Breaking

Thursday, November 11, 2021

រឿង ល្បិចកម្ម ភាគទី ៨

 

រឿង ល្បិចកម្ម

ភាគទី ៨

និពន្ធដោយ Sotheara Theth

#Khmer_Novel69



“អ្នកម៉ាក់កូនទៅធ្វើការហើយ”

“ជោគជ័យ និងសំណាងល្អណាកូនសម្លាញ់”

“បាទម៉ាក់កូនសូមអរគុណម៉ាក់”

ពេលជិះម៉ូតូតាមផ្លូវទៅធ្វើការចេះតែគិតរហូត សង្ឃឹមថាព្រឹកនេះអ្វីៗនិងល្អប្រសើរសម្រាប់ខ្ញុំទៅចុះ។

“ជំរាបសួរអ្នកនាង”

“ចាសជំរាបសួរ លោកមែនទេឈ្មោះម៉េង?”

“បាទគឺខ្ញុំហ្នឹងហើយ”

“អញ្ចឹងចាំខ្ញុំបន្តិច ខ្ញុំរៀបចំឯកសារចុះកុងត្រាជូនលោកនៅពេលបន្តិចទៀតនេះ”

“បាទមិនអីទេ អញ្ជើញតាមសម្រួលចុះ”

បន្ទាប់ពីរៀបចំឯកសារនិងចុះកុងត្រារួចរាល់មក បងស្រីម្នាក់នោះក៏ប្រាប់ការងារមួយចំនួនដែរខ្ញុំត្រូវធ្វើនិងកន្លែងធ្វើការងាររបស់ខ្ញុំ គឺនៅក្នុងបន្ទប់ប្រធានផ្នែកគ្រប់គ្រងវិនិយោគ។ មួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់ដើរចូលមកក្នុងបន្ទប់ ពេលដែរខ្ញុំសំលឹងមើលទៅគេ ម្នាក់នោះគឺជាសុទ្ធារ៉ា ជួបទៀតហើយខ្ញុំ ម៉េចបានជាមិនចេះចប់ជាមួយមនុស្សម្នាក់នេះចឹង

“ម៉េចក៏លោកឯងចូលមកទីនេះ? ទីនេះជាកន្លែងរបស់ប្រធានផ្នែកទេណា”

“រឿងអីដែលខ្ញុំចូលបន្ទប់ខ្លូនឯងមិនបាន វាមិនអាចនោះទេ”

“សួស្តីលោកប្រធាន”

“បងស្រីថាយ៉ាងម៉េចអំបាញ់មិញនេះ?”ខ្ញុំសួរបញ្ជាក់ទៅបងស្រីនោះម្តងទៀត

“ចាស គឺគាត់នឹងហើយជាប្រធានផ្នែកនៅទីនេះ ហើយប្អូនក៏ជាជំនួយការរបស់គាត់តែម្តង”

“មិនអាចទេ អញ្ចឹងខ្ញុំសុំលាឈប់ពីការងារនៅថ្ងៃនេះហើយ”

“ឯងគ្មានសិទ្ធិក្នុងការលាឈប់នោះទេ បើឯងឈប់នៅពេលនេះគឺខុសជាមួយនិងកុងត្រាដែលឯងបានចុះហត្ថលេខាអំបាញ់មិញនេះហើយ ដូចនេះត្រូវពិន័យដប់លានរៀល” សុទ្ធារ៉ានិយាយ

“អាស ថាម៉េចដប់លានរៀល! ច្រើនណាស់”

“ត្រូវហើយលោកព្រោះនេះជាលក្ខខណ្ឌនៅក្នុងកុងត្រា លោកក៏បានអានវារួចហើយដែរ”

ចប់ហើយខ្ញុំពេលនេះ ចឹងមានតែតាមហ្នឹងចុះ សុទ្ធារ៉ាឯងចាំមើលណាលើកនេះសង្គ្រាមលោកលើកទីបួនភាគទីពីរនិងផ្ទុះឡើងម្តងទៀតហើយ

“អញ្ចឹងអស់ភារៈកិច្ចខ្ញុំហើយ ខ្ញុំសុំលាសិនហើយលោកប្រធាន”

“បាទអរគុណហើយធីតា”

“និយាយជាមួយគេឡើងផ្អែមពិរោះ បើនិយាយជាមួយខ្ញុំវិញដូចចៅហ្វាយជាមួយខ្ញុំកញ្ជះចឹង”

“រអ៊ូអីតែម្នាក់ឯងនិងម៉េង ឥលូវនេះខ្ញុំប្រាប់ពីការងារដែលត្រូវធ្វើ”

“បាទសូមអញ្ជើញប្រាប់មកលោកប្រធាន”

“ទីមួយ ព្រឹកឡើងត្រូវមានទឹកដោះគោក្តៅមួយពេងនៅលើតុរបស់ខ្ញុំ។ ទីពីរត្រូវរៀបចំឯកសារឱ្យមានរៀបរបៀបរៀបរយ ទីបីត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃឱ្យខ្ញុំរៀងរាល់ល្ងាច ទីបួនត្រូវរើសទីតាំងអាហារពេលថ្ងៃត្រង់ឱ្យខ្ញុំ តែត្រូវប្តូរកន្លែងជារៀងរាល់ថ្ងៃ............................”

“អស់ហើយឬនៅលោកប្រធាននេះការងារចង់មួយរយមុខហើយណា”

“អញ្ចឹងប្រាប់ឯងបុណ្ណឹងបានហើយ”

និយាយចប់ម៉េងក៏រៀបចំឯកសារ និងការងារដ៏ទៃទៀត ចំនែកឯសុទ្ធារ៉ាគេសប្បាយចិត្តណាស់នៅពេលដែលឃើញម៉េងចូលមកនៅក្បែរខ្លួនគេម្តងទៀត ថែមទាំងអាចធ្វើបាបម៉េងបានទៀតផង ពិតជាសំណាងគេណាស់។ បន្ទាប់ពីបាយថ្ងៃត្រង់រួចមកម្នាក់ៗក៏សម្រាករៀងៗខ្លួន នៅសល់តែម៉េងដែលត្រូវមើលឯកសារបន្ថែមទៀតដើម្បីរៀបចំរបាយការណ៍ប្រចាំថ្ងៃឱ្យសុទ្ធារ៉ា។ ឃើញគេសម្រាកអស់បែបនេះហើយណាមួយសុទ្ធារ៉ាជាប់ប្រជុំនៅខាងក្រៅទៀតផងនោះ ម៉េងគេក៏ទៅសួធីតាដែលជាអ្នកចាំទទួលព័ត៌មាន

“អត់ទោសបងស្រី”

“មានការអីទៅម៉េង?”

“អរ គឺខ្ញុំចង់ដឹងពីលោកប្រធានផ្នែករបស់យើង តើគាត់មានអត្តចិរិកយ៉ាងម៉េចទៅបង?”

“អរតាមដែលបងធ្វើការនៅទីនេះជាមួយគាត់កន្លងមក លោកប្រធានគាត់ជាមនុស្សដែលមានចិត្តល្អ រួសរាយរាក់ទាក់ ចេះជួយការងារក្នុងក្រុមនិងការពារបុគ្គលិកក្នុងផ្នែកនេះបានល្អ អាចទទួលរងសំពាធពីថ្នាក់លើដោយមិនជះកំហឹងមកដល់ថ្នាក់ក្រោមនោះទេ និយាយរួមគាត់ជាមនុស្សល្អណាស់”

(ល្អតែសម្រាប់ពួកបងទេ តែសម្រាប់ខ្ញុំវិញណាបើអាចសម្លាប់បានគេនិងធ្វើហើយ)

“និយាយអញ្ចឹង ឯងនិងលោកប្រធានស្គាល់គ្នាមែនទេ?”

“បាទស្គាល់គ្នាតើបង ធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យ”

“ចឹងតើបានជាមិនបាច់សំភាសន៏ហើយចូលមកធ្វើការនៅទីនេះតែម្តង។ និយាយអញ្ចឹងបងចង់សួរឯងបន្តិចថាលោកប្រធានគាត់មានសង្សារហើយឬនៅ”

“រឿងនេះបងមកសួរខ្ញុំមិនដឹងនោះទេ ទាល់តែបងទៅសួរគាត់ដោយផ្ទាល់”

“បងគិតថាបើអ្នកណាបានគាត់ធ្វើជាសង្សារនោះ ម្នាក់នោះពិតជាមានសំណាងខ្លាំងណាស់ហើយ”

“ហ្នឹងហើយម្នាក់ហ្នឹងសំណាងណាស់ដែលត្រូវបានធ្វើគេបាបដល់ស្លាប់”ខ្ញុំរអ៊ូម្នាក់ឯងតិចៗ

“ឯងនិយាយអីគេម៉េង បងស្តាប់មិនឭចឹង?”

“អរមានណាបង ប្រហែលដូចបងនិយាយហើយមើលទៅនោះ”

ខ្ញុំគិតថាទោះជាយ៉ាងណាក៏ដោយក៏ជាការងារដំបូងសម្រាប់ខ្ញុំដែរ ទោះត្រូវគេធ្វើបាបបែបណាក៏ព្យាយាមទទួលធ្វើដែរត្រូវតែតស៊ូធ្វើឱ្យបានព្រោះក្នុងកុងត្រារយៈពេលតែពីរឆ្នាំទេ ពេលចប់កុងត្រាខ្ញុំអាចនិងចាកចេញពីក្រុមហ៊ុននេះបានហើយ។ ពេលខ្ញុំត្រលប់មកពីធ្វើការវិញមានអារម្មណ៍ថារវើយនិងចង់គេងតែមួយមុខគត់

“យ៉ាងម៉េចហើយកូនម៉ាក់ ការងារដំបូងយ៉ាងម៉េចដែរ?”

“បាទមិនអីទេម៉ាក់ ដំបូងរាងលំបាកបន្តិចព្រោះមិនសូវយល់ការងារច្រើន តែតិចទៀតទៅលែងអីហើយម៉ាក់”

“ល្អហើយចឹង ខំប្រឹងណាកូន ម៉ាក់និងនៅតែផ្តល់កម្លាំងចិត្តដល់កូនណា”

“បាទម៉ាក់កូនសូមអរគុណច្រើនហើយ”

ពេល្ងាចញុំាបាយជុំគ្នា ពេលនោះបងថ្លៃក៏និយាយ

“ម៉េង បងឮសុទ្ធារ៉ានិយាយថាឯងសកម្មនិងការងារណាស់មែនទេ?”

“មានឯណាបង ធម្មតាតើបង”(ប៉ិនណាស់អាខាងរាយការណ៍និង ចង់តែចាប់ហែកមាត់តើ)

“ល្អហើយសកម្មនិងការងារបែបនេះ” ប៉ានិយាយ

“បានធ្វើការជាមួយគ្នាបែបនេះល្អណាស់ បានមើកថែរគ្នាផង”(មិនល្អនោះទេម៉ាក់ គេម្នាក់នោះតាមធ្វើបាបកូនគ្រប់ពេលវេលាទាំងអស់។ អ្នកនិពន្ធៈ នេះមកពីយើងទេ នៅតូចសោះចេះល្បិចសាឡប់ហ្មង ចឹងកម្មតាមតបស្នងវិញចឹងហើយ។ ម៉េងៈ ទៀតហើយ ឱ្យតែគ្នារកចូលតួរបន្តិចតាំងអ្នកនិពន្ធចេញមកបាញ់ភ្លាមមួយរំពេចហ្មងចប់។)

“ម៉េង ភ្លឹកទៅណានិងកូន”ម៉ាក់សូរ

“បាទម៉ាក់អត់មានទេ តោះពិសារបាយទៅទាន់ម្ហូបនៅក្តៅៗ”

កម្មក្រាស់ណាស់លោកអើយ ធ្វើដាក់គេតែម្តងគេតបតវិញឡើងរាប់មិនអស់។ ហើយសែនឆ្ងល់អ្នកនិពន្ធក៏អញ្ចឹងដែរ តួស្អីត្រូវរងកម្មបែបនេះរហូតនោះ។ អ្នកនិពន្ធៈ នោះមករាលដាលទៀតហើយណា តែរញ៉េរញ៉ៃប្រយ័ត្ននិពន្ធឱ្យយ៉ាប់ជាងនេះទៀតត្រៀមទទួលយកទៅ។ ម៉េងអើយម៉េងឯងកម្មក្រាស់ណាស់ នេះគេហៅថាវេនកម្មវេរា ចឹងហើយត្រូវតែសាងអំពើល្អឱ្យបានច្រើនហើយទើបបាន និងឈប់សាងល្បិចកិចកលទៀតណា។ សុំខ្លាចហើយសុទ្ធារ៉ាលោកឯងពិតជាគួរឱ្យខ្លាចខ្លាំងណាស់ ខ្ញុំសុំសរសើរលោកឯងពិតមែន។

“ម៉េង រៀបចំឯកសារនេះផង ព្រោះបន្តិចទៀតត្រូវប្រជុំបន្ទាន់”

គ្រាន់តែខ្ញុំក្រឡេកមើលឯកសារនៅលើតុ ម៉ែអើយឡើងមួយរយសន្លឹកជាងឯណោះ។ លើកនេះធ្ងន់កទៀតហើយមើលទៅ ដឹងចឹងមិនមកធ្វើជាជំនួយការរបស់គេនោះទេហត់ចង់ងាប់ទៅហើយ

“រួចរាល់ហើយលោកប្រធាន”

“ល្អហើយចឹង ចឹងជួយទៅរៀបចំកន្លែងប្រជុំបន្តិចទៅហ្នឹងឆាប់បានប្រជុំ”

“បាទលោកប្រធាន”

មុនពេលចាប់ផ្តើមធ្វើការសុទ្ធារ៉ាគេតែងតែញុំាទឹកដោះគោក្តៅមួយកែវជារៀងរាល់ពេលព្រឹក តែលើកនេះខ្ញុំរវល់ដែរទើបមិនបានរៀបចំឱ្យគេ នឹកឃើញភ្លាមក៏ទៅឆុងយកទៅឱ្យគេទៅ តែពេលបើកទ្វារឃើញគេកំពុងតែធ្វើបទបង្ហាញ ហើយអ្នកគ្រប់គ្នាសម្លឹងមកខ្ញុំ ឃើញដូចនេះខ្ញុំក៏យកដាក់នៅលើតុរបស់គេហើយសុំទោសអង្គប្រជុំរួចក៏ចេញមកវិញ

“ខ្មាសគេណាស់ខ្ញុំ ហឺម...........”

“ម៉េង យ៉ាងម៉េចទៀតហើយប្អូន?”

“បាទបង ខ្ញុំភ្លេចឆុងទឹកដោះគោឱ្យលោកប្រធានមុនពេលប្រជុំ នឹកឃើញភ្លាមក៏យកទៅឱ្យគាត់ភ្លាមតែពេលចូលទៅអ្នកចូលរួមប្រជុំ មើលមុខខ្ញុំគ្រប់គ្នា ខ្មាសគេណាស់បង”

“កុំគិតចឹងអី មិនអីនោះទេ”

“សង្ឃឹមថាមិនអីទៅចុះបង”

ពេលប្រជុំចប់ សុទ្ធារ៉ាក៏ចេញមក ទឹកមុខរបស់គេញញឹម បែបនេះខ្ញុំគិតថាមិនមានបញ្ហាទៀតទេមើលទៅនោះ បានរស់នៅសុខស្រួលមួយថ្ងៃហើយ

“ម៉េងចូលមកក្នុងមួយភ្លេត”

និយាយមិនទាន់រួចពីមាត់ផង ភ្នំភ្លើងក៏ផ្ទុះទៀតបាត់

“បាទលោកប្រធាន”

ពេលមកដល់ក្នុងបន្ទប់ គេក៏សំលក់ខ្ញុំដូចជាចង់ស៊ីសាច់ខ្ញុំចឹង

“ម៉េង ឯងខ្វះពេលណាស់មែនទេបានជាលើកទឹកដោះគោមកឱ្យខ្ញុំនៅពេលប្រជុំបែបនេះ?”

“មិនខ្វះពេលនោះទេ ព្រោះរវល់ដែរហ្នឹង តែភ្លាមនិងក៏នឹកឃើញថាលោកប្រធានមិនទាន់បានញុំាទឹកដោះគោបានជាខ្ញុំយកជូនលោកនៅពេលនោះទៅ តែលោកក៏មកសំលក់ខ្ញុំទៅវិញ”

“អរចឹងអរ តែឯងដឹងទេថាខ្ញុំខ្មាសគេប៉ុណ្ណានោះ?”

“ខ្មាសគេរឿងអីទៅ នោះជារឿងរបស់លោកទេតើមានពាក់ព័ន្ធអីនិងខ្ញុំនោះ”

“ឯងដឹងទេ ក្នុងអង្គប្រជុំគេថាខ្ញុំដូចកូនក្មេងចឹងនៅញុំាទឹកដោះគោក្តៅទៀត”

“អាសហាសហា ឱ្យសមមុខលោកអញ្ចឹងចុះ មកពីខ្លួនឯងសោះមកថាឱ្យគេទៅវិញ អត់យល់សោះហ្មងលោកប្រធាន” ហាសហាស ហា សមមុខចឹងចុះសុទ្ធារ៉ា

“នេះឯងមិនដឹងថាខ្លួនឯងនៅធ្វើខុសទៀតឬ?”

“អរគ្រាន់តែចឹងខ្ញុំខុសដែរមែនទេ វាមិនដែរមាននោះទេ សូម្បីតែថ្នាក់រដ្ឋមន្ត្រីប្រជុំនៅមានគេលើកការហ្វេឬទឹកមកឱ្យ ចឹងគេខុសគ្រប់គ្នាហើយចឹងនោះ”

សំលេងនិយាយគ្នារបស់ពូកគេទាំងពីរបានឮមកដល់ខាងក្រៅ ធ្វើឱ្យអ្នកដែរធ្វើការនៅទីនោះមកលបស្តាប់តាមទ្វារនិងបង្អួចគ្រប់គ្នាព្រោះចង់ដឹងឮរឿងរបស់គេ

“ម៉េង ឯងនេះនៅតាមធ្វើបាបខ្ញុំទៀតមែនទេ?”

“នែលោក! លោកឯងមានបញ្ហាអីទៀតហើយ ម៉េចទៅគិតចឹងមកលើខ្ញុំបែបនេះទៅវិញ? ខ្ញុំបានប្រាប់លោកហើយថាខ្ញុំបានកែខ្លួនហើយមិនបានធ្វើបាបអ្នកណាទៀតនោះទេ ហើយក៏លែងមានការតបតទៀតដែរសុំត្រឹមតែសេចក្តីសុខតែប៉ុណ្ណោះ យល់ទេលោកប្រធាន”

“មនុស្សដូចឯងមែនទេដែរចេះកែនោះ តាំងពីក្មេងមកម្លេះប៉ិនណាស់អាខាងល្បិចកិចកលធ្វើបាបគេនឹងលេខមួយតែម្តងហើយ”

“ហាសហា សុំសរសើរលោកតែម្តងហើយនៅចាំអស់មួយជីវិតហើយមើលទៅនោះ”

ពេលនោះសុទ្ធារ៉ាគេក៏ដើរមករកម៉េងធ្វើឱ្យគេខ្លាចសុទ្ធារ៉ាធ្វើដាក់ខ្លួនដូចកាលនៅសាលាទៀត គេក៏គេចចេញយ៉ាងលឿនដែលធ្វើឱ្យសុទ្ធារ៉ាសើចទាំងហួសចិត្ត។ ពេលខ្ញុំរត់ចេញមកខាងក្រៅក៏បុកនិងពួកគាត់ដែលនៅឈរស្តាប់នៅខាងក្រៅបន្ទប់ គ្រាន់តែឃើញបែបនេះពួកគាត់ក៏នាំគ្នារត់ទៅកន្លែងធ្វើការរៀងៗខ្លួនអស់ទៅ (ចូលចិត្តណាស់អាចង់ដឹងចងឮរឿងរបស់គេនឹងនោះ)។ មួយសន្ទុះក្រោយមកគេក៏តេមករកខ្ញុំ

“ម៉េង ថ្ងៃត្រង់នេះទៅញុំាបាយខាងក្រៅជាមួយខ្ញុំ”

“ខ្ញុំមិនទៅនោះទេ ខ្លាចលោកធ្វើបាបខ្ញុំទៀត” ខ្ញុំតប

“ខ្ញុំមិនធ្វើបាបឯងទៀតទេ តោះដល់ម៉ោងហើយ ណាមួយក៏ឃ្លានណាស់ដែរ”

សុទ្ធារ៉ានិយាយ ហើយខ្ញុំក៏គិតមួយសន្ទុះ

“ទៅៗប្អូន លោកប្រធានមិនធ្វើបាបឯងនោះទេ លោកប្រធានចិត្តល្អណាស់ឃើញទេតេមកហៅទៅញុំាបាយជាមួយទៀត” បងធីតានិយាយ។ ភ្លាមនោះគេក៏ដើរចេញពីក្នុងបន្ទប់មក

“ប្រាប់ហើយតើថាមិនបានធ្វើបាបនោះទេ”

ហើយគេក៏ចាប់ដៃរបស់ខ្ញុំអូសចុះមកក្រោមដើម្បីជិះឡានចេញទៅញុំាបាយ។ លើកនេះអាចជាវេនរបស់យើងវិញផងក៏ថាបានដែរ ហាសហាហា។ គ្រាន់តែគិតក៏សប្បាយចិត្តដែរ

“ឯងគិតអីទៀតហើយម៉េង កុំគិតថាហ្នឹងធ្វើបាបខ្ញុំណាគ្មានផ្លូវនោះទេ”

“បាទមិនហ៊ានធ្វើបាបលោកប្រធាននោះទេ” ខ្លាចណាស់ពេលឮសំលេងគេនិយាយបែបនេះ។

មកដល់ហាងបាយភ្លាមគេក៏កម្មង់ម្ហូបភ្លេត ហើយគេក៏ណែនាំការងារដល់ខ្ញុំបន្ថែមទៀត។ តាមពិតទៅពេលខ្លះមានអារម្មណ៍ថាគេបានបង្ហាត់បង្រៀនខ្ញុំច្រើនដែរតើ តែមកពីគិតថាគេសងសឹកច្រើនពេកបានជាចឹងនោះយ៉ាប់មែនខ្ញុំនេះ

“មួយរយៈនេះការងារច្រើនបន្តិចហើយ តែត្រូវរក្សាសុខភាពផងឮទេ?”

(ហើយគេយ៉ាងម៉េចទៀតហើយ ទើបតែថាឱ្យអំបាញ់មិញនេះ ឥលូវប្តូរបីរយហុកសិបដឺក្រេតែម្តងភ្លាមមួយរំពេចតែម្តងហើយ)

“បាទលោកប្រធានខ្ញុំដឹងហើយ”

មួយសន្ទុះក្រោយមកក៏មានមនុស្សម្នាក់មកនិយាយជាមួយគេ មើលទៅដូចជាស្គាល់គ្នាច្បាស់ណាស់

ចឹងព្រោះនិយាយស្និទ្ធិស្នាលគ្នាណាស់

1 comment: