនេះសោះហើយ តែមិនអីទេអានាងយើងនិងឱ្យឯងដឹងពីស្នាដៃរបស់យើងនៅថ្ងៃណាមួយជាមិនខាននោះទេ” រីណានិយាយទាំងធាក់ទ្វារខ្លាំងៗ

ពេលមកដល់ផ្ទះខ្ញុំ ម៉ាក់ប៉ាក៏មកជួយគ្រាសុទ្ធារ៉ា

“ហើយម៉េចបានជាគេស្រវឹងដល់ថ្នាក់នឹងអាសកូន?”

“ផឹកមិនចេះគិតចឹងហើយម៉ាក់” (ឱ្យស្រលះចឹងចុះ ដឹងចឹងទុកឱ្យរីណាធ្វើស៊ីម្តងបានសមមុខលោកឯង)

“ហើយកូននៅរអ៊ូធ្វើអីទៀត ឆាប់គ្រាគេដាក់បន្ទប់ឯងទៅ”ប៉ាប្រាប់

“ម៉េចបានជាដាក់បន្ទប់ខ្ញុំទៅវិញ?”

“បើមិនឱ្យដាក់បន្ទប់ឯងតើចង់ឱ្យដាក់បន្ទប់ប៉ាមែនទេ?”

“បាទប៉ាកូនដឹងហើយ” ជាប់កម្មទៀតហើយខ្ញុំមិនចេះអស់សោះហើយ

“មើលគេឱ្យបានល្អណាកូន”ម៉ាក់ផ្តាំ

No comments:

Post a Comment