Breaking

Sunday, October 24, 2021

រឿង ល្បិចកម្ម ភាគទី ៥

 

រឿង ល្បិចកម្ម

ភាគទី ៥

និពន្ធដោយ Sotheara Theth

#Khmer_Novel69





អូខេ ចាំបន្តិច ខ្ញុំចេញទៅហើយ

អឺ ឱ្យលឿនឡើងតិចទៅចឹង

ប្រាំនាទីក្រោយគេក៏ចុះមកដល់

ថ្ងៃនេះលឿនដល់ហើយន៎រ?

មិនឱ្យលឿនយ៉ាងម៉េចបើថ្ងៃនេះជាថ្ងៃប្រឡងណាលោក

ដឹងហើយៗ ឯងប្រញ៉ាប់ខ្លាំងយ៉ាងនេះ ឯងខ្លាចប្រលងធ្លាក់មែនទេ?

មិនមែនអញ្ចឹងទេ សួរច្រើនដល់ហើយឯងនេះ

ឬក៏ឯងខ្លាចនៅឱ្យខ្ញុំបញ្ជាបន្តទៀត?

ខ្ញុំមិនដែលខ្វល់នោះទេ។ ណាមួយក៏នៅមានមិត្តជាច្រើនដែរចាំជួយខ្ញុំ

ថាម៉េចមានមិត្តិជួយមែនទេ? ចឹងឯងល្មើសនិងបញ្ជាហើយ ដូចនេះថ្ងៃនេះពេលប្រឡងចប់ត្រូវជូនខ្ញុំដើរលេង មិនអញ្ចឹងទេឯងមានបញ្ហាជាមិនខាន

ស្អីទៀតហើយឯងនេះ ចង់យ៉ាងម៉េចទៀតហើយ?

គឺខ្ញុំប្រាប់ហើយតើថាមិនឱ្យមាននរណាម្នាក់ជួយឯងនោះទេ

ដឹងចឹងខ្ជិលប្រាប់ល្អជាង មិនគួរណាមកថែមរឿងបែបនេះទៀតសោះហើយខ្ញុំ។ និយាយចឹងលោកប្រុសកំពូលបញ្ជាចង់ឱ្យខ្ញុំជូនលោកទៅទីណាខ្លះ?

ទៅកន្លែងណាសប្បាយហើយមានអីញុំាផង

បាទលោកប្រុសម្ចាស់ ខ្ញុំដឹងហើយ

ល្អហើយចឹង ចឹងបានគួរឱ្យស្រលាញ់ ពេលនោះគេមករកថើបខ្ញុំទៀតហើយ តែខ្ញុំឃាត់ទាន់

នេ កុំមកឡប់ចឹងទៀតណា មិនចូលចិត្តទេវើយ

គ្រាន់តែលែងផងក៏មិនបានដែរ ចិត្តកំណាញ់ម្លេះ ណាមួយខ្ញុំក៏ធ្លាប់ថើបឯងដែរតើមិនចឹងអី គេនិយាយហើយធ្វើមុខឌឺដាក់ខ្ញុំទៀត

លើកមុនផ្សេង តែលើកនេះវាផ្សឹង

តោះឈប់និយាយទៅ ជិតដល់ម៉ោងគេប្រលងហើយ

នេះមកពីឯងនឹងហើយបានជាចឹងនោះ

បន្ទាប់ពីនិយាយចប់ខ្ញុំក៏ជិះម៉ូតូយ៉ាងលឿនដោយមិនខ្វល់ពីនរណាទាំងអស់ព្រោះជិតដល់ម៉ោងប្រឡងហើយ។ ជិះកាន់តែលឿនគេអោបខ្ញុំកាន់តែខ្លាំង

យឺតៗទៅ ជិតដល់សាលាហើយតើ

មិនយឺតទេ ព្រោះនៅសល់តែដប់នាទីទៀតប្រឡងហើយ

ខ្ញុំឈប់និយាយហើយក៏បន្តបន្ថែមល្បឿនតាមដែរអាចធ្វើទៅបានព្រោះពេលវេលាពិតជាលឿនខ្លាំងណាស់ ខ្លាចមិនទាន់ម៉ោងប្រឡងនោះអី។ គ្រាន់តែមកដល់សាលាភ្លាមខ្ញុំក៏រត់ឡើងទៅថ្នាក់យ៉ាងលឿនដោយមិននៅចាំសុទ្ធារ៉ានោះទេ។ ពេលមកដល់មុខថ្នាក់ឡើងបែកញើសជោគតែម្តង ហើយនៅត្រូវអ្នកគ្រូស្តីឱ្យទៀត

ម៉េង ដឹងថាថ្ងៃនេះជាថ្ងៃអីដែលទេ?

បាទអ្នកគ្រូឱ្យខ្ញុំសុំទោសព្រោះ........(មិនបានទេ មិនអាចប្រាប់អ្នកគ្រូបានទេ បិសច្រលំមាត់ប្រាប់ទៅហើយ)

បានហើយទៅអង្គុយកន្លែងទៅ អ្នកគ្រូចាប់ផ្តើមចែកវិញ្ញាសារប្រឡងឥលូវនេះហើយ

អ្នកគ្រូនៅសល់ម្នាក់ទៀតគេមិនទាន់មកទេ? ខ្ញុំនិយាយ

ខ្ញុំមកហើយ អ្នកគ្រូឱ្យខ្ញុំសុំទោស

តោះឱ្យលឿនឡើងប្រធានថ្នាក់

បាទអ្នកគ្រូ

អ្នកគ្រូពិតជាលំអៀងមែន ខ្ញុំមកយឺតបន្តិចថាឱ្យខ្ញុំ ដល់ពេលគេមកយឺតអ្នកគ្រូមិនថាឱ្យសូម្បីតែមួយមាត់ចុកចាប់ណាស់។ ការប្រលងក៏ចាប់ផ្តើម មួយៗខំប្រឹងធ្វើវិញ្ញាសាណាស់ អ្នកខ្លះសួរគ្រូ អ្នកខ្លះត្រូវគ្រូថាឱ្យពេលបើកចម្លើយមើល ចំលែកអីតែសុទ្ធារ៉ាគេអង្គុយធ្វើព្រងើយមិនបានប្រឹងធ្វើចំលើយនោះទេ។ ខ្ញុំក៏ឆ្ងល់ដែរ ហេតុអីបានជាគេមិនធ្វើបែបនេះទៅវិញ ហើយនៅអង្គុយលែងធ្វើមិនដឹង

អេសុទ្ធារ៉ា អត់ចង់ជាប់មុខវិជ្ជានេះទេអី?

មុខខ្ញុំមែនទេដែលត្រូវប្រលងធ្លាក់នោះ? សំនួរបែបនេះមានអីទៅពិបាកទៅ ចំណាយពេលតែដប់ប្រាំនាទីរួចជាស្រេច មិនទៅប្រឹងធ្វើដូចជាពួកឯងនោះទេម៉េង

ធ្វើម៉េចគេសិស្សពូកែចឹងហើយម៉េងអើយចិត្តតប

ត្រូវហើយត្រូវតែបែបនេះហើយសុទ្ធារ៉ាតប

រយៈពេលដប់ប្រាំនាទីចុងក្រោយ ខ្ញុំក៏ធ្វើរួចរាល់អស់ហើយសុទ្ធារ៉ាគេក៏ដូចគ្នាដែរ គេពិតជាពូកែមែន។ បន្ទាប់មកអ្នកគ្រូក៏ប្រមូលវិញ្ញាសារប្រឡង ហើយសិស្សទាំងអស់ក៏នាំគ្នាចេញទៅញុំាអី

ម៉េងទៅញុំាអីអត់ មោះកំពុងតែឃ្លានផង ចិត្តបបួលខ្ញុំ

មិនទៅទេ ឯងមិនឃើញមេរបស់យើងទេអី បើល្មើសបទបញ្ជានោះនឹងមានបទបញ្ជាថ្មីមកទៀតហើយ

អូខេ ឯងនៅចុះចឹង គ្នាទៅមុនហើយ

អឺ ទៅៗចឹង

លោកប្រុស តើខ្ញុំអាចចេញទៅញុំាអីបានទេ? ព្រោះព្រឹកមិញមិនទាន់បានញុំាអីនោះទេ ខ្ញុំសួរទៅគេ

អរមែន តោះទៅៗ កំពុងតែឃ្លានផង

បាទលោកប្រុស

នេះឯងយ៉ាងម៉េចនិងម៉េង?

បាទ មិនអីនោះទេ (ឯងឃ្លានចង់ងាប់ហើយគេនៅអង្គុយធ្វើព្រងើយទៅវិញយ៉ាប់ណាស់)

ពេលមកដល់អាហារដ្ឋាន ពិតជាមានមនុស្សច្រើនណាស់មិនដឹងថាមានកន្លែអង្គុយញុំាឬអត់ទេព្រោះម៉ោងក្រោយប្រឡងទៀតហើយ។

មិនបាច់ញុំាទេសុទ្ធារ៉ា

អា ម៉េចចឹង ក្រែងឯងថាឃ្លានខ្លាំងនោះអី?

ចុះមិនបើកភ្នែកមើលទេអីថា មនុស្សច្រើនយ៉ាងនេះឱ្យញុំាអីយ៉ាងម៉េចកើតទៅ?

អរមិនអីទេ ចឹងឯងរកកន្លែងអង្គុយសិនទៅ ចាំខ្ញុំទៅយករបស់ញុំាមកឱ្យ

ហើយថ្ងៃនេះគេយ៉ាងម៉េចហ្នឹងសង្ស័យតែមានរឿងអីទេដឹងឬក៏មានល្បិចថ្មីអីទៀតហើយ។ មិនបានទេត្រូវតែប្រយ័ត្នខ្លួនបន្តិចទើបបាន

មួយសន្ទុះក្រោយមកគេក៏កាន់របស់ញុំាជាមួយព្រមទាំងទឹក២ដបផងដែរ

នេះរបស់ញុំា ឆាប់ញុំាទៅតិចទៀតដល់ម៉ោងប្រឡងវិញហើយ

បាទដឹងហើយ

ខ្ញុំមិនទាន់ញុំាភ្លាមនោះទេ នៅសំឡឹងមើលនូវឡើយ

នៅមើលធ្វើអី ខ្លាចខ្ញុំធ្វើបាបឯងមែនទេ? ខ្ញុំមិនអាក្រក់ដូចឯងគិតទាំងអស់នោះទេ ណាមួយពេលនេះជាពេលប្រឡងផង ខ្ញុំក៏ចេះគិតដែរតើ

ដឹងហើយ រៀបរាប់ច្រើនដ៏ហើយ

បន្ទាប់មកខ្ញុំក៏ញុំាអារហារមុននិងចូលថ្នាក់ប្រឡងវិញ

អេម៉េង មុខវិជ្ជាក្រោយនេះត្រូវពឹងលើឯងហើយណាព្រោះខ្ញុំមិនសូវយល់ពីមេរៀននោះទេ (ម៉េងៈ ហាសប្រធានថ្នាក់ពឹងលើខ្ញុំ! ហាសហាសហា សប្បាយចិត្តណាស់។ អ្នកនិពន្ធៈ សប្បាយចិត្តរឿងធ្វើបាបគេទៀតហើយមុខនឹង ចរិកដើមមិនប្តូរ។ ម៉េងៈ កុំចេះតែថានោះបើមែន ហាសហាសហា)

អរតាមពិតគឺបែបនេះសោះ មិនអីទេអី ចាត់ទុកថាជួយមនុស្សពេលមានអាសន្នទៅចុះ និយាយយកគួរសមមួយសិន

ត្រូវហើយដែលឯងចេះគិតបែបនេះ យើងសង្ឃឹមលើឯងហើយចឹង

បាទ មិនអីនោះទេ

មើលទៅគេរីករាយណាស់ នៅពេលដែលខ្ញុំថាជួយគេបែបនេះ នេះណាម៉ោងប្រឡងទេ បើម៉ោងមិនប្រឡងវិញធ្វើបាបឯងទៀតហើយមើលទៅនោះ។ ពេលប្រឡងក៏បានមកដល់បន្តទៀត លើកនេះខុសពីលើកមុន ដោយសារតែសុទ្ធារ៉ាទាញក្រដាសខ្ញុំរហូត រកតែធ្វើចំលើយមិនបាននោះទេ ដោយសារតែបែបនេះហើយខ្ញុំក៏មានវិធីធ្វើបាបគេវិញម្តង គ្រាន់តែគិតភ្លាមខ្ញុំក៏ញញឹម

ហើយឯងនៅញញឹមដល់ណាទៀត ម៉េចមិនឆ្លើយសំនួរទៅ?

បាទដឹងហើយ កំពុងតែឆ្លើយហើយតើ

ភ្លាមនោះម៉េងក៏ធ្វើបាបសុទ្ធារ៉ាវិញដោយគេសរសេរខុសលុបៗរហូតធ្វើឱ្យសុទ្ធារ៉ាដឹងមុនថានេះជាល្បិចរបស់ម៉េងក្នុងការធ្វើបាបគេបែបនេះ (សុទ្ធារ៉ាៈ ចាំមើលណាម៉េង ឯងនិងយើងនិងដឹងគ្នាតិចទៀតនេះហើយ)។ ហើយសុទ្ធារ៉ាគេក៏ឈប់សរសេទៀត ហើយទៅសួរអ្នកផ្សេងម្តង។ (ម៉េងៈ ប្រហែលជាគេដឹងហើយមើលទៅ មិនបានទេត្រូវតែកែរប្រែស្ថានការណ៍ភ្លាម

សុទ្ធារ៉ាអត់ចំលងទេអី ខ្ញុំឆ្លើយសំនួររួចហើយតើ

ឆ្លើយតើ តែអំបាញ់មិញឃើញឯងសរសេរលុបៗបែបនេះក៏ឈប់សិនទៅ ចាំឯងសរសេររួចចាំចម្លងទៀតក៏បាន

អូខេ ឥលូវឯងអាចម្លងបានហើយណា

(ម៉េងៈ សំណាងហើយដែលកែប្រែស្ថានការណ៍ពេលនេះបាន មិនអញ្ចឹងទេខ្ញុំពិបាកមើលទៀតហើយ។ (អ្នកនិពន្ធៈ ដំប៉ៅមិនឈឺយកឈើរុកចឹងហើយ។ ម៉េងៈ ទៀតអ្នកនិពន្ធថាឱ្យទៀតហើយ។ អ្នកនិពន្ធៈ និយាយតាមការមើលឃើញនោះទេ)។ ការប្រឡងបានបញ្ចប់រួចរាល់ ហើយនៅពេលល្ងាចខ្ញុំត្រូវជូនគេទៅដើរលេងនិងញុំាអីទៀត។ ហេតុអីក៏កម្មក្រាស់បែបនេះខ្ញុំ មិនចង់រស់នៅក្នុងសភាពបែបនេះទៀតទេពិតជាពិបាកទ្រាំណាស់។

ម៉េង ម៉េចបានជាឯងធ្វើទឹកមុខមិនសប្បាយចិត្តបែបនេះទៅវិញ? នេះដើរលេងណាមិនមែនទៅចូលរួមបុណ្យសពនោះទេ

មានឯណា សប្បាយតើ ប៉ុន្តែគ្រាន់តែមិនស្រួលខ្លួនតើ

ហ្នឹងឯងចង់ល្បិចមែនទេឯង

គ្មានរឿងល្បិចល្បួយអីទេ បើប្រាប់ថាមិនស្រួលខ្លួននឹងហើយគឺមិនស្រួលខ្លូនហើយ ចេះសុំាទៀតឯងនេះ ជំនាញគ្រប់បែបយ៉ាងហ្មង

ខ្ញុំសុំា តែខ្ញុំមិនចេះល្បិចដូចអ្នកខ្លះទេ ល្បិចតាំងពីនៅតូច

បានហើយកុំនិយាយទៀតអី

ឯងចេះខ្មាសគេដែរមែនទេ? មិនគួរឱ្យជឿសោះហើយ

វើយ យើងជាមនុស្សណាមិនមែនជាទេវតានោះទេ សូម្បីតែខ្មោចក៏ចេះខ្មាសគេដែរ

បានហើយឈប់ប្រកែកហើយ តោះទៅញុំាអីវិញព្រោះឃ្លានហើយ

ទៅៗអញ្ចឹង ហើយឥលូវនឹងចង់ទៅកន្លែងណាដែរលោកប្រុសម្ចាស់?

ទៅញុំាកន្លែងណាដែរថោក ឆ្ងាញ់ ឆ្អែតហើយនិងមានអនាម័យ

ធ្វើញុំាខ្លួនឯងទៅចឹងនោះ វាមិនដែលមានកន្លែងចឹងនោះទេ មានតែហាងដែលលោកប្រុសបើកខ្លួនឯងហើយ

ឯងមិនជឿមែនទេ អូខេអញ្ចឹងចាំយើងនាំឯងទៅសាកម្តង ធ្វើម៉េចគេកូនអ្នកមានមិនដែលញុំារបស់អស់ហ្នឹងទេមើលទៅ

ត្រូវហើយ ខ្ញុំម៉េចនិងទៅញុំារបស់បែបហ្នឹងនោះគឺវាមិនអាចនោះទេ ចាក់បណ្តោយតាម

បន្ទាប់ពីនិយាយចប់គេក៏ប្រាប់កន្លែងញុំាអីដែលគេនិយាយនោះ។ ត្រូវហើយដូចអ្វីដែលគេនិយាយចឹង ឆ្ងាញ់ហើយថោកទៀត សំខាន់មានអនាម័យទៀតផង

សុទ្ធារ៉ាកន្លែងនេះពិតជាល្អមែន

ចុះយើងប្រាប់ឯងហើយតើថាមានកន្លែងបែបនេះមែន តែឯងមិនជឿយើងនោះអី

បាទ ឥលូវជឿហើយតើ។ តោះញុំាទៅកុំនៅនិយាយទៀតអី

ឯងឃ្លានណាស់មែនទេ បានជាប្រញាប់បែបនេះ

មិនឱ្យឃ្លានយ៉ាងម៉េច ហួសម៉ោងបាយល្ងាចហើយណា ណាមួយមិនមែនក្រពះដែកនោះទេ

តាំងថាឱ្យទៀតហើយណា ឯងនេះបើគេឱ្យសុខហើយដូចជាមិនចេះចង់សុខសោះហើយ

ចង់ធ្វើអីយើងមែនទេ? យើងមិនខ្លាចឯងទេ

ចាំមើលពេលទៅសាលាវិញណាដឹងគ្នាហើយ

និយាយលេងតើ កុំអីណាឈប់ហើយ

ខ្ញុំមិនងត្រឹមតែនិយាយនោះទេ ថែមទាំងអោបគេទៀតផងដើម្បីឱ្យគេខ្មាសគេ

ម៉េង ខ្ញុំដឹងណាថាឯងចង់ប្រើល្បិចឱ្យខ្ញុំខ្មាសគេនោះ

មានឯណា (ម៉េងៈ គេនេះឆ្លាតដល់ហើយធ្វើយ៉ាងម៉េចបានអាចធ្វើបាបគេវិញបានទៅនរ។ អ្នកនិពន្ធៈ ឱមនុស្សអើយមនុស្សគេឱ្យនៅសុខហើយដូចជាមិនចង់សុខសោះ។ ម៉េងៈ មកទៀតហើយអ្នកនិពន្ធ។អ្នកនិពន្ធៈ កម្មផលមានពិតលើលោកនេះ។ ម៉េងៈ ខ្ញុំសុំខ្លាចអ្នកនិពន្ធម្នាក់ទៀតហើយបន្ទាប់ពីសុទ្ធារ៉ា)

ពេលដល់ម៉ោងដែរត្រូវមកផ្ទះវិញ។

ឯងនេះនៅតែពូកែល្បិច និងចង់ធ្វើបាបយើងរហូតមិនចេះកែទំលាប់អាក្រក់នេះចោលទាល់តែសោះហើយ តាំងពីតូចតែម្តង

មានឯណា គេឈប់ហើយតើ ឃើញទេ ឥលូវគេគួរឱ្យស្រលាញ់សឹងអីហើយ ខ្ញុំធ្វើមុខគួរឱ្យស្រលាញ់

បានហើយខ្ជិលនិយាយជាមួយឯងណាស់។ ថ្ងៃស្អែកមកយកឱ្យលឿនបន្តិចមក

បាទដឹងហើយលោកប្រុសពូកែបញ្ជា

នៅថាឱ្យទៀតតិចចាប់ថើបទៀតឥលូវហ្នឹង

តែ......មានរឿងអីត្រូវមកយកទៀតនោះព្រោះប្រឡងចប់ហើយតើ

ខួរក្បាលឯងមានបញ្ហាអីទៀតហើយមែនទេ?

រឿងអីទៅចឹងនោះ? ដូចជានឹកមិនឃើញសោះហើយ

កម្មវិធីដើរលេងជុំគ្នាសម្រាប់ថ្នាក់រៀនយើងនោះអី

អរត្រូ

No comments:

Post a Comment