Breaking

Saturday, October 30, 2021

រឿង ល្បិចកម្ម ភាគទី ៦

 

រឿង ល្បិចកម្ម

ភាគទី ៦

និពន្ធដោយ Sotheara Theth

#Khmer_Novel69



ឯងនេះដូចជាមិនយកចិត្តទុកដាក់សោះនៅពេលដែលគេនិយាយនៅក្នុងថ្នាក់នោះ បានហើយស្អែកមកយកយើងនឹងដឹងហើយ

អូខេ ហើយមកយកនៅម៉ោងប៉ុន្មានដែរ?

ម៉ោង៥ព្រឹកជុំគ្នានៅសាលា ចឹងឯងមកយកខ្ញុំនៅម៉ោង៤កន្លះទៅ

អូខេ សប្បាយចិត្តណាស់បានដើរលេងជុំគ្នាជាមួយមិត្តភក្តិ ឡា ឡា ឡា

ចុះដើរជាមួយយើងមិនសប្បាយទេអី?

គ្មានអីសប្បាយផង បើនៅជាមួយគ្នារាល់ថ្ងៃហើយនឹង ធម្មតាៗទៅហើយ

និយាយចប់ខ្ញុំក៏ចេញមកផ្ទះ។ គ្រាន់តែមកដល់ផ្ទះភ្លាមម៉ាក់ក៏សួរ

ថ្ងៃនេះយប់ម្លេះកូន?

បាទ ប្រឡងឆមាសចប់ហើយខ្ញុំក៏ទៅញុំអីជុំគ្នាជាមួយមិត្តភក្តិ។ ម៉ាក់!

មានការអីដែរកូន?

បាទគឺថាថ្ងៃស្អែកនេះ ថ្នាក់របស់កូនមានដំណើរកំសាន្តបន្ទាប់ពីប្រឡងរួច ដូចនេះខ្ញុំសុំម៉ាក់ទៅចូលរួមជាមួយមិត្តភក្តិរបស់កូន ណាមួយឆមាសនេះកូនដូរសាលាហើយចឹងចង់ដើរលេងជុំគ្នាម្តង បានទេម៉ាក់?

មិនអីទេកូន ទៅចុះតែថែរក្សាសុវត្ថិភាពណា ម៉ាក់មិនបារម្ភនោះទេព្រោះមានសុទ្ធារ៉ាទៅដែរនោះ

ទៀតម៉ាក់នឹកឃើញតែកូនគេតែម្តងហើយម៉ាក់ខ្ញុំ

បាទម៉ាក់គេក៏ទៅដែរតើ។ ចឹងកូនសុំទៅងូតទឹកផ្លាស់ខោអាវហើយនិងបានរៀបចំឥវ៉ាន់ហើយណាម៉ាក់

ល្អហើយចឹង ទៅចុះចឹងកូន

មកដល់បន្ទប់ភ្លាមខ្ញុំក៏ងូតទឹកផ្លាស់ខោអាវដើម្បីរៀបចំឥវ៉ាន់ដើម្បីទៅដើរលេងនៅថ្ងៃស្អែក។ ព្រឹកឡើងភ្លាមក៏ជិតុតុមកទទួលសុទ្ធារ៉ាដើម្បីទៅសាលាទាំងអស់គ្នា។ គ្រាន់តែមកដល់ភ្លាមគេក៏សំឡឹងមើលមកខ្ញុំមិនដាក់ភ្នែកនោះទេ

ម៉េចបានជាសំលឹងមើលខ្ញុំខ្លាំងម៉េស មានអីប្លែកមែនទេ?

មិនមានអីទេ តែថ្ងៃនេះដូចជាស្អាតសង្ហាដល់ហើយ

ដំណើរកំសាន្តណា រឿងអីត្រូវធ្វើខ្លួនបែបធម្មតានោះ

តោះចេញទៅ ពួកគេនៅចាំតែយើងពីរនាក់នឹងទេ។

បន្ទាប់ពីចេញពីផ្ទះសុទ្ធារ៉ាហើយក៏មកដល់សាលា ភ្លាមនោះសុទ្ធារ៉ាក៏រៀបចំគ្រប់បែបយ៉ាង និងកត់ចំនួនមនុស្សដែលត្រូវមកគ្រប់គ្នាហើយឬនៅ?។ គេពិតជាគិតគូរបានល្អិតល្អន់មែន។

តោះគ្នាយើងមកគ្រប់ចំនួនអស់ហើយ ចឹងឡើងឡានទៅចឹង

ពួកយើងគ្រប់គ្នាក៏នាំគ្នាឡើងឡាន។ ខ្ញុំឡើងមកដល់កន្លែងអង្គុយ តែគ្មានអ្នកណាមកអង្គុយជាមួយខ្ញុំទេសេធបាត់ សង្ស័យតែអង្គុយតែម្នាក់ឯងហើយមើលទៅ។ បន្ទាប់ពីឡើងឡានគ្រប់គ្នាអស់ហើយសុទ្ធារ៉ាក៏ឡើងមក ហើយនៅសល់កន្លែងអង្គុយតែមួយទេ មិនបាច់និយាយទេ គឺអង្គុយជាមួយខ្ញុំនឹងហើយ។ នៅតាមផ្លូវធ្វើដំណើរបែបនេះពិតជាសប្បាយណាស់ មានការរាំច្រៀងលេងយ៉ាងសប្បាយរីករាយ។ ពេលធ្វើដំណើរតាមផ្លូវ សុទ្ធារ៉ាគេលេងអស់កម្លាំងក៏គេងផ្អែកស្មារបស់ខ្ញុំ មើលគេគេងបែបនេះគួរឱ្យស្រលាញ់ដែរតើ តែធ្ងន់សឹងអីហើយ មិនអាចប្រកែកបានទេតែខុសនឹង បញ្ជាខ្ញុំឡប់ទៀតឥលូវហើយ។ ការធ្វើដំណើរតាមរថយន្តរយៈពេលបួនម៉ោងហើយត្រូវឡើងទៅកោះសែសិបនាទីទៀតហត់ចង់ដាច់ខ្យល់ហើយ។ សុទ្ធារ៉ាក៏និយាយ

ម៉ោះគ្នាយើងបានមកដល់គោលដៅហើយ អាចសម្រាកបានហើយ។ ក្នុងនោះបន្ទប់មួយអាចស្នាក់នៅបានពីរនាក់

ចឹងតោះគ្នាយើងរកគ្នាយើងទៅចឹង ចិត្តនិយាយ

ភ្លាមនោះពួកគេក៏ចាប់គ្នាចូលបន្ទប់អស់។ សូម្បីតែចិត្តក៏មិនមកចាប់បន្ទប់ជាមួយខ្ញុំដែរ កម្មទៀតហើយមើលទៅនោះខ្ញុំ ពួកប្រុសៗបួននាក់គេយកបន្ទប់គ្រែពីរគ្រាន់តែថែមឯងមួយដែរសោះប្រកែកឡើងញ៉ាញតែម្តង

ម៉ោះមិនបាច់រកគ្នាទៀតទេ ឆាប់ចូលបន្ទប់ទៅនិងបានផ្លាស់ខោអាវដើម្បីញុំាបាយជុំគ្នា

សុទ្ធារ៉ានិយាយ

ឯងទៅៗ ខ្ញុំមិនទាន់ផ្លាស់នោះទេ ព្រោះនៅថតរូបតិចសិន ព្រោះទេសភាពស្អាតណាស់ខ្ញុំតប

ស្រេចតែឯងទេចឹង ប្រយ័ត្នត្រូវភ្លៀងហើយឈឺទៅ តែឈឺមិនបាននៅមើលទេវើយ

នេះចង់ដាក់ទំនាយឱ្យខ្ញុំឈឺពេលមកដើរលេងតើនែក

គ្រាន់តែនិយាយការពារមុនតែប៉ុណ្ណោះ

ហើយគេក៏ដើរទៅបន្ទប់បាត់ទៅ។ ខ្ញុំនៅថតរូបជាមួយនិងទេសភាពប្លែកៗនិងស្អាតៗជាច្រើនដែលមើលទៅមិនចេះជិនណាយឡើយ។ មួយសន្ទុះមេឃក៏ភ្លៀងខ្លាំងមួយមេមកធ្វើឱ្យខ្ញុំសើមជោគអស់គ្មានសល់ ហើយក៏រត់ទៅបន្ទប់ដើម្បីដូរខោអាវ។ មកដល់បន្ទប់ភ្លាមឃើញសុទ្ធារ៉ាគេទើបរៀបចំផ្លាស់ខោអាវ គេបានដោះអាវចេញ វ៉ោ!សាច់គេពិតជាស្អាតណាស់ឡើងសរលោងតែម្តងហើយ។

មើលអីហាស! ម៉េចបានជាឯងមើលខ្ញុំមិនដាក់ភ្នែកបែបនេះ? រោគចិត្តទេដឹង?

ខ្ញុំមិនបានមើលឯងនោះទេ ជួយយកកន្សែងមកឱ្យខ្ញុំបន្តិចមកព្រោះត្រូវភ្លៀងអំបាញ់មិញឥលូវសើមជោគអស់ហើយ

យ៉ាប់មែនឯងនេះ ហ នេះកន្សែង ហើយឆាប់ផ្លាស់ខោអាវចេញទៅ

ចុះឯងនៅធ្វើអីនៅទីនេះ?

នេះជាបន្ទប់ខ្ញុំ បើមិនឱ្យខ្ញុំនៅតើឱ្យខ្ញុំចេញទៅណា? ណាមួយបាយរៀបចំរួចហើយចាំតែឯងនឹងហើយនិងបានទៅញុំាបាយជុំគ្នា

ឯងទៅមុនទៅ ខ្ញុំនៅផ្លាស់ខោអាវសិន ពេលផ្លាស់ហើយនិងទៅញុំាដែរហើយ។

អត់ទេ ត្រូវតែទៅទាំងអស់គ្នា ឱ្យលឿនឡើងខ្ញុំចាំ ខ្ញុំទុកពេលឱ្យប្រាំនាទី បើមិនរួចទេចាំខ្ញុំជួយផ្លាស់

ឱ្យចុះ

អូខេៗ ចាំបន្តិចចឹងនោះ មិនឱ្យនិយាយបែបនេះយ៉ាងម៉េច បើមនុស្សគេបែបណាក៏គេហ៊ានធ្វើ

ដែរ។ បន្ទាប់មកពួកយើងក៏នាំគ្នាមកញុំាបាយជុំគ្នា។ ពេលនេះជាពេលដែលរីករាយបំផុតក្នុងពេលរៀននៅក្នុងថ្នាក់នេះ។ កម្មវិធីជាច្រើនដែលប្រធានថ្នាក់បានរៀបចំ។ ល្ងាចបន្តិចក៏នាំគ្នាចុះហែលទឹកលេងយ៉ាងសប្បាយរីករាយ។ សុទ្ធារ៉ាគេតាមធ្វើបាបខ្ញុំរហូត ឈ្លក់ទឹកម្តងៗចង់ងាប់ទៅហើយ លេងឡើង ហក់អោបក ហើយមកអូសខ្ញុំទៅកន្លែងទឹកជ្រៅទៀតយ៉ាប់មែនដឹងថាគ្នាមិនចេះហែលទឹកហើយនឹងណានៅនាំមកទៀត ដឹងហើយថាពេលថ្មើនេះទឹកករលកធំៗណាស់។

នាំខ្ញុំទៅកន្លែងទឹករាក់វិញទៅ ខ្ញុំមិនចេះហែលទឹកទេ

នៅលេងទីនេះហើយគ្មានអ្នកណាគេមករំខាន ណាមួយខ្ញុំអាចបង្រៀនឯងឱ្យចេះហែលទឹកបាន

មិនចង់ចេះនោះទេ ព្រោះខ្ជិលណាស់ ភ្លាមនោះគេក៏ចាំចង្កេះខ្ញុំហើយឱ្យខ្ញុំបណ្តែតខ្លួនដើម្បីហែលទឹក

សាកធ្វើទៅខ្ញុំទ្រឯងជាប់ហើយមិនអីនោះទេ

យ៉ាប់មែនឯងនេះ ខ្ញុំក៏ធ្វើតាមគេប្រាប់ ភ្លាមនោះគេក៏ប្រលែងខ្ញុំ ហើយរូបខ្ញុំក៏លិចចូលទៅក្នុងទឹកភ្លឹបតែម្តង ហើយអ្វីផ្សេងទៀតលេងដឹងអ្វីទាំងអស់មានតែងងឹតឈឹងហ្មង ភ្លឹបបាត់

ម៉េង ម៉េងឯងនៅឯណា? សុទ្ធារ៉ាមុជទឹករាវរកម៉េង តែរកមិនឃើញទេ ពេលនោះគេភ័យខ្លាំងណាស់ព្រោះបាត់ម៉េងហើយ។(អ្នកនិពន្ធៈ ចប់ងាប់កូនគេហើយមើលទៅ។ ម៉េង&សុទ្ធារ៉ាៈអ្នកនិពន្ធមាត់ដាចណាស់។ អ្នកនិពន្ធៈ លើកនេះទាំងពីរនាក់តែម្តងហើយ និយាយតិចក៏មិនបាន។) មួយសន្ទុះសុទ្ធារ៉ាក៏រកម៉េងឃើញតែក្នុងសភាពសន្លប់បាត់ស្មារតីទៅហើយ។ គ្រាន់តែគ្រាគេមកដល់គោកភ្លាមមួយៗរត់មកមើលគ្រប់ៗគ្នាដោយការភិតភ័យទាំងអស់គ្នា

ប្រធានថ្នាក់ម៉េងកើតអីនឹង? ម៉េចបានទៅជាចឹង?

គេលង់ទឹក អ្នកទាំងអស់គ្នាជួយថយចេញបន្តិចដើម្បីឱ្យមានខ្យល់គ្រប់គ្រាន់

ពួកគេក៏វាតគ្នាចេញបន្តិចតាមសុទ្ធារ៉ាប្រាប់។ ហើយសុទ្ធារ៉ាក៏ធ្វើចលនាជួយសង្គ្រោះបែបមនុស្សលង់

ទឹក គេផ្លុំខ្យល់ចូលមាត់ម៉េងពីរបីដងហើយសង្កត់បេះដូង។ មួយសន្ទុះក្រោយមកម៉េងក៏ដឹងខ្លួន ភ្លាមនោះគេក៏អោបសុទ្ធារ៉ាទាំងមិនដឹងខ្លួន

សុទ្ធារ៉ាខ្ញុំភ័យណាស់ អំបាញ់មិញខ្ញុំលង់ទឹក ខ្ញុំស្មានតែខ្ញុំស្លាប់បាត់ហើយ

ឈប់ភ័យទៅខ្ញុំនៅទីនេះហើយ

ហើយពួកគេក៏នាំម៉េងចូលទៅកន្លែងអង្គុយនិងសម្រាក។ យប់បន្តិចក៏មានការញុំាអាហារពេលយប់រួមផ្សំជាមួយការរាំលេងសប្បាយនិងនិយាយលេងសើចជាមួយគ្នាច្រើនណាស់។ កម្មវិធីបានបញ្ចប់នៅម៉ោងដប់មួយយប់ហើយពួកយើងក៏បំបែកគ្នាចូលបន្ទប់គេងរៀងខ្លួនអស់ទៅ។

ឯងឆាប់គេងទៅ សុទ្ធារ៉ានិយាយទៅម៉េង

ចុះឯងនៅដល់កាលទៀត យប់ជ្រៅហើយម៉េចមិនគេងដែលទៅ នែ! កុំប្រាប់ណាថាពេលខ្ញុំគេងលក់ឯងប្រុងធ្វើអីខ្ញុំណា?

ខួរក្បាលឯងគិតតែរឿងអត់ប្រយោជន៏ច្រើនមែន បានហើយខ្ញុំមិនធ្វើទង្វើបែបនឹងនោះទេ

ឱ្យតែប្រាកដទៅ មនុស្សដូចជាឯងមិនអាចទុកចិត្តបានទេ

បើនៅតែមានមុខថាឱ្យទៀត តិចចាត់ការតាមការគិតឯងមែនទៅ គេប្រុងដើរមក ខ្ញុំឃើញបែបនេះក៏ទាញភួយដណ្តប់ហើយក៏គេងទៅ។ យប់ម៉ោងមួយម៉េងគេងមមើដោយសារភ័យរឿងលង់ទឹកកាលពីថ្ងៃមិញផងនោះគេក៏ទាញសុទ្ធារ៉ាមកអោប

សុទ្ធារ៉ាជួយខ្ញុំផង ខ្ញុំខ្លាចណាស់

មិនអីទេ ខ្ញុំជួយឯងហើយតើក្មេងល្ងង់ និយាយរួចសុទ្ធារ៉ាក៏គេងអោបម៉េងរហូតទៅ។ ព្រឹកឡើងម៉េងនៅក្នុងរង្វង់ដៃរបស់សុទ្ធារ៉ា គេគេងលក់ស្រួលណាស់ពេលបានគេអោបសុទ្ធារ៉ាបែបនេះ។ កម្មវិធីបន្ទាប់គឺដើរលេងក្នុងភូមិមើលការលក់ដូររបស់អ្នកភូមិនិងដើរកំសាន្តតាមព្រៃភ្នំ។ សុទ្ធារ៉ាគេដឹងខ្លួនមុនម៉េងហើយ គេក៏ងើបយឺតៗកុំឱ្យម៉េងភ្ញាក់

ឯងទៅណា? នេះមិនទាន់ភ្លឺទេណា

ម៉ោងប្រាំព្រឹកហើយ មេឃឡើងភ្លឺចេសចេះតែថាតែម្តងហើយឯងនេះ

កំពុងតែគេងលក់ស្រួលផង។ ហើយថ្ងៃនេះមានកម្មវិធីអីខ្លះទៅ?

ឆាប់ងើបទៅចឹង ហើយផ្លាស់ខោអាវទៅ តែកុំស្អាតពេក ព្រោះត្រូវដើរលេងក្នុងព្រៃផងណា

បាទដឹងហើយលោកប្រុសពូកែបញ្ជា

គ្រប់គ្នាបានរៀបចំខ្លួនរួចរាល់អស់ហើយ ដូចនេះក៏ដើរលេងក្នុងព្រៃក៏បានចាប់ផ្តើម។ ទេសភាពប្លែកៗច្រើនណាស់ ខ្ញុំចូលចិត្តទេសភាពបែបនេះណាស់។ ខ្ញុំក៏ថតខ្លួនឯងជាមួយមិត្តជាច្រើនរូបថត ហើយក៏មានថតជាមួយសុទ្ធារ៉ាផងដែរ។ បន្ទាប់ពីដើរលេងតាមព្រៃភ្នំរួចមកពួកយើងក៏មកបន្ទប់វិញដើម្បីញុំាអាហារពេលថ្ងៃ។ អាហារថ្ងៃនេះសុទ្ធតែគ្រឿសមុទ្រស្រស់ៗពិតជាទំនងខ្លាំងណាស់ ញុំាបណ្តើរច្រៀងលេងជុំគ្នាបណ្តើរពិតជាសប្បាយរីករាយមែន។ ម៉ោងប្រហែលបូនរសៀលពួកយើងក៏ចុះមុជទឹកម្តងទៀត។ លើកនេះមិនទៅលេងជាមួយគេទៀតនោះទេស្រួលមិនស្រួលលង់ទឹកទៀតឥលូវហើយ។

ម៉េងមកលេងទីនេះមកចិត្តហៅ

អូខេ តោះលេងដេញចាប់គ្នា សប្បាយណាស់ណា

អូខេ មកគ្នាយើងចាប់ផ្តើម

ខ្ញុំលែងដែរតែខ្ញុំអ្នកដេញចាប់មុនគេចុះ សុទ្ធារ៉ាមកនិយាយ ហើយពួកគេក៏យល់ព្រម ភ្លាមនោះខ្ញុំក៏រត់ក្នុងទឹកទៅឱ្យឆ្ងាយពីគេ ព្រោះគេតំរង់មករកខ្ញុំហើយ។ ថាអីចេះខុស ចេះតែមានហ្មងមនុស្សជាច្រើនមិនដេញចាប់ទេ មកចាំតែឯងណាណីវិញអត់យល់សោះហ្មងអាប៉ិហ្នឹង

ចាប់បានហើយ ពិន័យថើបមួយ

ថើបក្បាលឯងស្អី កុំចេះតែរកនឹកឃើញអ្វីប្លែកៗពេក

ហាសហា និយាយលេងតើ

ដំណើរកំសាន្តត្រូវបានបញ្ចប់ដោយបន្សល់នូវអានុស្សាវរីយដ៏សប្បាយរីករាយជាច្រើនជាមួយគ្នា។ ពេលនេះការប្រលងក៏រួចរាល់ ដំណើរកំសាន្តក៏ចប់អស់ដែរ ចឹងក៏ដល់ពេលដែរការបញ្ជាមួយនេះត្រូវបានបញ្ចប់ដូចគ្នាដែរ

ម៉េង ថ្ងៃនេះជាថ្ងៃចុងក្រោយដែលឯងរៀននៅថ្នាក់នេះហើយណា

បាទ ប៉ុន្តែទោះខ្ញុំមិនបានរៀននៅទីនេះទៀតមែន តែពួកឯងនៅតែជាមិត្តរបស់ខ្ញុំជារៀងរហូត ចាំជួបគ្នាពេលការបងស្រីរបស់ខ្ញុំណា

អូខេ ចាំពេលនឹងសប្បាយជុំគ្នាម្តងទៀត និយាយរួចខ្ញុំក៏ស្ពាយកាតាបរៀបនិងដើរចេញពីថ្នាក់រៀន។ ចិត្តមួយចង់នៅព្រោះមានអានុស្សាវរីយជាច្រើននៅទីនេះ តែចិត្តមួយទៀតប្រាប់ថាបើមិនទៅទេការបញ្ជារបស់មនុស្សចិត្តខ្មៅនៅតែបន្ត។ ពេលនោះគេក៏ដើរមកល្មមដោយសំលឹងមើលមុខខ្ញុំ

ទៅហើយមែនទេ?

ត្រូវហើយ ទៅហើយមិននៅឱ្យឯងបញ្ជាឡើងឡប់ខួទៀតនោះទេ

នៅទៀតទៅណា គ្នាបញ្ជាមិនទាន់អស់ចិត្តផង

មិនភ្លើនោះទេវើយ បានហើយទៅហើយមនុស្សចិត្តបិសាច(អ្នកនិពន្ធៈ រៀបចេញទៅហើយនៅមកថាឱ្យគេទៀត សង្ស័យមិនទាន់អស់ចិត្តទេមើលទៅ។ ម៉េងៈ អ្នកនិពន្ធមិនដែរទុកមុខឱ្យយ៉ាងម៉េចនោះទេ តាមខាំរហូត។ អ្នកនិពន្ធៈ ខាំធ្វើមើលតែគ្នានឹងឆ្កែហើយ)

ពេលដែរម៉េងដើរចេញទៅបាត់ សុទ្ធារ៉ាក៏មកអង្គុយនៅកន្លែងដោយមានភាពស្រងូតស្រងាត់ គេក៏មិនយល់ពីខ្លួនរបស់គេដែរថាម៉េចបានជាបែបនេះទៅវិញ

ប្រធានថ្នាក់ថ្ងៃនេះដូចជាមិនសប្បាយចិត្តសោះហើយ មានរឿងអីមែនទេ?ចិត្តសួរ

កុំចេះរឿងរបស់យើងទេ

ពេលវេលាពិតជាដើរលឿនណាស់ហើយក៏ដល់ពេលដែលបងស្រីរបស់ខ្ញុំត្រូវរៀបការផងដែរ។ តែអ្វីដែរសំខាន់នោះមិនគួរណាមកជាប់សាច់ញ្ញាត្តិជាមួយមនុស្សដែលតាមធ្វើបាបខ្ញុំសោះហើយ។ កម្មវិធីពេលព្រឹកដូចជាមិនហត់នោះទេ ហើយបានថតរូបយ៉ាងច្រើនទៀតផង ពិតជាសប្បាយណាស់ តែល្ងាចឡើងវិញចប់មិនបាច់ថ្លែងនោះទេ ព្រោះត្រូវទទួលភ្ញៀវពន្លឺទាំងអស់ អ្វីដែរសំខាន់គឺហាងនៅជាន់ទីមួយទៀតរត់ចុះរត់ឡើង ឡើងវិលមុខម្តងៗហើយ មិនដឹងជាពួកគាត់យកហាងបែបណានោះទេធ្វើបាបឯងរហូតតែម្តង

អេ គ្នាយើងមកហើយណា

យូនោះយូ ពួកឯងនេះ ហើយមកគ្រប់គ្នាហើយឬនៅ? ខ្ញុំនិយាយ

មកគ្រប់អស់ហើយ ចិត្តតប

បើមានពាក្យពេចន៍កន្លែងណាខ្វះខាតនិងមិនសមរម្យសូមអធ្យាស្រ័យផង សូមអរគុណ

វហើយ។ ហើយកម្មវិធីនឹងទៅណាខ្លះ? ចាប់ផ្តើមម៉ោងប៉ុន្មាន?

No comments:

Post a Comment