Breaking

Friday, November 5, 2021

រឿង ល្បិចកម្ម ភាគទី ៧

 

រឿង ល្បិចកម្ម

ភាគទី ៧

និពន្ធដោយ Sotheara Theth

#Khmer_Novel69



តោះឡើងទៅលើទៅចឹង តុរៀបចំសម្រាប់គ្នាយើងរួចរាល់អស់ហើយ

ម៉េង ឯណាប្រធានថ្នាក់នោះ?ពួកគេសួររកសុទ្ធារ៉ា

រកខ្ញុំធ្វើអីហាស យេសពួកឯងនេះមកអត់មានប្រាប់ខ្ញុំអីបន្តិចសោះហើយ

ប្រាប់ឯងធ្វើអី បើប្រាប់ទៅគ្នាយើងនិងលែងសប្បាយអស់ហើយ មែនទេ? ខ្ញុំធ្វើមុខឌឺដាក់គេ

យើងក៏មិនចង់អង្គុយជាមួយឯងដែរម៉េង គ្នាយើងមានច្រើនណាស់

បានហើយឈប់ឈ្លោះគ្នាទៀតទៅ នេះជាសាច់ញាត្តិជាមួយគ្នាហើយណានៅឈ្លោះគ្នាទៀតអីវីរ៉ានិយាយ

អ្នកណាថាពួកយើងជាសាច់ញាត្តិនោះ ពួកខ្ញុំទាំងពីរតបដំណាលគ្នា

នេះបើពួកឯងទាំងពីរស្រលាញ់គ្នាមិនដឹងជាល្អយ៉ាងណានោះទេ?ចិត្តនិយាយ

ដេកចាំទៅ ទោះអស់មនុស្សលើលោកនេះក៏ខ្ញុំមិនយកគេធ្វើជាគ្នាដែរខ្ញុំតប

គិតមើលតែគេនិងព្រមស្រលាញ់ខ្លួនឯងចឹងណាសុទ្ធារ៉ានិយាយ

បានហើយខ្ញុំសុំខ្លាចពួកឯងហើយ និយាយមិនបាត់មួយមាត់សោះហើយ ចិត្តតប

អូខេ មិនចង់ឈ្លោះជាមួយនោះទេ ណាមួយនេះជាពេលវេលាល្អរបស់បងស្រីខ្ញុំផង ខ្ញុំទុកមុខឱ្យមនុស្សរោគចិត្តឯងចុះ

ម៉េង ឯងថាអ្នកណាគេរោគចិត្ត?

មានអ្នកណាទៀតក្រៅពីឯងនឹងហើយ សួរគ្នាយើងទៅមានអ្នកណាគេរោគចិត្តដូចជាឯងនោះ

ឱ្យលោកព្រះអើយ ឱ្យតែជួបគ្នាគឺមិនបានតែម្តងហើយ ខាំគ្នារហូតតែម្តងពួកឯងនេះ

មិត្តខ្ញុំនិយាយព្រមគ្នា

មកប៉ុណ្ណឹងបានហើយ ចាំខ្ញុំទៅប្រាប់ចុងភៅឱ្យលើកម្ហូបមកឱ្យពេញតុសិនចឹងសុទ្ធារ៉ាគេក៏ទៅប្រាប់ចុងភៅឱ្យលើកម្ហូបមក។ មួយសន្ទុះក្រោយមកលោកប៉ានិងអ្នកម៉ាក់ក៏ដើរមកតុរបស់ពួកខ្ញុំ ហើយមិត្តទាំងអស់គ្នាក៏ជំរាបសួរពួកគាត់

ជំរាបសួរលោក ពូអ្នកមីង

ល្អហើយក្មួយៗ មិត្តរបស់ម៉េងពិតជាស្រស់ស្អាតនិងសង្ហាៗដល់ហើយប៉ាវា

ត្រូវហើយម៉ាក់វា

បាទក្មួយៗសូមអរគុណដល់លោកពូនិងអ្នកមីងខ្លាំងណាស់ដែលបានសរសើរពួកក្មួយ

តាមសប្បាយណាក្មួយៗ បើខ្វះខាតត្រង់ណាប្រាប់ពូមកណា ព្រោះភ្ញៀវច្រើនណាស់ ខ្លាចទទួលមិនបានដិតដល់ណាក្មួយ

មិនអីទេលោកពូ ប៉ិននេះគ្រប់គ្រាន់ហើយ តែកុំឱ្យតែ......អ្នកទាំងអស់គ្នាក៏នាំគ្នាបិទមាត់របស់ចិត្តដែរកំពុងតែនិយាយអ្វីមួយចេញមកទៀតហើយ

បាទលោកពូ គ្រប់គ្រាន់ហើយប៉ុណ្ណឹងនោះវីរ៉ានិយាយ

ចឹងតិចទៀតក្មួយជួយឡើងទៅជួយឈរអមសងខាងនិងបាចផ្កាឱ្យកូនកំលោះនិងកូនក្រមុំផងណា

បាទពូ ពួកខ្ញុំនិងទៅ

បន្ទាប់មកប៉ានិងម៉ាក់ក៏ដើរទៅវេទិកាព្រោះជិតដល់ពេលដែលត្រូវថ្លែងអំណរគុណភ្ញៀវហើយ

ចិត្ត ឯងនេះមាត់លឿនណាស់

ខ្ញុំមាននិយាយខុសឯណាបើអញ្ចឹងមែននោះ

តោះឈប់និយាយទៅ ឆាប់ញុំម្ហូបត្រជាក់អស់ហើយ ហើយនិងបានទៅជួយឈរអមសងខាងផ្លូវដើររបស់កូនកំលោះកូនក្រមុំវិញ ខ្ញុំនិយាយតែសុទ្ធារ៉ាសំលឹងមើលមកខ្ញុំយ៉ាងខ្លាំង

តោះចឹងគ្នាយើង សប្បាយឱ្យអស់ដៃទៅ ហើយនិងបាននាំទៅឈរសប្បាយរីករាយបន្តទៀតគ្នាយើង

បន្ទាប់ពីញុំាអីហើយពួកខ្ញុំក៏ឈរជាជួរអមសងខាងផ្លូវដើររបស់កូនកំលោះនិងកូនក្រមុំរហូតដល់តុវេទិកា។ ពេលឃើញបងស្រីសើចសប្បាយបែបនេះ ខ្ញុំពិតជាត្រេកអរអខ្លាំងណាស់ព្រោះគាត់បានរកឃើញមនុស្សប្រុសដែលគាត់ស្រលាញ់និងឱ្យតម្លៃគាត់។ កម្មវិធីក៏មានជាបន្តបន្ទាប់ រួចមកក៏ដល់កម្មវិធីបោះបាច់ផ្កាដែលជាកម្មវិធីពិសេសដែលម្នាក់ៗទទឹងរង់ចាំយ៉ាងច្រើន។ ពិធីករនិងពិធីការនីក៏និយាយ

ខ្ញុំរៀបចំកម្មវិធីមកជាច្រើនហើយមិនដែលឃើញមានមនុស្សឈរមកចាំចាប់បាច់ផ្កាច្រើនដូចក្នុងកម្មវិធីការមួយនេះទេ ពិតជាមើលទៅគួរឱ្យសប្បាយណាស់

ត្រឹមត្រូវហើយលោក សុទ្ធតែកំលោះស្រសសង្ហា កញ្ញាស្រស់សោភាច្រើនណាស់

ឥលូវនេះកុំឱ្យបងប្អូនខាតពេលរង់ចាំយូរសូមចាប់ផ្តើមបោះបាច់ផ្កា ដោយខ្ញុំមិនបានរាប់ជូននោះទេ ដូចនេះសូម ចាប់ផ្តើម

លើកទីមួយបងទាំងពីរគាត់ជន្ល លើកទីពីរគាត់រៀបបោះទៅឆ្វេងតែមនុស្សក៏ងាកទៅរកឆ្វេងតាមគាត់ដែរ តែខ្ញុំនៅចំកណ្តាលតុកាត់នំតែរាងឆ្ងាយពីតុដែរ។ រួចហើយបងស្រីក៏ងាកទៅស្តាំម្តងទៀតមនុស្សក៏ងាកតាមគាត់ម្តងទៀត តែភ្លាមនោះគាត់ក៏បោះផ្កានោះយ៉ាងខ្ពស់មកចំកណ្តាលតុ ធ្វើឱ្យខ្ញុំឈោងចាប់ តែមិនដឹងជាអាមួយនឹងមកពីណាទេមកហក់ចំពីមុខខ្ញុំតែម្តងធ្វើឱ្យវាដួលមកលើខ្ញុំហើយក៏ថើបមាត់ខ្ញុំទៀតផង ភ្លាមនោះម្នាក់ៗបាត់មាត់គ្រប់គ្នាព្រោះភ្ញាក់ផ្អើលនិងទិដ្ឋភាពបែបនេះ កាមេរ៉ាថតរូបពួកខ្ញុំទាំងពីរថើបគ្នាដោយដៃនៅកាន់បាច់ផ្កានៅឡើយ។ ភ្លាមនោះពិធីករក៏ស្រែកឡើង

អូហូរ ពិតជាមិនដែលឃើញទិដ្ឋភាពបែបនេះទេ

ភ្លាមនោះម្នាក់ៗនាំគ្នាហ៊ោឡើងពេញរោងតែម្តងហើយ។ ខ្ញុំក៏រុញគេចេញពីខ្ញុំ

សុទ្ធារ៉ា យ៉ាងម៉េចឯងទៀតហើយ ខ្ញុំខ្មាសគេណាស់ ឯងនេះតាមធ្វើបាបខ្ញុំមិនចេះចប់មិនចេះហើយនោះទេ

ខ្ញុំមិនបានតាំងចិត្តធ្វើវានោះទេ

បានហើយ ឯងយកវាទៅ ខ្ញុំមិនយកទេ

ឯងយកវាទៅ ឱ្យខ្ញុំសុំទោសផងណាដែលធ្វើឱ្យកើតមានរឿងបែបនេះលើឯង

ខ្ញុំនៅតែរុញផ្កាឱ្យគេទៅវិញទៅមក ភ្លាមនោះពិធីករក៏ហៅឡើងវេទិកាទាំងពីរនាក់តែម្តងដើម្បីជូនពរកូនកំលោះកូនក្រមុំ

គ្រាន់តែឡើងដល់វេទិកាភ្លាមមួយៗហ៊ោធ្វើមើលតែជួបតារាក្នុងដួងចិត្តចឹង ខ្ញុំនិយាយ

មកពីឯងនឹងហើយ ចង់ល្បីណាស់ អត់ចោលអាចរិកនឹងសោះហើយ ខ្ញុំថាឱ្យសុទ្ធារ៉ា

តោះជូនពរកូនកំលោះនិងកូនក្រមុំបន្តិចទៅពិធីករប្រាប់

បាទខ្ញុំទាំងពីរនាក់សូមជូនពរឱ្យបងទាំងពីរស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួនតរៀងទៅ

ពេលនោះបងស្រីក៏កាន់មេក្រូហើយនិយាយរបៀបបាញ់ថា

បងក៏សង្ឃឹមដែរថា ពេលពួកឯងបានបាច់ផ្កានេះហើយឈប់ឈ្លោះគ្នាតទៅទៀតគ្រាន់តែឭបងស្រីនិយាយបែបនេះគ្រប់គ្នាក៏នាំគ្នាសើចឡើងពេញកម្មវិធីតែម្តងហើយ ពិតជាអាម៉ាសមុខខ្លាំងណាស់លោកអើយ។

រយៈពេលប្រាំមួយឆ្នាំកន្លងផុតទៅមានរឿងជាច្រើនដែលបានកើតឡើងមកលើខ្ញុំ មានទាំងការសើចសប្បាយរីករាយជុំគ្រួសារ មានទាំងការពិបាកចិត្តព្រោះខ្ញុំត្រូវសុទ្ធារ៉ាគេតាមធ្វើបាបគ្មានពេលស្រាកស្រានឡើយ ពេលខ្លះគេឡើងមកនៅក្នុងបន្ទប់ខ្ញុំដោយមិនមានការអនុញ្ញាត្តពីខ្ញុំឡើយដោយគេនិយាយ ថាខ្ញុំជារបស់គេចឹងហើយអ្វីដែរខ្ញុំមានក៏ជារបស់គេដែរ កម្មក្រាស់ណាស់ខ្ញុំ។ (អ្នកនិពន្ធៈកុំមកបន្ទោសអ្នកនិពន្ធណា។ ម៉េងៈអ្នកណាថាបន្ទោសមានតែអរគុណទៅវិញទេបានត្រូវ បើមិនមានអ្នកនិពន្ធទេស្មានតែមានខ្ញុំដើរតួមានទេ។ អ្នកនិពន្ធៈទៀតអួតខ្លូនឯងភ្លាមមួយរំពេច គិតទៅមនុស្សយើងអញ្ចឹងមែននរ។ ម៉េងៈ អ្នកនិពន្ធថាឱ្យទៀតហើយ)។ ម៉្យាងទៀតបងស្រីក៏មានកូនប្រុសពីរនាក់ផងដែរ។ ហើយឥលូវនេះដល់ពេលខ្ញុំរៀនចប់ហើយៗក៏ជាពេលដែរត្រូវចេញរកការងារធ្វើផងដែរ កម្មមកជាបន្តបន្ទាប់ទៀតហើយមិនចេះអស់ទេលោកអើយ។

បាទលោកប្រធាន ខ្ញុំនិងធ្វើការងារនេះឱ្យបានល្អជាទីបំផុត

ឯងត្រូវតែធ្វើឱ្យបានណាម៉េង

អា ម៉េចក៏ជាឯងទោវិញសុទ្ធារ៉ា មិនពិតទេ?

គេសើចទាំងទឹកមុខរបស់គេដូចជាចង់ស៊ីសាច់ខ្ញុំចឹង

តាមពិតយលសប្តិសោះខំតែភ័យ សង្ឃឹមថាមិនមែនជាការពិតទៅចុះ គេងបន្តទៀតហើយ ថ្ងៃស្អែកត្រូវទៅដាក់ពាក្យធ្វើការនៅក្រុមហ៊ុនផ្សេងៗទៀតផង

តាមពិតទៅមួយរយៈនេះ យប់ណាក៏យល់សប្តិឃើញគេដែរ មិនដឹងថាចង់ចងកម្មពៀរជាមួយគ្នាដល់ពេលណាទៀតនោះទេ។ ព្រឹកឡើងខ្ញុំក៏រៀបចំឯកសារប្រវត្តិរូបដើម្បីដាក់ពាក្យតាមក្រុមហ៊ុនដែលបានរកតាមប្រព័ន្ធអ៊ិនធើណេតកាលពីកន្លងទៅ។ មកដល់ក្រុមហ៊ុនមួយទៀតហើយក៏យកប្រវត្តិរូបមកដាក់ឱ្យគេ

អត់ទោសអ្នកនាង ខ្ញុំមកដាក់ពាក្យសុំបម្រើការងារនៅទីនេះ ដែលបានឃើញក្រុមហ៊ុននេះប្រកាសជ្រើសរើសបុគ្គលិកតាមប្រព័ន្ធផ្សព្វផ្សាយ

បាទលោកដាក់ត្រង់នេះចុះ បើលោកជាប់ក្នុងដំណាក់ការជ្រើសរើសដំបូង ខាងនាងខ្ញុំនិងទាក់ទងទៅលោក

បាទសូមអរគុណអ្នកនាង

ពេលរៀបដើរចេញក៏ឭសំលេងមនុស្សជជែកគ្នា តែសំលេងមួយដូចជាសំលេងរបស់សុទ្ធារ៉ាអញ្ចឹង។ រៀបនិងដើរគេចហើយស្រាប់តែគេមកហៅឱ្យឈប់ តែនរណាល្ងង់ទៅឈប់នោះ កាន់តែលឿនកាន់តែល្អ។

ធីតា ម្នាក់អំបាញ់មិញគេជានរណាគេដែរ?

ចាសលោកប្រធាន គេមកដាក់ពាក្យសុំបម្រើការងារនៅកន្លែងយើងនេះណាលោក

ឯណាប្រវត្តិរូបរបស់គេ ខ្ញុំសុំមើលបន្តិចទៅមើល

ចាស នេះលោកប្រធាន

ខ្ញុំគិតគ្នុងចិត្ត(គឺគេទេតើម៉េង យើងមាននិស្ស៏យបានជួបគ្នានៅទីនេះទៀតហើយ)

ធីតា

ចាសលោកប្រធាន

ថ្ងៃស្អែកឱ្យគេម្នាក់នោះចូលមកធ្វើការនៅកន្លែងយើងទៅ ហើយធ្វើជាជំនួយការរបស់ខ្ញុំផ្ទាល់តែម្តង

អញ្ចឹងមិនចាំបាច់សំភាសន៍នោះទេមែនទេលោក?

ត្រូវហើយ មិនចាំបាច់ឱ្យគេសំភាសន៍នោះទេ ពេលថ្ងៃស្អែកគេមក អ្នកនាងរៀបចំកុងត្រាឱ្យគេចុះហត្ថលេខាតែម្តងទៅ

ចាសលោកប្រធាន

ម៉េង ពេលនេះដឹងគ្នាទៀតហើយយើង

មកដល់ផ្ទះហត់សឹងស្លាប់ទៅហើយ

អ្នកម៉ាក់ខ្ញុំមកដល់ផ្ទះវិញហើយ

ល្អហើយកូន យ៉ាងម៉េចដែរ បានដាក់ពាក្យប៉ុន្មានក្រុមហ៊ុនដែរហើយ?

បានច្រើនកន្លែងដែរណាម៉ាក់ តែចាំមើលគេទាក់ទងមកទៀតសិនបានទៅសំភាសន៍ជាបន្តទៀតណាម៉ាក់

កំពុងតែនិយាយជាមួយម៉ាក់ស្រាប់តែទូរស័ព្ទខ្ញុំរោទិឡើង

ជំរាបសួរ អត់ទោសរកនរណាគេដែរ?

ចាស នាងខ្ញុំតេពីក្រុមហ៊ុនវិភាគគម្រោងវិនិយោគទៅណាលោក អត់ទោសលោកឈ្មោះ លីម៉េងមែនទេ?

បាទគឺខ្ញុំនឹងហើយ

ចាស លោកជាប់ជាបុគ្គលិករបស់ក្រុមយើងខ្ញុំហើយ

អ្នកនាងនិយាយជាការពិតមែនទេ?

ចាស ដូចនេះថ្ងៃស្អែកសូមអញ្ជើញលោកមកចុះកុងត្រាជាមួយក្រុមហ៊ុននៅព្រឹកស្អែកនេះកុំបីខាន

បាទសូមអរគុណអ្នកនាងច្រើនហើយ

គ្រាន់តែនិយាយទូរស័ព្ទចប់ភ្លាមខ្ញុំក៏និយាយប្រាប់ម៉ាក់

ម៉ាក់ កូនបានការងារធ្វើហើយម៉ាក់

ល្អខ្លាំងណាស់កូន ចឹងល្ងាចនេះម៉ាក់និងរៀបចំអាហារឱ្យច្រើនសម្រាប់កូន

បាទម៉ាក់កូនអរគុណខ្លាំងណាស់ តែម៉ាក់កូនដូចជាមានចម្ងល់ថា ហេតុអីបានជាកូនជាប់ទាំងដែរមិនបានទៅសំភាសន៏ម្តងផងនឹង?

ប្រហែលជាក្រុមហ៊ុនខ្វះបុគ្គលិកបន្ទាន់ ហើយចំពេលដែលគេរើសប្រញាប់និងចំពេលដែលកូនដាក់ពាក្យទៅចឹងហើយក៏គេរើសកូនតែម្តងទៅ

ប្រហែលជាចឹងហើយម៉ាក់ កូនសប្បាយចិត្តណាស់

ល្ងាចបន្តិចក៏ដល់ពេលអាហារញុំាជុំគ្នាក្នុងគ្រួសារ

បងៗ និងលោកប៉ា កូនមានដំណឹងល្អមកប្រាប់

ម៉េង ឯងកុំប្រាប់បងណាថាឯងចង់បានប្រពន្ធមែនទេ? បងស្រីនិយាយ ហើយពួកគាត់ក៏នាំគ្នាសើច

គឺ.........

គឺឯងមានការងារធ្វើហើយមែនទេ? បងថ្លៃនិយាយ

ម៉េចបានជាបងដឹង? ត្រូវហើយខ្ញុំមានការងារធ្វើហើយបង ហើយមានអ្នកណាគេប្រាប់បងមែនទេបង ម៉ាក់មែនទេ? ខ្ញុំសំលឹងមើលទៅម៉ាក់តែគាត់គ្រវីក្បាលបដិសេធ

បងទើបតែដឹងដែរទេ ព្រោះសុទ្ធារ៉ាទើបប្រាប់បងដែរនឹង

ម៉េចបានជាគេដឹងលឿនបែបនេះទៅវិញ។ នេះមានរឿងអីកើតឡើងទៀតហើយមែនទេ? ហើយកុំប្រាប់ថាមានរឿងចៃដន្យបែបនេះកើតឡើងឱ្យសោះណា បើមិនអញ្ចឹងទេខ្ញុំវេទនាទៀតហើយ វិលខួរទៀតហើយមើលទៅនោះ

ឆាប់គេងទៅណាកូន ស្អែកទៅធ្វើការថ្ងៃដំបូងផង

បាទម៉ាក់កូនឆាប់ចូលគេងទេ រាត្រីសួស្តីណាម៉ាក់

រាត្រីសួស្តីកូនសម្លាញ់ សុបិន្តល្អណាកូន

សង្ឃឹមថាដូចម៉ាក់ជូនពរទៅចុះ។ តែឱ្យតែបិទភ្នែកគេងពេលណាគឺយល់សប្តិឃើញគេតែរហូតនឹង។ សុទ្ធារ៉ាតើខ្ញុំជំពាក់កម្មឯងពីជាតិមុនមែនទេ បានជាជាតិនេះលោកឯងតាមចងកម្មពារបែបនេះគ្មានស្រាកស្រានសោះហើយសូម្បីតែពេលខ្ញុំគេង។ ថ្ងៃស្អែកឡើងភ្ញាក់រាងចង់ហួសម៉ោងទៀតផងព្រោះរវល់តែយល់សប្តិ សំណាងហើយដែរមានម៉ោងរោទិ៏ទាន់ពេលវេលា តែសូម្បីតែអាហារពេលព្រឹកក៏ខ្ញុំមិនបានញុំាផងព្រោះប្រញាប់ទៅឱ្យបានមុនម៉ោងធ្វើការដប់ប្រាំនាទីដែរព្រោះនេះជាថ្ងៃធ្វើការដំបូងផង

No comments:

Post a Comment